All posts by មេគង្គ ប៉ុស្តិ៍

២​នាក់​ប្តី​ប្រពន្ធ​ឆក់​ខ្សែភ្លើង​ស្លាប់ ខណៈ​យក​ម៉ូ​ទ័​រ​បូមទឹកភ្លៀង​ចេញពីផ្ទះ​

​ភ្នំពេញ​៖​មាន​ករណី​ឆក់​ខ្សែភ្លើង​មួយ​បាន​បណ្តាល​ឲ្យ​បុរស​២​នាក់​ស្លាប់បាត់​បង់ជីវិត ខណៈពេលដែល​យក​ម៉ូ​ទ័​រ​បូម​មក​ទឹកភ្លៀង​ចេញ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ម៉ូ​ទ័​រម​ក​បូមទឹក ដែល​លិចចេញ​ពីក្នុងផ្ទះ តែ​ចៃដន្យ​ម៉ូ​ទ័​រ​បាន​ឆ្លងភ្លើង​ហើយ​បាន​ឆក់​ស្លាប់​ទាំង​២​នាក់​តែម្តង​។
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​កោសល្យវិច័យ ហើយ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

18236558_1869787323259829_725259449_o18217601_1869787346593160_1202581373_n18254578_1869787319926496_1488520867_n

អគ្គិភ័យ​លេប​ត្របាក់​ទីតាំង​រោង​សិប្បកម្ម​មួយកន្លែង​នៅក្នុង​ក្រុង​ក្រចេះ​

​ដោយ​៖​កូន​នាគ​កំណាច​
​ក្រចេះ​៖​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង ឋិត​នៅ​ចំណុច​ក្រោយ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ក្នុងភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ត្រូ​បាន​អគ្គីភ័យ​ឆាប់ឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧​។​
​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើ​ជា​កន្លែង​សិប្បកម្ម​កែច្នៃ​ឈើ និង​មាន​ផ្ទុក​ធុង​ហ្គាស​ជាច្រើន​ធុង​។ ប្រភព​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ខាងក្នុង​មិនបាន​ប៉ុន្មាន​នាទី​ផង ក៏មាន​ផ្ទុះ​ធុង​ហ្គាស​ជា​បន្តបន្ទាប់ ស្រាប់​តែមាន​អណ្ដាតភ្លើង​ឆាប់ឆេះ​យ៉ាង​សន្ធរ​សន្ធៅ​តែម្តង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រោង​សិប្បកម្ម​កែច្នៃ​ខាងលើ ប្តី​ឈ្មោះ ហេង ស្រុង អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុខ លី អាយុ​២៥​ឆ្នាំ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ច្រឹង ផល្លី ស្នងការរង​ទទួល​ផែន​អគ្គិភ័យ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាប់ឆេះ គឺ​បណ្ដាលមកពី​ផ្ទុះ​ធុង​ហ្គាស​ដែល​ម្ចាស់ផ្ទះ​ស្តុក​ទុក ហើយ​បង្ក​ឲ្យ​ខូច​ខាត់​ទ្រព្យសម្បត្តិ៍​ជាង​១​ម៉ឺន​ដុល្លារ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា អគ្គីភ័យ​បាន​រាល់ដាល​ដល់​ដំបូលផ្ទះ​អ្នកជិតខាង ប៉ុន្តែ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​ខេត្ត ជួយ​បាញ់​ពន្លត់​បាន​ទាន់ពេលវេលា ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ១៥​ឡាន​។​
​សូមបញ្ជាក់ថា ក្នុង​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​មិនមាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឡើយ​៕

18260764_1869787273259834_1382977536_o18260696_1869787259926502_1464701730_o18216062_1869786486593246_1719628260_o18217903_1869786493259912_1868733806_n18253893_1869786476593247_1353250462_n

