All posts by មេគង្គ ប៉ុស្តិ៍

លោក ហុង សុខ​ហួរ ស្នើ​ដាក់​លិខិតឆ្លងដែន​២ និង​ប្រាក់​ដើម្បី​ធានា​ការនៅក្រៅ​ឃុំ

 

ដោយ៖រដ្ឋា

​ភ្នំពេញ​៖នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​និយាយ​ពេល​សវនាការ​ក្នុង​តុលាការ​កំពូល​ថា​លោក​ស្នើ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយសារ​លោក​មាន​បញ្ហា​សុខភាព ហើយ​លោក​យល់ព្រម​ដាក់​លិខិតឆ្លងដែន​របស់លោក​ចំនួន​២​និង​ប្រាក់​មួយចំនួនទៀត ដើម្បី​ធានាបាន​ការសុំ​នៅក្រៅ​ឃុំ​។​

​គួររំឭកថា លោក ហុង សុខ​ហួរ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស តាម​ការចោទប្រកាន់​៣​ករណី​គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

​តុលាការក្រុង​ជម្រះក្តី​យុវជន​ដែល​អំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រាជរដ្ឋាភិបាល​

ដោយ៖ប ញ្ញា

​ភ្នំពេញ​៖ នៅ​ម៉ោង​៨៖០០​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​យុវជន​ម្នាក់​ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ ដែល​បាន​អំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រាជរដ្ឋាភិបាល​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook កាលពី​ឆ្នាំមុន ។​

យុវជន​ម្នាក់​នោះ​មានឈ្មោះ គង់ រ៉ា​យ៉ា អាយុ​២៥​ឆ្នាំ ជា​អតីត​និស្សិត​នៅ​
សាកលវិទ្យាល័យ​ខេមរៈ រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំមុន បន្ទាប់ពី​រូបគេ​សរសេរ​ខ្លឹមសារ​អំពាវនាវ​ឱ្យធ្វើ បដិវត្តន៍​ពណ៌ នៅលើ​បណ្តាញ​សង្គម Facebook ។ តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ ក្រោម​ការចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍​តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៥ យុវជន គង់ រ៉ា​យ៉ា បាន​សរសេរ​បង្ហោះ​លើ Facebook ដោយ​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា «​តើ​មាន​នរណាម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណាមួយ​នៅពេល​អនាគត ខ្ញុំ​នឹងធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្លា​ល់​ប្តូរ​របប​សម្រាប់​សង្គម​ខ្មែរ ហើយ​បើទោះជា​រូបខ្ញុំ​ត្រូវ​ជាប់ពន្ធនាគារ ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ធ្វើ​វា​ដដែល​»៕

1avcfd

វៀតណាម​ចេញ​ប័ណ្ណបើកបរ​អាច​ប្រើ​បាន​៧៣​ប្រទេស​

ដោយ៖ បញ្ញា

​វៀតណាម ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​ទីក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម បានទទួល​ពាក្យស្នើសុំ​ជាច្រើន ដើម្បី​ទទួលបាន សិទ្ធិ​ប្រើប្រាស់​ប័ណ្ណបើកបរ​អន្តរជាតិ​ដែល​អាច​ប្រើប្រាស់​ក្នុងប្រទេស​ចំនួន​៧៣​នៅលើ​សកលលោក​។​

នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​ដកស្រង់​ព័ត៌មាន​ពី​នាយកដ្ឋាន​ដឹកជញ្ជូន ទីក្រុង​ហូជីមិញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងមកនេះ ។​

​ប័ណ្ណបើកបរ​អន្តរជាតិ​នេះ អាជ្ញាធរ​វៀតណាម​នឹង​ផ្តល់​ជូនទៅ​ពលរដ្ឋ​វៀតណាម​និង​ជនបរទេស​ណាក៏ដោយ​ដែលមាន​លិខិត​ស្នាក់នៅ​ត្រឹមត្រូវ ក្នុងប្រទេស​វៀតណាម ដោយ​គ្រាន់តែ​ចំណាយ​ត្រឹមតែ ១៣៥,០០០​ដុង ស្មើនឹង ៦​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ មន្ត្រី​ផ្នែក​ដឹកជញ្ជូន​នឹង​រៀបចំ​ធ្វើ​ប័ណ្ណ បើកបរ​ជូន​ភ្លាម​។​

គួរ​ជម្រាប​ថា ប័ណ្ណបើកបរ​អន្តរជាតិ​នេះ អាច​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចំនួន ៧៣ ដោយ​ក្នុងនោះ​រួមមាន រុស្ស៊ី​, អាល្លឺម៉ង់​, អ៊ីតាលី​, បារាំង​, ដា​ណឺ​ម៉ាក​, ហូ​ឡង់​, និង ស្វី​ស ផងដែរ​។​

នាយកដ្ឋាន​ផ្នែក​ដឹកជញ្ជូន​ឲ្យ​ដឹង​ទៀតថា យានជំនិះ​ទាំងអស់​ដែល​ត្រូវបាន ចុះបញ្ជី​ជា​ផ្លូវការ​ក្នុង​ទីក្រុង​ហូជីមិញ មាន​ចំនួន​ជា ៧,៦​លាន​គ្រឿង ក្នុងនោះ រថយន្ត​មាន​ចំនួន ៦០០,០០០​គ្រឿង និង ទោចក្រយានយន្ត​ចំនួន ៧ លាន​គ្រឿង​៕

