All posts by មេគង្គ ប៉ុស្តិ៍

ក្រសួង​អំពាវនាវ​ឲ្យ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់

​រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តីជូនដំណឹង​បន្ថែម ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ដោយបាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាពិសេស នា​ថ្ងៃទី ២៨ ទី ២៩ និង​ទី ៣០ ខែមេសា ២០១៧ ខណៈ​ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស រហូតដល់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៧៕

118057843_627488207443089_7714758251444101550_n

ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​រង​ការបំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​ជាថ្មីទៀត​ក្នុង​ខេត្តបាត់ដំបង​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ និង​រន្ទះ​បាន​បោកបក់​លើ​ឃុំ​ចំនួន​២​ក្នុងស្រុក​មោងឫស្សី​បណ្តាលអោយ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ចំនួន​១៩​ខ្នង​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។​
​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា នៅវេលា​ម៉ោង​២ និង​៣៥​នាទី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧​កន្លងមកនេះ​គ្រោះធម្មជាតិ និង​ភ្លៀង​ផ្គ​ផងដែរ​បាន​បោកបក់​ទៅលើ​ឃុំ​តា​លាស់ និង​ឃុំ​កកោះ ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង​បណ្តាលអោយ​ផ្ទះសំបែង​ទាំង​ធំ​ទាំង​តូច​ចំនួន​១៩​ខ្នង​រង​ការបំផ្លាញ​យ៉ាងដំណំ​។​
​នៅក្នុង​ចំណោម​ផ្ទះ​ដែល​រង​ការខូចខាត​ខាងលើនេះ​មាន​ប្រភេទ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី​ចំនួន​ចំនួន​៥​ខ្នង​ផ្ទះ​រង​ការបំផ្លាញ​អស់​ខ្ទេចខ្ទី​ទាំងស្រុង​និង​ចំនួន​១៤​ខ្នង​ផ្ទះ​ទៀត​រង​ការប៉ះពាល់​ពី​២០​ទៅ​៣០​ភាគរយ​ដែល​ក្នុងនោះ​កើតមាន​លើ​ឃុំ​កកោះ​ចំនួន​១៦​ខ្នង​និង​លើ​ឃុំ​តា​លាស់​ចំនួន​៣​ខ្នង​
​គួរ​បញ្ជាក់ថា រយៈពេល​១​សប្តាហ៍​កន្លងមកនេះ មានស្រុក​ចំនួន​៦​ហើយ​ក្នុង​ខេត្តបាត់ដំបង​ដែល​បណ្តាលអោយ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដោយសារ​ខ្យល់​កន្ត្រាក់ ភ្លៀង​ដែល​ការប៉ះពាល់​ធ្ងន់​និង​ស្រាល​សរុប​ចំនួន​១១២​ខ្នង​ផ្ទះ​ជាមួយគ្នានេះ​ក្រុមការងារ​កាកបាតក្រហម​សាខា​ខេត្តបាត់ដំបង​កំពុង​ជំរុញ​យុទ្ធនា​ការផ្តល់​អំណោយ​ដើម្បី​ចែក​រំ​លេក ​និង​សង្គ្រោះបន្ទាន់​ជា​បន្តបន្ទាប់​ផងដែរ​៕

18143068_1867457600159468_281392128_n18155221_1867457536826141_1484653271_n 18155447_1867457566826138_1783152504_n

