All posts by មេគង្គ ប៉ុស្តិ៍

ព្រះមហាក្សត្រត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ឧបការី ACU ១៨​រូប ឲ្យ​មាន​ឋានៈ​ចាប់ពី​អគ្គនាយក ដល់​រដ្ឋមន្ត្រី​

រាជធានី​ភ្នំពេញ​៖​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ប្រោស​ប្រទាន​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ឧបការី នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចំនួន​១៨​រូប ឲ្យ​មាន​ឋានៈ​ស្មើ​អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និង​រដ្ឋមន្ត្រី​ផងដែរ​៕

13096037_1592569384390760_3399866588356192292_n13100672_1592569374390761_5741114887034867297_n

​

បង្ក្រាប​គ្រឿងញៀន​ថ្ងៃទី​២៥​ម្សិលមិញ​ឃាត់​មនុស្ស​៦​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៥​ករណី​ឃាត់ មនុស្ស ៦​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ០,០៩​ក្រាម​, ២​កញ្ចប់​ធំ និង​១៨​កញ្ចប់​តូច​។
​របាយការណ៍​ដដែល​ប​ញ​ញ​ជា​ក់ថា ទីតាំង​បង្ក្រាប ទី​១. ភ្នំពេញ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង ៩​កញ្ចប់​តូច​, ទី​២. កំពង់ឆ្នាំង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ២​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ០,០៩​ក្រាម​, ទី​៣. រតនគិរី ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់​(​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ២​កញ្ចប់​តូច និង​ទី​៤. កំពង់ចាម ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ២​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​៧​កញ្ចប់​តូច​៕

39b818759074170bff8e8832228dcb55
​

ស្លាប់​៩​នាក់ របួស​៩​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥​មេសា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​១១​លើក ក្នុងនោះ​យប់ ៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៩​នាក់ រងរបួស​ធ្ងន់ ៦​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល ៣​នាក់ (​ស្រី​១​នាក់​)​។ នេះ​យោងតាម​របាយការណ៍​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត យានយន្ត សរុប ចំនួន ១៦​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង ,​រថយន្ត​ធុន​ធំ ៣​គ្រឿង ។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់​៤​នាក់​), មិន​គោរព​សិទ្ធិ ២​លើក (​ស្លាប់​១​នាក់​), ប្រជែង ៣​លើក (​ស្លាប់​២​នាក់​), ស្រវឹង ១​លើក (​ស្លាប់​១​នាក់​) កត្តា​យានយន្ត ១​លើក (​ស្លាប់​១​នាក់​) ។ ក្នុងនោះ អ្នក​មិន​ពាក់មួក សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ (​យប់​៣​នាក់​) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥​លើក , ផ្លូវ​ខេត្ត​ក្រុង ៣​លើក​, ផ្លូវលំ ៣​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​ធុន​តូច ២​លើក , រថយន្ត​ធុន​ធំ ២​លើក ។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ ច្រើន រួមមាន បាត់ដំបង ១​លើក ស្លាប់​១​នាក់​, កំពង់ស្ពឺ ២​លើក ស្លាប់ ២​នាក់​, កំពត ២​លើក ស្លាប់​២​នាក់ (​ស្រី​១​នាក់​) របួស​២​នាក់​, ព្រះសីហនុ ២​លើក ស្លាប់ ២​នាក់ (​ស្រី​១​នាក់​), កណ្តាល ១​លើក ស្លាប់​១​នាក់​, កោះកុង ១​លើក ស្លាប់ ១​នាក់ និង​ក្រចេះ ១​លើក របួស ៤​នាក់​។ ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៤.១២៧ គ្រឿង​, អប់រំ ២.០០២ គ្រឿង , ពិន័យ ២.១២៥ គ្រឿង ៕

fn-2016-04-25-01-32-20-1
​

វាយប្រហារ​តាម​អាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​សម្លាប់​សមាជិក​អាល់​កៃ​ដា​ជាង​៨០០​នាក់​នៅ​យ៉េ​មែន​

អា​រ៉ា​ប៊ី​សា​អូឌីត​៖​សមាជិក​នៃ​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​ជាង​៨០០​នាក់​នៅក្នុង​ប្រទេស​យ៉េ​មែន​ត្រូវបាន​កងកម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​សម្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​។​
​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​ចេញផ្សាយ​ថា កងកម្លាំង​ចំរុះ​ដឹកនាំ​ដោយ​ទ័ពអាកាស​របស់​អា​រ៉ា​ប៊ី សា​អូឌីត បានចេញ​ប្រតិបត្តិការ​នៅ​រយៈពេល កន្លងមកនេះ ដោយបាន​សម្លាប់​សមាជិក​អាល់​កៃ​ដា និង​មេដឹកនាំ​ជួរមុខ​មួយ ចំនួន​ផងដែរ​សរុប​ជាង ៨០០​នាក់​។ នេះ​ជា​លទ្ធផល​ធំ​មួយ ដែល​អា​រ៉ា​ប៊ី សា​អូឌីត លើកឡើងថា​ជាការ​សម្រួល​ឲ្យ​រដ្ឋាភិបាល​ថ្មី ឡើងកាន់​អំណាច​ដោយ​ស្របច្បាប់ និង​អនុញ្ញាត​ឲ្យ​ក្រុម​ផ្តល់ជំនួយ​មនុស្សធម៌​ចូលមក​កាន់​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយ​នេះ ដោយ​សុវត្ថិភាព​។​
​គួរ​បញ្ជាក់ថា កងកម្លាំង​ចំរុះ​ខាងលើនេះ បាន​ចងសម្ព័ន្ធ​គ្នា​កាលពី​ខែមីនា ឆ្នាំមុន​ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ក្រុម​ឧទ្ទាម ហួ​ទី ដែល​បាន​ចុះចូល​នឹង​ក្រុម​អាល់​កៃ​ដា និង​បាន​បង្ក​អស្ថិរភាព​យ៉ាងខ្លាំង​នៅ​យ៉េ​មែន ជាពិសេស​ពួកគេ​បាន​រារាំង​ដល់ ការឡើង​កាន់តំណែងរ​បស់​រដ្ឋាភិបាល​ថ្មី ដែល​បានមកពី​ការបោះឆ្នោត​៕

