All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជា គ្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណាយជិត ២៦០លានដុល្លារ

ភ្នំពេញ ៖ ​តាម​ការគ្រោងទុក​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាសថា មានតម្លៃ​សាងសង់​២៥៩​លាន​ដុល្លារ នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ ជា​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្រួល​ការធ្វើ​ចរាចរណ៍​។​ដោយ​ផ្លូវ​ក្រវាត់ក្រុង​នេះ មាន​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​គម្រោង​ព្រលាន​យន្ត​ភ្នំពេញ​ថ្មី​ផងដែរ​។​

​សូម​ជម្រាបជូន​ថា គម្រោង​ផ្លូវ​ក្រវាត់​ទី​៣ ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៤ ខែមករា​ខាង​មុ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ទទួល​ឥណទាន​សម្បទា​ន​ទឹកប្រាក់​ចំនួន​២៥៩​លាន​ដុល្លារ​អាមេរិក ពី​ភាគី​ចិន សម្រាប់​គម្រោង​សាងសង់​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​៕

រដ្ឋ​នឹង​ចំណាយ​ជាង​៣​លាន​ដុល្លារ សម្រាប់​ការស្ដារ​ប្រព័ន្ធ​លូទឹក​កង្វក់​ខេត្ត​ព្រះសីហនុ

​ព្រះសីហនុ ៖ រដ្ឋាភិបាល នឹង​ចំណាយ​ជាង ៣​លាន​ដុល្លារ សម្រាប់​ការស្ថាបនា និង​ស្ដារ​ប្រព័ន្ធ​លូទឹក​កង្វក់ ខេត្ត​ព្រះសីហនុដើម្បី​ទប់ស្កាត់​ការបង្ហូរ​ទឹក​កខ្វក់​ ដោយ​ផ្ទាល់​ចូលទៅ ក្នុង​សមុទ្រ ធានា​ការពារ​បរិស្ថាន​ធ្វើ​ឲ្យ​ទឹកសមុទ្រ​រក្សាបាន​នូវ​ភាព​ស្អាត​។​នេះ​បើតាម ​ការ ចុះ ផ្សាយ​របស់​ក្រសួង​ព័ត៌មាន នា​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​។​

​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាងថា ក្រសួង​មាន​ថវិកា​គ្រប់គ្រាន់​ហើយ​សម្រាប់​ការស្ថាបនា​ប្រព័ន្ធ​លូទឹកស្អុយ​មួយចំនួន នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​កាត់បន្ថយ​ការបង្ហូរ​ទឹកស្អុយ ឬ​ជាតិពុល ដោយផ្ទាល់​ចូលទៅក្នុង​សមុទ្រ​។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការស្ថាបនា​ប្រព័ន្ធ​ទឹក​កង្វក់ នៅ​ខេត្ត​ព្រះសីហនុ​នេះ គឺ​ដើម្បី​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​បញ្ហា​ការបំពុល​បរិស្ថាន នៅក្នុង​ខេត្ត​នេះ​​៕

រថយន្ត​កុងតឺន័រ​ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​ជាច្រើន​គ្រឿង ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​

​ខេត្តកំពង់ស្ពឺ ៖ មនុស្សម្នា​ក់បាន​គាប​ស្លាប់​ក្នុង​រថយន្ត និង​៤​នាក់​ទៀត បាន​រងរបួស​ធ្ងន់ធ្ង​រ និង​ច្រើន​អ្នក​ទៀត​ក៏​របួស​ដែរ ដោយសារតែ​រថយន្ត​សណ្តោង​ទូ​កុងតឺន័រ​បុក​រះ​រថយន្ត​ជាច្រើន​គ្រឿង​កាលពី​វេលា​ម៉ោង​២ និង​២៥​នាទី ទី​៣ ខែមករា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់ ចន្លោះ បង្គោលគីឡូម៉ែត្រ​លេខ​
១០៤  ទៅ​លេខ​១០៥ ត្រង់ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។

