រាជធានីភ្នំពេញ៖គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសថ្កោលទោសមន្ត្រីជាន់ខ្ពស់ម្នាក់ ឈ្មោះ លី ពឿង មានតួនាទីប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងលីយ៉ុង ប្រទេសបារាំង ដែលបានជេរប្រមាថគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ បំផុតដល់ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា។សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងដូចខាងក្រោម៖


ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូមកឈប់មុខផ្ទះហើយភ្លេចដកសោម៉ូតូ រួចចូលផ្ទះចាំឌុបក្មួយទៅរៀន ខណៈនោះមានជនឈ្លៀតឱកាស២នាក់ ចូលលួចបណ្ដើរម៉ូតូចេញជិះបានប្រហែល៥០ម៉ែត្រ ក៏ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍ខាងលើបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ អាន នីកា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាម្ចាស់ម៉ូតូដែលជនសង្ស័យលួចយកម៉ាក ToDay ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ1BY.5678 ។ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះនៅ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តឧត្ដម និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។
តាមស្ដីជនរងគ្រោះមាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតរូបគាត់ បានជិះម៉ូតូមកឈប់មុខផ្ទះ ហើយភ្លេចដកសោរម៉ូតូចេញ ដោយគាត់គិតថា ចូលផ្ទះតែមួយភ្លេត រួចក៏ចូលផ្ទះអង្គុយចាំឌុបក្មួយទៅរៀន ខណះនោះស្របពេលមានជនសង្ស័យឈ្លៀតឱកាស២នាក់ បានចូលលួចម៉ូតូរបស់គាត់បណ្ដើរចេញពីមុខផ្ទះ ហើយជិះបានប្រហែល៥០ម៉ែត្រ ក៏ក្មួយរបស់គាត់ប្រាប់ថាមានគេជិះម៉ូតូរបស់ពូរ ភ្លាមៗជនរងគ្រោះបានរត់ចេញមកក្រៅហើយស្រែកថាចោរៗៗនិងរត់ដេញតាមចាប់បណ្តើ រហូតតាមទាន់ចាប់បានអ្នកអង្គុយពីក្រោយបានម្នាក់ ចំណែកជនសង្ស័យជាអ្នកឌុប បានលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនសង្ស័យម្នាក់ខាងលើ ត្រូវបានម្ចាស់រងគ្រោះ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យចាត់ការតាមផ្លូវច្បាប់ ។ដោយឡែកជនរងគ្រោះក៏បានទៅប៉ុស្ដិ៍មានសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្ដឹងផងដែរ៕


ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូល្បឿនលឿនដូចហោះចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿងពេញទំហឹង ខណៈដែលរថយន្តនោះបើកឆ្លងផ្លូវ បណ្តាលឱ្យបុរសអ្នកបើកម៉ូតូខ្ទាតចូលខាងក្រោមរថយន្តបាក់.កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី២៨ខែ កុម្ភៈ ឆ្នាំ២០១៧ ចំណុចលើផ្លូវសហព័ន្ធរុស្ស៉ីផ្លូវបំបែកជា៣ចូលបន្ទាយទ័ពអាកាស៩៩ ទល់មុខប៉ុស្តិ៍នគរបាលកាកាប ស្ថិតក្នុងភូមិបប្រ៉ក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រស់ ផល្លា អាយុ១៩ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពងខេត្តកំពុងស្ពឺ ជិះម៉ូតូម៉ាក “MSX” ពណ៌ខ្មៅលាយក្រហម ដែលមានស្លាកលេខ ភ្នំពេញ ១-GH៩៧៤៦ ។ ចំណែកបុរសជាអ្នកបើករថយន្តស៊េរីទំនើប “HUMMER” នោះ ឈ្មោះម៉ែន សុខលាង អាយុជាង៤០ឆ្នាំ មុខរបរជាអ្នកបើករថយន្តឱ្យថៅកែរោងចក្រមួយកន្លែង ស្នាក់នៅភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបើករថយន្តម៉ាក “HUMMER” ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ ២-S ១១១៧ ។
សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរតាមផ្លូវបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជា៣រវាងផ្លូវសហព័ន្ធនិងផ្លូវបេតុងចូលមូលដ្ឋានទ័ពអាកាស”៩៩”ស្រាប់តែរថយន្តម៉ាក”HUMME
R”មួយគ្រឿងខាងលើបើកឆ្លងផ្លូវល្បឿនល្មមពេលនោះម៉ូតូ”MSX”កំពុងបើកល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តខ្ទាតជនរងគ្រោះចូលខាងក្រោរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង រថយន្តនិងម៉ូតូយកទៅរក្សាទុកបណ្តោះអាន្ននៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ អាជីវករខ្មែរ ជាច្រើននាក់ លក់ទំនិញក្លែងកម្មសិទ្ធិបញ្ញា លើកគ្នាធ្វើបាតុកម្ម សុំឲ្យជួយអន្តរាគមន៍ ពីអាជ្ញាធរកម្ពុជា នៅមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អាជីវករជាបាតុករ បានប្រាប់នៅព្រឹកថ្ងៃទី២៨ កុម្ភ:ថា: ពួកខ្លួនបានទាក់ទង់ បង្កូកគ្នាពីមុនមក ហើយព្រឹកនេះ បានប្រមូលផ្តុំ ធ្វើបាតុកម្មអហិង្សា នៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីស្នើសុំអន្តរាគមន៍ ដល់អាជ្ញាធរ សមត្ថកិច្ចកម្ពុជាគ្រប់ថ្នាក់ គ្រប់ជំនាញរបស់កម្ពុជា ដើម្បីទាក់ទងចរចា សម្របសម្រួលនឹងភាគីថៃ ដើម្បីបន្តអនុគ្រោះ យោគយល់ ពន្យារដល់ការលក់ដូរទំនិញ ប៉ះពាល់កម្មសិទ្ធិបញ្ញា នៅក្នុងតូប ស្តង់ នៃអគារដំបូលខៀវ និងកន្លែងផ្សេងទៀត នៃក្រុមផ្សាររោងក្លឿ ពោលគឺកុំទាន់បង្ក្រាប ក្តៅដៃពេកលក់អស់សិន។
អាជីវករ ជាបាតុករតវ៉ា ដែលមានការរៀបចំនេះ និងមួយចំនួន ជាប្រពន្ធ កូន សាច់ញាតិមន្ត្រីអាជ្ញាធរ សមត្ថកិច្ចកម្ពុជា នៅសាលាក្រុង សង្កាត់ និងច្រកទ្វារព្រំដែន ប៉ោយប៉ែតផងដែរ បានបោះពុម្ព និងសរសេរអក្សរដៃ នូវញត្តិ គោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដើម្បីសុំអន្តរាគមន៍ ទៅរាជរដ្ឋាភិបាល យោធាថៃ។
លិខិតសរសេរថា អាជីវករខ្មែរ លក់ដូរនៅផ្សារថៃ និងនៅផ្សាររោងក្លឿ បានរងការគាបសង្កត់ ចាប់ និងបិទអាជីវកម្ម មិនអោយលក់ដូរស្រួល ពោលគឺបានរងនូវ ការធ្វើទុក្ខបុកម្នេញ បង្កការលំបាក រងអំពើអយុត្តិធម៌ផង។ចំណែកអាជីវករ កម្មកររកស៊ី ត្រីស្រស់ នាំពីកម្ពុជា ទៅថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាននិយាយដែរថា: ពួកខ្លួនក៏ស្នើសុំ អន្តរាគមន៍ពីអាជ្ញាធរ សមត្ថកិច្ចកម្ពុជា ទៅសមភាគីថៃ ដើម្បីស្នើសុំកុំតម្លើងថ្លៃពន្ធនាំត្រីស្រស់ (ត្រីរ៉ស់ និងឆ្តោរ) ពីកម្ពុជាទៅផ្សាររោងក្លឿ ចំនួន១.២០០បាត ឬ ១.៥០០បាត/១០០ គ.ក្រត្រី ពោលគឺសុំរក្សាតម្លៃពន្ធចាស់ ៣៥០-៤០០បាត ឬអាចឡើងដល់ត្រឹម ៥០០-៦០០បាត /១០០ គ.ក្រត្រី។
ការតវ៉ានេះ ចំពេលដែលភាគីថៃ នឹងបញ្ចប់ឱសានវាទ ហើយអនុវត្តវិធានការថ្មី ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ តទៅ នូវករណីទាំង២។ ពួកគេស្នលដោយទទូចថា សុំភាគីថៃរក្សាការអនុវត្តចាស់ដដែល។អាជីវករខ្មែរ បានប្រាប់ថា នៅរសៀលនេះ ពួកខ្លួននឹងទៅប្រជុំ ជាមួយមន្ត្រីពាណិជ្ជកម្ម មន្ត្រីជំនាញកម្មសិទ្ធិបញ្ញា និងក្រុមហ៊ុនអាមេរិកាំង ជាម្ចាស់ទំនិញ រងការរំលោភ ក្លែងម៉ាកសញ្ញា ដែលមានបញ្ហានេះផងដែរ។
បាតុកម្មនេះបានរំសាយវិញ នៅម៉ោងជាង ៩ ព្រឹក ថ្ងៃទី២៨ កុម្ភ:ដដែល បន្ទាប់ពីមន្ត្រីអាជ្ញាធរ សមត្ថកិច្ចក្រុង បានមកទទួលសេចក្តីស្នើអន្តរាគមន៍ និងញត្តិពីពួកគេ៕