1aaxzs

ចិន​ចោទ​អាមេរិក​ថា​ជា​អ្នកបង្ក​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ប៉េកាំង​៖​ចិន​នៅតែ​កើត​ទុក​មិន​សុខ​ចិ​ត្ដ និង​ចោទ​ទៅ​អាមេរិក​ថា​តែងតែ​បង្កហេតុ ញុះញង់​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមូត្រ​ចិន​ខាងត្បូង​ឲ្យ​ប្រឆាំង​ចិន ដូច្នេះ​ចិន​ត្រូវ​ពង្រឹង​ការការពារ ព្រោះ​ប្រមាណ​៩០​ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់​ចិន​។​
​រឿងរ៉ាវ​នៅ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កំពុងស្ថិត​ក្នុង​ភាព​តានតឹង​ជាថ្មី បន្ទាប់​ចិន​បាន​បញ្ជូន​សព្វាវុធ​ទៅ​ដាក់ពង្រាយ​នៅ​ដែន​កោះ​ជម្លោះ ដែល​ធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​មាន​វៀតណាម ហ្វីលីពីន តៃវ៉ាន់​ជា រួម​នឹង​សហរដ្ឋអាមេរិក​បញ្ចេញ​ប្រតិកម្ម​ផងដែរ​។​
​ទោះជា​យ៉ាងណាក៏ដោយ​ចិន​នៅតែ​អះអាងថា ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ ឬ​ឧបករណ៍​ការពារ​ប្រភេទ​អ្វី​នោះ​វា​គ្មាន​ទាស់ខុស​អី​ដែរ ព្រោះ​ចិន​មាន​សិទ្ធិ​គ្រប់គ្រាន់ ផ្ទុយទៅវិញ អាមេរិក​ទេ​ដែលជា​អ្នកជំរុញ​ឲ្យ​មាន​យោធា​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​៕

20151107-063630-365-thumb

អាមេរិក និង​រុស្ស៊ី អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​បទ​ឈប់បាញ់​បណ្តោះអាសន្ន​នៅ​ស៊ី​រី​

ស៊ី​រី​៖​សហរដ្ឋអាមេរិក និង​រុស្ស៊ី បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គោរព​កិច្ច​ទម្លាក់អាវុធ​បណ្តោះអាសន្ន ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​យប់​ថ្ងៃ​សុក្រ នៅ​ម៉ោង​១២​រំលងអធ្រាត្រ បើទោះពី​ស្ថានភាព​នៅ​ប្រទេស​ស៊ី​រី នៅតែ​មិនទាន់​ប្រសើរឡើង​ក្តី​។
​កិច្ចសន្យា​ព្រមព្រៀង​ដាក់អាវុធ ដែល​អាមេរិក និង​រុស្ស៊ី​បាន​ព្រមព្រៀងគ្នា​នៅ​ក្រុង​មុយ​និ​ច ជាមួយនឹង​ប្រទេស​១៥​ផ្សេងទៀត ដែលមាន​ជាប់​ពាក់ព័ន្ធ​ក្នុង​វិបត្តិ​ស៊ី​រី តាម​ធម្មតា នឹង​ចូល​ជាធរ​មាននៅ​យប់​ថ្ងៃ​សុក្រ ទី​២៦ កុម្ភៈ​នេះ នៅ​ម៉ោង​១២​រំលងអធ្រាត្រ​។
​គួរ​បញ្ជាក់ថា កាលពីដើម​សប្តាហ៍​នេះ​លោក​អូ​បា​ម៉ា និង​លោកពូ​ទីន បាន​អះអាង​រួមគ្នា អំពី​ឆន្ទៈ​របស់​មហាអំណាច​ទាំងពីរ ដែល​ចង់​ឲ្យ​ការដាក់​អាវុធ​នេះ មាន​ប្រសិទ្ធិភាព​១០០%​។ ការ​នេះ​អាច​សម្រេច​ទៅបាន​ទាល់តែ​ភាគី​ទាំងអស់​នាំគ្នា​គោរព​៕

ST-018

ផ្អាក​ចរន្ត​អគ្គិសនី​៣​ថ្ងៃ​ក្នុង​តំបន់​ខ្លះ​នៅ​ភ្នំពេញ និង​ខេត្ដ​កណ្ដាល

​ដោយ៖រដ្ឋា

ភ្នំ​ពេ​ញ៖អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC)​បានចេញ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល តាម​ពេលវេលា​ផ្សេងគ្នា​រយៈពេល​៣​ថ្ងៃ​ចាប់​ពីថ្ងៃ​សុក្រ​ស្អែក​ទៅ ដោយសារ​មានការ​ជួសជុល​ផ្លាស់ប្ដូរ តម្លើង​បរិក្ខា និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​សម្រាប់តំបន់​មួយចំនួន​តាម​កន្លែង​ដែលមាន​ការដ្ឋាន​ពង្រីក​ផ្លូវ​។​

ក្នុង​សេចក្ដីជូនដំណឹង​បញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ​ទី​២៦ ខែ​កុ​ម្ភះ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​២​រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P៦៧0 P៦៧១ ស្ថិតនៅ​ភូមិ​ព្រែក​រាំង ក្នុង​ក្រុង​តាខ្មៅ តំបន់​ភ្លើង​លេខ​PT១០៤៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៤៤០ ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ឃ្មួញ ភូមិ​អន្លង់​ក្ងាន ភូមិ​សំរោង និង​ភូមិ​ត្រពាំង​រាំង ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ឃុំ​កំពង់​សំណាញ់ ក្នុង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។​

នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែកុម្ភៈ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​ល្ងាច EDC​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​PT៥០៨ ស្ថិតនៅតាម​បណ្ដោយ​វិថី​ព្រះបាទ​ត្រសក់ផ្អែម ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​P៥៥៨ P៥៨១ P៥៩១ ប​.​ត​៧៨២ ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួនទៀត​ដែល​ស្ថិតនៅ​ភូមិ​សំរោង ភូមិ​អក​រំដួល ភូមិ​ស្រែ​រា​ជ្ជៈ ក្នុង​សង្កាត់​សំរោងក្រោម ភូមិ​សាក់​ប្រយុទ្ធ ភូមិ​ស្នោ ភូមិ​តាពូង ភូមិ​ផ្លាំ​ង ភូមិ​ព្រៃ​រឹង ភូមិ​រំដួល ក្នុង​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភូមិ​ត្រពាំងវែង ភូមិ​កប់​ស្រូវ ភូមិ​ម្លូរ​ផ្អែម ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកុម្ភៈ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច EDC​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ចាប់ពី​ភូមិ​ត្នោតជ្រុំ​៣ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​រហូតដល់​ភូមិ​ម័ល ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​នៅ​តំបន់​ភ្លើង​លេខ ប​.​ត​០៥៧ ស្ថិ​ង​នៅ​ភូមិ​២ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​៕

