All posts by មេគង្គ ប៉ុស្តិ៍

ACU ទទួល​ពាក្យបណ្តឹង​របស់​ក្រុមនិស្សិត​ទាក់ទង​កញ្ចប់​ទ្រព្យសម្បត្តិ​លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​ទទួលយក​ពាក្យ​បណ្តឹង​ក្រុមនិស្សិត ដើម្បី​បើក​ការស៊ើបអង្កេត​លើ​កញ្ចប់​ទ្រព្យសម្បត្តិ​លោក កឹម សុខា​។​
​ការប្រកាស​បែបនេះ​បន្ទាប់ពី​បាន​រកឃើញថា សំឡេង​នៅក្នុង​ខ្សែអាត់​ដែល​បែកធ្លាយ គឺជា​សំឡេង​លោក កឹម សុខា និង ស្រីមុំ ដោយ​លោក​អះអាងថា ទាំង​ក្នុង​សំឡេង​ខ្សែអាត់ និង​សំឡេង​ខាងក្រៅ​ជាម​នុស្ស​តែមួយ​។​
​ទន្ទឹម​នោះ​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការសម្រេច​បើក​ការស៊ើបអង្កេត​លើ​កញ្ចប់​ទ្រព្យសម្បត្តិ​លោក កឹម សុខា គឺ​ដើម្បី​ស្វែងរក​ថា តើ​លោក កឹម សុខា ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឬទេ ដូច​ឮ​ក្នុង​ខ្សែអាត់​សំឡេង​។ លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា លោក កឹម សុខា បានប្រកាស​ទ្រព្យសម្បតិ្ត​ចំនួន​៣​ដង លើក​ទី​១​នៅ​ឆ្នាំ​២០១១ លើក​ទី​២ ឆ្នាំ​២០១៣ និង​លើក​ទី​៣​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​លោក កឹម សុខា បាន​ចូលខ្លួន​មក​ប្រកាស​តាម​ការកំណត់​របស់​ច្បាប់​មិន​ខុស​នីតិវិធី​នោះទេ​៕

fn-2016-03-24-10-52-14-1

កូរ៉េខាងជើង​គំរាម​សងសឹក​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​

​ព្យុងយ៉ាង​៖​ទីក្រុង​ព្យុងយ៉ាងកាលពីម្សិលមិញ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​គំរាម​សងសឹក​លោកស្រី Park Geun-Hye ប្រធានាធិបតី​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។​
​ក្នុង​សេចក្តី​ថ្លែង​បាន​បញ្ជាក់ថា ”​កូរ៉េខាងជើង​នឹង​ដឹកនាំ​ការប្រយុទ្ធ​មួយ​ប្រឆាំងនឹង​លោកស្រី Park Geun-Hye និង​សហ​អាមេរិក​។ សេចក្តី​ថ្លែង​ខាងលើ​បន្ថែមទៀតថា “​កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង ត្រៀម​រួចជាស្រេច​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ការិយាល័យ​របស់លោក​ស្រី Park Geun-Hye ប្រែក្លាយ​ទៅ​មហាសមុទ្រ​អណ្តាតភ្លើង និង​ផេះ​”​។ គណៈ​កម្ម​ធិ​ការ​ដើម្បី​ការបង្រួបបង្រួម​ដោយ​សន្តិភាព​នៃ​ប្រទេស​កូរ៉េ ដែលជា​ទីភ្នាក់ងារ​មួយ​របស់​កូរ៉េខាងជើង បាន​ព្រមាន​ប្រាប់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ សេចក្តីថ្លែងការណ៍ របស់ ព្យុង​យ៉ាងនេះ ពុំមែន​ជា សំដី​ឥត​បានការ​នោះឡើយ​។ ជាមួយគ្នា​នោះ​នៅបាន​អះអាងថា “​អ្វីដែល​កូរ៉េខាងជើង បាន​និយាយ​នោះ គឺជា​ការពិត ព្រោះ​កូរ៉េខាងជើង ពិតជា​ហ៊ាន​ធ្វើ​ដោយ​ឥត​ញញើត​ឡើយ​។​
​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ក៏បាន​ទីក្រុង​សេ​អ៊ូ​ល​បាន​ប្រតិកម្ម​តបត​វិញ​ភ្លាម​ថា “​កូរ៉េខាងជើង​ប្រើ​ភាសា​យ៉ាង​កម្រោល និង​គួរ​ឲ្យ​អស់សំណើច​៕

