All posts by មេគង្គ ប៉ុស្តិ៍

បណ្ដោយផ្លូវជាតិលេខ៣ ក្លាយជាចំណាប់អារម្មណ៍អ្នកអភិវឌ្ឍន៍លំនៅឋាន

ភ្នំពេញ ៖ ក្នុងពេលតម្រូវការលំនៅឋាន ក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញនៅតែមានកំណើនខ្ពស់ តំបន់ផ្លូវជាតិលេខ៣ ជាយរាជធានី បានក្លាយជាតំបន់ដែលមានចំណាប់អារម្មណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍លំនៅឋាន ជាក់ស្ដែងគេសង្កេតឃើញថា នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅជាយរាជធានី មានក្រុមហ៊ុនអភិវឌ្ឍន៍ធំៗបាននាំគ្នាទៅអភិវឌ្ឍន៍លំនៅឋានដើម្បីទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋបើទោះបីជាបច្ចុប្បន្ននេះកម្ពុជាកំពុងជួបវិបត្តិដោយសារតែជំងឺកូវីដ១៩ក្ដី ។

លោកកន សុខគា ប្រធានគ្រប់គ្រងទូទៅនៃគម្រោងបុរីវឌ្ឍនៈ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ បាននិយាយថា ការអភិវឌ្ឍលំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅជាយរាជធានីភ្នំពេញ នៅតែមានសកម្មភាពខ្ពស់ ហើយការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់ទៅតាមតម្រូវការនៅឡើយ បើធៀបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដូច្នេះ ទើបអ្នកអភិវឌ្ឍន៍នៅតែបន្តអភិវឌ្ឍន៍ ។

លោកបន្តថា សម្រាប់ទីតាំងនៅពេលបច្ចុប្បន្ននេះ ឃើញថាទីណាក៏មានការអភិវឌ្ឍលំនៅឋានដែរ ហើយសម្រាប់ផ្លូវជាតិលេខ៣ក៏បានក្លាយជាទីតាំងដ៏មានសក្ដានុពលមួយក្នុងការអភិវឌ្ឍលំនៅឋាន ក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែតំបន់ផ្លូវជាតិលេខ៣ជាផ្លូវដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់អភិវឌ្ឍន៍ និងយកផ្លូវនេះ សម្រាប់ជាផ្លូវពាណិជ្ជកម្មសម្រាប់ចរន្តសេដ្ឋកិច្ចផងដែរ ។

លោកបន្ថែមថា នៅក្នុងពេលមានបញ្ហាវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩កំពុងសាយភាយនៅលើពិភពលោកនិងបានជះឥទ្ធិពល ដល់សេដ្ឋកិច្ចកម្ពុជា តែអ្នកអភិវឌ្ឍន៍លំនៅឋាននៅតែបន្តអភិវឌ្ឍន៍ដដែល ដើម្បីបំពេញតម្រូវការស្របពេលរដ្ឋាភិបាលក៏បានប្រកាសលើកលែងពន្ធប្រថាប់ត្រាដល់លំនៅឋានដែលមានតម្លៃ ក្រោម៧ម៉ឺនដុល្លារអាមេរិកផងដែរ ។

លោកបន្ថែម ទោះបីជារដ្ឋាភិបាលប្រកាសត្រឹមតែក្រោម៧ម៉ឺនទើបលើកលែងពន្ធ ប្រថាប់ត្រាក្ដី សម្រាប់បុរី វឌ្ឍនៈក៏នឹងលើកលែងគ្រប់លំនៅឋានដែលខ្លួនអភិវឌ្ឍន៍ ទោះបីជាតម្លៃខ្ពស់ជាងនេះក្ដី ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំនៅឋានជាមួយរដ្ឋាភិបាលកម្ពុជា ។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះ លំនៅឋានតម្លៃក្រោម២០ម៉ឺនដុល្លារនៅតែមានការទិញលក់ ហើយអ្នកអភិវឌ្ឍន៍នៅតែបន្តអភិវឌ្ឍន៍ ដើម្បីផ្គត់ផ្គង់ទៅអ្នកមានតម្រូវការ ដូចជាផ្ទះល្វែង តម្លៃ៧ម៉ឺនដុល្លារ៨ម៉ឺនដុល្លារអាមេរិកជាដើម ។

លោកនៅតែជឿជាក់ថា ជំងឺកូវីដនឹងត្រូវបានរលត់ ស្ងប់ស្ងាត់ទៅវិញនៅពេលខាងមុខ ហើយការវិនិយោគលើអចលនទ្រព្យនឹងត្រលប់មកដូចដើមវិញ ។ តែយ៉ាងណាក៏ដោយ ក្នុងពេលស្ថានភាពផ្ទុះជំងឺនេះ អ្នកវិនិយោគមួយចំនួននៅតែបន្តដាក់ទុនវិនិយោគជាក់ស្ដែង គម្រោងសាងសង់លំនៅឋានបុរីនានានៅតែបន្ត និងចាប់ផ្ដើមសាងសង់ថ្មីៗ ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខបី ជាផ្លូវមួយបានបើកការដ្ឋានពង្រីពី ពីរគន្លងទៅបួនគន្លងដោយមានពីរគន្លងទៅ និងពីរគន្លងមក ដើម្បីសម្រួលដល់ចរាចរណ៍ និងតភ្ជាប់ពីរង្វង់មូលចោមចៅដល់ផ្លូវបំបែក បែកគុសក្នុងទឹកដីខេត្តតាកែវ ។ ផ្លូវនេះជាផ្លូវសំខាន់ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងតទៅខេត្តព្រះសីហនុ ជាខេត្តពាណិជ្ជកម្ម ឧស្សាហកម្មនិងទេសចរណ៍ដ៏ទាក់ទាញមួយ នៅប្រទេសកម្ពុជា ៕

