All posts by មេគង្គ ប៉ុស្តិ៍

គ្រានតែ​មើលមុខ​សោះ​! ជិះ​រថយន្ត​ដេញ​បុក ហើយ​យក​ម៉ូតូ​មក​ដុតចោល​

ភ្នំពេញ​៖​នៅវេលា​ម៉ោង​២០ និង​១០​នាទី​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧​ក្រុម​ក្មេង​ទំនើង​មួយក្រុម​គ្រាន់តែ​ជនរងគ្រោះ​ចូល​លេង​ក្នុង​ក្លឹប SPYDER លើផ្លូវ​វេ​ង​ស្រេង​មើលមុខ​សោះ បាន​បើករថយន្ត​TUNDRA មានបំណង​មនុស្សឃាត​បើក​បុក​ជនរងគ្រោះ​បណ្តាលអោយ​ដួល ហើយ​ជនរងគ្រោះ​បាន​រត់គេច ពេលនោះ​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជនរងគ្រោះ ម៉ាក​DUK តំលៃ​៣០០០$​ជាង ដាក់​លើរ​ថយ​រួច​យកទៅ​ដុតចោល​នៅ​ម្តុំ​រោងចក្រ​តំបូល​ខៀវ​ផ្លូវ​វេ​ង​ស្រេង​កាលពី​វេលា​ម៉ោង​៣​ភ្លឺ​ថ្ងៃ​២៧/០៤/២០១៧​។​
ប្រជាពលរដ្ឋ​បានអោយដឹងថា​ពួកនេះ​ជា​មុខសញ្ញា​ជួញដូរ​គ​ហ​រឿង​ញៀន​ផងដែរ​ហើយ​មាន​លក្ខ​ណះ​សាហាវឃោរឃៅ​ខ្លាំងណាស់​លុះដល់​ម៉ោង​២០ និង​១០​យប់​ថ្ងៃ​ដល់​ដែល​នេះ​កង់កំលាំង​ប៉ូលីស​ខ​ណ្ខ​ពោ​ធ៍​សែន​ជ​យ័​បាន ស្រាវជ្រាវ​ឃាត់ខ្លួន​បាន នៅពេលនេះ​សាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​តាម​និតិ​វិធី​ច្បាប់​៕

18217332_1868540036717891_1653669762_n18197573_1868540020051226_787881157_n18197810_1868540016717893_982726398_n18190915_1868540046717890_454509996_n

​អបអរសាទរ​ខួប​ទី​១៥៤ ទិវា​ពិភពលោក​កាកបាទក្រហម អ​ឌ្ឈ​ចន្ទ​ក្រហម​៨​ឧសភា​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​រៀបចំ​ប្រារព្វ​មិ​ទ្ទិញ​អបអរសាទរ​ខួប​ទី​១៥៤​ទិវា​ពិភពលោក​កាកបាទក្រហម​អ​ឌ្ឈ​ចន្ទ​ក្រហម ៨ ឧសភា ក្រោម​ប្រធានបទ កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​។
កិច្ចប្រជុំ​នេះ​បានរៀបចំ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព លោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង​និង​ជា​ប្រធាន​កិត្តិ យស​សាខា​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិកា​សាខា ព្រមទាំង លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការ​សាខា អនុសាខា ព្រមទាំង​ក្រុម ប្រតិបត្តិ​សាខា តំណាង​អង្គភាព មន្ទីរ​ចំណុះអោយ​រដ្ឋបាលខេត្ត​សរុប​១១២​នាក់​ដែល​បាន​ចូលរួម​។​
​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះដែរ​លោក ច័ន្ទ សុផល ប្រធានកិត្តិយស បាន​កោត​ស​សើរ​ដល់​គណៈកម្មាធិការ​សាខា អនុសាខា និង​មន្ត្រី​ប្រតិបត្តិ​សាខា​ដែល​បានធ្វើ​កិច្ចការ​មនុស្សធម៌​និង​បាន​ឆ្លើយតប​ទៅនឹង​គ្រោះ​មន្ត​រាយ ព្រមទាំង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បាន​ទាន់ពេលវេលា នឹង​បាន​អំពាវនាវ​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​ចូលរួម​ប្រជុំ​នាពេលនេះ​សូម​ចូលរួម​ជួយ​ចលនា​សប្បុរសជន អាជីវក​ក្នុង​ខេត្ត រួមចំណែក​វិភាគទាន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​អោយបាន​ល្អប្រសើរ​បន្ថែម​ទៀត ។​
គួរ​បញ្ជាកថា មិ​ទ្ទិញ​អបអរ សាទរ​ខួប​ទី​១៥៤​ទិវា​ពិភពលោក​កាកបាទក្រហម​អ​ឌ្ឈ​ចន្ទ​ក្រហម ៨ ឧសភា ក្រោម​ប្រធានបទ កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​និង​ប្រារព្វ​ធ្វើឡើង​នៅ ស្នាក់ការ សាខា នា​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​ខាងមុខនេះ​៕

