All posts by មេគង្គ ប៉ុស្តិ៍

សម្តេច​តេ​ជោ ផ្តល់​អនុសាសន៍​៤​ចំនុច​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង អាស៊ាន

​ភ្នំពេញ ៖ នៅក្នុង​អនុ​សាស​ន៌​គន្លឹះ​សំខាន់​ចំនួន​៤​ចំនុច ដែល​សម្តេច​តេ​ជោ បានដាក់​ចេញ​សំដៅ​ជម្រុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរ​ណ៌​របស់​អាស៊ាន អោយបាន​កាន់តែខ្លាំង​ថែមទៀត ក្នុងចំណោម​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ប្រមាណ ៣០​លាន​នាក់​នោះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ផ្តល់​កម្ចី​ការប្រាក់​ទាប ដល់​និស្សិត ដើម្បី​រៀន​ជំនាញ​ទេសចរណ៍​ក្នុង​គោលដៅ​អភិវឌ្ឍ ទេសចរ​ណ៌​កម្ពុជា​ផងដែរ​។

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២​ស្តីពី «​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២១ ខែមិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​កត់សំគាល់ថា វិស័យ​ទេសចរណ៍​ពិភពលោក​កំពុង​ចូលរួម​បង្កើត​ចំណូល​ជាតិ​ស្មើនឹង ១០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​ធ្វើដំណើរ​នៅ​ទូទាំង​ពិភពលោក​ស្មើនឹង​៣០​ភាគរយ នៃ​ការនាំចេញ​ផ្នែក​សេវាកម្ម និង ៧​ភាគរយ នៃ​ការនាំចេញ​សរុប ស្ថិតក្នុង​លំដាប់​លេខ​៣ នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក ខណៈដែល​ការនាំចេញ​ប្រេងឥន្ធនៈ​ស្ថិត​លំដាប់​លេខ​១ និង​ការនាំចេញ​ផលិតផល​គីមី​ស្ថិត​លំដាប់​លេខ​២​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ពិភពលោក​ទាំងមូល ទទួល​បានទេ​ចរណ៍​អន្តរជាតិ​ជាង ១​ពាន់​៣​រយ​លាន​នាក់ មាន​កំណើន ៧​ភាគរយ​។
​តាម​ការ​ព្យាករ ទេសចរណ៍​ពិភពលោក នឹង​នៅតែ​បន្ត​កើនឡើង​តទៅទៀត ដោយ​ឆ្នាំ​២០២០ ពិភពលោក​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង ១​ពាន់​៤​រយ​លាន​នាក់ និង កើន​ដល់​១​ពាន់​៨​រយ​លាន​នាក់​នា​ឆ្នាំ​២០៣០​។ ក្នុងនោះ នៅក្នុង​ឆ្នាំ​២០១៧ តំបន់​អាស៊ាន ទទួល​ទេសចរ​អន្តរជាតិ​ចំនួន ១២៥​លាន​នាក់ និង​បាន​បង្កើត​ចំណូល​សរុប​ប្រមាណ ៩៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​១២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​តំបន់​អាស៊ាន​ទាំងមូល​។

​សម្តេច​តេ​ជៅ បាន​លើកឡើងថា សម្រាប់​ប្រទេស​កម្ពុជា ក៏ ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង និង​ជាការ​នាំចេញ​នៅនឹងកន្លែង ដែល​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ​។ ដោយ​តាម​គោលដៅ​របស់​កម្ពុជា គឺ​រំពឹងថា​នឹង​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ នា​ឆ្នាំ​២០២០ និង ១០​លាន​នាក់ នា​ឆ្នាំ​២០២៥ ហើយនឹង​កើន​ដល់ ១៥​លាន​នាក់ នា​ឆ្នាំ​២០៣០​។ ប៉ុន្តែ​ដើម្បី​សម្រេចបាន​តាម​គោលដៅ​រំពឹងទុក​ទាំង​សម្រាប់​តំបន់​អាស៊ាន និង ប្រទេស​កម្ពុជា សម្តេច​តេ​ជោ បានផ្តល់​នូវ​អនុ​សាស​ន៌​សំខាន់​ចំនួន​៤ ចំនុច សម្រាប់​បន្ត​ការអនុវត្ត លើ​វិស័យ​ទេសចរ​ណ៌ ក្នុងនោះ ៖ ទី​១• ត្រូវ​យកចិត្តទុកដាក់​ចំ​ញេះ​ចរន្ត​នៃ​ការរីកចម្រើន​វិស័យ​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ពិសេស​ក្នុង​បរិការណ៍ បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង ការរីកចម្រើន​នៃ បញ្ញា​សិប្បនិម្មិត ដូចជា ប្រព័ន្ធ​កក់​សំបុត្រ​ធ្វើដំណើរ​, បន្ទប់​ស្នាក់នៅ​, មធ្យោបាយ​ដឹកជញ្ជូន​ជាដើម ដែល​កំពុង​ធ្វើឱ្យ​ការប្រកួតប្រជែង​កាន់​តែមាន​កម្រិត​ខ្លាំង​ឡើង ។ ទី​២ បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ និង ផ្លាស់ប្តូរ​បទពិសោធន៍ រវាង​អ្នកជំនាញ​ដូចគ្នា​ក្នុង​តំបន់ ។ ទី​៣•​ជំរុញ​បង្កើត​យន្តការ​ទទួលស្គាល់​បទពិសោធន៍​រួម ដោយ​ឈរលើ​គោលការណ៍​គុណភាព និង ក្របខណ្ឌ គតិយុត្ត​នៃ​ប្រទេស​នីមួយៗ ។ និង​ទី​៤ ស្នើសុំ​ដៃគូ​អភិវឌ្ឍ​, អង្គការ​ជាតិ​-​អន្តរជាតិ សហការ និង ជួយ​គាំទ្រ ដល់​ប្រទេស​សមាជិក​ឤ​ស៊ាន តាម​ការជាក់ស្តែង ដើម្បី​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០​។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា ពិនិត្យមើល ការផ្តល់​ប្រាក់កម្ចី​ការប្រាក់​ទាប ដល់​និស្សិត​ខ្មែរ​ដើម្បី​រៀន​ជំនាញ​ទេសចរណ៍​។

​សម្តេច​តេ​ជោ បាន​ចាត់តាំង​ឱ្យ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ពិភាក្សា​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សិក្សា​រៀបចំ​ការផ្តល់​ប្រាក់កម្ចី​ដល់​និស្សិត​សម្រាប់​រៀន​ជំនាញ​ទេសចរ ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត ដែល​ធ្វើយ៉ាងណា​ធានា​ដល់​ការ​ចំណេញ​ទាំងអស់គ្នា គឺ​ធនាគារ ដែល​ផ្តល់​ប្រាក់កម្ចី ត្រូវ​ទទួលបាន​ប្រាក់​ដើម បូក​ជាមួយ​ការប្រាក់​ត្រឡប់មកវិញ នៅពេល​និស្សិត​រៀន​ចប់ ចំណែក​និស្សិត ក៏​ទទួលបាន​ជំនាញ និង​ចំណេះដឹង​ផ្នែក​ទេសចរ​ណ៌​ផងដែរ​៕

អាជ្ញាធរ​ក្រុងភ្នំពេញ ជំ​រុញឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម បង្កើន​លទ្ធភាព​ការងារ​

 

