All posts by មេគង្គ ប៉ុស្តិ៍

កូរ៉េខាងត្បូង​បង្ហោះ​ខិត្តប័ណ្ណ​រិះគន់​មេដឹកនាំ​កូរ៉េខាងជើង​

​សេ​អ៊ូ​ល​៖​សកម្មជន​កូរ៉េខាងត្បូង​ជាច្រើន​អ្នក​បាន​បង្ហោះ​ខិតប័ណ្ណ​ប្រឆាំង​កូរ៉េខាងជើង​ឡើងវិញ នៅ​តំបន់ ព្រំដែន​កូរ៉េ​ទាំងពីរ​ដើម្បី​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល លោក គីម ជុង​អ៊ុន គ្រា​ដែល​ស្ថានការណ៍​កំពុងមាន​ភាព​តានតឹង​។ នេះ​បើតាម​ការផ្សាយ សារព័ត៌មាន Channel News Asia​។
​សកម្មជន​កូរ៉េខាងត្បូង​ដែលជា​ក្រុម​ប្រមូលផ្តុំ​ទៅដោយ អ្នកប្រឆាំង​របប​ផ្តាច់ការ​កូរ៉េខាងជើង​នោះ បានរៀបចំ​ខិតប័ណ្ណ​ប្រមាណ​ជា ១០០,០០០​សន្លឹក ដាក់​ច្រកចូល​ទៅក្នុង​បា​ឡុង រួច​បង្ហោះ​ចូលទៅក្នុង ទឹកដី​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ស្ថិតនៅតាម​តំបន់​ព្រំដែន​ដែល​កំពុងតែ​តានតឹង​ខ្លាំង បំផុត​រវាង​កូរ៉េ​ទាំងពីរ​។​
​ក្នុង​ខិតប័ណ្ណ​នោះ​មាន​សរសេរថា «​បាញ់​អណ្តាតភ្លើង​ដ៏​ឥត​មេត្តា​មួយ​នេះ ឲ្យ​ចំ​មនុស្ស​អះអាង ខ្លួនឯង​ជា​បុរស​នុយក្លេអ៊ែរ​ដូច គីម ជុង​អ៊ុន​» ឬក៏ «​យើង​ចង់បាន​ក្បាល​របស់ គីម ជុង​អ៊ុន​។​»
​គួរ​បញ្ជាក់ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ព្រមាន​ថា ខ្លួន​បាន​ត្រៀម​គ្រាប់​នុយក្លេអ៊ែរ និង មី​ស៊ី​ល​រួចរាល់​ហើយ​ដើម្បី​កម្ទេច​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​ឲ្យ​ក្លាយជា​ផេះ​នៅពេលណា​ក៏បាន​៕