18217123_1868540243384537_260824072_n18197267_1868540300051198_1262493674_n18197704_1868540270051201_497699655_n18191759_1868540246717870_1990145388_n

ជម្លោះ​ទ្រង់ទ្រាយ​ធំ​អាច​នឹង​ផ្ទុះឡើង​ជាមួយ​កូរ៉េខាងជើង

​វ៉ាស៊ីនតោន​៖​ថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មាន Reuters អំឡុង​បទសម្ភាសន៍​ពិសេស​មួយ ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅមុន​ពេល​គំរប់​១០០​ថ្ងៃ​នៃ​ការឡើង​កាន់អំណាច លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា ការប៉ះទង្គិច​គ្នា​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ ជាមួយ​ប្រទេស​កូរ៉េខាងជើង អាច​នឹង​កើតមានឡើង​បាន​នៅក្នុង​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​ក្តៅគគុក ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ។​នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែមេសា ឆ្នាំ​២០១៧​។​
​ប៉ុន្តែ​ជុំវិញ​ករណី​ខាងលើនេះ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​បាន​លើកឡើងថា​លោក​ពិតជា​ចង់បាន និង​ចង់ឃើញ​លទ្ធផល​ដោះស្រាយ តាមរយៈ​ការទូត​ក៏ដូចជា​សន្តិវិធី​ចំពោះ​បញ្ហា​នេះ​ជាង​។ ដោះស្រាយ​ប្រកបដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​មួយ​នេះ ដែល​បាន​បង្ក​ការរំខាន​អតីត​ប្រធានាធិបតី​អាមេរិក​អស់​ជាច្រើន​នាក់​មកហើយ​នោះ ហើយ​វា​ក៏​ជា​ផ្លូវ​ដើរ​មួយ ដែល​រដ្ឋបាល​លោក និង​រូបលោក​ផ្ទាល់​កំពុង​ផ្តោត​សំខាន់ តាមរយៈ​ការរៀបចំ​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មីៗ ស្របពេល​ដែល​លោក​ក៏​មិន​បោះបង់ចោល​ជម្រើស នៃ​ការប្រើប្រាស់​កម្លាំងយោធា​ចោល​ទាំងស្រុង​ដែរ​។​
​បញ្ហា​នេះ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ជាច្រើនរូប​បានបញ្ជាក់​ថា ការវាយប្រហារ​ដោយ​កម្លាំងយោធា នៅតែ​ជា​ជម្រើស​មួយ​ដដែល​សម្រាប់​ការពិចារណា ក៏ប៉ុន្តែ​គេ​ពុំ​សូវ​ជា​រំពឹងទុក​ថា នឹង​ធ្លាក់​ដល់​ដំណាក់កាល​នេះ​ណាស់ ទោះបីជា​ទីក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Carl Vinson ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​នាវាមុជទឹក USS Michigan បំពាក់​គ្រាប់​មី​ស៊ី​ល​ប្រដេញ​ទៅកាន់​ឧបទ្វីប​កូរ៉េ ដើម្បី​សំញែង​ឥទ្ធិពល​យ៉ាងណាក្តី​។​
​គួរ​បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា ប្រទេស​កូរ៉េខាងជើង​គឺជា​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ដល់​សន្តិសុខ​ជាតិ និង​ជា​អាទិភាព​គោលនយោបាយ​ការបរទេស​ដ៏​ខ្ពស់បំផុត សម្រាប់​សហរដ្ឋអាមេរិក​។ ទីក្រុង​វ៉ាស៊ីនតោន បាន​ឲ្យ​ដឹងថា ខ្លួន​កំពុងតែ​ផ្តោត​សំខាន់​ទៅលើ​ការដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅលើ​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង រួមបញ្ចូល​ទាំង​កិច្ចសហប្រតិបត្តិការ​ពី​ចិន ក្នុងការ​គ្រប់គ្រង​អ្នកជិតខាង និង​សម្ព័ន្ធមិត្ត​ដ៏​រឹងទទឹង​មួយ​នេះ ហើយ​នៅតែ​បន្ត​បើកទូលាយ​ស្វាគមន៍​ចំពោះ​កិច្ចចរចា​គ្នា​៕