​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​កោះប្រជុំ មន្ត្រី​ពាក់ព័ន្ធ ភ្នាក់ងារ​ប្រមូល​សំអាត​សំរាម និង​អាជ្ញាធរ​សង្កាត់ ខ័​ណ្ឌ ទាំងអស់​មក​ប្រជុំ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ ដើម្បី​ពង្រឹង​លើ​ការងារ​ប្រមូល​សំរាម នៅតាម​បណ្តារ​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​ឱ្យមាន​បរិស្ថាន​ល្អ ធានាបាន​ថា រាជធានី​ភ្នំពេញ​មាន​សោ​ភណ្ឌ​ភាព ស្អាត​ល្អ សក្តិសម​ជាទី​ក្រុង​ទាន់សម័យ​នៅ​អាស៊ីអាគ្នេយ៍​។​

​នាឱកាស​នោះ លោក ឃួ​ង ស្រេង​បាន​ជម្រុញ​ឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម ថ្នាក់ដឹកនាំ សង្កាត់ ខណ្ឌ ទាំងអស់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​ការពង្រឹង​ការងារ​ប្រមូល​សំរាម​ឱ្យបាន​គ្រប់​ទីកន្លែង នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង តាមរយៈ​ការ​តាមមើល​ជាប្រចាំ ថា​តើ​នៅ​ទីតាំង​ណា មាន​សំរាម​គរ​ចោល ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី មិនបាន​ទៅ​ដឹកជញ្ជូន ហើយ​រាយការណ៍​តាម​រចនាសម្ព័ន្ធ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​ក្រុមហ៊ុន ដើម្បី​ឱ្យទៅ​ប្រមូល​សំរាម​ទាំងនោះ​ឱ្យបាន​ទាន់ពេលវេលា ចៀល​វៀង​ទុក​សំរាម​ឱ្យនៅ​គរ​ចោល​ស្អុយរលួយ ធ្វើឱ្យប៉ះពាល់​បរិស្ថាន អនាម័យ និង​សោ​ភណ្ឌ​ភាព ក្នុង​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។​

​លោក អភិបាល បានលើកឡើង​ទៀតថា រដ្ឋបាល​រាជធានី នឹងធ្វើ​ឡ​ដុត​សំរាម នៅតាម​តំបន់​ជាយក្រុង​មួយចំនួន ពិសេស​ទីតាំង​ណា ដែល​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​មិន​ដល់ ដើម្បី​កុំឱ្យ​មាន​សំរាម​រាយប៉ាយ និង​គរ​ចោល​កាន់តែ​ច្រើនឡើងៗ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ឃួ​ង ស្រេង​បានស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់ នឹង​ចាត់វិធានការ​ឱ្យបាន​តឹងរឹង​បំផុត ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដែល​បង្ករ​ឱ្យមាន​ជ្រុះ​រាយប៉ាយ​តាម​ដងផ្លូវ ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង ប៉ះពាល់​សុខភាព សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​។​

ទន្ទឹមគ្នា​នោះដែរ លោក បាន​មើលឃើញថា ការដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈខុស​បច្ចេក​ទេស ដែល​ទាមទារ​ឱ្យមាន​ការកែសម្រួល​ឡើងវិញ គឺ​កាត់​ឱ្យមាន​ចន្លោះ​ខាងក្រោម​ឱ្យបាន​ធំ​ជាង​នេះ ដើម្បីឱ្យ​ទឹក​អាច​ហូរ​ចេញចូល​នាំយក​សំរាម និង​ដី​ចេញពី​ទ្រូងផ្លូវ​កុំឱ្យ​ទៅ​កក​នៅ​កណ្តាល​ទ្រូងផ្លូវ​តទៅទៀត​។ ក្រៅពីនេះ ក៏បាន​ស្នើឱ្យ អាជ្ញាធរ​សង្កាត់ ខណ្ឌ សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី មាន​យុទ្ធនាការ បោស​កើប ឬ​ប្រមូល​ដី និង​ខ្សាច់​ទាំងនោះ​ចេញ​ឱ្យបាន​ជាប្រចាំ​។​

ទាក់ទិន​នឹង​ការរំលោភ​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម របស់​ប្រជាជន​ពលរដ្ឋ​វិញ ក៏ត្រូវ​តែមាន​វិធាន​ជាប្រចាំ​ផងដែរ កុំ​គិតថា ការធ្វើ​រដ្ឋបាល​តាម​មូលដ្ឋាន វា​នាំឱ្យមាន​ផលប៉ះពាល់ ឬ ដោ​ន​ភាព​ដល់ ការបោះឆ្នោត ត្រូវ​រួមគ្នា​គិតពី​បញ្ហា​សោ​ភណ្ឌ​ភាព និង​សណ្តាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ជា​រឿង​សំខាន់​សំរាប់​យើងទាំងអស់គ្នា​៕​

ចិន ពិចារណា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨ នេះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Chen Xu​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សកល​វិទ្យាល័យ Tsinghua របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​កម្ពុជា ។

​លោក ឡៅ ហ៊ឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ​ថា សកលវិទ្យា​ល័យ​Tsinghua ជា​សកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​ចិន ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ និង​មានបទពិសោធន៍​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាពិសេស​ថ្នាក់ដឹកនាំ​កំពូលៗ​នៅ​ប្រទេស​ចិន​ភាគច្រើន​ចេញពី​សកល​វិទ្យាល័យ​មួយ​នេះ​។

​ក្នុងជំនួប​ពិភាក្សា​នោះដែរ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​ផ្តោតជាសំខាន់​លើ​ចំណុច​ចំនួន​មានដូចជា​៖ ពាក់ព័ន្ធ​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ Tsinghua និង​វិទ្យាស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ​នាពេល​អនាគត​។​ខាង​សកល​វិទ្យាល័យ នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ ចំ​បោះ​លើ​គ្រូ​បង្គោល​កម្ពុជា​។​ពាក់ព័ន្ធ​លើ​ការបណ្តុះបណ្តាល​មន្ត្រីរាជកា​រយៈពេល​វែង ដែល​ខាង​ភាគី​ចិន នឹង​ផ្តល់​អាហារូបករណ៍ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។ ម្យ៉ាងទៀត សកល​វិទ្យាល័យ​មួយ​នេះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់យោបល់​ទៅ​រដ្ឋាភិបាល​ចិន ធ្វើ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ធំៗ​ជាច្រើន​ទៀត​។ ខាង​សកល​វិទ្យាល័យ​Tsinghua ចង់បាន​ព័ត៌មាន​ពី​ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ថា តើ​មាន​យុទ្ធសាស្ត្រ និង​គោលនយោបាយ​បែបណា ដើម្បី​សកលវិទ្យា​ល័យ​ទទួលយក​ព័ត៌មាន​ទាំងនេះ រៀបចំ​គោលនយោបាយ ឬ​យុទ្ធសាស្ត្រ ផ្តល់​ជូនទៅ​រដ្ឋាភិបាល​ចិន​សម្រាប់​ជួយ​គាំទ្រ​ដល់​កម្ពុជា​។

​លោក ឡៅ ហ៊ីម បាន​បញ្ជាក់ថា កន្លងមក​មន្ត្រីរាជកា​រ​របស់​ក្រសួង​ការងារ​ក៏​ធា្ល​ប់ទ​ទួលបាន​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​នេះដែរ ។ ក្រសួង​បានស្នើ​សុំ​ទៅ សកល​វិទ្យាល័យ​ផ្តល់​អាហារូបករណ៍​ជាច្រើន ទៅលើ​ការបណ្តុះបណ្តាល​ធន​ធន​មនុស្ស ជាពិសេស​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើ​វិស័យ​កសិកម្ម សុខាភិបាល បច្ចេកវិទ្យា​ទំនើបៗ​និង​ផ្នែក​ផ្កាយរណប ផងដែរ ។​

