រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក (យប់១លើក) មិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែមានរងរបួសធ្ងន់៣នាក់ និងរបួសស្រាល៣៣នាក់។ នេះបើយោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា
ប្រភពដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៥គ្រឿង រួមមានម៉ូតូចំនួន៣គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្តាំជាដើម។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំង ប្រទេសមានចំនួន៣,៨០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៩៧គ្រឿង និងពិន័យសរុប ២,៣០៨ គ្រឿង៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុកនិងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស៨នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៧នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ២.២៧ក្រាម ១កញ្ចប់ធំ និង៤កញ្ចប់តូច។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាប ដោយមន្ទីរប្រឆាំងគ្រឿងញៀន ១ករណីឃាត់ខ្លួនម្នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់, នគរបាលខេត្តសៀមរាបបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តពោធិ៍សាត់ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕
បាល់ទាត់ ៖ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា ក្លិបកំពុងតែរៀបចំសំណើទៅកាន់ក្លិបបិសាចក្រហម Manchester United ក្នុងការទិញយកខ្សែបម្រើស្លាបគឺកីឡាករ Memphis Depay បន្ទាប់ពីបរាជ័យក្នុងការដេញថ្លៃទិញយក Luciano Vietto របស់ក្លិប Atletico Madrid មិនបាននោះ។
ក្លិបយក្សអេស្ប៉ាញមួយនេះត្រូវបានគេគិតថា ក្រោយពីបរាជ័យក្នុងដេញថ្លៃនាំយកកីឡាកររបស់ Atletico Madrid ឥឡូនេះក្លិបបានងាកមកចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ២២ឆ្នាំរបស់ Man Utd បើទោះបីកិឡាកររូបនេះ បង្ហាញបានតែបីដងកាលពីរដូវមុនក៏ដោយ។
ភ្នាក់ងាររបស់កីឡាករ Vietto បានបញ្ជាក់ថាកាលពីខែមុនក្រុម Barcelona បានស្ថិតក្នុងចំណោមអ្នកដែលមានចំណាប់អារម្មណ៍កីឡាករសញ្ជាតិអាហ្សង់ទីរូបនេះប៉ុន្តែគេ មិនទាន់ដឹងថាតើក្រុម Atletico Madrid មានបំណងលក់ទៅឲ្យគូប្រជែងដែររឺទេ។
លោក Luis Enrique អ្នកចាត់ការទូទៅរបស់ Barcelona ងាកការយកចិត្តទុកដាក់របស់គាត់នៅកន្លែងផ្សេងទៀតមុនពេលចាប់ផ្តើមយុទ្ធនាការថ្មីនេះបើក។បើយោងតាមកាសែត Don Balon ការអះអាងថាកីឡាករ Depay គឺជាកីឡាករដែល Barcelona ត្រូវទិញបន្ទាប់។
គួរបញ្ជាក់ថា ក្រុម Barcelona អាចនឹងផ្តល់ជូននូវតម្លៃ១៧លានផោន លើកិច្ចសន្យារយៈពេ ១២ខែ សម្រាប់កីឡាករសញ្ជាតិ ហូឡង់រូបនេះ ដែលជាតម្លៃទាបជាងពេលបិសាចក្រហម នាំយកកីឡាកររូបពី PSV ក្នុងតម្លៃ ២៥លាមផោន៕
រាជធានីភ្នំពេញ ៖បុរសល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីចាប់បង្ខំនារីបម្រើការងារជាមួយរំលោភរហូតគំរាមបាញ់សម្លាប់ចោល តែនាងមិនព្រម ហើយក៏រត់ទៅរកបងប្អូនឲ្យជួយ ប្តឹងទៅសមត្ថកិច្ច ចុះមកឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្បែរ វិទ្យាល័លពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែន។
