All posts by មេគង្គ ប៉ុស្តិ៍

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល រយៈ​ចម្ងាយ​មធ្យម​លើក​ទី​២​មិន​ខ្វល់​ពី​ការ​គំរាម​

​កូរ៉េខាងជើង​៖​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​លើក​ទី​២ ប្រកបដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​មិន​ខ្វល់​ពី​ការ​គំរាម​របស់​អន្តរជាតិ នោះឡើយ​។​
​មន្ត្រី​យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ការបាញ់​គ្រាប់​មី​ស៊ី​ល​លើក​ទី​១ ចេញពី​តំបន់​ឆ្នេរសមុទ្រ​នៃ​ក្រុង Wonsan របស់​កូរ៉េខាងជើង ហើយ​ចំពោះ​គ្រាប់​ទី​២ ក៏​ស្ថិតនៅ​តំបន់​ដដែល​នោះដែរ​៕

download8

អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ត្រឡប់​មក​វិញ​

​ខេត្តបាត់ដំបង​៖​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ លើ​ភូមិសាស្ត្រ​ច្រកទ្វា​អន្តរជាតិ​បាន​ឡែ​ម ស្រុក​កំរៀង​និង​ច្រក​តំបន់ភ្នំ​ដី​គីឡូ​១៣ ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​១៤៩​នាក់​ដែល​នៅ​ធ្វើ​ការងារ​រ៉ា​យ​ប៉ាយ​ដោយ​ខុសច្បាប់​នៅក្នុង​ទឹកដី​ថៃ​។​
​លោក​អនុសេនីយ៍ឯក សៀក សានិ​ត មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​បានអោយដឹង​នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ​ថា​: នៅ​រសៀល​ម៉ោង​៣:៤០​រសៀល ថ្ងៃទី​១៩ ខែមិថុនា​កន្លងមកនេះ​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចំនួន​១៤៩​នាក់​ក្នុង​នោះបាន​បញ្ជូន​កាត់​តាម​ច្រក​អន្តរជាតិ​បាន​ឡែ​ម​ចំនួន​១៣៥​នាក់​និង​តាម​ច្រក​គីឡូ​១៣ ចំនួន​១៤​នាក់​មកកាន់​ស្រុកកំណើត​វិញ​បន្ទាប់​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​។​
​លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ស្រុក​កំរៀង​បានអោយដឹង​បន្ត​រថា​: ពលករ​ខ្មែរ​ដែល​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បញ្ជូន​ត្រឡប់មក​ស្រុក​វិញ​នេះ​ភាគច្រើន​ជា​ពលករ​មកពី​បណ្តា​ខេត្តព្រៃវែង ស្វាយរៀង តាកែវ​និង​បណ្តា​ខេត្ត​ខាងកើត​ដទៃទៀត ពលករ​ទាំងអស់នេះ​ធ្វើ​ចំណាកស្រុក​ឆ្លងដែន​ចូលទៅ​កាន់​ប្រទេស​ថៃ​តាម​ច្រក​ក្នុងស្រុក​ម៉ាឡៃ អូរ​បី​ជាន់​ជាដើម​៕

IMG_4649IMG_4645

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ

រាជធានី​ភ្នំពេញ​៖​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញា​វុ​ឌ្ឈ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា នេះ​បានសម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ក្នុង​ពន្ធនាគារ និង​តម្រូវ​ឲ្យ ប្រគល់​កុំព្យូទ័រ​ដែលជា​ឧបករណ៍​សម្រាប់​ស្រាវជ្រាវ​ផែនទី សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ក្លែងក្លាយ ជូន​តុលាការ​ជា​កំហិត​។ ការប្រកាស​សាលដីកា​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​លោក ហុង សុខ​ហួរ និង​មេធាវី​ការពារ​ក្តី​របស់លោក​ផងដែរ​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​មិញ​នេះ​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង​លោក ហុង សុខ​ហួរ អតីត​សមា​ជិ​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី​។ ជា​សាលដីកា​ដែល​នឹង​ចេញ​ក្នុង​រយៈពេល ១៤​ថ្ងៃ​ខាងមុខ​ទៀត​នេះ គឺពាក់ព័ន្ធ​នឹង​បណ្ដឹងតវ៉ា​ការឃុំខ្លួន​លោក ហុង សុខ​ហួរ ខុស​នីតិវិធី និង​បណ្ដឹង​ប្រឆាំង​សាលក្រម ចាត់​របៀប​របស់​តុលាការក្រុង​ភ្នំពេញ​៕