​លោ​កម​បន្តថា បច្ចុប្បន្ន​និស្សិត​កម្ពុជា ខ្វះខាត​ជំនាញ​ខាង​ផ្កាយរណប​នេះ ដែល​ក្រសួង​ត្រៀម​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(NPIC)​។ ក្រោយពេល​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន ក្រសួង​នឹង​រៀបចំ​កិច្ចការ​នេះ​ឱ្យ​បានល្អ ស្របតាម​តម្រូវ​ការជំនាញ​ចាំបាច់​ដើម្បី​ដើរ​ឱ្យទាន់​បច្ចេកវិទ្យា​នៅលើ​ពិភពលោក​៕​

ប៉ូលិស ៖ រឿង​របស់​សម្តេចក្រុមព្រះ ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុ​ទ្ធ​សាធ​

​ភ្នំពេញ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​សម្ដេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ ដែល​កើតឡើង​ដោយសារ​ភាគី​ម្ខាង​ទៀត​បើកបរ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ផ្ទុក​មនុស្ស​លើ​ចំណុះ​និង​មាន​ល្បឿន​ហួសកំណត់​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ក៏បាន​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ទាំងឡាយណា​ដែល​បាន​លើកឡើងថា​ករណីនេះ​មិនមែនជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ព័ត៌មាន​នេះ​ផ្ទុយស្រឡះ​ពី​ការពិត​និង​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​ជំនាញ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដូចដែល​បានបង្ហាញ​ជូន​នេះ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ​ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សូម​បដិសេធ​ទៅលើ​ព័ត៌មាន​ទាំងឡាយណា​ដែល​លើកឡើង​មិន​ត្រឹមត្រូវ​តាម​ការស៊ើបអង្កេត​នេះ​។

​បើតាម​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើយ​ដោយ​រថយន្ដ Highlander ជា​ប្រភេទ​រថយន្ដឈ្នួល​ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ មកកាន់​រាជធានី​ភ្នំពេញ​។
​រថយន្ដ​បង្ក​នោះ បាន​ផ្ទុក​មនុស្ស​លើស​ចំណុះ​ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​លើស​កំណត់​(១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​)​ដែលនាំអោយ​មានការ​ពិបាក​ក្នុង​ការបញ្ជា​យានយន្ដ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​រៀបរាប់ថា​បើតាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​នៅ​មុនពេល​កើតហេតុ រថយន្ដ​បង្ក​បាន​ឡើង​វ៉ា​រថយន្ដ​មួយគ្រឿង​ម៉ាក Lexus RX300 ស្រាប់តែ​ពេល​កំពុង​ឡើង​វ៉ា​នោះ​ក៏​ពើបប្រទះ​នឹង​រថយន្ដ​ក្បូន​របស់​សម្ដេចក្រុមព្រះ​ន​រោ​ត្ដម រណឫទ្ធិ ដែល​កំពុងតែ​បើក​ច្រាសទិស​គ្នា​ហើយ​អ្នកបើកបរ​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​ដើម្បី​វ៉ា​អោយ​ផុត​ហើយ​គេច​ចូលមក​ខាងស្ដាំ​ដៃ​វិញ ។
​ពេលនោះ​រថយន្ដ​បានគេច​ជ្រុល​មក​ខាងស្ដាំ​បណ្ដាលអោយ​ធ្លាក់​ផ្លូវ​មួយ​ចំហៀង​ហើយ​អ្នកបើករថយន្ដ​ក៏​បួង​ចង្កូត​មក​ខាងឆ្វេង​វិញ​ស្រាប់តែ​ព្រះទីនាំង​របស់​សម្ដេចក្រុមព្រះ​មកដល់​ក៏​បុក​ពេញទំហឹង​តែម្ដង ។​

​យ៉ាងណាមិញ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ប្លុង វិសាល នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ បានសម្រេច​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ឈ្មោះ ម៉ិ​ល សារ៉េត អាយុ​៣៤​ឆ្នាំ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​ព្រះទីនាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​បណ្តាលអោយ​ទ្រង់​រងរបួស​ធ្ងន់​និង​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព ។
​តុលាការ​បានសម្រេច​ចោទប្រកាន់ អ្នកបើកបរ​រថយន្ដ​តាក់ស៊ី ពីបទ​បើកបរ​ធ្វេសប្រហែស បណ្តាល​របួស​និង​ស្លាប់​អ្នកដទៃ​។​

​សូមបញ្ជាក់ថា​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​លេខ​២០០-២០១ ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ កាលពី​ថ្ងៃអាទិត្យ ទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​។ សព​អ្នក​ម្នាង ត្រូវបាន​រៀបចំ​ពិធី​បូជា​រួចរាល់​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅនេះ ខណៈដែល​សម្តេចក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​បាងកក ដោយ​មិនបាន​ទទួលដំណឹង​នៃ​មរណភាព​នេះ​ទេ​៕​

ប្រមុខ​កងទ័ព ប្រារព្ធ​ខួប​៤១​ឆ្នាំ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប ប៉ុល ពត​

​ត្បូងឃ្មុំ ៖ នៅ​តំបន់​ប្រវត្តិសាស្ត្រ​ភូមិ កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ប្រារព្ធ​ខួប​៤១​ឆ្នាំ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ១៩៧៧-​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ជា​ទិវា​ចងចាំ ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យ ពូជ សាស​ន៏ ប៉ុល ពត ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរ​រូប នីយកម្ម និង សំណង់ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងការពារជាតិ អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងទឹក ជើងគោក និង​ជើង​អាកាស និង កងរាជអាវុធហត្ថ​អគ្គ នាយក​អគ្គនាយករង និង​នាយទាហាន នៅក្នុង​ក្រសួងការពារជាតិ​អគ្គបញ្ជាការ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​កោះ​ថ្ម បាន​ចូលរួម​យ៉ាងច្រើន​កុះករ​។

​លោក លី ឡេ អភិបាល នៃ​គណៈ​អភិបាលខេត្ត ត្បូងឃ្មុំ បាន​បញ្ជាក់ថា ៖ បើ​ទោះ បី​ជា​រយៈពេល​៤១​ឆ្នាំ បាន​កន្លងផុតទៅ​ក៏ពិតមែន ប៉ុន្តែ​យើងទាំងអស់គ្នា នៅតែ​ចងចាំ​ជានិច្ច ហើយ ថែមទាំង​ដិតដាម ក្នុង​ក្រអៅ បេះដូង​យើង​ជានិច្ច មិនអាច​បំភ្លេច​បានឡើយ នូវ​គំរូ​វីរភាព​ដោ៏​ឧដុង្គឧត្តម និង​គុណូបការៈ ដ៏​ធំធេង មិនអាច​កាត់ថ្លៃ​បាន របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ពុះពារ យ៉ាង​អង់អាច ក្លាហាន ហាន​ធ្វើ​ពលិកម្ម គ្រប់បែបយ៉ាង ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​គ្រប់ បែបយ៉ាង​ឥត​គណនា ចេញដំណើរ​ដើម្បី ធ្វើការ​តស៊ូ​យ៉ាង​ស្វិតស្វាញ ឈានឆ្ពោះ ទៅរក​ការ​ផ្តួល​រលំ របប ប្រល័យ​ពូជ​សាស​ន៏ ប៉ុល ពត ក្នុង​បុព្វហេតុ​រំដោះជាតិ មាតុភូមិ និង​ប្រជាជន​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់ នៃ​របប​ប្រល័យ​ពូជ សាស​ន៏ ប៉ុលពត​។​

