All posts by មេគង្គ ប៉ុស្តិ៍

ក្រុម​គ្រូ​សារ​កុមា​រងរបួស​ផ្ទុះ​ក្បាល​គ្រាប ត្រូវបាន​ទ​ទូល​ ​អំណោយ ពីសា​ខា​កាក់បាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​

​បាត់ដំបង :
​សា​ខាក​ក្រក​ខេត្តបាត់ដំបង​,​នា​ល្ងាច​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨ ក្រុមការងារ​សាខា​កាកបាទ​ក្រហ​កម​កម្ពុជា​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោកស្រី​ស៊ុត ម៉ិ ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា​តំណាង​
​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ដល់​គ្រួសារ​កុមារ​រងគ្រោះ​ដោយសារ​ផ្ទុះ​ក្បាល​គ្រាប់​មីង​ចំនួន​៣​គ្រួសារ​១, កុមារា ស៉ី វ៉ាន អាយុ ១២ ឆ្នាំ ២,​កុមារា សំ ខាប់ អាយុ​៦​ឆ្នាំ​៣,​កុមារី ភ​ក្ភ្រ័​ស្រី​ពេជ្រ អាយុ​៤​ឆ្នាំ របួស​ធ្ង​ន​កំពុង​សម្រាក់​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​Emergency​ក្រុង​បាត់ដំបង ដែល​ទទួលរង​គ្រោះ​កាលពី​វេលា​ម៉ោង​៤​ៈ​៣០​នារី​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុះ​ភូមិ​អូ​ជាំ​កណ្តាល​ឃុំ​កំពង់​ល្ពៅ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​បញ្ចាក់​ហេតុ​ការ​នេះ​បណ្តាលអោយ​កុមា​តូចៗ​ចំនួន​៤​នាក់​ទទួលរង​គ្រោះ​ក្នុង​ស្លាប់​១​នាក់​របួសធ្ងន់​៣​នាក់​មូលហេតុ​គឺ​បណ្តាលមកពី​កុមា​ដែល​ស្លាប់​នោះបាន​យក​គ្រាប់​មិនទាន់​ផ្ទះ​នោះ​ដំ​លេង​នៅផ្ទះ​កុមារា ស៉ី វ៉ាន អាយុ ១២ ឆ្នាំ បណ្តាលអោយ​ផ្ទុះ​ខណៈ​ឪពុកម្តាយ​ទៅ​ចំការ​អស់​។​

​ក្នុងឱកាស​នោះ លោកស្រី​ហេ​រញ្ញឹគ​ណៈ​ក​ម្មា​ធិ​ការ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​ពិសេស​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ​និង​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​ឧបទ្ទវ​ហេតុដែល​បាន​កើតឡើង​បណ្តាលឱ្យមាន​កុមារ​រងរបួស​និង​ស្លាប់​។ ជាមួយគ្នានេះ ក្រុមការងារ សូម​អំពាវនាវ ដល់​ប្រជាជន​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ចំពោះ​គ្រាប់​មិនទាន់​ផ្ទុះ គ្រាបមីន ជាពិសេស អាណាព្យាបាល​គ្រប់រូប ត្រូវ​យកចិត្តទុកដាក់​លើ​កុមារ​តូចៗ ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។ ទន្ទឹមនេះ សូម​ផ្តាំផ្ញើ​ដល់​អាណាព្យាបាល​របស់​កុមារ​រងគ្រោះ ត្រូវ​ថែទាំ​កូន​-​ក្មួយ ឱ្យបាន​ល្អ អនុវត្តតាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ជូនពរ​ឆាប់​បានជា​សះស្បើយ​ឡើងវិញ​។​

​ក្រុមគ្រួសារ របស់​កុមា​រទាំង ៣​នាក់ ដែល​មក​ទទួល​អំណោយ​នាពេលនេះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ កាកបាទក្រហមកម្ពុជា ដែល​បាន​គិតគូរ មាន​ក្តីមេត្តា ករុណា និង​ទឹកចិត្ត​ជ្រះថ្លា ជួយ​ដោះស្រាយ​ទុក្ខលំបាក​ដល់​ប្រជាជន​រងគ្រោះ​ជួប​ការលំបាក​បាន​ទាន់ពេលវេលា​។ ទន្ទឹមនេះ ក៏​សូម​ថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​យកចិត្តទុកដាក់ ជាពិសេស អាជ្ញាធរ​ដែនដី​ដែល​បាន​ជួយសង្គ្រោះ​ភ្លាមៗ​ដល់​កុមា​រទាំង ៣​នាក់ ហើយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា​ទោះបី​កុមារ​ម្នាក់ទៀត​ត្រូវបាន​បាត់បង់​ជីវិត​ក៏ដោយ​។​
​អំណោយ​មនុស្សធម៌ ក្នុង ០១ គ្រួសារ ទទួលបាន​៖.​ទឹក​សុទ្ធ​វី​ឃែ​រ ២ កែស .​មី​១​កេស មុង​១​ភួយ​១​ក្រមា​១​សារុង​១​ព្រមទាំង​ថវិកា​ចំនួន​១០០,០០០​រៀល​ផងដែរ ៕
​

ល​ទ្ឋ​ផល​នៃ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២

​ភ្នំពេញ ៖ ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រៀម នៅ​ទី​ក្រុ​សាំ​ហ្គា​ពួរ ថា ក្នុងការ​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​លើក​ទី​១៧ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល អាស៊ាន​លើក​ទី​២១ នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៨​។​
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM)
​ក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​បាន​ពិភាក្សា​អំពី​ការកសាង​សហគមន៍​អាស៊ាន និង​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ការអភិវឌ្ឍ​តំបន់​និង​អន្តរជាតិ​។ កិច្ច​ប្រជុំបាន​ចេញផ្សាយ​សេចក្តីប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបទេស​អាស៊ាន ស្តីពី​ការវិវឌ្ឍ​នៅ​ឧបទ្វីប​កូរ៉េ​។​

​នៅក្នុង​បទ​អន្តរាគមន៍​ស្តីពី​ការកសាង​សហគមន៍​អាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានលើកឡើង​អំពី​ភាពមិនច្បាស់លាស់​ជាស​កល និង​និន្នាការ​កើនឡើង​នៃ​ការ​គាំពារ​និយម​ជុំវិញ​ពិភពលោក ហើយ​និង​លទ្ធភាព​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។ ឯកឧត្តម​ក៏បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​បញ្ហា​ទាំងនោះ​ចំពោះ​ការកសាង​សហគមន៍​អាស៊ាន និង​បានផ្តល់​គំនិត​មួយចំនួន​សម្រាប់​ការឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ការ​គាំពារ​និយម ដូចជា អាស៊ាន​ត្រូវមាន​ភាពចាំបាច់​ក្នុងការ​រក្សា​ភាពរឹងមាំ​សេដ្ឋកិច្ច និង​វិបុលភាព ការកសាង​សហគមន៍​អាស៊ាន​ត្រូវតែ​ទទួលយក​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ អាស៊ាន​មាន​ភាពចាំបាច់​បន្ត​ដោះស្រាយ​គម្លាត​អភិវឌ្ឍន៍​រវាង​សមាជិក​អាស៊ាន​ចាស់ និង​ថ្មី ថ្វីត្បិតតែ​គម្លាត​នេះ​បាន​ខិតជិត​បន្តិច​ម្តងៗ នៅពេលដែល​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម មាន​អត្រាកំណើន​សេដ្ឋកិច្ច​ថេរ​ក៏ដោយ​។​

​ក្នុងការ​ដោះស្រាយ​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន ឯកឧត្តម ប្រាក់ សុខុន បាន​ថ្លែងថា “​ទំនាក់ទំនង​តានតឹង​រវាង​គូប្រជែង​មហាអំណាច នឹងធ្វើ​ឱ្យមាន​ការលំបាក​ដល់​ប្រទេស​អាស៊ាន​ក្នុងការ​ជ្រើសរើស​មិត្ត​”​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សន្ទុះ​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ជប៉ុន ដែល​អាច​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​បី និង​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយ​ឥណ្ឌា និង​ជាមួយ​អូស្ត្រាលី ដែលជា​ចំណុចរួម​ជា​វិជ្ជមាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ​។​​

ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា “​ការវិវឌ្ឍ​នាពេល​ថ្មីៗ គឺមាន​ការចាប់អារម្មណ៍ លើកទឹកចិត្ត និង​មិនដែល​កើតមាន​សោះ​នៅលើ​ឧបទ្វីប​កូរ៉េ ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​” ហើយ​ការវិវឌ្ឍ​នេះ គឺជា​ការប្រឹងប្រែង​អត់​ឈប់ឈរ​របស់​ប្រធានាធិបតី ម៉ូ​ន ជេ អី​ន នៅក្នុង​កិច្ច​ស្វះស្វែង​របស់គាត់​ស្តីពី “​គំនិត​ផ្តួចផ្តើម​បែ​ឡាំង​”​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី យល់ឃើញថា កិច្ចប្រជុំ​កំពូល​ចិន​-​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ នៅ​ទីក្រុង​ប៉េកាំង គឺជា​ការ​ទំ​លុះ​ទំលាយ​ភាពទាល់ច្រក​ដ៏​សំខាន់​មួយ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា ក្នុងឋានៈ​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ កម្ពុជា​ផ្តល់​សារសំខាន់​ចំពោះ​ដំណោះស្រាយ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ និង​ក្នុងការ​ថែរ​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ នៅក្នុង​តំបន់​។​

