All posts by មេគង្គ ប៉ុស្តិ៍

រាជរដ្ឋាភិបាល​ស្នើ​សភា​អនុម័ត​លើ​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន និង​ឥណ្ឌា​

​អាស៊ាន ៖ នៅ​អាស៊ី ឥណ្ឌា​ជា​ប្រទេស​ទី​២ បន្ទាប់ពី​ប្រទេស​ចិន​ដែលមាន​ចំនួន​ប្រជាជន​ច្រើនជាងគេ និង​កំពុង​លូតលាស់​ខ្លាំង​នាំអោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន​បាន​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ ដើម្បី​នាំមក​នូវ​ការអភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​តាមរយៈ​ការរៀបចំ​អោយមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​«​រវាង​អាស៊ាន និង​ឥណ្ឌា​។​
បើតាម​ការបញ្ជា​ក់រប​ស់លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បានអោយដឹងថា សមាជិក​អាស៊ាន​ចំនួន​៨​ប្រទេស​មាន​កិច្ចព្រមព្រៀង​នេះ​រួចហើយ​ជាមួយ​ឥណ្ឌា លើកលែងតែ​កម្ពុជា និង​ឥណ្ឌូនេស៊ី​ទេ ដែល​ពុំទាន់​មាន​កិច្ចព្រមព្រៀង​នេះ​។ ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គ​មហា​ពា​ញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បន្ទាន់​មួយ​ដើម្បី​ពិនិត្យ​លើ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​របស់​រា​ជ​រដ្ឋាភិបាល ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។​
​លោក ឈាង វុន បានបញ្ជាក់​បន្ថែមថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌា នាពេល​បច្ចុប្បន្ននេះ​នៅមានកម្រិត​នៅឡើយ ដែល​ធ្វើអោយ​យើង​ត្រូវ​ពង្រីក​បន្ថែមទៀត​ជាមួយ ឥណ្ឌា​ទាំង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ឥណ្ឌា ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​ឥណ្ឌា​៕
​

រាជរដ្ឋាភិបាល​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​ព្រះមហាក្សត្រ​

​ភ្នំពេញ ៖ ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​ព្រឹក​ថ្ងៃទី​៣ មករា​នេះ​សមាជិក​រដ្ឋសភា​កម្ពុជា​លោក ឈាង វុន ថា​តាម​ដំណឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​នឹង​ស្នើ​មកកាន់​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ​បន្ទាប់ពី​ព្រះអង្គ​ត្រូវបាន​វាយប្រហារ​ដោយ​ជន​អគតិ​មួយចំនួន​ដែល​មិន អាច​អត់ឱន​អោយបាន​ឡើយ​។​
​លោក ឈាង វុន បាន​អះអាងថា ការផ្តួចផ្តើម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើ​សុំអោយ រដ្ឋសភា​ធ្វើ​ន​សោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ​នេះ​មាន​សារៈសំខាន់ ខ្លាំងណាស់​ដែល​សំដៅ​ការពារ​ដល់​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ និង​មិនអាច​អត់ឱន អោយ​បានឡើយ​ចំពោះ​រាល់​ការប្រមាថ​មកលើ​អង្គ​ព្រះមហាក្សត្រ​។​
ជាមួយគ្នានេះ​លោក ឈាង វុន បានអោយដឹង​ផងដែរ​ថា រាជរដ្ឋាភិបាល​ក៏​នឹង​ស្នើសុំ ការអនុម័ត​ពី​រដ្ឋសភា​ក្នុងការ​កាត់បន្ថយ​ចំនួន​សមាជិក​គណៈរដ្ឋមន្ត្រី ពោលគឺ​កាត់​ឋានៈ​រដ្ឋ​លេ ខា​ធិ​ការ​ចេញពី​សមាជិក​គណៈ​រដ្ឋមន្ត្រី​បច្ចុប្បន្ន ព្រោះ​ចំនួន​រដ្ឋលេខាធិការ​ស​ព្វ​ថ្ងៃ​មាន​ច្រើនណាស់​មិនអាច​បន្ត​ធ្វើជា​សមាជិក​គណៈរដ្ឋមន្ត្រី​បាន​ទៀត​ទេ​៕
​

គាស់​ផ្ទះ​លួច​ទូរស័ព្ទ​បាន​ហើយ​តែ​គេច​មិន​រួច​ដោយសារ​កាមេរ៉ា​សុវត្ថិភាព​

​កំពង់ចាម ៖ មុខសញ្ញា ចាស់​ម្នាក់​ធ្លាប់ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ អស់​ជាច្រើនលើក ត្រូវអស់​លក្ខណ៍ ធ្លាក់​ក្នុង​កណ្តាប់ដៃ​ប៉ូលីស​ចាប់ខ្លួនបាន​។​

លោក ម៉ៅ ទ្បុ​ក នាយ​នគរបាល ប៉ុស្តិ វាល វង់ បានអោយដឹងថា ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨​វេលា​ម៉ោង​១៥ និង ១៨​នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វាលវង់ ក្រុង​កំពង់ចាម បានទទួល​បណ្ដឹង​ពី​ឈ្មោះ ប៉ុល វ៉ាន់​នី ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​ទី​៣ សង្កាត់​វាលវង់ ប្ដឹង​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​លួច​យក​ទូរស័ព្ទ​ម៉ាក សាំ​សុង នូ​ត អេ​ច ដេ​ហ្គេ​អឺ ពណ៌​ខ្មៅ តំលៃ​៩០០ ដុល្លា​អា​មេ​រិច និង​មួយគ្រឿង​ទៀត​ម៉ាក់ អាយ ហ្វូ​ន​ស៊ី​ក ផ្លើស ពណ៌ ផ្កាឈូក កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ នៅ​ចំនុច​ផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រង​កំពង់ចាម​។​

​ជនរងគ្រោះ បានអោយដឹងថា នៅពេល​កើតហេតុ​ខ្លួន​បាន យក​ទូរស័ព្ទ​ទាំងពីរ​គ្រឿង​មក​ទុក​លើ​កៅអី​ក្បែរ​ខ្លួន ហើយ​ដេក​លើ​ប៉ៅ​អ៊ី​ជិត​ទូរស័ព្ទ​នៅក្នុង​ផ្ទះ​។​

