All posts by មេគង្គ ប៉ុស្តិ៍

CNRP គ្រោង​ប្តឹង​ក្រុមយុវជន ដែល​នាំគ្នា​តវ៉ា​ប្រឆាំង​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​លោក ស្រី ចំរើន តំណាង​ក្រុមនិស្សិត កាលពី​ម្សិលមិញ បាន​ដឹកនាំ​យុវជន​មួយក្រុម​ហែ​ក្បួន​ដាក់​ញ្ញ​តិ​ទៅកាន់​រដ្ឋសភា ស្នាក់ការ​អង្គការសហប្រជាជាតិ ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ផ្ទះ​លោក កឹម សុខា ក្នុង​គោលបំណង​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់​សំឡេង ដែល​ក្រុម​នេះ​សង្ស័យថា​ជា​សំឡេង​លោក កឹម សុខា សន្ទនា​ស្នេហា​។​
​ផ្តើម​ពី​នោះ គណបក្សប្រឆាំង​បានចេញ សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយ​នៅ​រសៀល​ម្សិលមិញ​នេះដែរ ហើយ​បានប្រកាស ថ្កោលទោស​ចំពោះ​ទង្វើ​របស់​យុវជន ស្រី ចំរើន ដែល​បាន​យក​ទង់ អាវ និង​មួក មាន​សញ្ញា​សម្គាល់​គណបក្ស​សង្គ្រោះ « ទៅធ្វើ​សកម្មភាព​អនាធិបតេយ្យ » នៅ​រាជធានី​ភ្នំពេញ​។​
​តាម​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​នោះ គណបក្សប្រឆាំង បានចាត់ទុក​ការយក​សម្ភារ​ដែលមាន​សញ្ញា​សម្គាល់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទៅធ្វើ​ការហែក្បួន នឹង​ប្រមូលផ្តុំ​ដោយ​ក្រុម​លោក ស្រី ចំរើន នេះ​ថា​ជាការ​រំលោភច្បាប់​ស្តីពី​កម្មសិទ្ធិបញ្ញា​និង​ច្បាប់ព្រហ្មទណ្ឌ​។ ផ្តើម​ពី​នោះ គណបក្ស​ក៏បាន​ចាត់ទុក​ក្រុម​នេះ​ថា​មាន​ចេតនា​បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​នៅក្នុង​សង្គម​។ គណបក្ស​នេះ​ក៏បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដកហូត​អាវ មួក និង​ទង់ ដែលមាន​សញ្ញា​សម្គាល់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ពី​ក្រុម​លោក ស្រី ចំរើន នោះ​វិញ​។​
​ទាក់ទង​ករណី​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ CNRP បាន​អះអាងថា យើង​កំពុង​ពិភាក្សាគ្នា​ពី​ពាក្យបណ្តឹង​នេះ តែ​មិនទាន់​កំណត់ពេល​ដាក់​ប្តឹង​នៅឡើយ​ទេ​។ លោក​ថា ទង្វើ​របស់​ក្រុម​លោក ស្រី ចំរើន មិនមាន​ការអនុញ្ញាតិ​ពី​គណបក្ស​នោះទេ ហើយ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​៕

campaign

​

លោក កឹម សុខា ត្រូវ​លាលែង​ពី​តំណាងរាស្ត្រ បើ​ខ្សែអាត់​សំឡេង​ជា​រឿង​ពិត​

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឈាង វុន បាន​ថ្លែងថា លោក កឹម សុខា តំណាងរាស្ត្រ CNRP ខេត្តកំពង់ចាម ត្រូវ​លាលែង​ពី​តំណាងរាស្ត្រ ប្រសិនបើ​អាស្រូវ​ស្នេហា​ជា​រឿង​ពិត ព្រោះថា លោក កឹម សុខា រំលោភ​”​តម្លៃ​ស្ត្រី​ខ្មែរ​និង​សិទ្ធិនារី​” ហើយ បញ្ហា​នេះ គ្រោះថ្នាក់​មែនទែន​។ ទន្ទឹម​នោះ ករណីនេះ​វា​រំលោភច្បាប់​ឯក​ពន្ធភាព (​ប្តី​មួយ​ប្រពន្ធ​មួយ​) ទៀតផង​។​
​លោក ឈាង វុន បញ្ជាក់ថា គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​មាន​សិទ្ធិ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​រឿងនេះ​នៅក្នុង​រដ្ឋសភា​។ លោក​ផ្តល់យោបល់​ថា​លោក កឹម សុខា ត្រូវតែ​លាលែង​ពី​តំណាងរាស្ត្រ ប្រសិនបើ​អាស្រូវ​ស្នេហា​ជា​រឿង​ពិត​៕

