All posts by មេគង្គ ប៉ុស្តិ៍

ចាប់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​ប៉ុនប៉ង​ធ្វើឃាត​លោក ដូ​ណា​ល់ ត្រាំ​

​អាមេរិក​៖​បុរស​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្យាយាម​ដណ្តើមយក​កាំភ្លើង​ពី​មន្ត្រីប៉ូលិស​ម្នាក់​នៅ​កន្លែង​ជួបជុំ​អ្នកគាំទ្រ​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ដើម្បី​សម្លាប់ លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​អាមេរិក​។​
​បុរស​នេះ​ឈ្មោះ ម៉ៃ​ឃើ​ល សេន​ហ្វ​ត (Michael Sandford) អាយុ​១៩​ឆ្នាំ​បាន​ព្យាយាម​ដកយក​កាំភ្លើង​ពី​មន្ត្រីប៉ូលិស​នៅ​កន្លែង​ជួបជុំ​របស់លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១៨​ខែមិថុនា​នៅ​ទីក្រុង​នេះ​នៅមុន​ពេល​បុរស​នេះ​ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើ​យោងតាម​តុលាការ​នៅ​រដ្ឋ​នេ​វ៉ា​ដា​។​
​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​នោះ បុរស​នេះ​បាន​និយាយប្រាប់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ម្នា​ក់ថា គាត់​បាន​បើកឡាន​ពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា ទៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ដើម្បី​សម្លាប់​លោក ដូ​ណា​ល់ ត្រាំ​។​
​ក្រុមមន្ត្រី​មិនបាន​បញ្ជាក់​អំពី​សញ្ជាតិ​របស់​បុរស​នេះ​ទេ ដោយ​គ្រាន់តែ​និយាយថា គាត់​បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា គាត់​បាន​នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជិត​១៨​ខែ​មកហើយៗ​ថា គាត់​បានរស់នៅ​ទីក្រុង​បូ​បូ​ខេន (Hoboken) ក្នុង​រដ្ឋ​ញូ​វ​ជើ​ស៊ី មុនពេល​ធ្វើដំណើរ​ទៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​៕

b

ឃាតករដៃឆៅចាក់សម្លាប់ស្រ្តីម្នាក់នៅ តាមផ្លូវសាធារណៈ

  ​រាជធានី​ភ្នំពេញ​៖​ឃាតកម្ម​ដ៏​សាហាវ​មួយ​បានកើត​ឡើង នៅវេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្លូវ​លេខ​២១៩ កែង​១៦៥ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ខណៈដែល​ឃាតករ​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ពីក្រោយ​ខ្នង​សម្លាប់​ស្ត្រី​ម្នាក់​ជា​យោធា​បំរើ​ការងារ​ក្នុង​ក្រសួងការពារជាតិ ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ បាន​ដើរ​លើ​ដងផ្លូវ​លេខ​២១៩ តែម្នាក់ឯង ក៏​ស្រាប់​តែមាន​បុរស​មាឌធំ​ម្នាក់ អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​មកដល់​ក៏​ដក​កាំបិត​មុខស្រួច​ចាក់ ទៅលើ​ស្ត្រី​រងគ្រោះ ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ស្លាប់​មួយ​រំពេច ហើយ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្តង ។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ លី ដាវី អាយុ​៣៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៣២​បេ ផ្លូវ​១៦២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ៕

