All posts by មេគង្គ ប៉ុស្តិ៍

កូរ៉េខាងត្បូង​អំពាវនាវ​ឲ្យ​ពិភពលោក​មាន​ចំណាត់ការ​លើ​បញ្ហា​នុយ​ក្លេ​អ៊ែរ​កូរ៉េខាងជើង​

អាមេរិក​៖​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គុន​ហេ បាន​និយាយថា ដល់ពេល​សម្រាប់​សហគម​ន៍​អន្តរជាតិ​ផ្ដោតលើ​ដំណោះស្រាយ​ចំពោះ​ការដកហូត​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ហើយ​។ លោកស្រី​ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​។​
​លោក​បញ្ជាក់ថា ខណៈដែល​បញ្ហា​នុយក្លេអ៊ែរ​របស់​អឺ​រ៉ុង​បាន​ឈានដល់​ចំណុចប្រសព្វ ពេលនេះ​សហគមន៍​អន្តរជាតិ​គួរតែ​ផ្ដោត​យកចិត្តទុកដាក់​រប​ស់​ខ្លួន លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​វិញ​ម្ដង គ្រា​ដែល​បច្ចុប្បន្ន​វា​នៅតែ​ជា​អាវុធ​ពោ​ពេញ​ដោយ​ការប្រកួតប្រជែង​។ លោកស្រី​បន្តថា សកម្មភាព​ថ្មីៗ​បច្ចុប្បន្ននេះ​អាច​រកឃើញ ពី​ផល​លំបាក​សម្រាប់​សណ្ដាប់​សន្តិ​សុខ​នៃ​បណ្ដា​ប្រទេស​តំបន់​អាស៊ី​ភាគ​ឦសាន ដែល​កំពុង​នាំ​ឲ្យ​មានការ​សង្ស័យ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​។
​ទោះជា​យ៉ាងណា​លោកស្រី​នៅតែ​សង្ឃឹមថា សហគមន៍​អន្តរជាតិ​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​បំពេញ​បំណង​អង្គការសហប្រជាជាតិ ព្រមទាំង​ប្រជាជន​កូរ៉េ​ដែល​ចង់​ឲ្យ​មានការ​រួបរួមគ្នា​៕

9

​

គណៈប្រតិភូ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​និវត្ត​មកដល់​កម្ពុជា​វិញ​នា​រសៀល​ថ្ងៃនេះ​

ភ្នំពេញ​: គណៈ ប្រតិភូ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់​ជា​ផ្លូវការ​ក្នុង​កិច្ច​ចូលរួម​ប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​នៅ​សហរដ្ឋអាមេរិក ហើយ​កំពុងធ្វើដំណើរ​និវត្ត​មកដល់​កម្ពុជា​វិញ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​។​

​តាម​សេចក្តីប្រកាស​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ (UN) នៅ​ទីក្រុង New York, USA បានបញ្ចប់​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់ ដែល​មេដឹកនាំ​ពិភពលោក បាន​ប្តេជ្ញា​បន្ត​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​បាន​សន្យា​ក្នុងការ​គាំទ្រ និង​លើកតម្កើង​សិទ្ធិ​ស្ត្រី និង​ផ្តល់​ឧិ​កាស​ដល់​ស្ត្រី​ចូលរួម​ក្នុង​កិច្ចការ​សង្គម​កាន់តែច្រើន​ឡើង​ថែមទៀត​។

​ហ្វេ​ស​ប៊ុ​ក​ដដែល លើកឡើងថា នៅថ្ងៃនេះ ( ថ្ងៃទី​២៨​កញ្ញា ) លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់ កំពុងធ្វើដំណើរ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ ដោយមាន​ការអញ្ជើញ​ជូន​ដំណើរ​ដោយ​លោក ទុយ រី ឯកអគ្គរាជទូត តំណាង​អចិ​ន្រៃ្ត​យ៍​ប្រចាំ​(UN) ព្រមទាំង​អស់លោក លោកស្រី​ឥស្សរៈជន​ការទូត​របស់​កម្ពុជា ជាច្រើនរូប​ទៀតផង​។

លោកនាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥ នាពេល​រសៀល ( ម៉ោង​នៅ​ប្រទេស​កម្ពុជា )​។​

សូម​រម្លឹកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយក្រុម ចាក​ចេញពី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣​កញ្ញា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ នៅ បុរី​ញូវយ៉ក សហរដ្ឋអាមេរិក​។ ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នាពេលនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ឡើង​ថ្លែង​សុន្ទរកថា​សំខាន់ៗ​ចំនួន​ពីរ ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ រវាង​មេដឹកនាំ​ពិភពលោក ដើម្បី​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​សហ​វត្ស​រ៍ និង​ដាក់ចេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចិ​រ​ភាព ឆ្នាំ​២០៣០ ព្រមទាំង​កិច្ចប្រជុំ​កំពូល “​ប្រមុខ​ដឹកនាំ​ពិភពលោក ស្តីពី សមភាព​យេនឌ័រ (Gender) និង​ការលើកកម្ពស់​ស្ត្រី ការប្តេជ្ញាចិត្ត​ឆ្ពោះ ទៅរក​វិធានការ​” ៕

fgtfgg

tvyfyy

 

 

 

 

 

 

 
​

ចាប់​អ្នករត់​តាក់ស៊ី​ម្នាក់​ពីបទ​ចាប់ រំលោភ​នារី​បរទេស​ក្បែរ​ស្ពាន​ព្រែ​កតា​ខៀវ​

​ខេត្តក្រចេះ​៖ អ្នករត់​តាក់ស៊ី​ប្រភេទ​រថយន្ត​១២​កៅអី ម៉ាក​សាំ​យ៉ុង ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ដេញតាម​ចាប់​យោងតាម​បណ្តឹង​របស់​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ប្តឹង​ចោទ​ពីបទ​ចាប់រំលោភ​សេព​សន្ធ​វៈ​នៅ​ចំណុច​ស្ពាន​ព្រែ​កតា​ខៀវ ក្នុងស្រុក​ចិត្រ​បុរី ។​

​ប្រភពព័ត៌មាន​ពី​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ត្រួវ​សមត្ថកិច្ច​ស្រុក​ឆ្លូង​ឃាត់ខ្លួន ប​ន្ចា​ប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​បរទេស​ម្នាក់ មិន បានសម្រេច នៅ​ម៉ោង​១៥​:​៣០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​ព្រែ​កតា​ខៀវ ភូមិ​បុស​លាវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​អធិការនគរបាល​ស្រុក​ឆ្លូង​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ នឹម ប៊ុន​ថា​ន អាយុ​២៥​ឆ្នាំ ជា​អ្នករត់​តាក់ស៊ី​ម៉ាក​សាំ​យ៉ុង​១ គ្រឿង​ពណ៌​សំបក​ឪឡឹក ស្លាក​លេខ ភ្នំពេញ 2T-4026 មាន​ទីលំនៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​នារី​បរទេស​ម្នាក់​ឈ្មោះ ស៊ី​យូ​ប៉ែន អូ​មូលី អាយុ​២៤​ឆ្នាំ ជនជាតិ​អង់គ្លេស និង​ជា​អ្នក​ទេសចរណ៍​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ សង្ស័យ​បាន​បើករថយន្ត​ដឹក​ភ្ញៀវ​មកពី​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ទម្លាក់​ចុះ​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ក្រោយពី​ភ្ញៀវ​ចុះ​អស់ នៅសល់តែ​នារី​បរទេស​ម្នាក់នេះ បាន​បន្តដំណើរ​ដល់ទី​រួម​ខេត្តក្រចេះ​។​លុះ​មកដល់​ចំណុចកើតហេតុ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី បាន​បើករថយន្ដ​ចូល​តាម​ផ្លូវលំ​មាត់ទន្លេ​ដល់​កន្លែង​ស្ងាត់​ក៏​ឈប់​រថយន្ដ​រួច​ចាប់ទាញ​ដៃ​ស្ត្រី​រងគ្រោះ​ចុះ​លើ​រថយន្ដ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ តែ​មិនបាន​សំរេច ព្រោះ​មាន​អ្នកភូមិ​ឃើញ​និង​ចូល​ជួយ​ទាន់​។