​លោក សែម វុ​ឌី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ត្រែងត្រយឹង​និយាយ​អោ​ដឹង​តាម​ទូរស័ព្ទ​ថា មាន រថយន្ត​សណ្តោង​កុងតឺន័រ​បាន​បើក​លឿន បុក​រថយន្ត​រះ​បន្ត​គ្នា ជាច្រើន គ្រឿង បណ្តាលអោយ​ស្លាប់​មនុស្ស​១ នាក់​ប្រុស និង​រងរបួស​ធ្ងន់ធ្ង​រ​ចំនួន​៤​នាក់​និង​របួសស្រាល​ច្រើន​ទៀត ( កន្លែងកើតហេតុ​) រថយន្ដ​ខូចខាត ជាច្រើន​គ្រឿង ។
​
​ចំពោះ​សព និង​មនុស្ស​រងរបួស​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះឡើយ ចំណែក​អ្នករងរបួស​កំពុងតែ​ដឹក​យកទៅ​សង្គ្រោះ​ហើយ​៕
​

ទំនាស់​ក្នុង​គ្រសារ ប្រជា​ការពារ​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង នៅ​ស្រុក​ប​វេ​ល​

​បាត់ដំបង ៖ ប្រជា​ការពារ​ម្នាក់ បានធ្វើ​អត្តឃាត​ដោយ​បាញ់សម្លាប់​ខ្លួន​នឹង​កាំភ្លើង M16​បាញ់ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​រោង​យាម​មួយកន្លែង​ស្ថិតក្នុង​ភូមិ​រាម​សេនា ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដោយសារ​ជម្លោះ​ក្នុង​ក្រុមគ្រួសារ យ៉ាង​ស្រួចស្រាវ​។ នេះ​បើតាម​ការអះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​។​

​លោក សុខ សារិន អធិការ​ស្រុក​ប​វេ​ល​បាន​ម​ឱ្យដឹងថា អត្តឃាត​ជននេះ​ឈ្មោះ ញ៉ែម សារឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ប្រជា​ការពារ​ប្រចាំ​ភូមិ​-​ឃុំ​ខាងលើ ។

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជននេះ​បាន​ឈ្លោះទាស់ទែង​ជាមួយ​ប្រពន្ធ​យ៉ាង​ស្រួចស្រាវ បន្ទាប់មក​បុរស​នេះ បាន​ទៅ​ដេក​ក្នុង​អង្រឹង​នៅ​រោង​យាម​មួយកន្លែង ហើយ​បាន​ប្រើប្រាស់​កាំភ្លើង​វែង ម៉ាក M16 បាញ់សម្លាប់​ខ្លួនឯង​១​គ្រាប់ ត្រូវចំ​ត្រង់​ក្រោម​ចង្ការ បណ្ដាល​ស្លាប់​នៅនឹងកន្លែង​។​

​លោក​អធិការ​ស្រុក​បាន​ដកស្រង់​សំដី​អ្នកជិតខាង​មក​បញ្ជាក់ថា ក្រុមគ្រួសារ​ប្រជា​ការពារ​នេះ​តែងតែ​ឈ្លោះ​គ្នា​រវាង​ប្តី​ប្រពន្ធ​មិនសូវ​លោះ​ថ្ងៃ​ទេ​។

លុះ​ពេល​ទៀបភ្លឺ ស្រាប់តែ​ឮសូរ​គ្រាប់កាំភ្លើង​១​គ្រាប់ ហើយ​នាំគ្នារ​ត់ទៅ​មើល ក៏​ឃើញ​ជន​នោះ​ដេកស្លាប់​ក្នុង​អង្រឹង​បាត់ទៅហើយ​។ ចំណែក​កាំភ្លើង M16 ដែល​ប្រជា​ការពារ​យកមក​បាញ់​សម្លាប់ខ្លួន​សមត្ថកិច្ច​មិនបាន​ដឹង​ពី​ប្រវត្តិ​នៅឡើយ ហើយ​បាន​បញ្ជាក់ថា​ប្រជា​ការពារ​មិនមាន​សិទ្ធិ​កាន់​កាំភ្លើង​ទេ​។ ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ សុផល

កុមារ​មាន​ជំងឺ​ជាង ៩៦​ម៉ឺន​នាក់ បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ឆ្នាំ​២០១៨

