All posts by មេគង្គ ប៉ុស្តិ៍

អង្គការសុខភាពពិភពលោក ប្រកាសអាសន្នពីជំងឺផ្លូវដង្ហើមកូរ៉ូណាសម្រាប់សុខភាពសកល

ហ្សឺណែវ ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះឡើងនៃមេរោគឆ្លងវីរុសនេះបានក្លាយជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) លោក ខណៈដែលអ្នកស្លាប់នៃជំងឺនេះបានកើនដល់ ២១៣នាក់ នៅក្នុងប្រទេសចិន និងកំពុងឆ្លងរាលដាលដល់មនុស្សលើស ៩០០០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសារព័ត៌មានចិន CGTN។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់គណៈកម្មាធិការគ្រាអាសន្នលោកបានសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកបានបង្អាក់ឬប្រឆាំងនឹងការដាក់កម្រិតការធ្វើដំណើរឬពាណិជ្ជកម្មលើប្រទេសចិន។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការព្រួយបារម្ភដ៏ធំរបស់យើង គឺសក្តានុពលនៃមេរោគ (កូរ៉ូណា) ដែលរាលដាលទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ លោកបានបន្តថា ប្រទេសទាំងអស់ត្រូវចូលរួមចាប់ពីពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទៅមុខទៀត។ លោកបញ្ជាក់ថា៖ «យើងអាចចូលរួមបញ្ឈប់វាទាំងអស់គ្នាបាន»៕

 

មេៗឆ្លើយដាក់គ្នារឿងរំលោភយកដីទីស្នាក់ការទ័ពជើងគោក ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ ៖ មានសេចក្តីរាយមកថា ដីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ស្ថិតភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អតីតប្រធានស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ការិយាល័យទី២នៃកងទ័ពជើងគោកប្រចាំទិសព្រះវិហារនិងបច្ចុប្បន្នមានតួនាទីនាយរងអធិការកិច្ចកងទ័ពជើងគោក បានប្រើអំណាចរំលោភយកដីស្នាក់ការខាងលើចែកគ្នីគ្នា និងលក់បន្តជាច្រើនដំណាក់ ប៉ុន្តែលោក ប៉ូច សុជា បានបដិសេធចំពោះព័ត៌មានខាងលើនេះ។

បើយោងតាមប្រភពពីមន្ត្រីក្នុងស្រុក បានបង្ហើបថា ដីស្នាក់ការនោះ មានទទឹងជាង១០០ម៉ែត្រ ជាប់ថ្នល់កៅស៊ូ និងបណ្តោយ២០០ម៉ែត្រ ត្រូវបានលោកផ្កាយ ១រូបនេះយកធ្វើជាកម្មសិទ្ធិបុគ្គលលក់អោយឈ្មួញយ៉ាងរំភើយ ដោយគេព័ទ្ធរបងយកស្ទើរជាន់បង្គោលដងទងជាតិទៅហើយ។

ពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ ដែលដឹងពីប្រវត្តិនោះថាដីស្នាក់ការខាងលើ គេកាត់លក់ និងចែកគ្នាតាំងពីជំនាន់លោក ប៉ូច សុជា នៅគ្រប់គ្រងមកម្ល៉េះ ទើបតែបែកធ្លាយពេលថ្មីៗនេះ ក្រោយពីគេធ្វើរបងព័ទ្ធកំណត់ព្រំដី។ ពលរដ្ឋបន្តថាមិននឹកស្មានដល់ដីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍(ដឺបេ)ខាងលើដែលជាសម្បត្តិរដ្ឋ និងរបស់ក្រសួងការពារជាតិត្រូវបានរំលោភយកក្រោមស្នាដៃលោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អញ្ចឹងសោះ។ ឥឡូដីនោះ នៅសល់ទទឹងតែជាង ១០ម៉ែត្រ និងបណ្តោយជាង៥០ម៉ែត្រប៉ុណ្ណោះ ក្រៅពីនេះ គេលក់អស់ហើយ។

ចំពោះករណីនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងស្ថាប័នការិយាល័យទី ២នៃកងទ័ពជើងគោក(ដឺបេ)ទើបគេអាចប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ។

ជុំវិញការលើកឡើងនេះ លោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អតីតៈប្រធានស្នាក់ការ(ដឺបេ)ប្រចាំទិសព្រះវិហារបានអោយភ្នាក់ងារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះថា ដីនោះ លោកមិនបានរំលោភពុះលក់ ឬចែកគ្នាទេ គឺឯកឧត្តម ដុំ ហាក់ អតិតមេ(ដឺបេ)កងទ័ពជើងគោកបច្ចុប្បន្ន(ស្លាប់)ជាអ្នកបែងចែកអោយមន្ត្រីក្រោមឱវាទខ្លះ និងអោយកូនក្មួយគាត់ខ្លះ។

ចំណែកលោក គុយ សាវ៉ាត់ ប្រធាន(ដឺបេ)មណ្ឌល៤(ភូមិភាគ៤)បានថ្លែងថា បញ្ហានេះលោកអត់បានដឹងទេ ព្រោះលោកទើបតែទទួលការងារបន្តពីអតីតៈមេមុនៗ គឺគេប្រគល់ដីស្នាក់ការអោយតែ ១៧ម៉ែត្រប៉ុណ្ណោះ។

ដោយឡែក មានករណីស្រដៀងគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា នាយរងការិយាល័យអធិការកិច្ចកងទ័ពជើងគោក ឈរជើងទិសប្រាសាទព្រះវិហារ បានថ្លែងបញ្ជាក់ថា លោកមិនបានរំលោភយកដីរបស់គេចំនួន ៥ម៉ែត្រ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ។

លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា បានរៀបរាប់ប្រវត្តិដីទំនាស់ឲ្យដឹងថា ដីនេះដំបូងឡើយគឺលោកបានប្រគល់ឲ្យលោក សុក ហៃ អតីតអភិបាលស្រុកជាំក្សាន្ត បច្ចុប្បន្នជាអភិបាលរងខេត្តកំពង់ធំ ដែលមានទំហំ ២០ម៉ែត្រ គុណ១៥០ម៉ែត្រ ដោយឥតគិតថ្លៃ លុះក្រោយមកលោក សុក ហៃ បានលក់ដីនេះបន្តទៅឲ្យលោកស្រី ឌុច គឹមយ៉ាន ហើយក្រោយមកទៀតចេះតែមានការលក់ទិញបន្តគ្នារហូតមក៕

ក្រសួងការបរទេស រៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំថ្មី

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ម្សិល មិញនេះ បានរៀបចំសន្និបាតប្រចាំឆ្នាំ២០២០ របស់ខ្លួនរយៈពេលពីរ ថ្ងៃគឺថ្ងៃទី៣០ ដល់ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានា នៅក្នុង ឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០។
សន្និបាតបូកសរុបការងារប្រចាំនេះប្រព្រឹត្តិក្រោមវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូល រួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុល កិត្តិយស និងតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាច្រើន។
ឯកឧត្តម ប្រាក់ សុខុន បានចាត់ទុកសន្និបាតប្រចាំឆ្នាំនេះ ផ្តល់នូវកាលានុវត្តភាព សម្រាប់ អ្នកការទូតកម្ពុជា អាចពង្រីកចំណេះដឹងប្រតិបត្តិ និងកម្រិតវិភាគកាន់តែទូលំទូលាយ លើ បញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ស្ថានភាពវិនិយោគ បរទេស នៅកម្ពុជា និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីពង្រឹងការទូត សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព នៅលើឆាកអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ផងដែរថា កិច្ចប្រជុំលើប្រធានបទនានា ពាក់ព័ន្ធនឹងការ ងារហិរញ្ញវត្ថុ ការងារការទូតសេដ្ឋកិច្ច ការរៀបចំធ្វើជាម្ចាស់ផ្ទះ ASEM-13 និងការ ពិភាក្សា ជាក្រុមៗ ស្តីពី វិធានការ និងមធ្យោបាយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តការងារ ធំ ៗ ទាំង៥របស់ក្រសួង បានចាប់ដំណើរការ២ថ្ងៃរួចមកហើយ។ នារសៀលនេះ ថ្នាក់ដឹក នាំ ក្រសួង និង ឯកអគ្គរាជទូត អគ្គកុងស៊ុលទាំង១៤៨នាក់ នឹងប្រជុំចង្អៀត ដើម្បីពិភាក្សាលើ បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការងារការទូត និង រកវិធីដោះស្រាយបញ្ហាលំបាក និងរសើប នានាដែលបានជួបប្រទះក្នុងឆ្នាំកន្លងមក។ លទ្ធផលសំខាន់ៗ នៃកិច្ចពិភាក្សាទាំងនេះ នឹង ត្រូវបូកសរុបរាយការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី នាពិធីបិទសន្និបាត ដើម្បីទទួល នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេច។
យ៉ាងណា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ជូនថា ឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខ ពិភព លោកនឹងបន្តវិវឌ្ឍនៅលើផ្លូវដ៏លំបាក ស្មុគស្មាញ ពិបាកប៉ាន់ស្មានបាន ក្នុងដំណើរ ទៅរក របបពហុប៉ូល។ ការប្រកួតប្រជែង រវាងមហាអំណាចធំៗ នឹងបន្តក្នុងលក្ខណៈស្វិត ស្វាញ ជះឥទ្ធិពលដោយផ្ទាល់ និងមិនផ្ទាល់ដល់ដំណើរ និងកិច្ចការពិភពលោកទាំងវិស័យ នយោ បាយ សេដ្ឋកិច្ច យោធា សន្តិសុខ និងបច្ចេកវិទ្យា។
ប្រព័ន្ធពហុភាគីនិយមនឹងបន្តទទួលសម្ពាធខ្លាំងក្លាដោយសារតែការកើនឡើងនៃទំនោរឯកតោភាគីនិយម។ សង្រ្គាមពាណិជ្ជកម្ម និងការប្រកាន់ នយោបាយគាំពារ និយមក៏នឹង បង្កហានិភ័យច្រើនដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងពិភពលោក។ ភាព តានតឹង និងភ្នក់ជំលោះនៅតំបន់មួយចំនួន នឹងបង្កអស្ថិរភាព និងភាពមិនប្រាកដ ប្រជា ទាំងសំរាប់តំបន់នោះផង ទាំងសំរាប់ពិភពលោកផងដែរ។ សម្រាប់ការកែទំរង់នៅក្នុងក្រសួង ក៏ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ផងដែរថា លក្ខខណ្ឌ ការងារសំរាប់ មន្ត្រីត្រូវបានកែលំអ ដោយមានរបបប្រាក់រង្វាន់សំរាប់មន្ត្រី និងបុគ្គលិកក្នុង ក្រសួង ការតំឡើងប្រាក់ខែជូនមន្ត្រីការទូតនៅឯក្រៅប្រទេស ការបង្កើនកញ្ចប់ថវិកា ចំណាយទូទៅសំរាប់ស្ថានតំណាងនៅបរទេស ការកែលំអកន្លែងធ្វើការ ការបង្កើត វិទ្យា ស្ថានដើម្បីបំពាក់បំប៉ននិងបណ្តុះបណ្តាលមន្ត្រីការទូតជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេ គឺការដាក់បញ្ចូលប្រព័ន្ធគុណធិបតេយ្យក្នុងការជ្រើសរើស តែង តាំង តំឡើងឋានៈ តួនាទីមន្ត្រី ដែលជាមធ្យោបាយតែមួយគត់ ដើម្បីធានាគុណភាព ប្រសិ ទ្ធិ ភាព ការងារ និងសមធម៌នៅក្នុងក្រសួង ដើម្បីធានាថា មន្ត្រីការទូត អ្នកមានសមត្ថភាព ពេញលេញ ជំនាញ វិជ្ជាជីវៈខ្ពស់ រៀងវៃ និងស្មោះត្រង់ ក្នុងការការពារផលប្រយោជន៍ គោលរបស់ជាតិ និងប្រជាជន ជាគោលដៅនិងមហិច្ឆតាតែមួយគត់ ដែលប្រទេសជាតិនិង ប្រជាជនចង់បានពីអ្នកការទូតទាំងអស់គ្នា។
សូមបញ្ជាក់ថា សន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតនេះ នៅវិមានសន្តិភាព ដើម្បីផ្តល់អនុសាសន៍ និងការណែនាំដ៏មានតម្លៃសម្រាប់ អ្នកការទូត កម្ពុជា ក្នុងការអនុវត្តបេសកកម្មការទូត។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញប្រកាសជាផ្លូវការការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជាហើយអង្គទូតបរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញ ឲ្យចូលរួមផងដែរ៕

