All posts by មេគង្គ ប៉ុស្តិ៍

ក្រសួង​ជំនាញ​ហាម​បរិភោគ និង​ចែក ចាយ​នំ​សូកូឡា​ដែលនាំចូល​ពី​អង់គ្លេស

​ភ្នំពេញ​:​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​បម្រាម​កុំ​ឲ្យ​បរិភោគ ​នំ​សូកូឡា​ដែល​នាំចូល​ពី​ប្រទេស​អង់គ្លេស ដោយ​សង្ស័យថា​មាន​បាក់តេរី​(Salmonella) ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ជាយថាហេតុ​។
​
កាលពី​ថ្ងៃទី​១៨ ខែកញ្ញា កន្លងមកនេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា តាម​ទីភ្នាក់ងារ​ស្តង់ដារ​ផលិត ផល​ម្ហូបអាហារ​នៃ​ចក្រភព​អង់គ្លេស​ បានចេញផ្សាយ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ជា​ម្ចាស់​ផលិតផល​នំ​សូកូឡា​ឈ្មោះ Atkins International BV ដែល​បាន​ស្ម័គ្រចិត្ត​ប្រមូលយក​មកវិញ​នូវ​ផលិតផល​នំ​សូកូឡា Atkins Endulge Chocolate Break Wafers របស់ខ្លួនពី​ទីផ្សារ​បន្ទាប់ពី​មានការ​សង្ស័យ​អំពី​លទ្ធភាព​នៃ​ការចម្លង​ចូល​នៃ​បាក់តេរី Salmonella ដែល​អាច​បង្ក​គ្រោះ ថ្នាក់​ដល់​សុខភាព​។

​សេចក្តីជូនដំណឹង​បានបង្ហាញ​ច្បាស់​ថា ផលិតផល​នំ​របស់​ក្រុមហ៊ុន Atkins International BV ដែល​ត្រូវ​ប្រមូល​ទៅវិញ​នោះ​រួមមាន Atkins Endulge Chocolate Break Wafers មាន​ទម្ងន់​ក្នុង​១​កញ្ចប់ : 3 wafers x 21.5g ហើយ​មាន​លេខ​ឡូ​តិ៍ 5147 និង​ផុតកំណត់​ប្រើប្រាស់​ថ្ងៃ​២៧ ខែសីហា ឆ្នាំ​២០១៦​។​

​យោងតាម​ការជូនដំណឹង​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​អំពាវនាវ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច និង​អាជីវ​កម្មករ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រួមគ្នា​ទប់ស្កាត់​គ្រោះថ្នាក់​នេះ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​ជាយថា ហេតុ​។ ក្រសួង​ក៏​អំពាវនាវ​ចំពោះ​ពាណិជ្ជករ​នាំចូល អាជីវករ​លក់ដុំ និង​លក់រាយ​ឈប់​នាំចូល​ កុំ​ចែកចាយ​បោះ​ដុំ ឬ​លក់រាយ​បន្តទៀត និង​ផ្តល់ព័ត៌មាន​ទៅ​សមត្ថកិច្ច​កាំកុងត្រូល​ដែល​នៅ​ជិត​បំផុត ឬ​តាម​ទូរស័ព្ទ​ដែល​អាចធ្វើ​ទៅបាន ៕​ដោយ​:​រដ្ឋា​
​fcvgdd

ប្រភេទ​នំ សូកូឡា ​ដែល​ប្រទេស​អង់គ្លេស​ប្រកាសថាអាច​មាន​បាក់តេរី​ចម្លងមេរោគ

នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ឲ្យ​លោក សម រង្ស៊ី បកស្រាយ​រឿង​ប្រដូច​លោក​ទៅនឹង ​ហ្គា​ដា​ហ្វី​

​ភ្នំពេញ​៖លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ជាថ្មី​ឲ្យ​បកស្រាយ​ចំពោះ​ការប្រៀបធៀប​រូបលោក​ទៅនឹង​អតីត​ប្រធានាធិបតី​របស់​លី​ប៊ីយ៉ា លោក ហ្គា​ដា​ហ្វី​( Muammar Gaddafi )​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ នៅក្នុង​សន្និបាត​បូក សរុប​ចលនា​ប្រឡងប្រណាំង​”​រមណីយដ្ឋាន​ស្អាត សេវា​ល្អ ឆ្នាំ​២០១៤ ដែល​ធ្វើឡើង​នៅ​ស​ណ្ឋា គារ​សុខា រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែកញ្ញា នេះ​។​

​គួរ​ជម្រាប​ថា លោក​Gaddafi ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​ដែល​គេ​ហៅថា​ជា​ជន​ផ្ដាច់ការ​លី​ប៊ី ហើយ​ត្រូវបាន​ផ្ដួលរំលំ​ដោយ​បដិវត្តន៍​មហាជន​។​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​ថ្លែងប្រាប់​អង្គសន្និបាត​ថា លោក សម រង្ស៊ី បាន​ប្រាប់​កាសែត​បរទេសមួយ ដោយបាន​ប្រៀប ធៀប​រូបលោក​ដូច​មេដឹកនាំ​Gaddafi​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ “​អ្នកឯង​ចង់​និយាយថា​ម៉េច ជោគវាសនា​ដូច Gaddafi? មានន័យថា​ម៉េច ? ផ្តល់នូវ​ការបកស្រាយ​សមរម្យ​។ នោះ​មិនមែនជា​ការផ្លាស់ប្តូរ​ដោយ​ការបោះ ឆ្នោត​ទេ តែ​ជាការ​ផ្លាស់ប្តូរ​ដោយ​សង្គ្រាម  ហើយ​បើ​អ្នកធ្វើ​សង្គ្រាម មាន រឿង​អី​ដែល​ខ្ញុំ​ទុក​ឲ្យ​អ្នកឯង​វាយ​ខ្ញុំ​តាមចិត្ត​”​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងបន្តថា​៖ “​ខ្ញុំ​និយាយ​ឲ្យ​ច្បាស់ ប្រាប់​អ្នកឯង ឲ្យ​សារ​ទៅ​អ្នកឯង​ឲ្យ​ច្បាស់ អ្នកឯង​ត្រូវមាន​ការបកស្រាយ​មួយ​សមស្រប ដើម្បី​ធានា​កិត្តិយស​ខ្ញុំ និង​ក្រុមគ្រួសារ​របស់ខ្ញុំ​។ អត់​មាននិយាយ​លេង សើច​ទេ អត់​មានរឿង​លេងសើច​ទេ​។ ន័យ​យ៉ាងម៉េច​ដែលថា​ដើម្បី​ចាប់ ចោរ​បាន ទាល់តែ​ចូល​គៀក​មេចោរ ន័យ​ហ្នឹង​យ៉ាងម៉េច និយាយ​ឲ្យ​ច្បា​ស់មក ” ។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចាត់ទុក​ការ​ថ្លែង​របស់លោក​សម រង្ស៊ី ជា​”​ភាសា​ព្រហើន និង​សាហាវ​ដូច​សត្វ​អ​សិរ​ពិស​”​។ លោក​បាន​អះអាងថា លោក សម រង្ស៊ី មិនមាន​ភាពស្មោះត្រង់​ក្នុង​ការប្រើ​វប្បធម៌​សន្ទនា ដោយ​លោក​ថា​ធ្វើ​ល្អជា​មួយ​លោក តែ​ឲ្យ​មនុស្ស​មក​ធ្វើ​សកម្ម ភាព​បំផ្លាញ​រូបលោក​។ លោក​ក៏បាន​លើកឡើងថា​លោក សម រង្ស៊ី បាន​កេងចំណេញ​លើ​ក្រុមគ្រួសារ​របស់លោក​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដោយ​សង្កត់ធ្ងន់ថា រហូតមក ដល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​លែងមាន​អ្វី​តថ្លៃ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។ លោក​មានប្រសាសន៍ថា​៖ “​បើ​គ្មាន​ការបក ស្រាយ​ណាមួយ​ទេ គឺ​អ្វីដែល​អ្នកឯង​ចង់បាន​គឺ​អត់ ម៉ោង​នេះហើយ​គ្មាន​សល់​អ្វី សន្លឹក​បៀ​អាត់​ណាមួយ ដើម្បី​តថ្លៃ​នោះទេ​។ អស់ហើយ​”​។​

