All posts by មេគង្គ ប៉ុស្តិ៍

តុលាការ​បដិសេធ​នាំ​គ្រូពេទ្យ​ពី​ក្រៅ​ចូល​ព្យាបាល​ជំងឺ​លោក ហុង សុខ​ហួរ ក្នុង​ពន្ធនាគារ​

​ភ្នំពេញ៖ ជាការ​ឆ្លើយតប លោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ម្សិល​ម៉ិ​ញ​នេះ បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ប្រចាំ​អង្គការ​លីកាដូ​ចូល​ព្យាបាល​ជំងឺ​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការស្នើសុំ​របស់លោក​មេធាវី ជូ​ង ជូ​ងី នោះទេ​។​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​គ្រួ​ពេទ្យ​ប្រចាំ​នៅ​អង្គការ​លីកាដូ​ចូល​ព្យាបាល​ជំងឺ​លោក ហុង សុខ​ហួរ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ទេ ដោយ​អះអាងថា មិនមាន​ឯកសារ​បញ្ជាក់​ពី​ពន្ធនាគារ​។​

​លោក ជូ​ង ជូ​ងឺ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២១ ខែកញ្ញា កន្លងទៅនេះ បានធ្វើ​លិខិតស្នើ​សុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​គ្រួ​ពេទ្យ​អង្គការ​លីកាដូ​ចូលទៅ​ព្យាបាល​កូនក្តី​របស់ខ្លួន​ដែល​កំពុងមាន​ជំងឺ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។​

គួររំឭកថា លោក ហុង សុខ​ហួរ ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ហើយ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោម​បទ​ចោទ ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​។
​
នៅ​ថ្ងៃទី​២៥ ខែកញ្ញា លោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្លើយតប​ដោយ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ចូល​ព្យាបាល​តាម​ការស្នើសុំ​របស់​លោក ជូ​ង ជូ​ងី​ទេ​។ លោក កោ វណ្ឌី បញ្ជាក់​តាម​លិខិត​ថា មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​នេះ ដោយសារ​គ្មាន​របាយការណ៍​ព​ស្ថានភាព​ជំងឺ​ពី​ខាង​សមត្ថកិច្ច​ពន្ធនាគារ ហើយ​ម្យ៉ាងទៀត នៅ​ពន្ធនាគារ​មាន​សេវា​ថែទាំ​សុខភាព​សម្រាប់​ជនជាប់ចោទ​រួចហើយ ៕ដោយ​៖​ខេមរា​

​nbnbnb

ជនល្មើស​ម្នាក់​អា​រក​មន្ត្រីនគរបាល​ពេល​ចាប់ខ្លួន​ដឹក​តាម​ម៉ូតូ​យកទៅ​ប៉ុស្ដិ៍​

​ភ្នំពេញ​៖ ជនល្មើស​ម្នាក់​បាន​ប្រើ​កាំបិតប៉័ងតោ អា​រក និង​កាប់​ដៃ​មន្ដ្រីនគរបាល​ប៉ុស្ដិ៍ បឹង​សាឡាង ខណៈដែល​ជននេះ​ត្រូវបាន​នគរបាល​ពីរ​នា​ក់​ចាប់ខ្លួន ហើយ​ដឹក​តាម​ម៉ូតូ​យកទៅ​កាន់​ប៉ុស្ដិ៍​រដ្ឋបាល ពាក់ព័ន្ធ​ការ​កាន់ កាំបិត​ដើរ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ពេញ​ដងផ្លូវ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក នៅវេលា​ម៉ោង ១១៖៥០​នាទី ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ។​

​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅពេល​ឃើញ​ជននេះ ដៃ​កាន់​កាំបិតប៉័ងតោ ដើរ​តាម​ដងផ្លូវ​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្ដិ៍ រួច​នគរបាល​ពីរ​នា​ក់បាន​ចុះមក​អន្ដរាគមន៍​ភ្លាមៗ ដោយ​លួងលោម ឱ្យ​ប្រគល់​កាំបិត តែ​ជននេះ​មិន​ព្រម​ប្រគល់​តែ​សុខចិត្ត​ជិះ​ម៉ូតូ​ជាមួយ​សមត្ថកិច្ច​ទាំង​ដៃ​កាន់​កាំបិត​ទៅកាន់​ប៉ុស្ដិ៍នគរបាល ដោយ​ជនសង្ស័យ​អង្គុយ​កណ្ដាល ។​

​ពេល​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​ជនល្មើស​បាន​យក​កាំបិត​កាន់​នឹង​ដៃ​ទៅ​អា​រក​មន្ដ្រីនគរបាល​ជា​អ្នកបើក​ម៉ូតូ រួច​កាប់​ទៅលើ​ម្រាមដៃ បណ្ដាលឱ្យ​រងរបួស បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ មន្ដ្រីនគរបាល​ដែល​រងរបួស​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុស្សី រីឯ​ជនល្មើស​ឈ្មោះ សុគន្ធា អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​ចាប់​វ៉ៃខ្នោះ​នៅ​កន្លែង​ប៉ុស្ដិ៍នគរបាល ៕​សួង សាម​;​បញ្ញា​

​fvcghh

fcdxdd

gbvhvv

​លោក កង ហ៊ាង អតីត​អភិបាលខេត្ត​កំពង់ស្ពឺ ទទួលមរណភាព​

​ភ្នំពេញ​៖ លោក កង ហ៊ាង អតីត​អភិបាលខេត្ត​កំពង់ស្ពឺ បានទទួល​មរណភាព​ក្នុង​អាយុ​៦៥​ឆ្នាំ ដោយ​រោគាពាធ​។​

​កូនប្រុស​លោក កង ហ៊ាង បាន​បញ្ជាក់ថា ឪពុក​របស់ខ្លួន​បានទទួល​មរណភាព​ហើយ នៅក្នុង​មន្ទីរពេទ្យ ឥឡូវ​សព​ត្រូវបាន​ដឹក​មក​ធ្វើបុណ្យ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

​koikkk

ចាប់​ឡាន​ដឹកឈើ​ល្មើសច្បាប់​របស់​ឧកញ៉ា សី និង​វ៉ៃខ្នោះ​អ្នកបើកបរ​

ខេត្តក្រចេះ៖សមត្ថកិច្ច​ចម្រុះខេត្តក្រចេះ បានចាប់​ឃាត់​រថយន្ត​យី​ឌុប​មួយគ្រឿងរបស់ឧកញ៉ា សី នាយកក្រុមហ៊ុន ពេជ្រ ឬទ្ធសី ​និងចាប់​អ្នក បើកបរ​ដាក់ខ្នោះ ក្រោយពី​បានត្រួតពិនិត្យឃើញថា លួចដឹកជញ្ជូន​ឈើ​ប្រណីតពេញប្រៀប​ដាក់បង្កប់​នៅក្រោម​ឈើ​ជំនៀរ​គ្មាន​ច្បាប់ទម្លាប់​ ហើយ​បន្លំ​បើកបរ ចូលជាមួយ​ក្បួន​ខ្សែ​រថយន្ត​ដឹកឈើ​ដែលមាន​ច្បាប់​ត្រឹមត្រូវ​។​

​តាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ បាន​ផ្សាយ​នៅថ្ងៃនេះ​ដោយ​ដកស្រង់​សំ​ដឺ​មេព្រៃ​ថា រថយន្ត​យី​ឌុប​ដឹកឈើ​ពេញប្រៀប​នេះ ត្រូវបាន​សមត្ថកិច្ច​ស្ទាក់ចាប់​ឃាត់​បាន​កាលពី​យប់​ថ្ងៃទី​២៤ ខែកញ្ញា នៅលើ​ផ្លូវជាតិ​នៅ​ស្រុក​ស្នួល​។​

​រថយន្ត​មួយគ្រឿង​នេះ មាន​ដឹកឈើ​សុទ្ធសឹង​ជា​លេខ​១ និង​ឈើ​អារ​លេខ​២​ប្រភេទ ឈើ​គ្រឿង​មាន​បរិមាណ​មិន​ក្រោម​ពី​៣០​ម៉ែត្រគូប និង​បានដាក់​ជំនៀរ​ឈើ​គ្រប់​បិទ​ជិត​នៅ​ពីលើ​។ មិនតែប៉ុណ្ណោះ រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ បាន​បើកបរ​ក្នុង​ជួរ​ក្បួន​ខ្សែ​រថយន្ត​ដឹកឈើ​ដែលមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។​

​ប្រភព​បន្តថា ជាមួយនិង​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ សមត្ថកិច្ច​ក៏បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​អ្នកបើកបរ​ម្នាក់​ឈ្មោះ ខន ខេមរា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង​។​

ប្រភព​បាន​រាយការណ៍​បន្តថា រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​ជា​របស់ លោក​ឧកញ៉ា​ សី នាយក​ក្រុមហ៊ុន​ ពេ​ជ្យ ឫទ្ធិ​សី នៅខេត្តរតនគិរី។ ឧកញ៉ា​រូបនេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឧកញ៉ា​វ័យក្មេង​មួយ​រួបដែល​កំពុងមាន​ឈ្មោះ​ល្បី​រន្ទឺ​លើ​របរ​រកស៊ី​ឈើ​ខុសច្បាប់​ប្រចាំ​នៅ​ខេត្តរតនគិរី​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា មានរ​យន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​បូករួម​ទាំង រថយន្ត​ដែល​បាន​ចាប់​ឃាត់​ជា​របស់​ឧកញ៉ា សី នេះ​ផង បានធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ហង់​អា​ញ់ លំផាត់ ខេត្តរតនគិរី នាំ​ឆ្ពោះទៅ​លក់​នៅ​ដេប៉ូ​ឈើ មួយចំនួន​នៅ​ខេត្តតាកែវ​។
​ការដឹកជញ្ជូន​កន្លង​មក រថយន្ត​ដឹកឈើ​របស់លោក​ឧកញ៉ា​វ័យក្មេង​រូបនេះ បាន​ប្រើ​រូបភាព​ដាក់​ឈើ​ជំនៀរ​ពីលើ​ឈើ​ប្រណីត និង​បាន​បើក​បន្លំ​ចូល​ខ្សែរ​ក្បួន​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​ដែលមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។​

​ប្រភពព័ត៌មាន ពី​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា ក្រោយពី​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​ភ្លាមៗ សមត្ថកិច្ច​បាន​នាំយកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល​។​

​សមត្ថកិច្ច​ស្រុក​ស្នួល នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ ស្ថិតក្រោម​ការសម្របសម្រួល​ពី​សំណាក់​លោក​ធុច បញ្ចៈ​សន្តិភាព ព្រះរាជអាជ្ញារង​ខេត្ត បានធ្វើការ​រើ​ទម្លាក់​ឈើ​ទាំងនេះ​ចេញពី​រថយន្ត​ដើម្បី​ធ្វើការ​វាស់វែង​។​

​ព្រះរាជអាជ្ញារង​អម​អម​សាលាដំបូង​ខេត្ត​លោក ធុច បញ្ចៈ​សន្តិភាព បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា ការដឹក​ញ្ជូ​ន​ឈើ​របស់​រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ ហើយ​ក្រោយពី​ការចាប់​ឃាត់​ទាំង​រថយន្ត និង​អ្នកបើកបរ​រថយន្ត មេព្រៃ​បានរៀបចំ​ែ​ក​សារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖សារ៉េត​

mkjnbh

​fdcfdd

ស្ត្រី​ម្នាក់​បង្ហោះ​រូប​លុតជង្គង់​សំពះ​បាតជើង​ប្ដី បន្ទាប់ពី​នាង​លួច​ទៅ​ដេក​ជាមួយ​អតីត​សង្សារ​

​ភ្នំពេញ​៖ ស្ត្រី​មាន​ប្តី​ម្នា​ក់បាន​លួច​ទៅ​រួមរ័ក​ជាមួយ​អតីត​សង្សាររបស់​នាង ហើយ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ពី​សកម្មភាព​សំពះ​បាតជើង​សុំទោស​ប្តី និង​វីដេអូ​ឃ្លី​ប ហើយ​ត្រូវបាន​អ្នក​ប្រើ​បណ្តាញ​សង្គម Faebook ចែកចាយ​តៗ​គ្នា​។​
​
យោងតាម​គណនី Facebook ឈ្មោះ Leak KoKa បាន​សរសេរ​ពាក្យ​សុំទោស​ថា «សុំទោស​ព្រោះ​យប់មិញ​ខ្ញុំ​បាន​លួច​ទៅ​ដេក​ជាមួយ វី​រះ ដែលជា​អតីត​សង្សារ»។ ប៉ុន្តែ​គេ​មិនដឹងថា​តើ​រឿងនេះ​ជាការ​ពិត ឬក៏​ប្រឌិត​ចង់​ឲ្យ​ល្បីឈ្មោះ​ឬ​យ៉ាងណា​នោះទេ​។​

Facebook ឈ្មោះ Leak KoKa ក៏បាន​សរសេរ​ដែរ​ថា «​នេះ​ជា​លទ្ធផល​ផិតក្បត់​របស់ខ្ញុំ​ចំពោះ​គាត់ សូម​មិត្តៗ​កុំ​យក​គំរូ​តាម​អី​» និង «​សំពះ​បាតជើង​សុំទោស​ប្តី​សុំ​ខមាទោស​ព្រោះ​យប់មិញ​លួច​ទៅ​ដេក​ជាមួយ​វី​រះ » និង​មាន​ពាក្យរិះគន់ ជាច្រើន ផងដែរ​ចំពោះ​ទង្វើ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​មួយ​នេះ​។​