ធនាគារពិភពលោកប្រកាសកញ្ចប់ថវិកា១២ប៊ីលានដុល្លារសម្រាប់ការសាយភាយជំងឺខូវីដ១៩

ភ្នំពេញ ៖ ស្របពេលប្រទេសជាង៧០ មានការរាលដាលជំងឺ ខូវិដ-១៩ ក្រុមធនាគារពិភពលោកកំពុងដាក់ចេញកញ្ចប់ហិរញ្ញប្បទានជំហានដំបូងមួយដែលមានទឹកប្រាក់ ១២ប៊ីលានដុល្លារអាមេរិក សម្រាប់ជាវិធានការបន្ទាន់ ដើម្បីជួយដល់បណ្តាប្រទេសនានាក្នុងការលៃលកជាមួយផលប៉ះទង្គិចផ្នែកសុខាភិបាល និងសេដ្ឋកិច្ច ដោយសារតែការផ្ទុះជំងឺនេះលើសាកលលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកថា កញ្ចប់ហិរញ្ញប្បទាននេះមានគោលដៅជួយប្រទេសសមាជិកឱ្យមានលទ្ធភាពចាត់វិធានការមានប្រសិទ្ធភាព តាមភាពជាក់ស្តែង ក្នុងការឆ្លើយតប ក៏ដូចជាក្នុងការកាត់បន្ថយ ផលប៉ះទង្គិចធ្ងន់ធ្ងរដែលបង្កដោយជំងឺ ខូវិដ-១៩ (ឬវិរុសកូរ៉ូណា)។

តាមរយៈកញ្ចប់វិធានការពន្លឿនហិរញ្ញប្បទាននេះ ក្រុមធនាគារពិភពលោកនឹងជួយបណ្តាប្រទេសពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន រួមក្នុងនោះមានលទ្ធភាពកាន់តែប្រសើរក្នុងការទទួលបានសេវាសុខាភិបាល ដើម្បីការពារប្រជាជនពីការរាលដាលនៃជំងឺនេះ, ពង្រឹងការអង្កេតតាមដានជំងឺ, បង្កើនកិច្ចអន្តរាគមន៍សុខាភិបាលសាធារណៈ, និងសហការជាមួយវិស័យឯកជនដើម្បីឈានទៅកាត់បន្ថយផលប៉ះអង្គិចរបស់ជំងឺនេះទៅលើសេដ្ឋកិច្ច ។ កញ្ចប់ហិរញ្ញប្បទាននេះអាចដកយកទៅប្រើប្រាស់បានតាមរយៈយន្តការ “សមាគមអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ IDA “ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ (IBRD”)និង “សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ក្រោមកិច្ចសម្របសម្រួលគ្នាក្នុងកម្រិតសាកល ដើម្បីជួយអន្តរគមន៍ដល់ការឆ្លើយតបនៅតាមប្រទេសនានា។

កញ្ចប់ហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការឆ្លើយតបជំងឺ ខូវិដ-១៩ នេះ នឹងមានធនធានដំបូង ១២ប៊ីលានដុល្លារអាមេរិក — ក្នុងនោះ ៨ប៊ីលានដុល្លារជាចំនួនថ្មី — ដែលអាចយកទៅប្រើប្រាស់បានតាមយន្តការពន្លឿន។ ក្នុងកញ្ចប់នេះរួមមានដល់ទៅ ២,៧ប៊ីលានដុល្លារ ជាហិរញ្ញប្បទានថ្មីពី IBRD; ១,៣ប៊ីលានដុល្លារ ពី IDA ដែលត្រូវបានបំពេញបន្ថែមពីការធ្វើអាទិភាពឡើងវិញនូវថវិកា ២ប៊ីលានដុល្លារដែលមានស្រាប់នៅក្នុងកញ្ចប់កម្មវិធីរបស់ធនាគារពិភពលោក និង៦ប៊ីលានដុល្លារ មកពី IFC ក្នុងនោះរួមមាន ២ប៊ីលានដុល្លារ ពីមូលនិធិទ្រទ្រង់ពាណិជ្ជកម្មដែលមានស្រាប់ ផងដែរ។ កញ្ចប់ហិរញ្ញប្បទាននេះក៏មានអមមកជាមួយនូវការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដែលផ្អែកលើជំនាញឯកទេសលើសាកលលោក និងចំណេះដឹងនៅក្នុងស្រុកតាមប្រទេសនីមួយៗ ដែរ។

លោក ដេវិដ ម៉ាលប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថ ពេលនេះ ធនាគារពិភពលោកកំពុងតែខិតខំធ្វើការឆ្លើយតបឱ្យបានរហ័សរហួននិងដោយភាពបត់បែន ដោយផ្អែកលើតម្រូវការនៅតាមប្រទេស ក្នុងការលៃលកជាមួយការសាយភាពរបស់ជំងឺ ខូវិដ-១៩។ នៅក្នុងនេះ ធនាគារពិភពលោកមានវិធានការធ្វើហិរញ្ញប្បទានបន្ទាន់, ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដោយប្រើប្រាស់ឧបករណ៍ និងជំនាញឯកទេសដែលធនាគារពិភពលោកមានស្រាប់ ដើម្បីជួយប្រទេសនានាក្នុងការឆ្លើយតបទៅនឹងវិបត្តិមួយនេះ ។

កញ្ចប់ហិរញ្ញប្បទាននេះនឹងផ្តល់ជំនួយឥតសំណង និងឥណទានមានការប្រាក់ទាប ពី IDA ដល់ប្រទេសមានចំណូលទាប និង ឥណទានពី IBRD សម្រាប់ប្រទេសមានចំណូលមធ្យម ដោយប្រើប្រាស់ឧបករណ៍ប្រតិបត្តិការរបស់ធនាគារ លើមូលដ្ឋានពន្លឿនការអនុម័តលើការផ្តល់ហិរញ្ញប្បទាន។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដែលជាសាខាវិស័យឯកជនរបស់ធនាគារពិភពលោក នឹងផ្តល់ការគាំទ្រចាំបាច់ដល់អតិថិជនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យពួកគេអាចបន្តប្រតិបត្តិការអាជីវកម្ម និងរក្សាការងារ បានតទៅទៀត ៕