​នៅ​ក្នង​ពិធី​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ប្រសា​ស​ន៏​ថា​៖ សាលារៀន កោះ​ថ្ម​នេះ គឺជា​ទីសក្ការៈ ដែល​នាំ​ផ្លូវ​ម​គ្គុ​ទេស​ណ៏ ចេញទៅ​ស្វែងរក​ការសង្គ្រោះ​ជាតិ នាពេល​កន្លងមក​និង​បាន​នាំ​ជាតិ​មាតុភូមិ របស់​យើង​បាន​រស់រានមានជីវិត​ឡើងវិញ ហើយ​មានការ​រីកចំរើន ដល់ សព្វថ្ងៃនេះ​។ សម្តេច​ពិជ័យ​សេនា បាន​បន្តថា​៖ យើង​ត្រូវតែ​ធ្វើ​ពិធី​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​អត្ថន័យ ដ៏​មាន​សារៈសំខាន់​នេះ ។ ក្នុងនាម​ប្រធាន​គណៈកម្មាការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ សម្តេច​បាន​បញ្ជាក់ថា​៖ សម្តេច បានជ្រើសរើស

​យក​ព្រឹត្តិការណ៍ ថ្ងៃទី​២០ មិថុនា ឆ្នាំ​១៩៧៧ ទាំងស្រុង ឆ្លាក់​រូបចម្លាក់​នៅលើ​វិមាន​ឈ្នះ​ឈ្នះ សំរាប់​ទុក​ឲ្យ មនុស្ស ជំនាន់​ក្រោយ​សិក្សា​រៀនសូត្រ​ជា​បទពិសោធ​ន៏ សំរាប់​ថ្ងៃ​អនាគត​។ សម្តេច​ពិជ័យ​សេនា ក៏បាន​ថ្លែង អំណរគុណ​ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​កោះ​ថ្មរ ដែល​បាន​គោរព​និង ផ្តល់ សេចក្តីស្រលាញ់​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ចាប់តាំងពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ពិសេស​ថ្ងៃទី​២០ មិថុនា ១៩៧៧ ក្នុង​ដំណើរ​ឆ្ពោះទៅ ការផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត​។

​សម្តេច ពិជ័យ​សេនា បាន​សង្កត់ធ្ងន់ថា ចំណុច​គួ​ឲ្យ​កត់សំគាល់ ថ្ងៃ ទី​២០ មិថុនា ឆ្នាំ ១៩៧៧ សម្តេច តេ​ជោ ហ៊ុន សែន គ្រាន់តែ​ជានា​យ​ទ​ហាន​មួយរូប ទទួល​ការបញ្ជា​ពី​ថ្នាក់លើ ប៉ុន្តែ​ចាប់ ពីថ្ងៃ ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ រហូតមកដល់​បច្ចុប្បន្ន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្លាយជា​មេដឹកនាំ ដ៏​ឈ្លៀសវ័យ ប្រកបដោយ​គតិបណ្ឌិត ។ ក្នុងឱកាស​នោះ បន្ទាប់ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចែក​អំណោយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់ បងប្អូន​ប្រ ជា​ពលរដ្ឋ​ក្នុងភូមិ កោះ​ថ្ម ឃុំ​ទ​ន្លូ​ង​រួចមក សម្តេច​ពិជ័យ​សេនា​ក៏បាន​បន្តដំណើរ ទៅ​ចំណុច អិ​ច ១៦ ព្រំដែន​កម្ពុជា វៀតណាម ដើម្បី​ប្រារព្ធ​ពិធី នៅ​ទីនោះ​បន្តទៀត​។

​សូមបញ្ជាក់ថា ទីតាំង​ចំណុច អិ​ច ១៦​ដើម​ត្រ​យឹ​ង ជាទី​តាំង​ប្រវត្តិ សាស្ត្រ​ចំណុច​ទី​២ នៃ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​បរល័យ​ពូជ​សាស​ន៏ ប៉ុល​ព​តុ​។ កាលពី​៤១ ឆ្នាំមុន នៅ​ទីនោះ សម្តេច​ហ៊ុន សែន និង​កម្មាភិបាល ដ៏​ទុកចិត្ត ៤​នាក់​ទៀត រួមមាន នុ​ច​ថន វ៉ា​ប៉ោ​អៀង ញឹក​ហួន ស៊ូ​គឹម​ស្រៀ​ង​ហៅ​សាញ់ បានធ្វើ​ដំណើរ​ចេញពី​ទីតាំង​កោះ​ថ្ម ដែលជា​អតីត​បញ្ជាការដ្ឋាន វរៈ​សេនា ធំ​២១ នៅវេលា​ម៉ោង​២១​យប់ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ មកដល់ ចំណុច​អិ​ច​១៦ ដើម​ទ្រយឹង ព្រំដែន កម្ពុជា​វៀតណាម ដើម្បី​ឆ្លង​ចូលទៅ​កាន់​ទឹកដី​វៀតណាម ក្នុងស្រុក ឡុ​ក​និ​ញ ខេត្ត​សុង​ប៊ែ​។

​ក្នុងឱកាស​ប្រា​ព្វ ខួប​លើក​ទិ​៤១​ឆ្នាំ នៅ​ចំនុច​អិ​ច​១៦ នាឱកាស​នោះដែរ សម្តេច ពិជ័យ​សេនា រួមទាំង​ប្រតិភូ​អមដំណើរ ទាំងអស់ បាន​ស្តាប់​នូវ​សំលេង​ជា​ប្រសា​ស​ន៏​របស់​សម្តេច តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន ថ្លែង​ក្នុង ឱកាស​ប្រារព្វ​ខួប​៤០ ឆ្នាំ កាលពី​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ​២០១៧ នៅ​ចំណុចដើម ទ្រយឹង ដែល​នៅក្នុង ប្រសា​ស​ន៏​សម្តេច​តេ​ជោ នាពេល​នោះបាន​រំលឹក​ពី​ប្រវត្តិ នៃ​ការធ្វើដំណើរ​ឆ្លងកាត់​ចំណុច អិ​ច ១៦​នេះ ដំណើរ​ឆ្លងកាត់​ព្រំដែន ទៅ​ប្រទេស​វៀតណាម ៕​

ខេត្តពោធិ៍សាត់ នឹង​ប្រកាស​បង្កើត​ស្រុក​មួយ​ថ្មីឈ្មោះ ស្រុក​សំ​សាន្ត នៅ​ឆ្នាំក្រោយ​

​ពោធិ៍សាត់ ៖ «​សំ​សាន្ត​» គឺជា​ឈ្មោះ​ស្រុក​ថ្មី​មួយ​ដែល​អាជ្ញាធរខេត្ត​ពោធិសាត់ នឹង​បង្កើតឡើង​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ​បើតាម​កាត​អះអាង​បញ្ជាក់​ពី​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន​។​

​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បាន​ឲ្យ​ដឹងថា ខេត្ត ពោធិ៍សាត់​នឹងមាន​ស្រុក​ថ្មី​មួយ​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ជួប​សំណេះសំណាល ដោះស្រាយ​សំណូមពរ និង​ពិភាក្សា​ការបង្កើត​ស្រុក​ថ្មី ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ ទូទាំង​ឃុំ​តា​លោ ជិត​៣​ពាន់​នាក់ ដោយមាន​ការចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​នានា អាជ្ញាធរ​ស្រុក និង​មន្ត្រី​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​។​