​ក្រោយពី​បង្ហោះ​រូប​ទាំងនោះ​ប៉ុន្មាន​ម៉ោង​រួចមក ក្នុង ហ្វេ​ស​ប៊ុ​ក Leak KoKa ស្រាប់តែ​លែងឃើញ​មាន ដោយបាន​លុប​រូបភាព​សកម្មភាព​សំពះ​បាតជើង​ប្តី​ចោល​ទាំងអស់​តែម្តង​។​
​
ករណី​ដែល​លើកយក​រឿងនេះ​មក​ផ្សាយ​មិនមែន​ចង់​ស្តីបន្ទោស ឬ​បង្អាប់ បង្ខូច​កិត្តិយស ស្ត្រី​ខ្មែរ​នោះទេ គ្រាន់តែ​បង្ហាញ​ឲ្យ​ប្រី​យ​មិត្ត​បានដឹង​ពី​ព័ត៌មាន​នេះ ហើយ​យកទៅ​ពិចារណា​វាយតម្លៃ​តាម​ការយល់ឃើញ​រៀងៗ​ខ្លួន​៕

https://youtu.be/awsXksv3dG8

​cfddd

ក្រសួងព័ត៌មានបង្គាប់ឲ្យទូរទស្សន៍​ឈប់ផ្សាយ​កម្មវិធី​បរទេស​ចន្លោះ​ម៉ោង​៧​ដល់​៩​យប់​

ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ស្ថានីយទូរទស្សន៍​ណា​ដែល​នៅតែ ចាក់ផ្សាយ​រាល់​កម្មវិធី​បរទេស​ច​ន្លោះ​ពី​ម៉ោង​៧​យប់​ដល់​ម៉ោង​៩​យប់​។​

​វី​អូ​ដេ បាន​រាយការណ៍​នៅថ្ងៃនេះ​ថា រដ្ឋមន្ត្រី​បាន លើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការកំណត់​ភារកិច្ច​និង​ការបែងចែក​សមត្ថ កិច្ច​របស់​គណៈកម្មកា​រកា​រងារ​សោតទស្សន៍ ស្រប​ពេលដែល​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​បន្ត​ចាក់ផ្សាយ​ភាពយន្ត​បរទេស ក្នុង​ម៉ោង​ដែល​បានកំណត់​នោះ​។​

​លោក​បាន​ថ្លែងថា អ្នកពាក់ព័ន្ធ​ទាំងអស់​គួរតែ​ជួយ​លើកតម្កើង​ផលិតកម្ម​ក្នុងស្រុក រួមទាំង​ល្ខោន ភាពយន្ត ក៏​ដូច​កម្មវិធី​ផ្សេងៗ​ដែល​ផលិត​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់ដំណឹង​ដល់​ក្រសួង​ព័ត៌មាន ក្នុងករណី​ដែលមាន​ស្ថានីយទូរទស្សន៍​ណា​នៅ​បន្ត​ផ្សាយ​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​តទៅ ដើម្បី​ក្រសួង​ចុះ​អនុវត្ត​វិធានការ​។​
​លោក​មានប្រសាសន៍ថា​៖ “​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់​គឺ​ហាម​មិន​ឲ្យ​មានការ​ផ្សាយ​ផលិតកម្ម​បរទេស​គឺ​ប្រើតែ​វណ្ណ​កម្ម​ដែល​ផលិត​ក្នុងស្រុក​។

បានន័យថា​មិនបាច់​តែ​កុន​ទេ គាត់​អាច​បញ្ចាំង​ជា​កម្មវិធី​កីឡា កម្មវិធី​ប្រដាល់ កម្មវិធី​សិល្បៈ កម្មវិធី​អី​ផ្សេងៗ​ទៀត​ដែល​អាច​ធ្វើបាន ដែល​យើង​ប្រើ​ប្រជាជន​របស់​យើង តួ​របស់​យើង​។ អ្វីៗ​ដែលជា​របស់​យើង​តែម្តង​”​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថាបើ​ទូរទស្សន៍​ធ្វើ​ខុសពី​ការហាម​ប្រាម​នេះ ចំណាត់ការ​គឺ​ការដក​អាជ្ញាប័ណ្ណ​។​

​លោក ខៀវ កាញារីទ្ធ បន្តថា​ទូរទស្សន៍​ទាំងអស់​ក៏ត្រូវ​ចាក់ផ្សាយ​ពាណិជ្ជកម្ម​ដែល​សម្តែង​ដោយ តួ​ខ្មែរ នៅ​ចន្លោះ​ម៉ោង​ដែល​ហាម​មិន​ឲ្យ​ចាក់ផ្សាយ​ផលិតកម្ម​បរទេស​ផងដែរ​។​

​កាលពី​ចុងឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ស្ថានីយ ទូរទស្សន៍​ទាំងអស់​នៅ​ទូទាំងប្រទេស កម្ពុជា​និង​បាន​ឯកភាព​មិន​ចាក់ ផ្សាយ​ភាពយន្ត​បរទេស​ចាប់ពី​ម៉ោង​៧​ដល់​៨​យប់ ប៉ុន្តែ​រហូតមក​ដល់ ពេលនេះ ស្ទើរតែ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​នៅតែ​បន្ត​ចាក់ផ្សាយ​កម្មវិធី​បរទេស​ដដែល​។​

​អគ្គនាយករង​ទទួលបន្ទុក​កម្មវិធី​នៃ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​(CTN) លោក អៀង គឹម​ស្រេង ប្រាប់ថា វិធានការ​របស់​ក្រសួង​ព័ត៌មាន​ហាក់​មាន​ភាព​ឆាប់រហ័ស​ពេក​ក្នុងការ​ត្រៀមខ្លួន និង​រៀបចំ​កម្មវិធី​ក្នុងស្រុក​។ លោក​បន្តថា ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​នឹង​អនុវត្តតាម បើទោះជា​អាច​រង​ផលប៉ះពាល់​មួយចំនួន​ក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា​៖ “​ដោយសារ​ប្រញាប់ៗ​ចឹ​ង យើង​អត់​បាន​ត្រៀមខ្លួន​ដិតដល់​ច្បាស់​ជា​ប៉ះពាល់​ហើយ ព្រោះ​យើង​មិនអាច​ផលិតកម្ម​វិធី​បាន​ទាន់​ដើម្បី​ចាក់​ភ្លាមៗ ព្រោះ​តម្រូវការ​ហ្នឹង​ច្រើន ព្រោះ​យើង​គិតថា​ចាក់​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​អីចឹង គឺ​វា​ច្រើន​ម៉ោង​។ បើ​យើង​តម្រូវ​ឲ្យ​ចាក់​ចឹ​ង​វា​ពិតជា​ប៉ះពាល់​ហើយ​។ ប៉ះពាល់​មួយទៀត​វា​ត្រូវការ​ធនធានមនុស្ស ត្រូវការ​បង្កើត​កម្មវិធី​ល្អ បើ​យើង​យកតែ​កម្មវិធី​ដែល​យើង​ធ្វើ​ឲ្យ​តែ​បាន​ទៅ​វា​ចេះតែ​ចាក់​ទៅ​”​។​

