All posts by មេគង្គ ប៉ុស្តិ៍

ករណី​ក្របី​វ័ធ​កូន​ស្លាប់​និង​ឱ​ពុក​របួសធ្ងន់ ជនរងគ្រោះ​សំណូមពរ​អោយ​អភិបាលខេត្ត​ជួយ​រក​យុត្តិធម៌

​ខេត្តបាត់ដំបង​៖​ករណី​ក្របី​វ័ធ​កូន​ស្លាប់​និង​ឱ​ពុក​របួសធ្ងន់​ធ្លាយ​ពោះ ពេល​អុំទូក​មើល​ស​ន្ទួ​ច​នៅ​វាល​ស្ទឹង​ត្រាប់ កាលពី​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​កន្លងមកនេះ ជនរងគ្រោះ​សំណូមពរ​អោយ​អភិបាលខេត្ត និង​តុលាកា​ជួយ​រក​យុត្តិធម៌​អោយបាន​ឆាប់​។​
​លោកស្រី ស៊ុន យ៉​ន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិប​ញ្ញា ឃុំ​កំពុងព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​បានអោយដឹង​នៅ​ថ្ងៃទី​១៧ ខែមេសា​នេះ​ថា​៖ ហេតុការណ៍​ដ៏​អាក្រក់​ដែល​ធ្លា​ក់លើ​ក្រុមគ្រួសារ​របស់លោក​ស្រី​នៅ​វាល​ស្ទឹង​ត្រាប់​បណ្ដាលអោយ​ឱ​ពុក​និង​កូន ម្នាក់​ត្រូវស្លាប់ ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​ហ្វូង​ក្របី​បែន​ទាំង​កម្រោល​បន្ដរ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា មកទល់ពេលនេះ​អស់​រយៈពេល​ជាង​៥​ខែ​មកហើយ​នៅ​មិនទាន់មាន​ការដោះស្រាយ​ណាមួយ​ឡើយ បើទោះបី​បាន​ស្គាល់​យ៉ាងច្បាស់​នូវ​ម្ចាស់​ក្របី​យ៉ាងណាក៏ដោយ​។​
​លោកស្រី​បាន​បន្ដ​រថា​៖ ក្រោយពេល​កើតហេតុ​លោកស្រី​បានដាក់​ពាក្យបណ្ដឹង​ទៅដល់​នគរបាល​ស្រុក​ដែរ តែ​បានត្រឹមតែ​ការ​រងចាំ​ថ្ងៃនេះ ថ្ងៃនោះ​ប៉ុណ្ណោះ​ព្រោះ​រវល់ រហូតដល់​ថ្ងៃទី​០៦ ខែមេសា​ទើប​នគរបាល​នាំ​ឡើងទៅ​ប្ដឹង​ផ្ទាល់​ដល់​តុលាកា​តែម្ដង ការ​ទៅដល់​តុលាកា​នេះ​លោកស្រី​ត្រូវបាន​ក្រុមការងារ​ទទួល​ពាក្យបណ្ដឹង​តម្រូវ​បង់ប្រាក់​ចំនួន​១៧​ម៉ឺន​រៀល​ជា​ប្រាក់​បង់ពន្ធ​ស្របតាម​ចំនួន​សំណង​ដែល​ជនរងគ្រោះ​បានទាមទា​ចំនួន​២០​លាន​រៀល​។ បន្ទាប់​ពីនេះ​លោកស្រី​ត្រូវ​បង់ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ទៀត​ជា​ប្រាក់​ដើរ​ក្ដី ប៉ុន្ដែ​លោកស្រី​មិនមាន​លុយ​បង់​ឡើយ​ហើយក៏​ត្រឡប់មកផ្ទះ​វិញ​។​
​លោក​ជា តុត អាយុ​៥៥​ឆ្នាំ​ជា​ជនរងគ្រោះ​របួសធ្ងន់​ក្នុង​សភាព​ស្ទើរតែ​មិនទាន់​ជាសះស្បើយ​ទាំងស្រុង​ផង​នោះបាន​ទ​ទួ​ច​សំណូមពរ​ដល់​ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង លោក​ប្រធាន​តុលាកា​មេត្តាជួយ​ដំណើការ ក្នុងការ​ដោះស្រាយ​អោយបាន​ឆាប់​ផង​ព្រោះ​គាត់​ជា​ចាស់​អស់​ទីពឹង​ហើយ ហើយ​ក្រីក្រ​ទៀត​។​
​លោក​មួរ ឡាន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បានបញ្ជាក់​អោយដឹងថា​៖ ក្រោយពេល​កើតហេតុ​លោក​បាន​ហៅ​ម្ចាស់​ក្របី​ដើម្បី​ចូលខ្លួន​មក​ដោះស្រាយ​ដែរ​តែ​មិនឃើញ​ចូលខ្លួន ហើយ​លោក​ក៏បាន​សម្រេចចិត្ត​បញ្ជូន​សំណុំរឿង​ខាងលើនេះ​ទៅកាន់​តុលាកា ប៉ុន្ដែ​ត្រូវបាន​តុលាកា​ថា​ជា​រឿង​ក្រៅ​កិច្ចសន្យា ស្របគ្នា​និង​ការ​ទ​ទួ​ច​សាកសួរ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ផង​នោះ​លោក​បាន​នាំ​ជនរងគ្រោះ​ឡើង​ប្ដឹង​ទៅដល់​តុលាកា​ផ្ទាល់​តែម្ដង​តាំង​ពីមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។​
​គួររម្លឹកថា​៖ គ្រោះថ្នាក់​ក្របី​វ័ធ​ខាងលើ​កើតឡើង​លើ​ឱ​ពុក​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ធ្វើអោយ​របួស​ជាច្រើន​កន្លែង និង​ធ្លាយ​ពោះវៀន​ចេញមក​ខាងក្រៅ​ក៏​ផ្អើល​ឡើង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ថ្ងៃ​បន្ទាប់​សមត្ថកិច្ច​និង​កូនប្រុស​ជនរងគ្រោះ​បាន​ទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​ប៉​ន្ដែ​ត្រូវបាន​ក្របី​ពួន​បាត់​មិនឃើញ ហើយក៏​នាំគ្នា​ត្រឡប់​ឡើងមក​គោក​វិញ បាន​ជាង​កន្លះ​ម៉ោង​កូន​និង​ពួកម៉ាក​ចំនួន​២​នាក់​បាន​ទៅពិនិត្យ​ម្ដងទៀត​ស្រាប់តែ​ក្របី​ស្ទុះ​ចេញពី​កំពោ​ត​ព្រៃ​វាត់​យកៗ បណ្ដាលអោយ​ស្លាប់​ភ្លាម​នៅ​និង​កន្លែង​តែម្ដង ហេតុការណ៍​នេះ​បានធ្វើអោយ​សមត្ថកិច្ច​ប្រកាសអាសន្ន​ដល់​ម្ចាស់​តែ​ទាំងអស់ រួមទាំង​អ្នកនេសាទ​ផងដែរ​អោយមាន​ការ​ប្រុង​ប្រ​យ​ត្ន័​ដើម្បី​សុវត្ថិភាព​រៀងៗ​ខ្លួន​មុន​និង​ចាប់​សត្វ​ក្របី​បាន​៕​ប៉ែន សុផល​

