ខេត្តសៀមរាប ៖យ៉ាងហោចណាស់មនុស្សចំនួន៧នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរារចណ៍ដ៏រន្ធត់មួយរវាងរថយន្តក្រុង និងរថយន្តម៉ាកកាមរីឆ្លាមបានបើកបុកគ្នាពេញទំហឹង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៦ និង៣០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុងបានបើក ក្នុងទិសដៅពីសៀមរាបមកភ្នំពេញ ឯរថយន្តកាមរីបើកពីភ្នំពេញទៅសៀមរាប ស្រាប់ដល់ភូមិរការកំបុត ក៏បានបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកជិះ នៅក្នុងរថយន្តកាមរី ចំនួន៧នាក់រងរបួសធ្ងន់ ឯអ្នកបើករថយន្តក្រុង និងបុគ្គលិកចំនួន៣នាក់ បានរត់គេចខ្លួនបាត់អស់ក្រោយកើតហេតុ។
ក្រោយកើតហេតុជនរងគ្រោះទាំង៧នាក់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បីព្យាបាល ប៉ុន្តែស្ថានភាពយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ ព្រោះមើលជនរងគ្រោះមួយចំនួន ហាក់ដូចជាមានរបួសធ្ងន់ធ្ងរ៕
រាជធានីភ្នំពេញ ៖ទីបំផុតអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានធ្វើលិខិតបំភ្លឺមួយ ជូនទៅលោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិត ដោយបញ្ជាក់ថា រដ្ឋសភាមិនបានទទួលប្រតិកម្ម ឬការឆ្លើយបំភ្លឺអ្វីពី លោក កឹម សុខា នោះទេ ទាក់ទងរឿងអាស្រូវស្នេហាក្រៅផ្ទះ៕
បាល់ទាត់ ៖យោងតាមការចុះផ្សាយរបសើគេហទំព័រ Fichajes.net បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងតែបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើការពាររបស់ក្លឹប Barcelona កីឡាករ Sergio Busquets ហើយក្លឹបមួយនេះ កំពុងពិភាក្សាចរចាលើកិច្ចព្រមព្រៀងជាមួយរូបគេ ។
ខ្សែបម្រើសការពារញ្ជាតិអេស្ប៉ាញវ័យ២៧ឆ្នាំរូបនេះកុងត្រារបស់គេនៅកីឡដ្ឋាន Camp Nou នឹងផុតកំណត់រហូតដល់ឆ្នាំ២០១៩ ប៉ុន្តែកីឡាករផ្ទាល់ខ្លួនបានសន្យាថានឹងបន្តកុងត្រាបន្ថែមជាមួយក្លឹបទៀត។
គួរបញ្ជាក់ថា បិសាចក្រហមកំពុងតែខិតជិតទៅរកកិច្ចពិភាក្សាជាមួយ Busquets ហើយសង្ឃឹមថារូបគេនឹងមកលេងនៅអង់គ្លេសនៅរដូវកាលក្រោយ៕
អៀឡង់ ៖យោងតាមព័ត៌មាន BBC ចេញផ្សាយឲ្យដឹងថា លោក Sigmundur Gunnlaugsson នាយករដ្ឋមន្ត្រី នៃ Iceland បានប្រកាសលាលែងពីតំណែង បន្ទាប់ពីបែកធ្លាយឯកសារសម្ងាត់ Panama Paper ដោយរូបគាត់មានឈ្មោះនៅក្នុងបញ្ជី នៃទ្រព្យសម្បត្តិលាក់បាំងរាប់លានដុល្លារ។
សូមជំរាបថា ពាក់ព័ន្ធឯកសារសម្ងាត់ (Panama Paper) រដ្ឋាភិបាលរុស្ស៊ី បានធ្វើការបដិសេធឯកសារ ១១.៥លានច្បាប់នោះ គ្មានបញ្ហាអ្វីនោះទេ ហើយការធ្វើបែបនេះគឺដើម្បីបង្ខូចឈ្មោះលោក ពូទីន តែប៉ុណ្ណោះ។ រុស្ស៊ីបានឲ្យដឹងថា ការទម្លាយឯកសារនេះ ជាការបង្កើតឡើងដើម្បីប្រឆាំងរុស្ស៊ី ដើម្បីធ្វើឲ្យលោក ពូទីន ធ្លាក់ប្រជាប្រិយភាពនៅពេលរៀបចំបោះឆ្នោតខាងមុខនេះ (២ឆ្នាំទៀត រុស្ស៊ីនឹងរៀបចំបោះឆ្នោតប្រធានាធិបតី)។
សូមបញ្ជាក់ថា ការទម្លាយឯកសារសម្ងាត់ របស់ក្រុមហ៊ុនមេធាវីប៉ាណាម៉ា Mossack Fonseca ដែលបង្ហាញពីវិធីលាក់លុយនៅបរទេសរបស់បណ្តាមេដឹកនាំ បងប្អូនសាច់ញាតិ អ្នកនយោបាយ និងតារា ឬកីឡាករល្បីៗ បានធ្វើឲ្យកក្រើកពិភពលោក។
សមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ) និងសារព័ត៌មានអាឡឺម៉ង់ Suddeutsche Zeituជាអង្គភាពដែលដើរតួនាទីសំខាន់ជាងគេក្នុងការផ្សព្វផ្សាយនិងចែកចាយឯកសារ ជាមួយបណ្តាសារព័ត៌មានអន្តរជាតិទូទាំងពិភពលោក។ អ្នកសារព័ត៌មានអន្តរជាតិរាប់រយនាក់ កំពុងសិក្សាស្រាវជ្រាវលើឯកសារបែកធ្លាយនិងរៀបចំរបាយការណ៍លម្អិតដើម្បីផ្សព្វផ្សាយបន្តថែមទៀត៕
រាជធានីភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ និងបើកសវនាការ ជំនុំជម្រះ រឿងវាយអ្នកតំណាងរាស្ត្រ CNRP ២នាក់ នៅមុខរដ្ឋសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើយោងតាមការអះអាងរបស់មេធាវីជូង ជូងី ដែលការពារក្តីឲ្យ តំណាងរាស្ត្រពីររូប ជាជនរងគ្រោះ។
ជនសង្ស័យដែលត្រូវនាំមកកាត់ទោសរួមមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ មានទីលំនៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះ ម៉ៅ ហឿនអាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និង ឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ មានទីលំនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណដែលជនទាំង៣នាក់ បានចូលមកសារភាព ចំពោះមុខគណៈកម្មការស៊ើបអង្កេតករណីបង្ករបួសស្នាមលើអ្នក តំណាងរាស្ត្រ៕
រាជធានីភ្នំពេញ ៖ជនសង្ស័យ៨នាក់ត្រូវបានអធិការនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន និងគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិយ៉ាងសកម្មក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងថា ក្រោយទទួលបានព័ត៌មាននៃសកម្មភាពចែកចាយគ្រឿងញៀន និងគាស់ផ្ទះពីប្រជាពលរដ្ឋ នៅតំបន់នោះរួចមក លោកបានសុំបទបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការ និងក្រោមការសម្របសម្រួល ពីតំណាងអយ្យការផងនោះ បានចុះទៅបង្ក្រាប និងចូលឆែកឆេរក្នុងបន្ទប់ជួលជាក់ស្តែងរហូត ធ្វើការឃាត់ខ្លួនជនសង្ស័យ៨នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងដកហូតបានម៉ូតូ១គ្រឿង និងថ្នាំញៀនមួយចំនួនផងដែរ។
លោកអធិការបានបន្តទៀតថា សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួនភ្លាមៗ មកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តសួរនាំចាត់ការតាមច្បាប់បន្តទៀត៕
រាជធានីភ្នំពេញ ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញក្របួចមនុស្សប្រុសស្រី២០នាក់រួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកក៦កញ្ចប់ និងសម្ភារសម្រាប់ជក់មួយចំនួនទៀត។ ករណីនេះធ្វើឡើងឡើងកាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក ប៉ាន សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធខណ្ឌសែនសុខ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិទិ្ធ។
ក្រោយពេលបង្ក្រាបបានមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀននេះ ត្រូវបានអាវុធហត្ថក្រុងនាំខ្លួនទៅទីបញ្ជាការដ្ឋាន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
អេហ្ស៊ីប ៖ក្រុម ISIS កាលពីថ្ងៃទី០៥ ខែមេសាម្សិលមិញនេះ បានបង្ហាញនូវវីដេអូមួយ ប្រកាសថា ខ្លួនអាចវាយប្រហារបន្ថែមទៀត លើបណ្តាប្រទេសលោកខាងលិច ក្នុងនោះបានបញ្ជាក់ថា ទីក្រុង London ចក្រភពអង់គ្លេស, ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ និងទីក្រុង Rome របស់ប្រទេសអ៊ីតាលី អាចជាគោលដៅដែលត្រូវវាយប្រហារ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ។
