All posts by មេគង្គ ប៉ុស្តិ៍

ផ្ទះ​ចំនួន​១៥​ខ្នង​ នៅក្រុងកំពង់ឆ្នាំងត្រូវ ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​

​ខេត្ត​កំពង​ឆ្នាំង​៖​នៅតាម​ផ្លូវ​កៅស៊ូ ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ផ្ទះ​១៥​ខ្នង ត្រូវ​រងគ្រោះ​អគ្គិភ័យ​ឆេះ​គ្មាន​សល់​។ ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​០៥​នាទី រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦៕
​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អោយដឹងថា ម្តុំ​ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ​នេះ គឺជា​ផ្ទះ​
​ស្តុ​ប​ត្រីឆ្អើរ​លក់ ហើយ​ការដុត​ភ្លើង​កំដៅ​ត្រីឆ្អើរ​ទាំងអស់នោះ​ផងដែរ ដែលជា​ហេតុនាំអោយ​គេ​សង្ស័យថា​អគ្គិភ័យ​នេះ ឆាបឆេះ​ពី​ផ្ទះ​ស្តុ​ប​ត្រីឆ្អើរ​។ ដោយឡែក លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​កំពង​ឆ្នាំង បានអោយដឹងថា មិនទាន់​បានដឹង​ពី​មូលហេតុ​ជាក់លាក់​ណាមួយ ដែល​បណ្តាលអោយមាន​គ្រោះ​អ​គ្កី​ភ័យ​ខាងលើ​នេះឡើយ កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មូលហេតុ​ពិត ៕
​នៅពេល​កំពុង​កើតហេតុ មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​រយៈពេល​ជាង​១​ម៉ោង ទប់ស្កាត់​សភាពការណ៍​បាន អស់​ទឹក​ប្រមាណ​ជាង​១០​រថយន្ត​។ នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​បូក​សារុប​នូវ​ការ​ខូ​ត​ខាត​៕

IMG_8655

418
513

​

ពលរដ្ឋ និង​កងទ័ព​នៅ​ស្រុក​ជាំ​ក្សាន្ត​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​