ក្រោយពី​មកដល់​ផ្ទះសំណាក់​មួយកន្លែង​នៅ​ទី​រួម​ខេត្តក្រចេះ​នារី​បរទេស​រូបនោះ បាន​ប្រាប់​រឿងនេះ ទៅ​អ្នកបកប្រែ ហើយក៏​មានការ​ប្តឹង​មក​សមត្ថកិច្ច ទើប​ឈានដល់​ការ​ស្ទាក់​ដេញ​ចាប់ខ្លួនបាន​ជនសង្ស័យ​។

​ក្រោយពី​មានការ​ឃាត់ខ្លួន​ជននេះ សមត្ថកិច្ច​បាន​នាំខ្លួន​មក​សាកសួរ​នៅ​អធិការនគរបាល​ស្រុក​ឆ្លូង រួច​និង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ដោយ៖រដ្ឋា

frddd

gvbhh

 

 

 

 

​

ឆ្អែត​ចិត្ត​ព្រោះ​ប្តី​មាន​ស្រី ចង.ក​ខ្លួនឯង និង​កូនតូចៗ​២​នាក់​ស្លាប់​នៅ​ស្រុក​វាល វែង​

​ពោធិ៍សាត់​៖​ស្ត្រី​ជនជាតិ​ជង​ម្នាក់ បាន​ដាច់ចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​ខ្លួនឯង រួម​និង​កូនតូចៗ​ប្រុស​ម្នាក់ ស្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម៌​ក្នុង​ខ្ទម​របស់ខ្លួន ខ​ណៈបុរស​ជា​ប្តី​មិនសូវ​នៅផ្ទះ​រវល់​ទៅ​ដេក​ជាមួយ​ស្រី​កំណាន់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ២០១៥ ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា វេលា​ម៉ោង​០៧:៣០​នាទី​ព្រឹក នៅ​ភូមិ​អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។មន្ត្រីមានសមត្ថកិច្ច បានអះអាងថា ជាករណីអត្តឃាត មិនមែនជាអំពើឃាតកម្មនោះទេ ។

​លោក​អធិការនគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្ដាយ ឈ្មោះ ទ្រី ឆែក អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ជង​។ កូន​ទី​១ ឈ្មោះ ផែន ចរិយា ភេទ​ស្រី អាយុ​៤​ឆ្នាំ និង​កូន​ទី​២ ឈ្មោះ ផែន ផាន់​ណា ភេទ​ប្រុស អាយុ​២​ឆ្នាំ​។ ចំណែក​ប្ដី​ឈ្មោះ នឿន ផែន អាយុ​៣១​ឆ្នាំ ជា​ជនជាតិខ្មែរ​។​

​អ្នកភូមិ​រស់នៅ​ជិតខាង​បាន​បញ្ជាក់ថា កន្លងមក​ប្ដី​ប្រពន្ធ​ខាងលើនេះ តែងតែមាន​ការឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ដោយសារ​បុរស​ជា​ប្ដី​សប្បាយ​នឹង​ការ​មាន​ស្រី​ញី ហើយ​ស្ត្រី​ជា​ប្រពន្ធ​និយាយ​លែង​បាន ។​មាន​ម្តងនោះ​ប្រពន្ធ​ឆ្អែត​ចិត្ត​ខ្លាំងពេក ក៏​នាំ​កូន​ទាំងពីរ​វេច​បង្វិច​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​របស់ខ្លួន​វិញ​ម្តងមកហើយ​។ ពេលនោះ​ប្រពន្ធ​កូន​ទៅ​បាត់​ជាង​មួយខែ បុរស​ជា​ប្ដី​ក៏​ព្យាយាម​ទៅ​ហៅ​ឲ្យ​ត្រឡប់មកវិញ ប៉ុន្តែ​នាង​មិន​ព្រម​មក​ទេ​។ ប្រហែល​មួយ​សប្ដាហ៍​មុននេះ​បុរស​ជា​ប្ដី​ក៏​ទៅតាម​ហៅ​ម្ដងទៀត ហើយ​បាន​ប្រមូល​សម្លៀកបំពាក់​នាង​និង​កូនៗ​ត្រឡប់មកវិញ​មុន ហើយ​គំរាមថា បើ​លើក​នេះ​មិន​មក​ទេ គេ​នឹង​តាម​មក​សម្លាប់​មួយ​ពូជ​។​ឮដូច្នេះ​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​កូន​មក​រស់នៅ​ជាមួយ​ប្ដី​វិញ​ជាធម្មតា​។​

​ប្រភព​បន្តថា ការរស់នៅ​ជាមួយគ្នា​បាន​ប្រហែល​១០​ថ្ងៃ បុរស​ជា​ប្ដី​មិន​ចោល​គំនិត​ចាស់​ទេ បាន​ទៅ​ល្អូក​ល្អឺ​ន​ជាមួយ​ស្រី​កំណាន់ចិត្ត​របស់ខ្លួន​ដដែល ធ្វើ​ឲ្យ​ប្រពន្ធ​ខកចិត្ត​ម្ដងទៀត ហើយ​ប្រហែលជា​គាត់​ឆ្អែត​ចិត្ត​ខ្លាំងពេក ទើប​គាត់​ដាច់ចិត្ត​ធ្វើឃាត​កូនតូចៗ​ទាំងពីរ​ដែល​គ្នា​មិនដឹង​អ្វី​សោះ និង​ធ្វើអត្តឃាត​ខ្លួន​ជា​ក្រោយ​យ៉ាង​អាណោចអាធម៌​បែបនេះ​។​

​ប្រភព​បាន​បន្តថា នៅ​យប់កើតហេតុ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ គេ​ឃើញ​បុរស​ជា​ប្ដី​រកបាន​សត្វ​សំពោច​មួយ​ក្បាល ហើយ​គេ​បាន​នាំ​មិត្តភក្តិ​ផឹកស៊ី​រហូត​ស្រវឹង​រៀងៗ​ខ្លួន រួច​បុរស​

​ជា​ប្តី​បានគេច​ទៅ​ដេក​ជាមួយ​ស្រី​ស្នេហ៍​បន្តទៀត​នៅក្នុង​ឃុំ​ជាមួយគ្នា​ចោល​ប្រពន្ធ និង​កូន​នៅផ្ទះ​ស្ថិត​ក្នុងភូមិ​កើត​ហ​តុ​ខា​លើ​ជាមួយគ្នា​។​លុះដល់​ព្រឹក​ឡើង​ថ្ងៃទី ២៧​ខែកញ្ញា ស្រាប់តែ​អ្នកភូមិ​ផ្អើលឆោឡោ​ដោយសារ​ប្រទះឃើញ​ទិដ្ឋភាព​អត្តឃាត​របស់​ស្ត្រី និង​កូនៗ​២​នាក់ បាន​ចង​.​ក​ឡើង​រឹង​ស្តូក​ទៅហើយ​។​