រដ្ឋបាលរាជធានីរៀបចំកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មីតាមដងទន្លេសាបពីវត្តភ្នំដល់មុខរាជវំាង

ភ្នំពេញ ៖ ដើម្បីឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានី ភ្នំពេញ បានពិភាក្សា លើផែនការបង្កើត កញ្ចប់ទេសចរណ៍ ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជ ធានីភ្នំពេញ ស្របតាមដងទន្លេសាប ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរម រាជវំាង ។

 

នៅក្នុងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រុមការងារពិសេសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះសិក្សាពីបញ្ហាផ្សេងៗ និងកំណត់ ទីតំាងមួយចំនួន ដើម្បីឆ្ពោះទៅបង្កើតផ្លូវថ្មើរជើង ដែលចេញពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់តំបន់ មុខព្រះបរមរាជវាំង នាពេលឆាប់ៗ ខាងមុខនេះ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងបង្កើតផ្លូវថ្មើរជើង នេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរ អោយមកលេងរាជធានីភ្នំពេញ បានកាន់តែច្រើន។ លោក អភិបាល បានបញ្ជាក់ថា ផ្លូវ ថ្មើរជើងនេះនេះ ភ្ញៀវទេសចរអាចមានជម្រើស  ដើរ លេងកម្សាន្តច្រើន ដូច ជានៅតំបន់ រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ សួនកុមារ ប្រៃសណី ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេ ដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារៈមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនា  កម្សាន្តសប្បាយ ប្រកបដោយភាពរីករាយ។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាល បាន ណែនាំដល់ក្រុមការងារ ឱ្យសិក្សាពីពេល វេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែង ចំណតយានយន្ត អោយបានត្រឹមត្រូវ ដើម្បីអោយ កញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានធ្វើ ដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពល រដ្ឋ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌ នាពេល រាត្រី រួមទំាងផ្សាររាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែង លក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅ នឹងតម្រូវការ នៃការបង្កើតផ្លូវថ្មើរជើង ប្រកបដោយភាពទាក់ទាញ់ ។

ប្រធានមន្ទីរសាធារណការ ក៏បានបញ្ជាក់ថា គម្រោងកែលម្អទំាងនេះ  គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុម នីយកម្មរវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនា សម្ព័ន្ធ ទីក្រុង ពោលគឺធានាបាន សណ្តាប់ចរាណ៍ និងមិនរំខាន់ដល់ផ្លូវថ្មើរជើង។

សូមបញ្ជាក់ថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ  អាចបង្កើតឡើងក្នុងមួយសប្តាហ៍ ចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតិ អោយមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើង តែ ប៉ុណ្ណោះ។គម្រោងបង្កើតកញ្ចប់ទេសចរណ៍ ថ្មើរជើងនេះ បានធ្វើឡើង ក្រោមកិច្ចសហការ  រវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញ ពី ឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយរៀបចំត្រៀមបង្ការជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា

ភ្នំពេញ ៖ ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ត រាយ តំណាង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី៣០ ខែមករា នេះ បានដឹកនាំកិច្ច ប្រជុំជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីត្រៀមបង្ការជំងឺរលាកផ្លូវដង្ហើម កូរ៉ូណា ខណៈដែលមានការអះ អាងថា កម្ពុជាអាច គ្រប់គ្រងសភាពការណ៍នេះបាន។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ហង្ស សាមឿន មានប្រសាស៍គូសបញ្ជាក់ថា ជំងឺរលាក ផ្លូវដង្ហើម កូរ៉ូណា ដែលមានប្រភពចេញពីទីក្រុងវូហាន ប្រទេសចិន បាន និងកំពុងរាត ត្បាតដល់បណ្តាប្រទេសមួយ ចំនួន ជាពិសេសនៅប្រទេសចិនតែម្តង ដែលបានបណ្តាល ឱ្យមានមនុស្សស្លាប់កើនឡើងជាបន្តបន្ទាប់ តែ សម្រាប់កម្ពុជា យើងហាក់អាចគ្រប់គ្រង សភាពការណ៍នេះបានយ៉ាងល្អប្រសើរ បើទោះបីជាថ្មីៗនេះយើង បានរកឃើញមួយករណី នៅខេត្តព្រះសីហនុ ដែលមានជនជាតិចិនម្នាក់មានផ្ទុកមេរោគរលាកផ្លូវដង្ហើម នេះក្តី ហើយដែលក្រុមគ្រូពេទ្យរបស់យើងកំពុងព្យាបាលគាត់ឱ្យជាសះស្បើយ។