​លោក​បន្តថា ស្រុក​ថ្មី​ដែល​នឹង​បង្កើតឡើង​នេះ​មាន​ឈ្មោះថា “​ស្រុក​សំ​សាន្ត​”​។​នៅពេលដែល​ស្រុក​នេះ បាន​បង្កើត​ចេញ​ជា​រូបរាង​ហើយ​នោះ វា នឹង​ក្លាយជា​ស្រុក​បង្អែ​កមួយ បន្ទាប់ពី​ទីក្រុង​ពោធិ៍សាត់ ដែល​អាចជួយ​សម្រួល ដល់​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ជិត កាន់តែ​លឿន មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក អភិបាលខេត្ត បន្តថា ដោយ​យល់ឃើញថា ឃុំ​តា​លោ មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អ ប៉ុន្តែ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីរួមស្រុក​បាកាន ពិបាក​ក្នុងការ​ធ្វើដំណើរ​មក​ទ​ទួល​សេវាសាធារណៈ​។ ឯកឧត្តម​ក៏បាន​សុំ​ការឯកភាព ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​សម្ពោធ​អាគារ​រដ្ឋបាល​ថ្មី​សាលាខេត្ត​ពោធិ៍សាត់ កាលពី​ពាក់កណ្តាល​ខែសីហា​កន្លង​ទៅ​។

​សម្តេច​ក្រឡាហោម​ក៏បាន​ឯកភាព​តាម​ការស្នើសុំ ឲ្យ​បង្កើត​ស្រុក​ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​បានសម្រេច​ឲ្យ​ប្រើ​ឈ្មោះថា “​ស្រុក​សំ​សាន្ត​” ។ ឯកឧត្តម​បាន​បន្ថែមទៀតថា ក្រោយ​ប្រជុំ​ពិភាក្សាគ្នា​ហើយ​នោះ លោក​នឹង​ចាត់​ឲ្យ​លោក​អភិបាលរង​ខេត្ត ២​រូប សហការ​ជាមួយ​ជំនាញ ចុះ​សិក្សា​ប្លង់​ពីលើ​អាកាស និង​ប្លង់​ខាងក្រោម នៅលើ​ផ្ទៃដី​គ្រោង​សាងសង់​តំបន់​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជិត​១០០​ហិកតា​។​

​លោក ម៉ៅ ធនិន ក៏បាន​លើកឡើង​ពី​សមិទ្ធផល​ធំៗ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ព្រមទាំង​បាន​អំពាវនាវ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​

អាជ្ញាធរ​គ្រោង​ដាំ​ដើមឈើ​បន្ថែម​ឲ្យ​ក្រុងភ្នំពេញ​ទៅជា​ទីក្រុង​បៃតង​

​ភ្នំពេញ ៖ ដើម្បី​បង្កើន​អោយមាន​បរិស្ថាន​បៃតង​កាន់​ច្រើន​នៅ​រាជធានី​ភ្នំពេញ អភិបាល​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​កែលំអរ​សួនច្បារ​និង​គ្រោង​ដាំ​ដើមឈើ​នៅតាម​បណ្តា​ផ្លូវ​នានា​នៅ​រាជធានី ដើម្បីអោយ​បរិយាកាស​បៃតង​ច្រើន​។​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ នា​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា​កំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ មានការ​កើនឡើង​ខ្លាំង ជាពិសេស សំណង់​អគារ​តូចធំ អគារ​ខ្ពស់ៗ បុរី​សំណង់​ផ្សេងៗ មានការ​រីកដុះដាល យ៉ាងច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​។ តែ​ម្ចាស់​អគារ​ទាំងអស់នោះ​មិនបាន​គិតគូរ​អោយមាន​បរិយាកាស​បៃតង​នោះទេ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ផែនការ​ដើម្បី​ដាំ​ដើម​នៅតាម​បណ្តា​ផ្លូវ​នានា ក្នុង​បំណង​អោយ​លំហរ​បៃតង​។​

​មុននឹង​ឈានទៅដល់​ការដាំ​ដើមឈើ​បង្កើត​អោយ​បរិយាកាស​បៃតង​នេះ លោក​អភិបាល​រាជធានី​ក៏បាន​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន ត្រូវ​ចុះ​មើល​ពី​ស្ថានភាព​ដើមឈើ​ដែលមាន​ស្រាប់ មាន​អាយុកាល​ជា​យូ​ឆ្នាំ​ហើយ ថា​តើ​អាច​បន្ត​ទុក​នៅ​បន្ត ឬ​ត្រូវ​ដក​ឬ​កាប់​ចេញ ដោយសារ​មាន​ដើមឈើ​ខ្លះ​មាន​អាយុកាល​ប្រមាណ​ជាង​១០០​ឆ្នាំ​ក៏មានដែរ ដើម្បី​ជៀសវាង​ការដួលរលំ​មកលើ​លំនៅដ្ឋាន ឬ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។​

​លោក ឃួ​ង ស្រេង បានអោយ​មន្ទីរ​ពាក់ព័ន្ធ ត្រូវធ្វើ​ការ​ថែ​បំ​ប៉ម ឫ​ក៏​រៀបចំ​គិតគូ​ដាក់​ជី​បំ​ប៉ម​សុភាព​ដើមឈើ​ឲ្យ​មាន​ភាពប្រសើរ និង​ត្រូវ​កាប់​រះ​មែក​ចេញ ដើម្បី​ឲ្យ​មែក​ដែល​ពុកផុយ ដោយសារ​នៅ​រដូវ​ស្សា តែងតែមាន​ខ្យល់​ភ្លៀង​កន្ត្រាក់​។ ចំណែក​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានដឹង​ដែរ​ថា​រដ្ឋបាល​រាជធានី គិតគូ​ពង្រីក​និង​ដាំ​បន្ថែម​នូវ​តំបន់​បៃតង ឬ​លំហរ​បៃតង ឲ្យ​មាន​ច្រើន​ថែមទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ស្របតាម​ផែនការ​មាន​ស្រាប់​។

លោក​បន្តថា ការដាំ​ដើមឈើ​អោយមាន​បរិស្ថាន​បៃតង​នេះ ដើម្បី​បង្កើន​សោ​ភណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ ស្រប​ជាមួយនឹង​សំណង់​អាគារ​ដែល​ធំ​ស្កឹមស្កៃ​ដែលមាន​ស្រាប់ ហើយ​យើង​ត្រូវ​ដឹងថា​ដើមឈើ​គឺ​បង្កើត​ឧកស៊ីសែន​នៅពេល​ថ្ងៃ វា​ជា​ចំណែក​មួយ​សំរាប់​ផ្តល់​ឲ្យ​មនុស្ស សត្វ​ដែលមាន​ជីវិត​ទាំងអស់ ហើយ​វា​ស្រូប​ទៅវិញ​នូវ​ឧស្ម័ន​ជាតិពុល​ផ្សេងៗ ដែល​កើតចេញពី​ផ្សែង​ឧស្សាហ៍កម្ម និង​ម៉ូតូ​រថយន្ត​ផងដែរ​នៅក្នុង​រាជធានី​ភ្នំពេញ​៕​

ប្រមុខ​ដឹកនាំ CPP សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​ក្នុង​ខេត្តកណ្ដាល

​កណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​សមាជិក​សមាជិកា​គណបក្ស ដើម្បី​បញ្ជាក់​ពី​គោលនយោបាយ និង​ដំណើរការ​កំណែទម្រង់​នានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច បាន​ជំ​រុញអោយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ អោយបាន​លឿន និង​មាន​ប្រសិទ្ធភាព​។

​ថ្លែង​នៅ​ពិធី​ជួប​សំណេះសំណាល ជាមួយ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុ​ជាជាង​៣​ពាន់​នាក់ នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា នេះ សម្តេច តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​បន្ត​ខិតខំ​លើ​ការធ្វើកំណែទម្រង់​នៃ​បញ្ហាសំខាន់​ជាច្រើន ដើម្បីអោយ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សុខមាលភាព​ល្អ និង​មាន​ជីវភាព​ល្អប្រសើរ​។

ជាក់ស្តែង ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានធ្វើ​ការតំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ជា​បន្ត​បន្ទាប់ ហើយ ចាប់ពី​ឆ្នាំ​២០១៩​ទៅ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​នឹងមិន​តិចជាង​១​លាន​រៀល​នោះទេ​។ ស្របពេល​ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏បាន​ខិតខំ​ធ្វើការ​កំណែទម្រង់​ទាំង​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ​។
​ដើម្បី​បន្ត​កិច្ចការ​កំណែទម្រង់​ទាំងនេះ​អោយសម្រេចបាន​ប្រកបដោយ​ប្រសិទ្ធភាព សម្ដេច​តេ​ជោ បាន​ជម្រុញ អោយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ក​ចិត្ត​ទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន អោយបាន​លឿន និង​មាន​ប្រសិទ្ធភាព​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​តែង​គោរព​ស្រលាញ់​ចំពោះ​សម្តេច​ផ្ទាល់ និង​តែងតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​រហូតមក​។ ដើម្បី​បន្ត​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ ខែ​កក្ត​ដា ខាងមុខនេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​ពី​លេខ​រៀង​របស់ ឈរឈ្មោះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ ដែល​សម្តេច​ចាត់ទុកថា ជា​លេខ​រៀង​ដ៏​មាន​អត្ថន័យ ស្របទៅនឹង ខួប​២០​ឆ្នាំ​នៃ​ការដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​បង្រួបបង្រួម​ជាតិ និង ស្វែងរក​សន្តិភាព​ពេញលេញ ឈានដល់​មានការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ននេះ​តែម្តង​។

​គួរ​បញ្ជាក់ថា នាពេល​កន្លងមក សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ថ្លែង​បញ្ជាក់ដែរថា ជា​ចក្ខុវិស័យ​ដ៏​រឹងមាំ និង​វែងឆ្ងាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​ជា​អ្នកដឹកនាំ​ប្រទេស​រយៈពេល​៣០ ឬ​៤០​ឆ្នាំ នោះទេ តែ​នឹង​បន្ត​ដឹកនាំ​ប្រទេស ក្នុង​រយៈពេល​យូរអង្វែង​រហូត​ទៅ​៕​

រថយន្តតពីរត្រឿង​បើក​ជែង​កៀរ​គ្នា​ធ្លាក់​បឹង​តា​មោក ខណ្ឌ​ព្រែក​ព្នៅ​

​ភ្នំពេញ​៖ រថយន្តស្ទូច​ដឹក​ដុំ​ក្រដាស​មួយគ្រឿង​បើក​ជែង​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​នីសា​ន់​ដឹក​ដី​ពេញទំហឹង​បណ្តា​យ​ក្រឡាប់​ផ្ងារជើង​ចាក់ដី​ចោល​ហើយ​រថយន្តស្ទូច​ជ្រុល​ច​ង្កូ​ច​ធ្លាក់​បឹង​តា​មោក​សំណាងល្អ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំងពីរ​នា​ក់រង​របួស​នោះឡើយ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៥១​ភូមិ​ទួល​សាគរ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​រថយន្តស្ទូច​ម៉ាក​ហុ​ី​យ៉ាន​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពត​3A 0043​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​អ្នកបើក​នោះទេ​។​ចំណេ​ក​រថយន្ត​ដឹក​ដី​ម៉ាក​នីសា​ន់​ពណ៌​ខៀវ​អត់​ស្លាក​លេខ​បើក​ដោយ​ឈ្មោះ​សយ ចាន់​ដា​រា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រៃ​ពង្រ​សង្កាត់​ពញ្ញា​ពុន​ខណ្ឌ​ព្រែក​ព្នៅ​។​
តាម​សាក្សី​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នីសា​ន់​ដឹក​ដី​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាមផ្លូវ​១៥១​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្តស្ទូច​បើកបរ​បញ្ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច​បាន​ជែង​
​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ដែល​កំពុង​បើកបរ​ស្រប​ទិសដៅ​គ្នា​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដី​ពេញទំហឹង​បណ្តាលអោយ​ក្រឡាប់​ផ្ងារជើង​ចាក់ដី​ចោល​។​ចំណែក​​រថយន្តស្ទូច​ក៏​ជ្រុល​ទៅ​ឆ្វេង​ដៃ​ធ្លាក់ចូល​ទឹក​បឹង​តា​មោក​តែម្តង​។​
​តាម​នគរបាល​អោយដឹងថា​អ្នកបើកបរ​ពុំ​បណ្តាលអោយ​រងរបួស​ឡើយ​។​រថយន្ត​ទាំ​២​គ្រឿង​ខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំ​២​គ្រឿង​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ដោះស្រាយ​សង​ការខូចខាត​៕

នាយករដ្ឋមន្ត្រី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​ទួល​ក្រសាំង​

​ភ្នំពេញ ៖ សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស សម្តេច​តេ​ជោ ទួល​ក្រសាំង ក្នុង​ក្រុង​តាខ្មៅ មានដូចជា​អគារ​បញ្ជាការដ្ឋាន​អង្គរក្ស​, អគារ​ការិយាល័យ​ទទួលភ្ញៀវ ព្រមទាំង​មធ្យោបាយ សំភារៈ​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​បំរើ​ដល់​ការការពារ សុ​វត្តិភាព​ជូន​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ ក្រោម​វត្តមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សមិទ្ធផល ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ជាង​៤​លាន​ដុល្លារ​អាមេរិក​និង​ត្រូវដាក់​សម្ពោធ​អោយប្រើ​ប្រាស់​នេះ គឺ​បានមកពី​ការចូលរួម​របស់​សប្បុ​រស​ជន​នានា ទាំង​ក្នុង និង ក្រៅប្រទេស ដើម្បី​កសាង​សមិទ្ធផល​ទាំងនេះ បាន​សក្តិសម ជា​បន្ទាយ​សុវត្ថិភាព​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស​។

​តាម​ការ​ថ្លែង​បញ្ជាក់​ពី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ បានឱ្យដឹងថា ទីតាំង​អគារ​ស្នាក់នៅ​ថ្មី​របស់​កង​អង្គរក្ស​នេះ ជា​អតីត​តំបន់​បឹង​ដែល​ប្រឈម​នឹង​ការបាក់​ស្រុត ដូច្នេះហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានអនុញ្ញាត​ឱ្យធ្វើ​ការ​សាងសង់​ទីតាំង​នេះ​ឡើងវិញ ដើម្បី​បំពេញ​តាម​សំណូមពរ​របស់​កង​អង្គរក្ស មាន​កន្លែង​ស្នាក់នៅ​បានល្អ​ប្រសើរ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​បញ្ជាក់ថា តួនាទី​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស គឺមាន​ភារកិច្ច​ការពា​រ​រក្សា​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នៅនឹងកន្លែង ក៏ដូចជា​នៅ​គ្រប់​បណ្តា​គោលដៅ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ សមត្ថកិច្ច​គ្រប់ផ្នែក​៕