article-doc-953xm-4Gw0iw5zx655772424bdd6c0511-112_634x422

​

លោក សម រង្ស៊ី ចេញមុខ​ការពារ​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី បានធ្វើការ រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​អង្គភាព​ប្រឆាំង អំពើពុករលួយ (ACU) ដោយ​ស្តីបន្ទោស​ខ្លាំងៗ ថា ធ្វើការ​ងារ​មិន​ស្គាល់ ពី​តួនាទី​របស់ខ្លួន​។​
​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ Facebook របស់ខ្លួន​ថា អ្វី​ទៅជា​អំពើពុករលួយ ដែល​អង្គភាព​នេះ ត្រូវ​ប្រឆាំង​? អំពើពុករលួយ គឺជា​ទង្វើ របស់​អ្នកមានអំណាច ដែល​កេងប្រវ័ញ្ច និង​លួច​ផលចំណេញ ពី​ការលក់ដូរ ឬ​ការប្រើប្រាស់ ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​រាស្ត្រ និង​ទ្រព្យសម្បត្តិ​រដ្ឋ ជាពិសេស តាមរយៈ ការគ្រប់គ្រង​ថវិកាជាតិ ដែល​បានមកពី ញើស​ឈាម ប្រជារាស្ត្រ​ទាំងមូល​។ លោក សម រង្ស៊ី បានសរសេរថា មានតែ​មន្ត្រី​គណបក្ស កាន់អំណាច (CPP) ទេ ដែល​អាច​ប្រព្រឹត្ត ទង្វើ​បែបនេះ​បាន ពីព្រោះ​វា​ជាការ ប្រើ​អំណាច របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដើម្បី​បំផ្លិចបំផ្លាញ ផលប្រយោជន៍ សាធារណៈ​។ មន្ត្រី​គណបក្សប្រឆាំង (CNRP) មិនមាន​អំណាច​អ្វី ជា​តំណាង​រដ្ឋ ឬ តំណាង​រដ្ឋាភិបាល ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ ដូច​មានចែង​ខាងលើនេះ​ទេ​។ ជន​ណា​ដែល មិនមាន​អំណាច​ក្នុង​ដៃ យកទៅ​ប្រើប្រាស់​ក្នុងនាម​រដ្ឋ ឬ​រដ្ឋាភិបាល មិនអាច​ត្រូវ​នរណា​ចោទថា ជា​អ្នកប្រព្រឹត្ត អំពើពុករលួយ ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ ត្រូវ​តាមដាន និង​ស៊ើបអង្កេត​នោះទេ​។​
​លោក សម រង្ស៊ី បាន​បន្តថា “​រឿង​ដែល​គេ​កំពុងតែ និយាយ​សព្វថ្ងៃ គឺជា​រឿង​ឯកជន​ទេ ពីព្រោះ​វា​គ្មាន ប៉ះពាល់​ដល់ ផលប្រយោជន៍​ជាតិ ឬ​ផលប្រយោជន៍​សាធារណៈ អ្វី​ទាល់តែសោះ​។ ធនធាន និង​លុយកាក់ ដែល​ឯកជន គេ​ចាយវាយ ហើយ​ដែល​មិនបាន មកពី​ការកេងប្រវ័ញ្ច ឬ​លួច​កិបកេង ទ្រព្យសម្បត្តិ​ជាតិទ្រព្យសម្បត្តិ​រាស្ត្រ និង​ទ្រព្យសម្បត្តិ​រដ្ឋ គឺជា​រឿង​ឯកជន​សុទ្ធសាធ ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ មិនត្រូវ​រវីរវល់​ទេ​”​។​
​លោក​បន្ថែមថា រឿង​ដែល​អង្គភាព​នេះ ត្រូវ​រវីរវល់ មាន​ច្រើនណាស់ ដូចជា ការ​ប្លន់​ដី​ប្រជារាស្ត្រ យកទៅ​ប្រគល់​ឲ្យ ក្រុមហ៊ុន​ឯកជន ដែល​ផ្តល់​សំណូក​សូកប៉ាន់​, ការកាប់បំផ្លាញ​ព្រៃឈើ ដើម្បី​នាំ​ឈើ ទៅ​លក់​ក្រៅប្រទេស ដោយ​លួចលាក់​, ការធ្វើ​អាជីវកម្ម បំផ្លាញ​បរិស្ថាន ដូច​ជាការ​វាយកម្ទេច​ភ្នំ និង​ការ​បូម​ខ្សាច់​, ការយក​ទ្រព្យសម្បត្តិ​រដ្ឋ ដូចជា​អគារ​សាធារណៈ ទៅ​លក់ ដើម្បី​ប្រមូល​លុយ ដាក់ចូល​ហោប៉ៅ​បុគ្គល ឬ​បក្ខពួក​, ការ​កិបកេង​ថវិការដ្ឋ យកទៅ​ចាយវាយ ដើម្បី​គ្រាន់តែ​បម្រើ ផលប្រយោជន៍​បុគ្គល ឬ​បក្ខពួក​, ការផ្តល់​កិច្ចសន្យា​ជាមួយ​រដ្ឋ ឲ្យ​ទៅ​តែ​បក្ខពួក​របស់ខ្លួន ដែល​ជាការ​បំប៉ោង ចំណាយ​របស់​រដ្ឋ​, ការស៊ីសំណូក​សូកប៉ាន់ ពី​ថៅកែ​រោងចក្រ ដើម្បី​ឲ្យ​ថៅកែ គាបសង្កត់​កម្មករ​, ការបែងចែក​ឡូត៍​នេសាទ តាមតែ​សំណូក​សូកប៉ាន់​។​ល​។​
​កត់សម្គាល់ថា ការលើកឡើង​របស់លោក សម រង្ស៊ី បានបង្ហាញ​នូវ​ការ ការពារ​លោក កឹម សុខា ដែល​កំពុង​ជាប់ផុង​នឹង​រឿងអាស្រូវ​ផ្លូវភេទ៕

90

​

បំផ្ទុះ​គ្រាប់​នៅ​ប៊ែ​ល​ហ្សិ​ក​អ្នកស្លាប់​៣៥​នាក់ ក្នុងនោះ​៣​នាក់​ជា​អ្នក​បំផ្ទុះ​

​ព្រុ​ច​សែ​ល​៖​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បែ​ល​ហ្ស៊ី​ក លោកស្រី Maggie De Block បានបញ្ជាក់​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​ដោយសារ​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ទីក្រុង​ព្រុ​ច​សែ​ល សរុប​៣៥​នាក់​ដោយ​ក្នុងនោះ​៣​នាក់​ជា​ជន​បំផ្ទុះ​គ្រាប់បែក និង​៤​នាក់​ផ្សេងទៀត​។​
​ជាមួយគ្នា​នោះ​លោកស្រី​បានបញ្ជាក់​បន្ថែមថា ជនរងគ្រោះ​រងរបួស ហើយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ បើតាម​ការប៉ាន់ប្រមាណ អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្តទៀត ព្រោះ​មាន​អ្នកជំងឺ​មួយចំនួន​រងរបួស​ធ្ងន់​។ នេះ​បើ​យោងតាម​ការចេញ​ផ្សារ​ពី​សារព័ត៌មាន AP​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែមីនា​កន្លងទៅនេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន និង​ចំណត​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ដោយ​ក្នុងនោះ​ក្រុម​ឧទ្ទាម ISIS បាន​ចេញមុខ​ទទួលស្គាល់ថា​ជា​ទង្វើ​របស់ខ្លួន​៕

