All posts by មេគង្គ ប៉ុស្តិ៍

ឪពុកចុង​ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំត្រូវនគរបាលវ៉ៃខ្នោះ​

ខេត្តរតនគិរី​៖​សមត្ថកិច្ច​ស្រុក​កូន​មុំ​បានធ្វើការ​ឃាត់ខ្លួន​ឪពុកចុង​ចិត្ត​តិរច្ឆាន​ម្នាក់ បន្ទាប់​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ ដែលរ​កណី​ចាប់រំលោភ​នេះ​បាន​ប្រព្រឹត្តឡើង​នៅវេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​
​ប្រភពពី​នគរបាល​ស្រុក​កូន​មុំ​បានអោយដឹងថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ញ​.​ស​.​ខ អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​កូនចុង​ជនសង្ស័យ​ឈ្មោះ រុំ វិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​
​បច្ចុប្បន្ន​នគរបាល​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​កូន​មុំ កំពុង​ធ្វើ​សំណុំបែបបទ​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Untitled-1

ឧទ្ធរណ៍​ផ្តន្ទាទោស​ស្ត្រី​បឹងកក់​៤​នាក់​តាម​ការសម្រេចរ​បស់​សាលាដំបូង

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ​សាលាឧទ្ធរណ៍​បានកំណត់​ឲ្យ​មានទោស​លើ​ស្ត្រី​បឹងកក់​៤​នាក់​តាម​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដដែល​ពាក់ព័ន្ធ​បទល្មើស «​ជេរប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​»​។​
​គួរ​បញ្ជាក់ថា ជនជាប់ចោទ​ទាំ​៤​នាក់​រួមមាន​៖ ឈ្មោះ ទេព វ​ន្នី ,​ឈ្មោះ បូ ឆវី​, ឈ្មោះ គង់ ចន្ថា និង​ឈ្មោះ ហេង មុំ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​៦​ខែ បន្ទាប់ពី​ពួកគេ​បាន​ជេរប្រមាថ និង​ប្រឆាំងនឹង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១១ ខណៈដែល​ពួកគេ​បានដាក់​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថាប័ន​នេះ ដើម្បី​សំណូមពរ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​៕

fn-2017-02-23-08-48-39-0

ស្ត្រី​សង្ស័យ​ករណី​ឃាតកម្ម​លោក គីម ជុង​ណា​ម ថា នាង​ត្រូវគេ​បោក​ប្រើ​ក្នុងតម្លៃ​៩០​ដុល្លារ​

​ម៉ាឡេស៊ី​៖​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​និយាយថា ស្ត្រី​ឥណ្ឌូណេស៊ី និង​វៀតណាម ដែល​ជាប់​សង្ស័យ​បាញ់​សារធាតុពុល​សម្លាប់​លោក គីម ជុង​ណា​ម អះអាងថា រូបនាង​ត្រូវបាន​គេ​ជួល​ក្នុងតម្លៃ​លុយ​៩០​ដុល្លារ ដោយ​ពួកគេ​មិន​ស្គាល់​លោក គីម ជុង​ណា​ម និង​គិត​ស្មានថា បាន​ចូលរួម​សំដែង​ក្នុង​កម្មវិធី​កំសាន្ត​របស់​ទូរទស្សន៍​។​
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​បាន​និយាយថា លោក គីម ជុង​ណា​ម​បាន​ស្លាប់ យ៉ាង​វេទនា នៅ​២០​នាទី​ក្រោយ​រង​សារធាតុពុល VX ដែលជា​អាវុធ​គីមី​សម្លាប់​មនុស្ស​ដ៏​កាច​សាហាវ និង​ដែល​ហាម​បិទ​ខ្ទប់​ដោយ​អង្គការសហប្រជាជាតិ​។
តាម​រូបភាព​វីដេអូ​របស់​កា​ម៉េ​រ៉ា​សុវត្ថិភាព​នៅ​ព្រលានយន្តហោះ​គូ​ឡា​ឡាំ​ពួរ​បាន​បង្ហាញថា លោក គីម ជុង​ណា​ម ដែល​កំពុង​រង់ចាំ​ប្តូរ​យន្តហោះ ទៅ​ម៉ា​កាវ ត្រូវបាន​ស្ត្រី​ពីររូប បាញ់​វត្ថុ​រាវ​នៅលើ​មុខ​។ គីម ជុង​ណា​ម​បានដាក់​ខ្យល់​ស្លាប់​ក្នុង​រថយន្ត ដឹក​ទៅ​មន្ទីរពេទ្យ​នៅ​គូ​ឡាំ​ឡាំ​ពួរ​។​
ដោយ​លែ​ក​ការបកស្រាយរ​បស់ជនស​ង្ស័​យ​ស្ត្រី​ទាំងពីរ ផ្ទុយស្រឡះ រូបភាព​វីដេអូ និង​ការអះអាង​របស់​ប៉ូលិស​ម៉ាឡេស៊ី ដែល​បាន​និយាយប្រាប់​អ្នកកាសែត​ថា ស្ត្រី​ទាំង​ពីរបាន​ស្គាល់​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​វត្ថុ​រាវ ព្រោះថា នៅក្រោយ​បាញ់​ទៅលើ​មុខ គីម ជុង​ណា​ម ស្ត្រី​ម្នាក់​បានរ​ត់ទៅ​លាងដៃ នៅក្នុង​បន្ទប់ទឹក​ក្នុង​ព្រលានយន្តហោះ​។ តាម​ប៉ូលិស ស្ត្រី​ជាប់​សង្ស័យ​ម្នាក់​ក្អួតចង្អោរ​ដោយសារ​ឥទ្ធិពល​សារធាតុ​គីមី ក្នុងពេល​មន្ត្រី​ទូត​ឥណ្ឌូណេស៊ី និង​វៀតណាម​បញ្ជា​ក់រៀងៗ​ខ្លួន​ជនជាតិ​របស់ខ្លួន មាន​សុខ​ភាពល្អ​ក្នុង​មន្ទីរ​ឃុំខ្លួន​របស់​ប៉ូលិស​។​
គួរ​បញ្ជាក់ថា ក្រៅតែពី​ចាប់ឃុំខ្លួន​ជនសង្ស័យ​ស្ត្រី​ពីររូប និង​ជនជាតិ​កូរ៉េ​ខា​ជើង​ម្នាក់ ប៉ូលិស​ម៉ាឡេស៊ី​កំពុង​តាមរក​ចាប់​ជនសង្ស័យ​៧​រូប​ផ្សេងទៀត ដែល​ទាំងអស់គ្នា​សុទ្ធតែជា​ជនជាតិ​កូរ៉េខាងជើង​។ ជាមួយគ្នានេះ​មេ​ប៉ូលិស​ម៉ាឡេស៊ី បានប្រកាស​ពី​បំណង​ចង់​ឲ្យ​មាន​ដីកាចាប់ខ្លួន មន្ត្រីជាន់ខ្ពស់​របស់​ទូ​ត​កូរ៉េខាងជើង នៅ​ម៉ាឡេស៊ី ដែល​គេ​ជឿថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​ឃាតកម្ម​លើ​លោក គីម ជុង​ណា​ម ផងដែរ​៕