​វត្តមាន​ភាពយន្ត​រឿង​បរទេស នៅលើ​កញ្ចក់​ទូរទស្សន៍​ប៉ុន្មាន​ខែ​នេះ​បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​ក្រុម​ផលិតករ​ភាពយន្ត និង​តារា​សម្ដែង​ខ្មែរ​។ ថ្មីៗ​នេះ សមាគម​ធំ​២​គឺ​សមាគម​ភាពយន្ត​កម្ពុជា និង​សមាគម​សិល្បករ​ខ្មែរ​បានបង្ហាញ​ប្រតិកម្ម ដោយ​ថា​នឹង​ប្រមូល​ស្នាម​មេដាយ​តារា​សិល្បៈ និង​ក្រុម​ផលិត​នៅ​ទូទាំងប្រទេស​ធ្វើ​ញត្តិ​ទៅកាន់​ថ្នាក់លើ សុំ​ឲ្យ​កាត់បន្ថយ​ដាក់​រឿង​ថៃ​ក្នុង​ម៉ោង​ល្អ ហើយ​ជំនួស​ដោយ​ភាពយន្ត​ខ្មែរ​ឲ្យ​គ្រប់​ស្ថាប័ន​ទូរទស្សន៍​។​

​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា លោក ឆាយ បូរ៉ា  បាន អំពាវនាវ​ឲ្យ​បណ្ដា​សា្ថ​នី​យ​ទូរទស្សន៍​ទាំងអស់​បញ្ចប់​ការចាក់ផ្សាយ​រឿង​ថៃ និង​រឿង​បរទេស​នៅ​ចន្លោះ​ម៉ោង​៧​និង​ម៉ោង​៩​យប់ ដោយ​ទុក​ម៉ោង​ទាំង​២​ឲ្យ​បញ្ចាំង​តែ​រឿង​ខ្មែរ ឬ​កម្មវិធី​ដែល​ផលិត​ដោយ​ខ្មែរ​ជា​ជំនួស​។ លោក​និយាយថា​៖“​គាត់​ថា​រឿង​ខ្មែរ​អត់​មាន​ស្ពុ​ន​ស័​រ និង​អត់​មាន​អ្នកមើល ប៉ុន្តែ​ខ្ញុំ​ថាបើ​ទូរទស្សន៍​ទាំងអស់​ចាក់​តែ​រឿង​ខ្មែរ ឬ​ហ្គេម​ដែល​ផលិត​ដោយ​ខ្មែរ​ខ្លួនឯង កុំ​ចាក់​រឿង​បរទេស​ទាំងអស់គ្នា តើ​ស្ពុ​ន​ស័​រណា​មិន​ផ្សាយ ហើយ​អ្នកណា​មិន​មើល សរុបមក​មានតែ​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​ទេ ទើប​វិស័យ​ភាពយន្ត​ខ្មែរ​អាច​បន្តរ​ស់បាន​!”​។​

​កាលពី​ថ្ងៃទី​៥​ខែធ្នូ ឆ្នាំ​២០១៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ជាមួយគ្នា ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ភាពយន្ត​ពី​បរទេស មក​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួររំឭកថា កាលពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០០៣ រដ្ឋាភិបាល​កម្ពុជា​បាន សម្រេច ​ផ្អាក​ការចាក់​បញ្ចាំង​គ្រប់​ខ្សែភាពយន្ត​ថៃ នៅ​គ្រប់​ស្ថានីយ ទូរទស្សន៍​ខ្មែរ​ទូទាំងប្រទេស​កម្ពុជា បន្ទាប់ពី​ប្រជាពលរដ្ឋ​កម្ពុជា ផ្ទុះ​ហិង្សា​ដុត​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​វាយកម្ទេច​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន ដែលមាន​ថៅកែ​ជា​ជនជាតិ​ថៃ ដោយសារ​តារា​សម្តែង​ថៃ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ឈ្មោះ កុប​ស៊ុប​វ៉ា គុន​ឃុន​យី​ង ហៅ​ផ្កាយព្រឹក និយាយថា ប្រាសាទអង្គរវត្ត​ជា​កម្មសិទ្ធិ​របស់​ថៃ​។ តែ​ទោះជា​យ៉ាងណា នៅ​អំឡុង​ចុងឆ្នាំ​២០១៣ កន្លងទៅនេះ គេ​សង្កេតឃើញ​ស្ថានីយ៍ទូរទស្សន៍​ប៉ុ​សិ៍្ត​លេខ​៥ បានចាប់ផ្តើម​ចាក់​បញ្ចាំ​ង​ខ្សែភាពយន្ដ​ថៃ​ឡើងវិញ​៕

juhyyy

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកញ្ញា ឆ្នាំ​២០១៥
​

រុស្ស៊ី​នឹង​កម្ទេច​ក្រុម ISIS បើ​មិនមាន​វត្តមាន​អាមេរិក​

រុស្ស៊ី​៖​យោធា​អាកាស​របស់​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បើក​ប្រតិបត្តិ​ការកម្ទេច​រដ្ឋ​ឥស្លាម​ជ្រុលនិយម ISIS ក្នុងប្រទេស​ស៊ី​រី ប្រសិនបើ​មិនមាន​វត្តមាន​សហរដ្ឋ​អាមេរិក​ចូលរួម​ទេនោះ​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​មួយចំនួន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី កំពុង​តាមដាន​ទីតាំង​ឈរជើង​របស់​សកម្មប្រយុទ្ធ ISIS ជុំវិញ​ព្រលានយន្តហោះ​យោធា Kwers ក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​។​
​បើ​យោងទៅតាម​សេចក្ដីរាយការណ៍​ចុងក្រោយ​បំផុត​ថា យន្តហោះ​រុស្ស៊ី​មាន​ចំនួន​២៨​គ្រឿង​បាន​បញ្ឈរជើង​នៅ​ស៊ី​រី​រួចជាស្រេច​។ ឯ​របាយការណ៍​របស់​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា លោកពូ​ទីន ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​រុស្ស៊ី ដូចជា​អ៊ីរ៉ង់ និង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ក្នុងការ​ប្រឆាំងនឹងរ​ដ្ឋ​ឥស្លាម​ផងដែរ​។ ប៉ុន្តែ​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​បាន​កំពុងបើក​ការវាយប្រហារ​ស្រាប់ បាន​ប្រឆាំងនឹង​របប​ប្រធានាធិបតី​ស៊ី​រី​ជានិច្ច​។​
​ដោយឡែក​លោក ច​ន ឃ៊ែ​រី បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា យោធា​រុស្ស៊ី​បាន​គាំទ្រ​ប្រធានាធិបតី អាល់ អាសាដ ដែល​អាចធ្វើ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​កើនឡើង​ជាមួយ​កងកម្លាំង​សម្ព័ន្ធមិត្ត​អាមេរិក​ប្រឆាំងនឹង​រដ្ឋ​ឥស្លាម​នៅ​ទីនោះ​ដូចគ្នា៕

1306

​2220

ជើង​ខ្លាំង​៤​រូប​នឹង​ប្រជែង​គ្នា​ឡើង​វគ្គ​បន្ត​នៃ TIFFY SUPER FIGHT ថ្ងៃអាទិត្យ​នេះ​

