All posts by មេគង្គ ប៉ុស្តិ៍

ករណី​បំផ្ទុះ​គ្រាប់បែក​ក្បែរ​ស្ថានទូត​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អ្នកស្លាប់​កើន​ដល់​០៨​នាក់

​កា​ប៊ុល​៖​ក្រុមមន្ត្រី​សុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ប្រាប់​ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅមុននេះ​បន្តិច ថា ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​០៨​នាក់ និង​២៨​នាក់​ទៀត​រងរបួស​ហើយ ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បាន​កើតមានឡើង នៅ​ចំ​កណ្ដាល​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​ពុធ​នេះ​។​
​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ការវាយប្រហារ​នេះ​បានកើត​ឡើង នៅក្បែរ​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​កា​ប៊ុល ដោយមាន​គោលដៅ​លើ​ក្បួន​រថយន្ដ​របស់​កងក​ម្លាំ​ង​អង្គការ​ណា​តូ ដែល​កំពុង​ជួយ​បណ្ដុះបណ្ដាល​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​តា​លី​បង់ ដែល​តែងតែ​ដឹកនាំ សកម្មភាព​វាយប្រហារ​របៀបនេះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
​យ៉ាងណាមិញ ករណីនេះ ពុំទាន់​មាន​ក្រុម​ណាមួយ ចេញមុខ​អះអាងថា​ជា​អ្នកប្រព្រឹត្ត​នៅឡើយ​ទេ​៕

fn-2017-05-03-11-38-10-1

បាតុកម្ម​តវ៉ា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​អ្នក​ស្លាប់​កើន​ដល់​៣១​នាក់

​កា​រ៉ា​កាស់​៖​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​បណ្តាលមកពី​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត ដែល​បាន​ផ្ទុះឡើង​ចាប់​តាំង​ដើមខែ​មេសា​មក​នោះ បាន​កើន​ដល់​៣១​នាក់ និង​រងរបួស​៤០០​នាក់ រីឯ​រាប់រយ​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន ខណៈ​កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុយ​អេ​ឡា និង​ក្រុមអ្នកតវ៉ា​នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស់ នៅតែ​បន្ត​ប្រឈមមុខ​ដាក់គ្នា​ឥតឈប់ឈរ​។​
​ក្រុម​អ្នកគាំទ្រ គណបក្សប្រឆាំង​របស់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បាននាំគ្នា​បិទផ្លូវ​ធ្វើដំណើរ​ជាច្រើន​ខ្សែ នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស់ ដើម្បី​ថ្កោលទោស​ចំពោះ​ការ សម្រេចចិត្ត​របស់​ប្រធានាធិបតី លោក Nicolas Maduro ក្នុងការ​ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ ជុំវិញ​ការស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ លោក Maduro ក៏បាន​អះអាង​ដែរ​ថា វេ​ណេ​ស៊ុយ​អេ​ឡា គួរតែមាន​សភា​ប្រជាជន​និង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដើម្បី​ស្ដារឡើងវិញ​នូវ​សន្តិភាព​ក៏ដូចជា ទប់ស្កាត់ ការធ្វើ​រដ្ឋប្រហារ​។ ក៏ប៉ុន្តែ​ក្រុម​គណបក្សប្រឆាំង ដែល​គ្រប់គ្រង​សភាជាតិ​បាន​ច្រានចោល​សំណើ​នេះ និង​ចោទថា លោក​ប្រធានាធិបតី​មាន​ចេតនា​បំផ្លាញ​បទបញ្ញត្តិ នៃ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដើម្បី​សំដៅ​ពង្រឹង​អំណាច​របស់​ខ្លួនឯង​ទៅវិញ​។​
​នៅក្នុង​រយៈពេល​ប្រមាណ​មួយខែ​ចុង​ក្រោយនេះ​បាតុកម្ម​ផ្ទុះ​អំពើហិង្សា​ដែល​រៀបចំឡើង​ដោយ​ក្រុម​បក្សប្រឆាំង បាន​កើតមានឡើង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ ក្នុង​គោលបំណង​សំដៅ​ទាមទារ​ឲ្យ​លោក Nicolas Maduro ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ចុះ​ចេញពី​អំណាច និង​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​នៅមុន​ពេល​កំណត់​។ ជាការ​ឆ្លើយតប​រដ្ឋាភិបាល ក៏បាន​សម្រេច​ប្រើប្រាស់​កម្លាំង​កងសន្តិសុខ​រួមទាំង ការ​ដង្ហែរ​បាតុកម្ម​ត​បត​ទៅវិញ​ដោយ​ក្រុម​អ្នកគាំទ្រ​លោក Maduro៕

fn-2017-05-03-09-54-06-0

ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ការធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ប្រកា​៤៧​ថ្មី​របស់ CNRP