fn-2016-06-21-11-01-19-3fn-2016-06-21-11-02-01-0

គ្រាប់​អម្ពិល​ជួយ​ព្យាបាល​អាការ​ស្ងួត និង​ក្រហាយ​ភ្នែក​

​សុខភាព​៖​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញថា ចំនួន​មនុស្ស​ដែល​កើតមាន​អាការ​ស្ងួត​ក្រហាយ​នៅក្នុង​គ្រាប់ភ្នែក​មាន​ចំនួន​កាន់តែ​កើនឡើង​ដោយសារ​មនុស្ស​ភាគច្រើន​នៅក្នុង​សម័យនេះ​វីវក់​នៅមុខ​កុំព្យូទ័រ និង​ទូរស័ព្ទ​ជាច្រើន​ម៉ោង​។​
​លោក​វេជ្ជបណ្ឌិត នី​ក អេ​ត​គីន ចក្ខុពេទ្យ និង​ជា​អ្នកជំនាញ​ខាង​អាការ​ស្ងួត​ភ្នែក​ព្រមទាំង​ជា​ប្រធាន​សមាគម ខន់​ថេ​គ​ឡេ​ន របស់​ប្រទេស​អង់គ្លេស បាន​ពោលថា ប្រហែលជា​១​ភាគរយ​៣​របស់​មនុស្ស​យើង​កើតមាន​អាការ​ភ្នែក​ស្ងួត​ហើយ​ភាគច្រើន​មិន​ព្រមទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ព្យាបាល​ទេ​។​
​អាការ​ភ្នែក​ស្ងួត​នេះ បណ្តាលមកពី​ស្រទាប់​ទឹកភ្នែក​ដែល​បំពេញ​នាទី​ជួយ​រំអិល​គ្រាប់ភ្នែក​ផលិត​ទឹកបាន​តិចពេក រហូតដល់​ពេលខ្លះ​ក្លាយទៅជា​អាការ​ស្ងួត​គ្រាប់ភ្នែក​តែម្តង​។​
​លោកគ្រូ​ពេទ្យ​បានផ្តល់​ទិន្នន័យ​ទៀតថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គេ​បាន​រកឃើញ​សារជាតិ​ចម្រាញ់​ពី​គ្រាប់​អម្ពិល អាច​ការពារ​អាការ​ភ្នែក​ស្ងួត​។ សារជាតិ​ចម្រាញ់​មួយ​នេះ​បំពេញ​តួនាទី​ចម្លង​យក​ប្រព័ន្ធ​ការងារ​របស់​ទឹក​ចិញ្ចឹម​គ្រាប់ភ្នែក ជួយ​សំណើម​ដល់​កែវភ្នែក​និង​បណ្តា​អាការ​ស្ងួត​ភ្នែក​។​
​ការពិសោធន៍​បាន​រកឃើញថា សារជាតិ​ចម្រាញ់​ពី​គ្រាប់​អម្ពិល​ជួយ​ការពារ​អាការ​ភ្នែក​ស្ងួត​មាន​ប្រសិទ្ធភាព​បានយូរ​ជាង​វិធី​ព្យាបាល​ទូទៅ​ទ្វេដង ដោយ​សារជាតិ​ចម្រាញ់​ខាងលើនេះ​អាច​តោង​គ្រាប់ភ្នែក​បានយូរ​ជាង​។​
​គ្រូពេទ្យ​សរុប​ថា ការព្យាបាល​អាការ​ស្ងួត​ភ្នែក​ដោយសារ​ជាតិ​ចម្រាញ់​ពី​គ្រាប់​អម្ពិល​ស្រុក​នេះ​ជួយ​ឲ្យ​ឆាប់​ជាសះស្បើយ ប៉ុន្តែ​បច្ចុប្បន្ននេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សិក្សា​ពិសោធ​នៅឡើយ​៕

976_om_pel

សង្ឃ​បង្ហោះ​រូបភាព​អាសអាភាស​ព្រម​ទទួលកំហុស និង​ត្រៀម​លាចាក​សិក្ខាបទ​

​រាជធានី​ភ្នំពេញ​៖​សង្ឃ​ដែល​បង្ហោះ​រូបភាព អាសអាភាស និង​សម្ញែង​លុយ​ដុល្លារ​ធ្វើ​ឲ្យ​ផ្អើល​ពេញ Facebook និង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​នាពេល​កន្លងមក​នោះ បាន​ចេញមុខ​ទទួលកំហុស និង​ត្រៀម​លាចាក​សិក្ខាបទ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សាលា​គណ​រាជធានី​ភ្នំពេញ​បញ្ជាក់ថា « សូម​ទូលថ្វាយ ប្រគេន និង​ជម្រាបជូន​ថា រឿងរ៉ាវ​ដែល​ទាក់​និង​ភិក្ខុ វ៉ា ស៊ីណាន បាន​បង្ហោះ​រូបភាព​មិន​គប្បី និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាធារណជន និង​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា ពេលនេះ​សាលា​គណ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ភិក្ខុ​អង្គ​នេះ​លាចាក​ដិ​ក្ខា​បទ​(​សឹក​)​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​ស្អែក​នេះហើយ​»​។​
​សាលា​គណ​រាជធានី​ភ្នំពេញ​បានស្នើ​សុំ​ទៅ​ព្រះករុណា​ម្ចាស់​គ្រប់​អង្គ និង​សាធារណជន​ព្រះមេត្តា និង​មេត្តា​ជ្រាប ហើយ​ដើម្បី​រក្សា​កិត្តិយស​ព្រះពុទ្ធសាសនា សូមកុំ​យក​រូបភាព ទាំងនេះ​ធ្វើជា​កម្មវត្ថុ​ទៀត រឿងនេះ​គ្រាន់តែ​ជា​រឿង របស់​បុគ្គល​តែប៉ុណ្ណោះ​៕