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៨ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ព្យាបាល​កុមារ​មាន​ជំងឺ​ចំនួន ៩៦១.២៥៦​នាក់ និង​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១៦១.៤២៤​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ និង​ខេត្តសៀមរាប​។

​បើតាម​របាយការណ៍រ​បស់​មន្ទីរពេទ្យ ចុះផ្សាយ​នៅ​ថ្ងៃទី​៣១ ខែធ្នូ បានបង្ហាញ​បន្តថា សម្រាប់​កុមារ​ដែលមាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ចំនួន ១៤.៦១៥​នាក់ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន ១៥៤.៨១៦ នាក់ បាន​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ខេត្តសៀមរាប និង​ស្ត្រី​បាន​សម្រាលកូន មាន​ចំនួន ២៧.៣០៩​នាក់ ។​

​ចំណែកឯ​អត្រា​មរណភាព​កុមារ​នៅក្នុង​មន្ទីរពេទ្យ មាន​ចំនួន ០,២៣% ខណៈ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ០,២៥ %៕

ស្ត្រី​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ពេល​សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​

​អន្លង់វែង ៖ បុរស​ម្នាក់​បាន​ចូលទៅ​ប្តឹង​នៅក្នុង​អធិការដ្ឋាន​នគ​បាល​ស្រុក​អន្លង់វែង​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ ២០១៩ ដើម្បីអោយ​ជួយ​រក​យុត្តិធម៌ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១​ម៉ឺន​៥​ពាន់ ដុល្លារ ដល់ ស្ដ្រី​រងគ្រោះ​ដែល​ត្រូវជា​ប្រពន្ធ​បាន​ស្លាប់​ក្នុងពេល​សំរាលកូន នៅ​មន្ទី​ពេទ្យ​បង្អែក ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​យប់​ឆ្លង​ឆ្នាំ​២០១៩​។​

​បុរស​ជា​ប្តី​ឈ្មោះ ហេង ខេង អាយុ ៣៧​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្ដរមានជ័យ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ ឃឿ​ម សុធា អាយុ ២៨​ឆ្នាំ រស់ នៅ​ភូមិ ឃុំ​ជាមួយគ្នា​។ បុរស​ជា​ប្តី​អះអាងថា ប្រពន្ធ​របស់ខ្លួន​បាន​ស្លាប់​ក្រោយពេល​សម្រាលកូន​រួច ហើយ ឈាម​បន្ត​ធ្លាក់​ឥត​ឈប់​រហូត​ខ្សោះ​ខ្លួន​ស្លាប់​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ពិតជា​មាន​ករណី បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ បានដាក់​ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច ជួយ​រក​យុត្តិធម៌ និង​ទាមទារ​ឲ្យ​ពេទ្យ​បង្អែក​សងជុំងឺចិត្ត ១​ម៉ឺន​៥​ពាន់​ដុល្លា តែ​មិនទាន់​មានការ ឆ្លើយ តប​ពី​ខាង​មន្ទីរពេទ្យ​នៅឡើយ​ទេ​៕

ពលរដ្ឋ​ប្រមាណ​១៥០​គ្រួសារតវ៉ា​នៅ​តុលាការ ប្រឆាំង​ការលក់​ដី​សហគមន៍​នៅ​ស្រុក​បាធាយ​(Video)

​ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ប្រមាណ​១៥០​នាក់ រស់នៅ​ភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម បាននាំគ្នា​ជិះ​រថយន្ត​៣​គ្រឿង​ចេញពីផ្ទះ​មក​តុលាការខេត្ត​កំពង់ចាម ដើម្បី​តវ៉ា​សូមអោយ​តុលារ​ជួយ​អន្តរាគមន៍ និង​បដិសេធ​ការលក់​ដី​ទំនប់​មេទឹក​កណ្តៀង​ដែលមាន​ជន ខិលខូច​ឃុបឃិត​គ្នា​លក់ អោយ​ឈ្មួញ​មិន ស្គាល់​អត្តសញ្ញាណ​។