2013-03-26T041621Z_1215164162_GM1E93Q0WZL01_RTRMADP_3_SKOREA_0_0

Luis Suarez ត្រូវបាន​កោះហៅ​ចូល​លេង​ឲ្យ​ក្រុម​អ៊ុយ​រ៉ា​ហ្គា​យ​សាជាថ្មី​

​បាល់ទាត់​៖​បន្ទាប់​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដាក់ពិន័យ ពេលនេះ​ខ្សែប្រយុទ្ធ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona គឺ​កីឡាករ Luis Suarez ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ទីលាន​ហ្វឹកហាត់​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​សាជាថ្មី​។
​កីឡាករ​រូបនេះ​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដាក់ពិន័យ​ដោយសារតែ​ខាំ​ស្មា​ខ្សែការពារ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​អ៊ីតាលី​គឺ​កីឡាករ Giorgio Chiellini ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup កាលពី​ឆ្នាំ​២០១៤ ។​
​កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គា​យ វ័យ​២៩​ឆ្នាំ​រូបនេះ​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដាក់ពិន័យ​តាំងតែ​ពី​រូបគេ​លេង​នៅក្នុង​ក្លិប​ហង្ស​ក្រហម Liverpool មកម្ល៉េះ​ដោយ​ហាម​មិន​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ចំនួន ៩​ប្រកួត បន្ទាប់ពី​បានធ្វើ​សកម្ម​ភាពមិន​គប្បី​ទៅដល់​ខ្សែការពារ​របស់​ប្រទេស​អ៊ីតាលី អំឡុងពេល​ការប្រកួត World Cup ឆ្នាំ​២០១៤ នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ដែល​បាន​ធ្វើឡើង​ក្នុងប្រទេស​ប្រេ​ស៊ី​ល ។​
Luis Suarez នឹងត្រូវ​បង្ហាញខ្លួន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គា​យ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ World Cup វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ​តំបន់​អាមេរិក​ឡាទីន​ក្នុងជំនួប​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល និង​ប្រទេស​ប៉េ​រូ ។​
​គួរ​បញ្ជាក់ថា ឆ្លងកាត់​ការប្រកួត​ចំនួន​៤​លើក​កន្លងមក​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​រកបាន​ជ័យជម្នះ​៣​លើក និង​ចាញ់​១​លើក មាន​៩​ពិន្ទុ​ដេញតាម​ប្រទេស​អេក្វាទ័រ​ដែល​ស្ថិតនៅ​លេខ​១​ចំនួន​៣​ពិន្ទុ​៕

