All posts by មេគង្គ ប៉ុស្តិ៍

Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​ក្របខ័ណ្ឌ Premier League

​បាល់ទាត់​៖​កីឡាករ Riyad Mahrez ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City ត្រូវបាន​បោះឆ្នោត​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦​នៅក្នុង​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល​នេះ​។​
​ខ្សែប្រយុទ្ធ​ស្លាប​សញ្ជាតិ​អាល់​ហ្សេ​រី​កើត​នៅ​បារាំង​វ័យ ២៥ ឆ្នាំ​រូបនេះ​កំពុងតែ​បានបង្ហាញ​នូវ ទម្រង់​លេង​ដ៏​ល្អ​ដើម្បី​ដឹកនាំ Leicester ឆ្ពោះ​មករក​ពានរង្វាន់ Premier League មិនគួរ​ឱ្យ​ជឿ និង​ទទួល​ពានរង្វាន់​នេះ​នៅ​ពិធី​ដ៏​អធិកអធម​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍​។​
​គួរ​បញ្ជាក់ថា Mahrez ទិញ​ពី​ក្រុម Le Havre នៅ​ក្របខ័ណ្ឌ Ligue 2 របស់​បារាំង​ក្នុងតម្លៃ ៤០០.០០០ ផោន កាលពី​ខែមករា ឆ្នាំ​២០១៤ បាន​ស៊ុត​ចូល​ទី ១៧ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ១១ គ្រាប់​ដើម្បី​ជួយ Leicester ជិត​ឈានទៅ​ក្លាយជា​ជើងឯក​អង់គ្លេស​ជា​លើកដំបូង​៕

35001

​

រសៀល​នេះ លោក ឱម យ៉ិនទៀង នឹងធ្វើ​សន្និសីទកាសែត​ស្តីពី​ការចាប់ខ្លួន​លោក ស៊ា​ង ចែត

​រាជធានី​ភ្នំពេញ​៖​បើ​គ្មាន​ការប្រែប្រួល​ទេ នៅវេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៥ មេសា ២០១៦ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នឹង​រៀបចំ​សន្និសីទកាសែត​ស្តីពី​ការចាប់ខ្លួន លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នា​រសៀល​នេះ​ក្រោម​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​
​មេឃុំ​ស្រក​គឺ​លោក ស៊ា​ង ចែត មកពី​គណបក្ស​សម រង្ស៊ី បាន​ត្រូវ ACU ចាប់ខ្លួន​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤​មេសា​ម្សិលមិញ ពាក់​ព័​ន្ឋ​នឹង​លុយ​៥០០​ដុល្លារ ដែល​ឈ្មោះ ខុម ចាន់​តារា​ទី​ហៅ​ស្រីមុំ បាន​ឆ្លើយ​ដាក់​។ នេះ​បើ​យោងតាម Facebook របស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ CNRP ៕

66abbc1d-f79d-4af8-b301-ba65e1efe585

​

លោក កឹម សុខា ប្រជុំ​មន្ត្រីជាន់ខ្ពស់ CNRP បន្ទាន់​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ CNRP បន្ទាន់​មួយ បន្ទាប់ពី​លោក​វិល​ចូល​ស្រុក​វិញ កាលពី​ម្សិលមិញ​។​
​តាម​សេចក្តីរាយការណ៍ កិច្ចប្រជុំ​ព្រឹក​នេះ មានការ​ចូលរួម​ដោយ​ក្រុមតំណាងរាស្ត្រ​និង​ថ្នាក់ដឹកនាំ​បក្ស​តាម​បណ្តា​មូលដ្ឋាន ។ ប៉ុន្តែ​មិនមាន​ព័ត៌មាន​ណាមួយ​ទម្លាយ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះឡើយ​៕

48935ede-45bb-4688-ae18-242195208e01

​

UN ថ្កោលទោស ចំពោះ​ការធ្វើ​តេស្ត​ក្បាល​គ្រាប់​មី​ស៊ី​ល ដែល​បាញ់​ចេញពី​នាវាមុជទឹក​កូរ៉េខាងជើង​

