All posts by មេគង្គ ប៉ុស្តិ៍

អ្នកស្លាប់​ដោយសារ​ផ្ទុះ​ភ្នំភ្លើង​នៅ កា​តេ​ម៉ា​ឡា ឡើងដល់ ១០៩​នាក់​

​មន្ត្រី​និយាយថា មកដល់ពេលនេះ យ៉ាងហោចណាស់ មនុស្ស​១០៩​នាក់ បាន​ស្លាប់ និង​ជិត ៣០០​នាក់​ទៀត រងរបួស ដោយ​ការ​ផ្ទុះឡើង​ដ៏​ខ្លាំង ភ្នំភ្លើង ហ្វូ​ហ្គោ ប្រទេស​កា​តេ​ម៉ា​ឡា ដែលជា​ការផ្ទុះ​ចុងក្រោយ អស់​រយៈពេល​ជាង​៤​ទសវត្ស​ន៏​មកនេះ​។

ភ្នំភ្លើង​ហ្វូ​ហ្គោ បាន​ព្រួស​កំ​អែរ ដ៏​ក្តៅ ចេញពី​មាត់​ភ្នំភ្លើង និង​បាន​ព្រួស​ចេញ​ផ្សែងខ្មៅ​ខ្មួល ខ្មាញ់ និង​ផេះ ធ្លាក់ចូល​ទៅក្នុង​រដ្ឋធានី និង​តំបន់​ជាច្រើន​។ មាន​សាកសព​ឆេះ​រោល របស់​ជន រងគ្រោះ ខណៈ​ក្រុម​អ្នក​សង្គ្រោះ ប្រមូល​សាកសព ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​។ អគ្គលេខា ធិ​កា ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ ប្រទេស​ហ្គា​ត​តេ​ម៉ា​ឡា និយាយ ថា លំហូរ កំ​អែរ​ភ្នំភ្លើង បាន​ហូ​ហៀ​លើ​ច្រាំងទន្លេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភូមិ អែល​រ៉ូ​ដេ​អូ ដែល បានធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​។ កំ​អែរ​ភ្នំភ្លើង​ដ៏​ក្តៅ បាន​ហូរ​ចូលមក​លើផ្លូវ ក្នុងភូមិ​មួយ ខណៈ​ក្រុម​សង្គ្រោះបន្ទាន់ ព្យាយាម​ចូលទៅ​តាម​ខ្នង​ផ្ទះ ដើម្បី​ស្វែងរក ប្រជាជន​ជាប់​នៅក្នុង​ផ្ទះ​។ អាជ្ញាធរ​អាកាសចរ​ណ៏​ស៊ីវិល ប្រទេស​ហ្គា​តេ​ម៉ា​ឡា និយាយថា ការផ្ទុះ​ភ្នំភ្លើង បាន​បង្ខំ​ឲ្យ ព្រលានយន្តហោះ អន្តរជាតិ ឡា​អូ​រ៉ូ​រ៉ា ក្នុង​ទីក្រុង ប្រទេស​ហ្គា តេ​ម៉ា​ឡា បិទ​ជើងហោះហើរ​របស់ខ្លួន ដោយសារតែ​ផេះភ្នំភ្លើង និង​ដើម្បី​ធានា​ពី​សុវត្ថិភាព របស់​អ្នកដំណើរ និង​យន្តហោះ​៕​

ចំណាយ​ផ្នែក​ការពារជាតិ​របស់​អង្គការ​ណា​តូ​នឹង​កើនឡើង​ក្នុងឆ្នាំនេះ​

Nato ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង្គការ​ណា​តូ បាន​ជួប​ពិ​ភក្សា ជុំវិញ​ផែនការ​ចុងក្រោយបង្អស់ ដើម្បី​ទប់ទល់​នឹង​ប្រទេស​រុស្ស៊ី ខណៈពេល​មានការ​ខកចិត្ត ចំពោះ​ការ​តម្លើង​ពន្ធ​លើ​ដែកថែប និង អាលុយមីញ៉ូម ដែល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ អះអាង​លើ​មូលដ្ឋាន​សន្តិសុខ​ជាតិ​។​

​នៅ​កិច្ចប្រជុំ​លើកដំបូង នៅ​ការិយាល័យ​ថ្មី​របស់​អង្គការ​ណា​តូ លោក ជេន ស្តូ​ធេ​ន​បឺ​ក អគ្គ​លេ ខា​ធិ​ការ​អង្គការ បានបង្ហាញ​ពី​ការប៉ាន់ប្រមាណ​ពី​ការចំណាយ​ខ្ពស់ សម្រាប់​អង្គការ​ណា​តូ ក្នុង​ឆ្នាំ 2018 ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ​។​

​លោក​ស្តូ​ធេ​ន​ប៊ឺ​ក បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ការចំណាយ​របស់​រដ្ឋា​ភិ​បាល​អឺរ៉ុប តួរ​គី និង​កាណាដា ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង 3.82 ភាគរយ នៅក្នុង​ឆ្នាំ 2018 ជាការ​កើនឡើង ៤​ឆ្នាំ​ជាប់​គ្នា និង​មានន័យថា​មាន​កើន​ឡើងជា​ទឹកប្រាក់​ចំនួន 87.3 ពាន់​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ 2015 ។

​ប៉ុន្តែ​ប្រេសិត របស់លោក​ត្រាំ ប្រចាំ​អង្គការ​ណា​តូ បាន​ព្រមាន​មុន​កិច្ចប្រជុំ​ថា​បញ្ហា​ចំណាយ​នៅតែ​ជា​ចំណុច​ដ៏​សំខាន់ សម្រាប់​ប្រធានាធិបតី​។ គួរ​បញ្ជាក់ថា បន្ទាប់ពី​ការបញ្ចូល​របស់​ប្រទេស​រុស្ស៊ី នូវ​តំបន់​គ្រី​មៀ ក្នុង​ឆ្នាំ 2014 មេដឹកនាំ​អង្គការ​ណា​តូ​បាន​សន្យា​បង្កើន​ការចំណាយ​ផ្នែក​ការពារជាតិ ដល់ 2 ភាគរយ នៃ​ទិន្នផល​សេដ្ឋកិច្ច ត្រឹម​ឆ្នាំ 2024 ៕

តួនាទី​សំខាន់ៗ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិ​ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្វើ សន្និសីទកាសែត​ស្តីពី​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន សម្រាប់​សម័យប្រជុំ​លើក​ទី ៧៣ នៃ​មហាសន្និបាត​អង្គ ការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​០៥ មិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​អង្គការ​សហ ប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក សហរដ្ឋ អាមេរិក ។​

​កម្ពុជា និង​ប្រទេស​ចំនួន​១៥​ផ្សេងទៀត មកពី​ក្រុម​ប្រទេស​តំបន់​ផ្សេងៗ នឹង​ធ្វើជា​អនុប្រធាន រួមគ្នា​ជាមួយនិង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិ សុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​២០១៨-២០១៩ ពោលគឺ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩​។​