fn-2017-04-28-09-13-59-0

ក្មេងប្រុស​ស្រី​២​នាក់​ឆេះ​ស្លាប់ ខណៈ​ឪពុក​របួសដោយសារ​ភ្លើង​ឆេះ​

​ភ្នំពេញ​៖​សោធ​នាដកម្ម​ដ៏​រន្ធត់​យុវជន​ប្រុស​ស្រី​២​នាក់​បងប្អូន​បង្កើត​សិស្ស​វិទ្យាល័យ​ទួល​អំពិល​បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង និង​ឪពុក​រងរបួស​រលាក​ពេញ​ដងខ្លួន​ត្រូវបាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈពេលដែល​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះមួយ​ខ្នង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រា​ជនី​ភ្នំពេញ​ដែល​បង្កឡើង​ដោយសារ​ឆ្លង​ច​រន្ធ​អគ្គិសនី​។​
​ក្មេងប្រុស​ស្រី​២​នាក់​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ទាំ​២​នាក់​បងប្អូន​ខាងលើនេះ​ទីមួយ​មានឈ្មោះ យ៉ែម រ​ម្នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១០​វិទ្យាល័យ​ទួល​អំពិល​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​ទី​ពីរ​មានឈ្មោះ ឈន វ​ណ្ណះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​១០​វិទ្យា​ល​យ័​ទួល​អំពិល​ស្នាក់នៅ​ជាមួយគ្នា​។​
​បច្ចុប្បន្ន​សព​យុវជន​ប្រុស​ស្រី​ទាំង​២​នាក់​បងប្អូន​បង្កើត​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​យកមក​តម្កល់ទុក​នៅ​វត្ត​ជើងឯក​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2017-04-28-07-22-47-2fn-2017-04-28-07-23-03-2 fn-2017-04-28-07-23-04-4 fn-2017-04-28-07-23-04-5 fn-2017-04-28-07-23-04-7 fn-2017-04-28-07-23-04-8

អាមេរិក​ប្តេជ្ញា​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​

អាមេរិក​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ប្តេជ្ញា​ធ​រដាក់​សម្ពាធ​បន្ថែម​លើ​ប្រទេស​កូរ៉េខាងជើង តាមរយៈ​ទណ្ឌកម្មសេដ្ឋកិច្ច និង​ការទូត​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា ដោះស្រាយ​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
​សេចក្តីថ្លែងការណ៍​រួម​ខាងលើនេះ ត្រូវបាន​រៀបចំឡើង​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Rex Tillerson, រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក James Mattis និង​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក លោក Dan Coats បន្ទាប់ពី​មន្ត្រី​ទាំងបី​រូបនេះ បានធ្វើការ​អត្ថាធិប្បាយ​អំពី​គោ​លន​យោ​បា​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ទីក្រុង​ព្យុងយ៉ាង ជូន​ដល់​អង្គ​សភាជាតិ​ឲ្យ​បានដឹង​។​
​មន្ត្រី​កំពូល​អាមេរិក​បានលើកឡើង​ថា លោក​ប្រធានាធិបតី ដូណ​ល ត្រាំ ចង់​ប្រើ​គោលនយោបាយ​ការទូត ដើម្បី​ដាក់​សម្ពាធ និង ស្វែងរក​ការដាក់ទណ្ឌកម្ម​ជាថ្មីទៀត​ពី​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ និង​ដៃគូ​នានា លើ​រដ្ឋអំណាច​ដឹកនាំ​ដោយ​លោក​គីម ជុង​អ៊ុន ប៉ុន្តែ​ថា មិន​លុតជង្គង់​ដាក់​របប​ដឹកនាំ​ដោយ​លោក​គីម ជុង​អ៊ុន​នោះទេ​។​
​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ មេបញ្ជាការ​កងទ័ពជើងទឹក​របស់​អាមេរិក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​លោក Admiral Harry Harris ថ្លែង​ស្វាគមន៍​ចំពោះ​ការស្នើ​ឡើង​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង​ដោយ​មិនមាន​យោធា​៕

1

ក្រុមហ៊ុន​តុង​មិន កំពុង​កាប់ និង​ដឹក​ជ​ញ្ជូ​ឈើ​ចូល​រោងចក្រ​បិទបាំង​ភ្នែក​សមត្ថ​កិច្ច​

