All posts by មេគង្គ ប៉ុស្តិ៍

អាហារ​មាន​សា​ធាតុ​កាល់​ឡូរី​ខ្ពស់​អាច​បង្កើន​ខ្លាញ់​ក្នុង​រាងកាយ​

​សុខភាព​៖​ពួក​អ្នកស្រាវជ្រាវ​អាមេរិក​បាន​និយាយថា មនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ទាប​តែ​សម្បូរ​សារធាតុ​កាល់ ឡូរី​ខ្ព​ស់គឺ​ទោរទន់​ទៅរក​ការឡើង​ខ្លាញ់​ក្នុង​រាងកាយ​ច្រើនជាង​មនុស្ស​ដែល ទទួលទាន​អាហារ​មាន​សារធាតុ​ប្រូតេអ៊ីន​ច្រើន​ជ្រុល​ទៅទៀត ។​
​មនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ទាប​មាន​ការឡើង ទំងន់​តិចតួច​សរុប​ជារួម ក៏ប៉ុន្តែ​ថាមពល​បន្ថែម (​អាហារ​សម្បូរ​ជាតិ​កាល់​ឡូរី​ខ្ពស់​) កាន់តែច្រើន​របស់​ពួកគេ​ត្រូវបាន​រក្សា​ទុកជា​សារធាតុ​ខ្លាញ់​ច្រើនជាង មនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​កំរិត​មធ្យម និង កំរិត​ខ្ពស់​ទៅទៀត ។​
​អ្នក ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​កំរិត​ទាប​បាន​ឡើង​ទំងន់​ប្រហែល ពាក់កណ្តាល​ដូច​អ្នកផ្សេង​ដែរ គឺ​ឡើង​ទំងន់​ជា​មធ្យម ៣,១៦ គីឡូ អំឡុងពេល​នៃ​ការសិក្សា បើ​ប្រៀបធៀប​ទៅនឹង​ទំងន់ ៦,០៥ គីឡូ​ក្នុង​ក្រុមមនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​កំរិត ធម្មតា និង ទំងន់ ៦,៥១ គីឡូ​ក្នុង​ក្រុមមនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​កំរិត​ខ្ពស់ ។​
​ក៏ប៉ុន្តែ​ការកើនឡើង​ទំងន់​បន្ថែម​ដ៏​ច្រើន​គឺ​កើតមាន​ក្នុង​ទំរង់​ជាតិ ខ្លាញ់​ច្រើន​ក្នុង​រាងកាយ​ដែល​មនុស្ស​ទទួលទាន​អាហារ​មាន​កំរិត​ជាតិ ប្រូតេអ៊ីន​មធ្យម និង ខ្ពស់​មានការ​ឡើង​ទំងន់ ចំណែកឯ​អ្នក​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ទាប​បាន​ស្រក​ទំងន់​៕

images

ម្ចាស់​ក្លឹប​ហង្ស​មាស​លួច​ដឹក​សាកសព​ស្ត្រី​ម្នាក់ ចេញពី​បន្ទប់​ខារ៉ាអូខេ​ទៅ​ទុក​ក្នុង​វត្ត​

​ដោយ​ ៖​​ ​​សុផល

បាត់ដំបង​៖​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​២៧ ខែមិថុនា​នេះ​បាន​រិះគន់​ខ្លាំងៗ​ដល់​ម្ចាស់​ក្លឹប​ខារ៉ាអូខេ​ហង្ស​មាស​ហាក់​លាក់បាំង​ការពិត​មិន​ទទួលខុសត្រូវ​ចំពោះ​កូនចៅ បន្ទាប់ពី​បានដឹងថា​ស្ត្រី​ជា​អ្នក​អនាម័យ​ក្នុង​ក្លឹប​របស់ខ្លួន​បាន​ស្លាប់​ហើយ​ប្រញាប់​ប្រ​ញ៉ា​ល់​ដឹក​ចេញ​យកមក​តម្កល់ទុក​នៅក្នុង​វត្ត​ដំរី​ស រួច​រាយការណ៍​អោយ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ពិនិត្យ​សាកសព​ដែល​ទង្វើ​នេះ​ខុសឆ្គង​និង​លក្ខ​ណះ​បច្ចេកទេស​ជំនាញ​។​

ប្រភព​ដដែល​បន្ត​រថា​: ជាធម្មតា​នៅពេល​មាន​ហេតុការណ៍​ដូចគ្នា​ម្តងៗ​សមត្ថកិច្ច​ជំនាញ​សូម្បីតែ​អ្នក​សារពត៌មាន​ក៍​មិន​អនុញ្ញាតិ​អោយចូល​ផង​ក្រែង​ប៉ះពាល់​ឬ​បាត់​ភស្តុតាង​ដែល​នៅ​សេសសល់ ប៉ុន្តែ​រឿងនេះ​បែរជា​ត្រូវគេ​ចល័ត​សាកសព​ចេញ​ក្នុង​ចម្ងាយ​ផ្លូវ​ជិត​២​គីឡូម៉ែត្រ​។​

