All posts by មេគង្គ ប៉ុស្តិ៍

បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

ដោយ​៖​ប៉ែន សុផល​

​បាត់ដំបង​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៦ នេះ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៦ នៅ​ចំណុច​បរិវេណ​ផ្សារ​ទំនើប​ភូ ពុ​យ ស្ថិតក្នុង​ក្រុមទី​២២​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​កន្លងទៅ​។​

​លោក ស៊ាន សុ​ណា​ល់ ប្រធានស្តីទី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៦ នៅ​ចំណុច​បរិវេណ​ផ្សារ​ទំនើប ភូ ពុ​យ ស្ថិតក្នុង​ក្រុមទី​២២ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​ក្រុម​បង្ក្រាប​នៃ​ស្នងការ​ខេត្ត បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​បទល្មើស​ជាក់ស្តែង​និង​រឹបអូស​បាន​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៤​ថង់​មាន​ទម្ងន់​ស្មើនឹង​៣៥៣.៧០​ក្រាម ទូរស័ព្ទ​២​គ្រឿង នាំយកមក​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន​ទី​១​ឈ្មោះ ឯក សុ​វណ្ណា​វង្ស ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ទី​២​ឈ្មោះ ឃិន សុខ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន​។​
​មន្ត្រី​ការិយាល័យ​ជំនាញ នៅ​រសៀល​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០១៦​នេះ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕

1aha11aha21aha3

ប្រទះឃើញ​សព​អណ្តែត​មក​ទើរ​នឹង​កំប្លោក​ក្បែរ​កោះ​ពេជ្រ

​ដោយ​៖​សហការី​
​រាជធានី​ភ្នំពេញ​៖​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាល ពីថ្ងៃ​ទី​១៥ មីនា ២០១៦ ស្ថិតនៅ​មាត់ទន្លេ​ខាង ក្រោយ​រោង​សេះ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពី​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ហើម​អណ្តែត​មក​ទើរ​នឹង​កំប្លោក​ក្បែរ​កោះ​ពេជ្រ​។​
​ជនរងគ្រោះ​ឈ្មោះ ចង់ អាន់​ហោ អាយុ​២៣​ឆ្នាំ ជនជាតិ​វៀ​ណា​ម និង​ជាជាង​កាត់សក់ ស្នាក់​នៅផ្ទះ​លេខ​៣៥Eo ផ្លូវ​លេខ​១៣៤ (​ខាងក្រោយ​សណ្ឋាគារ​ថ្មដា​) ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។ ជនរងគ្រោះ​ត្រូវគេ​ដឹងថា ខឹង​ម្តាយ​ស្តី​ន្ទោ​សបាន​រត់​ចេញពីផ្ទះ​បាត់​រយៈ​៣​ថ្ងៃ​មកហើយ ។​
​មុន ពេល​ភ្ញាក់ផ្អើល គឺមាន​យុវជន​ម្នាក់​បានមក អង្គុយ​កម្សាន្ត​នៅលើ​ច្រាំងទន្លេ​ក្នុង​កោះ ពេជ្រ ត្រង់ចំណុច​ខាងលើ ក៏​ប្រទះឃើញ​វត្ថុ​ម្យ៉ាង អណ្តែត​ទឹក​មក​ទើរ​នឹង​កំប្លោក​ដែល​នៅ​មិន​ឆ្ងាយ ពី​ខ្លួន ។ ដោយមាន​ការសង្ស័យ ក៏បាន​ស្រែកហៅ​គេឯង​ឱ្យមក​ជួយ​ពិនិត្យ មើល​នោះ ។ ជា​សាកសព​របស់​មនុស្ស​ប្រុស ហើយក៏​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ជូន​សម្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​ចុះមក​មើល​។​
​ខណៈនោះ​ក្រុមគ្រួសារ​ដែល​បាត់​សមាជិក​របស់ខ្លួន ក៏បាន​មកដល់​កន្លែង​កើតហេតុ និង​អះអាងថា បុរសរងគ្រោះ​ខាងលើ គឺ​បាន​បាត់​ពី​ផ្ទះ​តាំង​ពីថ្ងៃ ទី​១៣ មីនា មកម្ល៉េះ​។ ដោយសារតែ​រូបគេ បាន​តូច​ចិត្តនឹង​ម្តាយ​របស់ខ្លួន ធ្វើការ​ស្តីបន្ទោស ទៅលើ​រូបគេ​ចេញពីផ្ទះ​ទៅ​លោតទឹក​ធ្វើអត្តឃាត​នៅលើ ស្ពាន​ព្រះមុនីវង្ស​ចាស់ កាលពី​ព្រឹក​នោះមក​ម្ល៉េះ​តែ​រសៀល​ថ្ងៃទី​១៥ មីនា ទើប​ប្រទះឃើញ​សាកសព​តែម្តង​៕

