All posts by មេគង្គ ប៉ុស្តិ៍

ចាប់ខ្លួន​ជនបរទេស​៣​នាក់ ​ប្រើប្រាស់​ឯកសារ និង​លិខិតឆ្លងដែន​ក្លែងក្លាយ​បើក​គណនី​ធនាគារ​

 

ភ្នំពេញ​៖​កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ បាន​ចាប់​ជនជាតិ​កុង​ហ្គោ​រ​៣​នាក់ ដែល​សង្ស័យ​ប្រើប្រាស់​ឯកសារ​ក្លែង​-​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​បើក​គណនី​ធនាគារ នៅ​ប្រទេស​កម្ពុជា ។ ជនសង្ស័យ​ជនជាតិ​បរទេស​ទាំងនោះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ជនជាតិ​កុង​ហ្គោ​ទាំង​៣​នាក់​នោះ បាន​ឆ្លងដែន​មកកាន់​ប្រទេស​កម្ពុជា ដោយ​ប្រើ​ឯកសារ​ក្លែង និង​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​ធ្វើការ​បើក​គណនី នៅ​ធនាគារ ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​នគរបាល តាម​ចាប់បាន កាលពី​ថ្ងៃទី​១៦ ខែមិថុនា​នេះ ។

ជនជាតិ​កុង​ហ្គោ​រទាំង ៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន​៖១.​ឈ្មោះ Emmanuel Ngoma Ngoma coco ២.​ឈ្មោះ Junior Bin Mungomba និង​៣.​ឈ្មោះ Mesiya Tedike Junior​។​

លោក​ឧ​ត្ត​ម​សេនីយ​បានបញ្ជាក់​បន្ថែមថា ក្រោយ​ការសួរនាំ​ជនជាតិ​បរទេស​ទាំង​៣​នាក់ បាន​សារភាពថា ពួកគេ បានទទួល​លិខិតឆ្លងដែន​ក្លែង​ពី​បក្ខពួក​២ នាក់​ទៀត (​ម្នាក់​ជា ជនជាតិ​ប៊ែ​ល​ហ្សិ​ក និង​ម្នាក់ទៀត​ជនជាតិ​បារាំង​) ។ ពួកគេ​បន្តថា ពួកគេ​ទទួល​លិខិតឆ្លងដែន ដើម្បី​បើក​គណនី​ធនាគារ ដើម្បី​ទទួល​ការផ្ទេរ​ប្រាក់​ពី​ក្រៅ ៕

Untitled-1fn-2016-06-17-10-02-53-0

ចាប់​ស្រី​ស្អាត​ម្នាក់​ដែល​ប្រើ​ដាវ​សាំ​មូ​រ៉ៃ​ប្រឆាំង​សមត្ថកិច្ច​ពេល​ត្រូវ​ចាប់ខ្លួន

