All posts by មេគង្គ ប៉ុស្តិ៍

Rooney ចង់​ឲ្យ​លោក Roy Hodgson បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ

​បាល់ទាត់​៖​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កីឡាករ Wayne Rooney បាន​សារភាពថា រូបលោក​ចង់​ឲ្យ​លោក Roy Hodgson បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស បើទោះបី​ដឹកនាំ​នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Euro 2016 មិន​ច​ឲ​សូវ​បានល្អ​ក៏ដោយចុះ​។​
​គ្រួ​បង្វឹក​វ័យ​៦៨​ឆ្នាំ​រូបនេះ កិច្ចសន្យា​របស់គាត់​ក្នុងការ​ដឹកនាំ​ក្រុម​តោ​កំណាច​អង់គ្លេស​នឹង​ផុតកំណត់ នៅពេល​ការប្រកួត Euro ក្នុងប្រទេស​បារាំង​ត្រូវបាន​បញ្ចប់​នោះ​។​
​លោក Greg Dyke ប្រធាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស កំពុងមាន​គម្រោង​ច​ចារ​ណ៍​លើ​កិច្ចសន្យា​ថ្មី​ជាមួយ​លោក Hodgson បើប្រសិន​ដឹកនាំ​ក្រុម​តោ​កំណាច​បាន​ឆ្លង​ផុតពី​វគ្គ​បែងចែក​ពូ​ល​នោះ ប៉ុន្តែ កីឡាករ Rooney ដែលជា​ប្រធាន​ក្រុម​បាន​ឲ្យ​យល់​ប​ល់​អំពី​មូលហេតុ​នៃ​ការ​រដឹក​នាំ​របស់គាត់​។​
​យ៉ាងណាមិញ ប្រទេស​អង់គ្លេស​នឹងធ្វើ​ការប្រកួត​សម្រាប់​វគ្គ​ជំ​រុះ​ចុងក្រោយ Euro 2016 នៅ​ថ្ងៃ​ចន្ទ នះ​ជាមួយ ស្លូ​វ៉ា​គី នៅក្នុង​ការប្រកួត​ពូ​ល B ចុងក្រោយ​៕

904116-120502-hodgson

អ្នកនេសាទ​ចិន​មួយចំនួន​រងរបួស​ដោ​យ​សារ​ឥណ្ឌូណេស៊ី​បាញ់​ពន្លិច​ទូក​

ប៉េកាំង​៖​សារព័ត៌មាន​ស៊ិន​ហួ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃនេះ​ថា អ្នកនេសាទ​ចិន​មួយចំនួន​រងរបួស​ប​ន្ទា​ប់​អាជ្ញាធរ​ដែនសមុទ្រ​ឥណ្ឌូណេស៊ី​បាញ់ប្រហារ​មកលើ​ទូក​នេសាទ​របស់​ពួកគេ​ដោយ​ចោទប្រកាន់ថា​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ដោយ​ខុសច្បាប់​។​
​ក្រសួងការបរទេស​ចិន បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​បញ្ជាក់​ពី​ជំហរ​របស់ រដ្ឋាភិបាល​ចិន ដែល​មិន​សុខចិត្ត​នោះឡើយ ចំពោះ​យោធា​ឥណ្ឌូណេស៊ី ដែល​បាន​ប្រើប្រាស់​អាវុធ បំពាន​ទាំង​កម្រោល មកលើ​អ្នកនេសាទ​របស់ខ្លួន​។
​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ Hua Chunying បានបញ្ជាក់​ដូច្នេះ​ថា «​ចិន សូម​ជំទាស់​យ៉ាង​ដាច់ខាត ចំពោះ​ការប្រើប្រាស់​អាវុធ មកលើ​ទូក​នេសាទ​នានា ដោយ​គ្រាន់តែ​ជា​ជម្លោះ​រឿង​នេសាទ នោះ​។ ជាក់ស្តែង​ហេតុការណ៍ បានកើត​ឡើង​នៅលើ​ដែនទឹក ដែល​ចិន​តែងតែ​ធ្វើការ​នេសាទ​តាំងពី​បុរាណ​»​។​
​គួរ​បញ្ជាក់ថា ក្រសួងការបរទេស​ចិន​បាន​ថ្លែង​សារ​ព្រមាន​មកកាន់​ឥណ្ឌូណេស៊ី ឲ្យ​ឈប់​បង្កហេតុ​ដូច្នេះ​ទៀត ពីព្រោះថា​វា​នឹង​អាច​បង្ក​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​អាក្រក់​៕

