All posts by មេគង្គ ប៉ុស្តិ៍
អ្នកបញ្ជាទិញស្នើសុំផ្អាកការដឹកជញ្ជូនផលិតផលវាយនភ័ណ្ឌពីកម្ពុជាមួយរយៈដោយសារតែកូវីដ១៩
ភ្នំពេញ ÷ ក្នុងពេលជំងឺកូវីដ១៩ កំពុងសាយភាយកាន់តែខ្លាំងនៅលើពិភពលោក បានជំរុញអោយប្រទេសបញ្ជាទិញធំៗ ផលិតផលវាយនភ័ណ្ឌពីកម្ពុជា បានស្នើមកកាន់ភាគីកម្ពុជា ពីការផ្អាកការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ ១៩ ។ ការផ្អាកនូវការបញ្ជាទិញនេះ អាចនឹងរងផលប៉ះពាល់មួយចំនួនទៅដល់កម្មករ កម្មការិនី ដែលកំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងផងដែរ ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា អោយដឹងថា ទីផ្សារបញ្ជាទិញមួយចំនួន បានស្នើឲ្យមានការផ្អាកដឹកជញ្ជូនទំនិញទៅកាន់ទៅទីនោះ គឺសំដៅទៅលើទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប ដែលពេលនេះទីផ្សារធំទាំងពីរ កំពុងទទួលរងនូវផលប៉ះពាល់ពីកូវីដ-១៩យ៉ាងខ្លាំង ។
លោកបន្តថា បញ្ហាប្រឈមនឹងការរាលដាលនៃវីរុសកូវីដ-១៩ នៅដើមឆ្នាំ២០២០នេះ រោងចក្រមួយចំនួនបានប្រកាសព្យួរការងារដោយសារខ្វះវត្ថុធាតុដើម ដោយផ្តល់ប្រាក់ឈ្នួលសរុបដល់កម្មករ និយោជិតចំនួន៦០% ភ្ជាប់នឹងលក្ខខណ្ឌ តម្រូវឲ្យកម្មករត្រូវចូលរួមបណ្តុះបណ្តាលជំនាញបន្ថែម។ ក៏ប៉ុន្តែកាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូនវត្ថុធាតុដើមជាច្រើននាវាមកកម្ពុជា ជាហេតុធ្វើឲ្យសង្វាក់ផលិតកម្មនៃវិស័យកាត់ដេរ បានដំណើរការឡើងវិញ ។
បើតាមលោកប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីព ចលនាកម្មករកម្ពុជា បានអោយដឹងថា ការផ្អាកការបញ្ជាទិញពីអ្នកបញ្ជាទិញនៅក្រៅប្រទេសវាជារឿងល្អទៅវិញនៅពេលនេះ ដើម្បីអោយថៅកែរោងចក្រអនុញ្ញាតអោយកម្មករ កម្មការិនីបានឈប់សម្រាក ដើម្បីថែទាំងសុខាភាពរបស់ពួកគេ ក្នុងពេលជំងឺកូវីដ១៩កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ។ បើសិនជាអ្នកបញ្ជាទិញនៅតែបន្តបញ្ជាទិញ អ្នកផលិតនៅតែបន្តផលិត ហើយកម្មករ កម្មការិនី នៅតែបន្តបំពេញការងារ ដូច្នេះហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅតែខ្ពស់ ដោយសារតែកម្មករ កម្មការិនី ធ្វើការជាបណ្ដុំក្នុងកន្លែងតែមួយ ។
លោកបន្តថា ការផ្អាក ការបញ្ជាទិញពីអ្នកក្រៅប្រទេសពិតណាស់វានឹងត្រូវប៉ះពាល់ដល់វិស័យនេះ ក៏ប៉ុន្តែគឺ បណ្ដាលមកពីជំងឺហើយគេក៏មិនចង់អោយមានការចរាចរណ៍ទំនិញចេញចូលប្រទេសគេដែរ គេក៏ត្រូវការរក្សាសុវត្ថិភាពប្រទេសគេដូចគ្នា ។ ក្នុងដំណាក់កាលដែល កម្មករ កម្មការិនី អត់មានការងារធ្វើ ភាគី ថៅកែ គួរតែផ្ដល់ប្រាក់កម្រៃ ក្នុងកម្រិតណាមួយដើម្បីជួយពួកគេដោះស្រាយបញ្ហាជីវភាព ហើយធនាគារជាតិក៏គួរតែរកដំណោះស្រាយណាមួយជួយដល់ពួកគេ ដែលជំពាក់ធនាគារ ឬមីក្រូហិរញ្ញវត្ថុកន្លងមក ។
លោកបន្ថែមថា ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅពេលនេះ គឺវាសំខាន់ណាស់ ដែលត្រូវគិតគូរ ព្រោះសូម្បីតែមន្ត្រី រាជការនៅតាមស្ថាប័ននានា ក៏ត្រូវបានប្រកាសអោយមានការប្រុងប្រយ័ត្ន និងចេញវិធានការការពារអោយបានម៉ត់ចត់ផងដែរ ហើយក៏មានមន្ត្រីរាជការមួយចំនួន ត្រូវបានអនុញ្ញាតអោយធ្វើការពីផ្ទះមកផងដែរ ដើម្បីទប់ស្កាត់ការជួបជុំ និងការឆ្លងរាលដាលជំងឺកូវីដនេះ ។
