រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបង្ហាញកម្ពស់ទឹកប្រចាំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅតាមបណ្តាស្ថានីយ ជលសាស្ត្រទាំង៨ រួមមានស្ថានីយ ទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប-ព្រែកក្តាម និងស្ថានីយទន្លេសាប-កំពង់លួង៕ សូមអានព័ត៌មានលម្អិតខាងក្រោម ៖

រាជធានីភ្នំពេញ៖ផ្ទះអគ្គិភ័យមួយបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋដែលធ្វើពីឈើប្រកស័ង្កសីចំនួន ៣៣ក្នុងចំណោម ៣៥ខ្នង ជាផ្ទះជួលនៅក្នុងដីឡូត៍មួយកន្លែងអស់គ្មានសល់ទាំងកណ្តាលថ្ងៃ ភាគច្រើនជារបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរើសអេតចាយ និង រោងចក្រកាត់ដេរជួលស្នាក់នៅជាច្រើនគ្រួសារនោះ និងមិនបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ករណីអគ្គិភ័យនេះបានកើតឡើងកាលពិវេលាម៉ោង ២ និង ២៥ នាទីរសៀល ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ នៅក្នុងភូមិត្នោតជ្រុំ៣ ក្រុម ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ តាមប្រភពព័ត៌មានពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានប្រាប់ឱ្យដឹងថា ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមានរហូតទៅដល់ចំនួន ៣៣ខ្នង ក្នុងចំណោម ៣៥ ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ និងលេបត្របាក់គ្មានសល់ទាងកណ្តាលថ្ងៃ ដោយយពុំមានអ្នកណាដឹងពីមូលហេតុអ្វីឡើយ ដែលកើតឡើងនៅក្នុងដីឡូត៍គ្មានលេខមួយកន្លែងខាងលើ។
ដោយផ្ទះខាងលើភាគច្រើនជាផ្ទះជួលដែលធ្វើអំពីឈើប្រកសង្ក័សីតូចៗ សំរាប់ជួលអោយប្រជាពលរដ្ឋជាច្រើនមកជួលស្នាក់នៅ ដើម្បីប្រកបរបរើសអេតចាយ និង ធ្វើការតាមរោងចក្រ នៅពេលដែលមនុស្សភាគច្រើនបានចេញទៅបំពេញការងារខាងក្រៅ និងមួយចំនួនទៀតស្នាក់នៅក្នុងផ្ទះ។តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុខណៈពេលដែលប្រជាពលរដ្ឋមួយចំនួនកំពុងតែសំរាកនៅក្នុងផ្ទះនោះ ក៏ស្តាប់តែបានឃើញអណ្តាតភ្លើងឆាបឆេះ និងផ្សែងខ្មៅហុយចេញពីផ្ទះមួយកន្លែងដែលនៅកណ្តាលគេបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើង។
ភ្លាមនោះពួកគាត់ក៏បាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យ និង យកទឹកទៅបាញ់ពន្លត់តែមិនរលត់ឡើយ ។ដោយយសារតែស្ថានភាពភ្លើងឆេះខ្លាំងនោះ ក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងអាជ្ញាធរមូលដ្ឋាន និង រថយន្តពន្លត់អគ្គិភ័យជាច្រើគ្រឿងចុះមកធ្វើអន្តរាគមន៍ផងដែរ តែហាក់បីជាយឺតយ៉ាវបន្តិចទាល់តែភ្លើងឆេះបន្ទុកកាន់តែខ្លាំង និងអស់ជាច្រើនខ្នងទៅហើយនោះ។
ក្នុងករណីអគ្គិភ័យនេះដែរបានឆេះបំផ្លាញអស់ផ្ទះចំនួន ៣៣ខ្នង ក្នុងចំណោមផ្ទះ ៣៥ខ្នង និងបណ្តាលអោយខាតបង់អស់ទ្ររព្យសម្បត្តិជាច្រើន ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១៥គ្រឿងទើបភ្លើងរលត់ និងមិនបណ្តាលមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយហេតុការណ៍នេះដែរ គេមិនទាន់ដឹងថា បណ្តាលមកពីអ្វីឡើយ ដោយអ្នកខ្លះថាមកពីទុស្សេខ្សែរភ្លើង និងខ្លះទៀតបាននិយាយថា បណ្តាលមកពីផ្ទះមួយកន្លែងដុតជ័រកៅស៊ូ។តែទោះបីជាមានការលើកហេតុផលជាច្រើនផ្សេងៗគ្នាយ៉ាងណាក៏ដោយគឺនៅមិនទាន់ដឹងនៅឡើយ ដោយកម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុនៃការឆេះនេះ៕



តួកគី៖សារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិចឲ្យដឹងថា មានករណីភេរវកម្មបំផ្ទុះគ្រាប់បែក វាយប្រហារអាកាសយានដ្ឋាន (Ataturk Airport) ប្រទេសតួកគី ស្លាប់មនុស្ស៣៦នាក់ និង ១៤៧នាក់រងរបួស។
ប៉ូលិសទីក្រុងតួកគីបញ្ជាក់ថា មានខ្មាន់កាំភ្លើង៣នាក់ បានបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក ព្រលានយន្តហោះស្លាប់ និងរងរបួសជាច្រើននាក់ នៅពេលនេះរថយន្តសង្គ្រោះបន្ទាន់កំពុងបញ្ជូនមក។
ទោះជាយ៉ាងណាចំនួនអ្នកស្លាប់ និងរបួសអាចនឹងមានការកើនឡើងផងដែរ៕

យេមែន៖ការបំផ្ទុះគ្រាប់បែកបីលើកផ្ទួនគ្នាដែលអះអាងដោយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមបានសម្លាប់មនុស្សយ៉ាងហោចណាស់៤២នាក់កាលពីល្ងាចថ្ងៃចន្ទនៅទីក្រុង Mukalla ប្រទេសយេមែន។
ការបំផ្ទុះគ្រាប់បែកនេះបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅក្នុងទីក្រុងឆ្នេរមួយនេះនៅពេលល្ងាចអំឡុងពេលបុណ្យ Ramadan ។ការបំផ្ទុះគ្រាប់បែកអត្តឃាតលើកដំបូងគឺជាបុរសម្នាក់នៅលើម៉ូតូ ។
ក្រោយមក អ្នកបំផ្ទុះគ្រាប់បែកពីរនាក់ទៀតបានចូលទៅជិតទាហានដែលឈរជើងនៅកន្លែងផ្សេងក្នុងទីក្រុងនេះមុនពេលបំផ្ទុះគ្រាប់បែករបស់ពួកគេ។
ក្នុងរយៈពេលខ្លីបន្ទាប់មកទៀត អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់បានបើកការវាយប្រហារលើកទីបួនហើយបានបំផ្ទុះខ្លួនឯងនៅច្រកចូលនៃជំរុំកងទ័ពមួយ។
ការវាយប្រហារនេះបានសម្លាប់ទាហាន៤០នាក់ព្រមទាំងស្ត្រីម្នាក់និងកុមារម្នាក់ដែលដើរឆ្លងកាត់ផងដែរខណៈមានអ្នករងរបួសយ៉ាងតិច៣៧នាក់៕

បាល់ទាត់៖លោក Roy Hodgson បានប្រកាសលាលែងពីតំណែងជាអ្នកចាត់ការទួទៅក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអង់គ្លេស រងបរាជ័យ ២-១ ជាមួយក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងព្រឹត្តិការណ៍ Euro 2016 កាលពីយប់មិញនេះ។
អតីតអ្នកចាត់ការក្រុមហង្សក្រហម Liverpool បានបញ្ជាក់ថាការចាកចេញរបស់លោកនៅក្នុងកន្លែងសន្និសីទកាសែត មួយនៅប្របារាំង បន្ទាប់ពីក្រុមតោកំណាចអង់គ្លេស ត្រូវបានធ្លាក់ចេញពីវគ្គ៨ក្រុមចុងក្រោយនោះ។ លោក Hodgson បាននិយយា”ខ្ញុំមានការសោកស្តាយ នឹងអ្វិដែរបានកើតឡើង ប៉ុន្តែ ខ្ញុំសង្ឃឹមថាក្នុងពេលឆាប់ៗនេះក្រុមអង់គ្លេសនឹងអាចទៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតពានរង្វាន់ធំនេះបាន »។
គួរបញ្ជាក់ដែរថា កុងត្រារបស់លោក Hodgson ត្រូវផុតនៅបញ្ចប់អឺរ៉ូ ខណៈបុរសវ័យ៦៨ឆ្នាំដដែលប្រកាសចាកចេញពីក្រុមជម្រើសជាតិ រួមជាមួយជំនួយការ២រូបទៀតមាន Ray Lewington និងGary Neville៕