កាមរី​បា​ឡែ​ន​ក្រឡាប់​ផ្ងារជើង​​ធ្លាយ​ចេញសុទ្ធតែ​ឈើ​គ្រញូង​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​រថយន្ដ​ម៉ាក​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ស្ករ​អត់​ស្លាក​លេខ​បាន​ក្រឡាប់​ផ្ងារជើង​ចូលទៅក្នុង​រណ្ដៅ​ក្អែ​ចេញ​សុទ្ធតែ​ឈើ​គ្រញូង តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ដែល​ករណីនេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៣០ ខែមេសា​ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ទំនប់​លើ​ឃុំ​ត្រពាំង​ប្រិ​យ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ដោយសា​តែ​តៃកុង​រថយន្ដ​បើក​លឿន​ដូច​ហោះ​ពេលមកដល់​ផ្លូវបត់​អក​ស៊ើ​ក៍បាន​ជ្រុល​ចង្កូត​ហួស​ផ្លូវ​ចូលទៅក្នុង​រណ្ដៅ​ច​ញ្ចើ​ម​ផ្លូវ​ក្រឡាប់​ផ្ងារជើង​តែម្ដងទៅ​តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។ សមត្ថកិច្ច​បន្តថា រថយន្ដ​ដឹកឈើ​ក្រញូង​ក្រឡាប់​ផ្ងារជើង​ខាងលើ​គឺជា​របស់​មេ​ឈ្មួញ​របស់ ខ្វៀ​ង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ដែល​បាន​ដឹកជញ្ជូន​ចេញពី​តំបន់​កងអនុសេនាធំ​លេខ​៥​នៃ​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ គោលបំណង​យកមក​ស្តុ​ប​ទុក​នៅក្នុង​ស្រុក​អន្លង់វែង និង​ធ្វើការ​ដឹកជញ្ជូន​បន្ដទៅ​ខេត្តស្វាយរៀង​ដែលជា​ខេត្ត​គោលដៅ និង​បន្ដ​ចូលទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ សមត្ថកិច្ច​បញ្ជាក់ថា បើតាម​ការប៉ានស្មាន​ឈើ​ក្នុង​រថយន្ត​មាន​ប្រហែល​ជាង​មួយ​តោន នេះ​គ្រាន់តែ​ជាការ​បឋម​ដែល​ជំនាញ​មិនទាន់មាន​ការវាស់វែង​បាន​ត្រឹមត្រូវ​នៅឡើយ​។​
​ដោយឡែក​រថយន្ដ​រួមទាំង​វត្ថុតាង​ឈើ​ក្ររ​ញូ​ង​ត្រូវបាន​មន្ដ្រី​ជុំនាញ​ស្ទូច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈ​តៃកុង និង​ម្ចាស់​បាន​រត់​គេចខ្លួនបាត់​ស្រមោល​៕

IMG_3038IMG_3037

សោកនាដកម្ម​នៅ​ផ្លូវជាតិ​លេខ​៥! មនុស្ស​៤​នាក់​ស្លាប់ និង​៤​នាក់​របួស

​ខេត្តកំពង់ឆ្នាំង​៖​យ៉ាងហោចណាស់​មនុស្ស​៤​នាក់​ស្លាប់ និង​៧​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​កាមរី​បុក​ជាមួយ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់ ក្រុមហ៊ុន ថោង​ស៊ី​ញ រួច​បន្ដ​ទៅបុក​រថយន្ដ​ធុន​ធំ​មួយគ្រឿង​ទៀត​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨-៤៩ ស្ថិតក្នុង​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​។​
​មន្ត្រី​ជំនាញ​នគរបាល​ចរាច​រណ៍​បាន​ឲ្យ​ដឹងថា មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​ដោយសារ​មកពី​រថយន្ត​កា​មេ​រី​គូថ​ប៉ោង បើក​ជែង​ជាមួយ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត (​ដឹក​ដំឡូង​មី​) ក្នុងស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ ស្របពេល​មាន​រថយន្តក្រុង​ក្រុមហ៊ុន​ថោង​ស៊ី​ញ​មកដល់​ល្មម ក៏​បុក​គ្នា​ពេញទំហឹង បង្ក ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់ ។​
​សមត្ថកិច្ច​បន្តថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​កា​មេ​គូទ​ប៉ោង​ស្លាប់​០៤​នាក់ ស្រី​០១​នាក់ និង​របួស​០៤​នាក់ (​ធ្ងន់​០៣​នាក់ ស្រី​០១​នាក់ )​។ អ្នករបួស និង​អ្នកស្លាប់ មាន​ទីលំនៅ​ភូមិ​ម្លូ​មឺ​ន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​
​បច្ចុប្បន្ន អ្នករបួស​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ដោយឡែក​អ្នកស្លាប់​សាច់ញាតិ​បាន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2017-04-30-12-51-34-0fn-2017-04-30-12-51-34-1 fn-2017-04-30-12-51-34-3