​រាជធានី​ភ្នំពេញ​៖ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​នេះ ​បានសម្រេច​ទទួលស្គាល់​ការធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ប្រកា​៤៧​ថ្មី​របស់​គណបក្ស​ស​ង្គ្រើ​ជាតិ ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​អនុប្រធាន​៕

MinistryOfInterior-140123-Oudomfn-2017-05-03-09-51-30-0

គ​.​ជ​.​ប បង្ហាញ Facebook ផ្លូវការ​របស់​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត​ទាំង​២៥

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​ពី Page Facebook និង​លេខ​ទូរស័ព្ទ​ផ្លូវការ​របស់​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត​ទាំង​២៥​។​
​សូម​មើល និង Like Page Facebook របស់​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត​នីមួយៗ ដូចខាងក្រោម​៖

Nec_150714fn-2017-05-03-11-47-23-0

ឆ្នាំ២១០៦ សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ប្រគល់​ប្រាក់​បេឡា​មរណៈ​ជូន​គ្រួសារ​សព​សមាជិក​២៥​សព

​ដោយ​៖​កូន​នាគ​កំណាច​
​ខេត្តក្រចេះ​៖​លោក ចាន់ សុ​គុណ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត និង​ជា​អនុប្រធាន​ប្រចាំកា​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តក្រចេះ បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បានប្រគល់​ប្រាក់​បេឡា​មរណៈ​ជូន​គ្រួសារ​សព​សមាជិកសមាគម​ន៍​ចំនួន ២៥​សព ស្មើនឹង​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល និង​នៅ​ដើមឆ្នាំ​២០១៧​នេះ ចំនួន ៨​សព ស្មើនឹង​ទឹកប្រាក់​ចំនួន ៣២​លាន​រៀល និង​សរុប​គិត​ចាប់ពី​ឆ្នាំ​២០០៧ នៃ​ការកកើត​សមាគមន៍​រហូតមកដល់​ពេលនេះ សមាគមន៍​បាន​បើក​ផ្ដល់ប្រាក់​បេឡា​មរណៈ​ជូន​គ្រួសារ​សព ដែលជា​សមាជិកសមាគម​ន៍​បាន​ចំនួន ១៧៣​សព ទឹកប្រាក់​សរុប ៦៩២​លាន​រៀល ។​
​លោក បានលើកឡើង​យ៉ាង​ដូច្នេះ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​នេះ ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១០ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០០៧- ២១ មិថុនា ២០១៧ ក្រោម​វត្តមាន​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្តក្រចេះ តំណាង​លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា នៅ​សាល​មហោស្រព​ខេត្ត​។​
​ក្នុង​ពិធី​នោះ​ក៏មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំងបី ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក ប្រធាន​ក្រុមប្រឹក្សាឃុំ គ្រប់​ឃុំ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​គ្រប់​ឃុំ ការិយាល័យ អង្គភាព​ជុំវិញ​ស្រុក អតីតយុទ្ធជន និង​គ្រួសារ​ពលី មរណៈ ចំនួន ២៥០​នាក់ ។​
​លោក ចាន់ សុ​គុណ ប្រធាន​មន្ទីរ​សង្គមកិច្ច បាន​បន្ត​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ក្នុងការ​ផ្ដល់​អាទិភាព​ដល់​ការអនុវត្ត​គោលនយោបាយ​ចំពោះ​អតីតយុទ្ធជន ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ស័​ក្ត​សម​ទៅនឹង​គុណបំណាច់​របស់​អតីត​យុទ្ធ ដែល​បានធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ សំដៅ​លើកកម្ពស់​មនសិកា​រ​ស្នេហា​ជាតិ ស្មារតី​លះបង់​របស់​ប្រជាជន​គ្រប​ស្រទាប់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ។​
​លោក បាន​បន្តថា រាជរដ្ឋាភិបាល​បានដាក់​ចេញ និង​អនុវត្ត​គោលនយោបាយ​ស្ដីពី​ការផ្ដល់​សម្បទាន​ដី​សង្គមកិច្ច ដល់​អតីតយុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធ​, ការដោះស្រាយ​ការងារ មុខរបរ​, ការដោះស្រាយ​ជីវភាព​ចំពោះ​យោធិន​រំសាយ ចូលនិវត្តន៍ ជន​បាត់បង់​សមត្ថភាព​ការងារ ជនពិការ និង​គ្រួសារ​យុទ្ធជន​ពលី​មរណៈ ដើម្បី​ឲ្យ​អតីត​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ក្រុមគ្រួសារ មាន​ធនធាន​ដីធ្លី​សម្រាប់​សាងសង់​លំនៅដ្ឋាន និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​បង្កើន​ផល​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ។​
​លោក ចាន់ សុ​គុណ បាន​បញ្ជាក់ថា បច្ចុប្បន្ន អតីតយុទ្ធជន ព្រមទាំង​អ្នក​នៅក្នុង​បន្ទុក​កំពុង​ទទួល​ប្រាក់​របប​គោលនយោបាយ​ពីរ​ដ្ឋ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ សរុប​មាន​ចំនួន ១,២៥៥​នាក់ ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានផ្ដល់​ប្រាក់ឧបត្ថម្ភ​ចំនួន ៥​ម៉ឺន​រៀល និង​បាន​បន្ថែម​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​ដល់​អតីត​យុទ្ធ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ ។​
​ដោយឡែក សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ក៏បាន​នឹង​កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​តួនាទី​របស់​បងប្អូន​អតីត​យុទ្ធ​នៅក្នុង​សង្គមជាតិ ។ សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​មាន​សមាជិក​សរុប ចំនួន ១,០២៣​នាក់ ក្នុងនោះ​មាន គ្រួសារ​ជន​ពលី គ្រួសារ​ជន​មរណៈ យោធិន​ពិកា និវត្តន៍​ជន និង​ជន​បាត់បង់​សមត្ថភាព​ការងារ​៕