មន្ត្រីនគរបាលបានឲ្យដឹងថា នារីរងគ្រោះ ស ស ខ អាយុ១៩ឆ្នាំ មុខរបរវិចខ្ចប់ចានអនាម័យ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ដោយឡែកជនសង្ស័យឈ្មោះ ឈឿន បូអាយុ ៣៧ឆ្នាំ មុខរបរបើកឡាន ដឹកចានអនាម័យស្នាក់ផ្ទះជួល ភូមិប៉ប្រកត្បូង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ប្រភពបញ្ជាក់ថា មុនពេលកើតហេតុ នារីរងគ្រោះទើបបានធ្វើការ១ថ្ងៃជិះឡានជាមួយ ជនសង្ស័យ ដើរដាក់តាមរោងការ និងរោងបុណ្យ ខណៈដែលទៅដល់សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យស្រាប់តែ ជនសង្ស័យនិយាយលួងលោមនារី រងគ្រោះដោយឲ្យលុយ ១០០ដុល្លារ បើព្រមដេកជាមួយគេ។
ដោយនាងមិនយល់ព្រមសង្ស័យ ក៏ចាប់នាងនៅក្នុងឡានតែម្តង ហើយនារីនោះប្រឹងរើបំរះរួច ក៏បើកទ្វារឡានរត់រួច ហើយហៅម៉ូតូឌុបជិះត្រឡប់មកផ្ទះជួលវិញ ប្រាប់បងប្អូនឪពុកម្តាយ ហើយជនសង្ស័យបើកឡានដេញ តាមមកកន្លែងកើតហេតុខាងលើ ក៏ត្រូវបងប្អូនរបស់នាងចាប់វាយរួច បញ្ជូនមកសមត្ថកិច្ចចាត់ការ តាមនីតិវិធីតែម្តង៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលជាតិ បានឃាត់ខ្លួនមនុស្ស១០នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) ០.៩៣ក្រាម, ១កញ្ចប់ធំនិង៣កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១គ្រាប់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ។
របាយកាណ៍ដដែលបញ្ជាក់ថា ទីតាំងបង្ក្រាបបានរួមមានទី១ ភ្នំពេញ៖ បង្រា្កប១ករណី ឃាត់ខ្លួន៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ២កញ្ចប់តូច, ទី២-កណ្ដាល៖ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ ដកហូតមេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង១កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១គ្រាប់ និងទី៣-បាត់ដំបង៖ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ មេតំហ្វេតាមីន(ice) ០,៩៣ក្រាម៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់១៤នាក់ និងរបួសស្រាល៨នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង, រថយន្តធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់១លើក, កត្តាយានយន្ត១លើក។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៨០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៩៧គ្រឿង និងពិន័យសរុប ២,៣០៨ គ្រឿង៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់មនុស្ស១៣នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៣នាក់ និងមុខសញ្ញាប្រើប្រាស់១០នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ៦.៨២ក្រាម និង១២កញ្ចប់តូច។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, រាជធានីភ្នំពេញបង្ក្រាប២ករណី ឃាត់ខ្លួន៦នាក់ និងខេត្តសៀមរាប បង្ក្រាប៣ករណីឃាត់ខ្លួន៦នាក់៕
