រាជធានីភ្នំពេញ ៖លោក សុន ឆ័យ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ បានដឹកនាំ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ (CNRP) ទៅសួរសុខទុក្ខ លោក អ៊ុ សំអាន នៅពន្ធនាគារព្រៃស នៅព្រឹកនេះ។ នេះបើយោងតាមការបញ្ជាក់របស់ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានសរសេរ ក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក៕
បាល់ទាត់ ៖ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United គឺកីឡាករ Wayne Rooney បានអះអាងថា ក្លិបបិសាចក្រហម Manchester United អាចនឹងមានការចាប់អារម្មណ៍សាជាថ្មីនៅលើពិភពលោក ប្រសិនបើក្លិបមួយនេះក្លាយជាជើងឯក FA Cup នៅរដូវកាលនេះ។
ក្លិបបិសាចក្រហម Manchester United បានកក់កៅអីរួចហើយនៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានធ្វើការប្រកួតយកឈ្នះលើក្លិបទូកក្ដោង Everton ដោយលទ្ធផល ២-១ កាលពីរាត្រីថ្ងៃសៅរ៍ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Rooney បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបបិសាចក្រហម Manchester United ថា ប្រសិនបើយើងអាចលើកពានរង្វាន់ FA Cup នៅក្នុងពហុកីឡដ្ឋាន Wembley នៅខែក្រោយនេះ មានន័យថា ការទទួលពានរង្វាន់របស់ក្លិបរបស់យើងនឹងត្រលប់មកវិញ ហើយវាអាចនឹងមានបែបនេះជាបន្តទៅទៀត។
គួរបញ្ជាក់ថា ក្លិបបិសាចក្រហម Manchester United នឹងត្រូវប្រកួតជាមួយក្លិបឥន្ទ្រីខៀវ Crystal Palace នៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតពានរង្វាន់ FA Cup នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦៕
រាជធានីភ្នំពេញ ៖ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសប្រទានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន១៨រូប ឲ្យមានឋានៈស្មើអគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រីផងដែរ៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍នគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៥ករណីឃាត់ មនុស្ស ៦នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ០,០៩ក្រាម, ២កញ្ចប់ធំ និង១៨កញ្ចប់តូច។
របាយការណ៍ដដែលបញញជាក់ថា ទីតាំងបង្ក្រាប ទី១. ភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង ៩កញ្ចប់តូច, ទី២. កំពង់ឆ្នាំង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ០,០៩ក្រាម, ទី៣. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់(ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់តូច និងទី៤. កំពង់ចាម បង្រា្កប ២ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង៧កញ្ចប់តូច៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១១លើក ក្នុងនោះយប់ ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ រងរបួសធ្ងន់ ៦នាក់ (ស្រី២នាក់) និងរបួសស្រាល ៣នាក់ (ស្រី១នាក់)។ នេះយោងតាមរបាយការណ៍នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ១១លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,រថយន្តធុនធំ ៣គ្រឿង ។ របាយការណ៍ខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់៤នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់), ប្រជែង ៣លើក (ស្លាប់២នាក់), ស្រវឹង ១លើក (ស្លាប់១នាក់) កត្តាយានយន្ត ១លើក (ស្លាប់១នាក់) ។ ក្នុងនោះ អ្នកមិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ (យប់៣នាក់) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក , ផ្លូវខេត្តក្រុង ៣លើក, ផ្លូវលំ ៣លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនតូច ២លើក , រថយន្តធុនធំ ២លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ ច្រើន រួមមាន បាត់ដំបង ១លើក ស្លាប់១នាក់, កំពង់ស្ពឺ ២លើក ស្លាប់ ២នាក់, កំពត ២លើក ស្លាប់២នាក់ (ស្រី១នាក់) របួស២នាក់, ព្រះសីហនុ ២លើក ស្លាប់ ២នាក់ (ស្រី១នាក់), កណ្តាល ១លើក ស្លាប់១នាក់, កោះកុង ១លើក ស្លាប់ ១នាក់ និងក្រចេះ ១លើក របួស ៤នាក់។ ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យ ការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៤.១២៧ គ្រឿង, អប់រំ ២.០០២ គ្រឿង , ពិន័យ ២.១២៥ គ្រឿង ៕
អារ៉ាប៊ីសាអូឌីត ៖សមាជិកនៃបណ្តាញភេរវកម្មអាល់កៃដាជាង៨០០នាក់នៅក្នុងប្រទេសយ៉េមែនត្រូវបានកងកម្លាំងសម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតសម្លាប់ក្នុងការវាយប្រហារតាមអាកាស។
យោងតាមសារព័ត៌មានស៊ិនហួរចេញផ្សាយថា កងកម្លាំងចំរុះដឹកនាំដោយទ័ពអាកាសរបស់អារ៉ាប៊ី សាអូឌីត បានចេញប្រតិបត្តិការនៅរយៈពេល កន្លងមកនេះ ដោយបានសម្លាប់សមាជិកអាល់កៃដា និងមេដឹកនាំជួរមុខមួយ ចំនួនផងដែរសរុបជាង ៨០០នាក់។ នេះជាលទ្ធផលធំមួយ ដែលអារ៉ាប៊ី សាអូឌីត លើកឡើងថាជាការសម្រួលឲ្យរដ្ឋាភិបាលថ្មី ឡើងកាន់អំណាចដោយស្របច្បាប់ និងអនុញ្ញាតឲ្យក្រុមផ្តល់ជំនួយមនុស្សធម៌ចូលមកកាន់ប្រទេសអាហ្វ្រិកខាងកើតមួយនេះ ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា កងកម្លាំងចំរុះខាងលើនេះ បានចងសម្ព័ន្ធគ្នាកាលពីខែមីនា ឆ្នាំមុនដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមឧទ្ទាម ហួទី ដែលបានចុះចូលនឹងក្រុមអាល់កៃដា និងបានបង្កអស្ថិរភាពយ៉ាងខ្លាំងនៅយ៉េមែន ជាពិសេសពួកគេបានរារាំងដល់ ការឡើងកាន់តំណែងរបស់រដ្ឋាភិបាលថ្មី ដែលបានមកពីការបោះឆ្នោត៕
រាជធានីភ្នំពេញ ៖ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ការចាប់ខ្លួនលោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី មិនមែនដោយសារអក្សរចំនួន៤ទំព័ររបស់កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ នោះទេ ហើយការចាប់ខ្លួននោះក៏មិនដូចខ្មែរក្រហមនោះឡើយ។ ប៉ុន្តែយោងតាមចម្លើយរបស់លោកមេឃុំនោះតែម្តង។ លោកអះអាងទៀតថា ប្រមាណ៣៦ម៉ោងនេះ លោកមិនបានសម្រាកនៅឡើយទេ តែលោកមេឃុំបានសម្រាក បាយភ្លៅមាន់ និងដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
