All posts by មេគង្គ ប៉ុស្តិ៍

សាលាក្តី​ខ្មែរក្រហមបិទ​បញ្ចប់​សំណុំរឿង០០៣​

​រាជធានី​ភ្នំពេញ​៖​សាលាក្តី​ខ្មែរក្រហម​បាន​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​០០៣ ប្រឆាំងនឹង​លោក មាស មុត អតីត​មេទ័ព​សម័យ​ខ្មែរក្រហម បន្ទាប់ពី​ធ្វើ​កិច្ចការ​នេះ​រយៈពេល​ជាង​៨​ឆ្នាំ​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ជូនដំណឹង​ថា ក្រោយពី​បាន​បិទ​បញ្ចប់​ហើយ ភាគី​ពាក់ព័ន្ធ​នានា​មាន​រយៈពេល​៣០​ថ្ងៃ ដើម្បី​ស្នើសុំ​ការ​ស៊ើបសួរ​បន្ថែមទៀត​។​
​លោក មាស មុត ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្វើឡើង​រវាង​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​។​
​ដោយឡែក កិច្ច​ស៊ើបសួរ​ប្រឆាំងនឹង​អតីត​សហ​ជនសង្ស័យ​មួយរូប​ទៀត ឈ្មោះ ស៊ូ ម៉េ​ត ក៏ត្រូវ​បាន​បិទ បន្ទាប់ពី​គាត់​បាន​ស្លាប់​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៥​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​៕

6e1d536a-8580-4a23-874b-480d6fcac5d8

ប៉ូលិស​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ករណី​ចរាចរ​គ្រឿងញៀន​ឆ្លងដែន​

ខេត្តបន្ទាយមានជ័យ​៖​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ថៃ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​៦០​គ្រាប់​។ ការឃាត់ខ្លួន​ឃាត់ខ្លួន​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅ​ចំណុច​ស្ពានស ស្ថិតក្នុង​ភូមិខ​ង​ផែង ឃុំ​ទ័ព​ស្ដេច ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​
​យោងតាម​របាយការណ៍​របស់​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៨៨៨ នៃ​បញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ នី និ​ត ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។
​លោក សៅ សាន្ត ប្រធាន​ស្នាក់ការ​សន្តិសុខ​៨៨៨ បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ថៃ​កំពុង​ឃុំខ្លួន​នៅ​អធិការ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ រង់ចាំ​ការសម្រេច​ពី​តុលាការ​ថៃ ចាត់ការ​តាម​នីតិ​ធី​ច្បាប់​៕

fn-2017-01-10-17-42-11-0fn-2017-01-10-17-42-11-1

ព្រះមហាក្សត្រ​ថៃ​ស្នើ​ឲ្យ​ផ្លាស់ប្តូរ​សេចក្ដីព្រាង​រដ្ឋ​ធម្មនុញ្ញ​

​បាងកក​៖​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចេញ​ផ្សាយ​ថា ការិយាល័យ​ព្រះមហាក្សត្រ​ថៃ មហា វិ​ជ្ជ​រ៉ា​ឡុងកន បានស្នើ​ឲ្យ​ផ្លាស់ប្ដូរ​សេចក្ដីព្រាង​រដ្ឋ​ធម្មនុញ្ញ​ដែលមាន​ការទាក់ទង​នឹង​អំណាច​របស់​រាជវង្ស​។​
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា សំណើ​នោះបាន​លើកឡើងថា មាន​បញ្ហា ៣ ទៅ ៤​ចំណុច ដែល​ត្រូវតែ​កែលម្អ ដើម្បី​ធានា​អំពី​អំណាច​របស់​ព្រះមហាក្សត្រ​។ លោក ប្រា​យុទ្ធ បន្តថា បញ្ហា​នេះ មិន​ទាក់ទង​នឹង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​លោក​មិន​ផ្ដល់ព័ត៌មាន​លម្អិត​នោះឡើយ​។​
​គួរ​បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​ដែល​សរសេរ​ដោយ​ពួកយោធា គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​របប​យោធា ឈានទៅរក​ការបោះឆ្នោតជាតិ​នា​ខាងមុខ ដើម្បី​ផ្លាស់ប្ដូរ​ប្រទេស​នេះ ទៅរក​របប​ប្រជាធិបតេយ្យ​វិញ​។ សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ ត្រូវបានធ្វើ​ប្រជាមតិ​កាលពី​ឆ្នាំមុន ហើយ​កំពុង​រង់ចាំ​ការអនុម័ត​ពី​ព្រះមហាក្សត្រ​៕