​ករណី​ស្ត្រី​ដេកស្លាប់​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​៤:២០​នាទី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​នៅក្នុង​ក្លឹប​ខារ៉ាអូខេ ហង្ស​មាស​ឋិត​ក្នុង​ក្រុមទី​៤២ ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្តបាត់ដំបង​។ សាកសព​មានឈ្មោះ​គួ​ន ណិ ហៅ​នី អាយុ​៤២​ឆ្នាំមាន​ស្រុកកំណើត​ស្រុក​ពួក ខេត្ត​សៀ​មេ​ា​ប ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ ស្ត្រី​ខាងលើ​ស្លាប់​ដោយសារ​ជម្ងឺ​ផ្ទាល់ខ្លួន រីឯ​ម្ខា​ស់​ក្លឹប​ខារ៉ាអូខេ​ហង្ស​មាស​ខាងលើនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ប្រាក់ ធី ជាម​ន្ត្រី​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​៕

21index

ក្លិប​ធំៗ​បី​ប្រជែង​គ្នា​ទិញ​ខ្សែប្រយុទ្ធ Lacazette ពី Lyon

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​ពី​ក្លិប​កាំភ្លើង​ធំ Arsenal បាន​ឲ្យ​ដឹងថា ក្លិប​កំពុងតែ​រៀបចំ​ដាក់សំណើរ​ទៅកាន់​ក្លិប Lyon ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ Alexandre Lacazette នៅពេលដែល​ទីផ្សារ​កីឡាករ​បើក​នា​រដូវក្តៅ​ខាងមុខនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៣​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៤៣​លើក នៅក្នុង​ក្របខ័ណ្ឌ Ligue 1 របស់​បារាំង កាលពី​រដូវ​កាល​មុន​។ ប៉ុន្តែ លោក​មិនបាន​ជាប់​ជា​ក្រុម​ជម្រើសជាតិ​បារាំង​សម្រាប់​ព្រឺ​ត្តិ​ការណ៍ Euro 2016 នេះ​ទេ​។​
​លោក Arsene Wenger ដែលជា​អ្នក​ចាត់​ទូទៅ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal បាន​ឲ្យ​ដឹងថា លោក​ត្រៀមខ្លួន​ជួប​ជាមួយនឹង លោក David Venditelli ដែលជា​ភ្នាក់ងារ​របស់​កីឡាករ Lacazette នៅ​សប្តាហ៍​នេះ​ដើម្បី​ពិភាគ្សា​នូវ​តម្លៃ​សម្រាប់​ការផ្លាស់ប្តូរ​មកកាន់​ក្លិប Arsenal ។​
​គួរ​បញ្ជាក់ដែរថា ក្លិប​កាំភ្លើង​ធំ Arsenal កំពុងតែ​មានការ​ប្រកួត​ប្រជែង​គ្នា​ជាមួយ ក្លិប West Ham United និង Atletico Madrid ក្នុងការ​ចុះហត្ថលេខា​ទិញយក​កីឡាករ Lacazette មក​រួម​ក្រុម​ផងដែរ​៕

alexandre-lacazette-football-lyon_3297795

​តំណាងរាស្ត្រ CNRP អាច​នឹងត្រូវ​បាត់បង់​ប្រាក់បៀវត្ស

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋសភា កំពុងតែ​ពិភាក្សា​អំពី​ការដាក់ពិន័យ លើ​សមាជិកសភា​មកពី​គណ​កប្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូលធ្វើ​ការបំពេញ​តួនាទី របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ។ ចំណែក​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​សម្រេច​ឲ្យ​គណកម្មាធិការ​ហិរញ្ញវត្ថុ​សិក្សា​អំពី​បញ្ហា​តំណាងរាស្ត្រ CNRP ដែល​ទទួលបាន​ប្រាក់ខែ ហើយ​មិន​ចូលធ្វើ​ការងារ​នេះ​ផងដែរ ។​
​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា បាន​បញ្ជាក់ថា បើ​សមាជិកសភា មកពី​បក្សប្រឆាំង នៅតែ​បន្តធ្វើ​បែបនេះ រដ្ឋសភា​អាច​នឹង​ពិចារណា ផាកពិន័យ ដូចជា មិនឱ្យ​ចូលរួម​ប្រជុំ ការ​កាត់​ប្រាក់ខែ និង​ដកហូត​រថយន្ត​ត្រឡប់មកវិញ​ជាដើម​។​
​សមាជិកសភា​មកពី​គណ​កប្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ស្វែងរក​ការចាប់ខ្លួន លោក កឹម សុខា បន្ទាប់ពី​ប្រធានស្តីទី​គណបក្សប្រឆាំង​មួយ​នេះ អវត្តមាន​ក្នុង​ការចូល​បំភ្លឺ​ជូន​តុលាការ ក្នុងនាម​ជា​សាក្សី​ក្នុង​រឿង​សញ្ជារកម្ម ។​
​គួរ​បញ្ជាក់ថា ជា​បន្តបន្ទាប់​មកនេះ តំណាងរាស្ត្រ CNRP បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ បន្ទាប់ពី​បែកធ្លាយ​រឿងអាស្រូវ​របស់លោក កឹម សុខា ដែល​ឈានដល់​ការអនុវត្ត​និតិ​វិធី​របស់​តុលាការ​ថែមទៀត ៕