លុះ​ដឹងខ្លួន​ឡើង​ស្រាប់តែ​បាត់​ទូរស័ព្ទ ទាំងពី​គ្រឿង​នៅលើ​កៅអី​នោះ បន្ទាប់មក​ខ្លួន​ក៍បាន​ឆែក​កាំ​មេ​រ៉ា ក៍​ឃើញ​មនុស្ស ម្នាក់​ពាក់អាវ​ពណ៌​ខៀវ សំបុរ ស ខោ​ពណ៌​ខ្មៅ សក់ស្លូត​វែង​ខ្មៅ កំពស់​ប្រហែល​១៦០​សង់​ទី​ម៉ែត មុខ​រៀង​វែង​ពាក់​ស្បែកជើងផ្ទាត់ ស បាន​ចូលមក​លួច​យក​ទូរស័ព្ទ​ទាំ​ពីរ​គ្រឿង​នោះ​គេច​ចេញទៅ​បាត់ទៅ ។​

លោក ចាន់ ហោ​នាយរង កា​រិ​យា​ល​យ័​កណ្តាល​យុ​ត្តិ​ធ​ម៍​នៃ​ស្នងការ​នគរបាល ខេត្តកំពង់ចាម បានអោយដឹងថា ក្រោយពេល​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច បានធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញា​បាន រហូតដល់​ថ្ងៃទី​03 មករា ឆ្នាំ​2018 វេលា​ម៉ោង​6.30​នាទី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ឈ្មោះ ជន ពេជ្រ ភេទ ប្រុស អាយុ 18​ឆ្នាំ នៅ​ចំណុច​មុខ​ហាង ភី​ហ្សា ស្ថិតនៅ​ក្នុងភូមិ​ទី​10 សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​

លោក ចាន់ ហោ បាន​បញ្ជាក់ថា ជន ពេជ្រ ជា​មុខសញ្ញា​ចាស់ (​ចេញពី​ពន្ធនាគារ​) ធ្លាប់​លួច​គាស់​ផ្ទះ ប្រជាពលរដ្ឋ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ថ្មីៗ​នេះ​។​
បច្ចុប្បន្ន មុខសញ្ញា​នេះ បាន​បញ្ជូន មក​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ ៖ សុ ភ័​ណ្ឌ​


​

ឆ្នាំមុន កម្ពុជានាំចេញអង្ករកើន១៧% ឆ្នាំនេះចិនបញ្ជាទិញដល់៣០ម៉ឺនតោន និងទីផ្សារអឺរ៉ុបរក្សាលំនឹង

ភ្នំពេញ ៖ ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០១៧ មានការកើនឡើងជាង ១៧ ភាគរយ ទន្ទឹមនោះ ក្រុមហ៊ុននាំអង្ករចេញ រំពឹងថានឹងអាចនាំចេញ បានច្រើនបន្ថែមទៀតក្នុងឆ្នាំ២០១៨ ខណៈដែលកូតានាំចូលអង្ករទៅកាន់ប្រទេសចិន ត្រូវបានតម្លើងដល់៣០ម៉ឺនតោន និង ទីផ្សារអឺរ៉ុបនៅតែមានស្ថិរភាព ។
យោងតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចេញ សរុបជាង ៦៣ម៉ឺន៥៦០០តោន ទៅកាន់ទីផ្សារអន្តរជាតិ គឺកើនឡើង ១៧,៣ភាគរយ ធៀបនឹងឆ្នាំ២០១៦ ដែលកម្ពុជាបាននាំអង្ករចេញបានជាង ៥៤ម៉ឺន២ពាន់តោន ។
តួលេខនាំចេញអង្ករក្នុងឆ្នាំ២០១៧នេះ ក៏បានបង្ហាញផងដែរពីកំណើននាំអង្ករចេញរបស់កម្ពុជា ប្រមាណ ៦៧,៧៨ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលធៀបនឹងការនាំចេញសរុប កាលពីឆ្នាំ ២០១៣ មានជាង ៣៧ម៉ឺន៨៨០០ តោន ។ តាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមក ក៏បានបញ្ជាក់ដែរថា ទិន្នផលប្រមូលស្រូវនៅក្នុងឆ្នាំ២០១៧ កើនឡើងដល់ជាង១០លានតោន ។
ក្រុមហ៊ុននាំចេញអង្ករកម្ពុជាមួយចំនួន បានមើលឃើញថា «អង្ករកម្ពុជា កាន់តែទទួលបានភាពពេញនិយម ហើយគុណភាពត្រូវបានទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ។ កំណើនការនាំចេញនៅឆ្នាំនេះគឺជាសញ្ញាដ៏ល្អ ។ ទីផ្សារធំៗ ដែលទទួលយកអង្ករពីកម្ពុជា គឺទីផ្សារអឺរ៉ុប ដែលស្នើនឹង៤៥ ភាគរយ មានដូចជា ប្រទេសបារាំង ប៉ូឡូញ អង់គ្លេស ហូឡង់ បែលហ្ស៊ិក និងសាធារណរដ្ឋឆែក ជាដើម។ ចំណែក ប្រទេសចិន បានក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការនាំចេញអង្ករ ពីកម្ពុជា ដោយសាររដ្ឋាភិបាលចិនបានយល់ព្រមបង្កើនការទិញអង្ករកម្ពុជា ពីចំនួន ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ អោយកើនឡើងដល់ ៣០ម៉ឺនតោននៅឆ្នាំ២០១៨នេះ ។
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែស្វែងរកទីផ្សារនាំចេញបន្ថែមទៀត ដើម្បីអោយអង្ករកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ អោយបាន១លានតោនក្នុងមួយឆ្នាំ ក្រុមហ៊ុននាំអង្ករកម្ពុជាចេញ យល់ឃើញថា ឧស្សាហកម្មអង្ករត្រូវតែផ្ដោតបន្ថែមទៀតលើគ្រាប់ពូជមានគុណភាព ការបង្កើនឃ្លាំងស្ដុកអង្ករ ម៉ាស៊ីនសម្ងួត និងប្រព័ន្ធធារាសាស្ដ្រ អោយបានគ្រប់គ្រាន់ ។ អ្នកនាំអង្ករចេញ ចង់អោយបើរដ្ឋាភិបាលបញ្ចេញកម្ចីកាន់តែច្រើនដល់រោងម៉ាស៊ីនកិនស្រូវសម្រាប់ការសាងសង់ឃ្លាំងស្ដុកស្រូវ និងម៉ាស៊ីនសម្ងួតស្រូវ ដែលនឹងជួយបង្កើនសមត្ថភាពនៃការប្រមូលស្រូវ ហើយនឹងបង្កើនការនាំចេញផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ធនាគារអភិវឌ្ឍន៍ជនបទ ( RDB) ក៏បានផ្ដល់កម្ចីអត្រាការប្រាក់ទាបរហូតដល់ ៣០លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ដើម្បីសាងសង់ និងប្រតិបត្តិការឃ្លាំងស្ដុកស្រូវ និងឡសម្ងួតស្រូវនៅក្នុងខេត្តចំនួន៤រួចមកហើយ ក្នុងគោលបំណងបង្កើនការស្ដុកស្រូវ និងសមត្ថភាពសម្ងួត ប៉ុន្តែបញ្ហាមួយទៀតសម្រាប់ស្រូវអង្ករកម្ពុជា គឺតម្លៃស្រូវនៅមិនទាន់ល្អប្រសើរនៅឡើយ នៅក្នុងតំបន់ខ្លះក្នុងប្រទេសកម្ពុជា៕

