All posts by មេគង្គ ប៉ុស្តិ៍

វៀតណាម​បាញ់​បង្ហោះ​ផ្កាយរណប​ផលិត​ដោយ​ខ្លួនឯង​លើកដំបូង​

​ហាណូយ​៖​តាម​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​បាន​ផ្សាយ​ថា ក្រុម​អ្នកជំនាញ​វៀតណាម​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដែល​ផលិតឡើង​ដោយ​ក្រុម​វិស្វករ​វៀតណាម​សុទ្ធសាធ​ជា​លើកដំបូង​នៅ​ទីក្រុង Alice Springs ប្រទេស​អូស្ត្រាលី​ប្រក​កដោយ​ជោគជ័យ​យ៉ាង​ធំធេង​។​
​ផ្កាយរណប​ដំបូង​របស់​វៀតណាម​បាន​ហោះ​ឡើង​ទៅកាន់​រយៈកម្ពស់ ២៥ គីឡូម៉ែត្រ ដែល​វា​នឹង​ដើរតួនាទី​ជា ផ្កាយរណប​គាំទ្រ​ប្រព័ន្ធ​ទូរគមនាគមន៍​។ លោក​បណ្ឌិត Vu Quoc Huy នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម​បាន​ថ្លែង​ដូច្នេះ​ថា វា​ជា​លើកដំបូង ហើយ​ដែល​វៀតណាម​មាន​វត្ថុ​អវកាស​ដែល​អាច​ហោះ ក្នុង​រយៈកម្ពស់ ២៥​គីឡូម៉ែត្រ​។ វា​គឺជា​ជោគជ័យ​ធំធេង​ណាស់​សម្រាប់​ឧស្សា​កម្ម​ផ្នែក​ទី​អវកាស​របស់​វៀតណាម​។ ជាមួយគ្នា​នោះ​លោក​បណ្ឌិត​បានលើកឡើង​ថា នេះ​គឺជា​ជំហាន​ឆ្ពោះទៅមុខ​ដ៏​ធំធេង​សម្រាប់​ការឈាន​ជើង​ប្រឡូក​ក្នុង​វិស័យ​ឧស្សាហកម្ម​ផ្នែក​អវកាស​របស់​ប្រទេស​អាស៊ាន​មួយ​នេះ​៕

picodragon1

​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៩​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​រាជធានី​ភ្នំពេញ​៖​ជនជាតិ​វៀតណាម​៩​នាក់​បន្ថែមទៀត​ត្រូវបាន​កម្លាំង​នគរបាល​អន្ដោប្រវេសន៍​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន​ពីបទ​លួច​ឆ្លងដែន​ចូលមក​ស្នាក់នៅ​ខុសច្បាប់​។ ការឃាត់​នេះ​ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​ដោយមាន​ការសហការ ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ លោក​បន្តថា ក្នុងនោះ​កម្លាំង​របស់​យើង​បាន​ឃាត់​ខ្លូន​ជនជាតិ​វៀតណាម​៩​នាក់ ក្នុងនោះ​ស្រី​៣​នាក់ ពីបទ​លួច​ឆ្លងដែន​ចូលមក​ស្នាក់នៅ​ខុសច្បាប់​។
​លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំងអស់នេះ ត្រូវបាន​បញ្ជូន​ខ្លូន​ទៅកាន់ នាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

13227774_273715482960961_8373856380512891768_o

​

សមត្ថកិច្ច​យក​ដីកា​កោះហៅ​លើក​ទី​២​ទៅ​បិទ​ដល់​មុខផ្ទះ​លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បាន​ដីកា​លើក​ទី​២​កោះហៅ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​បិទ​ដល់​មុខផ្ទះ​របស់លោក​ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក តែម្តង​។
​គួរ​បញ្ជាក់ថា ព្រះរាជអាជ្ញារង លោក សៀង សុខ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ បានចេញ​ដីកា​លើក​ទី​២​កោះហៅ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ​២០១៦ ខាងមុខ ក្រោម​បទចោទប្រកាន់​ពីបទ​សញ្ចារកម្ម​៕

