All posts by មេគង្គ ប៉ុស្តិ៍

យន្តហោះ​ដឹក​យោធា​អាមេរិក​ធ្លាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​១១​នាក់​

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់ បន្ទាប់ពី​យន្តហោះ​ដឹកជញ្ជូន​យោធា​អាមេរិក​មួយគ្រឿង​ប្រភេទ​C-130​បាន​ធ្លា​ក់នៅ​ភាគ​ខាងកើត​ក្នុង​ក្រុង​Jalalabad ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​០២​កញ្ញា​នេះ​។
​លោក Brian Tribus បានឱ្យដឹងថា ក្នុងចំណោម​អ្នកស្លាប់​ទាំង​១១​នាក់ ក្នុងនោះ​ទាហាន​អាមេរិក​៦​នាក់ និង​ជន​ស៊ីវិល​៤​នាក់​។ បើតាម​មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ គឺ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។ ប៉ុន្តែ​បើតាម​ការអះអាង​ពី​មន្ត្រី​យោធា​បាន​ឲ្យ​ដឹងថា ការធ្លាក់​យន្តហោះ​ដឹកជញ្ជូន​យោធា​របស់​អាមេរិក គឺជា​ស្នាដៃ​របស់​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​៕

5555

​

អ្នកគ្រូ​ពេទ្យ Eva Carneiro​ដាក់ពាក្យ​បណ្តឹង​លោក Jose Mourinho

​សមាគម​បាល់ទាត់​អង់គ្លេស FA បាន​អះអាងថា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho នឹង​ប្រឈមមុខ​ការដាក់​ពាក្យបណ្តឹង​រ​ពី​អ្នកគ្រូ​ពេទ្យ​របស់​ក្លិប​មួយ​នេះ គឺ​អ្នកស្រី Eva Carneiro បន្ទាប់ពី​អ្នកចាត់ការ​រូប​នោះបាន​ប្រើប្រាស់​ពាក្យសម្ដី​មិន​សមរម្យ​ទៅលើ អ្នកស្រី​កាលពី​ខែ​មុន​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា លោក Jose Mourinho បាន​រិះគន់​អ្នកស្រី Eva Carneiro សម្រាប់​ការព្យាបាល​យឺតយ៉ាវ​លើ​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​បែលហ្ស៊ិក Eden Hazard ខណៈពេលដែល​ក្លិប​មួយ​នេះ​នៅសល់តែ​សមាជិក​១០​នាក់ បន្ទាប់ពី​អ្នកចាំទី Thibaut Courtois ទទួលបាន​កាត​ក្រហម​នៅ​តង់​ទី​ពីរ អំឡុង​ពេលដែល​ក្លិប​តោ​ខៀវ Chelsea ជួប​ជាមួយ​ក្លិប​ក្ងាន​ព្រៃ Swansea កាលពី​ខែ​មុន ហើយ​បន្ទាប់ពី​ព្យាបាល​រួចហើយ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ហាម​មិន​អ្នក​គ្រូពេទ្យ Eva Carneiro អង្គុយ​លើ​កៅអី​ដូច​ធម្មតា​ឡើយ។​
​ ​គួរ​បញ្ជាក់ថា អ្នកគ្រូ​ពេទ្យ Eva Carnerio ត្រូវបាន​តែងតាំងឡើង​ដោយ​អតីត​អ្នកចាត់ការ​ទូទៅ​ក្លិប​តោ​ខៀវ Chelsea គឺ​លោក Andre Villas-Boas នៅក្នុង​ឆ្នាំ​២០១១៕

​art20.2

តុលាការក្រុង​ភ្នំពេញ បើកសវនាការ​កាត់ទោស​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង ​សុខ​ហួរ

​ភ្នំពេញ​: មនុស្ស​មួយក្រុម ដែល​គេ​ដឹងថា​ស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២ តុលា នេះ បានមក​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថាប័ន​តុលាការក្រុង​ភ្នំពេញ ខ​ណៈ​ដែល​អង្គចៅក្រម​នៃ​សាលាក្តី​នេះ​កំពុងដំណើរការ​សវនាកា​រ​ជំនុំជម្រះ​លើ​ស់ំណុំ​រឿងក្តី​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្តី​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ពីបទ​ចោទប្រកាន់​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

​គួររំឭកថា លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​នៅក្រោយ​ពេលដែល​លោក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​ឯកសារ​ក្លែង​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤​។​

​ក្រុមអ្នកតវ៉ា​មួយក្រុម​នៅមុខ​ស្ថាប័ន​តុលាការ ក៏បាន​លើក​បដា និង​រូបថត​លោក ហុង សុខ​ហួរ អមដោយ​សម្រែក​បំពង​ឧ​គ្ឃោ​សន​ស័ព្ទ​ទាមទារ​ឲ្យ​ដោះលែង​លោក ហុង សុខ​ហួរ ផងដែរ​។​

​តុលាការ​បាន​ចោទប្រកាន់​លោក ហុង សុខ​ហួរ ចំនួន ៣ បទល្មើស​៖ ទី​១ បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២.​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣.​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វ៉ឹ​ក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សង្គម ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ការចោទប្រកាន់ ៣​បទល្មើស​នេះ ដោយសារតែ​លោក ហុង សុខ​ហួរ បាន​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤​។​

​សូមជម្រាបថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​ព្រៃ​ស​។

ទោះជាយ៉ាងនេះក្តី ក៏នៅព្រឹកថ្ងៃដដែលនេះ នៅមិនទាន់មានសេចក្តីរាយ ការណ៍ពិស្តាស្តីពីលទ្ធផលនៃអង្គជំនុំជម្រះនៅឡើយទេ៕ដោយ​៖ខេមរា​

​

រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​ស្វែងរក​រូបមន្ត​បញ្ចុះតម្លៃ​ប្រេង​នៅ​កម្ពុជា

