All posts by មេគង្គ ប៉ុស្តិ៍

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​​ជាង​១០០​ខ្នង ស្លាប់​មនុស្ស​ម្នាក់ និង​របួស​៣​នាក់​

​ខេត្តព្រះវិហារ​៖​អភិបាលស្រុក​ជាំ​ក្សាន្ត លោក ជា គឹម​សេង បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​ខ្នង និង​ដំបូល​សាលារៀន​២​ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងដំណំ រួមជាមួយ​បង្គោល​ភ្លើងអគ្គិសនី​មួយ​ដើម ត្រូវ​រលំ ខណៈដែល​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ស្រាល​ដោយសារ​ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ។​
​លោក​អភិបាលស្រុក​បន្តថា ករណីនេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧​នេះ នៅ​ឃុំ​ចំនួន​៣ ក្នុងស្រុក​ជាំ​ក្សាន្ត មាន​ឃុំ​ជាំ​ក្សាន្ត ឃុំ​រំដោះ​ស្រែ និង​ឃុំ​យៀង​។ លោក​បញ្ជាក់ថា បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​នេះ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន​១៧​ខ្នង របើក​ដំបូល​អស់​ចំនួន ៩២​ខ្នង រលំ​បង្គោល​ភ្លើង​១​ដើម និង​របើក​ដំបូល​សាលារៀន​ចំនួន​២​ខ្នង ព្រមទាំង​បណ្ដាល​ឲ្យ​ស្លាប់​ស្ដ្រី​ម្នាក់ និង​៣​នាក់​ទៀត​បាន​រងរបួស ធ្ងន់​ស្រាល​៕

fn-2017-04-23-21-21-55-0fn-2017-04-23-21-21-55-3 fn-2017-04-23-21-21-55-6 fn-2017-04-23-21-21-55-7 fn-2017-04-23-21-21-55-8

ឃាតករ​សម្លាប់​មនុស្ស​នៅ​ក្រុងព្រះសីហនុ​៨​ឆ្នាំមុន​ចាប់ខ្លួនបាន​នៅ​រតនគិរី​

​ខេត្តរតនគិរី​៖​ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផែន ឌី​ណា បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០០៩​នៅ​ចំណុច​ភូមិ​អូរ​តាប៉ាង ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បន្តថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់​ដោយមាន​កិច្ចសហការ​រវាង​ម្លាំ​ង​នគរបាល​ខេត្ត​ព្រះសីហនុ និង​កម្លាំង​នគរបាល​ខេត្តរតនគិរី​។ លោក​ស្នងការរង​បញ្ជាក់ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើនេះ​ឈ្មោះ ថាច់ យ៉ាង អាយុ​៣២​ឆ្នាំ​។ លោក​បញ្ជាក់ថា ការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៣៣ ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០០៩ ដោយ​ចៅក្រម​ស៊ើបសួរ គឹម អេង នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពីបទ​មនុស្សឃាត​ដោយ​ចេតនា​។
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី រង់ចាំ​កម្លាំង​ជំនាញ​ខេត្ត​ព្រះសីហនុ​មក​ទទួលយក​ទៅ​ចាត់ការ​តាម​នីតិវិធី​៕

18033040_1799448633705295_7355136394534221851_n17952691_1799448637038628_864003802782433880_n

