All posts by មេគង្គ ប៉ុស្តិ៍

មេឃុំ​កំពង់ត្រាច​ខាងកើត​រំលោភ​យក​ដី​បឹង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​

ខេត្តកំពត​:​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវបាន​ឣ្ន​ក​ស្រី លឹម លុយ ជា​មេឃុំ​កំពង់ត្រាច​ខាងកើត រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​អះអាងថា ឣ្ន​ក​ស្រី​លឹម លុយ ជា​មេឃុំ​កំពង់ត្រាច​ខាងកើត ហ៊ាន​បំពាន​រំលោភ​យក​ដី​បឹង​ធម្មជាតិ​យ៉ាង​គឃ្លើន​បែបនេះ មិនដឹង​ជា​បានការ​អនុញ្ញាត​ពី​អ្នកមានអំណាច​ថ្នាក់​ណា​នោះទេ ព្រោះ​ដី​បឹង​មួយកន្លែង​នេះ​ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យ​ផល​រាប់សិប​ឆ្នាំ​កន្លងមកហើយ ។

​បុរស​ម្នាក់​ដែល​អះអាងថា​ជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ បាន​រិះគន់ថា​ ​ការរំលោភ​យក​បឹង​ធម្មជាតិ​បែបនេះ មិនមែន​អ្នកស្រី​មេឃុំ​អាចធ្វើ​តែ​ម្នា​ក់ឯង​បាន​នោះទេ តែ​អាចជា​ការរៀប​ចំឯកសារជា​ខ្សែចង្វាក់​ពុករលួយ​របស់​អាជ្ញាធ​រ​តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត ទើប​ឲ្យ​អ្នកស្រី​មេឃុំ​រូបនេះ​អាចរំលាយ​យកបឹង​ដែលជា​សម្បត្តិ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ដោយ​ស្រួលៗ​បែបនេះ  ។​

​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​ខាងលើនេះ មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូរ​ស័​ព្វ​ទៅ​ឣ្ន​ក​ស្រី​លឹម លុយ មេឃុំ​កំពង់ត្រាច​ខាងកើត ដើម្បី​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​ព័ត៌មាន​នៃ​ការរំលោភ​យក​ដី​បឹង​នេះ ។​ឣ្ន​ក​ស្រី លឹម លុយ បាន​ប្រាប់ថា​« ដី​នេះ ខ្ញុំ​មាន​ប្លង់​ត្រឹមត្រូវ​កុំ​ឆ្ងល់​ពេក​ឣ្ន​ក​កាសែត​ឣើ​យ » ។​ចំណែក​លោក ឣ៊ុ​ម ស៊ី​ណាត ឣ​ភិ​បាល​ស្រុក​កំពង់ត្រាច បាន​ថ្លែងប្រាប់​ឣ្ន​ក​យក​ព័ត៌មាន​ថា​« ដី​នេះ​យាយ លុយ បាន​ទិញ​ពី​អតីត​ឣ​ភិ​បាល​ស្រុក​ចាស់​ជា​យូរណាស់​មកហើយ​»​។​

​ប្រជាពលរដ្ឋ​បាននាំគ្នា​លើកឡើងថា ពាក្យ​ដែល​គាត់​និយាយ​នេះ​ជា​ពាក្យដោះសារ​កុហក់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក និង​កុហក់​ថ្នាក់លើ​ដែលជា​អំពើ​មួយ​គួរ​ឲ្យ​ស្អប់ខ្ពើម​ ​មិនគួរណា​មន្ត្រី​ឣា​ជ្ញា​ធរ​ហ៊ាន​ឃុបឃិត​គ្នា​រំលោភ​ចាក់ដី​លុប​បឹង​ធ្វើជា​កម្មសិទ្ធិ​បែបនេះ​សោះ​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ចាត់វិធានកា​ស៊ើបអង្កេត​ករណី​រំលោភ​យក​ដី​បឹង​ធម្មជាតិ​ដោយ​អ្នកស្រី​មេឃុំ​នេះ​ឲ្យ​បាន​តឹងរ៉ឹង​ផង ព្រោះថា​ប្រសិនបើ​លោក​អភិបាលស្រុក​មុន ហ៊ាន​លក់​បឹង​នេះ​ឲ្យ​អ្នកស្រី លឹម លុយ ដូច​ការអះអាង​មែន​នោះ គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត ដែល​គួរតែ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៊ិ​ន​ទៀង ត្រួតពិនិត្យ​ករណីនេះ​ផង​៕​ដោយ ៖ វរិ​ន្ទ​

fgvcff

cxdszz

​

រថភ្លើង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​រងរបួសនៅ​ឥណ្ឌូណេស៊ី​

​ឥណ្ឌូណេស៊ី​៖​មនុស្ស​៣៥​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ខណៈពេលដែល​រថភ្លើង​មួយ​បាន​បុក​យ៉ាងខ្លាំង​ជាមួយ​ផ្នែក​ខាងក្រោយ​នៃ​រថភ្លើង មួយទៀត​នៅ​ស្ថានីយ​រថភ្លើង Juanda នៅ​ទីក្រុង​ហ្សា​ការ​តា​កាលពី​ម្សិលមិញ​។​
​តាម​ប្រភពព័ត៌មាន​បាន​ផ្សាយ​ថា អ្នកបើក​រថភ្លើង​ដែល​បង្ក​បាន​គាប​ជាប់​នៅ​កន្លែង​បើក ចំណែក​ទូរថភ្លើង​ទាំង​២​បាន​ធ្លាក់​ចេញពី​ផ្លូវដែក​រង​ការខូចខាត​យ៉ាងខ្លាំង​។ ដោយឡែក​អ្នកបើក​រថភ្លើង​នេះ និង​ក្រុម​អ្នកដំណើរ​ត្រូវបាន​គេ​ជួយសង្គ្រោះ និង​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​
​ទោះជា​យ៉ាងណា​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ទេ ខណៈដែល​ការស៊ើបអង្កេត​បាន​កំពុង​ប្រព្រឹត្តទៅ​៕

 