13239471_1603162373331461_5884894955348422638_n13217348_1603168213330877_1524816490983771796_o13237672_1603122626668769_8019591784184429521_n

​

ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​វត្ត​កណ្តឹង

​ខេត្តបាត់ដំបង​៖​សាកសព​បុរស​ម្នាក់​ដែល​គេ​ប្រទះឃើញ​កាលពី​ម៉ោង​៦ និង​៥០​នាទី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ ត្រង់ចំណុច​ក្នុង​បរិវេណ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​នៅ​មិនទាន់មាន​ការអះអាង​នៅឡើយ​ពី​ក្រុមគ្រួសារ​សាច់ញាតិ​។ អ្នកស្រុក​អះអាងថា ជនរងគ្រោះ​ជា​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស មាន​អាយុ​ប្រហាក់ប្រហែល​៣០​ឆ្នាំ​។​
​ឆ្លងតាម​ការពិនិត្យរ​បស់​សមត្ថកិច្ច​បានអោយ​ដឹងថា នៅលើ​ដងខ្លួន​សាកសព​មាន​ស្លាកស្នាម​របួស​ចាស់​ចំនួន​៦​កន្លែង និង​មាន​ស្នាម​ដេរ​នៅលើ​កំភួនដៃ​ខាងឆ្វេង រីឯ​ត្រង់​រន្ធ​ច្រមុះ​ទាំងសងខាង​មាន​ហូរឈាម​យ៉ាងច្រើន ប៉ុន្តែ​ការស្លាប់​នេះ​យោងតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ផឹកស្រា​ទើប​បណ្តាល​អោយស្លាប់​៕

IMG_0735IMG_0736

​

បុរស​ផឹក​តែ​ច្រើន​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ក្រពេញ​ឈ្មោល​

​សុខភាព​៖​តែ​គឺជា​ដំណាំ​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ផឹក​ទៅ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា បំបាត់​ភាព​ងងុយ​ដែក និង​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាពល្អ​ផងដែរ​។ ប៉ុន្ដែ​តាម​ការស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹងថា បុរស​ផឹក​ទឹកតែ​ក្នុង​មួយថ្ងៃ​ចាប់ពី ៧ កែវ​ឡើងទៅ អាច​ប្រឈមមុខ រហូតដល់ ៥០ ភាគរយ​នៃ​ការកើត​ជម្ងឺមហារីក​ក្រពេញ (​ឈ្មោល​)​។​
​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ដ្រ បានបង្ហាញ​ថា​មាន​បុរស​ច្រើនជាង ៦,០០០ នាក់​បានកើត​ជម្ងឺមហារីក​បន្ទាប់ពី​ការស្រាវជ្រាវ​ឃើញថា ភាគច្រើន​នៃ​បុរស​ទាំ​នោះបាន​ផឹក​តែ យ៉ាងហោចណាស់ ៧ កែវ​ក្នុង​មួយថ្ងៃ​។​
​តា​មកា​សិក្សា​កន្លងមក​បាន​ឲ្យ​ដឹងថា បុរស​មាន​អាយុ​ចាប់ពី ២១- ៧៥ ឆ្នាំ​អាច​ប្រឈមមុខ​នឹង​កើត​ជម្ងឺមហារីក បេះដូង ទឹកនោមផ្អែម និង​ជម្ងឺ​ផ្សេងៗ​ទៀត​ប្រសិនបើ​ពួកគេ​មាន​ទំលាប់ ផឹក​តែ កាហ្វេ ជាតិ​អាល់កុល និង​ពិសារ​បារី​ច្រើន​ហួសកំណត់​៕

