ភ្នំពេញ ៖ ស្របពេលស្វែងរកការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ គណបក្សសង្គ្រោះជាតិ បានសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ផងដែរ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានចាត់ទុកការចាប់ខ្លួននេះ ថាជាហេតុផលនយោបាយ និងបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ខណៈលោក កឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភានៅឡើយ និងទាមទារឱ្យបញ្ឈប់ការគម្រាមកំហែងគាបសង្កត់ តាមគ្រប់រូបភាពពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ចមកលើគណបក្សសង្គ្រោះជាតិ នឹងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់តទៅទៀត។
បើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ឲ្យដឹងថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែង តាមរយៈវីដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) និងភស្តុតាងដទៃទៀត ដែលបង្ហាញថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយបរទេស ផ្ដួលរំលំរាជរដ្ឋាភិបាលក្រុងភ្នំពេញស្របច្បាប់ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង០០:៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣កញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងផ្ទះលេខ៩៧ ផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយបើតាមការឱ្យដឹងពីសមត្ថកិច្ចថា លោក កឹម សុខា ត្រូវបានបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បានអំពាវនាវឲ្យរក្សាការស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕



ភ្នំពេញ ៖ កុមារីម្នាក់ត្រូវបានម្តាយមីងប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ជួលខណះដែលត្រឡប់មលពីធ្វើការ ជាករណីឃាតកម្មហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧នៅផ្ទះជួលក្នុងបន្ទប់លេខ១០៩ផ្លូវបេតុងក្បែរនិងក្រុមហ៊ុនផលិតមីស្ថិតនៅភូមិសំបួរសង្កាត់ដង្កោខណ្ខដង្កោរាជធានីភ្នំពេញ។
តាមប្រភពពីម្តាយមីងឈ្មោះ សោភា បានប្រាប់អោយដឹងថានៅវេលាម៉ោង១២ជាងគាត់បានចេញពីធ្វើការមកផ្ទះបានបើកទ្វារបន្ទប់ស្រាប់តែឃើញក្មួយស្រីដែលមានអាយុទើបតែ៣ឆ្នាំចងកជាប់ជាមួយនិងឆ្នើរសំរាប់ដាក់ទូរទស្សន៍ស្លាប់បាត់ហើយក៏បានស្រែកអោយអ្នកក្បែរខាងជួយមកមើលព្រោះខ្លួនពិកាដៃម្ខាង។
ប្រភពពីអ្នកជិតខាងបានអោយដឹងថានៅពេលដែលឮសំឡេងស្រែកថាអោយជួយផងគាត់បានមកដល់មើលឃើញក្មេងស្រីម្នាក់មានសភាពរឹងទៅហើយហើយគាត់ស្មានតែឆកខ្សែរភ្លើងគាត់បានលើកឡើងទើបដឹងថាក្មេងស្រីមានខ្សែលីឡុងពណ៍ខ្មៅរំជាប់និងកទើបមានកាភ្ញាក់ផ្អើលកាន់តែខ្លាំងបានរាយការណ៍អោយសម្ថតកិច្ចមូលដ្ឋានចុះមកពនិត្យ។
បើតាមសម្តីពីម្តាយមីដែលទើបនិងងើបពីសន្លប់បានបន្តអោយដឹងទៀតថានៅប៉ុន្មាន២ថ្ងៃមុនប្តីប្រពន្ធកុមារីរងគ្រោះបានឈ្លោះប្រកែកនិងមានកាចែលផ្លូវគ្នានៅឯស្រុកខេត្តស្វាយរៀងទើបឪពុកបាននាំកូនស្រីមកភ្នំពេញនៅផ្ទះជួលខាងលើជាមួយម្តាយតែដោយមករស់នៅទើបតែបាន៣ថ្ងៃទេក៏មានរឿងជាមួយម្តាយអោយគាត់បានស្តីបន្ទោសថាមិនែងមនដាំបាយផងគ្រាន់តែរឿងចឹងបានច្របាច់កម្តាយបិះនិងស្លាប់ដោយមានអ្នកជិតខាងជួយទើបមិនអីរហូតមកដល់ថ្ងៃកើតហេតុដោយកូនគាត់បាននៅជាមួយឪពុកដូចរាល់ដងស្រាប់តែរូបគាត់បានត្រឡប់មកពីធ្វើកាវិញបានបើកទ្វារទៅបានឃើញក្មួយស្រីបានស្លាប់បាត់ហើយចំណែកឪពុកក៏មិននៅទៀត។