​

កែវ រំ​ចង់ នឹង​ប៉ះ Iquezang ក្នុង​កម្មវិធី Thai Fight ចុងខែ​ក្រោយ​

កីឡាករ កែវ រំ​ចង់ កំពុង​ត្រៀមខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មហា​កម្លាំង​ថៃ Iquezang Kor Rungthanakeat ដែល​ធ្លាប់​យកឈ្នះ​កីឡាករ​ជួរមុខ​កម្ពុជា ពេជ្រ សីហា និង វង្ស ណ​យ ក្នុង​កម្មវិធី Thai Fight នា​ថ្ងៃទី​២៤ ចុងខែ​តុលា​ខាងមុខ​។​
​តាម​ការគ្រោងទុក កែវ រំ​ចង់ នឹងត្រូវ​ឡើង​សង្វៀន Thai Fight ក្នុងជំនួប​លើកដំបូង​ជាមួយ​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍ Iquezang Kor Rungthanakeat នៅក្នុង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៤ ខែតុលា​ខាងមុខ​។
​បច្ចុប្បន្ន កែវ រំ​ចង់ កំពុង​ហាត់​ត្រៀម​យ៉ាងសកម្ម​ដើម្បី​សងសឹក​ជូន​កីឡាករ​រួម​ជាតិ ហើយ​ថ្ងៃទី​០២ ខែតុលា​ខាងមុខ រូបគេ​នឹង​ជួប​ប្រកួត​សាក​កម្លាំង​ជាមួយ​កីឡាករ​ថៃ​នៅ​សង្វៀន​បាយ័ន មុន​ចេញទៅ​ប្រទេស​វៀតណាម​។ កីឡាករ​រូបនេះ​បានបញ្ជាក់​ទៀតថា ការចាកចេញ​ទៅ​ប្រទេស​វៀតណាម ខាង​ភាគី​ថៃ​ជា​អ្នករៀបចំ​ទាំងអស់ ប៉ុន្តែ​មិនទាន់​ដឹង​ថ្ងៃ​ចេញដំណើរ​ច្បាស់លាស់​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា គូប្រកួត​របស់ កែវ រំ​ចង់ កីឡាករ Iquezang ត្រូវ​ចាត់ទុកថា ជា​អ្នក​ប្រដាល់​ខ្លាំង​ម្នាក់​លើស​ង្វៀន Thai Fight ព្រោះ​ការប្រកួត​របស់គេ​ម្តងៗ​សម្រុកចូល​វាយ​គ្មាន​ត្រា​ប្រណី ឡើយ​។ កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​ផ្ដួល​ជើង​ខ្លាំង​ប្រើ​កែង វង្ស ណ​យ ក្នុង​ទឹក​ទី​បី​កាល​ចុងឆ្នាំ​២០១៣ និង​យកឈ្នះ​អ្នកលេង​កណ្ដាប់ដៃ ពេជ្រ សីហា កាលពី​ខែមេសា​កន្លងទៅនេះ​ផងដែរ​៕

4102

​pich-seyha

ផ្កា​ខាត់ណា​ពណ៌​បៃតង​ជួយ​បន្ថយ​ការ​រលាក​សន្លាក់​

​ផ្កា​ខាត់ណា​ពណ៌​បៃតង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បន្លែ​ពណ៌​បៃតង​មួយ ប្រភេទ​ដែលមាន​យ៉ាង​ល្អ​បំផុត​ចំពោះ​សុខភាព​មនុស្ស ដោយសារតែ​សម្បូរ​ទៅដោយ​ជីវជាតិ​យ៉ាងច្រើន​។ ដូច្នេះហើយ បើសិនជា​អ្នក​ចាប់អារម្មណ៍​ចំពោះ​ផ្កា​ខាត់ណា​ពណ៌​បៃតង​នេះ ចូរ​សាកល្បង​ទទួលទាន​វា​ទៅ​។ បើ​យោងទៅតាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​សាកលវិទ្យាល័យ East Anglia បានអោយដឹងថា សមាសធាតុ​មួយ​ប្រភេទ​ដែលមាន​ក្នុង​ផ្កា​ខាត់ណា​ពណ៌​បៃតង​អាច​ក្លាយទៅជា គន្លឹះ​ដ៏​សំខាន់​សម្រាប់​បង្ការ ឬ​បន្ថយ​ដំណើរការ​របស់​ជំងឺ​រលាក​សន្លាក់​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ បំផុត​បាន​។​
​លទ្ធផល​ដែល​បានមកពី​ការសិក្សា​នៅក្នុង​មន្ទីរពិសោធន៍​បានអោយដឹងថា សារធាតុ Sulforaphane ជួយ​បន្ថយ​ដំណើរការ​ខូចខាត​លើ​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​របស់​ជំងឺ​រលាក ឆ្អឹងខ្ចី​ក្នុង​សន្លាក់​បាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កណ្តុរ​ដែល​ស៊ី​អាហារ​សម្បូរ​ទៅដោយ​សារធាតុ​មួយ​នេះ​មិនសូវ​ជា​ធ្វើអោយ ខូចខាត​លើ​ឆ្អឹងខ្ចី និង​មាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ច្រើន​ដូច​កណ្តុរ​ដែល​មិន​ស៊ី​ឡើយ​។​
​សារធាតុ Sulforaphane ត្រូវបាន​បញ្ចេញ​នៅពេល​ញ៉ាំ​អាហារ​ពណ៌​បៃតង​ដូចជា​ស្ពៃក្តោប​ពណ៌​បៃតង ប៉ុន្តែ​អ្នកស្រាវជ្រាវ​និយាយថា ផ្កា​ខាត់ណា​ពណ៌​បៃតង​គឺជា​បន្លែ​ពិសេស​ជាងគេ​តែម្តង​។ ការសិក្សា​មុនៗ​បានអោយដឹងថា សារធាតុ Sulforaphane មាន​សមាសធាតុ​ជា​ឱសថ​ប្រឆាំងនឹង​ជំងឺមហារីក និង​ការ​រលាក ប៉ុន្តែ​នេះ​គឺជា​ការសិក្សា​សំខាន់​ដំបូង​គែ​ចំពោះ​ឥទ្ធិពល​របស់​វា​ចំពោះ សុខភាព​សន្លាក់​។​
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ Sulforaphane ជួយ​ទប់ស្កាត់​អង់ស៊ីម​ដែល​ធ្វើអោយ​សន្លាក់​ខូច​តាមរយៈ​ការបញ្ឈប់​ម៉ូលេគុល​សំខាន់​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ថា​ជា​អ្នកបង្ក​អោយមាន​កា​ររ​លាក​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា ពួកគេ​មិន​នឹកស្មាន​សោះ​ថា វា​ជួយ​ជួសជុល ឬ​ធ្វើអោយ​អាកា​រៈរ​លាក​សន្លាក់​នោះ​ធូរស្រាល​មកវិញ​នោះទេ​។ ក្រៅពីនេះ ការហាត់​ប្រាណ និង​ការថែរក្សា​ទម្ងន់​អោយនៅ​សុខភាព​ល្អ​អាច​សម្រួល​ដល់​រោគសញ្ញា និង​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ ហើយ​របប​អាហារ​ដែល​ល្អ​ក៏​នឹងមាន​សារៈសំខាន់​ចំពោះ​រឿងនេះ​ដែរ​។​
​ការស្រាវជ្រាវ​ជាច្រើន​ទៀត​ចំពោះ​ឥទ្ធិពល​របស់​ផ្កា​ខាត់ណា​ពណ៌​បៃតង ចំពោះ​ជំងឺ​រលាក​សន្លាក់​កំពុងតែ​បន្តធ្វើ​ទៀត​។ ដូច្នេះ​វា​នឹង​មានរឿង​ជាច្រើន​ដែល​ត្រូវ​ដឹង ប៉ុន្តែ​រឿង​មួយ​ដែល​ច្បាស់ការ​នោះ​គឺថា ការ​ញ៉ាំ​ផ្កា​ខាត់ណា​ពណ៌​បៃតង​រាល់ថ្ងៃ​គឺជា​សកម្មភាព​ដ៏​ល្អ​មួយ​ចំពោះ​សុខភាព​៕