fn-2016-06-27-09-27-20-0

ឈី​លី ក្លាយជាម្ចាស់ជើងឯក Copa America ក្រោយ​ឈ្នះ​អា​ហ្ស​ង់​ទីន​ដោយ​បាល់​ប៉េ​ណា​ល់​ទី​

​បាល់ទាត់​៖​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឈី​លី បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ប្រចាំ ទ្វីបអាមេរិក Copa America Centenairo 2016 នៅ​សហរដ្ឋអាមេរិក ក្រោយ​យកឈ្នះ ក្រុម​ជម្រើសជាតិ អា​ហ្ស​ង់​ទីន ដោយ​បាល់​ប៉េ​ណា​ល់​ទី ៤-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​អម្បាញ់មិញ​នេះ​៕

917435020668686e50296dfda8a79817_crop_north

ពល​រដ្ឋ​តិច​សាស់​ទាមទារ​យ៉ាង​អន្ទះសា​ឲ្យ​ផ្តាច់ខ្លួន​ពី​សហរដ្ឋអាមេរិក​

​អាមេរិក​៖​ពួក​អ្នក​ចង់​ផ្ដាច់ខ្លួន​របស់​អាមេរិក នៅ​រដ្ឋ​តិច​សាស កំពុង​អន្ទះសារ​ដោយ​ចង់​ទាមទារ​ផ្តាច់ខ្លួន ដូចជា​អង់គ្លេស ផ្តាច់ខ្លួន​ពី​សហភាព​អឺរ៉ុប ដូច្នេះ​ដែរ ។ ពលរដ្ឋ​ទាំងនោះ​លើកឡើងថា «​ការចាកចេញ​រប​ស់តិ​ច​សាស់​» នឹង​កើតឡើង​នៅពេល​ខាងមុខ​។​
​លោក Daniel Miller ប្រធាន​របស់​ចលនា​ជាតិនិយម​តិច​សាស់ បាន​និយាយថា ការបោះឆ្នោត​ដែល​ជំរុញ​ឡើង ដោយ​ពលរដ្ឋ​នៅ​អង់គ្លេស អាចជា​គំរូ​មួយ​សម្រាប់​រដ្ឋ​តិច​សាស់ ដែលជា​ប្រទេស​ឯករាជ្យ​ពី​ឆ្នាំ ១៨៣៦ ដល់ ១៨៤៥ ហើយ​សេដ្ឋកិច្ច​របស់ខ្លួន​ដែលមាន​ទឹកប្រាក់​ចំនួន ១,៦​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​នោះ នឹង​ស្ថិត​ក្នុងចំណោម​សេដ្ឋកិច្ច​ធំជាងគេ​ទី​១០ នៅក្នុង​ពិភពលោក​។​
​ក្រុម​នេះ​បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុននេះ​ថា «​ចលនា​ជាតិនិយម​តិច​សាស់​កំពុង​ស្នើសុំ​ជា​ផ្លូវការ ដល់​អភិបាលរដ្ឋ​តិច​សាស់​ឲ្យ​គាំទ្រ​ការ បោះឆ្នោត​ស្រដៀង​គ្នា​មួយ សម្រាប់​ប្រជាជន​តិច​សាស់​។ ការិយាល័យ​របស់​អភិបាល​តិច​សាស់ លោក Greg abbott មិនអាច​សុំ​អត្ថាធិប្បាយ​ភ្លាមៗ​បានទេ​»​។​
​លោក Miller បាន​និយាយថា «​ការចាកចេញ​របស់រ​ដ្ឋ​តិច​សាស់​កំពុងតែ​កើតឡើង​»​។ ប៉ុន្តែ​ពួក​អ្នកជំនាញ​ខាង​រដ្ឋធម្មនុញ្ញ បាន​និយាយថា រដ្ឋ​របស់​អាមេរិក​ណា មួយ​មិនអាច​បំបែកចេញ​បានទេ ប៉ុន្តែ​នេះ​មិនបាន​បញ្ឈប់​ផែនការ របស់​ពួក​ទាមទារ​ផ្តាច់ខ្លួន​រាប់រយ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​ទេ​។ គ្មាន​រដ្ឋបាល ណាមួយ​ត្រូវបាន​បង្កើតឡើង​ដោយ​ការ​ផ្តាច់ខ្លួន​ពី​រដ្ឋ​ណាមួយ​នោះទេ ចាប់ពី​ឆ្នាំ​១៨៦៣​មក​។​
​ចេញពី​រដ្ឋ Maine ទៅដល់​រដ្ឋ Alaska ការខិតខំ​ប្រឹងប្រែង​ផ្តាច់ខ្លួន​ចេញ ដោយមាន​ជាច្រើន​ក្រុម​នោះ ជារឿយៗ ដោយសារ​ការខឹង​សម្បា​រ ទៅនឹង​ការយកពន្ធ ឬអ្វី​ដែល​ពួកគេ​មើលឃើញថា ជា​សិទ្ធិសេរីភាព​របស់​ពួកគេ​នោះបាន​ទទួល​បរាជ័យ ដោយសារតែ​កត្តា​ប្រឈម​ផ្លូវច្បាប់ ដែល​ស្ទើរតែ​មិនអាច​ធ្វើទៅ​រួច ឬ​ការខ្វះ​ការគាំទ្រ​។​
​ការស្ទង់មតិ​របស់ Reuters/Ipsos នៅ​ឆ្នាំ​២០១៤ បាន​បង្ហាញថា ប្រជាជន​អាមេរិកកាំង​ជិត ១​ភាគ​៤ ចង់​ឲ្យ​បណ្តា​រដ្ឋ​របស់​ពួកគេ​ចាកចេញ ពី​រដ្ឋ​សហព័ន្ធ​អាមេរិកកាំង៕