ba6b827bd35c4cb1fe6e1997b28526f77fb5fc90

​

លោក ឱម យ៉ិនទៀង អះអាងថា ការចាប់ខ្លួន​មេឃុំ​គណបក្ស​សម រង្ស៊ី មិនមែន​ដោយសារ​លិខិត​របស់​ក​ញ្ញា​ស្រី មុំ នោះទេ​

​រាជធានី​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អះអាងថា ការចាប់ខ្លួន​លោក ស៊ា​ង ចែត មេឃុំ​គណបក្ស សម រង្ស៊ី មិនមែន​ដោយសារ​អក្សរ​ចំនួន​៤​ទំព័រ​របស់​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ នោះទេ ហើយ​ការចាប់ខ្លួន​នោះ​ក៏​មិន​ដូច​ខ្មែរក្រហម​នោះឡើយ​។ ប៉ុន្តែ​យោងតាម​ចម្លើយ​របស់លោក​មេឃុំ​នោះ​តែម្តង​។ លោក​អះអាង​ទៀតថា ប្រមាណ​៣៦​ម៉ោង​នេះ លោក​មិនបាន​សម្រាក​នៅឡើយ​ទេ តែ​លោក​មេឃុំ​បាន​សម្រាក បាយ​ភ្លៅ​មាន់ និង​ដេក​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​។​
​លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ទៀតថា ACU បាន​កោះអញ្ជើញ​មនុស្ស​៨​នាក់​ផ្សេងទៀត ដើម្បី​ស្តាប់​បំភ្លឺ​ជុំវិញ​ករណី​កញ្ញា ស្រីមុំ ក្នុងករណី​ទទួល​សំណូក​៥០០​ដុល្លារ ។ ប៉ុន្តែ​ម្តាយ​របស់​ស្រីមុំ​មិនបាន​ទទួល​លុយ​ពី​លោក​មេឃុំ​នោះឡើយ ។ ដូច្នេះ​មានន័យថា ម្តាយ​ស្រីមុំ​មិន​មានទោស​នោះទេ​។​
​លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​របស់​គ​ណ​បក្សប្រឆាំង​ដែល​ចោទថា ការចាប់ខ្លួន​មេឃុំ ស៊ាន ចែត ធ្វើ​ដូច​របប​ខ្មែរក្រហម ប៉ុន្តែ​លោក​ថា នោះ​ជាការ​លាប​ពណ៌ ដើម្បី​បង្ខូច​កិត្តិយស​អង្គភាព​របស់លោក​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា ACU មិនបាន​ចាប់ខ្លួន​លោក​មេឃុំ​រូប​នោះទេ តែ​បាន​អញ្ជើញ​គាត់​ទៅ​ជួបគ្នា​នៅ​សាលាស្រុក ហើយ​បាន​សាកសួរ​ទាក់ទង​ការផ្តល់​លុយ​ឲ្យ​គ្រួសារ​កញ្ញា ស្រីមុំ ហើយ​លោក​ក៏បាន​សារភាព​។​
​លោក ឱម យ៉ិនទៀង បាន​លើកឡើងថា មាន​មនុស្ស​៨​នាក់​ទៀត​និង​ត្រូវ​កោះហៅ​មក​សាកសួរ​ទាក់ទង​ករណី​ខាងលើនេះ ហើយ​លោក​ដឹងថា ក្នុងចំណោម​អ្នក​ទាំង​៨​នាក់​នោះ​មាន​ម្នា​ក់បាន​នឹង​កំពុង​រត់គេចខ្លួន​ទៅ​ព្រំដែន​ថៃ តែ​លោក​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​គាត់​ចាក​ចេញទៅ​ប្រទេស​៕

13095972_1592475274400171_4773723671850841584_n

​

ACU កោះហៅ​មន្ត្រី​អាដហុក​៥​រូប ទាក់ទង​នឹង​រឿងអាស្រូវ​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បាន​កោះហៅ​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក​៥​រូប ឲ្យ​ចូល​បំភ្លឺ​ទាក់ទង​នឹង​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា ខណដែល​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ក៏បាន​ស្នើ​ឲ្យ​តុលាការ​ចាត់ការ​លើ​មន្ត្រី​អាដហុក​ដែល​នាង​ចោទថា​បាន​ឲ្យ​នាង​និយាយ​កុហក ពេល​ចូល​បំភ្លឺ​នៅ​តុលាការ ផងដែរ​។​
​មន្ត្រី​សមាគម​សិទ្ធិមនុស្ស អាដហុក ដែល​ត្រូវ ACU កោះហៅ​រួមមាន​៖ ឈ្មោះ អ្នកស្រី ទ្រី ឈូ​ន , លោក លឹម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម , លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម , លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​និង​លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​៕