6143d16c-9112-4012-b590-c32a259bfd7d

​

មនុស្សស្លាប់៨នាក់ និងរបួស២០នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

រាជធានីភ្នំពេញ៖នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក ក្នុងនោះយប់៧លើកបណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់១២នាក់(ស្រី៣នាក់ ) និងរបួសស្រាល៨នាក់(ស្រី១នាក់) ។ នេះបើយោងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ២៤គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,រថយន្តធុនធំ ៧គ្រឿង , យានផ្សេងៗ ១គ្រឿង, ថ្មើរជើង ៣នាក់។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក(ស្លាប់២នាក់) ស្រវឹង ៣លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់២នាក់), បើកបរងងុយដេក ១លើក, កត្តាយានយន្ត ១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៥នាក់) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត/ក្រុង ចំនួន ៦លើក, ផ្លូវលំ ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តធុនតូច ៣លើក, រថយន្តធុនធំ ៥លើក ។
របាយការណ៍ពីនាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិឲ្យដឹងបន្តទៀត ថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ភ្នំពេញ ៣លើក ស្លាប់២នាក់ របួស១នាក់, ខេត្តកណ្តាល ២លើក ស្លាប់ ២នាក់ កំពង់ចាម ២លើក ស្លាប់២នាក់ របួស១នាក់, ខេត្តតាកែវ ១លើក ស្លាប់១នាក់ របួស៧នាក់ (ស្រី២នាក់) និងខេត្តពោធិសាត់ ២លើក ស្លាប់១នាក់ របួស៤នាក់ (ស្រី ១នាក់) ។
ជាមួយគ្នានោះលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៣.៨១៥គ្រឿង ក្នុងនោះ បានធ្វើការអប់រំចំនួន ១.៥២០គ្រឿង ពិន័យសរុប ២.២៩៥គ្រឿង៕

c1

a3

ព្រីម លីហ្សា ថា​ស្ងាត់ខាង​ក្នុង ប៉ុន្តែ​ខ្លាំង​នៅក្រៅ​

ដោយ៖រតនៈ
​ភ្នំពេញ​៖​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​គេ​ខកខាន​ឃើញ​វត្តមាន​តារា​សម្តែង​ស្រី​ដែល​និយម​ភាព​ស៊ិ​ច​ស៊ី និង​គ្រង​សម្លៀកបំពាក់​ថ្លៃ​កប់​ពពក កញ្ញា ព្រីម លីហ្សា រហូត​គេ​គិតថា នាង​អាច​ចាក​ចេញពី​ពិភព​សិល្បៈ​។​ប៉ុន្តែ​ក្នុងជំនួប​ថ្មីៗ​នេះ នាង​លើកឡើងថា ទីផ្សារការងា​នៅតែមាន ប៉ុន្តែ​នាង​មមាញឹក​នឹង​ការ​ចេញទៅ​បង្ហាញ​ម៉ូត​នៅ​បរទេស​ច្រើនជាង​ការងារ​សម្តែង​ក្នុងស្រុក​។

​តារា​សម្តែង និយម​លេង​សម្រស់​ដើមទ្រូង​កញ្ញា ព្រីម លីហ្សា​លើកឡើង ថា​នាង​ទើបនឹង​វិលត្រឡប់​មកពី​ប្រទេស​បារាំង ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​សំលៀកបំពាក់​មួយ​ដែល​រៀបចំ​ដោយ​ភ្នាក់ងារ​បង្ហាញ​ម៉ូត​អន្តរជាតិ​។ នាង​បន្តទៀតថា​ក្រោយពី​ទទួលជោគជ័យ​នៅ​ប្រទេស​បារាំង​នាង​ក៏​នឹង​ចេញទៅ​បង្ហាញ​ប៉ូ​ត​ជាថ្មី​នៅ​ប្រទេស​សិង្ហ​បុរី​ដូច​រាល់ៗ​ឆ្នាំ​តាម​ការអញ្ជើញ​របស់​ភ្នាក់ងារ​បង្ហាញ​ម៉ូត​លំដាប់​អន្តរជាតិ​នៅ​ទៅនោះ​។ នាង​មិនបាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ក្នុងការ​ចេញទៅ​បង្ហាញ​ម៉ូត​សម្រាប់​ភ្នាក់ងារ​បរទេស​នោះទេ ប៉ុន្តែ​នាង​បញ្ជាក់ថា​ពិតជា​មានតម្លៃ​មួយ​ខ្ពស់ជាង​ការសម្តែង​ឬ​បង្ហាញ​ម៉ូត​ក្នុងស្រុក​ឆ្ងាយ ហើយ​វា​គឺជា​ក្តី​រំ​ពឺ​ង​សម្រាប់​នាង​បន្តការងារ​សិល្បៈ​។ តារា​ស្រី​កូនកាត់​វ័យ​២០​ឆ្នាំ​រូបនេះ​ប្រាប់ថា កន្លងមក​នាង​ធ្លាប់បាន​ទាំង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​បែប​សម័យ និង​បែប​បុរាណ​របស់​ម្ចាស់​ហាង​លក់ និង​កាត់ដេរ​សម្លៀកបំពាក់ និង​ហាង​សម្អាងការ​ជាច្រើន ហើយ​មូ​យ​រយៈ​នៃ​ការ​ស្ងប់ស្ងាត់​នេះ​គឺ​ដោយសារ​នាង​ត្រូវបាន​សារៈមន្ទី​តាំង​សម្លៀកបំពាក់​តារា​ល្បីៗ​ជុំវិញ​ពិភពលោក​មួយ​អ​ញ្ញើញ​នាង​ឲ្យ​ទៅ​ចូលរួម​ទស្សនា ហើយ​នាង​ក៏​បន្តដំណើរ​កម្សាន្ត​នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ខែ​។ តារា​រូបនេះ​ប្រាប់ថា ការងារ​សិល្បៈ​ក្នុងស្រុក​នៅតែមាន​បណ្តា​ក្រុមហ៊ុន ផលិតកម្ម​នានា​ធ្វើការ​ទំនាក់ទំនង​មកជា​ប្រចាំ ប៉ុន្តែ​ដោយ​ការចាកចេញ​ទៅ​ក្រៅប្រទេស​ទើប​នាង​ខកខាន​ការសម្តែង​ទាំងនោះ ។

