All posts by មេគង្គ ប៉ុស្តិ៍

កាយ​ដី​ធ្វើស្រែ​ប្រទះឃើញ​គ្រាប់កាំភ្លើង AK ជាង​១​ពាន់​គ្រាប់​

​ខេត្តបន្ទាយមានជ័យ​៖​គ្រាប់កាំភ្លើង AK ចំនួន​២​កេះ​ស្មើនឹង​១៧១៥​គ្រាប់​ត្រូវបាន​ប្រជាកសិករ​ប្រទះឃើញ​គ្រា​ដែល​កាយ​ដីស្រែ ស្ថិតនៅ​ភូមិ​សឹង្ហ​ត្បូង ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ឲ្យ​ដឹងថា សម្រាប់​គ្រាប់កាំភ្លើង AK ដែល​រកឃើញ​នៅ​ស្រុក​អូរជ្រៅ​នោះ បាន​កើតឡើង​ខណៈដែល លោក ហាន់ ហង់ ដែលជា​ប្រជាកសិករ បាន​យក​ត្រាក់ទ័រ​កាយ​ដំបូក​ស្រែ​នៅ​ចំណុច ខាងកើត​ភូមិ​សឹង្ហ ប្រហែល​៤​គីឡូម៉ែត្រ ក៏​ស្រាប់តែ ប្រទះឃើញ​គ្រាប់​ចំនួន​២​កេះ​តែម្តង​។ ដោយឡែក​នៅ​ថ្ងៃ​ម្សិលមិញ​នោះដែរ កម្លាំង​នគរបាល​របស់លោក ក៏បាន​ទៅយក​គ្រាប់បែក ចំនួន​២​គ្រាប់​យកមក​រក្សាទុក​ផងដែរ ក្រោយ​ពេលដែល​ក្មេងៗ បាន​ទៅរក​ត្រី តាម​ស្ទឹង​ដែល​រីងស្ងួត នៅ​ក្រុង​សិរីសោភ័ណ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បញ្ជាក់ថា ក្រោយ​ការត្រួត​ពិនិត្យឃើញថា មាន​គ្រាប់​ថ្មី​ចំនួន​១១១២​គ្រាប់ ហើយ​គ្រាប់​ទាំងនេះ​ត្រូវបាន​នគរបាល​យកទៅ​រក្សាទុក​ដើម្បី​ប្រគល់ជូន​ខាង​មន្ត្រី​ស៊ីម៉ាក់​បន្តទៀត​៕

fn-2016-04-22-09-57-00-4fn-2016-04-22-09-57-00-6fn-2016-04-22-09-57-00-3fn-2016-04-22-09-57-00-2
​

រញ្ជួយ​ដី​នៅ​អេក្វាទ័រ​មនុស្ស​ស្លាប់​ឡើងដល់​៥៨៧​នាក់ របួស​៥៧៣៣​នាក់​

​អេក្វាទ័រ​៖​សារព័ត៌មាន​ស៊ិន​ហួរ ផ្សាយ​នី​មុននេះ​បន្តិច​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​នៅ​ប្រទេស​អេក្វាទ័រ​បាន​កើន​ឡើងដល់ ៥៨៧​នាក់ ហើយ​ក្នុងចំណោម​នោះ ២៧​នាក់​គឺជា​ជនបរទេស ខណៈ​អ្នករបួស​កើន​ដល់​៥,៧៣៣​នាក់ និង​១៦៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​
​តាម​របាយការណ៍​ពី​រដ្ឋាភិបាល​អេក្វាទ័រ​បញ្ជាក់ថា សាកសព​ចំនួន​ប​៥៣៩​នាក់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​រួចរាល់ ដោយឡែក​នៅ ៤៨​នាក់​ទៀត ក្រុម​ជំនាញ​កំពុងតែ​ធ្វើ​ត្រួតពិនិត្យ​បន្ត​។​
ដោយឡែក​សម្រាប់​ជនបរទេស​ដែល​បាន​ស្លាប់​ទាំង ២៧​នាក់​នោះ​មាន ជនជាតិ​កូ​ឡុំ​ប៊ី​១០​នាក់​, គុយបា​០៦​នាក់​, កាណាដា​ពីរ​នាក់​, ដូ​មី​ណី​ក​២​នាក់​, អង់គ្លេស​២​នាក់​, អ៊ីតាលី ជាមួយនឹង​អាល្លឺម៉ង់ បារាំង អៀរ​ឡង់ ម្នាក់ៗ​ដូចគ្នា​, និង​ម្នាក់ទៀត​នៅ​កំពុង​ត្រូវគេ​កំណត់​អត្តសញ្ញាណ​នៅឡើយ​៕