Chheang-Vun

​

U16 កម្ពុជា ជួប​ក្រុម Kagoshima United របស់​ជប៉ុន​រសៀល​នេះ​

​បាល់ទាត់​៖​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​ត្រូវ​ជួប​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ Kagoshima United FC U១៦​នៅ​កីឡដ្ឋាន Global Arena ក្នុងប្រទេស​ជប៉ុន​ក្នុង​យុទ្ធនាការ​ពានរង្វាន់ J.League U16 Challenge 2016 វេលា​ម៉ោង​១៤ និង​៣០​នាទី​(​ម៉ោង​នៅ​កម្ពុជា​)៕

106

 

​

មនុស្ស​៧​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ មួយគ្រឿង​នៅ​កាណាដា​

​កាណាដា​៖​យន្តហោះ​ធុន​តូច​ឯកជន​មួយគ្រឿង​បាន​ធ្លាក់​លើ​កោះ​មួយនា​ភាគ​ខាងកើត​ឆ្នេរសមុទ្រ​នៃ​ខេត្ត​កេ​ប៊ិច ប្រទេស​កាណាដា​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៧​នាក់​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ BBC​។​
​តាម​មន្ត្រី​អាជ្ញាធរ​កាណាដា​បាន​ឲ្យ​ដឹងថា យន្តហោះ​ខាងលើ​បាន​ធ្លាក់​ខណៈពេលដែល​វា​ជិត​ទៅដល់​ព្រលានយន្តហោះ Îles-de-la-Madeleine ជួបនឹង​ខ្យល់​ខ្លាំង​និង​ព្រិល​ទឹកកក​។ ទន្ទឹម​នោះ​មន្ត្រី​អាជ្ញាធរ​រួមទាំង​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​នៃ​ប្រទេស​កាណាដា កំពុងធ្វើដំណើរ​ទៅ​កោះ Havre aux Maisons ដែល​ស្ថិតនៅ​ប្រជុំ​កោះ Magdalen ដើម្បី​ពិនិត្យ​រកមើល​មូលហេតុ​ដែល​បង្ក​ឲ្យ​យន្តហោះ​ខាងលើ​ធ្លាក់​ជា​បន្ត​៕

1241

​

សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​កន្លែង​ទិញ​ស្តុក​ដំឡូង​មី​លាយ​ដីខ្សាច់​លក់​ឲ្យ​ថៃ​

