All posts by មេគង្គ ប៉ុស្តិ៍

គណបក្ស​ដែលមាន​អាស​នៈ​ក្នុង​សភា​នៅតែ​បង្ហាញ​ជំហរ​ផ្សេងគ្នា​លើ​ចំណុច​សេសសល់​

​ភ្នំពេញ​៖​ក្រុមការងារ បច្ចេកទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបគ្នា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ប៉ុន្តែ​កិច្ចប្រជុំ​ដែលជា​សេនាធិការ​មុន​កិច្ចប្រជុំ​កំពូល​នោះ មិនអាច​ទំ​លុះ​ទំលាយ​បញ្ហា​ដែល​នៅ​សេសសល់​បានទេ​។ ហើយ​សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១ តុលា​ខាងមុខ​គឺ​នៅមាន​ការខ្វែងគំនិត​គ្នា​ជាច្រើន​។

​តាម RFI បាន​រាយការណ៍​កាលពី​ម្សិល​ម៉ិ​ញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែមាន​ជំហរ​ផ្ទុយគ្នា​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​ថ្ងៃទី​១ តុលា​។ ថ្ងៃទី​១ តុលា​ដែល​កិច្ចប្រជុំ​នឹង​លើកយក​របៀបវារៈ​ស្តីពី​ច្បាប់បោះឆ្នោត​ដែល​នៅ​សេសសល់​ចំនួន​៥​ចំណុច និង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​បស់​រដ្ឋសភា​។

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​ចង់ឱ្យ​ច្បាប់បោះឆ្នោត​ថ្មី ត្រូវ​បន្ថយ​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត​ពី​១៥ ថ្ងៃ​មក​ត្រឹម​១០​ថ្ងៃ ដោយឡែក​ការ​ដង្ហែ​ក្បួន​វិញ មិន​អនុញ្ញាតឱ្យ​ដង្ហែ​ឆ្លង​ពី​ឃុំ​១ ទៅ​ឃុំ​ផ្សេងទៀត​នោះទេ​។ ប៉ុន្តែ​ចំណុច​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​បាន​សង្កត់ធ្ងន់ថា ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់​នេះ​គួរតែ​គោរព​តាមច្បាប់​ចាស់​ដែលមាន ស្រាប់ មិនគួរ​កែប្រែ​ហើយ​កាត់បន្ថយ​រយៈពេល និង​មិនឱ្យ​ហែ​ឆ្លងកាត់​ឃុំ​យ៉ាង​ដូចនេះ​ទេ​។ ប៉ុន្តែ​លោក សុខ ឥសាន បាន​ពន្យល់ថា ការ​ដង្ហែ​ឆ្លងកាត់​ឃុំ គឺអាច​បង្ក​ការលំបាក់​ដល់​ការគ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​។​

​ដោយឡែក​ការ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា​វិញ ក៏​នៅ​មិនទាន់​ត្រូវ​គ្នា​មួយចំនួន​ដែរ នោះ​គឺ ការចែង​តួនាទី​និង​ភារៈកិច្ច​របស់​សមាជិក​សភា ការបើក​ទូលាយ​ឯកសារ​របស់​សភា និង​ការកោះហៅ​រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី​មក​បំភ្លឺ​ជាដើម​។ ក្នុងនោះ​ក៏មាន ការចូល​ស្បថ​កាន់ដំណែង​របស់​ស​មា​ជិ​ក​សភា​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​នៃ​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃ អង្គារ​ទី​២៩ កញ្ញា​បាន​ជួបគ្នា​ប្រមាណ​ជាង​១​ម៉ោង​កន្លះ​ដែល​បាន​ពិភាក្សា​ស្តីពី បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា ប៉ុន្តែ​គណបក្ស​ទាំងពីរ​នៅ​មិនអាច​ទម្លុះទម្លាយ​ការងារ​ដែល​នៅ​សេសសល់​បាន​នោះទេ​។​

​យ៉ាងណាក៏ដោយ ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ នឹងដាក់​ចំណុច​ដែល​នៅ​សេសសល់​ទាំងអស់ ដូចជា​បញ្ហា​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា​ដាក់ជូន​ក្នុង​របៀបវារៈ​ថ្ងៃ​ប្រជុំ កំពូល​ថ្ងៃទី​១ តុលា បើទោះបីជា​ខ្វែងគំនិត​គ្នា​ក៏ដោយ​។ គណបក្សកាន់អំណាច បាន​បញ្ជាក់ថា បើ​មេដឹកនាំ​គណបក្ស​ទាំងពីរ​មិនអាច​ទម្លុះទម្លាយ​ក្នុង​ថ្ងៃ​ជំនួប​របៀបវារៈ​ដែល​នៅ​សេសសល់​នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​ការប្រជុំ​របស់​ស​ភា ពេញអង្គ​ដើម្បី​សម្រេច​៕

​cdxfcc

ជំនួប​រវាង​លោក កឹម សុខា និង​លោក ស ខេង កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១០ ខែសីហា ឆ្នាំ​២០១៥​(រូបថតៈRFI)

 

 

 

 

 