2

រដ្ឋាភិបាល​ចិន​ដាក់ទោស​មនុស្ស​ជិត​១.២​លាន​នាក់​ពាក់ព័ន្ធ​អំពើពុករលួយ​

​ប៉េកាំង​៖​មន្ត្រីជាន់ខ្ពស់​ចិន​បាន​និយាយថា មនុស្ស​ជិត​១.២​លាន​នាក់​ត្រូវបាន​គេ​ដាក់ទោស​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​អំពើពុករលួយ​នៅក្នុង​ប្រទេស​ចិន ជាទី​ដែល​មន្ត្រី​ចិន​អះអាងថា រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ការបង្ក្រាប​អំពើពុករលួយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ម្សិលមិញ​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​អធិការកិច្ច​រដ្ឋ​ចិន លោក លូ តុង​ឈាន់ បាន​សន្យាថា យុទ្ធនាការ​បង្ក្រាប់​អំពើពុករលួយ នឹង​នៅតែ​បន្ត ហើយ​លោក​ថា រដ្ឋាភិបាល​គួរតែ​រក្សា​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​។​
​ដោយ​លែ​ក​យោងតាម​គណៈកម្មការ​អធិការកិច្ច​រដ្ឋ​ចិន​បាន​និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​ថា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បង្ក្រាប់​អំពើពុករលួយ ជន​រត់គេចខ្លួន​ជិត ២៦០០​នាក់ ត្រូវបាន​គេ​ធ្វើ​បត្យាប័ន ឬ​ចាប់បញ្ជូន​ខ្លួន​ត្រឡប់មកវិញ ហើយ​ទ្រព្យសម្បត្តិ​ប្រហែល ១.២​ពាន់​លាន​ដុល្លារ ត្រូវបាន​គេ​រឹបអូស​យក​។​
​គួរ​បញ្ជាក់ថា ចិន​បានធ្វើ​បត្យាប័ន​ជាមួយ​ប្រទេស​ចំនួន ៤៨ ក្នុងនោះ​មាន​អេ​ស្ប៉ា​ញ អ៊ីតាលី និង​បារាំង ដែល​ធ្លាប់បាន​ចាប់បញ្ជូន​ជន​រត់គេចខ្លួន​ត្រឡប់​ទៅ​ចិន​វិញ កាលពី​ខែកញ្ញា​ឆ្នាំមុន​៕

1

ឆេះ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​ខណៈ​កំពុងធ្វើដំណើរ

​ខេត្តបន្ទាយមានជ័យ​៖​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង ប្រ​ភេ​ទេសចរណ៍ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ពេល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ តែ​សំណាង​ណាស់ អ្នកជិះ​ទាំងអស់ ត្រូវបាន​ជម្លៀស​ទាន់​រួច​ផុតពី​គ្រោះថ្នាក់​មួយ​នេះ​។ គ្រោះថ្នាក់​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ខាងលើនេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​សាលា​ក្រហម ស្ថិតនៅ​ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នា​ល្ងាច​ថ្ងៃទី ១០ មករា ឆ្នាំ​២០១៧​។​
​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុ សុផល បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​អ្នកដំណើរ​មាន​មនុស្ស​ជិះ​ពេញ ក្នុងទិសដៅ​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្តសៀមរាប​។ ទោះយ៉ាងណា​ក៏ដោយ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​នោះទេ ហើយក៏​មិនទាន់​ដឹងថា រថយន្ត​ខាងលើ​ជា​របស់​ក្រុមហ៊ុន​ណា​ដែរ​៕