​ចិន​ច្រាន​ចោលការ​បំប៉ោង​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​

ប៉េកាំង​៖​ក្រសួងការពារជាតិ​ចិន​បាន​ចេញមុខ​ច្រានចោល​ភ្លាមៗ ចំ​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ CNN ដែលថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​បញ្ជា​ឲ្យ​កង​យន្តហោះ​ចម្បាំង រួមទាំង​ទម្លាក់​គ្រាប់បែក​-​មី​ស៊ី​ល ត្រៀម​ប្រុង​ជើងការ​ក្នុង​កម្រិត​ខ្ពស់បំផុត​ចំពោះ​ភាព​តានតឹង​នៅ​កូរ៉េខាងជើង​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​ទូរទស្សន៍ CNN បាន​ផ្សាយ​ដោយ​ដកស្រង់​សម្តី​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ថា កងទ័ពអាកាស​ជួរមុខ អមដោយ​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​-​មី​ស៊ី​ល​របស់​ប្រទេស​ចិន ត្រូវបាន​ទទួលបាន​ប​ញ្ជា​ឲ្យ​ស្ថិតនៅ​ក្នុងការ​ប្រុង​ជើងការ​កម្រិត​ខ្ពស់បំផុត ត្រៀមខ្លួន​ឆ្លើយតប​នឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ក្នុងករណី​មានការ​ផ្ទុះ​សង្គ្រាម​ឡើង​។
​ជុំវិញ​ព័ត៌មាន​ខាងលើនេះ​ក្រសួង​ការពារ​ចិន​បាន​ចេញមុខ​ច្រានចោល​ភ្លាមៗ ដោយ​អះអាងថា ការ​ចល័ត​ទ័ព និង​សកម្មភាព​យោធា​ផ្សេងទៀត​នៅ​តំបន់​ព្រំដែន​ចិន និង​កូរ៉េខាងជើង​នោះ​គឺជា​រឿង​ធម្មតា ដែល​យោធា​តែងតែ​រៀបចំ​ការ​បង្វឹក និង​ត្រៀមលក្ខណៈ​នានា ទៅតាម​អ្វីដែល​ខ្លួន​ធ្លាប់ធ្វើ​តែប៉ុណ្ណោះ​៕

fn-2017-04-22-09-47-58-0

ឃុំខ្លួន​ជនជាតិចិន​ម្នាក់ ខ្មែរ​ម្នាក់ ករណី​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​

​រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង រិទ្ធី កាលពី​នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ករណី​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ខុសច្បាប់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ទី​១​ជា​បុរស​ជនជាតិ​ចិន (​មិន​ស្គាល់ឈ្មោះ​) និង​ទី​២ ឈ្មោះ ស្រាប លី​អេង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុ​ភិន ចោទប្រកាន់​ពីបទ​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​២០១៥ ដល់​២០១៧ យោងតាម​មាត្រា ១០​នៃ​ច្បាប់ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនជាប់ចោទ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​លេខ​២៦ ផ្លូវលំ​ក្បែរ​សួន​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​រៀបចំ​គម្រោង​នាំ​ស្រី្ត​ខ្មែរ​ជាច្រើន​នាក់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​៕

bratna-6

ឃាត់ខ្លួន​វៀតណាម​២៧​នាក់នៅសង្កាត់​ផ្សារ​ដើម​គរ​

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៧​នាក់​ឆ្លងដែន​ចូលមក​រស់នៅ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។​
​ការឃាត់​ជនជាតិ​វៀតណាម​ទាំង​២៧​នាក់​នេះ​ធ្វើឡើង​ហាង​លក់​កាហ្វេ និង​ផ្ទះជួល នៅ​ផ្លូវ​២២៣ ស្ថិត​ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក កាលពី​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ឡៃ​ស៊ា បានអោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៧​នាក់ ស្រី​៨​នាក់ ដោយសារ​ឆ្លងដែន​ចូលមក​រស់នៅ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។ លោក​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន ជនជាតិ​ៀ​ត​ណា​ម​ទាំង​២៧​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ត្រួតពិនិត្យ​ឯក​សាជាថ្មី​៕

18057979_1799021823747976_7737132827819271254_n18011147_1799021920414633_8270123473822217319_n

ឆេះ​ព្រះវិហារ​ក្នុង​វត្ត​សន្សំ​កុសល​ផ្អើល​​ទាំង​ព្រឹក​

រាជធានី​ភ្នំពេញ​៖​មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​នៅក្នុង​ព្រះវិហារ​ក្នុង​វត្ត​សន្សំ​កុសល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​វត្ត​សន្សំ​កុសល ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​ដោយសារតែ​រលំ​ទៀន​មកលើ​កំរាលព្រំ ទើប​បង្ក​ជា​អគ្គិភ័យ​តែម្តង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។ សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គិភ័យ​បាន​រលត់ទៅវិញ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​៣​គ្រឿង​៕

2-1-e1492822814892

ស្តេច​ថៃ​អង្គ​ថ្មី​នឹង​ប្រារព្ធ​ព្រះរាជ​ពិធី​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៧