ចោរឆក់​លុយ​ជនបរទេស​អស់​ជាង​៣​ម៉ឺន​ដុល្លារ​ទាំង​ព្រឹក​នៅ​ខណ្ឌទួលគោក​

​ភ្នំពេញ ៖ ជនបរទេស​ម្នាក់​ត្រូវបាន​ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​បានសម្រេច​ទាំង​ព្រឹក​ខ​ណះ​ពេល​កំពុងធ្វើដំណើរ​តាមផ្លូវ​
​ហេតុ​ការ​ណ៏​ឆក់​ទាំង​ព្រឹក​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧​ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េត​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​ជនបរទេស​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះៗ​បានអោយដឹងថា រូបគាត់​មក​ស្នាក់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ​ហើយ ដោយ​ប្រកបមុខរបរ​ជា​អ្នកជំនួញ ហើយ​នៅមុន​ពេល​កើតហេតុ​រូបគាត់​បានធ្វើ​ដំណើរ​ចេញពីផ្ទះ​របស់គាត់​នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​តាម​ឡាំប៉ា​ដា​ឥណ្ឌា ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​កំណើត​របស់គាត់ លុះដល់​ចំនុច​ស្តុ​ប​ផ្សារ​ដើម​គ ផ្លូវ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ក៏​លេចមុខ​ជ​នស​ង្ស​យ័​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បានមក​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​របស់គាត់​យ​ក​ដែល​នៅក្នុង​ង​នោះ​មាន​លុយ ជាង​៣​ម៉ឺន​ដុល្លារ បាត់​ដោយ​សុវត្ថិភាព​។ ភ្លាមៗ​នោះ​រូបគាត់​ក៏បាន​ប្រតាយប្រតប់​ជាមួយ​ក្រុមចោរ​បណ្តាលអោយ​ជនបរទេស​រូបនេះ​រង​របួស​រលាត់​ដៃ​រលាត់​ជើង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល ស្ទឹង​មាន​ជ​យ័​ទី​១ តែ​ដោយ​រឿងនេះ​មិនមែន​កើតឡើង​នៅ​ប៉ុស្តិ៍ សមត្ថកិច្ច​ក៏បាន​អោយ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល បឹង​សាឡាង វិញ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​អោយ​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ​ខណ្ឌទួលគោក មេត្តា​ដាក់​កម្លាំង​ល្បាត​នៅ​ទីកន្លែង​ដែល​ក្រុមចោរ​ដដែល​ឆក់​នៅ​ទីតាំង​ដដែល​ផង ដើម្បី​កុំអោយ​កើតមាន​អំពើចោរកម្ម​ដូចនេះ​ទៀត​៕

ឃាត់​ខ្លួនបុរស​២​នាក់ និង​សារធាតុ​ញៀន​ជិត​៣០០​ដប​

​បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ និង ៣០​នាទី បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​សា​ធាតុ​ញៀន​ខុសច្បាប់ ក្រោម​ការដាក់​វិធានការ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន ០២​នាក់ នៅ​ចំណុច​ស្ពាន​តា​ផាន់ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរិ​សោភ័ណ ។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​គ្រឿងញៀន បាន​បញ្ជាក់ថា ÷ ដោយ​ទទួលបាន​វិធានការ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ១-​ឈ្មោះ ឡាយ ទិ​ត្យ​សីហា ភេទ ប្រុស អាយុ ២៨​ឆ្នាំ (​ម្ចាស់​ថ្នាំ​)

​រស់នៅ​ភូមិ​ជ្រៃ​កោង ឃុំ​ស្លា​កែ​ត ក្រុង​ខេត្តបាត់ដំបង ២.​ឈ្មោះ ឌឿ​ម មីនា ភេទ ប្រុស អាយុ​២២​ឆ្នាំ (​ម្ចាស់​រថយន្ត​) រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​វត្ថុតាង​រួមមាន ÷ -​កេ​តា​មីន​ចំនួន ២៥០​ដប -​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន ២​កូន​ថង់​តូច ស្មើ ៥,២៨​ក្រាម -​ទូរស័ព្ទដៃ​ចំនួន ០៤​គ្រឿង -​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក -​ប័ណ្ណបើកបរ ១​សន្លឹក -​កាត​គ្រី​រថយន្ត ១​សន្លឹក -​ប័ណ្ណ​ធនាគារ ១​សន្លឹក​។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បន្តថា ÷ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​ទទួលបាន​មុខសញ្ញា ជនសង្ស័យ​ខាងលើ​ហាក់​បានដឹងខ្លួន ហើយ​បើករថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ 2A.4432 គេច​ពី​ការ​តាម​របស់​សមត្ថកិច្ច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពេលនោះ​កម្លាំង​យើង​ក៏បាន​ដេញតាម​ពីក្រោយ រហូតដល់​ចំណុច​ស្ពាន​តា​ផាន់ ទើប​កម្លាំង​យើង​អាច​ឃាត់​បាន និង​ធ្វើការ​ឆែកឆេរ​នៅនឹងកន្លែង រួច​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ប្រគល់ជូន​កម្លាំង​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់ថា​៖ យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ រួម​និង​វត្ថុតាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់ បើ​ចាញ់​ដាច់​ច្រើន​គូ មេ​សង​ដើម​វិញ​

​កណ្តាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឡាក់ ម៉េង​ធី ប្រធានការិយាល័យ និង​មានការ​សម្របសម្រួល​ពី​លោក ឯក សុ៑នរ​ស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បាន​ចុះបង្ក្រាប​ទីតាំង​ចាក់​ភ្នាល់​បាល់​, កេ​ណូ និង​កន្ទុយលេខ​ខុសច្បាប់ មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​ជ្រក​ក្រោម​ស្លាក​យីហោ ស្ព​ត​កាហ្វេ ។ ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ចំនួន​៦​នាក់ ក្នុងនោះ​មាន​បុគ្គលិក​៣​នាក់ និង​អ្នកលេង​៣​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ជាច្រើន​ទៀត ។

​មន្ត្រីនគរបាល​ខេត្តកណ្តាល​បានឱ្យដឹងថា អ្នកពាក់ព័ន្ធ​៦​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ ប្រាក់ បុ​ង​ហ៊ុយ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​បុគ្គលិក​), ទី​២-​ឈ្មោះ ហ៊ែ​ល ឧស្សាហ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ផ្ទះជួល ឃុំ​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ​(​បុគ្គលិក​), ទី​៣-​ឈ្មោះ គាំ អូន​រស្មី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​(​បុគ្គលិក​), ទី​៤-​ឈ្មោះ ប៉ម មេសា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​(​អ្នកលេង​), ទី​៥-​ឈ្មោះ ហេង រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ​(​អ្នកលេង​) និង​ទី​៦-​ឈ្មោះ កើ សាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​(​អ្នកលេង​) ។ ជាមួយគ្នានេះដែរ សមត្ថកិច្ច​បានធ្វើការ​ដកហូត​នូ​វត្ថុតាង​រួមមាន​៖ ម៉ាស៊ីន ម៉ូនីទ័រ ០៤​គ្រឿង​, កំ​ព្យូ​ទ័​រ​០៦​គ្រឿង​, ម៉ូតូ ០៦​គ្រឿង​, លុយ ១.៧០០.០០០៛ និង​១៣៣$ , ម៉ាស៊ីន​គិត​លេខ​០៣​គ្រឿង ៦.​កៅអី​បត់​០៣,​កៅអី​ខ្ពស់​០៥, តុ​០៣, ម៉ាស៊ីន​ព្រី​ន បុ​ង​បាល់​០២​គ្រឿង​, រ៉ូ​ល បាល់​០៤​ដុំ​ធំៗ​, ធុង​ហិប​ឆ្នោត​០១, សន្លឹកឆ្នោត​ផ្សងសំណាង​០៧​ដុំ​ធំៗ​, ត្រា​ផេរ ០២ និង​បុ​ង​ចាក់បាល់​រួម​មួយចំនួនទៀត ។​

​មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា នៅក្នុង​ហា​កាហ្វេ​យីហោ ស្ព​ត​កាហ្វេ ដែល​បាន​បើក​ឲ្យ​មានការ​ភ្នាល់​បាល់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​និង​ចាក់​កេ​ណូ KENO មានន័យថា​៖ ចាក់​ស៊ីសង​ភ្លាមៗ​រាល់​៣​នាទី​ម្តង​) ហើយ​មាន​កម្មវិធី​ស៊ីសង​ពិសេស​ជាច្រើន ដូចជា​, ១.​ចាក់​ចាប់​៥-៧​គូរ ចាញ់​ដាច់​ទាំងអស់​សង​ដើម​គុណ​និង​ពីរ​, ២.​ចាក់​៨​គូរ ចាញ់​ដាច់​ទាំងអស់​ចាប់ពី​២​ដុល្លារ​ឡើងទៅ សង​១០០​ដុល្លារ , ៣.​ចាក់​៩​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់ពី​២​ដុល្លារ​ឡើងទៅ​សង ២០០​ដុល្លារ​, ៤.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​២​ដុល្លារ ទៅ​៩​ដុល្លារ​បាន​ទូរស័ព្ទ​iPhone ចំនួន​០១​គ្រឿង​, ៥.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​១០​ដុល្លារ​ឡើង និង​ទទួលបាន​ម៉ូតូ​ហុងដា​ឌី​ម​សេរី​ថ្មី​ចំនួន​០១​គ្រឿង ។​

​បច្ចុប្បន្ន អ្នកពាក់ព័ន្ធ រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​ស្ន​ង​ការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕

សម្តេច​តេ​ជោ​អញ្ជើញ​ជួប​ជាមួយ​កម្មករ កម្ម​ការ​នី​ជាង​១​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​

​ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប ១៧,៧៦៧​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​១៣ នៅក្នុង​ខេត្តតាកែវ​។​

​សូមជម្រាបថា រោងចក្រ សហគ្រាស ដែល​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​នេះ​គឺ មកពី​ក្រុង​ដូន​កែវ​ចំនួន​៤ ស្រុក​សំរោង​ចំនួន​៤ ស្រុក​ព្រៃកប្បាស​ចំនួន​២ ស្រុក​ត្រាំកក់​ចំនួន​២ និង​ស្រុក​ទ្រាំង​ចំនួន​១ ដែលមាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​១២ និង​ខ្មែរ​ចំនួន​១​។

​គួររំលឹកថា ពិធី​សំណេះសំណាល​និង​ត្រូវធ្វើឡើង​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ជំនួប​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ គឺជា​ជំនួប​លើក​ទី ៤៥ ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០១៧​មក ។ ក្នុងជំនួប ៤៥ លើក​នេះ​មាន​កម្មករ និយោជិត សរុប​ជាង ៥៨ ម៉ឺន​នាក់ ។​

​លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការពារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស​ទាំង ១៣ គឺ​មកពី​ក្រុង​ដូន​កែវ​ចំនួន ៤ ស្រុក​សំរោង​ចំនួន ៤ ស្រុក​ព្រៃកប្បាស​ចំនួន ២ ស្រុក​ត្រាំកក់​ចំនួន​២ និង ស្រុក​ទ្រាំង​ចំនួន ១​ដែលមាន អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ១២ និង ខ្មែរ​ចំនួន ១ ។​

​រោងចក្រ សហគ្រាស​ទាំង​១៣​នេះ​មាន​រោង ចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១១ និង ផលិត​ស្បែកជើង​ចំនួន​២ ។ ផលិតផល​ចេញពី​រោងចក្រ សហគ្រាស​ទាំងនេះ​ត្រូវបាន​នាំ ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​បច្ចុប្បន្ន​ខេត្តតាកែវ​មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន ១៤៤ មាន​កម្មករនិយោជិត ៤៦.៩៩០ នាក់ ។​ក្នុងនោះ​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់​និង ផលិត​ស្បែកជើង មាន ចំនួន ៣៧ មានកម្ម​ករ​និ​យោ​ចិត​ចំនួន ៣៨.១៥៨ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត ៧៨ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕​

ព្រះរាជសុខភាព​សម្ដេច​ក្រុមព្រះ​បាន​ធូរស្រាល ​តែមិនដឹង​ពី​មរណភាព​អ្នក​ម្នាង អ៊ុក ផល្លា ទេ​

​ភ្នំពេញ ៖ ពិធី​បូជាសព​អ្នក​ម្នាង អ៊ុក ផល្លា នឹងត្រូវ​ប្រារព្ធ​​ឡើង​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា នេះ ប៉ុន្តែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​​ក្នុងមន្ទីរពេទ្យប្រទេសថៃ ​មិនទាន់​បានដឹង​ពី​មរណភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា នៅឡើយ​ទេ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ មេគង្គ ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៩ ខែមិថុនា នេះ​។​

​លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់ថា សម្ដេចក្រុមព្រះ បាន​បាន​រងរបួស​បាក់ឆ្អឹង​ដងកាំបិត ស្រាំ​ឆ្អឹងជំនី និង​បាក់ជើង​ខាងឆ្វេង ហើយ​ត្រូវបាន បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ កាលពី​ម៉ោង ១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៨ ខែមិថុនា​។
​លោក យូ ហុកគ្រី បញ្ជាក់ថា ព្រះរាជសុខភាព​របស់​សម្ដេចក្រុមព្រះ បាន​ធូរស្បើយ​ខ្លះ​ហើយ​។ ខណៈ​នេះ ព្រះរាជបុត្រ (​ព្រះរាជបុត្រ​របស់​សម្ដេច​ក្រុមព្រះ និង​ម្ចាស់​ក្ស​ត្រី ម៉ា​រី​) កំពុង​នៅ​ថែ​សម្ដេចក្រុមព្រះ​ដោយផ្ទាល់ និង​មិន​អនុញ្ញាត​ឲ្យ​មានការ​សួរសុខទុក្ខ​​នោះទេ​។​

​គួររំលឹកថា ថ្មីៗ​នេះ លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល និង​ជាពិសេស​ក្រសួងមហាផ្ទៃ បើក​ការស៊ើបអង្កេត​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា សម្តេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​រងរបួស​ធ្ងន់ធ្ង​រ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​ពី​ខេត្តកំពត ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ខណៈ​ព្រះអង្គ​យាង​ចូលរួម​ក្នុង​ពី​ធី​ជួបជុំ​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ហ្វុ​ន​ស៊ុន​ប៉ិច នៅ​ក្រុងព្រះសីហនុ​៕