2c35f8d02f2dc9aee5cf1f79a4e0071c

តំណែង​គ្រូបង្វឹក​ថ្មី​របស់​ប្រេ​ស៊ី​សបាន​លើក​លោក Adenor Leonardo Bacchi

​បាល់ទាត់​៖​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​ប្រេ​ស៊ី​ល បានប្រកាស​តែងតាំង​លោក Adenor Leonardo Bacchi ជា​គ្រួ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លជា​ផ្លូវការ​ហើយ​កាលពីម្សិល​មិញ​នេះ​។​
​គ្រូបង្វឹក​សញ្ជាត​ប្រេ​ស៊ី​លវ័យ​៥៥​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បន្ទាប់ពី លោក Dunga ត្រូវបាន​បណ្តេញ​ពី​តំណែង ក្រោយពី​ដឹកនាំ​ក្រុម​សាំ​បាល​ប្រេ​ស៊ី​ល​ធ្លាក់​ត្រឺ​ម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ក្នុង​ព្រឹត្តិការណ៍ Copa America 2016 នេះ ។​
​យ៉ាងណាមិញ លោក Adenor Leonardo Bacchi នឹង​មក​ចូលកាន់​តំណែង​ក្នុង​ក្រុម​ជម្រើសជាតិ​សាំ​បាល​ប្រេ​ស៊ី​ល ក្រោយ​ចប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ​នៅ​ទីក្រុង​រី​យ៉ូ​៕

tite650_1466461348

ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​៤​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២០ មិថុនា ២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៤​លើក (​យប់​១​លើក​) បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់ (​ប្រុស​) រងរបួស​ធ្ងន់​៣​នាក់ (​ប្រុស​) របួសស្រាល​ម្នាក់ (​ប្រុស​)​។​នេះ​បើ​យោងតាម​ការផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។
​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ បណ្តាលឱ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៨​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​តូច​១​គ្រឿង​,​រថយន្ត​ធំ​គ្រឿង​,​កង់​១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ​បណ្តាលឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក ស្លាប់​ម្នាក់​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​។ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២​នាក់ (​យប់​ម្នាក់​)​។​
​គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ​ចំនួន​៣​លើក ផ្លូវលំ​១​លើក ដោយឡែក យានយន្ត​បង្កហេតុ រួមមាន​ម៉ូតូ​១​លើក , រថយន្ត​ធុន​តូច​១​លើក ,​រថយន្ត​ធំ​២​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច​ម៉ូតូ និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​, រថយន្ត​តូច និង​កង់​១​លើក​ស្លាប់​១​នាក់ ។ ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន​ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ធំ​២​លើក របួស​២​នាក់​៕

fn-2016-06-12-14-03-35-3

នាំខ្លួន​មន្ត្រី​អាដហុក​ម្នាក់ទៀត​មក​ប​ន្ត​សាកសួរ​នៅ​តុលាការ​ព្រឹកនេះ

​រាជធានី​ភ្នំពេញ​៖​អនុរក្ស​ពន្ធនាគារ​ព្រៃ​សរ​នៅ​ព្រឹក​នេះ​បាន​នាំខ្លួន លោក ណៃ រ៉ង់​ដា អនុប្រធាន​សមាគម​អាដហុក​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ក្នុងនាម​សាក្សី ពាក់ព័ន្ធ​ករណី សូកប៉ា់ន់​សាក្សី ក្នុង​សំណុំរឿង​អាស្រូវ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​
​គួរ​បញ្ជាក់ថា លោក ណៃ រ៉ង​ដា ត្រូវបាន​ចាប់ខ្លួន​រួមជាមួយ​មន្ត្រី​អាដហុក និង​មន្ត្រី គ​.​ជ​.​ប មួយចំនួនទៀត​ជាប់ចោទ​ពីបទ​សូកប៉ាន់​សាក្សី​លើ​សំណុំរឿង​អាស្រូវ​លោក កឹម សុខា និង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ៕