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​កិច្ចប្រជុំ​ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ដែល រៀបចំឡើង​នៅ​ក្រសួងពាណិជ្ជកម្ម​ដែលមាន​ការចូលរួម​ពី​តំណាង​មកពី​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រសួង​រ៉ែ​និង​ថាមពល​និង បណ្តា​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ ទាំងអស់​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១​ ខែតុលា​ឆ្នាំ ២០១៥ភាគី​ទាំងសងខាង(​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​)បាន​ឯកភាពគ្នាស្វែងរក​រូបមន្ត​ជារួម​មួយក្នុងការ​កំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈនៅលើ​ទីផ្សារ។
​ ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​ទាំងអស់ បង្ហាញ​នូវ​វិធីសាស្ត្រ ក៏ដូចជា​រូបមន្ត ដែល​ពួកគេ​ប្រើ ដើម្បី​កំណត់​តម្លៃ​លក់ ហើយ​ក្រុមហ៊ុន​ទាំងអស់ សន្យាថា​នឹង​ផ្តល់ជូន​ឲ្យ​ក្រសួង នៅ​ថ្ងៃទី២ ខែ តុលា ២០១៥​។
​ ​ក្រោយពី​បានទទួល​រូបមន្ត​កំណត់​ថ្លៃ ពី​ក្រុមហ៊ុន​ហើយ ក្រសួងពាណិជ្ជកម្ម នឹងធ្វើ​ការប្រជុំ​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​រ៉ែ និង​ថាមពលក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា​អំពី​ការកំណត់​រូបមន្ត​នេះថ្នាក់​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០១៥​។
​ ​ក្រោយពី​ប្រជុំ​ថ្នាក់​រាជរដ្ឋាភិបាល​រួច នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥ ក្រសួង​នឹង​កោះអញ្ជើញ បណ្តា​ក្រុមហ៊ុន​ចែកចាយប្រេងឥន្ធនៈ​ទាំងនោះ មក​ប្រជុំ​ជាថ្មី​ម្តងទៀត ដើម្បី​កំណត់​យក​រូបមន្ត កំណត់​ថ្លៃ​រួមមួយ​៕

​

ក្រសួងការពារជាតិ​រុស្ស៊ី​អះអាងថា​វាយ​ចំ​គោលដៅ​ក្រុម​ISIS ៤​កន្លែង តែ​NATO​ថា​ខុស​

រុស្ស៊ី​៖​យោងតាម​ការបញ្ជាក់រ​បស់​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា កងកម្លាំង​របស់ខ្លួន​បាន​បើក​ការវាយប្រហារ តាម​ដែនអាកាស​ថ្មី​មួយទៀត នៅក្នុង​ប្រទេស​ស៊ី​រី​ទាំងយប់ ដោយបាន​វាយប្រហារ លើ​គោលដៅ​របស់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ចំនួន​៤​កន្លែង។ នេះ​បើតាម​ការចេញផ្សាយ​ពី​ព័ត៌មាន Channel News Asia​។​
​យន្តហោះ​ចម្បាំង​ប្រភេទ Sukhoi-24M និង​យន្តហោះ​ប្រភេទ Sukhoi-25 បានចេញ​ហោះហើរ​វាយប្រហារ​ចំនួន​៨​ដង ដោយបាន​វាយប្រហារ​ទៅលើ កន្លែង​ស្តុក​ទុក​រំសេវ នៅ​ជិត​ទីក្រុង Idlib ប្រទេស​ស៊ី​រី ព្រមទាំង​បាន​វាយប្រហារ​ទៅលើ​មណ្ឌល​បញ្ជាការដ្ឋានកម្ពស់​៣​ជាន់ របស់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាមនៅ​ជិត​ទីក្រុង Hama ផងដែរ​។​
​ដោយឡែក​ទាក់ទង​នឹង​ការវាយប្រហារ​តាម​ដែនអាកាស​របស់​រុស្ស៊ី​នេះដែរ អគ្គលេខាធិការ​របស់​អង្គការ NATO លោក Jens Stoltenberg បាន​ថ្លែងថា ការវាយប្រហារ​តាម​ដែនអាកាស​របស់​កងទ័ព​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​មិន​ចំ​គោលដៅ និង​ទីតាំង​របស់​ក្រុម ISIS នោះទេ តែ​ផ្ទុយទៅវិញ បែរ​ចំ​កន្លែង​ទីតាំង​ក្រុម​ឧទ្ទាម​ស៊ី​រី​ទៅវិញ​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​របស់​រុស្ស៊ី​ប្រឆាំង​ក្រុម​ISIS នៅក្នុង​ប្រទេស​ស៊ី​រី​នេះ​បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​ទទួលបាន​ការឯកភាព​ពី​ក្រុមប្រឹក្សាភិបាល​សភា​ជាន់ខ្ពស់​តាម​សំណើ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin៕

700_8cce46d1409cbe46bc096e5b82639e92Untitled

​

ជំនួប​ជាថ្មី​រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​របស់​កម្ពុជា​នៅតែ​មិន​ទា​ន់ឯក​ភាព​គ្នា​

ភ្នំពេញ​: តាម​ការគ្រោងទុក គណបក្ស​ដែលមាន​អាស​នៈក្នុង​សភា​កម្ពុជា​ទាំងពីរ​បាន​ជួបពិភាក្សា​ពី​កិច្ច​ការ​ដែល​នៅ​សេសសល់​អស់​រយៈពេល​ជិត​២​ម៉ោង​នៅ​ល្ងាច​ថ្ងៃនេះ ប៉ុន្តែ​លទ្ធផល​នៅតែ​មិនទាន់​ត្រូវរ៉ូវ​គ្នា​ទាំងស្រុង​នៅឡើយ​។​

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​ជិត ២ ម៉ោង ចាប់ពី​ម៉ោង ៥ ដល់​ម៉ោង​ជិត ៧ យប់​ថ្ងៃទី​១​តុលា​នេះ គឺ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​សម្តេច​សខេង និង​លោក​សមរង្ស៊ី មិនទាន់បាន​ឯកភាពគ្នា​ទាំងស្រុង​នៅឡើយ​ទេ លើ​ការ​វិសោធនកម្ម​កែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ការកែប្រែ​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ ថ្នាក់ដឹកនាំ​ទាំងពីរ​គណបក្ស បាន​សន្យាថា នឹង​បន្ត​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ​ទៀត​។​

​ពេល​ចប់​កិច្ចប្រជុំ លោក ប៉ែន​បញ្ញា តំណាង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក អេង​ឆៃអ៊ាង តំណាង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទកាសែត​រួមគ្នា​នៃ​កិច្ចប្រជុំ នៅ​ព្រលប់​ថ្ងៃទី​១​តុលា​នេះ នៅ​រដ្ឋសភា​។ កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ បាន​ពិភាក្សា​លើ​ចំណុច​សេសសល់​នៃ​ការកែប្រែ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ ដ្ឋ​សភា​។