​ដោយ​៖​កូន​នាគ​កំណាច​
​ក្រចេះ​៖​តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បានអោយដឹងថា ក្រុមហ៊ុន​តុង​មិន ដែលមាន​ទីតាំង​ចំណុច​គីឡូ​ម៉ែត​លេខ​៨ ពី​ផ្លូវជាតិ​លេខ​៧​ក្នុងភូមិ​ស្រែ​ត្រែង​ឃុំ​ក្បាលដំរី ស្រុក​សំបូ​បាន​កំពុង​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​ចូល​រោងចក្រ​របស់ខ្លួន​នៅពេល​យប់ តាម​គោយន្ត​កន្ត្រៃ និង​រថយន្ត​កែឆ្នៃ​គ្រប់​ប្រភេទ​។​
​ម្ចាស់​គោយន្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា ក្រុម​គោយន្ត​របស់​ពួកគាត់​បាន​ដឹកឈើ​ចូលក្នុង​ក្រុមហ៊ុន​តុង​មិន ជា​រៀងរាល់​យប់ ហើយ​ក្រុមហ៊ុន​គិត​អោយ​ក្នុង​១​ម៉ែត​គូប​១០០​ដុល្លារ​ដោយ​គុណ​មេ​៤៩​ឈើមូល ក្រុមហ៊ុន​អោយ​ដឹក​ចូល​តែ​ពេលយប់​។ ហើយ​នៅ​យប់​ថ្ងៃទី​១៧​ខែមករា ឆ្នាំ​២១០៧​កន្លងទៅនេះ​ក្រុមហ៊ុន​តុង​មិនបាន​ដឹកឈើ​ចេញ​ចំនួន​៤​រថយន្ត​យី​ឌុប​ធំៗ​ផងដែរ​។​
​ពលរដ្ឋ​បាន​បន្តថា ព្រៃឈើ​មួយចំនួន​តូច​ដែល​នៅ​សេសសល់​ពី​ក្រុមហ៊ុន​ឈូសឆាយ ឬ​នៅជាប់​ដី​ក្រុមហ៊ុន ត្រូវបាន​កាប់​ប្រមូល​ចូល​ក្រុម​ទាំង​តូច​ទាំង​ធំ ពួក​ថា​មិនយូរ​ទេ​និង​អស់រលីង​ហើយ​។
​ជាមួយគ្នានេះ​ពួកគាត់​បាន​សំណូមពរ​ដល់ លោក គុយ ហួត មន្ទីរ​កសិកម្ម​ខេត្តក្រចេះ រួម​និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ​មេត្តា​ចុះ​ពិ​និ​ត​ក្រុមហ៊ុន​តុង​មិន​មួយ​នេះ​អោយបាន​ឆាបរហ័ស បើ​បណ្តោយ​តទៅទៀត​នឹង​ហិនហោច​អស់ហើយ​ព្រៃឈើ​ទាំ​នោះ​៕

18143170_1868152390089989_1299584255_n18143173_1868152366756658_383766783_n 18191067_1868152383423323_2110837195_n 18197744_1868152360089992_693096542_n

អាជ្ញាធរ​ថៃ​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​មេខ្យល់​នាំទៅ​បង្ខាំង​ទុក​

