All posts by មេគង្គ ប៉ុស្តិ៍

សារមន្ទីរ​ខេត្តបាត់ដំបង សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ក្រោយពី​ជួសជុល​ជាង​៣​ឆ្នាំ​មកនេះ​…

បាត់ដំបង ៖ សារមន្ទីរ​ខេត្តបាត់ដំបង ដែល​បាន​សាងសង់ឡើង​នៅ​
​ក្នុង​ទសវត្ស​១៩៦០ និង សម្ពោធ​ដាក់​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦៨ និង​សាល​ពិព័រណ៍​ខេត្តបាត់ដំបង ដែល​ធ្លាប់តែ​ទទួលរង​ពី​ការបំផ្លិចបំផ្លាញ ក្នុង​ខណៈពេលដែល​ប្រទេសជាតិ​ធ្លាក់​ក្នុង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​។​

ជាពិសេស​នៅ ក្នុង​របប​ខ្មែរក្រហម ត្រូវបាន​ក្រសួង​វប្បធម៌ និង វិចិត្រ​សិ ល្បៈ និង​”​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ​” (Friend of Khmer Culture)​ធ្វើការ​ជួសជុល​ឡើងវិញ​អស់​រយៈពេល ជាង​៣ ឆ្នាំ ចំណាយ​ថវិកា​ជួសជុល​សរុប ២៦៩​ពាន់​៣៤៨​ដុល្លារ ហើយ​ត្រូវបាន​សម្ពោធ​បើក​ដំណើរការ​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​ទស្សនា​ឡើងវិញ កាលពី​ល្ងាច ថ្ងៃទី​១១ ខែមករា ២០១៩ ក្រោម​អធិបតីភាព ពី​លោកជំទាវ ភឿង​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯ​.​ឧ ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ឯ​.​ឧ អ៊ុយ រី ប្រធាន​ក្រុ ម​ប្រឹក្សា​ខេត្ត ព្រមទាំង​វត្តមាន​ពី​អង្គការ FOKC ដៃគូ​ម្ចាស់ជំនួយ​ផងដែរ​។​

​លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រ​សួ ង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​គូសបញ្ជាក់​ពី​ដំណើរការ​ជួ ស​ជុល​អាគារ​សាម​ន្ទីរ​និង​សាល​ពិព័រណ៍​ខេត្តបាត់ដំបង​ថា​
​ក្រោយ​ការរៀបចំ​និង​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​នូវ​វត្ថុ​បុរាណ​ដែល​ដាក់តាំង​បង្ហាញ​នេះ គឺ​៖​មាន​ចំនួន​២៣៣​ដែល​ភាគ ច្រើន​ជា​បុរាណវត្ថុ​ធ្វើ​អំពី​ថ្មភក់​តាំងពី​សម័យ​បុរេប្រវត្តិ រ​ហូ តដល់​ពាក់កណ្តាល​សត​វត្ស​ទី​២០​។​ហើយ​ការ​រៀបចំឡើង វិញ​នៃ​សារមន្ទីរ​ខេត្តបាត់ដំបង​នេះ វា​បានផ្តល់​នូវ​សារៈ​ប្រ យោជន៍​យ៉ាង​ធំធេង​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ផង ក៏ ដូចជា​ថ្នាក់រៀន​ដែល​ផ្តល់ នូវ​ចំណេះដឹង អំពី​ប្រវត្តិសាស្ត្រ សិល្បៈ សាសនា​…​។​

លោកស្រី ហេឡែន ជេ​ស៊ុប​(Helen Jessup)​ប្រធាន​
​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ បាន​ថ្លែងថា​៖ សារមន្ទីរ​ខេត្ត​បាត់​ដំប​
​ង​គឺជា​សារមន្ទីរ​ដែល​ឈានមុខ​គេ​ក្នុងចំណោម​សារមន្ទីរ​នៅតាម​បណ្តា​ខេត្ត​ក្នុងប្រទេស​។​ជា​សារមន្ទីរ​មាន​សមុច្ច័យ​ដ៏​វិចិត្រ​ច្រើនសន្ធឹក​សន្ធាប់​និង​ផ្នែក​ដ៏​មាន​សារៈសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​សមុច្ច័យ​ដែល​គេ​រកឃើញ​ពី​ស្ថានីយ៍​បុរេប្រវត្តិ​ល្អាង​ស្ពាន ដែល​គឺជា​តឹកតាង​ដ៏​មាន​សារៈសំខាន់ អំពី​បុ​រេ ប្រវត្តិ​ក្នុងប្រទេស​កម្ពុជា​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បានចាត់ទុក​សមិទ្ធផល​ថ្មី​នៅថ្ងៃនេះ​ពិតជា​សក្ខីភាព​បញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​គាំទ្រ​និង​យកចិត្តទុកដាក់​នូវ​សា​រៈ​សំខាន់​នៃ​វិស័យ​វប្បធម៌​ជាតិ​ដែលជា​កម្លាំងចលករ​ជួយ​ជម្រុញ​លើទឹក​ចិត្ត​ខេត្ត​យើងខ្ញុំ​ឲ្យ​កាន់​តែមាន​ថាមពល​បន្ថែមទៀត​ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល សម្រាប់​អាណត្តិ​ទី​៦​នេះ​។​