​មុនដំបូង​ម្នាក់ៗ​មានការ​សង្ស័យ​ទៅលើ​ប្ដី​ជា​អ្នករៀបចំ​អំពើ​ឃាតកម្ម​នេះ ប៉ុន្តែ​បន្ទាប់ពី​ធ្វើ កោសល្យ​វិ​ច្ច័​យ​រួចមក​នគរបាល​បញ្ជាក់​ថា នេះ​ជា​ករណី​អត្តឃាត​ដែល​ផ្ដើមឡើង​ដោយ​ស្ត្រី​ជា​ប្រពន្ធ​ផ្ទាល់​។​
​
សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មុនដំបូង​ស្ត្រី​រងគ្រោះ​បាន​យក​ខ្សែ​ទៅ​ចង​ទ្វារ​ហើយ​បង្វិល​ចំណង​ខ្សែ​ចេញ​ក្រៅ ព្រោះ​អាច​បង្វិល​បាន​ដើម្បី​បំភាន់​ភ្នែក​អ្នកស្រុក រួច​ទើប​ចង​.​ក កូន​ទាំងពីរ​ឲ្យ​ស្លាប់​មុន​សិន បន្ទាប់មក​ទើប​ចង​.​ក សម្លាប់​ខ្លួនឯង​ជា​ក្រោយ​៕​ដោយ​៖​រដ្ឋា
​gfcduuu

ផឹកស្រា​ត្រាំ​គ្រាប់​ស្លែង​កំដរ​បុណ្យ​នៅ​វត្ត​ស៊ីធរ ពុល​ស្លាប់​៣​នាក់ សន្លប់​២​នាក់​

​កណ្តាល​៖ យ៉ាងហោចណាស់ មនុស្ស​៣​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​កំពុង​ជួយសង្គ្រោះ​បន្ទាន់​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ បន្ទាប់ពី​ពួកគេ​ផឹកស្រា​ត្រាំ​គ្រាប់​ស្លែង ក្រោយពេលបញ្ចប់ពិធីបុណ្យនៅក្នុង​វត្ត​ស៊ីធរ ភូមិ​ស៊ីធរ​លិច ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

មន្ត្រីនគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ប្រាប់ថា ជនរងគ្រោះ​ទាំង​៥​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ ជួន អឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិគ​ន្ធា ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង (​សន្លប់​)​។​២.​ឈ្មោះ យ៉ិ​ន អូន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ផ្លូវ​រលួស ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង (​ស្លាប់​)​។​៣.​ឈ្មោះ រួន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ឃុំ​មិន​ស្គាល់ ស្រុក​បាភ្នំ ខេត្តព្រៃវែង (​សន្លប់​)​។​៤.​ឈ្មោះ ម៉ី លាង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ទួល​ទ្រា ឃុំ​រំ​ចេ​ច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​(​ស្លាប់​) និង​ទី​៥.​ឈ្មោះ ជា ផាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ព្រៃ​បា​ស្រី ឃុំ​ជ​យ័​កំពក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​(​ស្លាប់​)​។​

ប្រភព​ដដែល​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​បានមក​ជួបជុំគ្នា​មក​ធ្វើបុណ្យ​ផ្កា នៅ​វត្ត​យ៉ាងច្រើន​កុះករ ក្នុងនោះ​មាន​អ្នកខ្លះ​មកពី​ខេត្តព្រៃវែង ហើយ​នាំគ្នា​ស្នាក់ នៅក្នុង​វត្ត​ស៊ីធរ​មួយ​យប់​។ លុះដល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ម៉ោង​០៦:៥៥​នាទី ជនរងគ្រោះ​ទាំងនោះ បាននាំគ្នា​ផឺ​ក​ស្រា ត្រាំ​គ្រាប់​ស្លែង (​ថ្នាំ​ប្រើប្រាស់​ផ្ទាល់ខ្លួន​) របស់​ព្រះ​ស​ង្ឈ ព្រះនាម សេក ញ៉ា​ញ់ ព្រះជន្ម​៦៩ វស្សា គង់នៅ​វត្ត​ស៊ីធរ បណ្តាល​ឲ្យ​ពុល​ស្លាប់​៣​នាក់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បង្អែក​ស្រុក​ពារាំង ខេត្តព្រៃវែង​។​ដោយសារ​ស្ថានភាព​ពុល​ខ្លាំងពេក ជនរងគ្រោះ​ទាំង​២​នាក់​ទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ​។​​

សមត្ថកិច្ច​បញ្ជាក់ថា សព​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​នាំយកទៅ​រៀបចំ​ពិធីបុណ្យតាម​ប្រពៃណី​យ៍​​ ក្រោយ​ពេលធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​៕​ដោយ ៖គឹម បញ្ញា​

​hgbhvv

fgfdd

 

 

​អ្នកដើរ​ទិញ​ត្បូង​នៅ​ស្រុក​ប​កែវ ជាន់ក​.​ជញ្ជក់​ឈាម​កម្មករ​ជីក​ត្បូង

​ខេត្តរតនគិរី​៖ ទីតាំង​ជីក​ត្បូង​ធម្មជាតិ​កំពុង​សម្រុក​ជីក​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ការរំខាន​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ ព្រោះ​ត្រូវ​ថៅកែ​ទិញ​ត្បូង​នៅ​ទីនោះ​ផ្តល់​លោភ​សក្កា​រះ​បិទមាត់​អស់​បាត់ទៅហើយ​។

​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៧ ខែ​ក​ញ្ញ ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​បាន​ចុះទៅ​ផ្តិត​យក​រូបភាព​នៅ​ទីតាំង​ស្ថិត​ត្រង់ចំណុច ចំការកៅស៊ូ​ឯកជន និង​មួយកន្លែង​ទៀត​ចំការកៅស៊ូ​របស់​រដ្ឋ​ក្នុងភូមិ​ឡា​មិញ ឃុំ​ឡា​មិញ ស្រុក​ប​កែវ ឃើញ​ជំរុំ និង​ហ្វូង​កម្មករ​ជាច្រើន​នាក់​កំពុង​សម្រុក​ជីក​រូងដី​រក​ត្បូង​យ៉ាង​មមាញឹក មិនសូវ​ចាប់អារម្មណ៍​នឹង​ក្រុម​អ្នកយកព័ត៌មាន​ដែល​ចូលទៅ​ដល់ទី​នោះឡើយ​។​

​បុរស​ជា​ថៅកែ​ទិញ​ត្បូង​ម្នា​ក់បាន​និយាយថា កម្មករ​ដែល​មក​ជីក​ត្បូង​នៅទីនេះ ភាគច្រើន​មកពី​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ដូចជា ខេត្តកំពង់ធំ ព្រៃវែង កំពត ព្រះវិហារ និង​អ្នកខ្លះ​ជា​ពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តរតនគិរី​យើង​នេះ​។ អ្នកទិញ​ត្បូង​ថា ពិបាក​ក្នុង​ការកំណត់​ចំនួន​កម្មករ​ព្រោះ​ពួកគាត់​ចេញចូល​មក​ធ្វើក​សរ​មិន​ទៀងទាត់ ប៉ុន្តែ​អាចមាន​ចំនួន​រាប់រយ​នាក់ ទាំងប្រុស​ទាំងស្រី​ក្មេង​ចាស់

​ប្រភព​បន្តថា កន្លងមកនេះ​មាន​កម្មករ​ខ្លះ បាន​ចូល​ជីក​ក្នុង​ចំការកៅស៊ូ​ឯកជន​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ ហើយ​ខ្លះទៀត​បាន​ចូល​ជីក​ក្នុង​ចំការកៅស៊ូ​របស់​រដ្ឋ​ដោយ​មានការ​លួចលាក់ ច្រើន​រាប់រយ​រណ្តៅ ហើយ​មាន​ថៅកែ​ទិញ​ត្បូង​នៅ​ដេកចាំ​ទទួល​ទិញ​ដល់​មាត់​រណ្តៅ​ដី​តែម្តង​។​