គួររម្លឹកថា នៅ​ថ្ងៃទី​២៣​ខែកញ្ញា ស្អែក​នេះ លោក សម រង្ស៊ី នឹង​ជួប​ជាមួយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ដើម្បី​ពិភាក្សា​លើ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ៕​ដោយ​៖ខេមរា​

xdszz

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសសន្និបាតបូកសរុប​ចលនា​ប្រឡងប្រណាំង​”​រមណីយដ្ឋាន​ស្អាត សេវា​ល្អ ឆ្នាំ​២០១៤ ដែល​ធ្វើឡើង​នៅ​ស​ណ្ឋា គារ​សុខា រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែកញ្ញា នេះ​។​

​
​

Barcelona ចង់បាន Theo Walcott របស់ Arsenal

ក្លិប​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ត្រៀម​រៀបចំ​សំណើ​ដើម្បី​ដាក់​ទៅកាន់​ក្លិប​កាំភ្លើង​ធំ Arsenal លើ​ការនាំយក​ខ្សែប្រយុទ្ធ Theo Walcott នា​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​ជាថ្មី​នៅ​ខែមករា​ខាងមុខនេះ​។​
​ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ The Bild បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​របស់​ក្លិប Celta Vigo កីឡាករ Nolito ក៏មាន​ទំនាក់ទំនង​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប​អ្នកមាន​បុណ្យ Barcelona ផងដែរ ប៉ុន្តែ​ត្រូវបាន​គេ​ជឿជាក់ថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២៦​ឆ្នាំ កីឡាករ Theo Walcott អាច​នឹង​ត្រូវបាន​ក្លិប Barcelona នាំយកទៅ​ចូលរួម​ក្លិប​មួយ​នេះ​ដើម្បី​មក​ជំនួស​កន្លែង​របស់​កីឡាករ Pedro ដែល​បាន​ផ្លាស់​ទៅកាន់​ក្លិប​តោ​ខៀវ Chelsea ច្រើនជាង​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប Celta Vigo​។​
​ ​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​កីឡាករ Theo Walcott ក៏​ទើបតែនឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ឲ្យ​ក្លិប​កាំភ្លើង​ធំ Arsenal រយៈពេល ៤​ឆ្នាំ​ទៀតផង​ដែរ​៕

​art27.1

Man United គ្រោង​ចំណាយ​៩០​លាន​ផោន​នាំ Ronaldo មកវិញ

​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា មាន​គម្រោង​ដាក់សំណើ​ទៅកាន់​ក្លិប​អធិរាជ​ស Real Madrid លើ​ការនាំយក​អតីត​ខ្សែបម្រើ​របស់ខ្លួន​គឺ​កីឡាករ Cristiano Ronaldo មកវិញ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Mirror បាន​ឲ្យ​ដឹងថា កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣០​ឆ្នាំ​រូបនេះ​ត្រូវបាន​ក្លិប​បិសាច​ក្រហម Manchester United មាន​គម្រោង​ដាក់សំណើ​ក្នុង​កញ្ចប់​ទឹកប្រាក់​ប្រមាណ​ជា​៩០​លាន​ផោន​នាំយក​អតីត​ខ្សែបម្រើ​រូបនេះ​មកកាន់​ទឹកដី Old Trafford នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ទ្វារ​នៅ​ខែមករា​ខាងមុខនេះ​។​
​ ​គួរ​បញ្ជាក់ថា ក្លិប​បិសាច​ក្រហម Manchester United នឹង​ផ្ដល់​បន្ថែម​លើ​កិច្ចសន្យា​ប្រមាណ​ជា​១៥​លាន​ផោន​ក្នុង​មួយឆ្នាំ ប្រសិនបើ​កីឡាករ Cristiano Ronaldo ធ្វើការ​ផ្លាស់​មកកាន់​ក្លិប​នេះ​មែន​៕

​art24.1

អត្ថប្រយោជន៍​ស្ពៃក្តោប​ចំពោះ​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

យោងតាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ស្ពៃក្តោប​គឺជា​ប្រភេទ​បន្លែ​ម្យ៉ាង​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​ស្ពៃក្តោប​ចំពោះ​សុខភាព​៖
• ស្ពៃក្តោប​មាន​ផ្ទុក​នូវ សារជាតិ phytonutrients ដែល​វា​មាន​ដំណើរការ ក្នុង​ការជួយ​ការពារ រាងកាយ​ពី​ពួក​រ៉ាឌីកាល់​សេរី ដែល​អាច​បំផ្លាញ​ដល់ ភ្នាស​របស់​កោសិកា​។ សារជាតិ​នេះ ក៏បាន​ជួយ បង្ហាញ​សញ្ញា​ដល់ ហ្សែ​ន​របស់​យើង ក្នុងការ​បង្កើន​នូវ ផលិតផល​អង់ស៊ីមរ​ប​ស់វា ដែល​ចូលរួម​នៅក្នុង ការ​បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ​។​
• ស្ពៃក្តោប​ប្រហែលជា​អាចជួយ​បន្ថយ នូវ​ឱកាស​នៃ​កើត​មាននូវ​ជំងឺមហារីកជាពិសេស នៅក្នុង​សួត ក្រពះ និង ក្រពេញ​ប្រូ​ស្តា​ត​។​
• ស្ពៃក្តោប​គឺជា​អាហារ ជួយ​ធ្វើអោយ​សាច់ដុំ​រឹងមាំ​,​ជា​អ្នក​សំអាត​ឈាម និងជា​អ្នក​ពង្រឹង​ដល់​សុខភាព​ភ្នែក​របស់​អ្នក​។​
• ទឹកក្រឡុក​នៃ​ស្ពៃក្តោប​ស្រស់​ឆៅ គឺ​ត្រូវបាន​គេ​បញ្ជាក់ថា វា​អាចជួយ​ព្យាបាល​ដល់​ជំងឺ​ដំបៅ​ក្រពះ ។​
• ស្ពៃក្តោប​គឺ​សំបូរ​ទៅ​ដោយសារ​ធាតុដែក និង ស្ពាន់ធ័រ​។​
• ទឹក​នៃ​ស្ពៃក្តោប​ស្រស់ គឺមាន​ប្រសិទ្ធភាពក្នុងការ​ព្យាបាល​នូវ​ការចម្លង​រោគនៃ​ពពួក​ផ្សិត( នេះ​គឺ ដោយសារតែមាន​ផ្ទុក​នូវ​សារធាតុ​ស្ពាន់ធ័រ​)។​
• ស្ពៃក្តោប អាចជួយ​បន្ទាប​នូវ សេរ៉ូម​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
• ស្ពៃក្តោប​មាន​ផ្ទុក​នូវ sulforaphane ដែលជា​សារជាតិ ដែល​អាច​បង្កើន​នូវ ផលិតផល​របស់ សារធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត និង អង់ស៊ីម​ដែល​ជួយ​ដល់​ការ​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន ។ សារជាតិ​នេះ មានដំណើរ​ការ ដោយ​វា​បាន​ភ្ញោ​ច​ដល់ ផលិតផល​របស់ glutathione ដែល​វា​ជា ផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៅក្នុង​រាងកាយ ដើម្បី​ផលិត​បាន​នូវ សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម អុកស៊ីត ដែល​វា​មាន​នាទី​ក្នុងការ បន្សាប​ជាតិពុល​នៅក្នុង​ថ្លើម​។​
• ស្ពៃក្តោប​ប្រភេទ​ក្រហម មាន​សារជាតិ phytonutrients ច្រើនជាង​ពពួក​ស្ពៃក្តោប​បៃតង​។ សារជាតិ វីតាមីន C ដែលមាន​នៅក្នុង​ស្ពៃក្តោប​ក្រហម គឺមាន​ដល់​ទៅ ៨ ឬ ៩​ដង​ច្រើនជាង នៅក្នុង​ពពួក ស្ពៃក្តោប​បៃតង​។​
• ស្ពៃក្តោប​ក្រហម មាន​ផ្ទុក anthocyanin ( ធាតុ​ពណ៌​ក្រហម​) ដែល​វា​ជា​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ក្នុង​ការជួយ​ការពារ​ដល់ កោសិកា​ខួរក្បាល ដូច្នេះ​គឺថា វា​អាចជួយ​អ្នក ក្នុងការ បង្ការ​នូវ​ជំងឺ Alzheimer’s៕

ZjA1YjFmMD

​

កូ​ឡុំ​ប៊ី និង​វេ​ណេ​ហ្ស៊ូ​អេ​ឡា ព្រមព្រៀង​ស្តារ​ចំណងមិត្តភាព​ឡើងវិញ​ក្រោយ​មាន​ជម្លោះព្រំដែន

អេ​ក្វា​ឌ័​រ​៖​កូ​ឡុំ​ប៊ី និង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ព្រមព្រៀង​ស្តារ​ចំណងមិត្តភាព​លើ​ការចរចា​ផ្នែក​ការទូត​ឡើងវិញ​ហើយ​បាន​ត្រួតពិនិត្យ​ពី “​ប្រក្រតីភាព​” នៃ​ព្រំដែន​របស់​ពួកគេ​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​លោក​ប្រធានាធិបតី​ប្រទេស កូ​ឡុំ​ប៊ី Juan Manuel Santos និង​សម​ភាគី​របស់លោក​គឺ​លោក Nicolas Maduro​។​
​ ​បន្ទាប់ពី​ជាប់គាំង​នៅក្នុង​ជម្លោះព្រំដែន​រយៈពេល​មួយខែ​កន្លងមកនេះ​ដោយសារតែ​លោក Maduro បាន​បញ្ជា​ឲ្យ​បិទ​ផ្នែក​មួយ​នៃ​ព្រំដែន​ដោយ​និយាយថា យោធា​មួយចំនួន​របស់លោក​ត្រូវបាន​រង​ការវាយប្រហារ​អំឡុងពេល​ប្រតិ​ប​ត្ដិ ការប្រឆាំង​ការរត់ពន្ធ​ដោយ​ទាហាន​ប៉ា​រ៉ា​កូ​ឡុំ​ប៊ី។​
​ ​គួរ​បញ្ជាក់ថា កិច្ចចរចា​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Quito នៃ​ប្រទេស​អេ​ក្វា​ឌ័​រ៕

art23.1

​

ព្រះមហាក្សត្រ​ត្រាស់បង្គាប់​លុបឈ្មោះ ថោង សារ៉ាត់ ចេញពី​ក្របខណ្ឌ​កងទ័ព​

​ភ្នំពេញ​៖ព្រះករុណា​ព្រះមហាក្សត្រ​ខ្មែរ បាន​ត្រាស់បង្គាប់​ឲ្យ​លុបឈ្មោះ​ឧកញ៉ា ថោង សារ៉ាត់ ដែល​កំពុង​ជាប់ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការចោទ ប្រកាន់​ពី​ការ​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នាពេល​កន្លងមក ចេញពី​ក្របខណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះមហាក្សត្រ ដែល​ចុះ​ថ្ងៃទី​១០ ខែសីហា កន្លងមក ហើយ​ មេគង្គ​ប៉ុស្តិ៍ ទើប​ទទួលបាន​នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែកញ្ញា នេះ បាន​ឲ្យ​ដឹងថា ព្រះករុណា​ព្រះអង្គ​ទ្រង់​ត្រាស់បង្គាប់​លុបឈ្មោះ​ឧ​ត្ត​ម សេនីយ៍​ទោ​(​ផ្កាយ​ពីរ​)​ថោង សារ៉ាត់ ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ ។​ក្នុង​ព្រះរាជក្រឹត្យ​នោះ​ក៏បាន​ត្រាស់បង្គាប់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ ឡាយ​ព្រះ​ហ​ត​ស្ត​លេខា​តទៅ​។