Rescue workers search the rubble after a 7.8-magnitude quake in Gauyaquil, Ecuador on April 17, 2016.  At least 235 people were killed when a powerful earthquake struck Ecuador, destroying buildings and a bridge and sending terrified residents scrambling from their homes, authorities said Sunday. / AFP PHOTO / LUIS ACOSTA

​

កម្មករ​-​កម្មការិនី​រោងចក្រ​ឌិ​ហ្វា​ង​ហ្គា​មែន​ធ្វើ​កូដកម្ម​បិទ​ចក្រ​ចូល​សួន​កាណាឌីយ៉ា

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦​នេះ កម្មករ​រោងចក្រ ឌី​ហ្វា​ង ហ្គា​មែន​អាគារ​លេខ ២៨ និង ២៩ ប្រមាណ​ជាង ៤០០​នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម ដោយ​បិទ​ច្រកចូល សួនឧទ្យាន កាណាឌីយ៉ា ដើម្បី​សុំ​ការដោះស្រាយ ឲ្យ​បើកប្រាក់ ខែ​ជូន​ពួកគាត់ បន្ទាប់ពី​ថៅកែ​រោងចក្រ បាន​រត់ចោល​តាំងពីដើម ខែមេសា ឆ្នាំ​២០១៦​កន្លងមកនេះ​៕

463

​

បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​​ម្សិលមិញ​ឃាត់ខ្លួនជនសង្ស័យ​៤​នាក់

រាជធានីភ្នំពេញ​៖​យោងតាម​របាយការណ៍​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ២​ករណី ឃាត់ មនុស្ស ៤​នាក់ (​ស្រី​២​នាក់​) និង​រឹបអូស​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់ និង​មេ​តំ​ហ្វេ​តា​មីន (wy) ២៣​គ្រាប់​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ទីតាំង​បង្ក្រាប ទី​១​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ស្រី​) មេ​តំ​ហ្វេ​តា​មីន (wy) ២៣​គ្រាប់ និង​ទី​២. កំពង់ស្ពឺ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៣​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​៕

Untitled-1

​

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៣​នាក់ របួស​៦​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការ នគរបាលជាតិ បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៦​លើក ក្នុងនោះ​យប់ ៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ រងរបួស​ធ្ងន់ ៣​នាក់ (​ប្រុស​) និង​របួសស្រាល ៣​នាក់ (​ប្រុស​) ។
ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត យានយន្ត សរុប ចំនួន ១២​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង ,​រថយន្ត​ធុន​ធំ ១​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៣​លើក (​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់​១​នាក់​), ស្រវឹង​១​លើក (​ស្លាប់​១​នាក់​), ប្រជែង ១​លើក ។ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៥​នាក់ (​ថ្ងៃ​) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥​លើក​, ផ្លូវ​ខេត្ត​ក្រុង ១​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​ធុន​តូច ១​លើក​។ ប្រភព​បញ្ជាក់​បន្ថែមថា ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន កំពង់ស្ពឺ ២​លើក ស្លាប់​១​នាក់ របួស​១​នាក់​,​ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, និង​សៀមរាប ១​លើក ស្លាប់​១​នាក់៕