​ក្រុម​អ្នក​ជីក​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹងថា ថៅកែ​ទិញ​ត្បូង​គ្រប់គ្នា បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ដែល​គ្រប់គ្រង​តំបន់​នេះ​ទើប​អាចមក​ឈរជើង​ទិញ​ត្បូង​បាន​ស្រួល​។ រាល់ពេល​ជីក​ត្បូង​បាន គឺ​លក់​ឲ្យ​ថៅកែ​ទិញ​ត្បូង​ទាំង​នៅក្នុង​ចំការកៅស៊ូ​រដ្ឋ ឬក៏​ឯកជន​សុទ្ធសឹង​ត្រូវបាន​ជ​ញ្ជួ​ក់​ឈាម​ពី​កម្មករ​ជីក​ត្បូង​ទាំងអស់ ពីព្រោះ​បាន​តិចក្តី ច្រើនក្តី គឺ​កម្មករ​ទទួលបាន​លុយ​ចំនួន​តែ​២​ម៉ឺន​រៀល ខ្លះ​បាន​១៥០០០​រៀល ប៉ុណ្ណោះ ។​បើ​កម្មករ​ខ្លះ​ជីក​មិនបាន​គឺ​អត់​១​ថ្ងៃ​រកលុយ​ទិញ​ម្ហូប​មិនបាន​ផង​។​ក្រុមកម្មករ​ដដែល​ប​ន្ត​ថា ថៅកែ​ទាំងនោះ​មានដូចជា​ឈ្មោះ ផល ភី និង​ឈ្មោះ ប្រុស រួម​និង​ថៅកែ​មួយចំនួនទៀត​ដែល​មិន​ស្គាល់ឈ្មោះ​។

​អភិបាលស្រុក​ប​កែវ លោក ហេង ប៊ុន​នី មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នេះ ដោយ​ទូរស័ព្ទ​មិនអាច​ភ្ជាប់​ប្រព័ន្ធ​បាន​។ ដោយឡែក​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មិនអាច​សុំ​ការបំភ្លឺ​បាន​ដោយ​ទូរស័ព្ទ របស់លោក​ជាប់រវល់​។

​ចំពោះ​កម្មករ​ជីក​ត្បូង​ចំការកៅស៊ូ​ឯកជន​ដែល​គេ​អះអាងថា មានច្បាប់​ទម្លាប់​ត្រឹមត្រូវ សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មេត្តាជួយ​ចុះ​អន្តរាគមន៍​ដល់​កម្មករ​ជី​ត្បូង​នៅ ទីតាំង​ខាងលើនេះ​ផង​ឲ្យ​មាន​ភាពយុត្តិធម៌​ផង​អ្នក​ជីក​បានត្រឹមតែ​២​ម៉ឺន រៀល​ប៉ុណ្ណោះ ហើយ​ធ្លើ​យ​ថា​ត្បូង​មិនសូវ​ល្អ តែបើ​ត្បូង​ល្អ​ក៏​កម្មករ​មិនដឹង​ដែរ និយាយ​រួម​គឺ​ហុច​តែ​លុយ​ជាការ​ស្រេច​៕ដោយ៖ខេមរា(តាម ភីភីឌី)

gfvcggg

 

 

 

 

​

អត្ថប្រយោជន៍​ផ្លែ​សារី​ចំពោះ​សុខភាព​

​ផ្លែ​សារី​ត្រូវបាន​គេ​ចាត់ទុកថា​មាន​បង្កប់​នូវ​ជាតិ​ថ្នាំ​ក្នុង​ខ្លួន​អស់​រយៈពេល​ច្រើន​សតវត្ស​ន៍​ទៅហើយ​។ ដោយសារតែ​កម្រិត​ជាតិ​សរសៃ​ដ៏​ច្រើន​របស់​វា ធ្វើអោយ​ផ្លែ​សារី​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​នៃ​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចជា ការពារ​ខ្លួន​ពី​ជំងឺ​បេះដូង​-​សរសៃឈាម​, រលាក​សន្ល​ក់​,​ជំងឺ​បេះដូង និង​ដាច់​សរស​ឈាម​ខួរក្បាល​។ ក្រៅពីនេះ​ផ្លែ​សារី​ក៏​ជា​ប្រភព​នៃ​ជាតិ​ទង​ដែង​,​វីតាមីន​C,​វីតាមីន​K,​ប៉ូ​តា​ស្យូ​ម​, Phytonutrients និង Flavonoids​។​
​អង់​ទី​អុកស៊ីដ​ង់ និង Flavonoids
​ផ្លែ​សារី​គជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ Phytonutrients ព្រមទាំង​មាន​សកម្ម​ភាពជា​អង់​ទី​អុកស៊ីដ​ង់​។ អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ដូចជា វីតាមីន​C, និង​ជាតិ​រ៉ែ​ដូចជា ទង​ដែង សុទ្ធតែ​ដើរតួនាទី​មួយ​ក្នុងការ​បន្ថយ​ការខូចខាត​បេះដូង​-​សរសៃឈាម​។ សារធាតុ​ដ៏​មាន​ប្រយោជន៍​ទាំងនេះ​ជួយ​បន្ថយ​សកម្មភាព​របស់​រ៉ាឌីកាល​សេរី ក្នុង​រាងកាយ​។ រ៉ាឌីកាល​សេរី​ទៅ​បំផ្លាញ​សរសៃឈាម​ជាច្រើន​ដោយផ្ទាល់ និង​អាច​បណ្តាលអោយ​កូ​ឡេ​ស្ទើ​រ៉ុល​កើនឡើង​ក្នុង​ជញ្ជាំង​សរសៃឈាម​បាន ដូច្នេះហើយ​អង់​ទី​អុកស៊ីដ​ង​អាចមាន​ប្រយោជន៍​ក្នុងការ​បង្ការ​ការកើត​មាន និង​វិ​វ​ឌ្ឈ​ន៍​ទៅជា​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺ​បេះដូង និង​រលាក​សន្លាក់​។​
​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​-​សរសៃឈាម​
​ការ​ញ៉ាំ​ផ្លែ​សារី​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​។ ផ្លែ​សារី​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាហារ​សរសៃ​, វីតាមីន C និង វីតាមីន K​។ វីតាមីន C គឺជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​មានអំណាច​មួយ​ដែល​អាចជួយ​ទប់ស្កាត់​រ៉ាឌីកាល់ សេរី​កុំអោយ​បង្កើតបាន​ក្នុង​សរីរាង្គកាយ ដូច្នេះហើយ​វា​ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ផ្លែ​សារី​ពណ៌​បៃតង​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីនK ដែល​វា​មាន​សារៈសំខាន់​ទាំង​សុខភាព​ឆ្អឹង និង​អោយ​ឈាមកក​បានល្អ​។​
​លើសពីនេះទៅទៀត ជាតិ​សរសៃ​មាន​នាទី​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ុល​ក្នុង​ឈាម និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​បេះដូង​។​
​ជា​ប្រភព​នៃ​អាហារ​សរសៃ​
​ដូច​បាន​និយាយ​ដូចខាងលើ​អ​ញ្ជឹ​ង​គឺ​ផ្លែ​សារី​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាហារ សរសៃ​។ ជាតិ​សរសៃ​ប្រហែលជា​ជួយ​ក្នុងការ​គ្រប់គ្រង​ទម្ងន់ ព្រមទាំង​ជួយ​ថែរក្សា​សុខភាព​ផ្លូវ​រំលាយ​អាហារ​ទៀតផង​។ ជាតិ​សរសៃ​ក៏​ដើរតួរ​ជា​អ្នក​បង្ការ​អាកា​រៈ​ទល់លាមក​, ច​ញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ុល​, កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក ព្រមទាំង​បំបាត់​បញ្ហា​ក្រពះ​ពោះវៀន​ផ្សេងៗ​ទៀត​។ ការ​ទទួលទាន​ផ្លែឈើ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់​ជា​ទៀងទាត់​ដូចជា​ផ្លែ​សារី នេះ ប្រហែលជា​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​លើ​ស្ត្រី​ក្រោយ រ៉ាំ​ង​រដូវ​បាន​។​
​ទម្លាប់​នៃ​ការប្រើប្រាស់​ផ្លែ​សារី​
​ផ្លែ​សារី​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​អាកា​រៈ​ក្អក​, បំបាត់​ស្លេស​, និង​ជួយ​អោយ​បំពង់​ក៏​រអិល​ល្អ​។ ផ្លែ​សារី​ក៏ត្រូវ​បាន​គេ​យកទៅ​ប្រើ​ដើម្បី​ជួយ​អោយ​អារម្មណ៍​ស្ងប់ស្ងាត់ ព្រមទាំង​មាន​ឥទ្ធិពល​ជា​សារធាតុ​ច្រោះ​ជាតិពុល​យ៉ាងខ្លាំង​ផងដែរ​៕