​

ករណី​ផ្ទុះ​ជាច្រើន​កន្លែង​ក្នុងប្រទេស​ចិន​សម្លាប់​មនុស្ស​៧ របួស​៥១​នាក់​

​ចិន​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​៧​នាក់​បាន​ស្លាប់ និង​៥១​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ប្រព្រឹត្តិ​ការ ផ្ទុះ​ដ៏​កក្រើក​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ត Liucheng និង​ទីក្រុង Linchou ប្រទេស​ចិន​។ នេះ​បើ​យោងតាម​សារព័ត៌មាន South China Morning Post។
​តាម​ការអះអាង​ពី​មន្ត្រីប៉ូលិស​ប្រចាំ​តំបន់​បាន​ឲ្យ​ដឹងថា ករណី​ច្បាស់​ណាស់​វា​ជា​អំពើ​ភេរវកម្ម ហើយ​ក្រោយពី​កើតហេតុ​បុរស​វ័យ៣៣​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​សង្ស័យ និង​ចាប់ខ្លួន ប៉ុន្តែ​មិនបាន​ឲ្យ​ដឹង​ពី​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ជន​ស​ង្ស័យរូប​នេះនៅឡើយទេ​។​
​តាម​ប្រភព​ដដែល​បញ្ជាក់ថា ករណី​ផ្ទុះ​នេះ​មាន​រហូតដល់​១៥​ដង ហើយ​ត្រូវ​បានឮ​ពេញទី​ក្រុង​ចន្លោះ​ពី​ម៉ោង​៣ និង​១៥​រសៀល ដល់​៥​ល្ងាច ម៉ោង​ក្នុង​តំបន់ នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​ម្សិលមិញ​។ ទីតាំង​ដែល​រង​ការផ្ទុះ​នោះ​មាន​ជាច្រើន​កន្លែង​ដូចជា​៖ ផ្សារ​ទំនើប​,​ពន្ធនាគារ​,​អគារ​រដ្ឋាភិបាល​,​ផ្សារ​បន្លែ និង​ទីតាំង​ជាច្រើន​ទៀត​។ ពាក់ព័ន្ធ​ករណីនេះ​ផងដែរ​ក្រុម​សង្គ្រោះបាន​កំពុង​អន្តរាគមន៍ ចំពោះ​ចំនួន​អ្នកស្លាប់​អាច​នឹងមាន​ការកើនឡើង​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែសីហា​កន្លងទៅ​ក៏មាន​ហេតុការណ៍​ផ្ទុះ​កន្លែង​ស្តុក​សារធាតុ​គីមី នៅក្នុង​ទីក្រុង Tianjin ប្រទេស​ចិន ដែល​បានសម្លាប់​មនុស្ស​ដល់​១៦៤​នាក់ និង​អ្នក​ពន្លត់​អគ្គិភ័យ​៩៧​នាក់​ផងដែរ​៕

​guanxi-blast-a_3

រុស្ស៊ី​បើក​ការវាយប្រហារ​តាម​អាកាស​ដំបូង​លើ​ពួក​ISIS​ក្នុងប្រទេស​ស៊ី​រី​

​រុស្ស៊ី​៖​កងកម្លាំង​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​តាម​អាកាស​លើកដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​លើ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម (ISIS) ដោយ​វាយប្រហារ​លើ​គោលដៅ​នៅ​ជិត​ទីក្រុង Homs​។ នេះ​បើ​យោងតាម​ព័ត៌មាន CNN ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​។​
​នាយក​បុគ្គលិក​វិមាន Kremlin លោក Sergey Ivanov បាន​បញ្ជាក់ថា ការវាយប្រហារ​នេះ​បាន​ធ្វើឡើង​បន្ទាប់​សភា​ជាន់ខ្ពស់​រុស្ស៊ី​បានផ្តល់​សិទ្ធិ​ឲ្យ​លោក Vladimir Putin ក្នុងការ​ប្រើប្រាស់​កងក​ម្លាំ​ង​ទ័ពអាកាស​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​សំឡេងគាំទ្រ​១៦២​សំឡេង​។
​គួរ​បញ្ជាក់ថា ការបោះឆ្នោត​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​មួយ​របស់​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad ដោយ​សុំ​ជំនួយ​យោធា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS ដែល​កំពុង​លុកលុយ​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​៕

​

រដ្ឋមន្ត្រី​ទេសចរណ៍​អំពាវនាវ​កុំ​ឲ្យ​លក់​ផលិតផល​ទេសចរណ៍​លើស​តម្លៃ​ក្នុង​ពិធីបុណ្យ​សមុទ្រ

