All posts by មេគង្គ ប៉ុស្តិ៍

បឹងកេត​តែងតាំង​លោក John McGlynn ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​

​បាល់ទាត់​៖​យោងតាម​ផេ​ក Facebook របស់​ក្លិប​បឹងកេត​អង្គរ បាន​ឲ្យ​ដឹងថា ក្លិប​ជើងឯក​លី​គ​កំពូល​កម្ពុ​ជាមួយនេះ បានប្រកាស​តែងតាំង​លោក John McGlynn ជា​គ្រូ​បង្គោល​បណ្ដោះអាសន្ន​។​
​គ្រូបង្វឹក​ជនជាតិ​អូស្ត្រាលី ដើមកំណើត​អង់គ្លេស តែងតាំង​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​សារជាថ្មី​ម្តងទៀត បន្ទាប់​លោក ប្រាក់ សុវណ្ណារ៉ា បានប្រកាស​ចែកផ្លូវ​គ្នា​ការ​ពី​ពេល​ថ្មី​នេះ​ក្រោយពី​ដឹកនាំ​បឹងកេត​ធ្លាក់​ពានរង្វាន់​អន្ដរជាតិ Toyota Mekong Club Championship 2016​។ McGlynn បាន​ចូល ដឹកនាំ​បឹងកេត​អង្គរ មួយរយៈ​នៅ​ចុងឆ្នាំ​២០១៤ ហើយ បច្ចុប្បន្នកំពុង​ដឹកនាំ​ក្រុម​ពាក់កណ្ដាល​អាជីព Cambodian Future និង ធ្លាប់ជា​គ្រូ​ជំនួយ​ភ្នំពេញ​ក្រោ​ន នៅ​រដូវ​កាល​២០១៤​។​
​ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមទៀតថា គ្រូបង្វឹក​កម្រិត License ខាងលើ​នឹងមាន​ភារកិច្ច​ដឹកនាំ​បឹងកេត​អង្គរ​ក្នុង​វគ្គ Play-Off ពានរង្វាន់ AFC Cup នៅ​ចុង​ខែម​ករានេះ​៕

john_returns

ឃាត់ខ្លួន​មេការ​សំណង់​ម្នាក់​តាម​ពាក្យបណ្តឹង​ករណី​ឆបោក

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ឃាត់​មេការ​សំណង់​ម្នាក់ តាម​ពាក្យបណ្ដឹង​របស់ បុរស​ម្នាក់​ដោយបាន​ចោទប្រកាន់ថា បាន​បោក​យកលុយ​របស់គាត់​ចំនួន​២​ពាន់​ដុល្លារ ដោយមាន​កិច្ចសន្យា ព្រមព្រៀង​ថា ធ្វើ​ផ្ទះ​ឲ្យ ហើយ​ក្រោយពេល​ទទួលបាន​លុយ​ដល់ដៃ មិន​ព្រម​ធ្វើតាម​កិច្ច សន្យា​នោះឡើយ​។​
​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​បុរស​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ស៊ី ថា អាយុ ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ខាន់ ស្រស់ ណា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​នោះដែរ​។​
​ប្រភព​រាយការណ៍​ថា​
​ស្ត្រី​ជា​ជនរងគ្រោះ កាលពី​៩ ថ្ងៃមុន បាន​ទាក់ទង ជាមួយ​ជន សង្ស័យ​ដើម្បី​ឲ្យ ជន​នោះ​ធ្វើ​ផ្ទះ​ឲ្យ ហើយ​បាន​និយាយ ត្រូវរ៉ូវ​គ្នា​ក្នុង តម្លៃ​១៣,០០០​ដុល្លារ ហើយ​ជន​រង គ្រោះ​បានក​ក់លុយ​មុន ចំនួន​២​ពាន់​ដុល្លារ ដោយ​ជនកំហូច​នោះ បាន​ប្រាប់​នាង​ម្ចាស់​ថា ចង់​ធ្វើ​នៅ​ថ្ងៃ​ណាខ​ល​ប្រាប់ ខ្លួន​និង​ទៅធ្វើ​ឲ្យ ពេលនោះ​ជនរងគ្រោះ​បាន​ទៅ​មើល​ហោរា​ទស្ស​ន៏​ទាយ​ពីថ្ងៃ​ល្អ ហើយ​គ្រូ​បាន​ប្រាប់ថា​ថ្ងៃ​ច័​ន្ច គឺជា​ថ្ងៃ​ល្អ បន្ទាប់មក​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ជន​នោះ​ទៅធ្វើ​ផ្ទះ​នៅ​ថ្ងៃ​ច័​ន្ច​ទី​២ ខែមករា ឆ្នាំ​២០១៧ ពេលនោះ​ជន​ខាងលើ​ក៏បាន​ទៅ ប៉ុន្តែ​ទើបតែ​កាប់​រណ្ដៅ​បាន​២​រណ្ដៅ​ប៉ុណ្ណោះ ឯ​សម្ភារៈ​សំណង់​ក៏​មិនឃើញ​ដឹក​ចូលទៅ ទីតាំង​ដែល​ត្រូវធ្វើ​ឡើយ ហើយ​ជន​ឆបោក​ខាងលើ បានទាមទារ​ឲ្យ​ជនរងគ្រោះ​កក់​លុយ​ចំនួន​៥ ពាន់​ដុល្លារ​បន្ថែមទៀត ទើប​ធ្វើ​ឲ្យ បើ​មិន​ដូច្នេះ​ទេ លុយ​កក់​២​ពាន់​ដុល្លារ​នោះ​នី​ង​ត្រូវ​ដាច់ ហើយ​ខ្លួន​ក៏​មិន​ធ្វើ ឡើយ​។​
​ដោយសារតែ​មើលឃើញ​ពី​ទង្វើ​បោក​ស្រស់ៗ​ពេក ជនរងគ្រោះ​ក៏បាន​ប្ដឹង​ឲ្យ​នគរបាល​ចុះទៅ​ចាប់ ខ្លួន​តែម្ដង ហើយ​ពេល​ចុះទៅ​ដល់ ជន​នោះ​រួម​នឹង​សាច់ញាតិ បាន​ឡូឡា​ដាក់​នគរបាល ព្រមទាំង​ចង្អុលមុខ និង​គំរាម​ប្ដឹង​នគរបាល​ថែម​ទៀតផង ដោយ​អាង​មាន​បងប្រុស​ជាម​ន្ត្រី​ស័ក្ដិ​៥​នៅ​ពី​ក្រោយខ្នង ។​
​ក្រោយមក​ទើប​នគរបាល ប៉ុស្តិ៍​ចោមចៅ​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​មេការ សំណង់​នោះ នាំទៅ​សាកសួរ​នៅ ប៉ុស្ដិ៍​ដើម្បី​ដោះស្រាយ​៕