លោក ឱម យ៉ិនទៀង បានឲ្យដឹងទៀតថា ACU បានកោះអញ្ជើញមនុស្ស៨នាក់ផ្សេងទៀត ដើម្បីស្តាប់បំភ្លឺជុំវិញករណីកញ្ញា ស្រីមុំ ក្នុងករណីទទួលសំណូក៥០០ដុល្លារ ។ ប៉ុន្តែម្តាយរបស់ស្រីមុំមិនបានទទួលលុយពីលោកមេឃុំនោះឡើយ ។ ដូច្នេះមានន័យថា ម្តាយស្រីមុំមិនមានទោសនោះទេ។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រតិកម្មចំពោះការចោទប្រកាន់របស់គណបក្សប្រឆាំងដែលចោទថា ការចាប់ខ្លួនមេឃុំ ស៊ាន ចែត ធ្វើដូចរបបខ្មែរក្រហម ប៉ុន្តែលោកថា នោះជាការលាបពណ៌ ដើម្បីបង្ខូចកិត្តិយសអង្គភាពរបស់លោកតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ACU មិនបានចាប់ខ្លួនលោកមេឃុំរូបនោះទេ តែបានអញ្ជើញគាត់ទៅជួបគ្នានៅសាលាស្រុក ហើយបានសាកសួរទាក់ទងការផ្តល់លុយឲ្យគ្រួសារកញ្ញា ស្រីមុំ ហើយលោកក៏បានសារភាព។
លោក ឱម យ៉ិនទៀង បានលើកឡើងថា មានមនុស្ស៨នាក់ទៀតនិងត្រូវកោះហៅមកសាកសួរទាក់ទងករណីខាងលើនេះ ហើយលោកដឹងថា ក្នុងចំណោមអ្នកទាំង៨នាក់នោះមានម្នាក់បាននឹងកំពុងរត់គេចខ្លួនទៅព្រំដែនថៃ តែលោកបានសំណូមពរឲ្យអាជ្ញាធររារាំងមិនឲ្យគាត់ចាកចេញទៅប្រទេស៕
រាជធានីភ្នំពេញ ៖អង្គភាពប្រឆាំងអំពើពុករលួយ ACU បានកោះហៅមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ខណដែលកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក៏បានស្នើឲ្យតុលាការចាត់ការលើមន្ត្រីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ ផងដែរ។
មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក ដែលត្រូវ ACU កោះហៅរួមមាន៖ ឈ្មោះ អ្នកស្រី ទ្រី ឈូន , លោក លឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគម , លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម , លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត៕
អាមេរិក ៖ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានលើកឡើងកាលពីម្សិលមិញ ដោយអំពាវនាឲ្យគ្រប់ភាគីជម្លោះនៅក្នុងប្រទេសស៊ីរី វិលរកតុចរចាដោយសន្តិវិធី ហើយផ្អាកការបាញ់គ្នាជាបណ្តោះអាសន្នសិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាល្លឺម៉ង់លោក អូបាម៉ា ថា កាលពីដើមសប្តាហ៍មុន លោកបាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីម ដើម្បីជជែកពីការធ្វើការរួមគ្នា ផ្អាកការបាញ់គ្នា និងធ្វើឲ្យភាគីពាក់ព័ន្ធចូលតុចរចាដើម្បីដោះស្រាយបញ្ហា។ ទោះយ៉ាងណាសេតវិមានលើកឡើងថា ការឈប់បាញ់គ្នាវាមិនទាន់គ្រប់គ្រាន់ទេក្នុងការដោះស្រាយបញ្ហា តែវាផ្លូវតែមួយគត់នៃច្រកចេញដើម្បីដោះស្រាយជម្លោះដែលមានការកាប់សម្លាប់ព្រៃផ្សៃជាង៥ឆ្នាំមកនេះ បានបណ្តាលឲ្យមនុស្សជាង២០០,០០០នាក់ស្លាប់៕
សុខភាព ៖បរិភោគដំឡូងបារាំងច្រើន ពុំត្រឹមតែមិនធ្វើឱ្យឡើងទម្ងន់ដូចដែលមនុស្សជាច្រើនតែងយល់ច្រឡំ នោះឡើយ តែថែមទាំងមានប្រយោជន៍បញ្ចុះសម្ពាធឈាមទៀតផង។ ពួកអ្នកវិទ្យាសាស្ត្របានដាក់បន្ថែមមើមដំឡូងបារាំង៦-៨មើម មានទំហំប្រហាក់ ប្រហែលគ្រាប់បាល់ហ្គោល ទៅក្នុងអាហារថ្ងៃត្រង់ និងពេលយប់របស់ជនជាតិអាមេរិកកើតជំងឺលើសឈាមនិងលើសទម្ងន់, ធាត់ចំនួន១៨ នាក់ ។
ក្រោយរយៈពេលមួយខែ សម្ពាធឈាមរបស់អ្នកចូលរួមពិសោធន៍សុទ្ធតែមានសញ្ញាថយចុះ ប្រែប្រួលក្នុងប្រមាណ៤,៣ភាគរយ ចំពោះតួលេខ វាស់សម្ពាធឈាមអប្បបរមានិង៣,៥ ភាគរយតួលេខវាស់សម្ពាធឈាមអតិបរមាក្នុងពេលទម្ងន់របស់ពួកគេហាក់ដូចជា មិនផ្លាស់ប្តូរ។
ដំឡូងបារាំងអាចធ្វើឱ្យថយចុះគ្រោះថ្នាក់ឈឺបេះដូង និងឈាមកកនៅខួរក្បាល ។ ក្រៅពីនេះបរិភោគដំឡូងបារាំងអាំង ឬស្ងោរកិនឱ្យម៉ដ្ឋជាប្រចាំក៏ល្អបំផុតសម្រាប់សុខភាពរបស់អ្នក មិនកើតជំងឺអំពីសម្ពាធឈាម ឬសរសៃឈាមបេះដូង។