លោកជំទាវ ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែងថា​៖​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​កើត​
​ឡើង​ពី​ការគិតគូរ​ដល់​ការថែរក្សា អភិរក្ស​និង​អភិវឌ្ឍ​បេ​តិក ភណ្ឌ​វប្បធម៌​ជាតិ ពី​ក្រសួង​និង​មន្ទីរ​វប្បធម៌ និង​អាជ្ញាធរខេត្ត​ដែល​ពាក់ព័ន្ធ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា និង ដោយ មានការ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ (FOKC) ។​

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏​បា​
​ន​សង្កត់ធ្ងន់​បន្ថែមថា​៖ សំណង់​អាគារ​នេះ គឺជា​”​សារមន្ទីរ​”
​ដ៏​ធំ​ទី​២​បន្ទាប់ពី​សារមន្ទីរ​ជាតិ​ភ្នំពេញ​។​ដែលមាន​សមុច្ច័យ​
​វិចិត្រ​ជាច្រើន និង​ដែល​ធ្លាប់បាន​ដើរតួនាទី​សំខាន់​ក្នុងការ​
​ថែរក្សា​សុវត្ថិភាព​វត្ថុ​បុរាណ​ខ្មែរ និង​ជា​កន្លែង​ដាក់តាំង​បង្ហា ញ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទស្សនា ពី​សម័យកាល​កន្លង​
​មក​។ ហើយ​វា​ក៏​ជា​កន្លែង​សម្រាប់​ការស្រាវជ្រាវ អប់រំ ផ្សព្វ​
​ផ្សាយ និង​ស្វែងយល់​ពី​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង​ពេល​អតីតកាល បច្ចុប្បន្ន និង​អនាគត​។ មិនតែប៉ុណ្ណោះ​វា​នឹង​ផ្ត​
​ល់​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ក៏ដូចជា​ថ្នាក់រៀន​ដែល​ផ្តល់នូវ​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​
​សិល្បៈ សាសនា​…​ផងដែរ​៕

មើល​រឿង​ស៊ិ​ច​ក្នុង​ទូរ​សព្ទ័​ដៃ​ទ្រាំ​មិនបាន ប្រើ​អំពើ​អាស​លើ​កុមារី​ខេត្តកំពង់ចាម​:​កំលោះ​ដាច់ដាប មិន​ឆ្អាប​មាត់​ម្នាក់

​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារី​អាយុ​៥​ឆ្នាំ​ដោយ​ទ្រាំ​នឹង​តណ្ហា​ឡើងដល់​កំ​រឹត​ក្នុង​រឿង​មើល​សកម្មភាព​អាសអាភាស​ក្នុង​ទូរ​សព្ទ័​រួចមក​។

​ប៉ូលិស​បានអោយដឹងថា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦ និង​២០​នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​អុង បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ឈឹម ឃីម ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ​ខេត្តកំពង់ចាម ប្តឹង​ទៅលើ​ឈ្មោះ ធី ឈុន​លីម ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជាតិខ្មែរ​នៅ​ភូមិ​ជាមួយគ្នា​ថា​បាន​បៀតបៀន​កេរ្តិ៍ខ្មាស់​មកលើ​ចៅស្រី​របស់ខ្លួន​ឈ្មោះ (​ស ក​)​អាយុ​០៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩ វេ​ល​ម៉ោង​១៥​និង​៣០​នាទី នៅ​ចំណុច​លើ​អង្រឹង​ក្រោយ​ផ្ទះ​របស់​ជនសង្ស័យ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។

ប៉ូលិស​បាន​បន្តថា ក្រោយពី​បានទទួល​បណ្តឹង​ភ្លាម សមត្ថកិច្ច​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ធី ឈុន​លីម​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ធ្វើការ​សាកសួរ ។ ក្នុងពេល​សាកសួរ ជនសង្ស័យ​បាន​សារភាពថា​នៅ​ថ្ងៃកើតហេតុ​ពេលដែល​ខ្លួន​ដេក​អង្រឹង​ក្រោយ​ផ្ទះ​កំពុងតែ​មើល​រឿង​ក្នុង​ទូរស័ព្ទ​ស្រាប់តែ​កុមារី​រងគ្រោះ​ឈ្មោះ​(​សក​)​បានមក​ដេក​លើ​អង្រឹង​ហើយ​មើល​ទូរស័ព្ទ​ជាមួយ​ដែរ​ខ្លួន ។ នៅពេលនោះ​ខ្លួន​មាន​តណ្ហា​ក៏បាន​ស្រាតខោ​កុមារី​រងគ្រោះ​រួច​យកដៃ​ស្ទាបអង្អែល​ប្រដាប់ ភេទ​នាង​។

​បន្ទាប់មក​បាន​រូត​ខោ​របស់ខ្លួន​ហើយ​យក​ប្រដាប់ភេទ​ដាក់​ពីលើ​ប្រដាប់ភេទ​កុមារី​រងគ្រោះ​(​តែ​មិន​ដាក់បញ្ចូល​រន្ធ​ភេទ​ទេ​) តែ​ពេលនោះ​ខ្លួន ឈុន​លីម​ខ្លាច​កុមា​រងគ្រោះ​ប្រាប់​ជីដូន​របស់​នាង ខ្លួន​ក៏​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​តែម្តង ហើយក៏​នាំគ្នា​ដើរទៅ​ផ្ទះ​។