​គួររម្លឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​លោក ថោង សារ៉ាត់ ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ ពីបទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។ តុលាការ​ក៏បាន​ចោទ​លោក ថោង សារ៉ាត់ ពីបទ​ផ្តើម គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ពាក់ព័ន្ធ​នឹង​ការបញ្ជា​ឲ្យ​អង្គរក្ស​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាល​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ​ផងដែរ​។ រហូតមកដល់​ពេលនេះ តុលាការ​មិនទាន់​សម្រេច​យ៉ាងណា​ករណី​លោក ថោង សារ៉ាត់ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​នោះទេ​។
​
ថោង សារ៉ាត់ ក៏​ធ្លាប់បាន​អំពាវនាវ​យ៉ាងទទូច​សុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន ដោយ​ចាត់ទុកថា​នេះ​ជា​ករណី​ទម្លាក់ កំហុស ដើម្បី​រំលាយ​គ្រួសារ​របស់លោក​។​

​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៥ ភរិយា​របស់​ថោង សារ៉ាត់ រួមជាមួយ​ក្រុម គ្រួសារ​អង្គរក្ស​របស់លោក ថោង សារ៉ាត់ បាន​ស្រែក​ទ្រហោយំ​ក្នុង​វីដេអូ​ឃ្លី​ប​មួយ ដោយ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ដោយ​អះអាងថា​ស្វាមី​របស់ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទ ប្រកាន់​នោះឡើយ​។​

​យោងតាម​មាត្រា​ច្បាប់ ប្រសិនបើ​តុលាការ​បាន​ស៊ើបអង្កេត​រកឃើញ​ដូច​ការចោទប្រកាន់​នោះ​មែន ថោង សារ៉ាត់ ត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទា ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​៕​ដោយ​៖រដ្ឋា​
​mn81

មនុស្ស​៨០​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​

នី​ហ្សេ​រី​យ៉ា​៖​មនុស្ស​យ៉ាងហោចណាស់​៨០​នាក់​បាន​ស្លាប់ និង​ជាង​១៥០​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​នៅក្នុង​រដ្ឋ Borno ភាគ​ឦសាន ប្រទេស​នី​ហ្សេ​រី​យ៉ា​កាលពី​ម្សិលមិញ​។​
​ ​បន្ទាប់មក​នៅក្នុង​ទីក្រុង Maiduguri ក៏មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយគ្រា​ប់​ទៀត​ដែល​បាន​បណ្តាល​ឲ្យ មនុស្ស​យ៉ាងហោចណាស់​៥៤​នាក់​បាន​ស្លាប់ និង​៩០​នាក់​រងរបួស ។ មិនទាន់​នឹងមាន​សភាព​ស្ងប់ស្ងាត់​ផង​ក្នុង​ទីក្រុង Monguno ក៏​មានការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​ទៀត​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ នៅឯ​ផ្សារ​មួយកន្លែង​ដែល​បណ្តាល​ឲ្យ​មនុស្ស​២៧​នាក់​ស្លាប់ និង​៦២​នាក់​ទៀត​រងរបួស ។​
​ ​គួរ​បញ្ជាក់ថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ខាងលើនេះ​ត្រូវបាន​គេ​អះអាងថា​ប្រហែលជា​ស្នាដៃ របស់​ក្រុម​ជ្រុលនិយម​ហា​ជី​ដែល​កំពុងតែ​ព្យាយាម​បង្កើត​រដ្ឋ​មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា៕

​art20.1

នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លោក ហោ ​ណាំហុង ជា​តំណាង​ចូលរួម​កិច្ច ប្រជុំ​ អ​.​ស​.​ប​

​ភ្នំពេញ​៖លោក ហោ ណាំហុង នឹង​ធ្វើជា​តំណាង​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំឡើង​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន និង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​។​នេះ​បើ​យោងតាម​សេចក្តីជូន ដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែកញ្ញា នេះ​បាន​ជូនដំណឹង​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ហោ ណាំហុង នឹង​អមដំណើរ​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ប្រជុំ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​សម្រាប់​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ពិភពលោក​ស្តីពី សមភាព​យេនឌ័រ និង​ការលើក កម្ពស់​ស្ត្រី​។ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តទៅ​ទីក្រុង​ញូយ៉ក​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី ២៧ ​ខែ កញ្ញា ឆ្នាំ​២០១៥​។

​លោក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​តំណាង​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី​៧០ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​កំពូល​ប្រមុខ​ដឹកនាំ​ស្តីពី​ការរក្សា​សន្តិភាព ដែល​រៀបចំ​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន​។​

​សេចក្តីជូនដំណឹង​ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក ហោ ណាំហុង នឹងចូលរួម​កិច្ចប្រជុំ​ក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ ដូចជា​ថ្នាក់ដឹកនាំ​រដ្ឋមន្ត្រី​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរ ទេស​អាស៊ាន​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​លើក​ទី​២​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន សម្ព័ន្ធមិត្ត​ប៉ាស៊ីហ្វិក ជាដើម​។​

​លោក សុខ ឥសាន មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ថា លោកនាយក​រដ្ឋមន្ត្រី​មិនអាច​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ស្នាក់នៅ​សហរដ្ឋអាមេរិក​បានយូ​រ​ដោយសារ​លោក​មាន​កិច្ចការ​ច្រើន​នៅ​កម្ពុជា​។​