ba59b25a2c5255b516a516626106444b
​

ក្រុម​សកម្មប្រយុទ្ធ ISIS មាន​ប្រភព​មកពី​៧០​ប្រទេស​លើ​ពិភពលោក​

​អាមេរិក​៖​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន News Week កាលពី​ម្សិលមិញ​ដោយ​ដកស្រង់​ឯកសារ​វិភាគ​ថ្មី​បាន​ឲ្យ​ដឹងថា សកម្មប្រយុទ្ធ​ក្រុម​ឧទ្ទាម ISIS មាន​ប្រភព​មកពី ៧០​ប្រទេស នៅក្នុង​ពិភពលោក ដោយ​ក្នុងនោះ​ភាគច្រើន​គឺ​មកពី​អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​។​
​ឯកសារ​សម្ងាត់​នេះ ត្រូវបាន​ផ្ដល់​ដោយ​សកម្មប្រយុទ្ធ​ក្រុម​ឧទ្ទាម ISIS ម្នាក់​ដែល​រត់ចោលជួរ ហើយ​បាន​យកមក​លាតត្រដាង ដល់​ស្ថានីយទូរទស្សន៍​មួយ ហើយ​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​បណ្ឌិត​យោធា​សភា​អាមេរិក West Point​។​
West Point បាន​បញ្ជាក់ថា ឯកសារ​ដែល​អតីត​សកម្មប្រយុទ្ធ ISIS ផ្ដល់​មក​គឺ​ដូចគ្នា​ទៅនឹង​ឯកសារ​របស់ខ្លួន ៩៨​ភាគរយ បើទោះបីជា​ឯកសារ​សម្ងាត់​នោះ ភាគច្រើន​ជាង​ឯកសារ​ចម្លង​ក្ដី​។ សកម្មប្រយុទ្ធ​ក្រុម​ឧ្ទាម ISIS ត្រូវបាន​គេ​ដឹងថា​គឺមាន​អាយុ​ចាប់ពី ១២ ដល់​៧០​ឆ្នាំ ហើយ​ក្នុងនោះ​ភាគច្រើន​គឺមាន​អាយុ ២៦ ឬ​២៧​ឆ្នាំ​។​
​ឯកសារ​សម្ងាត់ និង​ដ៏​មានតម្លៃ​នេះ បាន​លាតត្រដាង​បន្ថែមទៀតថា សកម្មប្រយុទ្ធ ISIS ភាគច្រើន​មកពី អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី (៥៧៩​នាក់​), ទុយ​នេ​ស៊ី (៥៥៩​នាក់​), ម៉ូ​រ៉ូ​កូ (២៤០​នាក់​), តួ​ក​គី (២១២​នាក់​), អេ​ហ្ស៊ី​ប (១៥១​នាក់​), រុស្ស៊ី (១៤១​នាក់​), បារាំង (៤៩​នាក់​), អាល្លឺម៉ង់ (៣៨​នាក់​) និង​មកពី​អង់គ្លេស ២៦​នាក់​៕

isis

​

លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចោទ​លោក ថាក់ស៊ីន​ថា ជា​អ្នក​នៅពីក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​

​បាងកក​៖​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចោទ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង និរទេស​ខ្លួន​នៅឯ​ក្រៅប្រទេស​គឺ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ថា​ជា​អ្នក​នៅ​ពីក្រោយ​ការតវ៉ា​ទ្រង់ទ្រាយ​តូច​នានា ប្រឆាំងនឹង​រូបលោក​នៅ​ទីក្រុង​បាងកក​ក្នុង​សប្តាហ៍​នេះ​។
​ចាប់តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​មក​សកម្មជន​មួយចំនួន​បាន​ប្រមូលផ្តុំ​នៅ​ទីតាំង​នានា​ក្នុង ទីក្រុង​បាងកក ដោយបាន​សម្តែង​ការប្រឆាំង​ចំពោះ​សេចក្តីព្រាង​នៃ​រដ្ឋធម្មនុញ្ញ​ដែល​រៀបចំឡើង ដោយ​យោធា ហើយក៏​ពួកគេ​ក៏បាន​ប្រកាស​គាំទ្រ​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ធ្លាប់​ប្រកែក ចំពោះ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ​យោធា​នោះដែរ​។​
​គួរ​បញ្ជាក់ថា ចាប់ពី​អតីត​មេបញ្ជាការ​យោធា​លោក ប្រា​យុទ្ធ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​នោះ សន្តិសុខ​ជាតិ​ត្រូវបាន​រឹតបន្តឹង ជាពិសេស​រដ្ឋាភិបាល យោធា​បាន​ហាម​មិន​ឲ្យ​មានការ​ជួបប្រជុំ ឬ​តវ៉ា​អ្វី​នោះឡើយ ដោយ​ខ្លួន​បាន​អះអាងថា​នឹង​រៀបចំ សង្គម​មួយ​នេះ​ឡើងវិញ ដើម្បី​ត្រៀម​ធ្វើការ​បោះឆ្នោត​ជាថ្មី​នៅ​ឆ្នាំ ២០១៧៕