2index
​

ផលប៉ះពាល់​ដែល​បង្កដោយ​តេន​ញ៉ា និង​ការការពារ​កុំឱ្យ​កើតមាន​តេន​ញ៉ា​

​សុខភាព​៖​តេន​ញ៉ា​គឺជា​ប្រភេទ​ដង្កូវ​តូចៗ​ម្យ៉ាង​ដែលមាន​រាង​សំប៉ែត និង​ពណ៌​ស ហើយ​មាន​ប្រវែង​ពី​៥​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​(​លូតលាស់ ដល់​កម្រិត​)​។ ជាទូទៅ​ពពួក​តេន​ញ៉ា​វា​ស្ថិតនៅក្នុង​ពោះវៀន រួច​វា​ចែកចេញជា​២​ប្រភេទ​គឺ តេន​ញ៉ា សា​ស៊ីណា​តា គឺជា​ប្រភេទ​តេន​ញ៉ា​ដែលមាន​ប្រភពពី​សត្វ​គោ និង​តេន​ញ៉ា សូ​យ៉ូ​ម គឺជា​ប្រភេទ​តេន​ញ៉ា​ដែលមាន​ប្រភពពី​សត្វ​ជ្រូក​។​
​រោគសញ្ញា​ភាគច្រើន​មិន​ស្ដែង​ឱ្យ​លោក​អ្នកដឹង​ទេ ប៉ុន្ដែ​ប្រសិន​ជាមាន​ក៏មាន​រោគសញ្ញា​ស្រាលៗ​ខ្លះ ដូចជា​ឈឺពោះ (​ឈឺ​ពេញ​ពោះ​តែម្ដង​) ជួនកាល​អ្នក​ជម្ងឺ​មាន​រាក ឬ​មាន​ជា​ទល់លាមក​។ ធម្មតា នៅពេលដែល​វា​ផ្ដាច់ចេញ​ជា​កង់ៗ រួច​វា​ធ្លា​ក់មក​ទំ​ជាប់​នឹង​ខោ​ទ្រនាប់​រហូត​ធ្វើឱ្យ​អ្នក​ជម្ងឺ​រមាស់​គូទ​។ ប្រសិន​ជាមាន​អាន់​ណូ ឬ​កូន តេន​ញ៉ា​ធ្វើ​ចលនា​ចូល​ទៅដល់​ខួរក្បាល វា​មាន​រោគសញ្ញា​ដូចជា​ធ្វើឱ្យ​អ្នក​ជម្ងឺ​ប្រកាច់ ឬ​មាន​លក្ខណៈ​ស្រដៀង​នឹង​មនុស្ស​ឆ្កួតជ្រូក​ដែរ​។​
​អាការរោគ​ដូច​បាន​រៀបរាប់​ខាងលើនេះ គឺ​វា​ធ្វើឱ្យមាន​ការប៉ះពាល់​ក្នុង​ខួរក្បាល​។ ជាធម្មតា​ប្រសិន​ជាមាន​ពពួក​ដង្កូវ​មាន នៅក្នុង​ពោះវៀន សារធាតុ​ទាំង​ប៉ុន្មាន​ដែលមាន​សារសំខាន់​ជួយ​ទ្រទ្រង់​សរីរាង្គ​របស់​មនុស្ស តេន​ញ៉ា​នឹង​ស្រូបយក​សារធាតុ​ទាំងអស់ ដែល​ធ្វើឱ្យ​សុខភាព​របស់​មនុស្ស ឬ​រាងកាយ​មានការ​ចុះខ្សោយ និង​ស្គមរីងរៃ​។​
​ដើម្បី​ការពារ​កុំឱ្យ​កើតមាន​តេន​ញ៉ា ពេល​ទទួលទាន​បន្លែ​ត្រូវតែ​លាង​សម្អាត​ឱ្យបាន​ស្អាត យក​ល្អ​ប្រសិនជា​អាច​ចម្អិន​បាន​រឹតតែ​ប្រសើរ ព្រោះ​ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អិន វា​ជួយ​សម្លាប់​នូវ​ពពួក​មេរោគ ឬ​ពពួក​ប៉ារ៉ាស៊ីត​ទាំងឡាយ​ដែល​មក​តោង​ជាប់​នឹង​បន្លែ​ដែល​លោកអ្នក​ទទួលទាន​។ រាល់ពេល​ដែល​ចេញ ពី​បង្គន់​ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ​។ សម្រាប់​ការទទួល​ទាន​អាហារ​សាច់​វិញ​ក៏ត្រូវ​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អ​ផងដែរ​៕

images16

​

អគ្គិភ័យ​កើតឡើង​១២​លើក ឆេះ​ផ្ទះ​៦៣​ខ្នង រយៈពេល​៤​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​