66abbc1d-f79d-4af8-b301-ba65e1efe585

​

អាមេរិក​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​វិល​ចូល​តុ​ចរចា​ជាថ្មី​

​អាមេរិក​៖​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​កាលពី​ម្សិលមិញ ដោយ​អំពាវ​នា​ឲ្យ​គ្រប់ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី វិល​រក​តុ​ចរចា​ដោយ​សន្តិវិធី ហើយ​ផ្អាក​ការបាញ់​គ្នា​ជា​បណ្តោះអាសន្ន​សិន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អាល្លឺម៉ង់​លោក អូ​បា​ម៉ា ថា កាលពីដើម​សប្តាហ៍​មុន លោក​បាន​និយាយ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទី​ម ដើម្បី​ជជែក​ពី​ការធ្វើការ​រួមគ្នា ផ្អាក​ការបាញ់​គ្នា និង​ធ្វើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​តុ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​។ ទោះយ៉ាងណា​សេត​វិមាន​លើកឡើងថា ការឈប់​បាញ់​គ្នា​វា​មិនទាន់​គ្រប់គ្រាន់​ទេ​ក្នុងការ​ដោះស្រាយ​បញ្ហា តែ​វា​ផ្លូវ​តែមួយគត់​នៃ​ច្រកចេញ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែលមាន​ការកាប់សម្លាប់​ព្រៃផ្សៃ​ជាង​៥​ឆ្នាំ​មកនេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០០,០០០​នាក់​ស្លាប់​៕

160425-vod-meta-g-secu-Obama-urges-reinstatement-of-Syria-ceasefirephoto-Channel-News-Asia

​

ដំឡូងបារាំង​ជា​អាហារ​មាន​ផលប្រយោជន៍​សម្រាប់​អ្នក​លើសឈាម​

​សុខភាព​៖​បរិភោគ​ដំឡូងបារាំង​ច្រើន ពុំ​ត្រឹមតែ​មិន​ធ្វើឱ្យ​ឡើង​ទម្ងន់​ដូចដែល​មនុស្ស​ជាច្រើន​តែង​យល់ច្រឡំ នោះឡើយ តែ​ថែមទាំង​មាន​ប្រយោជន៍​បញ្ចុះ​សម្ពាធ​ឈាម​ទៀតផង​។ ពួក​អ្នកវិទ្យាសាស្ត្រ​បានដាក់​បន្ថែម​មើមដំឡូង​បារាំង​៦-៨​មើម មាន​ទំហំ​ប្រហាក់ ប្រហែល​គ្រាប់​បាល់​ហ្គោល ទៅក្នុង​អាហារ​ថ្ងៃត្រង់ និង​ពេលយប់​របស់​ជនជាតិ​អាមេរិក​កើត​ជំងឺលើសឈាម​និង​លើស​ទម្ងន់​, ធាត់​ចំនួន​១៨ នាក់ ។​
​ក្រោយ​រយៈពេល​មួយខែ សម្ពាធ​ឈាម​របស់​អ្នកចូលរួម​ពិសោធន៍​សុទ្ធ​តែមាន​សញ្ញា​ថយចុះ ប្រែប្រួល​ក្នុង​ប្រមាណ​៤,៣​ភាគរយ ចំពោះ​តួលេខ វាស់​សម្ពាធ​ឈាម​អប្បបរមា​និង​៣,៥ ភាគរយ​តួលេខ​វាស់​សម្ពាធ​ឈាម​អតិបរមា​ក្នុងពេល​ទម្ងន់​របស់​ពួកគេ​ហាក់ដូចជា មិន​ផ្លាស់ប្តូរ​។​
​ដំឡូងបារាំង​អាចធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​ឈឺបេះដូង និង​ឈាមកក​នៅ​ខួរក្បាល ។ ក្រៅពីនេះ​បរិភោគ​ដំឡូងបារាំង​អាំង ឬ​ស្ងោរ​កិន​ឱ្យ​ម៉ដ្ឋ​ជាប្រចាំ​ក៏​ល្អ​បំផុត​សម្រាប់​សុខភាព​របស់​អ្នក មិនកើត​ជំងឺ​អំពី​សម្ពាធ​ឈាម ឬ​សរសៃឈាម​បេះដូង​។​
​មុន​មហាវិទ្យាល័យ Scranton ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អាហារ​អង់គ្លេស​ក៏​ធ្លាប់ អះអាងថា សារជាតិ Kukoamine មាន​ក្នុង​ដំឡូងបារាំង​អាច​កែប្រែ​ឱ្យ​ប្រសើរ​សុខភាព​ជួយ​ឱ្យ​គេង​លក់​ស្រួល និង​បញ្ចុះ​សម្ពាធ​ឈាម​៕