​អត្ថបទ​៖​លោក សុផល​
​បាត់ដំបង​៖​ស្ត្រី​វ័យ​៣៣​ឆ្នាំ​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​ជួញដូរ​សារធាតុ​ញៀន​យ៉ាងសកម្ម​បាន​ត្រូវ​ឃាត់ខ្លួន បន្ទាប់ពី​ប្រើ​ដាវ​សាំ​ម៉ូ​វ​រ៉ៃ​តដៃ​ជាមួយនិង​សមត្ថកិច្ច​ជំនាញ​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្តបាត់ដំបង​។​
​កំលាំង​របស់​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា​៖ ស្ដ្រីជន​សង្ស័យ​ខ​ណះ​បានដឹងខ្លួន​ថា​មាន​សមត្ថកិច្ច​តាម​ស្ទាក់​រថយន្ដ​ដើម្បី​ឆែកឆេរ​រក​វត្ថុតាង​ហើយ ជនសង្ស័យ​បាន​ព្យាយាម​គេចខ្លួន​និង​បាន​ជន្លាស​នូវ​សារធាតុ​ញៀន​មួយចំនួន​ចោល​បាត់​តាម​ដងផ្លូវ​ដោយ​នៅសល់​ត្រឹមតែ​ពីរ​កញ្ចប់​តូច​និង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត​ប៉ុណ្ណោះ​។ ប្រតិបត្តិការ​ខាងលើនេះ​កំលាំង​ជំនាញ​បន្ទាប់ពី​ប្រឈម​មួយសន្ទុះ​ពី​ការប្រើប្រាស់​ផ្លែដាវ​សាំ​ម៉ូ​វ​រ៉ៃ​ដោយ​ស្ដ្រី​វ័យក្មេង​ម្នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​រួចមក ក៍​ឈានដល់​ការប្រើ​យុត្តិសាស្ដ្រ​រហូត​ឃាត់ខ្លួន​មុខសញ្ញា​បានតែ​ម្ដង ខ​ណះ​ជនសង្ស័យ​បានធ្វើ​ដំណើរ​ចេញពីផ្ទះ​ដោយ​ជិះ​រថយន្ដ មកដល់​ពាក់​កណ្ដាលផ្លូវ​ត្រង់ចំនុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​និង​ខេត្តបាត់ដំបង​កាលពី​វេលា​ម៉ោង​១០.៣០​នាទី ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​
​យោងតាម​កំលាំង​នៃ​មន្ទីរ​យុត្តិធម៌​ដដែល​បាន​បញ្ជាក់ថា​៖ ស្ដ្រី​ដែល ត្រូវ​កំលាំង​ឃាត់ខ្លួន​បានជា​ស្ដ្រី​ជើង​ខ្លាំង មានឈ្មោះ​លី ដា​នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្តបាត់ដំបង​ព្រមទាំង​ដកហូត​បាន​សារធាតុ​ញៀន​ហៅ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ទម្ងន់​១.២៧​ក្រាម ដកហូតយក​យន្ដ​១​គ្រឿង​ម៉ា​កវី​ស្ដូព​ណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ ២S-១៤៧២ ទូរ​សព្ទ័​ដៃ​២​គ្រឿង ប្រាក់​ខ្មែរ​២៧​ម៉ឺន ប្រាក់​៤១​ដុល្លា​អាមេរិក ដាវ​សាំ​ម៉ូ​វ​រ៉ៃ​១​ដើម និង​បំពង់​ទីប​ប្រវែង​៧០​ស​.​ម ១​ដើម​ផងដែរ​។​
​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ដែល​ឃាត់ខ្លួន​និង​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕ ប៉ែន​សុផល​

Untitled-11

សមាជិកសភា​អង់គ្លេស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ទីក្រុង West Yorkshire

អង់គ្លេស​៖​សមាជិកសភា​អង់គ្លេស​តំណាង​ឲ្យ​តំបន់ Batley និង​Spen លោកស្រី Jo Cox បាន​ស្លាប់​បន្ទាប់ពី​ទទួលរង ការបាញ់ប្រហារ​ដោយ​បុរស​ម្នាក់ នៅ​សង្កាត់ Birstall នៃ​ទីក្រុង West Yorkshire​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ព្រឹក​ថ្ងៃនេះ​។​
​លោក Brendan ដែលជា​ស្វាមី​របស់លោក​ស្រី Cox និង​ជា​អ្នក​ដែល​តែង​ទទួល​បានការ​រាប់អាន​ពី​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron, លោក Jeremy Corbyn, និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃើ​រី បាន​ថ្លែងថា ប្រពន្ធ​របស់លោក​បាន​មានបំណង​ប្រមូលផ្តុំ​មនុស្ស ដើម្បី​ប្រឆាំងនឹង​អ្នក​ដែល​ស្អប់​ខ្លួន ប៉ុន្តែ​បែរជា​ជួប​រឿង​បែបនេះ​។​
​ប៉ូលិស​និយាយថា ខ្មាន់កាំភ្លើង​ត្រូវបាន​ចាប់ខ្លួន​នៅតាម​ផ្លូវ​ផ្សារ ដែល​នៅ​មិន​ឆ្ងាយ​ពី​បណ្ណាល័យ Birstall នោះទេ​។ ខ្មាន់កាំភ្លើង​ត្រូវបាន​អ្នក​ស្គាល់ ហៅ​ឈ្មោះថា Tommy Mair ។​ប៉ូលិស​អះអាងថា ការបាញ់ប្រហារ​ទំនង​ជាមាន​ជាប់ទាក់ទង​នឹង​ការខឹង​សម្បា​រឿង​បោះឆ្នោត ធ្វើ​ប្រជាមតិ ដែល​ចង់ដឹងថា​តើ​អង់គ្លេស ចង់​ចេញ ឬ​បន្ត​ស្ថិតនៅក្នុង​សហភាព​អឺរ៉ុប​ជា​បន្តទៀត​។​
​គួរ​បញ្ជាក់ថា នេះ​ការវាយប្រហារ​សមាជិក​សភា​ដំបូង​ហើយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩០​នៅ​ចក្រភព​អង់គ្លេស​៕