​នាង​និយាយ​ដែរ​ថា​ទីផ្សារការងារ​ក្នុងស្រុក​នឹង​ចាប់ផ្តើម​ជាថ្មី​ក្រោយពី​នាង​បញ្ចប់​ការងារ​ក្រៅ​ស្រុក​ពិសេស​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ពិសេស​នាង​ក៏បាន​ត្រៀមខ្លួន​ក្នុងការ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយចំនួន​ក្នុងស្រុក​ដែរ ប៉ុន្តែ​នាង​កំពុងតែ​ពិភាក្សា​រឿង​ពេលវេលា​ដែល​មិន​ប៉ះពាល់​ដល់​ការងារ​ក្រៅ​ស្រុក​របស់​នាង​។ នាង​បន្តទៀតថា នាង​ទទួល​ថតរូប និង​សម្តែង​គ្រប់​ទម្រង់​រូបភាព​ទាំង​បុរាណ​និង​សម័យ​ហើយ​អ្វីដែល​សំខាន់​គឺ​ស្របទៅតាម​ការចង់បាន​រវាង​ភាគី​ក្រុមហ៊ុន​ម្ចាស់​ផលិតផល ផលិតកម្ម និង​រូបនាង និង​មិន​ជ្រុល​ហួសហេតុ​រហូត​មហាជន​មិន​ទទួលយកបាន​នោះ​។ ទោះជា​យ៉ាងណា ព្រីម លីហ្សា បញ្ហា​ញ​ចេតនា​ទទួលយក​មតិ​រិះគន់​ក្នុងការ​កែលម្អ​ព្រោះ​គ្រប់​សិល្បករ​អ្នកណា​ក៏​ធ្លាប់​ខុស​ដែរ ហើយ​ការរិះគន់​របស់​មហាជន​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង ថា​ធ្វើ​បានល្អ​ប៉ុណ្ណា និង​ត្រូវ​កែលម្អ​ត្រង់ចំណុច​ណា​នោះ​៕

1234

​

ឃាតករ​រំលោភ​សម្លាប់​ក្មេង​ម្នាក់​នៅ​ខេត្តតាកែវ​ចាប់ខ្លួនបាន​ហើយ​

​រាជធានី​ភ្នំពេញ​៖​ឃាតករ​ជា​ជនជាតិ​វៀតណាម​វ័យក្មេង​ម្នាក់​ដែល​រំលោភ​សម្លាប់​ក្មេងស្រី អាយុ​១៥​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​មាត់ទន្លេ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​ ត្រូវបានចាប់ខ្លួនហើយកាលពីម្សិលម៉ិញនេះ។

​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ដាង យ៉ាំ​ង​ដូ ហៅ រី​ដូ ហៅ ធា ភ័ក្ត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជាង​បាញ់ថ្នាំ​តុ​.​ទូ ស្នាក់​នៅផ្ទះ​លេខ​២១៩​អា ផ្លូវលំ​មាត់ទន្លេ​បាសាក់ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ឃាតកម្ម (​រំលោភ​សម្លាប់​) ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សា ឃុំ​ភ្នំ​ឌិន ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។

​លោក ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ បាន​ចូលរួម​កិច្ចសហការ​រវាង​កម្លាំង នគរបាល​ខណ្ឌមានជ័យ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​នាយដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល​ខេត្តតាកែវ កម្លាំង​នគរបាល​ស្រុក​គី​រី​វង្ស កម្លាំង​នគរបាល​វរៈ​សេនា​តូច​លេខ ៦០៣ និង​អង្គការ​ការពារ​កុមារ CPU ។​