សម្ថតកិច្ចបានអោយដឹងថាក្មេងស្រីរងគ្រោះឈ្មោះ សំណាង ចរិយា អាយុ៣ឆ្នាំម្តាយឈ្មោះ ហុន អាយុ២២ឆ្នាំនៅឯស្រុកកំណើតខេត្តស្វាយរៀង ។
ចំណែកឪពុកដែលជាឃាតកសម្លាប់កូនខ្លួនឯង ឈ្មោះ អន សំណាង អាយុ២២ឆ្នាំមុខរបរនៅផ្ទះបានរត់គេចខ្លួនបាត់ស្រមោល៕


រាជធានីភ្នំពេញ ៖ កម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងម៉ាស្សា និងបង្កប់សេវាផ្លូវភេទនេះ កម្លាំងនគរបាលជំនាញឃាត់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ញ៉ែត ស្រីម៉ុម អាយុ៤៥ ដែលជាមេការ និងជាម្ចាស់ទីតាំងនេះ ហើយក្នុងនោះក៏រកឃើញស្ដ្រីបម្រើការចំនួន៦នាក់ទៀតផងដែរ។ ក្នុងនោះកម្លាំងនគរបាលជំនាញ ក៏បានរកឃើញវត្ថុតាងមួយចំនួនផងដែរ។ ក្រោយឃាត់ខ្លួន ស្ដ្រីមេការរូបនេះក៏បានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕



រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកញ្ញា៖


ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញស៊ីម៉ាកដែលមានការដឹកនាំកម្លាំងស៊ើបអង្កេតផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមនិងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក តេង សាម៉ៃ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត៣ទៅ៤ម៉ោង ទៅលើករណីផ្ទុះ រថយន្ត១គ្រឿងម៉ាកIZUZU គ្មានមូលហេតុនៅខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ និងផ្ទះប្រជាពលរដ្ឋ៣ខ្នងរងការខូចខាត ត្រូវបានលោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានអះអាងបញ្ជាក់ឱ្យដឹងថា ករណីផ្ទុះរថយន្តនោះមិនជាប់ពាក់ព័ន្ធនិងអំពើភេវរកម្មនោះឡើយ ហើយក៏មិនជាប់ ពាក់ព័ន្ធនិងការប្រើប្រាស់បណ្តាលមកពីការដឹកផ្ទុករំសេវបំផ្ទុះTNTនោះដែរ។
ការផ្ទុះ នោះ អាចបណ្តាលមកពីមូលហេតុមាន៖ ២ប្រភេទទី១/-សង្ស័យបង្កមកពីរថយន្តដឹកផ្ទុក រំសេវផាវ គ្រាប់បែក និងផាវកាំជ្រួច រៀបចំទុកដាក់ខុសបច្ចេកទេស ដោយគ្មានការវិចខ្ចប់ត្រឹមត្រូវ បណ្តាលឲ្យឆ្លងចរន្តភ្លើងទៅនិងផាវគ្រាប់បែក,ទី២/-សង្ស័យអាចផ្ទុះឆ្លងចរន្ត ភ្លើងម៉ាស៊ីន រថយន្តទៅនឹងផាវរំសេវគ្រាប់បែក ដឹកផ្ទុកលើសទម្ងន់កំណត់សំពីងសំពោង ដែលមានចង ដឹក ផ្ទុកម៉ូតូ៤គ្រឿងពីលើរថយន្តនោះថែមទៀតផង ទើបអាចបណ្តាលឱ្យផ្ទុះតែម្តងនិងទី៣/-អាចម៉ូតូសង្កត់ធ្ងន់ពីលើយូរទៅបង្កឲ្យក្តៅឆេះផ្ទុះគីបផាវ។ការអះអាងរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ គឺដើម្បីបញ្ចៀសកុំឱ្យមហាជន មានការភាន់ច្រឡំ និងបង្កកើតមានភាព ចលាចលសង្គម។ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមសង្គមហ្វេសប៊ុកបានផ្សាយបំប៉ោងព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ថាជាអំពើភេរវកម្មរឺការផ្ទុះគ្រាប់បែកនោះ។
ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ៖វេលាម៉ោងប្រហែល១១ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានករណីរថយន្ត១គ្រឿងម៉ាកIZUZU ដឹកផ្ទុករំសេវផាវ គ្រាប់បែងជាច្រើនតោន និងម៉ូតូ៤គ្រឿងបង្កឲ្យមានការផ្ទុះលាន់យ៉ាងកក្រើក ដូចផ្ទុះមីនតោន ធ្វើប្រជាពលរដ្ឋនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យមានការភ័យខ្លាច។ការផ្ទុះនោះ បណ្តាល ឱ្យអ្នកជិះក្នុងរថយន្ត៣នាក់ស្លាប់មានបើកបរ,ឈ្មោះ ញ៉ូន វីរៈ ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិ ២សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ និង ព្រូឡាន ចំនួន ០២ នាក់ ម្នាក់ឈ្មោះ ព្រំ រស់ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ នៅភូមិ បង់បត់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងម្នាក់ ឈ្មោះ សី ហា មិនស្គាល់ត្រកូល ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិ ជា មួយឈ្មោះ ញ៉ូន វីវៈ និងអ្នកជិះម៉ូតូរ៉ឺម៉ក១គ្រឿងមានគ្នា២នាក់ ក្បែររថយន្តបានរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលដឹកបញ្ជូនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យស្រុកមង្គលបុរី។ ចំណែកប្រជាពលរដ្ឋលក់ដូរនិងរស់នៅក្បែរកន្លែងកើតហេតុគេចផុតពីគ្រោះថ្នាក់។សាកសពជនរងគ្រោះ៣នាក់និងរថយន្តរួមនិងម៉ូតូ៤គ្រឿងត្រូវគេមើលឃើញជាបំណែកៗផ្លោងខ្ទាត ចម្ងាយជាច្រើនរយម៉ែត្រ។មិនតែប៉ុណ្ណោះឥទ្ធិពលនៃការផ្ទុះក៏បានបង្កឱ្យផ្ទះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ៣ទៅ៤ខ្នងរងការខូចខាតបែករបើកដំបូលនិងរបើកជញ្ជាំង និងខូចខាត ទ្រព្យសម្បត្តិមួយចំនួនផងដែរ។
ប្រជាពលរដ្ឋឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា៖ រថយន្តនោះបានធ្វើដំណើរចេញពី ទិសខាងជើងក្រុងសិរីសោភ័ណឆ្ពោះទៅទិសខាងត្បូងលុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែផ្ទុះគ្មានមូលហេតុបណ្តាលឱ្យលាន់ឮធ្វើឲ្យពួកគាត់មានការតក់ស្លត់ជាខ្លាំងគួបផ្សំនិងឃើញសាច់មនុស្សហោះប៉ើង។
បើតាមប្រភពព័ត៌មានពីប្រពន្ធសពជនរងគ្រោះប្រាប់ឱ្យដឹងថាប្តីរបស់គាត់ជាអ្នកបើករថយន្តស៊ីឈ្នួលដឹកទំនិញទៅវិញទៅមកពីក្រុងសិរីសោភ័ណ-ភ្នំពេញជាយូរឆ្នាំមក ហើយ។ នៅមុនថ្ងៃកើតហេតុប្តីគាត់បានទៅដឹកទំនិញចេញពីចំណតរថយន្តចាស់ក្នុងក្រុសរិសោភ័ណ។មិនដឹងថាទំនិញនៅលើរថយន្តជាអ្វីទេ និងរបស់ថៅកែណាម្នាក់នោះ ឡើយ។ប៉ុន្តែកាល ពីម្សិលមិញថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ រថយន្តខូចប្តីនាងយកទៅធ្វើនៅកន្លែងជាងជួស ជុលរថយន្តមួយក្នុងក្រុងសិរីសោភ័ណ លុះបន្ទាប់មកទើបគាត់ទៅយករថយន្ត ពីកន្លែងជាង ទៅរៀបចំឥវ៉ាន់នៅចំណតរថយន្តនោះ។
ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារ ព្រហ្ម 510ទណ្ឌបញ្ជាក់ឱ្យដឹងទៀតថា៖ទោះបីយ៉ាងណាសមត្ថកិច្ចនៅតែបន្តបើកការស្រាវជ្រាវស៊ើបអង្កេតលំអិតបន្ថែមទៀតទៅលើបញ្ហាខាងលើនេះ៕