9dbc02cede0909b43e951827d01f4efb94e8ca0d

កម្មករ​-​កម្មការិនី​រោងចក្រ​ដា​លី​ហ្គា​ម៉ិ​ន​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​

​ខេត្តកំពង់ស្ពឺ​៖​នៅ​ព្រឹក​កម្មករ​-​កម្មការិនី​ប្រមាណ​ជិត​៥០​នាក់​ធ្វើការ​នៅ​រោងចក្រ​ដា​លី​ហ្គា​ម៉ិ​ន កាត់ដេរ​សំលៀកបំពាក់ ស្ថិតនៅ​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាននាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ ១២​ចំណុច ខណៈដែល​កូដកម្ម​នេះ​ដឹកនាំ​ដោយ​លោក សយ ច​ន្ធូ សហជីព​ឧស្សាហកម្ម កាត់ដេរ​កម្ពុជា​។​
​នាឱកាស​នោះគេ​ឃើញ​លោក សយ ច​ន្ធូ ស្រែក​អំពាវនាវ​តវ៉ា ទាមទារ​លក្ខខណ្ឌ​ការងារ ១២​ចំណុច និង​ឲ្យ​កម្ម​ទាំងអស់ ចូលរួម​ធ្វើ​កូដកម្ម​។​
​គួរ​បញ្ជាក់ថា កម្មករ​ប្រមាណ​ជិត​៥០០​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​មួយ​នេះ ហើយ​កម្មករ​ភាគច្រើន​លើសលុប​មិនបាន​ចូលរួម​ក្នុង​កូដកម្ម​នៅថ្ងៃនេះ​ទេ​៕

325

ភ្លៀង​លាយ​ខ្យល់ក​ន្ទ្រា​ក់បំ​ផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​៥០​ខ្នង​នៅប៉ៃលិន

ខេត្ត​ប៉ៃលិន​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥០​ខ្នង​បាន​រង​ការខូចខាត ក្នុងនោះ​មាន​១៩​ខ្នង ត្រូវ​ខ្យល់​ប៉ើង​ខូច​ខាង​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់​នៅ​ព្រលប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
​សមាជិក ក្រុមប្រឹក្សា​សង្កាត់​អូរ​តា​វ៉ៅ លោកស្រី ពេញ ម៉ូយ ឲ្យ​ដឹងថា នៅ​ល្ងាច​មិញ មាន​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​កន្ត្រាក់ ពី​ទិសខាងកើត ធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥០​ខ្នង ត្រូវ​ខ្យល់​ប៉ើង​ដំបូល​, ក្នុងនោះ​មាន​១៩​ខ្នង ត្រូវ​ខ្យល់​ប៉ើង​ខូច​ខាង​ធ្ងន់ធ្ងរ ដោយ​ក្នុងនោះ​មាន​ភូមិ​ខ្លុង ភូមិ​ដីក្រហម ភូមិ​កូនភ្នំ ភូមិ​អូ​តា​វ៉ៅ និង​ភូមិ​ក្បាល​ព្រលាន​៕