​ដោយ​៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ព្រះរាជអាជ្ញារង​លោក ហេង លុយ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​កន្លែង​ស្តុក​ដំឡូង​មី​មួយកន្លែង​យីហោ ហុង ហាន ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ចំណិត ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន បាន​លាយ​ជាមួយ​ដីខ្សាច់​រួច​ថ្លឹង​លក់​លក់​ឲ្យ​ឈ្មួញ​ថៃ​។​
តាម​ប្រភពព័ត៌មាន​ពី​ជាយដែន​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​យប់​ដ្ងៃ​ទី​២៨​ខែមីនា​ឆ្នៃ​២០១៦ ម្ចាស់​ឃ្លាំង​ទិញ​ទំនិញ​កសិផល​១​កន្លែង មាន​ផ្លាក​យីហោ ហុង ហាន បាន​បែកធ្លាយ​រឿង​លក់​ដំឡូង​មី​មាន​លាយ​ដីខ្សាច់​បន្លំ​លក់​ឲ្យ​ឈ្មួញ​ថៃ ហើយ​ឈ្មួញ​ថៃ​នោះបាន​មកប្តឹង​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​ឲ្យ​ជួយ​អន្តរាគមន៍​។ លុះ​ព្រឹក​ថ្ថៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យមើល​ទីតាំង​សៃ​ឡូ​នោះ ដែលជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ហុង ហាន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​ជ្រុំ​ភូមិ​តា​ស្តា​ស្រុក​សំពៅ​លូន​និង​កម្មករ​
១.​ឈ្មោះ សុំ ខន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ទីលំនៅ​ភូមិ​អូរ​ល្វា​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ខេត្ត​ប​/​ប មុខរបរ​ជា​កម្មករ​
២.​ឈ្មោះ ងួន បុល ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ទីលំនៅ​ភូមិ​ស្រឡៅ​ជ្រុំ​ឃំ​ុ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​មុខរបរ​ជា​កម្មករ​។​
បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​ម្ចាស់​សៃ​ឡូ ឈ្មោះ ហុង ហាន និង​កម្មករ​២​នាក់​ទៀត​កំពុងធ្វើការ​សាកសួរ​នៅ​អធិការ​ស្រុក​សំពៅ​លូន​នៅឡើយ​៕

2143

​

ឃាត់ខ្លួន​វៀតណាម​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​២៧​នាក់​ក្នុង​ខណ្ឌ​សែន​សុខ​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ២៧​នាក់ ដែល​លួច​ឆ្លងដែន ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុក ហៃ​សិលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ សុខ ផល អគ្គនាយក​នៃ​ន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី លោក មាស ច​ន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ក្នុង​ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៧ ដែល​លួច​ឆ្លងដែន និង​កំពុងស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ នៅ​សិប្បកម្ម​ដែក កម្មករសំណង់ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដោយ​ក្នុងនោះ​ចំនួន​០៣​នាក់ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សាកសួរ​តាម​នីតិវិធី​៕

1958488_1580182655629433_6760558370637002125_n1480491_1580182662296099_5282293592158669299_n12923341_1580182782296087_25681543707988085_n

​

មេបញ្ជាការ​សឹក​រង​ខេត្តព្រះវិហារ​លោក សោម បុ​ប្ឆា​រ័ត្ន ទទួលមរណភាព​

​ខេត្តព្រះវិហារ​៖​លោក សោម បុ​ប្ជា​រ័ត្ន មេបញ្ជាការ​សឹក​រង​ព្រះវិហារ កាលពី​រាត្រី​ទៀបភ្លឺ​ម៉ោង​១​និង​៤៦​នាទី ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ បានទទួល​មរណភាព​នៅ​អាយុ ៥៥​ឆ្នាំ ដោយ​រោគាពាធ។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក សោម បុ​ប្ជា​រ័ត្ន បានទទួល​មរណភាព​ដោយ រោគាពាធ កាលពី​វេលា​ម៉ោង​១ និង​៤៦​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ហើយ​សព​បាន​តំកល់​នៅ​គេហដ្ឋាន​របស់គាត់​ក្នុង​ទី​រួម​ខេត្តព្រះវិហារ ធ្វើបុណ្យ​តាម​ប្រពៃណី៕

1235485_964499026939285_9143052524980975888_n

​

ស្លាប់​៣​នាក់ រងរបួស​១៥​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៩​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ បាត់បង់​ជីវិត​ចំនួន​៣​នាក់ រងរបួស​ធ្ងន់​១១​នាក់ និង​របួសស្រាល​៤​នាក់​។​
​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ទាំង ៩​លើក​នោះបាន​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច ១​គ្រឿង​, រថយន្ត​ធំ ៣​គ្រឿង និង​ថ្មើរជើង ២​នាក់​៕