​សម្រាប់​ការប្រកួត​លើក​ទី​២​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២​នៃ​ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក TIFFY SUPER FIGHT ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន TV5 Arena នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ មាន​អ្នក​ប្រដាល់​៤​រូប​ឆ្លង​ផុតពី​ដំណាក់កាល​ទី​១​មក ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ដំណាក់កាល​ទី​៣ ដែលជា​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នោះ​។​
​នៅក្នុង​ការប្រកួត​ដំណាក់កាល​ទី​២​នេះ ក៏​ជាការ​ប្រកួត​ចាញ់​ធ្លាក់​ដែរ សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​២​រួមមាន ផា សុផាត​និល អ្នក​ប្រដាល់​ក្លឹប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លឹប​ព្រៃទទឹង​ខេត្តបាត់ដំបង។ ការប្រកួត​ក្នុង​ដំណាក់​ទី​២​នេះក៏​ប្រកួត​តែ​៣​ទឹកដូច​ក្នុងដំណាក់កាល​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។
​រវាង ផា សុផាត​និល និង ស៊ឹម ប៊ុនឆៃ​ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ កាលពី​ក្នុងដំណាក់កាល​ទី​១ សុផាត​និល គេ​វាយ​ឈ្នះ ផាន់ សា​រ៉ែ​ម ក្លឹប​គុជ​សា​កីឡា​ដោយ​ពិន្ទុ រីឯ ស៊ឹម ប៊ុនឆៃ គេ​វាយ​ឈ្នះ ឆេង ពន្លក ក្លឹប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ដែរ​។​
​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង យ៉​ន វិចិត្រ អ្នក​ប្រដាល់​ក្លឹប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ញ៉េ​សិទ្ធ អ្នក​ប្រដាល់​ក្លឹប​អេ​ភូ​ថង​កីឡា​។ ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ​។ កាលពី​ប្រកួត​ក្នុងដំណាក់កាល​ទី​១​នោះ យ៉​ន វិចិត្រ បាន​វាយ​ឈ្នះ ពុទ្ធ សុជាតិ ក្លឹប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ រីឯ ញ៉េ​សិទ្ធ វិញ​គេ​វាយ​ឈ្នះ ជុន សាវុធ ក្លឹប​ពោធិ៍​ជ័យ​កីឡា​ដោយ​ពិន្ទុ​ដែរ។
​សម្រាប់​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ គង់ សំបូរ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ នឹង​ឡើង​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​ជើងចាស់ ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង​កីឡា ក្នុង​ទម្ងន់ ៦០​គីឡូក្រាម​។ កីឡាករ ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី ត្រូវ​ជួប​ប្រកួត​ជាមួយ កុយ ចាន់តូ អ្នក​ប្រដាល់​ក្លឹប​គី​សែ​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕

Pha-Sophatnil-Sim-Bunchhai [800x600]

​

ខ្លាញ់ត្រី​អាច​បង្ការ​ការ​ដាច់​សរ​សៃ​ឈាម​​ខួរក្បាល​

​ជាតិ​ខ្លាញ់​ប្រភេទ Omega-3 ដែលមាន​នៅក្នុង​ត្រី​មាន​តួនាទី​ដែល​មិន​គួរអោយ​ជឿ​ជាច្រើន​នៅក្នុង​ចរន្តឈាម​មនុស្សដែល​ធ្វើអោយ​ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល។ ទោះបីជា​អ្នក​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ហើយក៏​ដោយ ការខូចខាត​របស់​វា​នឹងមាន​សភាព​តិចតួច​ប៉ុណ្ណោះ ប្រសិនបើ​អ្នកមាន​កំរិត​ខ្លាញ់ត្រី​ច្រើន​នៅក្នុង​ចរន្តឈាម​។
​យោងតាម​ការស្រាវជ្រាវ​របស់​ជនជាតិ​ហុ​ល្លង់​បាន​រកឃើញថា មនុស្ស​ប្រុស​ក្នុង​អាយុ​រវាង​៦០ ទៅ​៦៩​ឆ្នាំ​ដែល​ទទួលទាន​ត្រី​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ គឺ​គ្រាន់តែ​អាចមាន​ឱកាស​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​ក្នុងអំឡុងពេល​១៥​ឆ្នាំ​ខាងមុខ នេះ​បើ​ប្រៀបធៀប​នឹង​អ្នក​អ្នក​មិន​ទទួលទាន​ត្រី​សោះ​។ លើសពីនេះទៅទៀត ការសិក្សា​ជាច្រើន​ប្រភេទ​ក្នុងប្រទេស​ជប៉ុន​បាន​បង្ហាញថា អ្នក​ដែល​និយម​ចូលចិត្ត​បរិភោគ​ត្រី​ច្រើន គឺ​មិនសូវ​ស្លាប់​ទេ​ទោះបីជា​ពួកគេ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏ដោយ។​
​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា សំរាប់​អ្នកភូមិ​ដែល​រស់នៅ​ដោយ​របប​នេសាទ​ត្រី ហើយ​ពួកគេ​បានទទួល​ទាន​ត្រី​ប្រមាណ ២៥០​ក្រាម​ជា​រៀងរាល់ថ្ងៃ អាច​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល តែ ២៥ ទៅ ៣០​ភាគរយ​តែប៉ុណ្ណោះ គឺ​វា​តិចជាង​កសិករ​ដែល​ទទួល​ទាន​ត្រី​តែ ៨៥​ក្រាម​ក្នុង​មួយថ្ងៃ។​
​វា​ក៏ត្រូវ​បានដាក់​បង្ហាញអោយឃើញ​ដែរ​ថា អច្ឆរិយ​នៃ​ខ្លាញ់ Omega-3 ក្នុង​សត្វ​ត្រី អាច​កែប្រែ​ចរន្ត ឈាម​កុំអោយ​ងាយ​នឹងមាន​កំនក និង​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​បាន ។ ការ​សំគាល់​ខ្លះទៀត​ដែល​ត្រូវបាន​សិក្សា​ដោយ William Lands, Ph.D., នៅ​សាកលវិទ្យាល័យ Illinois ក្នុង​រដ្ឋ Chicago បាន​បង្ហាញថា ការខូចខាត​ដែល​បណ្តាលមកពី​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​របស់​សត្វ ត្រូវបាន​គិតថា​មាន​ចំនួន​តិចតួច​ទេ ប្រសិនបើ​កាលពីមុន វា​ត្រូវបាន​គេ​អោយ​ចំនី​ជា​ខ្លាញ់ត្រី​ជា​អាហារ ។ ប្រសិនបើ​អ្នក​ស្ថិតក្នុង​អាយុ​ដែល​ភ័យខ្លាច​លើ​ការរួម​តូច​នៃ​សរសៃឈាម ដោយសារ​តែមាន​វត្តមាន​កំនក​ឈាម ។ នៅពេលដែល​អ្នក​បរិភោគ​ខ្លាញ់ត្រី ជាតិ​ខ្លាញ់ត្រី​នេះ​នឹង​ជួយ​ទៅ​សាងសង់​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ភា្ន​ស របស់​កោសិការ ។ កោសិកា​ទាំងនោះ​នឹងមិន​ស្ពឹក​ស្រពន់​ក្នុងការ​ធ្វើការ​ទេ ជាពិសេស​នៅពេលដែល​អ្នកទទួល​ទាន​ខ្លាញ់ត្រី​គ្រប់គ្រាន់ និង​ទឹក​គ្រប់គ្រាន់។ នេះ​មានន័យថា កោសិកា​គ្រាប់​ឈាម​ដែល​ខូច​ទ្រង់ទ្រាយ និង​ល្អ​ជាង​មុន​តាមរយៈ​រឹតបន្តឹង​សរសៃឈាម ដើម្បី​ទទួលបាន​នូវ​ការ​ផ្គត់​ផ្គង​អុកស៊ីសែន​ទៅក្នុង​កោសិកា​ខួរក្បាល និង​បេះដូង ។ ភាពបត់បែន​ដូច្នោះ​អាចជួយ​សង្គ្រោះ​ជីវិត​បានជាពិសេស​គឺ​ភាព​ចាស់ជរា​ទៅតាម​អាយុ​របស់​សរសៃឈាម​អាក់ទែនិង​ការរួម​តូច​របស់​វា​៕