​

​ ​រថយន្ត BMW បុក​រះ​ម៉ូតូ និង​រថយន្ត​៥​គ្រឿង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

​ភ្នំពេញ​៖ អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់ និង​អ្នករួមដំណើរ​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW បុក​រះ​ម៉ូតូ និង​បន្ត​ទៅបុក​រថយន្ត​ចំនួន​៥​គ្រឿង​ផ្សេងទៀត​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅមុខ​ហាង​បៃតង​ស្រស់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​BMW ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-9986 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​យ៉ាង​លឿន ពី​ទិសដៅ​លិចទៅ​កើត ខណៈ​មកដល់​មុខ​ហាង​បៃតង​ស្រស់ ស្រាប់តែ​បុក​អ្នកជិះ​ម៉ូតូ​ស្មាស់​២​នាក់​អូស​ជាង​៤០​ម៉ែត្រ បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ពន់ បញ្ញា អាយុ​២៥​ឆ្នាំ​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា ក្រោយ​បុក​អ្នក​ជិ​អ​ម៉ូតូ​ហើយ រថយន្ត​បង្ក​បាន​ជ្រុល​ទៅបុក​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង ពាក់​ស្លាក​លេខ​សៀមរាប 2A-2150 ដោយមាន​ម៉ូតូ​មួយគ្រឿង​នៅ​ពីក្រោម រួចហើយ​រថយន្ត​បង្ក​បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2U-5568 រួច​បាន​ទៅបុក​រថយន្ត កាមរី នា​ឡែ​ន​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-0633 បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងខ្លាំង​។​

​ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​មិនត្រូវ​រថយន្ត​ពេទ្យ​ណា​មក​ដឹកយក​ទៅនោះ​ឡើយ ដោយ​ទុក​សព​នៅ​កណ្តាលផ្លូវ​តែម្តង​។ ទោះជា​យ៉ាងណា​នៅ​មិនមាន​ការបង្ហាញ​អត្តសញ្ញាណ​អ្នកបើករថយន្ត​បង្ក​នៅឡើយ​ទេ ៕

fgvcee

vgbhh

​fgfgg

រុស្ស៊ី​រិះគន់​គោលនយោបាយ​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី​របស់​អាមេរិក​

​រុស្ស៊ី​៖​រុស្ស៊ី​ដែលជា​គូប្រជែង​មួយ​របស់​អាមេរិក​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​គោលនយោបាយ​អាមេរិក​ថា មិនបាន​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ស៊ី​រី​ឡើយ តែ​ផ្ទុយទៅវិញ​មានតែ​ដាក់បន្ទុក​លើ​ស៊ី​រី​ទៅវិញ​។ លោក​វ្លា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ដែល​នឹង​ជួប​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​២៩​កញ្ញា​នេះ បាន​ចំអក​ដល់​អាមេរិក​ចំពោះ​ការគាំទ្រ​ដល់​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី និង​បញ្ជាក់ថា​វា​ជា​រឿង​ខុសច្បាប់​ហើយ​គ្មាន​ប្រសិទ្ធភាព​។​
​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន​បញ្ជាក់ថា មិនមែន​ក្រុម​ឧទ្ទាម​ជា​អ្នក​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ទេ ប៉ុន្ដែ​រដ្ឋាភិបាល​ស៊ី​រី​ក៏​គួរតែ​រួមបញ្ចូល​ជាមួយ​ការគាំទ្រ​របស់ អន្ដរជាតិ ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែរ​។ លោកពូ​ទីន​សង្កត់ធ្ងន់ថា អាមេរិក​ចង់​ហ្វឹកហាត់​ដល់​កងទ័ព​ក្រុម​ឧទ្ទាម​រាប់ពាន់នាក់ ប៉ុន្ដែ​មានតែ​៦០​នាក់​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ត្រឹមត្រូវ ហើយ​មានតែ​ប្រមាណ​៤​ទៅ​៥​នាក់​គត់​ដែល​បាន​កាន់​អាវុធ​ប្រយុទ្ធ​។​
​គួររម្លឹកថា អាមេរិក​បាន​អះអាងថា ខ្លួន​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​បញ្ចប់​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី ជាពិសេស​គឺ​បញ្ឈប់​សកម្មភាព​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ ប៉ុន្ដែ​ការប្ដេជ្ញា​របស់​អាមេរិក​ហាក់​ទទួលបាន​លទ្ធផល​តិចតួច ធ្វើ​ឲ្យ​ប្រទេស​ជា​គូប្រជែង​មិន​សប្បាយ​ចិ​ត្ដ ហើយ​បាន​បន្ទោស​អាមេរិក​ថែមទៀត ថា​គ្មាន​សមត្ថភាព​បញ្ចប់សង្គ្រាម​នៅ​ស៊ី​រី​បាន​។​
​គួរ​បញ្ជាក់ថា កន្លងមក​អាមេរិក​បាន​សហការ​និង​បង្កើតជា​ក្រុមចម្រុះ​អន្ដរជាតិ​មួយ​ក្រោម ការចូលរួម​ពី​ប្រទេស​ជាច្រើន​ដូចជា​អង់គ្លេស អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម ហ្ស៊​កដា​នី ហ្គា​តា បា​រ៉ែ​ន អ៊ីរ៉ាក់ តួ​ក​គី​ជាដើម ដោយ​ខ្លះ​បាន​គាំទ្រ​ការវាយប្រហារ​តាម​ជើង​អាកាស ហើយ​ខ្លះ​បានផ្ដល់​ជំនួយ​ផ្នែក​សម្ភារៈ​យោធា​។ សកម្មភាព​វាយប្រហារ​តាម​ជើង​អាកាស​ក៏​ធ្វើ​ឡើងជា​បន្ដបន្ទាប់ ប៉ុន្ដែ​នៅ​មិនអាច​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​បានឡើយ គ្រាន់តែ​ធ្វើ​ឲ្យ​ពួកគេ​ថមថយ​កម្លាំង​បន្ដិច​ប៉ុណ្ណោះ​៕