18236398_1870712023167359_253010325_o18254075_1870712009834027_480609391_n 18280275_1870712029834025_348859026_n 18302194_1870712003167361_238454444_n

បំផ្ទុះ​គ្រាប់បែក​ក្បែរ​ស្ថានទូត​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ស្លាប់​មនុស្ស​០៤​នាក់ របួស​២២​នាក់​

​កា​ប៊ុល​៖​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​ថា យ៉ាងហោចណាស់​មនុស្ស​០៤​នាក់ និង​២២​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បាន​កើតមានឡើង នៅ​ចំ​កណ្ដាល​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​ពុធ​នេះ​។​
​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ការវាយប្រហារ​នេះ​បានកើត​ឡើង នៅក្បែរ​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​កា​ប៊ុល ដោយមាន​គោលដៅ​លើ​ក្បួន​រថយន្ដ​របស់​កងក​ម្លាំ​ង​អង្គការ​ណា​តូ ដែល​កំពុង​ជួយ​បណ្ដុះបណ្ដាល​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​តា​លី​បង់ ដែល​តែងតែ​ដឹកនាំ សកម្មភាព​វាយប្រហារ​របៀបនេះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

fn-2017-05-03-11-38-10-1fn-2017-05-03-11-38-10-0

ខេត្តបាត់ដំបង​ប្រារព្ធ​ខួប​ទី​១៥៤ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ឆ្នាំ​២០១៧