ផ្លូវកាត់ថ្មី ពី បាត់ដំបង ទៅ កោះកុង ប្រវែង ជិត ២០០ គីឡូម៉ែត្រ ត្រូវបាន បើកការដ្ឋាន សាងសង់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវកាត់ថ្មី ពីខេត្តបាត់ដំបង ទៅ កោះកុង កាល ពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២០។

គម្រោងសាងសង់ ផ្លូវជាតិ លេខ១០ មានប្រវែងសរុប ចំនួន ១៩៨,៧១ គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង នឹងត្រូវសាងសង់ ស្របតាម បទដ្ឋាន បច្ចេកទេស កម្រិត៣ របស់សាធារណរដ្ឋប្រជាមានិត ចិន មាន ទទឹងតួ ផ្លូវសរុប ចំនួន ៩ម៉ែត្រ ជាប្រភេទ ផ្លូវចាក់ បេតុង កៅស៊ូ (AC) ព្រមទាំង មាន បំពាក់ផ្លាក សញ្ញា ចរាចរណ៍ គំនូស ចរាចរណ៍ បង្គោល គីឡូម៉ែត្រ និង បង្គោល សុវត្ថិភាព ផងដែរ។ គម្រោងនេះ មាន ការសាងសង់ ស្ពាន ចំនួន ៣៣ កន្លែង ប្រវែងសរុប ២៣៦១ម៉ែត្រ ក្នុងនោះ មាន ស្ពាន អាតៃប្រវែង ៥១២ម៉ែត្រ និង កម្ពស់ ដល់ ៧៥ម៉ែត្រ ដែល ជាស្ពាន ខ្ពស់ ជាងគេ បំផុត នៅកម្ពុជា។

គម្រោងនេះ ចំណាយ ថវិកា សរុបប្រមាណ ១៨៨,៣៨លាន ដុល្លារ ដែលជា ហិរញ្ញប្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិត ចិន រួមជាមួយ ថវិកា បដិភាគ របស់ រាជរដ្ឋាភិបាល កម្ពុជា សម្រាប់ ការដោះស្រាយ ផល ប៉ះពាល់ ការបោស សម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌ មិន ទាន់ផ្ទុះ សាងសង់ ដោយ ក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន ត្រួតពិនិត្យ បច្ចេកទេស សាងសង់ ដោយក្រុមហ៊ុន ទីប្រឹក្សា បច្ចេកទេស ក្វាងចូវ វ៉ានអាន និង គម្រោង ចំណាយពេល សាងសង់ ចំនួន ៤៨ ខែ គិតចាប់ ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែ ធ្នូ ឆ្នាំ ២០២៣៕

លោក សួស សុខដារ៉ា ៖ មានសន្តិភាព ទើបមានទិវាអន្តរជាតិនារី ៨មីនា

ខេត្តព្រះវិហារ ៖ លោកឧត្តមសេណីយ៏ទោ មានសន្តិភាព មានប្រសាសន៍ ថា ៖ ក្រោយពីលោក អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅស្នងការខេត្តនារសៀលថ្ងៃទី១០ ខែមិនាឆ្នាំ២០២០។ដោយមានការចូលរួមពីសំណាក់មន្រ្តីរាជការចំណុំអោយស្រុកទាំង ៨ ស្រុក លោកលោកស្រីថ្នាក់ដឹកនាំនឹងមន្រ្តីរាជការសរុបប្រមាណ១៤៣នាក់ ។

ថ្លែងក្នុងឱកាសនោះ លោកស្នងការបានបញ្ជាក់ថា សម្រាប់ប្រធានបទឆ្នាំនេះ គឺរំលេចពីតម្លៃដែរមិនអាចកាត់ថ្លៃបាន នៃសន្តិភាព និង «អរគុណសន្តិភាព» ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ មន្ត្រីរាជការជាស្ត្រី នៅស្នងការលោកបានគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ ស្តីពី «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ជាប្រធានបទមួយ ឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជាព្រោះថា ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីអនុញ្ញាតិឲ្យរដ្ឋាភិបាលមួយមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាជន បើបាត់បង់សន្តិភាពនោះអ្វីៗ គ្រប់យ៉ាងនឹងត្រូវបាត់បង់។ សន្តិភាព គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។

ជាក់ស្តែង បន្ទាប់ពីទទួលបាននូវ សុខសន្តិភាពពេញលេញនៅទូទាំងប្រទេស អាស្រ័យដោយគោលនយោបាយ ឈ្នះឈ្នះ ប្រទេសកម្ពុជាមានភាព រីកចម្រើនជឿនលឿន ជាលំដាប់ក្នុងខណៈបោះជំហានលើមាគ៌ា នៃការកសាង និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។ ក្នុងឱកាសនោះដែរលោកស្នងការបានចែកវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិការផងដែរ៕ ដោយ ៖ កូវ ប៊ុនហេង

សម្តេចតេជោ ៖ បើប្រជាពលរដ្ឋខ្លាចគ្រោះថ្នាក់ចរាចរណ៍ដូចខ្លាចជំងឺកូវីដ-១៩ នោះគ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា បើ​សិន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាច​គ្រោះ​ថ្នាក់​ចរាចរ ដូចខ្លាចជម្ងឺកូវីដ-១៩ នាពេលនេះនោះ ប្រាកដ​ជា​កម្ពុជា​យើង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​បា​នច្រើនជាក់ជាមិនខាន។ ការលើកឡើងដូចនេះ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ថ្ងៃ​ទី១០ មីនា នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវ កុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច​ហួស​ហេតុ​ពេក​នោះ​ទេ​ពី​ជំងឺកូវីដ-១៩នេះ តែផ្ទុយទៅវិញប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ ថែ​រក្សា​សុខ​ភាពខ្លួនឯង ក្រុមគ្រួសារអោយបានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល៕

 

