ត្បូងឃ្មុំ ៖ទាំងឡានសាំយ៉ុង ទាំង រម៉ក ម៉ូតូ ដឹកឈើ របស់មេឈ្មួញ ឈើ បានធ្វើចរាចរណ៍ ដោយរលូន ចេញពីខេត្ត ក្រចេះ តាមកំណាត់ផ្លូវ ជាតិលេខ ៧ ដែលមាន សមត្ថកិច្ច ចម្រុះគ្រប់ ស្ថាប័ន យាមប្រចាំការផងដែរ តែមិនបានចាត់ ការបង្ក្រាបទប់ស្កាត់បទល្មើសទាំង នោះទាល់ តែសោះ ជាពិសេស លោក ងី វិរៈ នាយរដ្ឋបាលព្រៃឈើ ប្រចាំខេត្តត្បូងឃ្មុំនោះតែម្តង។
បើតាមការអោយដឹងរបស់ប្រជាពលរដ្ឋដែលនៅតាមតំបន់នោះបានប្រាប់អោយដឹងថា ក្បួនឡានដឹកឈើដុះស្លែ ខាងលើ មិនម៉ែនទើបតែ កើតមានឡើងពេលថ្មីៗនោះទេ ពោលគឺកើត មានតាំងពីយូយាណាស់មកហើយ ដោយ គិត ចាប់ពីរាត្រីម៉ោង ១០ ទៅ ម៉ោង ៣ ទាបភ្លឺតែងតែមាន ក្បួនឡានដឹកឈើ រួមមានទាំង ឡាន ឈើជន្លុងយ៉ាងច្រើនផងដែរនោះ គឺ ចាប់ពី ៧ ទៅ ១០ គ្រឿងក្នុងមួយក្រុម បន្តបណ្តាក់គ្នាទាំងខ្សែរៗ ឆ្លងកាត់តាមស្នាក់ ការ និង ស្ថាប័នជំនាញ រដ្ឋបាលព្រៃឈើចាប់ ពី ទឹកដីស្រុកមេមត់រហូតដល់ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ តាមឃុំ អញ្ចើម ឆ្ពោះទៅស្រុក អូរាំងឪ ឬចេញតាមច្រក់របៀង តូចធំ ដោយមិនខ្លាចរអា សមត្ថកិច្ចបន្ដិតសោះឡើយ។ព្រោះពួកគេបានបង់ទៅអោយ មន្ត្រីដែលយាមប្រចាំការនៅតាម ទីតាំង ត្រួលពិនិត្យអស់ទៅហើយ។
លើសពីនេះទៀត ប្រជាពល រដ្ឋ ដែលឃើញហេតុ ការនេះបានរិះគន់ថា មន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ បានទទួលកញ្ចប់ខ្មៅ ពីពួកឈ្មួញបំផ្លាញជាតិនោះអស់ហើយទើប ពួកមន្ត្រីទាំងនោះ ដេកមិនព្រម ងើបមកធ្វើការបង្ក្រាបសោះ តែបើបង្ក្រាបវិញនោះ គឺចាប់បានតែ ឈើទេមិនដែលចាប់បានម្ចាស់ឈើឡើយ៕
វ៉ាស៊ីនតោន ៖យោងតាមសារព័ត៌មាន Fox News ផ្សាយថា ផែនការសកម្មភាពគ្រប់គ្រងជនអន្តោប្រវេសន៍របស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ត្រូវបានតុលាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិករារាំង។
ការសម្រេចចិត្តនេះមានន័យរដ្ឋមួយចំនួនដែលជំទាស់ទៅនឹងផែនការរបស់លោកពីមុនមក ដូចជារដ្ឋតិចសាស់ជាដើម បានទទួលជោគជ័យ ចំពោះការរារាំងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ត្រឡប់ទៅវិញ។
នៅក្នុងសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានធ្វើឡើងនៅទីក្រុង New Orleans នោះបានសរសេរថា រដ្ឋបាលលោក អូបាម៉ា មានភាពខ្វះខាតក្នុងការការពារជនអន្តោប្រវេសន៍ជាង៤លាននាក់ ពីការនិរទេសនិងមិនអាចធ្វើឲ្យពួកគេមាន សិទ្ធិបម្រើការងារ ដោយគ្មានការទទួលយល់ព្រមពីសភា។