​កិច្ចប្រជុំ​នោះ ត្រូវបាន​អ្នកនាំពាក្យ​អះអាងថា មិន​តឹងតែង​នោះទេ តែ​ក៏​មិនមាន​ការសម្រេច​អ្វី​ជា​ដុំកំភួន​លើ​ការកែប្រែ​ច្បាប់​ទាំងពីរ​នោះ​នៅឡើយ​៕ដោយ៖រដ្ឋា

​bhgvbbb

មេធាវី​ការពារ​ក្តី​លោក ហុង សុខ​ហួរ នឹង​ប្រាប់​ចៅក្រម​ឲ្យ​ទម្លាក់ចោល​ការ ចោទប្រកាន់​

​ភ្នំ​ពេ​ញះ​សំណុំរឿង​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង លោក ហុង សុខ​ហួរ នឹងត្រូវ​តុលាការ​បើកសវនាការ​នៅ​ថ្ងៃទី​២ ខែតុលា នេះ  ខ​ណៈ​លោក​មេធាវី​ការពារ​ក្តី​បាន​លើកឡើងថា​នឹង​ស្នើ​ឲ្យ​ចៅក្រម​ទម្លាក់ចោល​ការចោទប្រកាន់​ព្រោះ​ការចាប់​ឃុំខ្លួន​នោះ​ខុស​នឹង​នីតិវិធី​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​បក្សប្រឆាំង​អះអាងថា ​នឹង​ស្នើ​ឲ្យ​ចៅក្រម​ពិចារណា​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​កូនក្តី​របស់ខ្លួន​ក្នុង​អង្គ​សវនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី​២ ខែតុលា ដោយ​ចាត់ទុកថា​ការចាប់ខ្លួន​កូនក្តី​គឺមន្ត្រី​អនុវត្ត​ច្បាប់​ធ្វើឡើង​ខុស​នីតិវិធី​។​

គួររំឭកថា សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី លោក ហុង សុខ​ហួរ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ពាក់កណ្តាល​ខែសីហា ក្រោយពី​សមត្ថកិច្ច​រក​ឃើញថា មន្ត្រីជាន់ខ្ពស់​របស់​ប​ក្ស​ប្រឆាំង​រូបនេះ បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​កដោយ​កែ​បន្ថែម​ពាក្យពេចន៍​ខ្លះ​ខុសពី​ខ្លឹមសារ​ដើម​នៃ​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម​ឆ្នាំ​១៩៧៩​។​

​ពីរ​ថ្ងៃ​ក្រោយមក តុលាការ​បានសម្រេច​ឃុំ​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​រូបនេះ​៊ នៅ​ពន្ធនាគារ​ព្រៃ​ស រង់ចាំ​សវ​នា​ដែល​គេ​ដឹងថា​រង​ការចោទប្រកាន់​ចំនួន​៣​ករណី​គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ នេះ​៕​ដោយ៖ខេមរា​
gvbhgbb

សមាជិក​ព្រឹទ្ធសភាលោក ហុង សុខហួរ ( ពាក់អាវធំក្រវ៉ាត់ក ) ពេលសមត្ថកិច្ចនាំទៅកាន់សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥

 

 

 

 

 

បង្ក្រាប និង​រឹបអូស​ឆ្នាំង​ដាំបាយ​អគ្គិសនី​ជិត​៣០០​គ្រឿង​ដែល​នាំចូល​ខុសច្បាប់​

​ភ្នំ​ពេ​ញះ​ប៉ូលិស​សេដ្ឋកិច្ច​ក្រុងភ្នំពេញ អមដោយ​សមត្ថកិច្ច​តុ​លា​ការ​ផង​នោះ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះ​ឆែកឆេរ និង​រឹបអូស​នូវ​គ្រឿង​ប្រើប្រាស់​ប្រភេទ​ឆ្នាំង​ដាំបាយ​អគ្គិសនី​ម៉ា​សាប​(SHAP)​ជិត​៣០០​គ្រឿង​ដែល​លួច​នាំចូល​ខុសច្បាប់ យោងតាម​បណ្តឹង​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះបញ្ជី​ការ​ស្របច្បាប់​នៅ​ក្រសួងពាណិជ្ជកម្ម​។​

មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់ថា ប្រតិបត្តិ​កសរ​នេះ​ដឹកនាំ​ដោយ​លោក​វរ​សេនី​ឯក យឹម សុជាតិ នាយ​កា​រិ​ល័យ​ប្រឆាំង​បទល្មើស​សេ​ដ្ឌ​កិច្ច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​គ​ណៈក​ម្មា​ធិ​ការប្រឆាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ បាន​ចុះ​ធ្វើការ​ឆែកឆេរ​នៅផ្ទះ​ល្វែង​លេខ​16B ផ្លូវលំ​271 ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឺ​ក​ថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​០១​តុលា​ឆ្នាំ​២០១៥ ។​

​ប្រភព​ដដែល​បន្តថា ប្រតិបត្តិការ​នេះ យោងតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​នាំចូល​ផលិតផល​ប្រើប្រាស់​ម៉ាក​សាប ស្របច្បាប់​ពីបទ​រំលោភ​កម្មសិទ្ធិបញ្ញា​។​ក្រោយពេល​ឆែកឆេរ​ផ្ទះល្វែង​ខាងលើនេះ​សមត្ថកិច្ច​បាន​រកឃើញ​ផលិតផល​ឆ្នាំង​ដាំបាយ​អគ្គិសនី​ម៉ាក​សាប​ចំនួន​២៥៥​គ្រឿង និង​បាន​នាំយកទៅ​កាន់កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ បន្ទ​សប់​មក​នឹង​កោះអញ្ជើញ​ម្ចាស់ផ្ទះ​ដែល​ស្តុក​ទំនិញ​ខាងលើនេះ​ឲ្យ​ខ្លួន​ទៅ​បំភ្លឺ​នៅមុន​ពេល​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​៕​ដោយ​: សួង សាម រាយការណ៍​បន្ថែម​:​បញ្ញា​
fcdxx
​gvbhggg

 

ចាប់​កូនប្រុស​ឧកញ៉ា ខេន សុភា តាម​ដីកា​រំលោភសេចក្តីទុកចិត្ត​កា​លពី​ឆ្នាំ​២០១៤

​ភ្នំពេញ​៖ កូនប្រុស​បង្កើត​របស់​លោក​ឧកញ៉ា ខេន សុភា នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥​នេះ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ស្រាវជ្រាវ និង​ចាប់ខ្លួន តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ថិត​នៅមុខ​ផ្សារ​សាមគ្គី ក្នុង​រាជធានី ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៤​។​