2_8

​

លោក សួន សេរី​រដ្ឋា ចាត់ទុក​លោក សម រង្ស៊ី ជា​អ្នកនយោបាយ​បែប​អំពិល អំពែក​

​រាជធានី​ភ្នំពេញ​៖​មេបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា បាន​សរសេរ​នៅលើ Face book របស់លោក​នៅថ្ងៃនេះ ដោយ​វាយប្រហារ ធ្ងន់ៗ ទៅ​លោក សម រង្ស៊ី ដោយ​ចោទថា លោក សម រង្ស៊ី មិនដែល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ដើម្បី​ដណ្តើម​អំណាច ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នោះឡើយ ក្រៅតែពី​ឈរ ស្រែក​ជយោ​! និង​ស្រែក​អួតថា ឈ្នះ​ហើយ​! នៅ​ចំពោះមុខ​អ្នកគាំទ្រ​ប៉ុណ្ណោះ​។ ទន្ទឹម​នោះ លោក សម រង្ស៊ី មើល​មក​គណបក្ស​ដែល​គ្មាន​កៅអី​ក្នុង​សភា​ថា​ជា គណបក្ស​អំពិលអំពែក តែ​មិនដែល​មើលឃើញ​និង​ទទួលស្គាល់​ខ្លួនឯង​ថា ធ្វើ​នយោបាយ​បែប​សត្វ​អំពិលអំពែក ម្តង​ប្រឆាំង ម្តង​ស្រប ធ្វើ​ឲ្យ​តែ​អ្នកគាំទ្រ​វេទនា ស្លាប់ របួស គ្រប់​អាណត្តិ​នោះទេ​។​
​លោក សួន សេរី​រដ្ឋា បន្ថែម​ការ​រិះគន់ថា លោក សម រង្ស៊ី ក្រៅពី​ឈរ​ស្រែក ជយោ និង​ស្រែក​អួតថា អាណត្តិ​ក្រោយ​យើង​ឈ្នះ​ហើយ នៅ​ចំពោះមុខ​អ្នកគាំទ្រ​នោះ មេបក្ស​ប្រឆាំង​អំពិលអំពែក​នេះ មិន​ដែលមាន​យុទ្ធសាស្ត្រ​នយោបាយ​អី ដើម្បី​យកឈ្នះ លោក ហ៊ុន សែន ឡើយ​។​
​មេបក្ស​អំណាច​ខ្មែរ រូប​នោះបាន​អះអាងថា បើ​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​គាំទ្រ​លោក សម រង្ស៊ី ត​ទៀត​នោះ ការចង់បាន​ការផ្លាស់​ប្តូរ​នឹង គ្មាន​លទ្ធផល គឺ​ប្រៀបដូចជា​យក​ទឹកទន្លេ ទៅ​ដាំ​រំងាស់​យក​អំបិល​។​
​គេ​កត់សម្គាល់ថា លោក សួន សេរី​រដ្ឋា តែងតែបាន​ធ្វើការ​វាយប្រហា​រ​យ៉ាង​ចាស់ដៃ​ទៅ​មេដឹកនាំ CNRP រួមទាំង​សម្តេច ហ៊ុន សែន ផងដែរ​។ ប៉ុន្តែ​នយោបាយ គណបក្ស​អំណាច​ខ្មែរ ហាក់​លម្អៀង​ទៅរក​ទិន្នាការ​បែប​សាធារណរដ្ឋ​របស់លោក លន់ នល់​៕