​

Arsenal នឹង​ផ្ដល់​កិច្ចសន្យា​ថ្មី​ឲ្យ Mesut Ozil

​ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​រាយការណ៍​ថា ក្លិប​មួយ​នេះ​នឹង​ត្រៀម​ផ្ដល់​កិច្ចសន្យា​ថ្មី​ទៅ​ឲ្យ​ខ្សែបម្រើ Mesut Ozil ជាមួយនឹង​ការបន្ថែម​ទឹកប្រាក់​ផងដែរ​។​
​ ​យោងតាម​ចុះផ្សាយ​របស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា ក្លិប​កាំភ្លើង​ធំ Arsenal ត្រៀម​នឹង​ផ្ដល់​កិច្ចសន្យា​ថ្មី​ទៅ​ឲ្យ​កីឡាករ Mesut Ozil រយៈពេល​៣ ឆ្នាំ​ជាមួយនឹង​ការបន្ថែម​ទឹកប្រាក់​ប្រមាណ​ជា​១៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ បន្ទាប់ពី​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​កំពុងតែ​មានការ​ចែចូវ​ពី ក្លិប​នៅ​ប្រទេស​ទួរគី Fenerbahce នា​រដូវ​កាល​ដោះដូរ​កីឡាករ​នៅ​ខែមករា​ខាងមុខនេះ។​
គួរ​បញ្ជាក់ថា កីឡាករ Mesut Ozil ត្រូវបាន​ក្លិប​កាំភ្លើង​ធំ Arsenal នាំយក​មកពី​ក្លិប​អធិរាជ​ស Real Madrid កាលពី​ឆ្នាំ ២០១៣​ក្នុងតម្លៃ​ពលកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប Arsenal ចំនួន ៤២.៥ លាន​ផោន៕Mesut Ozil

​

ជលផលខេត្ត​បើកដៃ​ឲ្យ​យួន​ចូលមក​នេសាទ​ខុសច្បាប់​នៅក្នុង​ស្រុក​អង្គ​បុរី​

ខេត្តតាកែវ : ក្នុងពេលដែល​ជំនាញ​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្តតាកែវ​មិនបាន​បកស្រាយ​ពី​បញ្ហា​បទល្មើស​នេសាទ​នោះ ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​បានបញ្ជាក់​ថា ជនជាតិ​យួន​ដែល​បានមក​នេសាទ​ល្មើសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គរបុរី ត្រូវគេ​ស្គាល់​មេខ្លោង​ដែលជា​អ្នកកាង​រត់ការ​ចូល​នេសាទ គឺ​ឈ្មោះ ង្វៀង ណុ​ក បាន​ប៉ាវ​ផ្តាច់​ក្នុងការ​រត់ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​ពី​លេខ​១០​ដល់​លេខ​១៣​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មោះ ណុ​ក បាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ថា ក្នុង​មួយ​ទូក​រត់ការ​គ្រប់​សមត្ថកិច្ច ទាំងអស់ តាំងពី​ថ្នាក់ស្រុក​ដល់​ខេត្ត និង​នាយកដ្ឋាន​ជលផល ត្រូវ​ចំណាយ​ចាប់ពី​៨០០​ដុល្លារ ទៅ​១០០០​ដុល្លារ ឯណោះ ទើប​អាច​ចូលមក​ធ្វើការ​នេសាទ​បាន​រហូត​ដល់ពេលនេះ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​។​
​
ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​បាន​រៀបរាប់​ឲ្យ​ដឹង​ក្នុងថ្ងៃនេះ​ថា ជនជាតិ​យួន​បាន​ប្រើ​ស្បៃ​មុង​បង្កប់​នូវ​ដុំ​ឆក់​ភ្លើង​អាគុយ កៀរ​ទាំង​ត្រី​គ្រប់​ប្រភេទ​ទៀតផង ហើយក៏​នៅមាន​ឧបករណ៍​ល្មើស​ក្នុង រដូវ​បិទ​ការនេសាទ​នេះ​ដូចជា លប​ត្រី​កេស លប​ត្រី​ក្លាំងហាយ លប​ត្រី​រ៉ស់ និង​លប​បង្កង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនជាតិ​យួន​បាន​បំផ្លាញ​នូវ​ធនធានធម្មជាតិ​គ្មាន​សល់​នោះទេ ព្រោះ​ពួកគេ​គិតថា​ទឹកដី​ខ្មែរ​មិនមែន​ទឹកដី​គេ​ដែល​ត្រូវ​ខ្វាយខ្វល់​ពី​ធនធានធម្មជាតិ​នៅពេល​អនាគត​។

​ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​បានបញ្ជាក់​ទៀតថា អ្នកនេសាទ​ជនជាតិ​យួន​បានដាក់​លប​ក្តាម ខ្យង អន្ទង់ ដោយ​សុទ្ធតែ​ប្រើ​ថ្នាំ​ដាក់ ហើយ​ដួស​ដាក់​ពេញ​ទូក​ដឹកជញ្ជូន​ចូលទៅ​ប្រទេស​របស់​ពួកគេ​វិញ ដោយ​គ្មាន​ការហាមឃាត់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ជលផល​នោះឡើយ​។​

​ប្រជា​នេសាទ​ខ្មែរ​រស់នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​រដូវ​ទឹក​ឡើង នា​រដូវ​បិទ​ការនេសាទ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នេសាទ​មិន​បានទេ ព្រោះ​សមត្ថកិច្ច​ជំនាញ​ហាមឃាត់ តែបើ​អ្នកនេសាទ​ជនជាតិ​យួន​រាប់រយ​ទូក​ចូលមក​បោះទីតាំង​ស្នាក់​នៅតាម​បឹងបួ ហើយ​ធ្វើ​ការនេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ល្មើសច្បាប់​ទាំងស្រុង​នោះ សមត្ថកិច្ច​ខ្មែរ​បែរជា​សហការ​រីករាយ​ទៅវិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សូម​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​និង​មន្ត្រីក្រោមឱវាទ​គួរ​ត្រួតពិនិត្យ​បញ្ហា​នេះ​ផង ដោយ​មិនត្រូវ​គិតតែ​ពីមុខ​មាត់​ផល​ប្រ​យោ​ជ៍​ផ្ទាល់ខ្លួន​ពេល​ចែក​អំណោយ​បន្តិចបន្តួច​ដល់​ប្រជាពលរដ្ឋ​ហៅ​អ្នកសារព័ត៌មាន​ទៅ​ថត​ដើម្បី​យកចិត្ត​ថ្នាក់ដឹកនាំ​កំពូលៗ តែបើ​បទល្មើស​កើត​នៅ​ថ្នាក់​ខេត្ត​បែរជា​គ្មាន​សមត្ថភាព​ដោះស្រាយ​ទៅវិញ​៕ ភិរម្យ​

​cvgfyy

ប្រកាស​ផ្លាស់ប្តូរ​ស្នងការ​ខេត្តកំពត ធ្វើឡើង​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយនេះ

​កំពត​៖​សេចក្តីរាយការណ៍​មួយ​បាន​ឣោ​យ​ដឹងថា នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ ពិធី​ប្រកាស​ផ្លាស់ប្តូរ ស្នងការ​នគរបាល​ខេត្តកំពត នឹងធ្វើ​ឡើង​ក្រោម​វត្តមាន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង​អភិបាល​ខេត្តកំពត លោក ខូ​យ ឃុន​ហួរ​។​
​
មន្ត្រីនគរបាល​ខេត្តកំពត​មួយរូប បាន​លួច​បង្ហើប​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បច្ចុប្បន្ន​ស្នងការរង និង​ជា​ប្រធានការិយាល័យ កណ្តាល​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នឹងត្រូវ​បានតែងតាំង ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថ្លាង ភិរិន្ទ​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ផ្លាស់​ឲ្យ​ទៅកាន់​តំណែង​ថ្មី​វិញ​៕ អ៊ួង វ៉ឹង

hbgvv

​xdsxx

រថយន្ត​ដឹក​ធ្យូងថ្មដឹកធ្ងន់ពេកស្រុត​ថ្នល់​ក្រឡាប់នៅ​ផ្លូវជាតិ​លេខ​៣

​កំពត​៖​សេចក្តី​រាយ​ការ​មួយ​បាន​ឣោ​យ​ដឹងថា​មាន រថយន្ត​ដឹក​ខ្យូ​ង​ថ្ម​១​គ្រឿង បើក​បានមកពី​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ឆ្លងកាត់​ទឹកដី​ខេត្តកំពត​ឆ្ពោះទៅ​ភ្នំពេញ​ហើយ​រថយន្ត​មួយគ្រឿង​នេះ​បើក​នៅ​គៀន​ផ្លូវ​ពេក​ក៍​ស្រុត​ថ្នល់ បណ្តាល​ឲ្យ​ក្រឡាប់​ផ្អៀង​ចាក់​ថ្ម​ធ្យូង​ចេញ​ឣ​ស់​ពាក់កណ្តាល នៅ​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ព្រះសីហនុ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ រថយន្ត​ម៉ាក​ហ៊ី​ណូ ០១​គ្រឿង មាន​កាប៊ីន​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-2117 ដឹក​ធ្យូងថ្ម​ពេញ​លើ​រថយន្ត បើកបរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើត ហេតុ រថយន្ត​នេះ​បាន​បើក​ចូលមក​គៀន​ផ្លូវថ្នល់ ហើយក៏​បណ្តាល​ឲ្យ​ស្រុត​ថ្នល់ ក្រឡាប់ចាក់​ខ្យូ​ង​ថ្ម កំ​ប៉ប់​មក​ដី​បែបនេះ​តែម្តងទៅ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក​នេះ ឬ​អ្នក​ដ៏ទៃទៀត​ទទួលរង​គ្រោះ​ថ្នាក់​អ្វី​ឡើយ​៕​ឣ៊ួ​ង វឹង​
​frdee

dxsxx

 

តារាចម្រៀង សួស សង​វាចា ត្រឡប់ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ជោ​រ៉ៃ ភ្នំពេញ​វិញ​

ភ្នំពេញ៖​តារាចម្រៀង​វ័យ​ជាង​៥០​ឆ្នាំ លោក សួស សង​វាចា ត្រូវ​ក្រុម គ្រួសារ​បញ្ជូនទៅ​កាន់​ប​ន្ទ​ប់​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ ជោ​រ៉ៃ នា​រាជធានីភ្នំពេញ​វិញ​ភ្លាមកាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា នេះ បន្ទាប់​ត្រឡប់​មកពី​ព្យាបាល​នៅ​ប្រទេស​វៀតណាម​វិញ បោះទោះបីជា​អាកា​រៈជំងឺ​មាន​ស្ថានភាព​ធូរស្រាល​យ៉ាងណាក្តី​។​