​ខេត្តកំពត​៖​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​អំពាវនាវ​ឲ្យ​ប្រតិបត្តិ​ករ រកស៊ី​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្តកំពត​ទាំងអស់​ធ្វើយ៉ាងណា​កុំ​ឲ្យ​លក់ ផលិតផល​ទេសចរណ៍​របស់ខ្លួន​កាប់​ថ្លៃ​ខ្លាំងពេក​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល ចូលរ​មកលេង​កំសាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ខែធ្នូ​ឆ្នាំ​២០១៥​ខាងមុខនេះ ។
​ ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​បែបនេះ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ខេត្តកំពត​កាល​ពិ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សាលា​ខេត្តកំពត​ដោយមាន​ការចូលរួម​ពី​ប្រតិបត្តិការ​ករ​ជាច្រើន​នាក់​ទៀត ។ នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ប្តេជ្ញា​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំនេះ ឲ្យ​បានល្អ ពីព្រោះ​ព្រឹត្តិការណ៍​បុណ្យ​នេះ​ជា​ឱកាស​មួយ​ស្រូបយក​ភ្ញៀវទេសចរ​បាន​ច្រើន ។ ដើម្បី​ធ្វើបុណ្យ​ឲ្យ​បានល្អ លុះត្រាតែ​អាជ្ញាធរខេត្ត ផ្នែក​ឯកជន បំរើ​សេវាកម្ម​ទាំងអស់​គ្រប់​គ្រង់​កាកសំណល់​រឹង និង​រាវ​ឲ្យ​បាន​ស្អាត ធ្វើយ៉ាងណា​ឲ្យ​សម​ស្របតាម​យុគ្គសម័យ​បៃតង​។
​ ​លោក​រដ្ឋមន្ត្រី​ក៏​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ក្រោយ​បុណ្យ​សមុទ្រ​ខេត្តកំពត​នឹង​ក្លាយជា​រមណីយដ្ឋាន អាហា​រដ្ឋា​ន​ជា​គំរូ​ល្អ​ស្អាត មាន​អនាម័យ​ប្រសើរ​ជាងគេ ក្នុងចំណោម​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤​។ លោក​បញ្ជាក់ថា វិស័យ​ទេសចរណ៍​នេះ ផុយ​ស្រួល​ណា​ង់ ប្រសិនបើ​ការ​គ្រប់​គ្រង់​មិនបាន​ល្អ តែបើ​គ្រប់​គ្រង់​បានល្អ​ទើប​វិស័យ​ទេសចរណ៍​មាន​និរន្ត​ភាព​។ ដូច្នេះ យើង​ត្រូវ​រួមគ្នា​គិត​រួមគ្នា ធ្វើ​និង​រួមគ្នា​ទទួលខុសត្រូវ​។
​ ​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កោតសរសើ​ថា ខេត្តកំពត​មានការ​ប្លែក​ច្រើនណាស់​អាច​ចាត់ទុកថា ខេត្ត​ធ្វើបុណ្យ​សមុទ្រ​លើក​នេះ កាន់តែ​ល្អ​ជាង​ឆ្នាំមុនៗ ។ លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត​ខិតខំ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ បង្កើត​ទីក្រុង​ថ្មី និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត​។​ល​។
​ ​សូមជម្រាបថា បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១១ ១២ ១៣ ខែធ្នូរ ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ ឆ្នេរ​ស្អាត សេដ្ឋកិច្ច​រុង​រៀង ដែល​គេ​រំពឹងថា និង​មាន​ស្តង់​លក់​ខាង​ភាគី​វៀតណាម ស្តង់​លក់​ខាង​ភាគី​ថៃ និង​ស្តង់​កម្ពុជា ចូលរួម​យ៉ាងច្រើន​ផងដែរ​។
​ ​តាម​របាយការណ៍​រប​ស់លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ០៩​ខែ ដើមឆ្នាំ​២០១៥​នេះ ភ្ញៀវទេសចរ​បានមក​ទស្សនា​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកំពត​ចំនួន ១.១៧១.៨៧០​នាក់ កើនឡើង ២៥.៨៥​ភាគរយ បើ​ប្រៀង​ធៀប​ទៅនឹង ០៩​ខែ ដើមឆ្នាំ​២០១៤ មាន​ចំនួន ៩៣១.១៦១​នាក់​ក្នុងនោះ ទេសចរ​អន្តរជាតិ​មាន​ចំនួន ១៣៥.៩៥១​នាក់ មានការ​កើនឡើង ៣៩.០៤​ភាគរយ ទេសចរ​ក្នុងស្រុក​មាន​ចំនួន ១.០៣៥.៩១៩​នាក់ មានការ​កើនឡើង ២៤.៣០​ភាគរយ​។​ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​មក​ទស្សនា​ស​ខេត្តកំពត​ទាំង ៥៩​ជនជាតិ ទេសចរ​វៀតណាម​មាន​សន្ទុះ​កើនឡើង​ខ្ពស់​ជាងគេ​លំដាប់ថ្នាក់​លេខ​១ គឺមាន​ចំនួន ៨៨.៨៣២​នាក់​។
​ ​ចំណែក​ទេសចរ​មកពី​អឺរ៉ុប និង​អាមេរិក អូស្ត្រាលី បារាំង​ឈរ​លំដាប់​លេខ​១ មាន​ចំនួន ៤.០៩០​នាក់ អង់គ្លេស​ឈរ​លំដាប់​លេខ​២​មាន​ចំនួន ៣.៥០៧​នាក់ អាមេរិក​ឈ​លំដាប់​លេខ​៣ មាន​ចំនួន ៣.០៦៩​នាក់ និង​អាឡឺម៉ង់​ឈរ​លំដាប់​លេខ​៤ មាន​ចំនួន ២.៧៦៣​នាក់​។
​ ​ខេត្តកំពត មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ១៣​កន្លែង ក្នុងនោះ​មាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ៣​កន្លែង រមណីយដ្ឋាន​វប្បធម៌​២​កន្លែង រមណីយដ្ឋាន​ធម្មជាតិ​៧​កន្លែង និង​រមណីយដ្ឋាន​កែច្នៃ​១​កន្លែង ។ ទន្ទឹម​នោះអាជ្ញាធរ​ខេត្តកំពត​បា​ន​នឹង​កំពុង​អនុវត្ត​ស្តង់ដារ​អប្បបរមា​រមណីយដ្ឋាន​ស្អាត និង​ជំរុញ​ការ​គ្រប់​គ្រង់​រមណីយដ្ឋាន​ឱ្យមាន​សណ្តាប់ធ្នាប់ អនាម័យ សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​។ ក្នុងចំណោម​រមណីយដ្ឋាន​ទាំង​១៣ មាន​រមណីយដ្ឋាន​ចំនួន ៤ ដែល​ពុំទាន់​បានរៀបចំ​អភិវឌ្ឍន៍ ដើម្បី​ទទួល​ទេសចរ​ចូល​ទស្សនា​កម្សាន្ត​គឺ កោះសេះ ភ្នំ​ដូង កែប​ថ្មី និង​ប្រាសាទភ្នំ​ខ្យង​៕

art17.2art17.3

​

សមាជិក​IS​ជាង​២០០​នាក់​រត់ចោលជួរ ខណៈដែល​កាត់បន្ថយ​ប្រាក់ខែ

អ៊ីរ៉ាក់​៖​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​IS​យ៉ាងហោចណាស់​ជាង​២០០​នាក់​បាន​បោះបង់​ជួរ និង​ដកថយ​ចេញពី​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ទៅ​ស្វែងរក​ក្រុម​ជ្រុលនិយម​ផ្ដាច់ខ្លួន​ផ្សេងទៀត​ដែលមាន​ប្រាក់ខែ​ប្រសើរ​ជាង​នេះ​នៅ​ប្រទេស​ស៊ី​រី​។​
​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​សមាជិក​រដ្ឋ​ឥស្លាម​រាប់រយ​នាក់​បានចាប់ផ្ដើម​រត់ចោល​ជួរ​ក្រោយពី​ប្រាក់ខែ​របស់​ពួកគេ​ត្រូវបាន​កាត់​យ៉ាងគំហុក​។ សកម្មប្រយុទ្ធ​ម្នាក់​ទទួលបាន​ប្រាក់ខែ​ប្រមាណ​៣៩០​ដុល្លារ ប៉ុន្តែ​ពេលនេះ​ដោយសារ​មានការ​ខ្វះខាត​ថវិកា ទើបត្រូវ​បន្ថយ​ជិត​៤​ដង គឺ​នៅត្រឹម​៩៨​ដុល្លារ​ប៉ុណ្ណោះ​។​
​អ្នកទទួលបន្ទុក​ផ្នែក​គណនេយ្យករ IS បាន​កាត់បន្ថយ​ប្រាក់ខែ​នៅ​តំបន់​សង្គ្រាម​នេះ​ដោយសារ​ពួកគេ​កំពុង​ព្រួយបារម្ភ​ពី​ការវាយប្រហារ​តាម​អាកាស​របស់​គូសត្រូវ​មានការ​កើនឡើង​។ មេបញ្ជាការ IS ជាច្រើនរូប​កាន់តែ​មាន​ក្ដី​ព្រួយបារម្ភ​ថា ក្រុម​នេះ​អាច​ពង្វាត​ទី​កាន់កាប់​ធំ​ជ្រុល​រហូតដល់​អាហ្វ្រិក​ខាងជើង ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មិនអាច​គ្រប់គ្រង​បាន​។​
​គួរ​បញ្ជាក់ថា រយៈពេល​ជាង ៣​ឆ្នាំ​កន្លង​ទៅហើយ​ក្រុម IS​បាន​ឲ្យ​ប្រាក់ខែ​សកម្មប្រយុទ្ធ​ពី​៥០០ ទៅ​៦០០​ដុល្លារ គឺ​ច្រើនជាង​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា និង​ក្រុម​ឧទ្ទាម​ផ្សេងៗ​៕

​

មុន​សម្រេចចិត្ត​កែ​សុដន់ ត្រូវ​ដឹង​ពីអ្វី​ខ្លះ​?