32

អត់លុយ​ទិញ​គ្រឿងញៀន​លួច​ម៉ូតូ​យកទៅ​បញ្ចាំ ម្តាយ​​ប្តឹង​ឲ្យប៉ូលិស​ចាប់ខ្លួន

​រាជធានី​ភ្នំពេញ​៖​យុវជន​ញៀន​ថ្នាំ​ម្នាក់​ដែល​ចូលចិត្ត​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ​ទ្រាំលែងបាន​ត្រូវ​ឪពុកម្តាយ​ប្តឹង​ប៉ូលីស​ប៉ុស្តិ​ភ្នំពេញ​អោយ​ចាប់ខ្លួន​បញ្ជូនទៅ​មណ្ឌល​ឪ​កាស​ខ្ញុំ ខណៈពេលដែល​កំពុង​លេង​ហ្គេម​បាញ់​ត្រី នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែលជា​សំបុក​គ្រឿងញៀន​យ៉ាង​ល្បីល្បាញ​និង​ដុះ​ស្លែ​កាលពី​ម៉ោង​១៣ និង​០០​នាទី​រសៀល​ថ្ងៃទី​១៥ ខែមីនា​ឆ្នាំ​២០១៦​។​
​បើ​យោងតាម​សំដី​របស់​ឪពុកម្តាយ​យុវជន​ខាងលើនេះ​បានអោយដឹងថា​កូនចោរ​ម្សៀត​របស់គាត់​ម្នាក់នេះ ឈ្មោះ សីហា អាយុ​២២​ឆ្នាំ រូបគេ​បាន​ប្រើប្រាស​គ្រឿងញៀន​ហើយ​ពុំ​ចូល​ផ្ទះ​ពេល ដែល​ជន​ខាងលើនេះ​ចូលមក​ម្តងៗ​គឺ​តែងតែ​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​យកទៅលក់ ឬ​បញ្ចាំ​ជាច្រើនលើក​ច្រើនសា​មកហើយ ហើយ​ជា​ចុងក្រោយ​នេះ​ជន​ញៀន​ថ្នាំ​ខាងលើ​បាន​យក​ម៉ូតូ​របស់​ឪពុក​គ្រាន់តែ​គាត់​ទុក​ជិះ​សំរាប់ធ្វើ​សំណង់​យកទៅ​បញ្ចាំ ធ្វើអោយ​គាត់​ទ្រាំ​លែង ដាច់ចិត្ត​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​ដាក់​មណ្ឌល​តែម្តង​៕

Untitled

អាជ្ញាធរ និង​សុរិយោដី​ខេត្ត​ក្រុង​ចុះ​ផ្អាក​សំណង់​ខុសច្បាប់​ពុំមាន​ប្រសិទ្ធភាព​

​ខេត្តកោះកុង​៖​សំណង់​គ្មាន​ច្បាប់​១​កន្លែង​ស្ថិតនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​ដែល​សាងសង់​បំពាន​លើដី​ព្រែ​កកោះ​ប៉ោ ត្រូវបាន​សុរិយោដី​ខេត្ត ក្រុង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចុះ​ផ្អាក់ តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​។ ឈ្មោះ គឹម ហ៊ួ​រ ភេទ​ស្រី​អាយុ​៧១​ឆ្នាំ ស្ថិតនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​។​

ប្រភព​ប្រជា​ពល​រដ្ន​បាន​បន្តរ​ទៀតថា​សំណង់​ដែល​ប​ញ្ឃ​ប់​នោះ​មកពី​មិនទាន់បាន​លុយ​ដល់ពេល​បាន​លុយ​សង់​បន្តរ​ទៀត​ដោយ​រលូន កា​រប​ញ្ឃ​ប់​គ្រាន់តែ​សំដែង​អោយគេ​មើល​ប៉ុ​ន្នោះ​។ ប្រភព​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ជាក់ស្ដែង​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ​អាជ្ញាធរ​ក្រុង និង​សុរិយោដី​ខេត្ត​,​ក្រុង​បានចេញ​លិ​ខឹ​ត​បញ្ឈប់​ការសាងសង់​មួយ​សន្លឹក​មក ដល់​ថ្ងៃ​១៤ ខែមីនា ឆ្នាំ​២១០៦​នេះ​នៅតែមាន​ការសាងសង់​ដដែល​។​

​ប្រភព​បាន​បន្តទៀតថា ការចេញ​លិ​ខិត​ផ្អាក​សាងសង់​គ្រាន់តែ​ជំហាន​ដំបូង​ក្នុងកា​រកប្រាក់​របស់​អា​ជ្ញា​ធរ​ដែនដី​និង​មន្ត្រី​សុរិយោដី​ខេត្ត​ក្រុង​តែប៉ុណ្ណោះ​។​

​ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើនេះ​សារ​ព៌​ត័​មាន​​បាន​ទំនាក់ទំនង​ទៅ​លោក វី រា​វុ​ទ្ធ ប្រធាន​សុរិយោដី​ខេត្ត​លោក​មានប្រសាសន៍ថា ចាំ​អោយ​មន្ត្រី​ជំនាញ​ចុះ​ពិ​និ​ត​មើល​ម្ដងទៀត​៕

Untitled

ឈ្មួញ​ដុះ​ស្លែ​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ទិញ​ប្រេង​ដែល​តៃកុង​​ឡាន​ស៊ីទែន​លួចបូមលក់


ខេត្តកណ្ដាល​៖​រាល់ថ្ងៃ​គេ​សង្កេតឃើញ​សកម្មភាព​លួច​បូម​ប្រេង​លក់​នៅតែ​គគ្រឹកគគ្រេង​ជាង​មុន​ខណៈ​មាន​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ចាំ​ឈរ​ទិញ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​ដែលមាន​ទីតាំង​ក្នុង​ឃ្លាំង​ដោយ​ធ្វើ​របង​រៀប​ឥដ្ឋ​ថ្ម​ខ្ពស់​នៅ​ចំណុច​ជាប់​វត្ត​ថ្មី​ស្ថិតនៅ​ក្បាល​ភូមិ កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

ថៅកែ​ខាងលើ​ដែល​ឈរជើង​ចាំ​ទិញ​នោះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ហេង សុភ​ក្រ ភេទ​ប្រុស​អ​យុ​ជិត​៤០​ឆ្នាំមាន​ទីលំនៅ​ចំណុច​ខាងលើ ជុំនាញ​ខាង​ទិញ​ប្រេង​ពី​តៃកុង​ឡាន​គ្រប់​ប្រភេទ​ជាពិសេស​គឺ​ឡាន​ស៊ីទែន ដែល​លួច​បូម​យ៉ាង​សម្បើ​ប មួយរយៈ​ក្រោយនេះ​ថៅកែ​រូបនោះ​ចំណេញ​ពី​ទិញ​ប្រេង​ក្រុមហ៊ុន​ដែល​ទី​កុង​លួច​លក់​នោះ បាន​ទិញ​រថយន្ត​ទំនើប​តម្លៃ​៥​ម៉ឺន​ដុល្លារ​ថ្មីៗ​នេះ យ៉ាង​ថ្មី​សន្លាង​។​

​ពាក់​ព​ន្ធ័​នឹង​ករណីនេះ​ផងដែរ​លោក ភ​ក្រ បាន​ប្រាប់​អ្នកព័ត៌មាន​យើង​ថា លោក​ពិតជា​បាន​ទិញ​ប្រេង​ពី​ទី​កុង​ឡាន​ទាំងនោះ​មែន ហើយ​ច្រើន​ឡាន​និង​ច្រើន​ប្រភេទ​ទៀតផង ជាប្រចាំ​នោះ​គឺ​ឡាន​ស៊ីទែន​របស់ ក្រុមហ៊ុន តេ​លា សា​វី​មិច និង​សូ​គី​មិច​ជាដើម ដែល​តៃកុង​លួច​យកមក​លក់​ឲ​គាត់ និង​បូម​លក់​។​

ដោយឡែក​ពលរដ្ឋ​ខ្លះ​បាន​លើកឡើងថា តៃកុង​បើកឡាន​ស៊ីទែន​ចេញចូល​ក្នុង​មួយថ្ងៃៗ​ពី​១០​ទៅ​២០​ឡាន ភាគច្រើន​គេ​ឃើញ​ឡាន​ក្រុមហ៊ុន​ចំនួន​៣​គឺ ក្រុមហ៊ុន​សូ​គី​មិច ក្រុមហ៊ុន​សា​វី​មិច និង​ក្រុមហ៊ុន​តេ​លា​។ ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ក្នុង​រថយន្ត​ស៊ីទែន​មួយ​គេ​លួច​បូម​លក់​ពី​៥​ទៅ​២០​កាន ក្នុង​១​កាន​ស្មើ​៣០​លីត្រ​ជួនកាល​ឲ្យ​អ្នកជិតខាង​ជួយ​បូម​ទៀតផង ដោយ​ឲ្យ​ឈ្នួល​គេ​ថ្លៃ​ជួយ​លើក​ប៊ីដុង​លុយ​១​ម៉ឺន​រៀល​ឬ​សាំង​២​លីត្រ​។​