​គួរ​រម្លឹក​ផងដែរ​ថា ស្របពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ក៏មាន​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក គ្រោង​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិ បាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គោរព​សិទ្ធិមនុស្ស ធានា​ការបោះឆ្នោត​ឆ្នាំ​២០១៨​ឲ្យ​ភាពត្រឹមត្រូវ សេរី និង​យុត្តិធម៌ និង​ធានាថា មិនមាន​សង្គ្រាម បើទោះបី​មានការ​ផ្លាស់ប្តូរ​អំណាច​ក៏ដោយ​។​

​លោកនាយករ​ដ្ខ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៩​ខែកញ្ញា លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​របស់​សាលា​អន្តរជាតិ​ភ្នំពេញ ថា លោក​នឹង​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ តែ​លោក​នឹងមិន​ចូលរួម​ក្នុង​មហាសន្និបាត​អង្គ ការសហប្រជាជាតិ​នោះទេ​។
​
លោក​មានប្រសាសន៍ថា​៖ “​ព្រោះ​ខ្ញុំ​ទៅ​អង្គការសហប្រជាជាតិ​លើក​នេះ អាទិត្យ​ក្រោយ នេះ ខ្ញុំ​នឹង​ថ្លែង តែ​ខ្ញុំ​មិនអាច​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន តែ​ខ្ញុំ​នឹង​ថ្លែង​សុន្ទរកថា​ពីរ ទាក់ទង​នឹង​ការអភិវឌ្ឍ​សហ​វត្សរ​រ៍​មួយ និង​ការអភិវឌ្ឍ​ស្រី្ត​មួយទៀត ហើយ​ខ្ញុំ​ត្រឡប់មក​ប្រទេស ទុក​ឲ្យ​រដ្ឋមន្ត្រីការបរទេស​(​លោក ហោ ណាំហុង​)​ថ្លែង​នៅក្នុង​មហា សន្និបាត​អង្គការសហប្រជាជាតិ​បន្តទៅទៀត​”​។​

​តាមរបៀប​វារ​:​នៃ​ការប្រជុំ​របស់​អង្គការសហប្រជាជាតិ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកញ្ញា នឹងមាន​កិច្ចប្រជុំ​កំពូល​សម្រាប់​ការអនុម័ត​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ក្រោយ ឆ្នាំ​២០១៥ ហើយ​កិច្ចប្រជុំ​ពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី​៧០ របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​ប្រជាជាតិ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០០៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ពេលនោះ លោក​បាន​ថ្លែងថា​ បញ្ហា​សិទ្ធិ មនុស្ស​នៅ​កម្ពុជា​ ត្រូវបាន​ការពារ​យ៉ាង​ពេញទំហឹង​។​

​លោក ជេ រ៉ា​មែន​(Jay Raman) អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​បដិសេធ​ការអត្ថាធិប្បាយ និង​ឲ្យ​បង្វែរ​សំណួរ​នេះ​ទៅ​មន្ត្រី​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​វិញ ចំពោះ​ថា​តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​សហរដ្ឋ អាមេរិក​ដែរ​ឬ​យ៉ាងណា ? ៕​ដោយ​៖ខេមរា​

​mkjkkk

មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា​សន្យា ​បង្កើត​រដ្ឋាភិបាល​ស្អាតស្អំ និង​ឈប់​ខ្ចីប្រាក់​ពី​បរទេស

​មី​យ៉ាន់​ម៉ា​៖​លោកស្រី Aung San Suu Kyi មេដឹកនាំ​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ម្សិលមិញ​បាន​សន្យាថា នឹង​បង្កើត​រដ្ឋាភិបាល​គ្មាន​អំពើពុករលួយ ហើយ​ផ្ដល់​សិទ្ធិអំណាច​ដល់ក​ម្មករ បើសិន​លោកស្រី​បានឈ្នះ​ឆ្នោត​នៅពេល​ខាងមុខ​។​
​លោកស្រី​បន្តថា នឹង​បញ្ចប់​ការ​កម្ចី​ប្រាក់​ពី​បរទេស ហើយ​លោកស្រី​និយាយថា យើង​ត្រូវការ​រដ្ឋាភិបាល​គ្មាន អំពើពុករលួយ​សម្រាប់​ការអភិវឌ្ឍ ហើយ​ត្រូវការ​ការពារ​គណបក្ស​លិ​ទ្ធិ​ប្រជាធិបតេយ្យ​(NLD)​។ លើសពីនេះ លោកស្រី​សន្យាថា នឹង​បង្កើនល្បឿន​កំណែទម្រង់​ប្រជាធិបតេយ្យ ដើម្បី​ត្រួតពិនិត្យ​ការវិនិយោគ​និង​កំណត់​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​។ ការសន្យា​របស់លោក​ស្រី​នៅពេលនេះ អំឡុងពេល​លោកស្រី​ធ្វើ​យុទ្ធនាការ​ការបោះឆ្នោត​។ លោកស្រី​បញ្ជាក់ថា ប្រទេស​អភិវឌ្ឍ​មានន័យថា ពលរដ្ឋ​អាច​ធ្វើការ​សម្រាប់​ជីវិត​របស់​ពួកគេ ហើយ​មាន​ភាព​រីកចម្រើន​និង​ស៊ី​វិ​ល័យ​។
​សូម​រម្លឹកថា លោកស្រី Aung San Suu Kyi ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ​អស់​រយៈពេល​២១​ឆ្នាំ​ចាប់តាំងពី​២០​កក្កដា​ឆ្នាំ​១៩៨៩​ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១០ ហើយ​លោកស្រី​បាន​ទទួលបាន​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​នៅ​ឆ្នាំ​១៩៩១​។​
​គួរ​បញ្ជាក់ថា នៅ​ប្រមាណ​ជាង​២​ខែ​ទៀត​ប៉ុណ្ណោះ​ពោល​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ​ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ជា​សាក​លហើយ​៕

888

​

លោក ឡាំ វង់ ប្រើប្រាស់​ឥទ្ធិពល​ឪពុក​ជា​តំណាងរាស្ត្រ​ជួញដូរ​ឈើ​ខុសច្បាប់​

​ខេត្តរតនគិរី៖បុរស​ម្នាក់​ឈ្មោះ ឡាំ វង់ ដែល​គេ​ដឹងថា​ជា​កូនប្រុស​របស់លោក ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី គឺជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​យ៉ាងសកម្ម​ក្នុង​ខេត្តរតនគិរី និង​ខេ​ត្រ​ដែលមាន​ព្រំដែន​ជាប់​គ្នា​ដោយ​ដឹក​បញ្ជូនទៅ​លក់​នៅ​ស្រុក​យួន​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​មន្ត្រី​អាជ្ញាធរ​មួយរូប​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​របស់​ឈ្មោះ ​ឡាំ វង់ កូន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី បាន និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញពី​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​កុក ឃុំ​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​។​