​គួរ​រំលឹក​ផងដែរ​ថា​ជនរងគ្រោះ​ឈ្មោះ ជួប ស្រី​ពៅ អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ជននេះ​រំលោភ​សម្លាប់ កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​រសៀល​នៅ​ចំណុច ច្រាំងទន្លេ​បាសាក់ ផ្លូវលំ ក្រុមទី​២៨ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​ប​ច្ចុ​ប្ប​ន្ប​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃុំខ្លួន​ជាប​ណ្តោះ​អ​សន្ន​នៅ​អធិការ​ខណ្ឌមានជ័យ​ដើម្បី​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

3214

​

អ្នកស្លាប់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ប៉ា​គី​ស្ថាន​កើន​ដល់​៧២​នាក់

​ប៉ា​គី​ស្ថាន​៖​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​កន្លែង​ចត​ឡាន ក្នុង​តំបន់ Gulshan Iqbal ទីក្រុង Lahore ប្រទេស ប៉ា​គី​ស្ថាន ខណៈពេល​នេះ សមត​ត្ថ​កិច្ច​បាន រាយការណ៍​ថា អ្នកស្លាប់​បាន​កើនឡើង​ដល់ ៧២​នាក់ តែ​ចំនួន​នេះ អាច​នឹង កើនឡើង​បន្ថែមទៀត ព្រោះ​ស្ថានភាព​ជន រងគ្រោះ​ហាក់​មាន កម្រ​តិ​ធ្ងន់ធ្ងរ​។​
​យោងតាម ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ នេះ​បន្ដទៀតថា អ្នកស្លាប់​ទាំងអស់ (៧២​នាក់​) ក្នុងនោះ​មាន​ក្មេង​ចំនួន ២៩​នាក់ ហើយ​អ្នករងរបួស​មាន ៣១៥​នាក់ ដែល​ការវាយប្រហារ​នេះ ជនដៃដល់​ត្រូវ បាន​គេ ស្គាល់​ថា បង្កឡើង​ដោយ​ពួក​ឧទ្ទាម តា​លី​បង់ ហើយ​ភាគច្រើន​អ្នករងរបួស ក្នុង​គ្រោះថ្នាក់​នេះ គឺជា​មនុស្ស​ស្រី និង​កុមារ​៕

ca59e0b2a27f309ba2ec40f3f159ade6

​

កីឡាករ​ក្នុង​ក្រុម​បិសាច​ក្រហម​បីនាក់​ជាប់​បេក្ខភាព Player of the month

​បាល់ទាត់​៖​កីឡាករ​ឆ្នើមៗ​បី​រូប​រស់​ក្រុម​បិសាច​ក្រហម Man Utd គឺ​កីឡាករ David De Gea, Chris Smalling និង Anthony Martial គឺជា​បេក្ខភាព​សម្រាប់ player of the month នៅក្នុង​ខែមីនា​នេះ​។​
DAVID DE GEA (​ក្នុងការ​បង្ហាញខ្លួន ៦​លើក​, គ្មាន​ការ​ស៊ុត​បញ្ចូល​ទី ២​លើក​),ANTHONY MARTIAL (​ក្នុងការ​បង្ហាញខ្លួន ៥​លើក​, គ្រាប់​បាល់​រកបាន ២​គ្រាប់​) ,CHRIS SMALLING (​ក្នុងការ​បង្ហាញខ្លួន ៥​លើក​, គ្រាប់​បាល់​រកបាន ០​គ្រាប់​)

three

​

PSG គ្រោង​ទិញយក​ខ្សែប្រយុទ្ធ Martial ពី​ក្លិប Man United

​បាល់ទាត់​៖​យោងតាម​ការចុះផ្សាយ​ព័ត៌មាន​ក្នុងស្រុក Le 10 Sport បាន​ឲ្យ​ដឹងថា ក្រុម​ជើង​ខ្លាំង​របស់​បារាំង Paris Saint-Germain កំពុង​រៀបចំ​គម្រោងកា​រ​ដណ្ដើមយក​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Anthony Martial របស់​ក្រុម​បិសាច​ក្រហម Manchester United ពេល​ចប់​រដូវ​កាល​ខាងមុខនេះ​។​
​ក្រុម​ម្ចាស់​ជើងឯក Ligue 1 រដូវ​កាល​នេះ PSG គ្រោង​និង​បាត់បង់​ខ្សែប្រយុទ្ធ​ពីររូប​គឺ Zlatan Ibrahimovic ព្រោះ​កុងត្រា​របស់គេ​នឹង​ដាច់​នៅ​ចុងរដូវ​កាល​នេះ ខណៈពេលដែល Edinson Cavani នឹងត្រូវ​លក់​ដើម្បី​យក​ទឹកប្រាក់​ទុក​ដើម្បី​ទិញ​កីឡាករ​ផ្សេងៗ​ទៀត​។​
​ក្រុម​របស់លោក Laurent Blanc កំពុង​ជួប​បញ្ហា​ខ្វះខាត​ជម្រើស​ខ្សែប្រយុទ្ធ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ PSG ចង់បាន Martia មក​បារាំង​វិញ​នៅ​ថ្ងៃ​អនាគត​ផងដែរ​។​
​គួរ​បញ្ជាក់ថា ក្លិប​យក្ស​នៅ​អ៊ីតាលី Juventus ក៏​ចង់បាន​កីឡាករ​វ័យក្មេង​សញ្ជាតិ​បារាំង​រូបនេះ​ចាក់​ចេញពី Old Trafford ដែរ​៕