​ខេត្តព្រះវិហារ​៖​តាម​បណ្តា​ភូមិ​ឃុំ​មួយចំនួន​ក្នុងស្រុក​ជាំ​ក្សាន្ត​ដែលជា​ស្រុក​យុទ្ធសាស្ដ្រ​នៃ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​កំពុង​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ឆ្នាំនេះ​សម្រាប់​កងទ័ព​ក៏ដូចជា​ប្រជាពលរដ្ឋ​សរុប​រាប់ពាន់​គ្រួសារ​ហើយ​ពេលនេះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​រក​មធ្យោបាយ​ជួយ​ដោះស្រាយ​សំណើរ​សុំ​អណ្តូងទឹក​ពី​សំណាក់​ប្រជាពលរដ្ឋ​។​
​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​បានអោយដឹង​នៅ​ថ្ងៃទី​២០ ខែមេសា​នេះ​ថា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្រអែម​រាប់រយ​គ្រួសារ​ក្នុងចំណោម​ជាង​១​ពាន់​គ្រួសារ​កំពុង​ខ្វះខាត​អណ្តូងទឹក​ប្រើប្រាស់​ដោយសារ​រដូវប្រាំង​ឆ្នាំនេះ​ក្តៅ​ខ្លាំង​ហើយ​ការប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​មានការ​កើន​ទ្បើង​ទ្វេដង​។​លោក​មេឃុំ​បន្តថា​អណ្តូងទឹក​សរុប​ទាំងអស់​ក្នុង​ឃុំ​ស្រអែម​មាន​ចំនួន​ត្រឹមតែ​ជាង​៤​រយ​អណ្តូងស្នប់​តែប៉ុណ្ណោះ​នៅ​ខ្វះ​ប្រមាណ​៥០​អណ្តូងស្នប់​ទៀត​ទើប​សម្រាល​ការលំបាក​បាន​។​
​លោក​មេឃុំ​បញ្ជាក់ថា​អាជ្ញាធរ​បាន​ដោះស្រាយ​ធ្វើ​អណ្តូងស្នប់​ជូន​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​អោយជួយ​ពួកគាត់​បាន​ចំនួន​១២​អណ្តូង​រួចហើយ​។​ប្រជាពលរដ្ឋ​មួយចំនួនធំ​ដែល​គ្មាន​អណ្តូងទឹក​ប្រើប្រាស់​បាន​សម្រុក​នាំគ្នា​ប្រើគោ​យន្ត​កន្ត្រៃ និង​រទេះ​ទៅ​ដឹក​ទឹក​ឆ្ងាយៗ​ពី​លំនៅដ្ឋាន​របស់​ពួកគាត់​ដើម្បី​យកមកប្រើ​ប្រាស់​។ ដំណាំ​បន្លែ​រួមផ្សំ​របស់​ប្រជាពលរដ្ឋ​ក៏ត្រូវ​ក្រៀម​ស្វិត​ស្ទើរ​អស់​ថែមទៀត​ដោយសារ​រដូវប្រាំង​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ចម្លែក​និង​គ្មាន​ភ្លៀង​កក់ខែ ប៉ុន្តែ​មិនមាន​ងាប់​សត្វ​គោក្របី​មាន់ និង​ទា​នៅ​ទ្បើ​យ​ទេ​។​
​លោក​សា​ម៉ែន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ក៏បាន​ថ្លែង​អោយដឹង​ផងដែរ​ថា​រដូវ​ប្រាំង​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាង​រដូវប្រាំង​ឆ្នាំ​២០១៥​ធ្វើអោយ​អង្គភាព​របស់លោក​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។ តាម​អូរ​,​ព្រែក​និង​ដងស្ទឹង​ដែល​នៅ​ជិត​អង្គភាព​សឹក​រងកំ​ពុងរីង​ទឹក​ស្ទើរ​អស់​។​
​លោក​មេបញ្ជាការ​បន្តថា​កំលាំង​ទាហាន​បាន​ប្រើ​សំបក​ប៊ីដុង​ចំណុះ​៣០​លីត្រ​ដើម្បី​ទៅ​ដឹក​ទឹក​តាម​ម៉ូតូ​ពី​បុ​ស្បូវ​ជាំ​តែ​ចម្ងាយ​ប្រមាណ​១៥​គី​ទ្បូ​មែត្រ​យកមក​កាន់​អង្គភាព​។ ក្នុង​១​ថ្ងៃ​អង្គភាព​សឹក​រង​របស់លោក​ត្រូវការ​ទឹក​ប្រើប្រាស់​ជាធម្មតា​ចំនួន​២០​កាន​។ រីឯ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​សង្ស័យ​គ្មាន​លទ្ធភាព​ដោះស្រាយ​ធ្វើ​អណ្តូងទឹក​ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ​។​
​គួររំលឹកថា​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​ពោល​ពាក្យ​ថា​គាត់​មិន​ចង់អោយ​អ្នកកាសែត​សួរនាំ​គាត់​ច្រើន​រាល់ថ្ងៃ​នោះទេ ព្រោះ​រំខាន​ការងារ​ដ៏​មមាញឹក​បស់​គាត់​៕