​ប្រភព​បន្តថា ជាធម្មតា​គេ​ឃើញ មាន​រថយន្ត​ចំនួន​២​គ្រឿង​សម្រាប់​ដឹកឈើ​ល្មើសច្បាប់​ទាំងនោះ​ចេញពី​ស្រុក​វ៉ើ​ន​សៃ បញ្ជូន​ឆ្ពោះទៅ​លក់​នៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​ក្រុង​ទេសចរណ៍ បាន​លុង ដោយ​ចំហ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ទេ​។​

​ប្រភព​បន្តទៀតថា រថយន្ត​ទាំង​២​នោះ​ទី​១ ម៉ាក​ហ្វ័​រ​រឺ​ណឺ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-5198 និង​ទី​២ ម៉ាក​តា​កូ​ម៉ា​មួយ​បាំង​កន្លះ ។​រថយន្ត​ទាំង​២​នេះ គេ​ឃើញ​ដឹកឈើ​ពេញប្រៀប​ចេញពី​ស្រុក​វ៉ើ​ន​សៃ កាត់​ក្រុង​បាន​លុង​ស្ទើរ​រាល់ថ្ងៃ គ្មាន​ស្ថាប័ន​ជំនាញ​ណាមួយ​ចេញមុខ​ត្រួតពិនិត្យ​នោះឡើយ​។​ករណី​ដែល​គ្មាន​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​បុរស ឡាំ វង់ អាចមាន​ហេតុផល​ពីរ​យ៉ាង​គឺ​ទី​១ ដោយសារ ឡាំ វង់ ជា​កូនប្រុស​របស់លោក​តំណាងរាស្ត្រ ប៊ូ ឡាំ និង​ទី​២ គេ​ជា​ក្មួយ​របស់លោក​ចៅហ្វាយខេត្ត​រតនគិរី ។​ប៉ុន្តែ​ប្រភព​ផ្សេងទៀត​បាន​ប្រាប់ថា ទោះជា​យ៉ាងណា ក៏​មន្ត្រី​ជំនាញ​មួយចំនួន​ក្នុង​ខេត្ត​បានទទួល​លុយ​សូកប៉ាន់​ពី​មេ​ឈ្មួញ​ឡាំ វង់ នោះដែរ គឺ​គេ​មិនអាច​បើកដៃ​ឲ្យ ឡាំ វង់ ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​រំលង​ភ្នែក​បាន​ដោយ​ងាយៗ​រាប់​ឆ្នាំ​ដូចដែល ឡាំ វង់ ធ្លាប់ធ្វើ​នោះឡើយ​។​
​ ​
​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង ៣ និង​៤៥​នាទី ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ ភ្នាក់ងារ​ក្នុង​អង្គភាព​ព័ត៌មាន​មួយចំនួន​បាន​ទៅដល់​កន្លែង​ស្តុក​ឈើ ហើយ​បានឃើញ​រថយន្ត​២​គ្រឿង​ដូច​ទៅនឹង​សេ​ក្តី​រាយការណ៍​នោះ​មែន​គឺ​ទី​១ ម៉ាក​ហ្វ័​រ​រឺ​ណឺ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-5198; ទី​២ រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​បាំង​កន្លះ​។ រថយន្ត​ទាំង​២​គ្រឿង​នេះ​កំពុង​ត្រូវបាន​លើក​ឈើ​ប្រណីត​ដាក់​តំរៀប​នៅ​ចំនុច​ជាប់​ក្បាលស្ពាន​ធំ ក្នុងភូមិ​ឃុំ​ខាងលើ​ក្នុងស្រុក​វ៉ើ​ន​សៃ ។​

​បុរស​ម្នាក់​ដែលមាន​វត្ត​មាននៅ​កន្លែង​ស្តុក​ឈើ​បាន​ខ្សឹប​ប្រាប់ថា ស្ទើរតែ​រាល់ថ្ងៃ​រថយន្ត​ទាំង​២​នោះ​ត្រូវគេ​ឲ្យ​ដឹកឈើ​ប្រភេទ​ធ្នង់​ចេញពី​វ៉ើ​ន​សៃ ឆ្លងកាត់​តាមផ្លូវ​អូរ​ជុំ កាត់​ក្រុង​បាន​លុង រួច​បន្ត​ចេញ​ទៅតាម​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះ​ទៅតាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ លក់​ឲ្យ​ឈ្មួញ​វៀតណាម មិន​ដែលមាន​អ្នកណា​ចាប់​ទេ ប៉ុន្តែ​បែរជា​ឃើញ​មាន​មន្ត្រី​ជំនាញ​ខ្លះ​ជួយ​អន្តរាគមន៍​បញ្ជូន​ឈើ​ចេញ​ឆ្លងកាត់​ព្រំដែន​យ៉ាង​រលូន​ទៅវិញ បើទោះបីជា​មានការ​រិះគន់​ធ្ងន់ៗ​យ៉ាងណាក៏ដោយ​។​