ស៊ីរី៖យ៉ាងហោចណាស់មនុស្សចំនួន៥នាក់បានស្លាប់បាត់បង់ជីវិត និង១៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកនៅភូមិមួយជិតនឹងព្រំដែនជាមួយប្រទេសស៊ីរីកាលពីម្សិលមិញ។
ហេតុការណ៏ផ្ទុះនេះគឺកើតមានឡើងនៅឯភូមិ Al-Qaa របស់ប្រទេសលីបង់និងមានចំងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីព្រំដែននៃប្រទេសស៊ីរី។
ប្រភពពីយោធា និងក្រុមគ្រូពេទ្យលីបង់បានឲ្យដឹងថា មានក្រុមអ្នកវាយប្រហារគ្រាប់បែកអត្តឃាតមួយក្រុមបានបង្កប់គ្រឿងផ្ទុះរបស់ពួកគេស្ថិតនៅភូមិមួយជិតនឹងព្រំដែនជាមួយប្រទេសស៊ីរី ហើយពួកគេបានបំផ្ទុះគ្រាប់បែកទាំងនោះតែម្តង។
ទោះជាយ៉ាងណានៅមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះ ការវាយប្រហារនេះនៅឡើយនោះទេ៕

រាជធានីភ្នំពេញ៖តាមការគ្រោងទុកនៅព្រឹកថ្ងៃអង្គារនេះ ក្រុមមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរ ទៅជួបលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅប្រទេសហ្វីលីពីន ដើម្បីពិភាក្សាលើបញ្ហានយោបាយ និងស្ថានភាពគណបក្សនាពេលបច្ចុប្បន្ន ។
មន្ត្រី CNRP ដែលចេញដំណើរទៅប្រទេសហ្វីលីពីន រួមមាន ៖ លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និងអ៊ូ ចាន់ឬទ្ធិ ដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់សំខាន់ក្នុងគណបក្សប្រឆាំងនៅកម្ពុជា៕

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចាប់អតីតសង្សារបស់ខ្លួនយកទៅបង្ខាំងទុកនៅក្នុងបន្ទប់ស្នាក់នៅមួយកន្លែងបំណងបង្ខំរួមភេទ។ ករណីនេះកើតឡើងកាលពីវេលាម៉ោងជិត២រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងសិប្បកម្មផលិតទឹកកកពោធិ៍វាល ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង សុវណ្ណ អាយុ៣៦ឆ្នាំ ជាកម្មករសិប្បកម្មទឹកកកពោធិ៍វាល រីឯស្ត្រីរងគ្រោះអាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិរំចេក៤ ក្រុងបាត់ដំបង។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ និងស្ត្រីរងគ្រោះធ្លាប់ជាអតីតសង្សានឹងគ្នា តែបានបែកបាក់គ្នាយូរមកហើយ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ បុរសរូបនេះ ទំនងជានឹងឃើញឆ្នាំងចាស់ ក៏ព្យាយាមទំនាក់ទំនង សុំនាងនេបនិត្យជាថ្មី តែនាងមិនព្រម ទើបបុរសនេះស្វែងរកតាមចាប់នាងយកទៅបង្ខាំងទុក ក្នុងបន្ទប់ស្នាក់នៅ ក្នុងបំណងបង្ខំនាងរួមភេទ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕


រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មានបង្ហាញពីស្ថានភាព កម្ពស់ទឹកប្រចាំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប-ព្រែកក្តាម និងស្ថានីយទន្លេសាប-កំពង់លួង៕ ព័ត៌មានលម្អិតសូមអាន ព្រឹត្តិបត្រព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖

ដោយ៖បញ្ញា
ភ្នំពេញ៖យុវជន៣នាក់ត្រូវបានប្រធានមណ្ឌលព្រៃស្ពឺនាំទៅប៉ុស្តិ៍ចោមចៅក្រោយពីព្រួតគ្នាវៃបុរសម្នាក់អោយរងរបួសយ៉ាងដំណំកាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ស្ថិតនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ ហៅថាមណ្ឌលព្រៃស្ពឺដែលមានទីតាំងក្នុងភូមិស្រែជំរើសសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងហេតុការណ៍នោះផងដែរក្រុមបង្កមានគ្នា៣នាក់ ទី១ឈ្មោះ ផេង សុខវិសាល អាយុ១៦ឆ្នាំ ទើបចូលក្នុងមណ្ឌលនេះបាន៣ខែ ទី២ឈ្មោះ ពេជ្រ សុរ៉ាលីន អាយុ១៧ ទើបចូលក្នុងមណ្ឌលនេះបាន៤ខែ ទី៣ឈ្មោះ ប៉ែន សីហា អាយុ២៣ឆ្នាំ ចូលមណ្ឌលនេះទើបតែបាន២ខែកន្លះ ហើយមានតួនាទីជាប្រធានបន្ទប់(ជាអ្នកវៃ)។ ចំណែកជនរងគ្រោះឈ្មោះ ពៅ នុប អាយុ៣២ឆ្នាំ ចូលក្នុងមណ្ឌលនេះបាន៥ខែ។
តាមការរៀបរាប់ពីឈ្មោះប៉ែន សីហា បានអោយដឹងថា រូបគាត់ជាប្រធានបន្ទប់ដោយបានឃើញកូនក្រុមរបស់គាត់ធ្វើខុសវិន័យ ក៏បានទៅយកដំបងថាទៅវៃគូទទេ តែត្រូវបាន ពៅ នុប ទាញដំបងក៏ប្រតាយប្រតបគ្នាឃើញដូច្នោះបក្ខពួករបស់ប៉ែន សីហា ក៏ចូលព្រួតគ្នាវៃតែម្តង។ ក្រោយពីកើតហេតុប្រធានមណ្ឌលព្រៃស្ពឺបាននាំខ្លួនជនបង្កទាំង៣នាក់ទៅប៉ុស្តិ៍សង្កាត់ចោមចៅដើម្បីអោយជួយដោះស្រាយ។
សូមបញ្ជាក់ផងដែលថា: នៅក្នុងមណ្ឌលព្រៃស្ពឺនេះកំពុងតែស្ថិតក្នុងការគ្រប់គ្រងមិនបានល្អទេ ដោយស្ថានភាពរបងព័ទ្ធជុំវិញមណ្ឌល មានកម្ពស់ទាប ងាយស្រួលពួកគេលួចលោតផ្លោះរបងរត់ចេញក្រៅ។ មួយវិញទៀត គ្មាន អ្នកជំហ៊រការពារច្បាស់លាស់ និងមានកម្លាំងតិច៕




បាល់ទាត់៖ក្រុមការពារតំណែងជើងឯកអេស្ប៉ាញ និងតោកំណាចអង់គ្លេស បានហាលអាវចេញពី Euro 2016 អស់ហើយត្រឹមវគ្គ១៦ក្រុម ក្រោមថ្វីជើងរបស់អ៊ីតាលី និងអ៊ីស្លង់។
អេស្ប៉ាញ បានប្រកួតចាញ់សត្រូវចាស់ឆ្នាំ២០១២ អាសូរីអ៊ីតាលី ដោយលទ្ធបច្ចេកទេស ២-០ និងអង់គ្លេស បរាជ័យ ២-១ ក្រោមថ្វីជើងរបស់អ៊ីស្លង់ មិនអាចបន្តដំណើរទៅវគ្គ៨ក្រុមចុងក្រោយបានដូចគ្នា៕


រាជធានីភ្នំពេញ៖នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់១០នាក់និងរបួសស្រាល៣នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៩គ្រឿង, រថយន្តធុនធំ១គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែង៣លើក (ស្លាប់២នាក់), បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ២លើក, ងងុយដេក១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់។
ម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៩២០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤១៤គ្រឿង និងពិន័យសរុប ១,៥០៦ គ្រឿង៕

រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស២០នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ២០នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ២៨.៧៣ក្រាម, ១កញ្ចប់ធំ និង៤៣កញ្ចប់តូច។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំង២០នាក់ត្រូវបានបង្ក្រាបដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណី ឃាត់ខ្លួន១០នាក់, រាជធានីភ្នំពេញ បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់ (ស្រី៣នាក់), ខេត្តព្រះសីហនុ បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួន ម្នាក់, ខេត្តព្រៃវែង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពតបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តបាត់ដំបងបង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងខេត្តពោធិ៍សាត់ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕

ដោយ៖ វិធិ
ក្រចេះ៖លោក ជ្រុន សៅ នាយរងសង្កាត់ថ្មគ្រែ រងការចោទប្រកាន់ថា មានការឃុបឃិតគ្នាជាមួយឈ្មួញឈើឈ្មោះ ប៊ុណ្ណា រស់នៅខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងអំពើពុករលួយ ក្រោយមានការដោះលែងឈ្មួញឈើរូបនោះ។
ការលួចដោះលែងឈ្មួញឈើរូបនោះ គឺត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីឈ្មួញឈើឈ្មោះ ប៊ុណ្ណា បានឡើងជិះក្នុងរថយន្តរបស់លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបចាប់ឃាត់រថយន្តសាំងយ៉ុងដឹកឈើប្រណិតមួយគ្រឿង កាលពីថ្ងៃទី២៦ ខែមិថុនា នៅចំណុចស្ពានតេ ក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះតែម្តង។
ហើយថែមទាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ុណ្ណា ជនជាតិវៀតណាម ដែលជាថៅកែឈើដ៏ល្បីឈ្មោះម្នាក់ នៅខេត្តស្ទឹងត្រែង និងជាម្ចាស់រថយន្តបទល្មើស ដោយសមត្ថកិច្ចចម្រុះ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលមានលោក ជ្រុន សៅ មេព្រៃថ្មគ្រែ និងលោក អ៊ីវ ហាក់ ដែលជាមេព្រៃកន្ទួត ជាអ្នកទទួលយកវត្ថុតាំង និងជនសង្ស័យ ដើម្បីយកទៅរក្សាទុក និងកសាងសំនុំរឿងតាមនីតិវិធីច្បាប់ស្តីពី ព្រៃឈើ ប៉ុន្តែបែរជាធ្វើការដោះលែងម្ចាស់រថយន្តបទល្មើសទៅវិញ។
ជុំវិញការចោទប្រកាន់ ដែលថា លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានដោះលែងជនសង្ស័យ ដែលជាឈ្មួញឈើឈ្មោះ ប៊ុណ្ណា ខាងលើនេះ លោក ជ្រុន សៅ បានប្រាប់អ្នកសារពត៌មានតាមទូរសព្ទ័ កាលពីថ្ងៃទី២៧ ខែមិថុនានេះថា ”ម្ចាស់ឡានដឹកឈើប្រណិត ដែលគេដឹងថា ជាជនជាតិយួន ចាប់ឃាត់បានកាលពីព្រឹកថ្ងៃទី២៦ ម្សិលមិញនៅចំនុចស្ពានតេនោះ បានរត់បាត់ហើយ គឺគេលួចរត់ពេលសុំប៉ូលីសទៅបត់ជើងធំ” នេះជាការអះអាងរបស់លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ។
បើទោះជាមានការអះអាងបែបនេះ ពីសំណាក់លោក ជ្រុន សៅ ដែលជានាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែយ៉ាងនេះក្ដី ក៏មជ្ឈដ្ឋានមួយចំនួន រួមទាំងអ្នកសារពត៌មានផងនោះ នៅតែមានការងឿយឆ្ងល់ និងដាក់ការសង្ស័យជាខ្លាំង ចំពោះចំណាត់ការរបស់លោកជ្រុន សៅ នាយរងសង្កាត់ព្រៃឈើថ្មគ្រែ ខណ:ដែលមានគេឃើញ ម្ចាស់រថយន្តបទល្មើសឡើងជិះក្នុងរថយន្តជាមួយគ្នា មុននឹងជនសង្ស័យរត់គេចបាត់។
សូមបញ្ជាក់ថា ”នៅពេលដែលសមត្ថកិច្ចចម្រុះ មាននគរបាល ប៉េអឹមក្រុងក្រចេះ និងអ្នកសារពត៌មាន ដេញចាប់រថយន្តសាំយ៉ុងដឹកឈើប្រណិតប្រគល់អោយមេព្រៃ លោក ជ្រុន សៅ នាយរងសង្កាត់ព្រៃឈើថ្មគ្រែ ទទួលយកទាំងទឹកមុខស្អុយប៉ែ ដោយបាត់បង់នូវប្រយោជន៍ ព្រោះគាត់ជាជើងខ្លាំងផ្នែកប្រម៉ាញ់លើកំណាត់ផ្លូវជាតិលេខ៧ ចំពោះអ្នកដែលរំលងដឹកបទល្មើសមិនតេប្រាប់” នេះជាការលើកឡើងរបស់សមត្ថកិច្ច។
ដោយឡែក ប្រភពពីអ្នកដឹកឈើវិញ គេខ្លាចណាស់លោក ជ្រុន សៅ ហៅ សៅ មេព្រៃសង្កាត់ថ្មគ្រែ៕




មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