គួរបញ្ជាក់ថា រដ្ឋតិចសាស់គឺរដ្ឋនាំមុខគេក្នុងចំណោមរដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ទាំង២៦ នៅទូទាំងសហរដ្ឋអាមេរិក ដែលមានការជំទាស់យ៉ាងខ្លាំងទៅនឹងផែនការរបស់លោក បារ៉ាក់ អូបាម៉ា ដែលបានប្រកាសចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ មិថុនា ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលជាតិបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស១៤នាក់ (ស្រី២នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់៦នាក់ ដកហូតថ្នាំប្រភេទមេតំហ្វេតាមីន (ice) ១០.៨៧ក្រាម និង៨កញ្ចប់តូច។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តកំពង់ស្ពឺ បង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់, ខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់ (ប្រុស), ខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួនម្នាក់, ខេត្តស្វាយរៀង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តពោធ៍សាត់ បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួនម្នាក់ និងខេត្តកោះកុងបង្ក្រាប ១ករណី ឃាត់ខ្លួន២នាក់ (ស្រី)៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល៤នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង, រថយន្តធុនធំ១គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែង២លើក, បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក, ស្រវឹង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៥នាក់)។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤,០០២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៩១៧គ្រឿង និងពិន័យសរុប ២,០៨៥គ្រឿង៕
រាជធានីភ្នំពេញ ៖ជនសង្ស័យដែលចាក់សម្លាប់ស្ត្រីយោធានៅខាងលិចផ្សារដេប៉ូ នោះបានសារភាពហើយ ដោយបញ្ជាក់ថា រូបគេខឹងនឹងស្ត្រីរងគ្រោះ ដែលស្លាប់នោះដែលចេះតែស្តោះទឹកមាត់ដាក់ខ្លួន ពេលដែលជួបមុខគ្នាម្តងៗ នាំឲ្យរូបគេមានគំនុំរហូតចាក់សម្លាប់តែម្តង៕
បាល់ទាត់ ៖យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sun បានឲ្យដឹងថា ខ្សែបម្រើដល់មានឥទ្ធិពលរបស់ក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Aaron Ramsey ក្លាយជាគោលដៅដ៏សំខាន់របស់លោក Jose Mourinho ដែលគាត់មកកែនៅរចនាសម្ព័ន្ធរបស់ក្រុមបិសាចក្រហម Manchester United នៅរដួវកាលក្រោយនេះ។
ខ្សែបម្រើរបស់កាំភ្លើងធំ Arsenal ដែលមានតម្លៃខ្លួន៥០លានផោនរូបនេះ ត្រូវបានទទួលនូវការកោតសសើរពីសំណាក់លោក Mourinho នៅទម្រង់លេងរបស់គេថាដូចទៅនឹងកីឡាករ Frank Lampard ដែលបច្ចប្បន្នកំពុងតែប្រកបអាជីពនៅឯងសហរដ្ឋអាមេរិកនោះ។
យ៉ាងណាមិញ ក្រុមបិសាចក្រហមត្រូវបានក្រុម Borussia Dortmund បដិសេធនូវសំណើរកាលពីសប្តាហ៍មុនក្នុងការនាំយក កីឡករ Henrikh Mkhitaryan ប៉ុន្តែ អ្នកចាត់ការទូទៅក្រុមនឹងព្យាយាមបញ្ចុះបញ្ចូល Ramsey ក្នុងការផ្លាស់មកកាន់ ទឹកដី Old Trafford មុនពេលនៃរដូវកាល ២០១៦ -១៧ ចាប់ផ្តើម៕
រាជធានីភ្នំពេញ ៖ម្ចាស់ផ្ទះដែលស្រុតចូលក្នុងទឹកបឹងនៅចំណុចផ្ទះលេខ៤៥ ( ភោជនីយដ្ឋានបឹងសំរោង ) ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នោះ កាលពីម្សិលមិញ បានដាក់ប្តឹងម្ចាស់ដីដែលបង្កឲ្យខូចខាត ដោយទាមទារសំណងខូចខាតរហូតដល់ ២៥ម៉ឺនដុល្លារឯណោះ។