អាមេរិក​ចង់​ឲ្យ​កូរ៉េខាងត្បូង​បង់ថ្លៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល

​កូរ៉េខាងត្បូង​៖​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា លោក​ចង់​ឲ្យ​កូរ៉េខាងត្បូង​បង់ប្រាក់​១​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD តែ​កូរ៉េ​ថា មិនអាច​ទៅរួច​ឡើយ​។​
​ទីប្រឹក្សា​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​របស់​បេក្ខជន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន បាន​និយាយថា សំណើ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ឲ្យ​ក្រុង​សេ​អ៊ូ​ល​បង់ប្រាក់​សម្រាប់​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នោះ នឹង​ក្លាយទៅជា​ជម្រើស​ដែល​មិនអាច​ទៅរួច​។ នេះ​ដោយ​យោងតាម​ការផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​ប៉ុន្តែ លោក គីម គី​ជុង ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់លោក មូ​ន បាន​ប្រាប់ថា បើទោះបីជា​យើង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ក៏ដោយ ប៉ុន្តែ​ប្រតិបត្តិ​ការសំខាន់​របស់​វា នឹង​នៅតែ​ស្ថិតក្នុង​កណ្ដាប់ដៃ​អាមេរិក​ដដែល​។ លោក​បន្តថា ដូច្នេះ​ការទិញ​វា នឹង​មិនមែនជា​ជម្រើស​ល្អ​នោះឡើយ​៕

1

ព្យុះភ្លៀង​នៅអាមេរិក​ស្លាប់​មនុស្ស​០៦​នាក់ និង​របួស​៥៥​នាក់​

វ៉ាស៊ីនតោន​៖​បើតាម​សារព័ត៌មាន CNN ផ្សាយ​ថា យ៉ាងហោចណាស់​មនុស្ស​០៦​នាក់​បាន​ស្លាប់ និង​៥៥​នាក់​ទៀត​បាន​រងរបួស ដោយសារ​ខ្យល់ព្យុះ​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ដ៏​ខ្លាំង នៅតាម​បណ្ដា​រដ្ឋ​មួយចំនួន​ដូចជា រដ្ឋ Missouri, Arkansas និង​រដ្ឋ Texas​។
​អាជ្ញាធរ​អាមេរិក​បាន​និយាយ​ស្ត្រី​ចំណាស់​អាយុ​៧២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ Missouri សហរដ្ឋអាមេរិក បន្ទាប់ពី​ត្រូវ​ទឹក​កួច​នាំយក ទៅជា​មួយ​រថយន្ដ រីឯ​ស្ត្រី​ម្នាក់ទៀត​បាន​បាត់បង់​ជីវិត កាលពី​ថ្ងៃ​សៅរ៍ ដោយសារ​ដើមឈើ​បាក់​រលំ​សង្កត់ នៅឯ​រដ្ឋ Arkansas ខណៈ​មនុស្ស​០៤​នាក់ ផ្សេងទៀត​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា ស្លាប់​ផងដែរ​នៅក្នុង​រដ្ឋ​Texas​។​
​បើតាម​អាជ្ញាធរ​ឧតុនិយម​អាមេរិក ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បាន​បង្ក​ឱ្យ​កម្ពស់​ទឹកភ្លៀង​កើន​ដល់ ៤​ទៅ​៦ inches ឬក៏​៩ inches នៅតាម​តំបន់ នីមួយៗ នៅក្នុង​រដ្ឋ Missouri និង​រដ្ឋ​Texas ហើយ​មនុស្ស​រាប់រយ​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទី​ទទួល​មាន​សុវត្ថិភាព​៕