1865423111

តារាសម្តែង ថន តារា ៖ បុរស​ដែល​កៀកកើយ​ក្នុង​អាង​ហែល​ទឹក​មិនមែនជា​ប្រុស​ស្នេហ៍​ទេ​

​ដោ​យ ៖រតនា​

​ភ្នំពេញ​៖ ថ្មីៗ​នេះ​តារា​សម្តែង​ពិធីករ​ពូកែ​ភាសា​ថៃ​កញ្ញា ថន តារា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាមួយនឹង​រូបថត​ក្នុង​សំលៀកបំពាក់​ហែល​ទឹក​ជាមួយ​បុរស​ម្នាក់​។ ប៉ុន្តែ​បុរស​នោះ​ត្រូវបាន​នាង​បញ្ជាក់ថា​គឺជា​តារា​សម្តែង អូន​ឧស្សាហ៍ ទេ មិនមែនជា​ប្រុស​ស្នេហ៍​របស់​នាង​ឡើយ​។

អតីត​ពិធី​ការិនី​កម្មវិធី “​មរតក​សំនៀង​” របស់​ស្ថានីយទូរទស្សន៍​អប្សរា នាង ថន តារា ដែល ជា​បងស្រី​បង្កើត​របស់​ពិធី​ការិនី ថន លក្ខិណា បានធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អ​ល​នោះ​គឺ​រូបថត​២​សន្លឹក​របស់​នាង​ក្នុង​ឈុត​ហែល​ទឹក​បែប​សិច​ស៊ី​នោះ​ត្រូវបាន​គេ​ទម្លាយ​ចេញ​កាលពីពេល​ថ្មីៗ​នេះ​។ បុរស​ម្នាក់​នោះ​មិនត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកណា​ឡើយ ប៉ុន្តែ​ត្រូវបាន​គេ​សង្ស័យថា​ជា​សង្ហា​បណ្តូលចិត្ត​ដែល​កន្លងមក​គេ​ធ្លាប់​លេច​លឺដំណឹង​ថា នាង​បាន​ភ្ជាប់​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់​។ ក្នុង​រូបថត​ដែល​បង្ហាញ​ពី​សាច់​សខ្ចី កញ្ញា ថន តារា​ហាក់​សប្បាយរីករាយ​នឹង​ការចុះ​លេង​ទឹកជា​មួយ​បុរស​នោះ​ដែល​ស្ថិតនៅក្នុង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​។

​ទោះជា​យ៉ាងណា​ការបញ្ជាក់​ចុងក្រោយ​របស់​នាង​ជាមួយនឹង​រូបថត​ជាច្រើន​សន្លឹក​បានបញ្ជាក់​ថា គឺជា​លោក​អូន ឧស្សាហ៍​ដែល​អ្នក​ទាំងពីរ​បា​នស​ម្តែ​ង​រួមគ្នា​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​”​ទឹកចិត្ត​ប្រពន្ធ​” វគ្គ​២​។ នាង​បញ្ជាក់ថា ក្នុង​រឿងនេះ​នាង​សម្តែង​ជា​តួអង្គ​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ហើយ​វិល​មក​កម្ពុជា​វិញ​និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តួឯក​ប្រុស​គឺ​លោក អូន ឧស្សាហ៍​តែម្តង​។ នាង​ថា រូបថត​នេះ​មាន​ច្រើន​សន្លឹក​ទំនងជា​ក្រុមការងារ​ផលិត​ថត​ទុកជា​ឯកសារ​ប៉ុន្តែ​ត្រូវបាន​លេច​ធ្លាយ​។ ទោះជា​យ៉ាងណា​នាង​បញ្ជាក់ថា ឈុត​ឆាក​នេះ​មិន​ស៊ិ​ច​ស៊ី​ជ្រុល​នោះទេ​ខណៈដែល​សំលៀកបំពាក់​ហែល​ទឹក​នោះ​ត្រូវបាន​ជ្រើសរើស​យ៉ាងណា​សមរ​ម្ភ​និង​ប្រាកដថា​មិន​ទទួលបាន​ការរិះគន់​ច្រើន​ពី​ទស្សនិកជន​។

​ពិធីករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បានលើកឡើង​ថា​មិន​បារម្ភ​ពី​ការរិះគន់​ច្រើន​នោះទេ​ព្រោះតែ​ការសម្តែង​ត្រូវមាន​ពេលខ្លះ​ស៊ិ​ច​ស៊ី​ដែរ​ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មហាជន​ភាគច្រើន​ទទួលយកបាន​។ នាង​រំពឹង​ដែរ​ថា ខ្សែភាពយន្ត​ដែល​នាង​ចូលរួម​សម្តែង​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​៕

166441aec2ecdsa

ចាប់​ជនជាតិ​វៀតណាម​៩នាក់ លួចចូល​ កាប់​ឈើ​នៅ​ស្រុក​ពេ​ជ្រា​ដា​

ដោយ៖សុខណាត

​មណ្ឌល​គី​រី​៖​ជនជាតិ​វៀតណាម ៩ នាក់​ត្រូវបាន​កម្លាំង​ការពារ​តំបន់​អភិរក្ស WWF ចាប់​ឃាត់ខ្លួន​ខណៈ​ពួកគេ​ចូលមក​លួច​កាប់​ឈើ​លើ​ទឹកដី​កម្ពុជានៅចំណុចអូរណា ស្រុកពេជ្រាដា ​ក្នុង​ខេត្តមណ្ឌលគិរី​។

មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ថា នៅ​យប់​ថ្ងែ​ទី​24​ខែកុម្ភៈ​ឆ្នាំ​2016 វេលា​ម៉ោង​ប្រមាណ ៩.៣០​នាទី​យប់ កំលាំង​យាមល្បាត​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ចំនុច​ច្រក​អូរ​ណា (​ចន្លោះ​ប៉ុស្តិ៍​៤ – ៥ )​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ប្រទះឃើញ ជនជាតិ​វៀតណាម ចូល​ទឹកដី​ខ្មែរ​ខុសច្បាប់​ចំនួន 09​នាក់​រួមទាំង​វត្ថុតាង​មួយចំនួន​ត្រូវបាន​កំលាំង របស់លោក ឡុង ប៊ុង ជា​ប្រធាន​ព្រៃ​ការពារ​wwf ប្រចាំខេត្ត​មណ្ឌលគិរី​ធ្វើការ​ឃាត់​ភ្លាមៗ រួមមាន​ទាំង​វត្ថុតាង​មួយចំនួន​ផងដែរ​។​

លោក បាន​បញ្ជាក់ដែរថា នៅ​ប្រតិបត្តិ​ការណ៍​នោះបាន​ដឹកនាំ​ផ្ទាល់​ដោយ លោក​កែវ សុ ភ័ក្យ ជា​អនុប្រធាន​នៃ​ព្រៃ​ការពារ​អភិរ​ក្យ​WWF ក្រោយពី​លោក​ទទួល​ព័ត៌មាន​ថា​មាន​ជនជាតិ​វៀតណាម​ខុសច្បាប់​ចូលមក​លួច​កាប់​ព្រៃ​ក្នុង​ទឹកដី​ខ្មែរ​ដែលជា​តំបន់​កា​ពារ​របស់លោក បាន​បញ្ជា​អោយ​ចុះទៅពិនិត្យ មើល​តែម្ដង ។​

ការចុះ​ល្បាត​ព្រៃ​នោះ ក្រុម​លោក​ក៏បាន​ប្រទះឃើញ​ជនល្មើស ជនជាតិ​វៀតណាម​មួយក្រុម​មាន​គ្នា​ចំនួន​09​នាក់ នៅ​ចំណុច អូ​រណា​ក្រោយ​ប៉ុស្តិ៍ រួមមាន​រណារយន្ដ​ចំនួន​03​គ្រឿង ម៉ួ​តូ​ចំនួន​07 បច្ចុប្បន្ននេះ​កំលាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នាំមក ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល​គី​រី​ទាំងយប់ ។​

ព្រឹក​ថ្ងៃទី ២៥​នេះ លោក​បាន​កសាង សំណុំរឿង​ដេ​ី​ម្បី ប​ញ្ជួ​ន​ខ្លួន ជនល្មើស​ទាំង​៩​នាក់​រួមទាំង​វត្ថុតាង ដើម្បី​ទៅអោយ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕
1ade

លោក ទៀង សារ៉ាត់ ប៉ូលិស​សេដ្ឋកិច្ច​ដាក់​កុងត្រូលជជុះ​គាប​អ្នក​ដឹកជញ្ជូន​ទំនិញ

​ដោយ​៖សហការី​

ខេត្តកំពត៖​លោក ទៀង សារ៉ាត់ ជា មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បច្ចុប្បន្ន​បាននិងកំពុង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រអ៊ូរទាំ និង​ក្តៅក្រហាយ ដោយសារតែ​សកម្មភាព​ចេញ​ដាក់​កុងត្រូលជជុះ នៅតាម​បណ្តោយ​ផ្លូវ ដើម្បី​កោសរូស​ទារ លុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​កសិផល​បន្តិចបន្តួច យកទៅលក់​នៅ​ភ្នំពេញ​។​

ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​កុងត្រូលជជុះ​របស់លោក ទៀង សារ៉ាត់ ដែល​លួច​ដាក់​ជាប្រចាំ​នោះ ស្ថិតនៅ​ចំណុច​ផ្សារ​ស្លឹក ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត សម្រាប់ធ្វើ​សកម្មភាព​ចល័ត ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​របស់​ប្រជា​ពល រដ្ឋ និង​ក្រុម​ឈ្មួញ​ធំៗ​ជម្រិត ឱ្យចូល​បង់លុយ​យកទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន ដោយ មិន​រើសមុខ​ដោយ​មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​នោះទេ ។​

​បើតាម​ប្រភព​មន្ត្រី​មូលដ្ឋាន​ប្រតិកម្ម​ឱ្យដឹងថា លោក​លោក ទៀង សារ៉ាត់ តែងតែ​អួតអាង​ថា គាត់​បានទទួល​លិខិត​បេសកកម្ម ពី​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ចុះទៅ​ប្រចាំការ​នៅ​ស្រុក​កំពង់ត្រាច នេះ​ឱ្យធ្វើ​ព្យុះភ្លៀង​គាប​.​ក​ក្រុម​ប្រជាពលរដ្ឋ និង​ឈ្មួញ​តាម​ទំនើងចិត្ត ។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ និង​បំពាន​ទៅលើ​កំណែទម្រង់​ស៊ី ជម្រៅ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ និង​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ពេញបន្ទុក ។​

ជាងនេះទៅទៀត តាម​សកម្មភាព​ដែល​គេ​ឃើញ គឺ​លោក ទៀង សារ៉ាត់ បែរជា​បញ្ចេញ​កម្លាំង​ឱ្យធ្វើ​សកម្មភាព​ផ្ទុយ​ពី​គោ​លន​យោ បាយ​ទាំង ៩​ចំណុច ភូមិ​-​ឃុំ មាន​សុវត្ថិភាព​យ៉ាង​គឃ្លើន​បំផុត ផ្ទុយ​ពី​ការងារ​ទប់ស្កាត់​បទ ល្មើស​សេដ្ឋកិច្ច​ទៅជា​ក្តោប​ក្តាប់​ប្រមូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ​គ្រួសារ បក្ខពួកនិយម និង​ប្រឹង​ប្រមូល​លុយ​បំប៉ន​ថ្នាក់លើ​ឱ្យ​ទប់​កៅអី​គាត់​ទៅវិញ ។​