លោកបញ្ជាក់ថា ពេលនេះ មានរោងចក្រមួយចំនួនបានផ្អាក ការងារតាំងពីជំងឺកូវីដ១៩កើតឡើងដំបូង នៅក្នុងប្រទេសចិន ព្រោះតែមិនមានសម្ភារៈគ្រប់គ្រាន់សម្រាប់ដំណើរការក្នុងការផលិត ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់ដំណើរការវិញនៅឡើយទេ ។
គួរបញ្ជាក់ផងដែរថា វិស័យកាត់ដេរកម្ពុជា បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ៧០ម៉ឺននាក់ និងប្រាក់ចំណូលប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋដោយប្រយោលប្រមាណ២លាននាក់បន្ថែមទៀត ។ វិស័យនេះ បានជួបបញ្ហាចាប់តាំងពីចុងខែមករា ឆ្នាំ ២០២០មកម្ល៉េះ ពោលគឺចាប់តាំងពីប្រទេសចិនបានផ្ទុះជំងឺកូវីដ១៩ ព្រោះ វត្ថុធាតុដើមសម្រាប់បម្រើក្នុងវិស័យឧស្សហកម្មកាត់ដេរកម្ពុជា ភាគច្រើនយកពីប្រទេសចិន ហើយក្នុងពេលប្រទេសចិនជួបបញ្ហាពីជំងឺកូវីដ បណ្ដារោងចក្រផលិតវត្ថុធាតុដើម ផ្គត់ផ្គង់នៅកម្ពុជាក៏ត្រូវបានផ្អាក តែនៅពេលវត្ថុធាតុដើមមកដល់វិញ ដល់ពេលពិភពលោកជួបបញ្ហាកូវីដ១៩ម្ដង និងបានប្រកាសផ្អាកការដឹកជញ្ជូនមួយរយៈ ៕
ជប៉ុនត្រៀមផ្តល់កិច្ចសហការគំាទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រឆាំង និងទប់ស្កាត់វីរុស Covid-19
ភ្នំពេញ ៖ ស្ថិតក្នុងបរិកាណ៍ដែលពិភពលោកកំពុងមានគ្រោះអាសន្នដោយវិបត្តិនៃវីរុស Covid-19 រដ្ឋាភិបាល ជប៉ុនបានប្រកាសថា ខ្លួនបានត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការគំាទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាលដាលនៃវីរុស Covid-19 នេះ ដែលនាំឱ្យរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាធ្វើការកត់សម្គាល់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន ជានិច្ចជាកាល តែងតែជួយឧបត្ថម្ភគាំទ្រ ទាំងកំលាំងកាយ កំលាំងចិត្ត និងធនធានដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា។
ក្នុងឱកាសនៃការជួបពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ដែលអមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) នៅកម្ពុជាផងនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងស្ថានភាពដែលពិភពលោកកំពុងតែជួបវិបត្តិ និងបញ្ហាប្រឈមទៅនឹងវីរុស Covid-19 បណ្តាប្រទេសជុំវិញពិភពលោកកំពុងចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាលដាលនៃវីរុសមួយនេះដែលកំពុងរាតត្បាត បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវិភាពរស់នៅនាពេលបច្ចុប្បន្ន ។ យ៉ាងណាមិញ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន ក៏កំពុងតែរងគ្រោះដូចគ្នា ដោយសារវីរុស Covid-19 ហើយកម្ពុជាក៏សូមអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការគំាទ្រផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាល ដាលនៃវីរុសCovid-19នេះ។ ជាការឆ្លើយតបលោកទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការទាន់ពេលវេលា និងភ្លាមៗកន្លងមក លើករណីជនជាតិជប៉ុន ដែលធ្វើទេសចរណ៍តាមនាវា Westerdam ដែលត្រូវជាប់គាំង ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្ត ទុកដាក់ និងអនុញ្ញាតឲ្យនាវានោះចូលចតដោយសុវត្ថិភាពនៅកម្ពុជា ។
