បាល់ទាត់៖អតីតកីឡាករក្រុមបិសាចក្រហម Man Utd លោក Gary Neville ត្រូវបានក្លឹប Valencia របស់អេស្ប៉ាញបណ្តេញញចេញពីតួនាទីជាគ្រួបង្វឹករបស់ក្លិបកាលពីយប់មិញបន្ទាប់ពីដឹកនាំក្រុមមិនបានល្អក្នុងរយៈពេល៤ខែកន្លងមក។
អតីតខ្សែការពារក្រុមបិសាចក្រហមសញ្ជាតិអង់គ្លេសវ័យ៤១ឆ្នាំរូបនេះ បានមកកាន់តំណែងដ៏គួរឲ្យភ្ញាក់ផ្អើលដំបូងកាលពីខែឆ្នូ បន្ទាប់ពីប្រធានក្លឹបលោក Peter Lim គិតថា គាត់អាចដឹកនាំក្រុមទទួលបានជោគជ័យនៅ La Liga បន្តពីលោក Nuno ។ ប៉ុន្តែក្រុម Valencia រយៈពេល៤ខែកន្លងមក ដែលស្ថិតនៅក្រោយការដឹកនាំរបស់លោក Gary Neville ឈ្នះ៣ដងប៉ុណ្ណោះក្នុងចំណោម១៦ប្រកួតនៅក្នុង La Liga តែវាមិនដូចការរំពឹងទុក មហាសេដ្ឋីជនជាតិសិង្ហបុរីរូបនេះ។
គួរបញ្ជាក់ថា ក្រុម Valencia បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី១៤នៅតារាងលីគកំពូលរបស់អេស្ប៉ាញ ដែលមានត្រឺមតែ៦ពិន្ទុប៉ុណ្ណោះពីតំបន់ត្រូវគេកាត់ចោល៕
បាល់ទាត់៖គេហទំព័រផ្លូវការរបស់ក្លិប Aston Villa បានចុះផ្សាយថា អ្នកចាត់ការ Remi Garde បានសម្រេចចិត្តលាលែងពីតំណែងដោយខ្លួនឯង បន្ទាប់ពីមានការព្រមព្រៀងគ្នាទៅវិញទៅមករវាងក្លិប និងរូបគាត់ផ្ទាល់។
អ្នកចាត់ការសញ្ជាតិបារាំង វ័យ៤៩ឆ្នាំរូបនេះបានផ្លាស់មកដឹកនាំក្លិប Aston Villa កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បានសម្រេចចិត្តលាលែងពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីនៅតែមិនអាចជួយស្រោចស្រង់ក្លិប Aston Villa ឲ្យរួចផុតពីតំបន់ដែលត្រូវកាត់ចោលក្នុងតារាងចំណាត់ថ្នាក់ក្របខ័ណ្ឌ Premier League របស់អង់គ្លេស។
សេចក្ដីថ្លែងការណ៍ខាងលើបានឲ្យដឹងទៀតថា ក្លិប Aston Villa ក៏បានធ្វើការអរគុណដោយស្មោះចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមករបស់អ្នកចាត់ការ Remi Garde ក្នុងពេលវេលាដ៏ពិបាកមួយចាប់តាំងពីអ្នកចាត់ការរូបនេះផ្លាស់មកដឹកនាំក្លិប Aston Villa ហើយក្លិបក៏បានជូនពរឲ្យអ្នកចាត់ការ Remi Garde ទទួលបានជោគជ័យនៅពេលដែលដឹកនាំក្លិបផ្សេងទៀត។