មុនមហាវិទ្យាល័យ Scranton ការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវអាហារអង់គ្លេសក៏ធ្លាប់ អះអាងថា សារជាតិ Kukoamine មានក្នុងដំឡូងបារាំងអាចកែប្រែឱ្យប្រសើរសុខភាពជួយឱ្យគេងលក់ស្រួល និងបញ្ចុះសម្ពាធឈាម៕
បាល់ទាត់ ៖សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្រុមចចកព្រៃ Roma ត្រៀមដាក់សំណើរទៅក្រុម AS Monaco របស់បារាំង ក្នុងការនាំយកខ្សែប្រយុទ្ធ Radamel Falcao មកកាន់ទឹកដីនៃប្រទេសអ៊ីតាលីនៅពេលចប់រដូវកាលនេះ។
ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីវ័យ៣០ឆ្នាំរូបនេះ បាននិយាយថា រូបគេបានសម្រេចជំនួសកន្លែងរបស់កីឡាករ Edin Dzeko ដែលបានបង្ហាញខ្លួនត្រឹមតែ១៣លើប៉ុណ្ណោះ ។
យោងតាមការចេញផ្សាយ Corriere dello Sport របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្រុមចចកព្រៃ Roma កំពុងមានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះដែលបច្ចុប្បន្នកំពុងតែប្រកបអាជិពនៅក្រុមតោខៀវ Chelsea ជាលក្ខណៈខ្ចីជើង ប៉ុន្តែមានពាក្យចចាមអារាម បានលើឡើងថា ក្រុម AS Monaco អាចនឹងតម្លៃខ្លួនចំពោះកីឡារូបនេះប្រមាណជាង ៥.៤៥លានផោន សម្រាប់ក្រុមចចកព្រៃដែលចង់បាន។
Falcao បានបញ្ជាក់ថា រូបគេបានចូលលេងឲ្យក្រុមតោខៀវ Chelsea បានតែ១០ប្រកួត
ប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពី Chelsea ខ្ចីជើងពីក្រុម Monaco កាលពីរដូវកាលមុន។
គួរបញ្ជាក់ថា ក្រុមចចកព្រៃ Roma កាលពីមិនមានការផ្សារភ្ជាប់ជាមួយនឹងកាផ្លាស់ប្តូរខ្សែការពាររបស់ក្រុម Chelsea កីឡាករ Branislav Ivanovic ប៉ុន្តែត្រូវបានរលាយសាបសូន្យទៅវិញ៕
សុខភាព ៖ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថាការចាប់ផ្តើម ពេលព្រឹកជាមួយនឹង អាហារសម្បូរទៅ ដោយ សាច់ និងបង្អែមដូចជានំដូណាត់ ឬនំមួយដុំ អាច ជួយឲ្យអ្នកចុះ ទម្ងន់និងរក្សាវាឲ្យនៅដដែល។
អ្នកស្រាវជ្រាវ បានប្រៀបធៀបលើចំណី អាហារ២ប្រភេទដែលមួយ មានជាតិស្ករតិចចំពោះ អាហារពេលព្រឹក និងមួយទៀតមានជាតិប្រូតេអ៊ីនខ្ពស់ និងជាតិស្ករខ្ពស់នៅពេលព្រឹកក្រុមដែលអាហារពេលព្រឹកមានបង្អែមមានការស្រកទម្ងន់ក្នុងរយៈពេល ៨ខែបន្ទាប់។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រកទម្ងន់ដែលបានទាក់ទងនឹងអាហារ ជារឿយៗធ្វើឲ្យឃ្លាន និងចង់ញ៉ាំខ្លាំងនៅពេល ដែលមានការថយចុះខ្លាំង នៃអរម៉ូនដែលធ្វើឲ្យឃ្លាន នេះអាចជំរុញឲ្យឡើងទម្ងន់បាន។
ការស្រាវជ្រាវបានរាប់ បញ្ចូលមនុស្សប្រុស និងស្ត្រីធាត់ដែលរស់ នៅដោយជីវភាពសុខស្រួល ប៉ុន្តែមិនមាន ជំងឺទឹកនោមផ្អែមប្រភេទទី២ នោះទេ។ទម្ងន់សន្ទស្សន៍ខ្លួន ជាមធ្យមគឺ ៣២,២។ ទម្ងន់សន្ទស្សន៍៣០ត្រូវបាន គេចាត់ទុកថាជាការធាត់ ដែលក្រោម ២៥ត្រូវបាន គេចាត់ទុកថាធម្មតា។
អ្នកស្រាវជ្រាវបាននិយាយថា អ្នកញ៉ាំអាហារដែលមានជាតិស្ករនៅពេលព្រឹកមានកម្រិតនៃអរម៉ូនដែលធ្វើឲ្យឃ្លានធ្លាក់ចុះដូចនេះពួកគេមិនឃ្លាន ហើយមិនសូវជាមានបំណងញ៉ាំអាហារមុននោះទេ។ ការតមចំណីអាហារដែល សំបូរជាតិស្ករមិនជាចាំបាច់នោះទេ។ ប្រសិនបើអ្នកចូលចិត្តផ្អែម អ្នកអាចញ៉ាំវាបានម្តងឬពីរដងក្នុងមួយសប្តាហ៍៕