បើតាមការអះអាងរបស់តំណាងក្រសួងសុខាភិបាលនៅក្នុងកិច្ចប្រជុំនេះថា យើងអាចគ្រប់ គ្រង បានចំពោះជំងឺរលាកផ្លូវដង្ហើម កូរ៉ូណានេះ ព្រមទាំងបានអំពាវនាវដល់បងប្អូន ប្រជា ពលរដ្ឋ សូមកុំឱ្យមានការព្រួយបារម្ភខ្លាំងពេកចំពោះបញ្ហានេះ។

ដោយឡែកតំណាងកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺលោក ហង្ស សាមឿន មានប្រសាសន៍ថា យើងនៅតែបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទៅលើករណីជំងឺរលាកផ្លូវ ដង្ហើម កូរ៉ូណានេះ ដោយផ្នែកពាក់ព័ន្ធទាំងអស់ បានត្រៀម បង្ការខ្ពស់បំផុត និងបានអំពាវនាវបងប្អូនប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្ន តែសូមកុំព្រួយ បារម្ភខ្លាំងពេក ព្រោះយើងកំពុងតែគ្រប់គ្រងសភាពការណ៍នេះ បានយ៉ាងល្អប្រសើរ៕

សម្តេច ហ៊ុន សែន ៖ កម្ពុជាមិនបិទជើងហោះហើរ ឬជម្លៀសមន្ត្រីទូត និស្សិតពីប្រទេសចិន មកកម្ពុជាឡើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រឈមនឹងវីរុសថ្មី កូរ៉ូណានេះ កម្ពុជា នឹងមិនបិទជើងហោះហើរពីប្រទេសចិន រឺ ជម្លៀសមន្ត្រីទូត និងនិស្សិត របស់កម្ពុជា កំពុងសិក្សានៅចិនកម្ពុជានោះទេ។ ការបិទជើងហោះហើរមកពីប្រទេសចិន គឺប្រៀបបាននឹងសម្លាប់សេដ្ឋកិច្ចកម្ពុជា និងផ្តាច់ទំនាក់ទំនងជាមួយចិន នោះដែរ។

នៅក្នុងសន្និសីទកាសែត នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមករា នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថាជំងឺពិតប្រាកដ ដែលកំពុងកើតនៅកម្ពុជា គឺជំងឺភ័យខ្លាចហួសហេតុរបស់ពលរដ្ឋ បន្ថែមដោយការបំពុល របស់ព័ត៌មានក្លែងក្លាយមួយចំនួន ដែលគ្មានការទទួលខុសត្រូវ គឺមិនមែនដោយសារ វីរុសកូរ៉ូណា ទេ។ វីរុសកូរ៉ូណា មិនចោទជាបញ្ហាធំឡើយនៅកម្ពុជា គ្រាដែលក្រសួងសុខា ភិបាល កំពុងតាមដាន និងដោះស្រាយយ៉ាងម៉ត់ចត់ ព្រមជាមួយការព្យាបាលជនជាតិចិន ដែលកំពុងដាក់នៅដោយឡែកនៅខេត្តព្រះសីហនុ។

សម្តេចតេជោមានប្រសាសន៏ថា ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ បាននាំឲ្យមានការស្នើ ទៅសម្តេចផ្ទាល់ គឺការស្នើឲ្យបិទ ជើងហោះហើរពីប្រទេសចិនមកកាន់កម្ពុជា និងស្នើឲ្យ សុំឲ្យមានការជម្លៀស និស្សិត មន្ត្រីទូតកម្ពុជា វិលត្រលប់មកកម្ពុជាវិញ។

ប៉ុន្តែសម្តេចតេជោ បានអះអាងថា កម្ពុជាមិនយកវិធានការជម្លៀសមន្ត្រីទូត រឺនិស្សិតមក កាន់កម្ពុជាវិញនោះទេ ទោះបីប្រទេសផ្សេងយកវិធានការនេះក៏ដោយ។ សម្តេចតេជោ លើកទឹកចិត្តមន្ត្រីទូត និងនិស្សិតកម្ពុជា ចូលរួមជាមួយប្រជាជន និងរដ្ឋាភិបាលចិន ដោយ មិនត្រូវរត់ចោលគ្នា ក្នុងពេលមានអាសន្ននោះទេ។ ការបិទជើងហោះហើរពីចិន នឹងអាច សម្លាប់សេដ្ឋកិច្ចរបស់ កម្ពុជា និងប្រៀបបានទៅនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន បើ កម្ពុជា សម្រេចចិត្តជម្លៀសមន្ត្រីទូត កុងស៊ុល និងនិស្សិតវិលមកកម្ពុជាវិញភ្លាមៗនោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំឲ្យភ័យ ខ្លាចហួសពីការពិត ធ្វើឲ្យបាត់បង់ពេលវេលា និងខាតបង់ថវិកាហើយ ត្រូវចូលរួមចែក រំលែក និងផ្សព្វផ្សាយព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ពីក្រសួងសុខាភិបាល។