មនុស្សស្លាប់ដោយ COVID-19 នៅអ៊ីរ៉ង់កើនឡើងដល់២៣៧នាក់

អ៊ីរ៉ង់ ៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានប្រកាសថា មនុស្សស្លាប់ដោយ COVID-19 កើនឡើងដល់២៣៧នាក់ ខណៈករណីឆ្លងសរុបកើនឡើងដល់៧,១៦១នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។
យោងតាមរបាយការណ៍ដដែលក៏បានបញ្ជាក់ទៀតថា តំបន់ដែលមានករណីឆ្លងច្រើនជាងគេបង្អស់គឺរដ្ឋធានីតេហេរ៉ង់ដែលមានរហូតដល់ទៅ ១,៩៤៥ ករណី ខណៈទីក្រុង Qom មាន៧១២ករណី និងខេត្ត Mazandaran មានករណីឆ្លង ចំនួន៦៣៣ករណី។
សូមបញ្ជាក់ថា ករណីឆ្លង COVID-19 នៅតាមប្រទេសអ្នកមានក្នុងតំបន់អឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជាពិសេសអ៊ីតាលី ហើយសូម្បីតែនៅសហរដ្ឋអាមេរិក ដូច្នេះ អង្គការ WHO សូមឲ្យ ប្រទេសដែលកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈឲ្យបានខ្លាំង ជាងប្រទេសទាំងនោះទៅទៀត៕

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង​ឆ្លង​កូ​រ៉ូ​ណា COVID-19

ប៉ារីស ៖ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​បារាំង ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា លោក ហ្វ្រាំង រី​ស្ទឺ​រ ដែលជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង ត្រូវបាន​ឆ្លង​វីរុស COVID-19 បន្ទាប់ពី​បាន​ជួប​ជាមួយ​សមាជិកសភា​ជាច្រើនរូប​នៅក្នុង​សភាជាតិ​បារាំង​នាពេល​កន្លងទៅ ខណដែល​សមាជិកសភា​បារាំង​ចំនួន​៥​រូប​ក៏​ឆ្លង COVID-19 នេះ​ផងដែរ។​

​លោក អូ​លី​វា វែ​រ៉ង់ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង​បាន​ថ្លែងប្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយ កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា​លោក Franck Riester កំពុង​ស្ថិតនៅ​ក្នុងផ្ទះ​ដោយមាន​ស្ថានភាព​សុខភាព​ប្រក្រតី​។​

​សូមជម្រាបថា បារាំង​មាន​ករណី​ឆ្លង COVID-19 ច្រើនជាង ១,២០០​ករណី និង​អ្នកជំងឺ ១៩​នាក់​បាន​ស្លាប់​។ ចំនួន​នេះ​បានធ្វើឱ្យ​បារាំង ក្លាយជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បំផុត​នៅ​អឺរ៉ុប បន្ទាប់ពី​អ៉ី​តា​លី ៕

 

កម្ពុជាត្រៀមថវិកាប្រមាណ ៨០០ ទៅ ២,០០០ លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២,០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ បងប្អូនត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើបងប្អូនមានអាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន។

ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗរួមទាំងជំងឺកូរីឌ-១៩ បងប្អូនត្រូវតែមានអនាម័យរស់នៅល្អទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់ធ្វើអនាម័យជាប្រចាំបែបនេះ នឹងធ្វើអោយប្រទេសយើងក្លាយទៅជាប្រទេសដែលមានប្រជាពលរដ្ឋមានអនាម័យគ្រប់ៗគ្នាមិនខាន៕

 

អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំងបីធ្លាក់ចុះ៥២ភាគរយ

ភ្នំពេញ ៖ ក្នុងពេលវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ កំពុងផ្ទុះនៅលើពិភពលោកនិងរាលដាលឆ្លងដល់ពលរដ្ឋជាង៧០ប្រទេស ធ្វើអោយអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានធា្លក់ចុះ ៥២ភាគរយ ក្នុងនោះភ្ញៀវចិនបានធ្លាក់ចុះ៨០ភាគរយក្នុងខែកុម្ភៈ២០២០។

យោងតាមប្រសាសន៍លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ក្នុងពេលវីរុសកូរ៉ណា កំពុងវាយលុកនៅលើពិភពលោក មិនថាតែកម្ពុជានោះទេ ដែលរងផលប៉ះពាល់ គឺវាបានរងផលប៉ះពាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក ។ជាក់ស្ដែងអាកាសយានដ្ឋានអន្តរជាតិទាំងបី របស់កម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ អ្នកដំណើរឆ្លងកាត់បានធ្លាក់ចុះដល់៥២ភាគរយ ។ សម្រាប់ភ្ញៀវចិនបានធ្លាក់ចុះរហូតដល់៨០ភាគរយឯណោះ ធៀបនឹងខែកុម្ភៈ ២០២០ ។

លោកមានប្រសាសន៍ថា បើទោះបីជាអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបី បានធ្លាក់ចុះក្ដីក៏មិនមានក្រុមហ៊ុនអាកាសចរណ៍ណាមួយបានបិទជើងហោះហើរ ឬផ្អាកជើងហោះហើរដែរ ហើយគោលដៅ ហោះហើរក៏នៅតែរក្សាដដែល គ្រាន់តែកាត់បន្ថយជើងហោះហើរក្នុងមួយថ្ងៃៗឬមួយសប្ដាហ៍ៗ ។ តែសម្រាប់គោលដៅទីក្រុងវូហាន ប្រទេសចិន ដែលជាតំបន់ផ្ទុះជំងឺកូរ៉ូណានោះ គឺមិនមានជើងហោះហើរនោះទេ ដោយសារតែ គោលដៅមួយនេះ ត្រូវបានបិទទាំងស្រុង មិនមែនបិទតែកម្ពុជានោះទេ ។