​ថ្លែង​ស្រដៀង​គ្នា​នេះ​ផងដែរ​អ្នកភូមិ​ម្នាក់​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ក្នុង​មួយថ្ងៃ​លោក ភ​ក្រ ទិញ​ប្រេង​ពី​តៃកុង​លួច​លក់​នោះ​មិនតិចជាង​១០០​ប៊ីដុង​ទេ​មានតែ​លើស ហើយ​លោក​ភ​ក្រ ធ្លាប់បាន​បង្ហើប​ប្រាប់​គេ​ថា ក្នុង​មួយថ្ងៃ​គាត់​ទិញ​និង​លក់​ចំណេញ​ពី​២០០​ដុល្លារ​ទៅ​៣០០​ដុល្លារ គាត់​ថាបើ​ចំណេញ​តិចតួច​មិន​ធ្វើ​ទេ ព្រោះថា​ខុសច្បាប់ ណា​ខ្លាច​ភាគី​ម្ចាស់​ក្រុមហ៊ុន​ប្រេងសាំង​គេ​ដឹង​គេ​ប្ដឹង​គាត់​៕

132

កូរ៉េខាងជើង​កាត់ទោស​និស្សិត​អាមេរិក​ម្នាក់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​រដ្ឋ​កុ​ម្មុយ​និ​ស្ត​

​ព្យុងយ៉ាង​៖​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​ស៊ិន​ហួរ នៅ​ថ្ងៃ​ពុធ ទី​១៦ ខែមីនា នេះ​ឲ្យ​ដឹងថា និស្សិត​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស ដាក់ពន្ធនាគារ​១៥​ឆ្នាំ​ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ​។
​និស្សិត​អាមេរិកាំង​វ័យក្មេង​ខាងលើនេះ មានឈ្មោះ Frederick Warmbier ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​ចាប់ខ្លួន​កាលពី​ខែ​មុននេះ នៅពេល​រូបគេ​បាន​ព្យាយាម​លួច​បដា ជាមួយនឹង​ពាក្យស្លោក​ន​យោ​បា​ពី​សណ្ឋាគារ​មួយ ដែល​លោក​ស្នាក់​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។ ប្រភពពី​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ជាមួយនឹង​ការកាត់ទោស​ដាក់ពន្ធនាគា​រ​រយៈពេល​១៥​ឆ្នាំនេះ និស្សិត​ខាងលើនេះ​ក៏​នឹង​ត្រូវបំពេញ​ពលកម្ម​ដ៏​ធ្ងន់ធ្ងរ​នៅនឹងកន្លែង​ផងដែរ​។​
​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​និស្សិត​រូបនេះ សហរដ្ឋអាមេរិក ក៏បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង ធ្វើការ​ដោះលែង​និស្សិត​រូបនោះ​ដែរ ប៉ុន្តែ​កូរ៉េខាងជើង មិនបាន​ធ្វើតាម​ការអំពាវនាវ​នោះឡើយ​៕

Otto Frederick Warmbier, 21, arrives at the People's Cultural House in Pyongyang, North Korea, where he asked forgiveness in front of the media Monday.

Otto Frederick Warmbier, 21, arrives at the People’s Cultural House in Pyongyang, North Korea, where he asked forgiveness in front of the media Monday.

Sharapova ត្រូវ​ដក​តួនាទី​ពី​ទូត​សុ​ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​

តេ​នី​ស​៖​កីឡាការិនី​វាយ​កូន​បាល់​ដ៏​ឆ្នើម​របស់​រុស្ស៊ី Maria Sharapova ត្រូវបាន​ដក​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ ក្រោយ​រកឃើញថា​មានប្រើ​ប្រាស់​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​ប្រភេទ Meldonium កាលពី​ខែមករា​ដើមឆ្នាំ​នេះ​។​
​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់ UNDP ប្រកាស​មិន​ឲ្យ​កីឡាការិនី​រូបនេះ​ពាក់ព័ន្ធ​គ្រប់​សកម្មភាព​ទាំងអស់​ចាប់ពី​ថ្ងៃទី​១២ ខែមីនា​តទៅ នៅក្នុង​អំឡុងពេល​បន្ត​ការស៊ើបអង្កេត​។​លើសពីនេះ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ដែល​ធ្លាប់​ឧបត្ថម្ភ​មានដូចជា​៖​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​កីឡា Nike នាឡិកាដៃ​ស្វី​ស Tag Heuer និង ក្រុមហ៊ុន​រថយន្ត Porsche សុទ្ធតែ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​នាង​ផងដែរ​។​
​ទោះជា​យ៉ាងណា​ម្ចាស់​ពាន Grand Slam ៥​សម័យ វ័យ​២៨​ឆ្នាំ បាន​បកស្រាយ​ថា ការប្រើ​សារធាតុ Meldonium រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​មកនេះ​គឺ​ស្ថិតក្រោម​មូលហេតុ​បញ្ហា​សុខភាព​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា Sharapova បាន​កាន់​មុខតំណែង​ជា​ទូត​សុ​ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​៕

jj1

Messi ចាប់​ដៃគូ​ថ្មី​ជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ Huawei