whole-and-sliced-raw-potatoes

​

Roma ចាប់អារម្មណ៍​ចង់បាន Falcao ពី Monaco

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្រុម​ចចក​ព្រៃ Roma ត្រៀម​ដាក់សំណើរ​ទៅ​ក្រុម AS Monaco របស់​បារាំង ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ Radamel Falcao មកកាន់​ទឹកដី​នៃ​ប្រទេស​អ៊ីតាលី​នៅពេល​ចប់​រដូវ​កាល​នេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​និយាយថា រូបគេ​បានសម្រេច​ជំនួស​កន្លែង​របស់​កីឡាករ Edin Dzeko ដែល​បាន​បង្ហាញខ្លួន​ត្រឹមតែ​១៣​លើ​ប៉ុណ្ណោះ ។​
​យោងតាម​ការចេញផ្សាយ Corriere dello Sport របស់​ប្រទេស​អ៊ីតាលី បាន​ឲ្យ​ដឹងថា ក្រុម​ចចក​ព្រៃ Roma កំពុងមាន​ចាប់អារម្មណ៍​ក្នុងការ​ចុះហត្ថលេខា​ជាមួយ​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ​ដែល​បច្ចុប្បន្នកំពុង​តែ​ប្រកប​អាជិ​ពនៅ​ក្រុម​តោ​ខៀវ Chelsea ជា​លក្ខណៈ​ខ្ចី​ជើង ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អារាម បាន​លើ​ឡើង​ថា ក្រុម AS Monaco អាច​នឹង​តម្លៃ​ខ្លួន​ចំពោះ​កីឡា​រូបនេះ​ប្រមាណ​ជាង ៥.៤៥​លាន​ផោន សម្រាប់​ក្រុម​ចចក​ព្រៃ​ដែល​ចង់បាន​។​
Falcao បាន​បញ្ជាក់ថា រូបគេ​បាន​ចូល​លេង​ឲ្យ​ក្រុម​តោ​ខៀវ Chelsea បានតែ​១០​ប្រកួត​
​ប៉ុណ្ណោះ នៅក្នុង​ក្របខ័ណ្ឌ Premier League ចាប់តាំងពី Chelsea ខ្ចី​ជើង​ពី​ក្រុម Monaco កាលពី​រដូវ​កាល​មុន​។​
​គួរ​បញ្ជាក់ថា ក្រុម​ចចក​ព្រៃ Roma កាលពី​មិនមាន​ការផ្សារភ្ជាប់​ជាមួយនឹង​កា​ផ្លាស់ប្តូរ​ខ្សែការពារ​របស់​ក្រុម Chelsea កីឡាករ Branislav Ivanovic ប៉ុន្តែ​ត្រូវបាន​រលាយ​សាបសូន្យ​ទៅវិញ​៕

LONDON, ENGLAND - AUGUST 29:  Radamel Falcao Garcia of Chelsea celebrates scoring his team's first goal during the Barclays Premier League match between Chelsea and Crystal Palace at Stamford Bridge on August 29, 2015 in London, England.  (Photo by Paul Gilham/Getty Images)

​

ញុំា​បង្អែម​ក្រោយ​ទទួលទាន​អាហារ​ពេលព្រឹក​រួច​អាចជួយ​ឲ្យ​ស្រក​ទម្ងន់​

​សុខភាព​៖​ការស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញថា​ការចាប់ផ្តើម ពេលព្រឹក​ជាមួយនឹង អាហារ​សម្បូរ​ទៅ ដោយ សាច់ និង​បង្អែម​ដូចជា​នំ​ដូ​ណាត់ ឬ​នំ​មួយ​ដុំ អាច ជួយ​ឲ្យ​អ្នក​ចុះ ទម្ងន់​និង​រក្សា​វា​ឲ្យ​នៅ​ដដែល​។​
​អ្នកស្រាវជ្រាវ បាន​ប្រៀបធៀប​លើ​ចំណី អាហារ​២​ប្រភេទ​ដែល​មួយ មាន​ជាតិ​ស្ករ​តិច​ចំពោះ អាហារ​ពេលព្រឹក និង​មួយទៀត​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​ជាតិ​ស្ករ​ខ្ពស់​នៅពេល​ព្រឹក​ក្រុម​ដែល​អាហារ​ពេលព្រឹក​មាន​បង្អែម​មានកា​រ​ស្រក​ទម្ងន់​ក្នុង​រយៈពេល ៨​ខែ​បន្ទាប់​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា ការ​ស្រក​ទម្ងន់​ដែល​បាន​ទាក់ទង​នឹង​អាហារ ជារឿយៗ​ធ្វើ​ឲ្យ​ឃ្លាន និង​ចង់​ញ៉ាំ​ខ្លាំង​នៅពេល ដែលមាន​ការថយចុះ​ខ្លាំង នៃ​អរ​ម៉ូ​ន​ដែល​ធ្វើ​ឲ្យ​ឃ្លាន នេះ​អាច​ជំរុញ​ឲ្យ​ឡើង​ទម្ងន់​បាន​។​
​ការស្រាវជ្រាវ​បាន​រាប់ បញ្ចូល​មនុស្ស​ប្រុស និង​ស្ត្រី​ធាត់​ដែល​រស់ នៅ​ដោយ​ជីវភាព​សុខ​ស្រួល ប៉ុន្តែ​មិនមាន ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ នោះទេ​។​ទម្ងន់​ស​ន្ទ​ស្សន៍​ខ្លួន ជា​មធ្យម​គឺ ៣២,២​។ ទម្ងន់​ស​ន្ទ​ស្សន៍​៣០​ត្រូវបាន គេ​ចាត់ទុកថា​ជាការ​ធាត់ ដែល​ក្រោម ២៥​ត្រូវបាន គេ​ចាត់ទុកថា​ធម្មតា​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា អ្នក​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ស្ករ​នៅពេល​ព្រឹក​មាន​កម្រិត​នៃ​អរ​ម៉ូ​ន​ដែល​ធ្វើ​ឲ្យ​ឃ្លាន​ធ្លាក់ចុះ​ដូចនេះ​ពួកគេ​មិន​ឃ្លាន ហើយ​មិនសូវ​ជាមាន​បំណង​ញ៉ាំ​អាហារ​មុន​នោះទេ​។ ការ​តមចំណី​អាហា​រដែ​ល សំបូរ​ជាតិ​ស្ករ​មិនជា​ចាំបាច់​នោះទេ​។ ប្រសិនបើ​អ្នក​ចូលចិត្ត​ផ្អែម អ្នក​អាច​ញ៉ាំ​វា​បាន​ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​៕