​បាងកក​៖​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក Wissanu Krea-ngam បានប្រកាស​កាលពី​ម្សិលមិញ​ថា ព្រះ​រាជពិធី​ឡើងគ្រងរាជ្យសម្បត្តិ​ជា​ផ្លូវការ​របស់​ស្តេច​អង្គ​ថ្មី ព្រះបាទ​មហា វិ​ច្ចិ​រ៉ា​ឡុងកន នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​អំឡុង​ចុងឆ្នាំ​២០១៧​ខាងមុខនេះ ប៉ុន្តែ​លោក​មិនបាន​ពី​ការ​បរិច្ឆេទ​ច្បាស់លាស់​នោះទេ​។
​ការប្រកាស​បែ​នេះ​ធ្វើឡើង​បន្ទាប់ពី​បានចេញ​សេចក្តីប្រកាស អំពី​ពេលវេលា​នៃ​ព្រះ​រាជពិធី​បូជាព្រះសព​អតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត​។ នេះ​បើតាម​ការផ្សាយ​របស់ Channel News Asia ។​
​អតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត បាន​សោយ​ព្រះ​ទិវង្គត​ក្នុង​ជន្មាយុ ៨៨​ព្រះវស្សា​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក្រោយពី​ទទួលរង​អកា​រៈ​រោគ​រុំ​ា​រ៉ៃ​អស់​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​មិនដែល​បាន​យាង​ទៅ​ព្យាបាល​នៅ​បរទេស​នោះឡើយ​។ ក្រោយ​ព្រះអង្គ​សោយ​ទិវង្គត រាជទាយាទ​ព្រះនាម មហា វិ​ច្ចិ​រ៉ា​ឡុងកន បាន​ឡើងគ្រងរាជ្យសម្បត្តិ​បន្ត​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៦​។
​ព្រះ​សព​របស់​អតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត នឹងត្រូវ​ប្រារព្ធ​ព្រះរាជ​ពិធី​បូជា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ ដែល​វា​មាន​រយៈ​មួយឆ្នាំ និង​១៣​ថ្ងៃ បន្ទាប់ពី​ព្រះអង្គ​សោយ​ទិវង្គត​នៅក្នុង​មន្ទីរពេទ្យ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែល​នឹង​ប្រារព្ធ​ទៅ​រយៈពេល ០៥​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧​នោះ​៕

fn-2017-04-21-16-38-06-0

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ​ពីថ្ងៃ​ទី​២២​មេសា ដល់​ថ្ងៃទី​០១​ឧសភា

​រាជធានី​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​បាន​ចេញផ្សាយ​តារាង​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់រាយ តាម​បណ្តា​ស្ថានីយ​ប្រេង​ទូទាំងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ខែមេសា ដល់​ថ្ងៃទី​០១ ខែឧសភា មានដូចជា​៖

43fn-2017-04-21-17-07-44-0

ឃាតករ ជួប សម្លាប់ សម្រេច​ប្តឹង​ឧទ្ធរណ៍