​ខ្យល់​កន្ត្រាក់បំផ្លាញ​ផ្ទះ​ពលរដ្ឋ​២​ខ្នង និង​របួស​​៣​នាក់​នៅស្រុករមាសហែក

​ខេត្តស្វាយរៀង​៖​យ៉ាងហោចណាស់​ផ្ទះក្បឿង​ចំនួន​២​ខ្នង​ត្រូវបាន​ដួលរលំ​និង​មនុស្ស​ប្រុស​ស្រី​៣​នាក់​រងរបួស​ស្រាល​និង​ធ្ងន់ ខណៈ​មេឃ​ភ្លៀង​ស្រិចៗ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ខ្លាំងៗ​បណ្តាល​ឲ្យ​ដួលរលំ​សង្កត់ពីលើ​តែម្តង​។ ហេតុការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៤ និង​៣០​នាទី​ថ្ងៃទី​២៥​ ខែមេសា​ ឆ្នាំ​២០១៧ ​ស្ថិតនៅ​ក្នុងភូមិ​ម្រាម​ខាងជើង ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​
​បើតាម​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ​នោះ​គឺមាន​ពពក​ខ្មៅ​ពេញ​ផ្ទៃមេឃ​ហើយ​មាន​ភ្លៀង​ធ្លាក់​ស្រិច​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំងៗ​មួយសន្ទុះ​ក្រោយមក​ឃើញ​ផ្ទះ​រងគ្រោះ​ខាងលើ​ដួលរលំ​និង​មនុស្ស​នៅក្នុង​ផ្ទះ​បណ្តាល​ឲ្យ​សង្កត់​តែម្តង​។ ប្រភព​ដ​ដែរ​បាន​ឲ្យ​ដឹង​ទៀតថា មាន​ករណី​ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ដួលរលំ​ផ្ទះ​២​ខ្នង​សង់​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៧​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​ង​យ សុភាព ប្រុស​អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប្រភព​បញ្ជាក់ថា ករណី​ខាងលើ​នេះដែរ​បណ្ដាលអោយ​មនុស្ស​រងគ្រោះ​ចំនួន​៣​នាក់​ស្រី​១​នាក់​រងរបួស​ធ្ងន់​២​នាក់​ហើយ​អ្នករងគ្រោះ​ទាំង​៣​នាក់​នោះ​ទី​១​មានឈ្មោះ ព្រំ សាវន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​រស់នៅ ភូមិ ម្រាម​ខាងជើង ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង រងរបួស​បាក់​កជើង​ខាងស្ដាំ​បែកក្បាល​ដេរ​៤​ថ្នេ​របួសធ្ងន់​។ ទី​២.​ឈ្មោះ គង់ សារឿន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​អណ្ដូង​ខ្មត់ ឃុំ​សំបួរ ស្រុក​រមាសហែក រងរបួស​បាក់​ចង្កេះ​របួសធ្ងន់ និង​ទី​៣.​ឈ្មោះ កាន សុធី​តា ភេទ​ស្រី អាយុ​៥​ឆ្នាំ កូន​ម្ចាស់ផ្ទះ​របួស​ពក​ចិញ្ចើម​របួសស្រាល រួម​និង​ខូចខាត​សម្ភា​រះ​មួយចំនួន​ផងដែរ​រួមមាន​៖​ម៉ូតូ​២​គ្រឿង អង្ករ​១០​តៅ ស្រូវ​៨​បាវ និង​សម្ភា​រះ​មួយចំនួនទៀត​។​
​ក្រោយពី​កើតហេតុ​ការណ៍​គ្រោះធម្មជាតិ​នេះ​ឃើញ​មាន​អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ​មកជួយ​រុសរើ​ផ្ទះ​ដែល​ត្រូវ​រងគ្រោះ និង​គ្រូពេទ្យ​យក​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ជិត​មូលដ្ឋាន​ផងដែរ​៕

18155585_1867520906819804_1450183519_n18136785_1867520873486474_1000938599_n18136701_1867520853486476_1304500160_n18155454_1867520860153142_2045135559_n

CNRP ​សម្រេច​កែ​ប្រការ​៤៧​ថ្មី​នៃ​លក្ខន្តិកៈ

​រាជធានី​ភ្នំពេញ​៖​ទីបំផុត​សមាជ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ព្រឹក​នេះ​បានសម្រេច​កែ​ប្រការ​៤៧​ថ្មី​នៃ​លក្ខន្តិកៈ​របស់ខ្លួន ស្តីពី​ការជ្រើសរើស​អនុប្រធាន​គណបក្ស ។​
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ឡូ​វប្រ​ការ​៤៧​ថ្មី នេះ​ត្រូវបានធ្វើ​វិសោធនកម្ម​ហើយ ដោយ​ចាប់ពីពេលនេះ​តទៅ ការជ្រើសរើស​អនុប្រធាន មិនត្រូវ​កំណត់​រយៈពេល​នោះឡើយ​៕

86f282370bf79a45d38331a79780ff51

រថយន្ត​បា​ឡែ​ន​ដឹកឈើ​លោតឆ័ត្រ​ចូល​ភ្នំពេញ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ​៖​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណីត​ជាច្រើន​ដុំ​ប្រុង​លោតឆ័ត្រ​ចូល​ភ្នំពេញ​តែ​ត្រូវ​ជួប​គ្រោះ​ចរាចរណ៍​ជាមួយ​ម៉ូតូ​ដោះស្រាយ​គ្នា​មិន​ចេញ ម្ចាស់​រថយន្ត​ដាក់​មេ​ព្រូ​ច ពេលដែល​សមត្ថកិច្ច​ចុះទៅ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧​នៅ​ចំណុច​សាលារៀន​ជម្ពូ​វ័​ន្ត​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕ ព័ត៌មាន​លំអិត​បន្តិចទៀត​
18120507_1867061330199095_363829338_o18120526_1867061436865751_2130453688_o 18159594_1867061300199098_335420455_o 18175705_1867061456865749_1444441397_o