fn-2017-05-01-01-23-09-0

ទីតាំង​កត់​ឆ្នោត​វៀតណាម​បើក​ដំណើរការ​វិញ​យ៉ាង​រលូន​ក្រោយ​បង្ក្រាប​មួយ​ចម្អិន​កំពឹស​

​ភ្នំពេញ​៖​ទីតាំង​កត់​ឆ្នោត​វៀតណាម​ដែល​សមត្ថកិច្ច​ខណ្ឌមានជ័យ​ធ្លាប់​បង្ក្រាប​បី​ទីតាំង​កន្លងមក​នៅ​ភូមិសាស្ត្រ​ទឹកដី​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ត្រូវបាន​បើក​ដំណើរការ​វិញ​យ៉ាង​រលូន​សង្ស័យ​ម្ចាស់​ទីតាំង​ខាងលើ​ចេះ​សិ​ល និង​ចេះ​បំបាំងកាយ​ខ្លួន​មិន​ជាប់គុក​ថែមទាំង​បន្ត​មុខរបរ​កត់​កន្ទុយលេខ​វៀតណាម​ដោយ​សមត្ថកិច្ច​មើលមិនឃើញ​ដោយសារតែ​ក្រុម​នេះ​មាន​យន្ត​ក្រាសៗ​។​
​គួរបញ្ជាក់​ផងដែរ​ថា ទីតាំង​ទាំង​៣​ដែល​លោក ហ៊ួ ម៉េង​វ៉ាង អធិការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​ធ្លាប់បាន​បង្ក្រាប និង​ឃាត់​បាន​មេ​កន្ទុយលេខ ហើយ​ក៏បាន​ដោះលែង​ទៅវិញ រួច​ក្នុង​ទឹកដី​សង្កាត់​ស្ទឹងមានជ័យ​ដែលមាន​លោក ឯម ភា​រី ជា​នាយរង​ប៉ុស្តិ៍​ស្តីទី​។ ទី​១​នៅ​ខាងក្រោយ​ផ្សារ​ក្រមួន​ផ្លូវ​២១៧​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​បាន​បើក​កត់​វិញ​។ ទី​២​នៅ​ដី​ថ្មី​ភូមិ​ដំណក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ចាប់​ហើយ​បើក​វិញ និង​ទី​តាំងទី​៣​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ជាប់​ខាង​ជាង​ផ្សា​រលឹម​ឈាង​ក្នុងភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ​ដំណើការ​ឡើងវិញ មិនតែប៉ុណ្ណោះ​ក៏មាន​បន្ថែម​កន្លែង​កត់​ឆ្នោត​ផ្សេងទៀត​នៅ​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ជាច្រើន​កន្លែង តែ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឆ្លើយថា អត់​ដឹង​។ នេះ​បើ​យោងតាម​ការរាយការណ៍​ពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​៕

18280178_1869614603277101_1592472424_n18253797_1869614613277100_1431533735_n18254191_1869614649943763_283073435_n18217298_1869614629943765_1957623723_n