រាជធានីភ្នំពេញ ៖យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានស្លាប់ ខណៈ១០នាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលកើតឡើងចំនួន៧លើក (យប់៤លើក)។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង, រថយន្តធុនធំ២គ្រឿង, យានផ្សេងៗ១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន៣លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់២លើក, កត្តាយានយន្ត១លើក។
ជាមួយគ្នានោះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,០៤៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៤២គ្រឿង និងពិន័យសរុប ១,៦០៥ គ្រឿង ៕
អ៊ីរ៉ាក់ ៖ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាននិយាយថា លោកនាយករដ្ឋមន្ត្រីបានបណ្តេញប្រធានសន្តិសុខទីក្រុងបាដាដចំនួនបីនាក់បន្ទាប់ពីការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅក្នុងរដ្ឋធានីកាលពីថ្ងៃសុក្រ។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Haider al-Abadi ក៏បានបញ្ជាក់ផងដែរថា លោកបានទទួលសំណើសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានដាក់ជូនបន្ទាប់ពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យនៅទីក្រុងបាដាដដែលបានសម្លាប់មនុស្ស២៩២នាក់។
ជាមួយគ្នានោះ ក្រុមជីហាដនិយមរដ្ឋឥស្លាមបានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារលើកចុងក្រោយលើទីសក្ការៈបូជារបស់ពួកនិកាយស៊ីអ៊ីតនៃទីក្រុង Balad ដែលបានចាប់ផ្ដើមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ព្រមទាំងការបំផ្ទុះនៅទីក្រុងបាដាដ ។
ការិយាល័យរបស់លោកបាននិយាយថា លោក Abadi បានចេញបញ្ជាឲ្យដកមេបញ្ជាការក្រុង បាដាដចេញពីទួនាទីព្រមទាំងបណ្តេញមន្ត្រីដែលទទួលខុសត្រូវចំពោះការស៊ើបការណ៍សម្ងាត់និងសន្តិសុខនៅក្នុងរដ្ឋធានីនេះ។
ប្រមុខបញ្ជាការប្រតិបត្តិការក្រុងបាដាដគឺលោកឧត្តមសេនីយ៍ Abdulamir al-Shimmari ។
មន្ត្រីម្នាក់នៅក្នុងការិយាល័យរបស់លោក Abadi បានលើកឡើងថា អ្នកផ្សេងទៀតដែលត្រូវបញ្ចប់តំណែងគឺមានប្រធានស៊ើបការណ៍សម្រាប់ទីក្រុងបាដាដក្នុងក្រសួងមហាផ្ទៃនិងមន្ត្រីដែលទទួលខុសត្រូវចំពោះរដ្ឋធានីនេះនៅក្នុងការិយាល័យទីប្រឹក្សាសន្តិសុខជាតិ។
កាលពីថ្ងៃអង្គារ លោក Abadi ក៏បានទទួលយកសំណើសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោក Mohammed Ghabban ផងដែរនៅថ្ងៃជាមួយគ្នាដែលលោកបានដាក់ជូន។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីសុខាភិបាល Adila Hamoud បានឲ្យដឹងថា សាកសពចំនួន១១៥នាក់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់នៅទីក្រុងបាដាដកាលពីថ្ងៃអាទិត្យឥឡូវនេះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារខណៈដែលអត្តសញ្ញាណនៃអ្នកស្លាប់១៧៧នាក់ទៀតមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ។
ប្រជាជនបានខឹងសម្បាយ៉ាងខ្លាំងចំពោះការពន្យារពេលដើម្បីកំណត់ជោគវាសនារបស់មនុស្សជាទីស្រឡាញ់របស់ពួកគេខណៈចំនួននៃសពដែលមិនស្គាល់អត្តសញ្ញាណនៅពេលនេះកាន់តែកើនឡើង៕
ភ្នំពេញ ៖ប្រភពពីប្រព័ន្ធសុវត្ថិភាពសាកលបានបញ្ជូនសារអេឡិកត្រូនិកមួយប្រយោជន៍ឲ្យគ្រប់អ្នកប្រើប្រាស់ទូរ