​រាជធានី​ភ្នំពេញ​៖​អំឡុង​បុណ្យចូលឆ្នាំថ្មី​រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​១៣-១៦ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅនេះ មាន​ករណី​អគ្គិភ័យ​១២​លើក ដែល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៦៣​ខ្នង បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ ប្រមាណ ៨៦៧.៥០០​ដុល្លារ និង​ឧបករណ៍​សម្ភារៈ​មួយចំនួនទៀត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​៕ សូម​អាន​ព័​ត៌​លម្អិត​ដូចខាងក្រោម​នេះ​៖

fn-2016-04-18-12-28-49-1fn-2016-04-18-12-28-50-3fn-2016-04-18-12-28-50-2

​

ខេត្ត​ចំនួន​៩​នឹងមាន​បាតុភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ពីថ្ងៃ​ទី​១៩-២២ មេសា​

​រាជធានី​ភ្នំពេញ​៖​ខេត្ត​ចំនួន​៩ របស់​កម្ពុជា​នឹង​អាច​ប្រឈម​ខ្លាំង​ជាមួយនឹង​បាតុភូត ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃទី​១៩ ដល់​២២ ខែមេសា ឆ្នាំ​២០១៦​ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​ក្នុង​សេចក្តីជូនដំណឹង​បញ្ជាក់ថា ខេត្ត​៩​នោះ រួមមាន ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ និង​ខេត្តក្រចេះ ហើយ​មាន​៦​ខេត្ត​ដែល​ប្រឈម​ខ្លាំងជាងគេ គឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និង​ខេត្តព្រះវិហារ​។ ជាមួយគ្នា​នោះ​ក្រសួង​ធនធានទឹក​ក៏បាន​ប្រកាសអាសន្ន​ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​៕ ខាងក្រោម​នេះ ជា​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក​៖

12998638_1589482611366104_8525784899904285304_n

​

រថយន្តក្រុង​ធ្លាក់​ជ្រោះ​ស្លាប់​មនុស្ស​២៧​នាក់ និង​របួស​១៣​នាក់​នៅ​ឥណ្ឌា​

​ញូ​ដេលី​៖មនុស្ស​២៧​នាក់​បាន​ស្លាប់ និង​១៣​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រថយន្តក្រុង​បាន​ធ្លាក់ចូល​ទៅក្នុង​ជ្រោះ នៅក្បែរ​ផ្លូវ​ធ្វើដំណើរ​នៃ​ស្រុក Deogarh ស្ថិតនៅក្នុង​រដ្ឋ Odhisa ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ស៊ិន​ហួរ នៅមុននេះ​បន្តិច​។​
​បើ​បើ​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​តាំងពី​យប់​ថ្ងៃអាទិត្យ​មកម្ល៉េះ ដោយ​វា​ស្ថិតនៅ​ចម្ងាយ​២៦៤​គីឡូម៉ែត្រ​នៃ​ភាគ​ពាយ័ព្យ​របស់​ទីក្រុង Bhubaneswar របស់​រដ្ឋ Odhisa​។ ប៉ូលិស​បាន​អះអាងថា រថយន្តក្រុង​ខាងលើនេះ​បាន​ដឹក​ក្រុម​ល្ខោន អូ​ប៉េ​រ៉ា ចំនួន​៤០​នាក់ ។ ប៉ូលិស​បញ្ជាក់ថា ផ្លូវ​ធ្វើដំណើរ​នោះ ទំនងជា​ខ្ពស់​ខ្លាំងពេក ហើយ​រថយន្តក្រុង​ទំនងជា​បាន​បាត់បង​ម្ចាស់ការ​ទៀត ពេល​ចុះ​ចំណោត ទើបបាន​បណ្តាល​ឲ្យ​ធ្លាក់ចូល ទៅក្នុង​ជ្រោះ​ជម្រៅ​ជាង ៥០​ម៉ែត្រ​នោះ​តែម្តង​៕
002564bc674514306ec711

​

Javier Pastore អាច​នឹង​ចាក​ចេញពី PSG រដូវ​កាល​ក្រោយ​

​បាល់ទាត់​៖​ក្រុម​តោ​ខៀវ Chelsea កំពុងស្ថិត​នៅក្នុង​កិច្ចពិភាក្សា​ជាមួយនិង​អ្នកតំណាង​របស់​កីឡាករ Javier Pastore លើ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​សក្តានុពល​នៅ​រដូវក្តៅ​នេះ​។​នេះ​បើ​យោងតាម​ការទទួល​ឲ្យ ដឹង​ពី​ក្លិប​បាល់ទាត់​នៅ​បារាំង​។​
​សេចក្តី​របាយការណ៍​នេះ​បាន​អះអាងថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​រូបនេះ គឺ​មិន​សប្បាយ​ចិត្តនឹង​តួនាទី​បច្ចុប្បន្ន​របស់គាត់​នៅ​ក្លិប Paris Saint-Germain និង​កំពុង​ពិចារណា​ក្នុងការ​ចាកចេញ​ពី​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ខណៈពេលដែល​លេច​ឮថា កីឡាករ​វ័យ​២៦ ឆ្នាំ​រូបនេះ ចង់​ចាកចេញ​នោះ​មាន​ក្លិប​ធំៗ​ជាច្រើន​ដូចជា Chelsea, Manchester City, Barcelona, Juventus​និង​ក្រុម Bayern Munich មានការ​ចាប់អារម្មណ៍​ក្នុង​យ​ការប្រកួតប្រជែង​ដណ្តើមយក​កីឡាករ Javier Pastore ផងដែរ​។​
​គួរ​បញ្ជាក់ថា កីឡាករ​រូបនេះ ផ្លាស់​ចេញពី​ក្រុម Palermo មកកាន់​ក្រុម Paris Saint Germain កាលពី​ឆ្នាំ​២០១១ ហើយ​បានបង្ហាញ​ឲ្យ​ក្រុម​ចំនួន​១៤៤​ប្រកួត​នឹង​ស៊ុត​បញ្ចូល​ទី​បាន​២៥​គ្រាប់​៕