42b30823-dbe8-48ae-84fa-95a2fcb108a6

​បុរស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្នុង​គុម្ពោធ​ព្រៃ​

​ខេត្តបន្ទាយមានជ័យ​៖​បុរស​វិកល់​ច​រឹក​ម្នា​ក់បាន​ដេកស្លាប់​នៅក្នុង​គុម្ពោធ​ព្រៃ ដោយសារ​ភ្លើង​ឆេះ​ឡើង​រួញ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅវេលា​ម៉ោង​៣​ល្ងាច ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​កូប លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​រាយការណ៍​ទៅ​ស​មិ​ត្ថ​កិច្ច​ឲ្យ​ចុះមក​ពិនិត្យ​។​
​មន្ត្រី​មូលដ្ឋាន​អា​វុ​អ​ហត្ថ​ស្រុក​អូរជ្រៅ​ម្នាក់​បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​ក្រោយពី​ធ្វើការ​ពិនិត្យ​សព​ហើយ​បានធ្វើការ​សន្និដ្ឋាន​ថាស​ព​ស្លាប់​ដោយ​ភ្លើង​ឆេះ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ តែបើ​តាម​ការត្រួតពិនិត្យ​ជនរងគ្រោះ​ជាម​នុស្ស​វិកលចរិត​។​
​មន្ត្រី​អាវុធហត្ថ​នោះបាន​បញ្ជាក់ទៀតថា​មូលហេតុ​ប្រហែល​ជនរងគ្រោះ​យក​ភ្លើង​ទៅ​ដុត​លេង​នៅ​ទីនោះ ទើប​បណ្តាល​ឲ្យ​ឆេះ​ខ្លួន​ស្លាប​យ៉ាង​ដូច្នេះហើយ​សព​នេះ​ពុំមាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ​ព្រោះ​សមត្ថកិច្ច​សំអាងថា សព​គ្មាន​ស្នាក​ស្នាម​ក្រៅពី​ភ្លើង​ឆេះ​រួញ​តែប៉ុណ្ណោះ​សព​ជន​វិកល់​ច​រឹក​នោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​វត្ត​បូជាសព​តាម​ប្រពៃណី​ផងដែរ​៕

456c51f2-7cab-4d0c-8523-e83ba7d23d4a

ACU អះអាងថា សំឡេង​ក្នុង​ខ្សែអាត់​ជា​សំឡេង​របស់លោក កឹម សុខា និង​ស្រីមុំ​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២១០៦​នេះ​ ប្រធាន​នាយកដ្ឋាន​បច្ចេកទេស និង​កោសល្យវិច្ច័យ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) លោក ជា សំអាត បាន​ថ្លែង​អះអាងថា សំឡេង​នៅក្នុង​ខ្សែអាត់​ដែល​បែកធ្លាយ គឺជា​សម្លេង​របស់លោក កឹម សុខា និង ស្រីមុំ​។​

​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ​ដើម្បី​ប្រកាស​លទ្ធផលថា​ តើ​នឹង​បើក​ការស៊ើបអង្កេត​ឬ​យ៉ាងណា នៅក្នុង​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ជាមួយគ្នា​នោះ​លោក​ប្រធាន​នាយកដ្ឋាន​បានបញ្ជាក់​ថា ទាំង​ក្នុង​សំឡេង​ខ្សែអាត់ និង​សំឡេង​ខាងក្រៅ​គឺជា​មនុស្ស​តែមួយ​៕

12525101_1575970706050628_3307166843333727545_o12885857_1575970742717291_3480290138051431889_o12891598_1575970709383961_2694194817663835933_o

ប្រកាស​ផ្ទេ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាលខេត្តស្វាយរៀង

​ខេត្តស្វាយរៀង​៖​នៅ​ព្រឹក ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នេះ​នា​សាលប្រជុំ​សាកលវិទ្យាល័យ​ស្វាយរៀង​បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក្រោម​អធិបតី សម្តេច​ក្រ​ទ្បា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​លោកស្រី ឧបនាយក​រដ្ន​មន្ត្រី ម៉ែន សំអន ព្រមទាំង​មាន​មន្ត្រីរាជការ​ចូលរួម​ប្រមាណ​ជិត​១០០០​នាក់​។​លោក ជៀង អំ ភិ​បាល ខេត្តស្វាយរៀង ត្រូវ​ផ្លាស់ប្តូរ​មុខតំណែង ជា​រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចំណែកឯ​លោក ម៉ែន វិបុល អភិបាលរង​ខេត្ត ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​ស្វាយរៀង​៕

2d45667f-fec0-47d6-9d5c-9c2e320e4762245c4037-7069-4574-82ca-405d300e9d95cfcb672e-69f7-4b87-a5db-afee47278a1b