សម្តេចក៏ស្នើឲ្យសមត្ថកិច្ចយកវិធានការម៉ឺងម៉ាត់ចំពោះ អ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវ យកគាត់មកអប់រំ។ ក្រៅពីនេះ សម្តេចតេជោ ហាមមិនឲ្យបិទស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ ផ្សារលក់ដូរ ទីវត្តអារាម ដោយសារវីរុសកូរ៉ូណានោះទេ ព្រោះមិនជះឥទ្ធិពល ខ្លាំងក្លាឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ បានស្នើឲ្យក្រសួងអប់រំ និងគ្រឹះស្ថានសិក្សា ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សានុសិស្ស ក្នុងការលើកកំពស់អនាម័យ និងមិនត្រូវបិទសាលារៀននោះទេ។ សម្តេចតេជោ បានក្រើនរំលឹកឲ្យអ្នក លក់ម៉ាសទាំង ឡាយ កុំតម្លើងថ្លៃម៉ាស់ ក្នុងពេលដែលប្រជាពលរដ្ឋត្រូវការម៉ាស់ការពារ ហើយពលរដ្ឋ ត្រូវរក្សាអនាម័យ និងពាក់ម៉ាស់នៅកន្លែងចាំបាច់៕

ជនជាតិជប៉ុន៣នាក់ ក្នុងចំណោមជាង២០០នាក់ដែលជម្លៀសចេញពីវូហានមានវីរុសកូរ៉ូណា

ជប៉ុន ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាពលរដ្ឋជប៉ុនចំនួន ៣ នាក់ក្នុងចំណោមប្រជាជនជាង២០០ នាក់ដែលត្រូវបានជម្លៀសចេញពីប្រទេសចិនបានធ្វើតេស្ត៍រកឃើញវីរុសឆ្លងវីរុសថ្មីនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

មនុស្ស ៣ នាក់បានមកដល់ប្រទេសជប៉ុនកាលពីថ្ងៃពុធតាមជើងហោះហើរដំបូងដើម្បីជម្លៀសពលរដ្ឋជប៉ុនចេញពីទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះដ៏សាហាវដែលបានសម្លាប់មនុស្ស១៧០ នាក់ និងរាប់ពាន់នាក់បានឆ្លង។

បន្ទាប់រកឃើញអ្នកជម្លៀសទាំង៣នាក់នេះដែលផ្ទុកវីរុសកូរ៉ូណា ធ្វើឲ្យចំនួនអ្នកផ្ទុកវីរុសនេះនៅក្នុងប្រទេសជប៉ុនកើនឡើងរហូតមកដល់ពេលនេះមានចំនួន១១នាក់ក្នុងនោះមានមនុស្ស ២ នាក់ដែលទំនងជាឆ្លងវីរុសនេះដោយមិនធ្វើដំណើរទៅប្រទេសចិន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Katsunobu Kato បានប្រាប់សភាថា “ក្រៅពីករណីទាំង៨ករណីក្នុងចំណោមមនុស្សដែលបានវិល ត្រឡប់មកពីវូហានកាលពីម្សិលមិញការឆ្លងមេរោគ (ជាមួយវីរុសថ្មី) ត្រូវបានបញ្ជាក់នៅក្នុងមនុស្សម្នាក់ដែលមានរោគសញ្ញានិងមនុស្សពីរនាក់ផ្សេងទៀតដែលមិនមានរោគសញ្ញា” ៕

 

ព្រះមហាក្សត្រយាងចែកព្រះរាជអំណោយជូនពលរដ្ឋ៥៦០គ្រួសារនៅស្រុកថ្ពង

ខេត្តកំពង់ស្ពឺ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ព្រះអង្គស្តេចយាងចែក ព្រះរាជអំណោយជូនពលរដ្ឋជួបការលំបាកចំនួន ៥៦០គ្រួសារ រស់នៅភូមិទឹកលង១ និងភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ព្រះរាជបន្ទូលព្រះមហាក្សត្រ បណ្តាំផ្ញើដោយក្តីនឹករលឹកពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនចំពោះកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹកបំផុតពីចម្ងាយ។

ជាមួយគ្នានោះ ព្រះមហាក្សត្រ ព្រះអង្គ បានកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល បានយកចិត្តទុកដាក់ សុខទុក្ខរបស់ប្រជាពលរដ្ឋជាកូនជាចៅរបស់ព្រះអង្គ។

មុននិងស្តេចយាងនិវត្តមកកាន់ព្រះមរម្យរាជវាំង ព្រះមហាក្សត្រទ្រង់ យាងចែកព្រះរាជអំណោយជូនប្រជារាស្ត្រចំនួន ៤៦៩គ្រួសារ និងស្តេចយាងតាមព្រះរាជទីនាំងទត កូនចៅ ដែលឈរចាំទទួលអមតាមដងផ្លូវ ដោយព្រះរាជហាទ័យរីករាយក្រៃលែង៕

 

សម្តេចតេជោ ៖ មិន​គួរប្រើ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​ការ ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាតិ ​និង​អន្តរជាតិ​នៅ​ព្រឹក​នេះ ដោយបាន​បញ្ជាក់ថា ការចាត់វិធានការ​តាមផ្លូវច្បាប់ចំពោះ​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយទាក់ទង​ការឆ្លង​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី​បង្កដោយ​វី​រូស​កូ​រ៉ូ​ណា​នោះ​នឹង​មិនគួរ​អនុវត្ត​នោះទេ ក្នុងពេលដែល​ពួកគេ​បានទទួល​ស្គាល់​នូវ​កំហុស ​និង​ធ្វើការ​បកស្រាយ​ឡើងវិញ​នោះ។ ប៉ុន្តែ​អ្វីដែលយើង​គួរ​ចាត់វិធានការ​នោះ​គឺ​ត្រូវ​អប់រំ​បណ្តុះបណ្តាល​ពួកគេ​ឲ្យ​បាន​យល់ដឹង​អំពី​វិជ្ជាជីវៈ ហើយ​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូនទៅ​ប្រជាពលរដ្ឋ។​
​ ​យ៉ាងណាក៏ដោយ​សម្តេច​បា​ន​សង្កត់ធ្ងន់ថា អ្វីដែល​ពលរដ្ឋ​កម្ពុជា​ភ័យខ្លាច​នាពេលនេះ​គឺ​មិនមែន ជំងឺ​កូ​រ៉ូ​ណា​នោះទេ តែ​ជា​ជំងឺ​ភ័យខ្លាច​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បំពុលសង្គម​របស់​មនុស្ស​មួយចំនួន។ ទន្ទឹមនោះសម្តេច​ក៏បាន​ព្រមាន​ដល់​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម​មួយចំនួន​ដែល​ខ្វះ​ការទទួលខុសត្រូវ​ផងដែរ៕