​ជនល្មើស ដែល​ចាប់ខ្លួន​តាម​ដីកា តុលាការ​លេខ ៦៧២ ចុះ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ របស់លោក អ៉ី ឋា​វរៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ មានឈ្មោះ ខេន សម្បត្តិ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៦៧០ E0, E1 ផ្លូវ​លេខ​១២៨ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឱ​ពុក​ឈ្មោះ ខេន សុភា ម្តាយ​ឈ្មោះ ជា សុខ​ហ៊ាង ជា​នីតិជន ដោយ​ចោទ​ពីបទ រំលោភ​លើ​សេចក្តីទុកចិត្ត ដែល​ប្រ​ព្រឺ​ត្ត​នៅ​ចំណុច​ផ្ចះ​លេខ​៤ ផ្លូវ​លេខ ៥៥២ ក្រុម​៣៣ សង្កាត់​បឺ​ង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤​។​

​ក្រោយពី​ចាប់ខ្លួន​កូនប្រុស​ឧក​ញ្ញា ខេន សុភា ភ្លាម សមត្ថកិច្ច បាន​បញ្ជូនទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ដីការ​របស់​តុលាការ​៕​គ​.​បញ្ញា​

​fdcxdd

​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ឲ្យ​ចាត់ការ​រោងចក្រ​ក្រោ​ន​ផលិត​សំបក​កំប៉ុង​ដែល​បំពុល បរិស្ថាន​

​    ​    ​​ភ្នំពេញៈ​រោងចក្រ​ក្រោ​ន បេ វេ រេ​ដ ខេន​ស៍ ខេ​ម​បូ​ឌា​លី​មី​ធី​ត (Crown Beverage Cans Cambodia LTD) ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​បាន​រង​នូវ​ការរិះគន់​ឥត​សំចៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ជិត​រោងចក្រ​នោះ ដោយបាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង ឬ​ផ្អាក​បណ្តោះអាសន្ន ព្រោះ​ក្លិន​ដ៏​អសោច និង​សំឡេង​ដែល​លាន់​ទ្រហឹង​ឥត​ឈប់​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​យ៉ាងធ្ងន់ធ្ងរ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​បុរី​ពិភពថ្មី​២ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិត​រោងចក្រ​ក្រោ​ន បេ វេ រេ​ដ ខេន​ស៍ ខេ​ម​បូ​ឌា​លី​មី​ធី​ត (Crown Beverage Cans Cambodia LTD) ពិតជា​រង​នូវ​សំឡេង​រំខាន បំពុល​រិ​ស្ថាន​ដោយ​ក្លិន​នៃ​សារធាតុ​គីមី​ភាយ​ចេញពី​រោងចក្រ​។​ប្រភព​បន្តថា តាម​ការ​ឲ្យ​ដឹង​គឺ​រោងចក្រ​នេះ ជា​កន្លែង​ផលិត​សំបក​កំប៉ុង​។​

​បុរស ស្ត្រី ជាច្រើន​នាក់​បាន​និយាយ​ដោយ​កំហឹង​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា រោងចក្រ​នេះ​បង្ក​ការរំខាន​ដល់​ការរស់នៅ​របស់​បងប្អូន​ដែល​រស់នៅក្នុង​តំបន់​នេះ​យូរ​ឆ្នាំ​កន្លងមកហើយ គ្មាន​សមត្ថកិច្ច​ថ្នាក់​ណាមួយ​ចេញមុខ​មកជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​នោះទេ ហើយ​បើ​និយាយ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​វិញ​គឺ​បាត់​មុខ​ឲ្យ​ឈឹង​តែម្តង ។​ពួកគាត់​ថា ការ​បញ្ឆេះ​ម៉ាស៊ីនភ្លើង​ទាំងថ្ងៃទាំងយប់​គឺ 24​ម៉ោង​លើ​24​ម៉ោង​លាន់ឮ​ទ្រហឹង​អឺងអាប់ បាន​ប៉ះពាល់​ដល់​ការ​សម្រាក ការរៀនសូត្រ ជា​យូរ​ឆ្នាំ​មកហើយ ហេតុ​អី​ក៏​ថៅកែ​រោងចក្រ​មិន​យក​ត្រចៀក​ស្តាប់ មិន​យក​ភ្នែក​មើល​ផង  ម្តេចក៏​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បែបនេះ​។​

​ពលរដ្ឋ​ដដែល​បន្តថា មិនតែប៉ុណ្ណោះ រោងចក្រ​មួយ​នេះ ក៏បង្ក​ឲ្យ​មាន​ផ្សែង​ធុំក្លិន​ឈ្ងៀម ប៉ះពាល់​ដល់​ការដកដង្ហើម ធុំក្លិន​ប្រេង​ប្រេងឥន្ធន​:​ថែម​ទៀតផង ជាពិសេស ប៉ះពាល់​ដល់​កូនចៅ​តូចៗ​របស់​ពួកគាត់​ដែល​កំពុងតែ​សិក្សា ថ្លង់​នឹង​សំលេង​ដ៏​ទ្រហឹង​ដែល​ឮ​ចេញពី​រោងចក្រ រៀន​មិនកើត សម្រាក​មិនបាន ។​

​ប្រភព​ដដែល​អះអាង​ទៀតថា ករណីនេះ មិនមែន​ទើបតែ​ប៉ះពាល់​ឥឡូវនេះ​ទេ ពោលគឺ​ប៉ះពាល់​ជាច្រើន​ឆ្នាំ​មកហើយ  មិនមាន​អាជ្ញាធរ​ណា​ចេញមុខ​មក​ដោះស្រាយ​ជូន​ពួកគាត់​ទេ រីឯ​ខាង​រោងចក្រ​វិញ ក៏​មិន​អើពើ​ចំពោះ​បញ្ហា​ដែល​កំពុងតែ​កើតមានឡើង​នេះ​ទេ គឺ​គិតតែ​ផលប្រយោជន៍​អាជីវកម្ម​ផ្ទាល់ខ្លួន​មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកដទៃ​នោះឡើយ​។​