81752e55f0149fa476402c9a8ed6c537

យន្តហោះ​ចម្បាំង​ចិន និង​នាវាចម្បាំង​អាមេរិក​ស្ថិតនៅ​ជិតគ្នា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

​អាមេរិក​៖​យន្តហោះ​ចម្បាំង​របស់​ចិន​បាន​ហោះ​ក្រវែល​ជិតៗ នាវាចម្បាំង​របស់​អាមេរិក ដែល​កំពុង​ឈរជើង​នៅ​ជិត​តំបន់​ព្រំដែន​សមុទ្រ​ចិន​ខាងត្បូង គ្រា​ដែល​នាវាចម្បាំង​អាមេរិក USS John C.Stennis ក៏បាន​បណ្តែត​ខ្លួន​ចូលកាន់​តែ​ជិត នៅ​តំបន់​ជម្លោះ​ផងដែរ​។​
​យ៉ាងណាក៏ដោយ ការចេញ​ល្បាត​របស់​យន្តហោះ​ចម្បាំង​ចិន​នេះ មិន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​នាវា​អាមេរិក​នៅឡើយ​នោះទេ​៕

WireAP_4091175c582a492eaf4424b4dd7bfd11_16x9_1600

Vardy បដិសេធ​សំណើ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City គឺ​កីឡាករ Jamie Vardy បានចេញ​មុខមក​បដិសេធ​នូវ​សំណើ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុងការ​ផ្ទេរ​យក​រូប​គេ​មកកាន់​កីឡាដ្ឋាន Emirates នា​រដូវ​កាល​ក្រោយនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២៩​ឆ្នាំ​រូបនេះ ត្រូវបាន​ក្រុម​កាំភ្លើង​ធំ ត្រៀម​ផ្តល់ជូន​នូវ​តម្លៃ​ខ្លួ​ម​២០​លាន​ផោន​និង​ថ្លៃ​ពលកម្ម ១២០០០០ ផោន​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​ត្រូវបាន​កីឡាករ​រូបនេះ​បដិសេធ ខណៈ​រូបគេ​កំពុងមាន គ្រោង​បន្ត​កុងត្រា​ថ្មី​នៅ​កីឡដ្ឋាន King Power បន្តទៀត​។​
​គួរ​បញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Vardy បាន​ចាក​ពី​ក្រុម Fleetwood Town មកកាន់​ក្រុម Leicester កាលពី​ឆ្នាំ ២០១២ ក្នុងតម្លៃ​១​លាន​ផោន នឹង បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៤​គ្រាប់​នៅ​រដូវ​កាល​នេះ​៕

1718586-36370104-2560-1440

 

លោក Vladimir Putin នឹង​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ចុង​សប្តាហ៍​នេះ​

ប៉េកាំង​៖​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន នា​ថ្ងៃទី​២៥ ខែមិថុនា ខាងមុខនេះ ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី​រវាង​ប្រទេសជិតខាង​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ស៊ិន​ហួ​។​
​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​ឲ្យ​ដឹងថា លោក Putin នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ចិន​តាម​ការអញ្ជើញ​របស់​លោក Xi Jinping ប្រធានាធិបតី​ចិន​។ លោក Lu បញ្ជាក់ថា លោក Jinping និង​លោក Putin នឹង​ជួបពិភាក្សា​លើក​កិច្ចការ​មួយចំនួន ដោយ​ក្នុងនោះ​ផ្ដោត​សំខាន់​លើ​វិស័យ​ទំនាក់ទំនង និង​ការអភិវឌ្ឍន៍ ដោយ​ប្រទេស​ទាំង​គ្រោង​នឹង​វិនិយោគទុន​រួមគ្នា ទៅលើ​គម្រោង​ជាច្រើន​។ ក្រៅពី​ជួបពិភាក្សា ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរ នឹង​ចុះ​ហត្ថ​លេខ​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយចំនួន ក្នុងនោះ​ក៏មាន​រឿង​នយោបាយ​ផងដែរ​៕