រន្ទះបាញ់​ស្លាប់​ម្នាក់ របួស​ម្នាក់ ខណៈ​កំពុង​ធ្វើ​ចំការ​ពេល​មេឃ​ភ្លៀង​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ស្ត្រី​២​នាក់​ជា​បងប្អូន​នឹង​គ្នា​ត្រូវបាន​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ ខណៈ​នៅ​ធ្វើ​ចំការ​ពេលដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង ដែល​ហេតុការណ៍​គួរអោយ​អាណោចអាធម៌​ខាងលើនេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៤ ស្ថិត​ក្នុងភូមិ កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។
​លោក​វ​សេនីយ៍​ត្រី អ៊ា​ម សេង​អឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ សៀន ឆើត ភេទ​ស្រី អាយុ​២៦​ឆ្នាំ (​ស្លាប់​)​។ ទី​២​ឈ្មោះ សៀន ឆេន ភេទ​ស្រី អាយុ​២៤​ឆ្នាំ​(​រងរបួស​ធ្ងន់​) ទាំងពីរ​នាក់​រស់នៅ​ក្រុមទី​៤ ភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
​លោក​មេបញ្ជាការ​បញ្ជាក់​ថា នៅមុន​ពេល កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន​បាននាំគ្នា​នៅ​ធ្វើ​ចំការ​ខាងក្រោយ​ផ្ទះ ខណៈនោះ​ក៍​ស្រាប់តែ​មេឃ​ចាប់ផ្តើម​ធ្លាក់ភ្លៀង​មក​ធ្វើអោយមាន​ផ្គរ និង​រន្ទះបាញ់​បណ្តាលអោយ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​តែម្តង​។​
បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​៕

18197782_1868976530007575_828177493_n18197662_1868976523340909_43585495_n18191533_1868976516674243_283089671_n

រថយន្ត​កូរ៉េ​បុក​ជាមួយ​រថយន្ត​កាមរី​បា​ឡែ​ន​តៃកុង​ស្លាប់​ព្រូ​របួសធ្ងន់​

​ភ្នំពេញ​៖​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ដែក​១​គ្រឿង បាន​បុក គ្នា​ជាមួយ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​១​គ្រឿង​ទៀត​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការខូចខាត​ក្រពឹត​រួញ​មុខ​ទាំង ស្រុង​ដូចគ្នា ហើយ​ខណៈនោះ​អ្នកបើកបរ​រថយន្ត​កូរ៉េ​ដឹក​ដែក បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូនទៅ សង្គ្រោះបន្ទាន់​ដល់​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ រីឯ​ព្រូ​បាន​រងរបួស​ធ្ងន់ធ្ងរ និង​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់​នៅ​គ្លីនិក​ឯកជន​ឯ​ចំការ​ដូង ស្ថិតនៅក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយឡែក​អ្នកបើកបរ​និង​ជិះ​នៅក្នុង រថយន្ត​កាមរី​បា​ឡែ​ន​មិនបាន​រងរបួស​នោះឡើយ ព្រោះ​បាន​ពោង​សុវត្ថិភាព​ផ្ទុះ​ការពារ​។​
​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ខាងត្បូង​វត្ត​ស្លែង ស្ថិតនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់ ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​បាន​បើក​បុក​គ្នា​នោះ​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ព​ណ៏​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-3361 ដឹក​ដែក​ហើយ​បុរស​អ្នកបើកបរ​និង​ព្រូ​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នៅ ឡើយ​ទេ រថយន្ត​នេះ​បាន​បើក​បុក​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​កាមរី​បា​ឡែ​នព​ណ៏​ខ្មៅ​ពាក់​ស្លាក លេខ​ភ្នំពេញ 2I-1166 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​។​រថយន្ត​ទាំងពីរ​គ្រឿង​នោះបាន​រង​ការ​ខូច ខាត​ខ្ទេច​មុខ​ទាំងស្រុង​ដូចគ្នា ហើយ​ក្រោយពេល​កើតហេតុ ក្រុម​សង្គ្រោះ​អង្គភាព​៧១១ របស់​កងពលតូច លេខ​៧០ បាន​ដឹក​អ្នកបើកបរ​រថយន្ត​កូរ៉េ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ប៉ុន្តែ​ជា​អកុសល​បាន ស្លាប់​នៅ​ទីនោះ ចំណែក​ព្រូ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន ក្រុម​សង្គ្រោះ​ខាងលើ​ស្ទូច​ចេញពី​កន្លែងកើតហេតុ បញ្ចៀស​ការកកស្ទះ​ចរាចរ​នៅលើ​កំណាត់​ផ្លូវ​នោះ​។​
​ប្រភព​ដដែល​បាន​បន្តថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ទាំងពីរ​គ្រឿង​នោះបាន​បើកបរ​បញ្ច្រាស់ទិស​គ្នា ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក​ដែក បាន​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែកឯ​រថយន្ត ម៉ាក​កាមរី​បា​ឡែ​ន​បាន​បើកបរ​ធ្វើដំណើរ ក្នុង​ទិស​ដី​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូចគ្នា លុះ​ពេលទៅដល់ ត្រង់ចំណុច​កើតហេតុ មិនដឹងថា​មាន​បញ្ហា​អ្វី​ទេ​ទើប​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ តែម្ដង​។​ក្រោយពេល​កើតហេតុ នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​គ្នា​នៅ ពេល​ក្រោយ​៕