javier-pastore-shooting

​

ប្រពន្ធ កាប់​ប្តី​មួយ​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម

​ខេត្តព្រៃវែង​៖​បុរស​វ​យ័​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ​ខណៈ​ប្រពន្ធ​កាប់​មួយ​ពូថៅ​ចំ​គល់​.​ក ព្រោះ​រយៈពេល​កន្លងមក​ជនរងគ្រោះ តែងតែ​ផឹកស្រា​ជាប្រចាំ ហើយ​ប្រើ​អំពើហិង្សា​មកលើ​ប្រពន្ធ​កូន រហូត​គំរាម​សំលាប់​ទាំង​ពូជ​ទៀតផង ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ១១៖០០​នាទី​យប់ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។​
​ជនរងគ្រោះ​ជា​ប្តី​មានឈ្មោះ ហឿន ហ៊​ន ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ខ្យា ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ហើយ​បានមក​យកប្រពន្ធ​នៅ​ភូមិ​កើតហេតុ ដែលជា​ជនសង្ស័យ រយៈពេល​២០​ឆ្នាំ​ហើយ ។​ចំណែក​ប្តី​មានមុខ​របរ​មិន​ពិតប្រាកដ​ហើយ តែងតែ​ផឹកស្រា​ស្រវឹង រករឿង​វាយដំ​ធ្វើបាប ប្រពន្ធ​កូន​ស្ទើរតែ​រាល់ថ្ងៃ មិនដែល​ស្រាក​ស្រា​ន​ឡើយ​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលជា​ជ​នស​ង្ស​យ័​ខាងលើ​មានឈ្មោះ យួន សុភា ភេទ​ស្រី ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ និង​មានកូន​ក្នុងបន្ទុក​២​នាក់ ឈ្មោះ ឌុ​ច សុភា​រ៉ា ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​នៅ​រៀន និង ឈ្មោះ ឌុ​ច ភី​ដូ​ល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​រៀន​។​ករណីនេះ​អាច​ថា​ស្ដ្រី​ជា​ជន​ស​ង្ស​យ័ គាត់​ទ្រាំ​និង​ទង្វើ​របស់​ប្ដី​លែង​បាន ទើប​សម្រេចចិត្ត​យក​ពូថៅ ដែល​ប្ដី​សំលៀង​ទុក​កាប់​ប្រពន្ធ​កូន​នោះ មក​កាប់​លើ​ប្តី​របស់ខ្លួន​ឲ្យ​ស្លាប់​ដូច្នេះ​ទៅ​៕

13051581_1589077768073255_8293839542519716455_n13015253_1589077738073258_2007617497187019453_n

​

រដ្ឋាភិបាល​អេក្វាទ័រ​បញ្ចេញ​ថវិកា​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយ​សាររ​ញ្ជួយ​ដី​

​អេក្វាទ័រ​៖​យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន​ស៊ិន​ហួរ​ថា កញ្ចប់​ថវិកា​ដំបូង​៣០០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​រដ្ឋាភិបាល​នៃ​ប្រទេស​អេក្វាទ័រ​បាន​បញ្ចេញ​ជា​ជំនួយ​ភ្លាមៗ ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​រញ្ជួយ​ផែនដី​កម្រិត ៧,៨​រ៉ិ​ច​ទ័​រ ដែល​បាន វាយប្រហារ​ភាគ​ពាយ័ព្យ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២៤៦​នាក់​។​
​កងទ័ព និង​កងកម្លាំង​ប៉ូលិស​សរុប ១៤,០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​ទៅ​តំបន់​នានា​ដែល​បាន ទទួលរង​គ្រោះ​រញ្ជួយ​ដី ដែល​បាន​កើតមានឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ នៅក្នុង​ប្រទេស​អេក្វាទ័រ ដែល​ស្ថិតនៅ​តំបន់​អាមេរិក​ខាងត្បូង ជាប់​នឹង​មហាសាគរ​ប៉ាស៊ីហ្វិក ដែរនោះ​។ បច្ចុប្បន្ន​ខេត្ត​ចំនួន ០៦ នៅក្បែរ​តំបន់​ដែល​បាន​រងគ្រោះ​រញ្ជួយ​ដី នៅតែ​ស្ថិតក្នុង​ការប្រកាសអាសន្ន​នៅឡើយ ហើយ​មនុស្ស ២,៥២៧ កំពុង​សម្រាក​ព្យាបាល​របួស​នៅឯ​មន្ទីរពេទ្យ​៕

_89280129_032510158-1

​

ទូត​អាមេរិក នឹងធ្វើ​សន្និសីទកាសែត​នា​រសៀល ថ្ងៃនេះ​បន្ទាប់ពី​ចូលរួម​ពិនិត្យមើល​ព្រៃ​ឡង់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីជូនដំណឹង ទូត​អាមេរិក William A. Heidt នឹងធ្វើ​សន្និសីទកាសែត​នា រសៀល ថ្ងៃទី​១៨​នេះ​បន្ទាប់ពី​លោក និង មន្ត្រី​អន្តរក្រសួង​រាជរដ្ឋាភិបាល ជិះ ឧទ្ធម្ភាគចក្រ​មើល ព្រៃ​ឡង់ ខណៈដែល​ព្រៃ​នេះ មានការ​រិះគន់​យ៉ាងខ្លាំង​ថា មានការ​កាប់ បំផ្លាញ​ច្រើន​នោះ ។ លោក Heidt​នឹងធ្វើ​សន្និសីតកាសែត នៅ វេលា​ម៉ោង​១២​និង​៣០ នៅ​សណ្ឋាគារ​ហូ​ហ្វី​តែ​ល រាជ ធានី​ភ្នំពេញ​ស្តីអំពី​ស្ថានភាព ទូទៅ​របស់ព្រៃ​ឡង់​ក្រោយពី​លោក និង លោក សាយ សំ អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហា ផ្ទៃ​និង លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេ សាទ តំណាង​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សំរាប់​ការ អភិវឌ្ឍន៍ អន្តរជាតិ (USAID) ក៏​ចូលរួម ផងដែរ​ជា​ផ្នែក​មួយ នៃ​គំរោង​គាំទ្រ​ព្រៃឈើ​និង​ជីវសាស្ត្រ​ចំរុះ​ដែល​អនុវត្ត ដោយ អង្គការ Winrock International បាន​ជិះ​ឧទ្ធម្ភាគចក្រ​នោះ​។​
​បើតាម​សេចក្តីជូនដំណឹង “​បំណង​នៃ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ នេះ​គឺ​ដើម្បី​លើក​កំពស់ ការយល់ដឹង​លើ​ការ បំផ្លាញ ព្រៃឈើ និង បង្កើន​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្នុង ការការពារ​ព្រៃឈើ​។ ការ​មកជួប​គ្នា​នៃ​ផ្នែក​ក្រសួង បរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ហើយ​និង​ក្រសួង មហាផ្ទៃ​ជួយ​បង្ហាញអោយឃើញ​ការគាំទ្រ​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត ការ អន្តរក្រសួង​ក្នុង ការការពារ​ព្រៃ​ឡង់​” ៕