សូមជម្រាបថា ក្រោយហេតុការណ៍បាក់ស្រុតផ្ទះនេះ អ្នកម៉ៅការចាក់ដីបានរត់គេចខ្លួនបាត់មិនព្រមចូលមកទទួលខុសត្រូវនោះទេ ខណដែលក្រុមអាជ្ញាធរខណ្ឌបាន យកគ្រឿងចក្ររបស់អ្នកបង្កមករក្សាទុកដើម្បីរងចាំការដោះស្រាយគ្នាជាមួយគ្រួសារជនរងគ្រោះ៕
រាជធានីភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើកាំបិតចាក់សម្លាប់ស្ត្រីយោធាបំរើការងារនៅក្រសួងការពារជាតិ កាលពីពេលថ្មីៗ នេះ ទាំងកណ្តាលចំណោមមនុស្សកុះករ ស្ថិតនៅខាងលិចផ្សារដេប៉ូ ។ តាមព័ត៌មានទទួលបាន គឺបន្ទាប់ពីកើតមានឃាតកម្មនោះ សមត្ថកិច្ចជំនាញមិនបាននៅស្ងៀមនោះឡើយ ហើយបានបើកការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនដៃដល់បាន កាលពីម៉ោង៣រសៀលថ្ងៃទី២២ មិថុនា ២០១៦ នេះ បន្ទាប់ពីមើលតាមកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុ ហើយត្រូវកំណត់ភិនភាគបាន ។ ប៉ុន្តែមកដល់ពេលនេះ ជននោះសមត្ថកិច្ចនៅមិនទាន់បង្ហើបពីអត្តសញ្ញាណនោះទេ ហើយជនសង្ស័យក៏មិនទាន់សារភាពដែរ ។
បើទោះបីជាគេឃើញមានស្លាកស្នាមរបួសលើដៃពេលដែលប្រតាយប្រតប់គ្នា ហើយម៉ូតូជននោះជិះ គឺដូចក្នុងកាមេរ៉ាសុវត្ថិភាព ពេលដែលមកធ្វើសកម្មភាពចាក់សម្លាប់នារីនោះ ។ តាមព័ត៌មានដដែលបញ្ជាក់ថា មុខសញ្ញាខាងលើ គឺត្រូវគេដឹងទៀតថា មានទីលំនៅក្បែរផ្ទះរបស់នារីរងគ្រោះដែលស្លាប់នោះ ៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍នគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នគរបាលជាតិបានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី និងឃាត់មនុស្ស១១នាក់ (ស្រី១នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ ៦នាក់ និងមុខសញ្ញាប្រើប្រាស់ ៥នាក់ និងរឹបអូសគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និង២០កញ្ចប់តូច មេតំហ្វេតាមីន (wy) ៣,១៥ក្រាម។
ប្រភពដដែលបញ្ជាក់ថា ទីតាំងបង្ក្រាប ១. ភ្នំពេញ បង្រា្កប ៥ករណី ឃាត់ខ្លួន ៧នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និង១៤កញ្ចប់តូច, ទី២. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៦កញ្ចប់តូច, ទី៣. បាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ស្រី) មេតំហ្វេតាមីន (wy) ៣,១៥ក្រាម, ទី៤. ត្បូងឃ្មុំ បង្រា្កប ២ករណី (ដីការ) ឃាត់ខ្លួន ២នាក់ (ប្រុស)៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់១០នាក់ និងរបួសស្រាល៣នាក់។ នេះយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង, រថយន្តធុនធំ៣គ្រឿង, គោយន្ត១គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែង២លើក, បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក, ស្រវឹង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៥នាក់)។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៤,១៣០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧៤៦គ្រឿង និងពិន័យសរុប ២,៣៨៤គ្រឿង៕