77e13e51-e0a9-48bf-8cc4-c1715adbefca

​

Sunderland ចង់បាន Patrick Vieira មក​ដឹកនាំ​ក្លិប

​ក្លិប​ឆ្មា​ខ្មៅ Sunderland ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​តែមាន​គោលបំណង​ចង់​នាំយក​លោក Patrick Vieira មក​ដឹកនាំ​ក្លិប​មួយ​នេះ ប្រសិនបើ​លោក Dick Advocaat ចុះ​ចេញពី​តំណែង​។ បច្ចុប្បន្ន ក្លិប​ឆ្មា​ខ្មៅ Sunderland កំពុង​ស្ថិតនៅ​លំដាប់​បាត​តារាង​ក្នុង​ក្របខ័ណ្ឌ English Premier League បន្ទាប់ពី​មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​មួយ​ប្រកួត​នៅឡើយ​ទេ​នៅ​៧​ប្រកួត​ដើមរដូវ​កាល​ថ្មី​នេះ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​សរ​ព័ត៌មាន The Mirror បាន​ឲ្យ​ដឹងថា ក្លិប​ឆ្មា​ខ្មៅ Sunderland ចង់បាន​គ្រូបង្វឹក​យុវជន​របស់​ក្លិប​មេឃ​ខៀវ Manchester City លោក Patrick Vieira ចាប់តាំងពី​អតីត​គ្រូបង្វឹក​របស់​ក្លិប​ឆ្មា​ខ្មៅ Sunderland លោក Gus Poyet ចុះ​ចេញពី​តំណែង​កាលពី​ខែមីនា​មកម្ល៉េះ ហើយ​ក្លិប​មួយ​នេះ​នឹង​យក​លោក Patrick Vieira មក​ដឹកនាំ ប្រសិនបើ​លោក Dick Advocaat ដែល​កំពុងតែ​ដឹកនាំ​ត្រូវ​បណ្ដេញចេញ ឬក៏​ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង។​
​ ​គួរ​បញ្ជាក់ថា ក្លិប​ឆ្មារ​ខ្មៅ Sunderland បានធ្វើការ​ផ្លាសប្ដូរ​អ្នកដឹកនាំ​ក្លិប​ចំនួន​៨​នាក់​មកហើយ​ដែល​នេះ​ប្រវត្តិសាស្ត្រ​ក្លិប​នា​រយៈពេល​៩​ឆ្នាំ​ចុង​ក្រោយនេះ​៕

art13.1

​

ក្រសួង​ប្រៃសណីយ៍​មិនសូវកម្រើករឿង បាត់លុយ២៣ម៉ឺនដុល្លារ ក្នុងនាយក ដ្ឋានទូរគមនាគមន៍

​ភ្នំពេញ ៖​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បង្កើត ក្រុមអធិការកិច្ច​ដើម្បី​ស៊ើបអង្កេត​ជុំវិញ​ការបាត់​លុយ​២៣​ម៉ឺន​ដុល្លារ​នៅ អង្គភាព​ទូរគមនាគមន៍​កម្ពុជា គ្រា​ដែល​លោក ឡាយ ម៉ា​រី​វ៉ូ កំពុង​ប្រឹងប្រែង​រក​វិធី​ទម្លាក់កំហុស​ទៅលើ​កូនចៅ​ក្រោម​ឱវាទ​ដោយ​ខ្វះ ការទទួលខុសត្រូវ​។​

ប្រភពព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា ខណៈ​នេះ​មាន​អ្នកមានអំណាច​ម្នាក់​កំពុងតែ​រត់ការ ដើម្បី​ជួយ​លោក ម៉ា​រី​វ៉ូ ឲ្យ​គេច​ផុតពី​ការទទួលខុសត្រូវ គ្រា​ដែល​មន្ត្រីរាជការ​ក្នុង​អង្គភាព​នេះ​សុទ្ធតែ​បានដឹងថា អ្នកទទួលខុស ត្រូវ​ក្នុងការ​បាត់បង់​ប្រាក់​ដែលជា​ថវិកាជាតិ​ដ៏​សន្ធឹកសន្ធាប់​នេះ​គឺមាន​លោក ម៉ា រី​វ៉ូ តែ​ម្នាក់​គត់​។

យ៉ាងណាក៏ដោយ លោក សែម សំអាង និង​លោក ខឹម តេង​អឿន ដែលជា​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នឹង​ការបាត់​លុយ​ជាតិ​ខាងលើ​ដែរនោះ ធ្លាប់បាន​អះ អាង​ប្រាប់​អ្នកសារព័ត៌មាន​ថា លុយ​២៣​ម៉ឺន​ដុល្លារ​នោះ​ពួកគេ​ប្រគល់​ឲ្យ​ឈ្មោះ ណី សំកុល ប្រធាន​នាយកដ្ឋាន​ហិរញ្ញ​កម្ម​ទទួលបន្ទុក​ប្រមូល​ចំណូល និង​បំណុល​គ្រប់​ចំនួន​ហើយ​គ្រាន់តែ​មិនបាន​ធ្វើឯកសារ​ប្រគល់​ទទួល​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ ។ ទន្ទឹម​នោះ​លោក សែម សំអាង និង​លោក ខឹម តេង​អឿន បាន​ត្រៀម​មេធាវី​រួចជាស្រេច ដើម្បី​ការពារ​ក្ដី​ទប់​ទល់នឹង​ការចោទប្រកាន់​របស់លោក ឡាយ ម៉ា​រី​វ៉ូ​។

ប្រភពពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បញ្ជាក់ ថា បើ​ផ្អែកទៅលើ​ហេតុផល​និង​រឿងរ៉ាវ​ជាក់ស្ដែង គឺ​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា គឺជា​អ្នកទទួលខុសត្រូវ​តែ​ម្នាក់​គត់​ក្នុង​រឿង​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​។ មន្ត្រី​ក្រសួង​ប្រៃសណីយ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ គឺជា​អ្នក​លើក​បន្តុប​លោក ឡាយ ម៉ា​រី​វ៉ូ ឲ្យ​កាន់តំណែង​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា និង​បណ្ដោយ​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

មន្ត្រីរាជការ​អង្គភាព​នេះ​ក៏បាន​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​នៅ​អង្គភាព​ទូរគមនាគមន៍​កម្ពុជា​ជាបន្ទាន់ ព្រោះ​បើតាម​ការអះអាង​របស់​លោក សែម សំអាង និង​លោក ខឹម តេង​អឿន បានបង្ហាញ​ឲ្យ​ឃើញថា លោក ឡាយ ម៉ា​រី​វ៉ូ ជា​អ្នកទទួល ខុសត្រូវ​ធំជាងគេ​ក្នុង​រឿង​បាត់​ថវិកាជាតិ​២៣​ម៉ឺន​ដុល្លារ​នោះ ។

ដើម្បីផ្ទៀងផ្ទាត់នឹងព័ត៌មានខាងលើ មេគង្គប៉ុស្តិ៍ បានព្យាយាមទាក់ទងជួបលោក ឡាយ ម៉ារីវ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជាប្រយោជន៍សុំការបកស្រាយដែរ ប៉ុន្តែទូរស័ព្ទមិន អាចភ្ជាប់ប្រព័ន្ធបានទេកាលពីព្រឹកម្សិលម៉ិញនេះ។