​យូ​អិន​៖​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បានធ្វើការ​ថ្កោលទោស​កម្រិតធ្ងន់​បំផុត ចំពោះ​ប្រទេស​កូរ៉េខាងជើង ដែល​បានធ្វើ​តេស្ត​បាញ់​ក្បាល់​គ្រាប់​មី​ស៊ី​ល ចេញពី​នាវាមុជទឹក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅមុននេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែមេសា ឆ្នាំ​២០១៦​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា «​ការធ្វើ​តេស្ត​របស់ កូរ៉េខាងជើង​នេះ ជា​ទង្វើ​ដែល​រំលោភបំពាន​ទាំង​កម្រោល​ទៅលើ​ដំណោះស្រាយ​លេខ ១៧១៨ (​ឆ្នាំ​២០០៦), ១៨៧៤ (​ឆ្នាំ​២០០៩), ២០៨៧ (​ឆ្នាំ​២០១៣), ២០៩៤ (​ឆ្នាំ​២០១៣) និង ២២៧០ (​ឆ្នាំ​២០១៦) ដែល​ហាម មិន​ឲ្យ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ធ្វើការ​សាកល្បង​អាវុធ​គ្រប់​ប្រភេទ ដែល​អន្តរជាតិ​ហាមឃាត់​»​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ​អង្គការសហប្រជាជាតិ​បានទទួល​តំណឹង​ថា ប្រទេស​កូរ៉េខាងជើង បានធ្វើការ​សាកល្បង​ក្បាល​គ្រាប់​មី​ស៊ី​ល បាញ់​ចេញពី​នាវាមុជទឹក ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​សំណាក់​ប្រមុខ​ដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន​។ ការបាញ់​អាវុធ​ទំនើប​ចេញ ពី​ក្នុង​ទឹកសមុទ្រ​ជ្រៅ​នេះ ត្រូវបាន​កូរ៉េខាងជើង​អះអាងថា​ទទួលបាន​ជោគជ័យ​ទាំងស្រុង​៕

5a28f357a81b93f6927e152350b92ccbcb403343

​

ជិះ​ម៉ូតូ​សណ្តោង​រ៉​មក ទៅបុក​រថយន្ត​ឈប់​ស្ងៀម​ពេញទំហឹង​ស្លាប់​ម្នាក់​

​ខេត្តកំពង់ស្ពឺ​៖​បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អធម ដោយសារ​ជិះ​ម៉ូតូ​សណ្តោង​រ៉​មក​ទៅបុក និង​រថយន្ត ដឹក​ប្រេង​ដែល​ឈប់​ស្ងៀម​នៅលើ​ផ្លូវត្រង់​ភូមិ​ព្រះ​ស្រែ ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ នា​យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦​នេះ​។​
​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គឺមាន​រថយន្ត​ដឹក​ប្រេង​មួយគ្រឿង បាន​ឈប់​ស្ងៀម​លើផ្លូវ​ដោយ​ដាក់​ចំណាំងផ្លាត​ត្រឹមត្រូវ ស្រាប់​តែមាន​បុរស​ម្នា​ក់បាន​បើក​ម៉ូតូ​ឌ្រឹ​ម​សង់ ដែលមាន​សណ្តោង​រ៉​មក​ផង​នោះ​មិនបាន​មើល​ក៏​បើក​ទៅបុក​ពីក្រោយ​បណ្តាល​ឲ្យ បុរស​ដែល​បើក​រ៉ឺម៉ក​នោះ​ដាច់​ក្បាល​ផ្លោង ចេញពី​ខ្លួន​ជាង​២០​ម៉ែត្រ ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​តែម្តង​៕

fn-2016-04-25-01-27-47-3fn-2016-04-25-01-32-20-1

​

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ថ្ងៃទី​២៤​ម្សិលមិញ​ឃាត់​មនុស្ស​១០​នាក់