បាល់ទាត់ ៖ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម Celta Vigo គឺកីឡាករ Nolito បាន ព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងឲ្យក្រុម Manchester City។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ២៩ឆ្នាំរូបនេះ បានបង្ហើបឲ្យដឹងថា មូលដែលធ្វើគេសម្រេចចាកចេញពីក្រុមនោះគឹ មិនសូវបានជាប់ជាជម្រើសដំបូងរបស់ក្រុម ហើយមិនសូវជោគជ័យក្នុងអាជីព បន្ទាប់ពីលឺថា ក្រុម Man City ចង់បាននោះ ទើបជាឱកាសក្នុងការផ្លាស់ចេញពីក្លឹប Celta Vigo នោះតែម្តងខណៈដែលរូបគេចង់រួមរស់ជាមួយ គ្រូបង្វឹកដ៏មានបទពិសោធគឺលោក Pep Guardiola មកដឹកនាំក្រុមនៅអង់គ្លេសវិញ បន្ទាប់ពីចាកចេញពីក្លឹប Bayern Munich របស់អាល្លឺម៉ង់។
តាមសេចក្តីរាយការណ៍របស់ក្រុម Man City បានឲ្យដឹងថា Nolito មានតម្លៃខ្លួន១៤.១លានផោន ក្នុងការមកចូលរួមក្នុងពហុកីឡដ្ឋាន Etihad។
គួរបញ្ជាក់ថា Nolito ស៊ុតបញ្ចូលទីបានចំនួន៣៩គ្រាប់ក្នុងការបង្ហាញខ្លួន១០០លើឲ្យក្រុម Celta Vigo ៕
រាជធានីភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌសែនសុខបានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ម៉ូតូ និងរថយន្តយ៉ាងសកម្ម នៅរាជធានីភ្នំពេញមួយគ្រួសារតែម្តង ដោយបានចាប់ខ្លួនបុរសជាកូន និងស្ត្រីជាម្តាយ ខណ:ឪពុក និងជាប្តីនោះ ដែលជាមេខ្លោងរៀបចំផែនការរត់គេចខ្លួនបាត់។
ប្រតិបត្តិការធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយឡោមព័ទ្ធ ផ្ទះសង់ថ្មីមួយកន្លែង ស្ថិតនៅតាមផ្លូវលំ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌសែនសុខលោក ម៉ក់ ហុង ឲ្យដឹងថា មុនឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនក្រុមប្លន់ទាំងនេះ គឺដោយសារតែពួកគេបានលួចម៉ូតូមួយគ្រឿង នៅតាមផ្លូវម៉ង់ឫទ្ធី ប៉ុន្តែស៊យម៉ូតូរបស់ជនរងគ្រោះ ចាប់ប្រព័ន្ធ GPS ទើបកម្លាំងនគរបាល តាមទៅបង្ក្រាបជាក់ស្តែងតែម្តង។
ក្រោយចូលឆែកឆេរនៅក្នុងផ្ទះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការនោះ កម្លាំងនគរបាលបានរកឃើញ និងដកហូតរថយន្តមួយគ្រឿង និងម៉ូតូ៣គ្រឿងផងដែរ៕
ខេត្តកោះកុង ៖ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តកោះកុង បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើចេញពីខេត្តកោះកុងយកទៅលក់ នៅឯ ប្រទេសវៀតណាម កើតឡើងយ៉ាងពេញបន្ទុកដែលឃើញ សមត្តកិច្ចណាចុះ បង្ក្រាបម្តងសោះ។ សារព័ត៌មានបានភ្ជាប់ទូរស័ព្ទ ឱម ម៉ាក់ រី នាយខណ្ឌរដ្ធបាល ព្រៃឈើខេត្ត កោះកុង ដើម្បសុំការបំភ្លឺពាក់ពន្ធនិងកាដឹកជញ្ជូនឈើក្រញូងនិងឈើធ្នុងនេះ លោកបានប្រាប់មកវិញថា កំពុងជាប់ រវល់ប្រជុំ នៅភ្នំពេញ។