ក្នុងជំនួបនេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏អរគុណផងដែរចំពោះរដ្ឋាភិបាល ជប៉ុន ដែលនៅតែផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជាតាំងដើមរៀងមក ដែលសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុននៅតែជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ប្រទេស កម្ពុជា ។
ដោយឡែក លោក Masahiro MIKAMI បានបញ្ជាក់ថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានាឲ្យកាន់តែរីកចំរើនបន្ថែមទៀត និងសូមថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា-ជប៉ុន នាពេលកន្លងមក ។
ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគពីវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឲ្យបានច្រើនបន្ថែមទៀត៕
សន្តិសុខឯកជនម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណចាក់សម្លាប់
ភ្នំពេញ ៖ សន្តិសុខឯកជនម្នាក់បានស្លាប់បន្ទាប់ពីត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានមកចាក់សម្លាប់នៅមុខធនាគារភ្នំពេញពាណិជ្ជ (PPCBand) កន្លែងជនរងគ្រោះធ្វើការ ហើយឃាតករបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។
ពាក់ព័ន្ធករណីខាងលើនេះដែរ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីជម្លោះបង្ករបួសស្នាម ឬហិង្សាគំនុំគំគួននៅឡើយទេ៕
ក្រសួងប្រាប់កុំឲ្យជឿករណីមានឱសថព្យាបាលជំងឺ covid19
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យបាញ់បោកវការឃោសនាពីការលក់ថ្នាំ ឬឱសថ ដែលបំភ្លើសថា អាចព្យាបាលជំងឺ Covid-19 ។
ការប្រកាសនេះ ធ្វើឡើងនៅក្រោយពេលដែលមានជនខិលខូចមួយចំនួនឃោសនាបំភ្លើសពីករណីថា មានឱសថសម្រាប់ព្យាបាល covid19។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក មិនទាន់បានទទួលស្គាល់ឱសថណាមួយ ដើម្បីព្យាបាលជំងឺ Covid-19 ជាផ្លូវការនៅឡើយទេ។ លោកថា កាលណាគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក គឺព័ត៌មានទាំងនោះមិនត្រឹមត្រូវនោះទេ»៕
COVID-19 ៖ បារាំងអ្នកស្លាប់សរុប២៦៤នាក់ និងឆ្លង៩,១៣៤ករណី
ប៉ារីស ៖ បារាំងបាននិងកំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតជំងឺសកល COVID-19 ខណៈពេញមួយថ្ងៃពុធម្សិលមិញនេះ អ្នកជំងឺរហូតដល់៨៩នាក់បន្ថែមទៀតបានស្លាប់ និងអ្នកឆ្លងថ្មីៗមានចំនួន ១,៤០៤នាក់។ នេះបើតាមការសារព័ត៌មាន CNA។
ក្រសួងសុខាភិបាលបារាំងបានលើកឡើង នៅយប់ថ្ងៃពុធសប្តាហ៍នេះថា ចំនួនមនុស្សស្លាប់ដោយសារតែ COVID-19 នៅក្នុងប្រទេស ដែលមានភាពជឿនលឿនខាងផ្នែកវេជ្ជសាស្ត្រមួយនេះ បានហក់ឡើងដល់ ២៦៤នាក់ ក្នុងចំណោមករណីឆ្លងសរុប ៩,១៣៤ករណី (កើនឡើង១៨%ក្នុងពេលតែមួយថ្ងៃ)។ បារាំងក៏បានអះអាងផងដែរថា អ្នកជំងឺ ៩៣១នាក់ទៀតកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។
