រាជធានីភ្នំពេញ ៖បុរស២នាក់ម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍ និងម្នាក់ទៀតជាអ្នកគួកជេររថយន្តស្រវឹងស្រាបានដកកាំភ្លើងគំរាមបាញ់ស្ត្រីរកស៊ីផ្លូវភេទ ម្តុំវត្តភ្នំ បន្ទាប់ពីបបួលរួមរ័កមិនព្រម ព្រោះតែមិនដែលឲ្យលុយ។ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២២ មីនា តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ៩៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខភ្នំពេញ 1AI-3241 ដែលគេស្គាល់ថា ក្នុងចំណោម២នាក់នោះ ម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍ និងម្នាក់ទៀត ជាអ្នកគួកជេររថយន្ត តែមិនដឹងថាទើបមកពីផឹកស៊ីនៅឯណានោះទេ ដោយមកក្នុងស្ថានភាពស្រវឹងស្រឿងៗឌុបគ្នាទៅរកស្រីនៅម្តុំវត្តភ្នំក្បែរទន្លេសាប។
ប្រភពបន្តថា ពេលទៅដល់ ក៏បានបបួលស្ត្រីរកស៊ីផ្លូវភេទម្នាក់ទៅជាមួយ តែត្រូវនាងមិនព្រមទៅទេ ព្រោះធ្លាប់ដឹងថា បុរសរូបនេះឱ្យតែស្រវឹងដេកជាមួយហើយ មិនដែលឱ្យលុយទេ ។ ដោយសារតែខឹងនាងប្រកែកមិនព្រមទៅជាមួយ ធ្វើឱ្យមន្ត្រីរូបនោះ ផ្ទុះកំហឹងដកកាំភ្លើងកា៥៤គំរាមបាញ់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាវុធហត្ថខណ្ឌដូនពេញ ចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនទាំង២នាក់តែម្តង៕
យ៉េមែន ៖អាមេរិកបានបើកការវាយប្រហារ តាមអាកាសមួយដែលបានសម្លាប់ ក្រុមទាហានរបស់អាល់កៃដា ជាច្រើននាក់នៅក្នុងតំបន់ Arabian Peninsula នៃប្រទេសយ៉េមែន។
យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា អ្នកនាំពាក្យរបស់មន្ទីរ ប៉ង់តាហ្គោនលោក Peter Cook បានប្រកាសថា ការវាយប្រហារតាមអាកាស របស់អាមេរិកបានទទួលជោគជ័យ និងចំគោលដៅទៅនឹងកន្លែង ដែលអាមេរិកជឿជាក់ថា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញទាហានរបស់អាល់កៃដា និងមានក្រុមអ្នកប្រយុទ្ធប្រមាណ ៧០នាក់នៅទីនោះ៕
ប៊ែលហ្សិក ៖ប៉ូលិសបែលហ្ស៊ិកបានបង្ហាញរូបភាពជាសាធារណៈនៃជនសង្ស័យដែលកំពុងតាមចាប់ខ្លួន និងបានសួរទៅសាធារណជនដែលស្គាល់ ដើម្បីឈានទៅដល់ការចាប់ខ្លួនពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក នៅអាកាសយានដ្ឋានអន្ដរជាតិ និងនៅស្ថានីយរថភ្លើងក្នុងក្រុងព្រុចសែល។
បើតាមសហព័ន្ធព្រះរាជអាជ្ញាបាននិយាយថា មានបុរសម្នាក់ក្នុងចំណោមមនុស្សបីនាក់ស្លៀកពាក់ជាជនស៊ីវិលធម្មតា បានរុញវ៉ាលីដាក់លើរទេះចូលទៅក្នុងអាកាសយានដ្ឋាន។ដោយឡែកជនសង្ស័យពីរនាក់ផ្សេងទៀត ប្រហែលជាធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអត្ដឃាតបាត់ទៅហើយ នៅសល់តែម្នាក់ប៉ុណ្ណោះដែលកំពុងគេចខ្លួន ហើយត្រូវប៉ូលិសតាមចាប់។
បើតាមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបែលហ្ស៊ិកបាននិយាយថា ជនសង្ស័យដែលកំពុងរត់គេចខ្លួននោះ បានទុកគ្រាប់បែកនៅអាកាសយានដ្ឋាន ប៉ុន្ដែសំណាងល្អដែលវាមិនផ្ទុះ។រីឯអ្នកបើករថយន្ដឈ្នួលដឹកជនសង្ស័យទាំងបីនាក់វិញ បានប្រាប់ក្រុមស៊ើបអង្កេតថា រូបគេបានទៅយកជនសង្ស័យទាំងបីនាក់នៅទីតាំងមួយ។ ចំណែកវ៉ាលីដែលពួកគេយកចេញពីរថយន្ដ មិនបានយកចូលក្នុងអាកាសយានដ្ឋានទាំងអស់ទេ គឺទុកនៅខាងក្រៅអគារខ្លះ ហើយក្រោយមកក៏ត្រូវគេឆែកឃើញ។នោះហើយគឺជាគ្រាប់បែកដែលត្រូវរកឃើញនៅក្បែរអគារ។ចំពោះហេតុការណ៍ដែលកើតឡើងនៅស្ថានីយ៍រថភ្លើងវិញ ប៉ូលិសមិនទាន់បានបង្ហាញពីការធ្វើសកម្មភាពនៅឡើយទេ។
គួរបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកទាំងពីរទីតាំងក្នុងក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក កើតឡើងនៅព្រឹកថ្ងៃទី២២មីនា បានសម្លាប់មនុស្សជាង៣០នាក់ និងអ្នករបួសកើនដល់ជាង២០០នាក់ហើយ៕
បាល់ទាត់ ៖ខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea កីឡាករ John Obi Mikel ត្រួវបានគេរារការណ៍ថាកំពុងមានគម្រោងក្នុងការផ្លាស់ប្តូរទៅលេងនៅក្របខ័ណ្ឌ Chinese Super League នៅពេលបញ្ចប់រដូវកាលនេះ។
ខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ាវ័យ២៨ឆ្នាំរូបនេះ កិច្ចសន្យានាពេលបច្ចុប្បន្ននៅកីឡាដ្ឋាន Stamford Bridge ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយនេះបន្ទាប់ពីមិនមានការលិចលឺថា ក្លិបទាន់មានគម្រោងផ្តល់ជូននូវកិច្ចសន្យាបន្ថែមចំពោះកីឡារូបនេះទេ។
យោងតាមកាសែត Evening Standard បានចុះផ្សាយថា យ៉ាងហោចណាស់ មានក្លិបចំនួន៣ដែលមានបំណងចុងទិញខ្សែបម្រើ Mikel រួមទាំងក្រុម Jiangsu ហើយនឹងក្រុម Shanghai SIPG ផងដែរ។
ខ្សែបម្រើ Mikel អាចនឹងសម្រេចចិត្តនៃការផ្លាស់ប្តូរទៅកាន់ក្លិបមួយនៅក្នុងប្រទេសចិននៃក្របខ័ណ្ឌ Chinese Super League ដើម្បីចូលរួមមួយអតីតមិត្តរួមក្រុមតោខៀវគឺកីឡា Ramires ។
គួរបញ្ជាក់ថា ខ្សែបម្រើ Mikel គឺកីឡាករមួយរូបដែរលេងឲ្យក្រុម Chelsea បានយូរជាងគេបន្ទាប់ពីប្រធានក្រុម John Terry៕