18216940_1868952300009998_1499649625_n18217487_1868952313343330_1128544666_n18216291_1868952330009995_960118967_o

ពលរដ្ឋ​៥​នាក់​រងគ្រោះ​ដោយសា​រន្ទះបាញ់​នៅក្នុង​ស្រុក​ចិត្រ​បុរី​

​ក្រចេះ​៖​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​៥​នាក់​ត្រូវបាន​បញ្ជូនទៅ​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ ដោយសារ​រន្ទះបាញ់ ។​
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រមាណ​ជា​១៣​នឹង​៥០​នាទី នៅ​ចំនុច​អូរ​មៀត ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
​អនុសេនីយ៍ឯក រស់ ប៊ុនធឿន នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ចង្ក្រង់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំ​៥​នាក់ ទី​១ មានឈ្មោះ ណុន សេន​រ៉ុ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​,​ទី​២ ឈ្មោះ ចន្ថា ផា​វី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ,​ទី​៣ ឈ្មោះ ថា ចាន់​ដា​រា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ,​ទី​៤ ឈ្មោះ ណុប មេ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ និង​ទី​៥ ឈ្មោះ រ៉ុ​ន ស្រី​ម៉ិ​វ ភេទ​ស្រី អាយុ ៦​ឆ្នាំ ជនរងគ្រោះ​ទាំង​៥​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​ពពក​ខ្មៅ​ដោយ​ដុំៗ​និង​ដោយ​កន្លែង នឹងមាន​ភ្លៀង​ធ្លាក់​ស្រិចៗ ហើយ​ចំណែកឯ​ជនរងគ្រោះ​ទាំង​៥​នាក់ គឺ​កំពុង​អង្គុយលេង​លើ​គ្រែ​នៅក្រោម​ផ្ទះ ស្រាប់​តែមាន​រន្ទះបាញ់​សសរ​បាក់​បី​បួន​ដើម ចំណែកឯ​អ្នក​អង្គុយ​ក្រោយ​ផ្ទះ​នោះ ក៏​សន្លប់​ទាំងអស់គ្នា ឃើញ​ហេតុ​ការ​ដូច្នេះ ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​តែម្តង ។​
​គួររំលឹកថា កាលពី​ថ្ងៃទី​២៣ ខែមេសា​កន្លងទៅ​ថ្មីៗ​នេះ ខណៈ​ដែលមាន​ភ្លៀង​បាន​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ដ្រាក់​បក់បោក​យ៉ាងខ្លាំង ក៏​កើតមាន​ហេតុការណ៍​រន្ទះបាញ់ បណ្តាលអោយ​ស្ត្រី​ម្នាក់​ស្លាប់​នៅលើផ្ទះ​ផងដែរ ឋិត​នៅ​ភូមិ​ព្រែក​កូវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​បែក​ប្រេះ​សសរ​អស់​ជាច្រើន​ដើម៕

18195288_1868709610034267_841560246_o18195828_1868709653367596_82270498_o 18197810_1868709563367605_379345157_n