​ខេត្តបន្ទាយមានជ័យ​៖​តាម​ប្រភពព័ត៌មាន​ពី​ព្រំដែន​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៤ មេសា​កន្លងទៅនេះ​បានឱ្យដឹងថា កម្លាំងយោធា​ថៃ​អង្គភាព​លេខ​១២ សហការ​ជាមួយ​តម្រួត​ក្លង​លឹក ខេត្ត​ស្រះកែវ បាន​ចូលទៅ​សង្គ្រោះ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​ត្រូវបាន​គេ​បង្ខាំង​ទុក​ក្នុង​បន្ទប់​នៃ​អគារ​ពាណិជ្ជ​មួយ មាន​កម្ពស់​២​ជាន់ ក្នុង​បរិវេណ​ផ្សារ​រុង​ក្លឿ​(​ផ្សារ​ជាយដែន​ក្នុងស្រុក​អារញ្ញ​) ។​
​តាម​ប្រភព​បានឱ្យដឹងថា កម្លាំង​តម្រួត​ថៃ បាន​ប្រើ​ឧបករណ៍​គាស់​ទ្វារ​ខាងក្រោយ​អគារ និង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​នៅពេលដែល​ឃើញ​មាន​ពលករ​ខ្មែរ​ប្រុស​-​ស្រី​រួមទាំង​ក្មេងៗ​អង្គុយ​ប្រជ្រៀត​គ្នា​ណែនណាន់តាន់តាប់​ដូច​ប្រអប់​ឈើគូស ទាំង​ជាន់​លើ​និង​ជាន់​ក្រោម សរុប​ចំនួន​៦៥​នាក់​។ ពេលធ្វើការ​ត្រួតពិនិត្យ​ពួកគេ​សុទ្ធតែ​គ្មាន​ឯកសារ​ធ្វើដំណើរ និង​ស្ថិតក្នុង​សភាព​ហេវ​ហត់​អស់កម្លាំង ព្រមទាំង​ភ័យខ្លាច​ញ័រទទ្រើក​គ្រប់ៗ​គ្នា ។​
​ក្រោយ​ការត្រួតពិនិត្យ​ទើប​ដឹងថា ទាំងអស់គ្នា​ប្រុង​លួច​ទៅធ្វើ​ការ​នៅ​ទីក្រុង​បាងកក និង​ខេត្ត​សមុទ្រ​បាកាន ដោយមាន​មេខ្យល់​ជនជាតិខ្មែរ​នៅ​ប៉ោយប៉ែត ជា​អ្នក​ទាក់ទង​និង​ឲ្យ​លួច​ចូលមកក្នុង​ទឹកដី​ប្រទេស​ថៃ តាម​ច្រករបៀង ។​
​ពលករ​ខុសច្បាប់​ទាំង​នោះបាន​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​អគារ​ខាងលើ​តាំងពី​ថ្ងៃទី​២១ មេសា​មកម្ល៉េះ ដោយ​គេ​យក​ថ្លៃឈ្នួល​នាំ​ផ្លូវ​ក្នុង​ម្នាក់ៗ​ពី​២០០០​បាត​ទៅ​២៥០០​បាត និង​ប្រាប់ថា​ឲ្យ​រង់ចាំ​សិន បន្តិចទៀត​នឹងមាន​រថយន្ត​មក​ទទួល​ទៅធ្វើ​ការ ប៉ុន្តែ​រង់ចាំ​រយៈពេល​ជាង​៣​ថ្ងៃ​ហើយ នៅតែ​ប្រើពាក្យ​រង់ចាំ​សិន​ដែល​មិនមាន​រថយន្ត​ណាមួយ​មក​ទទួល​នោះឡើយ ។​
​បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច​ថៃ បាន​នាំខ្លួន​ពលករ​ខ្មែរ​ទាំងអស់​ទៅ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ យកទៅ​សួរនាំ​ដើម្បី​បញ្ជូនមក​កម្ពុជា​វិញ ព្រមទាំង​តាម​ចាប់ខ្លួន​មេខ្យល់​ជា​ក្រុម​ជួញដូរ​មនុស្ស ជនជាតិខ្មែរ​ដោយបាន​ទាក់ទង​មក​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ប្រចាំ​ច្រក​ប៉ោយប៉ែត ឲ្យ​ជួយ​តាមរក​ក្រុម​មេខ្ស​ល់​ទាំងនោះ​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ មិន​សង្ឃឹមថា សមត្ថកិច្ច​ខាង​ខ្មែរ​ចាប់​មេខ្ស​ល់​បានឡើយ ព្រោះ​ពួកគេ​ច្រើនតែ​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើនជាង​ធ្វើតាម​ច្បាប់ ។​
​ក្រោយ​សួរនាំ​សមត្ថកិច្ច​ថៃ បាន​ឲ្យ​ដឹងថា អគារ​ខាងលើ​ត្រូវបាន​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ជួល​ដើម្បី​លក់ដូរ តែ​នៅ​មិនទាន់​ឃើញ​មានការ​បើក​លក់​អ្វី​នោះទេ គឺ​ឃើញតែ​បិទទ្វារ​រហូត ។​
​ជុំវិញ​ករណីនេះ​សមត្ថកិច្ច​ថៃ​ក៏​ត្រៀម​កោះហៅ​ម្ចាស់​អគារ​មក​សាក​សួររក​អត្ដ​សញ្ញាណ​អ្នក​ជួល​ផងដែរ ព្រោះនេះ​ជា​ល្បិច​ជួល​អគារ​សម្រាប់​ជួញដូរ​មនុស្ស​ល្មើសច្បាប់៕

unnamed-7

លោក ណុប ណា​រិ​ទ្ធ មេព្រៃ​រលួស​មានជ័យ​សំងំ​ដេក​កើប​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​មាន​សេចក្តីសុខ​