15966581_1817203891851506_290856677_o15967371_1817203901851505_509654765_o 15991701_1817203921851503_2125257593_o

លោក ហ៊ឹម ឆែម នឹង​ចូល​បំភ្លឺ​ជូន​រដ្ឋសភា​នៅ​រសៀល​នេះ​

រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា នឹង​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ចំនួន​២៣​រូប ចូល​បំភ្លឺ​ជូន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​។​
​ការចូល​បំភ្លឺ​នេះ​ធ្វើឡើង​តាម​ការកោះអញ្ជើញ​របស់​លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ជំវិញ​បញ្ហា​ចំនួន​៣៖​ទី​១៖ អំពី​បញ្ហា​ទីតាំង​របស់​ពុទ្ធ​សាសន​បណ្ឌិត​។ ទី​២៖ អំពី​បញ្ហា​ពុទ្ធិក​សាកលវិទ្យាល័យ និង​ទី​៣៖ អំពី​បញ្ហា​ប្រាក់ខែ និង​ប្រាក់​ម៉ោង​របស់​មន្ត្រី​សង្ឃ​នៅ​ពុទ្ធិកសិក្សា​៕

dsc_4706

Cristiano Ronaldo ជាប់​ជា​កីឡាករ​លេង​ល្អ​បំផុត​របស់ FIFA

បាល់ទាត់​៖ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម Realmadrid កីឡាករ Cristiano Ronaldo បានឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត​របស់​ស្ថាប័ន​កំពូល FIFA (The Best FIFA Football Awards) នា​យប់មិញ​នេះ នៅក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស​។ នេះ​បើ​យោងតាម​សារព័ត៌មាន Dailymail ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​
​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក FIFA ប្រគល់ជូន​បុរស​វ័យ​៣១​ឆ្នាំ ដែល​ខិតខំ​លេង​បាន​យ៉ាង​ល្អ​ទាំង​ក្នុង​ក្លឹប​អាជីព Real Madrid របស់​អេ​ស្ប៉ា​ញ និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ពេញ ១​ឆ្នាំ (​ឆ្នាំ​២០១៦) បូករួម​ទាំង​ការ​ឈ្នះ​ពាន​ផ្សេងៗ​ថែម​ទៀតផង​។​
​គួរ​បញ្ជាក់ថា អតីត​កីឡាករ​របស់​ក្លឹប Sporting Lisbon និង​ក្លឹប Manchester United, Cristiano Ronaldo ក៏បាន​ឈ្នះ​ពាន​បាល់​មាស Ballon d’Or មួយ​រួចទៅហើយ​កាលពី​ខែ​មុន ដែល​ធ្វើឡើង​ពី​ការបោះឆ្នោត​ដោយ​អ្នកគាំទ្រ គ្រូបង្វឹក សមាជិក​ក្នុង​ក្រុម រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ គ្រា​ដែល Messi ជាប់​លេខ​២ និង Griezmann ជាប់​លេខ​៣៕

3c0012a300000578-4103058-ronaldo_couldn_t_resist_a_sly_dig_at_barcelona_and_arch_rival_li-a-24_1483988789304