ប៉ូលិស​បាន​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​។

ឆាបឆេះ​ស្ថានីយ៍​ប្រេង​មួយកន្លែង នៅ​សង្កាត់​ឫ​ស្សី​កែវ ខណ្ឌ​ឫ​ស្សី​កែវ( VIdeo)


ភ្នំពេញ ៖ នៅវេលា​ម៉ោងជាង ១០​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នេះ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ស្ថានីយ៍​ប្រេង​មួយកន្លែង នៅ​ផ្សា​របឹង​សាឡាង​ថ្មី ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

​នៅពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​ចេញ​អន្ដរាគមន៍ ដើម្បី​ជួយសង្គ្រោះ​ករណី​អគ្គិភ័យ​មួយ​នេះ ខណៈ​មូលហេតុ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ​។​
​ ​
​សម្រាប់​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​ជា​បន្ដបន្ទាប់​៕

បុណ្យ​ទន្លេ​ឆ្នាំនេះ ប្រារព្ធ​នៅ​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង ពីថ្ងៃ​ទី​១៥ ដល់ទី​១៧ មីនា

​ភ្នំពេញ ៖ ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​ទន្លេ ដែល​នឹង​ធ្វើឡើង​នៅក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប ដែល​ល្បីល្បាញ​ជា​ជង្រុក​មច្ឆជាតិ​ដ៏​ជាង​ធំ​គេ​របស់​កម្ពុជា​។​

​គួរ​ជម្រាប​ថា ក្រសួងទេសចរណ៍ បាន​ទាញយក​បុណ្យ​នេះ ធ្វើជា​ព្រឹត្តិការណ៍​ទេសចរណ៍​យ៉ាងសំខាន់​ដើម្បី​ស្រូបយក​ភ្ញៀវទេសចរ​ឱ្យបាន​ច្រើន​តាមរយ​:​ការបង្ហាញឱ្យឃើញ​នូវ​ផលិតផល​ទេសចរណ៍ និង​សមិទ្ធផល​នានា​ដែល​កម្ពុជា​សម្រេច​បា​ន៊​

​នេះ​ជា​បុណ្យ​ទន្លេ​លើក​ទី​៥ បន្ទាប់ពី​បុណ្យ​នេះ បានធ្វើ​នៅ​ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្ត ស្ទឹង ត្រែង និង​ខេត្តក្រចេះ ដោយ​សង្ឃឹមថា បុណ្យ​ទន្លេ​ធ្វើ​នៅ​ខេត្តកំពង់ឆ្នាំង ដែល​កំណត់​យក​ថ្ងៃទី​១៥,១៦,១៧ ខែមីនា​ខាងមុខនេះ នឹងមាន​ស្តង់​៤០០ ទៅ​៥០០​ចូលរួម​៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា អ្នកកាសែត​អាច​បញ្ចេញមតិ​បាន ខណៈ​ជួប​នាយក​រដ្ឋ​មន្ត្រី


​ភ្នំពេញ ៖ ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស លើក​ទី​៣ នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមករា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​លើក​ទី​៣​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានដាក់ សំណើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ស្នើសុំ​ឲ្យ​អ្នកសារព័ត៌មាន​បា​នប​ញ្ចេ​ញ​មតិ ឬ​លើក​ជា​យោបល់ ជូន​ប្រមុខ​រដ្ឋាភិបាល​ផ្ទាល់​តែម្ដង​។​តែ​យ៉ាងណាក៏ដោយ លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង ព័ត៌មាន បានបញ្ជាក់ ថា សំណើ​របស់លោក​រដ្ឋមន្ដ្រី​ព័ត៌មាន រហូតមកដល់​ពេលនេះ មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ខាង​ខុទ្ទកាល័យ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយ​ទេ ។ ប៉ុន្ដែ​លោក​ក៏បាន​បញ្ជាក់ដែរថា ការផ្ដល់​ឱកាស​នេះ ស្ថិតនៅលើ​វេលា​ជាក់ស្ដែង​នៅក្នុង​កម្មវិធី​ផ្ទាល់​។​

​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​ប្រមុខ​រដ្ឋាភិបាល បានរៀបចំ​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន ក្របខណ្ឌ​ទូទាំងប្រទេស ខណៈ​អ្នកសារព័ត៌មាន​ចំនួន ៤.៦០០​នាក់ បាន​ចុះបញ្ជី​សុំ​បណ្ណ​ចូលរួម​៕

អាកាសចរណ៍​ហ្វីលីពីន នឹង​បើក​ជើងហោះហើរ​ត្រង់​មក​កម្ពុជា នៅ​ដើមខែ​មេសា ចំនួន​៥​ថ្ងៃ​ក្នុង​១​សប្តាហ៍