​មេ​ឈ្មួញ​ឈើ​ឈ្មោះ ឡាំ វង់ ដែល​ល្បី​ខាង​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើនេះ​ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រិះគន់ថា បាន​ប្រើប្រាស់​ឥទ្ធិពល​ឪពុក​របស់ខ្លួន​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ដើម្បី​កាង​មុខរបរ​រកស៊ី​ខុសច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រី​យ​ភាព​បក្ស​កាន់អំណាច ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​កម្ទេច​រាល់​ទង្វើ​បក្សពួក​គ្រួសារនិយម និង​ការប្រើប្រាស់​អំណាច​ក្នុង​រដ្ឋ​ទៅ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​។​
​ ​
​មន្ត្រីនគរបាល​ស្រុក​វ៉ើ​ន​សៃ​ម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ថា បុរស​ឈ្មោះ ឡាំ វង់ ខាងលើនេះ បាន​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី​ជា​យូរ​ឆ្នាំ​មកហើយ គ្មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ប៉ះពាល់​មុខ​ជំនួញ​ខុសច្បាប់​របស់គេ​នោះទេ​។​
​ ​
​អ្នកបើកបរ​រថយន្ត​ដឹកឈើ​របស់ ឡាំ វង់ បាន​ត្អូញត្អែរថា​« បង​អ្នកកាសែត​អើយ មន្ត្រី​គ្រប់​ជំនាញ​គ្មាន​អ្នកណា​ហ៊ាន​មក​ជិត​ផង​ទេ តែបើ​ជួប​អ្នកសារព័ត៌មាន​វិញ លោក វង់ តែង​ស្រែក​គំហក​ស្តីបន្ទោស ហើយ​មាន​ករណីខ្លះ​គំរាម​បាញ់​ពួកគេ​ទៀតផង ! បង​អើយ ធ្វើការ ហត់​ហើយ មេ​ស្តីអោយ​ទៀត ! »​។​
​ ​
​ប្រភពព័ត៌មាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​ម្នាក់​សុំ​លាក់​ឈ្មោះ​បានអោយដឹងថា ពួកគេ​នៅ​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ​ឋានៈ​តូចតាច​មិនដែល​បាន​លុយ​ពី​លោក ឡាំ វង់ មួយ​កាក់ មួយ​សេន​មក​ចាយ​នោះទេ បានតែ​មេ​ធំៗ​ថ្នាក់លើ ។​ប្រភព​បន្តថា​« ពួក​ខ្ញុំ​បន់​អោយតែ​ថ្នាក់លើ​បង្ក្រាប​ម្តង​ទេ ប៉ុន្តែ​រាប់​ឆ្នាំ​មកហើយ​គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​សោះ ព្រោះ​ឪពុក​របស់គេ​គឺ​លោក ប៊ូ ឡាំ ជា​តំណាងរាស្ត្រ​ខេត្ត​នេះ ចំណែកឯ​ពូ​របស់គេ​វិញ​គឺ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​តែម្តង ចឹ​ង​ហើយ​បានជា​ខ្ញុំ​មិន​ហ៊ាន​ប៉ះពាល់​ទេ​»​។​

​លោក ឡាំ វង់ ក៏ដូចជា​លោក ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​ដែល​ត្រូវជា​ឪពុក​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ម្សិល​ម៉ិ​ញ​នេះ មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នៃ​ការរកស៊ី​ឈើ​ខុសច្បាប់​ដូចខាងលើ​បានទេ​៕​ ​​ដោយ​៖ឡុង សារ៉េត​

​gbhvbb

edsxxx

fvgcggg

grvvv

ទីតាំងស្តុកឈើប្រណីត និងការរៀបចំលើកឈើដាក់លើរថយន្តនៅថ្ងៃទី២០ ខែកញ្ញា

ទីបំផុត​រដ្ឋាភិបាល​ប​ង្កើ​ត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ករណី​ឃាត កម្មលើ​លោក ជា វិជ្ជា​

​ភ្នំពេញ​៖​ទីបំផុត សមាស​ភា នៃ​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិ​សេសមួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្វែង​រកមុខ​ឃាតក​ពិត​ដែល​បាន​បាញ់សម្លាប់​សកម្មជន​ដ៏​ស្រួចស្រាវ​ក្នុង​ការងារ​សហជីព​នៅ​កម្ពុជា​ម្នាក់​គឺ​លោក ជា វិជ្ជា និងថ្នាក់ដឹកនាំ​សហជីព​២​នាក់​ផ្សេងទៀត​។​

​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា កន្លងមកនេះ ប្រមុខ​រាជរដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ប្រកាស​តែងតាំង​សមាស​ភា​នៃ​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​ឃាតកម្ម លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ និង​មេ ដឹកនាំ​សហជីព​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ជាង ១០​ឆ្នាំមុន​។​

​គួររំលឹកថា ក្រោយពេល​មាន​អំពើ​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា សមត្ថកិច្ច​ក៏បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​ឃាតករ​យ៉ាង​មមាញឹក​ដើម្បី​នាំយកមក​ផ្តន្ទាទោស​ដែរ ប្រយោជន៍​កុំ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​ដាក់​ការសង្ស័យថា​រដ្ឋាភិបាល​នៅ​ពីក្រោយ​ករណី​ឃាត​កម្មនេះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៤​រហូតមកដល់​ពេ​លនេះ ដំណើរការ​ស៊ើបអង្កេត​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ក្នុង​អំពើ​ឃាត​កម្មនេះ បានទទួល​បរាជ័យ​គ្មាន​ពន្លឺ​បន្តិច​ណា​សោះ​។​

មជ្ឈដ្ឋាន​ទូទៅ ហាក់​ភ្ញាក់ផ្អើល​ទៅនឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាលជាថ្មី​ស្តីពី​ការតែងតាំង​សមាស​ភា នៃ​គណៈកម្មការ​អន្តរ ក្រសួង​ស៊ើបអង្កេត​ពិសេស លើ​ករណី​ប​ណ្តឺ​ង​លេខ ២៣១៨ ស្តីពី​ឃាតកម្ម​លើ មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង រលោក រស់ សុ​វណ្ណា​រ៉េត ដែល​បាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥​ កន្លងមកនេះ។​

​ដំណឹង​នៃ​សេចក្តីសម្រេច​ដែល មេគង្គ​ប៉ុស្តិ៍ ទើប​ទទួល​បាន​នា​ព្រឹក​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំង​មន្ត្រីជាន់ខ្ពស់​ចំនួន​១៤​នាក់ មកពី​ស្ថាប័ន​ចំនួន ៦​ដូចជា ក្រសួងមហាផ្ទៃ ក្រសួង​ការងារ ក្រសួង​យុ​តិ្ត​ធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ និង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈ កម្មការ អន្តរក្រសួង​ពិសេស​នេះ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​លោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ត្រូវបានតែងតាំង​ជា​អនុប្រធាន​គណៈកម្មការ និង​តំណាង​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​ជាតិ អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ និង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវបានតែងតាំង​ជា​សមាជិក​គណៈកម្មការ​។​

​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​បានលើកឡើង​ថា​៖ «​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ដ្រីក្រសួង​ការងារ រដ្ឋមន្ត្រី ក្រសួង​យុ​តិ្ត​ធម៌ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ​តាម​តួនាទី​រៀងៗ​ខ្លួន​»៕​ដោយ​៖​ខេមរា​