បំផ្ទុះ​គ្រាប់បែកនៅ​ត្រួតពិនិត្យ​សន្តិសុខ​នៅ​អេ​ហ្ស៊ី​ប​សម្លាប់​មនុស្ស​១០​នាក់

​អេ​ហ្ស៊ី​ប​៖​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​បាន​ស្លាប់ និង​២២​នាក់​ទៀត​ទទួលរង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៅ​ខាងក្រៅ​អគារ​ប៉ូលិស​មួយកន្លែង​ភាគ​ខាងជើង​តំបន់ Sinai របស់​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ម្សិលមិញ​។​
​សន្តិសុខ​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បើកបរ​រថយន្ត​ដឹក​សំរាម​មួយគ្រឿង ជាមួយនឹង​គ្រាប់បែក​បុក​ចូលទៅក្នុង​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៅ​ខាងក្រៅ​អគារ​ប៉ូលិស​មួយកន្លែង ភាគ​ខាងជើង​តំបន់ Sinai របស់​ប្រទេស​អេ​ហ្ស៊ី​ប​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង​។​
​ទោះបីយ៉ាងណា​រហូតមក​ដល់ពេលនេះ មិនទាន់មាន​ក្រុម​ណាមួយ​អះអាងថា ការវាយប្រហារ​សម្លាប់​មនុស្ស​នេះ គឺជា​សកម្មភាព​របស់​ខ្លួន​ដែរ​៕

fn-2017-01-09-10-53-27-0

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរបាលជាតិ​៩៤​នាក់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​មន្ត្រី​នគរបាលជាតិ​សរុប​ចំនួន​៩៤​នាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​រួមមាន​៖​ប្រកាស​ផ្ទេរ​ភារកិច្ច​ចំនួន​២៩​នាក់ ថ្នាក់​អនុសេនីយ៍ទោ ៨​នាក់ ថ្នាក់​អនុសេនីយ៍ត្រី​៣៤​នាក់ និង​ថ្នាក់​ព្រិន្ទបាលទោ​ចំនួន​២៣​នាក់​។
ថ្លែង​ក្នុងឱកាស​នោះដែរ​លោក​ឧត្ដមសេនីយ៍ត្រី ថី សុខុម ស្នងការរង​និង​ជា​តំណាង​ឯកឧត្តម ស ថេត ស្នងការ​នគរបាល ខេត្តបាត់ដំបង​បាន​មានមតិ​ផ្តាំផ្ញើរ​ទៅ​អស់លោក​និង​លោកស្រី ដែល​ត្រូវ​បានទទួល​ការតែងតាំង មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ពេលនេះ​ត្រូវ​រួម​កម្លាំង​សាមគ្គី​គ្នា ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ស្ថេរភាព​សុវត្ថិភាព​សណ្តាប់ធ្នាប់​ពិសេស​ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​គោរព​សិទ្ធិមនុស្ស គ្រប់​ភារកិច្ច​ដែល​យើង​អនុវត្ត ត្រូវ​ស្មោះត្រង់​ចំពោះ​ថ្នាក់ដឹកនាំ ។​
លោក​ឧត្ដមសេនីយ៍ បាន​សង្កត់ធ្ងន់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​និង​ការយកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ពិសេស សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​បាន​ដំឡើង​ឋានៈ និង​តួនាទី​របស់​យើង​នៅក្នុង​ថ្ងៃនេះ ត្រូវ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ធ្វើយ៉ាងណា​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​នានា​ដែល​កើតមាន​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ជាពិសេស​ត្រូវ​ទប់ស្កាត់​ការ​ចរាចរណ៍​គ្រឿងញៀន​។​
គួរបញ្ជាក់​ថា​ពិធី​បំពាក់​ឋានន្តរសក្ដិ​និង​តែងតាំង​មុខតំណែង​ដល់​មន្ត្រី​នគរបាលជាតិ​សរុប​ចំនួន​៩៤​នាក់ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ត្រី ថី សុខុម ស្នងការរង និង​ជា​តំណាង​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៧​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​ដែល​មកពី​ស្រុក​ចំនួន​បី រួមមាន ស្រុក​គាស់ក្រឡ ស្រុក​មោង​ឬ​ស្សី និង​ស្រុក​រុក្ខ​គី​រី​៕

15970110_1817195085185720_1765600279_n15969942_1817195078519054_1552246376_n15970140_1817195055185723_819002199_n 15978235_1817195068519055_1241994170_n 15978535_1817195058519056_1461356681_n