2017-02-22t150626z_745344652_rc1174ea29e0_rtrmadp_3_northkorea-malaysia-kim-vietnam

បេក្ខភាព​២​រូប​គ្រោង​ដាក់ជូន​សមាជ CNRP សម្រាប់​តំណែង​ប្រធាន​បក្ស​

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់ថា មាន​បេក្ខភាព​យ៉ាងតិច​២​រូប​សម្រាប់​តំណែង​ប្រធាន​គណបក្ស​សម្រាប់​ដាក់ជូន​សមាជ​អនុម័ត​ជ្រើសរើស​ជា​ប្រធាន​គណបក្ស គ្រា​ដែល​សមាជ​នោះ​គ្រាង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៧ ខាងមុខនេះ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។​
​យោងតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​រូបនោះ​បញ្ជាក់ថា បេក្ខភាព​ទាំង​២​រូបនោះ​គឺ លោក កឹម សុខា និង អ្នកស្រី ជូ​ឡុង ស៊ូ​ម៉ា​រ៉ា ដែល​និង​ត្រូវ​ប្រកួតប្រជែង​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជំនួស​លោក សម រង្ស៊ី ដែល​បាន​លាលែង​ការ​ពី​ពេល​ថ្មីៗ​នេះ​។​
​ចំណែក បេក្ខភាព​អនុប្រធាន​គណបក្ស​រួមមាន​លោក គង់ គាំ លោក យឹម សុវណ្ណ លោក ប៉ុល ហំ​ម ប៉ុន្តែ​បេក្ខភាព​នេះ​មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ ព្រោះ​នៅមាន​ការ​ប្រទាញប្រទង់​គ្នា​រវាង​អ្នកគាំទ្រ​លោក សម រង្ស៊ី និង​លោក កឹម សុខា​៕

xx216976909_740793189413456_1628071406_n

ឃើញ​នាង​កំពុងតែ​បត់ជើង ស្ទុះ​ចាប់ទាញ​ដាក់​លើ​កាណូត​រំលោភ​

​ខេត្តពោធិ៍សាត់​៖​បុរស​ពោះម៉ាយ​ល្មោភកាម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​នារី​រងគ្រោះ ករណី​ចាប់រំលោភ​រហូត​បានសម្រេច ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​កំពង់​ប្រាក់ ឃុំ​ស្នារ​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិសាត់​។ បុរស​ល្មោភកាម​មានឈ្មោះ អ៊ឹម កុសល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ចំណែកឯ​នារី​រងគ្រោះ​អាយុ​២១​ឆ្នាំ ហើយ​អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២០ ខែកុម្ភៈ នារី​រងគ្រោះ​បាន​អុំទូក​ទៅ​បត់ជើងធំ​នៅ​ព្រៃ​លិច​ទឹក​ក្រោយ​ផ្ទះ ខណៈ​កំពុងតែ​បត់ជើង ស្រាប់តែ​ជនសង្ស័យ​បានមក​ចាប់​នាង​ក្រៀក​ឡើងលើ​កាណូត បន្ទាប់មក​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច​តែម្តង​។ ក្រោយពី​ចាប់រំលោភ​នាង​រួច ជនសង្ស័យ​បាន​គំរាម​នាង​មិន​ឲ្យ​ប្រាប់​អ្នកណា ហើយក៏​បើកកាណូត​ទៅ​បាត់​តែម្តង​។ ដោយសារតែ​ខ្លាច​ជនសង្ស័យ ទើប​នារី​រងគ្រោះ​មិន​ហ៊ាន​ប្រាប់​អ្នកណា រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ទើប​នាង​ដាច់ចិត្ត​ដាក់ពាក្យ​បណ្តឹង ហើយ​សមត្ថកិច្ច​ក៏​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕

5fc02743-0a28-4d4f-ab3a-07e3daa11e72

អ៊ីរ៉ាក់​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ទឹកដី​ស៊ី​រី​

​បា​កដាដ​៖​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​ថ្លែងថា កងទ័ពអាកាស​របស់​អ៊ីរ៉ាក់​បាន​ទៅលើ​តំបន់​ព្រំដែន​រវាង​ស៊ី​រី និង​អ៊ីរ៉ាក់​ដែលជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ISIS ដោយមាន​កិច្ចសហការ​ជាមួយ​ទីក្រុង​ដា​ម៉ាស់​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​ជាមួយគ្នានេះ​ទីក្រុង​ម៉ូ​ស៊ុ​ល ដែលជា​មូលដ្ឋាន​ស្នូល​របស់​ក្រុម ISIS វិញ​ក៏​កំពុងតែ​ត្រូវបាន​កងទ័ព​អ៊ីរ៉ាក់​វាយ​រំដោះ​ជា​បណ្តើរ​ផងដែរ តាមរយៈ​ការ​វាយ​កាន់កាប់​មកវិញ​នូវ​តំបន់​សំខាន់ៗ ដូចជា​ព្រលានយន្តហោះ និង​មូលដ្ឋានទ័ព​ជាដើម​។
​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក al-Abadi បាន​ថ្លែង​បញ្ជាក់ថា «​វីរៈបុរស​លើ​ដែនអាកាស​របស់​យើង​បាន​បើក​ការវាយប្រហារ​សងសឹក​ទៅលើ​ក្រុម​ភេរ​វករ ដោយ​ទទួលបាន​នូវ​ជោគជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»​។ លោក​បន្ថែមថា ការវាយប្រហារ​ត្រូវបាន​កងទ័ព​អ៊ីរ៉ាក់​អះអាងថា ធ្វើឡើង​ទៅលើ​មូលដ្ឋាន​ផលិត​គ្រាប់បែក​សម្រាប់​បំផ្ទុះ​លើ​រថយន្ត​របស់​ក្រុម ISIS នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដោយ​ប្រើប្រាស់​យន្តហោះ​ទំនើប F16 ក្នុង​ប្រតិបត្តិការ ខណៈ​អាមេរិក​ក៏បាន​ជួយ​ក្នុង​រឿងនេះ​ដែរ តាមរយៈ​ការផ្តល់​ព័ត៌មាន​សម្ងាត់​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​គឺជា​លើកដំបូង​ដើម្បី​ជាការ​សងសឹក​ទៅនឹង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​បា​កដា​ដដែល​បានសម្លាប់​ប្រជាជន​អ៊ីរ៉ាក់​ជាច្រើន​នាក់​ស្លាប់ និង​រងរបួស​៕

fn-2017-02-25-10-19-34-0

ពលករ​ខ្មែរ​២​នាក់​ធ្លាក់​ពីលើសំណង់​អគារខនដូ​ស្លាប់​នៅ​ប្រទេស​ថៃ​

​បន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​២​រូប​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​ដោយសារ​ធ្លាក់​ពីលើ​អគារ​កំពស់​៣៩​ជាន់ នៅក្នុង​ប្រទេស​ថៃ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម្សិលមិញ ស្ថិតនៅ​ទីតាំង​ខន​ដូ​មី​នៀម មួយកន្លែង​នៅក្នុង ស្រុក​បាង​យ៉ៃ ខេត្ត​ណុន​ថៈ​បុរី ប្រទេស​ថៃ​។​
​ពលករ​ខ្មែរ​ទាំង​២​រូប​ត្រូវបាន​គេ​រាយការណ៍​ថា មានឈ្មោះ ភឿន ស៊ិន ភេទ​ប្រុស និង​ម្នាក់ទៀត​ឈ្មោះ មូល កុសល ភេទ​ប្រុស មាន​អាយុ​២២​ឆ្នាំ​ដូចគ្នា ហើយ​ពួកគេ​ទាំង​២​នាក់​ធ្វើការ​ជាជាង​ឈើ​នៅ​ទីតាំង​កើតហេតុ​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ឡើងទៅ​ធ្វើការ​នៅ​ជា​ន់ទី​៣៩ ដើម្បី​តុបតែង​គ្រឿង​សង្ការ​រឹម​ធ្វើ​ពី​ឈើ លុះ​ក្រោយមក​ជនរងគ្រោះ​ក៏បាន​ធ្លាក់​ពីលើ​អាគារ​នោះ​ស្លាប់ ដោយ​មិនដឹង​មូលហេតុ​តែម្តង​។​
​ក្រោយ​កើតហេតុ កំលាំង​តម្រួត​ថៃ​បាន​ចុះមក​ធ្វើការ​ពិនិត្យ​ទីតាំង​កើតហេតុ ដើម្បី​រក​មូលហេតុ​នៃ​ការធ្លាក់ ហើយ​បច្ចុប្បន្ន​សព​ពលករ​ទាំងពីរ​នាក់​ត្រូវ​បានរៀបចំ​ចាត់ចែង​តាមផ្លូវ​ច្បាប់ ដើម្បី​ធ្វើការ​បញ្ជូន​មកកាន់​ស្រុកកំណើត​របស់គេ​វិញ​៕

h4-2-768x586h-3-576x1024h3-3-576x1024

កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​មាន​ឃ្លាំង​ស្តុក​អាវុធ​គីមី​ទម្ងន់ ៥,០០០​តោន​