fn-2016-06-17-09-08-15-0

ស្លាប់៣នាក់ របួស១០នាក់ក្នុងគ្រោះ ថ្នាក់ចរាចរណ៍ម្សិលមិញ

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​៦​នាក់ និង​របួសស្រាល​៤​នាក់​។ នេះ​បើ​យោង​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១០​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង និង​រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក​, ស្រវឹង​២​លើក និង​ប្រជែង​គ្រោះថ្នាក់​១​លើក​។ ប្រភព​ខាងលើ​បញ្ជាក់ថា ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៣​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៤៦០០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​២៤១៣​គ្រឿង និង​ពិន័យ​សរុប​២១៨៧​គ្រឿង​៕

a5ebf1f2-e58a-4b19-bae5-1e1aa6eb72a6

សំណុំរឿង​លោក ហុង សុខ​ហួរ តុលាការ​កំពូលនឹង​ប្រកាស​សាលដីកា​ព្រឹក​នេះ​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​តាម​គម្រោង​តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោក ហុង សុខ​ហួរ អតីត​សមា​ជិ​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​សុំ​នៅក្រៅ​ឃុំ​។​
​គួរ​បញ្ជាក់ថា មេធាវី​ការពារ​ក្ដី​របស់លោក ហុង សុខ​ហួរ បាន​ប្ដឹង​ទាស់​ដោយ​ចាត់ទុកថា ការឃុំខ្លួន​របស់​សម​ត្ថ​កិច្ច​ប្រឆាំង​លោក ហុង សុខ​ហួរ ដោយ​អះអាងថា បានធ្វើ​ឡើង​ខុស​នីតិវិធី​។​
​យ៉ាងណាក៏ដោយ គេ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការប្រកាស​សាលក្រម​តុលាការ​កំពូល​ព្រឹក​នេះ ទាក់ទង​ជោគវាសនា​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​រូបនោះ​៕

fn-2016-06-17-09-08-15-0

ក្រសួង​អំពាវនាវ​ឲ្យ​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ចំពោះ​កម្មករ​កម្មការិនី​