thailand-protest

​

ជិះ​ម៉ូតូ​លឿន​ដួល​បោក​ក្បាល​បាក់ក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយ​សង្ស័យ​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​។ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោងជាង ៤​ទៀបភ្លឺ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ នៅលើ​ផ្លូវ​លេខ​២១៧ ភូមិ​ម័ល ក្បែរ​វត្ត​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
​ប្រជាពលរដ្ឋ​បាន​និយាយថា ករណី​គ្រោះថ្នាក់​នេះ គឺ​ទំនង​បុរស​ពីរ​នាក់​នោះ ជិះ​ម៉ូតូឌុប​គ្នា​លឿន ហើយ​ជ្រុល​ល្បឿន​បុក​ឡាន​កុង​ទឺ​ន័​រ ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​បុរស​ម្នា​ក់ដួល​បោក​ក្បាល នឹង​បាក់ក​ស្លាប់ ភ្លាមៗ​តែម្តង ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​នៃ​មន្ទីរ​បង្អែក​ខណ្ឌដង្កោ​អន្តរាគមន៍ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ប្រភព​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស់​វី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR-790២​ឌុប​គ្នា ធ្វើដំណើរ​ត្បូង​ទៅ​ជើង លុះ​មក​ជិះ​ដល់​ក្លោងទ្វា​របត់​ចូល​វត្ត​សំបួរ ស្រាប់​កើតមាន​ហេតុនេះ តែម្តងទៅ ។
​ដោយឡែក​សមត្ថកិច្ច​ប្រាប់ថា ករណី​គ្រោះ​ចរាចរណ៍​នេះ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ហើយ​ពុំ​ឃើញ​មាន​អត្តសញ្ញាណ​សម្គាល់​ទេ ក្រោយពី​ឆែក​ទៅ​ឃើញតែ​វិក្កយបត្រ​ខារ៉ាអូខេ​តែប៉ុណ្ណោះ​៕

608ba59b25a2c5255b516a516626106444b
​

សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ប្រសើរ​ជាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​

​ ដោយ ខេមរិន្ទ

ភ្នំ​ពេ​ញះ​អង្គការការពារអ្នកកាសែត​គ្មាន​ព្រំដែន​(Reporters Without Borders) នៅ​ថ្ងៃ​ពុធ​ទី​២០ ខែមេសា កន្លងមកនេះ បានចេញ​របាយការណ៍​ពី​ចំណាត់​ថ្នាក់លើ​វិស័យ​សារព័ត៌មាន​ដោយបាន​ចាត់ទុក​ប្រទេស​កម្ពុជា​ថា​ប្រសើរ​ជាង​ប្រទេស​ទាំងអស់​ជា​សមាជិក​អាស៊ាន លើ​សេរីភាព​សារព័ត៌មាន ប៉ុន្តែ​សេរីភាព​នេះ​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ទាន់​ល្អ​ដដែល​។​
​
ប្រទេស​ចំនួន​១៨០​នៅក្នុង​ពិភពលោក ត្រូវបាន​អង្គការការពារអ្នកកាសែតគ្មាន​ព្រំដែន​ធ្វើ​ចំណាត់ថ្នាក់​កម្រិត​ពី​សេរីភាព​សារព័ត៌មាន​ដោយ​ផ្អែកលើ​សេរីភាព និង​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯករាជ្យភាព​និង​បរិយាកាស​បំពេញ​តួនាទី​របស់​អ្នកសារព័ត៌មាន​។ តាម​របាយការណ៍​នេះ​បង្ហាញថា កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​១២៨​សម្រាប់​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៥ គឺមាន​កម្រិត​ប្រសើរ​ជាង​ឆ្នាំ​២០១៤ ដែល​ស្ថិតក្នុង​លំដាប់​លេខ​១៣៩ ។​
​
អង្គការការពារអ្នកកាសែត​គ្មាន​ព្រំដែន​ចាត់​កម្រិត​នៃ​ស្ថានភាព​សារព័ត៌មាន​ជា​៥​កម្រិត​គឺ​ស្ថាន​ភាពល្អ ស្ថានភាព​ដែល​អាច​ទទួលយកបាន កម្រិត​មាន​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់ ស្ថានភាព​អាក្រក់ និង​ស្ថានភាព​អាក្រក់​ខ្លាំង ។ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ឥណ្ឌូនេស៊ី​(​ទទួល​ចំណាត់ថ្នាក់​១៣០) ថៃ​(១៣៦) មី​យ៉ាន់​ម៉ា​(១៤៣) ហ្វីលីពីន​(១៣៨) ម៉ាឡេស៊ី​(១៤៦) សិង្ហ​បុរី​(១៥៤)​និង​ព្រុយ​នេ​(១៥៥)​ឡាវ​(១៧៣)​និង​វៀតណាម​(១៧៥)​។ កាលពី​ឆ្នាំមុន កម្ពុជា​ឈរ​នៅ​លំដាប់​ល្អ​ជាង​ប្រទេស​ហ្វីលីពីន មី​យ៉ាន​ម៉ា ម៉ាឡេស៊ី សិង្ហ​បុរី ឡាវ​និង​វៀតណាម​តែប៉ុណ្ណោះ​។ ចំណែក​ប្រទេស​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ រួមមាន​ប្រទេស​ហ្វាំ​ង​ឡង់ ហូ​ឡង់​និង​ន័​រ​វ៉េ​។​