​សេ​អ៊ូ​ល​៖​អ្នកវិភាគ​ស្តីពី​វិស័យ​ការពារជាតិ​របស់​កូរ៉េខាងត្បូងលោក​ Lee Il-Woo ​បាន​អះអាងថា រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​មាន​អាវុធ​គីមី​ជាង​៥,០០០​តោន​សម្រាប់​ផលិត​អាវុធ​គីមី​ដោយ​ក្នុងនោះ​រួមបញ្ចូល​ទាំង​សារ​ធា​ធាតុគីមី​ពុល ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​លួច​ធ្វើឃាត​លោក គីម ជុង​ណាំ ថែម​ទៀតផង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។​
​យោងតាម​របាយការណ៍​កាលពី​ឆ្នាំ​២០១៤​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​បានចាប់ផ្តើម​ផលិត​អាវុធ​គីមី​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក ហើយ​បាន​ប៉ាន់​ស្មានថា ទីក្រុង​ព្យុងយ៉ាង​អាចមាន​ស្តុក​អាវុធ​ដ៏​គ្រោះថ្នាក់​បំផុត​នេះ​ពី​ចំនួន​ប្រហែល​២,៥០០​តោន​ទៅដល់​៥,០០០​តោន​នៅក្នុង​ឃ្លាំង​។ ម្យ៉ាងវិញទៀត​យោងតាម​របាយការណ៍​ឆ្នាំ​២០១២​របស់​ក្រសួង​ដដែល​នេះ កូរ៉េខាងជើង​មាន​រោងចក្រ​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ទីតាំង​ចំនួន​០៨ បូក​រួមទាំង​កំពង់ផែ Chongjin ដែល​ស្ថិតនៅ​ភាគ​ឦសាន និង​ទីក្រុង Sunuiju ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ផ្ទៃ​ប្រទេស​៕

fn-2017-02-24-16-23-36-0

បំផ្ទុះ​រថយន្ត​ដ៏​កក្រើក​នៅក្បែរ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​សម្លាប់​មនុស្ស​៦១​នាក់​

​ដា​ម៉ាស​៖​មនុស្ស​៦១​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​ជាច្រើន​នាក់​ផ្សេងទៀត​របួស​ក្នុងករណី​បំផ្ទុះ​រថយន្ត​ដ៏​កក្រើក​នៅក្នុង​ភូមិ​មួយកន្លែង​ក្បែរ​ទីក្រុង al-Bab នៃ​ប្រទេស​ស៊ី​រី​កាលពី​ម្សិលមិញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ស៊ី​រី​បាន​និយាយថា ហេតុការណ៍​បំផ្ទុះ​រថយន្ត​ខាងលើ​បាន​វាយប្រហារ​ចំ​លើ​កម្លាំង​សន្តិសុខ និង​យោធា​នៅក្នុង​ភូមិ Sousian ដែល​ស្ថិតនៅ​ប្រមាណ ០៨​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង al-Bab របស់​ប្រទេស​ស៊ី​រី និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​៦១​នាក់​ក្នុងនោះ​៥៥​នាក់​ជា​ជន​ស៊ីវិល និង​០៦​នាក់​ជា​ក្រុម​ឧទ្ទាម ខណៈដែល​ជាច្រើន​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​ធ្វើឡើង បន្ទាប់​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ដែល​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​តួ​ក​គី បាន​វាយ​បណ្តេញ​ក្រុម ISIS ចេញពី​ទីក្រុង al-Bab ដែលជា​មូលដ្ឋាន​ឈរជើង​ចុងក្រោយ​របស់​ក្រុម​សកម្មប្រយុទ្ធ​មួយ​នេះ រួមជាមួយ​ក្រុង​តូចៗ​មួយចំនួន​ផ្សេងទៀត​រួមមាន Qabasin និង al-Bezah ជាដើម​នៅក្រោយ​ការប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងទៅ​៕