fn-2017-01-10-19-06-59-1fn-2017-01-10-19-16-08-0 fn-2017-01-10-19-16-08-1

បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​២១​នាក់ និង​របួស​៤៥​នាក់​

អា​ហ្វ​ហ្គា​នី​ស្ថាន​៖​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា មានការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ពីរលើក​ផ្ទួនៗ​គ្នា​បាន​កើតឡើង​នៅក្បែរ​ការិយាល័យ​ឧបសម្ព័ន្ធ​នៃ​សភា​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​រដ្ឋធានី​កា​ប៊ូល ដោយ​ក្នុងនោះ​ក៏មាន​ការវាយប្រហារ​បំផ្ទុះ​រថយន្ដ​អត្តឃាត​បណ្តាល​ឲ្យ​សម្លាប់​មនុស្ស​យ៉ាងហោច ណាស់​២១​នាក់ និង​៤៥​នាក់​ផ្សេងទៀត បាន​រងរបួស​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​អាជ្ញាធរ​នៅក្នុង​តំបន់​បាន​និយាយថា ការវាយប្រហារ​ភេរវកម្ម​ពីរលើក​ផ្ទួនៗ​គ្នា​នេះ រួមមាន​ទាំង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​រថយន្ដ​អត្តឃាត​បង្កៃ​គ្រាប់បែក ដោយមាន​គោលដៅ​ទៅលើ​រថយន្ដក្រុង​ធុន​តូច​មួយគ្រឿង ដឹក​បុគ្គលិក​នៃ​នាយកដ្ឋាន​ជាតិ​សន្តិសុខ ដែលជា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដ៏​សំខាន់​នៃ​រដ្ឋាភិបាល​ទីក្រុង​កា​ប៊ូល​។​
​ព្រម​ពេល​ជាមួយគ្នានេះ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​ចេញមុខ​អះអាង​ហើយ ថា​ខ្លួន​អ្នក​នៅ​ពីក្រោយ ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ពីរ លើក​ផ្ទួនៗ​គ្នា​៕

1049437179

គ្រាន់តែ​ច្រៀង​ខារ៉ាអូខេ​សោះ​ជាប់ជុច​ប៉ូលិស​ដែរ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សមត្ថកិច្ច​ខេត្ដ​បាត់ដំបង​ដឹកនាំ​ដោយ​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា នៅ​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ​បាន​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​យីហោ ដឺ​សោ​ន ហ្វា​មី​លី (The Sound Family KTV)​បន្ទាប់ពី​រកឃើញថា បានផ្តល់​ទីកន្លែង ប្រើប្រាស់ រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​
លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​និយាយ​អោយដឹងថា កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​វេលា​ម៉ោង​២៣-២០​នាទី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប​រួម​និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ផ្តល់​ទីកន្លែង​អោយប្រើ​ប្រាស់ រក្សាទុក និង​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំណុច​ខារ៉ាអូខេ យីហោ ដឺ​សោ​ន ហ្វា​មី​លី ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។
លោក​និយាយទៀតថា​៖​នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ក្នុង​បទល្មើស​ជាក់ស្ដែង​សមត្ថកិច្ច​បានធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​៖ ទី​១​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​២​ឈ្មោះ ថៃ នរ ពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ​។ ទី​៣​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​៤​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុង​បាត់ដំបង​។ ទី​៥​ឈ្មោះ អោក រត​នះ ប៉ុ​ណ្ណិ​កា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ទី​៦​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។
វត្ថុតាង​ដកហូត​បានរួម​មាន​៖​ថ្នា​ញៀន​ប្រភេទ​កេ​តា​មីន​(KETAMINE​ខេ )​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​។ ឧបករណ៍​(​ពុ​ម្ភ​)​សំរាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​២​។ ថ្នាំ​អំពូល Diazepam ចំនួន​២​អំពូល​។​
​ថ្នាំ​គ្រាប់ ZEPAM ចំនួន​១៦​បន្ទះ និង​សម្ភា​រៈវិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។
បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

15966731_1817567288481833_897013503_o15966648_1817567271815168_1223966321_o15966531_1817567265148502_1217366060_o15969988_1817567295148499_1660919335_n