ក្រសួងពាណិជ្ជកម្ម កំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ សម្រាប់​១០​ថ្ងៃ​ដើមខែ​មករា

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញ​តារាង​កំណត់​តម្លៃ​លក់​ប្រេងសាំង សម្រាប់​ស្ថា​នី​យ៌​ប្រេង​នៅ​ទូទាំងប្រទេស​កម្ពុជា សម្រាប់​រយៈពេល​១០​ថ្ងៃ ក្នុង​ដើមខែ​មករា​នេះ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២​ខែមករា​នេះ បានកំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថា​នី​យ៌​លក់​ប្រេង​នីមួយៗ​ក្នុងប្រទេស​កម្ពុជា សម្រាប់​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃ​១១ ខែមករា​។
​ក្នុងនោះ​ប្រេងសាំង​ធម្មតា ត្រូវបាន​កំណត់​តម្លៃ​លក់​មិន​អោយលើស ៣៩០០​រៀល​ក្នុង​មួយ​លីត្រ​! និង​ប្រេងម៉ាស៊ូត ត្រូវ​លក់​មិនអោយ​លើស​តម្លៃ​៣៦៥០​រៀល​ក្នុង​១​លីត្រ​។ ចំណែក តម្លៃ​លក់រាយ​ប្រេងសាំង​ស៊ុប​ពែរ ដែល​មិន​ត្រូវបាន​គណនា​កំណត់​តម្លៃ​លក់រាយ ក្នុង​តារាង​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បាន​ឡើងដល់ ៤១៥០​រៀល ក្នុង​មួយ​លីត្រ នៅតាម​ស្ថា​នី​យ៌​លក់​ប្រេងឥន្ធនៈ​ធំៗ​។ ការកំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ មិន​ឲ្យ​លើសពី​តម្លៃ​ក្នុង​តារាង​កំណត់ សម្រាប់​រយៈពេល​១០​ថ្ងៃ​ម្តងនេះ គឺ​ផ្អែកទៅលើ​ការសម្រួល​រូបមន្ត​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​របស់​អន្តរក្រសួង ចំនួន​បី គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល ។​
​គួរ​កត់សំគាល់ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បាន​កើន​ថ្លៃ​ជា​បន្តបន្ទាប់ បើ​ធៀប​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ តម្លៃ​ប្រេងសាំង​ធម្មតា មានតម្លៃ​ប្រមាណ​៣៧០០​ក្នុង​លីត្រ​! ប្រេងម៉ាស៊ូត​តម្លៃ​ប្រមាណ​៣៤០០​រៀល​ក្នុង​មួយ​លីត្រ ! និង ប្រេងសាំង​ស៊ុប​ពែរ មានតម្លៃ​ប្រមាណ​៣៩០០​រៀល​ក្នុង​មួយ​លីត្រ​។
​ការកើនឡើង​តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​នេះ ក៏​ស្រប​ពេលដែល​ប្រេង​ឆៅ​សម្រាប់ ការផ្គត់ផ្គង់​របស់​អា​មេ​រិ​ក និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​កើនឡើង​លើស ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​តម្លៃ​នេះ ត្រូវបាន​ចាត់ទុកថា ជាការ​កើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល​២ មកនេះ ក្នុង​ទីផ្សារ​ប្រេង​ពិភពលោក​៕
​

ភ្ញៀវទេសចរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​កម្ពុជា​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​ ជាង​២​លាន​៥​សែន​នាក់​

​ភ្នំពេញ ៖ ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​២​លាន​៥​សែន​នាក់ ដែល​បាន​ដើរលេង​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា ក្នុងឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨ នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​ប្រមាណ​១០​ភាគរយ ទៅ​១២​ភាគរយ និង​ភ្ញៀវទេសចរ​ជាតិ​កើន​ប្រមាណ ៣៥​ភាគរយ ទៅ​៤០​ភាគរយ​។ នេះ​បើតាម​ការ​ការបញ្ជាក់រ​បស់​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ឯ​.​ឧ​. ថោង ខុន នៅក្នុង​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃទី​២ ខែមករា​នេះ​។ ក្នុងចំណោមរ​ម្មណី​យ៌​ដ្ឋា​ន​សំខាន់ៗ រាជធានី​ភ្នំពេញ បានទទួល​ភ្ញៀវទេសច​រ ជាង​១​លាន​១​សែន​នាក់​! ខេត្តសៀមរាប ទទួលបាន​ប្រមាណ​៣៣​ម៉ឺន​នាក់​! ខេត្ត​ព្រះសីហនុ ទទួលបាន ជាង​២១​ម៉ឺន​៥​ពាន់​នាក់​! ខេត្ត​កែប ទទួលបាន​ជាង​១០​ម៉ឺន​នាក់​! ខេត្តកំពត មាន​ជាង​១២​ម៉ឺន​នាក់​! ខេត្តកោះកុង មាន​ជាង​១​ម៉ឹ​ន​៥​ពាន់​នាក់​! ខេត្តមណ្ឌលគិរី មាន​ប្រមាណ ១​ម៉ឺន​១​ពាន់​នាក់ និង​ខេត្តរតនគិរី ទទួលបាន​អ្នកទេសចរ​ជាង​៩៧០០​នាក់​។ គួរ​កត់សំគាលថា ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ន​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា នៅក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨​។ ទន្ទឹមនេះ ក្រសួង​ទេសចរ​ណ៌ និង​ប្រជាពលរដ្ឋ បានស្នើ​អោយ​រាជរដ្ឋាភិបាល​គួរ​បង្កើតជា​គណៈកម្មាធិកា​រ​មួយ សម្រាប់​ពិធីបុណ្យ​នេះ​នា​ឆ្នាំក្រោយ ដើម្បី​ការពារ​សុវត្ថិភាព និង​សម្រួល​ចរាចរ អោយបាន​ល្អប្រសើរ ដូច​ក្នុង​ពិធីបុណ្យ​អុំទូក​ដែរ ព្រោះ​បើ​មាន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ច្បាស់លាស់ នឹងមាន​ភាពងាយស្រួល ក្នុងការ​គ្រប់គ្រង​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​អាច​គ្រប់គ្រង​បែងចែក​តាម​ច្រក​នានា សម្រាប់​ថ្មើរជើង និង យានយន្ត​ជាដើម ដើម្បី​ជៀសវាង​ការកកស្ទះ​ចរាចរណ៍ ឬ​បង្កបញ្ហា​ផ្សេងៗ ដល់​ភ្ញៀវទេសចរ​៕