រាជធានី​ភ្នំពេញ​៖​កាលពី​ម្សិលមិញ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​ការអំពាវនាវ ៤​ចំណុច​សំខាន់ៗ ទៅដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ នៅតាម​រោងចក្រ​ទូទាំងប្រទេស​កម្ពុជា ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ចំពោះ​កម្មករ កម្មការិនី​។​
​សេចក្តីអំពាវនាវ នោះ​ក៏បាន​ដាក់ចេញ​នូវ​ការណែនាំ​ចំនួន​៤​ចំណុច ៖
១- អ្នក​ប្រកប​របរ​ដឹក​កម្មករ កម្មការិនី គប្បី​ប្រើប្រាស់​រថយន្ដ​ដឹក អ្នកដំណើរ​ប្រភេទ​តូ​រី​ស ឬ​បឺស ដែលមាន​លក្ខណៈ​សុវត្ថិភាព ជា​ប្រភេទ​យានយន្ដ​ដទៃទៀត ដើម្បី​ដឹក​កម្មករ កម្មការិនី ដោយ​អង្គុយ​តាម​កៅអី ក្នុង​រថយន្ដ និង​មិនត្រូវ​ផ្ទុក​លើដំបូល​ជាដាច់ខាត​។ គប្បី​កាត់បន្ថយ​ឲ្យ​បាន​អតិបរមា នូវ​ការដឹក​កម្មករ កម្ម​ការ​នី តាម​រថយន្ដ​ដឹកទំនិញ ដោយ​ឈរ​ណែនណាន់ តាន់តាប់​លើស​ចំណុះ ឬ​តាម​ទោចក្រយានយន្ដ​សណ្ដោង​រ៉ឺម៉ក ដែលមាន​ហានិភ័យ​ខ្ពស់ ងាយ​កើតមាន​គ្រោះថ្នាក់ ដូចដែល​ពេល​កន្លង ទៅ​ករណី​គ្រោះថ្នាក់​មួយ​លើកៗ បណ្ដាល​ឲ្យ​កម្មករ កម្មការិនី ទទួលរង​គ្រោះជា​ច្រើន​ឥត​គណនា​។​
២- អ្នកបើករថយន្ដ​ដឹក​កម្មករ កម្មការិនី​គ្រប់រូប ត្រូវមាន​ប័ណ្ណបើកបរ ព្រមទាំង​រថយន្ដ​ទាំងអស់ មាន​ប័ណ្ណ​សម្គាល់​យានយន្ដ ស្លាក​លេខ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​ប​ចេ្ច​ក​ទេស ដែលមាន​សុពលភាព​។​
៣- ក្នុង​ការដឹក​កម្មករ កម្មការិនី​តាម​រថយន្ដ​ដឹកទំនិញ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ដូចខាងក្រោម​៖
– ត្រូវ​រៀបចំ​កៅអី​ឲ្យ​បាន​ត្រឹមត្រូវ ហាម​មិន​ឲ្យ​ឈរ​ដាច់ខាត​
– ត្រូវមាន​រនាំង​ដែក​បាំង​ជុំវិញ មិន​ឲ្យ​ដាក់​ដៃ​ចេញ​ក្រៅ​
– ហាម​ផ្ទុក​លើស​ចំណុះ​
– ត្រូវ​ធានា​លក្ខណៈ​បច្ចេកទេស រថយន្ដ​ឲ្យ​មាន​សុវត្ថិភាព ពិសេស​ចំពោះ​កង់ ភ្លើង ហ្វ្រាំង ច​ង្គូ​ត ។​ល​។​
– ត្រូវ​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេល គ្រប់​ទីកន្លែង​ពិសេស ត្រូវ​បើកបរ​គោរព​ល្បឿន​កំណត់ គោរព​សញ្ញា​ចរាចរណ៍ គោរព​សិទ្ធិ​អាទិភាព ប្រកាន់​ស្ដាំ ធានា​សុវត្ថិភាព ក្នុងការ​ជែង ការបត់ ការឈប់ និង​ការចត មិន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ។​ល​។​
៤- នៅតាម​គោលដៅ​រោច​ក្រ សហគ្រាស អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ កម្មការិនី​ត្រូវ​ឈប់ ឬ​ចត ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​មិនមាន​ការកកស្ទះ​ចរាចរណ៍​។​
​សេចក្តី​អំពាវ​នានា​ដដែល​បន្ថែម​ថា «​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សង្ឃឹមថា អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ កម្មការិនី​គ្រប់រូប និង​ចូលរួម​អនុវត្តតាម​ការអំពាវនាវ​នេះ ដែល​ផ្ដល់​គុណប្រយោជន៍ ក្នុងការ​រក្សារ​សុវត្ថិភាព ជូន​កម្មករ កម្មការិនី ជា​កម្លាំងផលិតកម្ម​ដ៏​សំខាន់ ឲ្យ​បាន​ជៀស​ផុតពី​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក​»៕