រាជធានីភ្នំពេញ ៖កាលពីម្សិលមិញ នាទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានដឹកនាំ អង្គប្រជុំ ពិភាក្សា និងអនុម័តវិធានផ្ទៃក្នុង ក្រុមសមាជិកសភា គណបក្ស។ ទន្ទឹមនោះក៏ជ្រើសរើសថ្នាក់ដឹកនាំ ក្រុមសមាជិកសភា គណបក្សផងដែរ ក្នុងនោះលោក សម រង្ស៊ី ត្រូវបានជាប់ឆ្នោត ជាប្រធាន និង លោក កឹម សុខា ជាអនុប្រធានស្ដីទី។ ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ ក៏បានបោះឆ្នោតជ្រើសរើស គណៈអភិបាល នៃ ក្រុមសមាជិកសភា គណបក្ស សង្គ្រោះជាតិមាន អភិបាល អភិបាលរង អគ្គលេខាធិការ អគ្គលេខាធិការរង និងហេរញ្ញិក។
ការបោះឆ្នោតនេះ បានជ្រើសរើស ទី១/ លោក សុន ឆ័យ ជាអភិបាល, ទី២/ លោក អ៊ូ ច័ន្ទរ័ត្ន ជាអភិបាលរង, ទី៣/ លោក គី វណ្ណដារ៉ា ជាអគ្គលេខាធិការ, ទី៤/ លោក កែវ ភីរម្យ ជាអគ្គលេខាធិការរង និងទី៥/ លោក លឹម ប៊ុនស៊ីដារ៉េត ជាហិរញ្ញិករបស់ CNRP៕
ព្រុចសែល ៖ក្រុម ISIS បានចេញមុខអះអាងថា ក្រុមសកម្មជនរបស់ខ្លួន ជាអ្នកវាយប្រហារភេរវកម្ម នៅកណ្ដាលទីក្រុង ព្រុចសែល ប្រទេសសប៊ែលហ្សិក ដែលធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់៣០នាក់ និងអ្នករបួសជិត២០០នាក់ ។
នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានថ្លែងឲ្យដឹងថា «អ្វីដែលយើងភ័យខ្លាច នៅពេលនេះវាបានកើតឡើងហើយ ដោយយើងត្រូវរងការប្រហារពីសំណាក់សង្គមងងឹត ហើយលោកមានសេចក្ដីរន្ធត់ យ៉ាងខ្លាំង ព្រោះវាជាអំពើភេរវកម្មដ៏សាហាវមួយ»។
នៅឯប្រទេសបារាំងវិញ ប្រធានាធិបតីបារាំង លោក François Hollande បានព្រមានដល់មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខ ឲ្យបង្កើតការប្រុងប្រយ័ត្ន និងចំណែកមន្ត្រីទទួលផ្នែកសង្គ្រោះបន្ទាន់ក៏ត្រូវត្រៀមខ្លួនគ្រប់ពេលវេលាផងដែរ ព្រោះថា ទង្វើដែលកើតមាននៅក្នុងប្រទេស ប៊ែលហ្សិកគឺជាករណីភេរវកម្ម៕
រាជធានីភ្នំពេញ ៖ករណីសន្តិសុខដេកស្លាប់នៅក្នុងអគារសាលាប៊ែលធីលេខ១៧៩៦ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយសារគាំបេះដូង។ ហេតុការណ៍នេះ បាន ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០ទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
ជនរងគ្រោះឈ្មោះ អិន តោក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើត នៅភូមិតាពាំ ឃុំតាផេន ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទី មិត្តរួមការងារ បានដើរទៅដាស់ជនរងគ្រោះ ឲ្យជួយធ្វើការងារ ហើយក៏ឃើញជនរងគ្រោះស្លាប់តាំងពីពេលណា ហើយក៏មានការភ្ញាក់ផ្អើលតែម្តង។ ក្រោយកើតហេតុសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖ រតនៈ
ភ្នំពេញ៖ តារាសម្តែងទើបនឹងលេចមុខក្នុងវិស័យសិល្បៈគឺកញ្ញា ដេននី ក្វាន់ បានរងការរិះគន់មិនសំចៃមាត់ពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពីរូបថតជាច្រើនសន្លឹករបស់នាងក្នុងឈុតហែលទឹកនៅមាត់សមុទ្រ។ ទោះជាយ៉ាងណាតារាស្រីទើបល្បីឈ្មោះរូបនេះបានលើកឡើងថា មិនខ្វល់នឹងការរិះគន់កន្លងទៅទេ ហើយនាងនឹងបន្តភាពសិចស៊ីកាន់តែខ្លាំងជាងនេះប្រសិនបើអ្នកផលិតតម្រូវឲ្យនាងធ្វើដូចនេះ។
រូបថតបង្ហាញដងខ្លួនដ៏ស្រលនជាច្រើនសន្លឹក ជាមួយនឹងឈុតប៊ីគីនីបិទបាំងតែកេរ្តិ៍ភេទលើក្រោមបន្តិចគ្រាដែលនាងចេញទៅសម្តែងនៅលើកោះទន្សាយ ធ្វើឲ្យបុរសៗជាច្រើន មើលភ្លឹកជាមួយនឹងការសរសើរពីរូបរាងនាង។ទន្ទឹមនឹងការសរសើរពីរូបរាងស្រឡនស្អាតនេះ ក៏មានក្រុមអ្នករិះគន់ជាច្រើនបានវាយប្រហារដោយពាក្យសម្តីធ្ងន់ថានាងជាអ្នកបំផ្លាញសិល្បៈ និងប្រពៃណីជាតិខ្មែរ ហើយនាងធ្វើខ្លួនលើសពីអ្នកសិល្បៈ។
ប្រឆាំងតបនឹងទស្សនៈនេះ ស្រីស្រស់ ដេននី ដែលមានឈ្មោះពិត ឆោម ខ្វាន់ បញ្ជាក់ថា នាងមិនខ្វល់នឹងពាក្យរិះគន់ទាំងប៉ុន្មាននោះទេ។ មិនខ្វល់ព្រោះនាងយល់ថា មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយហើយរូបថតទាំងនោះស្ថិតក្នុងលក្ខណៈសិល្បៈជាឈុតដែលនាងស្លៀកសម្រាប់ងូតទឹកសមុទ្រ មិនមែនជាឈុតដែលនាងស្លៀកហើយដើរចូលក្នុងផ្សារឡើយ។ ដេននី ខ្វាន់ បានឌឺដងថា ឬចង់ឲ្យនាងស្លៀកក្បិនហូលផាមួងទៅងូតទឹកសមុទ្រ អ្នករិះគន់ប្រហែលជាមិនធ្លាប់ទៅសមុទ្រទេមើលទៅ។ ក្រៅពីរិះគន់បែបចំអន់តារាស្រីទើបនឹងលេចមុខក្នុងរូបភាពជាអ្នកសិល្បៈបែបសិចស៊ីរូបនេះលើកឡើងថា នាងនឹងអាចសម្តែង ឬស្លៀកពាក់សិចស៊ីជាងនេះទៀតប្រសិនបើតម្រូវឲ្យមានការថតបែបនេះ។
ទោះជាយ៉ាងណាក្តី គេសង្កេតឃើញថា ការបង្ហាញភាពសិចស៊ីរបស់តារាសម្តែង ដេនី ខ្វាន់ បានបង្កើនកម្តៅការរិះគន់កាន់តែខ្លាំងពីសំណាក់មហាជន ពិសេសក្រោយពីនាងចេញមុខក្នុងវីដេអូឃ្លីបវាយបកយ៉ាងចាស់ដៃទៅលើអ្នកពេបជ្រាយនាងរួចមក៕
បាល់ទាត់ ៖លោក Remi Garde អ្នកចាត់ការទូទៅក្លិប Aston Villa ដែរបានចំណាយពេលវេលាតែមួយរយៈខ្លីប៉ុណ្ណោះនៅជាមួយនឹងក្លិបឥឡូវនេះជិតឈានដ៏ការបណ្តេញលោកចេញហើយ។ រយៈពេលបួនខែក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនៅក្លិបបាតតារាងមួយនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៤៨ម៉ោង។