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បានរៀបចំ​ប្រារព្ធ​ខួប​ទី​១៥៤​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ (​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​)​។​
ពិធី​នេះ​ផងដែរ​បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​វត្តមាន​លោក ច​ន្ទ័ សុផល អភិបាលខេត្ត បាត់ដំបង​និង​ជា​ប្រធានកិត្តិយស​សាខា ឯកឧត្តម អ៊ុយ រី អនុប្រធាន​កិត្តិយស​សាខា និង មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី សប្បុរសជន អាជីវក កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់ អង្គភាព​ជុំវិញ​ខេត្ត យុវជន​កាក បាទ​ក្រហម​កម្ពុជា យុវជន​កាយ​រិ​ទ្ធិ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀតផង​ដែរ ។
​លោក ច័ន្ទ សុផល ប្រធាន កិត្តិយស​សាខា​បាន​មានប្រសាសន៍​លើកឡើងថា ការដែល​កាកបាទក្រហម​បានរៀបចំ​ទិវា​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​៖ ទី​១.​ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​លោក ហង់ រី ឌុយ​ណង់ ជា​ស្ថាបនិក កាកបាទក្រហម​និង​ជា​ថ្ងៃ​បង្កើត​កាកបាទក្រហម​។ ទី​២-​ផ្សព្វផ្សាយ​អោយមាន​ការ យល់ដឹង​ទូទៅ​អំពី​សកម្មភាព​ដែល​កំពុង​ធ្វើ និង​បន្តធ្វើ​របស់​សាខា​ពិសេស​ការឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។ ទី​៣.​កៀរគរ​រក​មូលនិធិ​សប្បុ​ស​ធម៌​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​បន្ត​និរន្តរភាព​សាខា​។​
ពិសេស​ទៅទៀត​លោក​អភិបាល​ក៍បាន​អំពាវនាវ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី សប្បុរស​ជនជាតិ និង​អន្តរជាតិ អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា ទាំងអស់​សូម​បន្ត​ចូលរួមចំណែក នូវ​ការជួយឧបត្ថម្ភ និង​គាំទ្រ ជា​កម្លាំងកាយ កម្លាំងចិត្ត ផ្នែក​បច្ចេកទេស សម្ភា​រះ និង​ថវិកា​របស់ខ្លួន​សម្រាប់​ដំណើរការ​សកម្មភាព​ម​នុស្ស​ធម៌ ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា​ទៅនឹង​សំណូមពរ សេចក្តីត្រូវការ​របស់​ជន​ងាយ​រងគ្រោះ​និង​ជនរងគ្រោះ​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​ជា​ចាំបាច់​បំផុត​។​
គួរ​បញ្ជាក់ថា ក្នុង​កម្មវិធី​នេះដែរ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បានទទួល​ចំណូល​ពី​សប្បុរសជន​ចំនួន ៨២,៣៩៩​ដុល្លារ​ផងដែរ​៕

18280610_1870684459836782_1797559439_n18254596_1870684473170114_642987530_n18261223_1870684483170113_690985357_o 18261591_1870684466503448_978698609_o18290038_1870684529836775_1265081729_o 18318284_1870684509836777_1815939076_o

បង្ក្រាប​សត្វ​សារិកាកែវ​ជិត​១​ពាន់​ក្បាល ដែល​ក្រុម​ឈ្មួញ​បម្រុង​នាំ​ចេញទៅ​វៀតណាម

​ដោយ​៖​កូន​នាគ​កំណាច​
​ខេត្តក្រចេះ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹក​ដោយ​លោក អួ​ង សម្បត្តិ​អភិបាលរង​ស្រុក​ចិត្រ​បុរី និង​សម្របសម្រួល​ដោយ​លោក ទុក វិនីត ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ ចុះបង្ក្រាប​ទីតាំង​ស្តុក​សត្វ​សារិកាកែវ​វង​ជិត​១​ពាន់​ក្បាល​ដែល​ក្រុម​ឈ្មួញ​បម្រុង​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ ហេតុការណ៍​ចុះបង្ក្រាប​នេះ គឺធ្វើឡើង​នៅវេលា​ម៉ោង​៩ និង​៣០​នាទី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​បុស​លាវ​ក្រោម ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
​លោក អ៊ួ​ង សម្បត្តិ អភិបាលរង​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​រួមមាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត កម្លាំង​អាវុធហត្ថ ហើយ​រឹបអូស​បាន​សត្វ​សារិកា​កែវ​វង​ជិត​១​ពាន់​ក្បាល់ ដែល​ស្តុក​ទុក​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម តែ​អស់​ល័ក្ខណ៍​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ប​ង្គ្រា​ប​រឹបអូស​យកតែ​ម្ដង​។​
​លោក អ៊ីវ ហាក់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត បាន​ឲ្យ​ដឹងថា ម្ចាស់​លំនៅ​ដ្នា​ន​ដែល​ស្តុក​សត្វ​សារិការ​កែវ​វង​នោះ​មានឈ្មោះ ពក ណេង ភេទ​ប្រុស រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ​បាន​រត់​គេចខ្លួនបាត់​។ ច​ណែ​ក​សត្វ​សារិកាកែវ​ទាំងនេះ​ត្រូវបាន​កម្លាំង​ជំនាញ​រឹបអូស​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​សង្កា​ត​រដ្ឋបាល​ព្រៃឈើ​កន្ទួត និង​ធ្វើ​កំណត់​ព្រលែង​ឲ្យ​សត្វ​ទាំងនេះ​មាន​សេរី​វិញ​៕