កូរ៉េខាងជើង​នៅតែ​បន្ត​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល

​កូរ៉េខាងត្បូង​៖​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល ទៀតហើយ ដោយ​បាញ់​ចេញ​តំបន់​ក្បែរ​សមុទ្រ​ភាគ​ខាងកើត នៃ​ប្រទេស ប៉ុន្តែ​ទទួល​បរាជ័យ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AP ដែល​ចេញផ្សាយ​នា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧​នេះ​ដោយ​ដកស្រង់​សម្តី​មន្ត្រី​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការបាញ់​សាកល្បង​នេះ​គឺជា​ប្រភេទ​គ្រាប់​មី​ស៊ី​ល Ballistic ដោយ​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ​នៅ​តំបន់​ក្បែរ​សមុទ្រ​ភាគ​ខាងកើត នៃ​ប្រទេស​កូរ៉េខាងជើង ប៉ុន្តែ​ត្រូវបាន​ធ្លាក់​មកវិញ​បន្ទាប់ពី​បាញ់​ចេញ​២-៣​នាទី​ក្រោយមក​។
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ហើយ ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ទទួល​បរាជ័យ​៕

fn-2017-04-29-05-58-10-0

អា​ហ្វ​ហ្គា​នី​ស្ថាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​កម្ទេច​ក្រុម ISIS

​កា​ប៊ុល​៖​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុម​ភេរវ​ករ​ម្នាក់​និង​បក្ស​ពួកក្រុម​សកម្មប្រយុទ្ធ ISIS សរុប​៤៥​នាក់​ត្រូវបាន​កងកម្លាំង​សន្តិសុខ​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​ក្នុងអំឡុង​ការវាយប្រហារ​តាមផ្លូវ​អាកាស និង​ប្រតិបត្តិការ​បោសសម្អាត​តាមផ្លូវ​គោក​នៅ​ស្រុក Achin នៃ​ខេត្ត Nangarhar ។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែមេសា ឆ្នាំ​២០១៧​។​
​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជន​សកម្មប្រយុទ្ធ​ដែល​ត្រូវបាន​សម្លាប់ រួមមាន​បុគ្គល​ឈ្មោះ Qari Nafiz ជា​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ ទទួលបន្ទុក​ខាង​ទំនាក់ទំនង​របស់​ក្រុម​ភេរ​វករ ISIS​។ ជន​ឈ្មោះ Nafiz បាន​បាត់​បង់ជីវិត រួមជាមួយ​ក្រុម​សកម្មប្រយុទ្ធ ៣៦​នាក់​ផ្សេងទៀត ខណៈ​០៩​នាក់​ត្រូវបាន​សម្លាប់ ក្នុង​ប្រតិបត្តិការ​យោធា​ដាច់ដោយឡែក​ពីគ្នា នៅ​ស្រុក Haska Mina នៃ​ខេត្ត​ដដែល​។​
​គួរ​បញ្ជាក់ថា ក្រុម​ភេរ​វករ ISIS និង​ក្រុម​ឧទ្ទាម​តា​លី​បង់ បាន​បង្ក​អស្ថិរភាព​សន្តិសុខ នយោបាយ សង្គម ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ​អស់​រយៈពេល​ជា​យូរណាស់​មកហើយ ហើយ​ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅគគុក ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​នៅ​ទូទាំងប្រទេស​៕

fn-2017-04-28-16-15-38-1

ឃាតករ​ដែល​រឹត​.​ក​សម្លាប់​យុវតី​វ័យ​១៦​ឆ្នាំ​នៅ​ជ្រោយចង្វា​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ជា​ឃាតករ ដែល​បាន​ប្រើ​ក្រ​ម៉ា​រឹត​ក​សម្លាប់​យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុង​រោង​គោ តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា កាលពី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួនបាន​ហើយ​។​
​ការចាប់ខ្លួន​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង​០០​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧ និង​ដកហូត​បានមក​វិញ​នូវ​ទូរស័ព្ទ​១​គ្រឿង នៅឯ​ផ្ទះ​បងប្អូន​របស់​ជនសង្ស័យ ស្ថិតក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយពី​ឃាតករ​បានសម្លាប់ និង​យក​ទាំង​គ្រឿងអលង្ការ រួម​និង​ទូរស័ព្ទ ហើយ​រត់គេច​បាន​រយៈ​ពេល​២​ថ្ងៃនេះ ។​
​ជនសង្ស័យ​ជា​ឃាតករ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ យ៉ុង ឧ​ត្ត​ម «​ហៅ​ទន្សាយ​» ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​ស៊ីឈ្នួល​ដឹកគោ ស្នាក់នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​។ ចំ​ណែន​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម៉ាន ស្រីមុំ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ជាមួយ​ឪពុក​ឈ្មោះ ទូ ល័ស​មាន និង​ម្ដាយ​ឈ្មោះ ជី​ត ម៉ ជា​ខ្មែរឥស្លាម មានមុខ​របរ​លក់​សាច់​គោ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ក្នុង​ក្រុមទី​៦ ភូមិ​ដើ​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​៕