a18604ba9d6a517b152e1cf124339add

​

រលក​កម្តៅ​នៅ​ប្រទេស​ឥណ្ឌា​សម្លាប់​មនុស្ស​១១១​នាក់​ហើយ​

​ឥណ្ឌា​៖​ចំនួន​អ្នកស្លាប់​ដោយសារ​រលក​កម្ដៅ​ខ្លាំង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើងដល់ ១១១​នាក់ ក្នុងនោះ​ភាគច្រើន​ស្លាប់​ដោយសារ​ខ្សោះ​ជាតិ​ទឹក​នៅក្នុង​ខ្លួន និង​គាំងបេះដូង​។ នេះ​បើ​យោងតាម​សារព័ត៌មាន India Times ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែមេសា​នេះ​។​
​តាម​ការព្យាករណ៍​អាកាសធាតុ​បាន​ឲ្យ​ដឹងថា រលក​កម្ដៅ​នៅក្នុង​រដ្ឋ Telangana និង Andhra Pradesh ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា បាន​កើន​ឡើងដល់ ៤៥​អង្សា​សេ ដែល​បណ្ដាល​ឲ្យ​មនុស្ស​នៅក្នុង​រដ្ឋ​ទាំងពីរ​នេះ ស្លាប់​ប្រមាណ​ជា ១១១​នាក់ ហើយ​បើសិនជា​រលក​កម្ដៅ​នេះ មិន​អន់ថយ​នោះទេ អាច​នឹង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បន្តទៀត​។ បើតាម​អ្នកជំនាញ​បាន​បញ្ជាក់ថា ការឡើង​កម្ដៅ​នេះ អាច​បណ្ដាលមកពី​បាតុភូត​អាកាសធាតុ El Nino​។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥ កន្លងទៅនេះ ប្រទេស​ឥណ្ឌា ក៏បាន​ជួបប្រទះ​នូវ​បាតុភូតធម្មជាតិ​រលក​កម្ដៅ​ខ្លាំង​នេះ​ផងដែរ ដោយបាន​សម្លាប់​មនុស្ស​ជាង ២,០០០​នាក់​៕

5ca0fe0e-4ade-4a91-b1b6-a63e41d4f8fe-2060x1236

​

ប្រទះឃើញ​គោ​៣​ក្បាល​ត្រូវគេ​ពន្លះសាច់​ក្នុងព្រៃ

​ខេត្តស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ គោ​ចំនួន​៣​ក្បាល ដែល​ត្រូវ​ចោរលួច​ពី​យប់ ហើយ​ពន្លះ​សាច់​យក​គ្មាន​សល់​កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃទី​១៨ ខែមេសា នៅក្នុង​ព្រៃ​ឃុំ​កំ​ភុ​ន ប៉ុន្តែ​នៅសល់តែ សាច់​មួយចំនួន ប៉ុណ្ណោះ បន្ទាប់ពី​ក្រុមចោរ ពន្លះសាច់​យកទៅ​អស់​។​
​បើតាម​មន្ត្រីនគរបាល​ប៉ុស្តិ៍​កំ​ភុ​ន បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១៧ ខែម​សា លោក ហ៊ុម កញ្ញា ដែលជា​ម្ចាស់ បាន​យក​គោ​ចង ក្នុង​ក្រោល​ដូច​សព្វដង លុះ​ព្រឹក​ឡើង បម្រុង​យក​គោ ចេញពី​ក្រោល ដូច​រាល់ដង តែ​បាត់​មិនឃើញ​។ មន្ត្រីនគរបាល​បន្តទៀត​ថា ក្រោយពី​បាត់គោ ម្ចាស់​គោ បាន​នាំ​បងប្អូន​ដើររក តាម វាលស្រែ រួច​ទើប​ប្រទះឃើញ ខ្មោច​គោ ត្រូវ​ក្រុមចោរ លួច​កាប់ នៅក្រោយ​ស្រែ​ថុង កនុង ភូមិ​កំ​ភុ​ន ដោយ​កាប់​យក​កំ​ភ្លៅ ចំនួន​៨ និង​គ្រឿងក្នុង ២​ក្បាល យកទៅ​បាត់ ហើយ​សាច់​ដែល​នៅ​សេសសល់ ត្រូវបាន​ម្ចាស់ យក​ត្រឡប់ទៅផ្ទះ​វិញ​៕

129cd0fead76cb5d1bad62d6f36c4b70177

​

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​៣១​ខ្នង​នៅ​ស្រុក​ព្រះនេត្រព្រះ​