ខេត្តព្រះសីហនុ៖យោងតាមសេចក្តីពីភ្នាក់ងារបានឲ្យដឹងថា មានក្មេងស្រីតូចៗចំនួន៧នាក់ បានលង់ទឹកបឹងព្រែកទប់ ក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំងអស់មានអាយុចាប់ពី៧ឆ្នាំ ទៅ១៣ឆ្នាំ ហើយពួកគេទាំងអស់មានគ្នា១០នាក់ ស្រី៩នាក់ បាននាំគ្នាចុះទៅលេងទឹកបឹងនេះជិះទូក តែ៧នាក់ចុះទឹក ក៏លង់ស្លាប់តែម្តង។ របាយការណ៍ដដែលបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង៧នាក់នោះមាន៖ ទី១ ម៉ឺង ស្រីគា អាយុ១២ឆ្នាំ។ ទី២ឈ្មោះ ម៉ឺង ស្រីគីម អាយុ១០ឆ្នាំ។ ទី៣ឈ្មោះ បូ ស្រីកា អាយុ១២ឆ្នាំ។ ទី៤ឈ្មោះ ម៉េង ស្រីណុច អាយុ៦ឆ្នាំ។ ទី៥ឈ្មោះ ឃ្មឹម អាយុ៦ឆ្នាំ។ ទី៦ឈ្មោះ ជា សុខនឿន អាយុ៧ឆ្នាំ និងទី៧ឈ្មោះ ជ្រាន់ ស៊ីអ៊ី អាយុ១៣ឆ្នាំ។ ចំណែកអ្នកនៅរស់៣នាក់មាន៖ ទី១ឈ្មោះ ថន ចាន់វី ភេទប្រុស អាយុ៣ឆ្នាំ។ ទី២ឈ្មោះ ស្រី នាង ភេទស្រី និងទី៣ឈ្មោះ ស្រី ញាញ់។
បើតាមសមត្ថកិច្ចបានបន្ថែមថា ជនរងគ្រោះទាំងអស់រស់នៅខាងក្រោយវត្តឥនញាណ ក្រុងព្រះសីហនុ៕




រាជធានីភ្នំពេញ៖ព្រឹទ្ធសភានៃកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីស្នើច្បាប់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយសំឡេងសមាជិកព្រឹទ្ធសភា៤៤រូប បន្ទាប់ពីបើកកិច្ចប្រជុំរយៈពេលជាង១ម៉ោងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំព្រឹទ្ធសភាវិសាមញ្ញ នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៤៤រូប ក្នុងនោះ សមាជិកមកពីគណបក្សសមរង្ស៊ី មិនបានចូលរួមកិច្ចប្រជុំនេះឡើយ៕

អាមេរិក៖យន្តហោះធន់តូចមួយគ្រឿងបានធ្លាក់ចូលផ្ទះប្រជាជនបង្កឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច (ម៉ោងក្នុងតំបន់) ស្ថិតនៅតំបន់ Riverside នៃរដ្ឋ California សហរដ្ឋអាមេរិក។
ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីចំនួនជនរងគ្រោះ ដោយសារហេតុការណ៍ធ្លាក់យន្តហោះនេះនៅឡើយទេ ខណៈដែលក្រុមពន្លត់អគ្គិភ័យកំពុងតែធ្វើការអន្តរាគមន៍៕