_61995896_charles_pa

​

ចេញ​ដីកា​លើក​ទី​២​កោះហៅ លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​បានចេញ​ដីកា​លើក​ទី​២​កោះហៅ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឲ្យ​ចូលទៅ​បំភ្លឺ​លើ​ដំណើររឿង​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចា​កម្ម នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩ និង​០០​នាទី​ព្រឹក​។​
​គួរ​បញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​លោក កឹម សុខា ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី​០៦ ខែឧសភា ឲ្យ​ចូលទៅ​បំភ្លឺ​លើ​សំណុំរឿង​សញ្ចា​កម្ម​នៅ​ថ្ងៃទី​១៧ ខែឧសភា ម្សិលមិញ​នេះ តែ​លោក កឹម សុខា មិនបាន​ចូលខ្លួន​តាម​ដីកាកោះ​នេះឡើយ​៕

13237672_1603122626668769_8019591784184429521_n

​

Lyon បដិសេធ​ការដេញថ្លៃ​របស់ West Ham

​បាល់ទាត់​៖​តាម​ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា ក្រុម Lyon បាន​បដិសេធ​ចំពោះ​ការដេញថ្លៃ​របស់​ក្រុម West Ham United ទៅលើ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Alexandre Lacazette ក្នុងតម្លៃ​ខ្លួន​៣១​លាន​ផោន​នោះ​។​
​យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍ Sky Sports News បាន​ឲ្យ​ដឹងថា ក្លិប Lyon បាន​ច្រានចោល​នូវ​សំណើ​ស​របស់​ក្រុម​ញញួរ​ធំ West Ham សម្រាប់​ការចង់បាន​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ ខណៈពេលដែល Lacazette ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ក្លិប Tottenham Hotspur អស់​រយៈពេល​ជា​ហូរ​ណាស់​មកហើយ​នោះ​។​Lacazette បាន​ក្លាយជា ខ្សែប្រយុទ្ធ ជាងគេ​បំផុត​នៅក្នុង​ប្រទេស​បារាំង​ក្នុងការ​បង្ហាញខ្លួន ២០​លើ​សម្រាប់​ក្លិប​របស់គាត់​នៅ​រដូវ​កាល​នេះ ។​
​លោក Jean-Michel Aulas ប្រធាន​ក្លិប​របស់ Lyon បាន​បញ្ជាក់ថា ពីមុន​គាត់​ចង់​រក្សា​កីឡាករ​រូបនេះ​ឲ្យ​នៅក្នុង​ក្លិប​រហូត ប៉ុន្តែ​បច្ចុប្បន្ននេះ កំពុង​តែមាន​ក្រុម​ជាច្រើន​ដូចជា Liverpool និង Everton កំពុងតែ​បើក​ការ ស៊ើបការណ៍​ចំពោះ​កីឡាករ​រូបនេះ ក្លិប​ប្រហែល​អាច​នឹង​លក់ ខ្សែប្រយុទ្ធ​មួយ​នេះ​នៅពេល​ទីផ្សារ​កីឡាករ​បើក​នា​រដូវក្តៅ​ខាងមុខនេះ ៕

Screen-Shot-2016-01-06-at-09.21.51

​

អគ្គិភ័យ​កំពុង​ឆាប់ឆេះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ក្រុង​ច្បារមន​

​ខេត្តកំពង់ស្ពឺ​៖​យោងតាម​សេ​ក្តី​រាយការណ៍​បាន​ឲ្យ​ដឹងថា ខណៈ​នេះ​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ​បាន​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​មួយកន្លែង នៅក្នុង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ អគ្គិភ័យ​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ ១១៖៤០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​។​
​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា អាជ្ញាធរ រួម​និង​កម្លាំង​ពន្លត់​អគ្គិភ័យ បាននិងកំពុង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ មិនទាន់មាន​ការបញ្ជា​ក់​ឈ្មោះ​រោងចក្រ ដែល​កំពុង​ឆាបឆេះ​នេះ​នៅឡើយ​ទេ​៕

13230121_1093155690757371_5731370721363738501_n

​

Donald Trump ចង់​ជួបចរចា​ផ្ទាល់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​រឿង​​នុយក្លេអ៊ែរ

