កូរ៉េខាងជើងសាកល្បងក្បាលគ្រាប់មានកម្លាំងផ្ទុះមហិមា
កូរ៉េខាងជើងបានប្រកាសថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាការហាត់សមធ្វើសង្គ្រាមនុយក្លេអ៊ែរ ដែលមានគោលដៅប្រឆាំងនឹងខ្លួន ។ហើយកូរ៉េខាងជើងបានប្តេជ្ញាចិត្តពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបប្រឆាំងនឹងនុយក្លេអ៊ែររបស់សត្រូវ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េ ។