​ការជួបជុំ​តវ៉ា​នេះ​ចាប់ផ្តើម​តាំងពី​ម៉ោង​១១​ថ្ងៃទី​៣​ខែ​ខម​ករា​ឆ្នាំ ២០១៩ នៅមុខ​សាលាដំបូង​ខេត្តកំពង់ចាម​។ លោក យន់ សារឹម ជា​ប្រជាពលរដ្ឋ នៅ​ភូមិ​អក​ទៀង​បានអោយដឹងថា ពួកគាត់​មាន​គ្នា​ប្រមាណ​១៥០​នាក់ តំណាងអោយ​បងប្អូន​ចំនួន ៤៥០ គ្រួសារ​នៅ​ភូមិ ឃុំ​ខាងលើ បានមក​ធ្វើ​ការតវ៉ា សុំអោយ តុលាការខេត្ត​កំពង់ចាម បញ្ឈប់​ការលក់​ដី​នៅ​តំបន់​មេទឹក​កណ្តៀង​មាន​ទំ​ហុំ​៤០​ហិច​តា ដែលមាន​ជន​ខិ​ខូច​ចំនួន​៣​នាក់​មាន ១. ឈ្មោះ គឹម លី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ២. គឹម លាវ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ។ អ្នក​ទាំ​២ នាក់​នេះ​ជា​បងប្អូន មាន​ទីលំនៅ ភូមិ​អក ទៀង និង​ជន​ទី​៣ ឈ្មោះ លឿង ម៉ាលី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំងគោគ ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ ខេត្ត​ក​កំពង់ចាម​។

លោក យន់ សារឹម , លោក ហេង​សុគា និង​លោក វឿន ថុល ព្រមទាំង​ប្រជាពលរដ្ឋ​មួយចំនួនទៀត ដែល​មក​ធ្វើ​ការតវ៉ា​នៅមុខ​សាលាដំបូង ខេត្តកំពង់ចាម បានផ្តល់​បទសម្ភាសន៍ មានន័យ​ប្រហាក់ប្រហែលគ្នា​ថា កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ពួកគាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែលមាន​ឈ្មោះ គឹម លី ឈ្មោះ គឹម លាវ និង​ឈ្មោះ លឿង ម៉ាលី បាន​ហៅ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ មក​ប្រគល់​ប្រាក់ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ចំនួន​៤០០​ដុល្លារ អាមេរិក ជា​ប្រាក់​ថ្លៃ​លក់​ដី​តំបន់​ទំនប់​មេទឹក​ប្រាំង​កណ្តៀង ។

ប្រជាពលរដ្ឋ​ដដែល បាន​បញ្ជាក់ថា ទំនប់ទឹក​ដែល​គេ​លក់​នេះ ជា​របស់​សហគមន៍ សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​អក​ទៀក យក​ទឹក​ប្រើប្រាស់​អាស្រ័យ​ផល ដាក់​ទឹក​ស្រែប្រាំង ប៉ុន្តែ​បើ​គេ​លក់់ ហើយ​មាន​គេ​ឈូសឆាយ​ទំនប់​អស់​ទឹក​ខានធ្វើ​ស្រែប្រាំង តើ​ពួកគាត់​រំពឹង​អី​ទៀត ។

ដោយ​យល់ឃើញ​គ្រោះមហន្តរាយ​ដល់​របរ​កសិកម្ម​បែបនេះ ទើប​ពួកគាត់​នាំគ្នា​មក​តវ៉ា​មិន​ទទួលស្គាល់​ការលក់ដូរ​ខុសច្បាប់​បែបនេះ​ឡើយ​។

គេ​ពុំទាន់​ដឹងថា ខាង​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ចាម មាន​ចំណាត់ការ​បែបណា លើ​ជន​ស​ង្ស​យ័​ទាំង ៣​នាក់​មានឈ្មោះ​ខាងលើ​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ ថា បាន​យក​ដី​រដ្ឋ​លក់ ព្រោះ​ទំនងជា​ត្រូវ​សាកសួរ និង​ស្រាវជ្រាវ​យូរ​ពេល​បន្ថែមទៀត​៕  ​ដោយ ៖ សុផល

 

តំបន់ការពារធម្មជាតិ​ត្រូវបាន​បង្កើន​បន្ថែម​ពី ២៣​តំបន់ ដល់ ៥៤​តំបន់ នៅ​ទូទាំង​កម្ពុជា​