​បាល់ទាត់​៖​យោងតាម​ការដក់ស្រង់​ពី​សារព័ត៌មាន Sport-English បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Leonel Messi ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ម៉ាក Huawei របស់​ចិន ក្នុងការ​ឧបត្ថម្ភ​រូបគេ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។​
Messi បានទទួល​យក​នូវ​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន និង​ក្លាយជា​ទូត​សុ​ឆ​ន្ទះ​ក្នុង​ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​អាស៊ី​មួយ​នេះ​ផងដែរ ក្រោម​កិច្ចសន្យា​យេៈ​ពេល ២​ឆ្នាំ​ខណៈដែល​កិច្ចសន្យា​ថ្មី​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដើម្បី​បង្កើន​ការផ្សាយ ស្លាក​សញ្ញា​ក្រុមហ៊ុន Huawei របស់គេ​ទៅកាន់​ពិភពលោក តាមរយៈ​វិស័យ​កីឡា ។​
​គួ​បញ្ជាក់ដែរថា ក្រុមហ៊ុន Huawei បាន​មាន​វត្តមាន​ក្នុងនាម​ជា​ក្រុម​ធំ​លំដាប់​ទី​៣​នៅលើ​ពិភពលោក ផ្នែក​ផលិត​ស្មា​ត​ហ្វូ​ន​ផងដែ​លហើយ​នៅក្នុង​នោះដែរ កីឡាករ​ខ្សែប្រយុទ្ធ James Rodriguez របស់​ក្លឹប Real Madrid ក៏​ជា​សមាជិក​កិច្ចសហប្រតិបត្តិការ​រ​បស់​ក្រុមហ៊ុន​ផងដែរ​៕

07

Kompany នឹង​អវត្តមាន​ពេល Man City ប៉ះ Man United

​បាល់ទាត់​៖​លោក Manuel Pellegrini អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​មេឃ​ខៀវ Man City បាន​ថា​បញ្ជាក់ថា កីឡាករ Vincent Kompany នឹង​ខកខាន​ពី​ការប្រកួត​យ៉ាងហោចណាស់​ក៏​មួយខែ​ដែរ​បន្ទាប់​ខ្សែការពារ​រូបនេះ​រើ​ឡើងវិញ​នៃ​របួស​កំភួនជើង​រប​ស់​គេ​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Dynamo Kiev កាលពី​យប់មិញ​។​
​ប្រធាន​ក្រុម Man City រូបនេះ​ត្រូវបាន​ប្តូរ​ចេញពី​ការប្រកួត​ក្នុង​នាទី​ទី ៦ នៅក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​នៅ​ទឹកដី Etihad ដែល​បានបញ្ចប់​ក្នុង​លទ្ធផល ០-០ ធ្វើឱ្យ​ក្រុម​លោក Pellegrini ឆ្លងទៅ​វគ្គ​បន្ទាប់​ជាមួយ​លទ្ធផល​ទាំងពីរ​ជើង​៣​ទល់នឹង​១​។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​នេះ​សម្រាប់​ក្រុម Man City នឹង​ទទួល​ក្រុម​បិសាច​ក្រហម Manchester United ដោយ​គ្មាន​វត្តមាន​ប្រធាន​ក្រុម Vincent Kompany របួស​កំភួនជើង​៕

1

នគរបាល​ស្រុក​ស្ទឹងត្រង់​ដុតបំផ្លាញ​ដើម​កញ្ឆា​៣៥១​ដើម​នៅ​បឹង​កូន​ចែម​

​ខេត្តកំពង់ចាម​៖​កំលាំង​អធិការនគរបាល​ស្រុក​ស្ទឹងត្រង់​បាន​ស្រាវជ្រាវ​រកឃើញ​ពលរដ្ឋ​លួច​ដាំ​ដំណាំ​កញ្ឆា​នៅ​ចំណុច​បឹង​កូន​ចែម ស្ថិតក្នុង​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រះ​អណ្ដូង​ចំនួន​៣៥១​ដើម​។ ករណីនេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា ក្នុងការ​ស្រាវជ្រាវ និង​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ឃី ជាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខ្ពប​តា​ងួន ឃុំ​ខ្ពប​តា​ងួន​។ ជាមួយគ្នា​នោះ​សម​ត្ថិ​កច្ច​បាន​បង្កើត​គណៈកម្មាកា​រ​ដុតបំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​តែម្តង​។ ទោះជា​យ៉ាងណា​ករណីនេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​៕

b7067d8b7c02af18e00641e650c7f2dc5c79e94cc322d236ec661ca884c44e031946e296fbabedb1f032e593013c4b79

តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា ពន្យារ​គម្រោង​រៀបការ​ជាមួយ​អ្នកជំនួញ​

 