​ដោយ​៖​កូន​នាគ​កំណាច​
​ខេត្តក្រចេះ​៖​សកម្មភាព​បទល្មើស​ព្រៃឈើ និង​កន្លែង​ស្តុ​ប​ទុក​ឈើប្រណិត​ជាច្រើន​កន្លែង នៅ​ចំណុច​ភូមិ​រលួស ឃុំ​រលួស​មានជ័យ ក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ ខេត្តក្រចេះ គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ធ្វើការ​បង្ក្រាប​នោះឡើយ ត្រូវបាន​គេ​សង្ស័យថា គឺមាន​ការឃុបឃិត​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​រវាង​ពួកក្រុម​ឈ្មួញ និង​សមត្ថកិច្ច ជាពិសេស​ពួក​មេព្រៃ​នៅ​តំបន់​នោះ ។​
​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា បទល្មើស​ព្រៃឈើ​ដែល​សុទ្ធសឹង​ជា​ឈើប្រណិត​ទាំងនោះ គឺ​ឋិត​នៅក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់លោក ណុប ណា​រិ​ទ្ធ ដែលមាន​តួ​នា​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​មានជ័យ​។ ប្រភព​ដដែល​បន្តថា សព្វថ្ងៃនេះ មាន​រថយន្ត​កែច្នៃ​ធំៗ និង​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញទំហឹង គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ដោយមាន​ការបើក​ដៃ​ពី​ដំណាក់​លោក ណុប ណា​រិ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​រូបនោះ ដោយ​ដឹក​កាត់មុខ​ស្នាក់ការ​មេព្រៃ​រលួស​ទាំង​ថ្ងៃ យកទៅ​ស្តុក​ជាច្រើន​កន្លែង ដើម្បី​លើកដាក់​ឡាន​ធុន​ធំ​ខ្នាត់​យក្ស ដឹក​បន្ត​យកទៅលក់​នៅ​ព្រំដែន​វៀតណាម ។​
​ប្រភពពី​ប្រជាពលរដ្ឋ​បង្ហើប​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​រាល់ថ្ងៃនេះ ក្នុង​មួយ​ឡាន​ត្រូវ​បង់លុយ​ឲ្យ​លោក ណុប ណា​រិ​ទ្ធ ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល ហើយ​សូម្បីតែ​គោយន្ត​កន្ត្រៃ​របស់​ប្រជាពលរដ្ឋ​ដឹកឈើ​អារ​ជន្ល​ង​ម្រេច​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹមជីវិត ក៏ត្រូវ​បង់លុយ​ទាំងអស់​ដែរ បើ​មិន​បង់លុយ​គឺ​ចាប់​តែម្តង ។​
​គួរ​បញ្ជាក់ថា នៅក្នុង​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ កើតមាន​បទល្មើស​ពេញ​យ៉ាង​ទំហឹង មិនមែន​មានតែ​បទល្មើស​ព្រៃឈើ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​រោង​សិប្បកម្ម​កែច្នៃ​ឥត​ច្បាប់​ជាច្រើន​កន្លែង​ពេញ​ទឹក​ពេញ​ដី​ទៀតផង ។ ប៉ុន្តែ​លោក ណុប ណា​រិ​ទ្ធ ហាក់​នី​ជា​មិន​យក​ភ្នែក​មើល​ទាល់តែសោះ ឬមួយ​លោក​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ​ទាំងនោះ ទើបបានជា​គ្មាន​ចំណាត់ការ​បង្ក្រាប​យ៉ាង​ដូច្នេះ ?
​សូម​លោក ប៊ុ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មេត្តាជួយ​ពិនិត្យមើល​សកម្មភាព​បទល្មើស​ព្រៃឈើ​នៅក្នុង​ទឹកដី​ខេត្តក្រចេះ​ផង ឃើញថា​មានការ​កើតឡើង​យ៉ាង​គក្រឹកគគ្រេង​៕

18191687_1868142260091002_553551284_n18110462_1868142273424334_282076484_n 18136043_1868142336757661_1478218472_n 18143085_1868142343424327_298030316_n 18155637_1868142390090989_469439178_n 18190934_1868142236757671_2077940878_n 18191228_1868142366757658_1755868046_n 18191307_1868142306757664_2010633194_n

លោក ឡុង រី ចូល​បំភ្លឺ​ជូនអយ្យការអមសាលាដំបូង​ក្រុងភ្នំពេញ​

រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តបន្ទាយមានជ័យ លោក ឡុង រី នៅ​ម៉ោង​ប្រមាណ​៩ និង​០០​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧​នេះ​បាន​ចូលខ្លួន​បំភ្លឺ​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ក្នុងនាម​សាក្សី​នៅក្នុង​សំណុំរឿង​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​របស់លោក ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា​។​
​គួរ​បញ្ជាក់ថា លោក ឡុង រី ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​កោះហៅ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​ផ្តល់​សក្ខីកម្ម​ជូន​តុលាការ​អំពី​ករណី លោក ជុន ច័ន្ទ​បុត្រ បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ដោយបាន​ប្រើប្រាស់​តួនាទី​ជា​ជំនួយការ​អ្នកតំណាងរាស្ត្រ​៕

fn-2017-04-27-09-00-20-0

ខែល​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​ត្រូវបាន​បញ្ជូន​ដល់ទី​តាំង​ដាក់ពង្រាយ​នៅ​កូរ៉េខាងត្បូង​

​កូរ៉េខាងត្បូង​៖​សម្ភារៈ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក ត្រូវបាន​គេ​ដឹកបញ្ជូន​ដល់ទី​តាំង​ដែល​ត្រូវ​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ហើយ​កាលពី​ម្សិលមិញ​នេះ គ្រា​ដែល​កំពុងមាន​ភាព​តានតឹង ខ្លាំង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ដំណើរ​ទៅដល់​នៃ​រថយន្ត​សណ្ដោង​៦​គ្រឿង​ដែល​ដឹក​សម្ភារៈ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក នៅឯ​ទីតាំង​វាយ​កូន​ហ្គូ​ល​នោះ បាន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកស្រុក និង​ប៉ូលិស​ផងដែរ​។​
​ក្រុង​វ៉ា​ស៊ី​ង​តោន និង​ក្រុង​សេ​អ៊ូ​ល កំពុងតែ​ដាក់ពង្រាយ​ប្រព័ន្ធ THAAD ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ដែល​កំពុងតែ​ជំរុញ​កម្មវិធី​ផលិត​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន បើទោះបីជា​រង​ទណ្ឌកម្ម​ជាច្រើន​ពី​អង្គការសហប្រជាជាតិ​ក៏ដោយ​។ ប្រព័ន្ធ THAAD គឺជា​ប្រព័ន្ធ​តាម​ចាប់ និង​បំផ្លាញ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី និង​រយៈ​ចម្ងាយ​មធ្យម ក្រោយពី​វា​ត្រូវបាន​បាញ់​ចេញ​។​
​ជុំវិញ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ប្រទេស​ចិន​បាន​ជំទាស់​យ៉ាងខ្លាំង​ទៅនឹង​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ដោយ​បារម្ភ​ថា វា​នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​អំណាច​យោធា​របស់ខ្លួន​៕