fn-2016-06-20-10-40-29-4fn-2016-06-20-10-40-31-15

វាយប្រហារ​ដោយ​គ្រាប់បែក​​នៅអា​ហ្វ​ហ្គា​នី​ស្ថានស្លាប់ និង​របួស​ច្រើន​នាក់​

កា​ប៊ុល​៖​មាន​ករណី​ការវាយប្រហារ​ដោយ​គ្រាប់បែក​លើ​រថយន្ត​មួយគ្រឿង ដែល​ផ្ទុក​ទៅដោយ​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​២០ ខែមិថុនា​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ករណី​កើតឡើង​នៅ​កណ្ដាល​ទីក្រុង​កា​ប៊ុល ដោយ​ក្នុងនោះ​មាន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប​បាន​ស្លាប់ និង​របួស​។ ដោយឡែក​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា គេ​ឃើញ​ជនរងគ្រោះ​ជាច្រើន​នាក់ ត្រូវបាន​ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែងកើតហេតុ​៕

download

​ប៉ង​រត់​ចេញពី​ពន្ធនាគារ​តែ​កម្លាំង​អាវុធហត្ថ​ក្របួច​បាន​វិញ​

ខេត្តបន្ទាយមានជ័យ​៖​ទណ្ឌិត​ជា​ជនជាតិ​ថៃ​ម្នាក់​បាន​ព្យាយាម​រត់ចេញ​ពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ តែ​មិនបាន​សម្រេច​ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធ​នា គារ និង​កងកម្លាំង​នគរបាល​ខេត្ត​ស្រាវជ្រាវ​តាម​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ត្រឡប់មកវិញ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​។​
​តាម​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាន​ឲ្យ​ដឹងថា ទណ្ឌិត​ដែល​ព្យាយាម​រត់​ចេញពី​ពន្ធនាគារ​នោះ​មាន ឈ្មោះ គៀង​កៃ ស៊ី​សាវ៉ា​ត់ ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ ទណ្ឌិត​នេះ​ត្រូវបាន​តុលាការខេត្ត​បន្ទាយមានជ័យ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ពីបទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា ឥឡូវ​ជាប់ពន្ធនាគារ​ទើបបាន​២​ឆ្នាំ​ហើយ​។​
​ប្រភព​ដដែល​បានបញ្ជាក់​បន្តថា នៅពេលដែល​បញ្ចេញ​ទណ្ឌិត និង​ពិរុទ្ធជន​មក​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​នៅ​ទីធ្លា​ខាងក្រៅ ក៏​ស្រាប់តែ​ឈ្មោះ​គៀង​កៃ ស៊ី​សាវ៉ា​ត់ បាន​លួច​រត់ ហើយ​បាន​ផ្តល់ព័ត៌មាន​នេះ ដល់​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​សុំ​កម្លាំង​សហការ​ស្រាវជ្រាវ រហូតដល់​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ដដែល ទើប​រកឃើញ​ឈ្មោះ​គៀង​កៃ ស៊ី​សាវ៉ា​ត់ នេះ នៅ​មាត់​ស្ទឹង​ចម្ងាយ​ពី​ពន្ធនាគារ​ប្រហែល​៣០០​ម៉ែត្រ ហើយ​បាន​ចាប់​យកមក​ដាក់​ក្នុង​ពន្ធនាគារ​វិញ​៕