1a1aa​ដោ​យ៖រតនៈ​

​ភ្នំពេញ​៖​ដំណឹង​ស្នេហា​រវាង​តារា​សម្តែង​ស្រី ច​ន ច័ន្ទ​លក្ខិណា និង​អ្នកជំនួញ​សម្បូរ​ទ្រព្យ​ម្នាក់​គឺ​លោក ហេង ឡុង នៅ​មិ​ទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ​។ ដើមឡើយ​នាង និង​គូស្នេហ៍​គ្រោង​រៀបការ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​ដោយ​ការ​មមាញឹក​នាង​សម្រេចចិត្ត​លើក​ពេល​ទៅ​ឆ្នាំក្រោយ​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​តារា​សម្តែង​ជើងចាស់​ខាងលើ​។

​ដំណឹង​ខ្សឹបខ្សៀវ​ក្នុង​ពិភព​អ្នកសិល្បៈ​បានលើកឡើង​ថា តារា​សម្តែង​ស្រី​រូបនេះ​នឹងមាន​ភ​ព្វ​សំណាង​ទទួលបាន​កាដូ មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ពី​គូស្នេហ៍​ដើម្បី​សាង​សុភមង្គល​។​ទោះជា​យ៉ាងណា​តារា​ស្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ​បញ្ជាក់ថា គម្រោង​រៀបការ​ឆ្នាំនេះ​អាច​នឹង​ពន្យារពេល​ព្រោះតែ​នាង និង​គូស្នេហ៍​មមាញឹក​នឹង​ការងារ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​។ នាង​បញ្ជាក់ថា បច្ចុប្បន្ន​នាង​ខិតខំ​ពង្រឹង​ការងារ​រកស៊ី​ឲ្យ​បាន​ច្រើន​ទាំង​ហាង​កែ​សម្ផស្ស ហាង​ផ្កា​ស្រស់ ការងារ​សម្តែង និង​ពិធីករ​ដូចនេះ​មង្គលការ​នាង​នឹងធ្វើ​ឡើ​នៅ​ឆ្នាំក្រោយ​វិញ​។

​ប្រភព​កៀក​កិត​ជិត​អ្នក​មេម៉ាយ​កូន​មួយ​រូបនេះ​លើកឡើងថា គូស្នេហ៍​នាង​ដែលជា​អ្នកជំនួញ មាន​ទាំង​ចម្ការ​ម្រេច ក្រុមហ៊ុន​ជួល​ដី ក្រុមហ៊ុន​មេធាវី​នោះ​នឹង​ផ្តល់នូវ​ការលើក​មុខមាត់​នាង​យ៉ាង​សម្បើម​ជាមួយនឹង​សម្ភារៈ លំនៅឋាន​មួយចំនួន ដែល​មិន​នឹកស្មាន​ដល់​។

​ផ្ទះ​វីឡា​ប្រណីត​នៅ​តំបន់​ទួលគោក​ដែលមាន​តម្លៃ​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​នឹង​ក្លាយជា ជម្រក​និង​ជា​កម្ម​សិទ្ធ​របស់​តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា ក្រោយពី​រៀបការ​រួច​។ ពិធីមង្គលការ​នាង​នឹងមិន​ហួស​ឆ្នាំក្រោយ​ឡើយ ហើយ​រឿង​គម្រោង​រៀបការ​ផ្គួប​ជាមួយនឹង​ការឡើង​វីឡា​នៅ​តំបន់​ទួលគោក​នោះ​ក៏​មិន​ប្រាកដ​ដែរ​។ នាង​បញ្ជាក់ថា មិនមាន​គម្រោង​រៀបចំ​ពិធីមង្គលការ​ធំដុំ​ខ្លាំង​នោះទេ​គឺ​ចង់​ធ្វើ​បែប​សាមញ្ញ​មួយ​ព្រោះតែ​នាង និង​គូស្នេហ៍​សុទ្ធ​តែមាន​វ័យ​ចំណាស់​រៀងៗ​ខ្លួន​ហើយ​ដែរ ហើយ​នាង​ក៏​គិតថា​ពិបាក​ក្នុងការ​គ្រប់គ្រង​រៀបចំ​ដែរ​គឺ​ចង់ទុក​ពេលវេលា​គិតពី​ការងារ និង​មុខ​ជំនួញ​ឲ្យ​បាន​ច្រើន​ល្អ​ជាង​។ នាង​បន្តថា មង្គល​ការងារ​នឹង​ធ្វើទៅ​តាមបែប​សាមញ្ញ ប៉ុន្តែ​នាង​ចង់​ឲ្យ​អ្នកចូលរួម​ជួបជុំគ្នា​សប្បាយ​ឲ្យ​បាន​ច្រើន ជាង​ការរៀបចំ​ធំដុំ​ដែល​នាំ​ឲ្យ​នាង​ហត់​ច្រើន និង​មិនបាន​សប្បាយ​ជុំគ្នា​នោះ​។