ពលករ​ខ្មែរ​ម្នាក់​ត្រូវ​ថៃ​ចាប់ខ្លួន​ពីបទ​ឃាតកម្ម​លើ​ថៅកែ​ស្រី​ជា​ជនជាតិ​ថៃ​

​រាជធានី​ភ្នំពេញ​៖​យុវជន​ម្នាក់​ដែលជា​ពលករ​ខ្មែរ ទៅ​បម្រើការ ងារ​ជា​កម្មករ​សាងសង់​នៅឯ​ខេត្ត​ប៉ាក់​ធុម​ថា​នី ត្រូវបាន​ក្រុម តម្រួត​ថៃ​តាម​ចាប់ខ្លួន​រហូតដល់​ស្រុក​អារញ្ញ​ប្រាក់​ថេត​បន្ទាប់ពី​យុវជន​រូបនេះ បានសម្លាប់​ស្ត្រី​ម្នាក់​ដែលជា​ថៅកែ​ស្រី​របស់ ខ្លួន ដោយសារតែ​គំនុំ​ផង និង​ចង់បាន​ទ្រព្យសម្បត្តិ​រប​ស់​ស្ត្រី នោះ​ផង ។ យោងតាម​របាយការណ៍​ដែល​យើង​ទទួលបាន​គឺ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣ ទៀបភ្លឺ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ធ្វើអោយ​មានការ​ច្រួលច្របល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដោយ​ពួកគេ​មានការ​ភ័យខ្លាច គឺ​ហេតុការណ៍​នេះ​បានកើត​នៅក្នុង​ស្រុក​ខ្លង​ហ្លួង ខេត្ត ប៉ាក់​ធុម​ថា​នី ប្រទេស​ថៃ ។​
​ក្រោយពី​មានការ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុម​តម្រួត​ថៃ​រួចមក គេ បាន​អះអាងថា ជនរងគ្រោះ​គឺជា​ស្ត្រី​ដែលមាន​នាទី​គ្រប់ គ្រង​ការងារ​កសាង​ផង និង​ត្រូវជា​ភរិយា​របស់​អនុប្រធាន ស្ថានីយ៍​អយៈ​ស្ម័​យាន​ខេត្ត ប៉ាក់​ធុម​ថា​នី​ផងដែរ ។ ដោយឡែក​មុខសញ្ញា​សង្ស័យ ក៏ត្រូវ​បានកំណត់​រួចជាស្រេច ហើយ​ក្រុម​តម្រួត​ក៏បានផ្តល់​ជា​សញ្ញា​ទៅកាន់​ស្ថានីយ៍​តម្រួត​នៅឯ​ស្រុក​ខ្លង​លឹក និង​ស្រុក​អារញ្ញ​ប្រាក់​ថេត ដើម្បី​ត្រៀម ស្កាត់​ចាប់​មុខសញ្ញា​ដែល​អាចធ្វើ​ដំណើរ​រត់គេច​ខ្លួន​វិល​ទៅរក​ស្រុកកំណើត​របស់គេ​វិញ ។​
​ទីបំផុត​នៅវេលា​ម៉ោង​១០ យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៧ កំលាំង​តម្រួត​បាន​ចាប់ខ្លួន​ឃាតករ​នៅត្រង់ចំណុច ចំណតរថយន្ត​ក្រុង​អារញ្ញ​ប្រាក់​ថេត ខណៈដែល​គេ​កំពុង​ចុះ ពី​រថយន្តក្រុង​ខ្សែ​បាងកក អារញ្ញ ដោយ​ជននេះ​មានឈ្មោះ ធី ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជា​កម្មករ​កសាង​នៅក្នុង​ទីតាំង​ថៅកែ ស្រី​ដែល​គេ​សំលាប់​នោះ​តែម្តង ។​
​ក្រោយពី​បាន​នាំខ្លួន​យកទៅ​សាកសួរ ជនសង្ស័យ​ដែលជា ពលករ​ខ្មែរ​បាន​សារភាពថា ផ្ទះ​របស់​ថៅកែ​ស្រី​នោះ​ខ្លួន​ធ្លាប់ បានចេញ ចូល ដូច​ផ្ទះ​ខ្លួនឯង​ប្រមាណ​៣​ឆ្នាំ​មកហើយ ដោយ សារ​តែ​ខ្លួន​ជា​កម្មករ​កសាង​អោយ​ថៅកែ​ស្រី​រូបនោះ ។​
​ប៉ុន្តែ នៅពេល​៣​ថ្ងៃ​មុននេះ​ខ្លួន​ត្រូវបាន​ថៅកែ​ស្រី​បណ្តេញ​ឲ្យ​ឈប់​ធ្វើការ​ដោយសារតែ​គាត់​បានដឹងថា​ខ្លួន ប្រើប្រាស់​ថ្នាំញៀន ដោយសារ​បញ្ហា​នេះ ហើយ​ទើប​ធ្វើអោយ​ខ្លួន​មាន​គំនុំ ព្រម ទាំង​មានគំនិត​លោភលន់ ចង់បាន​ទ្រព្យសម្បត្តិរ​បស់​គាត់​ផង ទើបបានជា​ខ្លួន​លបចូល​ទៅក្នុង​បន្ទប់​សំលាប់​ថៅកែ​ស្រី ហើយ​ប្រមូល​ទ្រព្យសម្បត្តិ​ទាំងនោះ​ឡើង​រថយន្តក្រុង ដើម្បី​ត្រឡប់​ទៅ​កម្ពុជា​វិញ តែ​ត្រូវ​ចាប់ខ្លួនបាន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ញ្ជូ​ន​ទៅកាន់​ខេត្ត​ប៉ាក់​ធុម​ថា​នី​វិញ​ហើយ​ដែលជា​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ព្រម ទាំង​អោយធ្វើ​ត្រាប់​ឡើងវិញ​ផង ហើយ​ទុកអោយ​ច្បាប់​ជា​អ្នកសម្រេច​៕(​ប្រភព​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ )

copy-right-new-248copy-right-new2-143

ស្តីដណ្តឹង​កូនក្រមុំ​មិនបាន ខឹង​ចូលទៅ​កាប់សម្លាប់​ឪពុក​-​ម្តាយ​

​ខេត្តកណ្តាល​៖​ជនដៃដល់​ម្នាក់​បាន ចូលទៅ​កាប់សម្លាប់​ឪពុក​-​ម្តាយ​ខាង​ស្រី បណ្តាល​ឲ្យ​ស្លាប់​ឪពុក និង​ម្តាយ​រងរបួស​ធ្ងន់ ខណៈ​ខឹង​ចូល​ស្តី​កូនក្រមុំ​មិនបាន​។ ហេតុការណ៍​ដ៏​តក់ស្លុត​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​រោង​ក្រោយ​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​
​អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​បាន​ប្រាប់​ដឹងថា ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ ឡូញ លុន អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ ស្លាប់​ខណៈ​កំពុង​ដេក​លើ​អង្រឹង​លង់លក់ ក៏​ត្រូវបាន​ជនសង្ស័យ​កាប់​ត្រូវ​ចំនួន​៤​ដាវ ចំក្បាល​ចំនួន​១​ដាវ កាប់​ត្រូវ​ពោះ​១​ដាវ​ធ្លាយ​ពោះវៀន កាប់​ត្រូវ​ដើមទ្រូង​ចំនួន​១​ដាវ និង​កាប់​ត្រូវ​កដៃ​ចំនួន​១​ដា បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​។​
​ចំណែក ស្ត្រី​ជា​ម្តាយ​ឈ្មោះ វ័រ រ៉ៃ អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ​។ ខណៈ​កំពុង​ដេកលក់​លើ​ជាមួយ​ប្តី ក៏ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ចំនួន​២​ដាវ (​កាប់​ត្រូវ​ពោះ​ខាងឆ្វេង ចំនួន​១​ដាវ បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន កាប់​ត្រូវ​ស្មា​ខាងស្តាំ​ចំនួន​១​ដាវ និង​ត្រូវ​ត្រចៀក​ស្តាំ​១​ដាវ​(​រងរបួស​ធ្ងន់​)
​អាវុធហត្ថ​បន្តទៀតថា ឃាតករ​ឈ្មោះ សួន ឧត្តរា អាយុ​៣៥​ឆ្នាំ ស្រុកកំណើត ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៤៩ ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​លោក​បាន​បញ្ជាក់ថា​ជន​សង្ស័យ​ស្រឡាញ់ និង​ចូល​ស្តីដណ្តឹង​កូនស្រី ជនរងគ្រោះ​មិនបាន ដោយ​ជន​ស​ង្ស័ យ​មាន​ប្រពន្ធ​រួចមកហើយ​។ ជនរងគ្រោះ​ក៏​ធ្លាប់​មកប្តឹង (​ផ្ទាល់មាត់​)​នៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ​រកា​រួចហើយ​ដែរ​។​
​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ឲ្យ​បងប្អូន​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈ​ម្តាយ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ មន្ទីរពេទ្យ​ភ្នំពេញ​(​ពេទ្យ​រុស្សី​) ដោយឡែក​ជនសង្ស័យ​ស​ម​ត្ថ​កិច្ច អ​.​ហ និង​ន​.​ប កំពុង​ចាត់ការ​តាម​នីតិវិធី​៕