split-jo-cox-NEWS-large_trans++qVzuuqpFlyLIwiB6NTmJwfSVWeZ_vEN7c6bHu2jJnT8

Man Utd ត្រៀម​ដាក់សំណើ​ទិញ Julian Draxler

​បាល់ទាត់​៖​ក្លិប​បិសាច​ក្រហម Manchester United កំពុងមាន​ចំណាប់អារម្មណ៍​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ JulianDraxler មកកាន់​ទឹកដី OldTrafford​។​
​កាលពី​ដើមខែ​នេះ Draxler បាន​បង្ហើប​ថា គាត់​ចង់​ផ្លាស់​ទៅ Juventus ព្រោះ​គាត់​ចង់​ចាក​ចេញពី​ទឹកដី​អាល្លឺម៉ង់​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​រដូវក្តៅ​។​
​យោងតាម​គេហទំព័រ Bild បាន​លើកឡើងថា​គ្រូបង្វឹក​ថ្មី​របស់ Man Utd លោក JoseMourinho នឹង​នាំយក​កីឡាករ​អាល្លឺម៉ង់​រូបនេះ​មកកាន់​ក្លិប​ម្ចាស់​ជើងឯក​អង់គ្លេស​២០​សម័យមួយ​នេះ​៕

986702_gallery_big

លោក ថេ​ង ប៊ុន​ម៉ា ប្រធាន​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង ទទួលមរណភាព​

​រាជធានី​ភ្នំពេញ​៖​អ្នកឧកញ៉ា មហាសេដ្ឋី​៣​ជំនាន់ លោក ថេ​ង ប៊ុន​ម៉ា អគ្គនាយក​ក្រុមហ៊ុន ថៃ​ប៊ុន​រ៉ុង ដែលជា​សេដ្ឋី នៅក្នុង​ប្រទេស​កម្ពុជា​ដ៏​ធំ និង​ល្បីល្បាញ​ជាងគេ បានទទួល​មរណភាព​ហើយ នៅវេលា​ម៉ោង​១២៖៤៥​នាទី​យប់​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ក្នុង​ជន្មាយុ​៧៥​ឆ្នាំ ដោយ​រោគាពាធ​៕

fn-2016-06-17-08-21-03-0fn-2016-06-17-08-21-03-2

បើកសវនាការ​សំណុំរឿង លោក ហុង សុខ​ហួរ រឿង​កែ្ល​ង​បន្លំ​ផែនទី​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ សមត្ថកិច្ច​បាន​បញ្ជូន​អតីត​សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើកសវនាការ​ជម្រះក្តី​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែង​ផែនទី បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ត្រូវបាន​ចោទប្រកាន់​។​
​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បោ​ទ​ប្រកាន់ លោក ហុង​សុខ​ហួរ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ​ក្លែង និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤ ។​
​តាម​ភស្តុតាង​ជាក់ស្តែង​លោក ហុង សុខ​ហួរ បាន​យក​ឯកសារ​ក្លែង​នេះ ទៅ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ លោក សម រង្ស៊ី ដែលជា​ដើមចម​នាំ​ឲ្យ​តុលាការ​ចោទប្រកាន់ លោក សម រង្ស៊ី ពីបទ​សមគំនិត​ក្នុង​បទល្មើស​នេះ​ថែមទៀត ៕