​ប្រភពពី​អ្នកសិល្បៈ​លើកឡើងថា ពេលនេះ ច​ន ច័ន្ទ​លក្ខិណា បាន​ដុតដៃដុតជើង និង​ប្រឹងប្រែង​ក្នុង​អាជីវកម្ម​មួយចំនួន​បន្ថែម​ដូចជា​បើកហាង​លក់ និង​តុបតែង​ផ្កា​ស្រស់ បន្ថែម​លើ​អាជីព​ហាង​ថែរក្សា​សម្រស់​ប្រយោជន៍​កុំ​ឲ្យ​គេ​សម្លឹង​មក​ថា នាង​រង់ចាំ​ពឹង​តែ​កម្លាំង​ញើស​ឈាម​គូស្នេហ៍​នោះ ហើយ​នាង​ក៏​ចង់​ពង្រឹង​ខ្លួន​ឲ្យ​ក្លាយជា​អ្នកជំនួញ​ជោគជ័យ​ដូច​អនាគត​ស្វាមី​ដែរ​៕
1ax11ax2

Man Utd ត្រៀម​ទិញ​ខ្សែប្រយុទ្ធ​វ័យក្មេង​ពី​ក្លិប Rennes

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​ពិចារណា​ក្នុងការ​នាំយក​កីឡាករ​ខ្សែប្រយុទ្ធ Ousmane Dembele ពី​ក្លិប Rennes ក្នុងតម្លៃ​ពលកម្ម​២៧​លាន​ផោន​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​១៨​ឆ្នាំ​រូបនេះ​កំពុងមាន​ទំនាក់ទំនង​ជាមួយ​ក្លិប​ជាច្រើន​នៅក្នុង​តំបន់​អឺរ៉ុប​ដូចជា​ក្លិប Arsenal, Southampton, West Ham United និង​ក្លិប Stoke City ជាដើម​។​
​យោងតាម​គេហទំព័រ Daily Mail បាន​ចុះផ្សាយ​ថា ក្លិប​អ្នកមាន Barcelona កំពុងតែ​ប្រកួតប្រជែង​ជាមួយ​ក្លិប​បិសាច​ក្រហម Man Utd ក្នុងការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ​វ័យក្មេង​រូបនេះ​ផងដែរ ខណៈដែល​បិសាច​ក្រហម​ហ៊ាន​ផ្តល់​តម្លៃ​ខ្លួន​២៧​លាន​ផោន​ឲ្យ​កីឡាករ​រូបនេះ​មកកាន់​ទឹកដី Old Trafford នោះ​។​
​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​បានមក​កាន់​ក្លិប Rennes កាលពី​ឆ្នាំ​២០១៥ និង​បាន​បង្ហាញខ្លួន​ឲ្យ​បាន​ចំនួន​១៨​ប្រកួត​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩​គ្រាប់​៕

160218_dembele_rennes

កម្មករនិយោជិត​ជាង​៣៦​ម៉ឺន​នាក់​នឹង​ទទួលបាន​ធានារ៉ាប់រង​សុខភាព​ក្នុង​អំ​ទ្បុ​ង​ឆ្នាំ​២០១៦

​រាជធានី​ភ្នំពេញ​៖​នាយក​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម លោក អ៊ុក សមវិទ្យា បាន​បញ្ជាក់ថា ក្នុង​អំ​ទ្បុ​ង​ឆ្នាំ​២០១៦​នេះ កម្មករនិយោជិត​ប្រមាណ​ជា​ចំនួន​៣៦​ម៉ឺន​នាក់​ដែល​បាន​កំពុងធ្វើការ ក្នុង​គោលដៅ​ចំនួន​បី គឺ​ទីក្រុង​ភ្នំពេញ ខេត្តកណ្តាល និង​កំពង់ស្ពឺ​នឹង​ទទួលបាន​ការធានារ៉ាបរង​គាំពារ​សុខភាព​ពី​ការអនុវត្ត​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​។​
លោក អ៊ុក សមវិទ្យា បាន​ថ្លែង​ឲ្យ​ដឹងថា ផ្នែក​ថែទាំ​សុខភាព ឬ​ធានារ៉ាប់រង​សុខភាព​សង្គម​នេះ​គឺជា​ជំហាន​ទី​២ បន្ទាប់ពី​ផ្នែក​ហានិភ័យ​ការងារ​នៃ​ប្រព័ន្ធ​សន្តិសុខ​សង្គម ដែលជា​ផ្នែក​មួយ​ដល់​សំខាន់​ដល់​កម្មករ​និ​យោ​ជិ​ក​។ លោក​បន្តថា ការធានារ៉ាបរង​សុខភាព ដល់​កម្មករ​និ​យោ​ជិ​ក​នេះ នឹង​ជំរុញ​ឲ្យ​ពួកគាត់​ទៅរក​ពេទ្យ នៅពេលដែល​ពួកគេ​មាន​ជំងឺ​ឈឺ​ស្កាត់​ល្មមៗ ឬ​ធ្ងន់ ដោយ​មិន​នៅ​ទ្រាំ​ដូច​ពេល ដែល​មិនទាន់មាន​ធានារ៉ាប់រង​សុខភាព​ទេ​។ មួយវិញទៀត​នៅពេលដែល​កម្មករ មាន​សុខ​ភាពល្អ នោះ​ផលិតកម្ម​ក៏​អាច​ច្រើនជាង​មុន​ផងដែរ​៕