​ខេត្តបន្ទាយមានជ័យ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣១​ខ្នង​៣​ភូមិ​នៅ​ស្រុក​ព្រះនេត្រព្រះ​ត្រូវបាន​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​អស់​ស្ទើរតែ​ទាំងស្រុង​តែ​ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ពុំមាន​មនុស្ស សត្វ រងរបួស​ឬ ស្លាប់​ឡើយ​។​
​លោក លី សុវណ្ណ​រិ​ទ្ធ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​នៅវេលា ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦​នេះ​ស្រាប់​តែមាន​ភ្លៀង​អម​ទៅដោយ​ខ្យល់​កន្ត្រាក់​បក់​មក​ចំ​ភូមិ​ចំនួន​៣​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣១​ខ្នង ក្នុងភូមិ កំព្រា​ម​៧​ខ្នង​ក្នុងភូមិ អន្លង់​សា​១​ខ្នង​ក្នុងភូមិ តា​អំ​២៣​ខ្នង​សរុប​រួម​ចំនួន​៣១​ខ្នង​ក្នុង​៣១​ខ្នង​នោះ​មានផ្ទះ​ប្រជាពលរដ្ឋ​របើក​ដំបូល​ប្រកស​ង្គ​សី​ទាំងស្រុង​ក៍មាន ដួលរលំ​ទាំងស្រុង​ក៏មាន​។​
​លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់​ទៀតថា​ក្រោយពី​ហេតុការណ៍​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​រួចមក លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បាន​ដឹកនាំ​ក្រុមការងារ​មានដូចជា​លោក​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ នគ​បាល​ស្រុក​ព្រះនេត្រព្រះ ព្រះ​ទាំង​មន្ត្រី​យោធា​ជាច្រើន​នាក់​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួច​ធ្វើការ​ស្រង់​ស្ថិតិ​ផ្ទះ​ប្រជាពលរដ្ឋ​ណា​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ហើយក៏​បាន​ជួយ​សំរួល​និង​ធ្វើការ​រៀបចំផ្ទះ​ប្រជាពលរដ្ឋ​ណា​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ដើម្បី​ជាទី​ជម្រក​បណ្តោះអាសន្ន​ដ​ល់​ពួកគាត់​ផងដែរ​ហើយ​ក្រុមការងារ​របស់លោក​បាន​យក​ខ្នង​ផ្ទះ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​យក​អំណោយ​ទៅ​ចែក​និង​រៀបចំ​ធ្វើ​ផ្ទះ​ជួន​ពួកគាត់​ឡើងវិញ​។​
​លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់​ទៀតថា​ឆ្នាំមុន​នោះ​ស្រុក​របស់គាត់​ពេល​បញ្ចប់​ក្នុង​ថ្ងៃ​ត្រាស់​នោះដែរ​ក្នុងភូមិ​មួយចំនួន​ក៏ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ង​ផងដែរ​ស្រាប់តែ​ឆ្នាំនេះ​ក្នុង​ថ្ងៃ​បញ្ចប់​ត្រាស់​នោះដែរ​ក៏មាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផងដែរ​។​លោក​ក៏បាន​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ពេល​មាន​ភ្លៀង​អម​ទៅដោយ​ខ្យល់​កន្ត្រាក់​ហើយ​នោះ​ត្រូវតែ​រត់ទៅរក​ទីកន្លែង​ណា​ដែលមាន​សុ​វត្តិភាព​ជាសវាង​អស់​ផ្ទះសម្បែង​ហើយ​ជួប​និង​គ្រោះថ្នាក់​ស្លាប់​ដល់​អាយុជីវិត​ខ្លួន​បន្តទៀត​៕

c14b5271-e67c-46f2-b157-24689c28fb1932837788-80e5-432b-aca1-1d8a4713cfe612d3ded7-d32b-45aa-9f50-3f78ef0affe7

​

ភ្លៀង​ធ្លាក់​ដុំ​ទឹកកក​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖​តាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ភ្លៀង​កក់ខែ​មួយ​មេ បង្កឱ្យមាន​ធ្លាក់​ដុំ​ទឹកកក​តូចៗ និង​លាយឡំ​ខ្យល់​កន្ត្រាក់​ផង បាន​បោកបក់​ទៅលើ​ស្រុក​មោង​ប្ញ​ស្សី កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​១៧ មេសា បណ្ដាលឱ្យ​ផ្ទះ​ប្រជា​ពលរ​ដ្ធ​មួយចំនួន​បាន​របើក​ដំបូល ។​
​សមត្ថកិច្ច​បញ្ជាក់ថា ភ្លៀង​កក់ខែ​ដែលមាន​ធ្លាក់​ព្រិល និង​បង្កឱ្យមាន​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​អំពី​របាយការណ៍​ខូចខាត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​ទេ ដោ​យម​ត្ថ​កិច្ច និង​អាជ្ញាធរ​កំពុង​ចុះ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​៕

1b66fd68-669e-41c7-8ae5-f1c1a521322f

​

ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ជំ​រកត្រី​ពង​កូនជាង​១០​ថ្ងៃ​ហើយ​មិនទាន់​រលត់​