f8214539caaae782fc788f1d5198b1fe

អ្នកគាំទ្រ​រុស្ស៊ី​៣​នាក់ត្រូវអាជ្ញាធរបារំាងចាប់ដាក់គុក

ប៉ារីស​៖​អាជ្ញាធរ​បារាំង​បាន​ចាប់​អ្នកគាំទ្រ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី​ចំនួន​៣​នាក់​ដាក់គុក ខណៈ​២០​នាក់​ផ្សេងទៀត ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​បារាំង បន្ទាប់ពី​បាន​បង្ក​ហិង្សា​ជាមួយ​ក្រុម​អ្នកគាំទ្រ​ក្រុម​ផ្សេងទៀត​ក្នុង​ព្រឹត្តិការណ៍ Euro 2016​។ នេះ​បើ​យោងតាម​សារព័ត៌មាន AP​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា រហូតមកទល់​ពេលនេះ​អាជ្ញាធរ​បារាំង​បាន​ចាប់​ឃាត់ខ្លួន​អ្នកគាំទ្រ​ដែល​បង្ក​ហិង្សា​ទាំងពីរ​លើក​បាន​ចំនួន​៣២៣​នាក់​ហើយ និង​មាន​អ្នករងរបួស​សរុប ៣៦​នាក់ គិត​ចាប់តាំងពី Euro 2016 ចាប់ផ្តើម​ប្រកួត​ថ្ងៃទី​១១ មិថុនា​មក​។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​មានការ​ប៉ះទង្គិច​គ្នា​ជា​លើក​ទី​២ រវាង​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី អង់គ្លេស និង​វ៉េ​ល​បានធ្វើ​អោយមាន​អ្នករងរបួស​១៦​នាក់ និង​ចាប់​ឃាត់ខ្លួន​៣៦​នាក់​នៅក្នុង​ទីក្រុង Lille ហើយ​ក៏បាន​បញ្ជូន​ចូល​គុក​៣​នាក់ និង​បណ្តេញ​ចេញពី​ប្រទេស​បារាំង​២០​នាក់ ឈប់​អោយមើល Euro 2016 ផងដែរ​៕

35513A4F00000578-3643349-Taking_action_A_French_riot_police_officer_was_seen_grabbing_a_f-a-100_1466018173831

បង្ក្រាប​​គ្រឿងញៀន​ម្សិលមិញ​​ឃាត់ខ្លួន​ជនសង្ស័យ១៧​នាក់

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១៧​នាក់ ពីបទ​ល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៩​ករណី ឃាត់​មនុស្ស​១៧​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១៣​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ០.១៥​ក្រាម ១​កញ្ចប់​ធំ និង​២០​កញ្ចប់​តូច​។​
​របាយការណ៍​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​បង្ក្រាប​នៅ រាជធានី​ភ្នំពេញ ប​ង្ក្រា​១​ករណី ឃាត់ខ្លួន​២​នាក់​, សៀមរាប បង្ក្រាប​៥​ករណី ឃាត់ខ្លួន​១០​នាក់​, ត្បូងឃ្មុំ បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, មណ្ឌល​គី​រី បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់ និង​ពោ​ធ៍​សាត់​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕

fn-2016-06-15-18-35-28-0

ឡើង​ចាប់​សត្វ​លើ​បង្គោល​ភ្លើង​​បណ្តាល​ឲ្យ​ឆក់​ស្លាប់​

ខេត្តព្រះវិហារ​៖​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង​គ្រា​ដែល​ឡើង​ចាប់​សត្វព្រៃ​នៅលើ​បង្គោល​ភ្លើង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​នៅ​ចំណុច​អូរ​ប្រាប ស្ថិតក្នុង​ភូមិ​សង្កែ ឃុំ​សង្កែ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ក្មេងប្រុស​ម្នាក់​ឈ្មោះ ឡាន់ ផល្លា អាយុ​១៣​ឆ្នាំ បាន​ឡើង​ចាប់​កូន​សត្វព្រៃ​នៅតាម​បង្គោល​ភ្លើង ខណៈពេលដែល​កំពុង​ឡើង​នោះ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ​តែម្ដង​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុម​គ្រូ​សារ​សព ដើម្បី​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-06-16-17-26-13-1