18280815_1870685133170048_1470060586_n18254518_1870684923170069_2051333901_n 18279868_1870685099836718_1571468405_n18290156_1870684899836738_225001962_o 18296864_1870685026503392_304575356_o 18318585_1870684966503398_923224670_o

លោកស្រី គ្លី​ន​តុ​ន​ថា អាមេរិក​គួរតែ​ប្រយ័ត្នប្រយែង​ចំពោះ​កូរ៉េខាងជើង​

​វ៉ាស៊ីនតោន​៖​អតីត​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន បញ្ចេញមតិ​ជុំវិញ​បញ្ហា​ដ៏​ក្តៅគគុក នៅ​តំបន់​ឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ​អង្គា​រថា​សហរដ្ឋអាមេរិក​គួរតែមាន​ការប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ​កិច្ចចរចា ដែល​អាច​កើតមានឡើង​ជាមួយ​កូរ៉េខាងជើង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុ​ន​ហាប់ នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៣ ខែមេសា ឆ្នាំ​២០១៧​។​
​លោកស្រី គ្លី​ន​តុ​ន បានលើកឡើង​ដូច្នេះ​បន្ទាប់ពី​លោក ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​អះអាងថា លោក​ស្វាគមន៍​ចំពោះ​ជំនួប​ពិភាក្សា និង​ការចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅក្នុង​បរិយាកាស​ដ៏​ត្រឹមត្រូវ​មួយ​។​លោកស្រី​បាន​បន្តថា​បញ្ហា​កូរ៉េខាងជើង តែងតែ​ត្រូវបាន​ចាប់អារម្មណ៍​មិនមែន​តែ​នៅ​ជំនាន់ លោក គីម ជុង​អ៊ុន នោះទេ ប៉ុន្តែ​កាលពី​ជំនាន់​ឪពុក និង​ជីតា​ផងដែរ ដែល​សហរដ្ឋអាមេរិក​បាន​ព្យាយាម​ធ្វើការ​ចរចា ដើម្បី​លុបបំបាត់​ឥទ្ធិពល និង​តួនាទី​របស់​ពួកគេ​។​លោកស្រី គ្លី​ន​តុ​ន បាន​សង្កត់ធ្ងន់​ទៀតថា អាមេរិក​គួរតែបង្កើត​យុទ្ធសាស្ត្រ​ឲ្យ​ទូលាយ​ជាង​នេះ​។​
​លោក ដូ​ណា​ល់​ត្រាំ បាន​ថ្លែង​បញ្ជាក់ប្រាប់​សារព័ត៌មាន Bloomberg News ថា លោក​ចង់​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ប្រសិនបើ​ស្ថានភាព​អំណោយផល​។ «​ប្រសិនបើ​វា​សាក​សម​សម្រាប់​ខ្ញុំ ក្នុង​ការជួប​ជាមួយ​លោក គីម​នោះ ខ្ញុំ​ច្បាស់​ជា​ជួប​ជាមិនខាន ខ្ញុំ​ពិតជា​មាន​កិត្តិយស​ក្នុងការ​ធ្វើបែបនេះ​»៕

