ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅប្រទេសកម្ពុជា កន្លងមកនេះពិតជាមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយក្រសួង ស្ថាប័ន ជាពិសេស បានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Angela Corcoran ចូលជួបសម្តែងការគួរសមនិងជម្រាបលា កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ នេះ នៅវិមានព្រឹទ្ធសភា បន្ទាប់ពីលោកជំទាវត្រូវបានបញ្ចប់បេសកកម្មការទូតប្រចាំប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោកជំទាវ Angela Corcoran បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា ទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរមកដល់ពេលមានរយៈពេល៦៧ឆ្នាំ។ តាមរយៈទំនាក់ទំនងនេះប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖វិស័យការពារជាតិ ពាណិជ្ជកម្ម អប់រំ ជាពិសេសទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត។
លោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតនៅកម្ពុជា ទទួលបានជោគជ័យ ក៏ដោយសារមានការគាំទ្រពី ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័យលើគ្រប់វិស័យ ហើយលោកជំទាវនឹងជម្រាបទៅឯកអគ្គរដ្ឋទូតអូស្រា្តលីថ្មី ដើម្បីបន្តពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបន្តទៅទៀត។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។
ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជននិងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍផ្លូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធានទឹក អប់រំ សុខាភិបាល ព្រមទាំងបានផ្តល់អាហារូបករណ៍ សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជាទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលបច្ចុប្បន្ននេះ មាននិស្សិតជាងពីរពាន់នាក់ ដែលកំពុងសិក្សានៅប្រទេសអូស្រ្តាលី៕

















យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា មានយុវជន៣នាក់ដំបូង បានយកត្រសក់ហូបជាមួយអំបិលម្ទេស នៅម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ទី៣០ រហូតដល់ម៉ោង ១០យប់ ទើបមានម្នាក់ចេញរោគសញ្ញា ក្អួត ចង្អោរ រហូត វិលមុខ តែពុំមានអ្នកចាប់អារម្មណ៍អ្វីទេ គិតថា ខ្យល់ចាប់ ។ លុះព្រឹកឡើង ម៉ោង៨ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដោយយុវជនមានអាការៈ ទន់ដៃជើង ស្រវាំងភ្នែក ថប់ដង្ហើម ម្តាយក៏មកយកទៅព្យាបាល នៅក្រៅ (គ្លីនិកឯកជន) ហើយក៏បានស្លាប់មុនគេនៅម៉ោង ១រសៀល ថ្ងៃទី ០១ ធ្នូ និងអ្នកផ្សេងទៀតបានចេញរោគសញ្ញាច្រើនគ្នា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី០១ ធ្នូ នេះដែរ ហើយពីរនាក់ដែលហូបជាមួយអ្នកស្លាប់ មានអាការៈធ្ងន់ធ្ង និងបានស្លាប់ម្នាក់ទៀត នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី វេលាម៉ោង ៧យប់ ថ្ងៃ០១ ខែធ្នូ ផងដែរ។