​លោក ពុ​យ គា អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា បានបញ្ជាក់ថា សេរីភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​មិនល្អ​ពេក​និង​មិន​អន់​ពេក​នោះទេ បើ​ធៀប​នឹង​១៨០​ប្រទេស​។ លោក​បន្តថា​ដើម្បី​ឲ្យ​សេរីភាព​សារព័ត៌មាន​ល្អប្រសើរ​ជាង​នេះ លុះត្រាតែ​អ្នក​សា​ព័ត៌មាន​និង​រដ្ឋាភិបាល​អនុវត្ត​ការងារ​របស់ខ្លួន​ប្រកបដោយ​ភាពចាស់ទុំ​។​
​
គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦​ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​”​កម្ពុជា​ពិត និង​កម្ពុជា​លើ​បណ្តាញសារព័ត៌មាន​ខុសគ្នា​” ។​ការលើកឡើង​របស់​ស​ម្តេច​សំដៅ រិះគន់​សារព័ត៌មាន និង​អ្នកនយោបាយ​មួយចំនួន​ដែល​សរសេរ និង​និយាយ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​”​។

លោកនាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ “​ប៉ុន្តែ​នេះ​ដោយសារ​វា​ជា​កម្ពុជា​ពិត ទើប​ខ្ញុំ​និយាយ​លេងសើច​។ បើសិនជា​កម្ពុជា​លើ​ទំព័រ​លើ​សារព័ត៌មាន គឺ​យើង​គ្មាន​ឱកាស​នឹង​លេងសើច​ទេ ព្រោះ​វា​ជា​ឋាននរក​លោកិយ​របស់​អ្នកនយោបាយ​ខ្លះ​ដែល​ដើរ​សម្អុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា ស្រប​នឹង​សារព័ត៌មាន​ដែល​មិន​សុចរិត​ភាព តែ​ហ្នឹង​ជា​សិទ្ធិ​បញ្ចេញមតិ​របស់គេ​ទេ ” ៕

​1aeb4abc11

ក្រោយ​បំបែក​កំណត់ត្រា Red Picture ចាក់​បញ្ចាំង​រឿង​”​ទង់ព្រលឹង​”