fn-2017-02-24-16-46-20-0

បញ្ជូន​ខ្លួន​ជនដៃដល់​៣​នាក់​ទៅ​តុលាការ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ជនដៃដល់​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​កាំបិត​កាប់​ទៅលើ​ក្បាល​ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​ធ្ងន់​។​
​លោក​វរសេនីយ៍ត្រី ប៉ាង ហៀ​ង អធិការនគរបាល ក្រុង​បាត់ដំបង​បានបញ្ជាក់​អោយដឹង ថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន ពាក់ព័ន្ធ​ទៅ​និង​ករណី​អំពើហិង្សា​ដោយ​ជនដៃដល់​មាន​គ្នា​បីនាក់​បាន​ប្រើប្រាស់​កាំបិត​កាប់​និង​វៃ​ទៅលើ​ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្ង​រ​ភ្លាមៗ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​លោក​បន្តថា ករណី​ហិង្សា​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១ និង​៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០១៧​នៅ​ចំណុច ខាងមុខ​ក្លិប​ស្តារ​ឡាយ ឋិត​ក្នុង​ក្រុមទី​១៤ ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។ បង្កដោយ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ក្នុងនោះ​មាន​៖​ទី​១.​ឈ្មោះ​នឿន សូ​និ​ច ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ ជាង​ផ្សា​ដែក​រសនៅ​ក្រុមទី​១៨​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង (​ជនដៃដល់​)​។ ទី​២.​ឈ្មោះ ឡា​ត់ ចាន់​រិ​ទ្ធ ហៅ តន្ត្រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ក្រុមទី​២២​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​(​ជា​បក្ខពួក ) និង​ទី​៣.​ឈ្មោះ ឈួន តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​លំ នៅ​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​(​ជា​ជនដៃដល់​យក​កាំបិត​កាប់​) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សរ ពិ​រស់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯ ក​ក្រុង​បាត់ដំបង​(​រង​របួល​ធ្ងន់​)​។​
​ក្រោយពី​ឃាត់ខ្លួន​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​បក្ខពួក ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិត​កាប់​និង​វាយ​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​ដោយសារ​រឿងស្រី ហើយ​បាន​ទំនាស់​ពាក្យសម្តី​គ្នា​នៅក្នុង​កន្លែង​ផឹកស៊ី​។​
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

16933954_1838123299759565_571356329_n16931214_1838123303092898_750098080_o

ស្ត្រី​ម្នាក់​ត្រូវគេ​សម្លាប់​នៅក្នុង​ផ្ទះ សមត្ថកិច្ច​សន្និដ្ឋាន​ជា​អំពើ​សម្លាប់​គិតទុក​ជាមុន​

​ដោយ​៖​វិធិ​ន​
​ក្រចេះ​៖​ករណី​ឃាតកម្ម​មួយ​ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​អំពើ​សម្លាប់​គិតទុក​ជាមុន​ដោយ​ក្រោយពី​ជនរងគ្រោះ​បាន​ស្លាប់ ជន​ដែល​ស្នាក់នៅ​ជិត​ក៏​រត់​គេចខ្លួនបាត់ ។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូ​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​គ្រៀង​បានទទួល​ព័ត៌មាន​ថា​មាន​មនុស្ស​ស្លាប់​នៅក្នុង​ផ្ទះ​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាម កម្លាំង​ជំនាញ​ស្រុក និង កម្លាំង​ប៉ុស្តិ៍​អូរ​គ្រៀង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ពិនិត្យឃើញថា​ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ​អេង មេ​ង​ជា​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ជាតិខ្មែរ​រស់នៅ​ភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូ​ខេត្តក្រចេះ​។​
​កន្លែងកើតហេតុ​សមត្ថ​កិច្ច​ពិនិត្យមើល​សាកសព​ដែល​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក គឺ​បាក់​.​ក និង​មាន​ស្នាម​ចាក់​ដោយ​ប្រើ​វត្ថុ​រឹង​ចំ​គុម្ពត្រចៀក​។​កម្លាំង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន ។​
​ក្រោយពី​ពិនិត្យ​សាកសព​ទីកន្លែង​ហេតុ​និង​សាកសួរ ប្រមូល ព័ត៌មាន ជុំវិញ​រឿងហេតុ​ខាងលើ​កម្លាំង​បានកំណត់​មុខសញ្ញា​គឺ ជនសង្ស័យ ទៅលើ​ឈ្មោះ កាន់ វណ្ណៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។ ព្រោះ​ក្រោយពី​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​នាំ​ប្រពន្ធ កូន និង​រើ​យក​អ៊ី​វ៉ាន់​ចេញពីផ្ទះ​ដែល​គេ​ជួល​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ​ឡើង​រថយន្ត​ចេញពី​ចំណុចកើតហេតុ​ទៅ​បាត់​។
​បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​នឹង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​យក​ផ្តន្ទាទោស​តាមច្បាប់​៕

Untitled-1

ស្ត្រី​ម្នាក់​យក​សព​កូនស្រី​ទៅ​បូជា​ត្រូវ​អ្នក​ភ្លុក​ឃាត់ និង​រាយការណ៍​ជូន​នគរបាល​