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ឯកឧត្តម ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា “​រយៈកាល​ពីរ​ឆ្នាំ​កន្លងទៅ កិច្ចប្រឹងប្រែង​ក្នុង​ការកសាង​ភាពជឿជាក់ និង​ទំនុកចិត្ត បាន​នាំមក​ឲ្យ​យើង​នូវ​សមិទ្ធិផល​ដ៏​សំខាន់​៖​ការបញ្ចប់​ក្របខណ្ឌ​ការងារ​សម្រាប់​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការចាប់ផ្តើម​ជា​ផ្លូវការ​នូវ​កិច្ច​ពិគ្រោះ​យោបល់​ប្រកបដោយ​ខ្លឹមសារ​។ បរិយាកាស​ទូទៅ​មាន​សភាព​សមស្រប​សម្រាប់​កិច្ចចរចា​ផ្លូវការ​ស្តីពី​ក្រម​ប្រតិបត្តិ (COC)​។ ដំណើរការ​ក្រម​ប្រតិបត្តិ​អាចមាន​រយៈ​យូរ និង​ស្មុគស្មាញ ប៉ុន្តែ​យ៉ាងហោចណាស់ ក៏​កំពុងដំណើរការ​ទៅមុខ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យមាន​ការប្រកាន់​ខ្ជាប់​នូវ “​ស្មារតី​បាលី​-​សៀមរាប​” ហើយ​បាន​សំណូមពរ​ដល់​អាស៊ាន​បន្ត​អនុវត្តតាម​គោលការណ៍​នេះ ប្រសិនបើ​យើង​ត្រូវ​ស្វែងរក​ដំណើរការ​លើ​បញ្ហា​ដែល​ងាយ​ប្រេះស្រាំ​ដ៏ទៃទៀត ដូចជា យន្តការ​ដោះស្រាយ​ជម្លោះ ជាដើម​។​
​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី​ក៏បាន​លើកឡើង​ផងដែរ​អំពី​ការលេចឡើង​នូវ “​បណ្តា​គំនិត​ផ្តួចផ្តើម​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​” ដែល​ហាក់​សំដៅ​ដល់​ភាព​កាន់តែ​សំខាន់​នៃ​ភូមិសាស្ត្រ​-​យុទ្ធសាស្ត្រ​នេះ និង​ការទទួលស្គាល់​ទស្សនទាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ហើយ​បានបង្ហាញ​ទស្សនៈ​ថា ប្រសិនបើ​មិនមាន​ការគ្រប់គ្រង​សមស្រប ការវិវឌ្ឍ​នេះ​អាច​នឹង​ប៉ះពាល់​ខ្លាំងក្លា​ដល់​ឯកភាព និង​តួនាទី​ស្នូល​របស់​អាស៊ាន​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​រក្សា​តួនាទី​ស្នូល​របស់​អាស៊ាន និង​ភាពជា​អ្នកដឹកនាំ​របស់​អាស៊ាន នៅក្នុង​និម្មាបនកម្ម​តំបន់​ដើម្បី​ទប់ទល់​នឹង​ភាព​ប្រជែង​គ្នា​ទាំងនេះ​។​

កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​លើក​ទី​១៧​រដ្ឋមន្ដ្រីការបរទេស​បាន​ស្តាប់​របាយការណ៍​របស់​លេខាធិការដ្ឋាន​អាស៊ាន អំពី​ការវិវឌ្ឍ​ថ្មីៗ​ក្នុង​បណ្តា​ផ្នែក​ចំណុះ​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន និង​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​និង​ការ​ពិនិត្យឡើងវិញ​នៃ​ផែនការ​លម្អិត​ឆ្នាំ​២០២៥ របស់​សហគមន៍​នយោបាយ​-​សន្តិសុខ​។ កិច្ចប្រជុំ​បានអនុម័ត​របាយការណ៍​សហគម​ន៍​នយោបាយ​-​សន្តិសុខសម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​។​
​ឯកឧត្តម ប្រាក់ សុខុន បានប្រកាសថា​កម្ពុ​ជាមាន​ឆន្ទៈ​នាំមុខ​សម្រាប់​សកម្មភាព “​លើកកម្ពស់​ការចូលរួម​យ៉ាងសកម្ម​របស់​សមា​ជិ​ក​អាស៊ាន នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ថែ​ក្សា​សន្តិភាព​និង​កសាង​សន្តិភាព​ក្រោយ​ជម្លោះ​ស្របតាម​សមត្ថភាព​របស់​ប្រទេស​សមាជិក​”​។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​អង្គប្រជុំ​ផងដែរ​ថា​កម្ពុជា នឹង​រៀបចំ​ការសិក្សា​ស្រាវជ្រាវ និង​សន្និសីទ​ដោយ​វិទ្យាស្ថាន​អាស៊ាន សម្រាប់​សន្តិភាព​និង​ការផ្សះផ្សា ស្តីពី “ ការកសាង​សន្តិភាព​ក្រោយ​ជម្លោះ ៖ បទពិសោធន៍​របស់​ក​ម្ពុ​ជា និង​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ឆ្ពោះទៅរក​ការផ្សះផ្សា​ជាតិ​” នៅ​ខែតុលា ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី ២១
​រដ្ឋមន្ត្រីការបរទេស​បាន​ស្តាប់​របាយការណ៍​របស់​ប្រធាន​អំពី​ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ និង​របស់​អគ្គលេខាធិកា​រអា​ស៊ាន អំពី​ការបន្ត​ការងារ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១​។ រដ្ឋមន្ត្រីការបរទេស​បាន​ពិនិត្យ​លើ​របាយការណ៍មួយចំនួន និង​បាន​គាំទ្រ​ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​។​

​ឯកឧត្តម​ប្រាក់ សុខុន បានស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​សកម្ម​ថែមទៀត ដើម្បី​ជំរុញ​អាណត្តិ​និង​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ស​កម្ម​ភាព​មីន​តំបន់​អាស៊ាន​។ សម្រាប់​ថវិកា​ប្រតិបត្តិការ​ប្រចាំឆ្នាំ ២០១៧-២០១៨ កម្ពុជា​បានរួម​ចំណែក​ទាំងស្រុង និង​បាន​អំពាវនាវ​ដល់​សមាជិក​អាស៊ាន​ផ្សេងទៀត ចូលរួមចំណែក​ផងដែរ​។​
​ចំពោះ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី សម្តែង​ការរីករាយ ដោយ​បានឃើញ​អត្រា​នៃ​ការអនុវត្ត​ផែនការ​ដំណាក់កាល​ទី​បី​នៃ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន (២០១៦-២០២០) សម្រាប់​ពីរ​ឆ្នាំ​ដំបូង សម្រេចបាន​រហូតដល់​ទៅ ៥៣.៨% នៃ​សកម្មភាព​ក្នុង​វិស័យ​អាទិភាព​ទាំង​ប្រាំ​។ ដោយ​កម្ពុជា​ត្រូវ​ធ្វើជា​ប្រធាន​ក្រុមការងារ​នៃ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន (IAI) នៅ​ឆ្នាំនេះ យើង​នឹង​ប្រឹងប្រែង​រក្សា​នូវ​សន្ទុះ​វិជ្ជមាន​នេះ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ស្នើថា មូលនិធិ​អភិវឌ្ឍន៍​អាស៊ាន​គួរ​បើកចំហ​ដល់​គម្រោង ឬ​សកម្មភាព IAI ជាពិសេស​សម្រាប់​សំណើ​រៀបចំ​គម្រោង​នានា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកសំណើ​តែងតាំង​ឯកឧត្តម គង់ ភោគ អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើជា​អគ្គលេខាធិការរង​នៃ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន អាណត្តិ​ចាប់ពី​ខែតុលា ឆ្នាំ​២០១៨ ដល់​ខែតុលា ឆ្នាំ​២០២១​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ការបរទេស​ទាំងអស់ ដែល​បានផ្តល់​ការគាំទ្រ ដល់​ការតែងតាំង​នេះ​៕

​

រថយន្ត​ដឹក​ផ្លែស្វាយ បុក​រថយន្ត​ដឹក​ត្រី​​ក្រឡាប់​បះជើង​លើ​ថ្នល់ជាតិ

​ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ត្រីប្រឡាក់ មួយគ្រឿង បាន​ក្រឡាប់​បះជើង នៅ​កណ្ដាល​ថ្នល់​បន្ទាប់ពី​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​បុក​ពីក្រោយ​ពេញទំហឹង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង 4 និង​15 នាទី​ព្រឹក​ថ្ងៃទី 27 ខែមេសា​ឆ្នាំ 2018 នៅ​ចំណុច​មុខ​វត្ត​ខ្សា​ម​ក្រុង​ភូមិ ២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​បានអោយដឹងថាៈ មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ពោធិសាត់ 3A 44 69 បើកបរ​ដោយ​បុរស ឈ្មោះ​ហ៊ុយ ចាន់នី អាយុ 37 ឆ្នាំមាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​បើក​ដល់​ចំណុចកើតហេតុ​ក៏បាន​ឈប់​រថយន្ត​ចុះទៅ​បត់ជើង ភ្លាមនោះ​ក៍មាន​រថយន្ត មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ចាម 3a 1825 បើកបរ​ដោយ​បុរស​ឈ្មោះ ផាន រឿន ភេទ​ប្រុស​អាយុ 32 ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូររូង ឃុំ​ក្រវ៉ា​ញ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​បើក​មកពី​ក្រោយ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ឈប់​ស្ងៀម​ក្រឡាប់​បះជើង តែម្ដង សំណាងល្អ មិនមាន​នរណាម្នាក់​បាន​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះទេ ។

ក្រោយ​កើតហេតុ​គេ​ឃើញ​ត្រីប្រឡាក់​ជាច្រើន​បាន​ធ្លាក់​ពេញ​លើ​ថ្នល់ជាតិ ហើយ​ត្រូវបាន​ម្ចាស់ យក​រថយន្ត​មក​សាង​ត្រី ដើម្បី ដឹក​បន្ត​ទៅមុខទៀត ។

​ប្រភព​ដដែល​បានអោយដឹងថាៈ ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​រងគ្រោះ​ទារ​សំនង​ចំនួន 5000 ដុល្លារ​ដើម្បី​បញ្ចប់រឿង​ក​ន្តែ​ភាគី​បង្ករ​សុំ​ត្រឹម 2000 ដុល្លារ​តែ​មិន​ត្រូវរ៉ូវ​គ្នា​ទើប​សមត្ថកិច្ច ស្ទូច​យក​រថយន្ត​ទាំង​២ គ្រឿង​មក​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​ដើម្បី​រងចាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
​