​លោក រតនៈ
​ភ្នំពេញ​៖​បន្ទាប់ពី​បំបែក​កំណ​ត​ត្រា​ទទួលបាន​អ្នកគាំទ្រ និង​ចំណូល​ច្រើនជាងគេ​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត ទី​១​រឿង “​ភូមិ​អត់​មនុស្ស​”​កាលពី​ឆ្នាំ​២០១ ៥ ផលិតកម្ម Red Picture បានប្រកាស​បើកសម្ពោធ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ទី​២​រឿង “​ទង់ព្រលឹង​”​ដែលជា​ខ្សែភាពយន្ត​បែប​កំប្លែង និង​ភ័យរន្ធត់​។ ផលិតករ​សិល្បករ​រំពឹងថា​ខ្សែភាពយន្ត​ថ្មី​នេះ​ក៏​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​បន្តទៀត​។
​ ​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​បើក​ការដាក់​បញ្ចាំង​ជា​ផ្លូវការ​ខ្សែភាពយន្ត​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៦​នេះ នៅ​ទីផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ។ កម្មវិធី​នេះ​ស្ថិតក្រោម​វត្តមាន​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំ​ណា​រោងភាពយន្ត ផលិតករ​សិល្បករ​ជាច្រើនរូប​ចូលរួម​ផងដែរ​។
​ ​ខ្សែភាពយន្ត​រឿង​”​ទង់ព្រលឹង​”​មានការ​ចូលរួម​សម្តែង​ពី​តារា​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​ដូចជា អ្នកនាង សុខ សោ​ម៉ា​វ​ត្តី លោក ជា សុវណ្ណ​ន​រា​ហ៍ លោក ទេព រិន្ទ​ដា​រ៉ូ លោក ប៊ី​អាយ​ជី នាយ​គ្រឿន នាយ​ក្រូច នាយ​ចឺម នាង ប៉ោង​ប៉ោង នាយ​ក្តិ​ប កញ្ញា No More កញ្ញា សុវណ្ណ រ៉ា​ផា​ជាដើម​។​
​ ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត លោក ស៊ិន ចាន់​សា​យ៉ា បាន​កោតសរសើរ​ចំពោះ​ផលិតកម្ម Red Picture ដែល​ធ្លាប់បាន​បំបែក​កំណត់ត្រា​ចំនួន​អ្នកទស្សនា​កាលពី​ឆ្នាំមុន និង​បន្ត​ផលិត​ខ្សែភាពយន្ត​ដែលមាន​គុណភាព​សម្រាប់​ទស្សនិកជន​។ អ្វីដែល​លោក​សរសើរ​ផងដែរ​នោះ​គឺ​ការសហការ​ផលិត​រប​ស់​ក្រុមការងារ​ផលិតកម្ម ពិសេស​ការសហការ​រួបរួម​គ្នា​រវាង​ផលិត​កម្មនេះ​ជាមួយនឹង​តារាចម្រៀង​ផលិតកម្ម ថោ​ន ដោយបាន​បញ្ចូល​នូវ​បទ​ចម្រៀង​ទំនុកច្រៀង​ថ្មី​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ដែល​បានបង្ហាញ​ពី​ភាព​សម្បូរបែប​នឹង​ការ​សាមគ្គី​គ្នា​រវាង​ផលិតកម្ម​និង​ផលិតកម្ម ។ លោក​រំពឹង​ដែរ​ថា​ខ្សែភាពយន្ត​នេះ​នឹង​ក្លាយជា​ទស្សនីយភាព​ល្អ​មួយ​ថ្មី​ទៀត​សម្រាប់​អ្នកទស្សនា ហើយ​លោក​ក៏​សំណួ​ម​ពរ​ឲ្យ​បណ្តា​ផលិតករ សិល្បករ ព្យាយាម​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​ចូលរួម​ផលិត​ខ្សែភាពយន្ត​ប្រកបដោយ​គុណភាព​ប្រកួតប្រជែង​។​
​ ​លោក ឌៀប សុវណ្ណ​រ៉ា អ្នកនិពន្ធ​ដឹកនាំ​រឿង និង​ជា​ចាងហ្វាង​ផលិតកម្ម Red Picture បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុង​ការផលិត​ខ្សែភាពយន្ត​លើកដំបូង ផលិតកម្ម​បានសម្រេច​ចេញ​ថត​ខ្សែភាពយន្ត​ថ្មី​មួយទៀត​កាលពី​ចុងឆ្នាំ​២០១៥​ដែល​ដែល​ការចំណាយ​ការផលិត​ប្រមាណ​ពី​៤​ទៅ​៥​ម៉ឺន​ដុល្លារ​។ លោក​បញ្ជាក់ថា​រឿង “​ភូមិ​អត់​មនុស្ស​”​ដែលជា​ស្នាដៃ​ដំបូង​របស់​ផលិតកម្ម​ទទួល​បានកា​រ​គាំទ្រ​ច្រើន​ដែល​ចំណូល​សរុប​ប្រមាន​៣០​ម៉ឺន​ដុល្លារ​គឺ​មិនទាន់​គិតការ​ចែក​ភាគរយ​រវាង​ផលិតកម្ម និង​រោងភាពយន្ត​នោះទេ​។ លោក​បន្តថា រឿង​ថ្មី​នេះ​មានការ​ចូលរួម​សម្តែង​ពី​តារា​ល្បីឈ្មោះ​ជាច្រើន​ដូច​ខ្សែភាពយន្ត​ទី​១​ដែរ​និង​បញ្ចូល​តារា​សម្តែង​ថ្មី​មួយចំនួន​បន្ថែម​ទៀតហើយ​ការសម្រិតសម្រាំង​ការផលិត​កាន់តែ​ពិសេស​ទាំង​សាច់រឿង​និង​បច្ចេកទេស​ក្នុង​ការផលិត​។ លោក​ថា រឿង “​ទង់ព្រលឹង​”​ត្រូវបាន ផលិត​ទៅតាម​តម្រូវការ​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន​សម្រាប់​យុវវ័យ​ខណៈដែល​ការផលិត​ខ្សែភាពយន្ត​មនោសញ្ចេតនា​នៅ​មិនទាន់មាន​ទីផ្សារ​អ្នកទស្សនា​ច្រើន​នៅឡើយ​។ ទោះជា​យ៉ាងណា​រឿងនេះ​នៅតែ​បង្កប់​ដោយ​ទស្សនៈ​អប់រំ​ច្រើន​ហើយ​លោក​ក៏​នៅតែ​រំពឹង​ខ្ពស់​ជាមួយនឹង​ការផលិត​ខ្សែភាពយន្ត​ថ្មី​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ដូច​ខ្សែភាពយន្ត​ទី​១​របស់​ផលិតកម្ម​លោក​ដែរ​៕