3a19e91c-3748-477a-bae2-692bf276e199d733f33d-77b0-4d8a-b1ea-9ec6018f3509

បុរស​ម្នាក់​​ធ្វើអត្តឃាត​នៅ​បន្ទប់​ឃុំខ្លួន​អធិការ​ក្រុង​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ​៖​នៅ​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ជនសង្ស័យ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​អធិការ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ជនសង្ស័យ​ចងក​សម្លាប់ខ្លួន​នេះ​ឈ្មោះ វ៉ា សាន់ ហៅ ហូ អាយុ ៤៦​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​
​ជនសង្ស័យ​បាន​យក​ខោជើងវែង​របស់ខ្លួន​យកមក​ចងក​នៅ​និង​ជ​ង្រឹ​ង​ទ្វារ​ខាងមុខ ហើយ​ខណៈ​ពេលនោះ​កម្លាំង​ប្រចាំការ​នៅ​ទីនោះ​បានឃើញ​ក៏​ស្ទុះ​ទៅ​ជួយ​ភ្លាមៗ តែ​ជួយសង្គ្រោះ​មិនទាន់​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។​
​គួរបញ្ជាក់​ផងដែរ​ថា​៖ មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចាប់​មក​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ករណី ឆបោក ហើយ​មុនពេល​ឃុំខ្លួន​កម្លាំង​ជំនាញ​បាន​ដោះអាវ​ទុក​មិនអោយ​ពាក់ ទុក​តែ​ខោជើងវែង​ស្លៀក​ប៉ុណ្ណោះ​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​យក​សព​ទៅ​តំកល់ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ​ដើម្បី​រក​ចាំ​ក្រុមគ្រួសារ​និង​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled-1

តូប​លក់ដូរ​អា​ជីករ​ខ្មែរ​ក្នុង​ផ្សារ​រុង​ក្លឿ​​ត្រូវ​អគ្គិភ័យ​ឆេះ​អស់​មួយចំនួន​

​ខេត្តបន្ទាយមានជ័យ​៖​មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ដោយបាន​បំផ្លាញ​តូប​លក់ដូរ របស់​អាជីវករ​ខ្មែរ​មួយចំនួន កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​២​យប់​ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​គ្រោះ​អគ្គិភ័យ​នេះ គេ​ឃើញ​អាជ្ញាធរ​ថៃ បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ផងដែរ ប៉ុន្តែ​ដោយ​មើលឃើញ ពី​ស្ថានការណ៍​កាន់តែខ្លាំង​ឡើង​នោះ អាជ្ញាធរ​ថៃ​បានសម្រេច​ប្រើប្រាស់ អេ​ស្កា​វ​ទ័​រ កាយ​ផ្តាច់​តូច​ឆេះ ជាមួយនឹង​តូប​មិនទាន់​ឆេះ​ចោល ដើម្បី​កុំ​រាលដាល​កាន់តែខ្លាំង​។​
​បើតាម​របាយការណ៍​ជំហាន​ដំបូង​ថា អគ្គិភ័យ​នេះ​បាន​ឆេះ​បំផ្លាញ​តូប​លក់ដូរ របស់​អាជីវករ​ខ្មែរ ប្រមាណ​ជាង​៣-៤​តូប ហើយ​ក្នុង​មួយ​តូបៗ មានតម្លៃ​មិន​ក្រោម​២​លាន​បាត​ឡើយ​។​
​គួរ​បញ្ជាក់ថា ទីតាំង​ឆេះ​នេះ​ធ្លាប់​កើតមាន​គ្រោះ​អគ្គិភ័យ​ម្តង​រួចមកហើយ កាលពី​ប៉ុន្មាន​ឆ្នាំមុន​៕

fn-2016-06-20-07-07-02-0fn-2016-06-20-07-06-53-0fn-2016-06-20-07-07-07-0

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ក្នុងករណី​បង្ក្រាប​គ្រឿងញៀន​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្នុងនោះ​មានមុខ​សញ្ញា​ជួញដូរ​៣​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​២​នាក់ ដកហូត​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​មួយ​ចំ​នួ​នុ​។ របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​ឃាត់ខ្លួន​នោះ​៖ ខេត្តកណ្ដាល​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ខេត្តបាត់ដំបង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ និង​ខេត្តក្រចេះ​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​៕

fn-2016-06-19-17-42-11-2

ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​១៦​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​១៤​នាក់ និង​របួសស្រាល​២​នាក់​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៤​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៥​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​, រថយន្ត​ធុន​ធំ​៣​គ្រឿង​, កង់​១​គ្រឿង​។​ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៥​លើក​, ប្រជែង​៤​លើក​, បត់​គ្រោះថ្នាក់​២​លើក​, កត្តា​យានយន្ត​១​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៥​នាក់ (​យប់​៧​នាក់​)​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៧៥៤​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,១២៨​គ្រឿង និង​ពិន័យ​សរុប​១,៦២៦​គ្រឿង​៕

a5ebf1f2-e58a-4b19-bae5-1e1aa6eb72a6

អ្នកគ្រូ​បង្រៀន​ម្នាក់​សង្ស័យ​ត្រូវ​ប្រុស​ស្នេហ៍​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក អារ​. ក សម្លាប់​