nom-pong-trei-3

​

គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​អេក្វាទ័រ​អ្នកស្លាប់​កើន​ដល់​៦៥៤​នាក់​

​អេក្វាទ័រ​៖​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៨​រ៉ិ​ច​ទ័​រដែ​ល​វ​យា​ប្រហារ​ប្រទេស​អេក្វាទ័រ​កាល​ពីស​ប្តា​ហ័​មុន​បាន​កើនឡើង​ដ​លើ​ចំនួន​៦៥៤​នាក់​ហើយ​។ នេះ​បើតាម​អាជ្ញាធរ​គ្រប់គ្រង​ការសង្គ្រោះ​បន្ទាន់​របស់​ប្រទេស​អេក្វាទ័រ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​
​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមេសា​នេះ បាន​ឲ្យ​ដឹងថា របាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹងថា មនុស្ស ១៦,៦០០​នាក់ បាន​រងរបួស​ដោយសា​រ​គ្រោះធម្មជាតិ​នេះ ខណៈដែល​មនុស្ស ៥៨​នាក់​ផ្សេងទៀត​បាន​និង​បន្ត​បាត់​ខ្លួន និង​មនុស្ស​រាប់រយ​នាក់​ទៀត​កំពុង​ត្រូវការ​ជម្រក​ស្នាក់នៅ​។​
​ជាមួយគ្នា​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​អេក្វាទ័រ​បាន​អំពាវនាវ​ស្វែងរក​ជំនួយ​ជាបន្ទាន់ ដោយ​តាម​ការប៉ាន់ប្រមាន អេក្វាទ័រ​ត្រូវការ​ប្រាក់ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​កសាង​ប្រទេស​ឡើងវិញ​ក្រោយពី​ជួប​គ្រោះ​រញ្ជួយ​ដី​នេះ​៕

160418141349-03-ecuador-earthquake-0418-super-169

​

ជនល្មើស​១២​នាក់​ឃាត់ខ្លួន​ខណៈ​លួច​ចូល​កាប់​ព្រៃ​ក្នុង​តំបន់​ការ​ពារ​ភ្នំ​ព្រេច

​មណ្ឌលគិរី​៖​មន្ត្រី​យាមល្បាត​នៅក្នុង​តំបន់​អភិរ​ក្យ​សត្វព្រៃ​ភ្នុំ​ព្រេច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ ដែល​ចូល​កាប់​ឈើ​ប្រណីត​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ការពារ​ដែនជម្រកសត្វព្រៃ​ព្រេច ហើយ​ការឃាត់ខ្លួន​នេះ​ចាប់តាំងពី​ថ្ងៃទី​២១ ខែមេសា​ឆ្នាំ​២០១៦​មកម្ល៉េះ​។ ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ ដឹកនាំ​ដោយ លោក ហាន សា​ខន មន្ត្រីនគរបាល​យុត្តិធម៌ របស់​ក្រសួងបរិស្ថាន ក្រោយមក​ទើប​បញ្ជូនមក​មន្ទីរ បរិស្ថាន​ខេត្តមណ្ឌលគិរី កសាង​សំណុំរឿង​។​
​លោក ហាន សា​ខន មន្ត្រីនគរបាល​យុត្តិធម៌ របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បទល្មើស​នៅក្នុង​តំបន់​ព្រៃ​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែលមាន​និយាម​ការ​លេខ​(0703934-1412597) នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី សុទ្ធតែ​អ្នករស់នៅ​ក្នុងភូមិ​រវៀង ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ ក្នុងនោះ​ទី​១​ឈ្មោះ ណែ​ត ដុល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​២​ឈ្មោះ ងៀង គម ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ទី​៣​ឈ្មោះ វិច គ្រប់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៤​ឈ្មោះ ថា​ន់ សួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៥​ឈ្មោះ ដុល មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៦​ឈ្មោះ ខេន ព្រិច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​៧​ឈ្មោះ ម៉ើ​ល ឌឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៨​ឈ្មោះ ឃិន ថា​ន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទី​៩​ឈ្មោះ ខេន ពានិច្ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​១០​ឈ្មោះ ថែ​ត កាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទី​១១​ឈ្មោះ ឃាង ភិ​ញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​១២​ឈ្មោះ កឹង ឆែ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សុទ្ធតែ​កសិករ​ដូចគ្នា ។​
​ចំណែក​វត្ថុ​តាំង​ដែល​ឃាត់​បាន​រួមមាន​៖ គោយន្ត​កន្ត្រៃ​យ៍​ចំនួន​០៤​គ្រឿង រណា​យន្ត​ចំនួន​០៣​គ្រឿង ពូថៅ​ដៃ​ចំនួន​០៣​គ្រឿង កាំបិត​ចំនួន​០៣​គ្រឿង ដែក​ត្បែង​ចំនួន​០២​ដើម ត្រសេស​ចំនួន​០១​ដើម ទូរស័ព្ទ​ចំនួន​០១​គ្រឿង កៅឡាក់​ចំនួន​០៤ និង​ឈើប្រណិត​ប្រភេទ​ឈើ​បេង​ចំនួន​១៦​ដុំ​៕