fn-2016-06-21-15-46-24-0

ល្បែង​ហ្គេម​បាញ់​ត្រី​បញ្ចប់ជីវិត​បុរស​ម្នាក់ ក្នុងស្រុក​កំរៀង​

ដោយ៖ប៉ែន សុផល

​បាត់ដំបង​៖​បុរស​ម្នាក់​បានបញ្ចប់​ជីវិត ដោយ​ចង ក​.​សម្លាប់ខ្លួន ព្រោះតែ​ខូចចិត្ត​នឹង​ការបំផ្លាញ​អស់ ទ្រព្យសម្បត្តិ​ជាច្រើន ដោយសារ​ការ​លុះ​លង់ ប្រព្រឹត្ត​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ក្នុង​កាស៊ីណូ​ឃ្វី​ន ឋិត​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានអោយដឹងថា ហេតុការណ៍​ខាងលើ បានកើត​ឡើង​នៅ វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ឈានចូល ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ចំនុច​ក្រុមទី​៥ ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​មានឈ្មោះ វេត វណ្ណៈ អាយុ​២៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ថន រស្មី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​គោក​ឃ្មុំ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​ទាំងពីរ​នាក់​បានមក​ជួល​ផ្ទះ​នៅលើ​ទីតាំង​កន្លែងកើតហេតុ​ដើម្បី​លក់ដូរ​ស៊ីម​កាត​ទូរស័ព្ទ នៅក្នុង​ផ្សារ​បាន​ឡែ​ម ប្រទេស​ថៃ​។​
​បុរស​ម្នាក់​ដែល​អះអាងថា​ធ្លាប់​ស្គាល់​បុរសរងគ្រោះ​បាន​ឲ្យ​ដឹងថា ជា​ញឹកញាប់​គេ​ឃើញ​បុរសរងគ្រោះ​បាន​ចូល​លែង​ល្បែង​ហ្គែ​ម​បាញ់​ត្រី​ក្នុង​កាស៊ីណូ​ឃ្វី​ន​ដើម្បី​ផ្សង​រក​លាភ​ធំ​។​ប្រភព​នេះ​បន្តថា ស្ទើរ​រៀងរាល់ថ្ងៃ គេ​ឃើញ​បុរសរងគ្រោះ​បាន​ចូលទៅ​សំងំ​លេងល្បែង​ក្នុង​កាស៊ីណូ ឃ្វី​ន ប៉ុន្តែ​ការប៉ង​ប្រាថ្នា​ផ្សង រក​លាភ​តាមរយៈ​ល្បែងស៊ីសង​បានធ្វើ​ឲ្យ​បុរស​រូបនោះ ញៀន​ងប់ងុល​វក់​នឹង​ល្បែង ភ្លេច​បាយ ភ្លេច​ទឹក ភ្លេច​ការរកស៊ី ហើយ​ជា​បន្តបន្ទាប់ ក៏ត្រូវ​ផុងខ្លួន​ចាញ់​អស់ទាំង​លុយ ទាំង​ម៉ូតូ​រហូត​ចំនួន​០៦​គ្រឿង និង​អស់ទ្រព្យ​សម្បត្តិ​ពី​ខ្លួន​។​ប្រភព​បន្តទៀតថា ការធ្វើអត្តឃាត​នេះ គឺ​គ្មានអ្វី​ក្រៅពី​ការ ឈឺចាប់ និង​តូចចិត្ត​ស្តាយក្រោយ អាណិត​ប្រពន្ធ​កូន​ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក​.​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះជួល​ស្លាប់​តែម្តង​។​
​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ថន រស្មី បាន​រៀបរាប់ ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ទោះបីជា​ប្តី​របស់ខ្លួន​ញៀន​ល្បែង​បំផ្លាញ​អស់​លុយកាក់ និង​អស់​ម៉ូតូ​ជាច្រើន​គ្រឿង​ក្តី ក៏​ខ្លួន​មិនដែល​ស្តីបន្ទោស​អោយ​ប្តី​ធ្ងន់ធ្ងរ​ទេ​។​
​អ្នកស្រី រស្មី បន្តថា នៅ​ថ្ងៃកើតហេតុ​ទី​១៩ ខែមិថុនា ប្រហែល​ម៉ោង​ជិត​៣ និង​០០​ទៀបភ្លឺ ខ្លួន​បាន​ទូរស័ព្ទ​មក​ប្តី ហើយ​ប្តី​បាន​ពោល ពាក្យ​ថា ប្តី​ខុស​ហើយ កែខ្លួន​លែង​បាន​ហើយ អូន​យកប្តី​ទៀត​ចុះ ព្រោះ​ប្តី​បំផ្លាញ​អូន​អស់​ច្រើន ណាស់​។​ពេលឮ​ដូច្នេះ អ្នកស្រី​បាន​ឆ្លើយតប​ដោយ​ការ​លួងលោម​ថា ឯង​កុំ​គិត​ច្រើន ប្រាក់​យើង​អាច​រកបាន​ទៀត ភ្លាមនោះ​ប្តី​ក៏បាន​បិទ​ទូរស័ព្ទ​តែម្តង​។ ជា​អកុសល​រហូតដល់​វេលា​ម៉ោងជាង​៣ និង​០០​ក៏​ទទួលបាន​ដំណឹង​ថា ប្តី​ចងករ​សំលាប់ខ្លួន​បាត់ទៅហើយ​។​
​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា កន្ក​ង​មក វេត វ​ណ្ណះ បាន​លង់​នឹង​ល្បែង​ក្នុង​កាស៊ីណូ ឃ្វី​ន នោះ​ខ្លាំងណាស់ បងប្អូន​ប្រពន្ធ​កូន​ឧស្សាហ៍​ប្រាប់​ដែរ ប៉ុន្តែ​គេ​នៅតែ​ទៅលេង​ក្នុង​កាស៊ីណូ​នោះ​ដដែល ។​ទីបំផុត ប្រហែលជា​គេ​អស់សង្ឃឹម​ក្នុង​ជីវិត នឹក​ស្តាយក្រោយ​ក៏​កើត​មាននូវ​អំពើ​អត្តឃាត​បែបនេះ​។​
​បន្ទាប់ពី​កើតហេតុ​កម្លាំង​នគរបាល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ន្និ​ដ្ធា​ន​ថា ជន​រង គ្រោះ​ពិតជា​ចងក​ពិតប្រាកដ មែន ហើយក៏​បានប្រគល់​សាកសព​ជន​រង គ្រោះ​ទៅអោយ​គ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ល្បែងស៊ីសង​បាន​បង្កបញ្ហា​ច្រើនណាស់ ក្នុង​សង្គមជាតិ ក៏ដូចជា​សង្គម​គ្រួសារ ហេតុ​ដូច្នេះហើយ ទើប​រាជរដ្ឋាភិបាល​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លែង​ល្បែង​គ្រប់​កាស៊ីណូ​ទាំងអស់​នៅ​ទូទាំងប្រទេស ប៉ុន្តែ​ថៅកែ​កាស៊ីណូ​មួយចំនួន​នៅតែ​ផ្គើន​ចំពោះ​ច្បាប់​ហាមឃាត់​នេះ និង​ប្រព្រឹត្ត​ផ្ទុយ​ពី​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រសួង​ដូចជា​កាស៊ីណូ ឃ្វី​ន នេះ​ជាដើម ដែល​គេ​ឃើញថា បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ ហើយ​បុរស​ដែល​ធ្វើអត្តឃាត​ខាងលើនេះ ក៏ត្រូវ​បាន​គេ​បញ្ជាក់ថា ឃើញ​ចូល​លេងល្បែង​ក្នុងនោះ​ជា​ញឹកញាប់ រហូតដល់​ថ្ងៃ​ដែល​គេ​បានបញ្ចប់​ជីវិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​៕