គ្រូពេទ្យ​ខេត្តតាកែវ​អំពាវនាវ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​តូចៗ​ទៅ​ចាក់​ថ្នាំ​បង្ការ​

​តាកែវ ៖ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្តតាកែវ បានធ្វើការ​អំពាវនាវ​អោយ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​និង​អាណា​ព្យា​ទាំងអស់​ដែលមាន​កូនតូចៗ សូម​យក​កូន​របស់ខ្លួន​មកចាក់​វ៉ាក់សាំង​និង​ចាក់​ថ្នាំ​បង្កា​ផ្សេងៗ​នៅតាម​មន្ទីរពេទ្យបង្អែក​និង​មណ្ឌល សុខភាព​របស់​រដ្ឋ​អោយបាន​ទាន់ពេលវេលា​និង​ដើម្បី​កុំ​អោយមាន​បញ្ហា​ផ្សេងៗ​ដល់​ខ្លួន​យើង​ផ្ទាល់​និង​កូនៗ​របស់​យើង​នៅពេលដែល​មិនបាន​ចាក់​ថ្នាំ​បង្កា​។

​លោក​បន្តថា​បន្តថា ការចាក់​ថ្នាំ​បង្កា​សម្រាប់​ស្ត្រី​មាន ផ្ទៃពោះ​និង​ការចាក់​ថ្នាំ​បង្កា​ចំពោះ​កុមារ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​។ ប្រសិនបើ​យើង​មិន​ចាក់​ថ្នាំ​បង្កា​ទេ​ស្ត្រី​មាន​ផ្ទៃពោះ​និង​ជួប​នូវ​បញ្ហា​ជាច្រើន​ចំពោះ​សុខភាព​របស់ខ្លួន​និង​កូន​នៅក្នុង​ផ្ទៃ ដោយឡែក​កុមារ​ដែល​មិន​ចាក់​ថ្នាំ​បង្កា​ផ្សេងៗ​ក៏​និង​ជួប​បញ្ហា​ជាច្រើន​ផងដែរ​ចំពោះ​សុខភាព​របស់​ពួកគេ​។ នៅពេលដែល​កុមារ​មាន​បញ្ហា​សុខភាព​វា​និង​ធ្វើអោយ​ក្រុម​គ្រូ​សារ​ខាតបង់​ពេលវេលា​និង​ថវិការ​សម្រាប់​ព្យាបាល​កូន​របស់ខ្លួន​។​

​លោក នុត ស៊ី​ណាត បាន​បញ្ជាក់ថា ក្នុង​រយះពេល ១​ត្រីមាស ដើមឆ្នាំ ២០១៨​នេះ នៅ​ទូទាំង​ខេត្តតាកែវ មាន​ស្ត្រី​មាន​ផ្ទៃពោះ ដែល​បានមក​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ នៅតាម​មណ្ឌល​សុខភាព ក្នុងស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ មានស្រុក​បាទី ស្រុក​ព្រៃកប្បាស ក្រុង​ដូន​កែវ ស្រុក​អង្គរ​បូរី ស្រុក​គិរីវង់ ស្រុក​កោះអណ្ដែត មាន​ចំនួន​សរុប ៤០១១​នាក់ និង​ចុះ​ផ្ដល់​សេវា​ចាក់​ថ្នាំ​បង្ការ​នៅតាម​ភូមិ​ទូទាំង​ខេត្ត បាន​ចំនួន ២៥៩៣​នាក់​។ ក្នុងនោះដែរ គិត​១​ត្រីមាស ដើមឆ្នាំ ២០១៨​នេះ នៅ​ទូទាំង​ខេត្តតាកែវ មាន​កុមារ​ក្រោម​អាយុ ១​ឆ្នាំ ដែល​បានមក​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ នៅតាម​មណ្ឌល​សុខភាព ក្នុងស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ ដោយបាន​ផ្ដល់ ថ្នាំ​បង្ការ​របង បាន​ចំនួន ៤១៣៩​នាក់ ថ្នាំ​បង្ការ​រលាគ​ថ្លើម​ប្រភេទ B បាន​ចំនួន ៤៣៧០​នាក់ ថ្នាំ​បង្ការ​គ្រុន​ស្វិតដៃជើង​ទាំង​៣​លើក បាន​ចំនួន ៨៧២២​នាក់ ថ្នាំ​បង្ការ​ភាព​សាំ​ពី​កំណើត បាន​ចំនួន ៣០២១​នាក់ ថ្នាំ​បង្ការ​ទាំង​៥​មុខ ( ខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាក​ថ្លើម​B រលាក​សួត​បណ្ដាល​ឲ្យ​រលាក​ស្រោមខួរ​ក្បាល​Hib បាន​ចំនួន ៨៧២២​នាក់ ថ្នាំ​បង្ការ​រលាក​សួត បណ្ដាល​ឲ្យ​រលាក​ស្រោម​ខួរក្បាល​៣៧៤៥​នាក់ ថ្នាំ​បង្ការ​ជម្ងឺ​ក​ញ្ជ្រិ​ល ស្អូច បាន​ចំនួន ៦៨៦៧​នាក់ និង​ថ្នាំ​បង្ការ​រលាក​ស្រោម​ខួរក្បាល ២៣៥៧​នាក់​៕
​

កម្ពុជា ថៃ និង​វៀតណាម ព្រមព្រៀង​ផ្លាស់ប្តូរ​បន្លែ និង​ផ្លែឈើ​៦​មុខ​ពី​ខែមិថុនា​ តទៅ​

​ភ្នំពេញ ៖ អង្គការ GIZ ឧបត្ថម្ភ​ឲ្យ​មន្ត្រី​កសិកម្ម​នៃ​ប្រទេស​ជំ​នួ​៣ កម្ពុជា ថៃ និង​វៀតណាម សម្របសម្រួល​គ្នា ដល់​ការដោះដូរ​ទំនិញ​កសិកម្ម ដែល​ងាយ​នឹង​ខូចគុណភាព មាន​បន្លែ និង​ផ្លែឈើ សរុប​ចំនួន​៦​មុខ ឲ្យ​មានការ​សម្របសម្រួល​គ្នា​បាន​លឿន​ពី​ការប្រើ​ពេល​យូរ​មក​កាន់តែ​ខ្លី​ជាង​រយៈ​ពេលមុនៗ ហើយ​ត្រូវគោរព​ស្តង់ដារ នៃ​ការព្រមព្រៀង​ក្នុងការ​ប្រជុំ​។​

​ប្រទេស​៣ គឺ​កម្ពុជា ថៃ និង វៀតណាម សំរេច​ធ្វើ​លំហូរ ពាណិជ្ជកម្ម បន្លែ​និង​ផ្លែឈើ ៦​មុខ ទៅវិញទៅមក​នៅ​ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​សម្រួល​ដល់​ការធានា មិន​ឲ្យ​ខូចគុណភាព​។​

​ការសម្រេច​លំហូរ​ពាណិជ្ជកម្ម ផ្លែឈើ មាន​ស្រការ​នាគ ស្វាយ មៀន គូលែន ចេក និង​បន្លែ ម្ទេស ទៅកាន់​ប្រទេស វៀតណាម ថៃ និង​កម្ពុជា ឲ្យ​ទាន់ពេល​មិ​ឲ្យ​ខូចគុណភាព​នោះ បានធ្វើ​ឡើង ក្រោយពី​មាន​កិច្ចប្រជុំ​ចំនួន​២​លើក របស់​មន្ត្រី​ជំនាញ​កសិកម្ម តំណាង​ឲ្យ​ប្រទេស​ទាំង​៣ ដែល​រៀបចំ និង​ជួយឧបត្ថម្ភ​ដោយ​អង្គការ GIZ​។​

​តំណាង​អង្គការ​GIZ ប្រចាំ​ក្រុង​បាក​កក ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា កាលពី​ខែតុលា ឆ្នាំ​២០១៧ មន្ត្រី​កសិកម្ម​តំណាង​ប្រទេស​ទាំង​៣ បាន​យល់​ស្របគ្នា​ថា​យក​បន្លែ និង​ផ្លែឈើ​ទាំង​៦​មុខ​នេះ សម្រាប់​ដោះដូរ​ទំនិញ​ទៅវិញទៅមក​។ បន្លែ និង​ផ្លែឈើ​ទាំង​៦​មុខ​នោះ​រួម មាន ស្រការ​នាគ ស្វាយ មៀន គូលែន ចេក និង​ម្ទេស សុទ្ធតែ​ឆាប់​ខូចគុណភាព ប្រសិនបើ​ការសម្របសម្រួល​ទំនិញ​កសិកម្ម​ឆ្លងដែន ត្រូវបាន​ពន្យារ​យូរថ្ងៃ​។ ក្រោយ​ការប្រជុំ​វាយតម្លៃ នៅក្នុង​ខែតុលា ឆ្នាំមុន និង​សិក្ខាសាលា​ថ្នាក់​តំបន់​២​ថ្ងៃ គឺ​២៦ និង​២៧​ខែមេសា ឆ្នាំ​២០១៨ នេះ អង្គប្រជុំ បា​នរក​និតិ​វិធី នៃ​ការអនុវត្ត​ជាក់ស្តែង បទបញ្ញត្តិ​ផ្សេងៗ មក​ពិនិត្យ​បញ្ចូល​គ្នា ដើម្បី​ផ្ទៀងផ្ទាត់​រក​ចំណុច​ខ្វះ ខាត និង​អនុសាសន៍ ដើម្បី​ឲ្យ​តំណាង​ប្រទេស​ទាំង​៣​នោះ អនុម័ត​ទៅលើ​អ្វីដែល​សម្រេច នៅក្នុង​សិក្ខា​សាល​ថ្នាក់​តំបន់ ស្តីពី​ការវាយតម្លៃ អំពី​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​សម្រាប់​ទំនិញ​កសិកម្ម នៅក្នុង​តំន​ប់​អាស៊ាន​រួច ទើប​យក​ការអនុម័ត​នោះ ទៅ​ប្រជុំ​គណៈកម្មាការ​តម្រង់ទិស​គម្រោង​បន្តទៀត នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា​ឆ្នាំ​២០១៨​។​ ​លោកស្រី​បន្តថា អនុសាសន៍​ក្នុង​កិច្ចប្រជុំ​គណៈកម្មាការ​តម្រង់ទិស​គម្រោង គឺមាន ៣​ចំនុច​៖