ក្រចេះ ៖ មានមនុស្ស៣នាក់ទៀតហើយ ត្រូវបានស្លាប់ក្នុងរណ្តៅរ៉ែដោយសារ តែបាក់ដីសង្កត់ នៅតំបន់រ៉ែអនាធិបតេយ្យនៅស្រុកសំបូរ ក្រោយពីក្រុមជនរងគ្រោះ បានព្យាយាម ចុះទៅ ក្នុងរណ្តៅរ៉ែដើម្បីជីកដីនិងពិនិត្យមើលរ៉ែ ក្នុងរណ្តៅដែលមានជម្រៅជ្រៅ។ ហើយរហូតមកទល់ និង រសៀលថ្ងៃទី១ កញ្ញា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋ កំពុងតែព្យាយាមរុករកសាកសព របស់ជនរងគ្រោះ ទាំង៣នាក់ ដែលសមត្ថកិច្ចបានកំណត់ថា ពួកគេពិតជាត្រូវស្លាប់ក្នុងរណ្តៅរ៉ែជម្រៅជាង២០មែត្រ ដោយ សារបាក់ដីសង្កត់លើ មានរយៈពេល ១ថ្ងៃមួយយប់ទៅហើយនោះ។
បើតាមការបញ្ជាក់ពីនគរបាលស្រុកសំបូរបានឱ្យដឹងថា ហេតុការបាក់ដីរណ្តៅ រ៉ែមាស ដែលមានជម្រៅរហូតទៅដល់ជាង២០ម៉ែត្រ សង្កត់មនុស្សបីនាក់ស្លាប់នេះ គឺបានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ សីហា ជនរងគ្រោះ៣នាក់ មាន១.ឈ្មោះ នួន ចាន់រ៉ា អាយុ៥០ឆ្នាំ ជាថៅកែ ទី២ . ឈ្មោះ រាជ សាកា អាយុ២១ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិតាកុតឃុំសំបុកស្រុកចិត្របុរី និងទី៣ ឈ្មោះ ជិន ធារ៉ា អាយុ២៥ឆ្នាំ រស់នៅភូមិស្ទឹងស្វាយ ឃុំដារស្រុកចិត្របុរី ខេត្តក្រចេះ។
កាលពីល្ងាចថ្ងៃកើតហេតុ ក្រុមជនរងគ្រោះទាំងបីនាក់ បានចុះទៅក្នុងរណ្តៅ រ៉ែ ដើម្បី ពិនិត្យមើលរ៉ែ ខណៈដែលម្ចាស់រណ្តៅមិននៅ ដើម្បីពិនិត្យមើស្ថានភាពរ៉ែ មុននិងធ្វើការវិនិយោគរកស៊ីជាមួយនិងម្ចាស់រណ្តៅ។ ហើយពេលចូលទៅដល់អាចនិងជួបហេតុការណ៍បាក់ដីរ៉ែសង្កត់ពីលើបិទរុនរណ្តៅរ៉ែ ទើបធ្វើឲ្យជនរងគ្រោះទាំងបីអាចស្លាប់នៅក្នុងបាតរណ្តៅមានជម្រៅជាង២០ម៉ែត្រ។
រណ្តៅរ៉ែដែលបានឆក់យកជីវិតមនុស្សសាជាថ្មីទៀតនេះ គឺស្ថិតក្នុងតំបន់រ៉ែអនាធិបេត្យនៅចំនុចអូរ ត្រូន ក្នុងភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ។ ដោយរណ្តៅរ៉ែមួយនេះ មានទីតាំងចម្ងាយជាង២០ម៉ែត្រពីរណ្តៅរ៉ែមួយកន្លែងមុន ដែលបានឆក់យកជីវិតបុរសម្នាក់កាលពីយប់ថ្ងៃទី២៧ខែសីហា កន្លងទៅថ្មីៗ នេះ ដោយកាលណោះមានបុរសជាកម្មករម្នាក់ត្រូវបានស្លាប់ក្នុងរណ្តៅរ៉ែដោយសារ តែបាក់ដីសង្កត់នៅពេលដែលជនរងគ្រោះចូលទៅជីកដី យកអាចម៍ដី ។
បើតាមការឱ្យដឹង ពីលោក ណយ ស៊ីថាច អធិការរងស្រុកសំបូរ បាននិយាយថា ក្រោយពីកើតហេតុនៅព្រឹកថ្ងៃទី១ ខែកញ្ញានេះសមត្ថកិច្ច ក្រោមការដឹកនាំពីលោកព្រះរាជអាជ្ញារងចំនួន ២រូបបានចុះមកពិនិត្យមើលស្ថានភាពជាក់ស្តែង នៅរណ្តៅរ៉ែដែលបានឆក់យកជីវិតមនុស្សសារជាថ្មី ចំនួន ៣នាក់។ ក្នុងនោះសមត្ថកិច្ច បានសម្រេចបិទអាជីវកម្មរ៉ែចំនួន១១កន្លែង ដែលសុទ្ឋសឹង ជារណ្តៅ រ៉េធ្វើអាជីវកម្មខុសច្បាប់នៅក្នុងតំបន់អូរត្រូនភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ។ ហើយក្នុងនោះគឺ សមត្ថកិច្ចពុំមានការចាប់ឃាត់ខ្លួនជនណាម្នាក់ដែលជាម្ចាស់ទីតាំងរ៉ែអនាធិបតេយ្យ លួចធ្វើអាជីវកម្ម ខុសច្បាប់បង្កឲ្យមានមនុស្ស ស្លាប់ដើម្បីមានចំណាត់ការតាមច្បាប់នោះទេ។ការជីកយករ៉ែមាស នៅតំបន់ រ៉ែអនាធិប្បត្យេនៅចំនុចអូរត្រូន ភូមិអូរពោធិ៍ ក្នុងឃុំ ក្បាលដំរី ស្រុកសំបូរ របស់ពលរដ្ឋក្នុងតំបន់ក៏ដូច ជា អ្នកមកពីស្រុកខាងក្រៅតំបន់ គឺនៅតែ មានសកម្មភាពបន្តធ្វើឡើងយ៉ាង អនាធិបតេយ្យ។ ដោយតំបន់ រ៉ែអនាធិបតេយ្យនេះ ត្រូវបាន គេដឹងថា បានកើតមានជាយូរមកហើយ តែមិនមានការទប់ស្កាត់ពីអាជ្ញាធរ នៅឡើយទេ។