fn-2016-06-16-17-26-14-3

ហាល​ខោអាវ​ប៉ះចំ​សំ​យ៉ាប​ផ្ទះ​មាន​ចរន្ត អគ្គិសនី​​ឆក់​ស្លាប់​

​ខេត្តកណ្តាល​៖​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​កំពុង​ខោអាវ​ទៅ​ហាល​ហើយ​ប៉ះ​លើ​សំ​យ៉ាប​ផ្ទះ​ដែលមាន​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៦ និង​៤៥​នាទី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ខាងជើង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹ​ថា ជនរងគ្រោះ​ឈ្មោះ មា​ច សៅ ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​លេង​ផ្ទះ​ឈ្មោះ ម៉ាង កៀ​ម ភេទ​ប្រុស នៅ​ភូមិ​ខាងជើង​ឃុំ អន្លង់​រមៀត​ជា​អ្នក​រាប់អាន​គ្នា លុះដល់​វេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​បោក​ខោអាវ​ឲ្យ ហើយក៏​យកទៅ​ហាល​នៅ​ស្នួល​ក្រោយ​ផ្ទះ​ដែល​ត​ជាប់​សំ​យ៉ាប​ផ្ទះ​ខាងក្រោយ ហើយក៏​ឆក់​ខ្សែភ្លើង​ស្លាប់​។​
ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ប៉ុស្តិ៍​បានធ្វើ​ការពិនិត្យ​ទៅលើ​សព មាន​ស្នាម​ដាច់​រលាត់ នៅលើ​ដៃ​ម្រាម ចង្អុល​ខាងឆ្វេង និង​ខ្នងជើង​ខាងឆ្វេង គឺ​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែនហើយ​ក៏បាន​ប្រគល់​ស​ព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

image-500image-497image-498

ឆ្មាំ​ទន្លេ​ខេត្តក្រចេះ បើក​ប្រតិបត្តិ​ការ បង្ក្រាប​បទល្មើស​នេសាទ ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​

 

​អត្ថបទ​៖ លោក ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ក្រុម​ឆ្មាំ​ទន្លេ​ខេត្តក្រចេះ ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋាន​អភិរក្ស និង​ជា​តំណាងអោយ​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល ព្រមទាំង​លោក ឈួន គឹម​ឈា អនុប្រធាន​នាយក​ដ្ខា​ន​កិច្ចការ​ជលផល ។​

​កាលពី​ព្រឹក​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ពេញ​មួយថ្ងៃ នៅក្នុង​តំបន់​គ្រប់គ្រង ការពារ និង​ជា​កន្លែង​អភិរក្ស​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ។​
​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ​ខេត្តក្រចេះ បានអោយដឹងថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើងជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត ពិសេស​ក្រោម ការដឹកនាំ​ផ្ទា​ល់ពី​មន្ត្រីជលផល​ថ្នាក់កណ្តាល និង​មន្ត្រី​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ ដោយ​ប្រើប្រាស់​ទូក​ម៉ាស៊ីន​ចំនួន​៨​គ្រឿង និង​ដោយមាន​ការចូលរួម​ពី​ក្រុម​ឆ្មាំ​ទន្លេ ព្រមទាំង​កម្លាំង​នគរបាល​ស្រុក​ពាក់ព័ន្ធ និង​សហគមន៍​នេសាទ សរុប​ចំនួន ៣០​នាក់ ។​

​លោក​ប្រធាន​ឆ្មាំ បាន​បន្តថា ក្នុងការ​ចះ​ុ​ប្រតិបត្តិការ​ខាងលើ គឺ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​រឹបអូស​បាន​មង​ដែល​អ្នកនេសាទ​លួច​ដាក់​តាម​អន្លង់​អភិរក្ស​ហើយ​មាន​ក្រលា​ធំ​ពី ១០​សម​ទៅ​១៥​សម បាន​ចំនួន​១៧​ត្បូង​និង​មាន​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ ។​
​ជាមួយគ្នានេះដែរ​ក៏បាន​ធ្វើ​ការនែនាំ អប់រំ និង​ធ្វើ​កិ​ច្វ​សន្យា​ដល់​អ្នកនេសាទ​ដោយ​ប្រើ​មង​ក្រលា​តូច​ទំហំ​ពី​៣​សម​ទៅ​៦​សម បាន​ចំនួន​០២​ករណី ដោយមាន​មនុស្ស​ប្រព្រឹត្ត​ចំនួន​០៣​នាក់ ។​

​លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋាន​អភិរក្ស​ជលផល បានបញ្ជាក់​ឲ្យ​ដឹងថា ពេលនេះ​ជា​រដូវ​បិទ​នេសាទ ដូច្នេះ​នៅក្នុង​កន្លែង​អភិរក្ស​ផ្សោត​ទាំងអស់​គឺ​ច្បាប់​មិន​អនុញ្ញាតអោយ​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​មង​ឡើយ ទោះជា​ក្រលា​ធំ​ឬ​ក្រលា​តូច​ក៏ដោយ ព្រោះ​វា​បណ្តាលអោយមាន​ការប៉ះពាល់​យ៉ាង​ដល់​ការធ្វើ​ចរាចរណ៍​ចុះឡើង​របស់​ផ្សោត និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ហ្វូង​ត្រី​មេ​ពូជ​ផងដែរ ។​