Suorn-Serey-Rotha-Vs-Sam-Rainsy

​

ទាហាន​លើកគ្នា​សម្រុកចូល​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​បម្រុង​រំដោះ​ឡាន​ដឹកឈើ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​នៅវេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ មាន​ក្រុម​ទាហាន​ប្រមាណ​១០​នាក់​បាន​សម្រុកចូល​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង បម្រុង​រំដោះ រថយន្ត​ទាហាន​ដឹកឈើ​២​គ្រឿង​ដែល​ត្រូវបាន​កម្លាំងចម្រុះ​បាន​ចាប់​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ​។ ហេតុការណ៍​នោះ ស្ថិតក្នុង​ភូមិ​កុង​ប៊ិ​ញ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ បានឃើញ​ក្រុម​ទាហាន​ជាច្រើន​នាក់ មកឈរ​នៅ​ពីមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ និង​ខ្លះទៀត​សម្រុកចូល​ទៅក្នុង​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ឡើង​បញ្ឆេះ​រថយន្ត​បម្រុង​បើក​ចេញ ហើយ​ស្រែក​ឡូឡា​ពលរដ្ឋ​មាន​អារម្មណ៍​ភ័យខ្លាច​នឹងមាន​ផ្ទុះអាវុធ ពីព្រោះ​មាន​រថយន្ត​រដ្ឋបាល​ព្រៃឈើ​ចត​នៅ​ពាំង​ខ្លោងទ្វារ​ជាប់​។​
​លោក ខន ខែម នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង បានឱ្យដឹងថា រថយន្ត​កងទ័ព​២​គ្រឿង​ដឹកឈើ​លេខ​២​ប្រមាណ​ជាង​១០​ម៉ែត្រគូប ត្រូវ​កំលាំង​មន្ត្រី​ជំនាញ​សហការ​ជាមួយ​ប៉ូលិស ប៉េអឹម ស្រុក​ឃាត់​ចាប់ កាលពី​រសៀល​ថ្ងៃទី​២៥ កុម្ភៈ ២០១៦ កន្លងទៅនេះ​យកមក​រក្សា​ទុក្ខ​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​។​
​លោក ខន ខែម បាន​បញ្ចា​ក់ថា ទី​១-​រថយន្ត​ម៉ាក​កូរ៉េ​ចំណុះ​២​តោន​កន្លះ ពណ៌​ត្រេអ៊ី ជា​រថយន្ត​របស់​អង្គភាព​យោធភូមិ​ទី​៤ ទី​២-​រថយន្ត​ម៉ាក​កូរ៉េ​ដែរ​ចំណុះ​២​តោន​កន្លះ ពណ៌​ត្រេអ៊ី ជា​រថយន្ត​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៤​។ រថយន្ត​ទាំង​២​គ្រឿង​នេះ​តែងតែ​ដឹកឈើ​ជា​យូរ​ឆ្នាំ ហើយ​គ្មាន​ឯកសារ​ដោយ​យក​លេស​ដឹកជញ្ជូន​ទៅ​កសាង​បន្ទាយ តែបើ​តាម​ការសង្កេត​គឺ​ដឹក​ដាក់​នៅ​ដេប៉ូ​ឯ​ខេត្តបន្ទាយមានជ័យ​៕

a6e8473d-451e-4b13-ba17-d874c5ae30b65746bc4d-d2e6-4fe4-926b-45277f56da9d

​

Liverpool គ្រោង​ចំណាយលុយ​ជាង​១៥​លាន​ផោន​ទិញ Mario Gotze

​បាល់ទាត់​៖​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវបាន​គេ​រាយការណ៍​ថា គ្រោង​នឹង​ចំណាយ​ប្រា​ក់ជាង​១៥​លាន​ផោន​បាន​បិទ​នៅលើ​កិច្ចព្រមព្រៀង​មួយ​ខ្សែប្រយុទ្ធ Mario Gotze របស់​ក្រុម Bayern Munich​។​
​អតីត​កីឡាករ​របស់​ក្លឹប Borussia Dortmund និង​ជា​កីឡាករ​ដែល​ជួយ​ឲ្យ​អាល្លឺម៉ង់​ឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន​លើក​ពាន់ World Cup ឆ្នាំ ២០១៤ នៅ​ប្រទេស​ប្រ​ស៊ី​ល​នោះ ឥឡូវនេះ​ត្រូវបាន​គេ​រាយការណ៍​ថា មិន​សប្បាយចិត្ត​ជាមួយ​នឹង​ជីវិត​នៅ​កិ​ឡា​ដ្ឋា​ន Allianz Arena ហើយ​បច្ចុប្បន្ន​កំពុងមាន​ទំនាក់ទំនង ក្នុងការ​ផ្លាស់ប្តូរ​ទៅកាន់​ទឹកដី Anfield ក្រោយពី​លោក Jurgen Klopp មក​ចូល​ដឹកនាំ​ក្រុម Liverpool ។​
​យ៉ាងណាមិញ​, The Express បាន​អះអាងថា Gotze បាន​បង្ហើប​រួចមកហើយ​ថា លោក​មានបំណង​ក្នុងការ​ចូលរួម​ជាមួយ លោក Klopp បានជា​ថ្មី​ម្តងទៀត​និង​សម្រាប់​ថ្លៃ​ខ្លួន ១៥​លាន​ផោន​ទៅ ២០​លាន​ផោន ជាមួយនឹង​កិច្ចសន្យា​សម្រាប់​កីឡា​វ័យ ២៤ ឆ្នាំ​រូបនេះ​ពី​ក្លឹប Bayern ដែល​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ខាងមុខនេះ​។​
​គួរ​បញ្ជាក់ថា Mario Gotze បាន​ផ្លាស់​ពី​ក្លិប Dortmund មកកាន់​ក្រុម Bayern Munich កាល​ណី​ឆ្នាំ​២០១៣ បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ចំនួន​៦៧​លើក និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​២០​គ្រាប់​៕