ក្រសួង​រ៉ែ និង​ថាមពល​កែសម្រួល​សមាសភាព​ក្រុម​អ្នកនាំពាក្យ​

​រាជធានី​ភ្នំពេញ​៖​ក្រសួង​រ៉ែ និង​ថាមពល​បានធ្វើការ​កែសម្រួល​សមា​សភាព​ក្រុម​អ្នកនាំពាក្យ​សម្រាប់​ឆ្នាំ​២០១៧ មាន​ចំនួន​៥​នាក់​ដែល​រួមមាន ៖ លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​, លោក ម៉េង សក្តិ​ធារ៉ា រដ្ឋលេខាធិការ​, លោក ទុន លាន អនុរដ្ឋលេខាធិការ​, លោក វិចទ័រ ហ្សូ​នា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​លោក ឆែ លី​ឌី​ន ប្រធាន​នាយកដ្ឋាន សហប្រតិបត្តិការ និង​កិច្ចការ​អាស៊ាន​៕

fn-2017-01-09-12-10-16-0fn-2017-01-09-12-10-16-1

ចិន​ព្រមាន​សងសឹក​លោក Trump ប្រសិនបើ​បញ្ចប់​គោលការណ៍​ចិន​តែមួយ​

​ប៉េកាំង​៖កាសែត​រដ្ឋ​របស់​ចិន Global Times បាន​ព្រមាន​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិន​នឹង “​សងសឹក​” ប្រសិនបើ​លោក Trump បំភ្លេច​ពាក្យសន្យា​លើ​គោលនយោបាយ​ចិន​តែមួយ​។ ការព្រមាន​នេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ប្រធានាធិបតី​តៃវ៉ាន់​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង Houston ។​
​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen បាន​ជួប​សមាជិកសភា​ជាន់ខ្ពស់​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងពេល​ឈប់​សំណាក់​របស់លោក​ស្រី​ក្នុង​ទីក្រុង Houston អំឡុង​ដំណើរ​ឆ្ពោះទៅ​អាមេរិក​កណ្តាល​ដែល​លោកស្រី​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​ឌូ​រ៉ា នី​កា​រ៉ា​ហ្គួ ហ្គា​តេ​ម៉ា​ឡា​និង អែល​សាល់​វ៉ា​ឌ័​រ ។​
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានស្នើ​ដល់​ក្រុង​វ៉ាស៊ីនតោន​កុំ​អនុញ្ញាត​ឲ្យ​លោកស្រី Tsai ចូល​សហរដ្ឋអាមេរិក​និង​ថា លោកស្រី​មិនមាន​កិច្ចប្រជុំ​របស់​រដ្ឋាភិបាល​ជា​ផ្លូវការ​ណាមួយ​ទេ​នៅក្រោម​គោលនយោបាយ​ចិន​តែមួយ​។​
​បទ​វិចារណកថា​របស់​កាសែត Global Times បាន​ឲ្យ​ដឹងថា “​ការធ្វើ​ឲ្យ​ខុស​គោលការណ៍​ចិន​តែមួយ​គឺ​មិនមែនជា​អ្វីដែល​ចិន​ចង់បាន​នោះទេ​ប៉ុន្តែ​សហរដ្ឋអាមេរិក​គឺមាន​កាតព្វកិច្ច​មួយ​ត្រូវ​រក្សា​ទំនាក់ទំនង​ចិន​-​អាមេរិក​និង​គោរព​អ្វី​ដែលមាន​ស្រាប់​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​”​។​
​លោក Trump បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ពី​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មុន​ដោយ​ការនិយាយ​ទូរស័ព្ទ​អបអរសាទរ​ជាមួយ​លោកស្រី Tsai និង​ការ​ចោទសួរ​ពី​គោលជំហរ​យូរអង្វែង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ដែលថា​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលការណ៍​ចិន​តែមួយ​។ លោក​បាន​និយាយថា លោក​នឹងមិន​ជួប​ជាមួយ​លោកស្រី Tsai ទេ​។​
​កាសែត Global Times បានលើកឡើង​ទៀតថា ទីក្រុង​ប៉េកាំង​គ្មាន​អារម្មណ៍​ត្រេកអរ​ទេ​ចំពោះ​លោក Trump ដែល​មិនបាន​ជួប​លោកស្រី Tsai ប៉ុន្តែ​បាន​បន្ថែមថា “​ប្រសិនបើ​លោក Trump បំភ្លេច​សន្យា​លើ​គោលនយោបាយ​ចិន​តែមួយ​បន្ទាប់ពី​ឡើងកាន់​អំណាច​នោះ ប្រជាជន​ចិន​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សងសឹក​។ គ្មានអ្វី​សម្រាប់​ការចរចា​ទេ​”៕

a35

ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ទូទាំងប្រទេស​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​