​ភ្នំពេញ​៖​មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈពេលដែល​នគរបាល​បានទទួល​ព័ត៌មាន​ពី លោក​តែ​អាចារ្យ​និង​អ្នក​ភ្លុក​ថា មាន​ស្ត្រី​ម្នាក់​បាន​យក​សព កូនស្រី​របស់ខ្លួន​ទៅ​ដាក់​នៅ​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង ស្ថិតនៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​ប៉ុន្តែ​ពេលនោះ​ពួកគាត់​សួររក​លិខិតស្នាម​អត់​មាន ទើប​ឃាត់​មិន​ឲ្យ​បូជា​ហើយ​បាន ផ្ដល់ព័ត៌មាន​ជូន​នគរបាល​តែម្ដង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ និង​កា​កាប​បាន​ចុះទៅ​កាន់ វត្ត​តាំង​កសាង​ខាងត្បូង​និង​បន្ទប់​ដែល​ស្ត្រី​រូបនោះ​ស្នាក់នៅ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ភ្លាមៗ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង​រឿង​ផ្សេងទៀត​។​
​ស្ត្រី​ដែល​បាន​យកស​ពកូន​ទៅ​បូជា​នោះ​ឈ្មោះ ណុប ស្រី​ពៅ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ស្ទោង ឃុំ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​ស្នាក់នៅ​បន្ទប់​លេខ​២​ជាន់​ផ្ទាល់ ដី​ផ្ទះជួល​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​កូនស្រី​ដែល​ស្លាប់​នោះ​ឈ្មោះ ណុប ស្រី​ពេជ្រ អាយុ​៣​ខែ ហើយ​ការស្លាប់​នោះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ប៉ុន្តែ​ដឹងស្លាប់​ក្រោយពេល ដែល​ស្ត្រី​រូបនោះ​និង​ស្ត្រី​ម្នាក់ទៀត ដែលជា​ប្រពន្ធ​ម្នាក់ទៀត​របស់​ប្ដី​នាង​ដែរ មានទំនាស់​វាយតប់​គ្នា​រួចមក​។ ពេលនេះ​បុរស​ជា​ប្ដី និង​ស្ត្រី​ម្នាក់​ដែល​អះអាងថា​ជា​ប្រពន្ធ​ដែរនោះ បានគេច​ខ្លួន​បាត់ស្រមោល​ផងដែរ ដោយ​មិនទាន់​ដឹងថា ការស្លាប់​របស់​ក្មេងស្រី​ខាងលើ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ពួកគេ​ឬ​អត់​នោះទេ​។​
​ក្រោយ​ពេលដែល​កម្លាំង​នគរបាល​ចុះ​សួរនាំ ស្រី​រូប​នោះបាន​និយាយថា នាង​បាន​យក​បុរស​ម្នាក់​ធ្វើជា​ប្ដី កាលពី​ជា​១​ឆ្នាំមុន ដោយ​មិនបាន​រៀបការ​តាម​ប្រពៃណី​នោះឡើយ ហើយ​នាង​ក៏​មិន បានដឹងថា​ប្ដី​មាន​នាម ត្រកូល​អ្វី​និង​មាន​ទីលំនៅ​ក្នុងភូមិ​និង​ឃុំ​ណា​ដែរ គ្រាន់តែ​ដឹងថា​គាត់​ឈ្មោះ​យ៉ា អាយុ​៣៦​ឆ្នាំ រស់នៅក្នុង ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ប៉ុណ្ណោះ​។​
ក្រោយពេល​សាង​ស្នេហ៍ រស់នៅ​ជាមួយគ្នា​បាន​រយៈពេល​ជាង ១​ខែ នាង​បាន​មាន​ផ្ទៃពោះ​១​ខែ​នោះ​តែម្ដង ចំណែកឯ​លោក​ប្ដី​វិញ បន្ទាប់ពី​បានដឹងថា​នាង​មាន​ផ្ទៃពោះ ក៏បាន​ចាក​ចេញទៅ​មាន​ស្រី​ថ្មី​ម្នាក់ទៀត​ចោល​នាង​បាត់​គ្មាន​អាល័យ ខណៈនោះ​នាង​បាន​ពរ​ពោះ​ឆ្លងកាត់ ការលំបាក​គ្រប់បែបយ៉ាង រហូត​កូន​ក្នុង​ផ្ទៃ​សម្រាល​មក ដែល​រហូត​ពេលនេះ​មាន​អាយុ​៣​ខែ​ទៅហើយ ស្រាប់ តែ​នៅ​មុនពេល​កើតហេតុ​២​ថ្ងៃ ស្រាប់តែ​លេចមុខ​ប្ដី​ត្រឡប់មកវិញ និង​បាន​សុំ​នាង​រួមរស់​ជាមួយគ្នា​វិញ ហើយ​នាង​ក៏បាន​យល់ព្រម​។​
​ស្ត្រី​នោះបាន​បន្តថា នាង​និង​ប្ដី​បាន​រួមរស់​ជាមួយគ្នា​បាន​រយៈពេល​២​ថ្ងៃ រហូតដល់​វេលាយប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ប្ដី​បាន​ប្រើ​ឲ្យ​នាង​ទី​រក​ទិញ​ស្រា​ឲ្យ​ផឹក នាង​ក៏បាន​ទៅ​ទិញ​ឲ្យ​ហើយ​ក្រោយពេល​ប្ដី​ផឹក​អស់ ក៏បាន​ប្រើ​នាង​ទៅ​ទិញ​ម្ដងទៀត ខណៈនោះ​នាង​ក៏បាន​ទៅ​ទិញ​។ លុះ​ពេល​ត្រឡប់មកវិញ បានឃើញ​ស្ត្រី​ម្នាក់ ដែលជា​ប្រពន្ធចុង​ប្ដី​កំពុង​ស្ថិតនៅក្នុង​បន្ទប់​នោះដែរ ចំណែក​កូន​នាង​នៅមាន​ជីវិត​ធម្មតា​ទេ ហើយ​ខណៈ បាន​ជួប​មុខ​គ្នា​នាង​និង​ប្រពន្ធចុង​ប្ដី ក៏បាន​មានទំនាស់​គ្នា​រហូត​ឈានដល់ ការ​វាយតប់​គ្នា​នៅក្រៅ​បន្ទប់​ជួល មួយ​ប្រាវ​។ ប៉ុន្តែ​ពេលនោះ​មានការ​ស្ងប់ស្ងាត់​ទៅវិញ ដោយបាន​អ្នកជិតខាង​ឃាត់ ហើយ​នាង​ក៏បាន​ចូលទៅ ក្នុង​បន្ទប់​វិញ និង​មើល​កូន​នៅរស់​ដដែល​ទេ ចំណែក​ប្រពន្ធចុង​ប្ដី​ស្ថិត​នៅក្រៅ​បន្ទប់ បន្ទាប់មក​នាង​បាន​ចូល ទៅក្នុង​បន្ទប់ទឹក​មួយសន្ទុះ លុះ​ពេលចេញ​មកវិញ មើល​កូន​មិនឃើញ​កម្រើក នាង​ក៏បាន​សួរ​បុរស​ជា​ប្ដី​ថា ម៉េច​បានកូន​អត់​កម្រើក​ត្រូវ​ប្ដី​ប្រាប់ថា កូន​ដេកលក់​ហើយ​ពេលនោះ​នាង​ក៏បាន យក​កូន​ទៅ​ដេក​ឱប​និង​បាន ដេកលក់​រហូតដល់​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៤ ខែកុម្ភៈ ទើប​មើល​កូន​ម្ដងទៀត ហើយ​ឃើញ​អត់​កម្រើក​ដដែល ទើប​ហៅ​ឲ្យ​អ្នកជិតខាង​ជួយ​មើល ទើប​ដឹងថា​កូន​ស្លាប់បាត់​ហើយ ចំណែកឯ បុរស​ជា​ប្ដី​និង​ប្រពន្ធចុង​ក៏​គេច​បាត់​ទៀត មិនដឹងថា​កូន​នាង​ត្រូវ​អ្នក​ទាំងពីរ​នោះ​សម្លាប់​ឬ​បែបណា​ទេ ហើយក៏​មិនដឹងថា​គេច​បាត់​តាំងពី​ពេលណា​នោះឡើយ​។​លុះ​ព្រឹក ឡើង​នាង​បាន​យកស​ពកូន​ទៅ​បូជា ប៉ុន្តែ​ត្រូវបាន​លោកតា​អាចារ្យ​ឃាត់ និង​រាយ​ការ​ណ៏​ជូន​នគរបាល ឲ្យ​ទៅ​មើល​ទើប​មានការ​ភ្ញាក់ផ្អើល​បែបនេះ​៕