​ពួក​គាត់​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចាក​ចេញពី​បុរី​ពិភពថ្មី​២​នេះ ទៅ​រស់នៅ​កន្លែង​ផ្សេង​ដោយសារ​ទ្រាំ​មិនបាន​នូវ​សម្លេង​រំខាន និង​ធុំក្លិន​ឈ្ងៀម​ចេញពី​រោងចក្រ​ក្រោ​ន​នេះ​តែម្ដង ក៏ប៉ុន្តែ​ក៏មាន​អ្នក​ខ្លះទៀត​ចេះតែ​ទ្រាំ​រស់នៅ​ទីនេះ​ដដែល ដោយសារ​គ្មាន​ជម្រើស ។​គាត់​ថា កន្លងមក​ពួកគាត់​បាន​ស្វះ​ស្វែងរក​អ្នកសារព័ត៌មាន  ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដល់​ភាគី​ខាង​រោច​ក្រ ក៏ដូចជា អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​រក​វិធាន​ការជួយ​ដោះស្រាយ​ដែរ​តែ​មិន​ទាក់ទង​បាន​។

ក្រុម​អ្នកសារព័ត៌មាន​មិនអាច​ទទួល​ការបកស្រាយ​ពី​ខាង​រោងចក្រ​ខាងលើ​បានទេ ដោយ​គេ​ប្រាប់ថា​ជាប់រវល់ៗ​មិនអាច​ជួប​បាន​៕

​ដោយ​៖គ​.​បញ្ញា    

cfdredccc

tgtrr

hgyhhh gytgfdrrr2
gvfcggg

​

ខ្សែប្រយុទ្ធ Spur, Son Heung-min របួស​ប្រអប់ជើង

​គ្រូបង្វឹក​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur លោក Mauricio Pochettino បាន​និយាយថា ខ្សែប្រយុទ្ធ Son Heung-min នឹង​អវត្តមាន​ឲ្យ​ក្លិប​មួយ​នេះ​រយៈពេល ៣​សប្ដាហ៍ ដោយសារ​តែមាន​របួស​។​
​ ​យោងតាម ការចុះផ្សាយ​របស់​សារព័ត៌មាន Sky Sports News បាន​ឲ្យ​ដឹងថា កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​រងរបួស​ប្រអប់ជើង ហើយ​ត្រូវបានធ្វើ​ការផ្លាស់ប្ដូរ​ចេញពី​ទីលាន​នៅ​នាទី​ទី​១៣​អំឡុងពេល​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ជួប​ជាមួយនឹង​ក្លិប​មេឃ​ខៀវ Manchester City កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Son Heung-min នឹងត្រូវ​អវត្តមាន​ក្នុងជំនួប​ជាមួយនឹង​ក្លិប​របស់​ប្រទេស​បារាំង AS Monaco ក្នុង​កម្មវិធី Europa League នៅ​យប់​នេះ​ផងដែរ​៕

​art14.1

ជីរអង្កាម​ផ្តល់​គុណសម្បត្តិ​ល្អ​អ្វីខ្លះ​ចំពោះ​សុខភាព​?