​ប្រសិនបើ​អ្នក​កំពុង​តែមាន​គម្រោង​ធ្វើការ​វះកាត់​កែ​សុដន់​អ្នក​ត្រូវ​ដឹងថា​៖​ការកែ​សុដន់​មិនអាច​ការពារ​ការ​យារ​ធ្លាក់​នៃ​សុដន់​បាន​នោះទេ ដូច្នេះ​អ្នកត្រូវការ​វះកាត់​ដើម្បី​លើក​សុដន់​ឡើង​បន្ថែមទៀត​។
​ ​ការកែ​សុដន់​មិនអាច​ធានាបាន​ថា វា​នឹងមាន​រយៈពេល​យូរ​បាន​ពេញ​មួយជីវិត​ឡើយ ព្រោះ​វា​អាច​នឹង​បែក​។ ស្ត្រី​ជាង ២០ ភាគរយ បាន​វះកាត់​យក​ការកែ​សុដន់​ចេញ នៅក្នុង​រយៈពេល ៨ ទៅ ១០ ឆ្នាំ​។ សុដន់​ដែល​បាន​កែ​ហើយ អាច​នឹងមាន​ការផ្លាស់​ប្តូរ ក្រោយ​ការវះកាត់ និង​កត្តា​មួយចំនួន ដូចជា ការឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់ ជាដើម ដែល​តម្រូវ​ឲ្យ​ត្រូវធ្វើ​ការវះកាត់​បន្ថែមទៀត​។ ការពិនិត្យ​សុដន់ អាច​នឹងមាន​ភាពស្មុគស្មាញ​ច្រើន​។ ដូច្នោះ​អ្នក​អាច​នឹងត្រូវ​ការថត MRI ជា​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង បើ​អ្នក​កែ​សុដន់​ដោយ​ប្រើ​ស៊ី​លី​កូន ហើយ​ត្រូវ​ចាប់ផ្ដើម​ក្នុង​រយៈពេល​៣​ឆ្នាំ បន្ទាប់ពី​ការវះកាត់​។ ការកែ​សុដន់ អាច​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​កូន​។ បន្ទាប់ពី​កែ​សុដន់​រួច អ្នក​ត្រូវធ្វើ​ការវះកាត់ ដើម្បី​លើក​សុដន់​ឡើង ឬ​វះកាត់​បន្ថែម​ផ្សេងទៀត ដើម្បី​ជួយ​ឲ្យ​សុដន់​មាន​សោភ័ណ​ភាពល្អ ហើយ​ត្រូវ​ការវះកាត់​ម្ដងទៀត ដើម្បី​ដកយក​ការកែ​សុដន់​នោះ​ចេញ​៕

​

Tiago ចង់​បញ្ចប់​អាជីព​បាល់ទាត់​ជាមួយ Atletico Madrid

​​ខ្សែបម្រើ​របស់​ក្លិប Atletico Madrid គឺ​កីឡាករ Tiago បាន​ចេញមក​បញ្ជាក់ថា គាត់​ចង់​បញ្ចប់​អាជីព​ជា​អ្នក​ទាត់​បាល់​ជាមួយនឹង​ក្លិប​មួយ​នេះ។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣៤​ឆ្នាំ​រូបនេះ​នឹង​ផុត​កិច្ចសន្យា​ជាមួយនឹង​ក្លិប Atletico Madrid នៅ​បញ្ចប់​រដូវ​កាល​នេះ ហើយ​គាត់​ក៏​មិន​ត្រូវបាន​ក្លិប​មួយ​នេះ​បន្ត​កិច្ចសន្យា​ថ្មី​អ្វីដែល ប៉ុន្តែ​ខ្សែបម្រើ​ដែល​ជួយ​ឲ្យ​ក្លិប Atletico Madrid ឈ្នះ​ជើងឯក La Liga BBVA របស់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ​២០១៣​រូបនេះ​នៅតែ​ទទូច​ចង់​ឲ្យ​ក្លិប មួយ​នេះ​ផ្ដល់​កិច្ចសន្យា​ថ្មី​រូបគាត់។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Tiago បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ត្រឹមតែ​រយៈពេល ២​ឆ្នាំ​ប៉ុណ្ណោះ​ឲ្យ​ក្លិប Atletico Madrid គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ហើយនឹង​ត្រូវផុត​នៅ​បញ្ចប់​រដូវ​កាល​នេះ៕

art14.1

​

ក្រុម​ស​តា​លី​បង់​ដោះលែង​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​រាប់រយ​នាក់​ពី​ពន្ធ​ធនាគារ​អា​ហ្វ​ហ្គា​នី​ស្ថាន

អា​ហ្វ​ហ្គា​នី​ស្ថាន​៖​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​រាប់រយ​នាក់​ត្រូវបាន​ក្រុម​តា​លី​បង់​ដោះលែង បន្ទាប់​បាន​វាយប្រហារ​ចូលក្នុង​ពន្ធ​ធនាគារ​ដ៏​សំខាន់​មួយ​ស្ថិតក្នុង​ទីក្រុង Kunduzon ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។ នេះ​បើ​យោង​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយ​កាលពី​ម្សិលមិញ​។​
​តាម​ប្រភពពី​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា ក្រុម​សកម្មជន​ទាំងនោះ​ប្រដាប់​ដោយ​អាវុធ និង​គ្រាប់បែក បាន​វាយយក​ជ័យជម្នះ​លើ​មន្ត្រី​ល្បាត​ការពារ​សន្តិសុខ​ក្នុង​ពន្ធ​ធនាគារ​ក្នុង​ទីក្រុង Kunduzon​។ បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង រដ្ឋាភិបាល​កំពុង​ព្យាយាម​ពង្រឹងសមត្ថភាព ដើម្បី​បង្ការ​កុំ​ឲ្យ​ទីក្រុង​ទាំងមូល​ត្រូវ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​ពួក​តា​លី​បង់​៕