គេហទំព័រផ្លូវការរបស់ក្លិប Aston Villa បានបញ្ចាក់ថា ក្រោយពីការចាកចេញចេញរបស់លោក Remi Garde ក្លិបបានដាក់លោក Eric Black ឲ្យដឹកនាំក្លិប Aston Villa ជាគ្រូបង្វឹកបណ្ដោះអាសន្ន ហើយក្នុងនោះផងដែរក្លិប Aston Villa ក៏កំពុងតែមានបេក្ខភាព៣រូបដែលអាចនឹងត្រូវតែងតាំងធ្វើជាអ្នកចាត់ការផ្លូវការរួមមាន អតីតគ្រូបង្វឹករបស់ក្លិបទូកក្ដោង Everton គឺលោក David Moyes អតីតគ្រូបង្វឹករបស់ក្លិបក្ងានព្រៃ Swansea City លោក Gary Monk និងអតីតគ្រូបង្វឹករបស់ក្លិបកញ្ជ្រោង Leicester City លោក Nigel Pearson៕
បាល់ទាត់៖អតីតខ្សែបម្រើស្លាបក្រុម Manchester United កីឡាករ Nani ត្រូវបានរាយការណ៍ថាក្លិបយក្សអ៊ីតាលី Inter Milan រៀបចំបញ្ជីរឈ្មោះក្នុងការទិញយកកីឡាកររូបនេះមកកាន់ ក្របខ័ណ្ឌអ៊ីតាលី Serie A នៅពេលរដូវក្តៅខាងមុខនេះ។
ខ្សែបម្រើសា្លបសញ្ជាតិព័រទុយហ្គាល់វ័យ២៩ឆ្នាំរូបនេះ បានផ្លាស់ចេញពីកីឡាដ្ឋាន Old Trafford មកកាន់ក្រុម Fenerbahce ដោយបានស៊ុតបាល់បញ្ចូលទីបាន១០គ្រាប់ និងជួយបញ្ជូនបាល់ឲ្យដៃគូបានចំនួន ប្រាំបីលើកសម្រាប់ក្រុមទួរគីមួយនេះ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Tuttosport បានឲ្យដឹងថា លោក គ្រួបង្វឹករបស់ក្រុម Inter Milan លោក Roberto Mancini កំពុងតែសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ចំពោះកីឡាកររូបនេះនៅពេលដែល ក្លិបមាន ផែនការរុះរើរចនាសម្ព័ន្ធរបស់ក្លិបនៅរដូវកាលក្រោយ ។ របាយការណ៍នេះបានបន្ថែមថា កីឡាករវ័យ២៩ឆ្នាំរូបនេះនឹងត្រូវបានបើកចំហចំពោះការរំពឹងទុកនៃការផ្លាស់ប្តូរទៅកាន់ទឹកដី San Siro វិញ។
គួរបញ្ជាក់ថា កិច្ចសន្យារបស់កីឡាកររូបនេះនៅពហុកីឡដ្ឋាន Sukru Saracoglu មិនផុតកំណត់រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០១៧-១៨ ឯងណោះ៕
មីយ៉ាន់ម៉ា៖យោងតាមការផ្សាយរបស់សារព័ត៌មានស៊ិនហួរនៅព្រឹកថ្ងៃទី៣០មីនានេះបានឲ្យដឹងថា ប្រធានាធិបតីជាជនស៊ីវិលដំបូងបំផុតរបស់មីយ៉ាន់ម៉ា លោក U Htin Kyaw បានស្បថចូលកាន់តំណែងជាផ្លូវការហើយ នៅក្នុងសភាជាតិ។
បេក្ខជនមកពីយោធាមីយ៉ាន់ម៉ា លោក U Myint Swe ត្រូវបានប្រកាសតែងតាំងជាអនុប្រធានាធិបតីទីមួយ និងលោក Henry Van Thio មកពីគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ធ្វើជាអនុប្រធានាធិបតីទីពីរ។ ប្រមុខ ដឹកនាំកំពូលៗទាំងបីនេះ បានស្បថចូលកាន់តំណែង ក្រោមអធិបតីភាពរបស់លោក U Mann Win Khaing Than ប្រធានសភានៃសហភាពមីយ៉ាន់ម៉ា៕