រាជធានី​ភ្នំពេញ​៖​មេធាវី​ការពារ​ក្ដី​ជួប សម្លាប់ គឺ លោក យុង ផានិត ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ ថា លោក​បានដាក់​ពាក្យបណ្ដឹង​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២០ ខែមេសា តាម​ឆន្ទៈ​របស់​កូនក្តី ។ លោក​មេធាវី អះអាងថា មូលហេតុ​នៃ​ការប្តឹង​ឧទ្ធរណ៍​នេះ ដោយសារ ជួប សម្លាប់ យល់ថា ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត គឺ ធ្ងន់ធ្ងរ​ពេក​ដែល​ធ្វើ​ឲ្យ​គេ​គ្មាន​ឱកាស​កែប្រែ​កំហុស ហើយ​គេ​សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ផ្តល់​ស្ថានសម្រាលទោស​ដល់​រូបគេ ។​
​គួរ​បញ្ជាក់ថា ជនជាប់ចោទ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ផ្តន្ទាទោស​អស់​មួយជីវិត ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​រក្សាទុក​អាវុធ​ខុសច្បាប់ តាម​មាត្រា​២០០​និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ ។​
​លោក យុង ផានិត ធ្លាប់​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា តុលាការ​សម្រេច​បំបែកសំណុំរឿង​បន្ថែម ដើម្បី​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​អ្នក​ដែល​ផ្តល់​អាវុធ​ដល់ ជួប សម្លាប់ និង អត្តសញ្ញាណ​អ្នក​ដែល​នាំ​ជួប សម្លាប់ ឲ្យ​ស្គាល់​បណ្ឌិត កែម ឡី ។​
​នា​សវនាការ​កន្លងទៅ ជនជាប់ចោទ អឿ​ត អាង ហៅ​ជួប សម្លាប់ នៅតែ​សារភាពថា ខ្លួន​ពិតជា​អ្នកបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពិតប្រាកដ​មែន ហើយ​សកម្មភាព​នេះ គឺ ខ្លួន​ធ្វើ​តែម្នាក់ឯង ពុំមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នោះទេ បើទោះបីជា​ក្រុមគ្រួសារ​នៃ​សព​មិន​ជឿ​ក៏ដោយ ។​
​ជនជាប់ចោទ ជួប សម្លាប់ អះអាង​ទៀតថា មូលហេតុ​ដែល​ខ្លួន​សម្លាប់​លោក​បណ្ឌិត កែម ឡី ព្រោះ​ខឹង​នឹង​ជនរងគ្រោះ​ដែល​ជំពាក់​ប្រាក់​ចំនួន​៣០០០​ដុល្លារ មិន​ព្រម​សង ទើប​ខ្លួន​ធ្វើ​សកម្មភាព​បែបនេះ​តែម្តង ។​
​នៅក្នុងពេល​សវនាការ តុលាការ​ក៏បាន​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​បរិវេណ​ក្នុង​ស្តារ​ម៉ា​ត រហូតដល់​ចំណុច​មុខ​វត្ត​ស្វាយ​ពពែ ដែល​បង្ហាញថា ក្នុង​អំពើ​ឃាតកម្ម​នេះ គឺ មានតែ​ជនជាប់ចោទ ជួប សម្លាប់ ម្នាក់​ប៉ុណ្ណោះ​។ រីឯ ក្រយៅដៃ​លើ​កាំភ្លើង ត្រូវបាន​លទ្ធផល​កោសល្យវិច័យ​បង្ហាញថា ពិតជា​ក្រយៅដៃ​របស់ ជួប សម្លាប់ ពិតប្រាកដ​មែន​។​
​គួរ​បញ្ជាក់ថា អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨៖៥០​នាទី ព្រឹក​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕

ang8551

ខេត្តបាត់ដំបង​បំពាក់​ភ្លើងស្តុប​៥​ទីតាំង​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ និង​លើក​សោ​ភ័​ណ្ឌ​ភាព​ក្រុង​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ អាជ្ញាធរ​ក្រុង​បាត់ដំបង​បានរៀបចំ​បំពាក់​ភ្លើងស្តុប​ចំនួន​៥​ទីតាំង​បន្ថែម​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ក្រុង និង​ជួយ​ទាក់ទាញ​ទៅដល់​វិស័យ​ទេសចរណ៍​ផងដែរ​។​
លោក សៀង​ឯម វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​បាន​មានប្រសាសន៍​លើកឡើងថា​៖​ដោយ​ខេត្តបាត់ដំបង​កំពុងមាន​ការអភិវឌ្ឍ​ន៍​និង​រីកចំរើន​ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍​ដែល​កំពុង​ត្រូវបាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​រស់នៅ​ច្រើនយ៉ាង​វិញទៀត​មធ្យោបាយ​នៃ​ការធ្វើដំណើរ ក៍បាន​កើនឡើង​ពីរ​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ធ្វើអោយមាន​ការកកស្ទះ​និង​បង្ករ​អោយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ផង​នោះ ទើប រដ្ឋបាលខេត្ត​បាត់ដំបង​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ច័ន្ទ សុផល ជា​អភិបាលខេត្ត​លោក​បាន​យកចិត្តទុកដាក់​និង​ជម្រុញ​អោយ​បំពាក់​ភ្លើង ស្តុ​ប​បន្ថែម​ជា​បន្តបន្ទាប់​នៅតាម​ផ្លូវបំបែក​សំខាន់ៗ​។​
លោក​បាន​បន្តថា ដោយ​រយៈពេល​កន្លងមក​ក្រុង​បាត់ដំបង​បាន​បំពាក់​ភ្លើងស្តុប​ចំនួន​៤​ទី តាំង​រួចមកហើយ​នៅ​ចំណុច​ផ្លូវបំបែក​សំខាន់ៗ​ដូចជា -​ផ្លូវ​មុន្នី​វង្ស -​ផ្លូវ​រំចេក -​ផ្លូវ​បាណន់ -​និង​ផ្លូវ​ដំណាក់​ហ្លួង​ហើយ​ទទួលបាន​ភាពជោគជ័យ​ខ្ពស់​ក្នុងការ​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ទើប​នៅថ្ងៃនេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដាក់​បំពាក់​ចំនួន​៥​ទីតាំង​បន្ថែមទៀត​ដូចជា​ចំណុច​ផ្លូវបំបែក​ស្វាយប៉ោ -​ផ្លូវបំបែក​ផ្សារលើ -​ផ្លូវបំបែក​២​ធ្នូ -​ផ្លូវបំបែក​ផ្កាស្លារ -​និង​ផ្លូវបំបែក​បែក​ចាន ដែល​នៅក្នុង​គម្រោង​៣​ឆ្នាំ​ធ្វើអោយបាន​ចំនួន​១៥​ទីតាំង​ក្នុង​ក្រុង​បាត់ដំបង​។​
លោក​បាន​បន្តទៀតថា​៖​ការដែល​រដ្ឋបាលខេត្ត​ប្រឹងប្រែង​ជម្រុញ​អោយ​ដាក់​បំពាក់​ភ្លើងស្តុប​ទាំងអស់នេះ​ក្នុង​គោលបំណង​បញ្ជៀ​ស​និង​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមានឡើង​ជាយថាហេតុ និង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ក្រុង ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវទេសចរ​អន្តរជាតិ​អោយចូល​ចិត្ត​និង​ចង់​ចូលមក​រស់នៅក្នុង​ទឹកដី​ខេត្ត​មួយ​នេះ​អោយ​កាន់តែ​ច្រើនឡើង​ច្រើនឡើង​។​
ហើយ​ក្នុងនោះដែរ​រដ្ឋបាលខេត្ត​បាត់ដំបង​ក៍បាន​សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត​ក៍​ដូចជា​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​ក្នុងការ​រៀបចំ​ដាក់​គំនូស ស្លាក​សញ្ញា​នៅ​ចំណុច​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​បន្ថែ​ម​ទៀត​ដែរ​។​
ហើយ​អ្វីដែល​ពិសេស​ទៅទៀត​នោះ សមិទ្ធផល​ដែល​កើតមាន​ហើយ​លោក​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ​អោយ​ចូលរួម​ថែរក្សា​និង​ជួយ​រាយការណ៍​នៅពេល​ដែលមាន​រថយន្ត​ដឹកទំនិញ សំពីង សំពោង​បើក​ឆ្លងកាត់​បង្ករ​អោយ​ទាក់​ដាច់​ខ្សែរ​ភ្លើង នោះ​ផងដែរ​៕