​afghanistan

រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុម​ISIS បើ​មានការ​អនុញ្ញាត​ពី​UN

​អាមេរិក​៖​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែងថា រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​តាម​ដែនអាកាស​ប្រសិនបើ​មានការ​អនុម័ត​ពី​អង្គការសហប្រជាជាតិ ហើយ​អនុញ្ញាត​ឲ្យ​កងកម្លាំង​រុស្ស៊ី​ចូលរួម​ក្នុងការ​ប្រតិបត្តិ​ការវាយប្រហា​រលើ​ដែន​គោក​ផងដែរ​។​នេះ​បើ​យោងតាម​ព័ត៌មាន BBC ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥​។​
​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​រុស្ស៊ី​បាន​នឹង​កំពុង​ពិចារណា​ថា តើ​ត្រូវ​ធ្វើតាម​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​សហរ​ដ្ឋ​អាមេរិក ក្នុងការ​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS ឬ​យ៉ាងណា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បន្ទាប់ពី​លោក​បានបញ្ចប់​ជំនួប​ជាមួយ​លោក Barack Obama នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល របស់​អង្គការសហប្រជាជាតិ​៕

​

ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដ៏​មាន​ប្រសិទ្ធភាព​ដោយ​ប្រើ​ស្លឹក​ស្វាយ​ខ្ចី​

​សូម​ណែនាំ​មិត្ត​អ្នកអាន​នូវ​ប្រភេទ​ឧស​ថ​មួយ​មុខ​ដែល​ងាយ​រកបាន និង​មាន​​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ស្លឹក​ស្វាយ​ខ្ចី​។

​ទឹកនោមផ្អែម​គឺជា​ជំងឺ​មួយ​ដែល​អាច​បណ្ដាលឱ្យ​អ្នកជំងឺ​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ដៃ កាត់​ជើង
​ដោយសារតែ​របួស​មិនអាច​ជាសះស្បើយ​បាន​។ ក្រៅពី​ថ្នាំ​សម័យ គេ​ក៏​អាច​ប្រើប្រាស់​ថ្នាំបុរាណ​មួយចំនួន ក្នុង​
​នោះ ស្លឹក​ស្វាយ​ខ្ចី​គឺជា​ឱស​ថ​ដ៏​ប្រសើរ​សម្រាប់​ការព្យាបាល​ជំងឺ​នេះ​។​
​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​ស្លឹក​ស្វាយ តែងតែមាន​សុវត្ថិភាព មិន​ប៉ះពាល់​ដល់​សុខ​
​ភាព​រាងកាយ ម្យ៉ាងទៀត អ្នក​អាច​ស្វែងរក​ឧស​ថ​ប្រភេទ​នេះ​បាន​ដោយ​ងាយ​។​
​យោងតាម​ពេទ្យ​បុរាណ ស្លឹក​ស្វាយ ដែលមាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​រាងកាយ​ត្រជាក់ និង​បញ្ចុះ​ទឹក​
​នោម​នេះ ក៏ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ​ព្យាបាល​ផ្លូវដង្ហើម​ផ្នែក​ដូចជា ក្អក រលាក​ទងសួត​។​ល​។​
​ជាង​នេះ នៅក្នុង​ស្លឹក​ស្វាយ ក៏មាន​ផ្ទុក​សារជាតិ anthxyanhdin មាន​ប្រយោជន៍​ក្នុងការ​កាត់បន្ថយ​
​ជាតិ​ស្ករ​ក្នុង​ឈាម​ទប់ស្កាត់​ការវិវត្ត​ទៅរក​ភាពអាក្រក់​នៅលើ​ភ្នែក និង​សរសៃឈាម ដែល​អាច​
​កើតឡើង​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​។​
​ការពិសោធន៍​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​អូស្ដ្រាលី បាន​បង្ហាញថា សារជាតិ​មួយចំនួន​នៅក្នុង​
​ស្លឹក​ស្វាយ មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យា​ល​បាល​ប្រហាក់ប្រហែល​ទៅនឹង​ថ្នាំពេទ្យ ដោយ​វា​អាច​
​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​បញ្ចុះ​ខ្លាញ់​អាក្រក់ (​កូ​លេ​ស្តេ​រ៉ូ​ល​) ក្នុង​ឈាម​។ ដូច្នេះហើយ គ្រូ​
​ពេទ្យ​អឺរ៉ុប​មួយចំនួន បាន​ប្រើប្រាស់​ស្លឹក​ស្វាយ​ជា​ជំនួយ​ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ហើយ​
​លទ្ធផល​បាន​បង្ហាញថា វា​ពិត​ជាមាន​ប្រសិទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​។​
​វិធី​ប្រើប្រាស់​ស្លឹក​ស្វាយ​ដើម្បី​ព្យាបាល​ជំងឺទឹកនោមផ្អែម ៖
​ចូរ​យក​ស្លឹក​ស្វាយ​ខ្ចី ៥​ស្លឹក ហាត់​ជា​សរសៃ ដាក់​ក្នុង​កែវ រួច​ចាក់ទឹក​ក្ដៅ​ចូល​ឱ្យ​ពេញ​កែវ ហើយ​
​គ្រប​ទុក​មួយ​យប់​។ ព្រឹក​ឡើង ស្រង់​កាក​ចោល​ផឹកទឹក​ស្លឹក​ស្វាយ​នោះ​ឱ្យអស់​។ មួយថ្ងៃ ហូប​
​ត្រឹម​តែមួយ​កែវ​ប៉ុណ្ណោះ ។​
​នៅ​ទីក្រុង ឬ​តំបន់​ដែល​មិន​សម្បូរ​ស្វាយ អ្នក​អាច​យក​ស្លឹក​ស្វាយ​ទៅ​ហាល​ក្នុង​ម្លប់ រហូតដល់​
​ស្ងួត​។ យក​ស្លឹក​ស្វាយ​ទាំងនោះ កិន​ឱ្យទៅជា​ម្សៅ ទុក​សម្រាប់​ប្រើប្រាស់​។ ចូរ​លាយ​ម្សៅ​ស្លឹក​
​ស្វាយ​កន្លះ​ស្លាបព្រា​កាហ្វេ ជាមួយ​ទឹក​មួយ​កែវ ហូប​មួយ​កែវ​ពេលព្រឹក និង​មួយ​កែវ​ពេល​ល្ងាច​។​
​សូម​ប្រយ័ត្ន ៖
-​ដោយសារតែ​ថ្នាំ​នេះ ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​អ្នក​មិន​
​ត្រូវ​ប្រើប្រាស់​ឱ្យលើស​ពីអ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​
​ឈាម​ធ្លាក់ចុះ​ខ្លាំង បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​
-​អ្នក​ក៏​មិនត្រូវ​ផឹកទឹក​ស្វាយ​នេះ ជាមួយនឹង​ថ្នាំពេទ្យ​នោះដែរ ល្អ​បំផុត​គឺ​ត្រូវ​ផឹក​មុន ឬ​ក្រោយ​ថ្នាំ​
​ពេទ្យ រយៈពេល​ពី ២​ទៅ​៣​ម៉ោង ដើម្បី​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ថ្នាំ​៕

hgbvvv

 