k5-2

​

ព្រឹក​នេះ​លោក​ប៉ាវ ស៊ីណា ចូល​បំភ្លឺ​នៅ​តុលាការ​

​រាជធានី​ភ្នំពេញ​៖​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ សាលាដំបូង​រាជធានី​ភ្នំពេញ ព្រឹក​នេះ តាម​ការកំណត់​ពាក់ព័ន្ធ​នឹង​ដំណើររឿង ក្លែងបន្លំ​លិខិត និង​ផ្ដល់ព័ត៌មាន​មិន​ពិត​។ យ៉ាងណាក៏ដោយ​ក៏មាន​ការ​តាមឃ្លាំមើល​ពី សហជីព និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ជា​ជិត​២០​នាក់​ផងដែរ​។​
​សូម​ជ្រាម​ថា លោក ប៉ាវ ស៊ីណា​រង​នូវ​បណ្តឹង ចំនួន​៦ ករណី​គឺ​៖ ទីមួយ ករណី​បង្ក​ហិង្សា នៅ​ផ្លូវ​វេ​ង​ស្រេង ករណី​ទី​ពីរ ការតវ៉ា បិទផ្លូវ​នៅ​ខេត្តស្វាយរៀង ករណី​ទី​បី ការ​ញុះ​ញ៉ុ​ង​ឲ្យ​មាន​ការតវ៉ា នៅ​កំពង់​ស្ពី និង​ករណី​ទី​៤ ការ​ក្លែង​ឯកសារ លិខិត និង​ផ្តល់ ព័ត៌មាន មិន​ពិត និង​ករណី​ទី​៥ និង​ទី​៦ ពី​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​គ្រប់មុខ​សញ្ញា ដោយ​ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រមាថ​អ្នករាជការ​សាធារណៈ និង​បិទផ្លូវ​សាធារណៈ​ថែមទៀត​៕

fn-2016-04-21-09-34-43-1

​

លោក កឹម សុខា អាច​ប្រឈម​នឹង​ការបាត់បង់​អភ័យឯកសិទ្ធិ​

 

​ភ្នំពេញ​៖​តំណាង​ក្រុមនិស្សិត និង​យុវជន​មួយចំនួន លោក ស្រី ចំរើន បាន​លើកឡើងថា ៖ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​ការបាត់បង់ភ័យ​ឯកសិទ្ធិ ក្នុងនាម​ជា​តំណាងរាស្ត្រ ដោយសារ​តែមាន​ការពា​ក់​ព័ន្ធ​នឹង​៥​ករណី រួមមាន​៖ ទី​០១៖ ពីបទ​បរិហាកេរ្តិ៍ (​បណ្តឹង​កញ្ញា ធី សុវណ្ណ​ថា​)​។ ទី​០២៖ បទ​រំលោភ​លើ​សេចក្តីទុកចិត្ត និង​ពាក់ព័ន្ធ​អំពើពុករលួយ ដោយបាន​យកលុយ​ដែល​ប្រមូលបាន​ពី​មូលនិធិ នៅក្នុង​និង​ក្រៅ ប្រទេស​យកទៅ​ប្រើប្រាស់ ជា​ប្រយោជន៍​ផ្ទាល់ខ្លួន (​មាត្រា​៣៩១ ក្រមព្រហ្មទណ្ឌ​) ។ ទី​០៣៖ ជាប់​ពាក់ព័ន្ធ​ញុះ​ញ៉ុ​ង និង​បញ្ជា​ឲ្យ ស្រីមុំ ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ ដល់​អជ្ញាធរ​មាន​សម​ត្ថ​កិច្ច (​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​)​។​ទី​០៤៖ បញ្ជា ញុះ​ញ៉ុ​ង និង​ផ្តើមគំនិត បង្ខំ​ឱ្យ​ស្រីមុំ យក​កូន​ចេញ គឺជា​បទឧក្រិដ្ឋ សម្លាប់​មនុស្ស​។​ទី​០៥៖ អាច​ជាប់​ពីបទ​សញ្ចារកម្ម គឺ​បាន​ល្បួង លួងលោម នារី​ជាច្រើន​មិន​ថា ចំពោះ​ស្រីមុំ ដើម្បី​យកទៅ​បំរើ កាមតណ្ហា របស់ខ្លួន​ដោយ​សន្យា ក្នុងការ​ផ្តល់​លុយ ទិញ​ផ្ទះ និង​ដី បើកហាង​រកស៊ី​ផ្សេងៗ​៕

fn-2016-04-21-09-46-16-1

​

ស្ត្រី​ឆ្លងទន្លេ​បាន​៣​ថ្ងៃ​ធ្លាក់ឈាម​ច្រើន​ទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហម​ខណ្ឌដូនពេញ​