fn-2017-04-24-10-05-16-0fn-2017-04-24-10-05-09-1fn-2017-04-24-10-05-09-0

រដ្ឋមន្ត្រី​ការពារជាតិ​អាហ្គានីស្ថាន​ប្រកាស​លាលែង​ពី​តំណែង​

​អាហ្គានីស្ថាន​៖​យោងតាម​បណ្តាញសារព័ត៌មាន ប៊ី​ប៊ី​ស៊ី ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាហ្គានីស្ថាន និង​មេបញ្ជាការ​មួយចំនួនទៀត​បានប្រកាស​លាលែង​ពី​តំណែង បន្ទាប់ពី​ការវាយប្រហារ​លើ​បន្ទាយ​យោធា​ពី​សំណាក​ពួក​តា​លី​បង់​បណ្តាល​ឲ្យ​ស្លាប់​និង របួស​ទាហាន​ជាង​១០០​នាក់​។​
​ការប្រកាស​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាហ្គានីស្ថាន​លោក Abdullah Habibi និង​មេ​បញ្ជ​ការ​យោធា​លោក Qadam Shah Shaheem នេះ​ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Jim Mattis ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កា​ប៊ុល​ដោយ​មិនបាន​ប្រកាស​ជា​សាធារណៈ​។
​ការប្រកាស​លាលែង​ពី​តំណែង​ធ្វើឡើង​តាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ប្រធានាធិបតី ក្រោយ​ការវាយប្រហារ​នោះ​មាន​ការមិន​ពេញចិត្ត​ជាច្រើន​ពី​ប្រជាពលរដ្ឋ​អាហ្គានីស្ថាន ដោយ​ពួកគេ​ចោទសួរ​ពី​សមត្ថភាព​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ទប់ទល់​ជាមួយ​ពួកក្រុម​ឧទ្ទាម​តា​លី​បង់​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​លើ​បន្ទាយ​យោធា​មួយកន្លែង​នៅក្បែរ​ទីក្រុង Mazar-e Sharif ដោយ​ពួក​បះបោរ​បើក​ការវាយប្រហារ​គោលដៅ​លើ​កងទ័ព​៕

1

ក្រសួង​បញ្ជាក់​ពី​មូលហេតុ ដែល​ភ្លៀង​ធ្លាក់​លាយ​ជាមួយ​ទឹកកក​

​រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញមក​បញ្ជាក់​ពី​មូលហេតុ​ដែល​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ទឹកកក បាន​បង្អោ​ចុះមក​ក្នុង​ទឹកដី​ក្រុង​បាន​លុង ខេត្តរតនគិរី ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​។​
​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ខាងក្រោយ​នេះ​៖