​cgfvnn

លោក ជា វិជ្ជា ដែលត្រូវគេ​បាញ់សម្លាប់​នៅ​ក្បែរ​វត្ត​លង្ការ ក្នុង​រាជធានី​ភ្នំពេញ

កាលពី​ឆ្នាំ ២០០៤​

​

Manchester United គ្រោង​នាំយក​ខ្សែការពារ Aaron Cresswell

​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា បានរៀបចំ​សំណើ​ដើម្បី​ដាក់​ទៅកាន់​ក្លិប​ញញួរ​ធំ West Ham United លើ​ការចង់បាន​ខ្សែការពារ Aaron Cresswell ដើម្បី​មក​ជំនួស​កន្លែង​របស់​ខ្សែការពារ​ស្លាប​ឆ្វេង Luke Shaw ដែល​កំពុង​តែមាន​របួស ។​
​ ​យោងតាម ការចុះផ្សាយ​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កីឡាករ​វ័យ​២៥​ឆ្នាំ Aaron Cresswell ទើបតែនឹង​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​រួចមក​ក្លិប​ញញួរ​ធំ West Ham United បានដាក់​តម្លៃ​ខ្លួន​លើ​កីឡាករ​រូបនេះ​ឲ្យ​ក្លិប​បិសាច​ក្រហម Manchester United ចំនួន​១៥​លាន​ផោន ។​
​ ​គួរ​បញ្ជាក់ថា កីឡាករ Aaron Cresswell ស៊ុត​បាល់​បញ្ចូល​គូរ​ប្រកួត​ឲ្យ​ក្លិប​ញញួរ​ធំ West Ham United បាន​ចំនួន​៩​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្លិប​បាន​ចំនួន​២​លើក​ផងដែរ​៕

art21.1

​

ព្រឹក​នេះ​មិនទាន់មាន​ជំនួប​រវាង លោក សម រង្ស៊ី និង​លោក ស ខេង ទេ​

​ភ្នំពេញ​៖​នា​ព្រឹក​ម៉ិ​ញ​នេះ មិនមាន​ការជួបប្រជុំ​រវាង​ដ​ម្តេច ស ខេង និង​លោក សម រង្ស៊ី តាម​ការគ្រោងទុក​នោះទេ គឺមាន​ត្រឹមតែ​ការបញ្ជូន​លិខិតស្នើ​ឲ្យ​មាន​ជំនួប​នេះ​ប៉ុណ្ណោះ តែ​មិនទាន់មាន​ការឆ្លើយតប​។​

​អ្នក​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥​នេះ មិនមាន​ជំនួប​រវាង​លោក ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគច្រើន​នៃ​រដ្ឋសភា និង​លោក សម រង្ស៊ី ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​សភាគ​តិច​នៃ​រដ្ឋសភា នៅក្នុង​វិមាន​រដ្ឋសភា​នោះទេ​។ លោក​ថា អ្វីដែល​លោក​បាន​ផ្តល់ព័ត៌មាន​ពី​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ នៅ​ម៉ោង​១០​ព្រឹក​មិញ​នោះ គឺជា​ការភាន់ច្រឡំ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា នៅ​ព្រឹក​នេះ​នឺង​មាន​ប្រជុំ​របស់​ប្រជាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៃ​រដ្ឋសភា  ធ្វើលិខិត​មួយច្បាប់​បញ្ជូនទៅ​ប្រធាន​ក្រុម​សម្លេង​ភាគច្រើន​នៃ​រដ្ឋសភា សម្រាប់​ជំនួប​រវាង លោក ស ខេង និង លោក សម រង្ស៊ី ដែល​គ្រោង​នឹងធ្វើ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ពេលនេះ​លិខិត​នោះ​ត្រូវបាន​បញ្ជូន​ទៅហើយ ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​។​

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​រដ្ឋសភា បាន​ប្រាប់​អោយ​ដឺ​ង​ថា លោក​ពុំ​បានដឹង​អំពី​ព័ត៌មាន ជំនួប​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី នោះទេ​។​
​តាម​សេចក្តីរាយការណ៍​ដំបូង​បាន​ឲ្យ​ដឹងថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគច្រើន នៃ​រដ្ឋសភា បាន​ជួប​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគតិច​នៃ​រដ្ឋសភា នា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២១​កញ្ញា​នេះ​។​

​សូមជម្រាបថា តាម​ការគ្រោងទុក ជំនួប​នេះ​នឺង​ពិភាក្សា​ទៅលើ​បញ្ហា​មួយចំនួន ដែល​នៅ​សេសសល់​ក្នុង​ការកែប្រែ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​បញ្ហានយោបាយ​ថ្មីៗ​មួយចំនួនទៀត ដូចជា ករណី​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី រួមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​៕​ដោយ​៖ខេមរា​

cfdcxx

​

ជំនួប​បិទទ្វារ​រវាង​សម្តេច ស ខេង និង​លោក សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃទី​២១​កញ្ញា​នេះ

​ភ្នំពេញ​:​តាម​ការគ្រោងទុក នា​ព្រឹក​ម៉ិ​ញ​នេះ នៅ​វិមាន​រដ្ឋសភាជាតិ លោក​ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង និង​លោក សម រង្ស៊ី អមដោយ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ផង​នោះ បាន​ជួបពិភាក្សា​ទៅលើ​អ្វីដែល​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា ប៉ុន្តែ​ជំនួប​នេះ​បាន​បិទទ្វារ​មិន​អនុញ្ញាត​ឲ្យ​អ្នកយកព័ត៌មាន​ចូល​ឡើយ​។

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគច្រើន នៃ​រដ្ឋសភា បាន​ជួប​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម តំណាងរាស្ត្រ​សំឡេង​ភាគតិច​នៃ​រដ្ឋសភា នា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២១​កញ្ញា​នេះ​។​

​កិច្ចប្រជុំ​ដោយ​បិទទ្វារ​នៅ​រដ្ឋសភា​នា​ព្រឹក​ម៉ិ​ញ​នេះ ដើម្បី​ពិភាក្សា​ទៅលើ​បញ្ហា​មួយចំនួន ដែល​នៅ​សេសសល់​ក្នុង​ការកែប្រែ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​បញ្ហានយោបាយ​ថ្មីៗ​មួយចំនួនទៀត ដូចជា ករណី​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី និង រួមទាំង​មន្ត្រី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

​គួរ​ជម្រាប​ថា ក្រុមអ្នកកាសែត​ជាច្រើន​អង្គភាព​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ​រដ្ឋសភា ដើម្បី​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​រវាង​សម្តេច ស ខេង និង​លោក សម រង្ស៊ី នោះ ឡើយ​៕ដោយ៖រដ្ឋា

​dxszddd