​លោក​អនុប្រធាននាយកដ្ឋាន​បាន​បន្តទៀតថា ដើម្បី​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ត្រី​មេ​ពូជ​របស់​យើង​អោយបាន​គង់វង្ស លោក​បាន​ជំរុញ​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ជាពិសេស​ឆ្មាំ​ទន្លេ​ទាំងអស់ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​គ្រប់គ្រង ការការពារ​សត្វ​ផ្សោត​អោយបាន​ស្ថិតស្ថេរ​គង់វង្ស ពិសេស​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួមគ្នា​ទប់​ស្កាត និង​បង្ក្រាប​បទល្មើស​អោយ មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​ជាមួយគ្នានេះដែរ​លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​និង​សហគមន៍ នេសាទ សូម​ឲ្យ​បងប្អូន​ចូលរួម​ជាមួយ​សមត្ថកិច្ច​ក្នុងការ​ទប់ស្កាត់​បទល្មើស​នេសាទ និង​ត្រូវ​ហ៊ាន រាយការណ៍ ផ្តល់​ព័​ត៏​មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច នៅពេល​ប្រទះឃើញ​ជនខិលខូច​កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ ដើម្បីអោយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ចុះ​អន្តរាគមន៍​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស បាន​ទាន់ពេលវេលា ៕

4a308d36-d788-4ddd-990f-f19b5d648b212c7d57a1-290a-415c-87cb-815cab7109b75c3d7d06-017a-4991-be48-c623d1e6fe57b6778145-5a4c-4776-94c4-c369d0835af6dd151fab-18a4-4513-9dd4-35c1b04512ae

ស្លាប់​៥​នាក់ របួស​១៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៩​លើក (​យប់​២​លើក​) នៅ​ទូទាំងប្រទេស បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៥​នាក់ និង​របួសស្រាល​៩​នាក់​។ នេះ​បើតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, ប្រជែង​៣​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១​ម្សិលមិញ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៣,០៩២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៥២២​គ្រឿង និង​ពិន័យ​សរុប​១,៥៧០​គ្រឿង​៕