សមាជិកក្រុម ISIS មួយរូប ដោយនិយាយជាភាសាអង់គ្លេស នៅក្នុងឃ្លីបវីដេអូ បានឲ្យដឹងថា «ប្រសិនបើម្សិលមិញ មានការវាយប្រហារនៅទីក្រុង Paris, ហើយថ្ងៃនេះទីក្រុង Brussels, ព្រះ Allah ដឹងទេថាកន្លែងណា អាចនឹងកើតឡើងសម្រាប់ថ្ងៃស្អែក។ ប្រហែលជាវានឹងកើតឡើង នៅក្នុងទីក្រុង London ឬទីក្រុង Berlin ឬក៏ទីក្រុង Rome»។
ក្រុមឧទ្ទាម ISIS បានអះអាងទទួលខុសត្រូវ សម្រាប់ការបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្ស៣១នាក់ ក្នុងទីក្រុង Brussels នាខែមីនា ហើយនិងការវាយប្រហារនៅក្នុងទីក្រុង Paris កាលពីខែវិច្ចិកាឆ្នាំមុន ដែលបានសម្លាប់មនុស្ស១៣០នាក់៕
ខេត្តត្បូងឃ្មុំ ៖បុរសជាបុគ្គលិកកែច្នៃដើមកៅស៊ូម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពី ឈើកៅស៊ូធ្លាក់លើ ខណៈកំពុងធ្វើការងារ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណ១០ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលក្រុងសួង បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឈុន សុភ័ណ្ឌ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកកែច្នៃ ដើមកៅស៊ូ មានទីលំ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ មន្ត្រីរូបនោះបញ្ជាក់ថា ពេលស្លាប់នោះគឺជនរងគ្រោះកំពុងកត់បញ្ជីឈើ ក៏ស្រាប់តែធ្លាក់ឈើពីលើ លេវីល័រ សង្កត់លើ បណ្តាលឲ្យបោកក្បាល ស្លាប់តែម្តង៕
សិល្បៈ ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៥ ខែមេសា បានចេញសេចក្តីបំភ្លឺជុំវិញអត្ថបទមួយ ដែលចុះផ្សាយដោយសារព័ត៌មាន ANT News មានចំណងជើងថា (នាយគ្រឿងន ៖ ក្រសួងវប្បធម៌គួរចុះមកផ្ទាល់ជាជាងការរិះគន់) ដែលក្នុងអត្ថបទនោះ នាយគ្រឿនបានបញ្ចេញមតិរិះគន់ ហើយសុំឲ្យខាងក្រសួងក្រសួងចុះមកជួបផ្ទាល់ពេលផលិតរឿងម្តងៗគ្រាន់បើជាងការរិះគន់ និងកាត់ចោល។
ចំពោះរឿងនេះបើតាមលិខិតបំភ្លឺរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ការលើកឡើងរបស់តារាកំម្លែងរូបនេះ វាផ្ទុយទៅនឹងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ត្រួតពិនិត្រសិល្បៈភាពយន្ត វីដេអូ ត្រង់មាត្រា១៣ និងសារចរណ៍ណែនាំរបស់ក្រសួង៕
រាជធានីភ្នំពេញ ៖គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមាន មនុស្សស្លាប់បាត់បង់ជីវិត ៣នាក់ រងរបួសធ្ងន់ ៨នាក់ និងរបួសស្រាល ៣នាក់។ នេះបើយោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ទាំង ៨លើក បានបណ្ដាលឲ្យ ខូចខាតម៉ូតូចំនួន ៩គ្រឿង, រថយន្តតូច៤គ្រឿង និងថ្មើរជើង ២នាក់។ ប្រភពបញ្ជាក់ថា មូលហេតុមកពី បើកបរក្នុងល្បឿន លឿន៤លើក(ស្លាប់ ២នាក់),មិនគោរសិទ្ធិ៣លើក និងស្រវឹង១លើក។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក មាន មធ្យោបាយ ចូលគោលដៅចំនួន ៣៥.០១៤គ្រឿង (ម៉ូតូ ៦៤ភាគរយ), មធ្យោបាយល្មើស ៥.៤៩៣គ្រឿង, (ម៉ូតូ ៦៨ភាគរយ), អប់រំ ២.៥៩៩គ្រឿង ស្មើនឹង ៤៧ភាគរយ និងពិន័យ ២.៨៩៤គ្រឿង (បង់ប្រាក់ ៨៧ភាគរយ)៕
ឥណ្ឌា ៖មនុស្ស៤នាក់ត្រូវបានប៉ូលិសឥណ្ឌាចាប់ខ្លួនដោយពាក់ព័ន្ធនឹងករណីបាក់សំណង់ស្ពានអាកាសក្នុងកន្លែងទីប្រជុំមួយក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។ នេះបើមន្ត្រីជាន់ខ្ពស់ទីក្រុង Kolkata ។
ស្នងការក្រុង Kolkata លោក Debasish Boral បានឱ្យដឹងថា ជនដែលត្រូវបានចាប់ខ្លួនទាំងបួនមកពីក្រុមហ៊ុន IVRCL ដែលបានចុះកិច្ចសន្យានៅក្នុងគម្រោងសាងសង់ស្ពានអាកាសនេះនៅរដ្ឋ West Bengal និងដោយជាដំបូងពួកគេប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម ការរួមឃុបឃិត និងបង្កគ្រោះថា្នក់។
គួរបញញជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សំណង់ស្ពានអាកាសមួយដែលកំពុងសាងសង់ក្នុងទីក្រុង Kolkata បានបាក់ធ្លាក់ចុះធ្លាក់លើផ្លូវដែលមានមនុស្សម្នាធ្វើដំណើរយ៉ាងមមាញឹក ដោយបានសម្លាប់មនុស្សអស់២៦នាក់។
ទោះជាយ៉ាងណាក្រុមហ៊ុន IVRCL បានបដិសេធមិនព្រមទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ ប៉ុន្តែតំណាងក្រុមហ៊ុនម្នាក់បានធ្វើឲ្យក្រុមអ្នករងគ្រោះមានការខឹងសម្បាយ៉ាងខ្លាំង នៅពេលដែលអ្នកនាំពាក្យរូបនោះបាននិយាយថា ឧបទ្ទវហេតុនេះជា «ទង្វើរបស់ព្រះ»៕
ប៉ាគីស្ថាន ៖មនុស្សចំនួន៥៣នាក់បានស្លាប់ និងជាង៦០នាក់ផ្សេងទៀតរងរបួសដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាននិងនៅដែនដីកាស្មៀរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ប្រភពដដែកបន្តថា ភ្លៀងធ្លាក់ខ្លាំងនោះនៅក្នុងខេត្ត Khyber Pakhtunkhwa និងនៅជ្រលងភ្នំ Neelam បណ្តាលឲ្យបាក់ស្រុតដី ហើយផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបាក់រលំនិងទឹកលិចដល់ដំបូល។
របាយការណ៍សមត្ថកិច្ចក៏បានបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់៥៣នោះមានកុមារចំនួន៥នាក់និងស្ត្រីចំនួន៣នាក់។
គួរបញ្ជាក់ថា អាកាសធាតុប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយបានសម្លាប់ប្រជាជនប៉ាគីស្ថានរាប់រយនាក់ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុនភ្លៀងបានសម្លាប់មនុស្សអស់៨១នាក់និងបានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណ៣០០ ០០០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន៕
បាល់ទាត់ ៖សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្រុមញញួរធំ West Ham United កំពុងមានផែនការក្នុងការទិញយកខ្សែប្រយុទ្ធ Theo Walcott ពីក្រុមកាំភ្លើងធំ Arsenal នារដូវក្តៅខាងមុខនេះ។
ញញួរធំ West Ham បានអះអាងថា ក្លិបកំពុងឲ្យភ្នាក់ងារតាមសង្កេតរកកីឡាករណាល្អៗកមកាន់កីឡាដ្ឋាន Upton Park យ៉ាងហោចណាស់ក៏ម្នាក់ផងដែរ។
ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Christian Benteke ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះនៃការផ្លាស់ប្តូររបស់ក្រុមញញួរធំរូមទាំងមិត្តរួមក្រុម របស់ Walcott កីឡាករ Alex Oxlade-Chamberlain និងកីឡាករ Jack Wilshere ផងដែរ។
យ៉ាងណាមិញ Brentwood Gazette បានអះអាងថាឥឡូវនេះញញួរធំ West Ham បច្ចុប្បន្ននេះកំពុងតែយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះមកកាន់ក្លិបនៅរដូវក្តៅនេះ។
បើតាមរបាយការណ៍បន្ថែមរបស់ប្រធានក្លិប West Ham លោក Slaven Bilic ត្រូវបានរៀបចំដើម្បីជួយសម្រួលដល់ការមកលេងរបស់កីឡាករ អង់គ្លេសរូបនេះនៅក្នុង្លក្លិប West Ham ។
គួរបញ្ជាក់ថា Walcott ផ្លាស់ពីក្រុម Southampton មកកាន់ក្រុម Arsenal ក្នុងឆ្នាំ ២០០៦ ហើយស៊ុតបញ្ចូលទីបានចំនួន ៥៤ គ្រាប់ក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុមកាំភ្លើងធំ Arsenal ៕
រាជធានីភ្នំពេញ ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា បានឡាយព្រះហស្ថហត្ថលេខាបញ្ចប់មុខតំណែង និងផ្លាស់ប្តូរតួនាទីមន្ត្រីរាជរដ្ឋភិបាល២៥រូប។
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