​

រថយន្តក្រុង​កា​ពី​តូ​ល បុក​ជាមួយ​រថយន្ត​មន្ត្រី​ស្រុក​ក្រគរ​ស្លាប់​៥​នាក់

​ពោធិ៍សាត់ ​៖ តាម​ការលើកឡើង អភិបាលស្រុក​ក្រគរ លោក ប៊ិន វណ្ណា បាន​ឲ្យ​ដឹងថា​៖​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​រថយន្តក្រុង​សញ្ញា កាប់​ពី​តូ​ល បុក​ជាមួយ​រថយន្ត​របស់លោក សុទ្ធ តារា ប្រធាន​ក្រុមប្រឹក្សា ស្រុក​ក្រគរ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​១៥០-១៦០ ត្រង់ចំណុច​ភូមិ​សារ​វ័​ន្ត ឃុំ​ស្នា​អ​ន្សា ស្រុក​គ្រគរ ខេត្តពោធិ៍សាត់ នៅ​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥​នាក់ ។ លោក​បន្តថា ហើយ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​មាន លោក សុទ្ធ តារា ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រគរ ក៏បាន​ស្លាប់​ដែរ គឺ​ក្នុងពេលដែល​កំពុង​រៀប​ចំ​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត និង​ជនរងគ្រោះ ៤​នាក់​ទៀត (​ស្រី​៣​នាក់​) ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង​។
​លោក​អភិបាលស្រុក​ក្រគរ លោក ប៊ិន វណ្ណា បានបញ្ជាក់​ផងដែរ​ថា នៅ​កន្លែងកើតហេតុ មាន​អ្នករងរបួស​ជាច្រើន​នាក់​ផ្សេងទៀត ដែល​សុទ្ធតែ​សាច់ញាតិ​របស់លោក សុទ្ធ តារា ដែរ ឥឡូវនេះ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​កំពុង​ជួយសង្គ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​
​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ បានឱ្យដឹងថា មុន​កើតហេតុ​ឃើញ​រថយន្តក្រុង​នឹង​រថយន្ត​លោក​ក្រុមប្រឹក្សា​ស្រុក សុទ្ធ តារា បើកបរ​ដោយ​បញ្ច្រាស់ទិស​គ្នា ស្រាប់តែ​មក​បុក​គ្នា​ពេញទំហឹង​តែម្ដង ហើយ​ឃើញ​រថយន្ត​របស់​លោកក្រុ​ម​ប្រឹក្សា​បាន​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ជាប់​ផ្លូវ​ទៅបុក​នឹង​បង្គោល​ភ្លើង​មួយ​សារ​ទៀត ចំណែកឯ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បាន​រេ​ចង្កូត​ធ្លាក់​ក្បាល​ចូល​ប្រឡាយ តែ​កន្ទុយ​រថយន្ត​នៅ​គង​លើផ្លូវ ។​
​ក្រោយ​ពេលដែល​កើតហេតុ​ភ្លាមៗ មាន​បងប្អូន​ប្រជាពលរដ្ឋ​មកជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្លះទៀត​រាយការណ៍​ទៅ​សមត្ថកិច្ច មួយសន្ទុះ​ក្រោយមក​ឃើញ​សមត្ថកិច្ច​ជំនាញ​មកដល់​កន្លែងកើតហេតុ​តែម្ដង​។​
​មន្ត្រី​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងអស់​នៅឡើយ​ទេ ដោយគ្រាន់តែ​ប្រាប់ថា កំពុង​រៀ​បចំ​ឯកសារ​ដើម្បី​បន្ត​នីតិវិធី​ដោះស្រាយ​ដល់​ភាគី​ទាំងពីរ និង​សម្រាប់​ជនរងគ្រោះ​៕ សុផល​
​

នាយករដ្ឋមន្ត្រី​ចិន លោក លី គឺ​ឈាំ​ង នឹង​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​

​ ​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​ចិន លោក លី គឺ​ឈាំ​ង នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ក្នង​សប្តាហ៍​ក្រោយនេះ និង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​មេគង្គ​.​ឡាន​ឆាង លើក​ទី​២ នៅ​កម្ពុជា​ដែលមាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៥​ចូលរួម​។​
​ក្នុងអំឡុង​នៃ​ដំណើរ​ទស្សនៈ​របស់​នាយ​ក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពេលនេះ កម្ពុជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ដោយ​រំពឹងថា នឹង​នាំមក​នូវ​អ្នកវិនិយោគ​ចិន ជាច្រើន ដើម្បី​ស្វែងរក​ឱកាស​ដាក់ទុន​វិនិយោគ នៅ​កម្ពុជា​។​
​ ​ចាប់ផ្តើម​ចេញដំណើរ​នៃ​ឆ្នាំ​សកល​ថ្មី​ឆ្នាំ​២០១៨ កម្ពុជា នឹង​រៀបចំ​បើកទ្វារ​មាតុភូមិ​របស់ ខ្លួន ដើម្បី​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ចិន ឯ​.​ឧ លី គឺ​ឈាំ​ង (Li Keqiang) ដែល​នឹង​គ្រោង អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា នា​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​ការអះអាង​របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​។​
​ ​សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែមករា ដែលមាន​ប្រទេស ក្នុង​តំបន់ អាស៊ាន​ចូលរួម​មួយចំនួន ដូចជា​៖ ចិន វៀតណាម មី​យ៉ាន់​ម៉ា ថៃ និង​ឡាវ ។​
​ ​គណនី​ហ្វេ​សបុ​កៀ​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២ ខែ មករា នេះ បាន​បញ្ជាក់ថា ចូលឆ្នាំ​សកល​ថ្មី​២០១៨ កម្ពុជា​កំពុងតែ​បោះជំហាន​ទៅមុខ ជាមួយនឹង កា​រីកចម្រើន​។ រីកចម្រើន​ដោយសា​ស្ថេរភាព​នយោបាយ និង​លំនឹង​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​កម្ពុ​ជា បាន​ទាក់ទាញ​វិនិយោគទុន​បរទេស​ជាច្រើន ជាពិសេស​មកពី​ប្រទេស​ចិន​។ ចំណែក​ដំណើរ​ទស្សន កិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន នៅ​សប្តាហ៍​ក្រោយនេះ សម្តេច​រំពឹងថា នឹងមាន​អ្នកវិនិយោគ​គិ​ន​ចិន​ជា ច្រើន​មករក​ឱកាស​ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​។​ដូច្នេះ​ឆ្នាំ​ថ្មី​២០១៨ គឺ​កម្ពុជា​នឹង​បន្ត​រីកចម្រើន ទៅមុខ​ទាំងអស់គ្នា​ក្រោម​ដំបូល​សន្តិភាព​។​
​ ​គួរ​រំលឹក​ផងដែរ​ថា បច្ចុប្បន្ន​ចិន គឺជា​ប្រទេស​ដែលមាន​ការវិនិយោគ​ធំជាងគេ​នៅ​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៦ វិនិយោគ​របស់​ចិន​កើន​ដល់ ៥​ពាន់​១​រយ​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ផ្តោតលើ វិស័យ​មួយចំនួន​ដូចជា សំណង់ វាយ​ន​ភ័ណ និង​អគ្គិសនី​។ ចំពោះ​វិស័យ​នយោបាយ​វិញ ចិន ត្រូវ បាន​កត់សម្គាល់ថា ជា​ប្រទេស​ទី​១ ដែល​បានប្រកាស​គាំទ្រ​យ៉ាងរឹងមាំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស ការប្រកាស​ផ្តល់ជំនួយ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា បន្ទាប់ពី​សហភាព អឺរ៉ុប និង​សហរដ្ឋអាមេរិក បានប្រកាស​ផ្តាច់ជំនួយ និង​ចំពោះ​វិធានការ​រំលាយ​គណបក្ស​សង្គ្រោះ ជាតិ ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​របស់លោក កឹម សុខា​៕
​