​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បានសម្រេច​បង្កើន​តំបន់ការពារធម្មជាតិ​ពី ២៣ តំបន់​ដល់​ចំនួន ៥៤ តំបន់​ធ្វើ​ឲ្យ​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ទូទាំងប្រទេស​សរុប​ប្រមាណ​ជាង ៧,៥ លាន​ហិកតា ឬ​ស្មើនឹង ៤១​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​ទាំងមូល ។​

​តាម​ខ្សែ​វីដេអូរ​ដែល​ក្រសួងបរិស្ថាន​បង្ហាញ​នៅក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​កាលពីពេល​កន្លង​ទៅបាន​បញ្ជាក់ថា រយៈពេល​ជាង ២០ ឆ្នាំ​មកនេះ​វិស័យ​បរិស្ថាន​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​មនុស្ស​គ្រប់​ស្រទាប់​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការថែរក្សា​បរិស្ថាន​បានល្អ​ប្រសើរ​។​

​តាមរយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩៨ មក​បាន​ជំរុញ​ឲ្យ​វិស័យ​បរិស្ថាន​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​បញ្ហា​រួម ហើយ​ត្រូវបាន​យក​ចិ​ត្ដ​ទុកដាក់ និង​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ កិច្ច​គាំពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​៕

​

ក្រសួង​ការងារ អំពាវនាវ​កុំ​ឲ្យ​កម្មករ​កុំ​បារម្ភ​ការទូទាត់​ប្រាក់​បំណាច់ និង​ប្រាក់​អតីតភាព

​ភ្នំពេញ ៖ ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ស្នើ​ឲ្យ​កម្មករ​កុំ​មានការ​បារម្ភ​ទាក់ទង​នឹង​អត្ថប្រយោជន៍​របស់​កម្ម​ករ​អំឡុងពេល​នៃ​ការទូទាត់​ប្រាក់​បំណាច់ ប្រាក់​អតីតភាព និង​ជំរុញ​ឲ្យ​កម្មករ​ចៀសវាង​ការចាញ់បោក ការ​ញុះញង់​របស់​ក្រុមមនុស្ស​មួយចំនួន ។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបង្ហាញ​ថា កម្មករនិយោជិត​មាន​កិច្ចសន្យា​រយៈពេល​វែង នឹង​ទទួលបាន​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២ ដង​ក្នុង ១​ឆ្នាំ​គឺ ក្នុង​ខែមិថុនា និង​ខែធ្នូ​ដោយ​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមិថុនា​ឆ្នាំ ២០១៩ តទៅ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែមថា ចំពោះ​ការទូទាត់​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ​និយោជិត ដែលមាន​មុន​ឆ្នាំ ២០១៩ ក្រសួង​កំពុងធ្វើការ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​កំណត់​កាលវិភាគ​ជាក់លាក់​មួយ​ក្នុងការ​តម្រូវ​ឲ្យ​សហគ្រាស គ្រឹះស្ថាន​អនុវត្ត​កាតព្វកិច្ច​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ ។

ទន្ទឹម​នោះ​ក្នុងអំឡុងពេល​នៃ​ការទូទាត់​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​ក្រសួង​សូម​ធានា​ចំពោះ​អត្ថប្រយោជន៍​ស្របច្បាប់​នានា​ដែល​បងប្អូន​កម្មករនិយោជិត​មាន​ហើយ​ដែល​សហគ្រាស គ្រឹះស្ថាន​ក្ស័យធន ឬ​បិទទ្វារ​ណាមួយ​មិនទាន់បាន​ទូទាត់​ជូន​បងប្អូន​កម្មករនិយោជិត​។​

​ប៉ុន្តែ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​កុំ​ឲ្យ​ចាញ់បោក​ជនខិលខូច​មួយ​ចំនួន​ដែលមាន​បំណង​ញុះញង់ បង្ក​អស្ថិរភាព​ក្នុង​សហគ្រាស​ដែល​អាច​បំផ្លាញ​ការងារ​បាន​៕

ទិវា​ឆ្លង​ឆ្នាំ​សកល​ថ្មី​២០១៩ មាន​ទេសចរ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​ជាង ៣​លាន​នាក់

​ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់​ឱ្យដឹងថា នាឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩ មាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចំនួន ៣.១៤៤.៤៣៤​នាក់ បានចេញ​ដំណើរ​ទស្សនា កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស កើនឡើង ២៥,៧៨% បើ ធៀប​នឹង​ឆ្នាំមុន​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី​-​ខេត្ត ក្នុង​ចំនួន​ភ្ញៀវទេសចរ និង​ប្រជា​ពល រដ្ឋ​ដែល​បាន​ដើរ​កម្សាន្ត​នាឱកាស​ឆ្លង​ឆ្នាំ​សាកល ២០១៨ ឆ្លង​ចូល ២០១៩ ប្រមាណ​ជាង ៣​លាន នាក់ មាន​ភ្ញៀវ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៩៩.១១៨​នាក់ កើនឡើង ៤១.៦០% បើ​ធៀប​ទៅ នឹង​ឆ្នាំមុន​។

​របាយការណ៍​ដដែល ឲ្យ​ដឹងថា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ឆ្លង ឆ្នាំ នៅ​រាជធានី​ភ្នំពេញ មាន​ប្រមាណ ២,២​លាន​នាក់ ក្នុងនោះ​ពួកគេ​បាន​ទៅ​ទស្សនា​កម្សាន្ត នៅ « វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ​» មាន​ចំនួន​ប្រមាណ ២​លាន​នាក់​៕

ឆ្នាំ​២០១៨ រកឃើញ​អដ្ឋិធាតុ​ទាហាន​វៀតណាម នៅ​កម្ពុជា​ជិត ៦០០​ធាតុ

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​កងទ័ព​កម្ពុ​ជា និង​ក្រុម​រក​អដ្ឋិធាតុ​វៀតណាម បាន​រកឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម ចំនួន​ជិត ៥៩០​ធាតុ​បន្ថែមទៀត ។ នេះ​បើតាម ការលើក​ឡើងលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ ឯ​.​ឧ​.​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ពិសេស​ស្វែងរក​អដ្ឋិធាតុ​បង្ហាញថា បច្ចុប្បន្ន គឺ​នៅសល់​អដ្ឋិធាតុ​របស់​ជ​ន​ជាតិ​វៀតណាម​ជិត​៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា ដែល​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ ។ កម្ពុជា​-​វៀតណាម បានកំណត់​គោលដៅ​បញ្ចប់​ការស្វែងរក​អដ្ឋិធាតុ​ជនជាតិ​វៀតណាម​ឱ្យអស់ នៅត្រឹម​ឆ្នាំ​២០២០​។​

​គួរ​ជម្រាប​ថា គិត​មកទល់នឹង​ពេលនេះ ការរុករក និង​ប្រមូលផ្តុំ​អដ្ឋិធាតុ នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ត្រូវបាន​រកឃើញ​ចំនួន​ជាង ១៧.៨៥០ អដ្ឋិធាតុ ហើយក៏​បានធ្វើ​មាតុភូមិ​និវត្ត​ទៅកាន់​ទីប​ញ្ចុះ​នៅ​ប្រទេស​វៀតណាម​៕

ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក

​ភ្នំពេញ ៖ តាម​ការគ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ចា​,​សម្តេច​ភក្តី សាយ ឈុំ និង​សម្តេច​ពញា​ចក្រី ហេង សំរិន ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា រួមមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នឹង​អញ្ជើញ​ចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក រយៈពេល​៤​ថ្ងៃ នៅ​ពាក់កណ្តាល​ខែមករា ខាងមុខនេះ​។​

​គួរ​ជម្រាបជូន​ថា សម្តេច​ទាំងបី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ ពេល​បើក​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) លើក​ទី​២៧ ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ៕

ឆ្នាំ​២០១៨ រដ្ឋាភិបាល​ចំណាយ​ជាង ៦​លាន​ដុល្លារ ដើម្បី​ឧបត្ថម្ភ​ដល់​ស្ត្រី​ឆ្លងទន្លេ