​រាជធានី​ភ្នំពេញ​៖​ទោះបីជា​តួលេខ​នៃ​ការឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន ដែល​រហូតមក​ដល់ពេលនេះ មាន​រហូតដល់​ជាង​៧០០​នាក់ បន្ទាប់ពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ទូទាំងប្រទេស​ពីថ្ងៃ​ទី​០១​មករា ឆ្នាំ​២០១៧ ប៉ុន្តែ​ប្រតិបត្តិការ​នោះ​កំពុង​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ​ពី​ប្រជាពលរដ្ឋ​។​
​តាម​សំដី​ពលរដ្ឋ​លើកឡើងថា ពួកគាត់​គាំទ្រ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​ទូទាំងប្រទេស ព្រោះ​គ្រឿងញៀន​កំពុងតែ​បំផ្លាញ​សង្គមជាតិ​យ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែ​ប្រតិបត្តិការ​មួយ​រយះ​នេះ គេ​ហាក់ដូចជា​បាន​កត់សម្គាល់ថា សមត្ថកិច្ច​បង្ក្រាបបាន​តែ​អ្នកជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​តូចតាច​ឬ​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​។​
​ពលរដ្ឋ​បានលើកឡើង​ទៀតថា មេក្លោង​គ្រឿងញៀន​ធំៗ ឬ​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​ជា​អចិ​ន្ត្រៃ​និង​ចំហរ មិនទាន់​ត្រូវបាន​គេ​បង្ក្រាប​និង​បង្ហាញមុខ​នៅឡើយ ហើយ​រូបភាព​នោះ​ត្រូវបាន​គេ​សង្ស័យថា ប្រតិបត្តិការ​នោះ​អាច​នឹងមិន​ទទួលបាន​ជោគជ័យ​នោះឡើយ​។​
​ពលរដ្ឋ​បញ្ជាក់ថា អ្នក​ជួញ​និង​អ្នក​ជក់​តូចតាច​នោះ​អាច​ថា គ្រាន់តែ​ជា​ជនរងគ្រោះ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ជួញ​ដែលជា​មេក្លោង​ធំៗ ឯណោះ​ទើប​ជា​មុខសញ្ញា​ដែល​ត្រូវ​បង្ក្រាប​មុនគេ ព្រោះថា បើ​បង្ក្រាប​ពួក​មេក្លោង​បាន​នោះ ប្រាកដ​ណាស់​អ្នកជួញដូរ ឬ​អ្នកញៀន​តូចតាច​វា​នឹង​រលាយ​ទៅដោយ​ស្វ័យប្រវត្តិ​។ ដូច្នេះ​សំណួរ​សួរថា តើ​ហេតុអ្វី​ក៏​ប្រតិបត្តិការ​នោះ​មិន​សំដៅទៅ​មេក្លោង​ជួញដូរ​គ្រឿងញៀន​គ្រា​គ់ៗ ដែល​កន្លងមក​គេ​តែងតែ​ល្បី​ថា មេខ្លោង​ទាំងនោះ​ពាក់​ផ្កាយ​ដាប​ស្មា​ឯណោះ​។​
​ចំណែក​ទីតាំង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ ហើយ​ចំហរ​នោះ​គឺ​កន្លែង​ក្លិប​កំសាន្ត​តែម្តង ខណដែល​ទីនោះ​ប្រមូល​ប្តុំ​ទាំង​អ្នក​ជួញ​និង​អ្នក​ជក់​តាមរយះ​ម្ចាស់​ក្លិប​ទាំងអស់នោះ ។ ចំណែក​សមត្ថកិច្ច​ជំនាញ​មិនអាច​និយាយថា មិនដឹង​ក្លិប​ទាំងនោះ​ជា​កន្លែង​ចរាចរ​ឬ​កន្លែង​ជួបជុំ​ជក់​គ្រឿងញៀន​នោះឡើយ ព្រោះថា ពលរដ្ឋ​ណាក៏ដោយ​ដឹង​រឿង​ជួញ​រឿង​ជក់​នៅក្នុង​ក្លិប​កំសាន្ត​ទាំងអស់​នោះដែរ ហើយ​បើ​សមត្ថកិច្ច​មិនដឹង​គឺ​អន់​ណាស់​។​
​ផ្តើម​ពី​នោះ​ពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​មេក្លោង​ជួញដូរ​គ្រឿងញៀន​ជាមុនសិន ទើប​អាច​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន​ទូទាំងប្រទេស​បាន ។ ចំណែក​តាម​ក្លិប​កំសាន្ត​ត្រូវតែ​បង្ក្រាប​ផងដែរ ព្រោះ​ក្លិប​កំសាន្ត​ទាំងអស់នោះ​ជា​សំបុក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​សកម្ម​និង​គ្រោះថ្នាក់​ជាងគេ​បំផុត៕

sas

ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​៖ ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៧០០​នាក់​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​រួមដៃគ្នា ធ្វើការ​ចុះបង្ក្រាប​បទល្មើស នៅ​ទូទាំងប្រទេស ក្នុង​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​បាន​ចំនួន ២៨៤​ករណី និង​ឃាត់ខ្លួន​ជនល្មើស បាន​ចំនួន ៧៣៣​នាក់​ផងដែរ តែ​ក្នុង​រយៈពេល​តែ ៨​ថ្ងៃ​ប៉ុណ្ណោះ ។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល​ព័ត៌មាន ដើមអម្ពិល​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​នេះ​ថា ក្រោយ​ពេលដែល​សមត្ថកិច្ច ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​រួមដៃគ្នា ក្នុងការ​ចុះបង្ក្រាប បទល្មើស​គ្រឿងញៀន ក្នុង​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​ចាប់ពី​ថ្ងៃទី​១​មករា រហូតដល់​ល្ងាច​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧​នេះ ជា​លទ្ធផល​គឺ​បង្ក្រាបបាន​ចំនួន ២៨៤​ករណី (​ប្រើប្រាស់ និង​ជួញដូរ​) និង​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន ៧៣៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ ៥​ភាគរយ ។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ បាន​មានប្រសាសន៍​បន្តថា ”​បន្ទាប់ពី​បានធ្វើការ​បង្ក្រាប ក្នុង​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​នេះ យើង​ឃើញថា ករណីនេះ​មានការ​កើនឡើង ជាង​រាល់ថ្ងៃ ព្រោះ​កន្លងមក​ក្នុង​មួយថ្ងៃ យើង​បង្ក្រាប​បានតែ ១០​ករណី​ប៉ុណ្ណោះ ហើយ​រហូតមក​ដល់ពេលនេះ យើង​នៅ​មិនទាន់​បានកំណត់ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំៗ នៅឡើយ​ទេ៕