18012667_1865139547057940_55489395_o18012840_1865139643724597_206781051_o 18083627_1865139680391260_1568811484_o 18090545_1865139623724599_863968380_o 18090673_1865139597057935_1945230250_o 18090858_1865139573724604_2036077167_o

ជំនួយការ​អគ្គលេខាធិការរង CDC ម្នាក់ត្រូវ ACU ឃាត់ខ្លួន

​រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចាប់ខ្លួន​មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ម្នាក់​កាលពី​ថ្ងៃទី​២០ ខែមេសា​ម្សិលមិញ​នេះ​សង្ស័យ​ពាក់ព័ន្ធ​រឿង​ពុករលួយ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​។​
​លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា ជនសង្ស័យ​ដែល ACU ចាប់ខ្លួន​នោះ​មានឈ្មោះ ឈឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ តួនាទី​ជា​ជំនួយការ​អគ្គលេខាធិការរង នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​ការចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ម៉ោង​២​រសៀល ថ្ងៃទី​២០ ខែមេសា​ម្សិលមិញ​នេះ​៕

anti-corruption-unit-oudom-1

អ្នកនាំពាក្យ ៖ លោក ជុន ច័ន្ទ​បុត្រ អាច​នឹង​មានទោស​ជាប់ពន្ធនាគារ​

ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​លើកឡើងថា អនុប្រធាន​វិទ្យុ​អាស៊ីសេរី លោក​ជុន ច័ន្ទ​បុត្រ ដែល​គេ​ដឹងថា អាច​នឹង​មានទោស​ជាប់ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់ ប្រសិនបើ​សមត្ថកិច្ច​រកឃើញថា បុគ្គល​រូបនេះ ប្រើប្រាស់​មធ្យោបាយ​ដែលជា​អំពើ​ល្មើ​សនឹង​ច្បាប់ព្រហ្មទណ្ឌ ប្រព្រឹត្តល្មើស​នឹង​មាត្រា​ណា​នៃ​ច្បាប់​ណា គឺ​អនុវត្ត​ទណ្ឌកម្ម​តាម​បញ្ញត្តិ​ដែលមាន​ចែង​ក្នុង​មាត្រា​នោះ​នៃ​ច្បាប់​នោះ​»​។​
​កាលពី​ថ្ងៃទី​១៩ ខែមេសា កន្លងទៅនេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បាន​នាំ​លោក ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី ដោយ​បន្លំ​ខ្លួន​ជា​ជំនួយការ​របស់​ពួកគាត់ ចូលទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចុះសួរសុខទុក្ខ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ​។​
​ក្រោយពី​ឃើញ​សកម្មភាព​បន្លំ​របស់​ក្រុមតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​បែបនេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ឯកឧត្ដម ខៀវ សុភ័គ​បាន​ថ្លែងប្រាប់​ប្រពន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដោយបាន​ចាត់ទុក​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង លោក ឡុង រី មាន​ចេតនា​អសីលធម៌ ដោយ​បន្លំ​សមត្ថកិច្ច​ដើម្បី​នាំ លោក ជុន ច័ន្ទ​បុត្រ មេ​វិទ្យុ​អាស៊ីសេរី ចូលទៅ​ពន្ធនាគារ​ព្រៃ​ស ដែល​នេះ​គឺជា​កំហុស​សីលធម៌​មួយ​។ ទន្ទឹម​នោះ​អ្នកនាំពាក្យ​រូបនេះ​ក៏បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​នឹងមិន​អនុញ្ញាត​ឲ្យ​ក្រុមតំណាងរាស្ត្រ​ចូល​សួរសុខទុក្ខ​ដល់​ពិរុទ្ធជន​នៅក្នុង​ពន្ធនាគារ​បន្តទៀត​នោះឡើយ​៕