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ បន្ទាប់ពីរដ្ឋសភា អនុម័តកាលពីពេលថ្មីៗកន្លងមកនេះ។
គួរបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មស្តីពី គណបក្សនយោបាយ មាន៩ជំពូក និង២២មាត្រា។ ក្នុងនោះក៏មានចែងពីការមិនអនុញ្ញាតឲ្យអ្នកមានទោសទណ្ឌធ្វើជាមេបក្ស អនុប្រធាន និងគណៈកម្មការនាយកផងដែរ៕


ខេត្តកំពង់ចាម៖អគ្គិភ័យដ៏រន្ធត់មួយបានឆាប់ឆេះហ្គារ៉ាស់សាំង និរថយន្តដឹកស៊ីទែនសាំង បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅធ្វើឲ្យមានការភ្ញាក់ផ្អើល និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្បែរនោះ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
គ្រោះអគ្គិភ័យនោះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ចំពោះមូលហេតុបង្កឲ្យមានគ្រោះអគ្គីភ័យនេះគឺនៅមិនទាន់ដឹងនៅឡើយទេ តែតាមការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីរថយន្តដឹកស៊ីទែនសាំងបានជ្រុលបុកបង្គោលភ្លើងទើបបង្កជាអគ្គីភ័យ។ គ្រោះអគ្គិភ័យដ៏សន្ធោរសន្ធៅនោះបានលេបត្របាក់តួហ្គារ៉ាស់សាំងមួយចំនួន និងឆេះស៊ីទែនសាំងតែប៉ុណ្ណោះ៕



រាជធានីភ្នំពេញ៖នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បក្សសង្គ្រោះជាតិ នឹងធ្វើសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធាននិងអនុប្រធានគណបក្ស ខណដែលលោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន បក្សប្រឆាំងនាពេលថ្មីៗនេះ ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបង្ហើបព័ត៌មានគួរឲ្យទុកចិត្តបានថា សមាជនាពេលខាងមុខនេះ នឹងត្រូវជ្រើសរើសលោក កឹម សុខា ធ្វើជាប្រធានគណបក្សជំនួសតំណែងលោក សម រង្ស៊ី។ ដោយឡែកតំណែងអនុប្រធានគណបក្សគឺមានតែមួយប៉ុណ្ណោះ ដូចពេលមុនដែលលោក សម រង្ស៊ី ជាប្រធាននិងលោក កឹម សុខា ជាអនុប្រធាន។
ទាក់ទងតំណែងអនុប្រធាននេះ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនោះអះអាងថា គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានឯកភាពហើយ គឺប្រគល់ឲ្យលោក គង់ គាំ បច្ចុប្បន្នជាប្រធានគណបក្ស សម រង្ស៊ី ព្រោះថា មានតែលោក គង់ គាំ តែម្នាក់គត់ដែលស័ក្កសមទទួលតំណែងមួយនេះ។
សូមជម្រាបថា គណបក្សសង្គ្រោះជាតិ គ្រោងរៀបចំសមាជវិសាមញមួយនៅថ្ងៃទី២ ខែមិនាខាងមុខនេះ ដែលសមាជនោះនឹងធ្វើការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សសង្គ្រោះជាតិជាថ្មី បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងពីតំណែង៕