​ទី​១​ការបកប្រែ​ភាសា​បច្ចេក​ទេស ពី​ភាសា​អង់គ្លេស ទៅជា​ភាសាជាតិ​នីមួយៗ​។ ទី​២ ការ ប្រើ​គេហទំព័រ​រួមគ្នា​របស់​ប្រទេស​ទាំង​៣ សម្រាប់​ងាយស្រួល​ដល់​ទំនាក់ទំនង​ចែករំលែក ព័ត៌មាន និង​ទី​៣ ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព របស់​មន្ត្រី​តាម​ព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ អនុវត្ត​ការងារ​ដោះដូរ ទំនិញ​កសិកម្ម​ឆ្លងដែន ទាំង​៣​ប្រទេស​នេះ ​៖

​នៅក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី​ការវាយតម្លៃ​អំពី កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម សម្រាប់​ទំនិញ​កសិកម្ម​នោះ ប្រទេស​កម្ពុជា​មិនទាន់មាន កសិដ្ឋាន​ធំ​ទូលាយ ដាំ​ដើម​គូលែន ច្រើន​ទេ​។ ប៉ុន្តែ​បាន​ចូលរួម ក្នុងការ​លំហូរ​ផ្លែ​គូលែន​នោះ មក​កម្ពុជា​។​

​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ បង្ហាញ ថា​ឆ្នាំ​២០១៦​វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក ២៦,៣% នៃ​ផលិតផល​សរុប​ក្នុងស្រុក​។​

​ការរីកចម្រើន​នៃ​វិស័យ​កសិកម្ម​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា សម្រេចបាន​សន្តិសុខ​ស្បៀង ចាប់ពី​ឆ្នាំ ១៩៩៥​មក មាន​សល់​ស្បៀង​ក្នុង​១​ឆ្នាំៗ រាប់លាន​តោន សម្រាប់​បម្រើការ​កែច្នៃ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​៕
​

ការកាប់បំផ្លាញ​ព្រៃ​អង់​តែ​ន កាន់តែ​រីក​រាលដាល តែ​សមត្ថកិច្ច​ថា គ្មាន​ការពិត

​

​កំពង់ធំ ៖ បច្ចុប្បន្ន ដែន​ព្រៃ​អង់​តែ​ន ដែលជា​ព្រៃ​សម្រាប់​រង្វាស់​ទឹក​វាលទំនាប​អាស៊ី​មូសុង ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជប៉ុន នោះ ត្រូវបាន​ទទួលរង​ការ កាប់បំផ្លាញ កាន់តែ​រីក​រាលដាល ដែល​សាធារណជន​ប៉ាន់ប្រមាណ​ថា បើ​នៅតែ​បែបនេះ គឺ​យ៉ាង យូរ​២​ឆ្នាំ​ទៀត នឹង​ខ្ទេច​គ្មាន​សល់ ជាពិសេស​ដើមឈើ​ធំៗ​។​
​ខាងក្នុង​ដែន​ព្រៃ​អង់​តែ​ន​នេះ នៅ​កន្លែង​ខ្លះ ត្រូវបាន​កាប់​រុករាន​យក​ដី​ថ្មីៗ ចំណែក​កន្លែង ចាស់​ខ្លះទៀត ត្រូវបាន​កាប់​ពង្រីក ហើយ​ដុតបំផ្លាញ ឯ​ដើមឈើ​ធំៗ​ដែល​ពុំ​សូវ​មានតម្លៃ នៅជាប់ នឹង​ផ្លូវ ដែល​ពីមុន​នៅ​សេសសល់​១​ដើមៗ​នោះ ឥឡូវ​គឺ​បង្ហើយ​អស់ហើយ ចំណែកឯ​សមត្ថកិច្ច បរិស្ថាន និង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ដែល​ដែន​សមត្ថកិច្ច​នៅ​ទីនោះ នៅតែ​កុ​ហស​មេៗ​ថា ការ ចុះផ្សាយ របស់​អ្នកសារព័ត៌មាន គ្មាន​ការពិត​។​
​កន្លងមក សមត្ថកិច្ច​រាជ​អាវុធហត្ថ ស្រុក​សន្ទុក ក៏បាន​បង្ក្រាប​ឈើ​ហ៊ុ​ប ជ្រុង ហ៊ុ​ប​មូល ជា បន្តបន្ទាប់ ដែល​ជន​ទុច្ចរិត​ដឹកជញ្ជូន​មក​លាក់ទុក នៅ​មូលដ្ឋាន​ឃុំ​កំពង់ថ្ម ក្នុងភូមិ​ស្នោ​ខ្លី ហើយ សមត្ថកិច្ច​នេះ ក៏​ទទួលស្គាល់ថា បទល្មើស​នេះ គឺ​ដឹក​ចេញពី​ព្រៃ​អង់​តែ​ន ដោយឡែក​ទីតាំង អារ ច្រៀក ឈើ​ខុសច្បាប់ នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង និង​ភូមិ​កំពុង​ស្ដេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ក៏​ជន​ប្រព្រឹត្ត​ទាំងនោះ បាន​ប្រាប់ថា គឺ​ដឹក ចេញពី​ព្រៃ​អង់​តែ​ន និង​ដឹក​ចេញពី​ឃុំ​សុខ​ចិត្រ និង ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ដែល​បង្ហូរ​ចេញពី​ដែន​ព្រៃ​ឡង់​។​
​បើ​យោងតាម​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ដែន​ព្រៃ​អង់​តែ​ន គឺ​ការពារ ដោយ សមត្ថកិច្ច​បរិស្ថាន និង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ការកាប់​ព្រៃ​ពង្រីក​យក​ដី និង​អារ​កាប់ ដើម ឈើ​ធំៗ គឺ​កើតមាន​ជាង​មុន ក្រោម​សកម្មភាព​ប្រព័ន្ធ​ការពារ គគ្រឹកគគ្រេង បង្អួត​ប្រជាពលរដ្ឋ ។​

​ប្រភពព័ត៌មាន​នេះ បាន​បញ្ចា​ក់ថា លោក​មន្ត្រី​បរិស្ថាន​ឈ្មោះ ចិត ជា​មេ​ប្រចាំ​នៅ​ចំណុច​៤៤ នោះ គឺ​ប្រមូល​លុយ​មិនតិច​ទេ ដោយ​ឲ្យ​ឈ្មោះ យ​ត នៅ​ភូមិ​តា​ម៉ិ​ញ ដែល​អះអាងថា ខ្លូន​ជាម​ន្ត្រី យោធា​ស្រុក​សន្ទុក​នៅ​ជាមួយ​សមត្ថកិច្ច​បរិស្ថាន​នោះ​ជា​អ្នក​ចេញមុខ​យកលុយ និង​ក៏​ជា​អ្នកកាង បទល្មើស​ព្រៃឈើ នៅ​ទី​នោះដែរ ដោយ​១​គោយន្ត​កន្ត្រៃ គឺ​យក​១៣​ម៉ឺន​រៀល ចំណែក​ប្រជាពលរដ្ឋ ដឹកឈើ​បង្គោលគ្រាក់​តិចតួច គឺ​ចាប់​ខ្ទេច​គ្មាន​សល់ បើ​គ្មាន​ឲ្យ​លុយ​ពួកគេ​នោះ ជាមួយគ្នានេះ ក៏ មាន​អ្នក​រត់ការ​បទល្មើស​ព្រៃ​ឈើ ដឹក​តាម រទេះគោ ក្របី និង គោយន្ត​កន្ត្រៃ​ផងដែរ គឺជា​លោក​ដឺ​បេ ម្នាក់​។​

​ទាក់ទិន​ព័ត៌មាន​ខាងលើនេះ មន្ត្រី​ជំនាញ ដែលមាន​ដែន​សមត្ថកិច្ច​នៅ​ទីនោះ បាន​ត្រឹម​ឆ្លើយ ថា អត់​ដឹង ហើយ​ការចេញផ្សាយ​របស់​អ្នកសារព័ត៌មាន មិនមាន​ដាក់​ចំណុច ច្បាស់លាស់​។​
​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះទៅ​ដល់​ដែន​ព្រៃ​អង់​តែ​ន ដោយមាន​ការនាំ​បង្ហាញ ពី​ប្រជាពលរដ្ឋ​ផង​នោះ បាន​ឲ្យ​ដឹងថា ចំណុច​ដែល​រង​ការកាប់​បំ​ផ្ល​ញ​ថ្មីៗ មាន​ភ្នក់ភ្លើង​នៅ​ហុយៗ​នៅឡើយ មាន​ចំណុច​៤៤ ខាងក្រោយ​ផ្ទះសំណាក់​ឯកឧត្ដម ងួន ញ៉ិល ប្រមាណ​២០០​ម៉ែត្រ ,​ម្ដុំ​ដង​អង់​តែ​ន និង​ចំណុច​អូរ​ដៃ​ជ្រៃ ហើយ​មាន​គំនរ​ឈើ​ប្រភេទ មានតម្លៃ (​ដួងចែម​) នៅតាម​ផ្លូវ​ក្នុងព្រៃ​អង់​តែ​ន មួយចំនួន​ផងដែរ​៕
​

សម្ដេចក្រុមព្រះ​ស្វាគមន៍​ការបង្កើត គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនលោក គង់ គាំ