b-kill-g-cham-500x316

 

ផ្ទុះ​ឡ​កំដៅ​កុង​ប្លា​កេ​ក្នុង​រោងចក្រ​ហ្លា​ញ​ហ្វ្ល​រីង​ខេ​ម​បូ​ឌា​របួស​កម្មករ​២​នាក់​

ខេត្ត​ព្រះសីហនុ​៖​ផ្ទុះ​ឡ​កំដៅ​កុង​ប្លា​កេ​ក្នុង​រោងចក្រ​ហ្លា​ញ​ហ្វ្ល​រីង​ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ផលិត​ក្ដារ​កុង​ប្លា​កេ បណ្ដាលអោយ​កម្មករ​ចំនួន​០២​នាក់​រងរបួស​ធ្ងន់ ដែល​ករណីនេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី ២៧​ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥ និង​៣៥​នាទី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ទី​១.​ឈ្មោះ រាំង ធី ភេទ ប្រុស មាន​ទីលំនៅ ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ទី​២ .​ឈ្មោះ​នាង នឿន ភេទ​ប្រុស មាន​ទី​នៅ​ភូមិ​ព្រៃនប់​២ ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​សេ​តេ​។​ចំពោះ​ករណីនេះ​គេ​នៅ​ពុំទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​៕

18217153_1868587256713169_767126477_n18217016_1868587223379839_1916308927_n18190883_1868587200046508_369615256_n

អាមេរិក​ស្នើ​ឲ្យ អ ស ប បិទ​ស្ថានទូត​កូរ៉េខាងជើង​ទូទាំង​ពិភពលោក​

​វ៉ាស៊ីនតោន​៖​យោងតាម​សារព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក នឹង​ស្នើសុំ​ឲ្យ អ ស ប បិទ​ស្ថានទូត​កូរ៉េខាងជើង នៅ​ទូទាំង​ពិភពលោក ខណៈ កិច្ចប្រជុំ​ពិសេស នៃ​ក្រុមប្រឹក្សាសន្តិសុខ អ ស ប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​នេះ (​ម៉ោង​នៅក្នុង​ទីក្រុង​ញូយ៉ក​)​។​
​លោក Mark Toner អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី​ល្លឺ​សុន នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ពិភាក្សា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូ​រ៉​ខាងជើង នៅក្នុង​ក្របខណ្ឌ នៃ​ការពង្រឹង​ការគាំទ្រ​ពី​អន្តរជាតិ បង្កើន​ការដាក់​សម្ពាធ​លើ​ទីក្រុង​ព្យុងយ៉ាង សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផោ្ល​ង​។​
​លោក Mark Toner បានបញ្ជាក់​ដូច្នេះ​ថា «​មាន​ជំរើស​ជាច្រើន ក៏ប៉ុន្តែ​ក្នុងចំណោម​ជំរើស​ទាំងនេះ ក៏មាន​ការដាក់ទណ្ឌកម្ម ហើយ​ការធ្វើឱ្យ​ឯកោ​នៃ​ការទូត​កូរ៉េខាងជើង ក៏​ជា​មធ្យោបាយ​មួយ​ផងដែរ​»៕

fn-2017-04-28-09-29-20-1