fn-2016-06-26-07-12-08-0

ដោះលែង​ស្ត្រី​ជេរប្រមាថ សម្តេច ហ៊ុន សែន តាម facebook ហើយ​

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ាង ស៊ីណា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​សង្ស័យថា បាន​ជេរប្រមាថ​សម្តេច ហ៊ុន សែន តាម Facebook ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ ប៉ុន្តែ​ស្ថិតនៅក្រោម​ការ អង្កេត​របស់​តុលាការ ។​
​យ៉ាងណាក៏ដោយ ស្ត្រី​រូបនោះ​ត្រូវបាន​ចោទ​ពីបទ ពាក់ព័ន្ធ​ការ “​ប្រមាថ ប្រឆាំង អ្នករាជការ​សាធារណៈ​” ដោយ​ខាង​អយ្យការ បាន​បញ្ជូនទៅ​ឲ្យ ខាង​ចៅក្រម​ស៊ើបសួរ គឺ​លោក​សម្រេច​មិន​ឃុំខ្លួន ស្ត្រី​សង្ស័យ​នោះទេ ដោយ​សម្រេច​ដាក់​ឲ្យ នៅក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ ដោយ​កំណត់​ឲ្យ ចូលខ្លួន​ទៅ​បង្ហាញមុខ មួយខែ​ម្តង​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន ដែល​ខ្លួន​រស់នៅ​។​
​ប៉ុន្តែ​ស្ត្រី​រូបនោះ បាន​បដិសេធថា មិនបាន​ជេរប្រមាថ សម្តេច ហ៊ុន សែន នោះទេ ប៉ុន្តែ​មាន​ជនខិលខូច បាន​យក​ទូរស័ព្ទ​របស់ខ្លួន ទៅប្រើ​ប្រាស់​ហើយ បាន​យក​អា​ខោ​ន Facebook នាង​ឈ្មោះ ស៊ីណា នាគ​មាស ទៅ​ជេរប្រមាថ​សម្តេច ព្រោះថា ទូរស័ព្ទ​របស់​នាង បាន​ជ្រុះ​បាត់ ក្នុងអំឡុង​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នេះ ។​
​ស្ត្រី​រូបនោះ​អះអាងថា បន្ទាប់ពី​បានឃើញ អា​ខោ​ន Facebook ខ្លួន​ត្រូវបាន​គេ​ប្រើប្រាស់ យកទៅ​ជេ​ប្រមាថ សម្តេច​តេ​ជោ​សែន នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ នាង​ក៏បាន​ទៅ​ដាក់ពាក្យ ប្តឹង​នៅ​នគរបាល ប៉ុ​ស្ថិ៍​ត្រាង អំពី​រឿង​អា​ខោ​ន Facebook នាង ឈ្មោះ ស៊ីណា នាគ​មាស ត្រូវគេ យកទៅ​ប្រើប្រាស់ ជេរប្រមាថ​សម្តេច​។​
​គួរ​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ កំលាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​បញ្ជូន​ស្ត្រី​ខាងលើ​មកកាន់​តុលាកា​ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​ការជេរប្រមាថ​សម្តេច ហ៊ុន សែន​តាម​ប្រព​ន្ធ័​ពត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​៕