​ភ្នំពេញ ៖ ក្នុងពេល​យាង​សួរសុខទុក្ខ​សមាជិក​-​សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ស្វាគមន៍​ចំពោះ​ការបង្កើត​គណបក្ស​ឆ​ន្ទះ​ខ្មែរ របស់លោក​គង់ មុនី​កា ដែលជា​កូនប្រុស​ពៅ​របស់លោក​គង់ គាំ អតីត​មន្ដ្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ស្វាគមន៍​ចំពោះ​ការបង្កើត​គណបក្ស​ឆ​ន្ទះ​ខ្មែរ របស់លោក​គង់ មុនី​កា ដែលជា​កូនប្រុស​ពៅ​របស់លោក​គង់ គាំ អតីត​មន្ដ្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ បន្ទូល​ស្វាគមន៍​របស់​សម្ដេចក្រុមព្រះ​ន​រោ​ត្ដម រណ​ឬ​ទ្ធិ ដូច្នេះ បាន​ធ្វើឡើង​ក្នុងពេល​ព្រះអង្គ និង​អ្នក​ម្នាង​យាង និង​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​សមាជិក​-​សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​សម្ដេចក្រុមព្រះ បាន​មានបន្ទូល​ក្នុង​ពិធី​នេះ ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះហើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ភ្លេច​នាំគ្នា​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា ជាពិសេស​ត្រូវ​បោះឆ្នោត​ជូន​គណបក្សនយោបាយ​ណា ដែល​គិតគូ​សុខទុក្ខ​របស់​បងប្អូន​ពិតប្រាកដ​។ ចំណែក​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទាំងអស់​ត្រូវ​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ​ដើម្បី​យក​ចិ​ត្ដ​ពួកគាត់ ហើយ​បើ​ពួកគាត់​មាន​បញ្ហា​អ្វីដែល​ឲ្យ​ជួយ យើង​ត្រូវ​ជួយ​តាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន​។

​ក្នុងនោះដែរ​សម្ដេចក្រុមព្រះ នៅតែ​មានជំនឿថា គណបក្ស​របស់​ព្រះអង្គ​នឹង​ទទួលបាន​អាសនៈ​ច្រើន ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នា​ខែ​កក្ដ​ដា​ខាងមុខនេះ​។
​ទាក់ទង​នឹង​ការបង្កើត​គណបក្ស​ថ្មី​ពី​សំណាក់​កូនប្រុស​ពៅ​របស់លោក​គង់ គាំ គឺ​លោក​គង់ មុនី​កា សម្ដេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ប្រាប់​អ្នកសារព័ត៌មាន ថា ការបង្កើត​គណបក្ស​ជា​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ប៉ុន្ដែ​មិនត្រូវ​បង្កើតឡើង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ផលប្រយោជន៍​បក្សពួក​នោះទេ គឺ​ត្រូវ​គិតគូ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​។

​សូម​ជម្រាប ថា លោក​គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក​គង់ គាំ កាលពីពេល​ថ្មីៗ​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយបាន​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ផ្ដើមចេញពី​ក្រុម​ស្ថាបនិក​ចំនួន​៧​រូប ទាំង​សមាភាព​អ្នកចូលរួម​បង្កើត​ចំនួន​៨០​រូប និង​ការទទួល​ការចូលរួម​ពី​មជ្ឈដ្ឋាន​នានា​យ៉ាងសកម្ម​។ លោក​គង់ មុនី​កា បាន​ថ្លែង ថា ការបង្កើត​គណបក្ស​នេះ​ឡើង បន្ទាប់ពី​លោក​មើលឃើញ ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មិនអាច​ដំណើរ​ឡើងវិញ​នោះ​៕
​

ក្រសួងទូរគមនាគមន៍នឹងបំពាក់ Wifi សាធារណៈនៅភ្នំពេញ និងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងបំពាក់ Wifi សាធារណៈពីរកន្លែ ងនៅរាជ ធានីភ្នំពេញ និងបីកន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ដើម្បីបំរើសេច ក្តីត្រូវការរបស់សាធារណៈ ជន ដោយឥតគិតថ្លៃ។
ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ នៃសាធារ ណៈរដ្ឋកូរ៉េ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុ ជា ភាគីកូរ៉េបានផ្តល់ជូននូវទូរ គមនាគមន៍កម្ពុជា នូវជំនួយឥតសំណង គម្រោង Public Wifi និងប្រព័ន្ធភ្ជាប់ឌីជីថល សម្រាប់ សាលារៀន ឬ Digital Connectivity for School។
គម្រោងនេះត្រូវតម្លើងទីតាំងចំនួន៥កន្លែង ក្នុងនោះពីរទីតាំងនៅភ្នំពេញ ដូចជាសួនច្បារសម្តេច ហ៊ុន សែន សួនច្បារមុខព្រះបរមរាជវាំង និង បីទី តាំងទៀតនៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស កំពង់ឆ្នាំង និងវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចំពោះឧបករណ៍បច្ចេកទេសប្រព័ន្ធ Public Wifi ចំនួនពីរកន្លែងនៅសួនច្បារ សម្តេចតេជោ ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ដែលមានល្បឿន ១ជីហ្គាបៃក្នុងមួយវិនាទី ត្រូវបានតម្លើងរួច រាល់ជាស្ថាពរដែលនឹងប្រកាស សម្ពោ ធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយ រដ្ឋមន្ត្រីប្រៃសណីយ៍ និង ទូរគមនាគមន៍នៅថ្ងៃទី៩ ខែឧសភា ខាងមុខ នៅបរិវេណសួនច្បារវិមានឯករាជ ត្រង់នាគបាញ់ទឹក ៕

ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​សំណើ​បង្កើត គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនលោក គង់ គាំ​

​ភ្នំពេញ ៖ លោក នាយ​ឧ​ត្ត​ម​សេនីយ ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​នៅ​ថ្ងៃ ទី ២៧ ខែមេសា ឆ្នាំ​២០១៨ ថា ឯកសារ​នៃ​ពាក្យស្នើសុំ​បង្កើត គណបក្ស​ថ្មី​នោះ​កំពុង​ត្រូវបាន​ត្រួត ពិនិត្យ​។ ការបញ្ជាក់​ដូច្នេះ នៅ​គ្រា​ដែល​កូនប្រុស​ពៅ​របស់លោក គង់ គាំ លោក គង់ មុនី​កា បាន ដាក់​លិខិត​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​ចូល​អគ្គនាយកដ្ឋាន​រដ្ឋ​បាល​នៃ​ក្រសួងមហាផ្ទៃ កាលពី​រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​សុំ​ចុះឈ្មោះ​ជា​ផ្លូវការ​។​

​លោក គង់ មុនី​កា បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នៅ​រសៀល​ថ្ងៃ ទី​២៦ ខែមេសា នេះ​ថា គោលបំណង​របស់លោក គឺ​ប្រមែ​ល​ប្រមូល អតីត សមាជិក​គណបក្ស សង្គ្រោះ​ជាតិ​ដែល​កំពុង​វិលវល់​មិនមាន​កោះ ត្រើយ​ឲ្យ មក ចូល រួម​ក្នុង​គណបក្ស​ថ្មី​នេះ​។ លោក មាន​សង្ឃឹមថា អ្នកគាំទ្រ​អតីត​គណ បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ នឹង​ងាក​មក​គាំទ្រ​គណបក្ស​ថ្មី របស់ លោក​បន្ទាប់ ពី​លេច ចេញ​ជា​រូបរាង​នាពេលខាងមុខ​។​
​

កាលពី​ថ្ងៃ​២៥ ខែមេសា លោក គង់ មុនី​កា បានចេញ​សេចក្ដីប្រកាស និង​អំពាវនាវ​មួយ​សុំ ឲ្យ អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ជួយ​គាំទ្រ​គណបក្ស​បង្កើត​ថ្មី​ដែល​លោក គង់ មុនី​កា បានគ្រោង​ដាក់ឈ្មោះថា “ គណបក្ស ឆន្ទៈ​ខ្មែរ​“​។​នៅ​ព្រឹក​ថ្ងៃ​២៦ មេសា ក្រុម​ស្ថាបនិក ចំនួន ៧ បាន​បើក​កិច្ច ប្រជុំ​ជា លើកដំបូង​របស់ខ្លួន ដើម្បី​រៀបចំ​បែបបទ​ដាក់​ទៅ​ក្រសួងមហាផ្ទៃ តាម​នីតិ វិធី ស្ដីពី​ការបង្កើត​គណបក្សនយោបាយ​និង​សមាសភាព​ចូលរួម​បង្កើត​ចំនួន​៨០​រូប​។ បន្ទាប់ពី ប្រកាស បង្កើត គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនី​កា កំពុង​ប្រមែប្រមូល​ស្នាម​មេដៃ ឱ្យ​គ្រប់​តាម លក្ខខណ្ឌ​ដើម្បី​ដាក់ជូន​ក្រសួងមហាផ្ទៃ​។ លោក​បាន​បញ្ជាក់ថា ការចុះបញ្ជី​នឹងធ្វើ ឱ្យទាន់ពេល វេលា​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​។​

​គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ​មាន​គណបក្ស​ចំនួន​៣៧​បក្ស ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហា ផ្ទៃ និង​មាន​សិទ្ធិ​ចុះឈ្មោះ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ចុះបញ្ជី​ឈ្មោះ​បេក្ខជន ឈរ ឈ្មោះ​បោះឆ្នោត​ខែកក្កដា ២០១៨​នេះ​បាន​» ។ តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក គង់ មុនី​កា ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​លោក​គង់ គាំ​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី បាន ប្រកាស​តំណាង​ឲ្យ​ក្រុម​អ្នកនយោបាយ​ប្រជាធិបតេយ្យ​សេរី​មួយក្រុម​ថា នឹង​នាំគ្នា​បង្កើត​គណបក្ស ឆន្ទៈ​ខ្មែរ ចូលរួម​បោះឆ្នោត​ខែកក្កដា ២០១៨៕
​