​​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន បានឱ្យដឹងថា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​បើក​ជើង ហោះហើរ​ផ្ទា​ល់ពី​ទីក្រុង​ម៉ា​នី ប្រទេស​ហ្វីលីពីន មក​កម្ពុជា នៅ​ដើមខែ​មេសា ឆ្នាំនេះ​ដោយ​ប្រើប្រាស់ យន្តហោះ​២​ប្រភេទ សម្រាប់​បម្រើ​ដល់​ជើងហោះហើរ​នេះ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន ជើងហោះហើរ​នេះ នឹង​ចាប់ពី​ថ្ងៃទី​១ ខែមេសា ដែលមាន​ជើង ហោះហើរ​ចំនួន​៥ មក​ទីក្រុង​ភ្នំពេញ ប្រចាំ​សប្តាហ៍​មាន​ថ្ងៃ​ចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និង​ថ្ងៃ​សៅរ៍ ដោយ​ប្រើប្រាស់​យន្តហោះ Airbus A320 ១៥៦​កៅអី និង​យន្តហោះ Airbus A321 ១៩៩ កៅអី របស់​ក្រុមហ៊ុន Philippine Airlines និង​ចេញដំណើរ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ម៉ោង​១០៖១០​នាទី​យប់ និង​មកដល់​ភ្នំពេញ នៅ​ម៉ោង ១១ ៖ ៤៥​នាទី​យប់​៕

មន្ត្រី​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ថា ការប្រើ WiFi សាធារណៈ អាច​បង្ក​ហានិភ័យ​

​ភ្នំពេញ ៖ មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ក្រើនរំឭក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់ Wi-Fi សាធារណៈ ដូចជា អាហា​រដ្ឋា​ន ឬ​ព្រលានយន្តហោះ ជាដើម ដែល​អាច​ប្រឈម​ហានិភ័យ​ផ្សេងៗ ដូចជា​ការ​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន លួច​លេខ Password និង​បញ្ចូល Virus Malware ….​។​

​ដើម្បី​ប្រើប្រាស់ Wi-Fi សាធារណៈ​ប្រកបដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ណែនាំ​ដូចខាងក្រោម​៖

• បញ្ជាក់​ឲ្យ​ប្រាកដ Wi-Fi ដែល​បាន​ភ្ជាប់ គឺជា Wi-Fi ដែលមាន​ប្រភព​ច្បាស់លាស់​
• ជៀសវាង​ការចូលទៅ​ក្នុង​គណនី​សំខាន់ៗ​ដូចជា ធនាគារ iCloud និង Email ជាដើម​
• បិទ​ប្រព័ន្ធ Wi-Fi ពេលដែល​លោកអ្នក​ពុំ​ត្រូវការ​ប្រើប្រាស់​
• បិទNetwork Sharingនៅលើ​កុំព្យូទ័រ ដើម្បី​ជៀសវាង​កុំព្យូទ័រ​ដទៃទៀត​ភ្ជាប់​ចូល​កុំព្យូទ័រ​របស់លោក​អ្នក​៕

រដ្ឋាភិបាល និងADB នឹង​សង់​ប្រឡាយ​ជា​បេតុង​ប្រវែង​ជិត​៤០០​គ​.​ម​.​ក្នុង​ខេត្ត​៥ នៅ​ចុង​ឆ្នាំនេះ


​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​គ្រោង​នឹង​ចាប់ផ្ដើម​សាងសង់​ប្រឡាយ​ជា​បេតុង​ប្រវែង ៣៨១,២​គីឡូម៉ែត្រ នៅក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និង​ខេត្តកំពត ដែលជា​គម្រោង សម្រាប់​ពង្រឹង​ប្រព័ន្ធធារាសាស្ត្រ​ទំនើប​នៃ​វិស័យ​កសិកម្ម នៅក្នុង​អំឡុង​ត្រីមាស​ទី​៣ ឬ​ទី​៤ នៃ​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ក្រុម​អ្នក បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក រួមជាមួយ​និង​អ្នកបច្ចេកទេស​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ផ្ដើម​ចុះ​ពិនិត្យ និង​វាយតម្លៃ​រួមគ្នា​លើ​គម្រោង​ពង្រឹង​ប្រព័ន្ធធារាសាស្ត្រ​ទំនើប​នេះ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម (IAIP) ដែល​រដ្ឋាភិបាល​កម្ពុជា​បានស្នើ​ឡើង​នាពេល​កន្លងមក​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ក្រសួង​ធនធានទឹក​ធ្លាប់បាន​ចុះផ្សាយ អំពី​ជំនួប​រវាង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​គណៈប្រតិភូ​ADB ដែល​ពិភាក្សា គ្នា​ជុំវិញ​គម្រោង Irrigated Agriculture Improvement Project (IAIP) ដោយ​គ្រោង​នឹង​សាង សង់​ប្រឡាយទឹក​ចាក់​បេតុង នៅក្នុង​ខេត្ត​ចំនួន​៥ ហើយ​ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ចាប់ផ្ដើម​ផ្ដល់ ថវិកា ឱ្យ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​នេះ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​បន្តបន្ទាប់ នៅពេល​ខាងមុខ​៕

ឆ្នាំ២០១៨ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ធ្លាក់ចុះ​១,៥​ភាគរយ

​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ៦២៦.២២៥​តោន ធ្លាក់ ចុះ ១,៥​ភាគរយ គឺ​ការនាំចេញ​ទាប​ជាង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៦៣៥.៦៧៩​តោន​។