​ភ្នំពេញ​៖​លោក គួច ចំរើន ប្រធាន​ក​ត្តិ​យស​អនុសាខា​កាកបាទក្រហម​ខណ្ឌដូនពេញ បាន​នាំយក​អំណោយ​សម្ដេច​ក​ត្តិ​បណ្ឌិត​ប៉ុន រ៉ានី​ហ៊ុនសែន ជាមួយ​ក្រុមការងារ​កា​ក​បាទ​ក្រហម​អនុសាខា​ខណ្ឌ​នឹង​កាកបាទក្រហម​សង្កាត់​ចុះ​ចែក​ដល់​ស្ដ្រី​ឆ្លងទន្លេ​បាន​៣ បី​ថ្ងៃ​នឹង​ធ្លាក់ឈាម​ច្រើន​ឈ្មោះ ឡុង ស្រី​ម៉ៅកាលពីម្សិលមិញ។

​លោក​ប្រធាន​កិ​ត្តិ​យ​ស្ដ​បានលើកឡើង​ពីស​ម្ដេច​ប្រធាន​ដែល​បាន​ផ្ដ​ស់​ជា​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​គ្រោះថ្នាក់​ពេល​ឆ្លងទន្លេ​នេះ​នឹង​សូមអោយ​នាំ​កូន​ទៅ​ចាក់​ថ្នាំ​ការពារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​កុំបី​ខកខាន​។​
​អំណោយ​ដ៏​ថ្លៃថ្លា​មាន​អង្ករ​៣០​គីឡូ មី​១​កេស​. ត្រីខរ​មួយ​យួរ​. សារុង​១ ភួយ​១​នឹង​ថវិកា​ផ្ទាល់រ​ប្រធាន​កិត្តិ​យ​ស្ដ​. ៥០០.០០០​រៀល​។ ប្អូនស្រី​ម៉ៅ រំភើប​នឹង​ស្រក់​ទឹកភ្នែក​និយាយថា​សូម​សម្ដេច​ក​ត្តិ​ព្រិ​ត្ធ​បណ្ឌិត​ជួប តែ​សេចក្ដីសុខ​.​គ្រប់ប្រការ​។ អនុសាខា​កាកបាទក្រហម​ខណ្ឌដូនពេញ​៕

12
​

ទំនាស់​ពាក្យសំដី​ក្នុង​វង់រាំ​ធុងបាស់​ក្លាយជា​អំពើហិង្សា​សម្លាប់​មនុស្ស​

​បាត់ដំបង​៖​ទំនាស់​ពាក្យសំដី​រវាង​ក្មេង​ទំនើង​ពីរ​ក្រុម​ក្នុង​វង់រាំ​ធុងបាស់​ក្លាយជា​ជម្លោះ​ដេញ​វាយ​និង​ចាក់​សម្លាប់​គ្នា​ផ្អើល​ពេញ​វត្ត​។​
​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា​៖ ក្នុង​ចំណុច​បរិវេណ​វត្ត​បឹង​ទឹម ឃុំ​តា​ប៉ុន បាន​ដំណើរការ​រាំ​ធុងបាស់​រៀងរាល់​យប់​ជាការ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​យប់​ម៉ោង​១០ និង​១៥​នាទី ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ​មាន​ក្មេង​ទំនើង​ក្នុងភូមិ​ចំនួន​២​ក្រុម​បាន​ទាស់​ពាក្យសំដី​និង​គ្នា​រហូតដល់​ប្រើ​អំពើ​ហឹ​ង្សា ដោយ​ខ្លះ​បាន​ទាញយក​ដំបង​ឈើ ដំបង​ដែក​និង​កាំបិត​ដេញ​វាយ ចាក់​គ្នា​បង្ករ​ការភ្ញាក់ផ្អើល​ទាំងយប់ ទីបំផុត​ជនរងគ្រោះ​បាន​ត្រូវ​ភាគី​ម្ខាង​ទៀត​ចាក់​មួយ​កាំបិត​ត្រូវ​ផ្នែក​ក្រោយខ្នង ខាងស្ដាំ​ត្រង់ចំនុច​បោះដៃផុត​ហើយ​ប្រកាច់​ក្អួត​ឈាម​នៅ​និង​កន្លែង​។​
​ប្រភព​ដដែល​បាន​បន្ដថា បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង​ភាគី​ជនដៃដល់​ដែលមាន​បក្សពួក​ច្រើន​បានគេច​ខ្លួន​បាត់អស់ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប៉ុន្ដែ​បាន​ស្លាប់​នៅ​ពាក់​កណ្ដាលផ្លូវ​។​
​នគរបាល​មូលដ្ឋាន​ឃុំ​តា​ប៉ុន​បានបញ្ជាក់​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡង វ៉ាន់ស៊ុយ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង មុនពេល​កើតហេតុ​ខ្លួន​និង​មិត្តភក្តិ​មាន​គ្នា​ចំនួន​៤​បាននាំគ្នា​ទៅលេង​រាំ​ធុងបាស់​នៅក្នុង​វត្ត​បឹង​ទឹម​ក៏បាន​ប្រទះ​និង​មាន​ទាស់​ពាក្យសំដី​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែលមាន​ច្រើនជាង​ខ្លួន រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស៊ើបសួរ​ដើម្បី​កំណត់​មុខសញ្ញា​ចាប់ខ្លួន​ជនដៃដល់​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​មក​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់​៕ ប៉ែន​សុផល​