16997024_1837804939791401_983018315_n16990412_1837804943124734_181566245_o16996546_1837804946458067_93573628_n

ប៉ិកួៈ​ជាច្រើន​ត្រូវ​ប្រជាពលរដ្ឋ​ដាក់លក់​ហូរហែ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៣

​ក្រចេះ​៖​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​សា​ម៉ាន់ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ ឋិត​នៅតាម​ដងផ្លូវ​ជាតិ​លេខ ៧៣ ប្រមាណ​ជា​៣០​ភាគរយ បាន​ប្រក​បរបរ​ដាំ​ដំណាំ​ប៉ិកួៈ ក្រៅពី​របរ​កសិកម្ម​ធ្វើស្រែ ចម្ការ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​។​
​លោក​អ៊ំស្រី ច័ន្ធូ កសិករ​ដាំ​ដំណាំ​ប៉ិកួៈ នៅ​ភូមិ​ព្រែក​សា​ម៉ាន់ បាន​ឲ្យ​ដឹងថា ដំណាំ​ប៉ិកួៈ គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ដី​ដាំ​តាំងពី​អំឡុង​ខែវិច្ឆិកា និង​ខែតុលា ទៅតាម​ទឹក​ដែល​ស្រក ព្រោះ​ដាំ​ប៉ិកួៈ​នៅ​ដើមរដូវ វា​អាច​ទទួលបាន​ទិ​ន្និ​ផល​ខ្ពស់ ។ អ៊ំស្រី បាន​បន្តថា ដំណាំ​ប្រភេទ​នេះ អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល​៣​ខែ ដោយ​ត្រូវ​ថែទាំ​ស្រោច​ទឹក​ឲ្យ​បាន​ទៀងទាត់ ច្រើន​រឹតតែ​ល្អ ព្រោះ​វា​ត្រូវការ​ទឹក​ច្រើន​បំផុត ។ នៅក្នុង​រយៈពេល​បី​ខែ​នេះ គេ​ត្រូវ​កាត់​ទង់​វា ទៅតាម​ដំណាក់កាល​នីមួយៗ​ដើម្បី​ឲ្យ​ម៉ើ​ម​វា​ធំ​ល្អ និង​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់ នៅពេល​កាត់​ទង់​វា​គេ​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ព្រោះ​បើ​កាត់​ខុស​បច្ចេកទេស នោះ​វា​នឹង​អសារ​បង់​មិន​ខាន់ ។​
​ទន្ទឹមនឹង​ការប្រមូល​ផល​នោះដែរ អ៊ំស្រី បន្តថា ទីផ្សារ​តំលៃ​របស់​វា គឺមាន​ការប្រែប្រួល​ផងដែរ ដោយពេល​ខ្លះ ក្នុង​១​គីឡូ លក់បាន​តម្លៃ​១​ពាន់​រៀល ខ្លះទៀត​ក៏​លក់បាន ៧​ទៅ​៨​រយ​រៀល​ជាដើម ។ បើ​មាន​គេ​កម្មង់​ច្រើន​វិញ ក្នុង​១​គីឡូ​លក់បាន ៦ ទៅ​៨​រយ​រៀល​ប៉ុណ្ណោះ​។ អ៊ំស្រី ច័ន្ធូ បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​ការលក់ដូរ​ដាច់​ជាធម្មតា ដោយមាន​អ្នកដំណើរ​តាម​ឡាន ម៉ូតូ ឈប់​ទិញ​ជា​ហូរហែ ។​
​ជាមួយគ្នា​នោះ លោក មេឃុំ​ព្រែក​សា​ម៉ាន់ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០​ភាគរយៈ នៃ​ប្រជាពលរដ្ឋ​១០០​ភាគរយ ដែល​បាន​ប្រកប​របរ​ដាំ​ដំណាំ​ប៉ិកួៈ​នេះ ក្រៅពី​របរ​កសិកម្ម​ធ្វើស្រែ ចម្ការ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ។ លោក បាន​ឲ្យ​ដឹង​បន្តថា ដំណាំ​ប៉ិកួៈ​នេះ គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​របស់គាត់​ធ្វើ​តាំងពី​យូរ​ឆ្នាំ​ណាស់​មកម្ល៉េះ ប៉ុន្តែ​ត្រូវ​បញ្ឈប់​ដោយសារ​របប ប៉ុល ពត និង​បាននាំគ្នា​ធ្វើ​ឡើងវិញ​នៅក្រោយ​ឆ្នាំ​១៩៧៩​រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ​។ លោក​បាន​បញ្ជាក់ថា តាមរយៈ​ការប្រកប​របរ​នេះ បាន​ជួយ​ឲ្យ​ពួកគាត់​មាន​ជីវភាព​កាន់តែ​ធូរធារ​ប្រសើ​ឡើង​មួ​យក​ម្រឹត​បន្ថែមទៀត និង​បាន​ជួយ​កា​ត់ប​ន្ថ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ពួកគាត់​អាចមាន​លទ្ធភាព​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​បាន​ខ្ពង់ខ្ពស់​ទៀតផង៕