160625-min-water-weatherfn-2017-04-24-17-47-45-0

កូរ៉េ​ខាង​ខាងជើង​អះអាងថា នឹង​បន្ត​អភិវឌ្ឍន៍​អាវុធ​ក្លេ​អ៊ែរ​

​ព្យុងយ៉ាង​៖​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​អះអាងថា នឹង​នៅតែ​បន្ត​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​ទៅមុខទៀត ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្នែក​យោធា ពី​សំណាក់​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ឈ្មោះ Rodong Sinmum បានលើកឡើង​នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​របស់ខ្លួន​ថា ការបោះ​ជំហាន​របស់​អា​មេ​រិ​ក ក្នុងការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​ប៉ុន្មាន​គ្រឿង​មកកាន់​ឧបទ្វីប​កូរ៉េ ជា​ទង្វើ​គ្រោះថ្នាក់​ជាទីបំផុត​។
Rodong Sinmunm បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការគំរាមកំហែង​ដោយ​បើកចំហ​ប្រឆាំងនឹង​កូរ៉េខាងជើង គឺជា​សកម្មភាព​ដ៏​គ្រោះថ្នាក់​មួយ ដែល​កំពុង​រុញច្រាន​ឧបទ្វីប​កូរ៉េ​ឲ្យ​ធ្លាក់​ទៅក្នុង​ភាពមិនច្បាស់លាស់​។ ប៉ុន្តែ​ជំហរ​យ៉ាងរឹងមាំ​ឥត​ងា​រេ​នោះ​គឺ​ឆន្ទៈ​ដ៏​មុះ​មុត របស់​កងទ័ព​ព្រមទាំង​ប្រជាពលរដ្ឋ​កូរ៉េខាងជើង រួមជាមួយ​ការតាំង​ចិត្ត ដើម្បី​កម្ចាត់​ពួក​ឈ្លានពាន​ឲ្យ​អស់​មិន​ឲ្យ​មាន​សល់​សូម្បីតែ​ម្នាក់ ក៏ដូចជា​តទល់​ជាមួយ​សហរដ្ឋអាមេរិក តាម​រយៈពេល​បង្កើន​ស​ម​ត្ថ​ភាព​នុយក្លេអ៊ែរ​សម្រាប់​ការពារ​ខ្លួន​»៕

fn-2017-04-24-17-42-40-2

ជិះ​ម៉ូតូ​កាត់​ភ្លៀងរលឹម​ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​ទាំង​មេឃ​ភ្លៀងរលឹម​ផង​នោះ​ក៏ត្រូវ​រន្ទះបាញ់​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧​នៅ​កណ្តាលវាល​ចន្លោះ​ពី ភូមិ​រោ​ទ៌ និង​ភូមិ​ព្រៃ​ចំណា ស្ថិតក្នុង ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​
​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ដោយមាន​ភ្លៀង​ធ្លាក់​ស្រាប់​តែមាន​ផ្លេកបន្ទោ​ល​បែក​ផ្កាភ្លើង​ចង់​រយះ​មេឃ​មួយសន្ទុះ​ភ្លាមនោះ​លឺ​សំឡេង​រន្ទះបាញ់​និង​ផ្កាភ្លើង​ចំ​បុរស​ខាងលើ​ដួល​ម៉ូតូ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តង​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា បុរសរងគ្រោះ​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​នេះ​មានឈ្មោះ ពៅ សំអុល រស់នៅ ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​ទោ​ទិ៍ ខេត្តស្វាយរៀង​។​
​ក្រោយពី​រន្ទះបាញ់​ចំ​បុរស​ខាងលើ​ដួល​ជាប់​ជាមួយ​ម៉ូតូ​នោះ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ​បាននាំគ្នា​មក​លើក​និង​ជួយ​ធ្វើ​ចលនា​អោយ​ក៏ប៉ុន្តែ​អ​កុស​ល្យ​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​។​ ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

18143051_1866637386908156_1076221421_n18136363_1866637406908154_1480177307_n18110790_1866637356908159_165833039_n

កូរ៉េខាងជើង​ចាប់ខ្លួន​ព​ល​រដ្ឋ​អាមេរិក​ដើមកំណើត​កូរ៉េ​៣​នាក់

សេ​អ៊ូ​ល​៖​ទី​ភ្នា​ក់​សារព័ត៌មាន​យ៉ុ​ន​ហាប់ បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២១ ខែមេសា ពលរដ្ឋ​អាមេរិក​ទី​០៣​ម្នាក់​ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​ចាប់ខ្លួន​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ ទីក្រុង​ព្យុងយ៉ាង នៅ​អំឡុងពេល​ត្រៀម​ចាក​ចេញពី​ប្រទេស កុម្មុយនីស្ដ​មួយ​នេះ​។​
​ការចាប់ខ្លួន​បុរស​៣​នាក់​ខាងលើនេះ មិនទាន់​ត្រូវបាន​ទម្លាយ ឱ្យដឹង​នៅឡើយ​ទេ ប៉ុន្តែ​តាម​អះអាង​របស់​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ពលរដ្ឋ​អាមេរិក​ដើមកំណើត​កូរ៉េ មាន​នាមត្រកូល​គីម ដែល​ធ្វើ​ការងារ​ជា​គ្រូបង្រៀន​នៅឯ​សកល​វិទ្យាល័យ បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ Yanbian ក្នុងប្រទេស​ចិន ព្រមទាំង​ជា​អ្នកដឹកនាំ​សកម្មភាព​ជំនួយ​មនុស្សធម៌​សម្រាប់​កូរ៉េខាងជើង​។​
​គួរ​បញ្ជាក់ថា លោក គីម ជា​ពលរដ្ឋ​អាមេរិក ទី​០៣​ហើយ ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​កូរ៉េខាងជើង បន្ទាប់ពី​លោក Kim Dong-chul និង​និស្សិត​អាមេរិក​ម្នាក់ទៀត​ឈ្មោះ Otto Warmbier ដែល​ត្រូវបាន​កាត់ ទោស និង​ឃុំខ្លួន​ពីបទ​ចោទប្រកាន់ថា បានធ្វើ​សកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក គីម ជុង​អ៊ុន​៕