ចា​ប់ពីថ្ងៃ​ទី​៣ ខែមករា​ទៅ ទូរទស្សន៍​ក្នុងស្រុក នឹង​ផ្សាយ​ឯកសារ​«​ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ​»

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ នេះ បណ្ដា​ស្ថានីយ៍ទូរទស្សន៍​ឯកជន​មួយចំនួន នឹងធ្វើ​ការផ្សាយ​បន្ដ​ផ្ទាល់​ពី​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា នូវ​ភាពយន្ត​ឯកសារ​ដ៏​មាន​សារៈ​បំផុត និង​មាន​អត្ថន័យ ជា​ប្រ​វ​ត្ដិ​សាសន៍ ក្រោម​ចំណងជើង ថា​”​ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ​”​។
​ចង់ជ្រាបច្បាស់ សូមអញ្ជើញ​ទស្សនា​វីដេអូ​ផ្សព្វផ្សាយ អំពី​ការផ្សាយ​បន្ដ​ផ្ទាល់​នូវ​ភាពយន្ត ឯកសារ​ក្រោម​ចំណង ជើង ថា​”​ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ​” ដែល​ផលិត​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែលទូរទស្សន៍ក្នងស្រុក មួយចំនួន នឹងផ្សព្ធផ្សាយបន្តឯកសារនេះ ពីទូរទស្សន៍ចជាតិកម្ពុជា ចាប់ពីថ្ងៃទី៣ ខេមករា នេះតទៅ៕

​

ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​១.៧៨០​នាក់​

​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ពេញ​១​ឆ្នាំ​២០១៧ កន្លងទៅនេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា បាន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១​ពាន់​៧​រយ​នាក់ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ជា​ង៊​៣.៥០០​លើក​។
​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨​នេះ បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៧ គ្រោះ​ថ្នា​ចរាចរណ៍​បានកើត​ឡើង​ចំនួន​៣.៥៣១​លើក មានការ​ថយចុះ​ចំនួន​១៦៩​លើក ស្មើនឹង​៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ រីឯ​អ្នក​ស្លាប់មាន​ចំនួន​១.៧៨០​នាក់ មានការ​កើនឡើង ចំនួន​៦៣​នាក់ ស្មើនឹង​៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​។​
​ចំណែក​អ្នករបួស​មាន​ចំនួន​៥.៥៣៩​នាក់ មានការ​ថយចុះ​ចំនួន​១.០៦៨​នាក់ ស្មើនឹង ១៦​ភាគរយ បើ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​កន្លងទៅនេះ​។​
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ខេត្ត​ដែលមាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​មាន គឺ​ខេត្តកណ្តាល ព្រះវិហារ កំពង់ចាម កំពត ស្ទឹងត្រែង សៀមរាប កំពង់ធំ ស្វាយរៀង ព្រះសីហនុ កោះកុង មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​៕

​

បាញ់សម្លាប់​មនុស្ស​ម្នាក់​ពេល​បណ្តើរ​ម៉ូតូ​នៅ​ម្ដុំ​ស្ពាន លី​យ៉ុង​ផាត់​

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ចំនួន​២​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ក្នុងខណ្ឌឫស្សីកែវ សមត្ថកិច្ច​បានដាក់​ការសង្ស័យ​ជំហាន​ដំបូង​ថា ជា​រឿង​គំនុំ​។
​នៅវេលា​ម៉ោង​ជិត​២១​យប់ ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨​នេះ មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ដោយ​ខ្មាន់កាំភ្លើង​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម៉ាក CPX ព​ណ៍ស បាន​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់ ចំ​កណ្ដាល​ក្បាល បណ្ដាល​ឲ្យ​ដួល​ស្លាប់​នៅនឹងកន្លែង​។​
ករណី​បាញ់ប្រហារ​នេះ បានកើត​ឡើង នៅពេលដែល​ជនរងគ្រោះ​កំពុងតែ​បណ្ដើរ​ម៉ូតូ ម៉ាក NEX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-4808 នៅក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ ស្រាប់ តែ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់សម្លាប់​តែម្ដង​។ បន្ទាប់ពី​បាញ់ប្រហារ​ជនរងគ្រោះ​រួចហើយ ជនសង្ស័យ​បានគេច​ខ្លួន​បាត់ស្រមោល ។​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ភ្លាមៗ​ដែរ ប៉ុន្តែ​មិនទាន់​រកឃើញ​ជនដៃដល់​នៅឡើយ​ទេ ៕