e640ff73-d140-45ea-98f3-bf285f007c68183c76b9-fac0-4284-acc2-e78b46eb497d

បុរស​ម្នាក់​ត្រូវគេ​សម្លាប់​យក​សព​ទៅ​បោះចោល​នៅតាម​ប្រឡាយទឹក​

​ខេត្តកំពង់ធំ​៖​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​សម្លាប់ ហើយ​សាកសព​ទៅ​បោះចោល​នៅតាម​ប្រឡាយទឹក និង ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​នៅក្នុង​លូ​ប្រឡាយទឹក ត្រង់ចំណុច​ទួល​ជ្រៃ​ខាងលិច ភូមិ​កែ​រ៉ង​ចំងាយ ប្រមាណ​ប្រហែល​២​គីឡូម៉ែត្រ ពី​ភូមិ​ដេ​ល​ស្ថិតនៅ ឃុំ​ឈើទាល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ នៅ​រសៀល​ម្សិលមិញ​។​
​នៅលើ​សាកសព​មាន ស្នាមរបួស​លើ​ផ្ទៃមុខ រយៈ​ច្រមុះ​ប្រវែង​មួយ​សង់ទីម៉ែត្រ​ជំរៅ​៥​សង់ទីម៉ែត្រ រយះ​ត្រចៀក​ខាងឆ្វេង​ប្រវែង​៣​សង់ទីម៉ែត្រ របួស​ក្បាល​ផ្នែក​ខាងក្រោយ​ប្រវែង​១០​សង់ទីម៉ែត្រ រយះ​ចង្កា​ប្រវែង​៩​សង់ទីម៉ែត្រ ជំរៅ ១​សង់ទីម៉ែត្រ រយះ​បបូរមាត់​ខាងលើ​ផ្នែក​ខាងឆ្វេង​ប្រវែង​២​សង់ទីម៉ែត្រ និង​រយះ​ចិញ្ចើម​លើ​ផ្នែក​ខាងឆ្វេង​៣​សង់ទីម៉ែត្រ ជំរៅ​១​សង់ទីម៉ែត្រ ។​
​ជនរងគ្រោះ ឈ្មោះ សុខ ភក្តី អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មាន​ប្រពន្ធ​ឈ្មោះ ឡុង សោភា អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​៕

fn-2016-06-26-06-17-14-3fn-2016-06-26-06-17-13-1

យុវជន​ម្នាក់ ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​មិនដឹង​មូលហេតុ​

​ដោយ ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖ យុវជន​ម្នាក់ សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​ចង​-​ក ព្យួរ​នៅលើ​ដើម​អំពិល​ក្រោយ​ផ្ទះ ដោយ​មិនដឹង​ពី​មូលហេតុ​។​
​សមត្ថកិច្ច បានអោយដឹងថា សាកសព​យុវជន​រូបនោះ​មានឈ្មោះ ខន ចាន់​ធី ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បានធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​-​ក នៅវេលា​ម៉ោង​១ និង​១០​អា​ធ្រា​ត្រ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​។​
​បើតាម​សំដី​ស្ត្រី​ជា​ម្ដាយ បាន​ប្រាប់​អោយដឹងថា នៅវេលា​ម៉ោង​១​អាត្រា​តូន​របស់គាត់​បាន​ចុះពីលើផ្ទះ​ហើយ​ប្រាប់ថា​ចុះទៅ​បទ​ជើង​។ នៅពេលដែល​បាត់​កូន​យូរ មិនឃើញ​ឡើងមក​លើផ្ទះ​វិញ គាត់​ក៏​ចុះទៅ​តាម ពេលនោះ​ស្រាប់តែ​ឃើញ​កូនប្រុស​របស់ខ្លួន​ចង​ព្យួរ​ក នៅ​ដើម​អំពិល​ខាងក្រោយ​ផ្ទះ ស្លាប់​បាត់ទៅហើយ​។​
​ស្ត្រី​ជា​ម្ដាយ បាន​បញ្ជាក់ថា កន្លងមក​កូន​របស់​គាត់ គឺ​មិនដែល​កើតទុក្ខ ឬ​មាន​វិ​បាត់​អ្វី​ឡើយ​។​
​នៅពេល​នគ​បាល​ប៉ុស្តិ៍ ចុះទៅពិនិត្យ​ធ្វើ​កោសល្យ​វិនិច្ឆ័យ​សាកសព បាន​បញ្ជាក់ថា យុវជន​រូបនោះ​ពិតជា​ស្លាប់​ដោយសារ​ចង​-​កពិត​ម៉ែន​។​
​ដោយឡែក ប្រភពពី​ពលរដ្ឋ​នៅក្បែរនោះ បាន​និយាយ​តៗ​គ្នា​ថា យុវជន​ដែល​ស្លាប់​នេះ​សង្ស័យ គឺ​បណ្តាលមកពី​បែក​ថ្នាំ (​គ្រឿងញៀន​) ពីព្រោះ​កន្លងមក យុវជន​រូបនេះ ធ្លាប់បាន​ប្រើប្រាស់​ជា​ញឹក​ញ៉ាប់​៕