 

​ADB ព្យាករណ៍​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ​និង​ឆ្នាំក្រោយ​នៅមាន​ភាព​វិជ្ជមាន​

​ភ្នំពេញ៖​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​នៅតែ​រឹងមាំ​រហូតដល់​ឆ្នាំ ២០១៦ បើទោះបីជា​កំណើន​ទំនងជា​នឹងមាន​ល្បឿន​យឺត​តិចតួច ជាង​ការព្យាករណ៍​កាលពីដើម​ឆ្នាំនេះ​ក៏ដោយ​។

នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB នៅ​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា​ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង ឆ្នាំ​២០១៥​និង​២០១៦​នៅតែមាន​ភាពរឹងមាំ​បើទោះជា​មានការ​ថមថយ​តិចតួច ដែល​ទាក់ទង​ទៅនឹង​ការថយចុះ​នូវ​សក្តានុពល​កំណើន​សម្រាប់​បណ្តា​ប្រទេស កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី និង​ការ​ងើបឡើង​វិញ​យឺត​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ​។​
​
នៅក្នុង​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព សេដ្ឋកិច្ច​ប្រចាំឆ្នាំ ដែលមាន​ចំណងជើង​ថា​«​ទស្សនវិស័យ អភិវឌ្ឍន៍ (ADO)២០១៥» ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប (​ផសស​) សម្រាប់​ប្រទេស​កម្ពុជា​គឺ​៧​ភាគរយ សម្រាប់​ឆ្នាំ​២០១៥ និង​៧,២​ភាគរយ សម្រាប់​ឆ្នាំ​២០១៦​។​

​ជាមួយគ្នានេះ​ADB បាន​រំលឹក​ពី​របាយការណ៍​របស់ខ្លួន​កាលពី​ខែមីនា ដែល​បាន​ព្យាករណ៍​ថា​កំណើន​ឆ្នាំ​២០១៥​មាន​៧,៣​ភាគរយ និង​ឆ្នាំ​២០១៦ មាន​៧,៥​ភាគរយ​។ ក៏ប៉ុន្តែ​ការព្យាករណ៍​ពេលនេះ បែរជា​ថមថយ​ទៅវិញ​នោះ ADB ពន្យល់ថា​ជាការ​ឆ្លុះបញ្ចាំង​ពី​ការថយចុះ នូវ​សក្តានុពល​កំណើន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី និង​ការ​ងើប​ឡើងវិញ​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ​។​

​សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​ADB​ប្រចាំ​ប្រទេស​លោក Jan Hansen ឲ្យ​ដឹងថា​ការពង្រីក​ឧស្សាហកម្ម​កាត់ដេរ សំណង់ សេវាកម្ម​ទេសចរណ៍ ហិរញ្ញវត្ថុ និង​អចលនទ្រព្យ នៅតែ​បន្ត​ជម្រុញ​កំណើន​បន្ថែមទៀត​។ លើសពីនេះ តម្រូវការ​ក្នុងស្រុក​មានការ​កើនឡើង​ខ្លាំង​។ ការ​នាំចូល​ក៏មាន​កំណើន​ខ្ពស់​។ រីឯ​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​មានការ​កើនឡើង​១១​ភាគរយ ថយចុះ​ពី​១៤,៥​ភាគរយ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៤​។

កំណើន​ការនាំចេញ​ទំនិញ​សរុបថ​យមក​នៅ​១៤​ភាគរយ​ពី​១៨,៣​ភាគរយ​។ កំរិត​អតិផរណា​ប្រចាំឆ្នាំ​ស្ថិតនៅ​ត្រឹម​១​ភាគរយ​ក្នុង​ខែឧសភា​ឆ្នាំ ២០១៥​។ ក្រោយមក​កំរិត​នៃ​អតិផរណា ត្រូវបាន​កែសម្រួល​មក​នៅ​១,៣​ភាគរយ បន្ទាប់ពី​មានការ​ថយចុះ​នូវ​ចំណាយ​លើ​ការដឹកជញ្ជូន​និង​ឥន្ធនៈ ក្រោយពេល​មានការ​ថយចុះ​យ៉ាងគំហុក​នៃ​តម្លៃ​ប្រេង​៕

​jbyghhh

​ការ​លាបថ្នាំ​សក់​ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​សុខភាព​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​ស្ត្រី​ជាច្រើន​បាន​ចាប់អារម្មណ៍​នឹង​ការប្តូរ​ពណ៌​សក់ ដោយ​ការប្រើ​ថ្នាំលាប​ពណ៌​សក់ ដែល​ផ្សំ​ដោយ​ជាតិគីមី​។

​តាម​ការស្រាវជ្រាវ​ជាច្រើន បាន​បង្ហាញថា ការ​លាបថ្នាំ​សក់ គឺអាច​នឹង​ជា​មូលហេតុ នៃ​ការបង្ក​គ្រោះមហន្តរាយ​ផ្សេងៗ ជាច្រើន​ចំពោះ​សុខភាព គឺថា កាលបើ​អ្នក​លាបថ្នាំ​សក់​នូវ​ពណ៌​កាន់តែ​ដិតដាម​ខ្លាំង​នោះ ការ​ប្រឈម​របស់​អ្នក ក៏​នឹង​កាន់តែ​កើតមាន​ខ្ពស់​ទៅតាម​នោះដែរ​។  ខាងក្រោម​នេះ គឺជា​គុណវិបត្តិ​ចំពោះ​សុខភាព ដែល​អ្នកនឹង​ប្រឈម ក្រោយពី​ការ​លាបថ្នាំ​ពណ៌​សក់​រួច​៖