7599ee4d2795c8adbbbfcee0da259fa7

ក្លឹប​យក្ស​ពីរ​នៅ​អេ​ស្ប៉ា​ញ​​ប្រជែង​គ្នា​ទិញយក Dele Alli

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ក្រុម​ស្រុក​មួយ​បាន​ឲ្យ​ដឹងថា ក្លឹប​យក្ស​ពីរ​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ​កំពុងតែ​ប្រជែង​ដាក់​តម្លៃ​ដល់​ខ្សែបម្រើ​ប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស Dele Alli ពី​ក្រុម Tottenham Hotspur រហូត ៧០​លាន​ផោន​។​
​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​អង់គ្លេស​រូបនេះ ត្រូវ Barcelona បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការតាមប្រមាញ់ យក​ខ្សែបម្រើ​ប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​ខាងលើ ខណៈដែល​ក្រុម Real Madrid ក៏បាន​បង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ផង បន្ទាប់ពី Alli បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៧​គ្រាប់​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ ។​
Barcelona និង Real Madrid គ្រោង​ចំណាយ​យ៉ាងហោចណាស់ ៧០​លាន​ផោន ដើម្បី​បាន​កីឡាករ Dele Alli ពី Spurs​។ ខ្សែបម្រើ​ប្រយុទ្ធ Dele Alli ត្រូវបាន​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ចំណាយ​ត្រឹមតែ ៥​លាន​ផោន​ប៉ុណ្ណោះ ទិញយក​មកពី​ក្លឹប MK Dons ដែល​កំពុង​លេង​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី ៣​របស់​អង់គ្លេស កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥៕

tottenham-hotspur-alli_large

ជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​សម្លាប់​មនុស្ស​២១​នាក់​

​ថៃ​៖​យោងតាម​អង្គភាព​ទប់ស្កាត់ និង​បង្ការ​គ្រោះមហន្តរាយ​នៅ​ប្រទេស​ថៃ​បាន​បញ្ជាក់ថា ខេត្ត​ចំនួន​១០​ក្នុងចំណោម​១៤​ខេត្ត​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​បាន​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លងមកនេះ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២១​បាន​ស្លាប់ ខណៈ​ប្រជាពលរដ្ឋ​ជាង​២៨​ម៉ឺន​គ្រួសារ​រង​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់​នេះ​។
​មន្ត្រី​នៅ​អង្គភាព​នេះ​បាន​បន្តទៀតថា សេវា​រថភ្លើង​មួយចំនួន​នឹង​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន ហើយ​ព្រលានយន្តហោះ​នៅក្នុង​ទីក្រុង​ណា​ខន​ស៊ីថា​ម៉ា​រ៉ា​ត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​នឹង​បន្ត​បិទទ្វារ​រហូតដល់​ថ្ងៃ​ចន្ទ​ទី​៩​ខែមករា​នេះ​ទើប​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​។​
​អង្គភាព​ឧតុនិយម​នៅ​ប្រទេស​ថៃ​បាន​ព្យាករ​ថា ការធ្លាក់​ភ្លៀង​ខ្លាំង​លាយឡំ​ដោយ​ផ្គរ​រន្ទះ​នឹង​បន្ត​វាយប្រហារ​នៅ​ផ្នែក​មួយចំនួន​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​រហូតដល់​ថ្ងៃ​ចន្ទ​ទី​៩​ខែមករា​នេះ​ទើប​អាកាសធាតុ​អាក្រក់​នេះ​ប្រហែលជា​អាច​ការចុះ​ស្ងប់​ទៅវិញ​៕

5815-961c50b0-dab9-4e01-bf09-5ccc545a8069

រថយន្ត​ប៉ា​ស៊ី​រ៉ូ​មួយគ្រឿង​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​សល់​តែ​គ្រោង​ដែក​

​ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង​ម៉ាក ប៉ា​ស៊ី​រ៉ូ ឆ្លង​ប្រព័ន្ធ​ភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​សន្ធោរ​សន្ធៅ​នៅសល់តែ គ្រោងឆ្អឹង​ចំណែក​ម្ចាស់​រថយន្ត​បាន​មិនមាន​គ្រោះថ្នាក់​ទេ​ទេ​បាន​រត់​គេចខ្លួនបាត់​ស្រមោល​ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការណ៍​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ក្បែរ​រោងចក្រ​ក្រោ​ន ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​រថយន្ត​ខាងលើ ម៉ាក ប៉ា​ស៊ី​រ៉ូ ស្លាក​លេខ ភ្នំពេញ 2C-7253 បើកបរ​ដោយ​ជនជាតិ​ចិន ក្រោយ​កើតហេតុ គេចខ្លួន​ទៅ​បាត់​។​
​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺ​គេ​បានឃើញ​ជនជាតិ​ចិន​ម្នាក់​ធ្វើដំណើ​ត​ដោយ​ជិះ​រថយន្ត​ខាងលើ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេលដែល​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ឆ្លង​ប្រព័ន្ធ​ភ្លើង​ហើយក៏​អែប​ខាងលើ​ចិញ្ចឹម​ផ្លូវ ឃើញ​រថយន្ត​បែក​ផ្កាភ្លើង​ភ្លាមនោះ​ជនជាតិ​ចិន​ក៏បាន​រត់​ទៅយក​ក្រណាត់​ខ្មៅ​ទៅ​គ្របពីលើ ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធិរ​សន្ធៅ​បាត់ទៅហើយ ភ្លាមៗ​ម្ចាស់​រថយន្ត​ក៏​គេចខ្លួន​ទៅ​បាត់​ហើយក៏​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដ៏​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​ទង​ទាក់​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មួយគ្រឿង​របស់​ស្នងការ​រាជ​ភ្នំពេញ​បាញ់​អស់​ទឹក​មួយគ្រឿង​ទើប​រលត់ទៅវិញ តែ​នៅសល់តែ​គ្រោងឆ្អឹង​រថយន្ត​តែប៉ុណ្ណោះ​៕

15967738_1816820745223154_1226832319_o15943006_1816820755223153_347847066_o15934030_1816820741889821_1730478914_o

បង្ក្រាប​ក្រុមចោរប្លន់​៧​នាក់​​ប្លន់​ផ្ទះ​លក់​ស្រូវ​នៅ​ខេត្តកំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ​៖​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៧ បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរ​ប្រើ​កាំភ្លើង​អាកា​ចំនួន​៧​នាក់ ដែលជា​ក្រុម​ប្លន់​ផ្ទះ​លក់​ស្រូវ ព្រមទាំង​ដកហូត​បាន​អាវុធ​ចំនួន​២​ដើម​ទៀតផង ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កិច្ចសហការ​បង្ក្រាប​នោះ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ខេមរិន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង៉េ​ង ជួរ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង និង​លោក​វរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​ដែល​សម​ត្ត​កិច្ច​ចាប់ខ្លួន​ទាំង​៧​នាក់​មាន ១-​ឈ្មោះ អ៊ី សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកកាន់កាំភ្លើង​ភ្ជង់ និង​បាញ់​ជនរងគ្រោះ​, ២-​ឈ្មោះ ស៊ុន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៣-​ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ២​នាក់​នេះ​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព និង​ជា​អ្នកប្រមូល​ទ្រព្យសម្បត្តិ​ក្នុង​អំពើ​ប្លន់ , ៤-​ឈ្មោះ អឿន សុ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​ឌុប​បក្សពួក​ទម្លាក់​គោលដៅ​ធ្វើ​សកម្មភាព​, ៥.​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ៦-​ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២​នាក់​នេះ​ជា​អ្នកដើរ​ស៊ើប​មើល​ផ្ទះ​ជនរងគ្រោះ ដើម្បី​កំណត់​ឲ្យ​បក្សពួក​ធ្វើ​សកម្មភាព និង ៧-​ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នកធ្វើ​សកម្មភាព ។​
​ប្រភពព័ត៌មាន​បន្តថា ក្រៅពី​៧​នាក់​ដែល​ចាប់ខ្លួន​នេះ នៅមាន​សមាសភាព​៤​នាក់​ទៀត​កំពុង​គេចខ្លួន ក្នុងនោះ​ម្នាក់​ជា​មេខ្លោង និង​ជា​អ្នកកាន់កាំភ្លើង​អាការ​បាញ់សម្លាប់​ជនរងគ្រោះ​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង ។​
​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវបាន​សមត្ថ​កិច្ចសហកា​រ​ស្រាវជ្រាវ និង​ចាប់ខ្លួនបាន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដែលជា​កន្លែង​ពួកគេ​ប្រមូលផ្តុំ​គ្នា​មុន​ចេញ​ធ្វើ​សកម្មភាព និង​ជា​ភូមិសាស្ត្រ​លាក់ទុក​អាវុធ​អាកា​២​ដើម​នោះ ។​
​ក្រោយពេល​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​៧​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ពួកគេ​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​យក​ចម្លើយ​យ៉ាង​យកចិត្តទុកដាក់​ថែមទៀត ។​
​គួររំលឹកថា កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រុមចោរប្លន់​មាន​គ្នា​ចំនួន​៧​នាក់ និង​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៦​ដើម ព្រមទាំង​កណ្ដៀវ​ច្រូតស្រូវ​ផង បាន​ចូលធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ ដោយពេល​ទៅដល់​ពួកចោរ​ខាងលើ​បាន​ចាប់​ម្ចាស់ផ្ទះ​២​នាក់​ប្ដី​ប្រពន្ធ និង​កូន​២​នាក់​ទៀត​ចងស្លាបសេក ព្រមទាំង​យក​ស្កុ​ត​បិទមាត់​ជាប់​មិន​ឲ្យ​ស្រែក រួច​វាយ​បង្ខំ​ឲ្យ​យក​ទ្រព្យសម្បត្តិ​មានតម្លៃ និង​លុយ​កា​កាក់​ឲ្យ​ពួកគេ មិនតែប៉ុណ្ណោះ​នៅក្នុង​ពេលនោះ​ក្រុមចោរ​បាន​បាញ់​ជាច្រើន​គ្រាប់​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្ចាស់ផ្ទះ និង​ជា​ប្រជា​ការពារ​ភូមិ ២​គ្រាប់​រងរបួស​ធ្លាយ​ពោះវៀន និង​ត្រូវ​ដៃ ខណៈ​ជនរងគ្រោះ​រូបនេះ​កាន់​កាំភ្លើង​ខ្យល់​១​ដើម ចូលទៅ​ជួយ​ម្ចាស់ផ្ទះ​ដែលជា​ប្អូន ។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ ប្ដី​ឈ្មោះ កែម កន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ភី ធឿន អាយុ​៣៨​ឆ្នាំ ពួកគាត់​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ខ្នាតតូច​មួយ ម៉ាស៊ីនបោកស្រូវ​១​គ្រឿង និង​មាន​ចិញ្ចឹម​ជ្រូក​ផងដែរ ។ ចំណែក​ប្រជា​ការពារ​ភូមិ​រងគ្រោះ​ឈ្មោះ រី សុភាព ហៅ គយ ប៉ន អាយុ​ជាង​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ជាមួយគ្នា ៕