fn-2017-05-03-10-38-41-0

សាលាដំបូង​រា​ធានី​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក ជុន ច័ន្ទ​បុត្រ ចូលខ្លួននៅតុលាការ​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​នេះ អយ្យការ​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ​បានចេញ​សេចក្តីថ្លែងការណ៍ និង​ដីកា​សម្រេច​បង្គាប់​ឲ្យ​ជនសង្ស័យ ហួត ឃី​ន​វុទ្ធី ហៅ ជុន ច​ន្ទ័​បុត្រ ចូលខ្លួន​នៅ​តុលាការ និង​សម្រេច​បន្ត​ចាត់ការ​លើ​សំណុំរឿង​ដោយ​អនុវត្ត​ស្របតាម​បទបញ្ញត្តិ នៃ​ក្រមនីតិវិធី ព្រហ្មទណ្ឌ​។
​ការចេញ​ដីកា​បង្គាប់​នេះ​ធ្វើឡើង​បន្ទាប់ពី​ជនសង្ស័យ ជុន ច័ន្ទ​បុត្រ នាយករង​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេ​ម​ភាសា បាន​រត់គេចខ្លួន​ទៅ​សហរដ្ឋ អាមេរិក​ដោយ​មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ ក៏ដូចជា​ការសន្យា​តាមរយៈ​លិខិត​របស់ខ្លួន ដាក់ជូន​តុលាការ​មុនពេល​ទៅ​ប្រទេស​ថៃ​។​
​ការចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​សំណាក់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅពេលនេះ មានន័យថា សមត្ថកិច្ច​នឹង​នាំខ្លួន​ជនសង្ស័យ ជុន ច័ន្ទ​បុត្រ ប្រសិនបើ​ប្រទះឃើញ​នៅ​ទីកន្លែង​ណាមួយ​៕

A18AC87E-F8E5-4B53-B851-EBE59F402733_cx0_cy15_cw0_w1023_r1_sfn-2017-05-02-12-53-37-0 fn-2017-05-02-12-55-54-1 fn-2017-05-02-13-08-46-0

រន្ទះបាញ់​​ងាប់​ក្របី​៤​ក្បាល​នៅ​ស្រុកកំពង់រោទិ៍

​ខេត្តស្វាយរៀង​៖​ក្របី​ចំនួន​៤​ក្បាល​ត្រូវរ​ន្ធះ​បាញ់​ងាប់​ដួល​ត្រៀប​នៅ​វាលស្រែ ខណៈដែល​ម្ចាស់​ព្រលែង​អោយ​ស៊ី​ស្មៅ​វាលស្រែ ដែល​អភូតហេតុ​រន្ទះបាញ់​បណ្តាល​ឲ្យ​ងាប់​ខាងលើនេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥ និង​០០​ល្ងាច​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៧​នេះ នៅ​ភូមិធំ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​
​បើតាម​ម្ចាស់​ក្របី​ខាងលើ​មានឈ្មោះ សឿន ឌឿ​ន ប្រុស អាយុ​៦៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មុំ ស៊ីណា អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិធំ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​មេឃ​ស្រទុម​មាន​ពពក​ខ្មៅ​ភ្លៀងខ្យល់​ផ្គរ​រន្ទះ ក្រោយមក​ក៏មាន​ផ្លេកបន្ទោ​ល​បែក​ផ្កាភ្លើង និង​ស្នូរ​សំឡេង​ផ្ទុះ​ដូច​គ្រប់​បែក ស្រាប់តែ​ក្របី​នៅ​វាលស្រែ​ដួល​ត្រៀប​ទើប​ដឹងថា​ត្រូវ​រន្ទះ​។​ក្រោយពី​ជួប​អភូតហេតុ​ដ៏​អាក្រក់​ខាងលើ​ម្ចាស់​ក្របី​បានត្រឹមតែ​សោកស្តាយ​ក្របី​របស់គាត់​ប៉ុណ្ណោះ​។​
​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅ​ថ្មីៗ​នេះ​នៅ​ស្រុក​កំពង់រោទិ៍​ក៏​ធ្លាប់មាន​អភូតហេតុ​រន្ទះបាញ់​ក្របី​ងាប់​ច្រើន​ក្បាល និង​មាន​មនុស្ស​ស្លាប់​ម្នាក់​ដោយសារ​រន្ទះបាញ់​ផងដែរ​។​
​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះធម្មជាតិ​ភ្លៀងខ្យល់​កន្ត្រាក់​ហើយ​សំខាន់​នោះ​ពេក​មាន​មេឃ​ភ្លៀងរលឹម​ផ្គរ​រន្ទះ​ត្រូវ​រក​កន្លែង​ណា​ដែលមាន​សុវត្ថិភាព​៕