គួររំឭកថា កន្លងមក​មន្ត្រីរាជកា​រ​បុគ្គលិក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ទម្លាយ​ប្រាប់​អ្នកកាសែត​ថា កន្លងទៅ​លោក​ប្រធាន ឡាយ ម៉ា​រី​វ៉ូ តែងតែ​យក​តួនាទី​អំណាច​របស់ខ្លួន​ធ្វើ​ការងារ​ផ្តេសផ្តាស​ជាច្រើន​រួមទាំង រឿង​ពុករលួយ​ផងដែរ ប៉ុន្តែ ម៉ា​រី​វ៉ូ មិនដែល​រង​នូវ​ការដាក់វិន័យ​ ឬ​ស្តី បន្ទោស​ពី​ថ្នាក់លើ​នោះឡើយ ។ ម្យ៉ាងទៀត​ចាប់តាំងពី​លោក​ប្រធាន​មកកាន់​អង្គភាព​នេះ រឿង​មិន​ប្រក្រតី​ជាច្រើន​បាន​កើតឡើង​បន្តបន្ទាប់ គ្រា​ដែល​លោក​ប្រធាន​មិន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​នោះទេ ទំនងជា​គាត់​គិតតែ​រឿង​ម្យ៉ាង គឺ​ផ្គាប់ចិត្ត​ថ្នាក់លើ​ដើម្បី​ការពារ​កៅអី ខ្លាញ់​របស់គាត់​ប៉ុណ្ណោះ​៕ ដោយ៖ភិ​រ៉ា​នុ​ន្ទ្រ​

​rftdeee

ឃាត់ខ្លួន​មន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់​ដែល​ផឹកស៊ី​ស្រវឹង​ទាញ​កាំភ្លើង​បាញ់​មេឃ

​ភ្នំពេញ ៖​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​ពាក់​ស័ក្តិ​ម្នាក់ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ហើយ​មាន​កំហឹង​បាញ់បោះ​សេរី​បង្ក​ការភ័យខ្លាច​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។​

​ជនសង្ស័យ​ឈ្មោះ ហេង ប៊ុន​ឈី​ន អាយុ​៥៤​ឆ្នាំ មុខរបរ​យោធា ឋានៈ​វរសេនីយ៍ត្រី​អង្គភាព​បញ្ជូន​សារ​អគ្គបញ្ជាការ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មន្ត្រី​យោធា​នោះបាន​ផឹកស៊ី​ជាមួយ​គ្នីគ្នា​ពី​៣​ទៅ​៤​នាក់​ទៀត តាំងពីព្រឹក​រហូតដល់​ស្រវឹង​ដល់​ម៉ោង​១៥ និង​៣០​នាទី​ស្រាប់តែ​មេឃ​ធ្លា់​ភ្លៀង ខណៈនោះ​ស្រាប់​មន្ត្រី​យោធា​បាន​យក​អាវុធខ្លី​មក​បាញ់​មេឃ​ចំនួន​៤​គ្រាប់ ដើម្បី​បង្អួត​បក្សពួក​។ ប្រភព​បន្តថា ក្រោយពី​បាញ់​ភ្លាមៗ​គេ​ឃើញ​កំលាំង​អាវុធហត្ថ​ខណ្ឌ​ដែល​ចុះ​កំពុង​ល្បាត​បានមក​ដល់ និង​សួរនាំ​ហើយ​ត្រូវ​ជននេះ​ឆ្លើយថា គាត់​បាញ់​លេង​សោះ​មានអី​ត្រូវ​ខុស​។​យោធា​រូបនេះ​បន្តថា ជានិច្ច​ជា​កាល​ឲ្យ​តែ​គាត់​ស្រវឹង​គាត់​បាញ់​លេង​តែ​អញ្ចឹង មិន​ដែលមាន​បញ្ហា​អី​ទេ​។​

​ប្រភព​បញ្ជាក់ថា តាម​ចម្លើយ​ដែល​មិន​ទទួលខុសត្រូវ​បែបនេះ ត្រូវ​កម្លាំង​អាវុធហត្ថ សុំ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​រាជធានី​ភ្នំពេញ ហើយ​សម្រេច​ឃាត់ខ្លួន​តែម្តង ដោយ​ដកហូត​អាវុធ​ខ្ល​ដើម​ម៉ាក K45 លេខ​5121 បង់​១, គ្រាប់​៤​គ្រាប់ អត្ត​ស​ញ្ញណ​ប​ណ្ណ័​យោធា​១​សន្លឹក និង​លិខិត​បញ្ជា​បេសកម្ម​១​សន្លឹក ផុតកំណត់​ថ្ងែ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥​។​

​បច្ចុប្បន្ន​ជន​ខាងលើ​បញ្ជូនទៅ​កា​រិ​យា​ល​យ័​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​៕ បញ្ញា​

​xzsdd

ជនសង្ស័យ​សារភាព​ពី​ការ​បំផ្ទុះ​គ្រាប់ បែក​ក្នុង​ក្រុង​បាងកក

​បាងកក​៖បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ឃុំខ្លួន បាន​សារភាព​ចំពោះ​ការរៀបចំ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​កាលពី​ខែ​មុន​។

បុរស​ម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃទី ២៩ ខែសីហា មាន​ឈ្មោះថា Adem Karadag ត្រូវបាន​កំណត់​អត្ដ​សញ្ញាណ​ថា​ជា​ជនជាប់សង្ស័យ​ដំបូង​គេ​ក្នុងការ​បំផ្ទុះ គ្រាប់បែក​នៅ​ទីក្រុង​បាងកក ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ២០​នាក់​ស្លាប់ និង​រងរបួស​ជាង ១០០​នាក់​។​
​លោក Prawut Thavornsiri អ្នកនាំពាក្យ​តម្រួត​ថៃ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បន្ទាប់ពី​បុរស​ម្នាក់​នោះ​ទទួលស្គាល់ថា គាត់​គឺ​ជនសង្ស័យ​ពាក់អាវ​លឿង​នៅក្នុង​វីដេអូ ហើយ​គាត់​ក៏ ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​នោះ​។ នេះ បើតាម​សារព័ត៌មាន​CNN​។​

តម្រួតថៃ​បាន​ប្រើ​កាមេរ៉ា​ចាប់​រូបភាព ហើយ​រូបភាព​បង្ហាញ​ពី​ជនសង្ស័យ​ម្នាក់​កំពុង​ដើរចូល​ក្នុង​បន្ទប់ទឹក បន្ទាប់មក​គាត់​បាន​ផ្លាស់​សម្លៀកបំពាក់ មុនពេល​គាត់​ដើរចេញ​មកវិញ​។​

​លោក Prawut បាន​បន្ថែមថា​៖ «​គាត់ បាន​ទទួលស្គាល់ថា បុរស​នៅក្នុង​រូបភាព​គឺជា​គាត់ ហើយ​រាល់​ការទទួលស្គាល់​របស់គាត់ គឺ​វា​ពាក់ព័ន្ធ​គ្នា​។ ចុងក្រោយ​គាត់​ក៏បាន​សារភាព​រឿង​ទាំងអស់​»​។​

​គួរ​រំឭកថា នៅ​ថ្ងៃទី​១៧ ខែសីហា កន្លងមកនេះ ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក នៅ​ទីសក្ការៈ​សាសនា​ហិណ្ឌូ​នៅ Erawan មួយកន្លែង​ក្នុង​ទីក្រុង​បាងកក បណ្ដាលឱ្យ​មនុស្ស​ស្លាប់​២០​នាក់ ក្នុងនោះ​១៤​នាក់​ជា​ជនបរទេស ហើយ​របួស​ជាង​១០០​នាក់​៕​ដោយ​៖បូរ៉ា​ស៊ី​

fdreee

​ជនជាប់សង្ស័យ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ថៃ​(​រូបភាព​ពី​បណ្តាញ​សង្គម​)