រាជធានីភ្នំពេញ៖ដោយផ្តើមពីការថ្លែងថា ការរស់រាន ការលើកកម្ពស់សិទ្ធិសេរីភាព កើតចេញពីប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ ហើយផ្ទុយទៅវិញប្រសិនបើប្រទេសដែលគ្មានសន្តិភាពមានសង្គ្រាមបង្ហូរឈាម គឺកុំនិយាយដល់សិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ។ ដូច្នេះដើម្បីឲ្យមានសិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពពេញលេញនោះ យើងត្រូវនាំគ្នាការពារសុខសន្តិភាពក្នុងប្រទេសកម្ពុជាឲ្យបានទោះជាស្ថិតក្នុងតម្លៃណាក៏ដោយចុះ។
ថ្លែងនៅក្នុងពិធីមួយដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើនដល់មន្ត្រីក្រោមឱវាទ ពីការពង្រឹងអភិបាលកិច្ច រួមទាំងការពង្រឹងសន្តិសុខ ការពារពលរដ្ឋ និងភ្ញៀវទេសចរដើម្បីទាក់ទាញការចាប់អារម្មណ៍ឲ្យបរទេសទេសមកទស្សនាកម្ពុជា ។
សម្តេច ហ៊ុន សែន ក៏បានរំឭកពីឥទ្ធិពលសង្គ្រាម ដែលកើតឡើងនៅកម្ពុជា និងបំផ្លាញនូវអ្វីៗ ទាំងអស់នៅកម្ពុជា ជាក់ស្តែង អង្គរវត្តខ្មែរ មានអាយុកាលជិត១០០០ឆ្នាំហើយ ប៉ុន្តែតំបន់ទាក់ទាញទេសចរណ៍មួយនេះ គ្មានភ្ញៀវបរទេសមកកំសាន្តទេ អំឡុងទសវត្សរ៍៧០ដែលកម្ពុជាមានសង្គ្រាម។
ផ្តើមពីនោះសម្តេចបានដាក់បទបញ្ជាថា ក្នុងរូបភាពណាក៏ដោយ ស្ថាប័នពាក់ព័ន្ធ ត្រូវទប់ស្កាត់ឲ្យបាន នូវសុខសន្តិភាពដែលកម្ពុជា កំពុងរក្សាបានដូចពេលនេះ ។
ការថ្លែងរបស់សម្តេច ទាក់ទងការការពារសន្តិភាពមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែសម្តេចបានក្រើនរម្លឹកញឹកញ៉ាប់ជាសាធារណៈ ដើម្បីជាការដាស់តឿន និងពញាក់ស្មារតីកងកម្លាំងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ក្នុងការការពារសន្តិភាព ដែលស្វែងរកបានដោយកម្រដូចសព្វថ្ងៃនេះ៕

ចិន៖បើយោងតាមទស្សនាវដ្តីដែលមានឯកទេសក្នុងកិច្ចការយោធាចិនបានចុះផ្សាយថា ចិនកំពុងអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេងដោយកំពុងផ្តោតលើការចាក់ទម្លុះខែលការពារមីស៊ីលរបស់ជប៉ុននិងប្រទេសជិតខាងអាស៊ីខាងកើតផ្សេងទៀត។
ទស្សនាវដ្តី Kanwa Defense Review មានមូលដ្ឋាននៅប្រទេសកាណាដាបានចុះផ្សាយថា កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិនបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍអាវុធលឿនជាងសំឡេងដើម្បីសំញែងដាក់ប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសជប៉ុននិងតៃវ៉ាន់ព្រមទាំងការពង្រាយខែលមីស៊ីលអាមេរិកតាមការគ្រោងទុករបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។
អាវុធលឿនជាងសំឡេងនេះគឺជាអាវុធជំនាន់ក្រោយដែលធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងរហូតដល់ទៅ១០ដងឬ១០ម៉ាច។ វាអាចបត់បែននិងហោះសំកាំងតាមអាកាសដែលធ្វើឲ្យមានការលំបាកខ្លាំងណាស់សម្រាប់ប្រព័ន្ធការពារមីស៊ីលក្នុងការបាញ់ទម្លាក់។
ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកនិងរុស្ស៊ីក៏បានខឹងសម្បារផងដែរអំពីការអភិវឌ្ឍសមត្ថភាពដែលអាចធ្វើការវាយប្រហារលឿនជាងសម្លេងនេះ។ វាត្រូវបានគេគិតថា ប្រព័ន្ធប្រឆាំងមីស៊ីលរបស់ជប៉ុនអាចគ្មានឥទ្ធិពលប្រសិនបើក្រុងប៉េកាំងអភិវឌ្ឍអាវុធលឿនជាងសំឡេង។
នៅក្នុងប្រទេសជប៉ុន ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូតសមត្ថភាពកម្រិតខ្ពស់ត្រូវបានដាក់ពង្រាយដោយកងកម្លាំងការពារដែនអាកាសខ្លួនឯងរួមជាមួយនឹងនាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារតាមសមុទ្របំពាក់ជាមួយឧបករណ៍ចាប់មីស៊ីល Standard Missile-3 ។
ដោយឡែក តៃវ៉ាន់ក៏បានដាក់ពង្រាយឧបករណ៍ចាប់មីស៊ីលពីដីទៅអាកាស PAC-3 ផងដែរខណៈពេលដែលប្រទេសកូរ៉េខាងត្បូងបានសម្រេចចិត្តក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលឆ្លងទ្វីប THAAD នៅលើទឹកដីរបស់ខ្លួនដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងមីស៊ីលកាន់តែខ្លាំងរបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា ប្រទេសចិនបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលលឿនជាងសំឡេងចំនួនប្រាំពីរលើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អ៊ីរ៉ាក់៖កងកម្លាំងសន្តិសុខអ៊ីរ៉ាក់យ៉ាងហោចណាស់៣០នាក់ និងជនស៊ីវិលជាង២០០នាក់ត្រូវបានសម្លាប់ និងរងរបួសក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះនៃការវាយរុលចូលកាន់តែជ្រៅទៅក្នុងភាគខាងលិចទីក្រុង Mosul របស់កងកម្លាំងអ៊ីរ៉ាក់។ ការវាយប្រហារបានធ្វើឲ្យចំនួនអ្នកស្លាប់ និងរបួសកើនឡើង។
ការកើនឡើងដ៏លឿននៃតួលេខនេះបានឆ្លុះបញ្ចាំងអំពីអ្វីដែលកើតឡើងនៅភាគខាងកើតទីក្រុង Mosul ខណៈការប្រយុទ្ធគ្នាបានផ្លាស់ប្តូរពីភូមិជនបទទៅដល់តំបន់ជាយក្រុង។ បណ្តាគ្លីនិកនានាដែលស្ថិតនៅខ្សែត្រៀមជួរមុខឥឡូវនេះគឺពោរពេញទៅដោយអ្នករបួស។ នៅឯគ្លីនិកមួយកាលពីថ្ងៃអាទិត្យ សាកសពត្រូវគេយកទៅដាក់ផ្ទាល់នឹងដីដើម្បីយកគ្រែដាក់អ្នករបួស។
ទោះបីជាយ៉ាងណាក៏ដោយយោធាអ៊ីរ៉ាក់មិនបានបង្ហាញរបាយការណ៍ផ្លូវការទេអំពីចំនួនអ្នកស្លាប់និងរបួស ប៉ុន្តែគ្រូពេទ្យនៅគ្លីនិកខ្សែត្រៀមជួរមុខបានផ្តល់តួលេខនេះ៕

ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ២នាក់ដែលជួបឧបទ្ទវហេតុធ្លាក់ពីលើអគារការដ្ឋានសំណង់កំពស់៣៩ជាន់នៅខេត្តប៉ាធុមថានី ប្រទេសថៃ ត្រូវបានភាគីថៃបញ្ជូនសពប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងព្រឹកនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ជនរងគ្រោះទាំង២នាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នា ម្នាក់ឈ្មោះ ឆេង សឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាបងថ្លៃ និងម្នាក់ទៀតឈ្មោះ មូល កុសល ភេទប្រុស អាយុ២២ឆ្នាំ ជាប្អូនថ្លៃ មានទីលំនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះទាំង២នាក់បានជួបគ្រោះថ្នាក់ធ្លាក់ពីលើអគារ ខណៈកំពុងធ្វើការជាកម្មករសំណង់នៅខេត្តប៉ាធំថានី ជិតក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។
សាច់ញាតិសពបានប្រាប់ពីហេតុការណ៍ធ្លាក់នោះដល់សមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថា មុនកើតហេតុ ជនរងគ្រោះបានស្ថិតនៅលើអគារការដ្ឋានសំណង់មួយដែលមានកំពស់៣៩ជាន់ ចាំទទួលស៊ីម៉ងត៍ដែលគ្រឿងចក្រយោងឡើងតាមដងស្ទូច ។ ខណៈគ្រឿងចក្រយោងស៊ីម៉ង់ត៍ដល់ចំណុចជាន់ទី៣៩នោះ ជនរងគ្រោះកំពុងស្រាយទំពក់យោង ស្រាប់តែអ្នកបញ្ជាគ្រឿងចក្រឡើងធ្វើឲ្យបោកចំជនរងគ្រោះទាំង២នាក់ធ្លាក់មកដីតែម្តង ។
សពក្រោយបញ្ជូនដល់កម្ពុជា ត្រូវសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