img-mario-gotze-expert-en-arts-martiaux-1437561032_x600_articles-alt-205096

​

ប្រធាន ACU ៖ លោក សម រង្ស៊ី កំពុង​ ការពារ​លោក កឹម សុខា ដែល​ប្រព្រឹត្ត​អំពើពុករលួយ​

​

​ភ្នំពេញ​៖​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU លោក ឱម យ៉ិនទៀង បាន​ប្រតិកម្ម​ភ្លាមៗ ចំពោះ​ការលើកឡើង​របស់ លោក សម រង្ស៊ី ប្រធាន CNRP ដែល​បាន​ចោទ ACU ថា ធ្វើ​ការងារ មិន​ស្គាល់​តួនាទី​ខ្លួនឯង​។​

​លោក ឱម យ៉ិនទៀង បានថ្លែងអះអាងថា លោក សម រង្ស៊ី បាន​និងកំពុង​ការពារ​អ្នក ប្រព្រឹត្តិ​អំពើពុករលួយ ហើយលោក សម រង្ស៊ី ផ្ទាល់​អាចជា​អ្នកប្រព្រឹត្តិអំពើពុករលួយ​ផង​។​
​លោក ឱម យ៉ិនទៀង បញ្ជាក់ថា លោក សម រង្ស៊ី កំពុងតែ​រារាំងមកដល់​ការស៊ើបអង្កេត របស់​អង្គភាព​ប្រឆាំងអំពើពុករលួយ​។ គាត់​កំពុងតែ​ការពារជន​ពុករលួយ​។ លោក​បន្ថែមថា លោក កឹម សុខា នៅពេលដែល​យើងខ្ញុំ​បើក​ការស៊ើបអង្កេតអំពី​ការ​ពុករលួយ​ហើយ គឺ​គាត់​នឹងចុះឈ្មោះ​ជា​ជន​ពុករលួយ​ហើយ រហូត​ទៅដល់​ថ្ងៃ​ណាមួយដែល​តុលា​ការចេញ​សាលក្រមត្រឡប់មកវិញ​ដោយបញ្ជាក់ថា​ ​ទេគាត់​គឺជា​ជន​ស្អាតស្អំនោះទើប​គាត់​ជា​មនុស្ស​ស្អាតស្អំ​វិញ​”​។​

​គួរ​បញ្ជាក់ថា លោក សម រង្ស៊ី បា​នប​បង្ហោះ​លើ Face book របស់លោកដោយបានធ្វើការ​វាយប្រហារ​យ៉ាង​ចាស់ដៃទៅលើ​តួនាទី​របស់ ACU ទាក់ទង​រឿងអាស្រូវ​ស្នេហារបស់លោក កឹម សុខា ប្រធានស្តីទី CNRP៕