index1

អាកាសចរណ៍​អេ​ហ្ស៊ី​ប​នឹង​ផ្តល់​សំណង​២៥,០០០​ដុល្លារ​សម្រាប់​គ្រួសារ​ជនរងគ្រោះ​ម្នាក់ៗ​

គែរ​៖​យោងតាម​សារព័ត៌មាន BBC ផ្សាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​អេ​ហ្ស៊ី​ប EgyptAir បានសម្រេច​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​រួចហើយ ក្នុងការ​ផ្តល់ប្រាក់​សំណង​បណ្តោះអាសន្ន ចំនួន​២៥,០០០​ដុល្លារ​អាមេរិក ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ម្នាក់ៗ​។
​គួរ​បញ្ជាក់ថា ជើងហោះហើរ EgyptAir Flight MS804 បាន​ធ្លាក់​ទៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ អំឡុងពេល​ធ្វើដំណើរ​ពី​ទីក្រុង​ប៉ារីស ទៅ​ប្រទេស​អេ​ហ្សី​ប កាលពី​ថ្ងៃទី​១៩ ខែឧសភា បាន​បណ្តាល​ឲ្យ​មនុស្ស ៦៦​នាក់ នៅលើ​នោះ​ស្លាប់​ទាំងអស់​។​
​ជាមួយគ្នា​នោះ​ប្រអប់​ខ្មៅ​ទាំងពីរ​ត្រូវបាន​រកឃើញ ហើយ​ក្រុម​ជំនាញ​បាននិងកំពុង​ទាញយក​ទិន្នន័យ​ពី​ពួកវា ដើម្បី​ស្វែងយល់​ពី​មូលហេតុ​ធ្លាក់​៕