 

ឆ្នាំ២០១៩ ឯកសារ​រដ្ឋបាល​កម្ពុជាមិន​ប្រក្រតី​ដែល​ជនបរទេស​កាន់​កាប់ជាង៣ម៉ឺនឯកសារត្រូវបានដកហូត

ភ្នំពេញ ៖ ​យោងតាមរបាយការណ៍អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ដែលបង្ហាញក្នុងកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ឆ្នាំ​២០១៩ ​និង​ទិសដៅ​ការ​ងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៣០ ខែមករា ​នេះ បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ​ដែល ​ជនបរទេស​កំពុង​កាន់​កាប់​ប្រើប្រាស់​ ​ជាង​បី​ម៉ឺន​ប្រាំ​ពីរពាន់​ឯកសារ​ ​មាន​ចំនួន ​ជាង​ពីរ​ម៉ឺន​គ្រួសារ ​មនុស្ស​ជិត​៧ ​ម៉ឺន​នាក់ ​ស្មើនឹង​៩៤,៩៧​ភាគរយ នៃ​ចំនួន ដែល​បាន​ធ្វើ​ស្ថិតិ​។

របាយការណ៍បន្តថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ទទួល​ពាក្យសុំ​ប្រកាស ​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ ​ចំនួន​ជាង​៣​ម៉ឺន​២​ពាន់​គ្រួសារ ​មនុស្ស​ជាង​១០​ម៉ឺន​នាក់​ ក្នុងនោះ​ ក្រសួង​បាន​ចេញ ប្រកាស​ទទួលស្គាល់​ ចំនួន​ជាង​២​ម៉ឺន​គ្រួសារ ​មនុស្ស​ជាង​៦​ម៉ឺន​នាក់​ ដោយ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន ​នគរបាល ​រាជធានី​-​ខេត្ត ​ដើម្បី​ចែក​ឱ្យ​ជនបរទេស​អន្តោប្រវេសន៍ ​ប្រើប្រាស់​តាមច្បាប់​។ បន្ថែមលើនេះ​អគ្គនាយកដ្ឋាន​ អន្ដោប្រវេសន៍ ក៏បាន​ទទួល​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​ អចិន្ត្រៃយ៍ ចំនួន​ជាង​២​ម៉ឺន​៨​ពាន់​គ្រួសារ មនុស្ស​ជាង​៨​ម៉ឺន​៩​ពាន់​នាក់ ក្នុងនោះ​ក្រសួង បានចេញ​ប័ណ្ណ​ស្នាក់នៅ ​អចិន្ត្រៃយ៍ ​ចំនួន​ជាង​១​ម៉ឺន​៦​ពាន់​គ្រួសារ ​មនុស្ស​ចំនួន​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​។​ ជនបរទេស​អន្តោប្រវេសន៍ ​នៅ​កម្ពុជា មាន​ចំនួន​ជិត​២​ម៉ឺន​៩​ពាន់​គ្រួសារ ​មនុស្ស​រួម ជាង​៨​ម៉ឺន​៩ ​ពាន់​នាក់ មាន​១១​សញ្ជាតិ។

ដោយឡែកក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍ក៏បានបណ្តេញជនបរទេសចំនួន១៥,៣៣នាក់ ស្មើនឹង៦៣សញ្ជាតិចេញពីប្រទេសកម្ពុជា ក្រោយកម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។ ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវបានបណ្ដេញចេញពីកម្ពុជានេះ ច្រើនជាងគេគឺជនជាតិចិន ដែលមានចំនួន១,០១៣នាក់, ថៃ២២០នាក់, វៀតណាម១៤៩នាក់, នីហ្សេរីយ៉ា៩៤នាក់, ឥណ្ឌា៣១នាក់, កូរ៉េខាងត្បូង២៥នាក់, អាមេរិក១៧នាក់។

របាយការណ៍បញ្ជាក់ថា បទល្មើសដែលជនបរទេសទាំងអស់នេះបានប្រព្រឹត្តរួមមាន ៖ ករណីជំរិតទារប្រាក់តាមប្រព័ន្ធ VOIP និងបទល្មើសហ្គេមអនឡាញចំនួន៨៩០នាក់ មាន០៩សញ្ជាតិ (ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ឥណ្ឌា និងម៉ាឡេស៊ី), ការស្នាក់នៅគ្មានលិខិតឆ្លងដែន ចំនួន២៤២នាក់ មាន៤០សញ្ជាតិ (នីហ្សេរីយ៉ា៦៧នាក់, វៀតណាម៤៣នាក់, ចិន២៩នាក់ និង៣៧សញ្ជាតិទៀតពីម្នាក់ ដល់១០នាក់), ការស្នាក់នៅលើសទិដ្ឋាការ ចំនួន១២៦នាក់ មាន៣២សញ្ជាតិ (នីហ្សេរីយ៉ា ៤៩នាក់, ឥណ្ឌា១៣នាក់ និង៣០សញ្ជាតិទៀតពី ០១ដល់០៦នាក់) និងប្រើប្រាស់សារធាតុញៀនចំនួន២០០នាក់៕

 