​កម្ពុ​ជាមាន​តួនាទី​ផ្តល់យោបល់​ពិភាក្សា និង​ជំរុញ​អភិវឌ្ឍ​នានា​លើ​ពិភពលោក និង​ផ្តល់​អនុ សាសន៍ លើ​គំរោង​ថ្មីៗ​ក្នុងនាម​ជា​អនុប្រធាន​ប្រតិបត្តិ​។ នេះ​ជា​លើក​ទី​២ កម្ពុជា ជាប់ឆ្នោត​ជា​អនុ ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​តួនាទី​សំខាន់ ចូលរួម​ពិភាក្សា​លើ​កិច្ច​សន្តិភាព សន្តិ សុខ ការប្រែប្រួល​អាកាស ធាតុ ។​ល​។​និង​ជំនួសមុខ​ប្រធាន ដឹកនាំ​អង្គប្រជុំ​ជាមួយ​គណៈកម្មការ ទាំង​៦​រួម មាន​គណៈ​ក​ម្មា​រំសាយ​សព្វាវុធ​, គណៈកម្មការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​,​គណៈកម្មការ ច្បាប់​,​។​ល​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បានដាក់​ស្នើ​បេក្ខភាព​ជា​អនុប្រធាន នៃ​មហាសន្និបាត​អង្គការ សហប្រជាជាតិ សម្រាប់​សម័យប្រជុំ​លើក​ទី ៧៣ កាលពី​ខែមករា ឆ្នាំ​២០១៧​។​នៅក្នុង​ខែ កុម្ភៈ ឆ្នាំ​២០១៨ បេក្ខភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ចំនួន ៤ ផ្សេងទៀត ទទួលបាន​ការគាំទ្រ​ជា​ផ្លូវការ ដោយ​ប្រទេស​នៃ​ក្រុម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ធ្វើជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គ ការ សហប្រជាជាតិ លើក​ទី​៧៣​។​

​ក្នុងឋានៈ​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កម្ពុជា អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើ​របស់​ប្រធាន​។ លើសពីនេះ​ទៀត កម្ពុជា ក៏​នឹង​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែលមាន​មុខងារ​ដូចជា ពិនិត្យ​របៀបវារៈ​បណ្ដោះ​អាសន្ន និង​បញ្ជី​បន្ថែម​ចំណុច​ពិភាក្សា ផ្ដល់​អនុសាសន៍​ដល់​ម​ហា សន្និបាត និង​ជួយ​ដល់​ប្រធាន និង​មហាសន្និបាត​ក្នុង​ការរៀបចំ​របៀបវារៈ​សម្រាប់​កិច្ចប្រជុំពេញអង្គ​នីមួយៗ ហើយ​និង​ក្នុង​ការងារ​ទូទៅ​របស់​មហាសន្និបាត​។​

​គួរ​រម្លឹក​ដែរ​ថា កម្ពុជា ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា ជាតិ​ជា​លើកដំបូង​កាលពី​សម័យប្រជុំ​លើក​ទី​៥៦ នៃ​អាណត្តិ​ឆ្នាំ ២០០១-២០០២ ៕​

កម្ពុជា ក្នុង​១ឆ្នាំៗ​មាន​អ្នកគ្រប់​អាយុធ្វើការ​ប្រមាណ​៣​សែន​នាក់

 

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​បណ្ឌិត អ៊ិត សំហេង បាន​អះអាងថា នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​មួយឆ្នាំៗ មាន​ប្រជាជន​វ័យក្មេង​ដល់​អាយុ​ធ្វើការ​ប្រមាណ ៣​សែន​នាក់ ដែល​និន្នាការ​បែបនេះ នឹង​បន្ត​ក្នុង​រយៈពេល​វែង​ទៅមុខទៀត យ៉ាងហោច​ក្នុង​រង្វង់​៣ ទសវត្សរ៍ ហើយ​អត្រា​អ្នកមាន​ការងារ​ធ្វើ នៅក្នុង​ស្រុក​មាន​កំណើន​រហូតដល់​ទៅ​៩៩%​។​

​ថ្លែង​ទៅកាន់​ក្រុមយុវជន ដែល​កំពុង​សិក្សា​លើ​មុខជំនាញ​នានា នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​តម្រូវការ​ជំនាញ​របស់​និយោជិត​ឆ្នាំ​២០១៧ និង​របាយការណ៍​ស្តីពី ទស្សនវិស័យ​ការងារ កម្ពុជា ឆ្នាំ​២០១៨ កាល​រសៀល​ថ្ងៃទី​៧ ខែមិថុនា​នេះ នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ ហៅ​កាត់​ថា N.E.A ​លោក​បណ្ឌិត អ៊ិត សំហេង បានឱ្យដឹងថា “​នៅ​កម្ពុជា​សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន កម្លាំង​ពលកម្ម​គឺជា​ទ្រព្យ​ដែល​បង្កើត​ចំណូល​ដ៏​ចម្បង​បំផុត​។ រីឯ​ផ្នែក​ម្ខាង​ទៀត​នៃ​សេដ្ឋកិច្ចជាតិ កម្លាំង​ពលកម្ម គឺជា​កត្តាផលិតកម្ម​ដ៏​សំខាន់​នៅក្នុង​គ្រប់​វិស័យ​។ ចំណែក​ទីផ្សារការងារ​ដើរ តួនាទី សម្របសម្រួល​ទាំង​កា​រវិ​ភោជន៍​នៃ​ចំណូល និង​ការវិភាគ​ជន៍​នៃ​កម្លាំង​ពលកម្ម​ជា​ធនធាន​ផលិតកម្ម ។​

លោក រដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា ក្នុង​រយៈពេល​២​ទស្សវត្សរ៍​កន្លងមក​នេះ កម្ពុជា អាច​រក្សាបាន​នូវ​ការងារ​ដែលមាន​ស្រាប់ និង​បង្កើត​ការងារ​បន្ថែម​សរុប​ចំនួន ៣.៦​លាន​នៅក្នុង វិស័យ ឧស្សាហកម្ម សេវាកម្ម និង​ចំនួន ០.៧​លាន នៅក្នុង​វិស័យ​កសិកម្ម​។ កត្តា​នេះ​នាំ​ឲ្យ​កម្ពុជា នាពេល​បច្ចុប្បន្ន អត្រា​មានការ​ងារ​ធ្វើឡើង​ខ្ពស់​រហូតដល់​៩៩.៣% ស្មើនឹង​ប្រមាណ​ជិត ១០​លាន នាក់ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម​កម្រិត​ទាប ០.៧%​។​

​លោកជំទាវ ម៉ា​រៀ សា​គ្រិន (Maria Sargren) ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បាន មានប្រសាសន៍​ផងដែរ​ថា ទីផ្សារ​កម្ពុជា​នៅមាន​កំណើន និង​មាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ក្នុង រយៈពេល​ជាង​០២​ទស្សវត្សរ៍​កន្លងមក​នេះ​។ យុវជន​វ័យក្មេង​គ្រប់​អាយុ​ដែល​ស្វែងរក​ការងារ​ធ្វើ​កំពុង តែ​ធ្វើការ​ជ្រើសរើស​ជំនាញ សម្រាប់​ក្លាយជា​ការងារ​អាជីព និង​ជា​គ្រូបង្រៀន ។ លើសពីនេះ​ជាការ ប្រកួតប្រជែង​ដើម្បី​ចាប់យក​ឱកាស​ការងារ​ផ្សេងៗ​ទៀត​។

​លោកជំទាវ​បន្ថែមថា កម្លាំង​ការងារ ដែល​ទទួលបាន​ការអប់រំ​ល្អ ជំនាញ​ច្បាស់ លាស់​អាច ជួយ ឱ្យកម្លាំង​ពលកម្ម ចល័ត​ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ និង​ពី​ជនបទ​មក​ទីក្រុង ដើម្បី​ស្វែង រក​ការងារ​ជ្រើសរើស​ចាប់យក​អាជីព​ការងារ ជាពិសេស​អាចជួយ​ឲ្យ​យុវជន ស្វែងរក​ការងារ​កាន់តែ ល្អប្រសើរ​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​អ្នកមាន​ការងារ​ធ្វើ​សរុប​ទាំងអស់​មាន​ចំនួន​ជិត​១.៥​លាន​នាក់ ធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ហើយ​ចំនួន​ជាង​២.៤​លាន​នាក់ នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនូ​ន ជាង​៤​លាន​នាក់ នៅក្នុង​វិស័យ​កសិកម្ម ១.២​លាន​នាក់​ធ្វើការ​ក្រៅប្រទេស និង​ចំនួន​ជាង ០.៥​លាន នាក់ ជា​មន្ត្រី​សាធារណៈ​៕​