ប្រទេសបារាំងកំពុងស្ថិតនៅក្នុងការបិទទ្វារ សម្រាប់រយៈពេលច្រើនថ្ងៃ ដោយសកម្មភាពនានានៅក្រៅលំនៅឋានត្រូវបាន ណែនាំឲ្យផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19។
សូមជម្រាបថា ប្រទេសដែលកំពុងរងគ្រោះខ្លាំងជាងគេដោយសារតែ COVID-19 នៅអឺរ៉ុបមានដូចជា អ៊ីតាលី (មនុស្សស្លាប់ជិត ៣,០០០នាក់, ឆ្លង៣៥,៧១៣ករណី), អេស្ប៉ាញ (ស្លាប់ជិត៦០០នាក់, ឆ្លង១៣,៧១៦ករណី), បារាំង (ស្លាប់២៦៤នាក់, ឆ្លង៩,១៣៤ករណី), អាល្លឺម៉ង់ (ស្លាប់១២នាក់, ឆ្លង៨,១៩៨ករណី) និងអង់គ្លេស (ស្លាប់១០៤នាក់)៕
ចំនួនអ្នកស្លាប់ដោយកូរ៉ូណានៅអាមេរិកកើនដល់១១៧នាក់
វ៉ាស៊ីនតោន ៖ យោងតាមការបញ្ជាក់របស់មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC បានឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ៧,១១១ករណីហើយ ក្នុងនោះមាន១១៧នាក់ បានស្លាប់។ នេះបើតាម ដកស្រង់ផ្សាយដោយសារព័ត៌មាន CNN
ចំនួនអ្នកឆ្លង ៧០ករណី គឺជាពលរដ្ឋធ្វើមាតុនិវត្តន៍មកកាន់សហរដ្ឋអាមេរិក ជាពិសេសគឺពលរដ្ឋអាមេរិក ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន។ ចំណែកឯ ៧,០៤១ករណី ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក។
សូមជម្រាបថា ក្នុងចំណោមរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក រដ្ឋញូយ៉ក គឺមានចំនួនអ្នកឆ្លងច្រើនជាងគេរហូតដល់ជាង ២,៣៨២ករណី៕
ក្នុងមួយថ្ងៃមានមនុស្ស៤៧៥ស្លាប់នៅទូទាំងប្រទេសអ៊ីតាលី ដោយសារកូរ៉ូណា
អ៊ីតាលី ៖ អាជ្ញាធរអ៊ីតាលីបានរាយការណ៍នៅព្រឹកនេះថា ចំនួនអ្នកស្លាប់ដោយសាររោគរាតត្បាត Covid-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយបានសម្លាប់មនុស្ស ៤៧៥នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ២.៩៧៨នាក់។ នេះបើយោងតាមប្រភពពី CGTN។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរអ៊ីតាលីបានឲ្យដឹងថា ការកើនឡើងនៃការស្លាប់ប្រចាំថ្ងៃនេះគឺជាតួលេខធំបំផុត ចាប់តាំងពីប្រទេសអ៊ីតាលីបានរាយការណ៍ពីករណីដំបូងនៃជំងឺដ៏សាហាវនេះកាលពីខែមុន។
តាមរយៈនេះដែលព័ត៌មានរ៉យទ័រ បានបង្ហាញទិន្នន័យផ្លូវការថាមនុស្សលើសពី៣០.០០០នាក់ត្រូវបានគេអះអាងថាមានផ្ទុកវីរុសនេះនៅក្នុងប្រទេសអ៊ីតាលីដែលជាចំនួនខ្ពស់បំផុតនៅខាងក្រៅប្រទេសចិនដែលវីរុសនេះបានលេចចេញដំបូង៕
កម្ពុជារកឃើញអ្នកជំងឺ COVID19- សរុបកើនឡើងដល់ចំនួន៣៧ករណី
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៣៧នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី២នាក់ អាយុ៦០ និង៦៤ឆ្នាំ នៅខេត្តកំពត និងជនជាតិខ្មែរ២នាក់ អាយុ៧១ និង៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា គិតមកដល់យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដល់ ៣៧នាក់។ អ្នកឆ្លងជំងឺកូវីដ១៩ រួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរ(អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ
ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ៕![]()
![]()
![]()
ព័ត៌មានខ្លីៗ សំខាន់ៗប្រចាំថ្ងៃ ! ឆេះឃ្លាំងស្តុករថយន្តទំនើបអស់២៧គ្រឿង របួសមនុស្ស៣នាក់ នៅសង្កាត់ទឹកថ្លា
ឆេះឃ្លាំងស្តុករថយន្តទំនើបអស់២៧គ្រឿង របួសមនុស្ស៣នាក់ នៅសង្កាត់ទឹកថ្លា