​

តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​ជន សង្ស័យ​ម្នាក់ទៀត​ជាប់​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​

បាងកក៖​តុលាការ​ថៃ​កាលពី​ថ្ងៃទី​២៣​កញ្ញា​បានចេញ​ដីកា​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃទី​១៧​សីហា បណ្តាលឱ្យ​មនុស្ស​២០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​មនុស្ស​១២០​នាក់​រងរបួស​។​
​តាម​ដីកា​បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនោះ​អាយុ​៣០​ឆ្នាំ ភេទ​ប្រុស ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទិញ​សម្ភារៈ​បង្កើត​គ្រាប់បែក​នៅ​តំបន់ Klongton តាំងពី​ថ្ងៃទី​០៤​ខែសីហា ពោលគឺ​ថ្ងៃមុន​បំផ្ទុះ​គ្រាប់បែក​២​អាទិត្យ​។​
​ទោះបី​យ៉ាង​ក្តី​ប្រធាន​ប៉ូលីស​ថៃ​លោក Srivara បាន​អះអាងថា ជនសង្ស័យ​ដែល​កំពុង​តាម​ចាប់ខ្លួន​នេះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ គឺ​គ្រាន់តែ​ឃើញ​ក្នុង​កាមេរ៉ា​ប៉ុណ្ណោះ មាន​សក់​ខ្លី ហើយ​ចេះ​និយាយ​ភាសា​ថៃ​ទៀត​។ លោក​Srivara​អះអាង​ទៀតថា ជនសង្ស័យ​នេះ តុលាការ​ថៃ​បាន​ចោទប្រកាន់​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​។ ដូច្នេះ​ប៉ូលិស​ថៃ​អះអាងថា បុរស​នេះ​ពិតជា​ចូលរួម​នឹង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ពិតមែន​។ តែ​យ៉ាងណាក្ដី តុលាការ​ថៃ​បញ្ជាក់​ហើយ​ថា នឹងត្រូវ​តាម​ចាប់ខ្លួន​និង​សួរចម្លើយ​រួមទាំង​ស៊ើបអង្កេត​ជាមុនសិន​ទើប អាច​កាត់ទោស​បាន​។
​គួររម្លឹកថា អាជ្ញាធរ​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​២៣​កញ្ញា​ក៏បាន​ចាប់ខ្លួន​មនុស្ស​៨​នាក់​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈ​បូជា Erawan​ក្នុង​ក្រុង​បាងកក​ដែរ​។
​គួរ​បញ្ជាក់ថា នេះ​ជា​ដីកា​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទី​១៤​ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែកនៅ​ទីសក្ការៈ​Erawan ក្នុង​ទីក្រុង​បាងកក​៕

​150817101052-07-bangkok-blast-0817-super-169

រថយន្ត​ដឹក​អ្នកដំណើរក្រុុមហ៊ុន រឹទ្ធ​មុន្នី ក្រឡាប់​ធ្លាក់​ស្រែ របួស​៧​នាក់​

​កំពង់ឆ្នាំង​៖​រថយន្ត​របស់​ក្រុមហ៊ុន​រិទ្ធី មុន្នី បាន​វេរ​ចង្កូត​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ស្រែ​បណ្តាលអោយ​អ្នកដំនើរ​នៅលើ​រថយន្ត​ប្រមាណ​៧​នាក់ រងរបួស​ធ្ងន់ និង​ស្រាល កាលពី​ម៉ោង​១៥:៣០​នាទី​យប់​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែកញ្ញា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​
​
មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរ រិ​ទ្ធ​មុន្នី ពាក់​ស្លាក​លេខ​ភ្នំពេញ 3A–០២២៦ ផ្ទុក​អ្នកដំណើរ​ជាង​៣០​នាក់​ធ្វើដំណើរ​ពី​ខេត្តបន្ទាយមានជ័យ​មក​រាជធានី​ភ្នំពេញ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយសារ​អ្នកបើកបរ​ងងុយដេក ហើយ​ងោក​មួយភាំង​ធ្វើ​រថយន្ត​វេរ​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​ចូលទៅក្នុង​ស្រែ​ក្រឡាប់​បះជើង​តែម្ដង​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បណ្តាលអោយ​មនុស្ស​ស្រី​ប្រុស ដែល​ជិះ​នៅលើ​រថយន្ត ចំនួន ៧​នាក់​រងរបួស ក្នុងនោះ​មាន​ស្រី​២​នាក់ ត្រូវ​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​បរិបូរណ៍ ភ្លាមៗ​។

ចំពោះ​អ្នកបើកបរ​រថយន្ត និង​ព្រូ​រថយន្ត បាន​ចុះ​ពី​រថយន្ត គេចខ្លួនបាត់​ក្រោយពី​កើតហេតុ ដោយ​ទុក​អ្នកដំណើរ និង​រថយន្ត​ចោល​នៅនឹងកន្លែង​កើតហេតុ រហូតដល់​ភ្លឺ ទើប​មាន​រថយន្ត​១​គ្រឿង​ផ្សេងទៀត​មក​សាង​អ្នកដំណើរ​ទាំងនោះ​បន្ត​មក​ភ្នំពេញ​៕​ដោយ​៖​បញ្ញា​

​sazsaa

fdccc

 

បុគ្គលិក​ក្រុមហ៊ុន​ពិនិត្យ​គុណភាព​ទំនិ ញ​នាំចេញ​តវ៉ា​ឲ្យ​បញ្ឈប់​​ឈ្មោះ ​ពេ​ជ្យ ប៊ុនធឿន​