fn-2017-04-20-12-46-15-1

ពលករ​ខ្មែរ​ដេក​ពេញ​ព្រៃ​តាម​ព្រំដែន​បម្រុង​ឆ្លងទៅ​​ប្រទេស​ថៃ​

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ចំណាកស្រុក​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ បាន​ស្ទះ​ដំណើរ​តាម​មាត់​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​អូរជ្រៅ ដើម្បី​ឆ្លងដែន​ចូលទៅ​ដី​ថៃ ហើយ​បាននាំគ្នា​ដេក​រដូករណែល​ក្នុងព្រៃ​អត់បាយ​ក្រហាយ​ទឹក​ខ្លះ​មាន​ទាំង​កូនតូច​ដេក​ហាល​ទឹកសន្សើម ទឹកភ្លៀង​មើលទៅ​គួរ​ឲ្យ​ស​ង្វែ​គ​ណាស់​។​
​បើតាម​ការសាកសួរ​ទៅ​ពលករ​ខាងលើ​គឺ​៩០​ភាគរយ​អះអាងថា ធ្លាប់មាន​ការងារ​ធ្វើតាម​បណ្តា​ខេត្ត​ក្នុងប្រទេស​ថៃ ប៉ុន្តែ​ពួកគេ​វិល​ត្រឡប់មក​កម្ពុ​ជាមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ទីរ​ការងារ ដែល​ស្នើសុំ​ដោយ​ថៅកែ​របស់​ពួកគេ​ទេ ទើប​វិលត្រឡប់​ចូល​តាម​ច្រករបៀង​នានា​តាម​បន្ទាត់​ព្រំដែន ដោយ​លួចលាក់​បែបនេះ ទៅដល់​កន្លែងធ្វើការ​ថៅកែ​គេ​នឹង​ទទួលយក​ឲ្យ​ធ្វើការ​។​
​ក្រុម​ពលករ​មួយចំនួន​និយាយថា មកដល់​ព្រំដែន​២​ទៅ​៣​យប់​ហើយ​អត់​មានទឹក​ងូត​ទេ ត្រូវ​ក្រុម​មេខ្យល់​ដាក់​ឲ្យ​ដេក រង់ចាំ​រថយន្ត​ថៃ​មក​ទទួល​ខណៈ​ពលករ​ខ្លះ​និយាយថា ដំបូង​បាន​ទៅ​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង ជា​កន្លែង​ដែល​ពួកគេ​ឆ្លងដែន​មកពី​ដី​ថៃ ។ លុះ​ក្រោយ​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី ត្រឡប់​ទៅតាម​ច្រករបៀង​ដដែល​នេះ​បែរជា​គេ​ហាមឃាត់ ទើប​នាំគ្នា​សម្រុក​មករក​ច្រករបៀង​ក្នុងស្រុក​អូរជ្រៅ​វិញ​ម្តង​ក្រែង​ស្រួល​ជាង ។​
​ការចេញដំណើរ​ចូលទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ត្រូវបាន​កំណត់​លើ​មេខ្យល់​មាន​វគ្គ​មាន​លេខ​រៀង​ម្តង​៤០​នាក់ តម្រូវ​តាម​រថយន្ត​ថៃ ដោយ​មនុស្ស​ដើរ​តែ​ខ្លួន​កាត់​ព្រៃ​ទម្រាំ​រថយន្ត​មក​ដឹក ព្រមទាំង​មាន​រថយន្ត pick up ខ្មែរ​ដឹក​កាបូប ឬអី​វ៉ាន់​ទៅតាម​ក្រោយ ។ ក្រុម​ពលករ​ខ្លះ​ថា ពួកគេ​ចំណាយ​ម្នាក់​២.៣០០​បាត ឯ​ខ្លះ​ថា​៣.០០០​បាត តាម​គោលដៅ​ជិត​ឫ​ឆ្ងាយ​។ អ្នកមាន​កន្លែងដេក​ត្រឹមត្រូវ​ហាក់​ស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​អ្នក​ដេក​តាម​ក្រោម​ដើមឈើ និង​ហាលសន្សើម​មាន​ទាំង​កូនតូច​ទៅជា​មួយ​ផង​ចាំ​នៅ​បរិវេណ​ឈរជើង​របស់​យោធា​ខ្មែរ​ជាប់​ខ្សែ​ព្រំដែន ។ គ្រប់គ្នា​រអ៊ូរទាំ​ថា ពិតជា​ពិបាក​ណាស់​ហើយ​ថា បើ​នៅតែ​មិនមាន​រថយន្ត​មក​ដឹក​ទេ ពួកគេ​អះអាងថា នឹង​ត្រឡប់​ទៅ​ស្រុក​វិញ​ហើយ​។​
​ជុំវិញ​ករណី​ខាងលើ​ក្រុម​យោធា​និយាយថា ពិបាក​ក្នុងការ​ទប់ស្កាត់​ណាស់ ដោយសារ​មួយរយៈ​ចុង​ក្រោយនេះ​សមត្ថកិច្ច​ថៃ​ពង្រឹង​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់ ចូលទៅ​ទឹកដី​របស់គេ ម្យ៉ាង​ក្រុម​ពលករ ត្រូវ​ក្រុម​មេខ្យល់​ដឹក​ទៅ​ដាក់​ចោល​តាម​បន្ទាត់​ព្រំដែន ទើប​មាន​ពលករ​កកស្ទះ​នៅតាម​ច្រករបៀង​យ៉ាង​ដូច្នេះ​។​
​ចំពោះ​បញ្ហា​នេះ​ហាក់​បាន​ក្លាយទៅជា​ការឆ្លង​ដែន​ធម្មតា​ទៅហើយ សម្រាប់​ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​តែង​សម្រុកចូល ទៅ​ប្រទេស​ថៃ​វិញ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ។​មើលឃើញ​ជាក់ស្តែង​ពិតជា​ល្ហេ​ម​ល្ហា​ម​មែនហើយ ដែល​ពួកគេ​ប្រថុយ​គ្រោះថ្នាក់​បែបនេះ ។​
​នៅ​ស្រុក​ខ្មែរ​យើង​មាន​ការដ្ឋាន​សំណង់​ច្រើនណាស់ រក​ពលករ​ធ្វើការ​មិនបាន​គ្រប់គ្រាន់​ទេ ទីណា​ក៏​ខ្វះ​កម្លាំង​ពលកម្ម​ដែរ មិនគួរ​ធ្វើ​កម្ម​បែបនេះ​សោះ​រីឯ​ប្រាក់កម្រៃ​ក៏​សមរម្យ​គួរសម​ផងដែរ ៕