ករណីឆេះអគារបម្រើសេវាកម្មជួសជុលរថយន្ត និងឃ្លាំងស្តុករថយន្តរបស់ក្រុមហ៊ុន Mitsubishi Motors Cambodia ដែលមានទីតាំងស្ថិតនៅក្នុងក្រុមទី ៣ ភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃចន្ទ បានបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់រងរបួស និងឆេះខូចខាតរថយន្តម៉ាក Mitsubishi ស៊េរីឆ្នាំ ២០២០ អស់ចំនួន ២៧ គ្រឿង ព្រមទាំងសម្ភារ និងគ្រឿងចក្រជួសជុលរថយន្តមួយចំនួនទៀត បានរងការឆេះខូចខាតស្ទើរទាំងស្រុង។ នេះបើយោងរបាយការណ៍របស់សមត្ថកិច្ចកងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីព្រឹកថ្ងៃអង្គារ។
លោក ឡៅ សាក់ នាយកគ្រប់គ្រងក្រុមហ៊ុន Mitsubishi Motors Cambodia សុំមិនធ្វើអធិប្បាយកាលពីម្សិលមិញ ដោយគ្រាន់ថ្លែងថា៖ «ខ្ញុំសូមការអធ្យាស្រ័យ នៅពេលនេះខ្ញុំនៅមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតបានទេ»៕
ក្រសួង ប្រកាសផ្អាកការចូលទស្សនាព្រះបរមរាជវាំងជាបណ្តោះអាសន្ន

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាស ផ្អាកមិនអនុញាតឲ្យភ្ញៀវចូលទស្សនាព្រះបរមរាជវាំងចាប់ពីថ្ងៃទី១៨មីនា នេះតទៅ ដើម្បីរួមចំណែកថ្មី ទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩ នៅកម្ពុជា។
ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់នៅក្នុងលិខិតនោះថា ការ ប្រកាសផ្អាកមិនអោយចូលទស្សនា ក្នុងព្រះបរមរាជវាំង គឺធ្វើឡើងទៅតាមលិខិតរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩៕
អាជ្ញាធរវៀតណាម ប្រកាសបិទច្រកព្រំដែនមួយចំនួនជាមួយកម្ពុជា ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជាភ្លាមៗ ដោយអះអាងថា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាពនៅក្នុងប្រទេសរបស់ខ្លួន ស្របពេលដែលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសCovid-19 ចំនួន ២នាក់បន្ថែមទៀត គឺកើនឡើងសរុប ៣៥ករណី។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់ថា រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ ពិតជាបានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា មែន គឺទាំងជនបរទេស និងពលរដ្ឋខ្មែរមិនអនុញ្ញាតឲ្យចូលទេ៕
ជនជាប់ពន្ធនាគារនៅកម្ពុជា មិនអនុញ្ញាតឲ្យជួបផ្ទាល់ជាមួយអ្នកចូលសួរសុខទុក្ខទៀតឡើយ

លោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃនេះថា គ្រប់ពន្ធនាគារទាំងអស់នៅកម្ពុជា ត្រូវបានបំពាក់ឧបករណ៍វាស់ស្ទង់កម្តៅពិនិត្យរក កូវីដ ១៩ ទាំងអ្នកជាប់ឃុំ និងក្រុមគ្រួសារដែលស្នើសុំចូលសួរសុខទុក្ខ។
លោកថា ថ្មីៗនេះអ្នកជាប់ឃុំម្នាក់ ត្រូវបានយកសំណាកទៅពិនិត្យរក កូវីដ១៩ តែមិនទាន់ដឹងលទ្ធផលនៅឡើយ។ ខណៈកម្ពុជា ស្ថិតក្នុងស្ថានភាពបែបនេះ ពន្ធនាគារ បានសម្រេចមិនអនុញ្ញាតឲ្យអ្នកខាងក្រៅចូលជួបដោយផ្ទាល់ជាមួយអ្នកជាប់ឃុំក្នុងពន្ធនាគារដូចគ្រាមុនៗទៀតឡើយ៕
ផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះ កើតកូនមួយក្បាលទៀតហើយ