អតីតគ្រូបង្វឹកក្លឹប Lyon លោក Remi បានបាត់បង់ការគាំទ្រពីថ្នាក់ដឹកនាំរបស់ក្លិប ហើយបរាជ័យផ្ទួនៗនេះធ្វើឲ្យនាយកក្លឹបលោក Steve Hollis រងសម្ពាធយ៉ាងខ្លាំងនិងត្រូវធ្វើសកម្មភាពជាបន្ទាន់ដោយមិនអាចរង់ចាំ។
គួរបញ្ជាក់ថា ក្លិប Aston Villa និងឲ្យលោក Kevin MacDonald គ្រូបង្វឹកយុវជនវ័យ២១ឆ្នាំ នឹងចូលដឹកនាំក្រុមឈុតធំជាបណ្តោះអាសន្នរហូតដល់រកបានគ្រូបង្វឹកអចិន្ត្រៃយ៍បាន ហើយអតីតគ្រូបង្វឹកក្លិប Leicester City លោក Nigel Pearson គឺជាបេក្ខភាពនាំមុខគេ៕
រាជធានីភ្នំពេញ ៖បណ្ដឹងរបស់ក្រុមនិស្សិត ដែលស្នើឲ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិឲ្យបកស្រាយជុំវិញករណីខ្សែអាត់សំឡេង អង្គភាពប្រឆាំងអំពើពុករលួយ ACU នឹងឆ្លើយតបនៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៦ខាងមុខ៕
បាល់ទាត់ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្លិបញញួរធំ West Ham United បាននិងកំពុងត្រៀមដាក់សំណើទៅកាន់ក្លិបចចកព្រៃ Roma ដើម្បីនាំយកខ្សែប្រយុទ្ធ Edin Dzeko ត្រឡប់មកលេងនៅក្របខ័ណ្ឌ Premier League វិញនារដូវក្តៅខាងមុខនេះ។
ក្លិបញញួរធំ West Ham បច្ចុប្បន្នកំពុងតែបង្ហាញនូវទម្រង់បានយ៉ាងល្អហើយបានឈរនៅចំណាត់ល្អក្នុងតារាង Premier League នៅរដូវកាលនេះនឹងកំពុងរឹតបង្រឹតក្នុងការនាំយកកីឡាមកពង្រឹងនៅរដូវកាលក្រោយទៀត។
យោងតាមកាសែត Gazzetta dello Sport បានអះអាងថា អតីតខ្សែប្រយុទ្ធរបស់ក្លិបមេឃខៀវ Manchester City គឺជាគោលដៅដ៏សំខាន់ក្នុងការនាំយកកីឡាកររូបនេះក្នុងតម្លៃពលមក្ម២០លានផោនដែលជាតម្លៃមួយសម្រាប់ក្រុមញញួរធំអាចទិញបាននោះ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិបចរចកព្រៃ Roma កាលពីរដូវកាលមុន និងបានស៊ុតបញ្ចូលទីបានតែ៧គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៥លើកនៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A។
គួរបញ្ជាក់ថា Dzeko បានស៊ុតបញ្ចូលទីចំនួន៧២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៨៩លើកក្នុងអំឡុងរយៈពេល៥ឆ្នាំនៅ Premier League ជាមួយក្លិបមេឃខៀវ Man City៕
រាជធានីភ្នំពេញ ៖ប្រធាន ACU លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា អ្នកសារព័ត៌មានគ្មានកំហុសទេ ជុំវិញការផ្សព្វផ្សាយសំឡេងរឿងអាស្រូវផ្លូវភេទ របស់លោក កឹម សុខា ដោយសារសម្លេងទាំងនោះ ពួកគេទទួលបានពីប្រភពទី៣។ លោកបន្ថែមថា សំឡេងដែលបែកធ្លាយនៅបណ្តាញសង្គមសាមីខ្លួនទទួលស្គាល់ការពិត ព្រោះយោងទៅតាមច្បាប់នៅពេល ប្រព័ន្ធផ្សព្វផ្សាយផ្សាយអំពីខ្លួននូវរឿងអាស្រូវ ហើយក្នុងរយៈពេល១សប្តាហ៍មិនចេញមកបំភ្លឺនោះមានន័យថា សាមីខ្លួនទទួលស្គាល់ថា ជាសំឡេងពិតហើយ។