16910743_1837795896458972_1543401852_o16911002_1837795786458983_777431109_o 16931261_1837795833125645_1558501971_o 16935692_1837795753125653_1698623649_o 16936370_1837795733125655_779964883_o 16990294_1837795799792315_1475304487_o

អាជីវករបន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ដោយ​ភាគី​ថៃ​មិន​ព្រម​បញ្ចុះតម្លៃ​នាំចូល​ត្រី​

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រុមអាជីវករ​ខ្មែរ បាន​បន្ត​បិទ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដោយសារតែ អាជ្ញាធរ​ថៃ​នៅ​មិន​ព្រម​ទទួលយក​ការទាមទារ​ឲ្យ​មានការ​បញ្ចុះតម្លៃ​ភាស៊ី​នាំចូល​ត្រី​ទៅ​លក់​ក្នុង​ទឹកដី​ថៃ ។​
​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា ចរាចរណ៍​ចាប់​ផ្តើ​ល​ស្ទះ នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ហើយ​មធ្យោបាយ​ធ្វើដំណើរ មិនអាច ចេញចូល​បាន​នោះទេ អាច​ឆ្លងកាត់​តែ​អ្នកដំណើរ​ថ្មើរជើង​ប៉ុណ្ណោះ​ត្រង់ចំណុច​ស្ពាន​មិត្តភាព​ខ្មែរ​-​ថៃ៕

fn-2017-02-24-09-30-18-1fn-2017-02-24-09-29-13-0fn-2017-02-24-09-28-01-0

ប៉ូលិស​ហ្វីលីពីន​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ពាក់ព័ន្ធ​​គ្រឿងញៀន​

​ម៉ានីល​៖​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន លោកស្រី​Leila De Lima ដែល​តែងតែ​រិះគន់​មិន​សំចៃមាត់​លើ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ដោយ​បង្ហូរឈាម​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ទីក្រុង​ម៉ានីល ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​ការ​ជួញ​ដួ​រ​គ្រឿងញៀន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​លោកស្រី លៃ​ឡា ដឺ​លី​ម៉ា វ័យ​៥៧​ឆ្នាំ ត្រូវគេ​ចោទប្រកាន់ថា ធ្លាប់​ផ្សំគំនិត និង​ប្រឡូកប្រឡាក់​ជាមួយ​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ អំឡុង​ពេលដែល​លោកស្រី​កាន់​មុខតំណែង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួងយុត្តិធម៌​កាលពី​ឆ្នាំ​២០១០​រហូតដល់​ឆ្នាំ​២០១៥​។​
​លោក លៃ​ឡា ដឺ​លី​ម៉ា ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅឯ​ការិយាល័យ​របស់​ស្រី​ផ្ទាល់​ក្នុង​ព្រឹទ្ធសភា​ហ្វីលីពីន​ដោយ​គ្មាន​ការប្រឆាំង​តបត​នោះឡើយ​។ ទន្ទឹម​នោះ​មេធាវី​លោកស្រី​កំពុងតែ​ចោទសួរ​ដេញដោល​អំពី​ដីកាចាប់ខ្លួន​នេះ​ថា វា​ពិត​ជាមាន​ភាពមិនប្រក្រតី​ខ្លាំងណាស់​៕

fn-2017-02-24-09-40-15-1