​ប្រភពពី​ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹកជញ្ជូន ទំនិញ​ស្របច្បាប់ និង​ខុសច្បាប់​គ្រប់​ប្រភេទ មកពី​ប្រទេស​វៀតណាម បានឱ្យដឹងថា កម្លាំង​របស់ លោក ទៀង សារ៉ាត់ បាន​គំរាមកំហែង​ដល់​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ​ដែល​មិន​ព្រម បង់លុយ ឱ្យ​ពួកគេ​ទៅតាម​ការ​កំណត់ដោយ​ព្រមាន​ចាប់​ឃាត់ បញ្ជូនទៅ​ថ្នាក់លើ ឬ​បង់ពិន័យ តាមច្បាប់​តែម្តង ប្រសិនជា​ពុំបាន​តាម សំណើរ​ពួកខ្លួន​តម្រូវឱ្យ​បង់​ជើង បង់​ខែ​ទេនោះ ហើយ​មិន​ថា តែ​ទំនិញ​លោតឆ័ត្រ ឬ​ទំនិញ បង់ពន្ធ ១០០% នោះទេ ដាច់ខាត ត្រូវតែ​បង់លុយ​បាយ ៣០​ម៉ឺន​-៤០​ម៉ឺន​ក្នុង​មួយខែ​។​

ប្រភព​ខាងលើ​ឱ្យដឹងទៀតថា កន្លងមក​ថ្មី​នេះ លោក ទៀង សារ៉ាត់ អាង​ខ្លួន​ជា​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានធ្វើ​សកម្ម​ភាពជា​រៀងរាល់​យប់​ដើរ​ប្រ​ម៉ាញ់ រកមើល​រថយន្ត​ដឹកទំនិញ​អោយមក​បង់លុយ​ប្រជាពលរដ្ឋ​ដែល​បើក ឆ្លងកាត់​កុងត្រូលជជុះ​របស់​ពួកគេ ដោយ​កោសរូស​ទារលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ចាស់ដៃ ។​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មិនគួរ​អគ្គស្នងការ​នគរបាល​ជាតិ​ទុកឱ្យ​លោក ទៀង សារ៉ាត់ បន្ត​ចាប់​គាប​ជម្រិត​ធ្វើបាប​ប្រជាពលរដ្ឋ​នោះ​ទៀត​ទេ ។​

ទោះបីជា​យ៉ាងនេះ​ក្តី លោក ទៀង សារ៉ាត់ មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ចំពោះ​ការលើកឡើង​ដូចខាងលើ​បានទេ កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ​កុ​ម្ភះ នេះ​៕

1bc2bc

​សាន់ វិសាល ត្រូវ​នារី​ម្នាក់​បកអាក្រាត​រឿង​ជំពាក់​លុយ និង​ទម្លាយ​រឿង​មានកូន​ជាមួយ​តួឯក​ស្រី​

​ដោ​យះ រតនា​

​ភ្នំពេញ​៖ អ្នកដឹកនាំ​សម្តែង​ភាពយន្ត និង​ពិធីករ​ប្រុស​ទូរទស្សន៍​ហង្ស​មាស​លោក សាន់ វិសាល ថ្មីៗ​នេះ​ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​រឿង​ជំពាក់​ប្រាក់​មិន​សង និង​ទម្លាយ​អាថ​កំបាំង​ស្នេហ៍​លួចលាក់​រហូត​មានកូន​ម្នាក់​ជាមួយ តួឯក​ស្រី​ក្នុង​រឿង “​រនាថ​ស្នេហ៍​” នាង ម៉ម ស្រី​ពៅ​។ ការ​បកអាក្រាត​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​លោក​បានបញ្ចប់​ទំនាក់ទំនង​ស្នេហា រយៈពេល​៩​ឆ្នាំ​ជាមួយ​នាង​ឈ្មោះ​ដាវី​នោះ​ផងដែរ ។​

​ដំណឹង​ស្នេហា​ត្រីកោណ​ផ្ទុះ​ផ្អើល​អស់អ្នក​សិល្បៈ បាន​កើតមានឡើង​ក្រោយពី​Acount Facebook របស់​នាង​រី​ម្នាក់​ដែលមាន​ឈ្មោះថា Da Vy បាន​សរសេរ​បកអាក្រាត​បង្ហោះ​ទម្លាយ​ជា​សាធារណៈ​ពី​ដំណើរ​ដើមទង​នៃ​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង​លោក សាន់ វិសាល ដែលមាន​រយៈពេល​៩​ឆ្នាំ រហូត​ធ្វើ​ឲ្យ​នាង​ទុកចិត្ត​ព្រម​លះបង់​លុយកាក់​ផ្ទាល់ខ្លួន​ជាច្រើន ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​តារា​ប្រុស​លោក សាន់ វិសាល ។​ប៉ុន្តែ​ទីបំផុត​ត្រូវ​ចាញ់បោក​តារា​ប្រុស​រូបនេះ​ដោយ​ការ​ដោះដៃ​ទៅ​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​តួឯក​ស្រី​ក្នុង​រឿង “​រនាថ​ស្នេហ៍​” រហូត​មានកូន​ម្នាក់ ហើយ​ថែមទាំង​គំរាម​ប្តឹង​នាង ព្រោះតែ​ខឹង​នាង​ទារលុយ​ដែល​លោក វិសាល ជំពាក់​នាពេល​កន្លង ។​នៅលើ Acount Facebook ដដែល បានសរសេរថា “​អ្នកឯង​កុំមក​ខ​ល​គំរាម​ខ្ញុំ​ក្នុង​ផ្លូវច្បាប់ ខ្ញុំ​អត់​មាន​ខ្លាច​អ្នកឯង​ទេ ។ បោក​គេ​ហើយ ចង់​ប្តឹង​គេ​ទៀត វាខ​ល​គំរាម​ខ្ញុំ​មិត្តៗ​ជួយ​ចែកចាយ​ផង ។ វា​បោក​ខ្ញុំ​មិនទាន់​ឆ្អែត​ម្សិល​ម្ងៃ​វា​ណាត់​មេ​តុងទីន និង​ខ្ញុំ​ជួប​វា​ស្រាប់តែ​ចង់​ឲ្យ​ខ្ញុំ​ដោះបំណុល​តុងទីន​វា​ទៀត ហួសចិត្ត ខ្ញុំ​ឈប់​គិត​ហើយ តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​អត់ទ្រាំ​មិនបាន​សោះ គាត់​ជាតា​រា​កំពូល​បោក​” ។​