ដោយឡែកលោក ឯម ចាន់ ថា មេបញ្ជាការ អនុសេនា ធំលេខ៣ ប្រចាំខេត្តកោះកុង មិន អាចសុំការបំភ្លឺពាក់ពន្ធ័ និងការចោទប្រកាន់ថា រូបលោក រកស៉ីដឹកឈើគ្រញូងយកទៅលក់អោយ ឈ្មួញបន្ត ដឹកទៅលក់នៅឯប្រទេសវៀតណាម ដោយសារតែទូរស័ព្ទ លោកមិនអាចទំនក់ទំនងបាន។ ប្រជាពលរដ្ធនិយាយថា មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដូចជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកងរាជអាវុធហត្ថជាដើម គិតគូរតែរឿងប្រមូលលុយដាក់ហោប៉ៅ មិនគិតពីការបង្ក្រាបបទល្មើសសោះឡើយ។
ប្រភពបានឲ្យដឹងទៀតថា យូរៗទើបមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបរថយន្តដឹកឈើខុសច្បាប់បានម្តងដោយសារ តែម្ចាស់រថយន្ត ទាំងនោះមិនបង់លុយឲ្យមន្ត្រី រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដទៃទៀត តាមការកំណត់។
កាលពីសប្តាហ៍មុន កន្លងទៅថ្មីៗនេះមន្ត្រីរដ្ឋបាលព្រៃឈើខេត្តនិងប៉ូលិសសេដ្ធកិច្ចខេត្ត បានបង្ក្រាបរថយន្តដឹកឈើធ្នង់១គ្រឿងនៅក្នុងស្រុកហើយក៏ដោះលែងស្ងាត់ៗអោយទៅវិញយ៉ាងរលូន។ទោះជាយ៉ាងណាក៍ដោយ មជ្ឈដ្ឋានទូទៅ ក្នុងខេត្តកោះកុង គ្មានជំនឿទៅលើមន្ត្រីរដ្ឋបាល ព្រៃឈើ ក្នុងការចុះ បង្ក្រាបបទល្មើសនោះទេ ព្រោះលោក ឱម ម៉ាករី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង ត្រូវបានគេដឹងថា គិតគូរតែរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ក្រុងខេមភូមិន្ទ ខេត្តកោះកុង ក៏បានឲ្យដឹងដែរថា ក្នុងមូលដ្ឋានពួកគាត់មានឈ្មួញដឹកជញ្ជូនឈើ ធ្វើអាជីវកម្មខុសច្បាប់យ៉ាងពេញបន្ទុកម្នាក់ ឈ្មោះ ឯម ចាន់ ថា ជាមេបញ្ជាការអ់នុសេនា ធំលេខ៣ ប្រចាំខេត្តកោះកុង ហើយគេដឹកយក ទៅលក់បន្ត ទៅទេសវៀតណាមយ៉ាងរលូន ដោយពុំមាន សមត្ថកិច្ចណាហានប៉ះពាល់ឡើយ ដោយសារតែមន្ត្រីរដ្ឋបាលព្រៃឈើ គិតតែរឿងផលប្រយោជន៍បែបនេះហើយ ទើបបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តនៅតែកើតឡើងឥតឈប់ឈរ៕
រាជធានីភ្នំពេញ ៖អាជ្ញាធរខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះរុះរើសំណង់អាហារដ្ឋាន ភោជនីយដ្ឋាន និងផ្ទះទឹក ដែលបានសងសង់អត់ច្បាប់នៅតាមមាត់ទន្លេ។ ប្រតិបត្តិការវិធានការរដ្ឋបាលរបស់អាជ្ញាធរខណ្ឌជ្រោយចង្វានេះដឹកនាំដោយលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ ព្រមទាំងមានការចុះសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីផងដែរ ។
លោកអភិបាលរង ហ៊ុយ សារុណ បានឲ្យដឹងថា ការចុះប្រើវិធានការរដ្ឋបាលនេះបន្ទាប់ពីសាលាខណ្ឌបានជូនដំណឹងដល់អាហារដ្ឋាន ភោជនីយដ្ឋាន និងផ្ទះទឹកទាំងនោះ ហើយទីតាំងទាំងនោះមិនព្រមធ្វើការរុះរើ ។ ការប្រើវិធានការរដ្ឋបាលនេះគឺដោយសារតែផ្ទះទឹកទាំងនោះធ្វើឲ្យបាត់បង់សោភ័ណភាព ព្រមទាំងអាចបង្កជាហានិយភ័យដល់ភ្ញៀវទេសចរណ៍ផងដែរ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