​ខេត្តកំពង់ឆ្នាំង​៖​ព្រៃរនាម​ជា​ដែន​ជម្រក​ត្រី​ពង​កូន​នៅក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបាន​ភ្លើង​ឆេះ​ចាប់តាំងពី​ថ្ងៃទី​៧​មេសា​រហូតដល់​ថ្ងៃទី​១៧​មេសា​ភ្លើង​នៅតែ​បន្ត​ឆាបឆេះ​ខ្លាំង​ឡើងៗ បើទោះបី​អជ្ញាធរ​ស្រុក​និង​ខេត្ត​នៅ​ថ្ងៃទី​១៦​មេសា​បានសម្រេច​ចិត្ត​យក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​ចំនួន​២​គ្រឿង​មក​ទុក​ត្រៀម​ការពារ​បាញ់​ពន្លត់ភ្លើង​ដែល​កំពង់​ឆេះ​រាលដាល​សំដៅ​មក​ផ្សារ​ចល័ត​មាត់ទន្លេ​ឃុំ​ឆ្នុកទ្រូ​នៅឡើយ​។​
​គួរ​បញ្ជាក់ថា មកដល់​ថ្ងៃទី​១៧​មេសា​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​របស់​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង នៅ​ត្រៀម​ការពារ​តូប​ក្នុង​ផ្សា​នៅឡើយ​ពីព្រោះ​ភ្លើង​នៅ​ល្ងាច​ថ្ងៃទី​១៧​នេះ​នៅតែ​បន្ត​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ខាងកើត​ផ្សា​នៅឡើយ​។​ភ្លើង​ឆេះ​ព្រៃ​អស់​រយះពេល​១០​ថ្ងៃ​មកនេះ​គេ​សង្កេតឃើញ​អជ្ញាធរ ឃុំ ស្រុក​ជាច្រើន​នាក់មក​តាមដាន​សភាព​ការ​ភ្លើង​ឆេះ​ព្រៃ​ខាងលើនេះ​ទាំងយប់​ទាំង​ថ្ងៃ​ខ្លាចក្រែង​មាន​អគ្គីភ័យ​ចូល​ឆេះ​តូប​ក្នុង​ផ្សារ​ដោយ​យ​ក្ថា​ហេតុ​។​
​លោក​អនុ​សេនីយ៍​សេង ឌី​នាយប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ឆ្នុកទ្រូ​សន្និដ្ឋានថា​៖​អគ្គីភ័យ​នេះ​បណ្ដា​មកពី​មនុស្ស​លួច​ដុត​ដែលមាន​ភ្លើង​ឆេះ ចំនួន​៣​ភូមិ ទី​១​ភូមិ​សេះ​ស្លាប់ ទី​២​ភូមិ​កំពង់ព្រះ ទី​៣​ឆ្នុកទ្រូ ករណី​អគ្គីភ័យ​(​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​)​គិត​ត្រឹម​ថ្ងៃទី​៧ មេសា​ដល់​ថ្ងៃទី​១៧​មេសា​២០១៦​នេះ​ភ្លើង​ឆេះ​អស់​ជាង​៣០០​ហិច​តា​ហើយ​។​
​លោក​អនុ​សេនីយ៍​សេង ឌី​បានបញ្ជាក់​បន្ថែមថា​៖​ផ្សារ​ចល័ត​មាត់ទន្លេ​ឆ្នុកទ្រូ​មាន​តូប​នៅជាប់​និង​ព្រៃ​ដូច្នេះហើយ​បាន​លោក​អភិបាលស្រុក​បរិបូណ៌​បានស្នើ​សុំ​ទៅ​លោក​អភិបាល​កំពង់ឆ្នាំង ទុក​រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង​ចាំ​ជួយ​បាញ់​ទឹក​ការពារ​តូប​ដែល​នៅ​ជិត​ព្រៃ លោក​រួមទាំង​អជ្ញាធរ​ឃុំ​ស្រុក​បានធ្វើ​ការអំពាវនាវ​ដល់​ម្ចាស់​តូប​ទាំងអស់់​ត្រូវ​ត្រៀម​ទឹក​និង​មិនអាច​ទៅ​ទីណា​ឆ្ងាយ​ពី​តូប​របស់ខ្លួន​ត្រៀម​បើ​មាន​ភ្លើង​ឆេះ​មកដល់ ។​
​ចំណែក លោក ហេង មនោ មេឃុំ​ផាត់​សណ្តាយ បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារ​ក្តៅ​ខ្លាំងពេក បានធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ដែល​យើង​មិនអាច​សន្និដ្ឋាន​មកពី​មូលហេតុ​អី​ពិត​ប្រាក​នោះទេ ហើយ​នៅថ្ងៃនេះ ភ្លើង​ឆេះ​៣​កន្លែង​ហើយ ប៉ុន្តែ​បាន​ពន្លត់​២​កន្លែង នៅសល់​មួយកន្លែង​ទៀត កំពុង​គំរាមកំហែង​ផ្ទះ​ប្រជាពលរដ្ឋ​។​
​លោក​មេឃុំ បាន​បញ្ជាក់ថា សម្រាប់​ហេតុការណ៍​នេះ ប្រជាជន​នៅក្នុង​ភូមិ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ និង​អាវុធហត្ថ ជាង​១០០​នាក់ នាំគ្នា​ជួយ​បាញ់​ពន្លត់​ដោយ​ម៉ាស៊ីនបូមទឹក​តូចៗ ពីព្រោះ​នៅ​តំបន់​នោះ គឺ​មិនអាច​ឲ្យ​រថយន្ត​ចូល​ទៅដល់​បានទេ​។ បើតាម​លោក​មេឃុំ ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ បាននាំគ្នា​បាញ់​ទឹក​ស្កាត់​ហើយ តែបើ​ផ្ទះ​ណា​ត្រូវ​ភ្លើង​គំរាមកំហែង​ខ្លាំង​នោះ គឺ​កម្លាំង​យើង​នឹង​នាំគ្នា ទៅ​ជួយ​។ សម្រាប់​លោក​មេឃុំ ក៏​មិនទាន់​ហ៊ាន​សន្និដ្ឋានថា អាច​បាញ់​ពន្លត់ ឫ​យ៉ាងណា​នោះទេ បើ​ភ្លើង​ឆេះ​ខ្លាំង​យ៉ាងនេះ ហើយ​ឡានទឹក​ក៏​មិនអាច​ចូលទៅ​បាន​ទៀត ដែល​រហូតមកដល់​យ​ប់​នេះ ផ្ទះមួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ហើយ​។​
​លោក ហេង មនោ បាន​អំពាវនាវ និង​សុំ​ជំនួយ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ បើសិន​ភ្លើង​មិនត្រូវ​បាន​បាញ់​ពន្លត់​នោះ​៕