​តាម​របាយការណ៍​ផ្លូវការ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញ បែបបទ​នាំ ចេញ​អង្ករ​បាន​បញ្ជាក់ថា ប្រភេទ​អង្ករ​ដែល​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ មានដូចជា​អង្ករ​ក្រអូប ចំនួន ៤៩៣.៥៩៧​តោន ស្មើនឹង ៧៨,៨២​ភាគរយ​, អង្ក​រស​គ្រាប់​វែង ចំនួន​១០៥.៩៩០​តោន ស្មើ នឹង​១៦,៩៣​ភាគរយ និង​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន ២៦.៦៣៨​តោន ស្មើនឹង​៤,២៥​ភាគរយ​។

សូម​ជ​ម្រា​ថា ទីផ្សារ​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺ​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែលមាន​ចំនួន​ជិត ២៧​ម៉ឺន​តោន ស្មើនឹង ៤២,៩៨​ភាគរយ នៃ​ចំនួន​ដែល​បាន​នាំចេញ​សរុប​៕

ឆាប់ៗ​នេះ ការលក់​រថយន្ត​បន្ត​ឲ្យ​អ្នកផ្សេង នឹងមិន​តម្រូវ​ឲ្យ​លក់​ស្លាក​លេខ​រថយន្ត​នោះទេ

​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ធ្វើ​សេចក្តីព្រៀង​បញ្ចប់​អនុក្រឹត្យ ពាក់ព័ន្ធ​នឹង​ការលក់​ស្លាក​លេខ​ពិសេស​យានយន្ត ដែល​អនុក្រឹត្យ​នេះ នឹង​បើកផ្លូវ​ឲ្យ​ម្ចាស់​កម្មសិទ្ធិ​រថយន្ត អាច​លក់​រថយន្ត​រប​ស់​ខ្លួន​ដល់​អ្នកថ្មី ដោយ​មិនបាច់​លក់​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​នោះទេ​។​

​ថ្លែងប្រាប់​អ្នកយកព័ត៌មាន ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ព្រឹក​ថ្ងៃ ទី​៩ ខែមករា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន បញ្ជាក់ថា ក្នុងពេល​ឆាប់​ខាងមុខ អនុក្រឹត្យ​ពាក់ព័ន្ធ​នឹង​ការលក់​រថយន្ត​ដែលមាន​ស្លាក​លេខ​ពិសេស នឹងត្រូវ​រៀបចំ​រួចរាល់​ដោយ អនុក្រឹត្យ​នោះ នឹងមិន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ប្រគល់​ស្លាក​លេខ​ពិសេស ទៅ​ឲ្យ​ម្ចាស់​ថ្មី នោះទេ​៕

ឃាត់ខ្លួន​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​៦​នាក់ ក្នុងនោះ​មាន​ម្នាក់​ពាក់​ផ្កាយ​១

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​តម្រួត​បទបញ្ជា​នៅ​ម៉ោង​១១ និង ៣០​នាទី ថ្ងៃទី​១០ ខែមករា នេះ បានធ្វើការ​ឃាត់ខ្លួន​មន្ត្រី​នគរ បាល​សេដ្ឋ​កិ​ច្វ​ប្រមាណ​៦​នាក់ ក្នុងនោះ​មាន​ទាំង​មន្ត្រីនគរ បាល ​ពាក់​ផ្កាយ​មួយម្នាក់​ផងដែរ ពាក់ព័ន្ធ ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ដោយ​មិនមាន​សុំ​គោលការណ៍ និង​សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅលើ​កំណាត់​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សខ រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី​ទាំងនោះ កំពុង​ចុះទៅ​ធ្វើការ​ឆែកឆេរ​ទីតាំង​ស្តុក​បារី​មួយកន្លែង​ដែល​ស​ហ្ស័​យ​ក្លែងក្លាយ ប៉ុន្តែ​ភ្លាមៗ នោះ​ក៏​ស្រាប់តែ​មានការ​ដោះលែង​វិញ ក្រោយមក​បាន​លេចឮ​ព័ត៌មាន​ថា មាន​កិច្ច​អន្ត រាគ​មន៍​ពី​ថ្នាក់លើ ដោយហេតុ​ផល​ថា ជាការ​ភ័នច្រឡំ​។​

​ក្រុមមន្ត្រី​នគរបាល​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើនេះ​ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ ចំពោះ​អត្តសញ្ញាណ​បុគ្គល​វិញ​ត្រូវបាន​គេ​លាក់​ជិត លើកលែងតែ​មន្ត្រី​ម្នាក់ ត្រូវបាន​គេ​ស្គាល់​គឺ​លោក​ឧ​ត្ត​ម​សេនី យ៍​ត្រី ភូ សុផល ជា​អនុប្រធាន​ប្រតិបត្តិការ​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃ​។​

​តាម​ព័ត៌មាន​ចុង​គ្រោ​នេះ បានអោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ ២​និង​៤០ នាទី​រសៀល​ថ្ង​ដដែល​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភូ សុផល ត្រូវបាន​អនុញ្ញាត​ត្រឡប់​ទៅវិញ​ហើយ ។