​

កម្ពុជា ចុះ​កិច្ចព្រមព្រៀង​នាំចេញ​កសិផល​ទៅ​ចិន និង​ជប៉ុន

​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​ជម្រុញ​អោយ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ប្រែក្លាយជា​ផលិតផល​នាំចេញ​នោះ ក្រុមហ៊ុន​ចំនួន​បី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា កាល​ពីស​ប្តា​ហ៌​មុន ដើម្បី​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ដូចជា​ផ្លែស្វាយ ចេក និង​ម្រេច ដើម្បី​កែច្នៃ និង​វេច​ខ្ចប​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដូចជា ជប៉ុន និង​ចិន ជាដើម ៖ V.O៖ នៅក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ ក្រុមហ៊ុន​ចំនួន​បី រួមមាន ក្រុមហ៊ុន Digital Agriculture Exchange របស់​ប្រទេស​ចិន​, ក្រុមហ៊ុន Chaintope របស់​ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន Cambodia golf and country club co.ltd របស់​កម្ពុជា បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨ ក្រុមហ៊ុន​នឹង​រៀបចំ​រោងចក្រ​សម្រាប់​ក្លាសេ រួម​និង​នាំចូល​ម៉ាស៊ីន​សម្លាប់​មេរោគ ម៉ាស៊ីន​សម្រាប់​វេច​ខ្ចប់ ចុះបញ្ជី​ម៉ាក​យីហោ ព្រមទាំង​បង្កើត​ធនាគារ​កសិកម្ម ដើម្បី​ផ្តល់​កម្ចី​ដល់​កសិករ ។ កន្លងមក​ផលិតផល​ផ្លែឈើ​កម្ពុជា ដូចជា ស្វាយ ចេក និង​ស្វាយចន្ទី​ជាដើម​នោះ បានត្រឹមតែ​លក់​នៅក្នុង​ប្រទេស​ថៃ វៀតណាម​ប៉ុណ្ណោះ ហេតុនេះ​ទើប​ក្រុមហ៊ុន​ទាំងបី​សហការគ្នា​ក្នុងការ​កែច្នៃ ដើម្បី​ឈាន​នាំ​ចេញទៅ​ប្រទេស​អាមេរិក អឺរ៉ុប ចិន និង​ជប៉ុន ក៏​ដូច​ដូចជា​ប្រទេស​ផ្សេងទៀត ។ ក្រុមហ៊ុន Cambodia golf and country club co.ltd របស់​កម្ពុជា បញ្ជាក់ថា បន្ទាប់ពី​មានការ​សហការ​ពី​ក្រុមហ៊ុន​ចិន និង​ជប៉ុន​នេះ នឹងធ្វើ​ឱ្យ​កសិផល​របស់​កម្ពុជា មានការ​កើនឡើង និង​មាន​ទីផ្សារ​ធំធេង​នៅក្នុង​សកលលោក ។ ចំណែក ក្រុមហ៊ុន Digital Agriculture Exchange របស់​ប្រទេស​ចិន ក៏បាន​បញ្ជាក់ដែរថា ផលិតផល​កសិកម្មរ​បស់​កម្ពុ​ជាមាន​គុណភាព​ល្អ គ្រាន់តែ​គ្មាន​ម៉ាក​ផលិតផល​ដែល​ពិភពលោក​ទទួលស្គាល់​។ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​នឹង​ជួយ​ដល់​អោយ​ផលិតផល​កសិកម្ម​កម្ពុ​ជាមាន​ការទទួលស្គាល់​ក្នុង​ទីផ្សារ​អន្តរជាតិ ។ ជំហាន​ដំបូង គម្រោង​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា នឹង​នាំ​ចេញទៅ​ប្រទេស​ជប៉ុន និង​ចិន បន្ទាប់មក​នឹងធ្វើ​ការនាំ​ចេញទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដោយ​ប្រមូល​ទិញ​ពី​ខេត្តកំពង់ស្ពឺ​ក្នុងដំណាក់កាល​ដំបូង​នេះ ។ ទន្ទឹមនេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា នឹង​ជួយ​គាំទ្រ ក្នុង​គម្រោង​អភិវឌ្ឍ​ន៌ និង​ការនាំចេញ ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​នេះ​។ ក្រសួងកសិកម្ម​បានស្នើ​អោយ អ្នកទិញ ឬ​អ្នក​កែច្នៃ ត្រូវមាន​ភាពស្មោះត្រង់​នឹង​គ្នា ទើប​អាច​ឈានទៅរក​ភាពជោគជ័យ​រួមគ្នា​៕

​

ទុនវិនិយោគ​វិស័យ​សំណង់​​ឆ្នាំ​២០១៧ មាន​ទឹកប្រាក់​ជាង៦​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ ៖ វិស័យ​សំណង់​ដែល​កំពុង​រីក បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ កើនឡើង​ជាង​៤០% បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​នេះ​មិនទាន់​រាប់បញ្ចូល​ពលករ​ជំនាញ​បរទេស​នៅឡើយ ៖ V.O៖ យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ទទួលបាន​កម្រៃ​ចាប់ពី​ជាង​៣​ម៉ឺន ដល់​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ចំពោះ​កម្មករ​ជំនាញ និង​មេជាង​វិញ ទទួលបាន​ចាប់ពី​៥​ម៉ឺន ទៅជិត​៨​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ចំណែក​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេងៗ​ទៀត ទទួលបាន​ប្រាក់បៀវត្ស​ចន្លោះ​ពី​៤០០ ទៅ​២៥០០​ដុល្លារ​ក្នុង​១​ខែ ។ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៧ ទុនវិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់ មាន​ទឹកប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​គម្រោង​សរុប​ចំនួន​៣០៥២​គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១០​លាន​ម៉ែត្រការ៉េ ខណៈ​ឆ្នាំ​២០១៦ ក្រសួង​បានអនុម័ត​គម្រោង​២៤០៥​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង​១១​លាន​ម៉ែត្រការ៉េ និង​ទឹកប្រាក់​វិនិយោគ​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក ។ ក្រុមហ៊ុន​ជាច្រើន​ដែល​ក្នុង​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា មើលឃើញថា ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​សំណង់​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ប្រសើរឡើង ហើយ​គម្រោង​វិនិយោគ​វិស័យ​សំណង់​ធំៗ​នៅ​កម្ពុជា​មួយចំនួន​ក៏ត្រូវ​បាន​យកទៅដាក់​លក់​នៅ​បរទេស​ផងដែរ ។ ទន្ទឹមនេះ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ យល់ឃើញថា កម្ពុជា​ក៏បាន​បាត់បង់​ផលប្រយោជន៍​ច្រើន​ពី​កំណើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​ផងដែរ ដោយសារ​កម្ពុជា​បាន​នាំចូល​វត្ថុធាតុដើម​ភាគច្រើន​ពី​បរទេស​។ ដូចនេះ​បើ​មានការ​វិនិយោគ​វត្ថុធាតុដើម​ក្នុងប្រទេស​ឲ្យ​បាន​ច្រើន នឹង​ធ្វើអោយ​កម្ពុជា​ទទួល​បាន​ផល​ប្រ​យោ​ជ​ន៌​កាន់តែច្រើន ពី​វិស័យ​សំណង់​។ គួរ​បញ្ជាក់ថា តាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏បាន​បង្ហាញ​ផងដែរ​ថា ក្រសួង​បានអនុញ្ញាត​ផ្តល់​លិខិត​សាងសង់ វិស័យ​សំណង់​នៅ​ទូទាំងប្រទេស ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧ មាន​ចំនួន​៣​ម៉ឺន​៩៩០៣ គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង​១០២​លាន​ម៉ែត្រក្រឡា និង​មានតម្លៃ​ទុនវិនិយោគ​សរុប​ជាង​៣៧​ពាន់​លាន​ដុល្លារ​អាមេរិក ៕
​