index1
​

អ្នកស្លាប់​ក្នុងករណី​គ្រោះ​រញ្ជួយ​ដី​នៅ​អេក្វាទ័រ​កើន​ដល់​៥២៥​នាក់​

អេក្វាទ័រ​៖​គ្រោះធម្មជាតិ​រញ្ជួយ​ដី​កម្រិត​៧,៨​រ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ ភាគ​ខាងជើង​ឈៀង​ខាង លិច​ប្រទេស​អេក្វាទ័រ​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប ៥២៥ នាក់​ហើយ ស្រប​ពេលដែល មនុស្ស​ជាង​៤,០០០​នាក់​ផ្សេងទៀត ត្រូវបាន​គេ​អះអាងថា បានទទួល​រងរបួស​។ នេះ​បើតាម​ការ ចេញផ្សាយ​មុននេះ​បន្តិច​ដោយសារ​ព័ត៌មាន ស៊ិន​ហួរ នៅ​យប់​ថ្ងៃ​ពុធ ទី​២០ ខែមេសា ឆ្នាំ​២០១៦​។​
​នេះ​ជា​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដ៏​អាក្រក់​បំផុត សម្រាប់​អេក្វាទ័រ ដែល​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈពេល ៨២​ឆ្នាំ​កន្លងមកនេះ ស្រប​ពេលដែល ប្រតិបត្តិ​ការស្វែងរក​អ្នក​បាត់​ខ្លួន​កំពុង​បន្ត ដែល​អាច​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​បន្ថែមទៀត​។​
​គួរ​បញ្ជាក់ថា មនុស្ស​ជាង ២០០​នាក់​ទៀត កំពុង​បាត់​ខ្លួន​នៅឡើយ ស្រប​ពេលដែល​មនុស្ស​ជាង ២០,០០០​នាក់​បាត់បង់​ទីជម្រក​។ រដ្ឋាភិបាល​អេក្វាទ័រ បាន​សន្និដ្ឋានថា ការខាតបង់​សរុប​សម្រាប់ អេក្វាទ័រ​ចំពោះ​សេដ្ឋកិច្ច​នោះ គឺមាន​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ក្នុងនោះដែរ ប្រទេស​ចិន​បាន​ផ្តល់ជំនួយ ១០០,០០ ដុល្លារ​អាមេរិក និង សិង្ហ​បុរី ៦៧,០០០​ដុល្លារ​អាមេរិក ព្រមទាំង​បណ្តា​ប្រទេស​មួយចំនួនទៀត​ក៏បាន​ជួយ​ផងដែរ​៕