កំពុង​អង្គុយ​ញុំ​បង្អែម​ត្រូវ​ក្មេងស្ទាវ​មួយក្រុម​កាប់​រងរបួស​ធ្ងន់​

​រាជធានី​ភ្នំពេញ​៖​យុវជន​ពីរ​នាក់​បងប្អូន​កំពុង​អង្គុយ​ញុំ​បង្អែម​សុខៗ ស្រាប់​តែមាន​ជនដៃដល់​មួយក្រុម​មក​កាប់​នឹង​ដាវ​សា​ម៉ូ​រ៉ៃ​ផ្ទួនៗ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ដេរ​១០​ថ្នេរ ហើយ​ជនបង្ក​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​
​បើតាម​សម្ដី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ចៀក សយ អាយុ ១៨ ឆ្នាំ មុខរបរ​កម្មករ ស្នាក់​ភូមិ​កប់​ស្រូវ​ថ្មី សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ពៅ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​រូបគេ​ពីរ​នាក់​បងប្អូន​កំពុង​អង្គុយ​ញុំ​បង្អែម​ដូច​គេឯង​ធម្មតា គ្រានោះ​ស្រាប់​តែមាន​ជនបង្ក​មួយក្រុម មាន​ដាវ​សា​ម៉ូ​រ៉ៃ​មក​កាប់​ផ្ទួនៗ បណ្ដាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រង់​ក្បាល​ហើយ​សន្លប់​តែម្ដង​។ ចំណែកឯ​ជនបង្ក​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្ដង​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​ស្នាមរបួស​ត្រូវបាន​គ្រូពេទ្យ​ដេរ​ចំនួន​១០​ថ្នេរ៕

54fe05dde803cc20cf83403d9325d68b_L

យក​កាំភ្លើង​ជ័រ​ដើរ​ភ្ជង់​គំរាម​គេ​​ត្រូវ​នគរបាលចាប់វាយ​ខ្នោះ​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​សង្កាត់​ឫស្សីកែវ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ គ្រា​ដែល​បុរស​ម្នាក់​បាន​ដក​កាំភ្លើង​ជ័រ​ភ្ជង់​គេ ដើម្បី​សម្តែង​អំណាច​។ ការឃាត់ខ្លួន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ រដ្ឋ ឃ្លី​ម​ពី​ដា អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ចំ​ណែ​ជនរងគ្រោះ​ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស ។​
​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត វត្ថុតាង​មាន កាំភ្លើង​ជ័រ​១​ដើម ដែក​សំប៉ែត​សម្រាប់​កាច់ក​ម៉ូតូ​១​ដើម និង​កាបូបស្ពាយ​តូច​១​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ខាងលើនេះ​នៅឡើយ​ទេ​៕

12439476_1575927119388320_2625323285093672212_n11148385_1575927112721654_8642174778936379072_n12122491_1575927129388319_3971710874101852077_n

សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី​លោក ស៊ុន ចាន់ថុល នឹង​ប្រកាស​សាស​ក្រម​នា​រសៀល​នេះ​

​រាជធានី​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ តុលាការ​នឹង​ប្រកាស​សាស​ក្រម​លើ​សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី របស់​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមាន​អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លា​បុត្រ ជា​ជនជាប់ចោទ​។​
​គួរ​បញ្ជាក់ថា សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី​របស់លោក ស៊ុន ចាន់ថុល ដែលមាន​អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លា​បុត្រ ជា​ជនជាប់ចោទ​នេះ ត្រូវបាន​តុលាការ​បើក​ការជំនុំជម្រះ​អស់​រយៈពេល​៤​ថ្ងៃ (២៩ ធ្នូ ២០១៥, ២១ ខែមករា​, ២៥-២៦ កុម្ភៈ ឆ្នាំ​២០១៦)​។ ជំនុំជម្រះ​រយៈពេល ៤​ថ្ងៃនេះ​តុលាការ​បាន​កោះហៅ​ជនជាប់ចោទ ឡាយ ហួង រួម​និង​សាក្សី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ដាក់​ពន្ធ​នារ​គារ​រួចហើយនោះ រួមមាន​៖ អ្នកស្រី សេង ច័ន្ទ​ដា ភរិយា​ឧកញ៉ា ខូវ ជឺ​លី សន្តិសុខ​អ្នកស្រី សេង ច័ន្ទ​ដា ឈ្មោះ សុខ ឡាក់ និង អ្នកបម្រើ​ពីរ រូប​ទៀត គឺ ច័ន្ទ សុខា និង នាង ស៊ី​ណាត មក​សាកសួរ​បំភ្លឺ​ផងដែរ​៕