213index

​

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​សៀមរាប​

​ខេត្តសៀមរាប​៖​នៅវេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ស្ថិតនៅ​ខាងក្រោយ​ផ្សារ​សាមគ្គី ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​
​អគ្គិភ័យ​នេះ ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាមៗ ផងដែរ ហើយ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀតឡើយ៕

34a8b486-cb46-40ba-b656-12e5290b0cfb75efd4d1-287c-4304-a68f-2b236cfec06e

​

ក្រសួង​ធនធានទឹក​ប្រើ​ម៉ាស៊ីនបូមទឹក​ចំនួន​៥​លាន​ម៉ែត្រគូប​ជួយសង្គ្រោះ​អ្នកក្រុង​សិរីសោភ័ណ

​ខេត្តបន្ទាយមានជ័យ​៖​រយៈពេល​១០​ថ្ងៃ​ទៀត​អ្នកក្រុង​សិរី​សោ​ភ​ណ៌ ខេត្តបន្ទាយមានជ័យ​និង​ទទួលបាន​ទឹក​ប្រើប្រាស់​ឡើងវិញ បន្ទាប់ពី​ក្រសួង​ធនធាន​បាន​ទឹក​ដាក់​ម៉ាស៊ីនបូមទឹក​ធន់​ធំ​ចំនួន​២៥​គ្រឿង​ដើម្បី​រំដោះ​ទឹក​ពី​អាង​កំពីងពួយ ខេត្តបាត់ដំបង​ចំនួន​៥​លាន​ម៉ែត្រ​។​
​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​អោយ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦​បានអោយដឹងថា ដោយសារ​តម្រូវការ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​មិនអាច​ខ្វះ​បាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរី​សោ​ភ​ណ៌​ខេត្តបន្ទាយមានជ័យ ក្រសួង​ជំនាញ​បានសម្រេច​ប្រើប្រាស់​ជំរើស​ចុងក្រោយ​ដោយ​ទាញយក​ទឹក​ពី​អាង​កំពីងពួយ​ក្នុង​ខេត្តបាត់ដំបង​ផ្ទុយ​ពី​ច្បាប់ធម្មជាតិ​បញ្ច្រាស់​ពីក្រោម​ឡើងទៅ​លើ​វិញ​ដែលមាន​កម្ពស់​រហូតដល់​ទៅ​១០​ម៉ែត្រ​ក្នុងការ​ជួយសង្គ្រោះ​បន្ទាន់​នេះ​។​
​ការទាញយក​ទឹក​ពីក្រោម​ឡើងទៅ​លើ​ចំនួន​៥​លាន​ម៉ែត្រគូប​នេះ​អ្នកបច្ចេកទេស​បាន​ប្រើប្រាស់​ម៉ាស៊ីន​បូម​ចំនួន​២៥​គ្រឿង និង​ទុយោ​មានមុខ​កាត់​៣​តឹក​ហើយ​ទប់​ទំនប់​កាត់​ព្រែក​ចំនួន​៥​ដំណាក់កាល​ដោយ​ទាញយក​ទឹក​ពីមួយ​ដំណាក់កាល​ម្ដងៗ​ក្នុង​ចម្ងាយ​ផ្លូវ​ចំនួន​២០​គីឡូម៉ែត្រ​គិត​ចាប់ពី​មាត់​អាង​កំពីងពួយ​កាត់​តាម​ព្រែក​អន្លង់​ស្វាយ ប្រឡាយ​មេ​អូរ​ដូន​ពៅ សំណង់​តា​ហែ​ន​រហូតដល់​ស្ទឹង​ប​វេ​ល​ឆ្ពោះទៅកាន់​ស្ទឹង​សិរីសោភ័ណ​តែម្ដង​។​
​លោក ចាន់ យុ​ត្ថា បាន​បន្ដថា ការងារ​រំដោះ​ទឹក​នេះ​ត្រូវ​ប្រើប្រាស់​រយះពេល​ពី​១​សប្ដាហ៍​ទៅ​១០​ថ្ងៃ ដែល​សម្រាប់តែ​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ផ្ទុយទៅវិញ​របប​ទឹក​នេះ​មិនបាន​សម្រាប់​បំរើការ​ស្រោចស្រព​ឡើយ​ប្រជាកសិករ​ពិត​មានការ​យោគយល់​។ ទំហំ​ទឹក​ចំនួន​៥​លាន​ម៉ែត្រគូប​គោលដៅ​សង្គ្រោះ​បញ្ហា​ប្រឈម​អ្នក​ខេត្តបន្ទាយមានជ័យ​នេះដែរ​ជា​ជំហាន​ទី​១​គ្រាន់តែ​ជាការ​ដោះស្រាយ​ការខ្វះខាត​មួយ​រយះ​ប៉ុណ្ណោះ​ដើម្បី​រងចាំ​ការធ្លាក់​ភ្លៀង​បន្ថែមទៀត ប៉ុន្ដែ​បើ​ប្រជាពលរដ្ឋ​នៅតែ​ប្រឈម​ខ្លាំង​ខ្វះខាត​ទឹក​ប្រើប្រាស់​ទៀត​ក្រសួង​ជំនាញ​និង​អនុវត្ត​ជំហាន​បន្ដរ​។​
​ទំហំ​ទឹក​ចំនួន​៥​លាន​ម៉ែត្រគូប​ដែល​ត្រូវ​បូម​ចេញពី​អាង​ស្ដុក​ទឹក​កំពីងពួយ​ខាងលើនេះ​មិនបាន​ប៉ះពាល់​ទៅដល់​ការស្រោចស្រព​ស្រូវ​រដូវប្រាំងរ​បស់បង​ប្អូន​ប្រជាកសិករ​ក្នុងស្រុក​បាណន់​និង​តំបន់​ដទៃ​ឡើយ​ព្រោះ​បរិមាណ​ទឹក​ក្នុង​អាង​កំពីងពួយ​បន្ទាប់ពី​បូម​រួច​នៅសល់​ចំនួន​៤០​លាន​ម៉ែត្រគូប​ទៀត​សម្រាប់​ប្រើប្រាស់​និង​សង្គ្រោះ​នូវ​ការចាំបាច់​ណាមួយ​៕​ប៉ែន សុផល​