CcrbeeE005016_20160620_CRMFN0A001_11n

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ថ្នាំញៀន​១​កញ្ចប់ និង​ម៉ូតូ​មួយគ្រឿង​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​បុរស​ពីរ​នាក់ រួម​និង​ថ្នាំញៀន​មួយកញ្ចប់ និង​ម៉ូតូ​មួយគ្រឿង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បុរី​ហ្គ្រេ​ន​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​
បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ សំ ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​លើក​អីវ៉ាន់ ស្នាក់នៅ​ឃ្លាំងទំនិញ​ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​អូរ​ឃ្លង ឃុំ​ត្រពាំង​ច្រេះ ស្រុក​កូន​មុំ ខេត្តរតនគិរី ម្នាក់ទៀត​មានឈ្មោះ កែវ លី អាយ​៣៣​ឆ្នាំ មុខរបរ​កម្មករ​លើ​ក​អីវ៉ាន់ ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត​ភូម​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​ម៉ាក​ស្មាស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1A-1518 ។​
​តាម​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កម្លាំង​ខាងលើ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​របស់ខ្លួន លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ពីរ​នាក់​ខាងលើ​មាន​សភាព​គួរ​ឲ្យ​សង្ស័យ ទើប​កម្លាំង​បានធ្វើការ​ប្រដេញ​បម្រុង​ឃាត់​សួរ តែ​ពេលនោះ​បុរស​ខាងលើ​បាន​ទម្លាក់​ថ្នាំញៀន​ចេញពី​ដៃ​របស់​អ្នក​អង្គុយ​ពីក្រោយ​ទៅលើ​ដី បំណង​បំបាត់ភស្ដុតាង តែ​ត្រូវបាន​សមត្ថកិច្ច​មើលឃើញ​ហើយក៏​បាន​ប្រដេញ​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​ប៉ុស្ដិ៍នគរបាល​មូលដ្ឋាន​។​
​ជនសង្ស័យ​បាន​សារភាពថា ពួកគេ​បាន​ទិញ​ថ្នាំញៀន​មកពី​ម្ដុំ​ស្វាយប៉ាក​តំលៃ​៦​ម៉ឺន​រៀល បំណង​យកទៅ​ជក់​នៅ​កន្លែង​ស្នាក់នៅ​របស់គេ លុះ​មកដល់​ចំណុច​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​។ ក្រោយពេល​កើតហេតុ​អ្នក​ទាំងពីរ​ត្រូ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃ្មួញ និង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕

27724967-da26-4b2d-bbee-2faf785f0c3efed26c7b-4259-4c92-8b3a-b33d3ae155d175b9894b-8e66-4572-a014-6f9b26d7f4f9

បង្ក្រាប​គ្រឿងញៀន​ថ្ងៃទី​២១​ម្សិលមិញ​ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់

​រាជធានី​ភ្នំពេញ​៖​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់​មនុស្ស​១១​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១១​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៤.២​ក្រាម​, ៣​កញ្ចប់​តូច​។​
របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១. មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តកំពង់ចាម បង្ក្រាប​២​ករណី ឃាត់ខ្លួន​៥​នាក់​, ខេត្តសៀមរាប បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តក្រចេះ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តកំពត បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តតាកែវ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តកំពង់ស្ពឺ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕

13494791_1618716005109431_3446121667179255388_n

​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​​ពាក់ព័ន្ធ​ករណី​ចោរកម្ម​

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បើក​ការស្រាវជ្រាវ រហូត​តាម​បង្ក្រាប និង​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​២​នាក់ ជា​បន្តបន្ទាប់ ដែល​តែងតែ​ប្រើ​ដាវ​កាប់​គំរាម​ប្លន់​យក​ទូរស័ព្ទ កាបូប​លុយ និង​សម្ភារ​ផ្សេងៗ ពី​បងប្អូន​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ​។​
អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ បាន​ឲ្យ​ដឹងថា កម្លាំង​របស់លោក ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន មុខសញ្ញា​ទាំង​២​នាក់​ខាងលើនេះ ត្រូវបាន​អនុវត្តន៍ និង​ធ្វើ​ឡើងជា​បន្តបន្ទាប់​នា​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ លោក​អធិការ​បញ្ជាក់ថា មុខសញ្ញា​ទាំង​២​នាក់​នេះ​តែងតែ​ធ្វើ​សកម្មភាព ដោយ​ប្រើ​ដាវ​កាប់​គំរាម​ប្លន់​យក​ទូរស័ព្ទ កាបូប​លុយ រួម​និង​សម្ភារ​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​តាម ដងផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ​។​
​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ឃាត់ខ្លួន​សួរនាំ មុខសញ្ញា​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​២០ មិថុនា ឆ្នាំ​២០១៦​យប់ មិញ​នេះ ពួកគេ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​ប្រើ​ដាវ​ភ្ជង់​ប្លន់ យកបាន​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ប្រាក់​ដុល្លារ​ចំនួន​២៥០​ដុល្លារ ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ។​
​លោក​អធិការ បាន​បន្តថា មុខសញ្ញា​ត្រូវ​ឃាត់ខ្លួន​៖ ឈ្មោះ គង់ វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ម្ដុំ​ផ្លូវ​រថភ្លើង ស្ថិតក្នុង ភូមិ​ដើម​ខ្វិត សង្កាត់ ទួល​សង្កែ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ឈ្មោះ បូរី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខ​របរ​និង​ស្នាក់នៅ មិន​ពិតប្រាកដ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ អូន សុ ភក្តិ ភេទ ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ក្បែរ​ចំណុច​កើត ហេតុ​ខាងលើ​។​
​បច្ចុប្បន្ន ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់ ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន សាកសួរ​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​រៀបចំ​កសាង​សំនុំរឿង បញ្ជូនទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

fn-2016-06-21-10-17-12-0

ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់ រួម​និង​ថ្នាំញៀន​១១​កញ្ចប់​

រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​ឃាត់ខ្លួន​បុរស​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ម្នាក់ ជាមួយ​ថ្នាំញៀន​១១​កញ្ចប់​កាលពី​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ប្លុក​ផ្លូវរ​ទះ​ភ្លើង ស្ថិតក្នុង​សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក​។​
​តាម​សមត្ថកិច្ច​បាន​ប្រាប់ថា ជនសង្ស័យ​ឈ្មោះ ឡី កុសល អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​មាន​ទីលំនៅ ស្នាក់នៅ​កន្លែងកើតហេតុ​ខា​លើ ក្រោយ​កើតហេតុ​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ទួលគោក រៀបចំ​ឯកសារ និង​បញ្ជូន​ទៅកាន់​តុលាការ​កាត់ទោស​តាម​នីតិវិធី​ច្បាប់​៕

13494791_1618716005109431_3446121667179255388_n

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៣​នាក់​ក្នុង​ទីតាំង​កោស​ជប់ ម៉ាស្សា​

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៣​នាក់​គ្រា​ដែល​ចុះ​ត្រួតពិនិត្យ​ទីតាំង​កោស​ជប់​ម៉ាស្សា​មួយកន្លែង​កាលពី​រសៀល​ម្សិលមិញ​នៅ​ផ្លូវ​លេខ​២៩២ កែង​ផ្លូវ​១០៥ និង​ផ្លូវ​លេខ​១១៣ នៅក្នុង សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា សម្រាប់​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​របស់លោក បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន​២៣​នាក់ ប្រុស​ចំនួន​០៦​នាក់ ពីបទ​លួច​ឆ្លងដែន ស្នាក់នៅ ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ដែល​ប្រក​រប រកស៊ី លក់​កាហ្វេ កោស​ជប់ និង​ម៉ាស្សា នៅ​ទីតាំង​ខាងលើ​។​
​មន្ត្រី​ដដែល​នេះ​បាន​ចាត់ទុកថា ការ​គ្មាន​ត្រួតពិនិត្យ ចំពោះ​ទីតាំង​អាជីវកម្ម ជនបរទេស​ទាំងនេះ គឺ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សង្គម និង​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​យ៉ាងខ្លាំង ពីព្រោះ​តាម​ការស្រាវជ្រាវ​នោះ ឃើញថា ទីតាំង​ម៉ាស្សា​នេះ បាន​លួច​បង្កប់​សេវា​ផ្លូវភេទ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ខណ្ឌចំការមន ក្រោម​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ជា​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

13450887_1618550478459317_3034311985541688205_n13445667_1618550415125990_8923368697975734835_n13465941_1618550628459302_396136483555486324_n

ផ្ទះថ្ម​មួយ​ខ្នង​ស្រុត​កប់​ក្នុង​ដី​ពាក់កណ្តាល នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​

​ភ្នំពេញ​៖ ផ្ទះថ្ម​មួយ​ខ្នង​បាន​ស្រុត​ចូលក្នុង​ដី​ស្ទើរ​ពាក់កណ្តាល កាលពី​វេលា​ម៉ោង​៣ និង​៣៥​នាទី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ។​ផ្ទះ​ដែល​ស្រុត​ចូលក្នុង​ដី​នេះ ជា​ភោ​ជនី​ដ្ឋា​ន​យីហោ បឹង​សំរោង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ អា ត្រង់ចំណុច​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​មន្ត្រី​មូលដ្ឋាន​មួយរូប​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ខាងលើ ឈ្មោះ មាស ឆុន ជា​មន្ត្រី​យោធា ។​ផ្ទះ​នេះ​សង់​ពី​បេតុង ប្រក់​ក្បឿង​មាន​បណ្តោយ ៨ គុណ ១០​ម៉ែត្រ ជា​ប្រភេទ​វីឡា​កូនកាត់​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្នុង​ហេតុការណ៍​នេះ​គ្មាន​នរណាម្នាក់​រងគ្រោះ​នោះទេ ។​សមត្ថកិច្ច​កំពុង​សិក្សា​អំពី​ការស្រុត​ផ្ទះ​ដ៏​ចម្លែក​ដែល​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ខាងលើនេះ​៕
b11j