a5ebf1f2-e58a-4b19-bae5-1e1aa6eb72a6

សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​លួច​រថយន្ត​

​ភ្នំពេញ​៖​ក្រុម​សង្ស័យ​ដែលជា​មេខ្លោង និង​ធ្វើ​សកម្មភាព​លួច​រថយន្ត​យ៉ាងសកម្ម​ចំនួន ២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​និង​កម្លាំង​កង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ដកហូត​បាន​រថយន្ត​ចំនួន​២​គ្រឿង ម៉ូតូ​មួយគ្រឿង​និង​អាវុធខ្លី​ក្នុង​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់​យីហោ ចាក់អង្រែ​ក្រោម ផ្លូវជាតិ​លេខ ២ ភូមិ​ព្រែក​តា​ឡុង ក្នុង​សង្កាត់​ចាក់​ក្រោម ខណ្ឌមានជ័យ​។​
​លោក ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំងពីរ​នាក់​មាន​ទី​១-​ឈ្មោះ នៅ សុខ​ឡុង ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ (​ជា​មេខ្លោង​និង​ជា​ម្ចាស់​អាវុធ​)​ឃាត់ខ្លួន​បាន​នៅក្នុង​ផ្ទះសំណាក់​ខាងលើ​។​ទី​២-​ឈ្មោះ ស៊ុំ វិជ្ជា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ លក់ទំនិញ​បោះ​ដុំ​មួយកន្លែង ដែលមាន​ទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក តេង ស៊ី​ណូ អធិការនគរបាលរ​ង​ខណ្ឌមានជ័យ​នោះ កម្លាំង​របស់លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ប្រតិបត្តិការ​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​បក្សពួក​ជ​ន​សង្ស័យ​ទាំងពី​នាក់​ខាងលើ​ជា​បន្តបន្ទាប់​ដោយ​ធ្វើការ​ដកហូត​បាន​រថ​យន្ត​ចំនួន​ពី​គ្រឿង គឺ ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២Y-៩៤៣៧ មួយគ្រឿង និង​ម៉ាក CRV ពណ៌​សមបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​២D-៩៤៨៨ មួយគ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​១H-៦០២០ មួយគ្រឿង រួមទាំង​អាវុធខ្លី​ម៉ា​កឡុក ព៌​ណ​ខ្មៅ មួយ​ដើម មាន​គ្រាប់​ចំនួន ១២​គ្រាប់​ទៀតផង​។​
​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យដឹងថា ប្រតិបត្តិការ​នេះដែរ​គឺ​បាន​ធ្វើឡើង​ក្រោយពី​ទទួលបាន​ពាក្យ​បុរស​ជា​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឌឿ​ង រិទ្ធី អាយុ ៣១​ឆ្នាំ ម្នាក់​ស្នាក់​នៅផ្ទះ​លេខ ០៦ ផ្លូវ​លេខ ១២ ភូមិ​ទ្រា ៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​បាត់​រថយន្ត​របស់ខ្លួន​មួយគ្រឿង​ម៉ាក CRV ខាងលើ កាលពី​វេលា​ម៉ោង ២ និង​៣០​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៦ នោះ​។​រហូតដល់​វេលា​ម៉ោង ៣ និង ៤៥ នាទី​ល្ងាច ថ្ងៃទី ១៥ ខែមិថុនា​ឆ្នាំ​២០១៦ ក៏បាន​ប្រទះឃើញ​រថយន្ត​របស់ខ្លួន​ដែល​បាន​បាត់​នោះ​នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​ដែលមាន​យីហោ ហេង ហេង នៅ​ម្តុំ​លូ​ប្រាំ ក៏​រាយ​ការ​ប្រាប់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ទុក និង​ឈានទៅដល់​ការឃាត់ខ្លួន​បាន​ក្រុម​ចោរលួច​រថយន្ត​ទាំងពីរ​នាក់​ខាងលើ​តែម្តង​។​
ក្រោយពេល​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​បក្សពួក​ក្រុម​ចោរលួច​រថយន្ត​ទាំងពីរ​នាក់ រួមទាំង​វត្ថុតាង​រួចហើយ ក៏បាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត​៕

bf08fdc3-4a2d-4516-9e8c-e096d78f335171f1746d-7920-4880-a843-4a1f383397096e5e6036-ed3d-422b-a4ba-6b758a439742750743a6-c35b-4b28-a4df-ce76e0a03fe4b5430119-0ebb-4452-8e24-3b94f8518fa41ba4a9cd-e024-48c3-80ea-e175b57b9c34