លោកបន្ថែមថា បើទោះបីជាមានការធ្លាក់ចុះនូវចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាក្ដី ក៏កម្ពុជានៅតែបន្តពង្រីកនូវវិសាលភាពអាកាសយានដ្ឋានដដែលជាក់ស្ដែងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក៏កំពុងជំរុញនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមដែរ ដើម្បីត្រៀមទទួលអ្នកដំណើរដែលនឹងកើនឡើងនៅពេលខាងមុខដ៏ខ្លី ពោលគឺនៅពេលស្ថានភាពជំងឺកូរ៉ូណាបានស្ងប់ស្ងាត់ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសម្របសម្រួលដល់វិស័យទេសចរណ៍ផងដែរជាក់ស្ដែងប្រមុខរដ្ឋាភិបាលប្រកាសមិនយកពន្ធរយៈពេល៤ខែ ពីខែកុម្ភៈ ដល់ខែឧសភាឆ្នាំ ២០២០ ដើម្បីទុកលទ្ធភាពនិងសម្របសម្រួលដល់ម្ចាស់សណ្ឋាគារនានាក្នុងខេត្តសៀមរាប ។

យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ក៏បានបង្ហាញថា ក្នុងឆ្នាំ ២០២០នេះ កម្ពុជាអាចនឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ១០ភាគរយ ខណៈឆ្នាំ ២០១៩កន្លងទៅ ចំណូលពីវិសយទេសចរណ៍កម្ពុជា អាចរកចំណូលបានប្រមាណ៥ពាន់លានដុល្លារអាមេរិក បង្កើតមុខរបរនិងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ៕

ចំនួន​អ្នកស្លាប់​ដោយ​វិ​រុស​កូ​រ៉ូ​ណា​នៅ​ចិន​កើន​ដល់​៣.១៣៦​នាក់​

ប៉េកាំង ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន​បានអោយដឹងថា ចំនួន​អ្នកស្លាប់​ដោយសា​រវិ​រុស​កូ​រ៉ូ​ណា​ថ្មី​ឬ COVID-19 នៅ​ទូទាំងប្រទេស​ចិនដីគោក​បាន​កើន​ដល់​៣.១៣៦​នាក់ ខណៈ​អ្នក​ឆ្លង​សរុប​មាន​ចំនួន​៨០.៧៥៤ នាក់​។ ​នេះ​បើ​យោងតាមសារព័ត៌មាន CGTN ។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​អាជ្ញាធរ​ចិន​បាន​ឲ្យ​ដឹងថា ពេញ​មួយថ្ងៃ​ម្សិលមិញ មាន​មនុស្ស​ចំនួន​១៩​នាក់​បន្ថែមទៀត​បាន​ឆ្លង ខណៈ​មនុស្ស​ចំនួន​១៧ នាក់​បន្ថែមទៀត​បាន​ស្លាប់​។​

​នៅថ្ងៃដដែលនា​នោះដែរ​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយថា​អ្នកជំងឺ​ចំនួន ១.២៩៧ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ដែល​បាន​នាំ​ឲ្យ​ចំនួន ជា​សេះ​ស្បើយ​សរុប​មាន​ចំនួន ៥៩ ៨៩៧ នាក់​នៅ​ទូទាំង​ប្រ​ទស​ចិន​៕

 

ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់៧,៥១៣ករណី

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារនេះការរកឃើញករណីឆ្លងថ្មីៗនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ចំនួន១៣១នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនដល់៧,៥១៣ករណី ក្នុងនោះអ្នកជំងឺ៥៤នាក់។

មជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានឱ្យដឹងថា ករណីឆ្លងថ្មីៗភាគច្រើននៅតែបន្តត្រូវ បានរកឃើញនៅក្នុងទីក្រុង ដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង ៩០ភាគរយនៅទូទាំងប្រទេស។ ប៉ុន្តែករណីឆ្លងថ្មីៗនៅព្រឹកថ្ងៃអង្គារនេះក៏អាចចាត់ទុកបានថា មានសភាពធូរស្រាល ផងដែរបើធៀបនឹង២សប្តាហ៍កន្លងទៅ។

បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ចំនួនអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងគំហុកនាពេលកន្លងមកនេះ បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី (Shincheonji) នៅទីក្រុងដេគូ (Daegu) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ដែលជាប្រភពនៃការចម្លងមេរោគ ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ នៅទូទាំងប្រទេស៕

 

តើ Coronavirus មានដើមកំណើតមកពីសហរដ្ឋអាមេរិកពិតមែនទេ ?

Global Research ៖ បណ្តាញព័ត៌មានលោកខាងលិចបាន ចូលរួមយ៉ាងសកម្មនិងបានធ្វើការពិពណ៌នាជាផ្លូវការថា : ការផ្ទុះឡើង នៃវីរុស Coronavirus ថ្មីនេះ បានចាប់ផ្តើមនៅ ក្នុងប្រទេសចិន ដោយលើកឡើងថា វាមានដើមកំណើតចេញពីសត្វនៅក្នុងផ្សារមួយ នៅទីក្រុងវូហាន។

តាមពិត អស់ពេលជាយូរណាស់មកហើយ ដើមកំណើតរបស់វីរុស នេះមិនត្រូវបានគេដឹងទេ។ ប៉ុន្តែពេលនេះ បើ យោងទៅតាម របាយការណ៍របស់ចិននិងជប៉ុន បានបង្ហាញថា : វីរុសនេះ មានដើមកំណើតមកពីទីតាំងផ្សេងៗជាច្រើន ប៉ុន្តែបានចាប់ផ្តើមរីករាលដាល យ៉ាងខ្លាំងបន្ទាប់ពីបានទៅដល់ទីផ្សារនៅវូហាន។

និយាយឱ្យចំទៅ វីរុស នេះមិនមានដើមកំណើត នៅប្រទេសចិនទេ ហើយបើយោងតាម របាយការណ៍ជាភាសាជប៉ុននិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត «វីរុសនេះ ប្រហែលជាមានដើម កំណើតមកពី សហរដ្ឋអាមេរិក»។ បន្ទាប់ពីប្រមូលសំណាកហ្សែននៅក្នុងប្រទេសចិន អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានបង្ហាញជាដំបូងថា វីរុសនេះមិនមានប្រភពចេញមកពីផ្សារអាហារសមុទ្រទេ ប៉ុន្តែមានប្រភពមិនស្គាល់អត្តសញ្ញាណជាច្រើន។