ក្រសួង​ណែនាំ​ដល់​​ម្ចាស់ទូរទស្សន៍ និង​វិទ្យុ​ពី​ការជួល​ម៉ោង​ផ្សាយ​ដល់បក្សនយោបាយ

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ បាន​កោះហៅ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់ មក​ពន្យល់ និង​ធ្វើ​ការណែនាំ​ពី​គោលការណ៍ ក្នុង​ការលក់​ម៉ោង​ផ្សាយ​ដល់​បណ្តា គណបក្ស​ន​យោ បាយ ទាំង​២០​នៅក្នុង​អំឡុងពេល​យុទ្ធនាការ ឃោសនា​រក​សម្លេងឆ្នោត នឹងត្រូវ​ចាប់ផ្តើម ដែល​នឹង ត្រូវ ចាប់ផ្តើម​នៅ​ថ្ងៃទី ០៧ កក្កដា ខាងមុខ​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ទីរ​ព័ត៌មាន​គ្រប់​រាជធានី​ខេត្ត និង​ជាមួយ​បណ្តា​ស្ថានីយ៍​ទូរ​ទស្ស ន៍ និង​វិទ្យុ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​សោតទស្សន៍ នៃ ក្រសួង​ព័ត៌មាន​បាន​ណែនាំ​ដល់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់​ត្រូវគោរព ការណែនាំ​របស់ ក្រសួង និង​គោរព​គោលការណ៍​របស់ គជប​ស្តីពី​ការជួល​ម៉ោង​ផ្សាយ ដល់​បណ្តា​បក្សនយោបាយ នៅក្នុង​អំឡុងពេល យុទ្ធនា​ការឃោសនា​រក​សម្លេងឆ្នោត​។ ការឃោសនា​រក​សម្លេង​ឆ្នោត​នឹងត្រូវ​ធ្វើ ឡើង​នៅ​ថ្ងៃទី​០៧ ខែកក្កដា​ខាងមុខ ពោល​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ នៅសល់​ពេញ មួយខែ​ទៀត​។

​សម្ភាសន៍ លោក ផុស សុវណ្ណ អគ្គនាយក​នៃ​មួយ​អគ្គ នាយកដ្ឋាន​សោតទស្សន៍ នៃ​ក្រសួង​ព័​ត៌ មាន ឯ​.​ឧ សាន ពុទ្ធា​រី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​នាយកដ្ឋាន​សោត ទស្សន៍​បាន​ណែនាំ ថា ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ត្រូវ​ប្រកាស​ជា​សាធារណៈ​អំពី ចំនួន​ម៉ោង​ដែលមាន​សម្រាប់​លក់ រឺ​ជួល ក្នុង​រយៈពេល​ថ្ងៃ និង​សម្រាប់​ស​រយៈពេល​២១​ថ្ងៃ ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត​និង​ប្រកាស អំពី​តម្លៃ​ដែល​ក់ រឺ ជួល​នោះ​។ ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ត្រូវ​ជូនដំណឹង​ពី​ការលក់ រឺ​ជួល​ម៉ោង​ទៅគ្រប់ គណបក្សនយោបាយ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ក្នុង​រយៈពេល យ៉ាងតិច បី​ថ្ងៃមុន ថ្ងៃ​ចាប់ផ្តើម​ឃោសនាបោះឆ្នោត​និង​ត្រូវ​ចម្លង​សេចក្តីជូនដំណឹង​ទៅ​គជប​ចំនួន​មួយច្បាប់​។ ក្នុងនោះ ក៍​ត្រូវ​ផ្តល់ព័ត៌មាន​អំពី​ឈ្មោះ​គណបក្ស ដែល​ទិញ​រឺ​ជួល​ម៉ោង​ផ្សាយ​ទៅ​គជប​ផងដែរ​។​

បើតាម ប្រធាន​នាយកដ្ឋាន​សោតទស្សន៍ ចំពោះ​ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ គោ​លន​យោ បាយ របស់ គណបក្សនយោបាយ ម្ចាស់​ស្ថានីយ៍ និង​វិទ្យុ​មិនមែនជា​អ្នកទទួលខុសត្រូវ​នោះទេ ក្នុង ករណី​គជប​រក ឃើញថា ខ្លឹមសារ​នៃ​ការឃោសនា​រំលោភ​លើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ បោះ ឆ្នោត​គជប​មាន​សិទ្ធិ​កែតម្រូវ តែបើ​មិន​កែតម្រូវ​គជប​មាន​សិទ្ធិ​ដកហូត​រឺ​បញ្ឈប់​មិន​ឲ្យ​វិទ្យុ រឺ​ទូរទស្សន៍ នោះ​ផ្សាយ ជាមួយនឹង​ការចាត់វិធានការ​តាមច្បាប់ ជា​ធរមាន​៕​

វិស័យ​ឯកជន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​

​ភ្នំពេញ ៖ ស្របពេល​ពលរដ្ឋ​កម្ពុជា មានការ​យល់ដឹង​ពី​ការប្រើប្រាស់ ថង់​បា្ល​ស្ទិ​ក នៅមាន កម្រិត វិស័យ​ឯកជន​ធ្វើ​អាជីវកម្ម ពាក់ព័ន្ធ​និង​ការ​វេច​ខ្ចប់ និង​ប្រើប្រាស់ រួមគ្នា​កាត់បន្ថយ ថង់​ប្លា​ស្ទិ​ក នៅ​កម្ពុជា​តាមរយៈ​បង្កើតជា​វេទិការ​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​ផ្សេងៗ​។​

​ថ្លែង​ក្នុង​កម្មវិធី​រួមគ្នា​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា កាលពី​ថ្ងៃទី ៧​មិថុនា នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ លោក Marc Rosales នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Pernod Ricard Cambodge មានប្រសាសន៍ថា ៖«​វិស័យ​ឯកជន​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​កាត់ បន្ថយ ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ការការពារ​បរិស្ថាន​នៅ​ជុំវិញខ្លួន​យើង ស្មើនឹង​ការ​ផ្តល់នូវ​ការយក ចិត្ត​ទុកដាក់​ដល់​អតិថិជន ។​គោលដៅ​របស់​យើង​អាច​សម្រេច​ទៅបាន អាស្រ័យ​លើ​ការចូលរួម ចំណែក យ៉ាងសកម្ម និង​សហការ​ពី​សហគមន៍​ដើម្បី​បង្កើតឱ្យមាន​កម្មវិធី​កាត់បន្ថយ នូវ​ការប៉ះពាល់ បរិស្ថាន ប្រកបដោយ​ប្រសិទ្ធភាព​។​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ពេលនេះ នឹង​បង្កើត​ឱ្យ មាននូវ​ស្ថេរភាព​សម្រាប់​ការរស់នៅ​ប្រកបដោយ​សុខមាលភាព​ដល់​អ្នកជំនាន់ក្រោយ​»​។​