រឹបអូស​ទូហ្គេម​បាញ់​ត្រី​៤​ទូ ​និង​ឃាត់ខ្លួន​មនុស្ស​៥​នាក់​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​កណ្តាល​ក្រុង​បាត់ដំបង សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​អ្នក​ពាក់​ព​ន្ធ័​ចំនួន​៥​នាក់​ប​ញ្ជួ​ន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោក​ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​អោយដឹងថា នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ​កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ហ្គេម​បាញ់​ត្រី​ចំនួន​២​កន្លែង​នៅក្នុង​ក្រុង​បាត់​បាត់ដំបង​ដែល​លួចលាក់​បើក​ការលេង​ល្បែង​ផ្ទុយ​និង​ច្បាប់​ជ្រកកោន​ក្រោម​ផ្លាក​ខារ៉ាអូខេ​ជាល​ក្ខ​ណះ​គ្រួសារ​។​
​ប្រតិបត្តិ​ការបង្ក្រាប​នេះ​លើ​គោលដៅ​ក្នុង​ក្លឹប​ខារ៉ាអូខេ​KTV​ក្បែរ​ផ្សា​របឹង​ឈូក​និង​មួយកន្លែង​ទៀត​ឋិត​នៅ​ចំនុច​ក្រុមទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះ​ឃាត់ខ្លួន​បាន​ម្ចាស់​អ្នកបើក​ហ្គេម​ចំនួន​២​នាក់​ឈ្មោះ​ស៊ាំ វៃ​ឃឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ឈ្មោះ​ហយ រក្សា ភេទ​ស្រី អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​អ​ញ្ច​ញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​និង​អ្នកលេង​ហ្គេម​ចំនួន​៣​នាក់​ទៀត​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​នៃ​ស្នងការ​នគរបាល​ខេត្ត​បានអោយដឹង​ដែរ​ថា ម្ចាស់​លួចលាក់​បើក​ទូរ​ហ្គេម​ខាងលើ​អាច​ប្រឈម​និង​កា​រប​ញ្ជួ​ន​បន្តរ​ទៅកាន់​តុលាកា​ចំណែក​ជន​ប្រព្រឹត្តិ​តម្រូវអោយធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​និង​ទទួល​ការអប់រំ​ណែនាំ​។​
​លើ​គោលដៅ​បង្ក្រាប​ទាំង​២​កន្លែង​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​ទូរ​ហ្គេម​ចំនួន​៤​ទូរ កុំ​ព្យួ​ទ័​រ​ចំនួន​២​គ្រឿង ក្បាល​កា​ម៉ា​រ៉ា​១ តុ កៅអី​និង​កង្ហា​មួយចំនួន​ផងដែរ​៕

img_3302img_3235img_3254

កម្ពុជា​-​ឡាវ ឯកភាព​ឱ្យប្រើ​ប័ណ្ណ​សម្គាល់​សម្រាប់​ពលរដ្ឋ​ឆ្លង​ព្រំដែន​

​រាជធានី​ភ្នំពេញ​៖​កម្ពុជា និង​ឡាវ​បាន​ឯកភាពគ្នា ឱ្យ​ប្រជាពលរដ្ឋ រស់​នៅតាម​តំបន់​ព្រំដែន ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​សម្រាប់​ជា​ឯកសារ​ផ្លូវការ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ព្រំដែន​តាម​ច្រកទ្វារព្រំដែន​ប្រទេស​ទាំងពីរ ចាប់ពី​ខែមករា ឆ្នាំ​២០១៧​នេះ​តទៅ ។ នេះ​បើ​យោងតាម​ប្រសាសន៍​សម្តេច ហ៊ុន សែន កាលពី​ព្រឹក​មិញ នៅក្នុង​ពិធី​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ក្រៀល​-​ណង​ណុ​ក​ខៀន នា​ព្រំដែន​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ចំប៉ា​សាក់ ប្រទេស​ឡាវ៕

15894533_1433870013321780_5511065106677603564_n

លោក កឹម សុខា ជួបពិក្សាការងារជាមួយ​ទូត​អាល្លឺម៉ង់

រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក អិន​ហ្គូ កា​ស្តិ​ន​(Ingo Karsten) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​។ ជំនួប​នោះបាន​លើកឡើង​ជាសំខាន់​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។​
​បើតាម​លោក កឹម សុខា ដែល​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹងថា ជំនួប​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១០ មករា ២០១៧ ផ្ដោតលើ​ស្ថានភាព​នយោបាយ​កម្ពុ​ជាប​ច្ចុ​ប្បន្ន ការបោះឆ្នោត និង ទស្សនៈ​នយោបាយ​របស់​លោក កឹម សុខា ក្នុងនាម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​៕

c83c35f0-0801-420d-a40a-c844d164073a684a7b65-32ad-45e4-bdee-44495d6e197f

​លោក ហ៊ឹម ឆែម កំពុង​បំភ្លឺ​ជូន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​

រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម រួមទាំង​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​នេះ​ចំនួន​២៣​រូប នៅវេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ​កំពុង​ចូល​បំភ្លឺ​ជូន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​។​
​គួរ​បញ្ជាក់ថា ចូល​បំភ្លឺ​នេះ ធ្វើតាម​ការកោះអញ្ជើញរ​ប​ស់លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ជំវិញ​បញ្ហា​ចំនួន​៣ គឺ​៖​ទី​១៖ អំពី​បញ្ហា​ទីតាំង​របស់​ពុទ្ធ​សាសន​បណ្ឌិត ទី​២៖ អំពី​បញ្ហា​ពុទ្ធិក​សាកលវិទ្យាល័យ ទី​៣៖ អំពី​បញ្ហា​ប្រាក់ខែ និង​ប្រាក់​ម៉ោង របស់​មន្ត្រី​សង្ឃ​នៅ​ពុទ្ធិកសិក្សា​៕

fn-2017-01-10-14-40-26-0

មេបក្សអំណាចខ្មែរចូល​បំភ្លឺ​តុលាការ​ទាក់ទង​បណ្តឹង​បរិហារកេរ្តិ៍​

​រាជធានី​ភ្នំពេញ​៖​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​ចូលខ្លួន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ពាក្យបណ្ដឹង​បរិហារកេរ្តិ៍ និង​ប៉ុនប៉ង​ឃាតកម្ម​ដែល​ប្តឹង​ដោយ​ស្ត្រី​ម្នាក់​។​
​លោក​សុក សំអឿន មេធាវី​ការពារ​ក្តី​ឲ្យ​លោក សួន សេរី​រដ្ឋា​បាន​ថ្លែងថា រឿងក្ដី​នេះ​មាន​ដើមបណ្ដឹង​ឈ្មោះ ម៉ៃ ស្រី​លក្ខណ៍ ជា​អតីត​បុគ្គលិក​គណបក្ស​អំណាច​ខ្មែរ​។ លោក​មេធាវី បន្ថែមថា ស្ត្រី​រូបនេះ បាន​ប្តឹង​លោក សួន សេរី​រដ្ឋា ពីបទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដោយ​ភ្ជាប់​ការសន្ទនា​តាម​ឆាត​ក្នុង​គ្រុប​មួយ ។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​៕

fn-2017-01-10-12-35-17-0

លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ គ្រោង​ផ្លាស់​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ​៖​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​ចោទប្រកាន់​លោក ឌិន ពុ​ទ្ធី បាន​បើករថយន្ត​បង្ក​ឱ្យ​រងរបួស​នោះ គ្រោង​ផ្លាស់ប្តូរ​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍ ដែល​ត្រូវបាន​លោក​អភិបាលខេត្ត​ប្រាប់ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព កាលពី​រសៀល​ថ្ងៃទី​០៩ មករា ២០១៧ ស្ថិតនៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​
​ក្នុង​កិច្ចប្រជុំ​នោះ លោក សួន បវរ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា​កាលពី​ថ្ងៃទី​២២ ធ្នូ កន្លងមក ស្ថិតនៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ករណី​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍នគរបាល​អន្តរ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្តឹង​ចោទប្រកាន់​លោក​ឌិន ពុ​ទ្ធី ជា​ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បើករថយន្ត​បុក​បណ្តា​ល​ឱ្យ​រងរបួស​ភ្លៅ​ស្តាំ​រហូត​ដួលសន្លប់ ។​
​ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ ក្រោយពេល​ភ្លាមៗ នោះ​កម្លាំង​នគ​បាល​អន្ត​ប្រវេសន៍​បាន​ឃាត់ខ្លួន​លោក ឌិន ពុ​ទ្ធី ប្រគល់​ជូនទៅ​កម្លាំង​នគ​បាល​ខេត្ត​បញ្ជូន​ខ្លូន​ទៅ​តុលាការ​បាន​ចោទប្រកាន់​ពីបទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ត្រូវបាន​ឃុំខ្លួន ។ រហូតដល់​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០១៦ ត្រូវ​សាច់ញាតិ និង​ប្រជាពលរដ្ឋ​បាននាំគ្នា​តវ៉ា​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​
​លោក សួន បវរ បាន​លើកឡើងថា ដើម្បី​ឱ្យមាន​ភាពស្ងប់ស្ងាត់​ថ្នាក់ដឹកនាំ​បានឱ្យ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ត្រូវ​មក​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល​ជាមួយ​លោក ឌិន ពុ​ទ្ធី ដើម្បី​បញ្ចប់រឿង​និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់​អារម្មណ៍ គឺ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ អនុ​ប៉ុស្តិ៍នគរបាល​អន្ត​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អាច​ប្រឈម​ការផ្លាស់ប្តូរ​ចេញទៅ​ធ្វើការ​កន្លែង​ផ្សេង ។​
​ក្នុងឱកាស​នោះ លោក​បាន​ដឹក​វិធានការ​ដល់​កម្លាំងប្រដាប់អាវុធ​ត្រូវមាន​វិធានការ​លុបបំបាត់​ការជួញដូរ និង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ដើម្បីឱ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ទប់ស្កាត់​ការជួញដូរ​មនុស្ស និង​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល ដែល​កើតមាន​កម្លាំង​ដែល​ឈ​ជើង តាម​បន្ទាត់​ព្រំដែន​ចូល​ទប់ស្កាត់​ទំនិញគេចពន្ធ តាម​បន្ទាត់​ព្រំដែន និង​ស្វែងរក​ចាប់ខ្លួន​ក្រុម​ប្រចាំ​ង​បោះ​ខិតប័ណ្ណ​ប្រចាំ​រាជរដ្ឋាភិបាល ដើម្បី​ផ្តន្ទាទោស​តាមច្បាប់៕