១.​មានប្រតិកម្ម​អា​លែ​ហ្សី​

​ប្រតិកម្ម​អា​លែ​ហ្សី ដែល​បណ្តាលមកពី​ការ​លាបថ្នាំ​ពណ៌​សក់ គឺ​ពិតជា​អាក្រក់ ដែល​វា​អាច​នឹង​រំខាន​ដល់ អារម្មណ៍​របស់​អ្នក រហូតដល់​ធ្វើអោយ​អ្នក​មិនអាច​អត់ទ្រាំ​បាន​ទៅនឹង គ្រឿងសម្អាង​អ្វី​ផ្សេងទៀត​បាន នៅលើ​ស្បែក​។ ចូរ​ប្រាកដថា​អ្នក បានធ្វើ​តេស្ត​សាកល្បង​វា​នៅលើ​ស្បែក​ជាមុនសិន មុននឹង​ធ្វើការ​លាប​វា ។​

២. ផល​រំខាន​ទៅលើ​ភ្នែក និង ស្បែកក្បាល​

​ប្រភេទ​ថ្នាំ​គីមី​មួយចំនួន ដែលមាន​នៅក្នុង​ផលិតផល​នៃ​ថ្នាំលាបសក់ អាច​នឹង​ផ្តល់​ផល​រំខាន និង រោល​កន្ទួល​រមាស់​ក្រហម​ដល់​ស្បែក និង ភ្នែក​របស់​អ្នក​បាន​។ ពួកវា​ក៏​អាច​នឹង ធ្វើអោយ​កើតមាន​នូវ​អារម្មណ៍ ឈឺចាប់​, ផ្សា និង ក្តៅក្រហាយ​នៅលើ​ស្បែកក្បាល​របស់​អ្នក​បាន​ផងដែរ​។​

៣. ទទួលរង​នូវ​ផល​បំផ្លាញ​ដោយសារ​តែមាន​ផ្ទុក​នូវ​ថ្នាំ​កំចាត់​សត្វល្អិត​

​ប្រភេទ​ថ្នាំលាបសក់​ជាច្រើន តែងមាន​ផ្ទុក​នូវ​សមាសធាតុ​ម្យ៉ាង​គឺ Alkylphenol ethosylate (APE) ដែល ត្រូវបាន​គេ​រកឃើញ​ផងដែរ នៅក្នុង​ថ្នាំ​កំចាត់​សត្វល្អិត និង សារធាតុ​សម្រាប់​សម្លាប់​មេជី​វិត​ឈ្មោល​។ បញ្ហា​នេះ ក៏​អាច​នឹង​បង្កអោយមាន​នូវ​ភាពមិនប្រក្រតី​ចំពោះ​អ័រម៉ូន នៅក្នុង​ខ្លួន​អ្នក​ផងដែរ​។​

៤.​កើតមាន​នូវ​ជំងឺ Non- Hodgkin’s Lymphoma

​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ បាន​រកឃើញថា ក្រុម​ស្ត្រី​ដែល​តែង​ធ្វើការ​ប្រើ នូវ​ផលិតផល​ថ្នាំលាបសក់​ពេញ​ក្នុង​មួយ ជីវិត​របស់​ពួកគេ  គឺមាន​ការប្រឈមមុខ​ខ្ពស់បំផុត​ទៅនឹង​ការវិវត្តន៍ មាននូវ​ជំងឺ Non- Hodgkin’s Lymphoma​។ វា​គឺជា ប្រភេទ​នៃ​ជំងឺមហារីក​ម្យ៉ាង ដែល​ធ្វើការ​វាយប្រហារ​ទៅលើ ប្រព័ន្ធ​ទឹករងៃ ដែលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាព​សាំ​របស់​រាងកាយ ។​

៥. ជំងឺមហារីក​សុដន់​

​សារធាតុ Para- phenylenediamine (PPED) ដែលមាន​វត្តមាន​នៅក្នុង ថ្នាំលាបសក់​ភាគច្រើន ត្រូវបាន​រកឃើញ ថា​ជា​សារធាតុ​ដែល​បង្កអោយមាន​ជំងឺមហារីក​សុដន់​។ ទន្ទឹមនឹងនេះ គេ​ក៏បាន​រកឃើញ​នូវ​ភស្តុតាង​ជាច្រើន ដែល​បានបង្ហាញ​ពី​ទំនាក់ទំនង រវាង​ថ្នាំលាបសក់ ទៅនឹង​ជំងឺមហារីក​សុដន់​។​

៦. ជំងឺមហារីក​ប្លោកនោម និង ជំងឺមហារីក​ប្រភេទ​ផ្សេងទៀត​

​តាម​ការសិក្សា បាន​បង្ហាញថា អ្នក​ដែល​បាន​ប្រើ​ថ្នាំលាបសក់​ជា​ញឹកញាប់ គឺមាន​អត្រា​ប្រឈម​ខ្ពស់បំផុត ទៅនឹង​ជំងឺមហារីក​ប្លោកនោម និង ប្រភេទ​នៃ​ជំងឺមហារីក​ផ្សេងៗ​ទៀត ។​

៧. ជំងឺមហារីក​ចំពោះ​កុមារភាព​

​ប្រសិនបើ​ស្ត្រី​ធ្វើការ​លាប​សក់ រយៈពេល​ខ្លី​មុនពេល​ចាប់ផ្តើម​បង្ក​កំណើត ឬ ខណៈពេល​មាន​ផ្ទៃពោះ នោះ​កូន​របស់​ពួកគេ នឹង​អាច​មានឱកាស កើតមាន​នូវ​ជំងឺមហារីក​បាន​ដល់​ទៅ​១០​ដង​៕

​

ក្រុុម​ចោរ​ប្រដាប់អាវុធ​២​នាក់​ចូល​ប្លន់ម្ចាស់​ផ្ទះ​វេរ​លុយ និង​លក់​សាច់​ឆ្កែ

​ខេត្តបាត់ដំបង ៖​ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​ពីរ​នាក់​ប្រដាប់​ដោយ​កាំភ្លើង វែង​មួយ​ដើម​និង​កាំភ្លើងខ្លី​មួយ​ដើម​បាន​ចូល​ប្លន់​ផ្ទះ​វេរ​លុយ​ព្រមទាំង វ៉ៃ​ប្តី​មួយ​ស្វ័យ​កាំភ្លើង​បណ្តាល​របួស​បែកក្បាល និង​ប្លន់​យកលុយ​មួយចំនួន ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៥ នៅ​ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​។