អ្នកស្លាប់ដោយវីរុសកូរ៉ូណានៅចិនកើនដល់ ១៧០នាក់ ខណ:អាមេរិករកឃើញវ៉ាក់សាំងការពារ

ចិន ÷ សហរដ្ឋអាមេរិកបានប្រកាសពីការរកឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ខណៈនៅឯប្រទេសចិន មានមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណា (Coronavirus) នេះ បានកើនឡើងដល់ ១៧០នាក់ និងមនុស្សជាង ៧ ៧០០នាក់ទៀតបានឆ្លងជំងឺនេះ។ នេះបើតាមសារព័ត៌មាន CNA នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងកាលពីម្សិលមិញថា មនុស្សសរុបចំនួន ១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង ៤ ៥៨៦ករណី ប៉ុន្តែបន្ទាប់ពីទទួលការព្យាបាល មានអ្នកជំងឺចំនួន ១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន។

គួរបញ្ជាក់ថា អាមេរិក បានប្រកាសនៅថ្ងៃអង្គារ នេះ ថា ​ខ្លួ​នកំពុងតែអភិវឌ្ឍន៍​វ៉ា​ក់សាំ​ងប្រឆាំ​ងនឹ​ងវីរុ​ស​មរណៈ ដែលបានផ្ទុះនៅក្នុងប្រ​ទេស​ចិ​ន និងបានជំរុញ​ឲ្យ​ទីក្រុ​ងប៉េ​កាំង បង្កើនកិច្ចសហប្រតិ​ប​ត្តិកា​រជា​មួ​យនឹ​ងអាជ្ញា​ធរសុខភាពអន្ត​រ​ជាតិ​ WHO ។

មន្រ្តីសុខាភិបាលអាមេ​រិ​ក ឈ្មោះ Anthony Fauci បានថ្លែងប្រាប់អ្ន​ក​សារព័ត៌មាន​ថា “ពួកយើងបានចាប់ផ្តើម​វា​ហើយ​នៅ​វិទ្យា​ស្ថានសុ​ខាភិ​បាលជាតិ​ ជាមួយអ្នកសហការ​ជា​ច្រើ​ន ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំ​ង​”​។

ដំណើរការនឹងត្រូវការរយៈ​ពេ​ល ៣ខែដើម្បីចាប់ផ្តើមការសាកល្ប​ង​លើកដំ​​បូង និង ៣ខែទៀតដើម្បីប្រមូលទិន្នន័យ​ ​មុនពេលចាប់ផ្តើមអនុវត្តន៍នៅដំណាក់កាលទី២ បាន។

សូមបញ្ជាក់ថា វីរុសកូរ៉ូណា ដែលបានផ្ទុះចេញពីទីក្រុង​វូ​ហា​ន ប្រទេសចិន បានសម្លាប់ជីវិតម​នុ​ស្ស​ចំ​នួន ១៧០នាក់ និងឆ្លងជិត ៨.០០០​ក​រណី​រហូត​មកដ​ល់​ពេល​នេះ។​

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលចិន មិនបានឆ្លើយតបជាមួយនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកទេ ហើយនៅតែបង្ហាញជំនឿចិត្តរបស់ខ្លួនថា អាចគ្រប់គ្រង និងយកឈ្នះលើវីរុសដ៏កាចសា​ហា​វនេះ​បា​ន​៕

មនុស្សស្លាប់កើនដល់១៧០នាក់ ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនលើស៧៧០០ករណី

ប៉េកាំង ៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១៧០នាក់ ខណៈមនុស្សចំនួនជាង៧៧០០ នាក់ទៀតបានឆ្លង។ នេះបើតាមសារព័ត៌មាន CNA។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងថា មនុស្សសរុបចំនួន១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង៤៥៨៦ករណី ប៉ុន្តែអ្វីដែលពិសេសនោះគឺមានអ្នកជំងឺចំនួន១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន៕

 

ព្រឹកនេះសម្តេចតេជោនឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋអំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ១ករណីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

នេះគឺជាសារលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងជំងឺថ្មីនេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ៕

 

ក្រុមឈ្មួញដឹកស្រូវទៅលក់នៅវៀតណាមដុតកង់ឡានបិទផ្លូូវប្រឆាំងការបង្ខំបង់លុយចំណតគ្មានវិក័យបត្រ