​ស្លឹក​ជីរអង្កាមត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ដាក់ឈ្មោះ​អោយ​ថា Mentha piperita វា​ជា​ប្រភេទ​ថ្នាំបុរាណដែល​ទទួលបាន​នូវ​ប្រជាប្រិយភាព​ទូទាំង​សកលលោក​។ មាន​ផលិតផល​ជាច្រើន ដែល​បាន​បង្កើត​ចេញពី ជីរអង្កាម​មានដូចជា​៖​ស្ករ​កៅស៊ូ​, ថ្នាំដុសធ្មេញ​,​ទឹក​ខ្ពុរមាត់​,​ទឹក​បាញ់​មាត់​អោយមាន​ខ្យល់​ដង្ហើម​ល្អ និង​ប្រេងខ្យល់​ជាដើម​។ តើ​អ្នកមាន​ដឹង​ទេ​ថា វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាពយ៉ាងណា​នោះ ?
​ខាងក្រោម​នេះ គឺរ​ជា​គុណសម្បត្តិ​ចំពោះ​សុខភាព​ទាំង ៦​យ៉ាង​ដែល​អ្នកនឹង​ទទួលបាន​ពី​សន្លឹក​ជី​អង្កាម​
១. អត្ថប្រយោជន៍​មួយ​ដ៏​ចំបង របស់​ជីរអង្កាម​ចំពោះ​សុខភាព​យើង​រាល់គ្នា​នោះ​គឺ ប្រសិទ្ធិភាព​របស់​វា ទៅលើ​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់​របស់​វា គឺ​នឹង​អាច​ជម្រុញ​ធ្វើអោយ ក្រពេញទឹកមាត់ និង ប្រព័ន្ធ​អង់ស៊ីម​រំលាយ​អាហារ​នៅក្នុង​រាងកាយ​មាន​ដំណើរការ​បានល្អ​។​
​ស្លឹក​ជីរអង្កាម ក៏ត្រូវ​បាន​ប្រើ​ជា​ឱសថ​សម្រាប់​ព្យាបាល​បញ្ហា​មិន​រំលាយ​អាហារ និង ជំងឺ​ក្រពះ​ផងដែរ​។ នៅពេលដែល​អ្នក​ឈឺពោះ នោះ​អ្នក​អាច​សម្រាល​នូវ​ការឈឺចាប់​នេះ ដោយ​ការ​ញុំា​ទឹកតែ​ជី​អង្កាម​មួយ​កែវ​។ ក្លិន​នៃ​ជី​អង្កាម ក៏មាន​ប្រយោជន៍​ផងដែរ ក្នុងការ​ព្យាបាល​ដល់​អា​ការៈចង់​ក្អួតចង្អោរ និង ឈឺក្បាល​។ ប្រេង​ម៉​ង់​តុល ដែល​ផ្សំ​ពី​ជីរអង្កាម ត្រូវបាន​ប្រើ​ជាទូទៅ ដើម្បី​សម្រួល និង បង្ការ​នូវ​អា​ការៈពុល​ឡាន ឬ ក្អួតចង្អោរ​របស់​អ្នកធ្វើដំណើរ​។​
២. ប្រេង​ជីរអង្កាម គឺជា​សារធាតុ​ភ្ញោ​ច​ម្យ៉ាង ដូច្នេះ​វា​មានគុណ​សម្បត្តិ​ក្នុងការ​ព្យាបាល​បញ្ហា​នៃ​ជំងឺ​ធ្លាក់ ទឹកចិត្ត​,​ស្ត្រេ​ស និង​ការឈឺ​ក្បាល​។ អ្នក​ក៏​អាច ធ្វើការ​ត្រាំ​ខ្លួន​ក្នុង​អាងទឹក ដែលមាន​អប់​ក្លិន​ប្រេង​ជីរអង្កាម ឬ អាច​បន្តក់​វា​ប៉ុន្មាន​តំណក់​នៅលើ​ខ្នើយកើយ​របស់លោក​អ្នកដើ​ម្បី​អាចអោយ អ្នក​ដកដង្ហើម​ចេញចូល​បានល្អ។​
៣.​ជីរអង្កាម​អាចជួយ អោយ​អ្នក​ស្រក​ទម្ងន់ ពីព្រោះ​វា​អាចជួយ​ជម្រុញអោយមាន​ការរំលាយ​ខ្លាញ់ ដែល​លើស​ចេញពី​រាងកាយ​។ អ្នក​អាច​ធ្វើការ​ចិញ្ច្រាំ ឬ ទំពារ​ស្លឹក​ជីរអង្កាម​រួច​ទទួលទាន​ជាមួយនឹង ទឹកតែ ឬ ពង​ទា​ចៀន ។​
៤. ក្លិន​ដ៏​ខ្លាំង​នៃ​សន្លឹក​ជីរអង្កាម ក៏​អាច​ផ្តល់​អត្ថប្រយោជន៍ ផងដែរ​ទៅដល់ ប្រព័ន្ធ​ដកដង្ហើម និង ត្រូវបាន​គេ​ប្រើ ដើម្បី​ព្យាបាល​ភាពមិនប្រក្រតី​ផ្សេងៗ ដែល​កើតមាន​ចំពោះ​ប្រព័ន្ធ​ដង្ហើម​។ វា​ពិតជា​ប្រសិទ្ធិភាព ក្នុងការ​សម្រួល​ដល់​អាកា​រៈ​តឹង​ច្រមុះ​, បញ្ហា​នៅក្នុង​បំពង់ក​, ទងសួត និង សួត ព្រមទាំង​ព្យាបាល​ផងដែរ នូវ ជំងឺ​ផ្លូវដង្ហើម​មួយចំនួន​ដូចជា ជំងឺហឺត និង បញ្ហា​នៃ​ការ​ក្អក​។​
៥. សន្លឹក​ជីរអង្កាម ក៏មាន​មុខងារ និង អត្ថប្រយោជន៍​ល្អ​ចំពោះ​សុខភាព​មាត់​ធ្មេញ​ផងដែរ​។ វា​ត្រូវបាន​គេ បង្កើតជា​ថ្នាំដុសធ្មេញ និង ទឹក​ខ្ពុរមាត់ ពី​ព្រោះតែ​នៅក្នុង​ជីរអង្កាម គឺមាន​សមាសធាតុ​ប្រឆាំងនឹង​ពពួក​បាក់តេរី​តូចៗ នៅក្នុង​មាត់ បាន​យ៉ាង​ល្អ​។ អ្នក​គ្រាន់តែ​ធ្វើការ​ទំពារ ស្លឹក​ជីរអង្កាម​ជាប្រចាំ នោះ​វា​ក៏​នឹង អាចជួយ​អ្នក ប្រឆាំង​បាន​ទៅនឹង​ការរីកលូតលាស់ របស់​ពពួក​បាក់តេរី នៅក្នុង​មាត់​,​ធ្មេញ និង អណ្តាត បានដែរ​។​
៦. ក្រៅពីនេះទៀត ជីរអង្កាម​គឺ​ពិតជា​ល្អ ចំពោះ​សុខភាព​ស្បែក ដូច្នេះ វា​ក៏​ត្រូវបាន​គេ​ប្រើ​សម្រាប់ ការព្យាបាល​បញ្ហា​មុន​, សត្វល្អិត​ទិច​ឬ ខាំ និង ការ​រលាក​ផ្សេងៗ​នៅលើ​ស្បែ​កបាន​យ៉ាង​មាន​ប្រសិទ្ធិភាព​៕

​

តំណាង​ក្រុមហ៊ុន Volkswagen នៅ​អាមេរិក​អះអាងថា អាច​ទប់​ទល់នឹង​វិបត្តិ​បច្ចុប្បន្ននេះ​បាន

អាមេរិក​៖​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Volkswagen លោក Alan Brown ប្រចាំ​នៅ​ទីក្រុង Frisco រដ្ឋ​តិច​សាស់​នៅតែ​បង្ហាញ​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​នឹង​អាចជួយ​សម្រួល​ដល់​អ្នក​ចែកចាយ និង​អតិថិជន​ដែល​រង​ផលប៉ះពាល់​នេះ​។​
​រថយន្ត​សម្រាប់​គោលដៅ​ពាណិជ្ជកម្ម និង​កូន​ឡាន​របស់​ក្រុមហ៊ុន Volkswagen រាប់​ចាប់ពី​ម៉ូ​ដែល​ដែល​ផលិត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ផង​ក៏​ស្ថិតនៅ​ក្នុងចំណោម​រថយន្ត​ចំនួន​១១​លាន​គ្រឿង​ដែលមាន​បញ្ហា​នេះដែរ​។
​ចំណែកឯ​ក្រុមហ៊ុន Volkswagen វិញ​បាន​អះអាងថា ពួកគេ​នឹង​បង្ហាញ​ក្រុម​អាជ្ញាធរ​នូវ​ដំណោះស្រាយ​និង​វិធានការ​បច្ចេកទេស​ដើម្បី​កែខៃ​បញ្ហា​នេះ​ឱ្យបាន​នៅក្នុង​ខែតុលា​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​បើ​យោងតាម​នាយក​ប្រតិបត្តិ Matthias Mueller បានឱ្យដឹងថា មិនមែន​រថយន្ត​ទាំង​១១​លាន​គ្រឿង​នេះ​សុទ្ធតែ​បំពាក់​កម្មវិធី​នេះ​ទេ​។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Volkswagen បាន​សារភាព​ហើយ​ថា ពិតជា​បាន​បំពាក់​កម្មវិធី​មួយ​ដើម្បី​លាក់បាំង​ការបញ្ចេញ​សារធាតុពុល​ពិតប្រាកដ​មែន​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​ខាង​អាជ្ញាធរ​អាមេរិក​ផ្ទាល់​បាន​និយាយថា​មាន​រថយន្ត​ប្រភេទ​នេះ​រហូតដល់ ៤៨២.០០០ គ្រឿង​ឯណោះ​៕

vw_large

​

ប៉ូលិស​បញ្ជូន​ជនអន្តោប្រវេសន៍​ខុស ច្បាប់​៤០​នាក់​ចេញពី​កម្ពុជា​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ បាន​បញ្ជូន​អន្តោរ​ប្រវេសន៍​ខុសច្បាប់​ជនជាតិ​វៀតណាម​ចំនួន​៤០​នាក់ ក្នុងនោះ​មាន​ស្រី​៥​នាក់ និង​ជនជាតិ​ម៉ូ​រ៉ុ​កូ​ម្នាក់ អោយទៅ​មាតុប្រទេស​វិញ​កាលពី​វេលា​ម៉ោង ៩ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ តាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត​។