ដោយ៖​ ភី​ ធូ

​ខេត្ត​ត្បូងឃ្មុំ៖  អ្នកគ្រូ​បង្រៀន​ជាប់កិច្ចសន្យា​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធម៌ បំផុត បន្ទាប់ពី​ត្រូវ​ឃាតករ​កំណាច​ចាប់​អា ក និង​កាំបិតផ្គាក់ ហើយ​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជំហាន​ដំបូង​ទៅលើ ប្រុស​ស្នេហ៍​ត្បាញ​អាយ​របស់​នារី​រងគ្រោះ​ដែល​គេ​ដឹងថា​ទើប​ស្គាល់គ្នា​តាម​ហ្វេ​ក​ប៊ុ​ក ហើយ​មក​រួមរស់​ជាមួយគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​។​

​ហេតុ​ការភ្ញាក់ផ្អើល​នេះ​កើតឡើង នៅវេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​ចាំ​ចំការកៅស៊ូ​ខាងកើត​ភូមិ​លោ ឃុំ​កំពាន់ ស្រុក​មេមត់ ចំងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ភូមិ ។​

​លោក​អធិការ​ស្រុក​មេមត់ ហុង គឹម​ហឿន បានបញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ុ​ល សុខ​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា នៅ​ភូមិ​ឃុំ​ខាងលើ​។​
​តាម​ការបំភ្លឺ​ពី​ម្តាយ​នារី​រងគ្រោះ​ថា​នៅ​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​ម៉ោង​១៧ ជនរងគ្រោះ​ឈ្មោះ​អ៊ុ​ល សុខ​ណា និង​ប្តី​ទើប​និង​ស្គាល់ ឈ្មោះ តុ​ន មករា ហៅ​នី​ត អាយុ​៣០​ឆ្នាំ បានមក​ស្នាក់នៅ​ផ្ទះកើតហេតុ​។​​ដោយ​បាត់​មិនឃើញ​កូន​មក​ផ្ទះ ម្តាយ​ក៏​មក​ផ្ទះ​ចំការ​ក៏​ឃើញ​កូនស្រី​ដេកស្លាប់​ដោយ​អា​រក​នៅលើផ្ទះ​យ៉ាង​អាណោចអាធ័ម​បាត់ទៅហើយ​។​

​លោក​អធិការ​បានបញ្ជាក់​ឲ្យ​ដឹងថា ករណីនេះ​តាម​ការសន្និដ្ឋាន ជំ​ហ៊ាន​ដំបូង អាច​ជាប់​ពាក់​ជាមួយ​ប្តី​ត្បាញ​អាយ​ទើប​និង​ស្គាល់គ្នា​និង​មិន​បាប​រៀបការ ឈ្មោះ តុ​ន មករា ហៅ​នី​ត មាន​ស្រុកកំណើត​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​កំពុង​គេចខ្លួន​។ ហើយ​ប្តី​ប្រពន្ធ​នេះ​រស់នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​ដោយ​មិនបាន​រៀបការ ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ មិនដែល​ស្គាល់​ប្រវត្តិ​គ្នា​ឡើយ​។​

ករណីនេះ​សម្មត្ថកិច្ច​កំពុងបើក​ការ​សើ​ុ​ប​អង្កេត​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​b1jbb2j

មន្ត្រី​អង្គការ​ការពារ​បរិស្ថាន​ចាប់​បទល្មើស​ សត្វព្រៃ ទំពារមិន​ដាច់ ប្រគល់​ឲ្យ​មេព្រៃ​ចាត់ការ​