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នគរបាលជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​បង្ក្រាប​បទល្មើស ជួញដូរ រក្សាទុក និង​ប្រើប្រាស់ គ្រឿងញៀន ៤​ករណី ឃាត់​មនុស្ស ១០​នាក់ (​ប្រុស​) ដោយ​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ ៤​នាក់ មុខសញ្ញា​ប្រើប្រាស់ ៦​នាក់ និង​រឹបអូស គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៥,៤​ក្រាម និង​៥​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ៦​ចំណិត​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​បង្ក្រាប​រួមមាន ទី​១. ខេត្តពោធិ៍សាត់ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) , ទី​២. ព្រះសីហនុ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ៥​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ៦​ចំណិត , ទី​៣. សៀមរាប ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៨​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ៥,៤​ក្រាម​ក្រាម​៕

06804101225b76d9b81f023649d3946f
​

ស្លាប់​១៤​នាក់ របួស​៤៨​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ង​ទី​២៤​ម្សិលមិញ​

​រា​ជាធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គរ​បាល ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ១៥​លើក ក្នុងនោះ​យប់ ៩​លើក បណ្តាលអោយ មនុស្ស​ស្លាប់ ១៤​នាក់ រងរបួស​ធ្ងន់ ៣៤​នាក់ (​ស្រី​៨​នាក់​) និង​របួសស្រាល ១៤​នាក់ (​ស្រី​៥​នាក់​)​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៦​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង , យានយន្ត​ផ្សេងៗ ១​គ្រឿង​។​
​មូលហេតុ ដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​១២​លើក (​ស្លាប់​១៣​នាក់​), មិន​គោរព​សិទ្ធិ ២​លើក (​ស្លាប់​១​នាក់​), កត្តា​យានយន្ត ១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៤​នាក់ (​យប់​១២​នាក់​)​។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២​លើក​, ផ្លូវ​ខេត្ត​ក្រុង ១​លើក​, ផ្លូវលំ ២​លើក​។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​ធុន​តូច ២​លើក​, គោយន្ត ១​លើក​។
​ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន បាត់ដំបង ៣​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ពោធិសាត់ ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់​, ភ្នំពេញ ១​លើក ស្លាប់​១​នាក់ (​ស្រី​) និង​កំពង់ធំ ១​លើក ស្លាប់ ១​នាក់ (​ស្រី​) ។ លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៤.០៦៦ គ្រឿង​, អប់រំ ១.៨៩៨ គ្រឿង​, ពិន័យ ២.១៦៨ គ្រឿង​៕

ba59b25a2c5255b516a516626106444b

​

ក្រសួង​ពីរ​រួមគ្នា​ដាក់ ព្រៃ​ឡង់ ក្រវ៉ា​ញ​ខាងត្បូង ព្រះ​រកា សៀម​ប៉ាង ខាងលិច និង​វ៉ឺ​ន​សៃ ជា​តំបន់​ការពារ ធម្មជាតិ​

​រាជធានី​ភ្នំពេញ​៖​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​នេះ​បានរៀបចំ​សិក្ខាសាលា ពិគ្រោះ​យោបល់ ដើម្បី​ដាក់បញ្ចូល ព្រៃ​ឡង់ ក្រវ៉ា​ញ​ខាងត្បូង ព្រះ​រកា សៀម​ប៉ាង​ខាងលិច និង​វ៉ឺ​ន​សៃ ជា​តំបន់ ការពារ​ធម្មជាតិ​។​
​គេ​រំពឹងថា កិច្ចសហការ​នោះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ក្នុងការ​ការពារ​ព្រៃ​ធម្មជាតិ នៅ​កម្ពុជា ខណដែល​គេ​ដឹងថា ធម្មជាតិ​ទាំងនោះ​ត្រូវគេ​កាប់បំផ្លាញ​ស្ទើរ​ផុត​ពូជ​៕

24b89d15776dae720677514b692f6912561

​

ACU ឃាត់ខ្លួន​មេឃុំ​គណបក្ស​សម រង្ស៊ី​មា្ន​ក់ ដែល​យកលុយ​៥០០​ដុល្លារ ទៅឱ្យ​គ្រួសារ «​ស្រីមុំ​»

​រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅលើ Facebook កាលពី​ម្សិលមិញ​ដោយ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​មេឃុំ​របស់​គណបក្ស​សម​រង្ស៊ី នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​បាន​យកលុយ​៥០០​ដុល្លារ ទៅឱ្យ​គ្រួសារ​ស្រីមុំ ដែល​ពាក់ព័ន្ធ​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា​។​
​លោក ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានសរសេរថា «​នៅវេលា​ម៉ោង ១០៖៣០ នាទី ព្រឹក​មិញ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង បាន​ទៅ​ចាប់ខ្លួន លោក ស៊ា​ង ចែត មេឃុំ​ស្រក មកពី​គណបក្ស​សម រង្ស៊ី នៅ​សាលាស្រុក​កំពង់សៀម ខេត្តកំពង់ចាម យកមក​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​លុយ ៥០០​ដុល្លារ ដែល​ឈ្មោះ ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ បាន​ឆ្លើយ​ដាក់​»៕

13083276_1592016184446080_1708749612249712862_n

​

កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រី មុំ ប្តឹង​លោក កឹម សុខា ទារ​សំណង​ជំងឺ​ចិត្ត ៣០​ម៉ឺន​ដុល្លារ​

​ដោយ៖ខេមរា

ភ្នំពេញ៖ កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ នៅ​ថ្ងៃទី​២២ ខែមេសា កន្លងមកនេះ បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ចោទប្រកាន់​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០ ម៉ឺន​ដុល្លារ​។​

កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​ធ្លាប់​ស្វែងរក​សេវា​ផ្លូវច្បាប់​ពី​អង្គការ​សង្គម​ស៊ីវិល​នានា​ដើម្បី​ប្រឆាំងនឹង​ការចោទប្រកាន់ថា​នាង​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះ ពេលនេះ​កញ្ញា​បាន​ប្តូរ​ចិត្ត​ដោយ​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពីលោក កឹម សុខា ចំនួន ៣០​ម៉ឺន​ដុល្លារ​។​

​គួរ​បញ្ជាក់ថា កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ពេល​កន្លងទៅ​ធ្លាប់បាន​ស្វែងរក​មេធាវី​នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ឲ្យ​ជួយ​រក​យុត្តិធម៌​ដោយ​អះអាងថា នាង​មិន​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម កឹម សុខា ដូច​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ខ្សែអាត់​សំឡេង​សន្ទនា​ដែល​គេ​បង្ហោះ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​នោះទេ​។​

កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ បាន​អះអាង​ក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ ដែល​ដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ការប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​នោះ​ដោយសារ​នាង​យល់ថា ក្នុង​ទំនាក់ទំនង​ជាមួយ​ឯកឧត្តម កឹម សុខា ធ្វើ​ឲ្យ​នាង​ខាតបង់​ពេលវេលា បាត់​ការងារ ខាតបង់​សេដ្ឋកិច្ច​គ្រួសារ ប៉ះពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​។​

​សូម​ជំរាបជូន​ថា នៅ​ថ្ងៃទី​២២ មេសា នេះដែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​ធ្លាប់​ផ្តល់​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ខុម ចាន់​តា​តា​ទី ហៅ​ស្រី មុំ បានប្រកាស​ឈប់​ផ្តល់​មេធាវី​សម្រាប់​ជួយ​ការពារ​ក្តី​ឲ្យ​កញ្ញា ស្រីមុំ បន្ត​ទៀតហើយ ។​ការដកខ្លួន​ចេញ​លែង​ជួយ​ការពារ​ក្តី​ឲ្យ​កញ្ញា ស្រីមុំ របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ត្រូវគេ​មើលឃើញថា បន្ទាប់ពី​កញ្ញា ស្រីមុំ បាន​ឆ្លើយបំភ្លឺ​ចំពោះមុខ​សភា​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ទទួលស្គាល់​សំឡេង​សន្ទនា​ក្នុង​ខ្សែអាត់​ថា ពិតជា​សំឡេង​របស់ខ្លួន​រួចមក​៕M10-03-16-j-700x400