​តាមសម្តី​លោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិលា ប្រធាន​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​បាន​ប្រាប់​អោយដឹងថា ជនអន្តោប្រវេសន៍​ខាង​លើ​ត្រូវបាន​នាំខ្លួន​ចេញពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ។

​ថ្លែង​ទៅកាន់​ជនអន្តោប្រវេសន៍​ខាងលើ លោក បាន​ប្រាប់ ថា ហាម​ឆ្លងដែន​មក​ខុសច្បាប់​ទៀត ប៉ុន្តែ​បើ​ពួកគាត់​មានបំណង​មកលេង​បងប្អូន​នៅ​ត្រូវមាន​លិខិត​ឆ្ល​ដែន​ត្រឹម​ត្រ​វ មិនអាច​គេចវេស​លួច​ជ្រកកោន​ខុសច្បាប់​នោះទេ​៕ សួង សាម​

hbgvhh

​៥យត៤ dcxddd

 

 

 

ធ្លាយ​រឿង​នារី​ម្នា​ក់នៅ​អាមេរិក​ទារលុយ​ពីតារាសម្បូរស្នេហ៍ ប៉ែន ចំ​រ៉ុង​

​ភ្នំពេញ​៖ថ្មីៗនេះ មានការ​ទម្លាយ​ថា​អតីត​សង្សារ​ចាស់​របស់លោក​ប៉ែន ចំ​រ៉ុង បាន​ទាក់ទង​ទៅដោយ​ផ្ទាល់​សុំ​ឲ្យ​លោក អ៊ិន សុ​ភិន ទប់ស្កាត់​ភិន សុ​ដា​លី​ស កុំ​ឲ្យ​បន្ត​ស្នេហា​ជាមួយ​ប៉ែន ចំ​រ៉ុង​។ នេះ​ជា​ព័ត៌មាន​រសើប​មួយ​ថ្មី​បន្ថែម​ពីលើ​ការប្រកាស​ទារលុយ​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​តម្រូវ​ឲ្យ ប៉ែន ចំ​រ៉ុង សងលុយ​នារី​ម្នាក់ ដើម្បី​ចង់​បញ្ចប់រឿង​។ អញ្ចឹង​ហើយ​ទើប​លោក​អ៊ិន សុ​ភិន សុំ​ឲ្យ​ប៉ែន ចំ​រ៉ុង ជួយ​ការពារ​សុវត្ថិ​កូន​ខ្លួន ក្នុងពេល​ដំណឹង​រៀបការ​របស់​ពួកគេ​កាន់តែ​ប្រាកដ​ឡើង​ក្នុងពេល​ដ៏​ខ្លី​។​
​
តាម វី​អូ​ដេ បាន​រាយការណ៍​ថា ឪពុក​របស់ ភិន សុ​ដា​លី​ស បាន​អះអាងថា មាន​នារី​ម្នាក់​ឈ្មោះ ផល្លា ថាច់ រស់នៅ​អាមេរិក​បាន​ទាក់ទង​មក​លោក​ក្រោយ​ការផ្ទុះ​រឿង​ដោយ​សុំ​ឲ្យ​លោក​បញ្ជាក់​ឲ្យ​ច្បាស់​ថា ដំណឹង​ស្នេហា​រវាង​កូនស្រី​និង​លោក ប៉ែន ចំ​រ៉ុង ជាការ​ពិត​ឬ​ក្លែងក្លាយ​។ លោក​បន្តថា នាង​បាន​រៀបរាប់​រឿង​ច្រើន​ពាក់ព័ន្ធ​ប៉ែន ចំ​រ៉ុង ដែល​កាន់តែ​ធ្វើ​ឲ្យ​លោក​និង​ក្រុមគ្រួសារ​មិនសូវ​សប្បាយចិត្ត​។ លោក​បន្ថែមថា ក្រៅពី​នារី​រស់នៅ​អាមេរិក ក៏មាន​នារី​វ័យក្មេង​ម្នាក់ទៀត​រស់នៅ​ភ្នំពេញ ដែល​អះអាងថា​នៅ​សិក្សា​ទូរស័ព្ទ​មក​លោក​ដូចគ្នា​និង​សុំ​ឲ្យ​លោក​កុំ​យល់ព្រម​ចំពោះ​ស្នេហា​របស់ ដា​លី​ស និង​ប៉ែន ចំ​រ៉ុង ផងដែរ​។​

​លោក​មានប្រសាសន៍ថា​៖ “​ពីរ​នាក់​គាត់​និយាយ​ច្រើន​ពី​ចំ​រ៉ុង​! ស្ដាប់​ហើយ​ញាក់សាច់​! អញ្ចឹង​ហើយ ទើប​ខ្ញុំ​ចេះតែ​បារម្ភ​ពី​សុវត្ថិ​ភា​កូន​ខ្ញុំ ព្រោះ​បើ​ពីរ​នាក់​ហ្នឹង​គាត់​អត់​អី ខ្ញុំ​មិច​ដឹងថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត ដែល​អត់​សប្បាយ​ចិត្តនឹង​ចំ​រ៉ុង​មក​ស្រឡាញ់​ដា​លី​ស គិត​អី​?”​។ លោក​ថា ធ្លាប់បាន​យក​សំឡេង​រាយ​រ៉ាប់​របស់​នារី​នៅ​អាមេរិក​ឈ្មោះ​ផល្លា ថាច់ នោះ ឲ្យ ភិន សុ​ដា​លី​ស ស្ដាប់​រួចហើយ ប៉ុន្តែ​នាង​មិនមាន​ប្រតិកម្ម ហើយ​បែរជាយក​ដំណឹង​ទៅប្រាប់​លោក ប៉ែន ចំ​រ៉ុង​។ លោក​និយាយថា​៖ “​ដល់ពេល​មាន​គេ​ខ​ល​មក​ប្រាប់​ខ្ញុំ ពី​រឿង ចំ​រ៉ុង ច្រើន​អញ្ចឹង ធ្វើ​ឲ្យ​ខ្ញុំ​កាន់​ភ័យ​នឹង​សុវត្ថិភាព ដា​លី​ស ព្រោះ​ខ្ញុំ​អត់​ដឹងថា​តើ​មុននឹង ចំ​រ៉ុង គាត់​ពាក់ព័ន្ធ​អ្នកណាខ្លះ​ទេ​!”​។​