ស្ថានភាព​របស់លោក​នៅ​មិនទាន់មានការ​ប្រែប្រួល​ច្រើន​ទេ ប៉ុន្តែ​លោក​អាច​នឹងមាន​សង្ឃឹម​ដើរ​បាន ហើយ​រួចផុត​ពីពិការភាព​នៅ​៦​ខែក្រោយ​ពីការព្យាបាលដោយប្រើថ្នាំ។​
​
អ្នកស្រី វ៉ាន់ សុភា ជា​ភរិយា​របស់លោក​បាន​ថ្លែងប្រាប់​ខ​ណៈ​ក្រុម​សមាគម​សិល្បករ​ខ្មែរ​ទៅសួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ថា ក្រោយ​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​វៀតណាម​១២​ថ្ងៃ​រួចមក ស្វាមី​របស់ខ្លួន​មាន​អាកា​រះ​ធូរស្រាល​ជាង​មិន​បន្តិច​។ ប៉ុន្តែ​ស្ថានភាព​រាងកាយ នៅតែ​កម្រើក​មិនបាន​មួយ​ចំហៀង​ខាង​ធ្វេ​ង​ដដែល​។​អ្នកស្រី​បន្តថា ក ដៃ​របស់លោក សួស សង​វាចា ចាប់ផ្ដើម​មាន​ចលនា​ឡើងវិញ​តិចៗ​វិញ​ហើយ ៗ​លោក​ក៏​អាច​អង្គុយ​បាន​មិន​ដូច​កាលពីមុន​ទេ ដែល​ត្រូវការ​អ្នក​អង្គុយ​ទប់​។

គ្រូពេទ្យ​ប្រាប់​អ្នកស្រី​ថា បញ្ហា​គឺ​ឈាម​ដែល​កក​នៅក្នុង​សរសៃឈាម​ខួរក្បាល​នៅ​មិនទាន់​រលាយ ហើយ​មិនអាច​ប្រើ​មធ្យោបាយ​វះកាត់​ដើម្បី​យកចេញ​។ អ្នកស្រី​មានប្រសាសន៍ថា​៖ “​ឈាមកក​ហ្នឹង ពេទ្យ​ថា បើ​វះកាត់​វា​ផ្សងព្រេង​ណាស់ អញ្ចឹង​ទើប​ពួកគាត់​ឲ្យ​ប្រើ​ថ្នាំ​ចាក់ និង​ប្រើ​ថ្នាំ​ឲ្យ​វា​រំលាយ បើទោះជា​ប្រើពេល​យូរ ប៉ុន្តែ​វា​អាចជួយ​គាត់​មិន​ឲ្យ​គ្រោះថ្នាក់​ដូច​ការវះកាត់​!”​។​

​អ្នកស្រី​បញ្ជាក់ថា រយៈពេល​៦​ខែក្រោយ ឈាមកក​នៅក្នុង​ខួរក្បាល​នឹង​រំពឹងថា​ត្រូវបាន​រំលាយ ហើយ​ជួយ​ឲ្យ​លោក​សួស សង​វាចា ត្រឡប់មក​ដើរ​ដូចដើម ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​ក្ដី​សង្ឃឹមទុក​ប៉ុណ្ណោះ​។ អ្នកស្រី​មាន ប្រសាសន៍ថា​៖ “​ពេទ្យ​ថា​ថ្នាំ​ហ្នឹង​៦​ខែក្រោយ​នឹងធ្វើ​ឲ្យ​ឈាមកក​ក្នុង ក្បាល​គាត់​រលាយ ប៉ុន្តែ​ពេទ្យ​អត់​មាន​ធានា​ទេ ព្រោះ​អា​ណឹ​ង​វា​មិន​ខុសពី​វះកាត់​ទេ គឺ​គេ​ឲ្យ​យើង​ចាំមើល​លទ្ធផល​ដូច​តែ​គ្នា​ហ្នឹង​!”​។​

​លោក ទុំ សា​រ៉ុ​ត ហៅ​នាយ​ឃ្លោក ប្រធានកិត្តិយស​សមាគម​សិល្បករ​ខ្មែរ​ដែល​បាន​ពាំនាំ​ថវិកា​សមាគម​ជាង ៦០០​ដុល្លារ យកទៅ​ជូន​ដល់​លោក សួស សង​វាចា បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ថា លោក សួស សង​វាចា គឺជា​តារា​សិល្បៈ​មួយរូប​ដែលមាន​ស្នាដៃ​ជាច្រើន​នៅក្នុង​សិល្បៈ​។

លោ​កបន្តថា ​សមាគម​សិល្បក​រ​ខ្មែរ​នឹង​បន្ត​ស្វែងរក​សប្បុរសធម៌​តាម​ដែល អាចធ្វើ​ទៅបាន ជួយ​ជ្រោមជ្រែង​ដល់​តារាចម្រៀង​រូបនេះ​ក្នុងពេល​បន្តបន្ទាប់ រហូត​ទាល់តែ​លោក​សួស សង​វាចា អាច​ដើរ​បាន​និង​បន្ត​អាជីព​ជា​អ្នកចម្រៀង​ដូចដើម​៕ដោយ៖រដ្ឋា

​gbvhgg

លោក ស ខេង និង​លោក សម រង្ស៊ី ជួបគ្នា​តាម​ការគ្រោងទុក ​ទោះបី​ស្ថាន ការណ៍​នយោបាយ​ឡើងក​ម្តៅ​

​ភ្នំពេញ​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប ពិភាក្សា​តាមរបៀប​វា​រៈ​មួយចំនួន​ដូច​ការគ្រោងទុក នៅ​វិមាន​រដ្ឋសភាជាតិ នា​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា​នេះ បើទោះបីជា​ស្ថានការណ៍​នយោបាយ​កំពុង​ឡើងក​ម្តៅ​ក៏ដោយ​។​