1
3
45
​

ឃាត់ខ្លួន​មនុស្ស៤​នាក់​រឿង​បាញ់ និង​ដឹកជញ្ជូន​សាច់សត្វ​ទន្សោង

​ខេត្តមណ្ឌលគិរី​៖​ឪពុក និង​កូន​៣​នាក់​រួម​នឹង​អ្នកភូមិ​ជនជាតិភាគតិច​ម្នាក់​ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការខេត្ត​មណ្ឌលគិរី​រឿង​បាញ់សម្លាប់ និង​ដឹកជញ្ជូន​សាច់សត្វ​ទន្សោង​ទម្ងន់​ជាង​១០០​គីឡូក្រាម​មួយ​ក្បាល​កាលពី​ម្សិលមិញ​។​
​ប្រធាន​ព្រៃ​ការពារ មណ្ឌលគិរី លោក ឡុង ប៊ុង បាន​ឲ្យ​ដឹងថា កម្លាំង​ល្បាត​ព្រៃ​ការពារ​មណ្ឌលគិរី​បាន​ស្ទាក់​ចាប់បាន​អ្នកភូមិ​ជនជាតិភាគតិច​ព្នង​៤​នាក់​នៅពេលដែល​ពួកគេ​កំពុងតែ​ដឹក​សាច់សត្វ​ទន្សោង​ទម្ងន់ ១៤៥ គីឡូក្រាម​មួយ​ក្បាល​តាម​ម៉ូតូ​បី​គ្រឿងក្នុង​តំបន់​ព្រៃ​ការពារ​ស្ថិត​ក្នុងភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​កាលពី​វេលា​ម៉ោងជាង​ពាក់​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍​។​
​លោក ប៊ុង បញ្ជាក់ថា​៖ កម្លាំង​ល្បាត​បាន​ចាប់​ពួកគេ​ពេល​កំពុង​ដឹក​សាច់សត្វ​ទន្សោង​ឈ្មោល​ច្រក​បាវ​ចេញពី​ព្រៃ​នៅពេល​យប់​។ យើង​ចោទប្រកាន់​ពួកគេ​ពាក់ព័ន្ធ​នឹង​ការសម្លាប់​សត្វ​ទន្សោង​មួយ​ក្បាល​ដែលជា​ប្រភេទ​មាន​ដោយ​កម្រ​ហើយ​បាន​បញ្ជូនទៅ​តុលាការ​ហើយ​។​
​មនុស្ស​ទាំង​បួន​នាក់​នោះ​រួមមាន​ឪពុក​ឈ្មោះ ធី​ន ក្រាក់ អាយុ ៥៨ ឆ្នាំ​កូនប្រុស​គាត់​ពីរ​នាក់​ឈ្មោះ ក្រាក់ សុ​ខាង អាយុ ២៧ ឆ្នាំ និង​ឈ្មោះ ក្រាក់ ឡេវ អាយុ ១៩ ឆ្នាំ​ហើយ​អ្នកភូមិ​ម្នាក់​ផ្សេងទៀត​ឈ្មោះ ញ៉​ន ម៉ៅ អាយុ ២៥ ឆ្នាំ​។​
​លោក ឡុង ប៊ុង បន្តថា ពួក​ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​បានឃើញ​សត្វ​ទន្សោង​នោះ​ត្រូវរបួស​ហើយ​បាននាំគ្នា​ចាក់​សម្លាប់​នឹង​កាំបិត​ហើយ​បាន​ពន្លះសាច់​ដឹក​តាម​ម៉ូតូ​យកទៅ​ក្នុងភូមិ​ដើម្បី​ចែកគ្នា​បរិភោគ​។​ប៉ុន្តែ មិនមែន​យកទៅ​ធ្វើការ​ជួញដូរ​នោះទេ​។ លោ​កថា​បន្ទាប់ពី​រឹបអូស​សាច់សត្វ​ទន្សោង​នោះ​ត្រូវបាន​ដុត​កម្ទេចចោល​ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រីឯ​ក្បាល​របស់​វា​ត្រូវបាន​រក្សាទុក​នៅ​ហ្នឹង​ទីស្នាក់ការ​ព្រៃ​ការពារ​មណ្ឌលគិរី​។​
​កាលពី​ខែមីនា​កន្លងមក​សត្វ​ខ្ទីង​មួយ​ក្បាល​ក៏ត្រូវ​បាន​ក្រុម​ទាហាន ៤ នាក់ និង​អ្នកភូមិ​ម្នាក់​បាញ់សម្លាប់​យក​សាច់​នៅ​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ដដែល​នោះ​ផងដែរ​។​