​ញូវយ៉ក​៖​បេក្ខជន​ប្រធានាធិបតី​ដ៏​លេចធ្លោ​មកពី​គណបក្ស​សាធារណរដ្ឋ លោក Donald Trump បាន​និយាយថា លោក​មាន​ឆន្ទៈ​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ដើម្បី​ពិភាក្សា​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC​។​
​មហាសេដ្ឋី​អាមេរិក​រូបនេះ​និយាយថា លោក​នឹង​និយាយ​ទៅ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ហើយ​លោក​នឹង​មិនមាន​បញ្ហា​អ្វី​ក្នុងការ​និយាយ​ទៅ​លោក គីម នោះឡើយ​។ ជាមួយគ្នា​នោះ​លោក​ក៏មាន​បំណង​លើកយក​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ មក​ពិភាក្សា​ជាមួយ​លោក គីម ជុង​អ៊ុន ប្រសិនបើ​លោក​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។ ការ​ថ្លែង​របស់លោក Trump ខាងលើនេះ​បានធ្វើ​ឡើង​នៅក្នុង​បទសម្ភាសន៍​ជាមួយ Reuters​។​
​បន្ថែម​ពីនេះ​ទៀត លោក Trump ក៏មាន​បំណង​លុបចោល​ការយល់ព្រម​រប​ស់​អាមេរិក ដែល​បាន​ឲ្យ​រុស្ស៊ី គ្រប់គ្រង​តំបន់​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន​នោះ​ផងដែរ ព្រោះ​វា​បាន​បង្ក​ផលប៉ះពាល់​ខ្លាំងណាស់​ដល់​កំណែទម្រង់ លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​អាមេរិក​៕

20160518-vod-udom-g-Donald-Trump-open-to-talks-with-North-Korea

​

Man City ត្រៀម​ទិញយក Leroy Sane ពី​ក្រុម Schalke 04

​បាល់ទាត់​៖​ខ្សែបម្រើ​របស់​ក្រុម Schalke 04 គឺ​កីឡាករ Leroy Sane ត្រូវបាន​គេ​រំពឹងទុក​ថា គឺជា​គោលដៅ​ដ៏​ធំ​សម្រាប់​លោក Pep Guardiola ក្នុង​ការទិញ​យកមក​រូ​ម​ក្រុម​ពេលដែល​គាត់​មក​ដឹកនាំ​ក្រុម​មេឃ​ខៀវ Manchester City នា​រដូវ​កាល​ក្រោយនេះ​។​
​យោងតាម​ការចុះផ្សាយរ​បស់ The Mirror បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រុម​បិសាច​ក្រហម Manchester United ក៏​កំពុង​ការ​មនា​ចាប់អារម្មណ៍​ទៅលើ​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់ ខណៈដែល​ក្រុម​មេខ​ខៀវ Man City កពុង​តែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចុះ​កិច្ច​ស្យា​ជាមួយ កីឡាករ​រូបនេះ​ដើម្បី​មក​រួម​ក្រុម​នា​រដូវក្តៅ​ខាងមុខនេះ​។​
​ខ្សែបម្រើ​វ័យ​២០​រូបនេះ បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​សម្រាប់​ការប្រកួត Euro 2016 នៅ​ប្រទេស​បារាំង ផងដែរ ហើយ​កីឡាករ​រូបនេះ កំពុងតែ​មានឈ្មោះ​បោស​សំលេង​នៅក្នុង​ក្របខ័ណ្ឌ Bundesliga​។​ក្រុម Schalke ប្រកាស​នៅ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូបនេះ ៤០​លាន​ផោន បើប្រសិន​ក្លិប​មួយណា​ចង់បាន​។​
​គួរ​បញ្ជាក់ថា Leroy Sane ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩​គ្រាប់​នៅក្នុង​រដូវ​កាល​នេះ ហើយ​និង​នៅ​ចុង​សប្តាហ៍​នេះ​ក៏​ឲ្យ​ក្រុម​យកឈ្នះ Hoffenheim ដោយ​លទ្ធ ៤-១ ៕