 

ដោយ​៖ លោក ប . វិធិ​ន​
​ក្រចេះ​៖ មន្ត្រី​អង្គការ ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា ជំរិត​ទារប្រាក់ ១​ពាន់​ដុល្លា​ពី​ឈ្មួញ​រកស៊ី​សត្វព្រៃ ក្រោយ​ពេលដែល​ឃាត់​រថយន្ត​លួច​ដឹក​សត្វព្រៃ​មួយគ្រឿង យកទៅ​ទុក​អស់​រយៈពេល​ជាច្រើន​ម៉ោង ប៉ុន្តែ​ដោយសារ​ចរចា​គ្នា​មិនត្រូវ ក៏​ចាប់យក​រថយន្ត​ទៅ​ទុក​នៅ​ទីស្នាក់ការ​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​ចំណុច​ភូមិ​ដី​សម្បទាន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​សេចក្ដី​រាយ​បាន​ឲ្យ​ដឹងថា មន្ត្រី​អង្គការ ការពារ បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ម្នាក់ ដែលមាន ឈ្មោះ ភឿន ប៊ុនធឿន ហៅ តូច ជា​នាយករង​ទី​២ នៃ​អង្គការ ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា និង​បក្ខពួក​៦​នាក់​ផ្សេងទៀត បាន​ឃាត់​រថយន្ត​នោះ​ទុក តាំងពី​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ជំរឹត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ដឹក​សាច់​សត្វព្រៃ ចំនួន ៥​ពាន់​ដុល្លារ ជា​ថ្នូរ​ទៅនឹង​ការដោះលែង​។

​សេចក្ដីរាយការណ៍​បាន​បន្តថា ក្រោយពី​មានការ​ចរចា​គ្នា​រវាង​មន្ត្រី​អង្គការ ការពារ​បរិស្ថាន​រូប​នោះ និង​ខាង​ឈ្មួញ​រកស៊ី​សាច់​សត្វព្រៃ អស់​រយៈពេល​ជាច្រើន​ម៉ោង ប៉ុន្តែ​ប្រហែលជា​ចរចា​មិនត្រូវ​គ្នា ហើយ​បែកការណ៍ ទើប​មាន​ការចាប់​ឃាត់​រថយន្ត​ដឹក​សាច់​សត្វព្រៃ​យ៉ាង​ដូច្នេះ ចំណែកឯ​ម្ចាស់​បទល្មើស ក៏បាន​រត់​គេចខ្លួនបាត់​។

​ក្រោយ​ពេលដែល​អង្គការ ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា ឃាត់​រថយន្ត​បទល្មើស​នោះ​ទុក​រួចមក ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ទាំង​រថយន្ត និង​វត្ថុ​តាំង ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​គ្រែ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូនទៅ​តុលាការ​ខេត្តក្រចេះ ដើម្បី​បន្ត​តាម​នីតិវិធី​។

​ដោយឡែក ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​នោះ បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក មន្ត្រី​អង្គការ ការពារ​បរិស្ថាន​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព​ដាក់​កុងត្រូលជជុះ និង​បើករថយន្ត​កាក់​ស្ទាក់​ចាំ​ចាប់​រថយន្ត​ដឹក​បទល្មើស​ផ្សេងៗ​ដោយ​ឯកឯង មិនដែល​ឃើញ​សហការ​ជាមួយ​មន្ត្រី​ជំនាញ អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ។