1

​ពលករ​ខ្មែរ​ខុសច្បាប់​រាប់រយ​នាក់ត្រូវថៃដឹកមក​ទម្លាក់​នៅ​ក្រុង​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​តាម​ច្រករបៀង​ខុសច្បាប់ ទាំងចាស់​ក្មេង រួមទាំង​កុមារ​តូចៗ​រាប់រយ​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ដឹក​មក​ទម្លាក់ចោល​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​កាលពី​យប់ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧​។​
​បើតាម​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ពលករ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មកនេះ​មាន​ចំនួន​សរុប​ជាង ១​ពាន់​នាក់ ហើយ​ពួកគេ​នឹងត្រូវ​បញ្ជូនមក​ចាប់ពី​យប់​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧​។ ប្រភព​បន្តថា ក្រុម​ពលករ​ដែល​អាជ្ញាធរ​បញ្ជូន​ត្រឡប់មកវិញ​នេះ គឺ​មក​ស្ទើរតែ​ពី​គ្រប់​ខេត្ត​ទាំងអស់​។ ប្រភព​បញ្ជាក់ថា ការបញ្ជូន​កម្មករ​ខ្មែរ​មកវិញ​នេះ អាជ្ញាធរ​ថៃ​ក៏បាន​ជូនដំណឹង​មក​ភាគី​កម្ពុជា ហើយក៏​មានការ​រង់ចាំ​ទទួល​ពលករ​ទាំងនោះ​ពី​សំណាក់​អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួញ ផងដែរ​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ពលករ​ថា ពួកគេ​ត្រូវបាន​ក្រុម​មេខ្យល់​នាំ​ចូលទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ជា​ថ្នូរ​នឹង​ការបង់ប្រាក់​ប្រមាណ ៧០​ដុល្លារ​អាមេរិក​៕

fn-2017-04-26-21-13-10-1fn-2017-04-26-21-13-11-3 fn-2017-04-26-21-13-12-9

ម៉ូតូ​ប្រើ​ថម​ពល​ពន្លឺព្រះអាទិត្យ​៣​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ម៉ូតូ​អាគុយ​ស៊េរី​ទំនើប​៣​គ្រឿង ដែល​ប្រើ​ប្រព័ន្ធ​ថម​ពល​ពន្លឺព្រះអាទិត្យ តាំង​លក់​ក្នុង​ហាង ត្រូវបាន​ឆ្លង​ប្រព័ន្ធ​ភ្លើង​ឆាបឆេះ​ចេញ​ស្ទើរ​ទាំងស្រុង តែ​ត្រូវបាន​សន្តិសុខ​វៃ​បំបែក​កញ្ចក់​យក​បំពង​អគ្គិភ័យ​ទៅ​បាញ់​អស់​២​បំពង​ទើប​រល់​ទៅវិញ សំណាង់ល្អ​មិន​បង្ក​អោយ​រាលដាល ហេតុការណ៍​នេះ​បានកើត​ឡើងក​លពី​វេលា​ម៉ោង​៤​ទាបភ្លឺ ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៧ នៅក្នុង​ហាង​លក់​រថយន្ត​ដែលមាន​យីហោ “​រថយន្ត​ប្រើប្រាស់​ថម​ពលព្រះ​អាទិត្យ​” ស្ថិត​តាម​បណ្តា​យ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គឺមាន​សន្តិសុខ​យាម​នៅមុខ​ហាង​ខាងលើ រហូតមក​ដល់ពេល​កើតហេតុ​ក៏មាន​ផ្សែង​និង​ភ្លើង​ឆាបឆេះ​ម៉ូតូ​ខាងលើ​ហើយ​សន្តិសុខ​ក៏​សម្រេចចិត្ត​វាយ​បំបែក​កញ្ចក់​ដើម្បី​យក​បំពុង​អ​គ្គ័​យ​បាញ់​ពន្លត់​។​
​ក្នុង​ហេតុការណ៍​ខាងលើនេះ​គឺ​មិនបាន​រំខាន​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ ឡើយ​ព្រោះ​ភ្លើង​បាន​រលត់​ទាំងស្រុង​ទាន់ពេលវេលា ចំណែក​ទំហំ​នៃ​ការខូចខាត​គឺមាន​ម៉ូតូ​៣​គ្រឿង​ខាងលើ​៕