fn-2017-04-24-08-50-40-0

នាវា​ដឹក​យន្តហោះ​ចម្បាំង Carl Vinson របស់​អាមេរិក​នឹងធ្វើ​ដំណើរ​ទៅ​សមុទ្រ​ជប៉ុន​

​អូ​ស្រា​លី​៖​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​ដ៏​ធំ​របស់​អាមេរិក​ឈ្មោះ Carl Vinson នឹងធ្វើ​ដំណើរ​ទៅដល់​សមុទ្រ​ជប៉ុន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ការលើកឡើង​បែបនេះ​របស់លោក Pence គ្រា​ដែល​លោក​កំពុង​ស្ថិតនៅ​ទីក្រុង​ស៊ីដនី ដែលជា​ការបកស្រាយ​នឹង​មន្ទិលសង្ស័យ និង​ការ​ចោទ​សួរថា តើ​នាវា​ផ្ទុក​យន្តហោះ​ដ៏​ធំ​មួយ​នេះ ស្ថិតនៅ​កន្លែង​ណា ចាប់តាំងពី​វា​ត្រូវបាន​គេ​ប្រកាសថា ធ្វើដំណើរ​ទៅជិត​ឧបទ្វីប​កូរ៉េ​កាលពី​សប្ដាហ៍​មុន​។
​ជាមួយគ្នានេះ​លោក Pence បាន​អះអាងថា ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅតែ​អាច​សម្រេច​ទៅបាន​ដោយ​សន្តិវិធី ដោយសារតែ​ការចូលរួម​របស់​ក្រុង​វ៉ា​ស៊ី​ង​តោន​នាពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ចិន បើទោះបី​ជាមាន​ក្ដីបារម្ភ​យ៉ាងខ្លាំង​ថា កូរ៉េខាងជើង​អាច​នឹង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ជាថ្មី​ម្ដងទៀត​នាពេល​ឆាប់ៗ​នេះ​ក៏ដោយ​។​
​លោក Pence បាន​ថ្លែង​ដូច្នេះ​ថា «​លោក​ជឿជាក់​យ៉ាងពិត​ប្រាកដថា នៅមាន​ឱកាស​ដែល​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ រួមទាំង​ប្រទេស​ចិន អាច​សម្រេច​នូវ​គោលដៅ​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​តាមបែប​សន្តិវិធី​»៕