32415
​ ​

​

មេធាវី​តំណាងរាស្ត្រ CNRP នឹងដាក់​ពាក្យ ស្នើសុំ​ឲ្យ លោក​អ៊ុំ សំអាន នៅក្រៅ​ឃុំ​

​រាជធានី​ភ្នំពេញ​៖​មេធាវី​ការពារ​ក្តី​ឲ្យ​តំណាងរាស្ត្រ CNRP បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹងដាក់​ពាក្យស្នើសុំ​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន នៅក្រៅ​ឃុំ ដោយសារ​គាត់​ជា​តំណាងរាស្ត្រ​នៅមាន​អភ័យឯកសិទ្ធិសភា នៅឡើយ​។​
​លោក ជួង ជូ​ងី មេធាវី​ការពារ​លោក អ៊ុំ សំអាន បាន​បញ្ជាក់ថា ការបញ្ចេញមតិ​របស់​លោក អ៊ុំ សំអាន នាពេល​កន្លងទៅ គឺ​គាត់​ប្រើ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ ក្នុងនាម​ជា​តំណាងរាស្ត្រ និង​មិនបាន​ញុះញង់​អោយមាន​ការរើសអើង​ទេ ហើយក៏​មិនមាន​បញ្ហា​ចលាចល​អ្វី​កើតឡើង​ដោយសារ​ការបញ្ចេញមតិ​របស់លោក អ៊ុំ សំអាន នោះដែរ​៕

PPP-Um-SomAn_0-e1460955484763

​

អតីត​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​ម្នាក់ត្រូវបាន​ដកហូត​តំណែង​ពី​ជំនួយ ការ​នាយករដ្ឋមន្ត្រី

 

​ភ្នំពេញ​៖​អតីត​អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ទទួលបន្ទុក​កម្មវិធី​សិល្បៈ​ម្នាក់​​គឺលោក ទិ​ត ថា​វរិ​ទ្ធ ត្រូវបាន​ដកហូត​មុខតំណែង​ពី​ជំនួយការ​សម្តេចតេជោនាយករដ្ឋ មន្ត្រីហើយ បន្ទាប់ពី​ដកហូត​មុខងារ​ជា​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​ភ្លាមៗ​រួចមក ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៦១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

អតីត​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​ទទួល បន្ទុក​កម្មវិធី​សិល្បៈ ដែល​គេ​ស្គាល់​ថា ជា​ទូរទស្សន៍​គ្រប់គ្រង​ដោយកូនស្រី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បានបញ្ចប់​ភារកិច្ច​ពី​ជំនួយការ​នាយករដ្ឋមន្ត្រី​នោះ គឺ​លោក ទិ​ត ថា​វរិ​ទ្ធ ។លោក ទិ​ត ថា​វរិ​ទ្ធ ធ្លាប់​ត្រូវបានតែងតាំង​ជា​ជំនួយការសម្តេចតេជោ មាន​ឋានៈ​ស្មើ​អគ្គនាយករង ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៤២​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ខណៈ​អតីត​អគ្គនាយករង​ទូរទស្សន៍​បាយ័ន​រូបនេះ​បាន​ដឹកនាំ​កម្មវិធី​សិល្បៈ យ៉ាងសកម្ម បម្រើ​សកម្មភាព​ឲ្យ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​កន្លងមក ។

គេ​មិន​អាច​ដឹង​ពីបញ្ហាពិតប្រាកដ​របស់លោក ទិ​ត ថា​វរិ​ទ្ធ ដែល​ធ្វើ​ឲ្យ​មានការសម្រេច​ដកហូត​មុខងារ​ពី​អគ្គនាយករង​ទូរទស្សន៍​បាយ័ន និង​រាជរដ្ឋាភិបាល​សម្រេច​ប​ញ្ច​ប់​ភារកិច្ច​ពី​ជំនួយការ​ឲ្យ​នាយករដ្ឋមន្ត្រី​បន្តទៀតនោះ​​ទេ​៕

index

????

????