unnamed-13unnamed4

រលក​ត​ម្តៅ​​៤៥​អង្សា​សេ​ផ្តាច់ជីវិត​ប្រជាជន​ឥណ្ឌា​ជិត​៤០​នាក់

​ញូ​ដេលី​៖​ប្រជាជន​ឥណ្ឌា​យ៉ាងតិច​ចំនួន​៣៧​នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​រដ្ឋ Telangana ភាគខាងត្បូង​ប្រទេស​នេះ ដោយសារ​កម្តៅ​ដ៏​សែន​ក្តៅ​ហួតហែង​រហូតដល់​៤៥​អង្សា​សេ​បាននិងកំពុង​តែ​វាយលុក​នៅ​តំបន់​ខ្លះ​នៃ​ប្រទេស គិត​ចាប់​តាំងពីដើម​ខែមេសា​នេះ​មក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា​បានចេញ​សេចក្តីថ្លែងការណ៍​ឲ្យ​ដឹងថា នៅតាម​តំបន់​ជាច្រើន​ក្នុង​ទីក្រុង រដ្ឋ និង​តំបន់​មួយចំនួន​រួមមាន Punjab, Haryana, Chandigarh, Delhi, Jharkhand, Madhya Pradesh, Madhya Maharashtra និង Uttar Pradesh, Maharashtra, Chandrapur, New Delhi បាន​កើនឡើង​កម្តៅ​នៅក្នុង​កម្រិត​ធ្ងន់ធ្ងរ​ជាខ្លាំង ដែលមាន​សីតុណ្ហភាព​ចន្លោះ​ពី ៤៥​ដល់​៤៦.២​អង្សា​សេ​។​
​ជាមួយគ្នានេះ​រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​ចិត្ត​បន្លាយ​រយៈពេល​សម្រាប់​វិស្សមកាល​នា​រដូវក្តៅ​របស់​សិស្សសាលា និង​បានចេញ​សេចក្តីណែនាំ​ក្រើនរំលឹក​កុំ​ឲ្យ​ប្រជាពលរដ្ឋ ដើរហើរ​ទៅណា​ឆ្ងាយ​ពី​ផ្ទះសម្បែង​រៀងៗ​ខ្លួន ជាពិសេស​នៅ​ចន្លោះ​ម៉ោង​១១​ជិត​ថ្ងៃត្រង់ និង​ម៉ោង​៤​រសៀល ដើម្បី​ជៀសវាង​ទទួលរង​គ្រោះ​ដោយសារតែ​កម្តៅ​ដ៏​ខ្លាំងក្លា​នេះ​។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦​ប្រជាជន​ឥណ្ឌា​ចំនួន​ជិត​៥០០​នាក់​បាន​បាត់​បង់ជីវិត​ដោយសារតែ​ការកើនឡើង​កម្តៅ​ដល់​ទៅ​៥១​អង្សា​សេ និង​ក្នុង​ឆ្នាំ​២០១៥ មនុស្ស​មិនតិចជាង​២,៥០០​នាក់​បាន​ស្លាប់​ដោយសារ​រលកកម្តៅដូច​គ្នា​នេះ​ផងដែរ​៕

fn-2017-04-20-15-49-11-1

បទល្មើស​គ្រឿងញៀន​ក្នុង​សង្កាត់​ចោមចៅ​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​

​ភ្នំពេញ​៖​រយៈពេល​២​ខែ​កន្លងទៅនេះ​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិសាស្ត្រ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ភ័យខ្លាច​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត ដូចជា​ករណី​ប្លន់​ប្រដាប់អាវុធ ករណី បាញ់បោះ​អនាធិបតេយ្យ ចោរឆក់​តាម​ដងផ្លូវ ចោរ​កាច់​សោក​ម៉ូតូ និង​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ បានកើត​ឡើងជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​
​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល រស់នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​អោយដឹងថា នៅ​ជិត​ផ្ទះ​របស់គាត់​មាន​ក្រុមក្មេងស្ទាវ​ជំ​ទងៗ​ទាំងប្រុស​ទាំងស្រី បាន​ប្រមូល​ផ្តុំគ្នា​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន និង​ជួញដូរ​គ្រឿងញៀន នៅក្នុង​បន្ទប់​ជួល ហើយ​គាត់​បាន​លួច​រាយការណ៍​ទៅ​សមត្ថកិច្ច​២-៣​ដង​ដែរ តែ​ហាក់ដូចជា​អត់​ប្រយោជន៍​ទាល់តែសោះ​។
​ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​នៅតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ហើយ​អំពាវនាវ​ឲ្យ​លោក អនុសេនីយទោ សៅ សារិទ្ធ ស្តីទី​ប៉ុស្តិ៍នគរបាល​ចោមចៅ និង អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ សូមមេត្តា​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ក្នុងនោះ​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការបង្ក្រាប​បទ ល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន និង​អំពើចោរកម្ម​លួច​ប្លន់ គឺជា​បញ្ហា​ចាំបាច់​បំផុត​៕

18051560_1864790270426201_566461929_n