​តាម​ព័ត៌មាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​កម្លាំង​នគរបាល ទាំងនោះ បាន​ឃាត់​រថយន្ត​ដឹក​បារី​មួយគ្រឿង​នៅមុខ​ទីតាំង​ឃ្លាំង​មួយកន្លែង ដើម្បី​ត្រួតពិនិត្យ ដោយមាន​ការចូលរួម​ពី​ក្រឡាបញ្ជី​របស់លោក ងិន ពេជ្រ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចូលរួម​ផងដែរ​នោះ បាន​ចុះ​ត្រួតពិនិត្យ ឃ្លាំង​ស្តុក​បារី​គ្រប់មុខ ដែល​សង្ស័យ​ជា​ផលិតផល​បារី​ក្លែងក្លាយ ។​ខណៈ នោះ​មិនទាន់បាន​ចូល ត្រួតពិនិត្យ​ឃ្លាំង នៅឡើយ​ស្រាប់តែ មាន​កម្លាំង​តម្រួត​បទបញ្ជា​មក​នាំខ្លួន​មន្ត្រីនគរបាល​ទាំងនោះ ឡើង រថយន្ត​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន តម្រួត​បទបញ្ជា​ដើម្បី​សាកសួរ​។​

តាម​ព័ត៌មាន​បានអោយដឹងថា ម្ចាស់​ឃ្លាំង​នោះ​មាន​ខ្នង​ក្រាស់​បានជា​បញ្ជា​សមត្ថកិច្ច អោយ​ចុះមក​ចាប់​សមត្ថកិច្ច ដែល​កំពុងតែ​ចុះ​ប្រតិបត្តិការ បង្កអោយមាន​ការភ្ញាក់ផ្អើល​បែបនេះ ។​

លោក ឧ​ត្ត​ម​សេនីយ៍​ទោ​ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន និង​ជា​ប្រធាន​ប្រតិបត្តិការ នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ បានអោយដឹងថា នេះ​គី​ជាការ​យល់ច្រឡំ​៕

ព្រឹក​ថ្ងៃទី​១១ មករា នេះ ព្រឹទ្ធសភា​បន្ត​សម័យប្រជុំ​ពិនិត្យ​សេចក្តីស្នើច្បាប់ពាក់ព័ន្ធ​នឹង​រដ្ឋបាល​រាជធានី​-​ខេត្ត​-​ក្រុង​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នេះ ព្រឹទ្ធសភា​កម្ពុជា បានចេញ​សេចក្ដីប្រកាស ព័ត៌មាន​ផ្លូវការ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតីភាព សម្ដេច​វិបុល សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

​កិច្ចប្រជុំនេះ ធ្វើឡើងនៅបន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក ហើយគណៈកម្មាធិការ អចិន្ដ្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ស្អែក​នេះ ដើម្បី​បន្ដ​សម័យ ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែលមាន​របៀបវារៈ​សំខាន់ៗ រួមមាន​៖
​ទី​១៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​។​

​ទី​២៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​៕

កម្លាំង​មួក​ខៀវ​កងវិស្វកម្ម​១៨៤​នាក់ នឹង​ទៅ​ប្តូរ​វេន​កម្លាំង​ចាស់​នៅ​លី​បង់ នា​ចុងខែ​នេះ​

 

​ភ្នំពេញ ៖ នៅ​ចុងខែ​មករា ឆ្នាំ​២០១៩ នេះ កម្ពុជា​នឹង​បញ្ជូន​កងវិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ​៦៩៣ ចំនួន ១៨៤​នាក់ ចេញទៅ​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​លី​បង់ ដើម្បី​ធ្វើការ​ប្តូរ​វេន កម្លាំង​ចាស់​ក្នុង​បំណង​ស្វែងរក​សន្តិភាព​សំរាប់​ប្រទេសមួយ​នេះ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​វិស្វកម្ម​នៅ​ថ្ងៃទី​៩ ខែមករា នេះ នៅ​សាលា​បណ្តុះ បណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ខេត្តកំពង់ស្ពឺ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បញ្ជូន​ក​ង​កម្លាំង​ចេញទៅ​បំពេញ បេសក កម្ម​អង្គការសហប្រជាជាតិ បាន​ថ្លែងថា “​នេះ​ជា​លើក​ទី​៩​ហើយ​ដែល​កម្ពុជា​នឹង​បញ្ជូន​កម្លាំង ទៅកាន់​សាធារណរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក សន្តិភាព​ជូន​ប្រទេស​នេះ​។ កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញទៅ​បំពេញបេសកកម្ម​នេះ គឺ​បញ្ជូនទៅ​ដើម្បី​ប្តូរ កម្លាំង​ចាស់​ដែល​នឹង​បញ្ចប់​បេសកកម្ម​រយៈពេល​១​ឆ្នាំ នៅ​ខែមករា ខាងមុខនេះ​”​។​

​លោក​ថ្លែងថា​ទៀតថា អំឡុងពេល​២៦​ឆ្នាំមុន កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​បញ្ជូន​មកកាន់​កម្ពុជា ប៉ុន្តែ​ចាប់ពី​តាំងពី​ឆ្នាំ​២០០៦​មកដល់​បច្ចុប្បន្ន មាន​រយៈពេល​១៣​ឆ្នាំ ដែល​កម្ពុជា បាន​ក្លាយជា​ប្រទេសមួយ បញ្ជូន​កងកម្លាំង​រប​ស់​ខ្លួន អោយ​ពាក់មួក​ខៀវ ទៅ​ចូលរួម បំពេញបេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការ សហប្រជាជាតិ ដែល​រហូតមក​ដល់ពេលនេះ មាន​កងទ័ព មួក​ខៀវ​កម្ពុជា​ជាច្រើន​ពាន់​នាក់ បានចេញ​បេសកកម្ម​នៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​