​ភ្នំពេញ ៖ គិត​ចាប់ពី​ខែមករា រហូតដល់​ខែធ្នូ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​ដល់ក​ម្មករ និយោជិត​ជា​ស្ត្រី​សម្រាលកូន សរុប​ចំនួន​២៦.២១៣.៦០០.០០០​រៀល ស្មើនឹង​ប្រមាណ ៦​លាន ៥​សែន ដុល្លារ​អាមេរិក​។​

​តាម​របាយ​ការណ៍កម្ម​វិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ពេញ​២០១៨​មាន​ស្ត្រី​សម្រាលកូន​ចំនួន ៦៥.០៥៤​នាក់​។​សម្រាល​បានកូន​ចំនួន ៦៥.៥៣៤​នាក់ ក្នុងនោះ​ស្ត្រី​សម្រាលកូន​ភ្លោះ​ពីរ មាន​ចំនួន​២៣៥​នាក់ សម្រាល​បានកូន​ចំនួន​៤៧០​នាក់ និង​ស្ត្រី​សម្រាលកូន​ភ្លោះ​បី មាន​ចំនួន ៥​នាក់ សម្រាល​បានកូន​ចំនួន​១៥​នាក់​។​

​សូម​រំលឹកថា សម្រាប់​ស្ត្រី​ជា​កម្មការិនី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​បន្ថែម​ដូចជា អ្នក​សម្រាល​បានកូន​ម្នាក់​ទទួលបាន ៤០​ម៉ឺន​រៀល​។​កូនភ្លោះ​២​នាក់ ទទួលបាន ៨០​ម៉ឺន​រៀល​និង​សម្រាល​កូនភ្លោះ ៣​នាក់​ទទួលបាន ១​លាន ២​សែន​រៀល​៕

តម្លៃ​ប្រេងសាំង​ធម្មតា និង​ម៉ា​ស៊ូ​ត ធ្លាក់​មក​នៅត្រឹម ៣.២០០​រៀល​ក្នុង​លីត្រ ដូចគ្នា

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ ចាប់ ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ ដោយ​តម្លៃ​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត ធ្លាក់ចុះ​បន្ថែមទៀត គឺ​មក​នៅត្រឹម ៣.២០០​រៀល​ក្នុង​មួយ​លីត្រ ដូចគ្នា​។​

​សេចក្តីជូនដំណឹង ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥ​ន្ថ​នៈ​នៅ​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥ​ន្ថ​នៈ​ចំនួន ៤​សេន ក្នុង​មួយ​លីត្រ ដែល​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ ទី​១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩៕

ព្រះរាជសុខភាព​សម្តេច​ក្រុមព្រះ បានល្អ​ប្រសើរ និង​វិល​មក​កម្ពុជា​វិញ​ឆាប់ៗ​នេះ

​ភ្នំពេញ ៖ ព្រះរាជសុខភាព​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​វិលត្រឡប់​មករក​ភាពល្អប្រសើរ​វិញ​ហើយ បន្ទាប់ពី​ព្រះអង្គ​បានទទួល​ការព្យាបាល​របួស​នៅក្រៅ​ប្រទេស​អស់​រយៈពេល​ជាច្រើន​ខែ ដោយសារ​ព្រះអង្គ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ខែ មិថុនា ឆ្នាំ​២០១៨​កន្លងទៅ​។

​លោក ណុប សុធា​រិ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​នេះ បាន អះអាងថា ស្ថានភាព​ព្រះរាជសុខភាព​របស់​ស​ម្តេច​ក្រុមព្រះ មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ ដោយ​ព្រះអង្គ​អាច​សោយ និង​យាង​បាន​ធម្មតា​ឡើងវិញ​។

នៅ​សប្តាហ៍​ក្រោយ​ព្រះអង្គ នឹង​ចូលទៅ​ពិនិត្យ​សុខភាព​ចុងក្រោយ ហើយ​អាច​យាង​មក​ប្រទេស​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​ថា នៅ​សប្តាហ៍​ក្រោយ​ក្រុមគ្រូពេទ្យ នឹង​ពិនិត្យ​ព្រះរាជសុខភាព​ព្រះអង្គ​លើកចុងក្រោយ ហើយ​បើ​មានការ​អនុញ្ញាត ព្រះអង្គ​នឹង​យាង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​នេះ​៕

​