សេចក្តីរយាការណ៍ឲ្យដឹងថា មានមនុស្សជាច្រើននាក់ហើយ ដែលត្រូវបាន ស្លាប់ បាត់ បង់ជីវិត ដោយសារការបាក់ដីសង្កត់នៅពេលដែលពួកគេចុះទៅជីកដីរ៉ែ ក្នុងរណ្តៅរ៉ែ ដែលមាន ជម្រៅជ្រៅទាំងសភាពប្រថុយប្រថាន។ ការស្លាប់របស់ជនរងគ្រោះដែលសុទ្ឋ សឹងជាកម្មករខ្មែរទាំងនោះ នៅក្នុងរណ្តៅរ៉ែ គឺបានកើតឡើងបន្ទាប់ពួកគេជួបហេតុការណ៍ ផ្សេងៗគ្នាដូចជាពុលផ្សែង និងបាក់រ៉ែ សង្កត់ និងដាច់ឧកស៊ីហ្សែនជាដើម។
សព្វថ្ងៃ សកម្មភាពជីកដីរ៉ែ និងការទិញនិងដោះដូររណ្តៅរ៉ែ កំពុងតែកើតមានយ៉ាងពេញ បន្ទុកពី ឈ្មួញរ៉ែធំៗ ដោយប្រើកម្លាំងកម្មករឲ្យចូលជីកដោយ ដៃ ទាំងសភាពប្រថុយប្រថាន ជាងនោះទៅទៀត ក៏មានការលួចប្រើគ្រឿងបំផ្ទុះមិនមាន បច្ចេកទេស ត្រឹមត្រូវ និងមិនទទួលខុសត្រូវផងដែរ៕


រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចពិភាក្សានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ត្រីកម្ពុជានិង ឡាវ បានធ្វើសន្និសិទកាសែតរួមគ្នាមួយ ហើយបានបង្ហាញជំហរដូចគ្នាថា នឹងដោះស្រាយបញ្ហា ព្រំដែនដែលនៅសេសសល់ សំខាន់ចំណុចព្រំដែនដែលមានវិវាទកន្លងទៅក្នុងខេត្តស្ទឹងត្រែង ដោយឈរលើគោលការណ៍ស្មើភាព មិត្តភាព មិនឲ្យនរណាខាតឬចំណេញនោះទេ ។
លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតឡាវ បានបង្ហាញ នូវការប្តេជ្ញាចិត្តនិងជឿជាក់លើការដោះស្រាយបញ្ហាព្រំដែន ដោយស្មើភាពនិងមិត្តភាពដោយមិន ឲ្យភាគីណាខាតឬចំណេញនោះឡើយ ។ ទន្ទឹមនោះលោកក៏បានយល់ព្រមទទួលយកនូវ សំណើរ៤ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនូវ សេសសល់ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់ការពិភាក្សាយើងបាន ព្រមព្រៀងគ្នាលើ៤ចំណុចសំខាន់ៗ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែន ក្នុងនោះរួមមាន ទី១៖ នៅប៉ុន្មានថ្ងៃខាងមុខទៀត រដ្ឋមន្ដ្រីការបរទេស នៃប្រទេសទាំង២ នឹងប្រជុំនៅទីក្រុងភ្នំពេញ ដើម្បីរកការដោះស្រាយ ស្រុះស្រួល និងការយោគយល់គ្នា។
ទី២៖ ភាគីមិត្តឡាវ ក៏បានយល់ព្រមតាមសំណើរបស់កម្ពុជា ពិនិត្យដោះស្រាយ៤ចំណុច ដែលនៅសេសសល់ តាមរយៈលិខិត ដែលខ្ញុំផ្ញើជូន ឯកឧត្តម ថោងលន់។ ទីតាំងដែលត្រូវដោះស្រាយនោះ មាននៅចំណុចបង្គោលលេខ០៣៣ លេខ០១៧ តំបន់អូរស្វាយ-វើនខាំ ទីតាំងទី៤ បង្គោលលេខ០៣ (១) ហើយចំណុចទាំងនេះត្រូវដោះស្រាយ មុនចំណុចអូរតាង៉ាវ ដោយសារតែចំណុចអូរតាង៉ាវ មានការលំបាក ដូច្នេះត្រូវប្រយ៉ាប់ប្រយ៉ាល់ចុះដោះស្រាយ៤កន្លែងនេះមុន។
ទី៣៖ ភាគីទាំង២ ឯកភាពគ្នាឲ្យគណៈកម្មាធិការព្រំដែនទាំង២ ចុះទៅដោះស្រាយនៅនឹងកន្លែង នៅតំបន់អូរតាង៉ាវ ដែលបញ្ហានៅសេសសល់។ តាមការឯកភាពគ្នា គឺយើងត្រូវពិនិត្យដីណាជារបស់កម្ពុជា និងដីណាជារបស់ឡាវ គឺត្រូវកំណត់ឲ្យច្បាស់រកឃើញមួយកន្លែង ត្រូវបោះបង្គោលនៅកន្លែងនោះតែម្ដង។ យោងទៅតាមចំណុចនេះ យើងនៅសល់តែ២០បង្គោលតែប៉ុណ្ណោះ ដែលមិនទាន់បានបោះនៅក្នុងតំបន់អូរតាង៉ាវនេះ ដូច្នេះសូមឲ្យភាគីទាំង២ចុះទៅដល់កន្លែង ហើយដេកនៅទីនោះតែម្ដងទៅ។