​ភ្នំពេញ​៖ បុគ្គលិក​ប្រមាណ​ជា​១០០​នាក់​របស់​ក្រុមហ៊ុន គូ​វ៉ា​ហា​រ៉ា (Kuvahara ) ដែលជា​ក្រុមហ៊ុន​ពិនិត្យ​គុណភាព​ទំនិញ​នាំ​ចេញទៅ​ក្រៅប្រទេស នៅ​ព្រឺ​ក​ថ្ងៃទី​២៥​កញ្ញា​នេះ បានធ្វើ​កូដកម្ម មិន​ចូលធ្វើការ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ម្នាក់ឈ្មោះ ពេ​ជ្យ ប៊ុនធឿន​។​

​បុគ្គលិក​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​បាន​អះអាងថា បុគ្គល​ឈ្មោះ ពេ​ជ្យ ប៊ុនធឿន តែង​ប្រើ​អំណាច​តួនាទី​របស់ខ្លួន​ហួស​ព្រំដែន និង​គាបសង្កត់​ពួកខ្លួន និង​ទៅលើ​បុគ្គលិក​ផ្សេងទៀត​រហូត​ធ្វើ​ឲ្យ​ពួកខ្លួន​ទ្រាំលែងបាន ទើប​ដាក់ចិត្ត​ផ្ទុះ​ការតវ៉ា​បែបនេះ​។

គួរ​ជម្រាប​ថា ការតវ៉ា​នេះ​ពួកគេ​បាន​ប្រមូលផ្តុំ​នៅត្រង់ចំណុច​មុខ​សណ្ឋា គារ កាំបូឌីយ៉ាណា ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​ដោយ​៖គឹម បញ្ញា

gtfgrgg

​redreee

Arsenal ចង់បាន Daniele Rugani ខ្សែការពារ Juventus

​ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​តែមាន​គម្រោង​ចង់​នាំយក​ខ្សែការពារ​របស់​ក្លិប​សេះបង្កង់ Juventus គឺ​កីឡាករ Daniele Rugani នា​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​ឡើងវិញ​នៅ​ខែមករា​ខាងមុខនេះ​។​
​ ​យោងតាម ការចុះផ្សាយ​របស់​សារព័ត៌មាន​ប្រទេស​អ៊ីតាលី Calciomercato បាន​ឲ្យ​ដឹងថា ក្លិប​កាំភ្លើង​ធំ Arsenal ដែល​នាំយក​កីឡាករ​តែមួយ​រូប​គឺ​អ្នកចាំទី Petr Cech ចូលមក​កាន់​ក្លិប​នោះ​នឹងដាក់​សំណើរ​ប្រមាណ​ជា​១៣​លាន​ផោន​ទៅកាន់​ក្លិប​សេះបង្កង់ Juventus លើ​ការ​ទិញយក​ខ្សែការពារ Daniele Rugani នា​ខែមករា​ខាងមុខនេះ ។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Daniele Rugani បង្ហាញខ្លួន​ចំនួន​៣៨​លើក​អំឡុងពេល​លេង​ក្នុង​ក្លិប Empoli កាលពី​រដូវ​កាល​មុន​ជា​លក្ខណៈ​ខ្ចី​ជើង​៕

maxresdefault

​

នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះ សំណាល​ជាមួយ​ជនរួមជាតិ​ខ្មែរ​នៅ​បរទេស​

​អាមេរិក​៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​លោក ហ៊ុន សែន បាន​ជួប​សំណេះ សំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ចំនួន ប្រមាណ​ជាង​២០០​នាក់ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ប្រទេស​កាណាដា បារាំង និង​សហព័ន្ធ​អាល្លឺម៉ង់​ខ​ណះ​រូបលោក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​រសៀល​ថ្ងៃទី​២៤​កញ្ញា នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​សេចក្តី សោមនស្ស​រីករាយ​ខ្លាំងណាស់ ដោយបាន​ជួប​សំណេះសំណាល​ដោយ ផ្ទាល់​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​ពិធី​ដ៏​កម្រ​នៅថ្ងៃនេះ​។​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ដ៏​ល្វីង​ជូរចត់​បំផុត បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​លើ​សកល លោក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​ព្រាត់ប្រាស់​គ្នា ចាក ចោល​ស្រុកកំណើតរ​បស់​ខ្លួន មក​រស់នៅ​បរទេស​ដើម្បី​រួចផុត​ពី​សេចក្តី ស្លាប់ និង​សង្គ្រាម​។ ដោយសារតែ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នោះ​ហើយ គឺ​យើង​ពិតជា​មិន​ចង់បាន​នូវ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​បែប​នោះ កើតឡើង​សារជាថ្មី​នៅលើ​ទឹកដី​ដ៏​កំសត់​របស់​យើង​ត​ទៅមុខទៀត​នោះទេ​។ ខ្ញុំ​បាន​សិក្សា​ពី​ប្រវត្តិ​នៃ​សង្គ្រាម​ដែល​បានកើត​នៅលើ​បណ្តា​ប្រទេស មួយចំនួន​លើ​ពិភពលោក ពោលគឺ​យើង​មិនអាច​ប្រើប្រាស់​សង្គ្រាម​ដើម្បី​បញ្ចប់ សង្គ្រាម​បាន​នោះទេ តាមរយៈ​នេះហើយ ខ្ញុំ​ផ្ទាល់​បាន​ចំណាយ​ពេលវេលា​ដ៏​ច្រើន​បំផុត ក្នុងការ​ស្វែងរក​ការចរចា​បញ្ចប់សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ និង​ខ្មែរ​គ្នាឯង បើទោះបីជា​ដល់ទី​កន្លែង​ណាក៏ដោយ ក្នុង​ពិភពលោក​យើង​នេះ​”​។​
​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា “​សូម​បញ្ឈប់​ការ​លាប​ពណ៌​ដាក់គ្នា ពោលគឺ​យើង​កុំ​ខ្វល់​ពី​អតីតកាល​ថា​ជា​អ្វី​នោះទេ ផ្ទុយទៅវិញ គឺ​យើងទាំងអស់គ្នា​ជា​ជាតិ​សាសន៍​ខ្មែរ​តែមួយ ហើយ​កាលដែល​យើង​មក​រស់នៅ​បែក​ឃ្លាត​ពី​ប្រទេស​កំណើត គឺ​កើតឡើង​ដោយសារតែ​អ្នក នយោបាយ​មួយចំនួន ដែល​បង្ខំ​ឲ្យ​យើង​ទៅ​នៅទីនេះ​ទៅ​នៅ​ទីនោះ​បែប នេះ​។ បច្ចុប្បន្ននេះ ស្ថានភាព​របស់​ប្រទេស​កម្ពុជា មិន​ដូច​ពី​ពេលមុន​តទៅទៀត​ទេ គឺ​កម្ពុជា​កំពុងធ្វើការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់ ចាប់តាំងពី​ទីក្រុង​រហូតដល់​តំបន់​ចុងកាត់មាត់ញក​”​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្តថា “​ពេលនេះ គឺ​មិនមែន​និយាយ​ក្នុងនាម​ជា​មេដឹកនាំ​គណបក្សនយោបាយ​នោះទេ គឺ​និយាយ​ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​កំពុង​ដឹកនាំ​ប្រទេសមួយ កំពុង​ដើរ​លើផ្លូវ​ត្រូវ និង​កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ​។ អ្វីដែល​បងប្អូន​បានឮ និង​បានឃើញ​នៅតាម​បណ្តាញសារព័ត៌មាន​ពី​ប្រទេស​កំណើត​របស់ខ្លួន គឺ​វា​មិនទាន់​គ្រប់គ្រាន់​នោះទេ​។ ផ្ទុយទៅវិញ គឺ​មានតែ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ដោយផ្ទាល់​ទេ ទើប​អាច​ដឹងថា តើ​កម្ពុជា​បច្ចុប្បន្ន កំពុងស្ថិត​នៅក្នុង​ស្ថានភាព​បែប ណា​នោះ​”​។​