8655d4df-be46-449b-a8e4-877aca1acd02

វាយប្រហារ​ដោយ​គ្រាប់បែក​ក្នុង​សណ្ឋាគារ​មួយ​នៅ​សូ​ម៉ាលី​ស្លាប់ និង​របួស​៤០​នាក់​

​សូ​ម៉ាលី​៖​ក្រុម​ឧទ្ទាម​ISIS បាន​អះអាងថា សម្ព័ន្ធ​របស់ខ្លួន​នៅក្នុង​ប្រទេស​សូ​ម៉ាលី គឺ Al shabaab ជា​ក្រុម​ដែល​បាន​បំផ្ទុះ​គ្រាប់បែក និង​វាយប្រហារ​ដោយ គ្រាប់កាំភ្លើង​ទៅក្នុង​សណ្ឋាគារ​ដ៏​ធំ​មួយ​នៃ​រដ្ឋធានី Mogadishu កាលពី​យប់​ថ្ងៃ​សៅរ៍ បាន​បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់​ស្លាប់ និង ២៥​នាក់​ទៀត​រងរបួស​។ នេះ​បើតាម​ការចេញផ្សាយ​មុននេះ​បន្តិច ដោយសារ​ព័ត៌មាន CNN នា​ល្ងាច​ថ្ងៃអាទិត្យ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​។​
​ក្រោយពី​បើក​ការវាយប្រហារ​នោះ ពួក​សកម្មប្រយុទ្ធ ៣​នាក់ ត្រូវបាន​កងកម្លាំងរ​ដ្ឋា​ភិ​បាល​បាញ់​ស្លាប់ នៅ​ហ្នឹង​កន្លែងកើតហេតុ​ផងដែរ​។ រហូតមកដល់​ពេលនេះ មិនទាន់មាន​ការបញ្ជា​ក់ថា មនុស្ស​ស្លាប់ និង​រងរបួស​នោះ ជា​ជនបរទេស ឬក៏​មន្ត្រី​សំខាន់ៗ​ណាមួយ របស់​រដ្ឋាភិបាល​នៅឡើយ​ទេ​៕

160625133905-01-mogadishu-hotel-0625-ap-16177595788239-medium-plus-169

ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​១២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​៥​នាក់ (​ប្រុស​) និង​របួសស្រាល​៧​នាក់ (​ស្រី​៣​នាក់​)​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចេ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក​, ប្រជែង​៣​លើក (​ស្លាប់​២​នាក់​) , បត់​គ្រោះថ្នាក់​១​លើក , មិន​គោរព​សិទ្ធិ ២​លើក (​ស្លាប់​២​នាក់​), ងងុយដេក​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ (​យប់​៦​នាក់​)​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៤៩៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​៩៦៧​គ្រឿង និង​ពិន័យ​សរុប​១,៥២៨​គ្រឿង​៕

a5ebf1f2-e58a-4b19-bae5-1e1aa6eb72a6

បញ្ជូន​ជនជាតិ​ចិន​៣៩​នាក់​​ឲ្យ​ប៉ូលិស​ចិន​ករណី​ចាប់ជំរិត​ទារ​អ៊ិន​ធើ​ណែ​ត​

​រាជធានី​ភ្នំពេញ​៖​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​ក្រ​សូង​មហាផ្ទៃ​បាន​បណ្តេញ​ជនជាតិ​ចិន​ប្រុស​ស្រី​៣៩​នាក់​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​ហៅ​កាត់​ថា VOIP នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ តាម​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិចិនតុង​តាម​ជើងយន្តហោះ​ពិសេស​របស់​ប្រទេស​ចិន ហើយ​បាន​ប្រគល់អោយ​ប៉ូលិស​ចិន​ចាត់ការ​បន្ត​។
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ជាតិចិន​ទាំងនោះ​រួមមាន​ចិនដីគោក​១៤​នាក់​តៃវ៉ាន់​២៥​នាក់ ក្នុងនោះ​មាន​ស្រី​៧​នាក់​ជនសង្ស័យ​ទាំង​៣៩​នាក់​គី​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៣​និង​១៨ ខែមិថុនា ឆ្នាំ​២០១៦​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​៕