18136172_1867762370128991_169043646_n18120060_1867762353462326_880520184_o18136136_1867762350128993_683486507_n

តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ដាច់​ចរន្តអគ្គិសនី​ចំនួន​៤​ថ្ងៃ​

​រាជធានី​ភ្នំពេញ​៖​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្ដអគ្គិសនី​ចំនួន​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ នា​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មូលហេតុ​ជួសជុល ផ្លាស់ប្ដូរ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ក្នុងការ​ពង្រីក​ផ្លូវ​៕ ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ទាំងស្រុង​៖

downloadfn-2017-04-25-18-26-01-0 fn-2017-04-25-18-26-01-1

អាណោចអាធ័ម​ណាស់​! ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​កណ្តាល​វាលស្រែ​

​ខេត្តកំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​គោ​២​ក្បាល​បាន​ងាប់​កណ្តាល​វាលស្រែ​ដោយសារ​រន្ទះបាញ់ ខណៈដែល​ស្ត្រី​រងគ្រោះ​ដឹកគោ​ពេល​កំពុង​ភ្លៀង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ថ្ងៃទី​២៥ ខែមេសា​ឆ្នាំ​២០១៧ នៅ​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ប្រភព​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ នួន សុខុម អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប្រភព​បន្តថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ដឹកគោ​២​ក្បាល​ឱ្យ​ស៊ី​ស្មៅ​តាម​ស្រែ ពេលនោះ​មេឃ​កំពុងមាន​ភ្លៀងរលឹម​ស្រិចៗ ក៏​ស្រាប់​តែមាន​រន្ទះបាញ់​ចំ​ស្រី្ត​រងគ្រោះ​តែម្តង បណ្តាលឱ្យ​យ៉ាង​អាណោចអាធ័ម​។ ចំណែក​គោ​២​ក្បាល​ដែល​ស្ត្រី​នោះ​កំពុង​ដឹក ក៏ត្រូវ​រន្ទះបាញ់​ងាប់​ទាំងពីរ​ផងដែរ​៕

IMG-20170425-WA0015

យោធា​ហ្វីលីពីន​សម្លាប់ពួក​បះបោរ​៣៦​នាក់​​នៅ​កោះ​មិនដាវណាវ

​ហ្វីលីពីន​៖​នៅក្នុង​ប្រតិបត្តិការ​តាមផ្លូវ​អាកាស និង​តាម​ផ្លូវគោក​រយៈពេល​៣​ថ្ងៃ​របស់​យោធា​ហ្វីលីពីន នៅលើ​កោះ​ភាគខាងត្បូង​ប្រទេស​បានសម្លាប់​ពួក​បះបោរ​៣៦​នាក់​ដែលមាន​ទំនាក់ទំនង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ព្រមទាំង​ដណ្ដើមបាន​មូលដ្ឋាន​ពួក​បះបោរ​ផងដែរ​។

ការ​វាយ​ប្រហារ​គ្នា​ថ្មី​នេះ ដែល​បាន​កើត​ឡើង​នៅ​លើ​កោះ​មិនដាវណាវ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅ​ពេល​ទាហាន​ឡោម​ព័ទ្ធ​មូលដ្ឋាន​ពួក​ឧទ្ទាម​មួយ ដែល​ការពារ​ទៅ​ដោយ​ទាហាន​ប្រហែល ១៥០​នាក់។​
​ឧត្ដមសេនីយ៍​យោធា​ហ្វីលីពីន​លោក Roland Bautista និយាយថា កម្លាំង​សន្តិសុខ​ហ្វីលីពីន​ភាគច្រើន​ជា​គ្រី​ស្ត​បរិស័ទ បាន​ប្រយុទ្ធ​ជាមួយ​ពួក​បះបោរ​បំបែក​ខ្លួន​មូស្លីម​អស់​រាប់​សតវត្សរ៍​មក​ហើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កិច្ចខិតខំ​កសាង​សន្តិភាព បាន​នាំទៅរក​ការកាត់បន្ថយ​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​ធំៗ ប៉ុន្តែ ក្រុម​បះបោរ​តូចៗ បែរជា​បង្កើន​ការវាយប្រហារ​ទៅវិញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
មេបញ្ជាការ​កងទ័ព​លោក​ឧត្ដមសេនីយ៍ Roland Bautista បញ្ជាក់ថា ទាហាន​ដណ្ដើមបាន​មូលដ្ឋាន​ដ៏​សំខាន់​របស់​ពួក​បះបោរ និង​បំផ្លាញ​ពួក​បះបោរ​យ៉ាង​ធំធេង ប៉ុន្តែ​មាន​ទាហាន​រដ្ឋាភិបាល​តែ ៣​នាក់​ប៉ុណ្ណោះ​ដែល​រងរបួស​៕

1