ចំណុចទី៤៖ នាយករដ្ឋមន្ដ្រីទាំង២ នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ មកខ្នាត១/៥០.០០០ និងសុំឲ្យបារាំងផ្ដល់ឯកសារផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជាឡាវ ។
យ៉ាងណាក៏ដោយសម្តេច ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា សម្តេចនឹងស្នើសុំផែនទីក៏ដូច ជាឯកសារពាក់ព័ន្ធពីប្រទេសបារាំងយកមកផ្ទៀងផ្ទាត់និងបោះបង្គោលព្រំដែន ដើម្បីបញ្ចប់មន្ទិល បញ្ហាព្រំដែន រវាងកម្ពុជានិងឡាវ ៕

ភ្នំពេញ ៖ ទីតាំងទូហ្គេមបាញ់ត្រី២កន្លែងនៅតាមផ្លូវ២៧១ខាងលិចស្ថានីយបូមទឹកទី២ បើកយ៉ាងរលូនមិនរំខានដល់សមត្ថិកច្ចប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២៧១ ខាងលិចស្ថាននីយបូមទឹកទី២ ភូមិតាគង់ ក្នុងសង្កាត់ចាក់អង្រែលើបាន លួចបង្ហើបថា ពួកគាត់រាលថ្ងៃមានការរំខានក្នុងការរស់នៅដោយសារតែក្រុមអ្នករកស៊ីដាក់ល្បែងទូហ្គេមបាញ់ត្រីទាំងយប់ទាំងថ្ងៃ ឮសូរសម្លេងក្តុងក្តាំងធ្វើអោយពួកគាត់ដេកពួនពុំបានដោយសារតែមានក្រុមក្មេងៗបងតូចបងធំប្រមូលផ្តុំគ្នាមកលេងល្បែងបាញ់ត្រីហើយស្រែកឡូឡាដោយគ្មានសមត្ថកិច្ចណាចុះទៅបង្ក្រាប។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាអោយលោកអភិបាលខណ្ឌទាំង១២បង្ក្រាបអោយនូវល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ជាពិសេសល្បែងហ្គេមបាញ់ត្រីតែម្ដង ។ តែបែរជាទូហ្គេមបាញ់ត្រីកន្លែងខាងលើបានបើកយ៉ាងរលូនដោយគ្មានអាជ្ញាធរណាអើពើសោះ ឬក៏អាជ្ញាធរបានលាបសក្ការៈពីម្ចាស់ទូហ្គេមទាំងកន្លែងនេះហើយ៕


រាជធានីភ្នំពេញ ៖ ស្រី្តមេខ្លោងវ័យក្មេងម្នាក់ដែលជាអ្នកលក់ស្ដ្រីខ្មែរ ឲ្យទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ក្នុងម្នាក់តម្លៃប្រហែល១,៥០០ដុល្លារត្រូវបានសមត្ថកិច្ចជំនាញបានបង្ក្រាប និងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។
អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក សូ វ៉ាន់ឌី បានបញ្ជាក់ថា ស្ដ្រីជាមេខ្លោងនេះឈ្មោះ អ៊ុ រ៉ាឌីន ហៅមាំ ហៅម៉ា ដាម ហៅជោលី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ បានធ្វើសកម្មភាពឃោសនាបោកបញ្ជោតដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម១៦នាក់ កំពង់ធំ៦នាក់ និងខេត្តកំពង់ឆ្នាំង២នាក់ (សរុប២៦នាក់) ឲ្យទៅធ្វើការជាស្ដ្រីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី នឹងទទួលបានប្រាក់ឈ្នួលខ្ពស់ ចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារ ក្នុងមួយខែ ចំណែកសោហ៊ុយគ្រប់បែបយ៉ាងមេខ្យល់រូបនេះ ជាអ្នកចំណាយទាំងអស់៕


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ០១ ខែកញ្ញានេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ថងលន់ ស៊ីស៊ូលីត ជួបពិភាក្សាទល់មុខគ្នានៅវិមានសន្តិភាព។
ទោះបីជាមន្ត្រីរាជរដ្ឋាភិបាលមិនទាន់បានបង្ហើបអំពីខ្លឹមសារនៃជំនួបពិភាក្សានោះ ប៉ុន្តែគេរំពឹងថា ការជួបគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ នាពេលនេះនឹងនិយាយអំពីបញ្ហាព្រំដែនរួមទាំងបញ្ហាមួយចំនួនទៀត ។