​បើតាម​អ្នកគ្រប់គ្រង​ផ្សារ​តៃសេង​បានអោយដឹងថា ដើម្បីឱ្យ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ថយចុះ គឺ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ដើរតួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​។ ដើម្បី​កាត់បន្ថយ ត្រូវតែ​ចូលរួម​ទាំង អស់​គ្នា ទាំង​ផ្សារ​តូច និង​ធំ​ដោយ​ដាក់​ជា​កំហិត បើ​ភ្ញៀវ​ចង់បាន​ឬ​ប្រើប្រាស់​ថង់ ដើម្បី​វេច​ខ្ចប់ ទំនិញ អ្វីមួយ ត្រូវ​គិត​បង់លុយ​បន្ថែម ធ្វើ​ដូចនេះ​វា​អាចជួយ​កាត់បន្ថយ​បាន​ច្រើន​»​។​

​អ្នកស្រី Sarah Rhodes ស្ថាបនិក របស់ Plastic Free Cambodia មានប្រសាសន៍ថា​៖« នៅ​ប្រទេស​កម្ពុជា​ក្នុង​១​ឆ្នាំ​ពលរដ្ឋ​ម្នាក់​អាច​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ប្រហែល​២​ពាន់​ថង់ ហើយ​ចំនួន មាន​ពី​៦​ទៅ​១០​ដង​បើ​ប្រៀបធៀប​និង​ប្រទេស​ផ្សេងៗ​។ នៅ​កម្ពុជា មាន​ប្រហែល​៥០% នៃ​ថង់ ប្លា​ស្ទិ​ក ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃនេះ ជា​ប្រភេទ​ប្លា​ស្ទិ​ក​បែប​វេច​ខ្ចប់​ផលិតផល​។ ដូចនេះ​កម្ពុជា ត្រូវ​ដើរ​លើផ្លូវ​នេះ​វែងឆ្ងាយ ដើម្បី​កាត់បន្ថយ​ឬ​ប​ជ្ឈ​ប់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ​»​។​

​សូមបញ្ជាក់ថា សមាគម​សហគ្រិន​ឯកជន ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន Pernod Ricard Cambodia បានកំណត់​យក​ថ្ងៃទី​៧ ខែមិថុនា ដើម្បី​ជួយ​សង្គម​តាមរយៈ​ការបង្កើត​កម្មវិធី​ផ្សេងៗ ជា​ស្តែង ឆ្នាំនេះ សមាគម​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កំណត់​យក​ខែកក្កដា​ខាងមុខនេះ ជា​ខែ​ដែល មិន ប្រើ ប្រាស់​ថង់​ប្លា​ស្ទីក​ពេញ​មួយខែ ដោយ​ផ្តោត​សំខាន់​ទៅលើ​ភោ​ជ្ជ​ដ្ឋា​ន និង​ហាង​កាហ្វេ រួមទាំង ការ​បំផុស​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផលិតផល​ជំនួស​ឬ​ការប្រើប្រាស់​ថង់​ដែល​អាច​ប្រើ បាន ច្រើនដង​៕​

បើកឡានដើរលួចគោអ្នកភូមិបាន ២ក្បាលតែដឹកគេចមិនរួច

​ខេត្តកណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើ ការឃាត់ខ្លួន ក្រោយពី​បានធ្វើ​សកម្មភាព​លួច​គោ​អ្នកភូមិ​ចំនួន​២​ក្បាល ដឹក​ដាក់​រថយន្ត​ហ៊ីយ៉ាន់ដាយ បំណង​យកទៅលក់ តែ​ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​ឃើញ​ជួយ​អន្តរាគមន៍​ទាន់ ។ ហេតុការណ៍​នេះ បាន កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ខាងជើង ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អ​ង្ភ​ស្នួល ខេត្តកណ្តាល ។​

​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បានឱ្យដឹងថា ជនរងគ្រោះ​ជា​ម្ចាស់​គោ​មានឈ្មោះ អ៊ី អ៊ី​ច ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ចំណែក ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មាន​២​នាក់ ទី​១-​ឈ្មោះ ហេង ចាំ ភេទ​ប្រុស​អាយុ​៣៧ ឆ្នាំ​ជន ជាតិខ្មែរ មុខរបរ​បើកបរ​នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់​ស្រុក​ពញ្ញាឮ ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ រ៉េត ណាន ភេទ​ស្រី​អាយុ​៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន រថយន្ត​ម៉ាក​ហ៊ី យាន់​ដាយ ពណ៌ ស លាយ​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-0484 ជា​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព និង​សត្វ​គោ ០២ ក្បាល សម្បុរ ស ញី​០១​ក្បាល​, ឈ្មោល ០១​ក្បាល ជា​របស់​ជនរងគ្រោះ និង​កាំបិតផ្គាក់​០១ ជា​របស់ ជនសង្ស័យ ។​

​ប្រភពព័ត៌មាន​ពីសា​ក្សី​ឈ្មោះ សន សាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បានឱ្យដឹងថា នៅមុន​ពេល កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​បាន​ដឹក​សត្វ​គោ​របស់ខ្លួន​២​ក្បាល យកទៅ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​វាល ស្រែ​ខាងជើង​ភូមិ កើតហេតុ រួច​ដើរ​ត្រឡប់ទៅផ្ទះ​វិញ ដូច​សព្វមួយដង លុះ​បាន​បន្តិចក្រោយមក ស្រាប់ តែ​ឃើញ​មាន​រថយន្ត​កូរ៉េ​១​គ្រឿង ដឹក​សត្វ​គោ​នោះ​ឡើង​រថយន្ត ទើប​ខ្លួន​មានការ​ងឿ​យ​ឆ្ងល់ ក៏​ទូរស័ព្ទ​ប្រាប់​ទៅ​ប្រធានភូមិ ហើយ​ទើប​នាំគ្នា​ជួយ​ស្ទាក់​ឃាត់​បាន​នៅ​ចំណុច​ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល តែម្តង​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ​ហេង ចាំបាន​សារភាពថា​៖ ខ្លួន​បាន​លួច​ដឹក​សត្វ គោ​០២​ក្បាល​ខាងលើ ឡើងលើ​រថយន្ត​របស់​ខ្លួន​ដើម្បី​យកទៅលក់ ហើយ​ក្នុង​រយៈពេល​១​ឆ្នាំ នេះ ខ្លួន បាន​លួច​សត្វ​៧​ដង មកហើយ និង​បាន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​បាន​ចំនួន​៦​លើក​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលា ដំបូង ខេត្តកណ្តាល ដើម្បី​បន្ត​និតិ​វិធី ៕​

៥​ខែ​នេះ កម្ពុជា​នាំ​ចរញ​អង្ករ​ជាង​២៤​ម៉ឺន​តោន ថយចុះ​ជិត​៧​ភាគរយ​

​ភ្នំពេញ ៖ រយៈពេល​៥​ខែ ឆ្នាំ​២០១៨ មកនេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ បាន​ជាង​២៤ ម៉ឺន​តោន តែ​ទិន្នន័យ​នេះ​ធ្លាក់ចុះ​ជិត​៧​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។