download3

​

ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​នឹង​ទទួលបាន​ភាពស្របច្បាប់

​រាជធានី​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​បានចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​នីតិវិធី​ទទួលបាន​ភាពស្របច្បាប់​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦​។​
​តាម​សេចក្តីជូនដំណឹង​នោះ រាជរដ្ឋាភិបាល​បានផ្តល់​លេខ​ទូរស័ព្ទ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ដើម្បី​ពលករ​កម្ពុជា បាន​រាយការណ៍​អំពី​ជន​ណាមួយ​ដែល​បន្លំ​ជាម​ន្ត្រី​ទូត ហើយ​បាន​យកប្រាក់​កម្រៃ​ពី​ពលករ​ទាក់ទង​សេវា​ទទួលបាន​ភាពស្រប​ច្បាប់​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​៕

263

​

ខឹង​ប្រពន្ធ​មិន​នៅផ្ទះ ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​

​ខេត្ត​ត្បូងឃ្មុំ​៖​បុរស​ជា​ប្តី​ម្នា​ក់ដោយ​ខឹង​ប្រពន្ធ មិនចេះ​នៅផ្ទះ​ក៏ កើតការ​ក្តៅក្រហាយ ដុត​ផ្ទះ​ខ្លួនឯង​ចោល​នៅ​ម៉ោង​១៩ និង​៣០​នាទី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​ប្រ​ធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​។​
​អាជ្ញាធរ​មូលដ្ឋាន អះអាងថា ហេតុការណ៍​នេះ​ធ្វើអោយ​ផ្ទះ​ឈើ​០១​ខ្នង ប្រក់​ក្បឿង ទំហំ ៧​ម X ៨​ម ឆេះ​ហ្មត់​ដែល​បង្ករ​ដោយ​ម្ចាស់ផ្ទះ​ឈ្មោះ ឈន់ ឈឿន អាយុ ៣៧​ឆ្នាំ ប្តី ។ តាម​សាក្សី​ប្រាប់ថា ហេតុការណ៍​នោះបាន​កើតឡើង ក្រោយពី​ប្តី​ដែលជា​ជនបង្ក​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​ឈ្មោះ ញ ស៊ីណា អាយុ​៣៥​ឆ្នាំ និង​មានកូន​ក្នុងបន្ទុក​៤​នាក់​៕

CH-00066CH-00065

​

អគ្គិភ័យ​ឆេះ​ផ្សារ​ភូមិ​ពោធិ៍​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៨​ខ្នង​

​ខេត្តពោធិ៍សាត់​៖​ផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​អគ្គិភ័យ​បំផ្លាញ​អស់​ចំនួន​៨​ខ្នង​ផ្ទះ និង​រងរបួស​មនុស្ស​ចំនួន​៣​នាក់ ខណដែល​ភ្លើង​បាន​ឆាបឆេះ​ផ្សារ​ភូមិ​ពោ​ធ៍ ស្ថិតក្នុង​ភូមិ​ពោធិ៍ ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ហើយ​បាន​រាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​។ ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩៖០៥​នាទី​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ចាប់ផ្តើម​ឆេះ​នៅ​ម៉ោងជាង​៨​យប់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ គេ​បានឃើញ​មាន​ភ្លើង​ចាប់ផ្តើម​ឆេះ ពី​ផ្ទះ​ឈ្មោះ វី ដោយមាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅហើយ​មួយសន្ទុះ​ក្រោយមក​ក៏​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងទៀត៕

13043629_1590522227928809_4200407323443131254_n

​

លោកស្រី មូរ សុខ​ហួរ នាំយក​ធាតុ​ស្វាមី​មក​បញ្ចុះ​នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​របស់ គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ បាន​នាំ​ធាតុ​ស្វាមី​របស់លោក​ស្រី​ដែលជា​ជនជាតិ​អាមេរិក មកដល់​ប្រទេស​កម្ពុជា​ហើយនៅ​ម៉ោង​១២៖០០​នាទី​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​នេះតាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
​សូមជម្រាបថា ស្វាមី​លោកស្រី មួរ សុខ​ហួរ គឺ​លោក ស្កុ​ត ឡេ​ពឺត បានទទួល​មរណភាព នៅ​ម៉ោង​ប្រមាណ​១០៖៣០​នាទី​យប់ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ (​ម៉ោង​នៅ​កម្ពុជា​) ដោយសារ​ជំងឺមហារីក​៕