413221322

​

អាជ្ញាធរ​វៀតណាម​ផ្អាក​ការប្រគំ​តន្ត្រី​នៅ​កម្ពុជា​ក្រោម

​រាជធានី​ភ្នំពេញ​៖​តាម​គម្រោង​ការប្រគំ​តន្ត្រី និង​លក់​សំបុត្រ​នៅ​ខេត្ត​ព្រះ​ត្រពាំង​(​កម្ពុជា​ក្រោម​)​ដែល​ចូលរួម​ដោយ​តារា​ល្បីៗ​រួមមាន​លោក ព្រាប សុវត្ថិ អ្នកនាង​ម៉េង កែវពេជ្ជតា និង​តារា​មានឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​នោះ​គឺមាន​រយៈពេល​២​យប់​(​ថ្ងៃ​ទ​១៣ និង​១៤​ខែមេសា​)​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដោយ​ការប្រគំ​តន្ត្រី​នោះ ប្រព្រឹត្តទៅបាន​តែមួយ​យប់​ប៉ុណ្ណោះ ក៏ត្រូវ​អាជ្ញាធរ​វៀតណាម​កំណត់​ឲ្យ​រើ​បង្វិច​មក​ស្រុកកំណើត​វិញ​។
តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មូលហេតុ​ដែល​នាំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ផ្អាក​ការប្រគំ​តន្ត្រី​នោះ​ក៏​ព្រោះតែ​ពុំមាន​ការសុំ​វ​ឲ​ច្បាប់​អ​និ​ញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​។ ប៉ុន្តែ​ប្រភព​ផ្សេងទៀត​បាន​អះអាង​ផ្ទុយ​ពីនេះ​។​
យ៉ាងណាក៏ដោយ​មកទល់​ពេលនេះ​គេ​បានដឹង​គ្រប់គ្នា​ថា​ការប្រគំ​តន្ត្រី​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​ចូលរួម​ដោយ​លោក ព្រាប សុវត្ថិ អ្នកនាង ម៉េង កែវពេច្ជតា លោក​វង្ស តារា​រតនា ម្ចាស់​បទ​«​ស៊ូ​ឃ្លាត​» លោក វី ជី​វ័​ន្ត និង​តារា​ល្បីឈ្មោះ​មួយចំនួនទៀត​ទទួលបាន​ជោគជ័យ​យ៉ាង​សម្បើម​។
យោងតាម​ការប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​និង​ការផ្ដល់​សម្ភាសន៍​របស់​លោក​ព្រាប សុវត្ថិ ការប្រគំ​តន្ត្រី​នោះ​នឹងធ្វើ​រយៈពេល​២​ថ្ងៃ​យប់ គឺ​យប់​ថ្ងៃ​១៤ និង​ថ្ងៃទី​១៥ មេសា ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​តែម្ដង នៅ​ខេត្ត​ត្រា​វិញ អតីត​ខេត្ត​ខ្មែរ​ឈ្មោះ​ព្រះ​ត្រពាំង​នៅ​កម្ពុជា​ក្រោម​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ការសម្ដែង​របស់លោក​ព្រាប សុវត្ថិ​និង​តារា​សិល្បៈ​ទាំងអស់​ដែល​ខំ​ត្រៀមខ្លួន​សម្រាប់​២​យប់នោះ ដំណើរការ​តែមួយ​យប់​ដំបូង​ប៉ុណ្ណោះ លុះដល់​យប់​ទី​២​ក៏ត្រូវ​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​បន្ត​។
ទាក់ទង​ករណី​ខាងលើនេះ​លោក វង្ស តារា​រតនា តារាចម្រៀង​ប្រចាំ​We Production របស់​ហង្ស​មាស​បាន​ឆ្លើយ​យ៉ាងខ្លី​ថា​៖ “​សុំទោស​រឿង​ហ្នឹង​(​រឿង​គេ​បិទ​មិន​ឲ្យ​សម្ដែង​) ខ្ញុំ​អត់​ទាន់​ចង់​និយាយ​ទេ ចាំ​ពេល​ក្រោយ​ចុះ​ណា​!”​។ ចំណែក លោក ព្រាប សុវត្ថិ នៅពេល​អ្នកសារព័ត៌មាន​សួរ​បញ្ជាក់ថា​ហេតុអ្វី​បាន​យប់​ថ្ងៃទី​១៥ មេសា អាជ្ញាធរ​វៀតណាម​ចុះមក​បិទ​ការប្រគំ​តន្ត្រី​លក់​សំបុត្រ​មិន​ឲ្យ​សម្ដែង​? លោក​បញ្ជាក់​យ៉ាងខ្លី​ថា​៖ “​សុំទោស​ឥឡូវ​ហ្នឹង​បងអត់​អាច​និយាយ​រឿង​ហ្នឹង​បានទេ ចាំ​ពេល​ក្រោយ​ចុះ​ណា​”​។​
ដោយឡែក​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ដែល​ទទួលដំណឹង​នៃ​ការផ្អាក​នេះ​មានប្រសាសន៍ថា​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​យប់​ទី​២​នោះ ត្រូវបាន​អាជ្ញាធរ​វៀតណាម​អះអាងថា​មិនមាន​ច្បាប់ ទើប​នាំ​ឲ្យ​មាន​ការចុះ​បិទ​ចោល​កណ្ដាល​ទី​ដូច្នេះ​ដោយ​លោក​បញ្ជាក់ថា មកទល់ពេលនេះ ខ្ញុំ​បានដឹង​ត្រឹមតែ​ថា​ខាង​វៀតណាម គេ​ថា​អ្នករៀបចំ​ប្រគំ​តន្ត្រី​អត់​សុំច្បាប់ ទើប​គេ​ចុះមក​បិទ​មិន​ឲ្យ​ធ្វើ​នៅ​យប់​ថ្ងៃទី​១៥ មេសា​។ ប៉ុន្តែ​ខ្ញុំ​អត់​ជឿ​ព្រោះ​បើ អ្នករៀបចំ​កម្មវិធី​អត់​សុំច្បាប់​គេ​មិនអាច​ធ្វើ​បដា​ប្រកាសថា​រៀបចំ​២​ថ្ងៃ​និង​និយាយ​ជាមួយ​តួ​ថា​ធ្វើ​២​ថ្ងៃ​អញ្ចឹង​កើត​ទេ ព្រោះ​នៅ​វៀតណាម គឺ​ខ្មែរ​យើង​ធ្វើ​អី​ក៏​ត្រូវតែ​សុំច្បាប់​ដែរ​បាន​ហ៊ាន​ធ្វើ ខ្ញុំ​ថា​រឿង​អត់​ច្បាប់​ហ្នឹង​ដូចជា​មិនសូវ​សម​ទេ ប៉ុន្តែ​វា​អាចមាន​បញ្ហា​ផ្សេងទៀត​។
​គួរបញ្ជាក់​ផងដែរ​ថា តារា​ដែលមាន​ឈ្មោះ​ទៅ​សម្ដែង បាន​បង្ហោះ​វីដេអូ​បង្ហាញថា​ពួកគេ​ធ្វើដំណើរ​តាម​រថយន្ត​តាម​ច្រក​ភ្នំ​ដិ​ន​និង​បាន​សម្ដែង​យ៉ាង​ជោគជ័យ​នៅ​យប់​ថ្ងៃទី​១៤​ខែមេសា ព្រោះ​សាធារណជន​បាន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​៕

edf25fb2-6ae0-4872-8d60-f1c6dbd8e32a

​