img-20170108-wa0008

ACU គ្រោង​ពង្រីក​ការិយាល័យ​នៅតាម​បណ្ដា​ខេត្ត​គោលដៅ​មួយចំនួន​

​រាជធានី​ភ្នំពេញ​៖​អង្គ​ភព​ប្រឆាំង​អំពើពុករលួយ ACU គ្រោង​នឹង​បង្កើត​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​នៅតាម​បណ្ដា​ខេត្ត​មួយ​គោលដៅ​មួយចំនួន​ក្នុង​ឆ្នាំ​២០១៧ ដែល​អង្គភាព​នេះ​ចាត់ទុកថា ជា​គោលដៅ​មាន​អំពើពុករលួយ​។​
​លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ដែរ​ថា​នៅពេលនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​នគរបាល​យុត្តិធម៌​ចំនួន​៥០​នាក់​។ លោក​ថា ការពង្រីក​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​នេះ អង្គភាព​នឹងត្រូវ​រៀបចំ​កម្លាំង​នគរបាល​យុត្តិធម៌​ចំនួន​ជិត ២០០​នាក់​ទៀត​។​
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែមករា ថា ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​នេះ នឹងត្រូវ​បង្កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ រួម​នឹង​ខេត្ត​មួយចំនួនទៀត គឺ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ លើសពីនេះ​ទៀត អង្គភាព​នេះ​នឹង​បង្កើត​ក្រុមមន្ត្រី​នគរបាល​ទៅតាម​ជំនាញ ដើម្បី​ផ្ដល់​សិទ្ធិអំណាច​ដល់​នគរបាល​យុត្តិធម៌​ក្នុងការ​បំពេញការងារ​ប្រឆាំង​អំពើពុករលួយ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​
​បើទោះជា​យ៉ាងណា លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា ការអប់រំ​ផ្សព្វផ្សាយ​ពី​ការប្រឆាំង​អំពើពុករលួយ នៅ​ជា​តម្រូវ​ការចាំបាច់​នៅ​កម្ពុជា​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ការងារ​ប្រឆាំង​អំពើពុករលួយ​នេះ​ជាមួយ​អង្គភាព​របស់លោក​ផងដែរ​។​
​កាលពី​ថ្ងៃទី​៣ ខែមករា អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចេញ​របាយការណ៍​ស្ដីពី​ការធ្លាក់ចុះ​នៃ​បណ្ដឹង​ទាក់ទិន​អំពើពុករលួយ​នៅក្នុង​ឆ្នាំ​២០១៦​។ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ លើកឡើងថា ការធ្លាក់ចុះ​នៃ​បណ្ដឹង​នេះ មិនទាន់​ឆ្លុះបញ្ចាំង​ពី​ការថយចុះ​នៃ​អំពើពុករលួយ​នោះ​នៅឡើយ​ទេ ហើយ​អង្គការ​តម្លាភាព​អន្តរជាតិ រកឃើញថា​កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​ខ្ពស់ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​នេះ​នៅឡើយ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​៕

b-10