13000116_947063028695753_5638341039351657596_n

​

ពលរដ្ឋ​ឥណ្ឌា​ជាង​៣០០​លាន​នាក់​រង​ផលប៉ះពាល់​ដោយសារ​ភាពរាំងស្ងួត​

​ឥណ្ឌា​៖​រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាសថា ប្រជាពលរដ្ឋ​ប្រមាណ​៣៣០​លាន​នាក់​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ភាពរាំងស្ងួត​ដែល​បណ្តាល​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់ និង​សម្រាប់​ដាំ​ដំណាំ​។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន BBC​។​
​រដ្ឋាភិបាល​ឥណ្ឌា​បាន​លើកឡើងថា​ភាពរាំងស្ងួត​ប៉ះពាល់​ដល់​ស្រុក​ចំនួន​២៥៦ ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​៣៣០​លាន​នាក់​ស្មើនឹង​ប្រមាណ​១​ភាគ​៤​នៃ​ប្រជាពលរដ្ឋ​សរុប​ជាង​១២០០​លាន​នាក់ ខណៈដែល​សីតុណ្ហភាព​បាន​ឡើងដល់​កម្រិត​ប្រមាណ​៤០​អង្សា​សេ​។ អាជ្ញាធរ​ថ្លែងថា ចំនួន​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ ព្រោះ​នៅ​រដ្ឋ​ដែល​កំពុង​ប្រឈម​ប៉ះពាល់​ផ្សេងៗ​ទៀត​មិនទាន់​បានធ្វើ​របាយការណ៍​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា សាលារៀន​ជាច្រើន​នៅ​ភាគ​ខាងកើត​នៃ​រដ្ឋ​អូ​រី​សា និង​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ គ្រា​ដែល​កាលពី​រដូវក្តៅ​ឆ្នាំមុន​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​២០០​នាក់​៕

An Indian farmer walks through a dry, cracked paddy field on the outskirts of Jammu, India, Tuesday, July 24, 2012. Indians have grown increasingly desperate waiting for the long-delayed monsoon, the annual rains that replenish rivers and quench crops to keep this agricultural nation of 1.2 billion fed through the year. So far the rains have fallen at least 22 percent below the national average. (AP Photo/Channi Anand)

​

ក្រឡាប់​ទូក​ស្លាប់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​២១​នាក់​

​មី​យ៉ាន់​ម៉ា​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​២១​នាក់​បាន​ស្លាប់​ដែល​ក្នុងនោះ​រួមទាំង​កុមារ​៩​នាក់ ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​ទូក​នៅក្នុង​ទឹក​នៅ​តំបន់ឆ្នេរ​សមុទ្រ​របស់​មី​យ៉ាន់​ម៉ា នៅ​រដ្ឋ​រ៉ា​ឃី​ន កាលពី​ថ្ងៃ​អង្គារ​។​នេះ​បើតាម​សារព័ត៌មាន Channel News Asia​។​
​មន្ត្រី​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ថ្លែងថា នាវា​ដឹក​អ្នកដំណើរ​ប្រមាណ​៦០​នាក់​បាន​ចេញពី​ជំរុំ​ទៅ​ផ្សារ​ក្នុង​តំបន់​មួយ ហើយ​ក៏បាន​ក្រឡាប់​លិច​។ លោក​បញ្ជាក់ថា ភាគច្រើន​ពួកគេ​ជា​អ្នកស្វែងរក​កន្លែង​រស់​នៅក្នុង​ប្រទេស​។
​គួរ​បញ្ជាក់ថា រដ្ឋ​រ៉ា​ឃី​ន​ជា​រដ្ឋ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​ឥស្លាម​បាត់បង់​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​កាលពីពេល​ហិង្សា​សាសនា​កើតឡើង​តាំងពី​ឆ្នាំ​២០១២ ហើយ​ពួកគេ​ទទួលរង​ការរើសអើង ហើយ​ពលរដ្ឋ​ភាគច្រើន​នៅ​ទីនោះ​ធ្វើដំណើរ​តាម​ទូក​៕