សូមជម្រាបថា កន្លងមក​ក្រុមមន្ត្រី​អង្គការ​មួយចំនួន​មានដូចជា​ខាង ការពារ​បរិស្ថាន​ជាដើម តែងតែ​ធ្វើ​សកម្មភាព​នៅតាម​ដងផ្លូវ​ជាតិ​លេខ ៧​អារ នៅ​ចំនុច​ដី​សម្បទាន ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដើម្បី​ជំរិត​ទារប្រាក់​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​បទល្មើស​ទាំងនោះ​យ៉ាង​ចាស់ៗ​ដៃ​តែម្ដង ដោយ​ថ្នូរ​ទៅនឹង​ការដោះលែង ឧទាហរណ៍​ដូចជា​ករណី​ខាងលើនេះ​ជាដើម​៕

b1b2b3b4b5

ភ្លើង​ប្រច័ណ្ឌ​ឡើង​ខ្លាំង ប្តី​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង បន្សល់ ទុក​កូន​២​នាក់​

ភ្នំពេញ​៖ ឃាតកម្ម​មួយ​បានកើត​ឡើង ដោយសារ​បុរស​ជា​ប្តី​ម្នាក់​បាន​បាញ់សម្លាប់​ប្រពន្ធ​ខ្លួន​រួច ដើរចូល​ក្នុង​បន្ទប់ទឹក​បាញ់សម្លាប់​ខ្ល​នង​ង​តាម​ក្រោយ កាលពី​វេលា​ម៉ោង ៨៖២០​នាទី​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍ សែន​ជ័យ ។​នេះ​បើតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច និង​សាក្សី​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បញ្ជាក់ថា អាច​ផ្តើមចេញពី​ភ្លើង​ប្រច័ណ្ឌ​ខ្លាំងក្លា​ទើប​បុរស​ជា​ប្តី​សម្រេចចិត្ត​លើកដៃ​បាញ់សម្លាប់​ស្ក្រី​ជា​ប្រពន្ធ ដោយ​បន្សល់ទុក​កូន​២​នាក់ ឲ្យ​នៅ​កំព្រា​។
​យ៉ាងណាក៏ដោយ មូលហេតុ​ពិតប្រាកដ​នោះ មិនទាន់​ដឹង​នៅឡើយ​ទេ ពីព្រោះ​នៅ​ក្នង​ផ្ទះ​មានតែ​កូនតូចៗ​២​នាក់ និង​ឈ្នួល​ម្នាក់ តែ​តាម​ការសន្និដ្ឋាន គឺអាច​ផ្តើមចេញពី​រឿង​ប្រច័ណ្ឌ​។​

​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ឈ្លោះ​គ្នា ហើយ​ដេញ​កូន​អោយចេញ​ក្រៅ​ផ្ទះ រួច​ក៏​ឮ​ផ្ទុះ​២​គ្រាប់ ពេលនោះ​កម្លាំង​ល្បាត​របស់លោក​នៅក្បែរ បាន​ទៅ​ជួយ​អន្តរាគមន៍ ហើយ​បុក​ទម្លុះ​ទ្វារ ស្រាប់តែ​ឃើញ​ពួកគេ ស្លាប់​ទាំង​២​នាក់​តែម្តងទៅ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ប្រាក់ សុភ​ក្ត្រា អាយុ​៣៤​ឆ្នាំ មុខរបរ​បើក Wing យីហោ​ប្រជា​ប្រិ​យ ​រីឯ​បុរសជាប្តី​​មានឈ្មោះ លី អៀង​សៅ អាយុ​ជាង ៤០ ​ឆ្នាំ​មុខរបរ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​៕aa11

aaa1j

ប​ង្គ្រា​ប​ទីតាំង​ជល់​មាន់ នៅ​ស្រុក​ឆ្លូង ឃាត់​ចាប់​បានតែ​ម៉ូតូ និង​អា​គក​ជា​កីឡាករ​

 

​អត្ថបទ​៖ លោក ប​. វិធិ​ន​
​ក្រចេះ​៖​កម្លាំង​នគរបាល​នៃ​អធិការ​រដ្ឋា​ន​ស្រុក​ឆ្លូង ដឹកនាំ​ដោយ​លោក ដួង សុធី អធិការ​នគ​បាល​ស្រុក​ឆ្លូង​បើក​យុទ្ធនាការ​ចុះបង្ក្រាប​ទីតាំង​មាន់​ជល់ និង​វង្ស​បៀ​មួយកន្លែង ឃាត់​បាន​ម៉ូតូ​ជាច្រើន​គ្រឿង និង​មាន់​ជល់ រីឯ​មនុស្ស​រត់​បាតជើង​ស​ព្រាត យករួចខ្លួន​មួយពេល​សិន​។