​ការទម្លាយ​រឿងរ៉ាវ​ស្នេហា​នេះ​ក្រោយពី​ម្ចាស់ Acount Facebook​ខាងលើ​បាន​ខកចិត្ត​ចំពោះ​ទង្វើ​របស់លោក សាន់ វិសាល ដែល​ក្បត់ចិត្ត​នាង​ទៅ​មាន​ស្រី​ថ្មី​ជាតា​រា​សម្តែង​ខណៈដែល​ក​ន្ល​ង​ទៅ​នាង​ធ្លាប់បាន​ជួយ​ជ្រោ​ជ្រែង​ទាំង​ការបើក​ដំណើរការ​ហាង​លក់​សំលៀកបំពាក់ និង​ជួយ​បង់ថ្លៃ​ការសិក្សា​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​ជាដើម​។

​ពិធីករ​លោក សាន់ វិសាល បាន​ឆ្លើយឆ្លង​ជាមួយ​អ្នកសារព័ត៌មាន​ថា​លោក​មិនមាន​ទំនាក់ទំនង​ស៊ីជម្រៅ​រហូត​រួមរស់​ជាមួយ​នារី​ខាងលើ​នោះទេ​។ លោក​ថា នារី​ម្នាក់នេះ​គ្រាន់តែ​ស្គាល់​រាប់អាន​ប៉ុណ្ណោះ ហើយ​មកពី​នាង​ក្ដៅក្រហាយ​ក្រោយពេល​លោក និង​តួឯក​ស្រី​ក្នុង​រឿង «​រនាត​ស្នេហ៍​» បាន​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ទើប​ចេះតែ​ដើរ​និយាយ​ផ្ដេសផ្ដាស និង​ខ​ល​មក​គំរាម​ទារលុយ​ពី​លោក​ស្ទើរ​រាល់ថ្ងៃ ហើយ​លោក​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នាង​ពីបទ​បរិហា​កេ​រិ៍្ត​ផងដែរ​។

​ទោះជា​យ៉ាងណាក្តី​នារី​ដែល​សុខចិត្ត​លាតត្រដាង​កាត់​កេរ​កាត់​ខ្មាស់​បង្ហាញ​រូបថត​មួយចំនួន​ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​នាង​និង​លោក សាន់ វិសាល​។ នាង​ក៏​ព្រមាន​ប្តឹង​បក​ទៅកាន់​លោក សាន់ វិសាល វិញ​ដែរ​៕

4asd3as 5as

FIFA នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​យប់​ស្អែក​

ស្វី​ស​៖​សមាគម​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ដើម្បី​មក​ជំនួស​តំណែង​ប្រធាន​ចាស់​លោក Sepp Blatter ដែល​បានប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​ដើមខែ មិថុនា ឆ្នាំ​២០១៥​ដោយសារ​វិបត្តិ ពុករលួយ​ផ្ទុះ​ឡើយ​ខ្លាំងក្លា​។​
​តាម​ប្រភព​សារព័ត៌មាន BBC បាន​ផ្សាយ​ថា មាន​បេក្ខជន​៥​រូប​ដែល​សុទ្ធសឹងតែ​កាន់តំណែង​ធំ​ក្នុង​សមាគម​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​រាត្រី​ស្អែក​នេះ នៅ​ទី​ស្នាក់​កណ្តាល​ស្ថិតក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស​។​
​ប្រភព​បន្តថា នេះ​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ទី​៩ ក្នុង​អាណត្តិ​ទី​២៨ ដើម្បី​បន្ត​ដឹកនាំ​ស្ថាប័ន​ដែល មិន​គិតពី​ប្រាក់កំរៃ ដែល​ធ្វើការ​សំខាន់​ទៅលើ​កីឡាបាល់ទាត់​ទាំង​ផ្នែក​យុវជន បាល់ទាត់​នារី និង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ជាដើម​ដែលមាន​រយៈពេល​៤​ម្តង​ដូចគ្នា​។​
​គួរ​បញ្ជាក់ថា ប្រធានស្តីទី FIFA លោក Sepp Blatter រួមជាមួយ​ប្រធាន UEFA លោក Michel Platini ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈរ ឈ្មោះ​ឡើយ ដោយសារ​ត្រូវ​ក្រុមប្រឹក្សាវិន័យ​ព្យួរ​មុខតំណែង​រហូតដល់​ទៅ​៦​ឆ្នាំ​ដូចគ្នា ខណៈដែល​អគ្គលេខាធិកា​រ FIFA លោក Jerome Valcke ព្យួរ​មុខតំណែង​រហូតដល់​១២​ឆ្នាំ​ឯណោះ ខណៈដែល​សមាជិក​ទាំង​២០៩​ប្រទេស​របស់ FIFA និង​មន្ត្រី​កំពូលៗ សុទ្ធ​តែមាន​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ទាំងអស់​៕

12779237_233759433623233_6196229256286342820_o

 