160420-vod-meta-g-gg-21-die-boat-capsize-off-Myanmar-UNphoto-Channel-news-Asia

​

ស្លាប់​៥​នាក់ និង​របួស​៥​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០​មេសា​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៥​លើក ក្នុងនោះ​យប់ ១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៤​នាក់ (​ប្រុស​) និង​របួសស្រាល ១​នាក់ (​ប្រុស​)​។
​ប្រភព​ដដែល​បន្តថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥​លើក​នេះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៣​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង​។ មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​១​លើក (​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​១​នាក់​),​ប្រជែង ១​លើក (​ស្លាប់​២​នាក់​)​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ចរាចរណ៍ ៦​នាក់ (​ថ្ងៃ​) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣​លើក​, ផ្លូវ​ខេត្ត​ក្រុង ២​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ១​លើក រថយន្ត​ធុន​តូច ២​លើក​, រថយន្ត​ធំ ១​លើក​, គោយន្ត ១​លើក ។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន បន្ទាយមានជ័យ ១​លើក ស្លាប់​២​នាក់ ,​ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, ពោធិសាត់ ១​លើក ស្លាប់​១​នាក់ របួស ២​នាក់ និង​តាកែវ ១​លើក ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៥.៣៧០ គ្រឿង​, អប់រំ ១.៩១៣ គ្រឿង​, ពិន័យ ៣.៤៥៧ គ្រឿង​៕

13007098_517701608417781_3441795713681453250_n
​

ពលរដ្ឋ​ខេត្តបាត់ដំបង​ភ្ញាក់ផ្អើល​នឹង​សារ​ព្រមាន​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ប្រុងប្រយ័ត្ន​ព្យុះ​មកពី​ថៃ​

ដោ​យះ​ប៉ែន​សុផល​

​បាត់ដំបង​៖​នៅ​អំឡុង​ម៉ោង​ជិត​៣៖០០​នាទី រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​នេះ ក្នុង​ខេត្តបាត់ដំបង មានការ​ភ្ញាក់ផ្អើល​១ តាមរយៈ​ការប្រកាស ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កដោយ​ប្រាប់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​ឈម​នឹង​ប្រទេស​ថៃ​ក្នុងនោះ​មាន​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។​

​គួរ​បញ្ជាក់ថា ការភ្ញាក់់ផ្អើល​នេះ​កើតឡើង​បន្ទាប់ពី​នៅ​ប្រទេស​ថៃ​ក្នុង​ខេត្ត​ដែល​ឈម​គ្នា​នឹង​ខេត្តបាត់ដំបង ប៉ៃលិន បាន​រង​ការបោក​បក់​ដោយ​កំលាំង​ខ្យល់ព្យុះ យ៉ាងខ្លាំង​ក្លា​ដោយ​ពពក​ឡើង​ខ្មៅ​ខ្មួលខ្មាញ់​ហើយ​ធ្លាក់ភ្លៀង​ជោកជាំ​លាយឡំ​ដោយ​ខ្យល់ ផ្គរ រន្ទះ និង​ធ្លាក់​ព្រិល​ទៀតផង គឺ ផ្ទុយគ្នា​និង​ពេលវេលា​ដូចគ្នា​នៅក្នុង​ខេត្តបាត់ដំបង​អាកាសធាតុ​មាន​ផ្ទៃមេឃ​ស្រឡះ​ល្អ​ធម្មតា​។​

​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ភេ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹង​ថាះ នៅវេលា​ម៉ោង​៣៖៣០​រសៀល​ថ្ងៃ​ដដែល​នេះ​ស្ថានភាព​ខ្យល់ព្យុះ​និង​ភ្លៀង​នៅ​ប្រទេស​ថៃ​បាន​ធូរស្រាល​ឡើងវិញ​ហើយ​ មិនរាលដាលដល់ កម្ពុជាទេ៕

​