12496255_1548224598825239_5589925567157950307_o

រាជធានី​-​ខេត្ត​១៤ នឹង​ជួប​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃទី​២៥-២៦ ខែមីនា​នេះ​

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៥-២៦ ខែមីនា ឆ្នាំ​២០១៦ នេះ រាជធានី​/​ខេត្ត ចំនួន​១៤ និង​ជួប​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​។​
​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា រាជធានី​-​ខេត្ត​ទាំង​១៤ នោះ​រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកោះកុង ខេត្ត​កែប ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​៕

1428135389393ba777-5b8c-4d09-aa76-0ef6b8b336d8

12642642_1575344602779905_1601612271534988257_n

ស្លាប់​៥​នាក់ របួស​២២​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ

​រាជធានី​ភ្នំពេញ​៖​នៅ​ទូទាំងប្រទេស ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៤​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​១៤​នាក់ និង​របួសស្រាល ៨​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​ប្រភព​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បណ្ដាល​ឲ្យ ខូចខាត​ម៉ូតូ​ចំនួន ១៨​គ្រឿង​, រថយន្ត​តូច ៣​គ្រឿង​, រថយន្ត​ធំ ៤​គ្រឿង និង​ថ្មើរជើង ១​នាក់ ។ មូលហេតុ​មកពី បើកបរ​ល្បឿន​លឿន ៦​លើក​, ប្រជែង ២​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធិ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​កត្តា​យានយន្ត ១​លើក​។
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ម្សិលមិញ មាន​មធ្យោបាយ​ចូល គោលដៅ​ចំនួន ៤០.៦៨៩​គ្រឿង (​ម៉ូតូ ៦២​ភាគរយ​), មធ្យោបាយ​ល្មើស ៧.៥៤៣​គ្រឿង (​ម៉ូតូ ៦៩​ភាគរយ​), អប់រំ ៣.៣៣៦​គ្រឿង ស្មើនឹង ៤៤​ភាគរយ និង​ពិន័យ ៤.២០៧​គ្រឿង (​បង់ប្រាក់ ៨៦​ភាគរយ​)៕

e7fee840-7d87-4263-b5c8-13b4b50be783

បំបែកសំបុក​គ្រឿងញៀន​ក្នុង ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​មនុស្ស​២២​នាក់​