2867052

​

ក្រុម​ឧទ្ទាម​តា​លី​បង់​អះអាងថា ករណី​បំផ្ទុះ​គ្រាប់​នៅ​ទីក្រុង Lahore ជា​ទង្វើ​ខ្លួន​

​ប៉ា​គី​ស្ថាន​៖​បក្ខពួក​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ចេញមុខ​ទទួលស្គាល់ថា ការវាយប្រហារ​នៅក្បែរ​សួន​សាធារណៈ​ក្នុង​ទីក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន បណ្ដាល​ឲ្យ​មនុស្ស ៦៥​នាក់​ស្លាប់ និង​ជិត ៣០០​នាក់​រងរបួស​។​
​បុរស​ម្នាក់​ឈ្មោះ Ehsanullah Ehsan ជា​អ្នកនាំពាក្យ​របស់​ក្រុម​ឧទ្ទាម Jamaat-ul-Ahrar ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ក្រុម​ឧទ្ទាម​តា​លី​បង់ និង ISIS បាន​ចេញមុខ​ទទួលស្គាល់ថា ករណី​វាយប្រហារ​នៅក្នុង​ទីក្រុង Lahore គឺជា​ទង្វើ​របស់​ពួកគេ ដោយ​គោលដៅ​ធំ​គឺ​ពួក​កាន់សាសនា​គ្រិស្ត​។​
​គួរ​បញ្ជាក់ថា នៅវេលា​ម៉ោង​ប្រមាណ​៦ និង​៤០​នាទី​ល្ងាច ម៉ោង​នៅ​ប៉ា​គី​ស្ថាន ថ្ងៃទី​២៧ ខែមីនា មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្បែរ​សួន Gulshan-e-Iqbal Park ក្នុង Lahore ប្រទេស​ប៉ា​គី​ស្ថាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦៥​នាក់ និង​របួស​ជាង​២៨០​នាក់ ក្នុងនោះ​អ្នកស្លាប់ និង​របួស​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​៕

fn-2016-03-27-23-13-38-1

 

​

កំពុង​អង្គុយ​យាម​ម៉ូតូ​ក្នុ​ពិធីមង្គលការ​ត្រូវ​រថយន្តបុក​ស្លាប់​

​ខេត្តកណ្តាល​៖​បុរស​ម្នាក់ ខណៈដែល​កំពុង​អង្គុយ​យាម​ម៉ូតូ នៅ​ពិធី​រៀប​មង្គលការ មួយ​ក្បែរ​ចិញ្ចើមផ្លូវ​ស្រាប់តែ​ត្រូវ​រថយន្ត​មួយគ្រឿង បើក​ជ្រុល​ទៅបុក បណ្តាល​ឲ្យ​ស្លាប់​ភ្លាម នៅនឹងកន្លែង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី ម៉ោងជាង​២២​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ លេខ​២១A ខាងមុខ​សាលា បឋមសិក្សា​តា​ម៉ា​កុរ​ស្មី​សាមគ្គី ភូមិ​លេខ​២​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​នគរបាល​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​កូរ៉ូឡា​ពណ៌​ស ពាក់​ផ្លាក់លេខ​ភ្នំពេញ 2G 2512 បើកបរ​ដោយ ឈ្មោះ ថូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខ​របរ​ដើរ​ភ្នួ​ង​ការ រស់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អាំ ខុម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះអន្លុងចិន ស្រុក​ស្អាង ខេត្តកណ្តាល​។​
​នគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​បង្ក​ធ្វើដំណើរ ពី​លិចទៅ​កើត លុះ​ជិត​ដល់​ចំណុច កើតហេតុ ស្រាប់​រេ​ចង្កូត​ជ្រុល​ទៅបុក រថយន្ត​កូ​រូ​ឡា​មួយគ្រឿង ចត​ក្បែរ​ចិញ្ចើមផ្លូវ​រួចហើយ បាន​ជ្រុល​បុក​ជនរងគ្រោះ កំពុង​អង្គុយ​នៅ​ជិត ប្រជា​ការពារ​ភូមិ​យាម​ម៉ូតូ​ការ​គេ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ចំណែក​អ្នកបើកបរ រថយន្ត​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសា​ដឹក​យកទៅ​សង្គ្រោះ​៕