​សមត្ថកិច្ច បានអោយដឹងថា ការចុះ​បង្ក្រាប​នេះ គឺធ្វើឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​។

​នគរបាល​ស្រុក​ឆ្លូង បាន​បន្ត​ឲ្យ​ដឹងថា ប្រតិ​ប​ត្ត​កា​រប​ង្គ្រា​ប​នេះ សមត្ថកិច្ច ដកហូត​ម៉ូតូ​បាន​ចំនួន ១៤​គ្រឿង និង​សំភា​រះ​ប្រជល់មាន់​មួយចំនួន ចំណែក​អ្នក​ដែល​ញៀន​ល្បែង​ប្រជល់មាន់​ទាំងនោះ បាន​ផ្អើល​នាំគ្នា​រត់​បាតជើង​ស​ព្រាត ចោល​ម៉ូតូ និង​សម្ភា​រះ​នៅ​កន្លែងកើតហេតុ​។

បច្ចុប្បន្ន វត្ថុតាង និង​ម៉ូតូ ត្រូវ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ឆ្លូង បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ក្នុងនោះ​ក៏មាន​ម្ចាស់​ទីតាំង​ផងដែរ​៕

a21ja22

ISIS គំរាម​វាយប្រហារ​បណ្តា​ប្រទេស​លោកខាងលិច

វ៉ាស៊ីនតោន​៖​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​ដែល​បាន​ដកស្រង់​សំដី លោក John Brennan នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក (CIA) បញ្ជាក់ថា ក្រុម​រដ្ឋ​អ៊ីរ៉ាក់ និង​ស៊ី​រី កំពុងតែធ្វើការ​ហ្វឹកហាត់ យ៉ាងសកម្ម​និង​ប៉ុនប៉ង​ធ្វើការ វាយប្រហារ​ជា​បន្តបន្ទាប់ នៅ​បណ្តា​ប្រទេស នៅ​លោកខាងលិច​។ ជាក់ស្តែង​ការ វាយប្រហារ​មួយ​នៅក្នុង​រដ្ឋ Orlando នាពេល​ថ្មីៗ​នេះ ។​
​លោក Brennan បាន​ថ្លែងថា “​ក្រុម​រដ្ឋ​ឥស្លាម ជា​ក្រុម​ភេរវ​ករ​ដ៏​ធំ ហើយ​ក្រុម​នេះ​មាន​សក្តានុពល​ខ្លាំងក្លា ដែល​បើក​ប្រតិបត្តិការ វាយប្រហារ​មកលើ លោកខាងលិច​” ខណដែល​ក្រុម​នេះ​មាន​ក្រុម​តូចៗ ចំនួន​០៦​ក្រុម​ទៀត ។​
​លោក John Brennan បាន​លើកឡើងថា ការពិតជា​អកុសល​ណាស់ ទោះបី​ជាមាន​ប្រឆាំងនឹង ក្រុម​រដ្ឋ​ឥស្លាម ISIL ចេះតែ​ប្រសើរឡើង តែ​ការខិតខំ​ប្រឹងប្រែង របស់​យើង​មិនបាន​កាត់បន្ថយ អំពើ​ភេរវកម្ម​ពី សំណាក់​ក្រុម​នេះ នៅឡើយ​ទេ ដែល​ពួកគេ​មាន​សមត្ថភាព និង​ចេះតែ​កើនឡើង នៅ​ទូទាំង​ពិភពលោក “​និង​កំពុង​គំរាម​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្តា​ប្រទេស​លោកខាងលិច​៕

brennan-ciajpg-f89dc0632f7430ce