10f38f34-85cd-4907-95cb-ee41dc73207b13fbf789-b403-4c1c-a79e-3f1c652d013d66fca93d-03db-4584-b84e-2a6de48ce2b490528aa6-50e4-4e28-99ef-0f0d2895e81ce3997fd0-a64c-4c67-8bbb-7ae54dcc0b28f2b44587-9a9b-4816-9b8b-9f51eda427da

រថយន្ត​ថៃ​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើ​គ្រញូង​មាន​សរសេរ​អក្សរ​ខ្មែរ​

​ខេត្តបន្ទាយមានជ័យ​៖​បើតាម​ការដកស្រង់​ចេញពី​សារព័ត៌មាន​ក្នុងប្រទេស​ថៃ​ឱ្យដឹងថា​មាន​រថយន្ត​នីសា​ន់ ពណ៌​ខ្មៅ​ថៃ​១​គ្រឿង បាន​បើក​ក្រឡាប់​ក្នុង​ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ខ្ចាយ​ចេញ​សុទ្ធតែ​ឈើ​គ្រញូង​មាន​សរសេរ​អក្សរ​ខ្មែរ​គេ​សង្ស័យ​ជា​ឈើ​របស់​ឈ្មួញ​ខ្មែរ ខណៈដែល​រថយន្ត​បើក​បុក​បង្គោល​ភ្លើង​១​ដើម​បាក់​រាប​ដល់​ដី សង្ស័យ​រថយន្ត​នោះ​បើក​រត់គេច​ពី​ការ​តាម​ចាប់​របស់​សម​ត្ត​កិច្ច​ថៃ ។​
​បើតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​ថៃ​ដដែល​បានឱ្យដឹង​ទៀតថា ក្រោយពី​កើតហេតុ ភ្លាម​គេ​ឃើញ​មាន​មនុស្ស​២​នាក់ បើកទ្វារ​រត់ចេញ​ពី​ក្នុង​រថយន្ត​គេចខ្លួនបាត់​បន្សល់​រថ​យន្ត និង​ឈើ​គ្រញូង​នៅ​កន្លែងកើតហេតុ ។ លុះ​បន្ទាប់មក​គេ​សង្កេតឃើញ​តម្រួត​ថៃ និង​មន្ត្រី​ជំនាញ​ព្រៃឈើ​ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ ។ ក្នុង​នោះគេ​ឃើញ​ក្នុង​រថយន្ត​ខាងលើ មាន​ដឹក​ផ្ទុក​ឈើ​គ្រញូង​មុខធំ​ដែល​ត្រូវ​ប៉ាន់ប្រមាណ​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ ចំនួន​៣០​ដុំ ។​
​សេចក្តីរាយការណ៍​ដ​ដែរ​បន្ត​ឱ្យដឹងទៀតថា ឈើ​គ្រញូង​ទាំងនោះ ត្រូវបាន​ឈ្មួញ​ដឹក​ចេញពី​តំបន់ អភិរក្ស​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ហើយ​ក្នុង​គោលបំណង​ដឹក​ឆ្លងដែន​ចូលមក​កាន់​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ជួប​គ្រោះថ្នាក់​អាក្រក់​ក៏​រង​ការ​ក្រឡាប់​រថយន្ត​នោះ​តែម្តង ។​
​ឈើ​គ្រញូង និង​រថយន្ត​ម៉ាក​នីសា​ន់​ត្រូវបាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ថៃ ស្ទូច​យកមក​រក្សាទុក នៅ​អង្គភាព​ព្រៃឈើ​ណា​ង​ណាំ​សៃ​ដើម្បី​ទុក​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​
​សូមបញ្ជាក់ថា បទល្មើស​ព្រៃឈើ​ត្រូវបាន​ប្រទេស ក្នុង​តំបន់​អាស៊ាន​ចាត់ទុកថា​ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ខុសច្បាប់​ផងដែរ៕