​

ធី សុវណ្ណ​ថា នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការកំណត់​

​រាជធានី​ភ្នំពេញ​៖​អតីត​តារា Facebook និង​ជា​អ្នកគាំទ្រ​បក្សប្រឆាំង​យ៉ាង​ប្តូរផ្តាច់ កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ មាន​ខ្លឹមសារ​ខ្លី​ថា “​ខ្ញុំ​នឹង​ចូល​បំភ្លឺ ថ្ងៃ​២៧​នេះ តាម​ដីកា​ហោះ​របស់​តុលាការ​តាម​ចំលើយសារភាព​របស់​ស្រីមុំ លោក កឹម សុខា​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្តែង ពីបទ​ជួញដូរ​ផ្លូវភេទ​… ដែល​អាច​ត្រូវ​ជាប់គុក​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​៕

9893bb37-ffc6-4209-bf4d-b2515fe9592d

​

គ្រាប់​គូលែន​ជួយ​ព្យាបាល​ការឈឺចាប់​ផ្នែក​សរសៃប្រសាទ​

​សុខភាព​៖​ផ្លែ​គូលែន​វា​មាន​សាច់​ថ្លា​ល្អក់ ដែល​អាច​បរិភោគបាន​ទាំង​ផ្លែ​ស្រស់ ផ្លែ​ស្ងួត និង​ច្រក​កំបុង​ដូច​ផ្លែ​មៀន​និង​សាវម៉ាវ​ដែរ​។ ផ្លែ​គូលែន ជា​ប្រភព​នៃ​វីតាមីន​C​។​
​ផ្លែ​គូលែន​ក៏មាន​ផ្ទុក​ប្រូតេអ៊ីន សារធាតុ​សរសៃ កាបូន​អ៊ី​ដ្រា​ត កាល់ស្យូម ខ្លាញ់​និង​ជាតិ​ទឹក​ផងដែរ​។ លោកអ្នក​ពិសា​ផ្លែ​គូលែន​មួយ​ផ្លែ​អាច​ទទួលបាន​វីតាមីន C ៤០​ភាគរយ ច្រើនជាង​វីតាមីន C នៅក្នុង​ផ្លែ​ក្រូម​មួយ​។​
​គ្រាប់​គូលែន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នកមាន​បញ្ហា​ពោះវៀន ហើយ​វា​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ការឈឺចាប់​ផ្នែក​សរសៃប្រសាទ​បាន​ផងដែរ មួយវិញទៀត​ផ្លែ​កូ​លែ​ន​មាន​ថាមពល​ខ្លាំង​ក្នុង​ការជួយ​លើក​កម្លាំង​និង​ជួយ​រំលាយ​អាហារ ទៀតផង​៕

lychee

​

David Moyes អាច​នឹង​ដឹកនាំ​ក្រុម Celtic រដូវ​កាល​ក្រោយ​

​បាល់ទាត់​៖​លោក David Moyes អតីត​គ្រូបង្វឹក Everton អាច​នឹង​ក្លាយជា​គ្រូបង្វឹក​របស់​ក្រុម Celtic នៅ​ប្រទេស​ស្កុ​តឡែ​ន បន្ទាប់ពី​លោក Ronny Delia បានប្រកាសថា គាត់​នឹង​ចាក​ចេញពី​ក្លឹប​នៅ​រដូវក្តៅ​ខាងមុខនេះ​។​
​បន្ទាប់ពី​អស់​ការងារ​ជា​គ្រូបង្វឹក​នៅ​ក្លឹប Real Sociedad កាលពី​វិច្ឆិកា​រួចមក គ្រូបង្វឹក​វ័យ ៥២ ឆ្នាំ​រូបនេះ បាន​និយាយថា គាត់​សង្ឃឹមថា នឹង​វិល​ត្រឡប់មក​ពិភព​បាល់ទាត់​វិញ ហើយ​មុននេះ​បន្តិច គាត់​បាន​ជាប់ទាក់ទង​នឹង​ការងារ​ដឹកនាំ​នៅ​ក្រុម Aston Villa ដែល​បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship ហើយ​នោះ​។​
​ការប្រកាស​ពី​ការចាកចេញ​របស់លោក Delia បានកើត​ឡើង បន្ទាប់ពី Celtic បាន​ធ្លាក់​ចេញពី​ការប្រកួត Scottish Cup នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រោម​ថ្វី​ជើង​គូសត្រូវ​ចាស់វស្សា​ដែល​ខាន​ជួបគ្នា​អស់​រយៈពេល​ដ៏​យូរ Rangers​។​
​អតីត​គ្រូ​របស់ Celtic លោក Neil Lennon ក៏​កំពុង​ជាប់ទាក់ទង​នឹង​ការងារ​នេះដែរ ស្របពេល​លោក Roy Keane និង Owen Coyle កំពុង​ប្រជែង​គ្នា​ដើម្បី​ការងារ​នេះ​៕

568f864a4d7c4_DavidMoyes1

​