​គិត​ចាប់តាំងពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទី ផ្សារ​អន្តរជាតិ​ចំនួន ចំនួន ២៤​ម៉ឺន​២១៩​តោន ។ ចំនួន​នេះ​មានការ​ធ្លាក់ចុះ​ប្រមាណ​៦,៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​បរិមាណ​នាំចេញ ២៥​ម៉ឺន​៧​ពាន់​៦៣៧​តោន​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ សម្រាប់​បំពេញ បែបបទ​នាំចេញ​អង្ករ​។ ក្នុងចំណោម​បរិមាណ​អង្ករ​នាំចេញ រយៈ​ពែ​ល​៥​ខែ ឆ្នាំ​២០១៨ គឺ​បាន​នាំ ចេញទៅ​កាន់​សហភាព​អឺរ៉ុប​ចំនួន ១២​ម៉ឺន​២៣៤​តោន​! តំបន់​អាស៊ាន​ចំនួន ២​ម៉ឺន​៤​ពាន់​៤១១​តោន និង​តំបន់​ផ្សេងទៀត​ចំនួន​៩​ម៉ឺន​៥​ពាន់​៥៧៤​តោន​។ ក្នុងចំណោម ៥៤​ប្រទេស ដែល​នាំចូល អង្ករ​ពី​កម្ពុជា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំនេះ ប្រទេស​ចិន នៅតែ​ជា​ប្រទេស​នាំ​អង្ករ​ចូល​ច្រើនជាងគេ​ពី​កម្ពុជា មាន​ចំនួន​ជាង​៦​ម៉ឺន​១​ពាន់​៥​រយ​តោន​! បន្ទាប់មក​គឺ ប្រទេស​បារាំង នាំចូល​ចំនួន​ជាង ៣​ម៉ឺន ៣​ពាន់​តោន និង​ប្រទេស​ម៉ាឡេស៊ី នាំចូល ចំនួន​ជាង ១​ម៉ឺន​៧​ពាន់​តោន​។

​គួរកត់សំគាល់​ក្នុង​របាយ​ការ​ណ៌​នេះដែ​ថា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៨ ការនាំ​អង្ករ​កម្ពុជា ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ធ្លាក់ចុះ​រយៈពេល​៤​ខែ​ជាប់​គ្នា គឺ​ចាប់តាំងពី​ខែកុម្ភៈ​ដល់​ខែឧសភា​។

ដោយឡែក មានតែ​ការនាំចេញ​អង្ករ​កាលពី​ខែមករា​ប៉ុណ្ណោះ ដែល​បាន​កើនឡើង​ជាង ២៨​ភាគរយ មាន​ចំនួន​ជាង​៦​ម៉ឹ​ន​២​ពាន់​៦​រយ​តោន​។ សូមបញ្ជាក់ថា អង្ករ​ដែល​កម្ពុជា​នាំ ចេញ មាន​ចំនួន​៩​ប្រភេទ រួមមាន ៖ អង្ករ​នាង​ម្លិ​ស​! អង្ករ សូ​ម៉ាលី​! អង្ករ​ផ្ការំដួល និង​ផ្កា​ម្លិ​ស​! អង្ករ​សរីរាង្គ​! អង្ករ​ភ្លឺ​! អង្ករ​ប្រណិត​គ្រាប់​វែង​! អង្ករ​ចំហុយ​គ្រាប់​វែង​! អង្ករ​ចម្រុះ​! និង​អង្ករ​ចម្រុះ​គ្រាប់​វែង​៕​

ក្រសួង​ធនធានទឹក ប្រកាស​ពី​ឥទ្ធិពល​កូន​ព្យុះនៅ​តំបន់​សមុទ្រ

​ខេត្ត​ព្រះសីហនុ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ប្រកាសប្រាប់​ដល់​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ស្រប​ពេលដែល​ផ្ទៃ សមុទ្រ និង​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​ខ្ពស់ៗ ដោយសារ​ឥទ្ធិពល​ខ្យល់ព្យុះ​។​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ភ្លៀង នឹង​បន្ដ​ធ្លាក់​ខ្លាំង​នៅ​កម្ពុជា ពិសេស​តំបន់​មាត់សមុទ្រ ក្នុង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ដោយ សារ​តែ​ឥទ្ធិពល​របស់​កូន​ព្យុះ​ទី ៤ និង​ព្យុះ​ទី​៥​។ ចំណែក​បណ្តា​រាជធានី ខេត្ត​ដទៃទៀត នឹងមាន របាយ ទឹកភ្លៀង ដែល​នឹង​ថមថយ​ចុះ ពិសេស​រាជធានី​ភ្នំពេញ ខេត្តកំពត តាកែវ កំពង់ស្ពឺ និង ខេត្តកណ្តាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​។​

​ស្ថានភាព​អាកាសធាតុ​នេះ កើតឡើង​ដោយ​វិ​សម្ពាធ​ដែល​បាន​កើតឡើង​នៅ​សមុទ្រ ចិន​ខាង ត្បូង បាន​វិវត្តន៍​ខ្លួន​ទៅជា​កូន​ព្យុះ​ទី​៤ ឈ្មោះ អ៊ី​វីន​ណៀ (EWINIAR) និង​កំពុងស្ថិត​នៅក្បែរ​ឆ្នេរ សមុទ្រ​ភាគខាងត្បូង ប្រទេស​ចិន ។ ការព្យាករណ៍ កូន​ព្យុះ​អ៊ី​វីន​ណៀ នឹង​ថយឥទ្ធិពល​ជា​បន្តបន្ទាប់ មកជា​វិ​សម្ពាធ និង​ជា​សម្ពាធ​ទាប នៅ​ថ្ងៃទី​៨​ខែមិថុនា​។ ដោយឡែក​វិ​សម្ពាធ​ថ្មី​មួយទៀត ដែល​បាន កើតឡើង​នៅ​ភាគ​អាគ្នេយ៍ ប្រទេស​ហ្វីលីពីន ក៏​នឹង​វិវត្តន៍​ទៅជា​ព្យុះ​ទី​៥​ផងដែរ តំបន់​មួយចំនួន អាច នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ជាពិសេស​តំបន់ឆ្នេរ​និង​នៅលើ​ផ្ទៃ សមុទ្រ​។ ដូច្នេះ​សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​កម្សាន្ត​តាម​សមុទ្រ​ក៏ដូចជា​ផ្លូវទឹក​ផ្សេងៗ បង្កើន ការ ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ជាង​មុន​បន្ថែមទៀត​។​

ទាក់ទិន និង​បញ្ហា​នេះដែរ លោក យន្ត មីន បញ្ជាក់ថា បានប្រកាស​ដល់​មន្ត្រី​ស្ថាប័ន ពាក់ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ មាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល កម្លាំង​កង​រាជ​អាវុធ ហត្ថ អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ត្រី​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ឬ​កងទ័ពជើងទឹក​ជាដើម ឲ្យ​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ពលរដ្ឋ ឬ​ភ្ញៀវទេសចរ ប្រសិនបើ​មាន​គ្រោះ ថ្នាក់​លិចលង់​ទូក​ណា មួយ​ដោយ​យៈថាហេតុ​៕​