ក្រុម​រដ្ឋ​អ៊ីស្លាម ដកខ្លួន​ចេញពី​ទីក្រុង​ដ៏​សំខាន់ របស់​លី​ប៊ី​

​លី​ប៊ី​៖​ក្រុម​ទាហាន​រដ្ឋ​អ៊ីស្លាម ត្រូវបាន​ដកថយ​ចេញពី​ទីក្រុង​ដ៏​សំខាន់​នៅ​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី បន្ទាប់ពី​ការវាយប្រហារ​គ្នា យ៉ាងយូរ​កន្លងមក ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី នា​ថ្ងៃទី​២២​មេសា ឆ្នាំ​២០១៦​នេះ​។​
​អ្នកនាំពាក្យ Mujahideen Shura របស់​ក្រុម​DMSC ដែលជា​ក្រុម​ទាហាន​ក្នុងស្រុក មានការ​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​អាល​កៃ​ដា បាន​និយាយថា​ក្រុម​រដ្ឋ​អ៊ីស្លាម មិនមាន​វត្តមាន នៅលើ​ទីក្រុង​នេះ​ទៀត​ទេ​។​
​គួរ​រំលឹក​ដែរ​ថា​ទីក្រុង Derna ជា​តំបន់​ប្រឈមមុខ​រវាង​ក្រុម​កងកម្លាំង​៣​ផ្សេងគ្នា ដូចជា​ក្រុម​រដ្ឋ​អី​ស្លាម​ក្រុម​DMSC ដែលមាន​ការពាក់ព័ន្ធ​ទៅនឹង​ក្រុម​អាល​កៃ​ដា និង​ក្រុម​ទាហាន​រដ្ឋាភិបាល​លី​ប៊ី​ខាងកើត​។ ចាប់តាំងពី​ឆ្នាំ​២០១៤ មក​ប្រទេស​លី​ប៊ី បាន​បែង​ចែង​រដ្ឋាភិបាល​ជា​២ ដែល​មួយ​ស្ថិតនៅក្នុង​រដ្ឋធានី Tripoli និង​មួយទៀត នៅក្នុង​ទីក្រុង​ភាគ​ខាងកើត​ប្រទេស ទីក្រុង​Tobruk៕

v2-isis

​

មនុស្ស​ជាង​១៦០​នាក់ នៅ​ប្រទេស​ឥណ្ឌា បាន​ស្លាប់​ដោយសារ​រលក​កំដៅ​

​ឥណ្ឌា​៖​មនុស្ស​ជាង​១៦០​នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​ផ្សេងទៀត​បាន​ធ្លាក់ខ្លួន​ឈឺ ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លងមកនេះ នៅ​ប្រទេស​ឥណ្ឌា ដោយសារតែ​រលក​កំដៅ​ក្នុង​កម្រ​តិ​លើ ៤៥​អង្សា​សេ បាន​វាយប្រហារ​ទៅលើ​ប្រទេស​នេះ​។​
​មន្ត្រី​ឧតុនិយម​ឥណ្ឌា បានអោយដឹងថា រលក​កំដៅ​ក្នុង​កម្រិត​ខ្ពស់​បែបនេះ បាន​វាយប្រហារ ទៅលើ​ភាគខាងត្បូង​និង​ភាគ​ខាងកើត​នៃ​ប្រទេស ចាប់តាំងពី​ដើមខែ​មេសា​កន្លងមក ហើយ​រហូត ដល់ពេល​បច្ចុប្បន្ននេះ រលក​កំដៅ​នៅ​មិនទាន់​អន់ថយ​នោះទេ​៕

Kashmiri children play with water on a hot summer day in Srinagar, India, Sunday, July 19, 2009. (AP Photo/ Mukhtar Khan)

Man Utd អាច​នឹង​អស់​ឱកាស​ក្នុងការ​នាំយក Ronaldo មកវិញ​

​បាល់ទាត់​៖​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន Don Balon បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United អាច​នឹង​អស់​ឱកាស​ក្នុង​ការចុះ​កុងត្រា​នាំយក​កីឡាករ Cristiano Ronaldo មកកាន់​កីឡា​ដ្ឋា Old Trafford វិញ ខណៈពេលដែល​កីឡាករ រូបនេះ កំពុង​ពិចារណា​ក្នុង​ការបន្ត​កុងត្រា​នៅ​លេង​ឲ្យ Real Madrid​។​
​ទន្ទឹមគ្នា​នោះដែរ​សារព័ត៌មាន El Confidencial ក៏បាន​ធ្វើការ​អះអាង​ដែរ​ថា Ronaldo កំពុង​ជិត​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ថ្មី ដើម្បី​បន្ត​លេង​នៅ​ទឹកដី Santiago Bernabeu រយៈពេល​៥​ឆ្នាំ​ទៀត ប៉ុន្តែ​បើតាម​ការរាយការណ៍​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ការ​ត្រលប់​ទៅលេង​នៅ Old Trafford គឺ​នៅតែ​ជា​ក្ដី​សុបិន​មួយ​របស់​កីឡាករ​ឆ្នើម​រូបនេះ​។​
​ក្រុម Man Utd បាន​ពោលថា Ronaldo គឺ​គោលដៅ​ដែល​ក្រុម​ប្រាថ្នា ហើយ​ទន្ទឹមគ្នា​នោះ​ក្រុម​បិសាច​ក្រហម​ក៏មាន​ទឹកប្រាក់​បម្រុង​ទុក សម្រាប់​ទិញយក​អតីត​កីឡាករ​របស់ខ្លួន​ដែរ តែ​អ្វីដែល​ជាការ​បារម្ភ​រប​ស់​ក្លឹប​នោះ​គឺ ពួកគេ​ខ្លាច​ទម្រង់​លេង​របស់ Ronaldo មានការ​ធ្លាក់ចុះ ដោយសារតែ​វ័យ​របស់គេ អាស្រ័យហេតុនេះ​ក្លឹប​ប្រហែលជា​អាច​ទុក​លុយ​ទាំងនោះ ដើម្បី​ទិញយក​កីឡាករ​ក្មេងៗ​ល្អៗ​មក​ជំនួស​វិញ​។​
​គួរបញ្ជាក់​ផងដែរ​ថា នៅមាន​ក្លឹប​ជាច្រើន​ទៀត​ដែល​ចង់បាន Ronaldo ទៅ​ចូលរួម​លេង​ជាមួយ ជាពិសេស​ក្លឹប​ដែល​លេចធ្លោ​ខ្លាំងជាងគេ​គឺ Paris Saint-Germain តែ​ក្នុងនោះ Don Balon បាន​និយាយថា​ការចាប់អារម្មណ៍​របស់ PSG មិនបាន​ទាក់ទាញ Ronaldo នោះទេ ដោយហេតុថា​រូបគេ​មិនមាន​បំណង​ទៅលេង​នៅក្នុង​លី​គ​មិនសូវ​ខ្លាំង​៕

Real Madrid's Portuguese forward Cristiano Ronaldo gestures during the Spanish league football match Real Madrid vs Villarreal at the Santiago Bernabeu stadium in Madrid on April 20, 2016.  / AFP / PIERRE-PHILIPPE MARCOU        (Photo credit should read PIERRE-PHILIPPE MARCOU/AFP/Getty Images)

​

ស្ត្រី​គម្នាក់ ត្រូវ​មិត្ត​ប្រុស​ទើប​ស្គាល់គ្នា មួយរយៈ​ខ្លី ចាប់រំលោភ តែ​មិនបាន​សម្រេច​