​លោក​បន្តថា “​ប្រទេស​កម្ពុជា មិនមែនជា​ប្រទេស​របស់​អ្នក​កាន់​អំ​ណាយ​មួយក្រុម​ណាមួយ​នោះទេ ផ្ទុយទៅវិញ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ រាប់ទាំង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ដែល​កំពុងមាន​វត្តមាន​រស់នៅ ក្រៅប្រទេស​ទាំងអស់​ផងដែរ​”​។​
​
លោក ហ៊ុន សែន ក៏បាន​បន្ថែមថា “​វប្បធម៌​សន្ទនា​ដែល​បង្កើតឡើង​ដោយ​រូបខ្ញុំ និង​ឯកឧត្តម សម រង្សី ហាក់​មិនមាន​ភាពល្អប្រសើរ​ទាល់ តែសោះ ដោយសារតែ​ភាគី​ម្ខាង​កេងចំណេញ​ខាង​នយោបាយ​បំរើ​ផលប្រយោជន៍​គណបក្ស​ជាជាង បំរើ​ឲ្យ​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​កម្ពុជា​។ វប្បធម៌​សន្ទនា មិនមែន​ទើបតែ​កើតឡើង​នៅពេលនេះ​នោះទេ គឺ​វា​បាន​កើតឡើង​ស្ទើរតែ​ពាក់កណ្តាល​ជីវិត​របស់ខ្ញុំ​ទៅទៀត​។

ឯកឧត្តម សម រង្សី ធ្វើជា​ដៃគូ​សន្ទនា ប៉ុន្តែ​នេះ​មិនមែនជា​លើកដំបូង​របស់ខ្ញុំ​នោះទេ ដៃគូ​សន្ទនា​របស់ខ្ញុំ គឺ​ព្រះករុណា​ព្រះ​បរម​រតន​កោដិ ដែល​ការចរចា​ចាប់ផ្តើម​នៅ ហ្វែ​រ​អង់​តែ​ឌឺ​ន័​រ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៨៧ ហើយ​មុនពេល​មកដល់​នៃ​ដំណាក់កាល​នៃ​ការ ចរចា​កំរិត​កំពូល​នោះ ខ្ញុំ​បាន​ប្រើប្រាស់​ពេលវេលា​ជាច្រើន​ណាស់ ក្នុងការ​សន្ទនា​គ្នា ដើម្បី​បញ្ចប់​បញ្ហា​”​។​

​លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​ខ្ញុំ​មិន​ជឿថា ការប្រើប្រាស់​សង្គ្រាម ដើម្បី​បញ្ចប់សង្គ្រាម គឺ​មិនអាច​ទៅរួច​នោះទេ ផ្ទុយទៅវិញ​មានតែ​ការ សន្ទនា​គ្នា​ចរចា​គ្នា​នោះទេ ទើប​អាច​បញ្ចប់សង្គ្រាម និង​ជម្លោះ​ខាង​នយោបាយ​បាន​”​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​បង ប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បានរួម​វិភាគទាន​ដល់​ការអភិវឌ្ឍ​ប្រទេស ជាតិ​ឲ្យ​មានការ​រីកចំរើន​រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ​ផងដែរ​៕​ដោយ​៖​ជុំ ភិរ៉ាន

​gvfcgg

dcfdddd

feree

ស្លាប់​៧១៧​នាក់ និង​ជាង​៨០០​នាក់រង របួស​ដោយ​សាររ​ត់​ជាន់គ្នា ក្នុង​ពិធី បុណ្យសាសនានៅ​អារ៉ាប៊ីសាអ៊ូឌីត​

អារ៉ាប់៖​មាន​នុស្ស​ប្រមាណ ៧១៧​នាក់​បាន​ស្លាប់ និង​ជាង​៨០០​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា នា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​សាសនា​បែប Hajj នៅ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​។​
​
សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា នេះ​ថា ឧបទ្ទវហេតុ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ជាង ១​ពាន់​នាក់​នេះ បាន​កើតឡើង​នៅក្នុង​ទីក្រុង Mina ចម្ងាយ​ប្រហែល ៥​គីឡូ ម៉ែត្រ​ពី​វិហារ​ឥស្លាម Mecca ។ ប្រភព​បន្តថា តាម​សម្រង់​ស្ថិតិ​អ្នកស្លាប់​នៅ​រសៀល​ថ្ងៃទី​២៤ កញ្ញា ឃើញ​មាន​ជនរងគ្រោះ​ដល់​ស្លាប់​ប្រមាណ​៧១៧​នាក់ និង​របួស​ជាង​៨០០​នាក់​ដែល​កំពុងស្ថិត​ក្នុងការ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ច្រើន​កន្លែង​ក្នុង​ទីក្រុង​នេះ​។​

​គួររម្លឹកថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​មនុស្ស​ចំនួន ១០៩​នាក់​បាន​ស្លាប់ និង​រងរបួស​ជាង​៤០០​នាក់ ដោយសារ​ការបាក់​ដង​ស្ទូច នៅក្នុងពេល​កំពុង​សាងសង់​អាគារ Mecca’s Grand Mosque ហើយ​កាលពី​ឆ្នាំ​២០០៦ ក៏មាន​មនុស្ស​ប្រមាណ ៣៦៤​នាក់​បាន​ស្លាប់​ផងដែរ​។​

​សូមបញ្ជាក់ថា ជនជាតិ​មូស្លីម​ជាង ២​លាន​នាក់​ជុំវិញ​ពិភពលោក បាន​ចូលរួម​ពិធីបុណ្យ​សាសនា Hajj នេះ​។​ចំណែក​ពិធីបុណ្យ​ដែល​ប្រារព្ធ​នៅ​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​បែប​សាសនា​ឥស្លាម Eid al-Adha ឬ​ហៅថា Feast of the Sacrifice នេះ​ស្រាប់​មាន​ឧបទ្ទវហេតុ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​យ៉ាងច្រើន​ដោយសារ​ការរត់​ជាន់គ្នា​។​

​ក្រុម​ជួយសង្គ្រោះ​ប្រមាណ ៤០០០​នាក់ និង​រថយន្ដ​សង្គ្រោះបន្ទាន់ ២២០​គ្រឿង បាន​បញ្ជូនទៅ​កន្លែងកើតហេតុ​៕​ដោយ​៖រដ្ឋា​

dxsddd

​gvcfyy

Untitled-1

njmkkk