ស័ព្ទទាំងអស់ឲ្យប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់ថ្មីរបស់ក្រុមជនទុច្ចរិតកំរិតអន្តរជាតិដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបោកប្រាស់ កេងបន្លំតាមដែលអាចធ្វើទៅបានឬរិបអូសយកប្រាក់ពីក្នុង
គណនីធនាគាររបស់លោកអ្នក។
ល្បិចទុច្ចរិតរបស់ពួកគេមានច្រើនយ៉ាងដូចជា ប្រសិនបើលោកអ្នកមានការហៅចូលដោយលេខទូរ
ស័ព្ទដែលមានលេខ៖ +37560260528 , +37127913091 , +37178565072 , +56322553736 , +37052529259
+255901130460 ឬ លេខមួយចំនួនទៀតដែលផ្ដើមពីលេខក្បាល+375 , +371 , +381។ បើលោកអ្នកឃើញការហៅចូលរួចដាច់ទៅវិញភ្លាមហើយ លោកអ្នកហៅត្រឡប់ទៅវិញនោះពួកជន ទុច្ចរិតកំរិតអន្តរជាតិទាំងនោះនឹងធ្វើសកម្មភាពដូចជាទី១ កាត់យកប្រាក់ដែលមាននៅក្នុងទូរស័ព្ទ លោកអ្នកពី១៥ ទៅ៣០ដុល្លា។ ទី២ពួកគេអាចចម្លងយកលេខទូរស័ព្ទដែលលោកអ្នកបានចងទុកសម្រាប់ទាក់ទងក្នុងទូរស័ព្ទលោកអ្នកទាំងអស់បានក្នុងរយៈពេលតែ៣វិនាទីបុណ្ណោះ។ ប្រសិនបើលោកអ្នកមានរក្សាទុកទិន្នន័យផ្សេងៗក្នុងទូរស័ព្ទដូចជា លេខគណនីធនាគារ ឬលេខសម្ងាត់របស់កាតATM ក៏ពួកទុច្ចជននឹងចម្លងយកហើយនឹងធ្វើសកម្មភាពដកយកប្រាក់របស់លោកអ្នកភ្លាម។
សូមបញ្ជាក់បន្ថែមថា លេខ+375 គឺជាលេខកូដប្រទេសបេឡារុស និង អាហ្វហ្គានិស្ថាន លេខ+371លេខ កូដប្រទេសឡាទីវ៉ា+381 លេខកូដប្រទេសស៊ែប៊ី +563លេខកូដប្រទេសវ៉ាលប៉ារ៉េសូ +370លេខកូដប្រ ទេសវីលនីញូស និង+255 លេខកូដប្រទេសតង់ហ្សានី។ លេខទាំងនេះអាចមកពីក្រុមអាយស៊ីស (ISIS)។
សូមលោកអ្នកកុំទទួលនិងកុំហៅត្រឡប់ទៅវិញឲ្យសោះនៅពេលឃើញលេខទាំងនោះហៅចូលមកលេខទូរស័ព្ទរបស់លោកអ្នក៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលជាតិ បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១១ករណី ឃាត់មនុស្ស២៣នាក់ (ស្រី៣នាក់) ក្នុងនោះមានមុខសញ្ញាជួញដូរ១៦នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតមេតំហ្វេតាមីន(ice) ៩៤៣.៣៤ក្រាម និង៣៦កញ្ចប់តូច។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណី (១ដីកា) ឃាត់ខ្លួន៣នាក់, នគរបាលកំពង់ស្ពឺ បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលសៀមរាប បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, នគរបាលបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលបន្ទាយមានជ័យបង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់ និងនគរបាលស្ទឹងត្រែងបង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៨លើក (យប់៥លើក) ស្លាប់មនុស្ស៤នាក់ របួសធ្ងន់១៣នាក់ ស្រាល៣នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក,មិនប្រកាន់ស្តាំ៣លើក,ស្រវឹង១លើក, កត្តាយានយន្ត១លើក។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤,៣៦៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២,០២៨គ្រឿង និងពិន័យសរុប២,៣៤០ គ្រឿង ៕