សូមបញ្ជាក់ថា កាលពីខែកន្លងទៅនេះសម្តេច ហ៊ុន សែន បានជិះយន្តហោះទៅជួបនាយករដ្ឋមន្ត្រីឡាវ នៅប្រទេសឡាវ ដើម្បីពិភាក្សាពីការចូល មកកាន់កាប់ទឹកដីកម្ពុជា នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕


រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា គណបក្សលោកមិន ខ្លាចឬបារម្ភអំពីការស៊ើបអង្កេតរឿងប្រភពថវិកាពីក្រសួងមហាផ្ទៃនោះទេ ។ លោកថា គណបក្ស ស្វាគមន៍ជានិច្ច ហើយមិនតក់ស្លុត ចំពោះការព្រមានចាត់វិធានការតាមច្បាប់ចំពោះ CNRP នោះឡើយ ។
ការអះអាងរបស់លោក យឹម សុវណ្ណ ដូច្នេះបានធ្វើឡើងតាមរយះវិទ្យុក្រៅស្រុកមួយ បន្ទាប់ពីក្រសួងមហាផ្ទៃបានព្រមានថា នឹងបើកការស៊ើបអង្កេតអំពីប្រភពថវិការបស់គណបក្ស សង្គ្រោះជាតិ បន្ទាប់ពីបណ្តាញ Facebook មួយឈ្មោះ « កូនខ្មែរ » បានទម្លាយឯកសារសម្ងាត់ ខណដែលគណបក្សប្រឆាំងបានលួចឃុបឃិតជាមួយអង្គការអន្តរជាតិ ដើម្បីរៀបចំផែនការផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ។
គួរបញ្ជាក់ថា ក្រោយពីមានការបញ្ចេញព័ត៌មានជាបន្ដបន្ទាប់ របស់គណបក្សសង្គ្រោះជាតិដែលពាក់ព័ន្ធនឹងបរទេសដើម្បីរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិបើកការស៊ើបអង្កេតចំពោះប្រភពថវិការបស់គណបក្សសង្គ្រោះជាតិ ក្រោយធ្លាយព័ត៌មានថា គណបក្សនេះ បានទទួលថវិកាពីក្រៅប្រទេស ដើម្បីធ្វើសកម្មភាពនយោបាយនៅកម្ពុជាដែលល្មើសនឹងច្បាប់ស្តីពីគណបក្សនយោបាយ ។
ទាក់ទិនករណីនេះនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ធ្លាប់មានប្រសាសន៍ថា រហូតមកដល់ពេលនេះក្រសួងមិនទាន់ចាត់ទុកព័ត៌មានបែកធ្លាយនោះយ៉ាងណាទេ គ្រាន់តែស្រាវជ្រាវមើលប៉ុណ្ណោះ ថាតើពិតកម្រិតណា យើងមិនទាន់ចាត់ទុកថា ៖“…ព័ត៌មាននេះពិតប្រាកដ ឬមិនពិតប្រាកដទេ យើងគ្រាន់តែស្រាវជ្រាវរកមើលថា រឿងនេះពិត ឬមិនពិតកម្រិតណា…អញ្ចឹងក្នុងនាមជាអគ្គនាយកដ្ឋាន ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃនេះ យើងបានស្នើទៅអគ្គស្នងការនគរបាលជាតិ ឲ្យមានការស៊ើបអង្កេតរឿងហ្នឹង…”។
តាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ការទទួលលុយពីបរទេស ដើម្បីធ្វើនយោបាយនៅកម្ពុជានេះគឺជារឿងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិទាំងមូល ដែលច្បាប់ស្តីពីគណបក្សនយោបាយបានហាមឃាត់ ដើម្បីទប់ស្កាត់កុំឲ្យកើតឡើងដូចអតីតកាល។
លោកបញ្ជាក់ថា “នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ គឺហាមដាច់ខាត មិនឲ្យគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជាទទួលជំនួយពីបរទេសយកមកធ្វើសកម្មភាពទេ ពីព្រោះនេះ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់គណបក្សនីមួយៗ ឬជាតិយើង។យើងមានសោកនាដកម្ម សង្គ្រាមបង្ហូរឈាម ដោយសារតែការជ្រៀតជ្រែករបស់បរទេស ប៉ុន្តែបើគ្រាន់តែរៃអង្គាសពីប្រជាពលរដ្ឋខ្មែរនូវអង្ករ១កំប៉ុងលុយ១រៀលឬប៉ុន្មានក៏ដោយមិនបញ្ហាអីដែរ៕