12079122_233760046956505_6244128741603884836_n

CEO របស់ Facebook និង​Twitter រង​ការ​គំរាម​ពី​ក្រុម ISIS

ស៊ី​រី​៖​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook លោក Mark Zuckerberg និង​ស្ថាបនិក​បណ្ដាញ​សង្គម Twitter លោក Jack Dorsey បានក្លាយ​គោលដៅ​វាយប្រហារ​របស់​ក្រុម​ISIS​។ នេះ​បើ​យោងតាម​សារព័ត៌មាន Daily Mail​។​
​តាមរយៈ​ខ្សែ​វីដេអូ​ថ្មី​មួយ​របស់​ក្រុម​ឧទ្ទាម​នេះ​បាន​បង្ហាញថា លើ​ផ្ទៃមុខ​របស់​នាយក​ប្រតិបត្តិ​ទាំងពីរ​នេះ ពោរពេញ​ដោយ​ស្នាម​គ្រាប់កាំភ្លើង ដោយ​ក្នុងនោះ ក្រុម ISIS បាន​បញ្ជាក់ថា វា​ជា​ការសង​សឹង​ដល់​បណ្ដាញ​សង្គម​ទាំងនេះ ដែល​ជួយ​ដល់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការបិទ​គណនីរ​បស់​ពួកគេ ប៉ុន្តែ​នៅពេលនេះ ពួកគេ​បាន​គណនី Facebook និង Twitter រាប់ពាន់​។​
​គួរ​បញ្ជាក់ថា កាលពីដើម​ខែមករា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Barack Obama បានស្នើ​ដល់​បណ្ដាញ​សង្គម Facebook និង Twitter ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម ជាពិសេស​គឺ​ក្រុម ISIS៕

ISIS-threaten-Facebook-and-Mark-Zuckerberg-in-chilling-video

ក្រុមហ៊ុន ឡុង ណាំ នៅ​ស្រុក​បាភ្នំ ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ឈើកាច់​មុនពេល​មាន​អាជ្ញាប័ណ្ណ​

​ដោយ៖សហការី

ខេត្ត​ព្រៃ​វែ​ង៖ ក្រុមហ៊ុន ឡុង ណាំ មានទីតាំងនៅស្រុកបាភ្នំ ត្រូវគេរាយការណ៍ថា កំពុង​ធ្វើ​អាជីវកម្ម​បំផ្លាញថ្មជុំវិញតំបន់ភ្នំឈើកាច់ដោយកេង​បន្លំ​ផលប្រយោជន៍​របស់​រដ្ឋ ព្រោះ​ពួកគេ​បាន​យក​ថ្ម​ខុស​ទីតាំង​ដែល​ច្បាប់​បានកំណត់ និង​បាន​យក​ថ្ម​យ៉ាង​គគ្រឹកគគ្រេង ក្នុងពេលដែល​ពួកគេ​កំពុងស្ថិត​ក្នុងដំណាក់កាល​សុំ​អាជ្ញាប័ណ្ណ​ពី​ស្ថាប័នជំនាញ​នៅឡើយ​​។​

​ប្រជាពលរដ្ឋ​ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន ឡុង ណាំ ដែល​ធ្វើ​អាជីវកម្ម​ថ្ម បាន​យក​ថ្ម​ខុស​ទីតាំង​កំណត់ ខ​ណៈ​ក្រុមហ៊ុន​កំពុង​រត់ការ​សុំ​អាជ្ញាប័ណ្ណ​។​

​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា ក្រុមហ៊ុន ឡុង ណាំ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿងអាស្រូវ​កាយ​យក​ថ្មភ្នំ​ប្រមាណ​ជាង 10 ម៉ឺន​ម៉ែត្រគូប​ចេញពី​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្នុង​គោលបំណង​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នៅ​ខេត្តស្វាយរៀង​ដោយ បម្រុង​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថាបើ​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​តែម្នាក់ឯង មិនអាច​ទៅរួច​ទេ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​បំពាន ច្បាប់​របស់​រដ្ឋ​។​

ទន្ទឹមនឹង​បញ្ហា​ង​ខាងលើនេះ ក្រុមហ៊ុន ឡុង ណាំ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿងអាស្រូវ នាំ​ថ្មភ្នំ ដែល​ត្រូវគេ​កកាយ ប្រមាណ​ជាង 10 ម៉ឺន​ម៉ែត្រគូប យក​ចេញពី​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្នុង​គោលបំណង​ដឹក​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នៅ​ខេត្តស្វាយរៀង​ដោយ បម្រុង​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថាបើ​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​តែម្នាក់ឯង មិនអាច​ទៅរួច​ទេ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​បំពាន ច្បាប់​របស់​រដ្ឋ​។​

​មន្ត្រី​នៅ​មូលដ្ឋាន​ក្នុងស្រុក​បាភ្នំ បាន​បង្ហើប​ថា មូលហេតុ ថ្មភ្នំ​ដែល​គេ​កកាយ​បាន​ទាំងនោះ មិន​ត្រូវបាន​បង់ពន្ធ គឺ​ដោយសារ​ថ្ម​ទាំងនោះ ត្រូវបាន​គេ​កកាយ​យក​ពី​តំបន់ យក​ថ្ម​របស់ សហគមន៍ ដោយ​កន្លងមក ទីនោះ គឺមាន​ប្រជាពលរដ្ឋ សរុប ១៧ គ្រួសារ ជា​អ្នក​វាយយក​ថ្មភ្នំ​ដោយ​ប្រើ​ដៃ តែ​មិនមាន​អាជ្ញាប័ណ្ណ​ញ​ពី​ក្រសួង​រ៉ែ និង​ថាមពល នោះទេ ។ តែ​បច្ចុប្បន្ន​ទីកន្លែង​យក​ថ្ម​នោះ​ត្រូវបាន​ឈ្មួញ​បាន​ទិញយក​ពី​សហគមន៍ ហើយ​បាន​ប្រើ​គ្រឿងចក្រ​កកាយ​យក​ថ្ម និង​បាន​ដឹក​តាម​រថយន្ត​លក់​ចេញទៅ​ខេត្តស្វាយរៀង ។​