​ខេត្តកំពត​៖​យុវជន​ប្រុស​ស្រី​សរុប​២២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន គ្រា​ដែល​ពួកគេ​កំពុង​សំងំ​លេង​ហ្គេម​បាញ់​ត្រី​និង​សេព​គ្រឿងញៀន កាលពី​អធ្រាត្រ ថ្ងៃ​២១ មិនា នៅផ្ទះ​ល្បែង​បាញ់​ត្រី​មួយកន្លែង​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​
​លោក ឧ​ត្ត​ម​សេនី​ត្រី អុ​ិ​ន ជីវ៉ា ស្នងការរង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​មាន​ប្រសា​ស​ប្រាប់​អ្នកសារព័ត៌មាន​ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក មៅ ចាន់​មាក់​ធុ​រិ​ទ្ធិ ស្នងការ​ខេត្តកំពត និង​មានការ​សម្របសម្រួល​ដោយ​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​
​លោក​បាន​ដឹកនាំ​កំលាំង​ផ្ទាល់ ចុះបង្ក្រាប​ទីតាំង​ល្បែង​បាញ់​ត្រី​ខាងលើ ដែល​លួចលាក់​លេង​ជា​យូ​មកហើយ រហូត​ឈានដល់​ការឆែកឆេរ​រកឃើញ​ជ​ន​អ្នក​ចែកចាយ​និង​សេព​គ្រឿងញៀន​សរុប​២២​នាក់​។​
​លោក​ស្នងការរង​បន្តថា​នេះ​ជា​ប្រតិ​ប​ត្ត​ការ​ពិសេស​លើក​ទី​១​ហើយ​សម្រាប់​ខេត្តកំពត ដែល​បំបែក​ក្រុម​អ្នកញៀន​ល្បែង​និង​ចែកចាយ​សារធាតុ​ញៀន​បាន​ទាំង​សំបុក​ខ​ណះ​ដែល​សមត្ថកិច្ច​បាន​ចំនាយពេល​តាមដាន​ជា​យូ​មកហើយ​។​
​លោក អុ​ិ​ន ជីវ៉ា ស្នងការរង​បាន​បន្ថែមថា ក្នុងការ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​នេះ នគរបាល​ដកហូត​បា​ន​វត្ថុតាង​ជា​ទូ​ហ្គេម​បាន​២​គ្រឿង មូ​តូ​៨​គ្រឿង គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១០​កញ្ចប់​តូច គ្រឿង​មា​ស៊ីន​បច្ចេកទេស​និង ទូរស័ព្ទដៃ​៦​គ្រឿង​។​
​ចំពោះ​ម្ចាស់ផ្ទះ​ឃាត់​បាន​២​នាក់​ទី​១​ឈ្មោះ​តុង លី​កក្កដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ ទី​២ ឈ្មោះ​ឈា កញា​រ៉ា ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ត្រូវជា​ប្រពន្ធ ជា​បើក​ហ្គេម​លួចលាក់​នេះ​។ ទី​៣​ឈ្មោះ ហ្គោល មូ​សា ទី​៤​ឈ្មោះ សូ ហ៊ីម ទី​៥ ចូ​ន ចាន់ ទី​៦ ផាន់ ខុម ទី​៧ សោម ពោ​ទី ទី​៨ សុខ ប៊ុន​លាង ទី​៩ វង់ វិចិត្រ ទី​១០ អ៊ុយ វុ​ធ ទី​១១ ស៊ី រតនា ទី​១២ ថោ វិចិត្រ ទី​១៣ ផាន់ វណ្ណា ទី​១៤ សាន សុធី ទី​១៥ សុខ រដ្ឋា ទី​១៦ សុខ គិរី ទី​១៧​ពោ កុក ទី​១៨ រ័ត្ន ភារ​ម្យ ទី​១៩ វ៉ា លី​ខាន ទី​២០ អ៊ុង មករា ទី​២១ ស៊ុន ប៉ិច និង​ទី​២២ សាង សណ្តាប់​។ ពួកគេ​ទាំងអស់គ្នា​សុទ្ធតែជា​រស់នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​។​
​ក៏ប៉ុន្តែ​សមត្ថកិច្ច​បានបញ្ជាក់​ថា​យុវជន​ទាំង​២២​នាក់​នោះ មាន​២០​នាក់​ទៅហើយ​ជា​អ្នក​សេព​គ្រឿងញៀន តែ​ក្នុងនោះ​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ឃើញ​៤​នាក់​ជា​អ្នក​ចែកចាយ​ថែម​ទៀតផង​។​
​បច្ចុប្បន្ន​មនុស្ស​ទាំង​២២​នាក់​ខាងលើ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​បន្ត​រក​មេខ្លោង​ផ្សេងទៀត និង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ក្នុងពេល​ឆាប់ៗ​នេះ​៕