b4cc1d48a2a8e9001ae0de127f9575e2990

​

ទាហាន​កូរ៉េខាងជើង​ជាច្រើន​នាក់ កំពុង​ជួយ​ស៊ី​រី​ប្រយុទ្ធ​ជាមួយ​ក្រុមប្រឆាំង​

​ស៊ី​រី​៖​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ជា​គណៈប្រតិភូ របស់​ប្រទេស​ស៊ី​រី លោក Asaad al-Zoubi បាន​ថ្លែង​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​អង្គភាព​យោធា​កូរ៉េខាងជើង​ធំៗ ចំនួន​២ កំពុងតែ​ចូលរួម​ប្រយុទ្ធ នៅក្នុង​សមរភូមិ​ក្នុងប្រទេស​ស៊ី​រី ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម និង​ក្រុម ISIS​។​
​មន្ត្រីជាន់ខ្ពស់​យោធា​រូបនោះ បាន​បញ្ជាក់ថា អង្គភាព​យោធា​ធំៗ​ចំនួន​ពីរ​នោះ មាន​ឈ្មោះថា Chalma-1 និង Chalma-7 ដែល​បច្ចុប្បន្ន​មាន​ទ័ព​ជាច្រើន អប​ដោយ​អាវុធ​ទំនើប បាននិងកំពុង​តែ​ឈរជើង​នៅក្នុង​សមរភូមិ​ក្នុងប្រទេស​ស៊ី​រី​។ «​បើទោះបីជា​កូរ៉េខាងជើង មាន​ជម្លោះ​ជាមួយនឹង​លោកខាងលិច និង​បណ្ដា​ប្រទេសជិតខាង​ក្ដី ពាក់ព័ន្ធ​នឹង​រឿង​បាញ់​សាក​នុយ​ក្លេ​អែរ ប៉ុន្តែ​សម្រាប់​ប្រទេស​ស៊ីរ និង​កូរ៉េខាងជើង​គឺជា​មិត្ត​ភក្ដី​ដ៏​ស្និទ​ស្នាល​បំផុត​»​។ នេះ​ជា​សំដី​របស់លោក Asaad al-Zoubi ថ្លែងប្រាប់​សារព័ត៌មាន​ខាងលើ​៕

CeBI5SLW8AUSfdB

​

លោក សួន សេរី​រដ្ឋា ស្នើ​ឲ្យ​អ្នកនយោបាយ​ចាញ់ឆ្នោតឈប់​ធ្វើ​នយោបាយ​

​រាជធានី​ភ្នំពេញ​៖​លោក សួន សេរី​រដ្ឋា មេបក្ស​អំណាច​ខ្មែរ បានស្នើ​ឲ្យ​មេបក្សនយោបាយ ដែល​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី ឆ្នាំ​១៩៩៨​មក​នោះ គួរតែ​ឈប់​ធ្វើ​នយោបាយ ផងដែរ ។​
​ការលើកឡើង​របស់ លោក សួន សេរី​រដ្ឋា គឺ​សំដៅ គណបក្ស នយោបាយ​ធំៗ មានដូចជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស ដែល​បច្ចុប្បន្ន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក សួន​សេរី​រដ្ឋា បាន​សរ សេរ​នៅលើ Facebook របស់ខ្លួន ថា «​ខ្ញុំ ចាត់ទុក​លោក ហ៊ុន សែន ដូចជា​កីឡាករ​ម្ចាស់​ខ្សែ ក្រវ៉ាត់ ទោះជា​ខ្សែក្រវ៉ាត់ ដែល​គាត់​កំពុង​គ្រង​នោះ បានមក​ដោយ​របៀប​ណាក៏ដោយ គឺ​ខ្ញុំ​នៅតែ​ទទួលស្គាល់ថា បច្ចុប្បន្ន​គាត់​ជា​ម្ចាស់ ខ្សែក្រវ៉ាត់​។ ហើយ​ខ្ញុំ ចាត់ទុក​អ្នកនយោបាយ ដែល​ចាញ់​លោក ហ៊ុន សែន តាំងពី​ឆ្នាំ ១៩៩៨ មក​នោះ ជា​កីឡាករ​ចាញ់ ហើយ​អស ម​ត្ថ​ភាព​ក្នុងការ​ដណ្តើមយក​ខ្សែក្រវ៉ាត់​ពី​លោក ហ៊ុន សែន​។ ទោះ​ចាញ់​របៀប​ណា ក៏​អ្នកចាញ់​នៅតែមាន​ប្រវត្តិ​ថា​ចាញ់​ដែរ ព្រោះ​មិន អាច​បំបាក់​ម្ចាស់​ខ្សែក្រវ៉ាត់ និង មិនអាច​ដណ្តើមយក​ខ្សែក្រវ៉ាត់​បាន​»​។​
​លោក សួន សេរី​រដ្ឋា បាន​បន្ថែមថា «​ខ្ញុំ ចង់​ឲ្យ​អ្នកចាញ់​ទាំងអស់នោះ​ព្រម​ទទួលស្គាល់ថា ខ្លួន​ចាញ់ ខ្លួន​អសមត្ថភាព​។ បើ ទោះបីជា​ពលរដ្ឋ​ឲ្យ​ឈ្នះ ផ្តល់​ជ័យជម្នះ​ឲ្យ ក៏​ពួក​អ្នកនយោបាយ​ដែល​ចាញ់​លោក ហ៊ុន សែន តាំងពី​ឆ្នាំ ១៩៩៨ មក​នោះ នៅតែ​ចាញ់ ដែរ​។ ដូច្នោះ ខ្ញុំ ចង់ឃើញ​ពួក​អ្នកចាញ់​ទាំងអស់នោះ​លាលែង​ឈប់​ធ្វើ​នយោបាយ​» ៕