​ប្រជា​ពល​ដ្ឋ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​តែងតែ​ត្អូញត្អែរ​ពី​ករណី​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នៅ​ស្រុក បាភ្នំ ខេត្តព្រៃវែង បានស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ ពិសេស​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រៃវែង គប្បី​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ស៊ើបអង្កេត និង​ដោះស្រាយ​បញ្ហា​ខាងលើ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ស្រុក​បាភ្នំ ត្រូវ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ និង​ខ្សាច់​ភ្នំ រាប់សិប​ឆ្នាំ​មកហើយ តែ​ផ្លូវថ្នល់​នៅក្នុង​ស្រុក​បាភ្នំ ក៏ដូចជា​នៅ​ខេត្តព្រៃវែង នៅតែមាន​ស្ថានភាព​អាក្រក់​នៅឡើយ​៕

21345619993254

អាល្លឺម៉ង់​កំពុង​ពិចារណា​បញ្ជូន​ទ័ព​ទៅ​ហ្វឹកហាត់​នៅ​ទុយ​នេ​ស៊ី​ដើម្បី​ក្រុម​ISIS

អាល្លឺម៉ង់​៖​រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​ពិចារណា​ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ប្រទេស​ទុយ​នេ​ស៊ី​ដើម្បី​ហ្វឹកហាត់​កងទ័ព​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ISIS​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​អាល្លឺម៉ង់​។​
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាល្លឺម៉ង់​លោកស្រី Leyen បាន​បញ្ជាក់ថា ការហ្វឹកហាត់​កងទ័ព​ទៅដល់​ប្រទេស​ដទៃ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។ លោកស្រី​លើកឡើងថា កងទ័ព​អាល្លឺម៉ង់​នឹង​ខិតខំ​ប្រឹងប្រែង​ព្យាយាម​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ដែល​ជួប​ការលំបាក​ដូច​ទុយ​នេ​ស៊ី​។ ទន្ទឹម​នោះ​លោកស្រី​បន្តថា បច្ចុប្បន្ន​កងទ័ព​អាល្លឺម៉ង់​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​ISIS និង​ចូលរួម​ការបណ្តុះបណ្តាល​ដល់​កងកម្លាំង​ឃឺ​ដ ដោយមាន​បំពាក់អាវុធ នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។ យ៉ាងណាក៏ដោយ លោកស្រី​រំពឹងថា ការហ្វឹកហាត់​កងទ័ព​នៅ​ទុយ​នេ​ស៊ី​នឹង​ក្លាយជា​ការចូលរួមចំណែក​ឆ្ពោះទៅរក​ស្ថិរភាព​ក្នុង​តំបន់​៕

7777

មេក្លោង​ពីរ​នាក់​ដែល​ជំរិត​ទារប្រាក់​ពី​ស្ត្រី​រកស៊ី​ទិញ​លក់​ដី​ត្រូវបាន​ចាប់ខ្លួន​

 

​ដោយ៖ស សាម

ភ្នំពេញ​៖ មេក្លោង​ចាប់ជំរិត​ទារប្រាក់ ពី​ថៅកែ​ស្រី​ម្នាក់​រកស៊ី​ទិញ​-​លក់​ដី ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នគរបាល​អន្តោប្រវេសន៍ ច្រក​អូរ​ស្មាច់​ជាប់​ព្រំដែន​ប្រទេស​ថៃ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​បានជា​បន្តបន្ទាប់ ហើយ​យកមក​បង្ហាញមុខ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មុន​ប​ញ្ជួ​ន​ខ្លួន​ទៅកាន់​តុលាការ​។​

​លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ករណី​ចាប់ជំរិត​នេះ​បាន​កើតឡើង តាំងពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​មកម្ល៉េះ ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​លើ​ស្ត្រី​រងគ្រោះ​ឈ្មោះ ជា ណារិន អាយុ​៥៧​ឆ្នាំ មុខរបរ​អ្នករកស៊ី​ទិញ​-​លក់​ដី​។​

ជនសង្ស័យ​ទាំង​២​នាក់ ដែល​បាន​ចាប់ខ្លួន រួមមាន​ទី​១​ឈ្មោះ នូ ចាន់​លី ហៅ​ទូច អាយុ​២៨​ឆ្នាំ ជា​មេក្លោង លើ​ការរៀបចំ​គំរោងការ​ផ្តល់​រថយន្ត និង​សម្រាប់ធ្វើ​សកម្មភាព និង​ទី​២​ឈ្មោះ សូរ ចំរើន អាយុ​៣២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០១៦ ស្ថិតនៅ​ច្រកទ្វារ​អូរ​ស្មាច់ ដោយ​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K59 និង​រថយន្ត Camry ពណ៍​ស្លែ សេរី​ឆ្នាំ​៩៣​មួយគ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព​។​

​លោក ប៊ុន សត្យា បាន​បញ្ជាក់ថា នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់​បាន​ទាក់ទង ទៅ​ជនរងគ្រោះ ដោយ​ណាត់​ជួបគ្នា​ធ្វើជា​រក​ទិញ​ដី ចំណុចកើតហេតុ ស្រាប់តែ​ពេលនោះ ជនសង្ស័យ​ទាំង​២​នាក់ បាន​ដក​កាំភ្លើង​ភ្ជង់ ហើយ​អូស​ចូល​រថយន្ត ដោយ​ប្រាប់​ជនរងគ្រោះ​ប្រគល់​លុយ​៦០០០​ដុល្លារ​។​ដោយ​ខ្លាច​ជនសង្ស័យ​ទាំង​២​នាក់ បាញ់សម្លាប់​ចោល​នោះ ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​កូនស្រី ឲ្យ​យកលុយ​ចំនួន​៦០០០​ដុល្លារ មក​ប្រគល់ជូន​ពួកវា ហើយ​ក្រោយ​បាន​លុយ ជនសង្ស័យ​ក៏​គេចខ្លួន រហូតដល់​ថ្ងៃ​ដែល​ត្រូវបាន​បង្ក្រាប​៕

aasseeww