leroy-sane-cropped_1m4bvsz3zjvcv1oza77npqwjmy

​

រន្ទះបាញ់​ស្លាប់​បុរស​ម្នាក់​គ្រា​ដែល​កំពុង​ឃ្វាលគោ​កណ្តាល​ស្រែ​

​ខេត្តបាត់ដំបង​៖​បុរស​អ្នក​ឃ្វាល​គោល​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់ គ្រា​ដែល​កំពុង​ឃ្វាល​គោល​នៅ​កណ្តាល​វាលស្រែ ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង លាយឡំ​នឹង​ផ្គរ​រន្ទះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤ និង​៣០​នាទី ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ នៅ​ចំណុច​បឹង​ជី​ពោរ ក្នុង​ក្រុមទី​០៤ ភូមិ​ស្តី​ក្រោម ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​រន្ទះបាញ់​ស្លាប់​មានឈ្មោះ សល់ ស្ទាំង ភេទ​ប្រុស អាយុ​៥៦ រស់នៅ​ភូមិសាស្ត្រ​កន្លែងកើតហេតុ​។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​តំបន់​ជាច្រើន​ក្នុង​ខេត្តបាត់ដំបង គ្របដណ្តប់​យ៉ាង​ជោកជាំ​ដោយ​ទឹកភ្លៀង ខ្យល់ និង​ផ្គរ​រន្ទះ​គួរអោយ​ភ័យខ្លាច​៕

IMG_0728IMG_0727

​

អាមេរិក​ប្រកាស​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​

​អាមេរិក​៖​អនុរដ្ឋមន្ត្រី​រតនាគា​រ​ជាតិ​អាមេរិក​លោក Adam Szubin បាន​ថ្លែងថា សហរដ្ឋអាមេរិក​នឹង​លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​មួយ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​នៅមុននេះ​បន្តិច​។​
​លោក Szubin បន្តថា ការផ្លាស់ប្ដូរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង សាន​ស៊ូ​ជី និង​គណបក្ស​របស់លោក​ស្រី​កាលពី​ឆ្នាំមុន​នោះ​គឺជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​។ លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ​អាមេរិក​ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​ដំណើរ​រីកចម្រើន​ខាង​នយោបាយ និង​សេដ្ឋកិច្ច​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​
​គួរ​បញ្ជាក់ថា សេចក្ដីសម្រេច​នេះ​ក៏បាន​លុបចោល​ទណ្ឌកម្ម​ទៅលើ​ធនាគារ​បី ដែល​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​អាមេរិក​អាចធ្វើ​ពាណិជ្ជកម្ម​តាម​ធនាគារ​ណាមួយ​នៅក្នុង​ប្រទេស​នេះ​៕