បង្ក្រាប​ទីតាំង​ថតចម្លង​ឌី​ស​ខុសច្បាប់​មួយកន្លែង​នៅ​ក្រុង​ក្រចេះ​

​ដោយ​៖ លោក វិធិ​ន​
​ខេត្តក្រចេះ​៖​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​១០ និង​១៥​នាទី កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ខេត្តក្រចេះ ក្រោម​ការសម្របសម្រួល​ដោយ​លោក សោ វុទ្ធី​ព្រះរាជអាជ្ញារង​សាលាដំបូង ខេត្តក្រចេះ បាន​ចុះ​ប​ង្គ្រា​ប​ទីតាំង​ថតចម្លង​ឌី​ស​ខុសច្បាប់​មួយកន្លែង នៅ​ម្ដុំ​ក្រោយ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ឋិត​ក្នុង​ក្រុង​ក្រចេះ​។​
​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​ចុះបង្ក្រាប​ទីតាំង​ខាងលើ​នោះ សមត្ថកិច្ច​ចម្រុះ ក៏បាន​ចាប់​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​នេះ ព្រមទាំង​រឹបអូស​បាន​សម្ភារៈ ជា​គ្រឿង​ថតចម្លង​ស៊ី​ឌី​ព្រមទាំង​ស៊ី​ឌី ចំនួន​ជិត ២​ពាន់​បន្ទះ​។​
​ម្ចាស់​អាជីវកម្ម​ដែល​រង​ការ​ចោទថា បាន​លួច​ធ្វើ​អាជីវកម្ម​លក់​ជួល​ស៊ី​ឌី និង​ធ្វើ​អាជីវ​ម្ម ថតចម្លង​ដោយ​ខុសច្បាប់​មាន​រយះពេល​រាប់សិប​មកហើយ​នោះ ឈ្មោះ គីម ម៉ូ​វ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។​
​បើតាម​ការលើកឡើង​ពី​សមត្ថកិច្ច បាន​បង្ហើប​ប្រាប់ថា ការចុះ​បង្ក្រាប​ទីតាំង​លក់ ជួល និង​ថតចម្លង​ស៊ី​ឌី ខុសច្បាប់​នេះ គឺធ្វើឡើង​ទៅតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ផលិតកម្ម អាជីវកម្ម​ស៊ី​ឌី​ក្នុងស្រុក​មួយ​។ ការចុះ​បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី របស់​អាជ្ញាធរ​ខេត្តក្រចេះ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​សកម្មភាព​ការចុះ​ចាប់​បង្ក្រាប​ជា​លើក​ទី​២ បន្ទាប់ពី​មាន​ទីតាំង ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ក្លែងក្លាយ​ខុសច្បាប់​មួយ​នៅ​ស្រុក​ឆ្លូង ។ ដែល​ត្រូវបាន​សមត្ថកិច្ច ចុះ​ចាប់​បង្ក្រាប​កាលពី​ថ្ងៃទី​៣ ខែមិថុនា​កន្លងទៅ ដោយ​ក្នុងនោះ សមត្ថកិច្ច ក៏បាន​ចាប់​ឃាត់ខ្លួន និង​នាំខ្លួន​ម្ចាស់់​អាជីវកម្ម​មួយ​នេះ មក​តុលាការ​ផងដែរ​។​
​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹងថា ជន​ជា​ម្ចាស់​ទីតាំង​ថតចម្លង ស៊ី​ឌី ខុសច្បាប់​មួយកន្លែង​នេះ​ឈ្មោះ​គីម ម៉ូ​វ គឺ​ក្រោយ​ការឃាត់ខ្លួន ត្រូវបាន​នគរបាល បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា នេះ​ដើម្បី​បន្ត​ចំណាត់ការ​៕

08fa1a2a-ad37-453c-aee1-ad46c13c5fe8a41132c6-c259-4774-a745-db1b5d95d2d285a0020d-3ff2-4011-bfe3-00747e6f47a716464e03-01f2-44b1-b50e-81c0cb45f47bb6602144-72d1-40a2-ae40-65276ef3a50c