​នៅវេលា​ម៉ោង ៥ និង ៣០ នាទី ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង តំណាង​សំឡេង​ភាគច្រើន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តំណាង​សំឡេង​ភាគតិច បាន​ជួបគ្នា​នៅ​វិមាន​រដ្ឋសភា ដើម្បី​ពិភាក្សា​ទៅលើ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់ និង​មិនទាន់​ឯកភាពគ្នា​រវាង​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ​មានដូចជា ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​ចំណុច​ខ្វែង គំនិត​គ្នា​មួយចំនួនទៀត​ក្នុង​ការរៀបចំ​បទបញ្ជា​ផ្ទៃក្នុង​រវាង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​គួរ​ជម្រាប​ថា សមាសភាព​ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ម្ខាងៗ​ចំនួន​៥ រូប ៖ ខាង​គណបក្ស​ប្រជាជន​កម្ពុជា រួមមានៈ លោក ស ខេង លោក គាត ឈន់ លោកស្រី ម៉ែន សំអន លោក សក់ សេដ្ឋា និង​លោក កើត រិ​ទ្ធ ។​ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មានដូចជាៈ លោក សម រង្ស៊ី លោក កឹម សុខា លោក​យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ​។

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លទ្ធផល​នៃ​ជំនួប​រវាង​លោក​ឧបនាយក រដ្ឋមន្ត្រី ស ខេង និង​លោក សម រង្ស៊ី ទទួលបាន​ផ្លែផ្កា​ល្អប្រសើរ​ក្រោយពី​បាន​ពិភាក្សាគ្នា​អំពី​ការធ្វើ​វិសោធនកម្ម ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​ចំណុច​ខ្វែងគំនិត​គ្នា​មួយចំនួន​ក្នុង​ការរៀបចំ​បទបញ្ជា​ផ្ទៃក្នុង​នៃ​គណបក្ស​ទាំងពីរ​។​ប្រភព​បន្តថា កិច្ច​ការដែល​នៅ​សេសសល់​មាន​ប្រមាណ ៥​ចំណុច​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​ពិភាក្សា​បញ្ចប់​ជា​ស្ថាពរ​ហើយ​។​

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក សម រង្ស៊ី មិនបានថ្លែងប្រាប់អ្នកកាសែតដោយផ្ទាល់នោះទេ។

​តំណាង​ឲ្យ​គណបក្ស​ទាំងពីរ​គឺ​លោក សក់ សេដ្ឋា និង លោក យឹម សុវណ្ណ បានធ្វើ​សន្និសីទកាសែត​បន្ទាប់ពី​ផ្អាក​ការពិភាក្សា​ថា កិច្ចពិភាក្សា​អំពី​ការ ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ ទទួលបាន​លទ្ធផល​ល្អប្រសើរ ។​លោក​បន្តថា នៅសល់តែ ៥​ចំណុច​ទៀត​ប៉ុណ្ណោះ ដែលមាន​ប្រមាណ​តែ​២​ភាគរយ​ក្នុង​ចំណុច​ទាំង​៥ មានដូចជា ទី​១-​យុទ្ធនា​ការហែក្បួន ទី​២-​ការលើក​ស្លាក​គណបក្ស​នៅតាម​ទីសាធារណៈ ទី​៣-​រយៈពេល​នៃ​ការ ឃោសនាបោះឆ្នោត ទី​៤-​ពាក់ព័ន្ធ​ទោស​បញ្ញត្តិ និង​ទី​៥-​ការដាក់ពិន័យ​។​

​ប្រភព​បន្តថា កិច្ចពិភាក្សានេះ មិនបាននិយាយដល់ពិរុទ្ធភាពនៃសកម្មជន របស់គណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនោះទេ ប៉ុន្តែតំណាងបក្ស ទាំងពីរបានបញ្ជាក់ថា កាលបរិច្ឆេទ​នៃ​ជំនួបដូចគ្នានេះ​នឹង​បន្ត​ជាថ្មីទៀត​នៅ​សប្តាហ៍​ក្រោយ​។

គួររម្លឹកថា កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែកញ្ញា កន្លងមកនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មី​ឲ្យ​បកស្រាយ​ចំពោះ​ការប្រៀបធៀប​រូបលោក​ទៅនឹង​អតីត​ប្រធានាធិបតី​របស់​លី​ប៊ី លោក ហ្គា​ដា​ហ្វី​( Muammar Gaddafi ) ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​បារាំង​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ “​ខ្ញុំ​និយាយ​ឲ្យ​ច្បាស់ ប្រាប់​អ្នកឯង ឲ្យ​សារ​ទៅ​អ្នកឯង​ឲ្យ​ច្បាស់ អ្នកឯង​ត្រូវមាន​ការបកស្រាយ​មួយ​សមស្រប ដើម្បី​ធានា​កិត្តិយស​ខ្ញុំ និង​ក្រុមគ្រួសារ​របស់ខ្ញុំ​។ អត់​មាននិយាយ​លេង សើច​ទេ អត់​មានរឿង​លេងសើច​ទេ​។ ន័យ​យ៉ាងម៉េច​ដែលថា​ដើម្បី​ចាប់ ចោរ​បាន ទាល់តែ​ចូល​គៀក​មេចោរ ន័យ​ហ្នឹង​យ៉ាងម៉េច និយាយ​ឲ្យ​ច្បា​ស់មក ” ។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដោយ​សង្កត់ធ្ងន់ថា រហូតមក ដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​លែងមាន​អ្វី​តថ្លៃ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះទេ​។ លោក​មានប្រសាសន៍ថា​៖ “​បើ​គ្មាន​ការ​បក ស្រាយ​ណាមួយ​ទេ គឺ​អ្វីដែល​អ្នកឯង​ចង់បាន​គឺ​អត់ ម៉ោង​នេះហើយ​គ្មាន​សល់​អ្វី សន្លឹក​បៀ​អាត់​ណាមួយ ដើម្បី​តថ្លៃ​នោះទេ​។ អស់ហើយ​”​។​

​ទោះបីជា​បញ្ហានយោបាយ​នាពេល​ថ្មីៗ​នេះ ត្រូវគេ​មើលឃើញថា​បាន​ឡើងក​ម្តៅ​ដោយសារ​លោក សម រង្ស៊ី បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​អ្នកកាសែត​បារាំង​ដោយ​ប្រៀបធៀប​លោកនាយក​រដ​ក​ឋ​មន្ត្រី ហ៊ុន សែន ថា​មាន​វាសនា​ដូច​អតីត​មេដឹកនាំ​លី​ប៊ី​លោក ហ្គា​ដា​ហ្វី យ៉ាងណាក្តី ក៏​គម្រោង​ជួបពិភាក្សា​រវាង​លោក សម រង្ស៊ី ជាមួយ​លោក ស ខេង ដើម្បី​ពិភាក្សា​លើ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ បាន​ប្រព្រឹត្តទៅ​ជាធម្មតា​កាលពី​រសៀល​ថ្ងៃទី​២៣ កញ្ញា នេះ​៕ដោយ​៖ខេមរា​

dxszz

​dxsgg

សមត្ថកិច្ច​រឹតបន្តឹង​ឲ្យ​អ្នកប្រើ ស៊ីម​កាត​ ទូរស័ព្ទ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​