20160518-vod-udom-g-US-eases-sanctions-on-Myanmar-citing-democratic-progress

​

ពលករ​ខ្មែរ​​៣០០​នាក់​ត្រូវ​ប៉ូលិស​ថៃ​ត្រៀម​បញ្ជូនមក​ស្រុក​វិញ​

​ខេត្តបន្ទាយមានជ័យ​៖​នេះ​ជា​លើក​ទី​១​ហើយ ដែល​អាជ្ញាធរ​ថៃ ខេត្ត​ឆាក់​ឆឺង​សៅ​បានដាក់​បញ្ជា​ឲ្យ​កម្លាំង នគរបាល​ខេត្ត​ឆាក់​ឆឺង​សៅ ប្រមូល​ពលករ​ខ្មែរ​ដែល​ខុសច្បាប់​ដែល​កំពុងធ្វើការ​នៅ​ទីនោះ យកមក​អប់រំ​និង​ត្រៀម​បញ្ជូនមក​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ​នេះ​។​
​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​ថៃ បាន​ប្រមូល ពលករ​ខ្មែរ​ខុសច្បាប់ ក្នុង​ខេត្ត​ឆាក់​ឆឺង​សៅ ដោយបាន​ដាក់ពង្រាយ​ក​ម្លាំ​ង ចាប់​គ្រប់​រថយន្ត ដែល​ដឹក​ពលករ ខ្មែរ​ចូលមកក្នុង ប្រទេស​ថៃ ដោយ​ខុសច្បាប់​។ ជា​លទ្ធផល សមត្ថកិច្ច​ថៃ ចាប់បាន​ពលករ​ខ្មែរ ចំនួន​៣០០​នាក់ និង​ជនជាតិ​ថៃ ចំនួន​១០​នាក់ ដែល​ទិសដៅ របស់​ពួកគេ​គឺ ទៅធ្វើ​ការ​នៅ ទីក្រុង​បាងកក ខេត្ត​ប្រា​ធុម ថា​នី និង​ខេត្ត​ជិតខាង ក្បែរៗ​នោះ​ផងដែរ​។ យ៉ាងណាក៏ដោយ ក្នុង​ប្រតិបត្តិការ ចាប់​ពលករ​ខ្មែរ ខុសច្បាប់​នេះ គឺជា​បន្ទុក​មួយ ដែល​អាជ្ញាធរ មាន​សមត្ថកិច្ច​ថៃ ត្រូវតែ​ទទួល ដោះស្រាយ បាយទឹក ចំណីអាហារ ឲ្យ​ពួកគេ​ហូបចុក បាន​ត្រឹមត្រូវ និង​ត្រៀម​បញ្ជូន​ពួកគេ មក​កម្ពុជា​វិញ ដើម្បី​បំពេញ បែបបទ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ ពលករ​ទាំងនោះ​ធ្វើដំណើរ​តាម​ច្រករបៀង​លួច​ចូល​ដី​ថៃ​បន្ត​ទៀតឡើយ​។​
​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ​កន្លងទៅ ក្រោម​អំណាចរ​របប​ទាហាន​ថៃ បាន​បើក​យុទ្ធនាការ​ចាប់បញ្ជូន​ព​លករ​ខ្មែរ​ទាំង​ស្របច្បាប់ និង​ខុស​មក​ស្រុកកំណើត​វិញ​រហូត​មាន​ចំនួន ជាង ២០​ម៉ឺន​អ្នក​ឯណោះ​។ ដោយឡែក នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ នេះ គេ​បាន​សង្កេតឃើញ​ប្រតិបត្តិការ​មួយ​របស់​ទាហាន​ថៃ ដែល​បានធ្វើ​សកម្មភាព​ចាប់​ពលករ​ខ្មែរ​តាម​ដងផ្លូវ​រហូត​មាន​ចំនួន​៣០០​នាក់​ឯណោះ​ផងដែរ ហើយ​ត្រៀម​បញ្ជូនមក​ស្រុកកំណើត​វិញ បន្ទាប់ពី​ធ្វើការ​អប់រំ​រួចហើយនោះ​៕

unnamed1

​

ឯកឧត្តម គន់ គីម ស្នើ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​សុខទុក្ខ​របស់​អតីតយុទ្ធជន​