21

នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លង​ព្រំដែន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែមេសា ឆ្នាំ​២០១៧​នេះសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​រួមគ្នា​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​) តម្លៃ​ជាង​៣៦​លាន​ដុល្លារ​អាមេរិក ជាមួយ​ការរំពឹង​ផ្តល់​ប្រយោជន៍ ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ប្រជាពលរដ្ឋ នៅជាប់​ព្រំដែន​តែម្តង​។​
​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​វៀតណាម ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ ឆ្លងកាត់​ដៃទន្លេ​បាសាក់ ហៅ ព្រែក​ជ្រៃ​ធំ ឬ ព្រែកបាក់​ដាយ ព្រំប្រទល់​កម្ពុជា​-​វៀតណាម មាន​ចម្ងាយ ១.២២៥ ម៉ែត្រ ពី​ចំណុចប្រសព្វ​ទន្លេបាសាក់ និង​ព្រែក​ជ្រៃ​ធំ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២១ ក្នុង ខេត្តកណ្តាល ទៅនឹង​ផ្លូវជាតិ​លេខ​៩៥៦ ក្នុង​ខេត្ត​អាន​យ៉ាង នៃ​សាធារណរដ្ឋ សង្គមនិយម វៀតណាម​។ នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។
​លោក​ទេសរដ្ឋមន្ត្រី​បន្តថា ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ៤២៧.៤៤​ម៉ែត្រ ក្នុងនោះ​ភាគី​កម្ពុជា ទទួលបន្ទុក​សាងសង់​ប្រវែង ២១៣.៧២ ម៉ែត្រ និង​ភាគី​វៀតណាម ទទួលបន្ទុក​សាងសង់​ប្រវែង ២១៣.៧២​ម៉ែត្រ ជា​ប្រភេទ​ស្ពាន​ប្រអប់​បេតុង​អារ​មេ សរសៃដែក​ទាញ មាន​ទទឹង ១៣,៥០​ម៉ែត្រ ចែកជា​ពីរ​គន្លង​សម្រាប់​ផ្លូវ​រថយន្ត (​មួយ​ទៅមួយ​មក​) ដែល​គន្លង​នីមួយៗ មាន​ទទឹង ៣,៥០​ម៉ែត្រ និង ផ្លូវ​សម្រាប់​ថ្មើរជើង ដែលមាន​ទទឹង ២,៥០​ម៉ែត្រ អមដោយ​បង្កាន់ដៃ​ទទឹង ០,២៥​ម៉ៃ​ត្រ​សងខាង​។​
​បើតាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ និង​ស្ពាន​នេះ ត្រូវបាន​សាងសង់​ម្នាក់​ពាក់កណ្តាល ពោល​ភាគី​កម្ពុជា សាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​គល់ស្ពាន ដល់​ផ្លូវជាតិ​លេខ​២១ ប្រវែង​សរុប ២,៦៧៤​ម៉ែត្រ ទទឹង ១២​ម៉ែត្រ រួមទាំង​សង់ស្ពាន​ឆ្លង​ព្រែក​តូចៗ ចំនួន ០២​កន្លែង និង សង់​លូ​មូល ៥​កន្លែង រីឯ​ភាគី​វៀតណាម សាងសង់​ផ្លូវ​ត​ភ្ជាប់​ស្ពាន ដែលមាន​ប្រវែង​សរុប ២.៧០០​ម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ​។​
​ការសាងសង់​នេះ​ចំណាយ​ថវិកា​សរុប ៣៦.៥៦​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា ចំណាយ​ជិត ១៦​លាន​ដុល្លារ​អាមេរិក​។ រីឯ​ភាគី​វៀតណាម ចំណាយ​ជិត ១៨​លាន​ដុល្លារ​អាមេរិក​។ ការសាងសង់​ប្រើ​រយៈពេល ២៧​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៤ និង​បានបញ្ចប់ នៅ​ខែមេសា ឆ្នាំ​២០១៧​នេះ​៕(​ប្រភព FN )

18034209_1311979665517194_7219216654493867102_n17991793_1311982615516899_103219156012693203_n18056987_1311982618850232_4301207785449402662_n

ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុក​គល់ស្ពាន​បណ្ដាល​ឲ្យ​​១៤​នាក់​របួស​

ខេត្តពោធិ៍សាត់​៖​​អ្នកដំណើរ​១០​នាក់​រងរបួស​ធ្ងន់ និង​៤​នាក់​ផ្សេងទៀត​រងរបួស​ស្រាល បន្ទាប់ពីរថយន្ត​សាំ​យ៉ុង​១​គ្រឿង បាន​ជ្រុ​ល​ទៅបុក​គល់ស្ពាន​ប៉ា​ឡេ គ្រា​ដែល​តៃកុង​ស្រវឹងធ្លាក់ភ្នែក​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពាន​លេខ​១២០ ព្រំប្រទល់​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ស្ថិតក្នុង​ភូមិ​ចាម​ចាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​ក្រគរ លោក ឯម រុន បាន​ឲ្យ​ដឹងថា រថយន្ត​១​គ្រឿង​ខាងលើ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-5741 បើកបរ​ដោយ​ឈ្មោះ នឹម ផល្លា អាយុ​៣២​ឆ្នាំ និង​អ្នករួមដំណើរ​១៣​នាក់​ទៀត​។ ជនរងគ្រោះ​ទាំងអស់​ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​
​លោក​អធិការ​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងអស់​មកលេង​ទឹក​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ពេល​ត្រឡប់មកវិញ អ្នកបើកបរ​ខាងលើ​ទំនងជា​ស្រវឹង ហើយ​ងងុយដេក​ផង​នោះ ក៏​ងោក​លើ​រថយន្ត​លក់​មួយភាំង ទើប​បណ្តាលឱ្យ​ជួប​គ្រោះថ្នាក់​បុក​គល់ ស្ពាន​តែម្តង រងរបួស​ធ្ងន់​បាក់ដៃ​ជើងមនុស្ស​១០​នាក់ និង​ស្រាល​៤​នាក់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​១៤​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដោយឡែក​រថយន្ត​បង្ក​ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ឈើ​ទុំ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

Untitled-1fn-2017-04-23-21-40-46-3