ផ្ទុះ​ធុង​ហ្គាស​ក្នុងរោងជាងក្រឡឹងស្លាប់ ម្នាក់របួស៧នាក់ នៅខេត្តព្រះសីហនុ

​ខេត្ត​ព្រះសីហនុ ៖ សមត្ថកិច្ច​ប្រាប់ថា នៅក្នុង​សាលា​បច្ចេកទេស​ដុង​បូ​ស្កូ ក្រុម​១៨​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​នៅ​រោង​ជាងក្រឡឹង មួយកន្លែង ក្នុង​សាលា​នេះ បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់​បែក​សាកសព​ខ្ទេចខ្ទី និង​មនុស្ស​៧​នាក់​ផ្សេងទៀត​រងរបួស កាលពី​វេលា​ម៉ោង​ជិត​២​រសៀល ថ្ងៃ​៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​ជាងក្រឡឹង មាន​ទីលំនៅ ស្នាក់នៅ​ផ្ទះជួល​ក្រុម​១០ ភូមិ​៣ សង្កាត់​១​ក្រុង​ខេត្ត​ព្រះសីហនុ​។​
​សមត្ថកិច្ច​អោយដឹង​បន្ថែមថា ចំណែក​អ្នករបួស​ទាំង​៧​នាក់​មាន​ម្នាក់​របួសធ្ងន់ មានឈ្មោះ​ដូចខាងក្រោម ៖
1- ឈ្មោះ អៀង សុធា ភេទ​ប្រុស អាយុ 42​ឆ្នាំ មុខរបរ ជំនាញ​រថយន្ត
2- ឈ្មោះ ជុំ វណ្ណ​ជិន ភេទ​ប្រុស អាយុ 29​ឆ្នាំ មុខរបរ ជំនាញ​រថយន្ត (​របួសធ្ងន់​)
3- ឈ្មោះ នូ​ច វណ្ណា ភេទ​ប្រស អាយុ 30​ឆ្នាំ មុខរបរ គ្រូ​ផ្នែក​មេកានិច​
4- ឈ្មោះ សយ គឹម​ហ៊ូ ភេទ​ប្រុស អាយុ 20​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
5- ឈ្មោះ ស្ងួន សារ​ត្ន័ ភេទ​ប្រុស អាយុ 20​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
6- ឈ្មោះ ម៉ួ​ង វ​ណ្ណះ ភេទ​ប្រុស អាយុ 20​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
7- ឈ្មោះ មុ​ី សុភា ភេទ​ប្រុស អាយុ 20​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​។ ក្រៅពី​មាន​អ្នករបួស​និង​ស្លាប់ ហេតុការណ៍​នេះ​ក៍​បណ្តាល​
​ឲ្យ ខូចខាត​សំភារៈ​ក្នុង​រោង​ជាង ជាច្រើន​ផងដែរ​។​
ករណីនេះ សម​ត្ត​កិច្ច​ជំនាញ​កំពុង​សហការគ្នា ពិនិត្យ​កន្លែងកើតហេតុ និង​ស្រាវជ្រាវ​រក​មូល​ហេតុដែល​បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស់ ៕

សមាគម​មីក្រូហិរញ្ញវត្ថុ ប្រាប់​សមាជិក​ត្រូវ​ត្រៀម​ទុនបម្រុង​សម្រាប់​ផ្ដល់​ជំនឿ​អតិថិជន​

​ភ្នំ​ពេ​ញំ​៖ បើទោះបីជា​ព្រឹត្តិការណ៍​បោះឆ្នោត​ថ្នាក់ជាតិ​នៅពេល​ខាងមុខនេះ កាន់តែ​ខិតជិត​មកដល់​ក្តៅ តែ​ស្ថានភាព​ហិរញ្ញវត្ថុ មិនមាន​អ្វី​ប្រែប្រួល​ឬ​បារម្ភ​នោះឡើយ ក្នុង​នោះគេ​ឃើញថា​កម្ចី​ឥណទាន និង​ប្រាក់​បញ្ញើ​បាន​កើនឡើង​ទន្ទឹមគ្នា នៅតាម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​ដែលមាន​អាជ្ញាប័ណ្ណ ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។

​ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ហៅ​កាត់​ថា CMA, លោក គា បូរ៉ាន់ បានប្រកាសថា សមាជិក​ទាំងអស់​គួរតែ​ត្រៀម​ទុនបំរុង​សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍ នៅពេល​បោះឆ្នោត ក្រែងលោ​មាន​អតិថិជន​អ្នក​ដាក់​ប្រាក់​បញ្ញើ​ត្រូវ​ការដក​ប្រាក់​បន្ទាន់ៗ​យកទៅ​ប្រើប្រាស់ បើទោះបីជា​ស្ថានភាព​នយោបាយ​មិន​ប្រែប្រួល​ក៏ដោយ ។

​លោក គា បូរ៉ាន់ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអោយដឹងថា ស្ថានភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​ឆ្នាំ ២០១៨​នេះ នៅតែមាន​ភាពល្អប្រសើរ បើទោះបីជា​ឆ្នាំនេះ កម្ពុ​ជាមាន​ព្រឹត្តិការណ៍​បោះឆ្នោតជាតិ​ក៏ដោយ​ក្តី ។ លោក​ថា ការបោះឆ្នោត​ឆ្នាំនេះ មិនមែន​លើក​ទី​១ ឬ​ទី​២ ទី​៣​ដែរ តែ​វា​ជា​លើក​ទី​៦​ហើយ តាំងពី​ឆ្នាំ ១៩៩៣​មក ហើយ​នៅក្រោយ​ការបោះឆ្នោត​ម្ដងៗ​ក៏​មិនឃើញ​មាន​ព្រឹត្តិការណ៍​អី​អាក្រក់​ប៉ុន្មាន​នោះដែរ ក្នុង​នោះគេ​ឃើញ​អាជីវកម្ម​នានា​នៅ​កម្ពុជា នៅតែ​ដើរទៅ​មុខ និង​បាន​រុញអោយ​កំនើនសេដ្ឋកិច្ច​ឈរ​ក្នុង​កម្រិត​មួយ​គួរអោយកត់សម្គាល់​។

​លោក​បន្តថា សម្រាប់​ការបោះឆ្នោត​ខាងមុខ​នេះដែរ គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គួរតែ​ត្រៀម​ទុនបំរុង​របស់ខ្លួន​អោយបាន​ត្រឹមត្រូវ និង​ត្រៀម​ទប់ទល់ ជាមួយនឹង​ស្ថានការណ៍ ។ ក្នុងករណី​អតិថិជន​ត្រូវការ​សាច់ប្រាក់​ដក​ជាប​ន្ទា​ន់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវតែមាន​ប្រាក់​សម្រាប់​ទុក​បើក​ជូន​អតិថិជន ហើយ​ទុនបំរុង​មិនមែន​សម្រាប់តែ​ទុក​ក្នុងពេល​មាន​ព្រឹត្តិការណ៍​បោះឆ្នោត​នោះទេ តែ​គ្រប់​គ្រឹះស្ថាន​ទាំងអស់​ត្រូវតែ​ត្រៀម​ទុនបំរុង​អោយបាន​ល្អជា​និច្ច ។

​ម្យ៉ាងទៀត​នៅពេល​ស្នើរ​សុំ​បើក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារជាតិ​ក៏បាន​តម្រូវការ អោយ​ដំកល់​ទឹកប្រាក់​មួយចំនួន​នៅក្នុង​ធនាគារជាតិ ការពារ​ហានិភ័យ​កើតឡើង នឹង​យកប្រាក់​ដំកល់​នោះមក​ដោះស្រាយ ។ ក៏ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏ត្រូវ​មាន​ទុន​ពី​ខាងក្រៅ​ដើម្បី​ត្រៀម​នៅក្នុង​ស្ថាប័ន​របស់ខ្លួន​ដែរ ។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​មីក្រូហិរញ្ញវត្ថុ ស្ថាប័ន​ធនាគារពាណិជ្ជ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ក៏បាន​ត្រៀម​ទុន​របស់ខ្លួន ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​នៅ​ជិត​ការបោះឆ្នោត​ឆ្នាំ ២០១៨​នេះដែរ បើ​ទោះ​បច្ចុប្បន្ននេះ ស្ថានការណ៍​នយោបាយ​នៅតែមាន​ភាពល្អប្រសើរ​ក៏ដោយ ជាក់ស្ដែង​ធនាគារពាណិជ្ជ​ធំជាងគេ អេស៊ីលីដា ក៏បាន​អោយដឹងថា ខ្លួន​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ទុនបំរុង​ទុក​ជូន​អតិថិជន​របស់ខ្លួន​ដក​នៅពេល​ត្រូវការ​ប្រើប្រាស់​សាច់ប្រាក់​ជា​ចាំបាច់​ណាមួយ​នៅក្នុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​ថ្នាក់ជាតិ នៅ​ចុងខែ​កក្កដា ឆ្នាំ ២០១៨​ខាងមុខនេះ ៕​