ប្រធាន​មន្ទីរពេទ្យ​ភ្នែក​កម្ពុជាមនុស្ស​វ័យ​ចំណាស់​មាន​ជំងឺភ្នែកឡើងបាយ សើ្ទ​រ​គ្រប់គ្នា​

​ភ្នំពេញ ៖ ដើម្បី​ជួយ​បន្ធូរ​ដល់​ការចំណាយ លើ​សុខភាព​ភ្នែក ផ្នែក​ជំងឺ​ឡើងបាយ របស់​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ពេទ្យ​ភ្នែក​កម្ពុជា បាន​សុំ​អំណោយ​ពី​អង្គការ​សកម្មភាព​ដើម្បី​សុខភាព​ជួយ​បក​ភ្នែក​ឡើង បាយ មិន​គិតថ្លៃ​។ ក្នុង​១​ថ្ងៃ​ពេទ្យ​ភ្នែក​នោះ បក​ភ្នែក​ឡើងបាយ​ជូន​អ្នកជំងឺ​បាន​ទាប​បំផុត ៨​នាក់​។

​ប្រធាន​ពេទ្យ​ភ្នែក​កម្ពុជា លោក​វេជ្ជបណ្ឌិត ប៉ាង សា​មន អះអាងថា មនុស្ស​ចំណាស់​
​អាយុ​ចន្លោះ​ពី​ជាង​៤០​ឆ្នាំ ទៅដល់​៦៥​ឆ្នាំ មាន​ជំងឺភ្នែកឡើងបាយ សើ្ទ​រ​គ្រប់គ្នា​។ លោក​វេជ្ជ បណ្ឌិត មានប្រសាសន៍​បន្តថា ប្រជាពលរដ្ឋ​មាន​បញ្ហា​ភ្នែក​ឡើងបាយ អាច​ទទួលបាន កា​របក​បាយ​ភ្នែក ដោយ​ប្រើ​កុំព្យូទ័រ​ទំនើប​មិន​គិតថ្លៃ ចាប់ពី​ថ្ងៃទី​២៣ ខែមេសា ដល់​ថ្ងៃទី​៤ ខែ ឧសភា​។
​កា​របក​បាយ​ភ្នែក​មិន​គិតថ្លៃ​នេះ ជា​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​សកម្មភាព​ដើម្បី​សុខភាព ( Action For Health) ដែល​បាន​ឧបត្ថម្ភ​ទាំង​កែវ​បំភ្លឺភ្នែក ក្រោយ​ការ​បក​បាន ភ្នែក​ម្ខាង​ក្នុង​គោល បំណង កាត់ បន្ថយ​ភាព​ពិការភ្នែក​ដោយ​ភ្នែក​ឡើងបាយ​។ ជំនួយ​របស់​អង្គការ សកម្មភាព​ដើម្បី សុខភាព ផ្តល់​ឲ្យ ពេទ្យ​ភ្នែក​កម្ពុជា ត្រូវ​បក​បាយ​ភ្នែក​ជូន ប្រជាពលរដ្ឋ​ក្នុង​១​ឆ្នាំ ឲ្យ​បាន​២​ពាន់​នាក់​។ វេជ្ជបណ្ឌិត ប៉ាង សា​មន ប្រជាកសិករ​ជាច្រើន មិនបាន​ទទួលដំណឹង​ពី​ការ បក​បាយ​ភ្នែក​មិន​គិតថ្លៃ ដោយ​ប្រ​ម៉ា​ស៊ី កុំ​ព្យូ​ទ​រ័ ទំនើប​នោះទេ​។ ទើប​ក្រុមការងារ របស់​ពេទ្យ​ភ្នែក កម្ពុជា​ចុះទៅ​ផ្សព្វផ្សាយ ដល់ផ្ទះ និង​សហគមន៍​ជនបទ​។​

លោក​អះ អាង​ថា ប្រជាពលរដ្ឋ​ជាច្រើន​មិន​ហ៊ាន​មក​មន្ទីរពេទ្យ​ភ្នែក ដើម្បី​ព្យាបាល​ជំងឺ​ភ្នែក របស់ខ្លួន​ទេ ទុក​ឲ្យ​ជំងឺភ្នែកឡើងបាយ ជំងឺ​បាត​ភ្នែក ជំងឺ​កន្ទុយថ្លែន ជាដើម ឆ្លង​រាលដាល ខ្លះ​រហូត ពិការភ្នែក​មួយជីវិត ដោយសារ​ខ្លាច​ឈឺ ឬ​ខ្លាច​ងងឹត​ជាដើម​។ ដោយសារតែ​មិន​ចង់​ឲ្យ​ពលរដ្ឋ ភ័យ ខ្លាច ទើប​ពេទ្យ​ភ្នែក​កម្ពុជា បក​បាយ​ភ្នែក​ប្រជាពលរដ្ឋ ដោយ​ម៉ាស៊ីន​កុំព្យូទ័រ​ទំនើប ដែល​ថ្នេ​ដេរ ក្រោយ​បក​ភ្នែក គឺ​ស្ទើ​តែ​មិនមាន មិន​ដូច​ការ​បក​ភ្នែក​ដោយ​ដៃ​ដូច​មុន​។​
​កន្លងមក​មន្ទី​ពេទ្យ​ភ្នែកមាន​ច្រើន ហើយក៏​មាន​អ្នក​ពិការ​ច្រើន ហើយក៏​មិនមែន​មានតែ អង្គការ​នេះ​មួយ​ដែរ ដែល​បក​ឲ្យ​អត់​គិតថ្លៃ គឺមាន​អង្គការ​ច្រើន​។ ប៉ុន្តែ​ដោយសារ​ការ​ភ័យ ខ្លាច​ឈឺ ខ្លាច​ការ​វះ​គាត់ ប៉ុន្តែ​មកពី​គាត់​យល់ច្រឡំ​ពី​ការ​បក​…​កា​របក​ការដាក់​កែវ​អី យើង​
​មិន​គិតថ្លៃ​ទេ​) ។​
​មន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ប្រចាំខេត្ត​ព្រៃវែង ដែល​ទើប​ទទួលបាន ការ​បក​
​យក​បាយ​ភ្នែក​រួច​ថ្មីៗ លោក នេ​ត ប៊ុនថន អាយុ ៥១​ឆ្នាំ មានប្រសាសន៍ថា ភ្នែក​របស់គាត់ នៅ​ខាង ឆ្វេង មើល​អ្វី​មិនឃើញ​១​ឆ្នាំ​មកហើយ​។ នៅពេល​ទទួលដំណឹង​ពី​ឧបត្ថម្ភ ឲ្យ​ពលរដ្ឋ មក​បក​បាយ ភ្នែក ឡើងបាយ​មិន​គិតលុយ នៅ​ពេទ្យ​ភ្នែក​ម្ពុ​ជា គាត​ក៏​មក​ពិនិត្យ​។
​គ្រូពេទ្យ​ទទួល​បក​យក​គ្រាប់​បាយ ដែល​បាំង​ពន្លឺ​ក្នុង​គ្រាប់ភ្នែក​គាត់​មិន​ឲ្យ​មើលឃើញ​ចេញ​ហើយ​ថ្ងៃ ស្អែក ឲ្យ​គាត់​មក​លាង​សំអាត​ភ្នែក​។​
​លោក​វេជ្ជបណ្ឌិត ប៉ាង សា​មន ឲ្យ​ដឹងថា ក្នុង​ថ្ងៃ​ប្រកាស​បក​បាយ​ភ្នែក​មិន​គិតថ្លៃ ពីថ្ងៃ​ទី​២៣ រហូតដល់​ថ្ងៃទី​០៤​ខែឧសភា មិនទាន់មាន​ប្រជាពលរដ្ឋ ស្គាល់​ទីតាំង​ថ្មី​របស់ ពេទ្យ​ភ្នែក​កម្ពុជា​ដែល ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​១​ក្នុង​ខណ្ឌ​ច្បារអំពៅ ច្រើន​ទេ​។ ប៉ុន្តែ ដើម្បី អនុវត្ត​ត្រូវមាន​ម្ចាស់ជំនួយ ចង់បាន គឺ​ក្នុង​១​ឆ្នាំ​ឲ្យ​បក​ភ្នែក​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ គ្រប់ ២​ពាន់​នាក់ ក្រុមការងារ​លោក​នឹង ចុះទៅ​តាម​ជនបទ ដើម្បី​ពិនិត្យ​ដល់​មូលដ្ឋាន និង​នាំ​ពួក​
​គាត់​មក​បក​បាយ​ភ្នែក​បន្តទៀត​។
​លោក​វេជ្ជបណ្ឌិត បាន​ពន្យល់ថា ភ្នែក​ឡើងបាយ គឺ​មិនអាច​ឲ្យ​អ្នកជំងឺ​ពិការ ហើយ​ជំងឺ ឡើង បាយ​ភ្នែក​នេះ​សំបូរ​អង្គការ​ជួយឧបត្ថម្ភ ព្រោះ​ចំណាយ​តិច​គ្រាប់​តែ​ដកយក​គ្រាប់​បាយ ចេញ​និង ដាក់ កែវ​ជូន​។ ប៉ុន្តែ​បើ​អ្នកជំងឺ​ភ្នែក​កន្ទុយថ្លែន ឬ​ជំងឺ​បាត​ភ្នែក មិនសូវ​សំបូរ​អ្នក ឧបត្ថម្ភ​ទេ​។ ព្រោះ ជំងឺ​បាត​ភ្នែក ជា​ជំងឺ​កើតឡើង​ពី​ការ​លើស​ជាតិ​ស្ករ ធ្វើ​ឲ្យ​ហូរឈាម ទៅក្នុង​បាត​ភ្នែក ដែលមាន គ្រោះថ្នាក់​ដល់​ពិការភ្នែក​។ រីឯ​ជំងឺ​កន្ទុយថ្លែន ក៏​ស្រដៀង​គ្នា​ដែរ នៅពេល​អ្នកជំងឺ​ភ្នែក មិន​រួសរាន់ មក​ទទួល​ការព្យាបាល​ទេ​៕
​