តាមការសិក្សាថ្មីមួយដោយអ្នកស្រាវជ្រាវជនជាតិចិន បង្ហាញថា វីរុស Coronavirus ថ្មីនេះអាចចាប់ផ្តើមឆ្លងពីមនុស្សទៅមនុស្សនៅចុងខែ វិច្ឆិកាពីកន្លែងមួយដែល មិនមែននៅទីផ្សារអាហារ សមុទ្រនៅវូហានទេ។ ការសិក្សាដែលបានចុះផ្សាយនៅលើគេហទំព័រ ChinaXiv បានបង្ហាញថា វីរុស Coronavirus ថ្មីនេះត្រូវបានគេនាំទៅកាន់ទីផ្សារអាហារសមុទ្រពីទីតាំងមួយផ្សេងទៀត ហើយបន្ទាប់មកបានរីករាល ដាលយ៉ាងឆាប់រហ័សចេញពីផ្សារនោះ ដោយសារតែការប៉ះពាល់ជិតស្និទ្ធ។

ការសិក្សាជឿថា អ្នកផ្ទុកវីរុសនេះបានចម្លងវីរុសនេះទៅឱ្យកម្មករ ឬ អ្នកលក់ណាម្នាក់នៅផ្សារអាហារសមុទ្រហួណាន ដែលជាទីផ្សារអ៊ូអរ ងាយស្រួលក្នុងការចម្លងវីរុសបន្តទៅអ្នកទិញដែល បណ្តាលឱ្យមានការរីក រាលដាលកាន់តែខ្លាំងនៅដើមខែធ្នូ ឆ្នាំ2019។ អាជ្ញាធរវេជ្ជសាស្ត្រចិន និងភ្នាក់ងារស៊ើបការណ៍ សម្ងាត់ បន្ទាប់មកក៍បានធ្វើការស្រាវជ្រាវរក ប្រភពដើមនៃវីរុសនេះ ដោយប្រមូលសំណាក ហ្សែនជិត 100 គំរូពី ប្រទេសចំនួន 12 នៅលើ ទ្វីបចំនួន 4 ដើម្បីកំណត់ ភាពផ្សាំនិងបម្រែបម្រួល នៃវីរុស។ ក្នុងអំឡុងពេលនៃការស្រាវជ្រាវនេះ ពួកគេ បានកំណត់ថា : ការផ្ទុះប្រហែលជាបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ភ្លាមៗ បន្ទាប់ពីការប្រារព្ធពិធី Military Game នៅ ទីក្រុងវូហាន។

បន្ទាប់មក ពួកគេបានធ្វើការសន្និដ្ឋានដូចគ្នានឹងអ្នកស្រាវជ្រាវជនជាតិជប៉ុនដែរថា : វីរុសនេះ មិនបានចាប់ផ្តើមនៅ ប្រទេសចិនទេ ប៉ុន្តែត្រូវបាននាំមកពីខាងក្រៅ។ នេះបើតាមអ្នកជំនាញផ្លូវដង្ហើមកំពូលរបស់ប្រទេសចិនលោក Zhong Nanshan បាន និយាយនៅថ្ងៃទី27 ខែមករាថា «បើទោះបី វីរុស Covid-19 ត្រូវបានគេរកឃើញដំបូងនៅ ប្រទេសចិនក៏ដោយ ក៏វាមិនមានន័យថា វាមាន ប្រភពចេញមកពីប្រទេសចិននោះទេ។»

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានផ្សាយថា វីរុស Coronavirus អាចមាន ដើមកំណើតមកពី សហរដ្ឋអាមេរិក។ នៅក្នុងខែកុម្ភៈ ឆ្នាំ2020 របាយការណ៍ព័ត៌មាន Asahi របស់ជប៉ុនបានអះអាងថា មេរោគនេះមានដើម កំណើតនៅ សហរដ្ឋអាមេរិក មិនមែន នៅប្រទេសចិនទេ ហើយ មួយចំនួន (ឬច្រើន) នៃ ការស្លាប់របស់ជនជាតិអាមេរិកចំនួន 14,000នាក់ ដែលត្រូវ បានគេរាយការណ៍ថា ស្លាប់ដោយសារជំងឺផ្តាសាយ តាមពិតអាច បណ្តាលមកពីវីរុស Coronavirus។ នៅថ្ងៃទី14 ខែកុម្ភៈ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ពួកគេ នឹងចាប់ផ្តើមធ្វើតេស្តអ្នក ដែលមានជំងឺដូចជំងឺផ្តាសាយដើម្បីរកមើលវីរុស Coronavirus នេះ នៅមន្ទីរពិសោធន៍ សុខភាពសាធារណៈនៅ Los Angeles, San Francisco, Seattle, Chicago និងញូវយ៉ក។

បណ្តាញទូរទស្សន៍ Asahi បានបង្ហាញឯកសារវិទ្យាសាស្ត្រ សម្រាប់ការអះអាងរបស់ ពួកគេដោយលើកឡើងថា គ្មាននរណាម្នាក់អាចដឹងពីមូលហេតុនៃការ ស្លាប់នោះទេ ពីព្រោះសហរដ្ឋអាមេរិកមិនយកចិត្តទុកដាក់ក្នុងការធ្វើតេស្ត ឬមិនបានបង្ហាញ លទ្ធផល។ ប្រទេសជប៉ុន ព្យាយាមមិនឆ្លើយសំណួរ ពាក់ព័ន្ធនឹងបញ្ហាថាតើ វីរុសនេះកើតឡើងដោយឯកឯង ឬត្រូវបានបង្កើតឡើងដោយមនុស្ស ហើយវាកើតឡើងដោយ ចៃដន្យ ឬក៏មានចេតនាអ្វីមួយនៅពីក្រោយ។