unnamed-20unnamed-19unnamed-18

នារី​វ័យក្មេង​ម្នាក់​លង់ទឹក​អស់​៦​ម៉ោង​ផុស​មកវិញ​នៅមាន​ជីវិត​

​ខេត្តស្ទឹងត្រែង​៖​ពិតជា​រឿង​ដ៏​ចម្លែក ខណៈដែល​នារី​ម្នាក់​លង់ទឹក​អស់​រយៈ​៦​ម៉ោង រួច​ផុស​មករ​ស់​ឡើងវិញ ដែល​ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧​។​
​នារី​រងគ្រោះ​មានឈ្មោះ ថែ​ង ជី​ឡា អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ឱ​ពុក​ឈ្មោះ ផែង ថង ថែ​ង​អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ និង​ម្ដាយ​ឈ្មោះ ឃឿ​ង យ៉ាន់​អាយុ​៤១​ឆ្នាំ មុខរបរ​កសិក​រស់​នៅ​ភូមិ​កំ​ភុ​ន​។​
​ប្រជា​ល​រដ្ឋ​រស់នៅ​ក្បែរ​ខាង​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា ក្មេងស្រី​ដែល​បាន​លង់ទឹក​ទន្លេ​តាំង​ព្រឹក​ម៉ោង​១១​ថ្ងៃត្រង់ ហើយ​ការ​មុជទឹក​រាវរក​ក្មេងស្រី​រងគ្រោះ​នោះ​អស់​រយៈ​ជាច្រើន​ម៉ោង​តែ​នៅ​រក​មិនឃើញ​សោះ​។ ប្រភព​បន្តថា រហូតមកដល់​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ក៏​ស្រាប់តែ​នារី​ដែល​បាន​លង់ទឹក​នោះ​ក៏​ផុស​ពាក់កណ្ដាល​ខ្លួន​ឡើង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​។​
​ប្រភពពី​ប្រជាពលរដ្ឋ​បាន​បន្ថែមថា នារី​រងគ្រោះ​បាន​ផុស​ពាក់កណ្ដាល​ខ្លួន​នៅក្នុង​ស្ថានភាព​មិនដឹង​ខ្លួន ហើយក៏​បាន​ក្រុមគ្រួសារ​ដឹកយក​មក​ម​ណ្ឌ​ល​សុខភាព​កំ​ភុ​ន​ដើម្បី​ជួយសង្គ្រោះ ប្រហែលជា​១៥​នាទី​ក្រោយមក​នារី​រងគ្រោះ​ក៏​ដឹងខ្លួន​ឡើងវិញ​។​
​បើតាម​សម្ដី​នារី​រងគ្រោះ​បានអោយដឹងថា មាន​ពស់​ពីរ​ក្បាល​មក​យក​នាង​ទៅលេង​អស់​រយៈពេល​៥​ទៅ​៦​ម៉ោង​រួច​ក៏​អោយ​នាង​ត្រលប់​មកវិញ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​បន្ថែមថា រឿងនេះ​គឺជា​លើក​ទី​១​ហើយ​ដែល​បាន​កើតឡើង​ហើយក៏​ជា​រឿង​ចម្លែក​មួយ​ដែល​នៅក្នុង​ភូមិ​របស់​ពួកគាត់​មិនដែល​មាន​ទាល់តែសោះ​៕