វ៉ាន់ នី​ឡា លែង​ចង់​រស់ ពេល​មានការ​មាក់ងាយ​លើ​រូប​អាក្រា​ក​

​សិល្បៈ​៖​រហូតមកដល់​ពេលនេះ​រូបភាព​អាក្រាតកាយ​របស់​តារាចម្រៀង​កញ្ញា វ៉ាន់ នី​ឡា មិនទាន់​ធូរស្បើយ​ពី​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​នៅឡើយ​ទេ ខណៈពេលដែល​សាមីខ្លួន​សម្តែង​ការ​សោកសៅ និង​អស់សង្ឃឹម​លែង​ចង់​រស់​នៅពេល​មានការ​រិះគន់​ពី​មហាជន​។​
​វ៉ាន់ នី​ឡា បានបង្ហាញ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​សម្តែង​ការខកចិត្ត និង​សោកសៅ​ខណៈពេលដែល​នាង​បាន​ជួប​នូវ​បញ្ហា​ដ៏​អាម៉ាស់​ក្នុង​ជីវិត តែ​នាង​ចង់បាន​ការលើកទឹកចិត្ត​ជាជាង​ការបន្ទោស​បង្អាប់​ដែល​នាំ​ឲ្យ​នាង​មានការ​អស់សង្ឃឹម​ក្នុង​ជីវិត​។​
​ហេតុអ្វី​ក៏​ជីវិត​របស់ខ្ញុំ​ត្រូវ​ជួប​រឿង​ដ៏​អាក្រក់​នឹង​គួរអោយ​អាម៉ាស់​បែបនេះ .. ពីមួយ​ទៅមួយថ្ងៃ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ទទួលយក​រឿងនេះ​លែង​បាន​ទៀតហើយ .. ខ្ញុំ​បានឃើញ​រាល់​ខម​មេន​នៅតាម​បណ្តា​ផេ​ក​ផ្សេងៗ​ខ្ញុំ​មាន​ទឹកចិត្ត​តស៊ូ​នៅពេលដែល​បងប្អូន​លើកទឹកចិត្ត​ខ្ញុំ​សប្បាយចិត្ត​ពេលដែល​បងប្អូន​ឃើញ​ខ្ញុំ​ដួល​ហើយ​នៅតែ​ហុចដៃ​អោយ​នាង​ខ្ញុំ​ក្រោកឈរ​សារ​ឡើងវិញ​..​ប៉ុន្តែ​ពេលដែល​ខ្ញុំ​ឃើញ​នៅ​ខម​មេន​មាក់ងាយ​ម្តងៗ​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ​ថា​លែង​ចង់​រស់​..​រឺ​ទាល់តែ​រលាយបាត់​ខ្ញុំ​ពី​លោក​នេះ​ទៅ​ទើប​រឿង​ដ៏​កខ្វក់​មួយ​នេះ​រលាយបាត់​ដែរ​???
​ការឈឺចាប់​ដ៏​ធំធេង​មួយ​នេះ​សូម​ផ្ញើ​ជូនទៅ​បុរស​ម្នាក់​នោះ​ជាពិសេស​..​យ៉ាងណាក៏ដោយ​បន្ទាប់ពី​បង្ហោះ​សារ​ដ៏​សោកសៅ​ខាងលើនេះ​មាន​ប្រិយមិត្ត​គាំទ្រ វ៉ាន់ នី​ឡា ជាច្រើន​បាន​ចូលរួម​លើកទឹកចិត្ត និង​បានស្នើ​ឲ្យ​នាង​កុំ​ឲ្យ​រឿង​ផ្តេសផ្តាស់ ខ​ណះ​ដែល​ពួកគេ​នៅតែ​បន្ត​ការគាំទ្រ​ដដែល​៕

80-09-03-2015--16-49-0813472157_1063132477079237_480219822_n

ក្រសួង​ធម្មការ​កំពុង​តាមរក​មុខ​សង្ឃ​កំហូច​មួយ​អ​ង្ឃ​

​រាជធានី​ភ្នំពេញ​៖​សង្ឃ​មួយអង្គ ដែល​បាន​បង្ហោះ​រូបអាក្រាត​បង្ហាញ​លិង្គ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​និង​រិះគន់​ខ្លាំងៗ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ វ៉ា ស៊ីណាន ខណៈ​នេះ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា​កំពុង​តាមរក​យកមក​ដុសក្អែល​។​
​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុ​មុន្នី ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សំដី​មក​ចុះផ្សាយ​ដោយបាន​អះអាងថា ក្រសួង​ធម្មការ និង​សាសនា​រួមជាមួយ​គណៈសង្ឃ​នាយក​បាននិងកំពុង​តាម​ស្វែងរក​ព្រះ​ភិក្ខុ​អគ្គ មុន្នី វ៉ា​ស៊ីណាន ដែល​បាន​បង្ហោះ​រូបអាក្រាត​កាយ និង​វីដេអូ​សេពកាម​លើ​ហ្វេ​ស​ប៊ុ​ក​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ និង​តម្លៃ​ព្រះពុទ្ធសាសនា​នោះ ដើម្បី​យកមក​អប់រំ​តាម​ធម្ម​វិន័យ នៃ​ពុទ្ធសាសនា​។ តែបើ​មិនអាច​អប់រំ​បានទេ​ខាង​គណៈសង្ឃ​នឹង​អនុម័ត​គ្នា​ធ្វើការ​ផ្សឹក​ព្រះសង្ឃ​អង្គ​នេះ​ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា​តទៅទៀត​។​
​គួ​រម្លឹកថា កាលពីពេល​ថ្មីៗ​នេះ​ព្រះ​ភិក្ខុ​អគ្គ​មុន្នី​វ៉ា​ស៊ីណាន​បាន​បង្ហោះ​រូបភាព​អាក្រាត​និង​ថត​វីដេអូ​សេពកាម​ខ្លួនឯង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង ដោយសារតែ​ទង្វើ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​៕

fn-2016-06-15-17-13-35-0