18217838_1870271443211417_1102804459_n

មន្ត្រី​ពន្ធនាគារ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ ​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់​

ខេត្តស្វាយរៀង​៖​យ៉ាងហោចណាស់​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់​រងរបួស​ធ្ងន់ ខណៈដែល​ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​របស់​មន្ត្រី​ពន្ធនាគារ​ម្នាក់​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​អូស​ជាង​៥០​ម៉ែត្រ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៧ និង​៥០​នាទី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​១៣៧/១៣៨ ស្ថិត​ក្នុងភូមិ ប្រសូត្រ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​
​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ស្លាក​លេខ 1D 3871​បើក​ពី​ទិស​លិចទៅ​កើត​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ដ័​រ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U 7898 លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​បុក​ម៉ូតូ​រងគ្រោះ​ពីក្រោយ​ពេញទំហឹង​ផ្លោង​ហោះ​បោក​ក្បាល​ទៅ​កញ្ចក់​រថយន្ត និង​អូស​ជាង​៥០​ម៉ែត្រ​។ ក្រោយពី​បង្កហេតុ​រួច​អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា ដោយ​ក្នុង​រថយន្ត​បង្ក​មាន​អាវ​មន្ត្រី​ព​ន្ធា​គា ឈ្មោះ ណុប ប៊ុនលី ភេទ ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ មន្ត្រី​ពន្ធនាគារ រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។ ចំណែក​អ្នកបើក​ម៉ូតូ​មានឈ្មោះ ប្រាក់ សារ៉េត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ ត្រពាំង​អំពិល ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​ពាក់មួក​សុ​ត្ថិ​ភាព​) ជិះ​ឌុប​គ្នា ជាមួយ ឈ្មោះ សន សុជាតិ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ស្លាប់​នៅ​កន្លែងកើតហេតុ (​ពាក់មួក​សុវត្ថិភាព​)​។ សព​យុវជន​រងគ្រោះ​បាត់បង់​ជីវិត​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។ ចំណែក​មធ្យោបាយ​រក្សា​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

18260972_1870228749882353_670330779_o18260925_1870228729882355_1049019417_o18236710_1870228723215689_432712662_o18260740_1870228713215690_603802062_o

ស្លាប់​១៧៨​នាក់ និង​របួស​៦៨៣​នាក់​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ពេញ​១​ខែមេសា​

​រាជធានី​ភ្នំពេញ​៖​តាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ពេញ​១​ខែមេសា​សា ឆ្នាំ​២០១៧​នេះ​កើតឡើង​៣៧៤​លើក បណ្តាល​ឲ្ត​មនុស្ស​១៧៨​នាក់​ស្លាប់ និង​៦៨៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន មកពី​បើកបរ​ក្នុង​ល្បឿន​លឿន ស្ថិតនៅក្រោម​ឥទ្ធិពល​ស្រវឹង បើកបរ​ជែង មិន​ប្រកាន់​ស្តាំ បើកបរ​មិន​គោរព​សិទ្ធ និង​បត់​គ្រោះថ្នាក់​ជាដើម​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាង គឺ​រាជធានី​ភ្នំពេញ បន្ទាយមានជ័យ កំពង់ធំ កណ្តាល ព្រៃវែង កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ​៕