កូរ៉េខាងជើង ៖ ពលរដ្ឋអាមេរិកកាលពីម្សិលមិញបាននាំគ្នាសម្រុកចេញពីទីក្រុងព្យុងយ៉ាងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនក្នុងរយៈពេល១ថ្ងៃមុនពេលដែលបទបញ្ជាហាមឃាត់មិនឲ្យពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនឹងចាប់ផ្តើមអនុវត្ត។
បទបញ្ជាដែលហាមឃាត់ពលរដ្ឋអាមេរិកមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនោះនឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ប៉ុន្តែមានករណីលើកលែង៤ប្រភេទដែលមានដូចជា ក្រុមការងារមនុស្សធម៌, ក្រុមអ្នកកាសែត, បុគ្គលិកកាកបាទក្រហមដែលកំពុងបំពេញបេសកកម្មផ្លូវការ និងរាល់ការធ្វើដំណើររបស់បុគ្គលណាដែលយល់ឃើញថាមានផលប្រយោជន៍ដល់ជាតិ។
បច្ចុប្បន្នប្រទេសកូរ៉េខាងជើងកំពុងឃុំខ្លួនពលរដ្ឋអាមេរិកចំនួន៣នាក់ ដោយក្នុងនោះម្នាក់ត្រូវបានកាត់ទោសរួចរាល់ហើយ និង២នាក់ទៀតដែលត្រូវបានឃុំខ្លួននៅក្នុងឆ្នាំនេះមិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅឡើយទេ។
គួរបញ្ជាក់ថា បទបញ្ជានេះត្រូវបានបង្កើតឡើងបន្ទាប់ពីនិស្សិតអាមេរិកម្នាក់បានបាត់បង់ជីវិតក្រោយពីត្រូវបានកូរ៉េខាងជើងដោះលែងពីពន្ធនាគារ៕

រាជធានីភ្នំពេញ ៖ ថ្ងៃទី០១ ខែកញ្ញានេះ ជាថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមការិយាល័យបោះឆ្នោតគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅទូទាំង២៥រាជធានី-ខេត្ត។
តាម គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានចំនួនសរុប ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបាន ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ខណៈប្រជាពលរដ្ឋដែល ត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់។ នេះជាចំនួនប៉ាន់ស្មាន។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ គឺដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
គួរបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមការិយាល័យបោះឆ្នោតគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅទូទាំង២៥រាជធានី-ខេត្ត៕

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជារយៈពេលពេញមួយខែសីហា ឆ្នាំ២០១៧ បានកើនឡើង២៨៥លើក បណ្តាលឲ្យមនុស្សស្លាប់១៣៨នាក់ និង៤០៩នាក់ទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បន្តថា ក្នុងចំណោមអ្នកស្លាប់ទាំង១៣៨នាក់ ក្នុងនោះអ្នកស្លាប់ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរម៉ូតូមានចំនួន ១០៤នាក់ បើកបររថយន្តតូច១១នាក់ បើកបរថយន្តធំ៣នាក់ បើកបរយានផ្សេងៗ៧នាក់ និងអ្នកថ្មើរជើង១៣នាក់។ សម្រាប់មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍មាន៖ លើសល្បឿន១០២លើក ស្រវឹង២២លើក បើកប្រជែង២៧លើក មិនគោរពសិទ្ធិ៤៨លើក មិនប្រកាន់ស្តាំ៤៥លើក បត់គ្រោះថ្នាក់៣០លើក ងងុយដេក៣លើក កត្តាយានយន្ត៨លើក។
របាយការណ៍ខាងលើបញ្ជាក់ថា ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តកណ្តាល កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ ភ្នំពេញ ព្រះសីហនុ កំពង់ចាម ពោធិ៍សាត់ និងស្វាយរៀង៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