អេក្វាទ័រ ៖ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រដែលវយាប្រហារប្រទេសអេក្វាទ័រកាលពីសប្តាហ័មុនបានកើនឡើងដលើចំនួន៦៥៤នាក់ហើយ។ នេះបើតាមអាជ្ញាធរគ្រប់គ្រងការសង្គ្រោះបន្ទាន់របស់ប្រទេសអេក្វាទ័រ បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះ។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសានេះ បានឲ្យដឹងថា របាយការណ៍ចុងក្រោយបានឲ្យដឹងថា មនុស្ស ១៦,៦០០នាក់ បានរងរបួសដោយសារគ្រោះធម្មជាតិនេះ ខណៈដែលមនុស្ស ៥៨នាក់ផ្សេងទៀតបាននិងបន្តបាត់ខ្លួន និងមនុស្សរាប់រយនាក់ទៀតកំពុងត្រូវការជម្រកស្នាក់នៅ។
ជាមួយគ្នានោះរដ្ឋាភិបាលនៃប្រទេសអេក្វាទ័របានអំពាវនាវស្វែងរកជំនួយជាបន្ទាន់ ដោយតាមការប៉ាន់ប្រមាន អេក្វាទ័រត្រូវការប្រាក់ ៣ពាន់លានដុល្លារអាមេរិក ដើម្បីកសាងប្រទេសឡើងវិញក្រោយពីជួបគ្រោះរញ្ជួយដីនេះ៕
មណ្ឌលគិរី ៖មន្ត្រីយាមល្បាតនៅក្នុងតំបន់អភិរក្យសត្វព្រៃភ្នុំព្រេចបានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ដែលចូលកាប់ឈើប្រណីតខុសច្បាប់នៅក្នុងតំបន់ព្រៃការពារដែនជម្រកសត្វព្រៃព្រេច ហើយការឃាត់ខ្លួននេះចាប់តាំងពីថ្ងៃទី២១ ខែមេសាឆ្នាំ២០១៦មកម្ល៉េះ។ ក្នុងប្រត្តិបត្តិការនេះ ដឹកនាំដោយ លោក ហាន សាខន មន្ត្រីនគរបាលយុត្តិធម៌ របស់ក្រសួងបរិស្ថាន ក្រោយមកទើបបញ្ជូនមកមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរី កសាងសំណុំរឿង។
លោក ហាន សាខន មន្ត្រីនគរបាលយុត្តិធម៌ របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពបទល្មើសនៅក្នុងតំបន់ព្រៃការពារដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមាននិយាមការលេខ(0703934-1412597) នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សុទ្ធតែអ្នករស់នៅក្នុងភូមិរវៀង ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ក្នុងនោះទី១ឈ្មោះ ណែត ដុល ភេទប្រុស អាយុ៤០ឆ្នាំ ទី២ឈ្មោះ ងៀង គម ភេទប្រុស អាយុ ៤២ ឆ្នាំ ទី៣ឈ្មោះ វិច គ្រប់ ភេទប្រុស អាយុ២០ឆ្នាំ ទី៤ឈ្មោះ ថាន់ សួរ ភេទប្រុស អាយុ១៨ឆ្នាំ ទី៥ឈ្មោះ ដុល មករា ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ឈ្មោះ ខេន ព្រិច ភេទប្រុស អាយុ២៤ឆ្នាំ ទី៧ឈ្មោះ ម៉ើល ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ ទី៨ឈ្មោះ ឃិន ថាន់ ភេទប្រុស អាយុ៥១ឆ្នាំ ទី៩ឈ្មោះ ខេន ពានិច្ច ភេទប្រុស អាយុ១៧ឆ្នាំ ទី១០ឈ្មោះ ថែត កាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ទី១១ឈ្មោះ ឃាង ភិញ ភេទប្រុស អាយុ២០ឆ្នាំ និងទី១២ឈ្មោះ កឹង ឆែ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសុទ្ធតែកសិករដូចគ្នា ។
ចំណែកវត្ថុតាំងដែលឃាត់បានរួមមាន៖ គោយន្តកន្ត្រៃយ៍ចំនួន០៤គ្រឿង រណាយន្តចំនួន០៣គ្រឿង ពូថៅដៃចំនួន០៣គ្រឿង កាំបិតចំនួន០៣គ្រឿង ដែកត្បែងចំនួន០២ដើម ត្រសេសចំនួន០១ដើម ទូរស័ព្ទចំនួន០១គ្រឿង កៅឡាក់ចំនួន០៤ និងឈើប្រណិតប្រភេទឈើបេងចំនួន១៦ដុំ៕
ខេត្តសៀមរាប ៖នៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ២ខ្នង ដោយសារឆ្លងចរន្តអគ្គិសនី ស្ថិតនៅខាងក្រោយផ្សារសាមគ្គី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ផងដែរ ហើយមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