ទាក់ទងបណ្តឹងខាងលើ លោក ឱម យ៉ិនទៀង បញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ទី២៤ មីនា ACU នឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតសំណុំរឿងអាស្រូវរបស់លោក កឹម សុខា ដែលប្តឹងដោយក្រុមយុវជននិងនិស្សិតដឹកនាំដោយលោក ស្រី ចំរើន៕
ដោយ៖ម៉ានន្ទ
ភ្នំពេញ៖ លោក ជុន ចាន់បុត្រ អ្នកអធិប្បាយឲ្យវិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែ មីនា កន្លងមកនេះ ត្រូវបានបុរសម្នាក់សរសេរក្នុងហ្វេសប៊ុកនិយាយពីរឿងអាស្រូវខ្លះៗទាក់ទងនឹងប្រវត្តិរបស់លោក ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ លោក អ៊ុក គឹមសេង ដែលគេស្គាល់ថាជាមន្ត្រីជាន់មួយរូបក្នុងក្រសួងព័ត៌មាន បានសរសេរនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនអមដោយរូបភាពអនុស្សាវរីយ៍២សន្លឹកដែលលោកថតជាមួយអ្នកឧកញ៉ា គិត ម៉េង និងលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។លោក អ៊ុក គឹមសេង សរសេរថា ចាំមើល ជន ចាន់បុត្រ គាត់ចេញច្រកណាទៀតដើម្បីបំផ្លាញសុឆន្ទៈអ្នកឧកញ៉ា គិត ម៉េង និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលនឹងដឹកនាំយុវជនខ្មែរចូលរួមបុណ្យចូលឆ្នាំខ្មែរនៅអាមេរិក។លោកថា លោកមិនបានទៅទេ ប៉ុន្តែនៅរៀបចំកាំជ្រួចអិនថឺណេតអន្តរទ្វីបពីភ្នំពេញ។
ប្រហែលជាជាង២ម៉ោងក្រោយមក គេឃើញបុរសម្នាក់ដែលប្រើឈ្មោះក្នុងហ្វេសប៊ុកថា Um Sarin បានធ្វើ comment ឆ្លើយតបនៅក្នុងហ្វេសប៊ុករបស់លោក អ៊ុក គឹមសេង ក្នុងន័យចំអកថា អ្នកជំនាញក្នុងការប្រើវោហារអូសទាញអ្នកស្តាប់រូបនេះ ក៏មានប្រវត្តិមិនល្អស្អាតស្អំជាងអ្នកដែលខ្លួន(លោក ជន ចាន់បុត្រ) ធ្លាប់ច្បិចលើកយកមកសម្ភាសន៍សួរដេញដោល និងរិះគន់នោះដែរ។
ខាងក្រោមនេះជាសំណេរ (Comment)ចូលរួមរបស់លោក Um sarin ៖
ជុន ចាន់បុត្រ ឈ្មោះពិត ហួត វុឌ្ឍី ជាអតីតក្មេងកំព្រានៅកូលាបបី (បន្ទាយសេះ) ។ត្រូវបានដេញចេញពីមណ្ឌលដោយសារ ល្មើសវិន័យមណ្ឌល។ ធ្លាប់រៀននៅសកលវិទ្យាល័យភ្នំពេញ បានជាប់អាហារូបករណ៍ទៅរៀននៅសហភាពសូវៀត និងត្រឡប់មកវិញបង្រៀននៅសកលវិទ្យាល័យភ្នំពេញ។ ក្រោយមកបានមកធ្វើការនៅអង្គការ យូណេស្កូ ភ្នំពេញ ។ បានអាហារូបករណ៍ទៅរៀននៅអាមេរិក ហើយជាបងប្អូន ម៉ាយារឹទ្ធ ។ ម៉ាយារិទ្ធ ហៅមកធ្វើការនៅ អាស៊ីសេរី មកបង្កជម្លោះជាមួយ ដារិតផាត ហើយអាមេរិកកាំងដេញ ដារិតផាត ដែលត្រូវជាបេក្ខជននាយកវិទ្យុអាស៊ីសេរីចោលទៅ តាំងពីឆ្នាំ 1998 ម្ល៉េះ។ ក្រោយមក ជុន ចាន់បុត្រ មានរឿងអាស្រូវ ក្លែងវិក័យបត្រ លួចលុយ អាស៊ីសេរី អាមេរិកកាំង បានដេញចោលទៅ។ ឆ្នាំ 2009 សំ ប៉ូលី ហៅ ពៅ ពន្លក ត្រូវអាមេរិកកាំងឲ្យឡើងធ្វើនាយក វិទ្យុ អាស៊ីសេរី បានហៅ ជុន ចាន់បុត្រ ជាបក្ខពួកខ្លួន មកធ្វើការអាស៊ីសេរីវិញ ធ្វើជានាយករង។ ក្រោយពេលមកវិញ ជុន ចាន់បុត្ត បានរៀបផែនការដេញអ្នកចាស់ចេញម្តងមួយៗ អស់ជាច្រើននាក់។ ជុន ចាន់បុត្រ បានប្រែក្លាយ វិទ្យុអាស៊ីសេរី ទៅជាវិទ្យុផ្កាប់មុខគាំទ្រអ្នកប្រឆាំង វាយប្រហារបក្សកាន់អំណាចតែម្តង។ នេះជាប្រវត្តិសង្ខេបរបស់លោក ជុន ចាន់បុត្រ។
មេគង្គប៉ុស្តិ៍ មិនអធិប្បាយបន្ថែមលើព័ត៌មាននេះទេ ទុកឲ្យប្រីយ៍មិត្តអ្នកអាន និងមិត្តអ្នកស្តាប់វិទ្យុអាស៊ីសេរី ក៏ដូចជាប្រជាពលរដ្ឋធ្វើការពិចារណារៀងៗខ្លួន៕
រាជធានីភ្នំពេញ ៖ករណីរឿងអាស្រូវផ្លូវភេទ ទាក់ទង លោក កឹម សុខា តំណាងរាស្ត្រ និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិត្រូវបានរដ្ឋសភាសម្រេចឲ្យលោក កឹម សុខា ឆ្លើយបំភ្លឺចំពោះរដ្ឋសភា។
លិខិតរបស់លោកឡេង ប៉េងឡុង ចុះថ្ងៃទី២១មីនា បានសរសេរថា «យោងតាមលិខិតលេខ០០៨ ចុះថ្ងៃទី១៥មីនាឆ្នាំ២០១៦របស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា ដើម្បីការពារកិត្យានុភាពរបស់រដ្ឋសភា ការពារកិត្តិយសជាតិនិងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្ត្រ ឯកឧត្តម ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ចឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជូនញត្តិនេះទៅឯកឧត្តម កឹម សុខា»។
លិខិតពីរដ្ឋសភាបានបញ្ជាក់ថា រដ្ឋសភាបានទទួលញត្តិស្នើសុំពីតំណាងយុវជននិងនិស្សិត គឺលោក ស្រី ចំរើន ដែលបានស្នើសុំឲ្យលោក កឹម សុខា ឆ្លើយបំភ្លឺចំពោះខ្សែអាត់សំឡេងស្នេហាអសីលធម៌ ដែលសង្ស័យថាជាសម្លេងរបស់លោក៕
រាជធានីភ្នំពេញ ៖នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានស្នើឲ្យមន្ត្រីគយបញ្ឈប់សកម្មភាពចុះចាប់រថយន្តពាក់ស្លាកលេខនគរបាលដែលបានចុះបញ្ជីជាអចលនទរព្យរបស់ក្រសួងមហាផ្ទៃត្រឹមត្រូវ។ នេះបើយោងលិខិតរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន ដាក់ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយសម្តេចក៏បានឯកភាពផងដែរ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