មេ​ប៉េអឹម​ស្នាក់ការ​672 ពីរ​នាក់​ឪពុក​កូន​វាយ​យុវជន​ម្នាក់​ដោយសារ​រឿង​បើក រថយន្ត​វ៉ា​ម៉ូតូ​មិនបាន​

​សៀមរាប ៖ មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ស្រុក​វ៉ារិន និង​ជា​មេ​ស្នាក់ការ​លេខ​៦៧២​ប្រចាំ​ស្រុក​វ៉ារិន ខេត្តសៀមរាប ពីរ​នាក់​ឪពុក​កូន បាន​ថយ​ឡាន​ចុះមក​វាយ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ខណៈដែល​លោក​បើករថយន្ត​ដោ​ហើយ​ចុច​ស៊ី​ផ្លេ​សុំ​វ៉ា​មិនបាន​តាម​បំណង​។
​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល រហូត​ពលរ​ខាងលើ បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦៧ (​ផ្លូវ​ហាយ​វេ​)​ត្រង់ចំណុច​មុខ​សាលាឃុំ​ស្រែ​ណូយ ក្នុងភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។ សៀមរាប​។​
​មេបញ្ជាការ​ង និង​ជា​មេ​ស្នាក់ការ​លេខ​៦៧២ នៃ​អាវុធហត្ថ​ស្រុក​វ៉ារិន​ត្រូវគេ​ស្គាល់ឈ្មោះ ហេ យ៉ែម​( ហៅ​ដូ​) មាន​ឋានៈ​ជា​វរសេនីយ៍ត្រី (​ស័ក្តិ​៤) ចំណែក​ជនដៃដល់​ជា​កូនប្រុស​របស់លោក​ដូ ពុំ​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ ។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​លោក​ហេ យ៉ែម ហៅ​ដូ និង​កូនប្រុស បើកឡាន​ម៉ា​កវី​ហ្គោ​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​សៀមរាប​2B2122 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ជនដៃដល់​ជា​អ្នកបើក​។ លុះ​មកដល់​ចំណុចកើតហេតុ អ្នកបើករថយន្ត​បាន​ចុច​ស៊ី​ផ្លេ​សុំ​វ៉ា​យុវជន​ដែលជា​ជនរងគ្រោះ​មានឈ្មោះ​ឃឹម បូ​ទី អាយុ​១៧​ឆ្នាំ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា តែ​ទំនងជា​វ៉ា​មិនបាន​ដូច​ចិត្ត ពួកគេ​បាន​ឈប់​រថយន្ត​មក​វាយ​យុវជន​រងគ្រោះ​តែម្តង ។​
​ថ្លែង​តាម​ទូរ​សព្ទ័ នា​ព្រឹក​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨ ស្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ត្រូវជា​បង​បង្កើត​របស់​យុវជន​រងគ្រោះ បាន​បញ្ជាក់ថា រឿងនេះ​ពួកគាត់​បានបញ្ចប់​ហើយ ដោយ​មិន​ប្តឹង​តតាំង​អី​ទេ ។ ខ្ញុំ​សុខចិត្ត​នាំ​ប្អូនប្រុស​ទៅ​ចាក់​ថ្នាំ ដោយ​ចំណាយលុយ​ខ្លួនឯង​។ ខ្ញុំ​អ្នក​ចំណូល​ថ្មី ខ្ញុំ​រស់នៅ​តែ​ពីរ​នាក់​បងប្អូន​ខ្ញុំ​ខ្លាច​។ ព្រោះ​គេ​ជា​សមត្ថកិច្ច មាន​ស័ក្តិ​។​ខ្ញុំ​ត្រឹមតែ​ចង់​រស់​នៅមាន​សេចក្តីសុខ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ឲ្យ​នគរបាល​ប៉ុ​ស្តិ៏ ចាត់វិធានការ​ជនបង្ក​ខាងលើ​តាមផ្លូវ​ច្បាប់​ដែរ​។​
​ស្ត្រី​ដដែល​បន្តថា រឿងហេតុ​ដំបូង​ប្អូនប្រុស​គាត់​បាន​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង ហើយ​កាច់​ស៊ីញ៉ូ​បំ​រ៉ុង​បត់ ស្របពេលនោះ​ឡាន​ជនបង្ក​បានមក​ដល់​ក៏​ស៊ី​ផ្លេ​មិន​ឲ្យ​បត់​។ ពេលនោះ​ម៉ូតូ​ក៏​មិនបាន​បត់​ដែរ គឺ​ឈប់ តែ​ត្រូវ​ឡាន​នោះ​ឈប់​ពីមុខ​ហើយ​ចុច​កញ្ចក់​ស្រែក​ស្តីបន្ទោស រឿង​បំ​រ៉ុង​បត់​មិន​មើល​។ ភ្លាមនោះ​ប្អូនប្រុស​តប​វិញ​ថា ខ្លួន​មិនទាន់បាន​បត់​ទេ​។ ឆ្លើយតប​ពាក្យ​ចឹ​ង ក៏​ស្រាប់តែ​កូនប្រុស​លោក​ស័ក្តិ​៤ ថយ​ឡាន​មក​ក្រោយ​បើកទ្វារ​ចុះមក​វាយ រហូត​ជាង​១០​ដៃ​ទើប​ឈប់ បណ្តាល​ឲ្យ​ប្អូនប្រុស​រងរបួស​ទន់​ខ្លួន ។ ក្រោយពេល​វ៉ៃ​ហើយ នាំខ្លួន​ប្អូនប្រុស​យកទៅ​កាន់​ស្នាក់ការ​លេខ​៦៧២ សម្រួល​បញ្ចប់រឿង ដោយ​មិន​សង សូម្បីតែ​១០០​រៀល​។ ក្នុងពេលដែល​កូនប្រុស​របស់ខ្លួន​វាយ​ជនរងគ្រោះ លោក ហេ យ៉ែម ហៅ​ដូ មិនបាន​ចុះ​ឃាត់​ទេ​។ នេះ​បើតាម​ការអះអាង​របស់​បងស្រី​ជនរងគ្រោះ​។​
មន្ត្រីនគរបាល​ប៉ុ​ស្តិ៏​រដ្ឋបាល​ឃុំ​ស្រែ​ណូយ ក៏បាន​បញ្ជាក់​ប្រហាក់ប្រហែល​ស្ត្រី​ខាងលើ​ដែរ​ថា ជាការ​ពិតណាស់​មាន​ក​រ​ណី​សមត្ថកិច្ច ថយ​ឡាន​មក​វ៉ៃ​ពលរដ្ឋ​ម្នាក់​ឲ្យ​រងរបួស ដោយសា​រឿង​ស៊ី​ផ្លេ​ឡាន​សុំ​វ៉ា​មិនបាន​។ តែ​ខាង​ប៉ុ​ស្តិ៏​ទៅ​មិនទាន់ ព្រោះ​ក្រោយ​កើតហេតុ​គេ​នាំខ្លួន​ជនរងគ្រោះ យកទៅ​កាន់​ស្នាក់ការ​របស់គេ​បាត់ទៅហើយ​។ ចឹ​ង​ទេ​ខាង​ខ្ញុំ​មិនបាន​ស្គាល់ឈ្មោះ​ជនដៃដល់​នៅឡើយ តែ​ដឹងថា ជា​កូនប្រុស​លោក​ស័ក្តិ​៤ ហេ យ៉ែម ហៅ​ដូ មេ​ស្នាក់ការ​៦៧២ អាវុធហត្ថ​ស្រុក​វ៉ារិន ម្យ៉ាងទៀត​ខាង​រងគ្រោះ​មិន​ប្តឹង​ចឹ​ង ខាង​ប៉ុស្តិ៍​ពិបាក​ចាត់ការ​។ មន្ត្រីនគរបាល​ដែល​សុំ​លាក់​ឈ្មោះ​បន្តថា តាម​ការសាកសួរ​ពល​រដ្ឋ​ក្បែរ​ខាង​ដែល​ឃើញ​ហេតុការណ៍ ក្នុង​គ្រានោះ​លោក​ស័ក្តិ​៤​មិនបាន​ចុះ​ឃាត់​កូន​នោះទេ ថែមទាំង​បញ្ជា​ឲ្យ​វាយ​ចាំ​ខ្លួន​ជា​អ្នកដោះស្រាយ​។​
​នៅ​រសៀល​ថ្ងៃទី​១ ខែមករា​ឆ្នាំ​២០១៨ នេះ លោក​វរសេនីយ៍ត្រី ហេ យ៉ែម ហៅ​ដូ មេបញ្ជាការ​ង និង​ជា​មេ​ស្នាក់ការ​សន្តិសុខ​លេខ​៦៧២ កងរាជអាវុធហត្ថ​ស្រុក​វ៉ារិន បាន​ឆ្លើយ​យ៉ាងខ្លី​តាម​ទូរ​សព្ទ័​ថា រឿងនេះ​ក្មេងៗ​បានបញ្ចប់​គ្នា​ហើយ តើ​លោក​ឯង (​អ្នកកាសែត​) ចង់បាន​អី​ទៀត​? ។
​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​ពុំទាន់​ទទួលបាន​បណ្តឹង​នេះ​ទេ​។ ពេលនេះ​លោក​កំពុង​ចាំ​របាយការណ៍​ពី​សមត្ថកិច្ច​។ លោក​ព្រះរាជអាជ្ញា​បញ្ជាក់ថា រឿងនេះ​មិនអាច​បញ្ចប់​បាន​នោះទេ​។​
​យោងតាម​ប្រសាសន៍​របស់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប គេ​រំពឹងថា​ជនដៃដល់​ត្រូវតែ​ប្រឈម​តាមផ្លូវ​ច្បាប់​។ ចំណែក​ឪពុក​ក៏​អាច​ចាប់​ពាក់​ព​ន្ធ័ ប្រសិនបើ​រកឃើញថា ញ៉ុះ​ឲ្យ​កូន​វ៉ៃ​គេ​ដូច​មហាជន​ដែល​ឃើញ​ហេតុ​ការ​ណ៏​អះអាង​។ ពីព្រោះថា​កាដូរ​ឆ្លង​ឆ្នាំ​មួយ​នេះ ពិតជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ភ័យខ្លាច និង​ញាក់សាច់​៕
​