15978366_1817231365182092_1726042344_n15942966_1817231321848763_818119268_o15941830_1817231368515425_298211842_n

លោក Trump តែងតាំង​កូនប្រសា​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សេត​វិមាន​

​អាមេរិក​៖​កាលពី​ថ្ងៃ​ចន្ទ លោក Donald Trump បានតែងតាំង​កូនប្រសា​ប្រុស​ឈ្មោះ Jared Kushner ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សេត​វិមាន​ដោយសារតែ​គំនិត​ដ៏​ទូលំទូលាយ​នៅ​ពីក្រោយ​ការ​ឈ្នះឆ្នោត​របស់គាត់​ប៉ុន្តែ​បាន​បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ច្បាប់ និង​សីលធម៌​។​
​អ្នក​អភិវឌ្ឍន៍​ផ្នែក​អចលនទ្រព្យ​និង​ជា​អ្នក​បោះ​ពុ​ម្ភ​ទស្សនា​វ​ដ្តី​វ័យ​៣៦​ឆ្នាំ​រូបនេះ​នឹង​ក្លាយជា​សមាជិក​កំពូល​ក្មេង​បំផុត​នៃ​រដ្ឋបាល​នេះ​ដោយ​នឹងត្រូវ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយអគ្គសេនាធិកា​រ Reince Priebus និង​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ Steve Bannon ។​
​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​គណបក្ស​សាធារណរដ្ឋ​បានប្រកាសថា “Jared បាន​ក្លាយជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​និង​ជាទី​ប្រឹក្សា​គួរ​ឲ្យ​ជឿទុកចិត្ត​ក្នុង​យុទ្ធនាការ​និង​ក្នុង​ក្រុម​រៀបចំ​ការផ្ទេរអំណាច​ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានដាក់​គាត់​នៅក្នុង​តួនាទី​ជា​អ្នកដឹកនាំ​មួយរូប​ដ៏​សំខាន់​នៅក្នុង​រដ្ឋបាល​របស់ខ្ញុំ​”​។​
​ការតែងតាំង​នេះ​ត្រូវបាន​ប្រកាស​ពីរ​ថ្ងៃមុន​ពេលដែល​លោក Trump នឹងត្រូវ​ធ្វើ​សន្និសីទកាសែត​របស់លោក​ជា​លើកដំបូង​ចាប់តាំងពី​ការបោះឆ្នោត​នៅក្នុង​ខែវិច្ឆិកា​ដែល​ក្នុងនោះ​លោក​នឹង​លម្អិត​អំពី​ផែនការ​សម្រាប់​ក្រុម​របស់គាត់​និង​ជម្លោះ​សក្តានុពល​ខណៈពេលដែល​លោក​កាន់តំណែង​សេត​វិមាន​។​
​លោក Kushner ដែល​បាន​រៀបការ​ជាមួយ​កូនស្រី​ច្បង​របស់លោក Trump គឺ​នាង Ivanka គឺជា​មេខ្លោង​នៃ​ទិន្នន័យ​ដែល​ជំរុញ​យុទ្ធនា​ការដែល​បាន​ជួយ​លោក Trump ឲ្យ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​។​
​ក្រុម​រៀបចំ​ការផ្លាស់ប្តូរ​អំណាច​បាន​ឲ្យ​ដឹងថា លោក Kushner ដែល​ទស្សនា​វ​ដ្តី Forbes ប៉ាន់ប្រមាណ​ថា​មាន​ទឹកប្រាក់​១.៨​កោដិ​ដុល្លារ​ជាមួយ​ឪពុកម្តាយ​និង​ប្អូនប្រុស​របស់គាត់​នោះ​គឺ​នឹង​លះបង់​ចោល​ប្រាក់ខែ​របស់គាត់​ខណៈ​កាន់តំណែង​។​
​ច្បាប់​សហព័ន្ធ​ដែល​បានអនុម័ត​បន្ទាប់ពី​លោក​ប្រធានាធិបតី John F. Kennedy តែងតាំង​ប្អូនប្រុស​របស់លោក​ជា​អគ្គ​រដ្ឋអាជ្ញា​នោះ​គឺ​បាន​ហាមឃាត់​ប្រធានាធិបតី​ណាមួយ​ពី​ការតែងតាំង​សាច់ញាតិ​៕

fn-2017-01-10-09-39-15-0