14

​

ស្វាមី​លោកស្រី មូរ សុខ​ហួរ ទទួលមរណភាព​កាលពី​យប់មិញ​

​​ភ្នំពេញ​៖​ស្វាមី​លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស្ក​ត ឡេ​ពឺត បានទទួល​មរណភាព​ហើយ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី យប់ម៉ិញ​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​លោកស្រី មូរ សុខ​ហួរ ដែល​សរសេរ នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook)​។​

​បើតាម​លោកស្រី ស្វាមី​លោកស្រី​ស្លាប់​ដោយសារ​ជំងឺមហារីក ហើយ​លោកស្រី​នឹង​យក​ធាតុ​ស្វាមី​លោកស្រី​មកកាន់​ប្រទេស​កម្ពុជា តាម​អ្វីដែល​លោក ស្ក​ត ឡេ​ពឺត ជនជាតិ​អាមេរិក ចង់​ប្រើ​ពេលវេលា​ចុងក្រោយ​នៅក្នុង​ខេត្តកំពត​។​

​តាម​ព័ត៌មាន​ស្វាមី​លោកស្រី មួរ សុខ​ហួរ គឺជា​ជនជាតិ​អាមេរិក ដែល​សកម្ម​បំផុត​ក្នុងការ​រៀបចំ​គោលនយោបាយ​និង យុទ្ធវិធី​ជួយ​ដល់​គណបក្សប្រឆាំង នាពេល​កន្លងទៅ​។ សំខាន់​មហា​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៣៕

0473aa58-2c31-419e-ba6b-95c4a7418478

​

ចេញ​ដីកាចាប់ខ្លួន លោក អា​ឡិច សកម្មជន​អា​រ៉ែ​ង​

​ខេត្តកោះកុង​៖​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង ខេត្តកោះកុង បានចេញ​ដីកាចាប់ខ្លួន សកម្មជន​អា​រ៉ែ​ង​ជនជាតិ​អេ​ស្ប៉ា​ញ លោក អា​ឡិច ហ្ស​ង់​ដ្រូ ហ្គ​ន់​សា​ឡេស ដេ​វិត​សិន ( Alejandro Gonzalez Davidson ) ខណៈដែល សកម្មជន រូបនោះ អះអាងថា លោក នឹង ចូលមក​ប្រទេស​កម្ពុជា បើទោះជា​លោក​មិន​ទទួលបាន​ទិដ្ឋាការ​ក៏ដោយ ដើម្បី​ប្រឈមមុខ​នឹង​តុលាការ​។​
​លោក អា​ឡិច ដែល​ត្រូវបាន​រដ្ឋាភិបាល​បណ្តេញ​ចេញពី​កម្ពុជា​កាលពី​ឆ្នាំ​២០១៥ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា លោក​បានទទួល​ដីកា​មួយ ចោទប្រកាន់​លោក​ពីបទ​សមគំនិត​ក្នុង​អំពើ​គំរាមកំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្តទៅ​នៅ​ស្រុក​បទុម​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៥​និង​នៅ​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៥​។​
​លោក អា​ឡិច បាន​បញ្ជាក់ថា តុលាការ​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​និង​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវជ្រាវ​ចាប់​និង​នាំខ្លួន​រូបលោក​ទៅ​ពន្ធនាគារ​កោះកុង​ឬ​មណ្ឌល​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​កន្លែង​ចាប់ខ្លួន​។​
​តាម​សកម្មជន តំបន់​អា​រ៉ែ​ង រូប​នោះបាន​អះអាងថា លោក​ក៏បាន​ស្នើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ទិដ្ឋាការ​ចូលមក​កម្ពុជា​វិញ ដើម្បី​ចូលរួម​សវនាការ​បំភ្លឺ​នៅ​ខេត្តកោះកុង ។ ប៉ុន្តែ​ត្រូវបាន​បដិសេធ​មិន​ទទួល​លិខិត​នោះ​។ យ៉ាងណាក៏ដោយ​លោក​នឹង​រក​មធ្យោបាយ​ផ្សេងទៀត ដើម្បី​ចូលមក​ប្រទេស​កម្ពុជា​៕

0a0e264d-ad10-4bf3-b73b-31d9b6be37ab

​