​រាជធានី​ភ្នំពេញ​៖​នារី​គម្នាក់​ត្រូវ​មិត្ត​ប្រុស​ស្គាល់គ្នា​រយៈពេល​ខ្លី​ចាប់រំលោភ​មិនបាន​សម្រេច​រួច​ជិះឡាន​គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​
​នារី​រងគ្រោះ​ខាងលើ ឈ្មោះ ប ស ហ (​ប៊ុន សីហា​) អាយុ​២៣​ឆ្នាំ ស្នាក់នៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ប្រភព​ពត៌មាន​បានអោយដឹងថា មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក TODAY ពី​ភ្នំពេញ​ថ្មី តែម្នាក់ឯង​ទៅ​វត្តភ្នំ ហើយ​ពេលទៅដល់​វត្តភ្នំ​ក៏បាន​ផ្ញើរ​ម៉ូតូ​នៅ​ទីនោះ រួច​បបួល​មិត្តភក្តិ​ស្រី​ម្នាក់ទៀត អង្គុយលេង ក្រោយមក​ក៏មាន​បុរស​ម្នាក់ ដែល​នាង​ទើបនឹង​ស្គាល់គ្នា បាន​បបួល​នាង​ជិះឡាន​ម៉ាក ហាយ​ព្រី​ត មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ទៅ​ដើរលេង​ត្រើយម្ខាង​។​
នារី​រងគ្រោះ​គិតថា ប្រហែល​បុរស​នោះ​គិតថា នា​ងគ ហើយ​ប្រហែលជា​អាណិត​នាង ទើប​នាង​ព្រមទៅ​ជាមួយ លុះដល់​កន្លែងកើតហេតុ បុរស​នោះ​ក៏បាន​លួងលោម​សុំ នាង​រួមភេទ តែ​នាង​មិន​ព្រម ទើប​រូបគេ​ចាប់​សម្រាត​សំលៀកបំពាក់​នាង បំរុង​នឹង​រំលោភ តែដោយសារ មាន​មនុស្ស​ឃើញ​ទាន់ ពេលនោះ​ជនសង្ស័យ ក៏​ច្រាន​នាង​ទំលាក់​ពីលើ​រថយន្ត បើក​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​
​ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ ដែល​រស់​នៅក្បែរនោះ បាន​យក​សំលៀកបំពាក់​អោយ​នាង ហើយ​បាន​ដឹក​ជនរងគ្រោះ​មក​ប៉ុ​សិ៍្ត​ជ្រោយចង្វារ តែ​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ​៕

94d548e5-2114-4901-80a6-8d45586150ec-768x576

​

ចិន​គ្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​សមុទ្រ​ចិន​ចិន​ខាងត្បូង​

​ប៉េកាំង​៖​ខណៈដែល​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុង​តានតឹង​ប្រទេស​ចិន​គ្រោង​នឹង​សាងសង់ រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ដោយ​អះអាងថា ថ្ងៃ​ណាមួយ​វា​នឹង​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍន៍​គម្រោង​នានា របស់​ចិន នៅលើ​ដែនសមុទ្រ​ដែល​កំពុងមាន​ជម្លោះ​នោះ​។ នេះ​បើតាម​ការចេញផ្សាយ​ពី​សារព័ត៌មាន Channel News Asia នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែមេសា ឆ្នាំ​២០១៦​។​
​ប្រភព​ដដែល​បញ្ជាក់ថា រោងចក្រ​នុយក្លេអ៊ែរ ដែល​ចិន​គ្រោង​ធ្វើការ​សាងសង់​នោះ គឺជា​ប្រភេទ​រោងចក្រ​ចល័ត​នៅលើ​ផ្ទៃសមុទ្រ ដែល​ធ្វើការ​ចែកចាយ​ថាមពល ទៅគ្រប់​ទីកន្លែង​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្រុមហ៊ុន China Shipbuilding Industry Corp ដែល​ទទួលខុស​សម្រាប់​គម្រោង​នេះ​បាន​អះអាងថា វា​កំពុងដំណើរការ​ទៅមុខ​ហើយ ដែល​ការសិក្សា​លម្អិត​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៨៕

706634275-china-nuke_6

​