រើស​បាន​គ្រាប់ ៦៩ ម​.​ម​. យកទៅ​ដំ​លេង ផ្ទុះ​ស្លាប់​ក្មេង​ម្នាក់ របួសធ្ងន់​បីនាក់​

​បាត់ដំបង ៖ កុមារា​វ័យ​១៣​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត ហេតុ និង​បីនាក់​ផ្សេង​រងរបួស​ធ្ងន់ធ្ងរ ក្នុងករណី​ផ្ទុះ​គ្រាប់បែក​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​។ ករណីនេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៦ មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​ភូមិ​អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង នៅ​គ្រា ដែល​ក្មេងៗ​ទាំង​បាន​យក​គ្រាប់​៦៩ មី​លី​ម៉ែត្រ មក​ដំ​លេង​ទើប​បណ្តាល​ឲ្យ​ផ្ទុះឡើង​តែម្តង​។

​បើតាម​មន្ត្រីនគរបាល​ថា ក្មេងរងគ្រោះ​មានឈ្មោះ ទី​១៖ ឈ្មោះ សំ ប្រុស អាយុ​១៣​ឆ្នាំ (​ស្លាប់​នៅ​កន្លែង​) ទី​២​ឈ្មោះ ភាក់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៤​ឆ្នាំ របួសធ្ងន់​ទី​៣៖ ឈ្មោះ ទិ​ត្យ វណ្ណ អាយុ​១០​ឆ្នាំ របួសធ្ងន់ និង​ទី​៤៖ ឈ្មោះ សំ ថាប់ អាយុ​៥​ឆ្នាំ​របួសធ្ងន់​។

​ក្មេងរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ភ្លាមៗ​សមត្ថកិច្ច​ថា គ្រាប់​ដែល​ផ្ទុះ​នោះ​ជា​ប្រភេទ​គ្រាប់ M69mm​។​
​ឯ​.​ឧ ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់ថា ឃុំ​កំពង់​ល្ពៅ​នេះ មាន​គ្រាប់​មីនតោន​ក៏​ច្រើនណាស់​ភាគច្រើន​មាន​២-៣​ជាន់ និង​សំរុក​ដាក់​នៅ​ចុងឆ្នាំ​១៩៩៧-៩៨​។

​នេះហើយ​ជា​កាកសំណល់​សង្គ្រាម សង្គ្រាម​ត្រូវបាន​បញ្ចប់​តែ​ការឈឺចាប់​មិនទាន់​ចប់​នៅឡើយ​ទេ សូម​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​និង​គ្រួសារ​រងរបួស​និង​កុមារៗ​រងរបួស​ឆាប់​ជា​ស្បះ​ស្បើយ​ឡើងវិញ​។​

​បើតាម​អាជ្ញាធរ​មីន ចំពោះ​ហេតុការណ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា មានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​កុមារ​កម្ពុជា នៅតែ​បន្ត​រងគ្រោះថ្នាក់ និង​ស្លាប់បាត់​បង់ជីវិត​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​អាជ្ញាធរ​មីន នឹង​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ការអប់រំ ផ្សព្វផ្សាយ​ពី​គ្រោះ​ថា្នក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឱ្យបាន​កាន់តែ​ទូលំទូលាយ​ទៅកាន់​ប្រជាពលរដ្ឋ ជាពិសេស​កុមារ​នៅតាម​សាលារៀន ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាពិសេស​តំបន់​ដែលមាន​គ្រោះថ្នាក់​ញឹកញាប់​៕
​

កិច្ចប្រជុំ​ពិភាក្សា​គម្រោង​រុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​ធ្វើ ​ឲ្យ​ប្រសើរឡើង​កំណាត់​ផ្លូវជាតិ​លេខ​៥(​ព្រែក​ក្តាម​-​ធ្នា​ម្អម​)

​កណ្តាល ៖ ដើម្បី​ឲ្យ​ការពង្រីក​ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម​ដល់​ធ្នា​ម្អម ទទួលបាន​ជោគជ័យ នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តកណ្ដាល បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​លើដី និង​ក្រោម​ដី រួមមាន​បង្គោល​ខ្សែ​កាបិ៍​អុ​ប​ទិ​ក និង​បញ្ហា​ផ្សេងៗ ក្នុង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​កំណត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​ដល់​ធ្នា​ម្អម ក្រោម​អធិបតីភាព​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្ដាល និង​ឯកឧត្ដម លី ណា​រិ​ទឹ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​។

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្ដាល​បាន​មានប្រសាសន៍ ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​នានា ស្តីពី​ផលប៉ះពាល់​នៃ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៥​នេះ និង​សង​ផលប៉ះពាល់​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បានកំណត់​។

​លោក​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ ត្រូវ​អនុវត្តតាម​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង ដី​ចំណី​តាម​បណ្ដាញ​ផ្លូវជាតិ និង​ផ្លូវ​រថភ្លើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លេខ​១៩៧ អនក្រ​,​បក​C ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ បាន​ចែងថា ដី​ចំណី​ផ្លូវត្រូវ​បានកំណត់​សំរាប់​ដំណើរការ​អភិវឌ្ឍ​ន៏​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ផ្លូវជាតិ​កំរិត​លេខ​១​ខ្ទង់ ចំណីផ្លូវ​មាន​ប្រវែង​៣០​ម៉ែត្រ ពី​សងខាង​អ័ក្ស​ផ្លូវ ដូច្នេះ​រាល់​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ត្រូ៏​វ​អនុវត្ត​ទៅតាម​អនុក្រឹត្យ​នេះ ដោយ​ទុក​គំលាត​យ៉ាងតិច​៣០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​។ ដោយឡែក​ចំពោះ​ឧ​បករ​ណ៏​បំរើសេវា សា​ធារ​ណុំ​ផ្សេងៗ​ជាអាទិ៍ បង្គោល​ភ្លើង ប​ង្ឡោ​ល​ខ្សែ​ទូរស័ព្ទ ខ្សែ​កាបិ៍​អុ​ប​ទិ​ក ។​ល​។ ត្រូវដាក់​ឲ្យ​មាន​ចំងាយ​យ៉ាងតិច​២៨​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​។​

​សូមបញ្ជាក់​ផងដែរ​ថា​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៥​នេះ មាន​៤​គន្លោង ដែលមាន​ទំហំ​២៣​ម៉ែត្រ ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៣ គឺ​ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​៕
​

Global Witness បញ្ចេញ​សំណុំ​ទិន្ន ន័យ​ក្រុមហ៊ុន​នៅ​កម្ពុជា ដើម្បី​អាច​តាម ដានពី​អំពើពុករលួយ​

​ភ្នំពេញ ៖ វិទ្យុ​បារាំង​ផ្សាយ​ជា​ខេមរភាសា បាន​ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែមេសា នេះ​ថា អង្គការ Global Witness និង Open Corporates នៅ​ថ្ងៃទី​២៥ មេសា​ម្សិលមិញ​នេះ បាន​បញ្ចេញ​នូវ​សំណុំ​ទិន្នន័យ​ថ្មី​នៃ​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ តាម​ស្ថាប័ន​ទាំងពីរ សំណុំ​ទិន្នន័យ​ថ្មី​នេះ​នឹង​ជួយ​ដល់​អ្នកសារព័ត៌មាន និង​សកម្មជន​សិទ្ធិមនុស្ស​អាច​ដឹង​ពី​ប្រភេទ​នៃ​អំពើពុករលួយ និង​ការបំពានច្បាប់​នានា​ដែលជា​ការជួយ​ពូន​ជ្រុំ​ឲ្យ​រដ្ឋអំណាច​ខ្មែរ​កាន់អំណាច​បាន​ជាង​៣០​ឆ្នាំ​មកនេះ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ចាត់ទុក​ការលើកឡើង​របស់​អង្គការ Global Witness​នេះ​ថា​ជាការ​យាយី​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​កម្ពុជា​។

​សំណុំ​ទិ​នុ្ន​ន័យ​ថ្មី​នៃ​ក្រុមហ៊ុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺមាន​បង្ហាញ​លម្អិត​ពី​ឈ្មោះ​របស់​ក្រុមហ៊ុន ប្រភេទ​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​រយៈពេល​នៃ​ដំណើរការ​របស់​ក្រុមហ៊ុន​ជាដើម​។ អង្គការ Global Witness បាន​អះអាង​ឲ្យ​ដឹងថា សំណុំ​ទិន្នន័យ​ថ្មី​នេះ ត្រូវបាន​ក្រុមហ៊ុន Open Corporate ទាញយក​ទិន្នន័យ​ចេញពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដោយ​រកឃើញ​ព័ត៌មាន​នៃ​ក្រុមហ៊ុន​ថ្មីៗ​ជាង​១​ម៉ឺន​ក្រុមហ៊ុន​។ សំណុំ​ទិន្នន័យ​នៃ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ ត្រូវ​បានដាក់​បង្ហាញ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Open Corporate​។​

​លោកស្រី Emma Burnett មន្ត្រី​ផ្នែក​ធ្វើ​យុទ្ធនាការ​របស់​អង្គការ Global Witness បាន​លើកឡើងថា សំណុំ​ទិន្នន័យ​ថ្មី​នេះ គឺមាន​សារៈសំខាន់​ក្នុងការ​ស្វែងរក​នូវ​ការពិត​ក្នុងពេលដែល​វា​ពិបាក​ក្នុងការ​ទុកចិត្ត​ទៅលើ​ការចុះផ្សាយ​លើ​ទំព័រ​កាសែត​របស់​កម្ពុ​ជានា​នា​។ អង្គការ Global Witness សង្ឃឹមថា សំណុំ​ទិន្នន័យ​នេះ​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​រាយការណ៍​ពី​ភាពអយុត្តិធម៌​នានា​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វា​នឹងមិន​ត្រូវបាន​ប្រើប្រាស់​តែ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ប្រើប្រាស់​ជា​លក្ខណៈ​សាកល​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានចាត់ទុក​ការបញ្ចេញ​ទិន្នន័យ​និង​ការលើកឡើង​របស់​អង្គការ Global Witness នេះ​ថា គ្រាន់តែ​ជា​ល្បិចកល​មួយ​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​។ សម្រាប់​លោក​សុខ ឥសាន ក្រុមហ៊ុន​រកស៊ី​ទាំងអស់​នៅ​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ហើយ​ប្រសិនបើ​មាន​អំពើពុករលួយ និង​បំពាន​ច្បាប់​ណាមួយ​កើតឡើង​នោះ វា​មិនមែន​អាស្រ័យ​ទៅតាម​ការអះអាង​របស់​អង្គការ Global Witness ឬ​អ្នក​ណាមួយ​ឡើយ​។

​ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ Global Witness បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដែល​អង្គការ​នេះ​ចាត់ទុកថា បាន​លួច​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង បានធ្វើ​ឲ្យ​ខូច​នូវ​លទ្ធិប្រជាធិបតេយ្យ ដោយ​រារាំង​កុំ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​របស់ខ្លួន ឬ​ធ្វើ​វិនិយោគ​ជាដើម​។ សម្រាប់​អង្គការ Global Witness ទិន្នន័យ​ស្តីពី​ភាពជា​ម្ចាស់​នៃ​ក្រុមហ៊ុន គឺជា​គន្លឹះ​សំខាន់​ក្នុងការ​តាមដាន​នូវ​ទ្រព្យសម្បត្តិ​របស់​ឥស្ស​ជន​ពុករលួយ​នៅ​កម្ពុជា​។
​ជាការ​កត់សម្គាល់ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​អង្គការ Global Witness បញ្ចេញ​ទិន្នន័យ​បែប​វាយប្រហារ​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ កន្លងមក អង្គការ​មួយ​នេះ​ធ្លាប់​បានធ្វើ​របាយការណ៍​ស្តីពី​ការកាប់​ព្រៃឈើ​នៅ​កម្ពុជា ក៏ដូចជា​របាយការណ៍​ស្តីពី​ក្រុមគ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្តោប​ក្តាប់​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការចាប់ខ្លួន​លោក​កឹម សុខា​ជាដើម​។ សម្រាប់​លោក​សុខ ឥសាន អ្វីៗ​ដែល​អង្គការ Global Witness ធ្វើ​កន្លងមក​រហូតមក​ទល់​ពេលនេះ មាន​គោលបំណង​តែមួយគត់ គឺ​ដើម្បី​យាយី​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន និង​ដើម្បី​បង្ខូច​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​៕ ប្រភព ៖ RFI

(​ក្រុមគ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ធ្លាប់​ត្រូវបាន​អង្គការ​Global Witness អះអាងថា​ក្តោប​ក្តាប់​សេដ្ឋកិច្ចកម្ពុជា​@Samdech Hun Sen, Cambodia Prime Minister)​
​

ការចុះបញ្ជី​បក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ​ចាប់ផ្ដើម​ចុងខែ​មេសា​នេះ

​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​គណៈ​ក​ម្មា​ធិ​ករ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង ថា ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នឹងត្រូវ​ចាប់ផ្ដើម​នៅ​ចុងខែ​មេសា រហូតដល់​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៨​ខាងមុខនេះ​។

​លោក នុត សុខុម អនុប្រធាន​គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ ថា ការចុះ​ប​ញ្ចី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ពោល​គឺមាន​រយៈពេល​១៥​ថ្ងៃ​។ ចំណែក​ការស្នើសុំ​ពាក្យ និង​ដាក់ពាក្យ​ការចុះ​ប​ញ្ចី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​ធ្វើ​នៅ​ទីស្ដីការ​គ​.​ជ​.​ប​តែម្ដង​។

​លោក​អនុប្រធាន គ​.​ជ​.​ប បានបញ្ជាក់ ថា ដោយ​យោងតាម​មាត្រា​២៣​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ គឺ​ដើម្បី​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​បាន ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​៥​ដូចជា​៖​ទី​១.​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។ ទី​២.​មាន​អាយុ​២៥​ឆ្នាំ​ឡើងទៅ គិតដល់​ថ្ងៃ​បោះឆ្នោត​។ ទី​៣.​មាន​សិទ្ធិ​បោះឆ្នោត និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ ៤.​មាន​លំនៅដ្ឋាន ឬ​ទី​សំណាក់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ និង​ទី​៥.​មានការ​តែងតាំង​ពី​គណ​បក​ក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​

​មន្ដ្រីជាន់ខ្ពស់​គ​.​ជ​.​ប លោក នុត សុខុម បានបញ្ជាក់​បន្ថែមទៀត ថា ចំពោះ​ការស្នើសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប​ត្រូវ​ពិនិត្យ​សម្រេច​ជូន​ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យស្នើសុំ​។ ក្នុងករណី​ដែល​ពាក្យសុំ​ចុះបញ្ជី គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងនោះ គ​.​ជ​.​ប​នឹង​ចេញ​លិខិត​ជូនដំណឹង ទៅ​គណបក្សនយោបាយ​ដែល​បាន​ស្នើសុំ ដើម្បី​កែតម្រូវ ឬ​បំពេញ​ចំណុច​ខ្វះខាត​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​បានទទួល​លិខិត​ជូនដំណឹង​រួច​។

​សូម​ជម្រាប ថា កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​កន្លងទៅនេះ មាន​គណបក្សនយោបាយ​ចំនួន​៨ បាន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ បើ​យោងតាម​របាយការណ៍ ដែល​គ​.​ជ​.​ប ទទួលបាន​ពី​ក្រសួងមហាផ្ទៃ មកទល់នឹង​ពេលនេះ មាន​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​ផ្លូវការ​មាន​ចំនួន​៣៧​គណបក្ស​៕​

សម្តេច​តេ​ជោ ហ៊ុនសែន ប្រកាស​សង់ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ​

 

មី ក្រចេះ ៖ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​ពី​ខេត្តក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ និង​ទៅកាន់​ខេត្តសៀមរាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាសថា គម្រោង​ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេមេគង្គ ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ នឹងត្រូវ​លេច​ជា​រូបរាង នៅក្នុងពេល​មាន​វត្តមាន​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី នៃ​អាណត្តិ​ថ្មី​ខាងមុខនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា កម្ពុជា​ត្រូវការ​ស្ថាបនា​ស្ពាន​ថ្មី​មួយកន្លែង​ទៀត គឺ​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ធំ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៃ​ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ទៅកាន់​ខេត្តសៀមរាប​។ ដោយ​នាពេល​បច្ចុប្បន្ន ការធ្វើដំណើរ​តាមផ្លូវ​គោគ​ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ធំ មាន​ចម្ងាយ​រហូតដល់ ១២៩​គីឡូម៉ែត្រ​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា គម្រោង​ស្ថាបនា​ស្ពាន​នេះ ត្រូវបាន​សិក្សា​រួចហើយ ដោយ​គម្រោង​នេះ​ត្រូវការ​ប្រើប្រាស់​ថវិកា​ជំនួយ​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​ចិន​។ សម្តេច​បាន ប្រកាសថា គម្រោង​ស្ថាបនា​ស្ពាន​នេះ នឹងត្រូវ​បញ្ចប់​លេចចេញ​ជា​រូបរាង នៅក្នុងពេល​មាន​វត្តមាន​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ថ្មី​បន្តទៀត​។

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ដូចនេះ គឺ​នៅក្នុង ពិធី​សម្ពោធ​បើក​អោយប្រើ​ប្រាស់​ជា​ផ្លូវការ សាកលវិទ្យាល័យ​ក្រចេះ ស្ថិតនៅក្នុង​ទី​រួម​ខេត្តក្រចេះ ៖ « ខ្ញុំ​សូម​ឳ​កាស​នេះ​បញ្ជាក់ជូន​បង​ប្ងូ​ន​ខេត្តក្រចេះ និង​អគ្គរដ្ឋទូត​ចិន យើង​ត្រូវការ​ស្ពាន​មួយទៀត​ឆ្លងកាត់​ទន្លេមេគង្គ ពី​ទី​រួម​ខេត្តក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ និង​សម្រួលការ​ធ្វើដំណើរ​ទៅដល់​ខេត្តសៀមរាប​…​វត្តមាន​របស់​ហ៊ុនសែន វត្តមាន​របស់​គណបក្ស​ប្រជាជន​ក្នុង​អាណត្តិ​បន្ត​នេះ នឹង​បញ្ចប់​គម្រោង​សាងសង់​ស្ពាន​នេះ​…»​។

​សូមបញ្ជាក់ថា គិតពី​ឆ្នាំ​២០០១ ដល់​២០១៧ រដ្ឋាភិបាល​ចិន បានផ្តល់​ហិរញ្ញប្បទាន ឥត​សំណង និង ឥណទាន​ឥត​ការប្រាក់ ជាង ៤២៩៧​លាន​ដុល្លារ​អាមេរិក សម្រាប់​កិច្ច​អភិវឌ្ឍ​ន៌​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​។

​ក្រៅពី​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន រដ្ឋាភិបាល​ចិន​ក៏បាន ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​ផងដែរ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៨ មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការ​អិ​វ​ឌ្ឍ តាមរយៈ គម្រោង​មិត្តសម្លាញ់​អគារសិក្សា​ផ្លូវ​សូត្រ បាន​សាងសង់​អគារសិក្សា ចំនួន​១២​ខ្នង ស្មើនឹង​៨៧​បន្ទប់​។

​ដោយឡែក ក្នុង​គម្រោង​កែលម្អ​បរិស្ថាន​សាលារៀន និង​សម្ភារៈ​រូបវ័ន្ត ក្នុង​ឆ្នាំ​២០១៧-២០១៨ រដ្ឋាភិបាល​ចិន​បានផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៤០​លាន​ដុល្លារ មក​កម្ពុជា​៕​