ចិន ប្រាប់អាមេរិកដោះស្រាយបញ្ហាតៃវ៉ាន់ ឲ្យបានត្រឹមត្រូវ

​តៃវ៉ាន់ ៖ បន្ទាប់ពី​មន្ដ្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន​ថា សហរដ្ឋអាមេរិក​កំពុង​ពិចារណា ការ បញ្ជូន នាវាចម្បាំង ឆ្លងកាត់​តាម​កោះ​តៃវ៉ាន់ ក្រសួងការបរទេស​ចិន បាន​និយាយថា សហរដ្ឋអាមេរិក គួរតែ ដោះស្រាយ បញ្ហា​កោះ​តែ​វ៉ាន់ អោយបាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការប៉ះពាល់​ដល់​ទំនាក់ ទំនង ពីរ​ផ្លូវ និង​ស្ថិរភាព​នៅ​កោះ តៃវ៉ាន់​។

ការឆ្លងកាត់​របស់​នា​វា​ចម្បាំង​សហរដ្ឋអាមេរិក នៅ​កោះ​តៃវ៉ាន់ ជា​សញ្ញា​ថ្មី​មួយ​នៃ​ការគាំទ្រ​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​ប្រទេស ចិន​បាន​អះអាងថា ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។

​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន​ថា សហរដ្ឋអាមេរិក បាន​ពិនិត្យមើល​ផែនការ​សម្រាប់ ការបញ្ជូន នាវា​ផ្ទុក​យន្តហោះ នៅ​ឆ្នាំនេះ ប៉ុន្តែ​នៅ​ទីបំផុត​មិនបាន​ធ្វើឡើង​តាម​គំរោង​នោះទេ ទំនង​ដោយ សារ​តែ​ការព្រួយបារម្ភ ថា​នឹង​ធ្វើអោយ​ប្រទេស​ចិន​មិន​សប្បាយចិត្ត​។​

​គួរ​បញ្ជាក់ថា នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក បាន​ឆ្លងកាត់​កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ 2007 ក្នុងអំឡុងពេល​រដ្ឋបាល​របស់លោក ច​ច ដាប់​ប​ល​យូ ប៊ូ​ស​៕

ខ្យល់​កន្ត្រាក់​បោក​រំលំ​បង្គោល​អគ្គីសនី​កម្ពុជា​សង្កត់​រថយន្ត​២​គ្រឿង​

​ភ្នំពេញ​៖ ខ្យល់​បក់​ខ្លាំង​បណ្តា​យ​អោយ​រលំ​ដើមឈើ​និង​បង្គោល​ភ្លើង​សង្កត់​រថយន្ត​២​គ្រឿង​បណ្តាលអោយ​រង​កា​ខូចខាត​ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៨​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខ​ណ្ខ​ចំកា​មន រាជធានី​ភ្នំពេញ​។

​ម្ចាស់​រថយន្ត​ដែលមាន​ឈ្មោះ ធី អាយុ​២៨​ឆ្នាំ​បានអោយដឹងថា គាត់​បាន​ចត​រថយន្ត​របស់គាត់​ទាំង​២​គ្រឿង​នេះ នៅខាងមុខ​ផ្ទះ​របស់គាត់​តាំងពីព្រឹក​មកហើយ មកដល់​ម៉ោង​កើតហេតុ​ដោយ​គាត់​បានរៀបចំ​ខ្លួន​បំរុង​ចេញទៅ​ខាងក្រៅ​ស្រាប់តែ​ពេលនោះ​ក៏មាន​ខ្យល់​បោកបក់​យ៉ាងខ្លាំង ហើយ​ក៏មាន​ដើមឈើ​នៅក្បែរនោះ បាន​រលំ​ក៏បាន​ទាញ​ខ្សែភ្លើង​របស់​អគ្គីសនី​ដែល​រត់​កាត់​ក៏​ទាញ​បណ្តាលអោយ​បាក់​បង្គោល​ភ្លើង​មក​សង្កត់​ចំ​ពីលើ​រថយន្ត​របស់គាត់​ម៉ាក​(​សាយ​អន​)​ហើយក៏​បាន​ទៅ​ប៉ះ​ជាមួយ​រថយន្ត​គាត់​មួយគ្រឿង​ទៀត​ម៉ាក​តូយ៉ូតា​ហាយ​ប្រ៊ី​ត​បណ្តាលអោយ​បាក់​កញ្ចក់​ខាង​ធ្វេ​ង និង​ទ្វារ​បន្តិប​ន្ទួ​ច​។

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ករណី​ភ្លៀង​មួយ​មេ​មុននេះ បណ្តាល​ឲ្យ​ដួល​ដើម​ត្របែកព្រៃ ចំនួន​២​ដើម ចំណែក​បង្គោល​ភ្លើង បាន​បាក់​១​ដើម និង​បាន​សង្កត់​លើ​រថយន្ត ចំនួន​៤​គ្រឿង តែ​៣​គ្រឿង​ទៀត រង​ការប៉ះពាល់​តិចតួច ក៏​គេ​បើ​ចេញ​អស់​ទៅ ដោយឡែក​នៅតែ​រថយន្ត​មួយគ្រឿង ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់ជាប់ រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ​។

​ក្រោយពី​កើយ​ហេតុ​រួច​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​និង​ធ្វើកា​ត្រួតពិនិត្យ​ហើយ​បាន​ទំនាក់ទំនង​ជាមួយនិង​មន្ត្រី​អគ្គីសនី​អោយមក​ពិនិត្យ​និង​ធ្វើកា​ស្ទួ​ច​បង្គោល​ភ្លើង​និង​កាត់​ដើមឈើ​យក​រថយន្ត​ចេញ​។
​ចំណែក​រថយន្ត​ដែល​រង​កា​ខូចខាត​មិនទាន់​ដឹងថា មាន​ដំណោះស្រាយ​យ៉ាងណា​នោះទេ​។

​គួ​បញ្ជាក់​ផងដែរ​ក្នុងករណី​បាក់​បង្គោល​ភ្លើង​អគ្គីសនី​កម្ពុជា​នេះ ដោយសារតែ​សសរ​បង្គោល​មាន​ទំហំ​តូចៗ​មើលទៅ​ហាក់បីដូចជា​ងាយ​នឹង​បាក់​ខ្លាំងណាស់​៕​

កម្ពុ​ជាមាន​រថយន្ដ​ជាង​៨០​ម៉ឺន​គ្រឿង​និង​ម៉ូតូ​ជាង​៣​លាន​គ្រឿង​បាន​ចុះ​បញ្ជិការ​

 

​ភ្នំពេញ ៖ ស្របពេល​ប្រទេស​កម្ពុ​ជាមាន​សុខសន្ដិភាព ពេញលេញ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ធូរធា​នោះ ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ ក៏មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បច្ចុប្បន្ននេះ​នៅក្នុង​ប្រទេស​កម្ពុជា មាន​រថយន្ដ​ប្រមាណ​ជាង​៨០​ម៉ឺន​គ្រឿង និង​ម៉ូតូ​មាន​ជាង​៣​លាន​គ្រឿង បាន​ចុះ​ក្នុង​បញ្ជី​ការ​។​