ផ្ទុះ​កាំជ្រួច​នៅ​ឆ្នេរសមុទ្រ​កែប​របួស​មនុស្ស​9​នាក់​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​២០១៧

​ខេត្ត​កែប ៖ ការផ្ទុះ​កាំជ្រួច​មុនពេល​អាជ្ញាធរខេត្ត​កែប​បាន​ដុត​អបអរ​ទទួល​អំណរ​ឆ្នាំ​2018​នេះ​ធ្វើអោយ​មនុស្ស​ជាច្រើន​ម៉ឹ​ន​នាក់​រត់​ជាន់គ្នា​។​ប៉ុន្តែ​ពេល​កំពង់​ផ្ទុះ​កាំជ្រួច​មុនពេល​ដុត​នោះ​គ្នាន​នាក់​ណា​ម្នាក់​ហាន​ទៅ​សំដៅ​កន្លែង​គ្រោះថ្នាក់​នោះទេ​។​តែ​ភ្លាមៗ​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ទៅ​បាញ់​ទឹក​ពន្លត់​អស់​ទឹក​ចំនួន​9​ឡាន​ផងដែរ​។​ចំណែក​អ្នករងរបួស​ទាំង​9​នាក់​នោះ​ត្រូវបាន​កង​នគរបាល​ប្ញូ​ន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​កែប​។​ខ​ណះ​ពេល​កើត​ហែ​តុដ៍​ភ្ញាក់​ឥ​ផ្អើល​នោះ​ឯកឧត្តម​កែ​នស​ត្ថា​អភិបាលខេត្ត​បាន​ទៅ​សាកសួ​សុខ​ទុក​ពលរដ្ឋ​ដែល​រងរបួស​នៅឯ​មន្ទីរពេទ្យ​ផងដែរ​អាជ្ញាធរ​និយាយថា​ការ​ឥ​ឥ​ផ្ទះ​កាំជ្រួច​បណ្ដាលអោយ​ឆេះ​និង​ធ្វើអោយ​មនុស្ស​រងរបួស​នេះ​អាជ្ញាធរ​មិនទាន់​ដល់​ម៉ោង​ទៅ​ដុត​អបអ​សាទរ​ទេ​តែ​ផ្ទុះ​មុន​ការកំណត់​។​នៅ​ព្រឹក​ថ្ងៃទី​1​មករា​2018​នេះ​នគរបាល​ទៅពិនិត្យ​កន្លែង​កើត​ហែ​តុ​បន្តថា​តើ​មូល​ហេតុអ្វី​៕​រូបថត​លោក​អភិបាលខេត្ត​សួ​សុខ​ទុក​អ្នករងរបួស​និង​ទិដ្ឋភាព​ពេលយប់​៕
​