ព្រៃវែង ÷ ក្រុមអ្នកឡានដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមរាប់រយនាក់បាននាំគ្នាផ្ទុះការតវ៉ាដុតកង់ឡាននិងចតឡានបិទផ្លូវ ខណៈខឹងខាងចំណតរថយន្តបង្ខំអោយពួកគាត់បង់លុយលើសលិទ្ធភាពដោយមិនមានចេញវិក័យបត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្មាំ២០២០ នៅចំណុចចំណតរថយន្តបន្ទាយចក្រី ស្ថិតក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ទោះយ៉ាងណាក្នុងហេតុការណ៍នេះមិនបង្កអោយមានមនុស្សរងរបួសទេ ដោយសារមានអាជ្ញាធរសត្ថកិច្ចស្រុកចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា គ្រាន់តែខូចខាតសម្ភារៈកន្លែងចំណតបង់លុយប៉ុណ្ណោះ។
បើតាមក្រុមអាជីវករបានលើកឡើងថា ពួកគាត់រាប់រយនាក់នេះគឺសុទ្ធតែអ្នកម្ចាស់ឡានដើរប្រមូលទិញស្រូវពីប្រជាពលរដ្ធគ្រប់២៥ខេត្ត ក្រុង ដឹកតាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី យកទៅលក់នៅប្រទេសវៀតណាមយូរឆ្នាំមកហើយ។ចំពោះការដឹកនេះគឺពូកគាត់បានបង់លុយជាហូរហែរតាមផ្លូវ ទំរាំមកដល់ចក្របន្ទាយចក្រីអស់ចាប់ពី១០មុឺនរៀលឡើងទៅនោះទេ។ហើយមកដល់ចំណតរថយន្តបន្ទាយចក្រីនេះបង់អស់១០០០០រៀល និងបង់អោយមន្ត្រីសមត្ថកិច្ចច្រកទ្វារ២០០០០រៀលទៀត សម្រាប់ឡាន១គ្រឿង ហើយការបង់នេះដោយពុំមានចេញវិក្កិយបត្រនោះឡើយ។ក្រុមម្ចាស់ឡានដឹកស្រូវបន្តថា នៅមុនពេលកើតហេតុ ពួកគាត់បានចុះទៅបង់លុយអោយចំណតរថយន្តបន្ទាយចក្រី១០០០០រៀលដូចសព្វដង ស្រាប់តែខាងចំណតរថយន្តនោះគាត់អត់យក ដោយគំរាមបង្ខំអោយពួកគាត់បង់លុយ១៥០០០រៀល បើមិនដូច្នេះទេ គឺក្រុមចំណតមិនអោយឡានចេញឡើយ។ហេតុដូច្នេះហើយទើបពួកគាត់នាំគ្នាចតឡានប្រហែល៣០០គ្រឿងបិទផ្លូវចម្ងាយជាង១គីឡូដី ហើយនាំគ្នាប្រហែលជា៦០០នាក់ចុះដុតកង់ឡាននិងវាយកម្ទេចសម្ភារៈ រយៈពេលប្រហែលជិត២ម៉ោង ទើបមានខាងអាជ្ញាធរនិងសមត្ថកិច្ចស្រុកចុះមកសម្របសម្រួលអោយពួកគាត់រក្សាភាពស្ងៀមស្ងាត់សិនរងចាំអាជ្ញាធរខេត្តចុះមកដោះស្រាយនៅរសៀលថ្ងៃដដែលនេះ ទើបពួកគាត់ផ្អាកសកម្មភាព។

ទោះយ៉ាងណាក្រុមម្ចាស់ឡានដឹកស្រូវទាំងអស់គ្នាក៍សូមសំណូមពរអោយសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត មេត្តាជួយពួកគាត់រំលាយចំណតរថយន្តនេះចោលទៅកុំអោយមានទៀត ព្រោះប្រជាពលរដ្ធកុំពុងជួបការលំបាកមានមុខរបរបន្តិចប្តួចគ្រាន់ចិញ្ចឹមជីវិត រីឯតម្លៃស្រូវក៍ធ្លាក់ថ្លៃ ចុះបើចំណាយច្រើនម្លឹងៗតើអោយពលរដ្ធសង្ឃឹមអ្វីទៀត៕

អាជ្ញាធរខេត្តគ្រោងកែប្រែផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវកៅស៊ូជិត ២០គីឡូម៉ែត្រ នៅស្រុកព្រៃឈរ និងស្រុកចំការលើ!

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យសិក្សាលទ្ធភាព ដើម្បីអភិវឌ្ឍនកែប្រែផ្លូវក្រាល គ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ចំនួន៣ខ្សែ មានប្រវែងជិត ២០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម។

តាមមន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ផ្លូវខ្សែទី១ មានប្រវែង១៣,៥០០ម៉ែត្រ ចាប់ពីផ្សារគរ ស្ថិតនៅក្នុងភូមិគរ ឃុំគរ ភូមិអណ្ដូងស្ដៅ ភូមិត្រាំង ភូមិលិចវត្ត ភូមិអណ្ដូងតាពេជ្រ ភូមិថ្មពូនកណ្ដាល ភូមិទួលថ្ម ភូមិអូរតាថុក ស្ថិតនៅក្នុងឃុំថ្មពូន ភូមិថ្មីស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ។ ផ្លូវមួយខ្សែនេះ កំពុងស្ថិតនៅក្នុងការពិនិត្យ និងសិក្សានៅឡើយ។

បន្ទាប់មកលោកអភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរពិនិត្យផ្លូវក្រាលកៅស៊ូ DBST មួយខ្សែប្រវែង៣,៦០០ ម៉ែត្រ ទទឹង៧ ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ដែលកំពុងសាងសង់បានប្រហែល៨៥% ហើយ ដោយផ្លូវមួយខ្សែនេះនឹងកសាងរួចរាល់១០០% នៅក្នុងកំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តកំពង់ចាម ក៏បានជំរុញឱ្យអ្នកទទួលការសាងសង់ មានការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណាឱ្យការសាងសង់ត្រឹមត្រូវ ទៅតាមលក្ខណៈបច្ចេកទេស និងដើម្បីឱ្យផ្លូវខាងលើធានាបាននូវការប្រើប្រាស់គង់វង្សយូរអង្វែង។

ក្រោយបញ្ចប់ការពិនិត្យ សិក្សាផ្លូវ២ខ្សែខាងលើ លោកអភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរពិនិត្យ និងសិក្សាផ្លូវមួយខ្សែទៀត ដែលមានប្រវែងជាង៦ គីឡូម៉ែត្រ តភ្ជាប់ពីឃុំក្រូច ស្រុកព្រៃឈរ ដល់ឃុំបុសខ្នុរ ស្រុកចំការលើ ដោយឆ្លងកាត់ភូមិចំនួន៤ គឺមានភូមិប្រសើរ ភូមិក្រវ៉ាន់ ភូមិសារ៉ាយ និងភូមិបុសខ្នុរ ស្ថិតនៅក្នុងឃុំបុសខ្នុ រស្រុកចំការលើ ផងដែរ៕ ដោយ ÷ ប៉ែនសុផល