​ភ្នំពេញ​៖ ស្នងការ​នគរបាលជាតិ​បានប្រកាសថា​នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ប្រឆាំងនឹង​ឧក្រិដ្ឋជន​ដែល​បាន​ប្រើ​លេខ​ទូរស័ព្ទ​(​ស៊ីម​កាត​)​គ្មាន​បញ្ជាក់ពីអត្តសញ្ញាណ ឬ​មិនបាន​ចុះបញ្ជី​ការត្រឹមត្រូវ ហើយយកទៅ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ផ្សេងៗ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ស៊ីណា​រិ​ទ្ធ បាន​បញ្ជាក់ថា ផ្អែកលើ​ការស៊ើប អង្កេត​បទឧក្រិដ្ឋ​ធំ​មួយចំនួន​ដូចជា​អំពើ​ភេរវកម្ម​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​គ្រឿងញៀន​, ការជួញដូរ​មនុស្ស ,​ចាប់ជំរិត ឬ​ជនដៃដល់​បាន​ប្រើ​បណ្តាញទូរស័ព្ទ​ដើម្បី​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋ​ផ្សេងទៀត ​គេ​ច្រើន​ប្រើប្រាស់អត្តសញ្ញាណ​ប័ណ្ណ​របស់​អ្នកដទៃ ឬ​គ្មាន​អត្តសញ្ញាណប័ណ្ណ ។​

​លោក ឯក ស៊ីណា​រិ​ទ្ធ បាន​បន្តថា ៧០ ភាគរយ​នៃ​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​កត់សម្គាល់​គឺ​គេ​ប្រើ​លេខ​ទូរស័ព្ទ​ដែល​មិនបាន​ចុះបញ្ជី​។​លោក​ថា សមត្ថ កិច្ច​នឹង​ចាប់ផ្តើម​ធ្វើការ​បង្ក្រាប​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ ចំពោះ​ហាង​ណា​ដែល​លក់​ស៊ីម​កាត​ដោយ​មិន​ថតចំលង​អត្ត​សញ្ញាប័ណ្ណរបស់អ្នកទិញ សម្រាប់ទុកជាឯកសារ​។​
​
លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ស៊ីណា​រិ​ទ្ធ បានឱ្យដឹងថា​ ការបង្ក្រាប​ខាងមុខនេះ​គឺ គ្រាន់តែ​ជាការ​ប្រឹងប្រែង​មួយ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម និង​អនុវត្ត តាម​សារាចរ​ណែនាំ​ឆ្នាំ​២០១២ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន ចែកចាយ និង​អ្នក​ជាវ​ស៊ីម​កាតទូរស័ព្ទ​ត្រូវ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ច្បាស់លាស់​មុនពេល​លក់ និង​ទិញ​៕​ដោយ​៖រដ្ឋា​

​swewww

ម្ដាយនិង​ទារ​កបាន​ស្លាប់​ពេល​សម្រាល កូន​នៅ​មន្ទីរពេទ្យ ខ្មែរ​-​សូ​វៀត

​ភ្នំពេញ​៖​ស្ត្រី​មានគភ៌​គ្រប់​ខែ​ម្នាក់​បាន​ស្លាប់​រួមទាំង​ទារក​ក្នុង​ផ្ទៃ ខណៈ សម្រាលកូន​នៅ​មន្ទីរពេទ្យ ខ្មែរ​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) ដែលជា​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា ម្សិល​ម៉ិ​ញ​នេះ​។​
​
សាច់ញាតិ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​បាន​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន បន្ទាប់ពី​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​រុស្សី​អស់​រយៈពេល​ជាង ១២​ម៉ោង រួចមក​។​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៩:០០​នាទី​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥​។​

​ប្រភព​បន្តថា ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉េ​ន សុខា​វី អាយុ​៣៤​ឆ្នាំ រីឯ​ប្តី​ឈ្មោះ អ៊ុត សុភ័ក្ត្រ អាយុ​៤៥​។ ប្ដី​ប្រពន្ធ​នេះ​មាន​ទីលំនៅ​ផ្ទះ​លេខ ១២២ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​លោក អ៊ុត សុភ័ក្ត្រ ជា​ប្តី​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា ប្រពន្ធ​របស់លោក​បាន​ឈឺពោះ​សម្រាលកូន ហើយ​ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យ ខ្មែរ​-​សូ​វៀត កាល​វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ លុះ​មកដល់​០៩:០០​នាទី​យប់ ថ្ងៃ​ដដែល ក្រុមគ្រូពេទ្យ នៅក្នុង​មន្ទីរពេទ្យ​នេះ បាន​ប្រាប់​លោក​ថា ប្រពន្ធ​របស់លោក​បាន​ស្លាប់​ហើយ គឺ​ស្លាប់​ទាំង​ម្តាយ និង​កូន ធ្វើ​ឲ្យ​លោក​រន្ធត់ចិត្ត​យ៉ាងខ្លាំង​។​
​
លោក អ៊ុត សុភ័ក្ត្រ បញ្ជាក់ថា ករណីនេះ​សង្ស័យថា ក្រុមគ្រូពេទ្យ​ធ្វេស ប្រហែស​ក្នុងពេល​បង្កើត​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រពន្ធ និង​កូនប្រុស របស់លោក​យ៉ាង​អាណោចអាធម៌​បែបនេះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ទម្លាយ​ព័ត៌មាន​នៃ​ការ ស្លាប់​ទាំង​ម្តាយ និង​កូន ដោយសារ​ការ​សម្រាលកូន​បានកើត​ឡើង​នៅ​មន្ទីរពេទ្យ​ខាងលើនេះ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​សាលា​រាជធានី​ភ្នំពេញបានចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ​ពី​មូលហេតុ​ពិត​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ប៉ុន្តែ​រហូតមក​ទល់នឹង​រសៀល​ថ្ងៃ​ដដែល​នេះ មិនទាន់មាន​របាយការណ៍​ពិស្តា​ស្តីពី​ការស្លាប់​នោះ​នៅ ឡើយ​ទេ​៕​ដោយ​៖​រដ្ឋា​