12823398_243050979360745_5229354551722863720_o12823355_243050722694104_3385497882769492417_o12841154_243050869360756_7607871129083378099_o

មាន​ករណី​ប្លន់​ម៉ូតូ​២​លើកផ្សេងគ្នា​នៅក្នុង​ទឹកដី​ខណ្ឌ​ចំការ​មនយប់មិញ​

​រាជធានី​ភ្នំពេញ​៖​មាន​ករណី​ប្លន់​ម៉ូតូ​២​លើក​បានសម្រេច​ទាំង​២ នៅ​សង្កាត់​ផ្សេងគ្នា​ក្នុង​ទឹកដី​ទឹកដី​ខណ្ឌ​ចំកា​មន ដោយ​មួយគ្រឿង​ម៉ាក MSX និង​មួយគ្រឿង​ទៀត​ម៉ាក Zommer ។
​ករណី​ទី​១​កើតឡើង នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន នា​ម៉ោងជាង​១០​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ បង្កឡើង​ដោយ​ជ​នស​ង្ស័​មួយក្រុម មាន​គ្នា​៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ បានធ្វើ​សកម្មភាព​កាប់​ប្លន់ ទៅលើ​ជនរងគ្រោះ យក​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 1FB-201 ទៅ​បាត់​ដោយ​សុវត្ថិភាព​។​
​ចំណែក​ករណី​ទី​២​វិញ កើតឡើង​នៅ​ម៉ោង​៤ និង​០០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្សារ​ថើ​ម​ថ្កូវ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន គឺមាន​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Wave មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ប្រើប្រាស់​អាវុធខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​វាយ​ក្បាល​ជនរងគ្រោះ ជា​នារី​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក Zommer ពណ៌​ទឹកសមុទ្រ ស្លាក​លេខ​ភ្នំពេញ 1FN-1678 រួមជាមួយ​កាបូបស្ពាយ​មួយ ដែល​ក្នុង​កាបូប​នោះ​មាន​សម្ភារ​ដូចជា​ទូរស័ព្ទ ម៉ាក Iphone 5s មួយគ្រឿង និង Iphone 6s​មួយ ខ្សែជើង​មួយ​ខ្សែ និង​លុយ​៦០​ដុល្លារ​។​
​ទោះយ៉ាងណា​ករណី​ទាំង​២​នេះ មន្ត្រីនគរបាល​ខណ្ឌចំការមន កំពុងធ្វើការ​សួរនាំ​បន្ថែមទៀត ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ជា​ករណី​ប្លន់​ពិតប្រាកដ ឬ​ជា​ករណី​អ្វី​ផ្សេង​នោះ​៕

832_1570979456549753_8571160991561799232_n1930714_1570979513216414_6424055910723137946_n

Atletico ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ​បន្ទាប់ពី​យកឈ្នះ PSV ដោយ​បាល់​ប៉េ​ណា​ល់​ទី​

​បាល់ទាត់​៖​ក្រុម Atletico Madrid បាន​ឆ្លងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម PSV Eindhoven ក្នុង​វគ្គ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​៨​ទល់នឹង​៧​។​
​បន្ទាប់ពី​ចំណាយពេល​អស់​១២០​នាទី Atletico ក្រុម​មកពី​ប្រទេស​ហូ​ឡង់​មួយ​នេះ​បានធ្វើឱ្យ​ក្រុម​របស់លោក Simeone មិន​សប្បាយចិត្ត ប៉ុន្តែ Atletico នៅតែ​អាច​គ្រប់គ្រង​ភាពភ័យខ្លាច​របស់ខ្លួន​និង​បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​។​
​កីឡាករ Luciano Narsingh របស់ PSV ត្រូវបាន​ប្តូរ​ចេញ​ក្នុង​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង​ក្នុង​តង់​ទី​ពីរ ពីរ​នាទី​មុននឹង​ការប្រកួត​ត្រូវបាន​បញ្ចប់​ដែល​លទ្ធផល​នៅតែ ០-០ ប៉ុន្តែ​ជា​អកុសល រូបគេ​បែរ​ជួយ​ឱ្យ Atletico មានមុខ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​កីឡាករ​រូបនេះ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​។​
​គួរ​បញ្ជាក់ដែរថា​ការចាប់​ក្រុម​សម្រាប់​វគ្គ​បន្ទាប់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​១៨​នេះ​នៅក្នុង​ទីក្រុង Nyon ប្រទេស​ស្វ៊ី​ស​៕

3