Photo_Template_872x562-3

​

Real Madrid និង Man City ប្រជែង​គ្នា​តាម​ទិញ Pogba

​បាល់ទាត់​៖​ក្លិប​អធិរាជ​ស Real Madrid និង​ក្លិប​មេ​ឃៀវ Manchester City ដែល​នឹង​ដឹកនាំ​ដោយ Pep Guardiola នៅ រដូវ​កាល​ក្រោយ​ដោយ​ត្រូវបាន​គេ​រាយការណ៍​កំពុង​ប្រជែង​គ្នា ដើម្បី​ទិញ​ខ្សែបម្រើ បារាំង Paul Pogba​។​
Paul Pogba ក៏ត្រូវ Barcelona ចាប់អារម្មណ៍​ផងដែរ សម្រាប់​ផែនការ​ទិញដូរ​កីឡាករ​ថ្មី របស់​ក្លឹប​ជើងឯក​ចាស់​អេ​ស្ប៉ា​ញ​។ ជាមួយគ្នា​នោះ ក្លិប Manchester City បានប្រកាសថា នឹង​ឲ្យ​ថ្លៃ​ប្រមាណ ៩៥​លាន​អឺរ៉ូ​ទៅ Juventus ហើយ ២០ លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំទៅ Pogba ដោយសារតែ​ក្លឹប​មើលឃើញថា​រូបគេ​នឹង ក្លាយជា​កម្លាំង​សំខាន់​បើសិនជា​ផ្ទេរ​មក កាន់​ទឹកដី​អង់គ្លេស​។​
​គួរ​បញ្ជាក់ថា Juventus ធ្លាប់​ត្រូវ Chelsea ផ្ដល់​តម្លៃ​ប្រហាក់ប្រហែលគ្នា កាលពី​រដូវ​កាល​មុន ប៉ុន្តែ​យ៉ាងណាមិញ​ក្លឹប នៅតែ បដិសេធ​ហើយ​រក្សាទុក Pogba ដែលមាន​វ័យ​ទើប​២៣​ឆ្នាំ​នៅ​ក្របខ័ណ្ឌ Series A បន្តទៀត​៕

02_19091032_9b883c_2698531a

​

ឃាត់ខ្លួន​ជនជាតិ​រុស្ស៊ី​ម្នាក់​បោក​លុយ​ក្រុមហ៊ុន​ពី​ប្រទេស​រុស្ស៊ី​មក​សំងំ​នៅ​កម្ពុជា​

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ បាន ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ប្រាក់​ក្រុមហ៊ុន​នៅ​រុស្ស៊ី ហើយ​រត់គេចខ្លួន​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ BALATIX VLADIXEIR VITALIE VITCH ជនជាតិ​រុស្ស៊ី កើត​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​១៩៧៨ ជាប់ចោទ​ពីបទ​បោក​លុយ​ក្រុមហ៊ុន នៅ​ចន្លោះ​ឆ្នាំ​២០០៧ ដល់​២០០៨ នៅ​ប្រទេស​រុស្ស៊ី ហើយ​រត់គេចខ្លួន​មក​កម្ពុជា​៕

fn-2016-03-29-08-48-38-1

​

ល្ងាច​នេះ​ក្រុមនិស្សិត​នឹង​ហែ​ញត្តិ​ទៅផ្ទះ​លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖​តាម​គម្រោង នៅ​រសៀល​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៦​នេះ ក្រុមយុវជន​-​និស្សិត ជាង​២០០​នាក់ នឹង​ហែ​ញត្តិ​ទៅដល់​ផ្ទះ​លោក កឹម សុខា ដើម្បី​ទាមទារ​ឱ្យ​បកស្រាយ​ជុំវិញ​រឿងអាស្រូវ​ផ្លូវភេទ​អំពើពុករលួយ​។​
​តំណាង​ក្រុមនិស្សិត ថ្លែង​ឲ្យ​ដឹងថា ពួកគេ នឹង​ចេញ​ពីមុខ​រដ្ឋសភា ឆ្ពោះទៅ​អង្គការសហប្រជាជាតិ រួច​បន្តទៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែ​ក្រោម ហើយ តម្រង់​ឆ្ពោះ​ទៅផ្ទះ​លោក កឹម សុខា តែម្តង​៕

09e17494-967b-4728-9d7e-0868709df2c1

​