​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម តូច ចាន់​កុល បានឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៤ ស្តីអំពី​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត កាលពី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ថា បើ​គិត​ជា​រថយន្ដ យើង​ប្រហែល​៨០​ម៉ឺន​គ្រឿង ហើយ​បើ​គិត​ជា​ម៉ូតូ​មាន​ជាង​៣​លាន​គ្រឿង​ដែល​បាន​ចុះបញ្ជី​ការ​រួច​និង​មាន​ទីតាំង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ចំនួន​១៤​កន្លែង​និង​មាន​រថយន្ត​ចល័ត​ចំនួន​៣​គ្រឿង​នៅ​ទូទាំងប្រទេស​។

​រដ្ឋលេខាធិការ​បញ្ជាក់​ថា ការចុះបញ្ជី និង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត តាម​ប្រព័ន្ធ​ទំនើបកម្ម ពិត​ជាមាន​សារសំខាន់ សម្រាប់​ការគ្រប់គ្រង​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ Jica​និង​ភាគី​ពាក់ព័ន្ធ កំពុង​ពិនិត្យ​លទ្ធភាព ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អាយ​ធី​សម្រាប់​ត​ភ្ជាប់​និង​ចែករំលែក​ព័ត៌មាន​ទៅវិញទៅមក​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី​យានយន្ត​ឱ្យ​កាន់តែ​ងាយស្រួល និង​លឿន​ទាន់ពេលវេលា​។​

លោក​ក៏បាន​បញ្ជាក់ទៀតថា ដើម្បីឱ្យ​ការត្រួតពិនិត្យ​យានយន្ត​នេះ​បាន​ទូទាំងប្រទេស ក្រសួង​បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​តម្លើង​ទីតាំង​ត្រួតពិនិត្យ​បច្ចេកទេស​ឱ្យបាន​ច្រើន​កន្លេង​នៅ​ទូទាំងប្រទេស​។ ទាក់ទិន​នឹង​ការចុះបញ្ជី​យានយន្ត​នេះដែរ ក៏មាន​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​មួយចំនួន​ចង់ បង្កើត​កន្លែង​ឈៀករថយន្ដ​នៅ​កម្ពុជា ដូច្នេះ​នាពេល​ខាងមុខនេះ ក្រសួង​សាធារណការ នឹង​បង្កើត​កន្លែង​ឈៀករថយន្ដ​កាន់តែ​ច្រើនឡើង ដើម្បី​ឆ្លើយតប​តម្រូវការ​ពលរ​ដ្ឋ​។​

សម្រាប់​ការធ្វើ​ទំនើបកម្ម​យានយន្ត​នេះដែរ មន្ត្រីនគរបាល អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម ឯ​.​ឧ ឧ​ត្ត​ម​សេនីយ៍ ឃៀង សុគន្ធា បាន​អះអាងថា នៅពេល​ប្រព័ន្ធ​នេះ​ដំណើរការ វា​ពិតជា​មានការ​ងាយស្រួល ក្នុងការ​ស្វែងរក​អត្ថ​សញ្ញាណ​អ្នកប្រើប្រាស់​យានយន្ត​និង​បណ្ណ​បើកបរ​៕​

មែនទែន​ហើយ ! នារី​កំណាន់​អន្ទិត ស្រិល វណ្ណា ប្តឹង​ទារ​សំណង​៥​ម៉ឺន​ដុល្លារ​

​ប៉ោយប៉ែត ៖ ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​កក្រើក​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​សប្តាហ៍​នេះ គឺ​រឿង​អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាត់​លើ ខេត្តបន្ទាយមានជ័យ ដែល​ប្រឡូកប្រឡាក់​លប​ទៅ​សឹង​នៅផ្ទះ​ស្ត្រី​កំណាន់​ម្នាក់ ហើយ​ត្រូវបាន​ស្ត្រី​រូបនោះ​លាតត្រដាង​វីដេអូ​ឃ្លី​ប​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាងថា សង្ឃ​អង្គ​នេះ បាន​ចាប់រំលោភ​សេពសន្ថវៈ​នៅលើផ្ទះ​របស់ខ្លួន​រហូត​បានសម្រេច ហើយ​សន្យាថា នឹង​លាក​ចាក​សិក្ខាបទ​ដើម្បី​ចូល​ស្តីដណ្តឹង​យក​នាង​ធ្វើជា​ភរិយា​ស្របច្បាប់ តែ​ផ្ទុយទៅវិញ សង្ឃ​អង្គ​នេះ​បាន​ដោះដៃ​ក្បត់ពាក្យសន្យា ទើប​នាង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​នាពេលនេះ​។
​ខាងក្រោម​នេះ ជា​របាយការណ៍​ដែល​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​នាង កាយ លី​តា ៖
​                                 ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​
   ​សូម​គោរព ឯ​.​ឧ !
​ការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​អង្គា​រ៍​៧​រោជ​ខែជេស្ឋ សំ​រិ​ទ្ធិ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦​ខែមិថុនា​ឆ្នាំ​២០១៨ ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បានទទួល​បណ្តឹង​ពី​ឈ្មោះ កាយ លី​តា ភេទ​ស្រី​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បាន​ប្តឹង​រាយការណ៍ ថា នៅ​ថ្ងៃទី​១៧.៥.២០១៨ វេលា​ម៉ោង​ប្រហែល​០២​យប់ មានឈ្មោះ ស្រិល វណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ចៅអធិការ​វត្តភ្នំ​បាក់​លើ ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​បានមក​សុំ​សឹង (​សុំ​ដេក​) នៅផ្ទះ​របស់ខ្លួន​ចំនួន​២​យប់ លុះដល់​ថ្ងៃទី​១៨,៥,២០១៨ វេលា​ម៉ោង​ប្រហែល​២១,០០​នាទី​យប់ ខ្លួន​បាន​យក​ភេសជ្ជៈ​ទៅ​ប្រគេន​លោក​(​លោកសង្ឃ ស្រិល វណ្ណា​) ហើយ​ត្រូវបាន​ព្រះសង្ឃ​អង្គ​នេះ​ចាប់បង្ខំ​រួមភេទ​ជាមួយ​ខ្លួន​រហូត​បានសម្រេច​ដោយ​សន្យាថា ខែ​១១ ឆ្នាំ​២០១៨ និង​លាចាក​សិក្ខាបទ ចូល​ស្តីដណ្តឹង​នាង​យក​ធ្វើជា​ប្រពន្ធ លុះ​ពេល​បាន​ខ្លួនប្រាណ​ហើយ ឈ្មោះ ស្រិល វណ្ណា បាន​បិទ​ទូរស័ព្ទ មិន​ព្រម​ចូលមក​ដោះស្រាយ​ជាមួយ​ខ្លួន ទើប​ខ្លួន​បង្ហោះ​ឃ្លិប​វីដេអូ ដែល​លោកសង្ឃ ស្រិល វណ្ណា បាន​ប្រលែង​ជាមួយ​ខ្លួន និង​ឆាន់​ពោត​ស្ងោ​នោះ អោយ​សាធារណជន និង​លោកសង្ឃ ស្រិល វណ្ណា បានឃើញ និង​សុំអោយ​សមត្ថ​កិ​ច​ជួយ​រក​យុ​ត្តិ​ធ​ម៏​ជូន​ខ្លួន និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០.០០០​ដុល្លារ​(​ប្រាំ​មឺ​ន​ដុល្លា​)​។ ករណីនេះ ជំនាញ​កំពុង​ស្នើសុំ​ទៅ​អយ្យការ​ដើម្បី​បើក​ការ​ស៊ើប​អ​ង្គេ​ត​បឋម ។​

អាស្រ័យ​ដូច​បន​គោរព​ជូន​ខាងលើ សូម ឯ​.​ឧ​. មេត្តា​ជ្រាប​ដ៍​ខ្ពង់ខ្ពស់ ៕
​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ឧ​.​ត្រី សិទ្ធិ ឡោះ​