រាជធានីភ្នំពេញ ៖រនាំងដែក២ផ្ទាំងបានបាក់ ដោយសារបុរសស្រវឹងស្រាម្នាក់បើករថយន្តឡិចស៊ីស RX 300 បុក ។ ហេតុការណ៦នេះកើតឡើងនៅវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពបានប្រាប់ថា មុនកើហេតុគេបានឃើញបុរសស្រវឹង ស្រាម្នាក់ បានបើករថយន្តឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AK-1070 បើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តលឲ្យបាក់អស់២ផ្ទាំង និងបណ្តាលឲ្យរថយន្តបែកកង់ខាងមុខ មិនអាចបន្តដំណើរទៅមុខទៀតបាន តែមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ។
ក្រោយកើតហេតុទាំងអ្នកបើកបរ ទាំងរថយន្តត្រូវបាន មន្ត្រីជំនាញចុះមកយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីដោះស្រាយគ្នា៕
រាជធានីភ្នំពេញ ៖ស្ត្រីវ័យកណ្តាលម្នាក់ស្រវឹងជោកបើករថយន្តឡិចស៊ីស RX300 មួយគ្រឿង ទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី និងរថយន្តខូចខាតធ្ងន់ តែមិនបណ្តាលឲ្យស្ត្រីរូបនោះរងរបួសធ្ងន់ធ្ងរទេ។ ហេតុការណ៍នេះកើតឡើងត្រង់មុខក្រុមហ៊ុនលក់រថយន្តម៉ាក Range Rover តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មាន ឲ្យដឹងថា មុនមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបើករថយន្តបុកបង្គោលភ្លើងនេះបានកើតឡើង គេបានឃើញស្ត្រីវ័យកណ្តាលខាងលើ ដែលមានអាការៈស្រវឹងឈរទប់ខ្លួនស្ទើរមិនជាប់នោះបើករថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-9456 តាមមហាវិថីសហព័ន្ធរុស្ស៉ី យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត តែម្នាក់ឯង។ ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវ បុករះគល់ឈើ និងបន្តទៅបុកផ្ទប់បង្គោលភ្លើង ដែលដាក់បំភ្លឺតាមផ្លូវបណ្តាលឲ្យបាក់រាបដល់ដី និងធ្វើឲ្យបង្គោលភ្លើងនោះវាត់ទៅត្រូវ រថយន្តផ្នែកខាងមុខត្រង់អ្នកបើកបរ បណ្តាលឲ្យខូចខាតធ្ងន់ តែសំណាងល្អមិនត្រូវចំស្ត្រីបើកបររូបនោះទេ។
ក្រោយកើតហេតុរថយន្តត្រូវបាន ខាងនគរបាលចរាចរណ៍ក្រុង ស្ទូចយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕
បាត់ដំបង ៖ហេតុការណ៍ដ៍កម្រជួបប្រទះបានកើតឡើងទៅលើកញ្ញាម្នាក់ឈ្មោះ រិម ស្រីនឿន អាយុ២៧ មុនពេលកើតហេតុបានទៅសារប្រមូលមុងភួយនៅតូបលក់ឥវ៉ាន់ចាប់ហួយនៅខាងមុខផ្ទះធំដែលក្រុមអ្នកចាក់មីក្រូបានតខ្សែភ្លើងចូលដើម្បីដាក់កង្ហារអោយបងប្អូនមកចូលរួមពិធីរៀបការ។
ហេតុការណ៍នេះបានកើតឡើងនៅព្រលឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ឋិតនៅក្នុងភូមិបឹងចែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពេលកើតហេតុជនរគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងខេត្តបាត់បាត់ដំបង ហើយក្រុមគ្រូពេទ្យបានពិនិត្យហើយអះអាងថាស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមនោះក្រុមគ្រួសារមិនអស់ចិត្តបានដឹកត្រឡប់ទៅផ្ទះវិញប្រើពិធីសង្គ្រោះបូរាណដោយយកជនរងគ្រោះទៅគាប់ និងដីខ្សាច់ ប៉ុន្តែការប្រឹងប្រែងនេះមិនទទួលបានលទ្ធផលឡើយ។
យោងតាមសាច់ញាតិកូនកម្លោះនៅខេត្តបាត់ដំបងបានអោយដឹងថា: បន្ទាប់ពីហេតុអាក្រក់កើតឡើងក្នុងថ្ងៃចូលរោងនេះ ម្ចាស់សម៉ីកូនកម្លោះ កូនក្រមុំព្រមទាំងក្រុមគ្រួសារបានសម្រេចផ្អាកពិធីមង្គលការរបស់បងស្រីជនគ្រោះជារៀងរហូត ហើយបានបង្វែរម្ហូបអាហារក្នុងថ្ងៃចូលរោងការនេះទៅជាម្ហូបពិធីបុណ្យសាកសពវិញ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