ជនរងគ្រោះ​ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​រដ្ឋ ធី (​ប្តី​) អាយុ​៣៥​ឆ្នាំ រងរបួស​បែកក្បាល​ខាងក្រោយ និង​ប្រពន្ធ​ឈ្មោះ​រ៉ែ​ម ម៉ា​រ៉ា អាយុ​៣៤​ឆ្នាំ មុខរបរ​វេរ​លុយ និង​លក់​សាច់​ឆ្កែ នៅ​ភូមិ ឃុំ​ខាងលើ​។

យោងតាម​ការរៀបរាប់​របស់​ម្ចាស់ផ្ទះ​មុនពេល​កើតហេតុ ផ្ទះ​របស់គាត់ នៅ​បើក​លក់​សាច់​ឆ្កែ និង​វេរ​លុយ នៅឡើយ ហើយ​ស្រាប់​តែមាន​មនុស្ស​ចម្លែក​ពីរ​នាក់ ដើរ​ចូលមក​ក្នុងផ្ទះ ដោយមាន​កាំភ្លើង​វែង​១​ដើម និង​ខ្លី​១​ដើម ស្លៀកពាក់​ស៊ីវិល ព្រមទាំង​ពាក់​ម៉ាស​បិទមុខ​ផង​។ ពួកវា​បាន​ចាប់​ប្តី​ចង និង​វ៉ៃ​នឹង​ស្វ័យ​កាំភ្លើង បណ្តាល​ឲ្យ​បែកក្បាល​ពីក្រោយ ហើយ​គំរាម​ប្រពន្ធ ឲ្យ​ប្រមូល​លុយ​មក​ឲ្យ​ពួកវា បើ​មិន​ដូច្នេះ​ទេ វា​បាញ់សម្លាប់​ប្តី​ចោល​។ ដោយ​ភ័យ​ពេក ប្រពន្ធ​ក៍​ប្រមូល​លុយកាក់ ដែល​លក់បាន ប្រគល់​ឲ្យ​ពួកចោរ​ទាំងអស់​។ បន្ទាប់ពី​ប្លន់​បាន​លុយ​ហើយ ពួកវា​ក៍​នាំគ្នា​គេចខ្លួន តាមផ្លូវ​ក្រោយ តាម​វាលស្រែ​បាត់ទៅ​។

ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​អាវុធហត្ថ ដែល​យាម​នៅ​ស្ថានីយ​ប្រេង​ប្រមាណ​ជាង ២០០ ម៉ែត្រ ពី​ផ្ទះកើតហេតុ បាន​ដេញតាម​ក្រុមចោរប្លន់​ដោយ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ប៉ុន្តែ​ពួកចោរ​មិនបាន​បាញ់​តដៃ​ទេ ហើយ​រត់​ចូល​ព្រៃ​បាត់ស្រមោល​៕

​dfredd

Manchester United ហាម​មិន​ឲ្យ Victor Valdes ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម

​អ្នកចាំទី​របស់​ក្លិប​បិសាច​ក្រហម Manchester United គឺ​កីឡាករ Victor Valdes ត្រូវបាន​គេ​រាយការណ៍​ថា ហាម​មិន​ឲ្យ​ចូល​ហ្វឹកហាត់​ជាមួយនឹង​ឈុត​ធំ​របស់​ក្លិប​មួយ​នេះ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Mirror បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​ប្រាប់​ទៅដល់​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣៣​ឆ្នាំ​រូបនោះ​ថា គាត់​គឺ​មិន​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូល​ហ្វឹកហាត់​ជាមួយនឹង​ឈុត​ធំ​របស់ ក្លិប​បិសាច​ក្រហម Manchester United នេះឡើយ ដោយសារតែ​ការងារ​របស់ Victor Valdes គឺ​ត្រូវ​ហ្វឹកហាត់ ក៏ដូចជា​ធ្វើជា​អ្នកចាំទី​ឲ្យ​យុវជន​របស់​ក្លិប​បិសាច​ក្រហម Manchester United តែប៉ុណ្ណោះ​។​
​ ​គួរ​បញ្ជាក់ថា អ្នកចាំទី Victor Valdes ក៏​កំពុង​តែមាន​ទំនាក់ទំនង​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប​តោ​ខៀវ Chelsea និង Liverpool ផងដែរ បន្ទាប់ពី​មិនសូវ​បាន​ជាប់​ជា​ជម្រើស​ដំបូង​របស់​ក្លិប​បិសាច​ក្រហម Manchester United ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប​អ្នកមាន​បុណ្យ Barcelona៕

victor-valdes

​

ក្រុម​ឧទ្ទាម​តា​លី​បង់​វាយប្រហារ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន​

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​បើក​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​មួយ​មកលើ​រដ្ឋធានី​នៃ​ខេត្ត​ភាគ​ខាងជើង​ឃុន​ឌូ​ស របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ម្សិលមិញ ដោយបាន​វាយ​សម្រុក ចូលទៅ​កាន់​ច្រក​សំខាន់​របស់​ទីក្រុង និង​បាន​ដុត​កម្ទេចចោល​អគារ និង​កាន់កាប់​មន្ទីរ​។​
​ការវាយប្រហារ​ខាងលើ​គឺជា​លើ​ទី​២​ហើយ​ក្នុងឆ្នាំនេះ ដែល​ពួក​ឧទ្ទាម​តា​លី​បង់ ធ្វើការ​ឡោម​ទ័ព​ទីក្រុង​ឃុន​ឌូ​ស ខណៈ​ក្រុមនគរបាល និង​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​អង្គការ​ណា​តូ​បានធ្វើ​សង្គ្រាម​ជាមួយ​ដោយ​គ្មាន​ជំនួយ​ពី​កងកម្លាំង​បរទេស​ណាមួយ​ឡើយ​។​
ទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​អ្នកស្លាប់ និង​រងរបួស​មិនត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​នោះទេ ខណៈដែល​ប្រជា​ល​ពលរដ្ឋ​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។​
​គួរ​បញ្ជាក់ថា ការឈ្លានពាន​ដ៏​គឃ្លើន​នេះដែរ​គឺជា​ព្រឹត្តិការណ៍​ធំ​មួយ អំឡុង​ការបះបោរ​រយៈពេល​ជិត​១៤​ឆ្នាំ​កន្លងមកនេះ​ថ្វីត្បិតតែ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បណ្ដេញ​ពួកគេ​ចេញពី​ទឹកដី​របស់ខ្លួន​ក៏ដោយ​៕

7

​