​ខេត្តក្រចេះ​៖​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​សមាគម​អតីត​យុទ្ធ​កម្ពុជា បានស្នើ​ឲ្យ​អាជ្ញាធរ មន្ទីរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​គិតគូ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​អតីត​យុទ្ធ ដោយ​មិនត្រូវ​បោះបង់ ឬ ទុក​ពួកគាត់​ចោល​ឡើយ​។​
​ឯកឧត្តម បាន​ថ្លែង​យ៉ាង​ដូច្នេះ គឺធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​អតីត​យុទ្ធ​កម្ពុជា ខេត្តក្រចេះ ប្រមាណ​ជា ២​រយ​នាក់ នៅ​សា​លប​ហោ​ស្រព​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ជា​គណអធិបតី​ពី​ឯកឧត្តម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្តក្រចេះ លោក អភិបាលរង​ខេត្ត​ស្ដីទី ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម បាន​មានប្រសាសន៍​បន្តថា កិច្ចដំណើរការ នៃ​ការបង្កើត​សមាគមន​អតីតយុទ្ធជន​កម្ពុជា​នេះ បានចាប់ផ្ដើម​រយៈពេល​៦​ខែ​មកហើយ ដោយ​កងយោធពល​ខេមរភូមិន្ទ ជា​អគ្គលេខាធិការ​នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​សមាគម​អតីត​យុទ្ធ​កម្ពុជា ព្រោះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​នៅ​ជិត​បំផុត​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់មូលដ្ឋាន​។​
​ជាមួយគ្នា​នោះ ឯកឧត្តម ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគមន អតីត​យុទ្ធ​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​នឹករលឹក និង​គិតគូ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​ឲ្យ​ប្រជាជន​ណាក​ម្នាក់​ដេកស្លាប់​ដោយ​អត់​អាហារ​នោះឡើយ​។​
​ឯកឧត្តម ក៏បាន​ធ្វើ​កោតសរសើរ​ដល់ សមាគមន​អតីតយុទ្ធជន​កម្ពុជា ខេត្តក្រចេះ ដែលមាន​ឯកឧត្តម អភិបាលខេត្ត​ជា​ប្រធាន មន្ទីរ​សង្គមកិច្ច មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​ខេត្ត ជា​លេខាធិការ ក្នុង​រយៈពេល​កន្លងទៅ បាន​ជួយ​ដោះស្រាយ និង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​សមាជិក​សមាគមន​អតីត​យុទ្ធ ដែលមាន​ជីវភាព​ខ្វះខាត​ទី​ទល់​ក្រ និង​ជួប​ការលំបាក​បាន​ទាន់ពេលវេលា​។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា អាជ្ញាធរ មន្ទីរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ឲ្យ​បាន​នូវ​ប័ណ្ណ​ក្រីក្រ​ជូន​ក្រុមគ្រួសារ​អតីត​យុទ្ធ​កម្ពុជា​ឲ្យ​បាន​គ្រប់ៗ​គ្នា ជាពិសេស​មន្ទីរពេទ្យបង្អែក​ខេត្ត ស្រុក និង​ប៉ុស្ដិ៍​មណ្ឌល​សុខភាព​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ដោយ​មិន​បាប់​យកប្រាក់​។​
​ជាមួយគ្នា​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​សមាគម​អតីត​យុទ្ធ​កម្ពុជា បាន​អ​ញ្ចើ​ញ​ប្រគល់​អំណោយ​ជា​និមិត្តរូប​ដល់​អតីតយុទ្ធជន ចំនួន​២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​៥​ម៉ឺន​រៀល សា​រ៉ុង​១ និង​មី ១​កេស​ផងដែរ​៕​ដោយ ប្រុស វិធិ​ន​

2index134

​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​ជាង​១​ពាន​គ្រាប់​

​ខេត្តស្ទឹងត្រែង​៖​កំលាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​១៩៩៧​គ្រាប់​។ ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ម៉ោង​១៦ និង​១៥​នាទី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​
​មន្ត្រី​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់ រួ​មា​នទី​១-​ឈ្មោះ​ឡយ​ហួង ហាន​សឹគ ភេទ​ប្រុស អាយុ​១៨​ជាតិ​ឡាវ មុខរបរ​ធ្វើស្រែ និង​២-​ឈ្មោះ ស៊ុ​ផន វង់​សាឡាត ភេទ​ប្រុស​អាយុ​១៨ ជាតិ​ឡាវ មុខរបរ​ទា​ហ៊ាន​ព្រំដែន ដោយ​អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​ហួយ​ផៃ ស្រុក​ស៊ូ​ភូ​ម៉ាក ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។​
​មន្ត្រី​អាវុធហត្ថ​ដដែល​បាន​ញ្ជា​ក់ទៀត​ថា វត្ថុតាង​ដែល​ចាប់បាន​រួមមាន ថ្នាំញៀន wy ១៩៩៧​គ្រាប់ ម៉ូតូ​១ ទូរស័ព្ទ​១ ក្បាល​គ្រាប់ AK47 ចំនួន​១៦​គ្រាប់ និង​រំសេវ​កន្លះ​កូន​ដប​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​តាម​នីតិវិធី​៕

13254591_1602865393361159_4672199255663024257_n13245457_1602865396694492_7355029173847748744_n

​13220877_1602865450027820_1631178730148592857_n