ជប៉ុនគ្រាន់តែបញ្ជាក់ថា :ការផ្ទុះឡើងនៃវីរុសអាចកើតមានមុនគេនៅ សហរដ្ឋអាមេរិក។ ការអះអាងទាំងនេះ មិនត្រឹមតែកើតមាន នៅក្នុងប្រទេសជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែក៏កើតមាននៅក្នុងប្រទេសចិនផងដែរដែលបាន រាលដាលពាសពេញបណ្តាញសង្គមចិន ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ Military World Game ដែលត្រូវបាន ប្រារព្ធធ្វើនៅទីក្រុងវូហានកាលពីខែតុលា ហើយត្រូវបានគេយល់ថា វីរុស នេះអាចត្រូវបានចម្លងនៅពេលនោះ មកពី ប្រភពជនជាតិបរទេស។

ប្រហែលជាប្រតិភូអាមេរិកបាននាំវីរុស នេះទៅវូហាន ហើយបម្រែបម្រួលមួយចំនួនបានកើតឡើងចំពោះវីរុស នេះដែលធ្វើឱ្យវាកាន់តែ មានលក្ខណៈធ្ងន់ធ្ងរនិងងាយឆ្លងដែលជាហេតុ បណ្តាលឱ្យមានការរីក រាលដាលយ៉ាងខ្លាំងនៅឆ្នាំនេះ។ អ្នកជំនាញខាងផ្នែកវីរុសជនជាតិតៃវ៉ាន់បានលើកឡើងថា វីរុស Coronavirus មាន ដើមកំណើតនៅ សហរដ្ឋអាមេរិក។ ហើយបន្ទាប់មក តៃវ៉ាន់បានផ្សាយកម្មវិធីព័ត៌មានតាម ទូរទស្សន៍មួយ នៅថ្ងៃទី27 ខែកុម្ភៈ ដែល បង្ហាញដ្យាក្រាម (Diagram) និងគំនូសតាងមួយដែល បង្ហាញថា វីរុសនេះមាន ប្រភពមកពី សហរដ្ឋអាមេរិក។

ខ្លឹមសារនៃព័ត៌មានផ្សាយនោះគឺ អ្នកជំនាញខាងផ្នែកវីរុស និងឱសថ បានពន្យល់ថា ប្រភេទវីរុសដែលឆ្លងនៅតៃវ៉ាន់ កើតមានតែនៅអូស្រ្តាលី និងអាមេរិកប៉ុណ្ណោះ ហើយដោយសារជនជាតិតៃវ៉ាន់មិនអាចឆ្លងពី ជនជាតិអូស្ត្រាលី ដូច្នេះការឆ្លងនៅតៃវ៉ាន់ អាចកើតចេញពីជនជាតិអាមេរិក។ ទីតាំងភូមិសាស្ត្រ ដែលមានភាពខុសគ្នាច្រើនបំផុតនៃវីរុស ត្រូវតែជាប្រភពដើមនៃវីរុស។ «មានតែសហរដ្ឋអាមេរិកទេដែលមានវីរុសទាំង 5ប្រភេទដែលត្រូវបានគេស្គាល់ (ខណៈពេលដែលវូហាន និងករណី ភាគច្រើននៅចិនមានតែមួយប្រភេទ» ហើយក៏ដូចគ្នាសម្រាប់តៃវ៉ាន់ និងកូរ៉េខាងត្បូង ថៃនិងវៀតណាម សិង្ហបុរីនិងអង់គ្លេស ប៊ែលហ្សិក និងអាល្លឺម៉ង់) ដែលអាច បញ្ជាក់ថា ហ្សែននៃវីរុស ដែលមាននៅក្នុងប្រជាជាតិដទៃទៀត ប្រហែលជាមាន ដើមកំណើតមកពី សហរដ្ឋអាមេរិក។

ប្រទេសកូរ៉េ និងកោះតៃវ៉ាន់មានគំរូហ្សែននៃ វីរុសខុសពីប្រទេសចិន ដែលប្រហែលជាមានការ ចម្លងច្រើន តែមិនបណ្តាលឱ្យគ្រោះថ្នាក់ ដល់ជីវិតច្រើនទេ (ដែលអាចមានអត្រាស្លាប់តែ 1/3 នៃប្រទេសចិន)។ ទាំងអ៊ីរ៉ង់ និងអ៊ីតាលី មិនត្រូវបានគេរាប់បញ្ចូលក្នុងការធ្វើតេស្តខាងលើ នោះទេ ប៉ុន្តែប្រទេសទាំង២ ឥឡូវនេះត្រូវបានគេដឹងថា មានគំរូហ្សែន នៃវីរុសខុសៗគ្នាពី ប្រទេសចិនដែល មានន័យថា «វាមិនមាន ដើមកំណើតមកពី ប្រទេសចិនទេ គឺវាអាចត្រូវបាននាំមកពីប្រភពមួយផ្សេងទៀត»។

គួរកត់សម្គាល់ផងដែរថា គំរូហ្សែននៃ វីរុសដែលមាននៅក្នុងប្រទេសអ៊ីតាលីមាន អត្រាមរណភាពប្រហាក់ ប្រហែលនឹងប្រទេសចិន ខណៈដែលគំរូហ្សែននៃ វីរុសដែលកើតមាននៅ ប្រទេសអ៊ីរ៉ង់មានលក្ខណៈធ្ងន់ធ្ងរជាងគេបំផុត ដែលមានអត្រា ស្លាប់ពី 10% ទៅ 25% ដោយសារតែចំនួនដ៏ ច្រើនលើសលុបនៃប្រព័ន្ធផ្សព្វផ្សាយលោកខាង លិចបានផ្តោតមកលើប្រទេសចិន «មនុស្សភាគច្រើននៅលើពិភព លោកជឿថា វីរុសឆ្លងនេះមានប្រភពចេញពី ប្រទេសចិន ប៉ុន្តែពេលនេះ វាទំនងជាមិនដូច្នេះទេ»។