​កងវិស្វកម្ម​ទាំង​១៨៤​នាក់​ត្រូវ​ចេញទៅ​បំពេញបេសកកម្ម​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព មានប្រសាសន៍ថា “ ក៏មាន​អមដោយ​កម្លាំង​ដោះមីន​ផងដែរ គឺជា​កម្លាំង​បាន ទទួល​វគ្គ​ហ្វឹកហ្វឺន ជំនាញ ត្រឹមត្រូវ​តាម​ស្តង់ដារ​របស់​អង្គការសហប្រជាជាតិ ដែល​កម្លាំង​ទាំងនោះ​មាន​មកពី​ស្ថាប័ន ចំណុះ​ផ្ទាល់ ក្រសួងការពារជាតិ កម្លាំង​ចំណុះ​មជ្ឈមណ្ឌល​ជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​ទ័ពជើងទឹក បញ្ជាការ ដ្ឋា​ន​កងទ័ពអាកាស បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេ​វរ​កម្ម និង​ពី​ស្ថាប័ន​ទ័ព​មួយចំនួនទៀត​។​

​លោក អគ្គនាយក បញ្ជាក់ថា កម្លាំង​កំពុង​បំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅ​ប្រទេស លី​បង់ គឺមាន​ចំនួន​១៨៤​នាក់ ទាំង​កម្លាំង​វិស្វក​កម្ម និង​កម្លាំង​ដោះមីន​។ ការដែល​ប្រតិបត្តិការ​រាល់ ថ្ងៃ​គឺ​ដោះមីន ដើម្បី​សាងសង់​ព្រំដែន​សីមា រវាង​ប្រទេស​អ៊ីស្រាអែល និង​លី​បង់​។​

​លោក Hubert Staberhoter តំណាង​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ធ្លាប់បាន ថ្លែងថា “​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាំង​១៨៤​នាក់​ទៅកាន់​ប្រទេស​លី​បង់ គឺ​កម្ពុជា​បានបង្ហាញ​អំពី​ការ ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន ក្នុងការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល ដែលជា​ភារកិច្ច​ដ៏​សំខាន់បំផុត និង​ជាស​ក្ខី ភាពជាក់ស្តែង​ផងដែរ​។ លោក​បាន​បន្ថែមថា ព្រឹ​តិ្ត​ការណ៍​ប្រមាណ​២៣​ឆ្នាំមុន កង​រក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ​បញ្ជូន​មកកាន់​កម្ពុជា​។ តែ​បច្ចុប្បន្ន​កម្ពុជា​បាន​ប្រែក្លាយជា​ប្រទេស មួយ បញ្ជូន កងកម្លាំង និង​ក្រុម​ជំនាញ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព ក្នុងនាម​មនុស្សធម៌ ទៅកាន់​ប្រទេស ចំនួន​៨​រួចមកហើយ​។

​សូមបញ្ជាក់​អោយដឹង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ជាង​៥៧៨៣ នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​២៧៧​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់ អង្គការ សហប្រជាជាតិ​។ ដែល​បច្ចុប្បន្ន​កម្ពុ​ជាមាន​កម្លាំង​ចំនួន​ជិត​១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី ហើយ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព ច្រើន ជាងគេ​លំដាប់​ទី​២​នៅក្នុង​តំបន់​អាស៊ាន​៕

​កូនស្រី​ថៅកែ​ហាង​លក់​មាស​យីហោ “​សៀក លីម​” នៅ​ទួល​ទំពូង ចង​.​ក ​សម្លាប់ខ្លួន​

 

​ភ្នំពេញ ៖ នារី​វ័យ​ជំ​ទង់​ម្នាក់ ដែលជា​កូនស្រី​ពៅ​របស់​ថៅកែ​ហាង​លក់​ត្បូង និង​គ្រឿង អលង្ការ​ដែលមាន​យីហោ “​សៀក លីម​” បាន​ចង​.​ក​សម្លាប់ខ្លួន សមត្ថកិច្ច​សង្ស័យ​មាន​វិត្ត​ប​ត្តិ​គ្រួសារ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែមករា ឆ្នាំ​២០១៩ ទីតាំង​ស្ថិតនៅ​ក្នុងផ្ទះ​លេខ​១៣៣៨ តាម​បណ្តោយ​ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

​ជនរងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទ​ស្រី មាន​អាយុ​២៧​ឆ្នាំ នៅ​លីវ មុខរប​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ជា​កូនស្រី​ពៅ​របស់​ថៅកែ​ហា​លក់​ត្បូង “​សៀក លីម​” ។​