​លោក​សម្ដែង​ការបារម្ភ​ខ្លាច​ភិន សុ​ដា​លី​ស ត្រូវ​ជន​ទី​៣​ធ្វើបាប ក្នុងពេល​ស្នេហា​របស់​ពួកគេ​កាន់តែ​បើកចំហ និង​បានបង្ហាញ​ភាព​ល្អូកល្អិន ដោយ​បើកចំហរ ព្រមជាមួយ​ការប្រកាស​រៀបការ​នៅ​អំឡុង​ឆ្នាំក្រោយ​នោះ​។ លោក​និយាយថា​៖ “​ពីរ​បី​ថ្ងៃ​ទៀត ខ្ញុំ​ឡើង​តុ​បំភ្លឺ​(​កម្មវិធី​របស់​My TV) ខ្ញុំ​នឹង​និយាយ​ពីរ​ហ្នឹង គឺ​សុំ​ឲ្យ​លោក ប៉ែន ចំ​រ៉ុង ការពារ​កូន​ខ្ញុំ និង​ទាមទារ​ឲ្យ​គាត់​ទទួលខុសត្រូវ​ចំពោះ​កូន​ខ្ញុំ​!”​។​

​នេះ​ជា​ព័​ត៌​មន​បន្ថែម​ពីលើ​អ្វីដែល​បាន​បែកធ្លាយ​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​មាន​គណនី​មួយ​ឈ្មោះ​Dara Poor Man​ដែល​ត្រូវគេ​ស្គាល់​ថា ជា​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​នារី​ឈ្មោះ ផល្លា ថាច់ បាន​យក​រូប ចំ​រ៉ុង និង​នាង​មក​បង្ហោះ​សរសេរថា​៖ “​ចុះ​នារី​ម្នាក់នេះ សើច​ឬ​យំ​?……​សំណាង​ហើយ​នាង​នៅ​ឆ្ងាយ កុំ​អី​ជួបគ្នា​ថ្ងៃ​ឡើង​ទូរទស្សន៍​បាត់ទៅហើយ​លោក ចំ​រ៉ុង​! កុំ​ភ្លេច​សងលុយ​នាង​ផង​!”​។ មានការ​ទម្លាយ​ថា នារី​នៅ​អាមេរិក​ឈ្មោះ ផល្លា ថាច់ នោះ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​លោក ប៉ែន ចំ​រ៉ុង យូរ​ក្រែល​មកហើយ ដោយ​នាង​ឧស្សាហ៍​ឡើង​ចុះ​ស្រុក​ខ្មែរ និង​មាន​អ្នកសិល្បៈ​មួយចំនួន​ដឹងឮ​ទៀតផង​។​
​ថ្ងៃនេះ មិនអាច​សុំ​ការបកស្រាយ​បានទេ​ពី​លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស ប៉ុន្តែ​លោក ប៉ែន រស់ បងប្រុស​របស់លោក ប៉ែន ចំ​រ៉ុង បានទទួល​ស្គា​ល់ពី​ទំនាក់ទំនង​របស់​ប្អូនប្រុស​និង​នារី​ឈ្មោះ​ផល្លា ថាច់ រស់នៅ​អាមេរិក​។ លោក​និយាយថា​៖ “​អើ​…​រឿង​ហ្នឹង​បើ​ចង់​ច្បាស់​គឺ​ទាល់តែ​សួរ​គាត់​(​ប៉ែន ចំ​រ៉ុង​) ព្រោះ​ខ្ញុំ​ឥឡូវ​មិនសូវ​បាន​ជួប​ចំ​រ៉ុង​ទេ រវល់​មក​ធ្វើ​ចម្ការ​នៅ​សំឡូត​!”​។​

​យ៉ាងណាក៏ដោយ លោ​កថា​ម្ចាស់​គណនី​ដែល​សរសេរ​ទារលុយ​ប្អូនប្រុស​របស់លោក​នោះ អាច​ជាការ​បង្ខូចឈ្មោះ​ច្រើនជាង ដោយសារតែ​ពេលកន្លងមក លោក​មិនដែល​ដឹងថា​លោក ប៉ែន ចំ​រ៉ុង បានទទួល​ចំណែក​ណាមួយ​ពី​នារី​ឈ្មោះ ផល្លា ថាច់ ក្រៅពី​ការ​រាប់អាន​នោះទេ​។ លោក​មានប្រសាសន៍ថា​៖ “​បើ​ប្អូន​ខ្ញុំ​ជំពាក់​លុយ​អី​គាត់​មែន គាត់​ខ​ល​មក​ខ្ញុំ​ក៏បាន គ្រួសារ​ខ្ញុំ​ក៏បាន​គឺ​ពួក​ខ្ញុំ​ដោះស្រាយ​ឲ្យ​តើ ប៉ុន្តែ​ខ្ញុំ​ថា​អត់​ពិត​ទេ ព្រោះ​ត្រឹម​ប្រាក់​៥​ពាន់​មួយ​ម៉ឺន​(​ដុល្លារ​) គ្រួសារ​ខ្ញុំ​មាន​ហើយ មិន​ទៅ​ប្រឡូក​ប្រ​ឡាស់​អី​ជាមួយ​គាត់​ទេ​!”​។ លោក​ថា​ដា​លី​សនឹង​គ្មាន​បញ្ហា​ពាក់ព័ន្ធ​សុវត្ថិភាព​ដូចគ្នា ដោយសារតែ​ពេលកន្លងមក បើទោះជា​ប៉ែន ចំ​រ៉ុង មាន​អ្នក​ស្រឡាញ់​ច្រើន ក៏​លោក​ប៉ែន ចំ​រ៉ុង មិនដែល​រវីរវល់​នាំ​ឲ្យ​កើតរឿង​ស្មុគស្មាញ​៕

​rtfggg