fn-2017-05-01-16-28-32-1fn-2017-05-01-16-28-32-0

មនុស្ស​៧នាក់​ស្លាប់ និង​របួស​ក្នុងករណី​បាញ់ប្រហារ​នៅ​ក្រុង San Diego

​អាមេរិក​៖​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​នៅ​ទីតាំង​អាង​ហែល​ទឹក​កម្សាន្ត​មួយកន្លែង​ក្នុង​ទីក្រុង San Diego រដ្ឋកា​លី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក បណ្តាល​ឲ្យ​មនុស្ស​យ៉ា​តិច​ចំនួន​០៧​នាក់​បាន​របួស​ហើយ​ជនរងគ្រោះ​ម្នាក់​ក៏បាន​ដាច់ខ្យល់​ស្លាប់​ដែរ ដោយសារតែ​រងរបួស​ធ្ងន់​ពេក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​យោងតាម​ប៉ូលិស​ប្រចាំ​នៅ​តំបន់​កើតហេតុ​បាន​និយាយថា ជនរងគ្រោះ​មួយចំនួន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារតែ​ការវាយប្រហារ​ខាងលើនេះ​។ ប៉ូលិស​បញ្ជាក់ថា ខ្មាន់កាំភ្លើង​ជា​បុរស​ជនជាតិ​ស្បែក​សម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​មួយ​ដើម​ត្រូវបាន​បាញ់សម្លាប់​ដោយ​មន្ត្រីប៉ូលិស​បីនាក់ ដែល​បាន​មកដល់​កន្លែងកើតហេតុ​។​
​ទោះបីយ៉ាងណា​ជុំវិញ​ករណី​បាញ់ប្រហារ​ខាងលើនេះ​សមត្ថកិច្ច​បាននិងកំពុង​បើក​ការស៊ើបអង្កេត​នៅឡើយ​៕

fn-2017-05-01-14-42-10-1

មុខសញ្ញា​ចោរ​លូក​ហោប៉ៅ​ម្នាក់​ត្រូវ​ចាប់ខ្លួន​នៅក្នុង​ផ្សារ​ព្រៃទា​

​ភ្នំពេញ​៖​ស្ត្រី​ដែលជា​មុខសញ្ញា​ចោរ​លូក​ហោប៉ៅ​ម្នាក់​ក្នុងចំណោម​បក្សពួក​មួយចំនួនទៀត​បានធ្វើ​សកម្មភាព​លូក​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ទៀត​នៅក្នុង​ផ្សារ​ព្រៃទា ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ ត្រូវបាន​ជ​ជនរងគ្រោះ​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ហើយ​ប្រជាពលរដ្ឋ​ជួយ​ចាប់បាន​វាយ​បន្តិចបន្តួច​រួច​ទើប​ប្រគល់ឱ្យ​បគរ​បាក​ប៉ុស្ដិ៍​ចោមចៅ​ចាត់ការ​បន្ត​។​
​ជនរងគ្រោះ​មានឈ្មោះ ស៊ីម ស្រី​ល័​ក្ខ អាយុ​២៩​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ ចំណែក​នារី​ជា​ជនសង្ស័យ​ឈ្មោះ ប៊ុត ស្រីមុំ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើ​ចេញពី​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ទៅ​ទិញ​ឥ​វ៉ាន់​នៅខាងមុខ​ផ្សា​ព្រៃទា​ស្រាប់តែ​ជនសង្ស័យ​ដើរមក​កៀរ​ជនរងគ្រោះ​ម្តង ហើយ​ម្តងទៀត​ពេលនោះ​ជនរងគ្រោះ​ក៏​មើលមុខ​រួច​ក៏​ដើរចេញ​ហើយក៏​មើល​មក​កាបូបស្ពាយ​របស់ខ្លួន​ឃើញ​ចំហរ​រូត​រួច​បាត់​កាបូប​លុយ​តូច​ក្នុង​កាបូប​លុយ​នោះ​មាន​លុយ​ចំនួន​១៨០​ដុល្លារ ពេលនោះ​ជនរងគ្រោះ​បាន​ដើរ​ទៅរក​ជនសង្ស័យ​ឃើញ​ហើយក៏​ធ្វើកា​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​រួច ហើយ​ជន​គ្រោះ និង​ប្តី​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ចោមចៅ​តែម្តង​។​
​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចោមចៅ​ឃាត់ខ្លួន​សួរ​នាំ​ និង​ចាត់ការ​ទៅតាម​នីតិវិធី​៕

18236037_1869786669926561_625072923_o 18236248_1869786699926558_1689362719_o 18236503_1869786673259894_29435883_o