ក្រុមការងារស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតក្នុងខែមីនា នេះ (កូនទី៥នៅដើមឆ្នា២០២០ )មានអាយុប្រហែលជា ១ថ្ងៃ កំពុងហែលក្នុងចំណោមហ្វូងផ្សោតធំចំនួន៥ក្បាល នៅក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
តាមរបាយការណ៍នៃការអង្កេតចំនួនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០១៧ បានបង្ហាញថាមានសត្វផ្សោតចំនួន ៩២ក្បាល ក្នុងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង៕
ក្រសួងធនធានទឹក អំពាវនាវឲ្យថែរក្សាសុខភាព ខណៈអាកាសធាតុឡើងកម្តៅ និងមានខ្យល់កន្ត្រាក់

ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានការប្រែប្រួលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយបន្តឡើងក្តៅខ្លាំងនៅពេលថ្ងៃ។
ទាក់ទិននឹងការកើនឡើងនៃកម្តៅអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២៣ ខែមីនា ឆ្នាំ២០២០ ដែលអាចមានភ្លៀងធ្លាក់ខ្សោយ ដោយឡែកតែខេត្តកោះកុង អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម៕
ចិនប្រកាសពីជោគជ័យនៃការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺ Covid-19

ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន បានប្រកាសពីជោគជ័យនៃការស្រាវជ្រាវរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 និងទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ។
តាម Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះថា ការស្រាវជ្រាវនេះ ដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធាចិន ដោយស្របតាមស្តង់កំណត់អន្តរជាតិ និងតាមបទប្បញ្ញត្តិរបស់ចិន ហើយត្រូវបានចាត់ទុកជាកិច្ចការរៀបចំបឋម ដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាព ដែលអាចធានាបាននៃដំណើរការផលិតក្នុងទ្រង់ទ្រាយធំ៕
អាជ្ញាធរវៀតណាម ប្រកាសបិទច្រកព្រំដែនមួយចំនួនជាមួយកម្ពុជា ជាបណ្តោះអាសន្ន
ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជាភ្លាមៗ ដោយអះអាងថា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាពនៅក្នុងប្រទេសរបស់ខ្លួន ស្របពេលដែលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសCovid-19 ចំនួន ២នាក់បន្ថែមទៀត គឺកើនឡើងសរុប ៣៥ករណី។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់ថា រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ ពិតជាបានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា មែន គឺទាំងជនបរទេស និងពលរដ្ឋខ្មែរមិនអនុញ្ញាតឲ្យចូលទេ៕
ក្រសួងព្រះបរមរាជរាំង ប្រកាសផ្អាកការចូលទស្សនាព្រះបរមរាជវាំងជាបណ្តោះអាសន្ន
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាស ផ្អាកមិនអនុញាតឲ្យភ្ញៀវចូលទស្សនាព្រះបរមរាជវាំងចាប់ពីថ្ងៃទី១៨មីនា នេះតទៅ ដើម្បីរួមចំណែកថ្មី ទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩ នៅកម្ពុជា។

ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់នៅក្នុងលិខិតនោះថា ការ ប្រកាសផ្អាកមិនឲ្យចូលទស្សនា ក្នុងព្រះបរមរាជវាំង គឺធ្វើឡើងទៅតាមលិខិតរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩៕
ចិននឹងបញ្ជូនពេទ្យជំនាញ “កូវីដ១៩” មកជួយកម្ពុជា
ភ្នំពេញ ៖ គ្រូពេទ្យជំនាញរបស់ចិននឹងមកកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីចែករំលែកបទពិសោធពីការទប់ស្កាត់ និងព្យាបាលជំងឺ កូវីដ ១៩ តាមសំណើរបស់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩»របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានស្នើទៅមិត្តចិន ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញមកកម្ពុជា ដើម្បីជួយចែករំលែកបទពិសោធក្នុងការព្យាបាល និងការពារជំងឺកូវីដ-១៩។
បើតាមការអះអាងរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលចិន កំពុងរៀបចំការងារបញ្ជូនក្រុមគ្រូពេទ្យជំនាញពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នេះ។
បើតាមស្ថានទូតចិន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលចិនគ្រោងបញ្ជូនមកកម្ពុជាមានគ្នាប្រមាណពី៥ ទៅ៧នាក់ដែលនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។បច្ចុប្បន្ននេះស្ថានទូតចិន កំពុងពន្លឿនការងារ តាមសំណើររបស់មិត្តដែកថែបកម្ពុជា៕
អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ក្រសួងមិនយកលុយករណីធ្វើតេស្តកូវីដ១៩នោះទេ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ច្បាស់ ហើយថា ក្រសួងសុខាភិបាលមិនមានតម្រូវឱ្យយកលុយពីអ្នកដែល ត្រូវធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ទេ ទោះជារកឃើញថា មានផ្ទុក ឬមិនមានផ្ទុកមេរោគ ដែលកំពុងតែឆ្លងរាលដាលនេះក៏ដោយចុះ។
ការថ្លែងរបស់អ្នកនាំពាក្យរូបនោះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ នៅទីស្តីការគណរដ្ឋមន្ត្រី ។ លោកស្រីបញ្ជាក់ថា រាល់ការចំណាយលើការធ្វើតេស្តស្វែងរក មេរោគកូវីដ១៩ទាំងអស់គឺរដ្ឋជាអ្នកចំណាយទាំងអស់ ។ លោកស្រីក៏បានច្រានចោលផងដែរចំពោះ ការផ្សព្វផ្សាយដែលថា អ្នកដែលធ្វើតេស្តរកមិនឃើញមេរោគកូវីដ១៩ តម្រូវឱ្យបង់លុយ។
លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងឲ្យដឹងដែរថា តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺ Covid-19 នៅកម្ពុជា អាចនឹងមានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម ។ លោកស្រីបញ្ជាក់ថា ជាមធ្យមក្នុងមួយគ្រួសារមានសមាជិក៣នាក់ ដូច្នេះយើងអាចគុណ នឹងចំនួនអ្នកឆ្លងចំនួន៣៥នាក់។ ប៉ុន្ដែក្រសួងបាននិងកំពុងខិតខំទប់ស្កាត់ កុំឲ្យមានការចម្លងបន្ដទៅទៀតដោយគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ មិនទាន់មានការចម្លងណាមួយចូលទៅសហគមន៍នោះទេ៕
កម្ពុជារកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន២នាក់បន្ថែមទៀតថ្ងៃនេះ
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា កម្ពុជាបានរកឃើញនូវករណីឆ្លងចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យរូពនោះបានបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុស Covid-19 ទាំងអស់នេះ គឺជាករណីនាំចូល ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត៕