ដោយមានមនុស្សក្នុងប្រទេសប្រហែល 50 ពាសពេញពិភពលោក បានឆ្លងនូវវីរុសនេះ យ៉ាងហោចណាស់មួយករណី វាពិតជា សំខាន់ណាស់ក្នុងការពិនិត្យមើលគំរូហ្សែន នៃវីរុសពីប្រទេសនីមួយៗ ដើម្បីកំណត់ទីតាំងប្រភពដើម និងគំរូនៃការឆ្លងរាលដាលនៅទូទាំងពិភពលោក។ អ្នកជំនាញខាងផ្នែកវីរុសបានបញ្ជាក់បន្ថែម ទៀតថា : ថ្មីៗនេះសហរដ្ឋអាមេរិកមាន ករណីជំងឺសួត(pulmonary fibrosis) ជាង 200 ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ដោយសារ តែអសមត្ថភាពរបស់អ្នកជំងឺក្នុងការដកដង្ហើម ប៉ុន្តែស្ថានភាពនិង រោគសញ្ញារបស់ពួកគេ ហាក់ដូចជាមិនពាក់ព័ន្ធនឹងជំងឺសួត (pulmonary fibrosis) ទេ។

អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបានលើកឡើងថា ការស្លាប់ ទាំងនោះបណ្តាលមកពី ការប្រើប្រាស់បារីអេឡិចត្រូនិច (e-cigarette)។ វេជ្ជបណ្ឌិតតៃវ៉ាន់បានលើកឡើងថា ការផ្ទុះវីរុសនេះអាចចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ2019 នៅពេលដែលជនជាតិជប៉ុនមួយចំនួនបានធ្វើដំណើរទៅកាន់កោះហាវ៉ៃ ហើយបាន វិលត្រឡប់ទៅផ្ទះវិញ ដោយមានឆ្លងវីរុស ហើយដែលពួកគេ មិនដែលធ្លាប់ទៅប្រទេសចិននោះទេ។

គេហទំព័រព័ត៌មានចិន ដ៏លេចធ្លោឈ្មោះ Huanqiu បានលើកឡើងពីករណីមួយនៅសហរដ្ឋអាមេរិក ដែលសាច់ញាតិរបស់ស្ត្រីម្នាក់ត្រូវបានប្រាប់ដោយគ្រូពេទ្យថា «ស្ត្រីម្នាក់ នោះបានស្លាប់ដោយសារជំងឺផ្តាសាយ ប៉ុន្តែសំបុត្រមរណភាពរបស់ នាងបានចុះថាស្លាប់ដោយសារវីរុស Coronavirus»។ យើងមិនអាចបញ្ជាក់ ពីចំនួនករណីបែបនេះ នៅក្នុងសហរដ្ឋអាមេរិកបាននោះទេដោយសារ CDC ហាក់ដូចជាមិនមានឧបករណ៍តេស្តដែលអាចជឿទុកចិត្តបាន និងបាន និងកំពុងធ្វើតេស្តរកវីរុសតិចតួច ឬមិនបានធ្វើ ទាល់តែសោះ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក (ក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្ម) ប្រទេសចិនបានទទួលរង នូវជំងឺរាតត្បាតជាច្រើន ដូចជាជំងឺផ្តាសាយបក្សី H7N4 (ខែកុម្ភៈ 2018) ជំងឺផ្តាសាយបក្សី H7N9 (ខែមិថុនា 2018) ជំងឺផ្តាសាយជ្រូក (ខែសីហា 2018) ការរាតត្បាតដ៏ធំ នៃដង្កូវនៅក្នុងខេត្តចំនួន 14ក្នុងប្រទេសចិន (ខែឧសភា 2019) ការផ្ទុះឡើងនូវវីរុស Coronavirus (ខែធ្នូ 2019) និងចុងក្រោយគឺជំងឺផ្តាសាយបក្សីនៅខេត្តហ៊ូណាន (ខែមករា ឆ្នាំ2020)៕

នាវាដឹកវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរជើងទី១មកដល់កម្ពុជា

ខេត្តព្រះសីហនុ ៖ កំពង់ផែខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា ថ្ងៃចន្ទ១ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នាវា SITC Fujian ដែលដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង២៣៖២៥នាទី។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលចិនបានរៀបចំនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិកូវីត១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា បង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជើងទី១របស់នាវាចិន ដែលដឹកសម្ភារៈវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជា មកដល់កំពង់ផែកម្ពុជានៅថ្ងៃទី០៩ ខែមីនា ហើយជើងទី២ នឹងមកដល់នៅថ្ងៃនេះ ហើយនឹងមានមកដល់បន្តបន្ទាប់ទៀត៕

 

អ៊ីតាលីហាមឃាត់ការជួបជុំសាធារណៈដើម្បីការពារ COVID-19

អ៊ីតាលី ៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte កាលពីថ្ងៃច័ន្ទ ទី០៩ មីនា ម្សិលមិញនេះ បានពង្រីកវិធានការណ៍របស់ខ្លួនដើម្បីប្រយុទ្ធជាមួយវីរុសកូរ៉ូណានៅទូទាំងប្រទេស ដោយប្រាប់ប្រជាជនឲ្យ “ស្នាក់នៅក្នុងផ្ទះ” និងហាមឃាត់ការជួបជុំសាធារណៈ ក៏ដូចជាលុបចោលការប្រកួតបាល់ទាត់ Serie A ផងដែរ។

វិធានការណ៍មិនធ្លាប់មានពីមុនមក ដែលគ្របដណ្ដប់លើប្រទេសមានប្រជាជនជាង៦០លាននាក់នេះ បានកើតឡើងបន្ទាប់ពីប្រទេសអ៊ីតាលីមានអ្នកស្លាប់ចំនួន៩៧នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤៦៣នាក់ និងមានករណីឆ្លងវីរុសកូរ៉ូណានេះចំនួន៩១៧២ករណី។

វិធានការណ៍នេះនឹងត្រូវបន្តរហូតដល់ថ្ងៃទី០៣ មេសា ហើយសាលារៀន និងសាកលវិទ្យាល័យទាំងអស់នឹងត្រូវបិទភ្លាមៗ។ ទន្ទឹមនោះការធ្វើដំណើរចេញ និងចូលប្រទេសក៏ដូចជារវាងទីក្រុងក៏ត្រូវហាមប្រាមផងដែរ៕

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃនេះដល់ថ្ងៃទី១៦មីនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើកម្ពុជា ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសកើនក្តៅនៅពេលថ្ងៃ ៖