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែលជា​អាជីវករ​លក់ដូរ​នៅក្បែរ​កន្លែង​ហេតុ​កើតហេតុ​បាន​រៀបរាប់​ទាំង​អា​ម្មរណ៍​ក្តុកក្តួល​ថា កាលពី​ព្រលប់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩ ជនរងគ្រោះ​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យសព​លោកតា​គាត់​ដែល​ទើបនឹង​ស្លាប់​នៅឯ​ម្តុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល លុះ​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៩ រ័ត្ន ឆវី (​ជនរងគ្រោះ​) ក៏បាន​ត្រលប់មក​ផ្ទះ​ទួល​ទំពូង ទីតាំង​កើតហេតុ​ខាងលើ​វិញ ស្រាប់តែ​ព្រឹក​វេលា​ម៉ោង​៧ សមាជិក​ដែលមាន​ប្រមាណ​ជាង​៣​នាក់​នៅក្នុង​ផ្ទះ​នោះបាន​ប្រទះឃើញ​ជន រ័ត្ន ឆវី (​ជនរងគ្រោះ​) បាន​ចង​.​ក​សម្លាប់ខ្លួន​នឹង​បង្កាន់ដៃ​ជណ្តើរ​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ទើប​រាយការណ៍​ជូនទៅ​អាជ្ញាធរ​សមត្ថកិច្ច​តែម្តង​។​

​ទោះយ៉ាងណា មិនទាន់មាន​អាជ្ញាធរ​សមត្ថកិច្ច​នគ​របាល​ជំនាញ​កោសល្យ​វិ​ច្ឆ​យ​របស់​រាជធានី​ភ្នំពេញ មិនទាន់​បញ្ជាក់​អោយ​ច្បាស់​ថា ករណីនេះ​ពិតជា​ធ្វើអត្តឃាត​ចង​.​ក​ស្លាប់​ខ្លួនឯង ឬ​ជា​ករណី​អ្វី​ផ្សេង​នៅឡើយ​ទេ​។ ចំណែក​ក្រុមគ្រួសារ​នៃ​សព​ក៏​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់ រ័ត្ន ឆវី (​ជនរងគ្រោះ​) បាន​នៅឡើយ​ទេ​៕ ដោយ ៖ ប.ញ.

រថយន្ត​នីសា​ន់​មួយគ្រឿង​បុក​រះ​ម៉ូតូ​៥​គ្រឿង របួស​មនុស្ស​៣​នាក់

​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ រងរបួស​ធ្ងន់​ចំណែក​មនុស្ស​ប្រុស​ស្រី​២​នាក់ ទៀត​រងរបួស​ស្រា​លប​ន្ទា​ប់​ពី​ស្ត្រី​ម្នា​ក់បាន​បើករថយន្ត​បុក​រះ​។​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាង លើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩
​ស្ថិតនៅ​ផ្លូវ​២១៧​កែង​និង​ផ្លូវ​បេតុង​បុរី​សុភមង្គល​ភូមិ​ឬ​ស្សី​២ ​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​។​

​ប្រភព​ព៍​ត័​មាននៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​អ្នកជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​កំពុងតែ​ចត​ឈប់​ខ​ណះ​ស្តុ​ប​ភ្លើង​ពណ៍​ក្រហម​
​ស្របពេលនោះ​ក៏មាន​រថយន្ត​ម៉ាក NISSAN មួយគ្រឿង​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​កំពង់ធំ 2A 2092 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ពី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បត់​ស្តាំ​នៅ​ច​ណុ​ច​ភ្លើងស្តុប​ បាន​ជាន់​ហ្គា​យ៉ាង​លឿន​ស្ទុះ​ទៅបុក​អ្នកជិះ​ម៉ូតូ​ដែល​កំពុងតែ​ឈប់​ជាច្រើន​គ្រឿង​ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវ​រថយន្ត​កិន​ចំ​ពីលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅ​ទីនោះ​នាំគ្នា​ជួយ​ទាញយក​ចេញពី​ក្រោម​រថ​យន្ត​និង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ដែល​នៅក្បែរ​កន្លែងកើតហេតុ​និង​២​នាក់​ទៀត​រងរបួស​ស្រាល​ចំណែក​ម៉ួ​តូ​៥​គ្រឿង​រង​ការ ខូចខាត​យ៉ាងដំណំ​។​

​រីឯ​ស្ត្រី​បើក​បររថ​ន្ត​បង​ខាងលើ​មានឈ្មោះ​ដួង​ដា​នី​អាយុ​៤៧​ឆ្នាំ្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួ​នៅ​ប៉ុស្តិនគរបាល​ស្ទឹងមានជ័យ​៣​ដោយ​ស្ត្រី​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា​មូល​ហេតុដែល​បណ្តាលឱ្យមាន​ការបុក​រះ​នេះ​ដោយសារតែ​គាត់​ជាន់​ហ្គា​ស្មានថា​ជា​ហ្វ្រាំង​ទើប​រថយន្ត​របស់គាត់​ស្ទុះ​ទៅបុក​អ្នកជិះ​ម៉ូតូ​ទាំង​កំរោល​បែបនេះ​។​

​ក្រោយពេល​កើតហេតុ​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ជំនាញ​ក្រុង​មក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួស​សមត្ថកិច្ច​ជំនាញ ​បាន​យក​រថ​ន្ត​និង​ម៉ូតូ​ទាំង​៥​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះ ស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ​ដោយ ៖ ស.ស.