​លោក ឡុង ប៊ុង បាន​ឲ្យ​ដឹងថា សំណុំរឿង​សត្វ​ខ្ទីង​នោះ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ​នៅពេលនេះ​ជនសង្ស័យ និង​សាក្សី​កំពុងតែ​ត្រូវបាន​ហៅ​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​។​
​ករណី​ដាច់ដោយឡែក​មួយទៀត​ក​ម្លាំ​ង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​ពួកគេ​បាន​វ៉ៃ​សម្លាប់សត្វ​ឈ្លូស​មួយ​ក្បាល​នៅក្នុង​តំបន់​អភិរក្ស​អង្គ​ខេត្តសៀមរាប​នៅ​ជិត​កំពែង​ខាងកើត​ប្រាសាទបាយ័ន​ក្នុងភូមិ​គោក​ដួង សង្កាត់​គោកចក ក្រុង​សៀមរាប​។​
​លោក ម៉ាន់ ឈឿន អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​សត្វ​ឈ្លូស​ញី និង​ឈ្មោល​ពីរ​ក្បាល​បាន​រត់​ចូលក្នុង​ភូមិ​ដើម្បី​រក​ទឹក​ផឹក​ហើយ​ត្រូវ​អ្នកភូមិ​ប្រទះឃើញ​ក៏​ដេញ​វ៉ៃ​ងាប់​ឈ្លូស​មេ​មួយ​ក្បាល​នោះ​។ រីឯ​ឈ្លូ​ល​ឈ្មោល​ត្រូវ​ក្រុម​អភិរក្ស​សង្គ្រោះ​ពី​អ្នកភូមិ​ទាន់ពេលវេលា​ហើយ​យកទៅ​លែង​ទៅក្នុង​ព្រៃ​ធម្មជាតិ​វិញ​។​
​លោក​បញ្ជាក់ថា​៖ «​រដូវ​នេះ​វា​ក្តៅ​ខ្លាំង​ហើយ​រីង​ទឹក​តាម​ថ្លុក​ត្រពាំង​អូរ​អស់​ទៅ​អ៊ីចឹង​ហើយ​វា​ចេញពី​ព្រៃ​មករក​ទឹក​ផឹក​។ វា​ក៏​ប៉ះ​នឹង​កូនក្មេង​នាំគ្នា​ដេញចាប់បាន​ទាំងពីរ​ក្បាល​ហើយ​វ៉ៃ​ងាប់​អស់​មួយ​ទៅ​។ សមត្ថកិច្ច​ឃើញ​ទាន់​ក៏​យកបាន​មួយ​មកវិញ​។ កុំ​អី​គេ​សម្លាប់​ទាំងពីរ​ហ្នឹងហើយ​»​។​
​ទោះបីយ៉ាងណា​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រាន់តែ​បានធ្វើ​ការអប់រំ​យុវជន​ទាំងពីរ​នាក់​នោះ​ហើយ​បាន​ដោះលែង​ទៅវិញ​បន្ទាប់ពី​ព្រម​បង់ប្រាក់​ផាកពិន័យ​មួយចំនួន​។​
​លោក​ថា យុវជន​ទាំងពីរ​នាក់​ដែលមាន​អាយុប្រមាណ ១៥ ឬ ១៦ ឆ្នាំ​នោះបាន​ចុះ​ចាប់​សត្វ​ឈ្លូស​នោះ​បន្ទាប់ពី​ត្រូវ​សត្វ​ឆ្កែ​ក្នុងភូមិ​ដេញ​សត្វ​នោះ​ធ្លាក់​ទឹកទន្លេ​។​
​បើតាម​ព័ត៌មាន​ចុងក្រោយ​កាលពី​ព្រលប់​ម្សិលមិញ​ជនជាប់ចោទ ៣ នាក់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​លើកលែងតែ​ជនជាប់ចោទ​ឈ្មោះ ធី​ន ក្រាក់ ម្នាក់​ប៉ុណ្ណោះ​ត្រូវបាន​តុលាការ​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយសារតែ​គាត់​មាន​វ័យ​ចំណាស់​តែ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់ ១០ លាន​រៀល​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក ឡុង ប៊ុង​៕

IMG-20160425-WA0035IMG-20160425-WA0032IMG-20160425-WA0033

​