​fcdxff

ជនសង្ស័យ​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់​នៅ​បាងកក​៨​នាក់​ត្រូវ​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​

ម៉ាឡេស៊ី​៖​ប៉ូលិស​ម៉ាឡេស៊ី​បានបញ្ជាក់​នៅថ្ងៃនេះ​ថា ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​៨​នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ប្រព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​ក្រុង​បាងកក​។ ការចាប់ខ្លួន​ធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​ថៃ​បាន​សុំ​ការសហការ​ពី​ប៉ូលិស ម៉ាឡេស៊ី ក្រោយ​សង្ស័យថា​ជនដៃដល់​បានគេច​ខ្លួន​ចូល​ប្រទេស​ម៉ាឡេស៊ី​។
​ប៉ូលិស​បាន​បន្តថា មនុស្ស​៨​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែកញ្ញា ក្នុងនោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់ និង​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ ។ ទោះបី​បែបនេះ​ក្តី​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់មាន​ភស្ដុតាង​ជាក់លាក់​ណាមួយ​បង្ហាញថា ជនសង្ស័យ​ទាំងនេះ​ជាប់ទាក់ទង​នឹង​ការ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង ប្រទេស​ថៃ​ទេ​។
​គួររម្លឹកថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុងប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៧​សីហា បានសម្លាប់​មនុស្ស​២០​នាក់ របួស​ជាង​១០០​នាក់ ក្នុងនោះ​មាន​ជនបរទេស​១៤​នាក់​៕

​index

Chelsea គ្រោង​ចាយលុយ​១៤​លាន​ផោន​នាំយក​កីឡាករ Carvajal

​ក្លិប​តោ​ខៀវ Chelsea ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ត្រៀម​រៀបចំ​សំណើ​ដាក់​ទៅកាន់​ក្លិប​អធិរាជ​ស Real Madrid ដើម្បី​នាំយក​ខ្សែការពារ​ស្លាប​គឺ​កីឡាករ Dani Carvajal នៅ​ខែមករា​ខាងមុខនេះ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​ប្រទេស​អ៊ីតាលី Tuttomercatoweb បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​របស់​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho ចង់បាន​កីឡាករ Dani Carvajal មក​ចូលរួម​ក្លិប ដោយ​ផ្ដល់នូវ​តម្លៃ​ពលកម្ម​ចំនួន​១៤​លាន​ផោន បន្ទាប់ពី​ខ្សែការពារ​មួយរូប​គឺ​កីឡាករ Branislav Ivanovic អាច​នឹងធ្វើ​ការចាកចេញ​ពី​ក្លិប Chelsea ដែល​ផុត​កិច្ចសន្យា​នៅ​បញ្ចប់​រដូវ​កាល​នេះ​។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Dani Carvajal បង្ហាញខ្លួន​ឲ្យ​ក្លិប​អធិរាជ​ស Real Madrid បាន​ចំនួន ៩១​លើក ចាប់តាំងពី​ក្លិប​មួយ​នេះ​បាន​នាំយក​មកពី​ក្លិប Real Madrid B កាលពី​ឆ្នាំ​២០១២៕

 

​

សាលា​វិចិត្រសិល្បៈ​នឹង​ផ្លាស់​ទីតាំង​ទៅ​តំបន់​ជ្រោយចង្វា​

​ភ្នំពេញ​៖​ក្រសួង​វប្បធម៌​នឹង​ផ្លាស់ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ សិល្បៈ​ទៅកាន់​តំបន់​ជ្រោយចង្វា​ត្រើយ​ខាងកើត​វិញ ដើម្បី​បាន​ទីតាំង​ធំ​ទូលាយ និង​យក​ទីតាំង​ចាស់​របស់​សា​លក​វិទ្យាល័យ​នេះ​សម្រាប់​ពង្រីក​សារមន្ទី​ជាតិ​។​

​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក ញ៉ែម បុញ្ញា​ឬ​ទ្ធិ ដែល​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែកញ្ញា នេះ​។​
​លោក ថៃ នរៈ​សត្យា បញ្ជាក់ថា ការផ្លាស់ប្តូរ​ទីតាំង​សាលា ”​ជាការ​គិត​ដ៏​ត្រឹមត្រូវ និង​ផ្លូវការ​មួយ​” ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​លម្អិត​ពី​ពេលវេលា​នៃ​ការផ្លាស់ប្តូរ​ទីតាំង និង​គម្រោង​លម្អិត​នៃ​ការអភិវឌ្ឍ​នោះទេ គឺ​រង់ចាំ​ដល់​មានការ​បញ្ចុះបឋមសិលា នោះ​នឹង​ក្លាយជា​ផ្លូវការ​ហើយ​។​

លោក​យ៉ែម បុញ្ញា​ឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ មានប្រសាសន៍ថា​ លោក​នឹងសិក្សា​បន្តទៀត​ទៅលើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការផ្លាស់ប្តូរ​ទីតាំង​របស់​សាកលវិទ្យាល័យខាងលើ​នេះ​។​

ទោះជា​យ៉ាងនេះក្តី  អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អះអាងថា ក្រសួង​នឹង​រក្សា​ដី​របស់​សាលា​ទៅ​ពង្រីក​សារមន្ទីរ​និង​ធានា​មិន​ឲ្យ​បាត់បង់​ដី​នោះទេ “​ទីនេះ​នឹង​ថែរក្សា​មិន​ឲ្យ​បាត់បង់​មួយ​ចំរៀក​ណា​ទៅ​ដៃ​ឯកជន​ទេ គឺ​ស្ថិត​នៅតែ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​។ សូម​ឲ្យ​អ្នក​ទាំងអស់គ្នា​ទាំង​អ្នកសារព័ត៌មាន​និង​សាធារណជន​បាន​ត្រជាក់​នៅក្នុង​ចិត្ត​ចុះ​” ៕ ដោយ​៖រដ្ឋា​

sxdzxxx

​