Untitled

គោលដៅ​បន្ទាប់​របស់ ISIS គឺ​ចក្រភព​អងគ្លេស ក្រោយ​សងសឹក​ប៊ែ​ល​ហ្សិ​ក​បានសម្រេច​

ស៊ី​រី​៖​ក្រុម ISIS បាន​គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស ក្រោម​ពាក្យស្លោក​ថា «​ទុក្ខវេទនា និង​ភាពជូរចត់​កាន់តែ​ច្រើនជាង​មុខ​» ដែល​ការ​គំរាម​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ប្រកាស​ទទួលស្គាល់ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុ​ច​សែ​ល ជា​ទង្វើ​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក គឺជា​ការសង​សឹក ដល់​ប្រទេសមួយ​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​ប៊ែ​ល​ហ្សិ​ក ចាប់បញ្ជូន​សកម្ម​យុទ្ធ ISIS ដែលមាន​ឈ្មោះថា Salah Abdeslam ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​វាយប្រហារ​កណ្ដាល​ទីក្រុង​បារី​ស កាលពី​កន្លងទៅ​។ ដោយឡែក​ភ្នាក់ងារ​សម្ងាត់​ប៊ែ​ល​ហ្សិ​ក​ក៏បាន​បញ្ជាក់ថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​គ៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ Salah Abdeslam ផងដែរ​៕

article-3504151-327A001D00000578-904_964x484

ផ្អាក​ផ្គត់ផ្គង់​ចរន្ត​អគ្គស​នី​រយៈពេល​៤​ថ្ងៃ​នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្តកណ្តាល និង​ភ្នំពេញ​

រាជធានី​ភ្នំពេញ​៖​អគ្គិសនី​កម្ពុជា (EDC) បាន​សេចក្តីប្រកាស​ជូនដំណឹង​ស្តីពី​ការផ្អាក​ផ្គត់​ផ្គង ចរន្តអគ្គិសនី​រយៈពេល​៤​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​២៤-២៧​ខែមីនា នៅ​បន់​មួយចំនួន​នៅ​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ​៕ សូម​អាន​សេចក្តី​ដំណឹង​ល​ម្អិ​ល​ខាងក្រោម​៖

06be9a0b62bd21b1c7afcdcd43bca017178

រួមរ័ក​មិនឱ្យ​លុយ ញយ​ពេក​ប្រកែក​ម្តង​ដក​កាំភ្លើង​គំរាម​បាញ់​

រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​ម្នាក់ទៀត​ជា​អ្នក​គួ​ក​ជេរ​រថយន្ត​ស្រវឹងស្រា​បាន​ដក​កាំភ្លើង​គំរាម​បាញ់​ស្ត្រី​រកស៊ី​ផ្លូវភេទ ម្តុំ​វត្តភ្នំ បន្ទាប់ពី​បបួល​រួមរ័ក​មិន​ព្រម ព្រោះតែ​មិនដែល​ឲ្យ​លុយ​។ ដែល​ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២២ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​៩៦ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​
​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-3241 ដែល​គេ​ស្គាល់​ថា ក្នុងចំណោម​២​នាក់​នោះ ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​ម្នាក់ទៀត ជា​អ្នក​គួ​ក​ជេរ​រថយន្ត តែ​មិនដឹងថា​ទើប​មកពី​ផឹកស៊ី​នៅឯណា​នោះទេ ដោ​យមក​ក្នុងស្ថានភាព​ស្រវឹង​ស្រឿងៗ​ឌុប​គ្នា​ទៅរក​ស្រី​នៅ​ម្តុំ​វត្តភ្នំ​ក្បែរ​ទន្លេសាប​។​
​ប្រភព​បន្តថា ពេលទៅដល់ ក៏បាន​បបួល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ទៅជា​មួយ តែ​ត្រូវ​នាង​មិន​ព្រមទៅ​ទេ ព្រោះ​ធ្លាប់​ដឹងថា បុរស​រូបនេះ​ឱ្យតែ​ស្រវឹង​ដេក​ជាមួយ​ហើយ មិនដែល​ឱ្យ​លុយ​ទេ ។ ដោយសារតែ​ខឹង​នាង​ប្រកែក​មិន​ព្រមទៅ​ជាមួយ ធ្វើឱ្យ​មន្ត្រី​រូបនោះ ផ្ទុះ​កំហឹង​ដក​កាំភ្លើង​កា​៥៤​គំរាម​បាញ់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​តែម្តង​៕

d61c9e19-4d58-49bf-873b-59b8fc6f2dc3b3f00bec-f36c-4b4b-a015-b00a1b706db3384fccd0-6e82-4d87-81cd-61e8ecf8629f