8ec3e482-dceb-487e-a4d7-9cada81c98ce6d3033b3-4222-45eb-90d9-7019c685c89c

អង់គ្លេស​ចាក់ចេញ​ពីស​ហ​ភាព​អឺរ៉ុប​ជា​ផ្លូវការ​ដោយ​សំឡេង​៥១,៧ ភាគរយ​

​អង់គ្លេស​៖​ចក្រភព​អង់គ្លេស​ទាំងមូល​ត្រូវបាន​ប្រកាស​ចេញពី​សហ​ភាព​អឺរ៉ុប​ជា​ផ្លូវការ​ដោយ​ការបោះឆ្នោត​ដោយ​ប្រជាជន​អង់គ្លេស ៥១,៧ ភាគរយ បើជា​មានការ​ព្រមាន​ពី​ប្រធាន​សហគមន៍​អឺរ៉ុប​ក្តី​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចេញផ្សាយ Sky News នៅមុននេះ​បន្តិច​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ និង​រាប់​សន្លឹកឆ្នោត​អស់​ពេញ​មួយ​យប់​បាន​បង្ហាញថា ប្រជាជន​អង់គ្លេស ៥១,៧ ភាគរយ សម្រេចចិត្ត​ចាកចេញ និង ៤៨,៣​ភាគរយ​ចង់​នៅ​បន្ត​។
​ប្រភព​ខាងលើ​បន្ថែមទៀតថា ស្រប​ពេលដែល​អង់គ្លេស​ប្រកាស​ចាក់ចេញ​នេះ​ធ្វើ​ឲ្យ​មេដឹកនាំ​ប្រទេស ស្កុ​ត​ឡេ​ន ដែល​បានរៀបចំ​ការបោះឆ្នោត​នេះដែរ បាន​សម្តែង​ការព្រួយបារម្ភ​ថា ប្រទេស​នេះ​នឹង​អាច​ជួប​បញ្ហា​ធំ​ក្រោយ​ចាក​ចេញពី​អឺរ៉ុប ហើយ​លោក​ថា​វា​ជា​ជោគជ័យ​សម្រាប់​អង់គ្លេស តែ​មិនមែន​សម្រាប់ ស្កុ​ត​ឡេ​ន ដែលជា​រដ្ឋ​ចំណុះ​នោះទេ​។​
​គួរ​បញ្ជាក់ថា អង់គ្លេស​បានក្លាយ​ជាស​មា​ជិ​ក​របស់​សហគម​ន៍​អឺរ៉ុប​រយៈពេល ៤៣ ឆ្នាំ​មកហើយ​៕

a_30stk_brexit_160621__793841.nbcnews-ux-1080-600

កញ្ញា ធី សុវណ្ណ​ថា ដាក់ពាក្យ​ប្តឹង​ម្ចាស់ Facebook ២​នាក់​ពីបទ​បរិហារកេរ្តិ៍​

​រាជធានី​ភ្នំពេញ​៖​កញ្ញា ធី សុវណ្ណ​ថា តារា​ហ្វេ​ស​ប៊ុ​ក និង​ជា​អតីត​អ្នកគាំទ្រ​បក្សប្រឆាំង​យ៉ាង​ងុបងុល​នោះ បានដាក់​ពាក្យបណ្តឹង ម្ចាស់ Facebook ចំនួន​២​នាក់ ពីបទ​បរិហារកេរ្តិ៍ ទាក់ទង​សកម្មភាព​នៅ​វេទិកាសាធារណៈ​របស់​នា​ង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នាពេល​កន្លងទៅ ហើយ​ប្រជាពលរដ្ឋ​ចូលរួម​វេទិកា​នោះ​ប្រមាណ​ជិត​១០០០​នាក់ បាន​ស្រែកថា ពួកគាត់​ឈប់​បោះឆ្នោត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ទៀតហើយ ។​
​គួរ​បញ្ជាក់ថា ម្ចាស់ Facebook ដែល​រង​ការប្តឹង​នោះ​គឺ​ទី​១/ ម្ចាស់​គណនេយ្យ Facebook ឈ្មោះ ម៉ោញ សារ៉ាត់ និង ទី​២/ ប្តឹង​ម្ចាស់ Facebook ឈ្មោះ អូន វ៉ាន់​សាក់ ដែល​គេ​មើលឃើញថា ជា​អ្នកគាំទ្រ​បក្សប្រឆាំង​។​
​យោងតាម​ពាក្យបណ្តឹង​របស់ កញ្ញា ធី សុវណ្ណ​ថា បាន​បញ្ជាក់ថា ម្ចាស់ Facebook ទាំងពីរ​នាក់ បាន​បង្ហោះ​អត្ត​បទ​បរិហារកេរ្តិ៍ និង​ជេរប្រមាថ មកលើ​រូបនាង ដោយ​ផ្ទុយទៅនឹង​សកម្មភាព​ដែល​នាង​បានធ្វើ នៅក្នុង​វេទិកាសាធារណៈ​កន្លងមកនេះ​។ កញ្ញា ធី សុវណ្ណ​ថា បានស្នើ​ឲ្យ​ព្រះរាជ​អារ​ជ្ញា ចាត់ការ​ទៅលើ​ម្ចាស់​គណនេយ្យ Facebook ទាំងពីរ​នាក់​តាមផ្លូវ​ច្បាប់​៕

fn-2016-06-24-09-58-12-5

fn-2016-06-24-09-57-54-1

fn-2016-06-24-09-57-54-0