​

វេជ្ជបណ្ឌិត​វ័យក្មេង​ម្នាក់​រត់គេចខ្លួន​បាត់ ប​ន្ចា​ប់​ពី​អ្នក​ជំ​ងឺ​ប្រកាច់​ស្លាប់​ ក្រោយ ពេលចាក់​ថ្នាំ​

​កំពង់ធំ​៖​ស្ត្រី​ម្នាក់​បាន​ប្រកាច់​ស្លាប់ ខណៈ​វេជ្ជបណ្ឌិត​វ័យក្មេង​ជា​ម្ចាស់​គ្លីនិក​តាម​ភូមិ​ម្នាក់​យីហោ «​ហ៊រ ម៊ី​» បានចាក់​ថ្នាំ និង​ព្យួរសេរ៉ូម​អស់​ជាង​មួយ​ប្លោក កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ នៅ​ជិត​ផ្សា​ស្ទោង ស្ថិត​ក្នុងភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា វេជ្ជបណ្ឌិត​វ័យក្មេង​ជា​ម្ចាស់​គ្លីនិក​ខាងលើ​បាន​ជំរុញ​ឲ្យ​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ហើយ​ខ្លួន​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ បន្ទាប់ពី​ដឹងថា ការចាក់​ថ្នាំ​និង ចាក់​សេ​រ៉ួ​ម ដល់​ស្ត្រី​ជា​អ្នកជំងឺ​ម្នាក់​នោះ បណ្តាល​ឲ្យ​ប្រកាច់​ដាច់ខ្យល់​ស្លាប់ ។​

​មន្ត្រីនគរបាល​ស្រុក​ស្ទោង​បាន​បញ្ជាក់ថា វេជ្ជបណ្ឌិត​នោះ​ឈ្មោះ អាំង ពិ​ទូ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កើត​ហ​តុ​ខាងលើ មាន​ប្រពន្ធ​ជា​ឧស​ថ​ការី​ជា​អ្នកលក់​ថ្នាំពេទ្យ ហើយ​ប្តី​ជា​វេជ្ជបណ្ឌិត​បើក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​។

​ប្រភព​ដដែល​បន្តថា ការបើក​គ្លីនិក​ព្យាបាល​ជំងឺ​ខាងលើនេះ ពុំមាន​ច្បាប់​ត្រឹមត្រូវ​ទេ​។ បើតាម​វិញ្ញាបនបត្រ​ដែល មេគង្គ​ប៉ុស្តិ៍ ទទួលបាន​គឺ វេជ្ជបណ្ឌិត​រូបនេះ ទើបតែ​បញ្ចប់​ការសិក្សា​ទទួល​វិញ្ញាបនបត្រ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៤​កន្លងទៅនេះ ហើយ​មិន​ស្ថិតក្នុង​ក្របខណ្ឌ​ជា​ពេទ្យ​រដ្ឋ​ឡើយ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ជុំ លាប អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​រវាង ឃុំ​ប្រឡាយ ស្រុក​ស្ទោង​។​

​ប្រភព​បន្តថា មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​ធ្លាប់មាន​ជំងឺ​បេះដូង​រ៉ាំរ៉ៃ តាំងពី​យូរ​មកហើយ​នោះ ត្រូវបាន​សាច់ញាតិ​បាន​ដឹក​តាម​ម៉ូតូ​យកទៅ​គ្លីនិក​របស់លោក​វេជ្ជបណ្ឌិត​ខាងលើ​។ ពេលមកដល់ លោក​វេជ្ជបណ្ឌិត បាន​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម ២​ប្លោក ក៏​ស្រាប់តែ​ប្រកាច់ ត្រដរ​រកខ្យល់ ។​ឃើញ​ស្ថានភាព​បែប​មិន​ស្រួល លោក​វេជ្ជបណ្ឌិត​ជំរុញ​ឲ្យ​នាំ​ស្ត្រី​រងគ្រោះ​យកទៅ​កាន់​ពេទ្យ​បង្អែក​ស្រុក​ស្ទោង តែ​ជា​អកុសល​ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ ក្រោយពេល​ដឹងថា អ្នកជំងឺ​បាន​ស្លាប់ លោក​វេជ្ជបណ្ឌិត​វ័យក្មេង​រូបនេះ ក៏​បិទទ្វារ​គ្លីនិក​ហើយ​រត់​គេចខ្លួនបាត់​ភ្លាមៗ​តែម្តង​។​

​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ នៅក្រោយពេល​កើតហេតុ​ថា ពួកគាត់​មិនទាន់​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​វិស័យ​សុខាភិបាល​សា​ធារ​ណៈ បើ​មិន​ដូច្នេះ​ទេ​ភាពអនាធិបតេយ្យ​ក្នុង​វិស័យនេះ ​នៅតែ​បន្ត​កើតមាន និង​លាតសន្ធឹង​ដល់ទី​ជនបទ ហើយ​ទីបំផុត​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ ប្រឈម​នឹង​ការរង​គ្រោះ​ដល់​អាយុជីវិត​ជា​បន្តបន្ទាប់​មិនខានឡើយ​៕​ដោយ​៖ខេមរា​

cgfdccc

dxdsdd

sewww

​

រថយន្ត​កុងតឺន័រ​បុក​រថយន្ត​តូ​រី​ស ស្លាប់​២ របួស​៦ នៅ​ស្រុក​ព្រៃនប់​

​ព្រះសីហនុ​៖​មនុស្ស​២​នាក់​បាន​ស្លាប់ និង​៦​នាក់​ផ្សេងទៀត​បាន​របួស​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កុងតឺន័រ​១​គ្រឿង​ចុះ​ចំណោត​ហើយ​បុក​ជាមួយ​រថយន្ត​តូ​រី​ស ពេញទំហឹង កាលពី​វេលា​ម៉ោង​១៤:៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​លេខ​១១២-១១៣ ក្នុងភូមិ​បិត​ត្រាង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​អ្នកស្លាប់ និង​អ្នករង របួស​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ជនរងគ្រោះ​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត តូ​រី​ស​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-2356 មាន​អ្នកជិះ​និង​អ្នកបើកបរ សរុប​៨​នាក់ លុះ​បើក​មកដល់​ចំណុចកើត ហេតុ រថយន្ដ​កុងតឺន័រ​ម៉ាក ហ្វ៊ុ​យ​ហ្ស៊ូ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-1878 បាន​ចុះ​ចំណោត​ពី​ចំណុច បិត​ត្រាំ​ង ស្រុក​ព្រៃនប់ សំដៅ​មក​ភ្នំពេញ​ក្នុង​ល្បឿន​លឿន​ហើយ​បត់​ចង្កូត​មិន ទាន់​ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ត​ទួរីស​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួសធ្ងន់​ស្រាល​៨​នាក់​តែម្តង​។​

​កម្លាំង​សមត្ថកិច្ច​បានមក​ជួយ​អន្តរាគមន៍ និង​គាស់​យក​ជនរងគ្រោះ រួច​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។​ចំណែក​សាកសព ទាំង​២​នាក់​សមត្ថកិច្ច​កំពុង ស្រាវជ្រាវ​និង​ទាក់ ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​យ៍​។​ចំណេ​ក​អ្នកបើកបរ​រថយន្ដ​កុងតឺន័រ បាន​រត់គេចខ្លួន​បន្សល់​ទុក​រថយន្ដ​នៅ​កន្លែងកើតហេតុ​៕ដោយ៖រដ្ឋា

​gvcfgg

hbgvg

yhgtyyy