Russian President Vladimir Putin, right, and Chinese President Xi Jinping exchange documents at the signing ceremony in the Kremlin in Moscow, Friday, May 8, 2015. Russian and Chinese leaders have signed a plethora of deals in Moscow, giving Russia billions in infrastructure loans. (AP Photo/Alexander Zemlianichenko)

ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ដែលចូលមកកម្ពុជាដោយ​ខុសច្បាប់​​

រាជធានី​ភ្នំពេញ​៖​ជនជាតិ​ចិន​ចំនួន​៩​នាក់​ត្រូវបាន​កម្លាំង​នគរបាល​អន្ដោប្រវេសន៍ របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់​ពីបទ​ចូលមក​ធ្វើការ​ខុសច្បាប់ នៅក្នុង​ការដ្ឋាន​សំណង់ City Park​។
​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ដែល​គ្រា​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​មួយកន្លែង​ឈ្មោះ City Park មាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៥២ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​របស់លោក​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​មួយកន្លែង​ឈ្មោះ City Park ដោយមាន​រកឃើញ​ជន​ជាតិចិន​១៩​នាក់ ក្នុងនោះ​១០​នាក់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​៩​នាក់​អត់​មាន​លិខិតឆ្លងដែន​។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-06-20-19-31-34-2

ខឹង​ម្តាយ​ជំពាក់​លុយ​គេ​ច្រើនពេក​ចាក់​សាំង​ដុត​ខ្លួន​

ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​ទិញ​សាំង​៣​លីត្រ​មកចាក់​ស្រោច​លើ​ខ្លួន ហើយ​ដុត​ធ្វើអត្តឃាត​បណ្តាល​ឲ្យ​ស្លាប់ យ៉ាង​អាណោចអាធ័ម នៅ​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​បឹង​អណ្តែង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​
​បងប្អូន​អ្នកជិតខាង​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ដន អាយុ ២៨​ឆ្នាំ មុខរបរ​ជា​អ្នករត់​រឺ​ម៉ក់​កង់​បី មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​
​ប្រភព​ដដែល​បន្តទៀត​ថា ជនរងគ្រោះ​បាន​ព្យាយាម​ចងក​សម្លាប់ខ្លួន​២​ដង​មកហើយ តែ​ត្រូវ​អ្នកជិតខាង​ជួយសង្គ្រោះ​ទាន់ ទើបតែ​ពេលនេះ បានសម្លាប់​ខ្លួន​ដោយ​ដុត​ខ្លួនឯង​តែម្តង​។​
​ជនរងគ្រោះ​បាន​និយាយថា ខ្លួន​ខ្មាស​គេ​ណាស់ ដោយសារ​ម្តាយ​ជំពាក់​លុយ​អង្គការ និង​អ្នកស្រុក​ច្រើនពេក​៕

fn-2016-06-20-10-10-50-1fn-2016-06-20-10-10-50-0

បង្ក្រាប​គ្រឿងញៀន​៣​ក​រ​ណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​៤​នាក់

រាជធានី​ភ្នំពេញ​៖​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០១៦ (​គិត​ត្រឹម​ម៉ោង ១៦​ល្ងាច​) បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៣​ករណី ឃាត់​មនុស្ស​៤​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​២​នាក់ និង មុខសញ្ញា​ប្រើប្រាស់​២​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ២០០០​ក្រាម និង​៣​កញ្ចប់​តូច​។​
​ការបង្ក្រាប​នោះ រួមមាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ២០០០​ក្រាម​, រាជធានី​ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់ និង​ខេត្តកំពង់ចាម បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕

IMG-20160614-WA0038

ឃាត់ខ្លួនអ្នកពាក់អាវ​ខ្មៅ​៤​នាក់​កាន់បដាទាមទារឲ្យដោះលែងអ្នកជាប់ឃុំ

​រាជធានី​ភ្នំពេញ​៖​ក្រុម​សកម្មជន​អាវខ្មៅ​ចំនួន​៤​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ខណៈ​កំពុងកាន់​បដា​ដើរ​ស្រែក​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស (​គ​.​ជ​.​ប​) កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២០ មិថុនា ២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សកម្មជន​អាវខ្មៅ​ទាំង​៤​រូប​ត្រូវគេ​ដឹងថា ២​នាក់​មកពី​សហគមន៍​ដីធ្លី​បុ​រ​កីឡា​, ម្នាក់​មកពី OSO ភូមិ​ថ្មៅ​គោល និង​ម្នាក់ទៀត​មកពី​បឹងកក់ ។ បច្ចុប្បន្ន ពួកគេ​ទាំង​៤​នាក់​ត្រូវបាន​បញ្ជូនទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​សួរនាំ​៕

fn-2016-06-20-11-49-59-5

អាង​ស្តុក​ទឹក​បុរាណ​នៅ​ស្រុក​ឯក​ភ្នំ​ត្រូវគេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​

អត្ថបទ​៖ លោក ប៉ សុផល​
​បាត់ដំបង​៖​អាង​បូរាណ​មួយកន្លែង​ឈ្មោះ​”​អាង​ភៀស​” ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ស្ថិត​ក្នុងភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ត្រូវបាន​ក្រុម​អ្នកមាន​លុយ​មួយចំនួន​បាន ឃុបឃិត​លួច​កាយ​ជា​រណ្តៅ​វាតទី​យក​ធ្វើជា​កម្មសិទ្ធិ តែ​ខាង​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​ក្នុង​រឿងនេះ​ទេ​។​
​យោងតាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ អាង​បូរាណ​ខាងលើ មាន​ទំហំ​រាប់ពាន់​ហិកតា​ស្ថិតក្នុង​តំបន់​ពីរ ជា​តំបន់​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​មិនមែនជា​កម្មសិទ្ធិ​របស់​នរណាម្នាក់​ឡើយ​។ តែ​ពេលនេះ​ត្រូវបាន​អ្នកមាន​លុយ​មួយចំនួន​ឃុបឃិត​គ្នា​លួច​ដាក់​អេស្កាវ៉ាទ័រ​កាយ​ជា​រណ្តៅៗ​វាតទី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះមក​មើល ឬ​ហាមឃាត់​ឡើយ​។​ការមិន​ចុះ​ហាមឃាត់​ករណី​ដែល​រំលោភ​យក​ដឺ​សាធារណៈ​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការចោទប្រកាន់​ទៅលើ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរជំនាញ​ក្នុង​ខេត្ត​ថា ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​ផ្តល់ឱកាស​ឲ្យ​គេ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​។​
​លោក ឆ​យ ឈឿង ដែល​ម្ចាស់​អេស្កាវ៉ាទ័រ កាយ​រណ្តៅ​នៅក្នុង​អាង​ភៀស​ដែលជា​អាង​បូរាណ​នោះបាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១៩​មិថុនា​នេះ​ថា​៖ លោក​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​កាយ​ដី​អោយគេ​តែប៉ុណ្ណោះ ហើយ​ម្ចាស់​គេ​បាន​ប្រាប់ថា ជីក​ទុក​ចិញ្ចឹម​ត្រី​។​
​ឆ្លើយតប​នឹង​ករណីនេះ លោក ឡុង សុ​ភឺន អភិបាលស្រុក​ឯក​ភ្នំ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ថា ការកាយ​រណ្តៅ​ខាងលើនេះ គឺ​មិនមាន​ច្បាប់​អនុញ្ញាត​ទេ ហើយ​លោក​នឹង​ចាត់​អោយកម្លាំង​អធិការ​ស្រុក​ចុះទៅ​មើល​។​
​លោក ឡ​ម ឡាន អធិការរង​ស្រុក​ឯក​ភ្នំ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ក្រោយពី​បានទទួល​បទបញ្ជា​ពី​លោក​អភិបាលស្រុក​ភ្លាមៗ​នោះ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ដល់​កន្លែង​ទីតាំង​ល្មើស​ហើយ​បានអោយ​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ដើម្បី​ធ្វើ​ច្បាប់​សិន​បើ​ខាង​ស្រុក​អនុញ្ញាត​ចាំ​ធ្វើ​បន្តទៀត​៕

13index2